សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី

នយោបាយ​ និង ការអភិវឌ្ឍន៍

លោក ពូទីន អំពាវនាវឱ្យសេវាសន្តិសុខសហព័ន្ធរុស្ស៊ី ជួយលុបបំបាត់ទណ្ឌកម្មរបស់លោកខាងលិច

2024/03/20 12:55:49 pm        132
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃអង្គារ (១៩ មីនា) បានប្រាប់សេវាសន្តិសុខសហព័ន្ធ (FSB) ដែលជាអ្នកស្នងតំណែងដ៏សំខាន់របស់គណកម្មាធិការសន្តិសុខរដ្ឋ KGB សម័យសូវៀត ឱ្យជួយក្រុមហ៊ុនរុស្ស៊ី លុបបំបាត់ទណ្ឌកម្មរបស់លោកខាងលិច និងពង្រីកឥទ្ធិពលរបស់ពួកគេទៅកាន់ទីផ្សារថ្មីជុំវិញពិភពលោក។នៅក្នុងការប៉ុនប៉ងដើម្បីពន្លិចសេដ្ឋកិច្ចរុស្ស៊ី និងបង្ខំលោក ពូទីន ឱ្យផ្លាស់ប្តូរបុព្វហេតុសង្រ្គាមរបស់ខ្លួន លោកខាងលិចបានដាក់លើរុស្ស៊ីនូវអ្វីដែលខ្លួនបានចាត់ថាជាទណ្ឌកម្មដ៏តឹងតែងបំផុតមិនធ្លាប់មាន ភ្លាមៗបន្ទាប់ពីវិមានក្រឹមឡាំង បានបញ្ជាឱ្យឈ្លានពានអ៊ុយក្រែន នៅឆ្នាំ២០២២។ទោះបីជាយ៉ាងណាក៏ដោយ លោក ពូទីន និយាយថា សេដ្ឋកិច្ចក្នុងសម័យសង្គ្រាមរបស់រុស្ស៊ីមានភាពរីកចម្រើន ទោះបីជាមានការដាក់ទណ្ឌកម្មក៏ដោយ ជាមួយនឹងការផលិតគ្រាប់កាំភ្លើងធំលើសពីប្រទេសលោកខាងលិច និងសេដ្ឋកិច្ចរុស្ស៊ី កើនឡើង ៣,៦ ភាគរយកាលពីឆ្នាំមុន។ប្រធានាធិបតីរុស្ស៊ីរូបនេះបានប្រាប់សេវាសន្តិសុខសហព័ន្ធ FSB ឱ្យផ្តល់ការគាំទ្រដល់ក្រុមហ៊ុនរបស់រយស្ស៊ី ដែលកំពុងអភិវឌ្ឍយ៉ាងសកម្ម ទោះបីជាមានឧបសគ្គដែលបានបង្កើតឡើងដើម្បីបង្អាក់ពួកគេក៏ដោយ និងក្រុមហ៊ុនកំពុងស្វែងរកទីផ្សារថ្មី ដែលត្រូវប្រឈមមុខនឹងសកម្មភាពអរិភាពដោយបើកចំហពីលោកខាងលិច៕

កោះតៃវ៉ាន់ ព្រមានពីមូលដ្ឋានទ័ពដ៏ធំសម្បើមរបស់ចិននៅជិតកោះរបស់ខ្លួន ក្នុងសមុទ្រចិនខាងត្បូង

2024/03/20 12:52:26 pm        152
រដ្ឋមន្ត្រីការបរទេសកោះតៃវ៉ាន់បាននិយាយនៅថ្ងៃពុធទី២០មីនាសប្ដាហ៍នេះថា ប្រទេសចិនបានសាងសង់មូលដ្ឋានយោធាដ៏ធំសម្បើម នៅលើកោះចំនួនបីជុំវិញតំបន់កាន់កាប់ដ៏សំខាន់របស់កោះតៃវ៉ាន់នៅក្នុងសមុទ្រចិនខាងត្បូង ប៉ុន្តែក្រុងតៃប៉ិ(Taipei)ពុំបានសម្លឹងរកការបង្កើនភាពតានតឹងបន្ថែមទៀតនៅក្នុងផ្លូវទឹកយុទ្ធសាស្ត្រនោះទេ។ ទាំងតៃវ៉ាន់ ទាំងប្រទេសចិន បានអះអាងសិទ្ធិគ្រប់គ្រងភាគច្រើននៅសមុទ្រចិនខាងត្បូងថាជាទឹកដីរបស់ខ្លួន ប៉ុន្តែតៃវ៉ាន់គ្រប់គ្រងតែកូនកោះមួយនៅក្នុងប្រជុំកោះស្ព្រាតលី (Spratly) មានជម្រៅជ្រៅនៅភាគខាងត្បូងនៃសមុទ្រនេះហៅឈ្មោះថា កោះអ៊ីទូ អាបា(Itu Aba) ដែលកោះតៃវ៉ាន់ហៅថា កោះតៃពីង (Taiping) ។សមាជិកសភាមួយចំនួនមកពីគណបក្សកាន់អំណាច និងគណបក្សប្រឆាំងសំខាន់ៗ បានអំពាវនាវឱ្យមេដឹកនាំលោកស្រីសៃ អ៊ីង-វិន (Tsai Ing-wen) ទៅកាន់កោះ អ៊ីទូ អាបា មុនពេលលោកស្រីចុះចេញពីតំណែងក្នុងខែឧសភាខាងមុខ ដើម្បីអះអាងលើអធិបតេយ្យភាពរបស់តៃវ៉ាន់ និងពិនិត្យកំពង់ផែ ត្រូវបានជួសជុលថ្មីដែលអាចផ្ទុកនាវាធំៗបាន។អ្នកកាន់តំណែងមុនទាំងពីររបស់លោកស្រី បានទៅកាន់កោះនេះ ប៉ុន្តែលោកស្រីពុំទាន់ទៅនៅឡើយទេ អំឡុងពេលកាន់តំណែង។ នៅពេលសួរដោយអ្នកសារព័ត៌មានអំពីការអំពាវនាវឱ្យ ឲ្យលោកស្រី Tsai ទៅកាន់កោះ Itu Aba រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ លោកហូសេប វ៉ូ (Joseph Wu )បាននិយាយថា គ្មានការសង្ស័យទេ ថាកោះនេះជាកម្មសិទ្ធិរបស់តៃវ៉ាន់ ហើយរដ្ឋាភិបាលនឹងការពារអធិបតេយ្យភាពរបស់កោះនោះ។ លោក Wu បាននិយាយថា ប្រទេសចិន និងហ្វីលីពីនបានប្រឈមដាក់គ្នាដ៏គ្រោះថ្នាក់នៅសមុទ្រចិនខាងត្បូងកាលពីចុងសប្តាហ៍មុន ប៉ុន្តែស្ថានភាពនៅជុំវិញកោះ Itu Aba ក៏មានភាពតានតឹងផងដែរ។លោក Wu បាននិយាយថា ប្រទេសចិនបានបង្កើតមូលដ្ឋានយោធានៅសមុទ្រចិនខាងត្បូងដ៏ធំសម្បើមរួចហើយនៅលើកោះចំនួនបីជុំវិញ កោះតៃពីង (Taiping) គឺកោះស៊ូប៊ីរីហ្វ (Subi Reef) កោះហ្វើរីក្រូស រីហ្វ (Fiery Cross Reef) និងកោះមីសឈីហ្វ រីហ្វ (Mischief Reef) ហើយទាំងនេះគឺនៅជិតកោះ តៃពីង របស់យើង៕

ភរិយារបស់លោក Navalny ប្តេជ្ញាបញ្ចុះបញ្ចូលពិភពលោកថា លោក Putin មិនមែនជាប្រធានាធិបតីស្របច្បាប់ទេ

2024/03/20 12:45:56 pm        98
ភរិយារបស់អតីតមេដឹកនាំប្រឆាំងរុស្ស៊ី លោក Alexei Navalny និយាយថា លោក Vladimir Putin មិនមែនជាប្រធានាធិបតីស្របច្បាប់របស់ប្រទេសរុស្ស៊ីទេ ទោះបីជាលោកបានទទួលជ័យជម្នះ ក្នុងការបោះឆ្នោតភ្លូកទឹកភ្លូកដីក៏ដោយ។លោកស្រី Yulia Navalnaya បានបញ្ចេញសារជាវីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម កាលពីថ្ងៃអង្គារ បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីរយៈពេល ៣ថ្ងៃដែលបានបញ្ចប់នៅ កាលពីថ្ងៃអាទិត្យ។ លោក Putin ទទួលបានសំឡេងឆ្នោតច្រើនជាង ៨៧ ភាគរយ។លោកស្រី Navalnaya បានអំពាវនាវឱ្យអ្នកបោះឆ្នោតរុស្ស៊ី បោះឆ្នោតឱ្យបេក្ខជនណាក៏ដោយ លើកលែងតែ លោក Putin ដើម្បីបង្ហាញការតវ៉ា។លោកស្រី បានអរគុណ ចំពោះការបង្ហាញការតវ៉ា នៅក្នុងការបោះឆ្នោតធ្វើឡើងដោយប្រជាជនរុស្ស៊ីជាច្រើននៅទូទាំងប្រទេស និងនៅក្រៅប្រទេស។ លោកស្រី និយាយថា ពួកគេបានបង្ហាញថា លោក Putin មិនមែនជាប្រធានាធិបតីរបស់ពួកគេទេ។ លោកស្រី និងអ្នកដទៃ នឹងធ្វើឱ្យប្រាកដថា គ្មាននណាម្នាក់នៅលើពិភពលោកទទួលស្គាល់លោក Putin ជាប្រធានាធិបតីស្របច្បាប់ឡើយ។អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃអង្គារថា លោក Putin ទទួលបានជ័យជម្នះមិនធ្លាប់មានពីមុនមក នៅក្នុងការបោះឆ្នោត ដោយបញ្ជាក់ថា លោកទទួលបានការគាំទ្រពីសាធារណជនយ៉ាងច្រើនលើសលប់។ប្រទេសលោកខាងលិចមួយចំនួននិយាយថា ការបោះឆ្នោតនេះមិនយុត្តិធម៌ឡើយ ហើយក្រុមឃ្លាំមើលការបោះឆ្នោតឯកជនមួយនៅក្នុងប្រទេសរុស្ស៊ី បានដកស្រង់សម្តីអ្នកជំនាញដែលនិយាយថា សន្លឹកឆ្នោត២២លាន ក្នុងចំណោមសន្លឹកឆ្នោត ៧៦,២៧ លានសន្លឹក លោកPutin ត្រូវបានប្រកាសថា មានការរៀបចំ ដើម្បីបង្កើនការនាំមុខរបស់លោក។ ក្រុមនេះអះអាងថា ការបោកបញ្ឆោតនេះ គឺជាការបន្លំសន្លឹកឆ្នោតដ៏ច្រើនបំផុតនៅក្នុងប្រវត្តិសាស្ត្រ។

អាល្លឺម៉ង់ ទិញមីស៊ីលរយៈចម្ងាយឆ្ងាយរបស់អាមេរិក ចំពេលមានការគំរាមកំហែងពីរុស្ស៊ី

2024/03/20 12:33:15 pm        245
កងទ័ពអាកាសរបស់អាល្លឺម៉ង់ បានបញ្ជាទិញមីស៊ីលតម្រង់គោលដៅអាមេរិកចំនួន ៧៥ដើម ក្នុងតម្លៃ៨ ពាន់លានអឺរ៉ូ ក្នុងកិច្ចខិតខំប្រឹងប្រែងចុងក្រោយបំផុត ក្នុងការកសាងប្រព័ន្ធការពាររបស់ទីក្រុងប៊ែរឡាំង ដើម្បីប្រឈមមុខនឹងសង្គ្រាមរុស្ស៊ី-ណាតូ ដែលអាចនឹងកើតឡើង។តាមការប៉ាន់ប្រមាណ មីស៊ីលJASSM-ER មានរយៈចម្ងាយ៩០០គីឡូម៉ែត្រ ដែលធ្វើឲ្យវាជិតស្មើនឹងប្រព័ន្ធមីស៊ីល Taurus ដែលអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូល ( Olaf Scholz) បានបដិសេធមិនបញ្ជូនទៅកាន់អ៊ុយក្រែននោះ។ការបញ្ជាទិញនេះ កើតឡើង បន្ទាប់ពីលោក Boris Pistorius ជារដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ បានប្តេជ្ញា ធានាថា ប្រទេសរបស់ខ្លួន គឺត្រៀមខ្លួនជាស្រេចសម្រាប់សង្រ្គាមតាមរយៈការបង្កើនមូលនិធិនិងធនធានដ៏សំខាន់សម្រាប់កងទ័ពអាល្លឺម៉ង់។មានការព្រួយបារម្ភថា សង្គ្រាមរវាងរុស្ស៊ី និងអង្គការណាតូ អាចនឹងផ្ទុះ ឡើងក្នុងរយៈពេល ៥ ទៅ ៨ឆ្នាំ។ភ្លាមៗនោះពុំទាន់ច្បាស់ថាតើទីក្រុងប៊ែរឡាំង បានបញ្ជាទិញមីស៊ីលថ្មីសម្រាប់គោលបំណងស្តុកទុក ឬដើម្បីប្រើប្រាស់វាជំនួសសម្រាប់ការដឹកជញ្ជូនមីស៊ីលទៅប្រទេសមួយផ្សេងទៀតនោះទេ។ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ បានរាយការណ៍ពីមុនថា លោកសូល បានពិភាក្សាជាមួយចក្រភពអង់គ្លេសលើ ការដោះដូរអាវុធគ្នា ដែលមីស៊ីល Taurus ត្រូវបានបញ្ជូនទៅចក្រភពអង់គ្លេស ហើយបន្ទាប់មកបញ្ជូនមីស៊ីល Storm Shadow ទៅកាន់អ៊ុយក្រែន។ទោះបីជារដ្ឋាភិបាលអាល្លឺម៉ង់ បានព្យាយាមបដិសេធរបាយការណ៍ទាំងនោះក៏ដោយ ទង្វើបែបនេះ នឹងអនុញ្ញាតឲ្យប្រទេសអាល្លឺម៉ង់ផ្តល់ដោយប្រយោលនូវមីស៊ីលរយៈចម្ងាយឆ្ងាយបន្ថែមទៀតដល់ទីក្រុងគីវដោយមិនបំពានខ្សែបន្ទាត់ក្រហមរបស់លោកសូលលើការប្រគល់មីស៊ីលTaurusនោះទេ។

មេដឹកនាំកូរ៉េខាងជើងលោក Kim ពិនិត្យការសាកល្បងម៉ាស៊ីនមីស៊ីលល្បឿនលឿនជាងសំឡេងថ្មី

2024/03/20 12:29:02 pm        148
ទូរទស្សន៍រដ្ឋ KRT បានរាយការណ៍នៅថ្ងៃពុធនេះថា មេដឹកនាំប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានដឹកនាំការសាកល្បងម៉ាស៊ីនឥន្ធនៈរឹង សម្រាប់មីស៊ីលល្បឿនលឿនជាងសំឡេងរយៈចម្ងាយមធ្យមប្រភេទថ្មី ជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍសមត្ថភាពការពារជាតិ។ប្រព័ន្ធផ្សព្វផ្សាយ KRT បានរាយការណ៍ថា ជោគជ័យដ៏អស្ចារ្យនៃការសាកល្បង បានអនុញ្ញាតឱ្យគម្រោងដំណើរការក្រោមកាលវិភាគសម្រាប់ការបញ្ចប់ការអភិវឌ្ឍន៍មីស៊ីលបាលីស្ទីក រយៈចម្ងាយមធ្យមលឿនជាងសំឡេងថ្មី។ ព័ត៌មាន KRT បាននិយាយថា ការសាកល្បងនេះ ត្រូវបានធ្វើឡើងនៅស្ថានីយ៍បាញ់បង្ហោះផ្កាយរណប Sohae ដ៏សំខាន់របស់ប្រទេសកូរ៉េខាងជើង នៅជិតឆ្នេរភាគខាងលិចកាលពីថ្ងៃអង្គារ នៅពេលព្រឹក និងពេលរសៀល។ប្រទេសកូរ៉េខាងជើង បានធ្វើការសាកល្បងបាញ់មីស៊ីលល្បឿនលឿនជាងសំឡេងរយៈចម្ងាយមធ្យមកាលពីខែមករា ដែលខ្លួនបាននិយាយថា នៅពេលនោះបានប្រើប្រាស់ម៉ាស៊ីនឥន្ធនៈរឹងថ្មី ហើយក៏បានសាកល្បងប្រតិបត្តិការក្បាលគ្រាប់ដែលអាចគ្រប់គ្រងបានផងដែរ។

ទិវាវប្បធម៌ជាតិ៣មីនាលើកទី២៦ ក្រោមប្រធានបទ « យុវជនដើម្បីវប្បធម៌ជាតិ»ឆ្នាំ២០២៤

2024/03/20 11:51:48 am        131
មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យ បានរៀបចំប្រារព្ធទិវាវប្បធម៌ជាតិ៣មីនា ខួបលើកទី២៦ ឆ្នាំ២០២៤ ក្រោមប្រធានបទ « យុវជនដើម្បីវប្បធម៌ជាតិ» បានប្រព្រឹត្តិធ្វើ​ឡើង នៅសាលប្រជុំមន្ទីរអប់រំយុវជន និងកីឡាខេត្តឧត្តរមានជ័យ ក្រោមអធិបតីភាព​លោក ឃិន ញាណ អភិបាលរងខេត្តឧត្តរមានជ័យ និងមានការចូលរួមពីមន្ទីរស្ថាប័នពាក់ព័ន្ធ សិស្សានុសិស្សជាច្រើនរូប នាព្រឹកថ្ងៃទី២០មិនាឆ្នាំ២០២៤នេះ។ក្នុងទិវាវប្បធម៌ជាតិនោះដែរ លោក ហុង យឿន ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ​ខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ដោយមានការណែនាំចង្អុលបង្ហាញផ្ទាល់ពី​ឯកឧត្តមអភិបាលខេត្ត​លើទិសដៅយុទ្ធសាស្ត្ររបន្ថែមបស់ក្រសួងនូវគោលនយោបាយជាតិ ស្តីពីវិស័យវប្បធម៌​ក្រោម​ចក្ខុវិស័យ ដើម្បីអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ជាតិនោះ ​មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត បានខិតខំបំពេញតួនាទី ​ភារកិច្ចរបស់ខ្លួន ដើម្បីរួមចំណែក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមទទួលបានលទ្ធផលល្អប្រសើរ ។ជាក់ស្តែងក្នុងឆ្នាំ២០២៣កន្លមកនេះ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តបានដំណើរការ​បើកវគ្គធ្វើការ​ផ្សព្វផ្សាយ ច្បាប់ លើកិច្ចការថែរក្សា ការពារ និងគ្រប់គ្រងបេតិកភណ្ឌ វប្បធម៌រូបី និងចុះ​បង្ហាត់​សិល្បៈនៅតាមសាលារៀន សហគមន៍ ឲ្យបានយល់ដឹងអំពីសីលធម៌សង្គម របៀបសំពះទាំង៥ ការស្លៀកពាក់តាមបែបប្រពៃណីជាដើមផងដែរ។ លោកបន្តទៀតថា ក្នុងនោះដែរមន្រ្តីជំនាញយើងបានបន្តការសិក្សាស្រាវជ្រាវ និង ប្រមែប្រមូល​រាល់វត្ថុបុរាណ​នៅលើទួលដែលជនល្មើសបាន​ជីកគាស់ ​យកមកចុះបញ្ជីរក្សាទុក​និងបានចងក្រង​ជា​បញ្ជីសៀវភៅសលាកប័ត្រវត្ថុសិល្បៈ ជាច្រើនសម្រាម់រក្សាទុកក្នុងសារៈមន្ទីរខេត្តផងដែរ។លោក ឃិន ញាណ អភិបាលរងខេត្តឧត្តរមានជ័យ បានថ្លែងថា ទិវាវប្បធម៌ជាតិ៣មីនា ខួបលើក​ទី២៦ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌» ពិតជាសារៈសំខាន់ខ្លាំង​ណាស់​សម្រាប់​មនុស្សជាតិគ្រប់រូបក្នុងការយល់ដឹងពីវប្បធម៌ជាតិ ។ បើគ្មានការរៀន​ និងបង្ហាត់ បង្ហាញ ពីគ្រូជំនាញ ក្នុងនោះក៏មានការទាមទាពេលវេលា​ និង​ឧបនិស្ស័យ​របស់ បុគ្គលម្នាក់ៗ ​និងមាន​ដុង្គ​ពី​កំណើត​ទើបយើងអាចចាប់បានការរៀនសូត្រពីវិស័យវប្បធម៌ និងសិល្បៈនេះបានព្រោះថា សិល្បៈគឺជាវិស័យគន្លឹៈមួយក្នុងការអភិរក្ស និងអភិវឌ្ឍន៍ផ្នែកប្រពៃណី ទំនៀមទំលាប់ ដោយឈរលើមូលដ្ឋាន ​សម្បត្តិបេតិកភណ្ឌ វប្បធម៌ រូបីនិងវប្បធម៌អរូបីដ៏សម្បូបែប​ក្នុងសង្គមជាតិខ្មែរយើង។លោក អភិបាលរងខេត្ត បានបញ្ជាក់ទៀតថា ក្នុងទិវាដ៏មានអត្ថន័យនេះដែរគឺ​មានគោលបំណង​ផ្សព្វផ្សាយ ជម្រុញ ផ្ទេរចំណេះដឹង ចំណេះធ្វើ បច្ចេកទេស ក៏ដូចជាការជួយក្រើនរំលឹក​និង​បំផុស​ស្មារតី មនសិកា ដល់ប្រជាពលរដ្ឋពិសេសប្អូនៗយុវជន និងយុវនារី ដែលជា​ទំពាំង​ស្នងឬស្សីឱ្យ​មានការតព្វកិច្ចក្នុងការចូលរួមថែរក្សាការពារវប្បធម៌ប្រពៃណីរបស់ជាតិឱ្យបានគង់វង្សនិងស្ថិតស្ថេរសម្រាប់កូនចៅជំនាន់ក្រោយៗទៀត៕ 

ប្រមុខការពារជាតិអាមេរិក ប្តេជ្ញាថា ទីក្រុងវ៉ាស៊ីនតោន មិនឲ្យអ៊ុយក្រែន បរាជ័យឡើយ

2024/03/20 11:35:56 am        101
រដ្ឋមន្ត្រីការពារជាតិ លោក Lloyd Austin បានសន្យាកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក នឹងមិនឱ្យអ៊ុយក្រែន បរាជ័យក្នុងការប្រយុទ្ធជាមួយរុស្ស៊ីឡើយ ទោះបីជាជំនួយបន្ថែមទៀតនៅតែជាប់គាំងនៅក្នុងសភា ហើយកងកម្លាំងរបស់ទីក្រុងគីវ ប្រឈមមុខទៅនឹងការខ្វះអាវុធក៏ដោយ។សភាដែលដឹកនាំដោយគណបក្សសាធារណរដ្ឋ បានរារាំងជំនួយចំនួន ៦០ពាន់លានដុល្លារសម្រាប់ប្រទេសអ៊ុយក្រែន ហើយសហរដ្ឋអាមេរិក បានព្រមានថាកញ្ចប់ថវិកា ៣០០លានដុល្លារ កាលពីពេលថ្មីៗនេះ នឹងមានរយៈពេលត្រឹមតែពីរបីសប្តាហ៍ប៉ុណ្ណោះ។លោក Austin បាននិយាយនៅក្នុងពិធីបើកកិច្ចប្រជុំមួយនៅក្នុងប្រទេសអាល្លឺម៉ង់ ស្តីអំពីអ្នកគាំទ្រអន្តរជាតិសម្រាប់អ៊ុយក្រែនថា សហរដ្ឋអាមេរិកនឹងមិនអនុញ្ញាតឱ្យអ៊ុយក្រែនបរាជ័យឡើយ ដែលលោកកំពុងស្វែងរកដើម្បីទទួលបានជំនួយបន្ថែមទៀតសម្រាប់ទីក្រុងគីវ។លោក បាននិយាយថា យើងនៅតែប្តេជ្ញាចិត្តក្នុងការផ្តល់ឱ្យអ៊ុយក្រែននូវធនធាន ដែលប្រទេសនេះត្រូវការដើម្បីទប់ទល់ការឈ្លានពានរបស់វិមានក្រឹមឡាំង។ ទីក្រុងវ៉ាស៊ីនតោន បានប្រកាសផ្តល់ជំនួយចំនួន ៣០០លានដុល្លារអាមេរិកសម្រាប់ប្រទេសអ៊ុយក្រែន កាលពីសប្តាហ៍មុន។ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វាមានសារៈសំខាន់ខ្លាំងសម្រាប់ពួកយើង ដែលសភានឹងបញ្ចប់នីតិវិធីចាំបាច់ទាំងអស់ក្នុងពេលឆាប់ៗនេះ ហើយធ្វើការសម្រេចចិត្តចុងក្រោយលើជំនួយសម្រាប់ទីក្រុងគីវ។មន្ត្រីយោធាជាន់ខ្ពស់របស់សហរដ្ឋអាមេរិកម្នាក់ បានប្រាប់អ្នកសារព័ត៌មាន ដែលធ្វើដំណើរទៅកាន់កិច្ចប្រជុំស្តីពីអ៊ុយក្រែនថា កងទ័ពរបស់ទីក្រុងគីវ ត្រូវយកចិត្តទុកដាក់លើអត្រាផ្គត់ផ្គង់ និងរបៀបដែលពួកគេត្រូវធ្វើ ។

សហភាពអឺរ៉ុប គ្រោងនឹងបញ្ជូនប្រាក់ចំណូលពីទ្រព្យបង្កករបស់រុស្ស៊ី ទៅឱ្យមូលនិធិអាវុធអ៊ុយក្រែន

2024/03/20 10:55:54 am        102
ប្រធានគោលនយោបាយការបរទេស របស់ប្លុក EU លោក ចូសេប បូរ៉ែល (Josep Borrell) បានស្នើកាលពីថ្ងៃអង្គារ (១៩ មីនា) ថា សហភាពអឺរ៉ុប គួរតែយក ៩០ ភាគរយនៃប្រាក់ចំណូលពីទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលត្រូវបង្កកនៅអឺរ៉ុប ហើយផ្ទេរថវិកាទាំងនោះទៅមូលនិធិ ដែលគ្រប់គ្រងដោយសហភាពអឺរ៉ុប ដែលផ្តល់ហិរញ្ញប្បទានអាវុធសម្រាប់អ៊ុយក្រែន។លោក បូរ៉ែល បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងប្រ៊ុចសែលថា លោកនឹងដាក់សំណើជាផ្លូវការមួយទៅកាន់រដ្ឋាភិបាលសមាជិកទាំង ២៧ របស់សហភាពអឺរ៉ុបនៅថ្ងៃពុធនេះ មុនពេលកិច្ចប្រជុំកំពូលនៃមេដឹកនាំប្លុកនៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ។ លោកបានស្នើថាចំនួន ១០ ភាគរយនៃប្រាក់ចំណូលរឹបអូសដែលនៅសេសសល់ ត្រូវដាក់ចូលទៅក្នុងថវិកាកណ្តាលរបស់សហភាពអឺរ៉ុប ដើម្បីបង្កើនសមត្ថភាពការពារនៃឧស្សាហកម្មអ៊ុយក្រែន។ប្រហែល ៧០ ភាគរយនៃទ្រព្យសកម្មរុស្ស៊ីទាំងអស់ដែលជាប់គាំងនៅលោកខាងលិច គឺត្រូវបានរក្សាទុកនៅក្នុងឃ្លាំងមូលបត្រកណ្តាលរបស់ប្រទេសបែលហ្ស៊ិក យ៉ូរ៉ូឃ្លៀ (Euroclear) ដែលមានតម្លៃស្មើនឹង ១៩០ ពាន់លានអឺរ៉ូ (២០៦,១ ពាន់លានដុល្លារ) នៃមូលបត្រ និងសាច់ប្រាក់របស់ធនាគារកណ្តាលរុស្ស៊ីជាច្រើន។មន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុបមួយរូបបាននិយាយកាលពីសប្តាហ៍មុនថាទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលត្រូវបានបង្កកនៅក្នុងសហភាពអឺរ៉ុប ទំនងជាអាចរកបានពី ១៥ ពាន់លានទៅ ២០ ពាន់លានអឺរ៉ូ នៅក្នុងប្រាក់ចំណេញក្រោយការបង់ពន្ធរហូតដល់ឆ្នាំ២០២៧ អាស្រ័យលើអត្រាការប្រាក់សកល៕

លោក ពូទីន នឹងពិចារណាទៅទស្សនកិច្ចនៅចិន សម្រាប់ដំណើរលើកដំបូងរបស់ខ្លួនក្នុងអាណត្តិថ្មី

2024/03/20 10:53:10 am        117
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីល្ងាចថ្ងៃអង្គារ (១៩ មីនា) ថា លោកនឹងពិចារណាទៅទស្សនកិច្ចនៅប្រទេសចិន សម្រាប់ដំណើរទៅក្រៅប្រទេសលើកដំបូងរបស់ខ្លួនក្នុងអំឡុងពេលអាណត្តិប្រធានាធិបតីថ្មី ដែលលោកទទួលបាននៅក្នុងការបោះឆ្នោតចុងសប្តាហ៍។កាលពីថ្ងៃអង្គារ ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ បានរាយការណ៍ផ្តាច់មុខថា លោក ពូទីន នឹងធ្វើដំណើរទៅកាន់ប្រទេសចិន ក្នុងខែឧសភា ដើម្បីពិភាក្សាជាមួយលោក ស៊ី ជីនពីង ក្នុងអ្វីដែលអាចជាដំណើរទៅក្រៅប្រទេសលើកដំបូងរបស់ប្រមុខវិមានក្រឹមឡាំងនៃអាណត្តិប្រធានាធិបតីថ្មីរបស់លោក។ទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS របស់រុស្ស៊ីបានរាយការណ៍ថា នៅក្នុងកិច្ចប្រជុំជាមួយក្រុមសភាកាលពីថ្ងៃអង្គារ មេដឹកនាំបក្សកុម្មុយនិស្តរុស្ស៊ី លោក ហ្គេនណាឌី ហ្យ៉ូហ្កានូវ (Gennady Zyuganov) បានស្នើឱ្យលោក ពូទីន ជ្រើសរើសទីក្រុងប៉េកាំង សម្រាប់ការធ្វើដំណើរទស្សនកិច្ច ហើយលោក ពូទីន បានសន្យាថានឹងពិចារណាលើដំណើរនេះ។រដ្ឋាភិបាលលោកខាងលិច កាលពីថ្ងៃចន្ទ បាននាំគ្នាថ្កោលទោសការទទួលជ័យជម្នះក្នុងការបោះឆ្នោតកាលពីចុងសប្តាហ៍របស់លោក ពូទីន ថាជារឿងអយុត្តិធម៌ និងមិនមានលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែប្រទេសចិន និងកូរ៉េខាងជើង បានអបអរសាទរមេដឹកនាំរុស្ស៊ីជើងចាស់ ក្នុងការបន្តគ្រប់គ្រងរបស់លោករយៈពេលប្រាំមួយឆ្នាំបន្ថែមទៀត៕

តុលាការកំពូលរបស់សហរដ្ឋអាមេរិក អនុញ្ញាតឱ្យរដ្ឋតិចសាស់ អនុវត្តច្បាប់អន្តោប្រវេសន៍ដ៏ចម្រូងចម្រាស

2024/03/20 10:48:58 am        61
តុលាការកំពូលរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ (១៩ មីនា) បានអនុញ្ញាតឱ្យច្បាប់រដ្ឋតិចសាស់ (Texas) ដែលគាំទ្រដោយគណបក្សសាធារណរដ្ឋ ចូលជាធរមាន ដែលអនុញ្ញាតឱ្យអាជ្ញាធរអនុវត្តច្បាប់របស់រដ្ឋចាប់ខ្លួនមនុស្សដែលសង្ស័យថាបានឆ្លងកាត់ព្រំដែនសហរដ្ឋអាមេរិក-ម៉ិកស៊ិកដោយខុសច្បាប់ ដោយបដិសេធកិច្ចខិតខំប្រឹងប្រែងដើម្បីរារាំងច្បាប់នេះដោយរដ្ឋបាលរបស់ប្រធានាធិបតី ចូ បៃដិន (Joe Biden)។តុលាការមានសំឡេងគាំទ្រភាគច្រើនពីក្រុមអភិរក្សនិយម ៦ ទល់នឹង៣ សំឡេង ហើយក្រុមយុត្តិធម៌សេរីទាំងបីរូបរបស់ខ្លួនបានជំទាស់ ដោយនិយាយថា ការអនុញ្ញាតច្បាប់នេះនឹងធ្វើឱ្យការអនុវត្តច្បាប់អន្តោប្រវេសន៍ប៉ះពាល់ដល់រដ្ឋ។ជាលទ្ធផល ច្បាប់របស់រដ្ឋនេះនៅតែអាចចូលជាធរមានបាន ខណៈពេលដែលវិវាទនៅតែបន្តនៅក្នុងតុលាការថ្នាក់ក្រោម មានន័យថាការតស៊ូផ្លូវច្បាប់មិនទាន់ចប់ទេ ហើយច្បាប់នៅតែត្រូវអាចរារាំងនៅពេលក្រោយបាន។ អភិបាលរដ្ឋតិចសាស់ លោក ហ្គ្រេក អាបបុត (Greg Abbott) បានសាទរចំពោះដីការបស់តុលាការ ដោយហៅវាថាជា «ការវិវឌ្ឍន៍ដ៏វិជ្ជមាន»។អ្នកនាំពាក្យមានសេតវិមាន លោកស្រី ខាតារីន ហ្សង់ព្យែរ (Karine Jean-Pierre) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ច្បាប់នេះ «នឹងមិនត្រឹមតែធ្វើឱ្យសហគមន៍ក្នុងរដ្ឋតិចសាស់ មិនសូវមានសុវត្ថិភាពប៉ុណ្ណោះទេ វាថែមទាំងនឹងដាក់បន្ទុកលើការអនុវត្តច្បាប់ និងបង្កភាពចលាចល និងការភាន់ច្រឡំនៅព្រំដែនភាគខាងត្បូងរបស់អាមេរិកផងដែរ»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត
06/14/2026 03:06 PM
ករណីនាំសាច់បង្កកមកពីថៃជាង២០០តោន : តំណាងអយ្យការចោទប្រកាន់ជនសង្ស័យ ២នាក់
06/14/2026 03:06 PM
ក្រសួងបរិស្ថានគាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍
06/14/2026 02:06 PM
អ៊ីរ៉ង់៖ បុណ្យសពអតីតមេដឹកនាំកំពូល នឹងចាប់ផ្តើមនៅថ្ងៃទី ៤ ខែកក្កដា ហើយបញ្ចប់ជាមួយការបញ្ចុះសពនៅថ្ងៃទី ៩ខែកក្កដា
06/14/2026 02:06 PM
សហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
06/14/2026 01:06 PM
ស.ស.យ.ក បន្តចុះអប់រំនិស្យិតដោយផ្សារភ្ជាប់ព្រះពុទ្ធសាសនាទៅនឹងការរស់នៅថ្លៃថ្នូរ
06/14/2026 01:06 PM
សមាគមអតីតយុទ្ធជន កំពង់ឆ្នាំង ប្រគល់ថវិកាបេឡាមរណៈសង្គ្រោះ ១២លានរៀល ជូនសមាជិក ៣គ្រួសារ
06/14/2026 01:06 PM
សំណុំរឿងសាច់បង្កកជាង ២០០តោន នាំមកពីថៃចូលដល់ដៃតុលាការហើយ
06/14/2026 01:06 PM
ការខូចខាតធ្ងន់ធ្ងរ បានកើតឡើងនៅទីក្រុងភាគខាងត្បូង Tyre ប្រទេសលីបង់ ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល
06/14/2026 12:06 PM
សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
06/14/2026 12:06 PM