សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

យោធាចិន បញ្ចេញរូបភាពសមយុទ្ធ ក្រោយការបោះឆ្នោតកោះតៃវ៉ាន់

2024/01/14 11:35:43 pm        191
យោធាចិនបានចេញផ្សាយរូបភាពថ្មីៗនៃទូកមីស៊ីល ដែលធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅថ្ងៃអាទិត្យ (១៤ មករា) នេះ រយៈពេលមួយថ្ងៃបន្ទាប់ពីបេក្ខភាពគណបក្សប្រជាធិបតេយ្យជឿនលឿន (DPP) របស់កោះតៃវ៉ាន់ លោក ឡៃ ឈីងតឺ បានឈ្នះការបោះឆ្នោតមេដឹកនាំថ្មី។បញ្ជាការភាគខាងកើតរបស់កងទ័ពរំដោះប្រជាជន (PLA) ដែលទទួលខុសត្រូវលើតំបន់ជុំវិញកោះតៃវ៉ាន់ បានបង្ហោះរូបភាពនៅលើគណនី វីឆាត (WeChat) របស់ខ្លួនដែលបង្ហាញពីទូកមីស៊ីលធ្វើសមយុទ្ធបាញ់គ្រាប់ពិត។ ទោះយ៉ាងណាក៏ដោយ ការបង្ហោះនេះមិនបានបញ្ជាក់ពីទីតាំង ឬនិយាយចំៗអំពីការបោះឆ្នោតរបស់តៃវ៉ាន់ទេ។សារបង្ហោះបានរៀបរាប់ថា បុគ្គលិកម្នាក់របស់ទូកមីស៊ីលនេះបានចូលរួមក្នុងសមរភូមិទ័ពជើងទឹកនៅខែសីហា ឆ្នាំ១៩៦៥ រវាងកងទ័ពជើងទឹកចិន និងកោះតៃវ៉ាន់ ដែលចិនទទួលបានជ័យជម្នះ។ យុទ្ធនាការបោះឆ្នោតគណបក្ស DPP របស់លោក ឡៃ គឺកំណត់អត្តសញ្ញាណដាច់ដោយឡែករបស់កោះតៃវ៉ាន់ និងបដិសេធការទាមទារទឹកដីរបស់ចិន។ ទន្ទឹមនឹងនោះ ប្រទេសចិន ដែលចាត់ទុកកោះស្វ័យគ្រប់គ្រងតៃវ៉ាន់ជាទឹកដីរបស់ខ្លួន បាននិយាយថា ខ្លួននឹងមិនបោះបង់គោលដៅរបស់ខ្លួននៃ «ការបង្រួបបង្រួម» តៃវ៉ាន់ឡើយ៕

ឆ្នាំ២០២៣ ខេត្តពោធិ៍សាត់សម្រេចបានជិត ៩០% លើការងារវិស័យទឹកស្អាត និងអនាម័យជនបទ

2024/01/14 10:52:29 pm        219
ពោធិ៍សាត់៖ ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទខេត្តពោធិ៍សាត់ ហៅកាត់ថា (PWG) បានបើកកិច្ចបរជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទខេត្តពោធិ៍សាត់។កិច្ចប្រជុំនេះដឹកនាំដោយលោក ឡាយ វិសិដ្ឋ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារ និងដោយមានការចូលរួមពីលោក ខែម សុខុន ប្រធានសម្របសម្រួលអង្គការដៃគូរ លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ តំណាងរដ្ឋបាលក្រុង-ស្រុកតាំង៧ តំណាងអង្គការនានាជាសមាជិក (PWG) និងអង្គភាពមន្ទីរជំនាញពាក់ព័ន្ធ ។គោលបំណងនៃកិច្ចប្រជុំនេះ ​គឺដើម្បីពិនិត្យមើលពីការអនុវត្តន៍ ការទទួលខុសត្រូវការងារផ្គត់ផ្គង់ទឹក និងអនាម័យជនបទក្នុងខេត្តពោធិ៍សាត់ រួមនិងនិងការចែករំលែកបទពិសោធន៍ ពិភាក្សាពិគ្រោះ​យោបល់​លើផលប៉ះពាល់អវិជ្ជមាន នៃកង្វះការផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទ​ក្នុង​ខេត្តពោធិ៍សាត់ ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីសម្រេចអោយបាននូវទស្សនៈវិស័យរបស់​រាជរដ្ឋាភិបាល “នៅឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូបនៅសហគមន៍ជនបទត្រូវទទួលបានកាត​ផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យប្រើប្រាស(១០០%)ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យប្រកបដោយនិរន្តរភាព” ។បើតាមរបាយការណ៍របស់លោក លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ និង​ជាប្រធានលេខាធិការដ្ឋាន(PWG) បានអោយដឹងថា សម្រាប់ក្នុងឆ្នាំ២០២៣ ក្រុមការងារ​បច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទខេត្តពោធិ៍សាត់ និង​ក្រុមលេខាធិការដ្ឋាន (PWG) ដែលមានមន្ទីរអភិវឌ្ឍន៍​ជនបទជាសេនាធិការ សម្រេច​បានលទ្ធផលសរុបរួមក្នុងខេត្តពោធិ៍សាត់ លើវិស័យផ្គត់ផ្គង់ទឹកស្អាតបាន៨៧,១៤ភាគរយ និងវិស័យអនាម័យជនបទបាន៨៤ភាគរយ ។ លោក ឡាយ វិសិដ្ឋ ក្នុងនាមប្រធានក្រុមការងារ(PWG)ខេត្តពោធិ៍សាត់ បានលើកឡើងថា មូលដ្ឋានភូមិ-ឃុំមួយចំនួនក្នុងខេត្តស្ថិតក្នុងតំបន់ភ្នំ និងនៅលើផ្ទៃទឹកដែលមានឧបសគ្គ​ជា​ច្រើនក្នុងការអនុវត្តការងារផ្គត់ផ្គង់ទឹក ​និងអនាម័យជនបទ ដូចនេះក្រុមការងារ(PWG) មន្ទីរពាក់ព័ន្ធ អង្គការដៃគូរ ​ក៏ដូចជាអាជ្ញាធរមូលដ្ឋានត្រូវបន្តធ្វើការសហការគ្នាយកចិត្តទុកដាក់ដោះស្រាយ ដើម្បី​សម្រេចអោយបានតាមផែនការយុទ្ធសាស្ត្រជាតិ ។ ក្នុងនោះដែរក្នុងឆ្នាំ២០២៤ យើងនឹងសម្រេច​អោយបាន ស្រុកតាលោសែនជ័យ ជាស្រុកបញ្ឈប់ការបន្ទោបង់ពាសវាលពាលកាល ហើយក្នុង​ឆ្នាំ២០២៥ នឹងសម្រេចអោយបាន ស្រុកភ្នំក្រវាញ ជាស្រុកបញ្ឈប់​ការបន្ទោបង់ពាសវាលពាលកាល ៕

ពិភពលោកមានប្រតិកម្មផ្សេងគ្នាចំពោះការបោះឆ្នោតកោះតៃវ៉ាន់

2024/01/14 09:49:50 pm        169
ខាងក្រោមនេះគឺជាប្រតិកម្មរបស់មេដឹកនាំបរទេសមួយចំនួន និងក្រុមមន្ត្រីដទៃទៀតចំពោះលទ្ធផលនៃការបោះឆ្នោតកាលពីថ្ងៃសៅរ៍ (១៣ មករា) នៅកោះតៃវ៉ាន់ ដែលឈ្នះដោយបេក្ខជនមេដឹកនាំនៃគណបក្សប្រជាធិបតេយ្យជឿនលឿន (DPP) ដែលកំពុងកាន់អំណាច គឺលោក ឡៃ ឈីងតឺ។ យុទ្ធនាការបោះឆ្នោតរបស់គណបក្សលោក ឡៃ គឺកំណត់អត្តសញ្ញាណដាច់ដោយឡែករបស់គោះតៃវ៉ាន់ និងបដិសេធការទាមទារទឹកដីរបស់ចិន។ការិយាល័យកិច្ចការកោះតៃវ៉ាន់របស់ប្រទេសចិន បាននិយាយថា ការឈ្នះឆ្នោតរបស់លោក ឡៃ នឹងមិនផ្លាស់ប្តូរទិដ្ឋភាពជាមូលដ្ឋាននៃទំនាក់ទំនងឆ្លងកាត់ច្រកសមុទ្រនោះទេ ហើយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (JOE BIDEN) អាមេរិកមិនគាំទ្រឯករាជ្យភាពកោះតៃវ៉ាន់ឡើយ។រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក ដេវីត កាមេរ៉ូន (David CAMERON) បានអបអរសាទរចំពោះលោក ឡៃ និងគណបក្ស DPP ចំពោះជ័យជម្នះរបស់ខ្លួន ហើយបាននិយាយថា លោកសង្ឃឹមថា កោះតៃវ៉ាន់ និងប្រទេសចិន នឹងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយភាពខុសគ្នារបស់ពួកគេដោយសន្តិវិធី។រដ្ឋមន្ត្រីការបរទេសជប៉ុន លោក យ៉ូកូ កាមីកាវ៉ា (Yoko Kamikawa) បាននិយាយថា ប្រទេសជប៉ុនបានផ្តល់ការអបអរសាទរចំពោះជ័យជម្នះរបស់លោក ឡៃ និងការបោះឆ្នោតដោយរលូន ខណៈរំពឹងថាបញ្ហាជុំវិញកោះតៃវ៉ាន់ នឹងត្រូវបានដោះស្រាយដោយសន្តិវិធីតាមរយៈការសន្ទនា។ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា ទីក្រុងមូស្គូបានបន្តចាត់ទុកកោះតៃវ៉ាន់ជាផ្នែកសំខាន់មួយរបស់ប្រទេសចិន ខណៈដែលបារាំងបានអបអរសាទរចំពោះជ័យជម្នះរបស់លោ ឡៃ ហើយបាននិយាយថា យើងត្រូវតែបន្តធ្វើការរួមគ្នាដើម្បីការពារច្បាប់ និងសន្តិភាពនៅទូទាំងច្រកសមុទ្រ៕

ស.ស.យ.ក រាជធានីភ្នំពេញប្រកាសបញ្ចូលសមាជិកថ្មី ៩៩ រូប និងប្រគល់បណ្ណសរសើរដល់សមាជិក ១១១ រូប

2024/01/14 09:18:46 pm        475
ឯកឧត្តម ងួន សុភៈ សមាជិកគណៈអចិន្ត្រៃយ៍សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ តំណាងឯកឧត្តម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានអញ្ជើញប្រកាសបញ្ចូលសមាជិក សមាជិកាថ្មីចំនួន៩៩រូប និងចែកបណ្ណសរសើរជូនសមាជិក សមាជិកា ចំនួន១១១រូប នៃក្រុមការងារសកម្មជនយុវជន និងការអភិវឌ្ឍ នៃសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤នេះ នៅសាលប្រជុំ វិមាន ឈ្នះ ឈ្នះ អគារខេមរានី។ឯកឧត្តម វង្ស វ៉ាន់នី ប្រធានក្រុមប្រឹក្សាភិបាលក្រុមការងារសកម្មជនយុវជន និងការអភិវឌ្ឍ បានលើកឡើងថា ក្រុមការងារសកម្មជនយុវជន និងការអភិវឌ្ឍ ត្រូវបានបង្កើតឡើងដោយសេចក្តីសម្រេចលេខ ០៩០/២២ ស.ស.យ.ក ភព ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ ដោយមានសមាសភាពយុវជន ចំនួន១៥៣នាក់ ស្រី ចំនួន៨០នាក់។ បច្ចុប្បន្នក្រុមការងារសកម្មជនយុវជន និងការអភិវឌ្ឍ មានសមាជិកសរុបចំនួន៦៩៩នាក់ ស្រី ៣៩៩នាក់។ ដោយមានប្រធានក្រុមប្រឹក្សាភិបាល ១នាក់ អនុប្រធានក្រុមប្រឹក្សាភិបាល ៣នាក់។ ក្នុងបេសកកម្មចូលរួមទ្រទ្រង់សន្តិភាព និងការអភិវឌ្ឍន៍នៅកម្ពុជា និងបង្កើនសុខភាព សុខមាលភាពប្រជាពលរដ្ឋ ដើម្បីរួមចំណែកអភិវឌ្ឍន៍នៅតាមមូលដាន នៃព្រះរាជាណាចក្រកម្ពុជា។ឯកឧត្តម បានបន្តថា ក្រុមការងារសកម្មជនយុវជន និងការអភិវឌ្ឍ មានគោលបំណងចូលរួមចំណែកបង្កើនសុខភាព សុខមាលភាពប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍន៍ក្នុងមូលដ្ឋាននៅតាមបណ្តាខេត្តនានាសម្របសម្រួលជាមួយយុវជន សិស្ស និស្សិត និងមហាជន ដែលស្រឡាញ់ចូលចិត្តសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បន្តចាត់តាំងយុវជនចូលរួមក្នុងរាល់សកម្មភាពតាមការស្នើសុំរបស់សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ និងចូលរួមការងារស្ម័គ្រចិត្តបំពេញការងារក្នុងសកម្មភាពមនុស្សធម៌ និងយុទ្ធនាការនានា របស់សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ និងចូលរួមក្នុងសកម្មភាពមនុស្សធម៌ និងរួមរស់ជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ។នាឱកាសនោះឯកឧត្តម ងួន សុភៈ បានថ្លែងថា បច្ចុប្បន្នសមាជិក សមាជិកា ស.ស.យ.ក រាជធានីភ្នំពេញ នៅក្នុងរាជធានីភ្នំពេញ មានចំនួនជាង២ម៉ឺននាក់។ ក្នុងនោះយុវជនតាមសង្កាត់ ខណ្ឌ ចំណុះតាមវិស័យនីមួយៗ និងសកម្មជន សមាគមជាដៃគូ មានចំនួនច្រើន ជាពិសេសសូមថ្លែងអំណរគុណដល់សមាជិក សមាជិកាទាំងអស់ ដែលបានចូលរួមចំណែកពាក់ព័ន្ធការងារបោះឆ្នោត។ជាចុងក្រោយឯកឧត្តម បានបញ្ជាក់ថា ការឯកភាពជាតិ នយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលលោកបានប្រឹងប្រែងរកសន្តិភាព មកឲ្យកម្ពុជា ឲ្យប្រជាជនខ្មែរ ដែលធ្លាប់តែកាប់សម្លាប់គ្នា។ ដូច្នេះមិនសាមញ្ញពេកនោះទេ ដែលក្នុងនាមយើងជាយុវជន យល់ដឹងឲ្យដល់ឬសគល់ យកការយល់ដឹងរបស់យើងនេះ ចែករំលែកទៅដល់មនុស្សជំនាន់ក្រោយ ព្រោះយើងជាមនុស្សជំនាន់ក្រោយទទួលបានសន្តិភាព រស់នៅក្នុងប្រទេសមួយដែលមានសន្តិភាព ដែលយើងធ្លាប់បាត់បង់ជិត៥០០ឆ្នាំមកហើយ។ ដូចនេះស្មារតី ផែនការយើងឲ្យយុវជនចូលរួមធ្វើកិច្ចការងារសង្គមឲ្យបានច្រើន ដោយក្តីស្រលាញ់ ស្ម័គ្រចិត្តដោយបេះដូង ជួយយកអាសារគ្នាជាមួយនឹងប្រជាពលរដ្ឋ សហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីបុព្វហេតុជាតិ៕អត្ថបទ រដ្ឋា

ប្រជាជនចិន និងហុងកុង សង្ឃឹមថា នឹងមានទំនាក់ទំនងល្អជាមួយកោះតៃវ៉ាន់ក្រោយការបោះឆ្នោត

2024/01/14 09:10:35 pm        141
ប្រជាជននៅក្នុងប្រទេសចិន និងទីក្រុងហុងកុង បាននិយាយនៅថ្ងៃអាទិត្យ (១៤ មករា) នេះថាពួកគេសង្ឃឹមថាទំនាក់ទំនងឆ្លងកាត់ច្រកសមុទ្រជាមួយទីក្រុងតៃប៉ិ នឹងប្រសើរឡើងបន្ទាប់ពីការបោះឆ្នោតដែលបានឃើញគណបក្សប្រជាធិបតេយ្យជឿនលឿន (DPP) ដែលកំពុងកាន់អំណាចរបស់កោះតៃវ៉ាន់ បន្តកាន់តំណែង ប៉ុន្តែមិនមានសភាភាគច្រើន។ក្រុមអ្នកបោះឆ្នោតគាំទ្រមេដឹកនាំជាប់ឆ្នោតថ្មីលោក ឡៃ ឈីងតឺ (Lai Ching-te) កាលពីថ្ងៃសៅរ៍ ដោយច្រានចោលយ៉ាងខ្លាំងនូវសម្ពាធរបស់ចិនក្នុងការព្យាយាមមិនឲ្យលោកកាន់តំណែង។ ចិនបាននិយាយថាខ្លួននឹងមិនបោះបង់ចោលការសម្រេចបាននូវ «ការបង្រួបបង្រួម»តៃវ៉ាន់ទេ។ពលរដ្ឋចិនមួយចំនួនបាននិយាយថា ពួកគេរំពឹងថានឹងមានរយៈពេលដ៏លំបាកមួយបន្ទាប់ពីការឈ្នះឆ្នោតរបស់គណបក្សប្រជាធិបតេយ្យជឿនលឿន ប៉ុន្តែសង្ឃឹមថាទំនាក់ទំនងឆ្លងកាត់ច្រកសមុទ្រនឹងប្រសើរឡើង។ការបោះឆ្នោតនេះបានធ្វើឡើងនៅពេលដែលមានភាពតានតឹងខាងភូមិសាស្ត្រនយោបាយរវាងទីក្រុងប៉េកាំង និងសហរដ្ឋអាមេរិក។ ចាប់តាំងពីការបោះឆ្នោតចុងក្រោយក្នុងឆ្នាំ២០២០ មក ប្រទេសចិនបានចូលរួមក្នុងសកម្មភាពយោធាក្នុងកម្រិតដែលមិនធ្លាប់មានពីមុនមកនៅក្នុងច្រកសមុទ្រតៃវ៉ាន់ រួមទាំងការរៀបចំល្បែងសង្រ្គាមសំខាន់ៗចំនួនពីរលើកនៅជិតកោះនេះ៕

លោក Biden និយាយថា សហរដ្ឋអាមេរិក មិនគាំទ្រឯករាជ្យភាពកោះតៃវ៉ាន់ទេ

2024/01/14 09:07:00 pm        151
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) បាននិយាយកាលពីថ្ងៃសៅរ៍ (១៣ មករា) ថាសហរដ្ឋអាមេរិក មិនគាំទ្រឯករាជ្យភាពរបស់កោះតៃវ៉ាន់នោះទេ បន្ទាប់ពីអ្នកបោះឆ្នោតតៃវ៉ាន់បានច្រានចោលភាពមិនពេញចិត្តរបស់ប្រទេសចិន និងបានផ្តល់ឱ្យគណបក្សកាន់អំណាចនូវអាណត្តិមេដឹកនាំទីបី។នៅព្រឹកថ្ងៃដដែលនោះ បេក្ខជនមេដឹកនាំនៃគណបក្សប្រជាធិបតេយ្យជឿនលឿន (DPP) ដែលកំពុងកាន់អំណាចរបស់កោះតៃវ៉ាន់ បានឈ្នះការបោះឆ្នោត ដោយបានច្រានចោលយ៉ាងខ្លាំងនូវសម្ពាធរបស់ចិនក្នុងការព្យាយាមមិនឲ្យលោកកាន់តំណែង ហើយបានសន្យាថានឹងក្រោកឈរតទល់នឹងទីក្រុងប៉េកាំង ព្រមទាំងស្វះស្វែងរកការចរចា។លោក បៃដិន បាននិយាយនៅពេលត្រូវសាកសួររកប្រតិកម្មរបស់លោកចំពោះការបោះឆ្នោតកាលពីថ្ងៃសៅរ៍ថា «យើងមិនគាំទ្រឯករាជ្យភាពរបស់កោះតៃវ៉ាន់នោះទេ» ដែលការលើកឡើងរបស់លោកកាលពីថ្ងៃសៅរ៍នេះហាក់ដូចជាកិច្ចខិតខំប្រឹងប្រែងដើម្បីធានាដល់ទីក្រុងប៉េកាំងឡើងវិញ។សហរដ្ឋអាមេរិកបានប្តូរការទទួលស្គាល់ការទូតពីទីក្រុងតៃប៉ិ ទៅទីក្រុងប៉េកាំង ក្នុងឆ្នាំ១៩៧៩ ហើយបាននិយាយជាយូរមកហើយថាខ្លួនមិនគាំទ្រការប្រកាសឯករាជ្យជាផ្លូវការដោយកោះតៃវ៉ាន់នោះទេ។ ទោះជាយ៉ាងណាក៏ដោយ អាមេរិកបានរក្សាទំនាក់ទំនងក្រៅផ្លូវការជាមួយកោះស្វ័យគ្រប់គ្រងមួយនេះ ហើយនៅតែជាអ្នកគាំទ្រដ៏សំខាន់បំផុត និងជាអ្នកផ្គត់ផ្គង់អាវុធដល់កោះតៃវ៉ាន់ផងដែរ៕

កម្ពុជាបើកជាផ្លូវការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤»

2024/01/14 07:36:40 pm        258
សៀមរាប៖ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ពិធីបើកជាផ្លូវការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន ២០២៤» បានប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម លី ស៊ូឡី សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងឃោសនាការ​នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន។ពិធីនេះ មានការសម្តែងទស្សនីយភាពសិល្បៈរួមគ្នា ការបញ្ចាំងវីដេអូមិត្តភាពកម្ពុជា-ចិន រួមជាមួយ ការទូងស្គរប្រកាសបើកជាផ្លូវការ “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤” និងការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ អ្នកសារព័ត៌មាន ជាតិ-អន្តរជាតិ ក្រុមសិល្បៈ តារាល្បីៗ វិនិយោគិន ភ្ញៀវទេសចរកម្ពុជា-ចិន សរុបជាង ១,០០០ នាក់ រួមជាមួយ ការផ្សាយផ្ទាល់ពិសេស ដោយទូរទស្សន៍ជាតិកម្ពុជា ដោយមានការផ្សាយបន្តផ្ទាល់លើបណ្តាញទូរទស្សន៍ទាំងអស់ នៅកម្ពុជាព្រមទាំងប្រព័ន្ធផ្សព្វផ្សាយនានានៃប្រទេសចិន។

អ្នកបោះឆ្នោតនៅកោះតៃវ៉ាន់ខ្លះគាំទ្រ និងខ្លះទៀត ខកចិត្ដនឹងលទ្ធផលបោះឆ្នោត

2024/01/14 07:29:28 pm        195
អ្នកកោះតៃវ៉ាន់ បានដាក់ក្ដីសង្ឃឹមលើមេដឹកនាំថ្មី បន្ទាប់ពីបេក្ខជនរបស់គណបក្សប្រជាធិបតេយ្យជឿនលឿនឬ(DPP)លោកឡៃ ឈីងទ័រ ចូលកាន់អំណាចបន្ទាប់ពីការបោះឆ្នោត ប៉ុន្ដែមតិនានានៅតាមផ្លូវ មានភាពចម្រូងចម្រាស។គណបក្សរបស់លោកឡៃ ដែលជាជើងឯកអត្ដសញ្ញាណដាច់ដោយឡែករបស់កោះតៃវ៉ាន់ និងបានច្រានចោលការអះអាងទឹកដីរបស់ចិននោះ កំពុងស្វះស្វែងរកអាណត្ដិ៤ឆ្នាំជាលើកទី៣ជាប់ៗគ្នា មិនធ្លាប់មានដោយស្ថិតនៅក្រោមប្រព័ន្ធបោះឆ្នោតថ្មីរបស់កោះតៃវ៉ាន់។អ្នកស្រុកមួយចំនួនសម្ដែងការព្រួយបារម្ភទៅលើលទ្ធផលបោះឆ្នោត ដោយនិយាយថា មេដឹកនាំថ្មីដែលជាប់ឆ្នោតនេះ គួតែផ្ដោតទៅលើកិច្ចការក្នុងស្រុក ប្រសើរជាងកិច្ចការអន្ដរជាតិ។ ចំណែកអ្នកស្រុកផ្សេងទៀតព្រួយបារម្ភថា គ្មានបក្សណាមួយក្នុងចំណោមបក្សប្រជែងទាំង៣ ទទួលបានសំលេងភាគឈ្នះដាច់នៅក្នុងសភា ដូច្នោះការបង្កើតមតិឯកច្ឆ័ន្ទនឹងមិនអាចប្រព្រឹត្ដទៅងាយស្រួលឡើយ។ការបោះឆ្នោតបានចាប់ផ្ដើមនៅចំពេលដែលមានការកើនឡើងនូវភាពតានតឹងនយោបាយផ្នែកភូមិសាស្រ្ដរវាងក្រុងប៉េកាំង និងសហរដ្ឋអាមេរិក។ ពោលគឺតាំងពីការបោះឆ្នោតក្នុងឆ្នាំ២០២០មក ប្រទេសចិនបាន ចូលពាក់ព័ន្ធសកម្មភាពយោធាក្នុងកម្រិតមួយដែលមិនធ្លាប់មាននៅក្នងច្រកសមុទ្រតៃវ៉ាន់ ក្នុងនោះរួមមាន ជុំវិញសមយុទ្ធធំពីរលើក នៅជិតកោះតៃវ៉ាន់ផងដែរ៕អត្ថបទ មករា (Makara)

មន្រ្ដីសហប្រជាជាតិថ្កោលទោសការបដិសេធន៍របស់អ៊ីស្រាអែល លើការដឹកជញ្ជូនជំនួយទៅកាន់តំបន់ហ្កាហ្សាខាងជើង

2024/01/14 07:12:23 pm        178
មន្រ្ដីសហប្រជាជាតិជាច្រើន បានលើកឡើងពីការព្រួយបារម្ភអំពីការបដិសេធន៍របស់អ៊ីស្រាអែលដែលនៅតែបន្ដ ហើយនិងការដាក់បម្រាបយ៉ាងតឹរឹងលើការដឹកជញ្ជូនជំនួយរបស់សហប្រជាជាតិទៅកាន់តំបន់ហ្កាហ្សា ស្រ្ទីប ភាគខាងជើង ដែលជាហេតុធ្វើឲ្យវិបត្ដមនុស្សធម៌កាន់តែចុះដុនដាបថែមទៀត ក្នុងតំបន់ហ៊ុមព័ន្ធមួយនេះ។លោកស្ទេហ្វាន់ ឌូចារីក អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកអង់តូនីញ៉ូ ហ្គូតេរេសបាន និយាយនៅឯសន្និសីទសារព័ត៌មានខ្លីជាទៀងទាត់ កាលពីថ្ងៃព្រហស្បតិ៍ថា រថយន្ដដឹកជញ្ជូនជំនួយចំនួន២១គ្រឿង ដែលបានគ្រោងទុក មានតែ៣គ្រឿងប៉ុណ្ណោះ អាចចូលទៅកាន់តំបន់ហ្កាហ្សាបានពីចន្លោះថ្ងៃ១មករា ដល់ថ្ងៃ១០មករា ។អ្នកនាំពាក្យរូបនោះ បាននិយាយថា ការផ្គត់ផ្គង់ជំនួយ ក្នុងនោះរួមមាន ការផ្គត់ផ្គង់វេជ្ជសាស្រ្ដ និងសម្ភារៈប្រើប្រាស់ផ្នែកអនាម័យ ត្រូវបានអាជ្ញាធរអ៊ីស្រាអែលបដិសេធន៍មិនឲ្យចូល។លោកឌូចារីក បានប្រៀបធៀបស្ថានភាពថ្មីៗទៅនឹងខែមុនៗ ដោយបង្ហាញនូវការធ្លាក់ចុះនៅក្នុងការនាំយកជំនួយទៅតំបន់ហ្កាហ្សា។ក្រសួងសុខាភិបាលដែលមានមូលដ្ឋានក្នុងតំបន់ហ្កាហ្សា បានឲ្យដឹងថា ចំនួនជនជាតិប៉ាឡេស្ទីនដែលស្លាប់ ចាប់ពីអ៊ីការវាយប្រហាររបស់អ៊ីស្រាអែលដែលកំពុងបន្តនេះ បានកើនឡើង២៣.៧០៨នាក់។អត្ថបទ មករា (Makara)

នាយករដ្ឋមន្រ្ដីអង់គ្លេស លោកស៊ូណាក់ បានប្រកាសថា អង់គ្លេសបង្កើនជំនួយផ្នែកយោធា ដល់អ៊ុយក្រែន

2024/01/14 06:55:26 pm        183
នាយករដ្ឋមន្រ្ដីអង់គ្លេសលោក រីស៊ី ស៊ូណាក់ បានអញ្ជើញធ្វើទស្សនកិច្ចទៅកាន់ក្រុងគីវ កាលពីថ្ងៃសៅរ៍ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្ដិសុខថ្មីមួយ និងបានប្រកាសពីការបង្កើនការផ្ដល់មូលនិធិយោធាសម្រាប់ប្រទេសអ៊ុយក្រែន យកទៅទិញយានដ្រូន ក្នុងនោះរួមមានការឈ្លបយកការ មីស៊ីលរយៈចម្ងាយឆ្ងាយនិងយានដ្រូនតាមសមុទ្រផងដែរ។លោកស៊ូណាក់ បាននិយាយថា ប្រទេសអង់គ្លេស ដែលជាសម្ព័នមិត្ដដ៏ជិតស្និទបំផុតនៅក្នុងចំណោមសម្ព័ន្ធមិត្ដជាច្រើនរបស់អ៊ុយក្រែន នឹងបង្កើនការគាំទ្ររបស់ខ្លួន ដោយផ្ដល់ប្រាក់ចំនួន២,៥ពាន់លានផោនស្មើនឹង (៣,១៩ពាន់លានដុល្លាអាមេរិក)សម្រាប់ឆ្នាំហិរញ្ញវត្ថុនៅឆ្នាំក្រោយ។ពោលគឺនឹងបង្កើនដល់២០០ពាន់លានផោននៅរយៈពេលពីរខាងមុខទៀត។ទីក្រុងគីវ បានទទួលជំនួយផ្នែកយោធា និងហិរញ្ញវត្ថុយ៉ាងច្រើនពីលោកខាងលិចចាប់តាំងពីរុស្ស៊ី បានចូលលុកលុយ កាលពីខែកុម្ភៈឆ្នាំ២០២២មក។ប្រធានាធិបតីវ៉្លូឌីមៀ ហ្សេលិនស្គី បានប្រាប់សន្និសីទសារព័ត៌មានថា លោកមានជំនឿថា ការផ្ដល់ជំនួយហិរញ្ញវត្ថុដ៏មានសារៈសំខាន់របស់សហរដ្ឋអាមេរិក នឹងចាប់ផ្ដើម ដោយបន្ថែមថា លោកកាន់តែមានអារម្មណ៍វិជ្ជមានឥឡូវនេះជាងពីខែមុន។កិច្ចព្រមព្រៀងអង់គ្លេស-អ៊ុយក្រណ ស្ដីពីកិច្ចសហប្រតិបត្ដការផ្នែកសន្ដិសុខ បានធ្វើឡើង បន្ទាប់ពីកិច្ច ព្រមព្រៀងកាលពីពេលមុនរបស់ក្រុមប្រទេសG-7 (ជីប្រាំពីរ) នៅក្នុងការផ្ដល់ឲ្យអ៊ុយក្រែននូវការធានាផ្នែកសន្ដិសុខទ្វេភាគី៕អត្ថបទ មករា(Makara)

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជូនសំណុំរឿង៤ករណីនៃឃុំព្រែកខ្សាច់ទៅសាលាដំបូងរាជធា​​នី​​​​ភ្នំ​​​​​ពេ​​​​​​​ញ
09/29/2026 08:09 PM
ក្រសួងការងារ និងសេវាកម្មវាយតម្លៃសកល AQA នៃចក្រភពអង់គ្លេស ចុះ MoU ពង្រឹងភាពជាដៃគូអភិវឌ្ឍជំនាញ និងការពង្រឹងគុណភាព TVET ដើម្បីលើកកម្ពស់ជំនាញកម្លាំងពលកម្មស្របតាមតម្រូវការឧស្សាហកម្ម និងបច្ចេកវិទ្យា
09/29/2026 08:09 PM
នេប៉ាល់ផ្អាកប្រតិបត្តិការស្វែងរក បន្ទាប់​ពី​មនុស្ស ១៦នាក់ បានប៉ើង​ទៅតាម​បំណាក់​​ទឹកកក ​
09/29/2026 07:09 PM
ម្ចាស់សហគ្រាសផលិតសំបកវេចខ្ចប់ និងអ្នកវេចខ្ចប់ផលិតផល បានកំពុងរួមគ្នាបង្កើត និងគាំទ្រផលិតផលជាតិ
09/29/2026 07:09 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីចម្រើនព្រះបរិត្ត និងដាក់បិណ្ឌវេនទី៤ នៅវត្តឧណ្ណាលោម
09/29/2026 06:09 PM
កងកម្លាំងអាមេរិកចាកចេញពីអ៊ីរ៉ាក់ ក្រោយរយៈពេល​ ២ទសវត្សរ៍ ដោយបើកផ្លូវឱ្យអ៊ីរ៉ង់បង្កើន​ឥទ្ធិពល​
09/29/2026 06:09 PM
ទ្រព្យសកម្មក្នុងវិស័យ អ.ស.ហ. កើនដល់ជាង ៩ ប៊ីលានដុល្លារ និងបានបង្កើតការងារ ១៦ ពាន់កន្លែង
09/29/2026 06:09 PM
អ៊ីរ៉ង់​គំរាមវាយប្រហារហេដ្ឋារចនាសម្ព័ន្ធ ក្នុងតំបន់ ប្រសិនបើសន្តិសុខរបស់ខ្លួន មិនត្រូវបានធានា
09/29/2026 06:09 PM
សារព័ត៌មានរដ្ឋ៖ ការវាយប្រហារលើបំពង់បង្ហូរឧស្ម័ននៅភាគខាងកើតស៊ីរី បានធ្វើឲ្យការផ្គត់ផ្គង់ឧស្ម័នត្រូវផ្អាក
09/29/2026 06:09 PM
បេសកជនរុស្ស៊ី៖ អាល្លឺម៉ង់ និងសហភាពអឹរ៉ុប មិនមានតួនាទីក្នុងកិច្ចចរចាអំពីអ៊ុយក្រែន
09/29/2026 06:09 PM