សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី លើកពេលទៅថ្ងៃទី០២កុម្ភៈវិញ

2024/01/25 06:17:40 pm        318
ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី​ដែលគ្រោងប្រព្រឹត្តទៅនៅ​ថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០២៤​ស្អែកនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ស្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា បានលើកទៅថ្ងៃសុក្រ ទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ វិញ។ នេះបើយោងតាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤។សូមជម្រាបថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ គ្រោងនឹង​ពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន រួមមាន៖ទី១. របាយការណ៍វឌ្ឍនភាព និងទិសដៅទៅមុខ នៃការរៀបចំក្របខ័ណ្ឌតាមដាន និងវាយតម្លៃ​ការ​អនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។ទី២. សេចក្តីព្រាងអនុក្រឹត្យ ស្ដីពីការកែសម្រួលអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្ត​ទៅរបស់​ក្រុមប្រឹក្សា​ភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា។ទី៣. បញ្ហាផ្សេងៗ 

លោកសូលរំពឹងថា ស្លូវ៉ាគី នឹងបន្តគាំទ្រអ៊ុយក្រែនក្នុងសង្រ្គាមប្រឆាំងនឹងរុស្ស៊ី

2024/01/25 05:46:50 pm        219
បន្ទាប់ពីបានជួបជាមួយនាយករដ្ឋមន្រ្តីស្លូវ៉ាគី រ៉ូប៊ឺត ហ្វីកូ ( Robert Fico) នៅទីក្រុងប៊ែរឡាំង កាលពីថ្ងៃទី ២៤ ខែមករា លោកអធិការបតីអាល្លឺម៉ង់ អូឡាហ្វ សូល (Olaf Scholz) បានសម្តែងក្តីសង្ឃឹមថា រដ្ឋធានី ប្រាទីស្លាវ៉ា (Bratislava)ដូចជាសម្ព័ន្ធមិត្តដទៃទៀតនៃអ៊ុយក្រែន នឹងបន្តគាំទ្រទីក្រុងគីវ ចំពេលសង្គ្រាមពេញលេញរបស់រុស្ស៊ី។នៅក្នុងសន្និសីទសារព័ត៌មានរួម លោកសូល បានព្រមានប្រឆាំងនឹងគំនិតដែលថា «ការបន្តនៃសង្រ្គាមដ៏គួរឲ្យភ័យខ្លាចនេះ គឺដោយសារតែកង្វះការសន្ទនារវាងទីក្រុងមូស្គូ និងទីក្រុងគីវ ដោយបានរំលឹកថា កិច្ចប្រជុំជាង២០០លើក បានកើតឡើង នៅក្នុងទម្រង់កិច្ចប្រជុំមិនស្ក៍ ( Minsk) និងតំបន់ន័រម៉ានឌី (Normandy) តែម្នាក់ឯង។ លោក បានបន្ថែមថា៖«យើងទាំងអស់គ្នាដឹងពីលទ្ធផល: ការឈ្លានពានដ៏ឃោរឃៅរបស់រុស្ស៊ីលើទឹកដីអ៊ុយក្រែនទាំងមូល ដោយរំលោភលើច្បាប់អន្តរជាតិ»។លោកអធិការបតីអាល្លឺម៉ង់រូបនេះ បានសង្កត់ធ្ងន់ថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន «អាចបញ្ចប់សង្រ្គាមនេះ នៅពេលណាក៏បាន ប៉ុន្តែប្រសិនបើអ៊ុយក្រែនឈប់ការពារខ្លួន នោះវានឹងជាទីបញ្ចប់នៃអ៊ុយក្រែន»។ លោកសូល បានបន្ថែមថា វាក៏មានសារៈសំខាន់ផងដែរក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងសហភាពអឺរ៉ុប និងអង្គការណាតូ ក្នុងបរិបទនេះ។

កូរ៉េខាងជើងអះអាងថា ខ្លួនបានសាកល្បងមីស៊ីល តម្រង់គោលដៅប្រភេទថ្មីដែលមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ

2024/01/25 05:39:00 pm        206
ប្រទេសកូរ៉េខាងជើងបានអះអាងថា ខ្លួនបានបាញ់សាកល្បងមីស៊ីលតម្រង់គោលដៅជំនាន់ថ្មីជាលើកដំបូង ខណៈនៅតែបន្តពង្រីកសមត្ថភាពយោធារបស់ខ្លួន។ទីភ្នាក់ងារសារព័ត៌មានផ្លូវការមជ្ឈិមកូរ៉េ បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ ទី២៥មករា នេះ ថា មីស៊ីលឈ្មោះ Pulhwasal-3-31 នៅតែស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍របស់ខ្លួន ហើយបានហៅមីស៊ីលនេះថាជាយុទ្ធសាស្ត្រ ដែលបង្ហាញពីចេតនាបំពាក់អាវុធនុយក្លេអ៊ែរ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA ពុំបានបញ្ជាក់ពីចំនួនមីស៊ីលដែលត្រូវបានបាញ់នោះទេ។ ប្រភពដដែលបាននិយាយថា ការបាញ់សាកល្បងនេះ ពុំមានផលប៉ះពាល់ដល់សន្តិសុខនៃប្រទេសជិតខាងទេ ហើយមិនមានជាប់ទាក់ទងនឹងស្ថានភាពក្នុងតំបន់ដែរ។អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបាននិយាយកាលពីព្រឹកថ្ងៃពុធថា ខ្លួនបានតាមដានការបាញ់ មីស៊ីលជាច្រើនគ្រាប់ចេញពីឆ្នេរសមុទ្រភាគខាងលិចរបស់ប្រទេសកូរ៉េខាងជើង។ អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង បាននិយាយថា ខ្លួនកំពុងវិភាគលើការបាញ់ដែលធ្វើឡើងបន្ទាប់ពីការសាកល្បងកាលពីថ្ងៃទី ១៩ ខែមករា នៃយានដ្រូនវាយប្រហារក្រោមទឹកដែលមានសមត្ថភាពបំពាក់អាវុធនុយក្លេអ៊ែរ និងការបាញ់សាកល្បងមីស៊ីលអន្តទ្វីបរយៈចម្ងាយមធ្យមប្រើឥន្ធនៈរឹងដំបូងរបស់ទីក្រុងព្យុងយ៉ាងកាលពី៥ថ្ងៃមុន។ នៅថ្ងៃព្រហស្បតិ៍នេះ កូរ៉េខាងត្បូងបាននិយាយថាខ្លួនគិតថាការបាញ់នេះគឺជាការសាកល្បងការដំឡើងកម្រិតសមត្ថភាពមីស៊ីលដែលមានស្រាប់។ គួររម្លឹកថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលជាយុទ្ធសាស្ត្រលើកដំបូងរបស់ខ្លួនកាលពីខែកញ្ញា ឆ្នាំ២០២១៕

លោកអេរដូហ្គែន៖ ទួរគី និងអ៊ីរ៉ង់យល់ព្រមលើតម្រូវការ ដើម្បីជៀសវាងភាពតានតឹង នៅមជ្ឈិមបូព៌ា

2024/01/25 05:34:59 pm        116
ប្រធានាធិបតីទួរគី លោក តាយីប អេរដូហ្គែន (Tayyip Erdogan) បានថ្លែងថា លោក និងសមភាគីអ៊ីរ៉ង់ លោក អ៊ីប្រាហ៊ីម រ៉េស៊ី ( Ebrahim Raisi) បានព្រមព្រៀងគ្នា នៅក្នុងកិច្ចប្រជុំមួយ កាលពីថ្ងៃពុធស្តីពីតម្រូវការ ដើម្បីជៀសវាងវិធានការនានា ដែលអាចគំរាមកំហែងដល់ស្ថិរភាព នៅមជ្ឈិមបូព៌ា រយៈពេលបីខែទៅក្នុងសង្រ្គាមហ្កាហ្កា។ប្រទេសទួរគី ដែលគាំទ្រដំណោះស្រាយរដ្ឋពីរចំពោះជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន ដែលមានអាយុកាលរាប់ទសវត្សរ៍ បានរិះគន់អ៊ីស្រាអែលយ៉ាងខ្លាំងចំពោះការវាយប្រហាររបស់ខ្លួន លើតំបន់ហ្កាហ្សា បានអំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់ និងបានគាំទ្រចំណាត់ការផ្លូវច្បាប់សម្រាប់អ៊ីស្រាអែលដែលត្រូវកាត់ទោសពីបទប្រល័យពូជសាសន៍។មិនដូចសម្ព័ន្ធមិត្តលោកខាងលិច និងប្រទេសអារ៉ាប់មួយចំនួនទេ សមាជិកអង្គការណាតូទួរគី មិនចាត់ទុកក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស ដែលការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា លើអ៊ីស្រាអែលនាំទៅដល់យុទ្ធនាការសងសឹករបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា ដែលជាក្រុមភេរវកម្មទេ។ប្រទេសអ៊ីរ៉ង់ដឹកនាំអ្វីដែលខ្លួនហៅថា អ័ក្សនៃការតស៊ូដែលជាសម្ព័ន្ធភាពធូររលុង រួមមានក្រុមហាម៉ាស និងក្រុមមូស្លីមនិកាយស៊ីអ៊ីត (Shi'ite) ប្រដាប់អាវុធ នៅជុំវិញតំបន់ ដែលបានប្រឈមមុខនឹងយោធាអ៊ីស្រាអែល និងសម្ព័ន្ធមិត្តលោកខាងលិច។ ប្រទេសនេះ បានបញ្ចេញសំឡេងគាំទ្រដល់ក្រុមហាម៉ាស។ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីជួបលោករ៉េស៊ី ក្នុងទីក្រុងអង់ការ៉ា លោកអេរដូហ្គែន បាននិយាយថា មេដឹកនាំទាំងពីរ បានពិភាក្សាអំពីការបញ្ចប់ការវាយប្រហារ «អមនុស្សធម៌» របស់អ៊ីស្រាអែល លើតំបន់ហ្កាហ្សា និងតម្រូវការ ដើម្បីចាត់វិធានការសម្រាប់សន្តិភាពដ៏ត្រឹមត្រូវ និងយូរអង្វែង នៅក្នុងតំបន់នេះ។

ប្រទេសកោះ ណូរូ ដែលជាអតីតសម្ព័ន្ធមិត្តកោះតៃវ៉ាន់ បង្កើតទំនាក់ទំនងការទូតឡើងវិញជាមួយចិន

2024/01/25 05:27:57 pm        171
ប្រទេសចិន និងប្រទេសកោះ ណូរូ បានបង្កើតទំនាក់ទំនងការទូតឡើងវិញកាលពីថ្ងៃពុធ (២៤ មករា) បន្ទាប់ពីប្រទេសកោះប៉ាស៊ីហ្វិកដ៏តូចមួយនេះបានផ្តាច់ទំនាក់ទំនងដោយមិនបានរំពឹងទុកជាមួយអតីតសម្ព័ន្ធមិត្តកោះតៃវ៉ាន់របស់ខ្លួនកាលពីដើមខែនេះ ត្រឹមតែពីរថ្ងៃបន្ទាប់ពីមេដឹកនាំតៃវ៉ាន់ថ្មីត្រូវបានជ្រើសរើស។ក្នុងអំឡុងពេលពិធីមួយនៅទីក្រុងប៉េកាំង រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី (Wang Yi) និងសមភាគីណូរូ លោក លីអូណែល អាំងហ្គីមៀ (Lionel Aingimea) បានចុះហត្ថលេខាជាផ្លូវការលើឯកសារមួយដើម្បីស្តារទំនាក់ទំនងទ្វេភាគីឡើងវិញ ដោយចំណងមិត្តភាពនៅថ្នាក់ឯកអគ្គរដ្ឋទូតនឹងចាប់ផ្តើមឡើងវិញភ្លាមៗ។តំបន់ប៉ាស៊ីហ្វិកបានក្លាយទៅជាប្រភពនៃការប្រកួតប្រជែងដ៏ខ្លាំងក្លាសម្រាប់ឥទ្ធិពលរវាងទីក្រុងវ៉ាស៊ីនតោន ដែលបានចាត់ទុកតំបន់នេះជាផ្លូវក្រោយរបស់ខ្លួន និងទីក្រុងប៉េកាំង ដែលបានកំណត់គោលដៅលើបណ្ដាសម្ព័ន្ធមិត្តការទូតរបស់កោះតៃវ៉ាន់នៅទីនោះ។យោងតាមឯកសារនោះបានឲ្យដឹងថា ប្រទេសកោះ ណូរូ ទទួលស្គាល់ថាមាន «ប្រទេសចិនតែមួយគត់ក្នុងពិភពលោក» ដែលគ្រប់គ្រងដោយសាធារណរដ្ឋប្រជាមានិតចិន ហើយថាកោះតៃវ៉ាន់ជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បានរបស់ចិន។ ប្រទេសចិនទាមទារកោះតៃវ៉ាន់ជាទឹកដីរបស់ខ្លួន ហើយកោះនេះមិនមានសិទ្ធិក្នុងទំនាក់ទំនងរដ្ឋ និងរដ្ឋទេ ដោយនោះជាជំហរមួយដែលកោះតៃវ៉ាន់ជំទាស់ជាខ្លាំង៕

លោក Trump និងលោក Biden ផ្តោតលើការតទល់គ្នាជាថ្មី ក្នុងការបោះឆ្នោតសកល ខណៈលោកស្រី Haley ប្ដេជ្ញាបន្តទៅមុខ

2024/01/25 05:23:48 pm        102
លោក ដូណាល់ ត្រាំ (Donald Trump) និងលោក ចូ បៃដិន (Joe Biden) បានវាយប្រហារគ្នាទៅវិញទៅមកកាលពីថ្ងៃពុធ (២៤ មករា) ខណៈដែលពួកគេរៀបចំត្រៀមសម្រាប់លទ្ធភាពនៃការតទល់គ្នាឡើងវិញក្នុងការបោះឆ្នោតសកលនៅខែវិច្ឆិកា បន្ទាប់ពីជ័យជម្នះរបស់លោក ត្រាំ ក្នុងការបោះឆ្នោតបឋមនៃបេក្ខភាពប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋនៅរដ្ឋ ញ៉ូវហែមស៊ៀ (New Hampshire) សហរដ្ឋអាមេរិក។ជ័យជម្នះនោះបានធ្វើឱ្យការតែងតាំងជាបេក្ខជនតំណែងសេតវិមានរបស់លោក ត្រាំ ទំនងជាអាចទៅរួចកាន់តែខ្លាំងឡើង ទោះបីជាគូប្រជែងចុងក្រោយរបស់ខ្លួនគឺលោកស្រី នីកគី ហាលី (Nikki Haley) បានប្តេជ្ញាបន្តទៅមុខនៅក្នុងការប្រជែងនេះក៏ដោយ។ការឈ្នះឆ្នោតក្នុងការប្រជែងជ្រើសរើសបេក្ខភាពរបស់អតីតប្រធានាធិបតីបក្សសាធារណរដ្ឋ លោក ត្រាំ បានធ្វើឲ្យលោកដើរលើផ្លូវដែលស្ទើរតែជាក់លាក់មួយឆ្ពោះទៅរកការប្រកួតប្រជែងក្នុងការបោះឆ្នោតសកលជាមួយប្រធានាធិបតីបក្សប្រជាធិបតេយ្យ លោក បៃដិន។យុទ្ធនាការបោះឆ្នោតឡើងវិញរបស់លោក បៃដិន បានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា «ឥឡូវនេះច្បាស់ណាស់ថា លោក ដូណាល់ ត្រាំ នឹងក្លាយជាបេក្ខភាពប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ» ហើយបានចេញការព្រមានម្តងហើយម្តងទៀតថា អតីតប្រធានាធិបតីរូបនេះគឺជាការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យ។លោក ត្រាំ បានបង្ហោះលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម ទ្រូស សូសល់ (Truth Social) របស់ខ្លួនដោយនិយាយឡើងវិញនូវការចោទប្រកាន់ដែលគ្មានមូលដ្ឋានថាលោក បៃដិន និងក្រសួងយុត្តិធម៌ បានជាប់ពាក់ព័ន្ធក្នុងការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ បន្ទាប់ពីការចោទប្រកាន់ពីបទឧក្រិដ្ឋជាច្រើនករណីទៅលើលោក ត្រាំ កាលពីឆ្នាំមុន៕

ទេសរដ្ឋមន្ត្រី៖ អ៊ីរ៉ង់ឥឡូវជាគោលដៅស្របច្បាប់សម្រាប់ការវាយប្រហារដោយមីស៊ីលរបស់អ៊ីស្រាអែល

2024/01/25 05:18:43 pm        94
ក្រុមទេសរដ្ឋមន្ដ្រីភាគច្រើនរបស់ប្រទេសនេះ បានប្រាប់សារព័ត៌មាន Telegraphថា៖« ពេលនេះ អ៊ីរ៉ង់ គឺជា «គោលដៅស្របច្បាប់»សម្រាប់ការវាយប្រហារដោយមីស៊ីលរបស់អ៊ីស្រាអែល ដោយបង្កើនការរំពឹងទុកនៃសង្គ្រាមពេញទំហឹងជាមួយទីក្រុងតេអេរ៉ង់។នៅក្នុងបទសម្ភាសន៍ដ៏វែងមួយ លោក នី បាកាត (Nir Barkat) រដ្ឋមន្ត្រីសេដ្ឋកិច្ចរបស់អ៊ីស្រាអែល ក៏បាននិយាយផងដែរថា ប្រជាជនប៉ាឡេស្ទីនមកពីតំបន់វេបែង (West Bank) នឹងមិនត្រូវបានគេអនុញ្ញាតឲ្យ ធ្វើការ នៅក្នុងប្រទេសនេះទៀតទេ ហើយនឹងត្រូវបានជំនួសដោយកម្មករបរទេសដែលនាំចូលច្រើនជាងមួយភាគនៃមួយលាននាក់។លោកក៏បានបញ្ជាក់ថា សង្គ្រាមនៅតំបន់ហ្កាហ្សា មិនបានវាយលុកឲ្យបានខ្លាំងក្លាគ្រប់គ្រាន់នៅឡើយទេ។លោកបាកាត់ ដែលពេញចិត្តក្នុងការស្នងតំណែងលោកបេនចាមីន ណេតាន់យ៉ាហ៊ូ(Benjamin Netanyahu) ជាមេដឹកនាំគណបក្ស Likud ដែលកំពុងកាន់អំណាច បាននិយាយថា អ៊ីស្រាអែល អាចមានលទ្ធភាព បន្តការប្រយុទ្ធនិងបើកខែ្សត្រៀមជួរមុខថ្មីជាមួយប្រទេសលីបង់ ទោះបីជាមានការខាតបង់ប្រាក់ពាន់លានសេកែល (២០០លានផោន) ក្នុងមួយថ្ងៃនៃជម្លោះនេះក៏ដោយ។លោកបាននិយាយថា៖«វិបត្តិដ៏ធំនេះ វាក៏ជាឱកាសដ៏ធំមួយផងដែរ» ដោយរដ្ឋាភិបាលជុំវិញពិភពលោកត្រូវការអ្នកជំនាញបច្ចេកទេសរបស់អ៊ីស្រាអែល ដើម្បីប្រយុទ្ធប្រឆាំងនឹងជីហាដនិយម ជាសកល។ហានិភ័យនៃសង្រ្គាមរីករាលដាលដល់ប្រទេសលីបង់ និងរហូតដល់ប្រទេសអ៊ីរ៉ង់ នឹងធ្វើឲ្យមេដឹកនាំលោកខាងលិច ព្រួយបារម្ភ ដោយលោកបាកាត កាន់តែមានឥទ្ធិពល នៅក្នុងគណបក្សដែលកំពុងកាន់អំណាច។

យោធាចិននិយាយថា ការឆ្លងកាត់នាវាពិឃាដអាមេរិក នៅច្រកសមុទ្រតៃវ៉ាន់ ជំរុញឲ្យមានការឆ្លងកាត់តាមទំនើងចិត្ត

2024/01/25 05:15:23 pm        150
យោងតាមសេចក្តីថ្លែងការណ៍មួយ យោធាចិនបាននិយាយថា ខ្លួនបានរៀបចំកងទ័ពដើម្បីតាមដាន និងឃ្លាំមើលនាវាពិឃាតមួយគ្រឿងរបស់សហរដ្ឋអាមេរិក ដែលបានឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ កាលពីថ្ងៃពុធ ។ អ្នកនាំពាក្យរបស់ទីបញ្ជាការភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិនបាននិយាយថា នាវាពិឃាត អាមេរិក USS John Finn ឆ្លងកាត់ដោយចំហ តាមទំនើងចិត្ត នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃពុធ។ អ្នកនាំពាក្យបាននិយាយថា ថ្មីៗនេះ យោធាសហរដ្ឋអាមេរិកបានធ្វើសកម្មភាពញុះញង់ និងបំផ្លាញសន្តិភាព និងស្ថិរភាពក្នុងតំបន់។ កងទ័ពនៅទីបញ្ជាការភាគខាងកើត មានការប្រុងប្រយ័ត្នខ្ពស់គ្រប់ពេលវេលា និងការពារអធិបតេយ្យភាពជាតិយ៉ាងម៉ឺងម៉ាត់។កងទ័ពជើងទឹកសហរដ្ឋអាមេរិកបានបើកនាវាចម្បាំងដំបូងរបស់ខ្លួនឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ដ៏រសើបកាលពីថ្ងៃពុធបន្ទាប់ពីការបោះឆ្នោតជ្រើសរើសមេដឹកនាំ និងសភានៅលើកោះនេះ ដែលទាក់ទាញការខឹងសម្បារពីទីក្រុងប៉េកាំង។កងទ័ពជើងទឹកអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ការឆ្លងកាត់របស់នាវាពិឃាត John Finn នៅច្រកសមុទ្រតៃវ៉ាន់ បង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការលើកកម្ពស់សេរីភាពនៃការធ្វើនាវាចរណ៍សម្រាប់ប្រជាជាតិទាំងអស់ជាគោលការណ៍ ។ការឆ្លងកាត់ចុងក្រោយនេះបានកើតឡើងស្របពេលក្រុមមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក ធ្វើទស្សនកិច្ចនៅទីក្រុងតៃប៉ិ បង្ហាញការគាំទ្របន្ទាប់ពីការបោះឆ្នោតកាលពីថ្ងៃទី ១៣ ខែមករារបស់កោះនេះ៕

ស្អែកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

2024/01/25 04:39:37 pm        222
នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ស្អែកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់​ដឹកនាំ​ប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋ​មន្ត្រី ដើម្បីពិភាក្សា និងឆ្លងរបៀបវារៈមួយចំនួន។របៀបវារៈដែលនឹងត្រូវយកមកពិភាក្សា និងឆ្លងនោះរួមមាន៖ទី១. របាយការណ៍វឌ្ឍនភាព និងទិសដៅទៅមុខ នៃការរៀបចំក្របខ័ណ្ឌតាមដាន និងវាយតម្លៃ​ការ​អនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។ទី២. សេចក្តីព្រាងអនុក្រឹត្យ ស្ដីពីការកែសម្រួលអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្ត​ទៅរបស់​ក្រុមប្រឹក្សា​ភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា។ទី៣. បញ្ហាផ្សេងៗ

របាយការណ៍៖ ការអភិវឌ្ឍនបញ្ញាសិប្បនិម្មិត(AI)របស់កូរ៉េខាងជើង បង្កើនក្ដីបារម្ភកាន់តែខ្លាំង

2024/01/25 04:05:00 pm        100
យោងតាមការសិក្សាថ្មីមួយ ប្រទេសកូរ៉េខាងជើងកំពុងអភិវឌ្ឍបញ្ញាសិប្បនិម្មិត (AI) និងម៉ាស៊ីនបង្រៀនសម្រាប់អ្វីគ្រប់យ៉ាងពីវិធីឆ្លើយតបទៅនឹងវីរុសCOVID-19 និងការពាររ៉េអាក់ទ័រនុយក្លេអ៊ែររហូតដល់ការប្រដូចទៅនឹងការធ្វើសង្គ្រាមពិតៗ និងការឃ្លាំមើលរបស់រដ្ឋាភិបាល។ លោក យុគ គីម (Hyuk Kim) អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលការសិក្សាមិនស្វែងរកប្រាក់ចំណេញJames Martin (CNS) នៅរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក បានសរសេរថា ទណ្ឌកម្មអន្តរជាតិដែលដាក់លើកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន អាចនឹងរារាំងការប៉ុនប៉ងរបស់កូរ៉េខាងជើង ដើម្បីទទួលបានផ្នែករឹង AI (AI hardware)ប៉ុន្តែប្រទេសនេះទំនងជាកំពុងស្វែងរកបច្ចេកវិទ្យាចុងក្រោយបង្អស់។ លោក Kim បានសរសេរនៅក្នុងរបាយការណ៍នេះ ដែលដកស្រង់ព័ត៌មានប្រភពបើកចំហ រួមទាំងប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងទិនានុប្បវត្តិ ហើយត្រូវបានបោះពុម្ពផ្សាយកាលពីថ្ងៃអង្គារដោយមជ្ឈមណ្ឌល38 North ថា ការខិតខំប្រឹងប្រែងនាពេលថ្មីៗនេះរបស់កូរ៉េខាងជើងក្នុងការអភិវឌ្ឍន៍ AI/ML បង្ហាញពីការវិនិយោគជាយុទ្ធសាស្រ្តដើម្បីជំរុញសេដ្ឋកិច្ចឌីជីថលរបស់ខ្លួន។ របាយការណ៍បានរកឃើញថា ក្រុមអ្នកស្រាវជ្រាវ AI របស់កូរ៉េខាងជើងមួយចំនួនបានសហការជាមួយក្រុមអ្នកប្រាជ្ញបរទេស រួមទាំងនៅក្នុងប្រទេសចិនផងដែរ។ ទីភ្នាក់ងារចារកម្មរបស់ទីក្រុងសេអ៊ូលបាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានរកឃើញសញ្ញាដែលថាក្រុមអ្នកចូលលួចទិន្នន័យតាមអ៊ីនធឺណិត(Hacker)កូរ៉េខាងជើងបានប្រើប្រាស់ AI ជំនាន់ថ្មីដើម្បីស្វែងរកគោលដៅ និងស្វែងរកបច្ចេកវិទ្យាដែលត្រូវការសម្រាប់ការលួចចូល ទោះបីទំនងជាពួកគេមិនទាន់បានប្រើប្រាស់ នៅក្នុងការវាយប្រហារតាមអ៊ីនធឺណិតពិតប្រាកដក៏ដោយ។ របាយការណ៍នេះបាននិយាយថា ប្រទេសកូរ៉េខាងជើងបានបង្កើតវិទ្យាស្ថានស្រាវជ្រាវបញ្ញាសិប្បនិម្មិតកាលពីឆ្នាំ២០១៣ ហើយក្នុងប៉ុន្មានឆ្នាំថ្មីៗនេះមានក្រុមហ៊ុនជាច្រើនបានផ្សព្វផ្សាយផលិតផលពាណិជ្ជកម្មដោយប្រើ AI៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

វិចារណកថា៖ តុល្យភាពមានចលនា មិនមែននៅស្ងៀម «តុល្យភាពរបស់ធម្មជាតិ មិនមែនជាពេលវេលាមួយដែលឈប់ស្ងៀមនោះទេ វាគឺជាសមត្ថភាពក្នុងការបន្តឆ្លើយតប និងសម្របខ្លួនទៅនឹងការប្រែប្រួល»
09/29/2026 07:09 AM
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម៖ ការវេចខ្ចប់ គឺជាតំណភ្ជាប់ដ៏មានសារៈសំខាន់នៅក្នុងខ្សែច្រវាក់ផលិតកម្ម
09/28/2026 08:09 PM
ការ​ស្ទង់មតិ៖ បេក្ខជន​ស្ដាំ​និយមជ្រុល និង​ឆ្វេងនិយម​ជ្រុល​​ ទំនង​ឈានដល់ជុំទី២ នៃ​ការបោះឆ្នោតប្រធានាធិបតីបារាំង
09/28/2026 07:09 PM
វិមានក្រឹមឡាំង៖ ការចរចាគ្រប់គ្រងអាវុធរុស្ស៊ី-អាមេរិក គួរតែបានចាប់ផ្តើមឡើងវិញ តាំងពី «ម្សិលមិញ»
09/28/2026 07:09 PM
Hyundai Cambodia បង្ហាញរថយន្តអគ្គិសនីជំនាន់ថ្មី ដោយនាំយកបច្ចេកវិទ្យា និងការរចនាទំនើប
09/28/2026 06:09 PM
បុគ្គលិកសង្គ្រោះ៖ ទឹកជំនន់ និងបំណាក់ដី នៅភាគខាងត្បូងមីយ៉ាន់ម៉ា បណ្ដាល​ឱ្យ​មនុស្ស​ ៨នាក់ស្លាប់​​
09/28/2026 06:09 PM
សារព័ត៌មាន Bild ៖ សេវាស៊ើបការណ៍សម្ងាត់អាល្លឺម៉ង់បង្កើនការស៊ើបការណ៍លើស្ថានទូតរុស្ស៊ី នៅទីក្រុងប៊ែរឡាំង
09/28/2026 06:09 PM
ការដឹកជញ្ជូនឧស្ម័នធម្មជាតិរាវរបស់ប្រទេសកាតាឆ្លងកាត់ច្រកសមុទ្រ Hormuz កើនឡើង ទោះបីជាមានជម្លោះក្តី
09/28/2026 06:09 PM
ទីភ្នាក់ងារសន្តិសុខអាល្លឺម៉ង់ប្រឈមការ​លំបាក ក្រោយក្រុម​ស្តាំនិយមជ្រុល និងឆ្វេងនិយមជ្រុល ឈ្នះ​
09/28/2026 06:09 PM
នាយករដ្ឋមន្ត្រីអេស្ប៉ាញប្ដេជ្ញាចាត់វិធានការ ខណៈការតវ៉ាជុំវិញបញ្ហាលំនៅឋាននៅក្រុង​ម៉ាឌ្រីដ​ កើនឡើង
09/28/2026 06:09 PM