ព្រឹទ្ធសភាបានពិនិត្យ និងអនុម័ត លើសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា ក្រោមអធិបតីភាព​សម្ដេចតេជោ ហ៊ុន សែន
ប្រជាពលរដ្ឋស្រុកកំពង់លែង ថ្លែងអំណរគុណសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានជួយផ្លូវកៅស៊ូ ផ្លូវបេតុងដល់ពួកគាត់ធ្វើដំណើរបានស្រួល
គណបក្សក្រៅរដ្ឋាភិបាល៖ ក្រុមទណ្ឌិតក្បត់ជាតិបីជំនាន់យកឃាតកម្មលើលោក លឹម គឹមយ៉ា ធ្វើជា​អាជីវកម្មកេងចំនេញនយោបាយ ដើម្បីទម្លាក់កំហុសមកលើរាជរដ្ឋាភិបាល
សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

នយោបាយ​ និង ការអភិវឌ្ឍន៍

៧មករា ជាជីវិតទី២ដែលជួយគ្រួសារខ្មែរ និងប្រទេសជាតិទាំងមូលឱ្យតាំងនៅដល់សព្វថ្ងៃ

2025/01/06 04:27:58 pm        108
ប្រជាពលរដ្ឋដែលបាន​ឆ្លង​កាត់​ទុក្ខ​លំបាក​ក្នុងរបបខ្មៅ​ប្រល័យពូជសាសន៍ខ្មែរក្រហម ​​ចងចាំ​មិន​ភ្លេច​នូវ​គុណ​បំណាច់​កាត់​ថ្លៃ​មិ​នបានគឺថ្ងៃ៧មករា បានផ្តល់នូវជីវិតទី២ ជួយដល់គ្រួសារខ្មែរ និង​ប្រទេស​ជាតិ​ទាំង​មូល​ឱ្យ​ចាក​​ផុត​ពីការរងទុក្ខលំបាកគ្រប់យ៉ាងកាល​ពី ៤៦ឆ្នាំមុន។ស្រមោលអន្ធការ ដែលគ្របដណ្តប់លើប្រទេសកម្ពុជា ក្នុងសម័យ​កម្ពុជា​ប្រជាធិបតេយ្យ​ចន្លោះ​ឆ្នាំ​១៩៧៥ ដល់១៩៧៩ មុនថ្ងៃរំដោះ៧មករា ប្រជាជនកម្ពុជា​មាន​តែ​ការ​បង្ខំ​ឱ្យ​ធ្វើ​ការងារ​ហួស​កម្លាំង​ គ្មានសិទ្ធ សេរីភាព គ្មានវត្តអារាម សលារៀន មន្ទីរពេទ្យ គ្មានទីផ្សារ ពាណិជ្ជកម្ម​អ្វី​ទាំង​អស់​​។ លោក តិច សាង ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញដែលបាន​ឆ្លង​កាត់​ទុក្ខ​លំបាក​ទាំង​នោះ​បាន​លើកឡើងថា ក្រោយ​ពី៧មករា​មក​​នឹង​ហើយ​ជា​ជីវិត​ទី​២​របស់​យើង បើគ្មាន​៧មករា​ក៏គ្មាន​ជីវិត​ទី២​ដែរ ហើយអ្វីដែលមិនអាចភ្លេច​បានគឺរឿងបិទសិទ្ធិ សេរីភាពប្រជាពលរដ្ឋ ឱ្យប្រជា​ពលរដ្ឋ​ធ្វើ​ស្រែ ធ្វើ​ចម្ការ ធ្វើពលកម្ម ក៏ប៉ុន្តែមិនឱ្យហូបគ្រប់គ្រាន់ បើ​ប្រជាពលរដ្ឋ​ហ៊ាន​និយាយ​អី​ពាក់​ព័ន្ធ​តិច​តួច​​យក​ប្រជាពលរដ្ឋទៅសម្លាប់ចោល»។ ចំណែកលោក អ៊ែល សារឿន ក៏បានបញ្ជាក់ផងដែរថា «វាដឹងថាយើងហ្នឹងជាអ្នក​ធ្វើការ​ជា​ទាហាន ឬមួយគ្រូបង្រៀនអី វាដឹងវាយកទៅវាយចោលទាំងយប់ ហើយ​វា​មិន​មែន​ថា​យក​ទៅ​វាយ​ទេ ថាបញ្ជូនទៅលើតែតាមពិតយកទៅវាយចោល»។ លោកបានលើកឡើងផងដែរថា «អរគុណ​ដល់​រាជ​រដ្ឋាភិបាល​ដែល​បាន​រំដោះយើ​ង​ឱ្យ​រួច​ផុត ហើយឱ្យកូនចៅយើងបានរៀនបានសូត្រ សប្បាយកូន សប្បាយ​ព្រោះ​បានរួចខ្លួនពីរបបដែលឱ្យយើងស៊ីបាយ១វែកនោះ»។ទុក្ខលំបាកវេទនាទាំងអស់ត្រូវបានរលាយបាត់ខ្ចាត់ខ្ចាយអស់ និង​ផ្តល់​មក​វិញនូ​វ​ស្នាមញញឹម សប្បាយ​រីករាយ ការជួបជុំសាច់ញាតិ ហ៊ោកញ្ជ្រៀវ ខ្ញៀវខ្ញារសាទរ​ចំពោះ​ថ្ងៃ​រំដោះ​៧មករា ឆ្នាំ​១៩៧៩ ដែលជាការខិតខំរបស់រណសិរ្សសាមគ្គី សង្រ្គោះជាតិកម្ពុជា ដឹកនាំ​ដោយ​សម្តេចតេជោ ហ៊ុន សែន ដែលបច្ចុប្បន្នមានឈ្មោះថា រណសិរ្សសាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា។លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជា អះអាងថា ៧មករា ជាសច្ចភាពប្រវត្តិសាស្ត្រមិនអាចប្រកែកបាន និងជាមេរៀន ដែល​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ត្រូវ​ចងចាំ សរសេរទុក និងផ្សព្វផ្សាយបន្តគ្រប់ជំនាន់ ព្រោះបើគ្មាន៧មករាទេ កម្ពុជាគ្មាន​នៅ​ក្នុងផែ​នទី​ពិភព​លោកដល់សព្វថ្ងៃនេះទេ។លោកបណ្ឌិត យង់ ពៅ បន្តថា «ប្រសិនបើអត់បានមានថ្ងៃ៧មករាហ្នឹងទេ អាចអស់​ប្រទេស​កម្ពុជា ហើយមិនបាច់និយាយអំពីសន្តិភាព មិនបាច់និយាយអំពីសិទ្ធិប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស ឬ​ក៏អ្វី​ផ្សេង​ទៀត​គ្មាន​ទេ។ កាល​ណាអ​ត់​មាន​ការ​រំដោះ​ហ្នឹង​មក​គឺ​ថា​មាន​មនុស្ស​ឯណាម​ក​រស់​នៅ​ទាម​ទារ​រកសន្តិភាព»។ជាការពិត បើគ្មានមហាជ័យជម្នះ ៧មករា ១៩៧៩ បានបពា្ចប់នូវសម័យកាលដ៏ខ្មៅងងឹតបំផុត ពុំធ្លាប់មានក្នុងប្រវត្ដិសាស្ដ្រកម្ពុជាទេនោះ ទំព័រសករាជថ្មី ដែលធ្វើឱ្យ​ប្រជាជ​ន​កម្ពុជា​បាន​ទទួល​មក​វិញ នូវសិទ្ធិសេរីភាពពេញលេញ និងឱកាសដើម្បីស្ដារ កសាង និងអភិវឌ្ឍន៍​មាតុភូមិ​របស់​ខ្លួន​ឡើង​វិញ​ក៏គ្មានដែរ ពោលគឺ បើគ្មានជ័យជម្នះ ៧មករា ទេនោះ ក៏គ្មានជីវិតទី២របស់ប្រជាជន និង​គ្មាន​អ្វីៗដូចថ្ងៃនេះដែរ៕

គណបក្សនយោបាយក្រៅរដ្ឋាភិបាល អំពាវនាវឱ្យយុវជន និងប្រជាពលរដ្ឋបន្តចងចាំ និងដឹងគុណ​ថ្ងៃជ័យជម្នះ ៧មករា

2025/01/06 02:56:05 pm        101
គណបក្សនយោបាយក្រៅរដ្ឋាភិបាល បានអំពាវនាវឱ្យយុវជន និងប្រជាពលរដ្ឋ​កម្ពុជា​បន្ត​ចង​ចាំ​ថ្ងៃ​ជ័យ​ជម្នះ​៧មករាឆ្នាំ ១៩៧៩ ដោយពួកគេចាត់ទុកថា ជាថ្ងៃកំណើតទី២របស់ប្រជាជនខ្មែរ បន្ទាប់​ពី​រំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពតដ៏ឃោរឃៅរយៈពេល ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ ដែលនាំមកនូវការរស់រានមានជីវិត សេរីភាព សុខដុមរមនា និង​សន្តិភាព​សម្រាប់​ប្រជាជាតិ​ទាំងមូល។នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥នេះ គឺជាខួបលើកទី៤៦ ខណៈប្រជាពលរដ្ឋខ្មែរ​នៅ​តែ​ចង​ចាំ​ជាប់​ជានិច្ច និងចារិកទុកក្នុងដួងចិត្តមិនអាចបំភ្លេចបាន សូម្បីតែយុវជន​ជំនាន់​ក្រោយ​ក៏​ទទួល​ស្គាល់ ​និងផ្តល់តម្លៃជានិរន្តរចំពោះថ្ងៃ ៧មករានេះផងដែរ។លោក អ៊ុន វិសិទ្ធគុន ប្រធានគណបក្សកម្លាំង​ប្រជាធិបតេយ្យ​បាន​ថ្លែងថា «៧ មករា ឆ្នាំ១៩៧៩ គឺ​ជា​ថ្ងៃកំណើតទីពីររបស់ប្រជាពលរដ្ឋកម្ពុជា ហើយប្រសិនបើគ្មាន ៧មករា គឺយើង​ក៏​គ្មាន​ឱកាស​មក​អង្អុយ​និយាយគ្នានាពេលដែរ ហើយប្រទេសជាតិយើង ក៏មិនដឹងជាមាន​ស្ថានភាព​យ៉ាង​ណាដែ​រ ប្រសិនបើមិនមានការលះបង់សាច់ស្រស់ ឈាមស្រស់របស់សម្ដេចតេជោ ហ៊ុន សែន។ នេះ​ហើយជាគុណបំណាច់របស់សម្ដេចតេជោ ទាំងខ្ញុំ និងយុវជនផ្សេងៗទៀត សូម​កុំភ្លេច​ថ្ងៃ​កំណើត​ទីពីររបស់យើង»។វាជាថ្ងៃជោគជ័យដែលជំនាន់មុនបានរួបរួមគ្នារំដោះប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ប៉ុល ពត ដែលនាំមកនូវ ការរស់រានមានជីវិត សេរីភាព និងភាពសុខដុមរមនា។ ក្នុង​នាម​លោក​ជា​យុវជន​ជំនាន់​ក្រោយបានអំពាវនាវឱ្យយុវជនខ្មែរទាំងអស់ត្រូវតែចងចាំ និងប្ដេជ្ញាការពារឱ្យ​បាន​ដាច់​ខាត​នូវ​ភាពសុខដុមរមនា បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិនេះបន្តទៅថ្ងៃអនាគត។ចំណែក​លោក គុជ លី ប្រធានគណបក្សខ្មែរតែមួយបានថ្លែងថា «យើងកុំភ្លេចថ្ងៃ ៧មករា ហើយ​ត្រូវតែ​រួបរួមគ្នាក្នុងការការពារសន្ដិភាពឱ្យខានតែបាន ដើម្បីស្វែងរកឱ​កាស​បន្ថែម​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ទៅ​តាម​គោលនយោបាយរបស់យើង។ ជាពិសេស គឺអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់​កាល​ទី១ ដើម្បីក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ខាងមុខ»។«ខ្ញុំចង់ឱ្យ​មាន​ការចូលរួមឱ្យបានផុលផុសពីប្រជាពលរដ្ឋជាមួយរដ្ឋាភិបាល មានន័យថា ពលរដ្ឋ​យើង​​កុំរវល់ជាមួយយុទ្ធសាស្រ្តផ្ការីករបស់សម រង្ស៊ី ឬសកម្មភាពបដិវត្តពណ៌ផ្សេងៗទៀត ហើយ​ងាក​មក​រួមដៃជាមួយរដ្ឋាភិបាល អភិវឌ្ឍប្រទេសជាតិយើងវិញឱ្យបានជឿនលឿនទៅមុខ ហើយ​ដើរ​ទាន់​ប្រទេសផ្សេងៗនៅលើពិភពលោក»។លោកបន្តថា របបប្រល័យពូជសាសន៍ប៉ុល ពត ត្រូវបានផ្តួលរំលំរយៈពេល ៤៦ឆ្នាំមកហើយ ដែល​ប្រទេស​មាន​សុខសន្តិភាពពេញលេញ ប៉ុន្ដែក្មេងៗជំនាន់​ក្រោយ​មួយ​ចំនួ​ន​ហាក់​មិន​ជឿ​ទាំង​ស្រុង​ថា កម្ពុជាធ្លាប់ឆ្លងកាត់សម័យកាលនោះទេ។ ដូច្នេះលោកបានផ្តាំដល់យុវជនជំនាន់ក្រោយថា ថ្ងៃ៧ មករា ជាថៃ្ងប្រវត្តិសាស្ត្រ និង​ជា​បុណ្យ​ជាតិ​ដ៏​សំខាន់​ដែលជនរួមជាតិគ្រប់រូបធ្វើការរំលឹកដល់គុណបំណាច់របស់យុទ្ធជន យុទ្ធនារី ដែលបាន​ពលី​ជីវិត ដើម្បីរំដោះប្រទេសជាតិ និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ និងនាំមក​នូវ​សុខ​សន្តិភាព​ដូច​បច្ចុប្បន្ន។ ក្នុងន័យនេះ យុវជនត្រូវចងចាំគុណបំណាច់នៃថ្ងៃ៧មករា ហើយចូលរួម​ថែ​រក្សា​សុខសន្តិភាពឱ្យបានគង់វង្ស ដើម្បីបន្តការអភិវឌ្ឍប្រទេសឱ្យកាន់តែរីកចម្រើន។ពិធីអបអរសាទរថ្ងៃជ័យជម្នះ ៧ មករា ត្រូវបានប្រារព្ធ​ធ្វើ​ឡើង​យ៉ាង​កង​រំពង​ជា​រៀង​រាល់​ឆ្នាំ​ក្នុ​ង​រយៈ​ពេល ៤៦ឆ្នាំកន្លងមកនេះ។ គណបក្សប្រជាជនកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋ​កម្ពុជា​ស្ទើរ​ទូទាំង​ប្រទេស​បាន​ចាត់ទុកថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ ជាថ្ងៃជ័យជម្នះជាប្រវត្តិសាស្រ្តរបស់ប្រជាជនកម្ពុជា ដែល​បានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត បញ្ច​ប់សម័យ​កាល​ដ៏​ខ្មៅ​ងងឹត​បំផុត​នៅ​កម្ពុជា ដែលបានកាប់សម្លាប់ និងធ្វើឱ្យប្រជាពលរដ្ឋខ្មែរស្លាប់ជិត ៣លាននាក់។ ៧ មករា ១៩៧៩ គឺជាបើកឡើងវិញនូវទំព័រសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាព​សង្គម​ជាតិ​។ប្រមុខគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន ជាបុរសម្នាក់​ដ៏​សំខាន់​ក្នុង​ចំណោម​យុទ្ធជន យុទ្ធនារីផ្សេងទៀតដែលបានពលីកម្មសព្វបែបយ៉ាង ដើម្បីជាតិមាតុភូមិកម្ពុជា ហើយ​សម្ដេច​តេជោតែងបានគូសបញ្ជាក់ថា ការប្រារព្ធពិធីអបអរសាទរថ្ងៃជ័យជម្នះ ៧ មករា ក៏ជា​ការ​បង្ហាញ​នូវ​ស្មារតីចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តង្គឧត្តមរបស់វីរកម្មាភិបាល យុទ្ធជន យុទ្ធនារី នៃ​រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាដែលបានធ្វើការលះបង់យ៉ាងធំធេងក្នុងការប្រយុទ្ធ ដើម្បី​ផ្តួល​រំលំ​រប​បប្រល័យពូជសាសន៍ ប៉ុល ពត និងការពារការរស់ឡើងវិញរបស់កម្ពុជា។ក្រុមយុវជនបានបង្ហាញចំណាប់អារម្មណ៍របស់ពួកគេថា ការប្រារព្ធទិវាជ័យជម្នះ ៧ មករា គឺ​ជា​រឿង​ល្អ​មួយសម្រាប់ក្រើនរំលឹកដល់យុវជនឱ្យបានដឹងអំពីប្រវត្តិឈឺចាប់ និងឃោរឃៅក្នុងរបប ប៉ុល ពត ហើយក៏ជាការក្រើនរំលឹកដល់យុវជនឱ្យស្រឡាញ់នូវសន្តិភាព និងត្រូវចេះរួបរួម​សាមគ្គីគ្នា​អភិវឌ្ឍន៍ប្រទេសជាតិកុំឱ្យធ្លាក់ចូលក្នុងសភាពអន្តរាយដូចរបប ប៉ុល ពត បន្ត​ទៅ​ទៀត​៕

ឯកឧត្តម កែប ជុតិមា៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្តេជ្ញាដោយឆន្ទៈមោះមុត និងផែនការច្បាស់លាស់ កសាងផ្លូវក្រវាត់ព្រំដែនឲ្យបានរួចរាល់ចប់សព្វគ្រប់

2025/01/06 12:36:22 pm        115
មណ្ឌលគិរី៖ គណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន ដឹកនាំដោយឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការ នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ បានដឹកនាំប្រតិភូអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយរបស់សម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភា ជូនកងកម្លាំងវិស្វកម្មនៃកងយោធពលខេមរភូមិន្ទ ដែលកំពុងឈរជើងកសាងស្ថាបនាផ្លូវតាមក្រវាត់ព្រំដែនកម្ពុជា-វៀតណាមក្នុងភូមិសាស្រ្តស្រុក ពេជ្រាដា ច្រកព្រំដែនទ្វេភាគីណាមលៀខេត្តមណ្ឌលគិរី ។ ការអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខកងកម្លាំងវិស្វកម្មរបស់គណៈកម្មការទី៤នេះបន្ទាប់ពីដំណើរសួរសុខទុក្ខកងកម្លាំងវិស្វកម្មនិងពិនិត្យព្រំដែននៅខេត្តរតនគិរីកាលពីថ្ងៃទី៤ខែមករាឆ្នាំ២០២៥។ វត្តមានរបស់គណៈកម្មការទី៤រដ្ឋសភានៅច្រកព្រំដែនមណ្ឌលគិរីនិងប្រទេសវៀតណាមនេះក៏ដូចជានៅព្រំដែនរតនគិរី-វៀតណាម​ដែរ គឺ ក្នុងគោលបំណងសួរសុខទុក្ខកងកម្លាំងវិស្វកម្មដែលកំពុងឈរជើងកសាងស្ថាបនាផ្លូវតាមក្រវាត់ព្រំដែនកម្ពុជា-វៀតណាមក្នុងភូមិសាស្រ្ត ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ព្រមទាំងពិនិត្យស្ថានភាពបង្គោលព្រំដែន និងវឌ្ឍនភាពព្រំដែនក៏ដូចជាស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ថ្លែងក្នុងពិធីសំណេះសំណាល ឯកឧត្តម កែប ជុតិមា បានមានប្រសាសន៍លើកឡើងថា៖«សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្តេជ្ញាដោយឆន្ទៈមោះមុតនិងផែនការច្បាស់លាស់ដើម្បីកសាងផ្លូវក្រវាត់ព្រំដែនឲ្យបានរួចរាល់ចប់សព្វគ្រប់»។ ឯកឧត្តមប្រធានគណៈកម្មការទី៤ បានបញ្ជាក់ថា៖ រដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តយ៉ាងច្បាស់ក្នុងការបញ្ចប់ការកសាងផ្លូវក្រវាត់ព្រំដែនដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រដ៏មានសារៈសំខាន់ក្នុងគោលបំណងពង្រឹងបូរណភាពទឹកដី និងជំរុញការអភិ​វឌ្ឍ​ន៍ក្នុងតំបន់។គំនិតផ្តួចផ្តើមមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែននេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាល​ក្នុងការការពារ អធិបតេយ្យភាពជាតិនិងបង្កើតឱកាសសម្រាប់ធ្វើឲ្យមានកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់ព្រំដែនដាច់ស្រយាល។ ឯកឧត្តមកែប ជុតិមា បានគូសបញ្ជាក់ថា៖« ផ្លូវក្រវាត់ព្រំដែន គឺជារបងការពារដ៏សំខាន់មួយទៀតសម្រាប់ បូរណភាពទឹកដី អធិប​តេយ្យ​ជាតិកម្ពុជា ។ ច្បាស់ណាស់ថា ពេលណាមានផ្លូវ ទីនេះប្រាកដជាមានការអភិវឌ្ឍ ប្រជាពលរដ្ឋអាចទៅតាំងទីលំនៅដ្ឋាននៅទីនេះ ដែលនឹងមានហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ដូចជា សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព ផ្សារ ដែលក្លាយជាតំបន់អភិវឌ្ឍន៍ ពីព្រោះគោលដៅរបស់រាជរដ្ឋាភិបាល គឺកសាងខ្សែបន្ទាត់ព្រំដែនឲ្យទៅជាព្រំដែន សន្ដិភាព មិត្ដភាព សហប្រតិបត្ដិការ និងការអភិវឌ្ឍ»។ឯកឧត្តមប្រធានគណៈកម្មការ បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋមកមើលតំបន់ព្រំដែនដើម្បីលើកទឹកចិត្តកងកម្លាំងវិស្វកម្ម និងមកស្វែងយល់ជាក់ស្តែងពីស្ថានភាពព្រំដែន និងការស្ថាបនាផ្លូវក្រវាត់ព្រំដែន ជាពិសេសលើកទឹកចិត្តឱ្យប្រជាពលរដ្ឋមករស់នៅតំបន់ព្រំដែននេះ ព្រោះប្រជាពលរដ្ឋជាជញ្ជាំងការពារព្រំដែនដ៏រឹងមាំ។ ទាក់ទងនឹងស្ថានភាពភូមិសាស្ត្រ លោក វណ្ណា ម៉ាប់ អភិបាលស្រុកពេជ្រាដា បានមានប្រសាសន៍ថា៖ស្រុកពេជ្រាដា ជាស្រុកមួយក្នុងចំណោមស្រុកទាំង៤ និងក្រុង១ មានចម្ងាយផ្លូវ ៤០គីឡូម៉ែត្រពី ទីរួមខេត្តមណ្ឌលគិរី ជាតំបន់ខ្ពង់រាបសម្បូរទៅដោយព្រៃឈើ សត្វព្រៃ រ៉ែក្នុងដីមានដូចជា៖ រ៉ែមាស ត្បូង លោហៈបុកស៊ីត..។ល។ និងជាតំបន់ទេសចរណ៍ធម្មជាតិដ៏មានសក្តានុពលជាច្រើនកន្លែងពិសេសរមណីយដ្ឋាន ទឹកជ្រោះប៊ូស្រា, ភ្នំណាមលៀរ,ទឹកជ្រោះអូផ្លាយ, ទឹកជ្រោះអូរតាំកន, ភ្នំលុប្រាណ,ភ្នំមូសរលូងជាដើម។ ស្រុក ពេជ្រាដាមានផ្ទៃដីសរុប ៣,៨១៩គីឡូម៉ែត្រការ៉េ ។ខាងកើត មានព្រំប្រទល់ជាប់នឹងស្រុកដាក់មីល, ដាក់សុង, គីយ៉ូត ខេត្តដាក់ណុង និងស្រុកបួនដូន ខេត្តដាក់ឡាក់ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ខាងលិច ជាប់នឹង ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ខាងជើង ជាប់នឹង ស្រុកកោះញែក ខាងត្បូងជាប់នឹងស្រុកអូររាំង ស្រុកកែវសីមា និងក្រុងសែនមនោរម្យ។ លោកអភិបាលស្រុកបានឱ្យដឹងថា៖ស្រុកពេជ្រាដា មានព្រំប្រទល់ជាប់ជាមួយប្រទេសវៀតណាម ប្រវែង១១០គីឡូម៉ែត្រ និងមានបង្គោល ព្រំដែនសរុបទាំងអស់ ចំនួន ៥០បង្គោល។ច្រកទ្វារព្រំដែនទ្វេរភាគីណាមលៀរ មានប្រវែង ២៧គីឡូម៉ែត្រ ពីទីរួមស្រុកពេជ្រាដា និងមានប្រវែង ៦៧ គីឡូម៉ែត្រ ពីទីរួមខេត្តមណ្ឌលគិរី។ ស្រុកពេជ្រាដាមាន ៤ឃុំ ស្មើនឹង១៨ភូមិ មានប្រជាជនរស់នៅសរុប៥,៧៥១គ្រួសារ ស្មើនឹង ២២,០៧២នាក់ ស្រីចំនួន ១០,​៩​២​២​នាក់។ ប្រជាពលរដ្ឋអាយុ១៨ឆ្នាំឡើងសរុប១៥,៦៨៨នាក់ ស្រី ៥,៧៩៦នាក់ មានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតចំនួន ១១,២៤៨នាក់ ស្រី ៥,៤៦៨នាក់ មាន០៩ជនជាតិរស់នៅ គឺ ជនជាតិព្នង, ខ្មែរ, ខ្មែរឥស្លាម, គ្រឹង, ឡាវ, កម្ពុជាក្រោម, ថៃ, វៀតណាមនិងហុល្លង់។ដង់ស៊ីតេប្រជាជនស្មើ០៦នាក់ ក្នុងមួយគីឡូម៉ែត្រការ៉េ ប្រជាពលរដ្ឋ ៧០% ជាកសិករធ្វើស្រែចំការ និងប្រកបមុខរបរ បន្ទាប់បន្សំដូចជា ចូលព្រៃ បោចវល្លិ៍ ផ្តៅ និងជ័រទឹក ជ័រចុងជាដើម។ ប្រជាពលរដ្ឋ ១០%ធ្វើជា បុគ្គលិកកម្មករក្រុមហ៊ុន, ១០% ជាមន្ត្រីរាជការ និង ១០%ទៀត ជាអាជីវករលក់ដូរផ្សេងៗ។ លោកឧត្តមសេនីយ៍ទោ ជុំ ហុន តំណាងកងវិស្វកម្ម បានឱ្យដឹងថា៖កងឯកភាពចំនួន៦នៅក្នុងខេត្តមណ្ឌលគិរី បានកំពុងស្ថាបនាផ្លូវព្រំដែននេះ ដោយប្រើប្រាស់មធ្យោបាយគ្រឿងចក្រគ្រប់ប្រភេទចំនួន១៤៨គ្រឿងសម្រាប់ធ្វើផ្លូវ១៣៣គីឡូម៉ែត្រក្នុងនេះផ្លូវខ្សែក្រវាត់ព្រំដែនប្រវែង៨៤គីឡូម៉ែត្រ និងផ្លូវតភ្ជាប់ប្រវែង៤៩គ.ម។ ពាក់ព័ន្ធនឹងវឌ្ឍនភាពផ្លូវ លោកឧត្តមសេនីយ៍ទោ បានឱ្យដឹងថា៖សម្រាប់ផ្លូវខ្សែក្រវាត់ព្រំដែន បានកាត់ចំណោតនិងបំពេញតួផ្លូវបានប្រវែង១៣.៧ គ.ម និងសម្រាប់ផ្លូវតភ្ជាប់ បានកាត់ចំណោតនិងបំពេញតួផ្លូវបានប្រវែង១៥.៥ គ.ម។ ច្រកទ្វាព្រំដែនទ្វេភាគីណាមលៀរ មានចម្ងាយផ្លូវប្រវែង៦០គីឡូម៉ែត្រពីក្រុងសែនមនោរម្យ និងមានចម្ងាយផ្លូវប្រវែង ២៦គីឡូ​ម៉ែ​ត្រ​ ពីទីរួមស្រុកពេជ្រាដា មានទីតាំងស្ថិតនៅក្នុងភូមិពូលុ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ជាប់ជាមួយនឹង ច្រកទ្វារព្រំដែនទ្វេភាគីដាក់ប័រ ស្ថិតនៅក្នុងភូមិធន់ហាញ់ ឃុំធុនអាន ស្រុកដាក់មីល ខេត្តដាក់ណុង ប្រទេសវៀតណាម។ គួរជម្រាបថា ប្រតិភូគណៈកម្មការទី៤រដ្ឋសភាដែលរួមមានឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការ ឯកឧត្តម ច័ន្ទ សុផល អនុប្រធានគណៈកម្មការ លោកជំទាវ អ៊ុន សុគន្ធា លេខាធិការគណៈកម្មការ ឯកឧត្តម នៅ សំ, ឯកឧត្តម សត្យា វុធ ,ឯកឧត្តម ចាន់ យឿន ,ឯកឧត្តម ឡុង ប៊ុន្នី ,ឯកឧត្តម សេរី កុសលនិងឯកឧត្តម នាង ចាន់ណាក់ សមាជិកគណៈកម្មការទី៤នៃរដ្ឋសភាក៏បាននាំយកនូវគ្រឿង​ឧបភោគ បរិភោគជូនកងកម្លាំងវិស្វកម្មរួមមាន៖ ទឹកសុទ្ធ៣០កេស, ត្រីខ១៥កេស, ថ្នាំពេទ្យ២៥ ប្រអប់, គុយទាវ និងមីសួ៣០កេស,ត្រីងៀត១៥គីឡូក្រាម និងថវិកា៣លានរៀល។ ដោយឡែករដ្ឋបាលខេត្តមណ្ឌលគិរី បានឧបត្ថម្ភអង្ករ២តោន ថវិកា៥០០ដុល្លារ និងថ្នាំប៉ារ៉ា២កេស៕  

អ្នកនាំពាក្យ៖ ស្ពានឆ្លងកាត់ទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រាសម្រេចការសាងសង់បាន ១៦ភាគរយ បើគិតត្រឹមដំណាច់ឆ្នាំ២០២៤

2025/01/03 02:27:14 pm        137
អ្នកនាំពាក្យរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ផន រឹម បានប្រកាសឲ្យដឹងថា គិតត្រឹមដំណាច់ឆ្នាំ២០២៤នេះ ស្ពានឆ្លងកាត់ទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា ដែល​មាន​ប្រវែង​ជិតមួយគីឡូម៉ែត្រនោះគឺសាងសង់បានសម្រេចចំនួន១៦ភាគរយហើយ។តាមរយៈផេកហ្វេសបុកផ្ទាល់នាថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តម ផន រឹម បានបញ្ជាក់ឲ្យ ដឹងថា «គិតត្រឹមតំណាច់ឆ្នាំ២០២៤នេះ គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែក​ប្រា សម្រេចបាន១៦%ហើយបន្ទាប់ពីសម្ពោធបើកការដ្ឋានសាងសង់នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង​ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា»។បើតាម​អ្នកនាំពាក្យរូបនេះបានឲ្យដឹងផងដែរថាគម្រោងសាងសង់ស្ពានឆ្លងទន្លេបាសាក់-ចាក់​អង្រែ​ក្រោម មានប្រវែងសរុប ១.៦៥០ម៉ែត្រ (ប្រវែងស្ពាន ៨៤៥,៧០ម៉ែត្រ, ទទឹងផ្លូវ​២៧​ម៉ែត្រ, ផ្លូវ​តភ្ជាប់​ក្បាល​ស្ពានប្រវែង ៨០៤,៣០ម៉ែត្រ, ទទឹងធម្មតាផ្លូវ ២០ម៉ែត្រ)។សូមបញ្ជាក់ថាគម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រានេះ ត្រូវ​បាន​អនុវត្ដ​ការ​សាង​សង់​ដោយក្រុមហ៊ុនសំណង់សៀងហៃ និងត្រួតពិនិត្យបច្ចេកទេស​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សា​បច្ចេក​ទេសក្វាងចូវវ៉ានអាន ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤២ខែ នឹង​បញ្ចប់​នៅ​ក្នុង​អំឡុង​ឆ្នាំ​២០២៧ ដោយគ្រោងចំណាយថវិកាសរុបប្រមាណ ៦០,២លានដុល្លារអាម៉េរិក ដែល​ជា​ឥណទាន​សម្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់​ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និង​ពន្ធអាករ​ផ្សេង​ៗជាដើម៕ អត្ថបទ៖ បាន ចក់

ផ្លូវខេត្តពីរខ្សែក្នុងខេត្តក្រចេះ គ្រោងបញ្ចប់ការស្ថាបនានាកំឡុងខែមេសា

2025/01/03 12:22:45 pm        174
ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តក្រចេះ លោក សាំង ប៊ុនថេន បានឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី២ ខែមករា ឆ្នាំ២០២៥ ពីការសាងសង់ផ្លូវ ក្នុងខេត្តចំនួនពីរខ្សែ គឺផ្លូវខេត្តលេខ ៣៧៧ និង លេខ ៣៧៧A ក្រោមឥណទានសម្បទានរបស់ធនាគារពិភពលោក ដែលក្នុង​កិច្ច​សន្យា​ត្រូវបញ្ចប់ការស្ថាបនា សាងសង់ ក្នុងខែធ្នូ ឆ្នាំ២០២៤ ប៉ុន្តែយោង​តាម​ស្ថានភាព​ជាក់​ស្ដែង​កា​​រសាងសង់មិនទាន់រួចក៏ត្រូវបានពន្យាពេលបញ្ចប់ការសាងសង់ដល់ក្រុមហ៊ុនទទួលការ ។ លោកប្រធានមន្ទីរ បានបញ្ជាក់ជុំវិញការយឺតយ៉ាវក្នុងការធ្វើផ្លូវខេត្តទាំងពីរខ្សែនេះថា ក្នុង​ករណី​ដែល​ក្រុម​ហ៊ុន​ទទួលគម្រោងស្តារ ជួសជុល និងថែទាំផ្លូវ អនុវត្តមិនបានត្រឹម​ត្រូវ​តាម​កិច្ច​សន្យា​ទេ​នោះ នឹងអាចពន្យាពេលបានពីរដង ក្នុងរយៈពេលពីមួយខែទៅពីរខែ នៅក្នុងកិច្ចសន្យា ប៉ុន្តែបើមា​ន​លើក​ទីបីនោះ នឹងត្រូវរងការផាកពិន័យ។ មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត គឺមានតួនាទី​ចូល​រួម​សហការ​ក្នុង​ការ​សម្រប​សម្រួល​ដោះស្រាយ​នៅ​ពេល​កន្លែ​ង​ណា​មួយមាន​បញ្ហា​កើត​ឡើង​តែ​ប៉ុណ្ណោះ។ គូបញ្ជាក់ផងដែរថា ផ្លូវដែលកំពុងធ្វើនេះ គឺមាន ផ្លូវខេត្តលេខ ៣៧៧ និង៣៧៧A មាន​ប្រវែង​សរុប ៤៨,៦គីឡូម៉ែត្រ ក្នុងនោះ ផ្លូវខេត្តលេខ៣៧៧ មានប្រវែង ៣៥គីឡូម៉ែត្រ ចាប់ពីរង្វង់​មូល​ព្រាប​ស ក្នុងក្រុងក្រចេះ ដល់ ទីរួមស្រុកសំបូរ និងផ្លូវខេត្តលេខ ៣៧៧A មានប្រវែង ១៣,៦​គីឡូម៉ែត្រ ចាប់ពីផ្សារសណ្ដាន់ ឃុំសណ្តាន់ ដល់ភូមិសង្គម ឃុំសណ្តាន់ នៃស្រុកសំបូរ។ ផ្លូវ​ខេត្ត​ទាំង ២ខ្សែនេះ នឹងត្រូវស្តារពង្រីក និងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលកៅស៊ូAC កម្រាស់ ៥សង់ទីម៉ែត និងក្រាលបេតុងសរសៃដែក កម្រាស់ ២០សង់ទីម៉ែត្រ មានទទឹងចាប់ពី ៧ម៉ែត្រ ដល់ ១១ម៉ែត្រ មាន ២គន្លងទៅមក ព្រមទាំងការសាងសង់ស្ពានថ្មីចំនួន ៩កន្លែង ប្រវែងសរុប ៤១៣ម៉ែត្រ នៅលើផ្លូវខេត្តលេខ៣៧៧ ៕ អត្ថបទ៖ សេង ម័រ

សម្ដេចធិបតី អរគុណ ស.ស.យ.ក និងភាគីពាក់ព័ន្ធបានរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» ដោយរលូន និងសុវត្ថិភាពបំផុត

2025/01/01 11:52:49 am        130
នៅព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី​នៃកម្ពុជា បានផ្ញើសារថ្លែងអំណរគុណដល់ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) យុវជនស័្មគ្រចិត្ត សាលារាជធានីភ្នំពេញ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្រុម​ការងារ​អនាម័យ និងក្រុមការងារទាំងអស់ ដែលបានចូលរួមសហការរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» ទៅបានរលូន និងសុខសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និង​អន្តរជាតិ​មក​ចូលរួមលេងកម្សាន្ត និងសាទរឆ្នាំថ្មី ឆ្នាំសកល ២០២៥ ប្រកបដោយសន្តិសុខ សណ្ដាប់​ធ្នាប់​ជាទីបំផុត។តាមរយៈព្រឹត្តិការណ៍ «សាទរកម្ពុជា» ដែលបានរៀបចំឡើងដោយ ស.ស.យ.ក នៅយប់ឆ្លងឆ្នាំថ្មី ឆ្នាំ​សកលនេះ មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិរាប់លាននាក់ បាន​មក​ចូល​រួម​ទស្សនា​កម្សាន្ត​នូវទស្សនីយភាព ការសម្ដែងទស្សនីភាពនានា និងតន្រ្ដីយ៉ាងសប្បាយរីករាយ តាំង​តែ​ពី​ព្រឹក​ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០២៤ រហូតដល់យប់បំណាច់ឆ្នាំឈានចូលឆ្នាំថ្មី ឆ្នាំសកល ២០២៥។ តាមរយៈទិដ្ឋភាពដ៏រីករាយនេះ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែង​អំណរ​គុណដ​ល់​ក្រុម​ការងារ​សហ​ភាព​សហព័ន្ធយុវជនកម្ពុជា និងក្រុមការងារ​ទាំង​អស់​ដែល​បាន​ចូល​រួម​សហការ​រៀប​ចំ​ព្រឹត្តិការណ៍ «សាទរកម្ពុជា» ទៅបានរលូន និងសុខសុវត្ថិភាពជូនភ្ញៀវទេសចរជាតិ និង​អន្តរជាតិ​មក​ចូល​រួម​លេងកម្សាន្ត និងសាទរឆ្នាំថ្មី ឆ្នាំសកល ២០២៥នេះ។ សូម​ជម្រាបថា ព្រឹត្តិការណ៍ «សាទរកម្ពុជា» ជាព្រឹត្តិការណ៍​នៃ​ការ​អប​អ​រ​សាទរ​ដល់​សង្គម​មួយ​ដែល​ប្រកប​ដោយភាពរស់ រវើកជាមួយនឹងការបង្ហាញវិសេសភាពនៃអត្តសញ្ញាណជាតិ ដោយ​សមាន​ចិត្ត​សោមនស្សចំពោះអ្វីៗដែលឆ្លងកាត់ និងជ័យជម្នះ និងការលើកតម្កើនមោទនភាព ក្នុង​ភាពជាប្រជាជាតិមួយ។ ព្រឹត្តិការណ៍ «សាទរកម្ពុជា» ការអបអរសាទរនូវគុណតម្លៃរួមគ្នាដើម្បីបង្ហាញ មោទនភាព ចំពោះ​បណ្តា​សមិទ្ធផលនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជាជាមួយការរក្សាបាននូវអត្តសញ្ញាណ នៃ​ប្រជាជាតិ និងប្រជាជន និងការអបអរសាទរ ដល់ការរួមរស់ជាមហាគ្រួសារខ្មែរតែមួយ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ព្រឹត្តិការណ៍នេះ គឺផ្តល់ជាវេទិកា និងឱកាសដល់គ្រប់ កោសិកាសង្គម គ្រប់​ស្រទាប់​វណ្ណៈ គ្រប់សហគមន៍ និងមជ្ឈដ្ឋាន បង្ហាញនូវមោទនភាពចំពោះអត្តសញ្ញាណរបស់ខ្លួន ក្រោម «ទង់នៃព្រះរាជាណាចក្រកម្ពុជា» ដោយការរួបរួមសមគ្គីពីមហាគ្រួសារខ្មែរ៕

សមិទ្ធផលការងារការទូតក្រៅប្រទេសរយៈពេល ១៦ ខែមកនេះរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត

2024/12/31 12:54:41 pm        249
ក្រោយកាន់តំណែង​ជានាយកដ្ឋមន្រ្ដី នៃរាជរដ្ឋាភិបាល​អាណត្តិទី៧ រយៈពេលប្រមាណ ១៦ ខែមកនេះ​ សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត បាន​អនុវត្តបេសកម្មកាទូតសេដ្ឋកិច្ចនៅក្រៅប្រទេស​ជាច្រើនដើម្បីពង្រឹង​ទំនាក់ទំនង​កាទូតរបស់កម្ពុជា​ជាមួយបណ្ដាប្រទេស​ជាមិត្ត និង​​ទាក់ទាញវិនិយោគទេសចរមកកាន់កម្ពុជា។- នាវាកម្ពុជាបាននិងកំពុងបន្តបោះពួយទៅមុខ លើកនេះតាំងពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣មក ក្រោមសន្ទុះនៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ គោលដៅចុងក្រោយនៃយុទ្ធសាស្ត្របញ្ចកោណនេះតាមរយៈការកសាងជាតិមួយឱ្យរឹងមាំ, រស់រវើក, រុងរឿង គឺធ្វើឱ្យកម្ពុជាក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលកម្រិតខ្ពស់នៅឆ្នាំ ២០៥០។ - ការទូតសេដ្ឋកិច្ច គឺជាសកម្មភាពស្នួលលេចធ្លោរជាងគេនៅក្រៅប្រទេសរបស់រាជរដ្ឋាភិបាល ក្នុងរយៈពេលជាងមួយឆ្នាំកន្លងទៅនេះ។ ការទូតសេដ្ឋកិច្ចនេះគោលដៅទាំងស្រុងគឺសំដៅទៅរកការចូលរួមចំណែករក្សាកំណើនសេដ្ឋកិច្ចនៃប្រទេសកម្ពុជា​, បង្កើតការងារ, ពង្រឹងគុណភាពនៃវិស័យអប់រំ និងសុខាភិបាល​ជាដើម...។ ក្រៅពីនេះក៏បានចូលរួមចំណែកក្នុងការបន្តកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរបស់ប្រជាជនក្នុងចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០ផងដែរ។ - ពិភពលោកក្រោយសករាជកូវីដ-១៩ គឺកំពុងឋិតនៅពិភពលោកមួយពោរពេញដោយភាពតានតឹងភូមិសាស្ត្រនយោ​បាយ និងភាពមិនជាក់លាក់, សេដ្ឋកិច្ចសកលដែលនៅតែដើរអូសជើងបន្តជះផលវិបាកអវិជ្ជ​មានលើសេដ្ឋកិច្ចនៃតំបន់អាស៊ីផង និងលើសេដ្ឋកិច្ចជាតិរបស់កម្ពុជា​ផង។  ប៉ុន្ដែ​តាមរយៈយុទ្ធសាស្រ្ដកាទូតច្បាស់លាស់របស់សម្ដេច​ធិបតី នាយករដ្ឋមន្រ្ដី ក្នុង​រយៈពេលប្រមាណ១៦ខែ គិតត្រឹមបំណាច់ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតី បានធ្វើដំណើរទស្សកិច្ចទៅកាន់តំបន់ អាស៊ី, អាមេរិក, អាហ្វ្រិក, អឺរ៉ុប និង អូសេអានី, សរុបមាន​ប្រទេសជិត ២០ ប្រទេស។ បេសកម្មនេះ គឺជាសកម្មភាពក្រៅប្រទេសមមាញឹកនឹងសកម្ម និង​ជាការចូលរួមក្នុងជំនួបកំពូលតំបន់នឹងកិច្ចប្រជុំអន្តរជាតិក្នុងនោះរួមមាន៖ ជំនួបកំពូលអាស៊ាន និងជំនួបកំពូលពាក់ព័ន្ធនៅហ្សាការតាប្រទេសឥណ្ឌូណេស៊ី កាលពីខែកញ្ញា២០២៣, មហាសន្និបាតអង្គការសហប្រជាជាតិនៅញូវ​យ៉កសហរដ្ឋអាមេរិកនៅខែកញ្ញា២០២៣, វេទិកាខ្សែក្រវ៉ាត់និងផ្លូវនៅប៉េកាំង​ប្រទេស​​ចិន ខែតុលា២០២៣, ជំនួបកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រពែរ្យ នៅខែតុលា២០២៣, កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ ដើម្បីអបអរសាទរឆ្នាំទី៥០នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន នៅទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីខែធ្នូ២០២៣, ជំនួបកំពូលពិសេសអាស៊ាន-អូស្ត្រាលី, នៅទីក្រុង​ម៉ែលប៊នប្រទេសអូស្ត្រាលី កាលពីខែមីនា ២០២៤។ - ក្រៅពីនេះសម្ដេច​ធិបតី នាយករដ្ឋមន្រ្ដីបាន​អញ្ជើញធ្វើទស្សនកិច្ចផ្លូវការនៅបណ្តាប្រទេសមិត្តជិតខាងមិត្តក្នុងតំបន់និងមិត្តក្នុង​លោក។ រួមមានទស្សនកិច្ចនៅចិន ក្នុងខែកញ្ញា២០២៣, នៅវៀតណាម ខែធ្នូ ២០២៣, នៅបារាំង ខែមករា២០២៤, នៅថៃ ខែកុម្ភៈ ២០២៤, នៅម៉ាឡេស៊ី ខែកុម្ភៈ២០២៤, នៅឡាវ ខែមី នា២០០៤, នៅកូរ៉េខាងត្បូង ខែឧសភា២០២៤, នៅសិង្ហបុរី មិថុនា២០២៤។- ជាពិសេស​ក្នុងរយៈពេល៣ខែចុងក្រោយនៃឆ្នាំ២០២៤នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បាន​បន្ត​បំពេញទស្សនកិច្ច ៣ លើកនៅបរទេសបន្ថែមទៀត រួមមាន​៖ ទី១ ទស្សនកិច្ចនៅវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃ ៨ រហូតដល់ ១១ ខែតុលា ឆ្នាំ​២០២៤។ គោលដៅនៃទស្សនកិច្ចនេះ គឺចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូល ពាក់ព័ន្ធផ្សេងៗទៀតទាំងអស់១៧កិច្ចប្រជុំ។ - ទី២ ទស្សនកិច្ចនៅឥណ្ឌូណេស៊ី ចាប់ពីថ្ងៃ១៩ ដល់២០ ខែតុលាដើម្បីចូលរួមពិធីឡើងកាន់តំណែងប្រធា​នាធិបតីរបស់ ឯកត្តម Prabowo Subianto ក្លាយជាប្រធានាធិបតីថ្មីនៃប្រទេស​ឥណ្ឌូណេស៊ី និងទី៣គឺទស្សនកិច្ចនៅ គុនមីង, ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃ៥ដល់ថ្ងៃ៧ ខែវិច្ឆិកា ឆ្នាំ២០២៤។ ទស្សនកិច្ចនេះ គោលដៅធំ គឺចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៨។ - ទស្សនកិច្ចនៅបរទេសទាំងអស់នេះ ពិសេសទស្សនកិច្ចចុងក្រោយនៅប្រទេសចិន ជាឱកាសសម្រាប់ឱ្យប្រមុខរាជរដ្ឋាភិបាល និងគណប្រតិភូជាន់ខ្ពស់កម្ពុជាឆ្លៀតបន្តពង្រឹង និងពង្រីកការទូតសេដ្ឋកិច្ច។ ការទូតសេដ្ឋកិច្ចនេះរបស់កម្ពុជាបន្តស្តែងឡើង៖ ទី១ តាមរយៈជំនួបទ្វេភាគីរដ្ឋាភិបាល និងរដ្ឋាភិបាល នាឱកាសទស្សនកិច្ចរបស់សម្តេចបវរធិបតីនៅបរទេសម្តងៗ។ ប្រមុខរាជរដ្ឋាភិបាលតែងតែឆ្លៀតផ្សព្វផ្សាយផលិត​ផលកម្ពុជា វិស័យទេសចរណ៍កម្ពុជា និងតែងតែជំរុញរដ្ឋាភិបាលបរទេសនីមួយៗឱ្យលើកទឹកចិត្តវិស័យឯកជនមកដាក់ទុនរកស៊ីនៅកម្ពុជា។ - តាមរយៈជំនួបរវាងរដ្ឋាភិបាល និងវិស័យឯកជនបរទេស, នៅបរទេសឬនៅកម្ពុជា។ គឺសុទ្ធសឹងជាការ ចូលរួមផ្ទាល់របស់ សម្តេចបវរធិបតី ក្នុងវេទិកាធុរកិច្ចតូចឬធំ, សុទ្ធសឹងជាជំនួបសំណេះសំណាលគ្នាផ្ទាល់ រវាង សម្តេចបវរធិបតី និងបណ្តាក្រុមហ៊ុនបរទេស ខ្នាតតូច មធ្យម និងធំ។ ប្រមុខរាជរដ្ឋាភិបាល និងគណ ប្រតិភូជាន់ខ្ពស់កម្ពុជា រួមមានឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រី ប្រឹងប្រែងបញ្ចុះបញ្ចូលធុរជន និងវិនិយោគិនបរទេសឱ្យមកបង្កើនទុនឬមកដាក់ទុនរកស៊ីនៅកម្ពុជា គឺសុទ្ធសឹងជាឱកាសដើម្បី ផ្សព្វ​ផ្សាយ​ផលិតផលខ្មែរ និងទេសចរណ៍សម្បូរបែបរបស់កម្ពុជា។ល។ ជារួមមុខព្រួញនៃការទូតសេដ្ឋកិច្ចរបស់កម្ពុជាមានបីឬបួនសំខាន់ៗ៖ ក្នុងនោះរួមមាន ជំរុញពាណិជ្ជ កម្មអន្តរជាតិ, បានន័យថា បង្កើនការផ្លាស់ប្តូរពាណិជ្ជកម្មរវាងកម្ពុជានិងពិភពលោក; ទាក់ទាញការវិនិ យោគផ្ទាល់ពីបរទេស, និងលើកកម្ពស់វិស័យទេសចរណ៍...។- ចំណែកឯលទ្ធផលជាក់ស្តែងវិញ, បានផ្តើមលេចចេញបណ្តើរៗហើយ៖ ក្នុងនោះមាន រយៈពេល១០ខែចុងក្រោយនេះ, ទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជា មានចំនួនប្រមាណ ៤៥,៥៨ ប៊ីលានដុល្លារ ពោលគឺកើនឡើងជាង ១៥% បើធៀបទៅនឹងរយៈពេល១០ខែដំបូងនៃឆ្នាំ២០២៣។ កំណើននៃទំហំពាណិជ្ជកម្មនេះបានមកជាអាទិ៍ពីការកើនឡើងខ្លាំងនៃការនាំចេញ ពិសេសទៅកាន់ឥណ្ឌូណេស៊ី និងឡាវ។ (ផ្ទុយទៅវិញ ការនាំចេញធ្លាក់ចុះ ទៅកាន់មីយ៉ាន់ម៉ា សិង្ហបុរី និងឥណ្ឌា។ ជាសរុបការនាំចេញទាំងអស់កើនបាន ១៣,៤២%, គិតជាទឹកប្រាក់ គឺប្រមាណជាង២ម៉ឺន១ពាន់៩រយ ៣៣លានដុល្លារ។ចំណែកការនាំចូលកើនឡើង ១៦,៥៦%, គិតជាទឹកប្រាក់ប្រមាណជាង២ម៉ឺន៣ពាន់៦រយ ៥៣លានដុល្លារ)។ ចំពោះការទាក់ទាញវិនិយោគវិញ, រយៈពេល១០ខែដំបូងក្នុងឆ្នាំ២០២៤វិញ, ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងវិនិយោគសរុប៣៤៦គម្រោង ក្នុងនោះគម្រោងនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសមាន១៣២។ ហើយទាំងអស់នេះ, ក្នុងទុនវិនិយោគសរុបប្រមាណ ៥,៥ ប៊ីលានដុល្លា, បង្កើតការងារបាន២៧ម៉ឺនកន្លែង។ ជារួមទំហំទុនវិនិយោគមានកំណើនប្រមាណ៣៨% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ បើរាប់ត្រឹមត្រីមាសទី៣ឆ្នាំ២០២៤, ទេសចរអន្តរជាតិដែលចូលមកលេងកម្ពុជា មានចំនួន ៤លាន៨ សែននាក់, កើនឡើង២២,២% ធៀបទៅរយៈពេលដូចគ្នានក្នុងឆ្នាំ២០២៣។ ជើងហោះហើរអន្តរជាតិចូល មកកម្ពុជា សរុប ១ម៉ឺន៨ពាន់៤រយ១៧ជើង ពិសេសតាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។ ដោយឡែកសម្រាប់រយៈពេល ១០ ខែឆ្នាំ២០២៤ បណ្ណលក់ឱ្យទេសចរ​បរទេសដែលចូលទស្សនាតំបន់រមណីយដ្ឋានអង្គរមានចំនួនសរុប ៧សែន៧ម៉ឺន៤ពាន់២រយ៣ សន្លឹក ជាមួយនឹងប្រាក់ចំណូលសរុប ជិត៣៦លានដុល្លារកើនឡើង ២៩,០៧% ធៀបទៅនឹង១០ខែដំបូង ក្នុងឆ្នាំ២០២៣។ ការកើនឡើងនៃចំនួនភ្ញៀវទេសចរ គឺអាស្រ័យជាពិសេសលើការផ្សព្វផ្សាយទេសចរណ៍សម្បូរបែបរបស់កម្ពុជា, លើការដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តពីសំណាក់រាជរដ្ឋាភិបាល រួម ជាមួយគោលនយោបាយគាំទ្រជាច្រើន ស្របពេលដែលក្រសួងទេសចរណ៍កំពុងបន្តអនុវត្តយុទ្ធនាការមួយ ចំនួន ដូចជា ទស្សនាសៀមរាប ២០២៤. ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤ និង ឆ្នាំទេសចរណ៍ កម្ពុជា-ឥណ្ឌា ២០២៤ ។ល។និង។ល។ សូមជម្រាបថា កំណើនសេដ្ឋកិច្ចខ្ពស់ដែលកម្ពុជាបានស្គាល់មុនសម័យកូវីដ១៩ កំពុងវិលមកវិញបណ្តើរៗហើយ។ បើតាមការព្យាកររបស់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិផ្សេងៗ, ដូចជា World Bank និង IMF, សេដ្ឋកិច្ចកម្ពុជានឹងអាចកើនដល់ ៦,១% នៅឆ្នាំ២០២៤, ពោលគឺជាតួលេខខ្ពស់ជាងគេបង្អស់មួយ នៅតំបន់អាស៊ីអាគ្នេយ៍។ យ៉ាងណាក្តីលទ្ធផលដែលស្តែងឡើងបណ្តើរៗទាំងអស់នេះទាំងនៅលើវិស័យពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍ នាំមកនូវសុទិដ្ឋិនិយមនិងនូវជំនឿជឿជាក់ថា បន្តអនុវត្តការទូតសេដ្ឋកិច្ចឱ្យកាន់តែសកម្ម និងបែបឆ្លាតវៃ គឺដើរលើផ្លូវត្រូវសំដៅទៅស្វែងរកប្រយោជន៍សេដ្ឋកិច្ចធំធេងឡើងជាលំដាប់ មកជូនប្រជាជាតិ និងប្រជាពលរដ្ឋកម្ពុជា​៕ អត្ថបទ៖​វ៉ន ដារ៉ា

សមិទ្ធផលការងារ​រយៈពេលមួយឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត

2024/12/31 12:50:43 pm        136
គិតមកដល់ត្រឹមខែធ្នូ ឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានអាយុកាល​បាន១៦ខែហើយ។ ដើម្បីបង្ហាញពីសមិទ្ធផល និង​រម្លឹក​ពីការងារ​ដែលសម្រេច​បានក្នុងរយៈពេលនេះ ទូរទស្សន៍ ប៊ីធីវី សូមលើកឡើង​អំពីសមិទ្ធផលការងារ​របស់​រាជរដ្ឋាភិបាល​ជូនប្រជាពលរដ្ឋបានជ្រាប។ សមិទ្ធផលសំខាន់ៗ ដែលរាជរដ្ឋាភិបាលសម្រេច​បានក្នុងរយៈពេល១៦ខែមកនេះ មានច្រើនដែលរៀបរាប់មិនអស់  តែដំបូងនេះសូមរំលេចចំណុច សំខាន់ចំនួនពីរ៖ទី១៖សុខសន្តិភាព៖ ដែលជាកត្តាចម្បងជាងគេបំផុតសម្រាប់ការអភិវឌ្ឍប្រទេស នៅតែត្រូវបានថែរក្សា​យ៉ាងគត់មត់ដោយរាជរដ្ឋាភិបាលសម្តេចធិបតី ហ៊ុន ម៉ាណែត និងថែមទាំងពូនជ្រុំឱ្យកាន់តែរឹងមាំឡើងថែមទៀតពីមួយថ្ងៃទៅមួយថ្ងៃ។ សុខសន្តិភាព និងស្ថិរភាពនយោបាយនេះហើយដែលធ្វើឱ្យប្រជាពលរដ្ឋមានលំនឹងក្នុងចិត្តនិងមានឱកាសធ្វើការងារ និងប្រកបមុខរបរអាជីវកម្មផ្សេងៗ​ ដើម្បីបង្កើនជីវភាពគ្រួសារ។ សុខសន្តិភាព និងស្ថិរភាពនយោបាយ​ក៏ជាឱកាស​ដែលបង្កឱ្យប្រជាពលរដ្ឋរស់នៅក្នុងក្តីសប្បាយរីករាយ ដោយមិនព្រួយបារម្ភពី​សង្គ្រាមឬ​អស្ថិរភាពសង្គមកើតមានឡើងជាយថាហេតុណាមួយនោះឡើយ។ ជាក់ស្តែង ក្នុងកំឡុងពេល​បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ, ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និង សំពះព្រះខែប្រជាពលរដ្ឋខ្មែរក្នុងឆ្នាំ២០២៤នេះ ទាំងក្មេង ចាស់ ប្រុសស្រី និងនៅគ្រប់ទិសទី បាននាំគ្នាចូលរួមកម្សាន្តសប្បាយយ៉ាងច្រើនកុះករពេញផ្ទៃប្រទេសដែលបង្កើតជា​ចលនាទេសចរ​កើនឡើង​លើសពីពេលណាៗទាំងអស់។ ហើយបើតាមក្រសួងទេសចរណ៍​ព្យាករថា ក្នុងឆ្នាំ ២០២៤ នេះ កម្ពុជាអាចទទួលបានភ្ញៀវទេសចរបរទេស​ប្រមាណជា ៦ លាននាក់ គឺនៅទាបជាងឆ្នាំ ២០១៩​ បន្តិច។ ក្រសួងរំពឹងថា ក្នុងឆ្នាំ ២០២៥ ខាងមុខ ភ្ញៀវទេសចរបរទេសនឹងឡើងដល់កម្រិតឆ្នាំ ២០១៩ ឡើងវិញ។ នេះគឺជាភស្តុតាងមិនអាចប្រកែកបានដែល​ជាផ្លែផ្កានៃសុខសន្តិភាពនៅកម្ពុជា។ ​ទី២៖ការស្ទុះងើបឡើងវិញលឿនរហ័សនៃកំណើនសេដ្ឋកិច្ចកម្ពុជា៖ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាល​ទី៧ នៃរដ្ឋសភាដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សេដ្ឋកិច្ចកម្ពុជា​បានស្ទុះងើបឡើងវិញ​យ៉ាងលឿនក្រោយពីវិបត្តិកូវីដ-១៩។ តាមរបាយការណ៍របស់វិទ្យាស្ថាន​មួយនៃប្រទេសឥណ្ឌូនេស៊ី​បានបង្ហាញពីការព្យាករណ៍កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៤ ឈរនៅលំដាប់ទី១ ក្នុងអាស៊ាន និងឈរលំដាប់ទី៣ ក្នុងចំណោម ២០ ប្រទេសក្នុងតំបន់អាស៊ី​ដែលមានកំណើន​សេដ្ឋកិច្ចខ្ពស់ក្នុងឆ្នាំ ២០២៤ ជាមួយអត្រាកំណើន ៦.១%។ លទ្ធផលដ៏គួរឱ្យមោទនៈបែបនេះមិន​មែនកើតឡើង​ដោយចៃដន្យឡើយ ប៉ុន្តែគឺជាផ្លែផ្កានៃសុខសន្តិភាព និងកិច្ចខិតខំប្រឹងប្រែងដាក់ចេញគោលនយោ​​បាយ​ច្បាស់លាស់​ប្រកបដោយចក្ខុវិស័យវែងឆ្ងាយនិងត្រឹមត្រូវរបស់រាជរដ្ឋាភិបាល។ សូមរម្លឹកថា ​កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី គឺជាប្រទេស​ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងកម្រិត៧% រយៈពេលពីរទសវត្សរ៍ជាប់គ្នា។ កំណើនសេដ្ឋកិច្ចខ្ពស់និងថេរ​នេះហើយដែលធ្វើឱ្យកម្ពុជាស្គាល់ការអភិវឌ្ឍលឿនរហ័សដូចសព្វថ្ងៃដែលជាកំណត់ត្រា​ប្រវត្តិសាស្ត្រថ្មី មិនដែលធ្លាប់មានចាប់តាំងពីក្រោយសម័យអង្គរ។ បច្ចុប្បន្នសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលជាមេដឹកនាំបន្តវេន​ក៏បានធ្វើឱ្យមានកំណត់ត្រា​ថ្មីបន្តទៀតតាមរយៈការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យស្ទុះងើបឡើងវិញលឿនជាងគេក្នុងអាស៊ានក្រោយវិបត្តិកូវីដ-១៩។ លទ្ធផលនេះបានធ្វើឱ្យប្រជាពលរដ្ឋខ្មែរ​ក៏ដូចជា​បណ្តាប្រទេសក្នុងតំបន់សាទរ និង​ស្ញប់ស្ញែង​។ ស្ញប់ស្ញែង​នៅត្រង់ថាកម្ពុជាទើបតែមានឱកាសកសាងប្រទេស​ឡើងវិញពីភ្លើងសង្គ្រាមនិងពីរបបប្រ​ល័យ​ពូជសាសន៍រយៈពេលខ្លី គឺមានឱកាសរយៈពេល២៦ឆ្នាំចុងក្រោយបន្ទាប់ពីទទួលបានសុខសន្តិភាពពេញលេញ​ដោយនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ​កាលពីចុងឆ្នាំ១៩៩៨។ ប៉ុន្តែកម្ពុជាបាន​​រត់យ៉ាងលឿនមកឈរជាមួយគេឯងក្នុងតំបន់ និងពេលខ្លះធ្វើបានល្អលើសគេថែមទៀត។ជាលទ្ធផលជាក់ស្ដែងក្នុងខែមករា ឆ្នាំ ២០២៤៖ នៅថ្ងៃទី៨ ខែមករា ឆ្នាំ ២០២៤ សម្តេច ធិបតី ហ៊ុន នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតី ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉» និងជួបសំណេះសំណាលជាមួយ «បងប្អូនកម្មករ និយោជិតចំនួន ១១ ០០០នាក់ ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង»។ ចំណែក ស្ពានបេតុងដែលសម្ពោធដាក់ឱ្យប្រើប្រាស់នេះ មានឈ្មោះថា «ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉»។ ស្ពាននេះជាសមិទ្ធផលថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋរស់នៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះ​កុង ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយ:អ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា និងភរិយា។ ស្ពាននេះមានប្រវែង១២០ម៉ែត្រ ទទឹង១១ម៉ែត្រ ចំណាយថវិកាសាងសង់ ១,៣៨៧,០០០ដុល្លារ។ ស្ពាននេះសាងសង់ឡើងដើម្បីសម្រួលចរាចរណ៍ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរបានធ្វើដំណើរ បន្ទាប់ពីស្ពានបេឡេ ដែលឆ្លងកាត់ព្រែកកោះយ៉មានសភាពចាស់ទ្រុឌទ្រោម។នៅថ្ងៃទី៩ ខែមករា ឆ្នាំ​២០២៤​ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីបានអញ្ជើញ​ជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា២០២២-២០២៣ សរុប ១,៦៩១នាក់ រាប់ទាំងបេក្ខជនអប់រំបច្ចេកទេស ១៨នាក់ផងដែរ។ ជំនួបសំណេះសំណាលនេះ ធ្វើឡើងនៅមជ្ឈមណ្ឌល​ពាណិជ្ជកម្មជ្រោយចង្វារ (OCIC)។ ក្នុងឱកាសនោះ សម្តេចធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាល នៅតែបន្តនយោបាយរបស់សម្តេចតេជោ គឺយកចិត្តទុកដាក់ខ្ពស់លើការអប់រំ និងការបណ្តុះបណ្តាលធន​ធានមនុស្ស។ មកដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត បាន​អញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ បិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ ២០២៣ និងទិសដៅការងារឆ្នាំ ២០២៤ និងពិធីប្រកាសដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យ ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨។ក្នុងឱកាសនោះសម្ដេច​ធិបតី នាយករដ្ឋមន្រ្ដី បានវាយតម្លៃថា «ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខ-សង្គម និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ ២០២៤-២០២៨» មានលក្ខណៈគ្រប់ជ្រុងជ្រោយ, មានការ-កំណត់សូចនាករគោលដៅច្បាស់លាស់ និងមានយន្តការសមស្របសម្រាប់តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ វឌ្ឍនភាព, សមិទ្ធផល និងប្រសិទ្ធភាព នៃការអនុវត្ត ជាពិសេស ការលើកកម្ពស់កិច្ចសហការ និងកិច្ចសហប្រតិបត្តិការ រវាងក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធ ស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ដែលទាមទារឱ្យមានការចូលរួមពីគ្រប់ ក្រសួង-ស្ថាប័ន, រដ្ឋបាលថ្នាក់ក្រោមជាតិ, ដៃគូអភិវឌ្ឍន៍, វិស័យឯកជន, សង្គមស៊ីវិល និងភាគីពាក់ព័ន្ធដទៃទៀត ដើម្បីអនុវត្តកិច្ចការនេះឱ្យសង្គតិភាព ប្រកបដោយជោគជ័យសំដៅរក្សាស្ថិរភាព និងភាពធន់ នៃទីផ្សារការងារ ទាំងក្នុងនិងក្រៅប្រទេស ជូនប្រជាពលរដ្ឋកម្ពុជា។នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតី​ក្នុងពិធីសម្ពោធអគារសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូននិស្សិត​ជាង ៥ពាន់នាក់។ អគារសាកលវិទ្យាល័យជាតិគ្រប់គ្រងសាខាវាលស្បូងដែលសម្ពោធនេះ ជាអគារបម្រើដល់ការសិក្សា​ថ្នាក់មហាវិទ្យាល័យ សេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីផល។ អគារនេះសាងសង់លើដីទំហំ ៦ហិកតា។ ក្នុងឱកាសនោះ សម្តេចធិបតី នាយករដ្ឋមន្រ្ដី​ថ្លែងថា ការបញ្ចប់ឧត្តមសិក្សាជាសមិទ្ធផលធំ ដែលកើតចេញពីការប្រឹងប្រែង និងការកំណត់ទិសដៅច្បាស់លាស់របស់និស្សិតម្នាក់ៗ។ មកដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធបើកការដ្ឋានជាផ្លូវការស្ថាបនាស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា។ គម្រោងស្ថាបនាស្ពានចាក់អង្រែក្រោម-ព្រែកប្រា មានតម្លៃប្រមាណ ៦០ លានដុល្លារអាមេរិក ត្រូវប្រើរយៈពេលសាងសង់ ៤២ខែ ដោយប្រើឥណទានសម្បទានពីមិត្តចិន និងត្រូវស្ថាបនាមួយខ្សែ (ដូចស្ពាន​កោះ​នរា ឬស្ពានឫស្សីកែវ)ទទឹង ២៧ម៉ែត្រ, ៤គន្លងរថយន្ត ,២កន្លងម៉ូតូ និង២គន្លងថ្មើរជើង។ ក្នុងឱកាសនោះសម្ដេច​ធិបតី មាន​ប្រសាសន៍ថា ក្នុងរយៈពេល២៥ឆ្នាំមកនេះ ការរីកចម្រើនដែលបានពង្រួញដីដោយការតភ្ជាប់មិនមែនចៃដន្យទេ គឺដោយសារការដឹក​នាំរាជរដ្ឋាភិបាលអាណត្តិមុនៗ របស់សម្ដេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញជាក្របខណ្ឌនយោបាយជាក់លាក់ និងច្បាស់​លាស់ តាំងពីយុទ្ធសាស្ត្រត្រីកោណ យុទ្ធសាស្ត្រចតុកោណ ដោយថែរក្សាសន្តិភាពឱ្យបានជាមូលដ្ឋានសំ​ខាន់ណាស់សម្រាប់ធ្វើអ្វីមួយ។ មកដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីបិទ​សន្និ​បាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួង​ឧស្សា​ហកម្ម វិទ្យា​សាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។ ទន្ទឹមនឹងការបិទសន្និបាត ក្រសួង ក៏រៀបចំសម្ពោធដាក់​ឱ្យប្រើ​ប្រាស់​ជាផ្លូវការ «អគារ តេជោសែន» ផងដែរ។ ក្នុងឱកាសនោះសម្ដេច​ធីបតី មាន​ប្រសាសន៍ថា វិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវបានចាត់ទុកថាជាកម្លាំងចលក រមួយជំរុញដល់កំណើនសេដ្ឋកិច្ច និងបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការបង្កើតការងារ បង្កើតតម្លៃ​បន្ថែម បង្កើតប្រាក់ចំណូលជូនប្រជាជនកម្ពុជា។ មកដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២៤ សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញ​ជា​អធិប​តីប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខា​ភិបាលឆ្នាំ២០២៣ និង​ប្រកាសដាក់ឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៤។ សម្ដេច​ធិបតីបានថ្លែង​ថា ការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល គឺជាគំនិតផ្តួចផ្តើមរួមគ្នារបស់ក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ ក្នុងគោលបំណងបំផុសចលនាលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់​សេវាសា​ធារ​ណៈ តាមរយៈការផ្តល់​ការលើកទឹកចិត្តដោយមានការទទួលស្គាល់ពីរាជរដ្ឋាភិបាល ​និងការផ្តល់រង្វាន់​លើក​ទឹកចិត្តជាថវិកា។ ការកសាង និងពង្រីកភាពជាគំរូនេះ ចាប់ផ្តើមពីវិស័យអាទិភាពគន្លឹះចំនួនពីរ គឺអប់រំ និងសុខាភិបាល។ មកដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២៤ សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតី ពិធីបើកវេទិការដ្ឋាភិបាលឌីជីថល លើកទី១ ដែលរៀបចំឡើងដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ វេទិការដ្ឋាភិបាល ឌីជីថល និងពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ លើកទី១»។ ក្នុងឱកាសនោះសម្តេចធិបតី បានកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលធំៗ ក្នុងវិស័យឌីជីថល ដែលក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងលេខាធិការដ្ឋានអាស៊ានសម្រេចបាននាពេលកន្លងទៅ, ទាំងក្នុងក្របខ័ណ្ឌកម្ពុជា និងក្របខ័ណ្ឌអាស៊ាន។ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ ២០២៤ សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចុះត្រួតពិនិត្យ និងសំណេះសំណាល ជាមួយក្រុមការងារ និងកម្មករបម្រើការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ក្នុងឱកាសនោះសម្តេចនាយករដ្ឋមន្ត្រីបានថ្លែងពីក្តីរំភើបរបស់សម្តេច ដែលបានឃើញផ្ទាល់នៅព្រលានយន្តហោះដ៏ធំជាងគេរបស់កម្ពុជា។ សម្តេចបានបញ្ជាក់ថា បន្ទាប់ពីចុះពីបានមកដល់ និងបានឃើញព្រលានយន្តហោះថ្មីនេះ សម្តេចរំភើបរហូតដល់ព្រឺរោម បើទោះបីសម្តេចធ្លាប់ដើរច្រើនប្រទេស និងឃើញព្រលានយន្តហោះប្រភេទនេះច្រើនក្តី ប៉ុន្តែអ្វីដែលរំភើបនោះ គឺមានមោទនភាពដែលខ្មែរមានព្រលានយន្តហោះជារបស់ខ្មែរ។ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យតេជោសែនកោះធំ ស្ថិតនៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។ មន្ទីរពេទ្យ «តេជោសែនកោះធំ» គឺជាមន្ទីរពេទ្យដែលផ្តល់សេវាព្យាបាលកម្រិតខ្ពស់ និងបំពាក់សម្ភារៈ បរិក្ខារ និងឧបករណ៍ព្យាបាលទំនើបមួយ។ សម្ដេច​ធិបតីមានប្រសាសន៍ថា ដរាបណាប្រជាពលរដ្ឋនៅតែផ្ដល់ឱកាសគាំទ្រគណបក្សប្រជាជនកម្ពុជា គណបក្សនឹងខិតខំកសាងសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រជូនដល់ប្រជាពលរដ្ឋបន្តទៀត ដោយគ្មានការភូតកុហកនោះឡើយ។នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីកម្ពុជា និង​លោក​ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីបើកពិធីបុណ្យទន្លេលើក​ទី៨នៅខេត្តសៀមរាប។ ពិធីបើកបុណ្យទន្លេរនាពេលនោះ ក៏មានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា សមាជិករដ្ឋ​សភា សមាជិករាជរដ្ឋាភិបាល គណៈកម្មការអន្តរក្រសួង ឯកអគ្គរាជ​ទូត​-រដ្ឋទូតមេគង្គ និងមេ​គង្គ​បូក១ គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការក្រសួងទេសចរណ៍ និងខេត្តសៀមរាប អង្គការជាតិ និងអន្តរជាតិ និងផ្នែកឯកជនសរុបប្រមាណ ២,០០០នាក់។មកដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ ២០២៤ សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញ​សម្ពោធ​សមិទ្ធផលមជ្ឈមណ្ឌលជាតិ នៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា។ មជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែនមានផ្ទៃដីទំហំ ៥,០០០ ម៉ែត្រក្រឡា ស្ថិតនៅក្នុង​ភូមិត្រពាំង ស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។មកដល់​ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីភាពសម្ពោធឆ្លងព្រះបទុមចេតិយ និងសមិទ្ធផលនានានៅវត្ត​មណី​រតនារាម ស្ថិតក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ វត្តមណីរតនារាម ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ មានផ្ទៃដីទំហំប្រាំបីហិកតា។ ក្នុងឱកាសនោះសម្តេចធិបតីថ្លែងថា សមិទ្ធផលដែលបានកសាងឡើង និងលេចចេញជារូបរាងនៅក្នុងពិធីសម្ពោធឆ្លងព្រះបទុមចេតិយ និងសមិទ្ធផលនានានៅវត្តមណីរតនារាមនៅថ្ងៃនេះ គឺបានស្តែងឱ្យឃើញពីកម្លាំងសាមគ្គីភាព ដែលត្រូវការការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ មកដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុង​ពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ ស្ថិតភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ។ក្នុងឱកាសនោះសម្ដេចធិបតី មាន​ប្រសាសន៍ថា កសិដ្ឋានផលិតទឹកគោនៅកម្ពុជាបានចូលរួមចំណែកលើកកម្ពស់អាហាររូបត្ថម្ភ និងជួយកាត់បន្ថយការនាំចូលពីក្រៅប្រទេស។ មកដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជាបានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសហសិក្សា អគារស្នាក់នៅ និងអគារអាហារដ្ឋាននៅសាកលវិទ្យាល័យការពារជាតិ។ ទន្ទឹមនឹងការសម្ពោធដាក់ឱ្យប្រើប្រាស់អគារនានាហើយនោះក៏មានការបិទវគ្គបណ្តុះបណ្តាល និងហ្វឹកហ្វឺនឆ្នាំ២០២៣ និងបើកវគ្គសិក្សាសម្រាប់ឆ្នាំ២០២៤ផងដែរ។ ក្នុងឱកាសនោះសម្ដេច​ធិបតី មាន​ប្រសាសន៍ថានៅចំពោះមុខសភាពការណ៍ បញ្ហាប្រឈម និងកាលានុវត្តភាពនៃបរិបទទូទៅលើសាកលលោក ក្នុងតំបន់ ក៏ដូចជានៅក្នុងប្រទេស កងយោធពលខេមរភូមិន្ទ ត្រូវតែជាកម្លាំងមានឧត្តមគតិស្មោះត្រង់ដាច់ខាតចំពោះជាតិមាតុភូមិ ចំពោះរាជរដ្ឋាភិបាល និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារឯករាជ្យជាតិ អធិបតេយ្យ បូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ការពារសន្តិភាព រាល់សមិទ្ធផលសង្គមជាតិ សមិទ្ធផលនយោបាយឈ្នះ! ឈ្នះ!។ មកដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតីអញ្ជើញសម្ភោធអគាមណ្ឌលផ្តល់សេវាវះកាត់នៅមន្ឌីរពេទ្យបង្អែកខេត្តសៀមរាប។ ក្នុងឱកាសនោះ សម្តេធធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីឈានទៅសម្រេចបានគោលនយោបាយអទិភាពទី១ ក្នុងចំណោមគោលនយោបាយអទិភាពទាំង៦ របស់រាជរដ្ឋាភិបាល ពោលគឺការផ្តល់ការថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល រដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីចំនួន២គឺ៖ ១- ការពង្រីកការគ្រប់ដណ្តប់នូវកម្មវិធីមូលនិធិសមធម៌ដល់គ្រួសារងាយរងហានិភ័យ មានចំនួនជាង៤៥ម៉ឺនគ្រួសារ ស្មើនឹងសមាជិកសរុបជាង ១,៥លាននាក់ ដែលបានប្រកាសដាក់ឱ្យអនុវត្តកាលពីខែតុលា ឆ្នាំ២០២៣ និង ទី២-ការពង្រីករបបថែទាំសុខភាពនៃបេឡាសន្តិសុខសង្គម (ប.ស.ស) ដល់សមាជិកគ្រួសារនិងអ្នកនៅក្នុងបន្ទុក ប្រមាណជាង៣លាននាក់។ មកដល់នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានអញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិតបម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ក្នុងឱកាសនោះសម្ដេច​ធិបតី មាន​ប្រសាសន៍ថា វិស័យកំពង់ផែ គឺជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពនានា ដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់ជំរុញការអភិវឌ្ឍ ដោយត្រូវខិតខំបន្តបង្កើនថវិកាវិនិយោគ និងកៀរគរហិរញ្ញប្បទាន ព្រមទាំងពង្រឹងប្រសិទ្ធភាពនៃការប្រើប្រាស់ ដើម្បីបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកំពង់ផែឱ្យកាន់តែរីកចម្រើនថែមទៀត។ ដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ សម្តេចធិបតី នាយករដ្ឋមន្រ្ដីបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកសម្ពោធជាផ្លូវការរោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុនតូយ៉ូតា ដែលមានទុកវិនិយោគ ៣៧ លានដុល្លារ ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុបភ្នំពេញ។ ក្នុងឱកាសនោះ សម្ដេច​ធិបតីមាន​ប្រសាសន៍ថា   កម្ពុជា ធ្លាប់ជាប្រទេសដែលនាំចូលគ្រប់មុខតែបច្ចុប្បន្នកម្ពុជា អាចផលិតផលដោយខ្លួនឯងនូវសម្ភារៈ និងផលិតផលនានា ជាក់ស្តែងកម្ពុជាអាចផលិតរថយន្តដើម្បីផ្គត់ផ្គង់ទីផ្សារ បើទោះបីមិនមែនជាក្រុមហ៊ុនរបស់កូនខ្មែរ ក៏ដោយប៉ុន្តែជាក្រុមហ៊ុនបរទេសដែលផលិតផលក្នុងប្រទេសកម្ពុជា ប្រកប​ដោយគុណភាពខ្ពស់ និងមានតម្លៃសមរម្យជូនប្រជាពលរដ្ឋខ្មែរ។ ចំណុចនេះជាអ្វីដែលរាជរដ្ឋាភិបាលចង់បាន។ នៅរសៀល​ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត បានអញ្ជើញជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានប្រមាណ ៥,០០០ នាក់នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ជំនួបសម្តេចធិបតីនាយករដ្ឋមន្ត្រី ជាមួយអ្នកសារព័ត៌មាននាពេលនេះ ធ្វើឡើងដើម្បីអបអរសាទរទិវាសេរីភាពសារព័ត៌មានពិភពលោក។ ក្នុងឱកាសនោះសម្តេចធិបតីបានថ្លែងស្នើដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងតួនាទីជាអ្នកសារព័ត៌មានទោះបីជាមាន​អាជ្ញាប័ណ្ណ ឫមិនមាន គឺត្រូវមានឆន្ទៈចង់ផ្តល់ព័ត៌មានដែលពិតប្រាកដឱ្យអ្នកមើលឱ្យបានគ្រប់ជ្រុង​ជ្រោយ ប៉ុន្តែសុំដើរតួជាអ្នកព័ត៌មាន កុំដើរតួរធ្វើជាតុលាការ ធ្វើជាអ្នកកាត់ទោស។ មកដល់ថ្ងៃអង្គារ ទី៧ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ប្រព័ន្ធបញ្ជរតែមួយជាត»។ «ប្រព័ន្ធបញ្ជរតែមួយជាតិ» គឺជាសមិទ្ធិផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល ក្នុងកិច្ច​ប្រឹង​ប្រែង​​ធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច ជំរុញការធ្វើពាណិជ្ជកម្ម និងលើកកម្ពស់​កំណើន​សេដ្ឋកិច្ចនៅកម្ពុជា។ ក្នុងឱកាសនោះសម្ដេច​ធិបតី មាន​ប្រសាសន៍ថា ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបញ្ជរតែមួយជាតិ ឆ្លុះបញ្ចាំងឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងក្រោមស្មារតីបុរេសកម្ម និងទទួលខុសត្រូវខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យប្រសើរលើការធ្វើធុរកិច្ចនៅកម្ពុជា។នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០២៤ សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា បាន​អញ្ជើញ​ជាអធិបតីប្រកាសបើកឱ្យដំណើរការជាផ្លូវការសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសាអាហារសាមគ្គី។ ក្នុងឱកាសនោះសម្ដេច​ធិបតី បានប្រកាសប្រឹងប្រែងជួយអ្នកវិនិយោគនៅកម្ពុជាឱ្យទទួលបានការរីកចម្រើន និងរក្សាបានឧត្តមភាពនៃការប្រកួតប្រជែង។ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រីបានអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការផែនទីបង្ហាញ​ផ្លូវ​ឆ្ពោះទៅ​ការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥។ សម្ដេច​ធិបតីមាន​ប្រសាសន៍ថា ដើម្បីសម្រេចគោលដៅនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់រំលេច ការគ្របដណ្តប់សុខភាពជាសកល ជាធាតុ​ស្នូល​នៅក្នុងឯកសារយុទ្ធសាស្ត្រ និងគោលនយោបាយជាតិនានា ដូចជាយុទ្ធ​សាស្ត្រ​ចតុ​កោណដំណាក់កាលទី៤ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១, ផែនការ​យុទ្ធ​សាស្ត្រអភិវឌ្ឍន៍ជាតិ២០១៩-២០២៣, ផែនការយុទ្ធសាស្ត្រសុខាភិបាល ឆ្នាំ២០០៨-២០១៥ និង ២០១៦-២០២០, ក្របខណ្ឌគោលនយោបាយ​ជាតិគាំពារ​សង្គម ២០១៦-២០២៥ ជាដើម។ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ២០២៤ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បាន​អញ្ជើញជាអធិបតីសម្ពោធឆ្លង​ធម្មចេតិយទី១ តម្កល់ព្រះត្រៃបិដកចម្លាក់ថ្មម៉ាប ១,១៧០ ផ្ទាំង ផ្លូវបេតុង៩ខ្សែនិងសមិទ្ធផលនានាក្នុងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ក្នុងខេត្តកំពង់ស្ពឺ។ ក្នុងឱកាសនោះសម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធប្រើប្រាស់មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ជាទីការអប់រំលើកកម្ពស់សីលធម៌សង្គម និងបដិបត្តិធុរពុទ្ធសាសនា។ នៅថ្ងៃទី៦ ខែមិថុនា ២០២៤ សម្តេចធិបតី នាយក​រដ្ឋ​មន្ត្រីកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កំពង់ផែពហុបំណងកំពត ដែលសាង​សង់រួចរាល់ដំណាក់កាលទី១ តម្លៃប្រមាណ ១៤០ លានដុល្លារអាមេរិក។ កំពង់ផែពហុបំណងកំពត មានទីតាំងស្ថិតនៅភូមិគីឡូ១២ សង្កាត់កោះតូច និង​សង្កាត់​បឹងទូក ក្រុងបូកគោ ខេត្តកំពត ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឱ្យ​បង្កើតឡើង​អំឡុង​ឆ្នាំ២០០៥ និងត្រូវបានក្រសួងសាធារណការ និងដឹកជញ្ជូនអនុញ្ញាតឱ្យអភិវឌ្ឍសាង​សង់ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែនៅអំឡុងឆ្នាំ២០១២ លើផ្ទៃដីទំហំសរុប ២០៧ហិកតា ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនកំពតផត។ ក្នុងឱកាសនោះសម្ដេច​ធិបតី មាន​ប្រសាសន៍ថា កម្ពុជាមានកំពង់ផែច្រើន តែកំពង់ផែកម្រិតស្តង់ដារអន្តរជាតិដំបូងមុនគេ គឺកំពង់ផែពហុបំណងកំពតនេះហើយ។ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ សម្ដេចធិបតី ធ្វើ អញ្ជើញជាអធិបតីក្នុងពិធី «បើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះចំណុចប្រសព្វមហាវិថី សម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល»។ ក្នុងឱកាសនោះសម្ដេចធិបតី មាន​ប្រសាសន៍ថា ស្ពានអាកាសភ្លោះនេះនឹងក្លាយជាស្ពានយុទ្ធសាស្រ្ដ ក្នុងការតភា្ជប់កម្ពុជាទៅកាន់អន្តរជាតិ។ ស្ពានអាកាសភ្លោះនេះសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយគ្រោងប្រើរយៈពេលសាងសង់ចំនួន១២ខែ និងត្រូវចំណាយថវិកាចំនួន ១៦,២០០,៥០០ ដុល្លារ ជាកញ្ចប់ថវិកាបានមកពីការបង្វែរកញ្ចប់ថវិកាពីគម្រោង​សាងសង់​ស្ពានអាកាស គង់ សំអុល និងមូលនិធិអភិវឌ្ឍកោះនរា។ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ​បណ្តាញ​សាកលវិទ្យាល័យសាយប័រកម្ពុជា។ ក្នុងឱកាសនោះសម្ដេច​ធិបតីបានកោតសរសើរក្រសួងអប់រំ សាកលវិទ្យាល័យ និងនិស្សិតដែលបានប្រឹងប្រែងរួមគ្នាអភិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យា។ សម្តេចថ្លែងថា ការអប់រំត្រូវមានភាពបុរេសកម្ម និងមានចក្ខុវិស័យវែងឆ្ងាយ ខណៈគោលនយោបាយរបស់សម្តេចអាចទទួលបានជោគជ័យ អាស្រ័យលើសេនាធិការមានភាពរឹងមាំ ច្បាស់លាស់ និងប្រកបដោយបុរេសកម្ម។មកដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីក្នុងពិធី «បញ្ចុះបឋមសិសា និងសម្ពោធសមិទ្ធផលអគារអនុវត្តមុខងារសេសសល់របស់អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា (អ.វ.ត.ក)»។ សម្ដេច​ធិបតី បានមាន​ប្រសាសន៍បញ្ជាក់ថា កម្ពុជាត្រូវបានគេចាត់ទុកថាជាប្រទេសមានសក្តានុពលជាងគេក្នុងតំបន់ទាក់ទងនឹងការកសាងសន្តិភាព។ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងបរិវេណវត្តរាជបូណ៌ ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ ការសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម គ្រោងថវិកាចំណាយថវិកាជាង១លានដុល្លារអាមេរិក ដោយប្រើប្រាស់រយៈពេល២៤ខែ។ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់​បើកវេទិកាស្ត្រីជាសហគ្រិន និងរង្វាន់សហគ្រិនអាស៊ានឆ្នាំ២០២៤។ ក្នុងឱកាសនោះសម្ដេច​ធិបតីមាន​ប្រសាសន៍ថា ស្ត្រីគឺជាបេះដូងនៃគ្រួសារ, ជាព្រលឹងនៃសហគមន៍ និងជាវិចារណ​ញ្ញាណនៃប្រជាជាតិ។ ថ្ងៃនៅទី២ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានអញ្ជើញសំណេះសំណាល និងពិសាភោជនាហារសាមគ្គីនៃមហាគ្រួសារសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា។ ក្នុងឱកាសនោះសម្ដេច​ធិបតី មាន​ប្រសាសន៍ថា ភារកិច្ចស្នូលរបស់ឧកញ៉ា គឺការចូលរួមក្នុងការងារសង្គម តាមរយៈការបង្កើននូវកម្មវិធីសកម្មភាពសេដ្ឋកិច្ច ដែលជាកត្តាសំខាន់សម្រាប់ប្រជាពលរដ្ឋតាមរយៈការបង្កើតការងារការបង្កើត​នូវឱកាសផ្សេងៗសម្រាប់ប្រជាពលរដ្ឋមានឱកាសច្បាមយកនូវសេដ្ឋកិច្ច បង្កើននូវជីវភាពរស់នៅរបស់ខ្លួន។ មកដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ» ដែលជាគម្រោងប្រវត្តិសាស្រ្ត សម្រាប់ផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។ គម្រោង «ព្រែកជីកហ្វូណនតេជោ» គឺជាគម្រោងមួយដ៏ធំមហិមា និងមានលក្ខណៈជាយុទ្ធសាស្រ្តពិសេស ដែលសាងសង់ឡើងក្នុងគោលដៅលើកកម្ពស់សកម្មភាពដឹកជញ្ជូនទំនិញ កសិផល និងភ្ញៀវទេសចរ គ្រប់គ្រងទឹកជំនន់ និង គរោះរាំងស្ងួត រួមទាំងពង្រឹងឯករាជ្យភាព អធិបតេយ្យភាព និងពង្រីកឧត្តមភាពនៃការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជាផ្ទាល់។នៅទី៨ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី នាយករដ្ឋមន្រ្ដីបានអញ្ជើញ «សម្ពោធសាកលវិទ្យាល័យ De Montfort» នៅកោះពេជ្យ។ ក្នុងឱកាសនោះសម្តេចធិបតីបានថ្លែងថា ការវិនិយោគរបស់សាកលវិទ្យាល័យ De Montfort គឺជាការផ្តល់ផលប្រយោជន៍ទៅវិញទៅមកដែលមានលក្ខណៈយូរអង្វែងរវាងព្រះរាជាណាចក្រកម្ពុជា និងចក្រភពអង់គ្លេស។ សម្តេចធិបតី បានលើកទឹកចិត្តឱ្យសាកលវិទ្យាល័យ De Montfort ទាក់ទាញបណ្តាញធុរកិច្ចរបស់ចក្រភពអង់គ្លេសមកវិនិយោគនៅកម្ពុជា។ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២៤ សម្ដេច​ធិបតី នាយករដ្ឋមន្រ្ដី បានអញ្ជើញជាអធិបតី «ទទួលវត្ថុបុរាណខ្មែរ ដែលបានប្រគល់ជូនព្រះរាជាណាចក្រកម្ពុជាវិញ»។ ក្នុងឱកាសនោះសម្ដេច​ធិបតីថ្លែង​ថា វត្ថុបុរាណដែលយើងទទួលបានមកវិញ ជាមរតកវប្បធម៌ជាតិដ៏មានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ប្រជា​ជនកម្ពុជា។ សម្ដេចបានបន្តថា ប្រសិនបើគ្មានសន្តិភាព រាជរដ្ឋាភិបាលកម្ពុជាក៏ពុំមានឱកាសបានគិតគូរប្រមូលផ្ដុំធនធាន ដើម្បីប្រយុទ្ធនិងទាមទារនូវបេតិ​​ក​ភណ្ឌទាំងនេះត្រឡប់មកវិញឡើយ។នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី អញ្ជើញសម្ពោធចំណតផែកុងតឺន័រ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ តម្លៃជិត ៤០ លានដុល្លារ។ ក្នុងឱកាសនោះ សម្ដេច​ធិបតី នាយករដ្ឋមន្រ្ដីមាន​ប្រសាសន៍ថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាកំពង់ផែទឹកជ្រៅតែមួយគត់របស់កម្ពុជា ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់អភិវឌ្ឍប្រទេសជាតិ តាមរយៈផលចំណូលអាជីវកម្មទទួលបានពីកំណើនបរិមាណទំនិញ និងកុងតឺន័រឆ្លងកាត់ជារៀងរាល់ថ្ងៃ។ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចធិបតី បានអញ្ជើញជាអធិបតី​ក្នុងពិធីបញ្ចុះបឋមសិលា​បើកការ​ដ្ឋានសាងសង់អគារបន្ថែមចំនួន ៣ នៅមន្ទីរពេទ្យកាល់ម៉ែត រួមមាន អគារមជ្ឈមណ្ឌលកណ្តាល អគារចំណត និងរោងជាង និងអគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង។ ក្នុងឱកាសនោះសម្ដេច​ធិបតី បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធ សហគមន៍ រដ្ឋបាលរាជធានីខេត្តទាំងអស់ឱ្យយកចិត្តទុកដាក់លើសុខភាពប្រជាពលរដ្ឋឲ្យបានខ្ពស់ ពិសេសការការពារជំងឺទឹកនោមផ្អែម។ មកដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២៤ សម្តេចធិបតី នាយករដ្ឋមន្រ្ដី បាន​អញ្ជើញជាអធិបតីភាព ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍ ៣០ ឆ្នាំ នៃថ្ងៃបង្កើតកងពលតូចលេខ៧០ (១៥ តុលា ១៩៩៤-១៥ តុលា ២០២៤) នៅទីបញ្ជាការកងពលតូចលេខ៧០។ ក្នុងឱកាសនោះសម្ដេចធិបតី បានវាយតម្លៃ​ខ្ពស់ចំពោះវឌ្ឍនភាព និងការរីកចម្រើនរបស់កងពលតូចលេខ៧០ ដែលសម្រេចបាននូវស្នាដៃ និងសមិទ្ធផលធំៗជាច្រើន។ សម្ដេច​ធិបតីបានកោតសរសើរចំពោះនាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងកងពលតូចលេខ៧០ ដែលតែងតែធ្វើពលិកម្មយ៉ាងធំធេង និងខិតខំពុះពារជម្នះគ្រប់ឧបសគ្គ ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ, ថែរក្សាសុខសន្តិភាព, ស្ថិរភាព និងសណ្ដាប់ធ្នាប់សង្គម។ មកដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ សម្តេចធិបតី នាយករដ្ឋមន្រ្តី បានអញ្ជើញ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការគម្រោងអភិវឌ្ឍន៍ ទំនប់អូរតេធិបតី ទំនប់សែនសុខដុម និងទំនប់សែនមនោរម្យ ក្នុងខេត្តមណ្ឌលគិរី ដែលបានអនុវត្តន៍ដោយក្រសួងធនធានទឹក និងឧតុនិយម សម្រាប់បម្រើឱ្យពហុវិស័យនៅក្នុងខេត្តមណ្ឌលគិរី ជាពិសេស ធានាដល់ការគ្រប់គ្រងទឹក និងការផលិតទឹកស្អាត ព្រមទាំងការងារស្រោចស្រពក្នុងវិស័យកសិកម្ម។ គម្រោងនេះប្រើពេលសាងសង់រយៈពេល៣ឆ្នាំ និងបានចំណាយថវិកា​សាងសង់សរុបប្រមាណ ៦២ លានដុល្លារអាមេរិក។ ក្នុងឱកាសនោះសម្ដេច​ធិបតីថ្លែង​ថា សន្តិភាព​ប្រៀបបានទៅនឹងដើមឈើហូបផ្លែ ហើយផ្លែផ្កានៃសន្តិភាព គឺជាសមិទ្ធផលនៃការអភិវឌ្ឍដែលយើងគ្រប់ៗគ្នាកំពុងទទួលបាន។នៅថ្ងៃទី២៦ ខែតុលានេះ ឆ្នាំ២០២៤នេះដែរ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធសមិទ្ធផលនានា នៃគម្រោងជំនួយប្រទេសចិន កែលម្អបរិស្ថាន សាលារៀន និងការផ្គត់ផ្គង់សម្ភារៈ បរិក្ខារអប់រំនៅកម្ពុជា នៅវិទ្យាល័យ ហ៊ុនសែន ពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម។ សម្ដេច​ធិបតីបានថ្លែងអំណរគុណ និងកោតសរសើរដ៏ស្មោះ​ចំពោះទឹកចិត្តដ៏សប្បុរសរបស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន និងប្រជាជនចិនដែលតែងតែគាំទ្រផ្តល់កិច្ចសហប្រតិបត្តិការ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍធនធា​ន​មនុស្សនៅកម្ពុជា រាប់បញ្ចូលទាំង ការ​ផ្តល់អាហារូបករណ៍ដល់និស្សិត ការកសាងហេដ្ឋារចនាសម្ព័ន្ធសាលារៀន ការផ្គត់ផ្គង់សម្ភារៈបរិក្ខារអប់រំ ការអភិវឌ្ឍកម្មវិធីអប់រំភាសាចិន និងការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ និងកសាង​ធនធានមនុស្សនៅកម្ពុជា។មកដល់ថ្ងៃទី១១ វិច្ឆកា ឆ្នាំ ២០២៤ សម្តេចធិបតី នាយករដ្ឋមន្រ្ដីបានអញ្ជើញសម្ពោធ និងប្រសិទ្ធិនាម «វិថីតេជោសន្តិភាពឆ្នេរអង្កោល» ស្ថិតនៅ ភូមិកែប និងភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។ «វិថីតេជោសន្តិភាពឆ្នេរអង្កោល» មានប្រវែងសរុប ១២,៦៤៥ ម៉ែត្រ ជាសមិទ្ធផលថ្មីបន្ថែមទៀត លើទឹកដីខេត្តកែបដែលមានតម្លៃជាង ១០ លានដុល្លារ វិថីនេះ គឺជាអនុគម្រោងនៃគម្រោងហេដ្ឋារចនា​សម្ព័ន្ធទេស​ចរណ៍សម្រាប់កំណើនប្រកបដោយបរិយាប័ន្ន ក្នុងមហាអនុតំបន់មេគង្គជំហានទី២ ដែលគ្រប់គ្រងដោយ​ក្រសួងទេសចរណ៍។នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីសម្ពោធសមិទ្ធផលនានានៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ស្ថិតក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ សម្តេចធិបតីបានថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានជឿទុកចិត្ត និងបោះឆ្នោតគាំទ្រដល់គណបក្សប្រជាជនកម្ពុជានាពេលកន្លងមកយ៉ាងច្រើនលើសលប់។ មកដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០២៤ សម្តេចធិបតី នាយករដ្ឋមន្ត្រីបានអញ្ជើញចូលរួមរត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្តលើកទី២៩នៅរមណីយដ្ឋានអង្គរ។ ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត លើកទី២៩ មានអ្នកចូល​រួម​សរុបប្រមាណ ១៤,៣៧០ នាក់ ចំនួននេះកើនជាង៣០ភាគរយ បើធៀបជាមួយ​នឹងព្រឹត្តិការណ៍ឆ្នាំ២០២៣។ បើធៀបជាមួយឆ្នាំ១៩៩៦ ដែលជាឆ្នាំចាប់ផ្តើមនៃ​ព្រឹត្តិការណ៍​នេះគឺខុសគ្នារហូតដល់ទៅ២៨ដង។ ក្នុងឱកាសនោះសម្ដេចធិបតីបានមាន​​ប្រសាសន៍ថា ព្រឹត្តិការណ៍អង្គរវត្តពាក់កណ្ដាលម៉ារ៉ាតុង​អន្តរជាតិ មិនត្រឹមតែបានចូលរួមចំណែកដល់សកម្មភាពមនុស្សធម៌ នៅមន្ទីរពេទ្យកុមារអង្គរ និងជួយជនរងគ្រោះដោយសារគ្រាប់មីនប៉ុណ្ណោះទេ ប៉ុន្តែ​ក៏បានបង្ហាញពីស្ថានភាពជាក់ស្ដែងរបស់កម្ពុជា ដែលជាប្រទេសមួយមានសុខសន្ដិភាព ស្ថិរភាព​ សុវត្ថិ​ភាព​ពេញបរិបូរណ៍។មកដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ សម្ដេច​ធិបតី នាយករដ្ឋមន្រ្ដី​បាន​ញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នៅទីតាំងទី៣ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ស្ថិតនៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្នុងឱកាសនោះសម្តេចធិបតីមានប្រសាសន៍ថា គោលដៅរបស់រាជរដ្ឋាភិបាល​គ្រប់អាណត្តិ ចាប់ពីថ្ងៃរំដោះ ៧ មករា ១៩៧៩ រហូតបច្ចុប្បន្ន គឺបង្កើតទ្រព្យសកម្ម ជាជាងបន្ទុក។មកដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ សម្តេចធិបតី អញ្ជើញបើក «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា» ដែលជាពិព័រណ៍ពាណិជ្ជកម្ម​កម្រិតអន្តរជាតិ ក្រោមមូលបទ៖ «យុគសម័យថ្មីនៃពាណិជ្ជកម្ម» ។ ក្នុងឱកាសនោះសម្ដេ​ចធិបតីបានថ្លែង កោតសរសើរក្រសួងពាណិជ្ជកម្ម ដែលបានអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្មនៅកម្ពុជា និងជំរុញពាណិជ្ជកម្មអន្ដរជាតិ។ នៅល្ងាច ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះដែរ សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានអញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍បុណ្យសមុទ្រ លើកទី១១ ឆ្នាំ២០២៤ នៅខេត្តកំពត ក្រោមប្រធានបទ «អបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ»ដោយមានភ្ញៀវទេសចរជាតិ អន្តរជាតិចូលរួមយ៉ាច្រើនកុះករ។ ក្នុងឱកាសនោះសម្ដេច​ធិបតីមាន​ប្រសាសន៍ថា ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ វិស័យទេសចរណ៍កម្ពុជាបានរីកលូតលាស់គួរជាទីមោទនៈ ហើយបានចូលរួមចំណែកកាន់តែច្រើនក្នុង ផលិត​ផលក្នុងស្រុកសរុប (ផសស) របស់ជាតិ។ មកដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២៤ សម្ដេច​ធិបតី នាយករដ្ឋមន្រ្ដីបាន​អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យដំណើរការ «ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ»។ សម្ដេច​ធិបតីមាន​ប្រសាសន៍ថា ការបង្កើតថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការគាំទ្រ ការជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងប្រកបមុខរបរ ធ្វើការងារ និងមានអាជីវកម្មនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងបង្កើតឱកាសឱ្យបងប្អូនអាចអភិវឌ្ឍអាជីវកម្ម និងពង្រីកមុខរបរជាពិសេសធ្វើឱ្យកម្រិតជីវភាព និងសុខុមាលភាពរបស់បងប្អូនកាន់តែល្អប្រសើរមួយកម្រិតទៀត។មកដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០២៤ សម្តេចធិបតី អញ្ជើញជាអធិបតី «បើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ក្រុងរណប នៅក្រុងអារិយក្សត្រ ខេត្តកណ្តាល»។ ក្នុងឱកាសនោះសម្ដេចធិបតីថ្លែងថា គម្រោងអភិវឌ្ឍន៍ក្រុងរណបអារិយក្សត្រ មានសាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព ដែលជាហេដ្ឋារចនាសម្ព័ន្ធ និងសេវាសំខាន់ៗសម្រាប់ប្រជាពលរដ្ឋ ដែលចាំបាច់ត្រូវតែមាន ជាពិសេស លំនៅដ្ឋាន រួមទាំងផ្ទះដែលមានតម្លៃសមរម្យសម្រាប់ប្រជាពលរដ្ឋ។ មកដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២៤ សម្តេចធិបតី អញ្ជើញជាអធិបតី ប្រកាសបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លី នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ សម្ដេចបានថ្លែង​ថា ថ្ងៃនេះជាថ្ងៃប្រវត្តិសាស្ត្រក្នុងរយៈពេល៥០០ឆ្នាំ ដែល​កម្ពុជា​​មានការឯកភាពជាតិ,​ មានរាជរដ្ឋាភិបាលតែ​មួយ និងសន្តិ​ភាពពេញផ្ទៃប្រទេស ដែលបង្កលក្ខណៈ​អាចវាស់វែងដីទាំងអស់នៅទូទាំង​ប្រទេស, ចុះបញ្ជីស្តង់ដាតែមួយ ហើយទទួលបានកម្មសិទ្ធិ​ពេញ​លេញ។​មកដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២៤នេះ សម្ដេច​ធិបតី នាយករដ្ឋមន្រ្ដី បាន​អញ្ជើញជួបសំ​ណេះសំណាលជាមួយសិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣។ ក្នុងឱកាសនោះសម្ដេច​ធិបតីបានមានប្រសាន៍បញ្ជាក់ថា ឪពុកម្តាយគ្រប់រូប តែងតែលើកឡើងថា «ឪពុកម្តាយមិនមានទ្រព្យអ្វីល្អទុកជូនកូនក្រៅតែពីទ្រព្យនៃចំណេះដឹងនោះទេ ព្រោះចំណេះដឹង គឺជាទ្រព្យចាយមិនចេះអស់ កាន់តែចាយ កាន់តែចម្រើន ហើយ​ត្រូវ​ប្រកាន់​ខ្ជាប់ “ទស្សនវិជ្ជមានសម្រាប់ខ្លួន, ទស្សនវិជ្ជមានសម្រាប់ជាតិ និងទស្សនវិជ្ជមាន​សម្រាប់​យើង​ទាំងអស់គ្នា»។សូមជម្រាបថា រយៈពេលជាង១ឆ្នាំនៃអាណត្តទី៧នេះ រាជរដ្ឋាភិបាល​បាន​អនុវត្ត​ការងារ​សម្រេច​បាន​សមិទ្ធផលគួរជាទីមោទនៈ ក្នុង​នោះក៏បានរៀបចំព្រឹត្តិការណ៍ និងដឹកនាំកិច្ច​ប្រជុំធំៗ​ជា​លក្ខណ​អន្តរជាតិប្រកបដោយជោគជ័យ។ ជាពិសេស​នៅក្នុងខែវិច្ឆិកា និង​ខែដើមខែធ្នូឆ្នាំ២០២៤ កម្ពុជាបានសម្រេចព្រឹត្តិការណ៍ជាច្រើន ក្នុងនោះរួមាន កម្ពុជា​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះរៀបចំ និងធ្វើជាប្រធានដឹកនាំកិច្ចប្រជុំជាលក្ខណអន្តរជាតិចំនួន៤លើក ទទួល​បាន​ជោគ​ជ័យ​ជូន​ជាតិ។ ទី១ គឺបានដឹក​នាំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ នៃអង្គការអ្នកប្រជាធិបតេយ្យ​និយម​កណ្ដាល​ថ្នាក់​ជាតិ,​ ទី២ កិច្ចប្រជុំ (ICAAP) លើកទី១២, ទី៣ កិច្ចប្រជុំអន្តរសភា​សម្រាប់​ការ​អត់​ឲ្យ​និង​សន្តិភាព​លើក​ទី១១, ទី៤ កិច្ចប្រជុំកំពូលសៀមរាបអង្គរ ស្ដីពីពិភពលោកគ្មាន​មីន​ព្រឹត្តិការណ៍​ទាំង​នេះ​ផ្ដោត​លើសន្តិសុខការផ្សះផ្សារជាតិ ការអត់ឱន ដែលសុទ្ធសឹងជា​គោលការណ៍​គ្រឹះ​គោល​នយោបាយ​ឈ្នះឈ្នះដែ​លជាបទពិសោន៍ចែករំលែកដល់ពិភពលោក ជាពិសេសប្រទេសដែល​កំពុង​ជួប​ប្រទះនូវបញ្ហានេះ។ ក្រៅពីនេះទិវារត់ម៉ារ៉ាតុងអន្តរជាតិ​ពាក់​កណ្តាល​ផ្ដាច់​ព្រ័ត្រ​២០២៤​ នៅទឹកដីខេត្តសៀមរាបអង្គរ មានភ្ញៀវជាតិ និងបរទេសចូលរួមរត់ម៉ារ៉ាតុង ១៤០០០ នាក់​មកពី ៨៧ ប្រទេស ជាឯកទណ្ឌកម្មថ្មីមួយសម្រាប់កម្ពុជាក្នុងឆ្នាំ២០២៤នេះ និង​ជា​ព្រឹត្តិការណ៍​បង្ហាញ​ពីសុវត្ថិភាពសន្តិសុខសន្តិភាពនៅកម្ពុជា។ ជាមួយគ្នានេះនៅថ្ងៃទី៤ ខែធ្នូនេះ ​កម្ពុជា​ក៏​មាន​មោទនភាពចំពោះ «ក្រមាខ្មែរ» ត្រូវបានចុះបញ្ជី​តំណាង​បេតិកភណ្ឌ​វប្បធម៌​អរូបី នៃ​មនុស្ស​ជាតិ អង្គការយូណេស្កូផងដែរ។សរុបមករាជរដ្ឋាភិបាល​បន្តវេននីតិកាលទី៧នៃរដ្ឋសភា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បាន​បង្ហាញសមត្ថភាពពេញលេញ​ក្នុងការ​ដឹកនាំប្រទេសតាមគន្លងបន្ទាត់គៅលនយោបាយ​ដែលដាក់ចេញដោយគណបក្សប្រជាជនកម្ពុជាដោយឥតងាករេ និងដោយរក្សាបាននូវប្រក្រតីភាពនិងនិរន្តរភាពនៃសមិទ្ធផលធំទាំងអស់​ដែលសាងឡើងដោយរាមច្បងជំនាន់មុន​។ មិនត្រឹមតែថែរក្សា ការពារបាននូវសមិទ្ធផលចាស់ ប៉ុន្តែរាជរដ្ឋាភិបាលបន្តវេនក៏បានខិតខំបង្កើតស្នាដៃថ្មីៗបន្ថែមទៀតជូនជាតិ និងប្រជាជន។ ជាពិសេសគោលនយោបាយគាំពារប្រជាពលរដ្ឋក្រីក្រ ក្នុងគ្រប់ដំណាក់កាលចាប់ពីថ្ងៃចាប់កំណើតក្នុងផ្ទៃរហូតដល់វ័យចាស់ជរាពោលគឺជាការគាំពារពេញមួយជីវិតតែម្តង។ សមត្ថភាព និងភាពម៉ត់ចត់ល្អិតល្អន់​នេះហើយដែលបានទាក់ទាញការគាំទ្រយ៉ាងពេញលេញ​ពីប្រជាពលរដ្ឋ​៕ អត្ថបទ៖ វ៉ន ដារ៉ា

គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ឃុំតាំងក្រសាំង ប្រកាសបញ្ចូលសមាជិកថ្មី ជិតបីរយនាក់

2024/12/28 03:38:47 pm        214
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នៅ​រសៀល​ថ្ងៃ​ទី២៨ ខែធ្នូនេះ បានរៀបចំពិធីប្រកាសបញ្ចូលសមាជិកថ្មី គណបក្សប្រជាជ​ន​កម្ពុជា​សរុប​ចំនួន ២៧៤នាក់ នៅឃុំតាំងក្រសាំង ក្រោមអធិបតីភាព ឯកឧត្តម ឈឹម សៅគី សមាជិក​គណៈកម្មាធិការ​កណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធាន​ក្រុម​ការងារ​ថ្នាក់​កណ្តាលចុះ​ជួយ​មូលដ្ឋាន ឃុំតាំងក្រសាំង។ ពិធីនេះ រៀបចំធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំ​តាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។នៅក្នុង​អង្គ​ពិធីឯកឧត្តម ឈឹម សៅគី មានប្រសាសន៍ថា ក្នុងនាមគណបក្សប្រជាជនកម្ពុជា និង​ឯកឧត្តម​ផ្ទាល់ សូមស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះបងប្អូនប្រជាពលរដ្ឋ និងយុវជនទាំងអស់ ដែល​បាន​ស្ម័គ្រ​ចិត្ត​សុំ​ចូល​រួម​ជាសមាជិករបស់គណបក្សនាពេលនេះ។ ការសម្រេច​ចិត្តចូលរួម​ជា​សមាជិក​គណបក្សប្រជាជនកម្ពុជានៅពេលនេះ គឺពិតជាការសម្រេចចិត្តដ៏ត្រឹមត្រូវ និងមាន​មោទន​ភាព​ជាទីបំផុត ពីព្រោះ គណបក្សប្រជាជន​កម្ពុជា​ជា​គណបក្ស​មួយ​មាន​វ័យ​ចំណាស់​ជាង​គេ ​មានការគាំទ្រពី ប្រជាជនច្រើនជាងគេ មានធនធានមនុស្សច្រើនជាងគេ មានស្នាដៃ​យ៉ាង​ច្រើន​ក្នុងការអភិវឌ្ឍ និងការពារបូរណភាពទឹកដី។ ឯកឧត្តមបន្តថា គណបក្សប្រជាជន បានរក្សាខ្ជាប់ឥតប្រែប្រួលនូវគោលបំណង និងឧត្តមគតិ របស់​ខ្លួន គឺប្រមូលកម្លាំងប្រជាជាតិទាំងមូល ដែលមានឧត្តមគតិសេ្នហាជាតិ មាតុភូមិ ស្រឡាញ់​លទ្ធិ​ប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ឋានៈ ជីវភាព ជនជាតិ ជំនឿសាសនា អតីត​កាល ​ដើម្បីរួមកម្លាំងគ្នាការពារជាតិមាតុភូមិ ការពារសមិទ្ធផលនៃសង្គមជាតិ និងកសាង​ប្រទេស​កម្ពុជា​មួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។ក្រៅ​ពី​នេះ ឯកឧត្តមបាន​អំពាវនាវ​ដល់​សមាជិកា​បក្ស​ទាំង​ចាស់​ទាំង​ថ្មី​ទាំង​អស់​ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​សាមគ្គី​ភាព គោរពស្រលាញ់គ្នា ស្រលាញ់គណបក្ស ស្រលាញ់ថ្នាក់ដឹកនាំបក្ស និងជឿជាក់ លើ​ថ្នាក់​ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្ថាបនិក​សន្តិភាព ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុ​ប្រធានគណបក្ស និងជា នាយករដ្ឋមន្ត្រីកម្ពុជា ដែលបាននឹងកំពុងខិតខំប្រឹង ដឹកនាំ​ប្រទេស​ឱ្យ​មាន​ការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ ប្រកបដោយកិត្យានុភាពជាតិនៅលើឆាកអន្ដរជាតិ។សមាជិកបក្សប្រជាជនកម្ពុជាថ្មី បានលើកឡើងថា ការសម្រេច​ចូលរួម​ជា​សមាជិក​របស់​គណបក្ស​ប្រជាជ​នក​ម្ពុជា ដោយមើលពីការដឹកនាំរបស់រាជរដ្ឋាភិបាលពីគណបក្សប្រជាជន នៅ​មូល​ដ្ឋាន​ឃុំ​តាំង​ក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានការអភិវឌ្ឍរីកច្រើន និងប្រទេស​ជាតិ​មាន​សុខ​សន្តិភាព​ពេញ​បរិបូណ៌។ លើសពីនេះ ពួកគេបានប្តេជ្ញា គោរពតាមបទបញ្ជារបស់​គណបក្ស​ប្រជាជន​កម្ពុជា និងបង្ហាញ​អារម្មណ៍​រីករាយ​ដែល​បានចូលរួ​ម​ជា​សមាជិក​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ។គួរបញ្ជាក់ដែរថា គណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរាជរដ្ឋាភិបាល តាមរយៈ​ការ​បោះឆ្នោ​ត​​ផ្តល់ទំនុកចិត្តពីប្រជាពលរដ្ឋច្រើនលើសលុប ក្នុងរយៈពេល៧អាណត្តិនេះ បានអ​ភិវឌ្ឍន៍​ប្រទេស​ជាតិ​ រីកចំរើនលើគ្រប់វិស័យ និងជាពិសេសពលរដ្ឋរស់នៅក្នុងភាពសុខសាន្ត ក្រោម​ម្លប់សុ​ខសន្តិភាពពេញបរិបូណ៍៕ អត្ថបទ៖ទូច សោភ័ណ 

ទស្សនៈមិត្តអ្នកអាន៖ «សុខសន្តិភាព» គឺជាដើមទុនដ៏សំខាន់បំផុត ក្នុងការកសាងនិងអភិវឌ្ឍជាតិ

2024/12/28 10:23:22 am        79
បន្ទាប់ពីធ្វើការផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំប្រទេសកម្រិតទ្រង់ទ្រាយធំ នៅខែសីហាឆ្នាំ២០២៣ ក្រោយការបោះឆ្នោតសកលដោយជោគជ័យនៅកម្ពុជា និងបន្ទាប់ពីចូលកាន់តំណែងបន្តវេនពីរាជរដ្ឋាភិបាលអាណត្តិទី៦ រាជរដ្ឋាភិបាលអាណតិ្តទី៧ របស់ប្រមុខដឹកនាំវ័យក្មេងកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងរក្សាបាននូវជំហរដ៏រឹងមាំ ការពារសុខសន្តិភាពជាចម្បង រក្សាស្ថិរភាពសង្គម និងបានបន្តអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ប្រកបដោយភាពវៃឆ្លាត ស្វាហាប់ និងប្រសិទ្ធភាពខ្ពស់ បន្តពី សម្តេចតេជោ ហ៊ុន សែន អតីនាយករដ្ឋមន្ត្រី និងជាស្ថាបនិកសន្តិភាពនៅកម្ពុជា។ ក្នុងអាណត្តិថ្មីទី៧នេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រ និងគោលនយោបាយដ៏ត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ មានចក្ខុវិស័យវែងឆ្ងាយ និងច្បាស់លាស់ ប្រកបដោយមហិច្ឆតាខ្ពស់។ ប្រមុខដឹកនាំកម្ពុជានាពេលបច្ចុប្បន្ន និងសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា គឺផ្តល់អាទិភាពខ្ពស់បំផុតលើគោលការណ៍សន្តិភាពជាគ្រឹះ ព្រោះការអភិវឌ្ឍទៅមុខបាន គឺត្រូវផ្តើមចេញពីសុខសន្តិភាព។ ដូច្នេះហើយទើបរាជរដ្ឋាភិបាលបច្ចុប្បន្នចាត់ទុកថា សុខសន្តិភាពគឺកេរ្តិ៍មរតកដ៏មានតម្លៃ និងជាដើមទុនដ៏ធំបំផុត ដែលត្រូវតែរក្សាការពារឱ្យបានជាដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ។ប្រជាជនត្រូវបានប្រមុខដឹកនាំកម្ពុជា តែងចាត់ទុកជាចៅហ្វាយនាយ ហើយការដាក់ចេញនូវគោលនយោបាយ និងផែនការយុទ្ធសាស្ត្រសំខាន់ៗជាច្រើនសន្ធឹកសន្ធាប់ គឺផ្តោតសំខាន់លើតម្រូវការរបស់ប្រជាជនជាធំ។ សម្តេចតេជោ ធ្លាប់រំលឹកជារឿយៗថា រដ្ឋាភិបាលគឺជាខ្ញុំបម្រើដ៏ស្មោះត្រង់របស់ប្រជាជន មន្ត្រីទាំងអស់ត្រូវចាត់ទុកសុខទុក្ខរបស់ប្រជាជន គឺជាការងារអាទិភាពបំផុតរបស់ខ្លួន។ បន្តមកដល់រាជរដ្ឋាភិបាលសព្វថ្ងៃ ក៏បែបនេះដែរ ប្រជាជនគ្រប់ស្រទាប់វណ្ណៈមិនត្រូវបានរើសអើងឡើយ រាជរដ្ឋាភិបាលតែងតែខិតខំផ្តល់នូវអត្ថប្រយោជន៍នានាដល់ប្រជាជនតាមគ្រប់វិធីសាស្ត្រ ដូចជាការខិតខំផ្តល់ឱ្យប្រជាជន មានឱកាសពេញលេញទទួលបានការសិក្សារៀនសូត្រទាំងចំនេះដឹងទូទៅ និងជំនាញវិជ្ជាជីវៈ ខិតខំកែលម្អនិងផ្តល់នូវសេវាសុខាភិបាលកាន់តែងាយស្រួលមានប្រសិទ្ធភាព និងចំណាយតិច ខិតខំកសាងផ្លូវស្ពានគ្រប់ទិសទី ឱ្យប្រជាជនបានធ្វើដំណើរ និងរកទទួលទានបានកាន់តែងាយស្រួល ខិតខំស្វែងរកទីផ្សារកសិផលជូនកសិករ ខិតខំដោះស្រាយបញ្ហាប្រព័ន្ធទឹកស្រោចស្រព ទឹកស្អាតសម្រាប់បរិភោគ និងភ្លើងអគ្គិសនីសម្រាប់ប្រើប្រាស់ តាំងពីទីក្រុងដល់ទីជនបទ។ ជាពិសេសជាងនេះទៅទៀត រាជរដ្ឋាភិបាលបានគិតគូជានិច្ចពីសុខទុក្ខកម្មករ-កម្មាការិនី ទាំងនៅក្នុងប្រទេសនិងក្រៅប្រទេស ហើយអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺការជួយឧបត្ថម្ភគាំទ្រជានិច្ចដល់គ្រួសារពលរដ្ឋដែលងាយរងគ្រោះ ពលរដ្ឋក្រីក្រ និងពលរដ្ឋងាយរងហានិភ័យតាមគ្រប់រូបភាព។បើយើងក្រឡេកមើលទីក្រុង ទីប្រជុំជន និងគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា បាននិងកំពុងផ្លាស់ប្តូរមុខមាត់យ៉ាងលឿនរហ័ស តាមរយៈវត្តមានអគារខ្ពស់ៗ ហេដ្ឋារចនាសម្ព័ន្ធ កាន់តែល្អប្រសើរឡើង ទាំងស្ពានវែងឆ្លងទន្លេ និងសមុទ្រ ស្ពានអាកាស ផ្លូវល្បឿនលឿន ផ្លូវកៅស៊ូនិងបេតុងរលោងស្រិលកាន់តែច្រើនឡើង និងល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ដែលនេះបានឆ្លុះបញ្ចាំងពីការរីកចម្រើនរបស់កម្ពុជា ដែលផ្ទុយស្រឡះពីរូបភាពដែលកម្ពុជាទើបចាប់ផ្តើមកសាងជាតិឡើងវិញពីបាតដៃទទេរនៅដើម្បី១៩៧៩ ដែលពេលនោះអ្វីក៏អត់ខ្សត់គ្រប់យ៉ាង។ ជាការពិតណាស់ នាពេលបច្ចុប្បន្ន បើទោះបីប្រទេសជាច្រើនលើពិភពលោក បាននិងកំពុងទទួលរងឥទ្ធិពលពីវិបត្តិសេដ្ឋកិច្ចសាកល ដែលបណ្តាលមកពីបញ្ហាសង្គ្រាម និងជម្លោះនៅតាមបណ្តាប្រទេសមួយចំនួនលើសកលលោក ប៉ុន្តែកម្ពុជានៅតែបន្តរក្សាបានកំណើនសេដ្ឋកិច្ចរបស់ខ្លួន បានរឹងមាំ និងមានលំនឹងល្អ។ បើយោងតាមការព្យាករណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កំណើនសេដ្ឋកិច្ចរបស់កម្ពុជាមាន ៥,៨% សម្រាប់ឆ្នាំ២០២៤ និង ៦% សម្រាប់ឆ្នាំ២០២៥។ កំណើនសេដ្ឋកិច្ចនេះបានមកពីកំណើននៃ វិស័យវាយនភណ្ឌ កសិកម្ម និងទេសចរណ៍ ខណៈការបន្តហូរចូលនៃការវិនិយោគផ្ទាល់ពីបរទេស កំពុងជួយជំរុញល្បឿនសេដ្ឋកិច្ចកម្ពុជា។ កម្លាំងចលករទាំងនេះ បាននាំមកនូវស្ថានភាពល្អប្រសើរសម្រាប់ឆ្នាំ២០២៤ ព្រមទាំងពង្រឹងមូលដ្ឋាន សម្រាប់កំណើនរឹងមាំនៅឆ្នាំ២០២៥ និងឆ្នាំបន្តបន្ទាប់ទៀត។ ដោយសារស្ថានភាពសេដ្ឋកិច្ចល្អប្រសើរ និងមានកំណើនវិជ្ជមាននេះហើយ បានធ្វើឲ្យជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើងជាលំដាប់ ទោះមិនល្អដូចស្ថានភាពមុនវិបត្តិជំងឺឆ្លងកូវីដ-១៩ក្តី។ ពេលនេះប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសកំពុងត្រៀមរៀបចំទទួលឆ្នាំថ្មី ឆ្នាំសាកល២០២៥ ដោយក្តីអំណរសាទរ និងរីករាយជាទីបំផុត និងមានគម្រោងធ្វើដំណើរកម្សាន្តទៅកាន់ទីមរណីយដ្ឋាននានានៅទូទាំងប្រទេស ក៏ដូចជាធ្វើដំណើរកម្សាន្តទៅក្រៅប្រទេសផងដែរ។ ជាក់ស្តែង សណ្ឋាគារ និងផ្ទះសំណាក់នៅតាមតំបន់ទេសចរណ៍នានា ត្រូវបានកក់ស្ទើរតែពេញ ដើម្បីចូលរួមកម្សាន្តក្នុងឱកាសបុណ្យឆ្លងឆ្នាំសកលឆ្នាំ២០២៤-២០២៥ ខាងមុខនេះ។ ទន្ទឹមគ្នានេះ នៅតាមបណ្តាខេត្ត ក្រុង បានរៀបចំពិធីបុណ្យឆ្លងឆ្នាំថ្មី ដោយមានការប្រគុំតន្ត្រី ការតុបតែងទីក្រុង ការរាប់ថយក្រោយ ការបាញ់កាំជ្រួច និងបង្ហោះគោម ដើម្បីទាក់ទាញភ្ញៀវទេសចរ ហើយអ្វីដែលរិតតែពិសេសនោះគឺ នៅរាជធានីភ្នំពេញ រាជរដ្ឋាភិបាលនឹងរៀបចំកម្មវិធី «សាទរកម្ពុជា» លើកដំបូងនៅថ្ងៃឆ្លងឆ្នាំសកល ២០២៥ នៅមុខសួនព្រះបរមរាជរាំង ដែលបានផ្សារភ្ជាប់អំពីវប្បធម៌ កេរ្តិ៍ដំណែលដូនតាខ្មែរ ពិសេសប្រជាពលរដ្ឋអាចចូលរួមលេងកម្សាន្ត និងឈ្វេងយល់អំពីសមិទ្ធផលថ្មីៗ និងមោទនភាពចំពោះជាតិយើង។ ទិដ្ឋភាពសប្បាយរីករាយនឹងបន្តកើតមានជាបន្តបន្ទាប់ក្នុងទឹកដីកម្ពុជា ឱ្យតែកម្ពុជារក្សាបានសុខសន្តិភាព ព្រោះជាក់ស្តែងណាស់ខណៈពេលនេះ មានប្រទេសមួយចំនួនមិនមានឱកាសប្រារព្ធពិធីសប្បាយរីករាយអបអរសាទរដូចកម្ពុជានោះទេ ហើយបាននិងកំពុងស្ថិតក្នុងស្ថានភាពវឹកវរ ចលាចល និងសង្គ្រាម ដែលបំផ្លាញខ្ចេចខ្ទីអស់ ដែលនេះគឺជាសោកនាដកម្មនៃ ដែលគ្មានពលរដ្ឋប្រទេសណាមួយចង់ជួបឡើយ។ដូច្នេះហើយ សន្តិភាពមានតម្លៃលើសលប់មិនអាចកាត់ថ្លៃបាន។ សន្តិភាពគឺជាដើមចមដែលផ្តល់ឱ្យប្រជាពលរដ្ឋរស់នៅដោយគ្មានការភ័យខ្លាច មានសិទ្ធិប្រតិបត្តិជំនឿសាសនា មានលទ្ធភាពចូលរួមសកម្មភាពសង្គមផ្សេងៗ និងអាចធ្វើដំណើរកម្សាន្តក្នុងឱកាសពិធីបុណ្យនានា ទាំងក្នុងនិងក្រៅប្រទេសដោយរីករាយ។ សុខសន្តិភាព ក៏បានផ្តល់ឱកាសឲ្យរាជរដ្ឋាភិបាលទាក់ទាញអ្នកវិនិយោគពីបរទេសមកដាក់ទុននៅកម្ពុជា ដើម្បីបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋកាន់តែច្រើនឡើងផងដែរ។ សន្តិភាពបានផ្តល់ឱកាសឲ្យយើងអាចទាក់ទាញភ្ញៀវទេសចរបរទេសរាប់លាននាក់មកទស្សនាកម្ពុជា ដែលជាឧស្សាហកម្មគ្មានផ្សែងជួយផ្តល់ចំណូលដល់ពលរដ្ឋជាច្រើនលាននាក់ ខណៈកម្ពុជាជាទឹកដីសុវណ្ណភូមិ និងជាទឹកដីដែលមានប្រវត្តិដ៏ចំណាស់ដែលមានអរិយធម៌ដ៏រុងរឿង។ សុខសន្តិអភាព ក៏បានផ្តល់ឱកាសឱ្យយើងបាននាំយកកសិផល និងផលិតផលជាច្រើនមុខរបស់យើងទៅលក់នៅបរទេសផងដែរ។ជារួមមកវិញ គុណតម្លៃនៃសុខសន្តិភាព គឺជាកត្តាកំណត់ក្នុងការសម្រេចឲ្យបាននូវការអភិវឌ្ឍ កំណើនសេដ្ឋកិច្ចជាតិ និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជា។ ក្នុងគោលដៅឆ្ពោះទៅកាន់ប្រទេសអភិវឌ្ឍដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ប្រជាពលរដ្ឋគ្រប់រូបត្រូវរួមគ្នាលើកកម្ពស់នូវវប្បធម៌សន្តិភាព ជាពិសេសការចូលរួម និងថែរក្សាការពារឲ្យបានជាដាច់ខាតនូវសុខសន្តិភាព ដែលជាអាយុជីវិតរបស់ជាតិនិងជាគ្រឹះដ៏មានតម្លៃបំផុតសម្រាប់សម្រាប់យើងទាំងអស់គ្នា។ សូមចងចាំជានិច្ចថា «សន្តិភាពដើម្បីយើងទាំងអស់គ្នា យើងទាំងអស់គ្នាដើម្បីសន្តិភាព»៕ដោយ៖ សុខ សុវណ្ណ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ អញ្ជើញបិទវគ្គបណ្តុះបណ្តាលគ្រូបង្វឹក ចៅក្រម អាជ្ញាកណ្តាលកីឡាបញ្ចស៊ីឡាត់
01/15/2025 09:01 PM
អតីតអ្នកទោសស៊ីរី រៀបរាប់ពីជីវិតរបស់ខ្លួននៅក្នុងពន្ធនាគារ Sednayaស្ថិតក្រោមការគ្រប់គ្រងរបស់លោក Assad
01/15/2025 08:01 PM
ទីក្រុងម៉ូស្គូ៖ រុស្ស៊ី និងអ៊ុយក្រែនដោះដូរឈ្លើយសឹកចំនួន ២៥នាក់ដែលសម្របសម្រួលដោយអារ៉ាប់រួម
01/15/2025 08:01 PM
ចិន និងស្រីលង្កា យល់ព្រមលើការវិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចបន្ថែមទៀត
01/15/2025 08:01 PM
មនុស្ស ១២១នាក់ ត្រូវបានជួយសង្គ្រោះ នៅហ្វីលីពីន បន្ទាប់ពីរសាត់អណ្ដែត ៦ថ្ងៃ នៅសមុទ្រ
01/15/2025 08:01 PM
នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន៖ អាជ្ញាធរប៉ាឡេស្ទីនត្រូវតែគ្រប់គ្រងតំបន់ហ្កាហ្សា ក្រោយសង្រ្គាម
01/15/2025 08:01 PM
សម្ដេចតេជោ៖បទពិសោធន៍ដែលកម្ពុជាបានឆ្លងកាត់ សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន ចរចាកាន់តែឆាប់កាន់តែល្អ ទោះចរចាផងវាយផង ក៏គ្រាន់បើជាងការវាយគ្នាតែមួយមុខ
01/15/2025 08:01 PM
រដ្ឋមន្ត្រី៖ អាល្លឺម៉ង់ករណីជំងឺអ៊ុតក្ដាមបន្ថែមទេ ហើយប្រភពនៃការផ្ទុះឡើង នៅតែស្ថិតក្នុងការស្វែងរក
01/15/2025 08:01 PM
លោក Erdogan ៖ ទួរគីអាចកម្ទេចក្រុមភេរវករទាំងអស់នៅស៊ីរី និងអំពាវនាវឲ្យមហាអំណាចបរទេសដកដៃចេញ
01/15/2025 08:01 PM
កុងហ្គោកាត់ទោសដាក់ពន្ធនាគារពលរដ្ឋចិន ៣រូប ពាក់ព័ន្ធនឹងវិធានការបោសសម្អាតការជីករ៉ែខុសច្បាប់
01/15/2025 08:01 PM