សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

សមាជិកក្រុមហាម៉ាស និងអ្នកផ្សេងទៀតដែលសង្ស័យរៀបចំផែនការវាយប្រហារនៅអឺរ៉ុប ត្រូវបានចាប់ខ្លួន

2023/12/15 08:25:28 pm        221
ប្រទេសអាល្លឺម៉ង់ និងដាណឺម៉ាក បាននិយាយថា ពួកគេបានឃុំខ្លួនជនសង្ស័យភេរវករ រួមមានទាំងសមាជិកក្រុមហាម៉ាស ពីបទសង្ស័យរៀបចំផែនការវាយប្រហារ លើស្ថាប័នជនជាតិជ្វីហ្វនៅអឺរ៉ុប។ រដ្ឋអាជ្ញាប្រទេសអាល្លឺម៉ង់ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សមាជិកក្រុមហាម៉ាស៤នាក់ ត្រូវបានឃុំខ្លួននៅក្នុងប្រទេសអាល្លឺម៉ង់ និងហូឡង់។ ជនសង្ស័យទាំងបួននាក់ តាមដែលចោទប្រកាន់ ថាបានទទួលបញ្ជាពីក្រុមហាម៉ាសឱ្យដឹកជញ្ជូនសព្វាវុធទៅកាន់ទីក្រុងប៊ែរឡាំង កាលពីខែតុលា ឬក្រោយមកទៀត។ រដ្ឋអាជ្ញា សង្ស័យថាអ្នកជាប់ឃុំ កំពុងរៀបចំធ្វើការវាយប្រហារភេរវកម្មទៅលើស្ថាប័នជនជាតិជ្វីហ្វ។ ជនជាតិលីបង់ និងអេហ្ស៊ីប ក៏ស្ថិតក្នុងចំណោមជនសង្ស័យ។ មន្ត្រីនគរបាលប្រទេសដាណឺម៉ាក បាននិយាយថា ពួកគេបានឃុំខ្លួនមនុស្សបីនាក់នៅក្នុងប្រទេសនេះ ពីបទសង្ស័យរៀបចំផែនការវាយប្រហារភេរវកម្ម។ ពួកគេមិនបាននិយាយថាតើជនសង្ស័យទាំងបីនាក់នោះ មានទំនាក់ទំនងជាមួយក្រុមហាម៉ាសឬអត់នោះទេ។ នគរបាល មានផែនការពង្រឹងសន្តិសុខនៅក្នុងរដ្ឋធានី ខូផេនហាហ្គេន(Copenhagen) និងសហគមន៍ជនជាតិជ្វីហ្វ។ ពិធីបុណ្យប្រពៃណីរបស់ជនជាតិជ្វីហ្វ ដែលបានត្រូវបានគ្រោងទុក កាលពីថ្ងៃព្រហស្បតិ៍ ត្រូវបានលុបចោល។ នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី ម៉េតតេ ហ្វ្រេតឌឺរីកសេន(Mette Frederiksen) បាននិយាយថា វាពិតជាធ្ងន់ធ្ងរណាស់ ហើយទាក់ទងនឹងជម្លោះអ៊ីស្រាអែល-ហ្កាហ្សា ពិតជាពុំអាចទទួលយកបានទាំងស្រុងសម្រាប់នរណាម្នាក់ក្នុងការយកជម្លោះពីកន្លែងផ្សេងក្នុងពិភពលោក ចូលមកក្នុងសង្គមរបស់ប្រទេសដាណឺម៉ាក។ អង្គភាពសេវាចារកម្មអ៊ីស្រាអែល Mossad បានចេញសេចក្តីថ្លែងការណ៍មួយនិយាយថា អង្គការភេរវកម្មក្រុមហាម៉ាស បាននិងកំពុងធ្វើការឥតឈប់ឈរ ដើម្បីពង្រីកប្រតិបត្តិការដ៍ឃោឃៅរបស់ខ្លួនទៅកាន់ទ្វីបអឺរ៉ុប ហើយដោយហេតុនេះ បានបង្កើតជាការគំរាមកំហែងដល់សន្តិសុខក្នុងស្រុករបស់ប្រទេសជាច្រើន។

កូរ៉េខាងត្បូង ជប៉ុន ប្រញាប់ប្រញាល់បញ្ជូនយន្តហោះ ខណៈយន្តហោះចម្បាំងចិន និងរុស្ស៊ី ចូលក្នុងតំបន់ការពារកូរ៉េ

2023/12/15 08:16:32 pm        188
យោធាប្រទេសកូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានប្រញាប់ប្រញាល់បញ្ជូនយន្តហោះចម្បាំង ជាការឆ្លើយតបទៅនឹងការចូលមករបស់យន្តហោះយោធាចិនចំនួនពីរគ្រឿង និងរុស្ស៊ីចំនួន ៤ គ្រឿង ចូលទៅក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួន ដែលត្រូវបានគេស្គាល់ថាជាតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសកូរ៉េ (KADIZ) ។ទោះបីជាមានការឈ្លានពានចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសកូរ៉េ (KADIZ) ក៏ដោយ ក៏យោធាបាននិយាយថា យន្តហោះទាំងនោះ មិនបានរំលោភលើដែនអាកាសរបស់កូរ៉េខាងត្បូងនោះទេ។ យោងតាមក្រសួងការពារជាតិរបស់ប្រទេស បានឱ្យដឹងថា ប្រទេសជប៉ុន ក៏បានចេញយន្តហោះយ៉ាងប្រញ៉ាប់ប្រញាល់ ដើម្បីតាមដានការហោះហើររួមគ្នារបស់យន្តហោះទម្លាក់គ្រាប់បែក និងយន្តហោះចម្បាំងរបស់ប្រទេសចិន និងរុស្ស៊ី។យោងតាមអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិបានឲ្យដឹងថា តំបន់កំណត់អត្តសញ្ញាណការពារដែនអាកាស(ADIZ) ធម្មតាជាតំបន់មួយដែលប្រទេសនានាអាចទាមទារជាឯកតោភាគី ឱ្យយន្តហោះបរទេសមានចំណាត់ការពិសេសដើម្បីកំណត់អត្តសញ្ញាណដោយខ្លួនឯង ។

ពលរដ្ឋអ៊ុយក្រែននិយាយថា ប្រទេសនេះសាកសមនឹងក្លាយជាសមាជិកសហភាពអឺរ៉ុប

2023/12/15 08:12:07 pm        165
ប្រជាជនអ៊ុយក្រែននៅក្នុងរដ្ឋធានីគីវ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរបស់ពួកគេ សមនឹងក្លាយជាសមាជិកសហភាពអឺរ៉ុប បន្ទាប់ពីមេដឹកនាំអឺរ៉ុប បានព្រមព្រៀងបើកកិច្ចពិភាក្សាពីសមាជិកភាពសម្រាប់អ៊ុយក្រែន។ពលរដ្ឋទីក្រុងគីវ បានពណ៌នាការសម្រេចនេះថាជា «ឱកាសពិតប្រាកដ» និងជា «ជំហានឆ្ពោះទៅមុខ» ។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានស្វាគមន៍សេចក្តីសម្រេចនេះដោយនិយាយថា «ប្រវត្តិសាស្រ្តត្រូវបានបង្កើតឡើងហើយ» ។សេចក្តីសម្រេច ត្រូវបានប្រកាសដោយប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel នៅថ្ងៃដំបូងនៃកិច្ចប្រជុំកំពូលនៅទីក្រុង Brussels គឺជាការជំរុញទឹកចិត្តដែលត្រូវការច្រើនសម្រាប់ទីក្រុងគីវ ដែលបារម្ភថា ការគាំទ្ររបស់ប្រទេសលោកខាងលិចកំពុងធ្លាក់ចុះ ខណៈសង្គ្រាមជាមួយរុស្ស៊ីនៅបន្តកើតមានដោយគ្មានការមើលឃើញទីបញ្ចប់។ អ៊ុយក្រែន បានប្រកាសពីបំណងសម័យសង្គ្រាមរបស់ខ្លួន ដើម្បីចូលក្នុងសហភាពអឺរ៉ុប ប៉ុន្មានថ្ងៃបន្ទាប់ពីរុស្ស៊ី បានបើកការឈ្លានពានពេញលេញក្នុងខែកុម្ភៈ ឆ្នាំ២០២២។ទោះបីជា មានការប្រឆាំងជាច្រើនខែពីប្រទេសហុងគ្រី អំពីការចូលជាសមាជិកសហភាពអឺរ៉ុបរបស់ទីក្រុង គីវ ក៏ដោយ នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban ដែលបាននិយាយជាច្រើនសប្តាហ៍កន្លងទៅនេះថា លោកនឹងរារាំងកិច្ចព្រមព្រៀងបែបនេះ ដែលបានយល់ព្រមចាកចេញពីបន្ទប់ ដោយដឹងថាមេដឹកនាំផ្សេងទៀតនឹងឆ្ពោះទៅរកការបោះឆ្នោត។

សភាអាមេរិក អនុម័តថវិកាការពារជាតិ ៨៨៦ពាន់លានដុល្លារ ដែលលោកBiden នឹងចុះហត្ថលេខាចូលជាច្បាប់

2023/12/15 07:29:12 pm        151
សភាសហរដ្ឋអាមេរិក បានអនុម័តកញ្ចប់ថវិកាការពារជាតិចំនួន ៨៨៦ពាន់លានដុល្លារសម្រាប់ឆ្នាំ ២០២៤ កាលពីថ្ងៃព្រហស្បតិ៍ ខណៈការពង្រីកប្រព័ន្ធស៊ើបអង្កេតអេឡិចត្រូនិកក្រៅប្រទេសដ៏ចម្រូងចម្រាស ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដោយអង្គភាពសេវាស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក។ សេចក្តីស្នើច្បាប់ការចំណាយដ៏ច្រើន ត្រូវបានអនុម័តនៅក្នុងសភាតំណាងរាស្រ្តបន្ទាប់ពីការបោះឆ្នោតនៅព្រឹទ្ធសភាកាលពីថ្ងៃពុធ បានផ្តល់ប្រាក់រាប់ពាន់លានដុល្លារ ដើម្បីពង្រឹងការរារាំង និងជំហរការពាររបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងប្រឆាំងការកើនឡើងឥទ្ធិពលរបស់ប្រទេសចិននៅទីនោះ។ ឯកសារនេះ ក៏ពង្រីកកម្មវិធីជំនួយយោធាដល់ប្រទេសអ៊ុយក្រែន ដែលអនុញ្ញាតឱ្យមានការបញ្ចេញប្រាក់ជាបន្តបន្ទាប់នូវទឹកប្រាក់ចំនួន ៣០០ លានដុល្លារសម្រាប់ទីក្រុងគីវ។ទឹកប្រាក់មានចំនួនតិចជាង ៦១ ពាន់លានដុល្លារអាមេរិកដាច់ដោយឡែក ដែលបានស្នើដោយប្រធានាធិបតីអាមេរិក និងអ៊ុយក្រែន ពីសភានៅចុងឆ្នាំនេះ ជាកញ្ចប់ដ៏ច្រើនសម្បើម សម្រាប់ការផ្តល់អាវុធដល់អ៊ុយក្រែន ដែលនៅតែត្រូវបានពិភាក្សាដេញដោល។ថវិកាថ្មីនេះ ក៏ផ្តល់ការដំឡើងប្រាក់ខែប្រាំភាគរយដល់បុគ្គលិកយោធាផងដែរ។ សេចក្តីស្នើច្បាប់នេះ មិនរួមបញ្ចូលវិធានការបន្ថែម ដែលដាក់ចេញដោយគណបក្សសាធារណរដ្ឋដើម្បីរឹតត្បិតការប្រើប្រាស់សិទ្ធការរំលូតកូនសម្រាប់បុគ្គលិកយោធា និងហាមឃាត់មន្ទីរបញ្ចកោណមិនឲ្យលើកទង់ជាតិមោទនភាពអ្នកស្រលាញ់ភេទដូចគ្នា នៅលើមូលដ្ឋានរបស់ខ្លួន។ ឯកសារដែលមានច្រើនជាង ៣.០០០ទំព័រ បច្ចុប្បន្ននេះ នឹងទៅកាន់តុរបស់ប្រធានាធិបតី លោក Joe Biden សម្រាប់ការអនុម័តចុងក្រោយ។

នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន បញ្ជាក់ថា ព្រំដែននយោបាយ ត្រូវការជាចាំបាច់ ដើម្បីសន្តិភាព

2023/12/15 07:25:13 pm        110
នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន លោក Mohammad Shtayyeh បាននិយាយថា សម្ពាធអន្តរជាតិលើអាជ្ញាធរប៉ាឡេស្ទីន (PA) ក្នុងការរុះរើការថ្នាក់ដឹកនាំរបស់ខ្លួន និងបង្កើនការកែទម្រង់ គឺជាការរំខានពីតម្រូវការសម្រាប់ព្រំដែននយោបាយ ដើម្បីដាក់មូលដ្ឋានសម្រាប់សន្តិភាព ក្រោយសង្គ្រាមហ្កាហ្សា។នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានរ៉យទ័រ លោក Shtayyeh បានអំពាវនាវឲ្យមានអន្តរាគមន៍ពីអន្តរជាតិ ដើម្បីបញ្ចប់ជម្លោះដែលអូសបន្លាយរាប់ទសវត្សរ៍ ដោយនិយាយថា សហរដ្ឋអាមេរិក ដែលជាប្រទេសដែលមានឥទ្ធិពលក្នុងតំបន់បំផុត រហូតមកទល់ពេលនេះ មិនបានប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនប្រកបដោយប្រសិទ្ធភាពនោះទេ។លោក បាននិយាយទៀតថា៖«អ្វីដែលយើងត្រូវការ គឺមួយថ្ងៃក្រោយសម្រាប់ដែនដីប៉ាឡេស្ទីនទាំងមូល។ អ្វីដែលយើងត្រូវការ គឺដើម្បីមើលឃើញការបញ្ចប់ជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន និងការធ្វើឲ្យលេចចេញជារូបរាងជាក់ស្តែង និងការអនុវត្តនូវ (ដំណោះស្រាយ)រដ្ឋពីរ។ផែនការសម្រាប់អនាគតនៅតំបន់ហ្កាហ្សា នៅពេលដែលកងកម្លាំងអ៊ីស្រាអែល បញ្ចប់ការលុកលុយអស់ជាច្រើនសប្តាហ៍របស់ពួកគេ នៅតែមានភាពមិនច្បាស់លាស់ ប៉ុន្តែមានការគាំទ្រជាអន្តរជាតិយ៉ាងទូលំទូលាយសម្រាប់តួនាទីឈានមុខគេដែលត្រូវប្រគល់ឲ្យអាជ្ញាធរប៉ាឡេស្ទីនដែលបច្ចុប្បន្នអនុវត្តអភិបាលកិច្ចមានកម្រិត នៅតំបន់វេសបែងដែលគ្រប់គ្រងដោយអ៊ីស្រាអែល។ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរប៉ាឡេស្ទីនដែលជាស្ថាប័នដែលត្រូវបានបង្កើតឡើង បន្ទាប់ពីកិច្ចព្រមព្រៀង Oslo ឆ្នាំ១៩៩៣ ត្រូវបានញាំញីដោយការចោទប្រកាន់នៃភាពគ្មានប្រសិទ្ធភាព និងអំពើពុករលួយ ដោយទីក្រុងវ៉ាស៊ីនតោន បានជំរុញឲ្យមានការរង្គោះរង្គើក្នុងការដឹកនាំរបស់លោកប្រធានាធិបតី ម៉ាខ្មូត អាបាស (Mahmoud Abbas) ដែលមានវ័យ៨៨ឆ្នាំទៅហើយនោះ។

រលកត្រជាក់ គ្របដណ្តប់នៅភាគខាងជើងប្រទេសចិន ខណៈភាគខាងត្បូងទប់ទល់ភាពត្រជាក់ខ្លាំង

2023/12/15 07:21:02 pm        195
ក្រុមអ្នកព្យាករណ៍បាននិយាយថា អាកាសធាតុត្រជាក់បានគ្របដណ្តប់តំបន់ធំៗនៅប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ ដោយការធ្លាក់ចុះសីតុណ្ហភាពខ្លាំងត្រូវបានគេរំពឹងទុកក្នុងរយៈពេលពីរថ្ងៃបន្ទាប់ ជាពិសេសនៅភាគខាងត្បូង ខណៈអាកាសធាតុមានភាពត្រជាក់ខ្លាំងខុសពីធម្មតាសម្រាប់ខែធ្នូ។អាកាសធាតុត្រជាក់ភ្លាមៗ កំពុងផ្លាស់ប្តូរពីខេត្តជាច្រើននៅភាគខាងជើងដែលរងគ្រោះដោយព្យុះទឹកកកទៅកាន់តំបន់ភាគកណ្តាល និងភាគខាងត្បូង ដូចជាខេត្ត ហ្គូចូវ(Guizhou) ហើយបានរុញច្រានកាន់តែជ្រៅទៅក្នុងផ្នែកនៃដីសណ្ដទន្លេ យ៉ងស្សេ(Yangtze)។ផ្នែកនៃផ្លូវ highways ដែលស្ថិតនៅក្រោមការត្រួតពិនិត្យរបស់អាជ្ញាធរចរាចរណ៍ក្រុងប៉េកាំង រួមទាំងរហូតទៅដល់អាកាសយានដ្ឋាន Daxing ជាផ្លូវក្រវ៉ាត់ខាងក្រៅដែលភ្ជាប់ទៅកាន់ខេត្តជិតខាង Hebei ព្រមទាំងផ្នែកនៃផ្លូវល្បឿនលឿនទៅកាន់ទីក្រុងសៀងហៃ និងខេត្តក្វាងទុង(Guangdong) នៅភាគខាងត្បូង ត្រូវបានបិទជាបណ្តោះអាសន្នដោយសារតែព្រិលធ្លាក់។ ក្រុមអ្នកព្យាករណ៍បាននិយាយថា សីតុណ្ហភាពធ្លាក់ចុះខ្លាំង ត្រូវបានគេរំពឹងទុកក្នុងរយៈពេលពីរថ្ងៃខាងមុខ ជាពិសេសនៅភាគខាងត្បូង។អ្នកព្យាករណ៍និយាយថា កន្លែងជាច្រើននៅភាគខាងជើង នឹងជួបប្រទះភាពត្រជាក់ខ្លាំងបំផុត ខណៈដែលសីតុណ្ហភាពនៅភាគខាងត្បូងនឹងផ្លាស់ប្តូរពីក្តៅទៅត្រជាក់ភ្លាមៗ។ អាកាសធាតុ នៅទីក្រុងណានជីង ជារដ្ឋធានីដែលមានប្រជាជនច្រើនរបស់ខេត្តជាំងស៊ូ(Jiangsu) នៅលើច្រាំងទន្លេភាគខាងត្បូងទន្លេយ៉ង់ស្សេ ជិតទីក្រុងសៀងហៃ ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះដល់ប្រហែល ៥ អង្សាសេពីកម្រិត១៦ អង្សាសេក្នុងរយៈពេល ២៤ ម៉ោងបន្ទាប់នេះ។នៅទីក្រុងប៉េកាំង ព្រិលធ្លាក់កំពុងកើនឡើងតាំងពីថ្ងៃចន្ទ ក្នុងរដ្ឋធានីមានប្រជាជនជិត ២២ លាននាក់។ សីតុណ្ហភាពត្រូវបានគេរំពឹងថានឹងធ្លាក់ចុះបន្ថែមទៀតដល់ ដក១២ អង្សាសេ នៅថ្ងៃសុក្រនេះ ពីប្រហែលដក ៣ អង្សាសេ កាលពីថ្ងៃព្រហស្បតិ៍។

ចិន ចោទប្រកាន់កោះតៃវ៉ាន់ពីបទដំឡើងរបាំងពាណិជ្ជកម្មអយុត្តិធម៌ មួយខែមុនការបោះឆ្នោត

2023/12/15 07:17:47 pm        146
ប្រទេសចិន បានឲ្យដឹងនៅថ្ងៃសុក្រទី១៥ខែធ្នូសប្ដាហ៍នេះ ថាបន្ទាប់ពីការស៊ើបអង្កេត ខ្លួនបានសម្រេចថាកោះតៃវ៉ាន់ កំពុងដំឡើងរបាំងពាណិជ្ជកម្មអយុត្តិធម៌ ជាការចោទប្រកាន់មួយដែលរដ្ឋាភិបាលនៅក្នុងទីក្រុងតៃប៉ិ បានហៅថាជាការជ្រៀតជ្រែកការបោះឆ្នោតដ៏សំខាន់របស់ខ្លួននៅខែក្រោយ។ ប្រទេសចិនធ្លាប់បាននិយាយកាលពីខែតុលាថា ខ្លួនកំពុងបន្តការស៊ើបអង្កេត ដល់ថ្ងៃទី១២ ខែមករា ដែលជាថ្ងៃមុនការបោះឆ្នោតជ្រើសរើសមេដឹកនាំ និងសភារបស់កោះតៃវ៉ាន់ ដែលនឹងកំណត់ទំនាក់ទំនងរបស់កោះដែលទីក្រុងប៉េកាំងអះអាថា ដែនដីរបស់ខ្លួន ។ កោះតៃវ៉ាន់ តែងចោទក្រុងប៉េកាំង ពីបទព្យាយាមដាក់សម្ពាធមិនថាយោធា ឬសេដ្ឋកិច្ច ដើម្បីធានាបានលទ្ធផលអំណោយផលដល់រដ្ឋាភិបាលចិន។ ក្រសួងពាណិជ្ជកម្មចិនបាននិយាយថា ខ្លួនបានកំណត់ថា កោះតៃវ៉ាន់បានដាក់របាំងពាណិជ្ជកម្មដោយផ្ទុយនឹងច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក ហើយថាកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលបានចុះហត្ថលេខាកាលពីឆ្នាំ ២០១០ ជាមួយតៃវ៉ាន់ បានជះឥទ្ធិពលអវិជ្ជមានដល់ក្រុមហ៊ុនរបស់ប្រទេសចិន។ក្រសួងខាងលើបានបញ្ឈប់ភ្លាមៗនៃការប្រកាសពីវិធានការឆ្លើយតបតវិញ។ គេក៏មិនច្បាស់ដែរថាតើការស៊ើបអង្កេតបានបញ្ចប់ ហើយឬយ៉ាងណា។ ការិយាល័យទទួលបន្ទុកកិច្ចការកោះតៃវ៉ាន់របស់ប្រទេសចិន នៅក្នុងសេចក្ដីថ្លែងការដាច់ដោយឡែកមួយ ភស្តុតាងបានពីការស៊ើបអង្កេតនេះមានភាពច្បាស់លាស់ ហើយថា កម្មវត្ថុនៃការសន្និដ្ឋានរបស់ខ្លួន មានភាពយុត្តិធម៌៕

ហុងគ្រី រារាំង កិច្ចព្រមព្រៀងសហភាពអឺរ៉ុប លើកញ្ចប់ថវិកា៥០ពាន់លានអឺរ៉ូ សម្រាប់អ៊ុយក្រែន ខណៈពិភាក្សាការបន្តឡើងវិញនៅខែមករាឆ្នាំក្រោយ

2023/12/15 07:08:09 pm        211
នាយករដ្ឋមន្ត្រីហូឡង់ លោក ម៉ាក រូតេ (Mark Rutte) បាននិយាយថា ប្រទេសហុងគ្រី បានជំទាស់ទៅនឹងកិច្ចព្រមព្រៀងមួយរបស់សហភាពអឺរ៉ុប ថ្ងៃសុក្រ ទី១៥ ធ្ន សប្ដាហ៍នេះ លើកញ្ចប់ថវិកាចំនួន ៥០ ពាន់លានអឺរ៉ូ សម្រាប់អ៊ុយក្រែន ពីថវិការបស់សហភាពអឺរ៉ុប ហើយមេដឹកនាំសហភាពអឺរ៉ុបបានសម្រេចចិត្តត្រលប់ទៅការពិភាក្សានៅក្នុងខែមករា ឆ្នាំក្រោយ។ លោក រូតេ បាននិយាយថា ប្រទេសចំនួន២៦ នៃសមាជិករបស់សហភាពអឺរ៉ុបបានព្រមព្រៀងគ្នាក្នុងការផ្តល់ឱ្យអ៊ុយក្រែន នូវថវិកាពីសហភាពអឺរ៉ុបរហូតដល់ឆ្នាំ ២០២៧ ប៉ុន្តែហុងគ្រី បានប្រឆាំងនឹងការសម្រេចចិត្តនេះ ដែលទាមទារឱ្យមានការឯកភាពជាឯកច្ឆ័ន្ទ។ លោក រូតេ បានប្រាប់អ្នកសារព័ត៌មានអំពីការបន្តកិច្ចពិភាក្សាថា យើងនៅតែមានពេលវេលាខ្លះទៀត ប្រទេស អ៊ុយក្រែន ពុំទាន់អស់ប្រាក់ទេ ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ។ លោក នាយករដ្ឋមន្ត្រីហូឡង់រូបនេះ បាននិយាយថា យើងបានយល់ព្រមជាមួយប្រទេសចំនួន ២៦ ។លោកនាយករដ្ឋមន្ត្រី ហុងគ្រី វីកទ័រ អូបាន (Victor Orban ) ពុំទាន់អាចសម្រេចចិត្តដើរផ្លូវជាមួយយើងបាននៅឡើយទេ។ លោកជឿជាក់ ថាយើងអាចទទួលបានកិច្ចព្រមព្រៀងនៅដើមឆ្នាំក្រោយ។ យើងកំពុងគិតដល់ពេលវេលានៅចុងខែមករា ឆ្នាំ២០២៤ ខាងមុខ ដោយបន្ថែមថា នឹងមានឱកាសមួយផ្សេងទៀត សម្រាប់កិច្ចប្រជុំកំពូលដើម្បីឈានដល់កិច្ចព្រមព្រៀងដែលប្លុកនេះចង់បាន៕

ការគាំទ្រសារធារណៈសម្រាប់គណៈរដ្ឋមន្ត្រីជប៉ុន ឈានដល់កម្រិតទាបបំផុត

2023/12/15 07:05:22 pm        109
ការគាំទ្រសាធារណៈសម្រាប់គណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វ៊ូមីអូ គីស៊ីដា (Fumio Kishida) បានធ្លាក់ចុះមកត្រឹម ១៧,១% នៅក្នុងខែធ្នូនេះ ដែលជាការធ្លាក់យ៉ាងអាក្រក់បំផុតចាប់តាំងពីគណបក្សកំពុងកាន់អំណាច ប្រជាធិបតេយ្យសេរី (LDP) បានត្រលប់មកកាន់អំណាចកាលពីខែធ្នូ ឆ្នាំ២០១២ នេះបើយោងតាមការស្ទង់មតិរបស់សារព័ត៌មាន ជីជី (Jiji) ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ (១៤ ធ្នូ)។ការស្ទង់មតិយោបល់របស់សារព័ត៌មាន ជីជី ដែលធ្វើឡើងកាលពីថ្ងៃសុក្រ ដល់ថ្ងៃច័ន្ទ បានបង្ហាញថាការវាយតម្លៃនៃការគាំទ្រនេះបានធ្លាក់ចុះចំនួន ៤,២% ធៀបនឹងខែមុន។ នេះគឺជាលើកទីមួយហើយដែលការគាំទ្រជាសាធារណៈបានធ្លាក់ចុះក្រោម ២០% ចាប់តាំងពីខែកញ្ញា ឆ្នាំ២០០៩ មកនៅពេលដែលគណៈរដ្ឋមន្ត្រីសម្រាប់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោកថារ៉ូ អាសូ (Taro Aso) ទទួលបានការគាំទ្រត្រឹមតែ ១៣,៤%។ទន្ទឹមនឹងនេះ អត្រាមិនគាំទ្របានកើនឡើងចំនួន ៤,៩ពិន្ទុដល់កម្រិត ៥៨,២% ដែលជាតួលេខខ្ពស់បំផុតចាប់តាំងពីគណបក្សនេះឡើងកាន់អំណាចឡើងវិញ។ ការគាំទ្រសម្រាប់គណបក្សប្រជាធិបតេយ្យសេរី ក៏បានធ្លាក់ចុះដល់កម្រិតទាបបំផុតចាប់តាំងពីការឡើងកាន់អំណាចឡើងវិញ ដោយបានធ្លាក់ចុះចំនួន ០,៨% ពីខែមុនមកនៅត្រឹមកម្រិត ១៨,៣% ប៉ុណ្ណោះក្នុងខែនេះ។នៅក្នុងការស្ទង់មតិចុងក្រោយនេះ អត្រានៃការគាំទ្រសាធារណៈសម្រាប់គណៈរដ្ឋមន្ត្រីរបស់លោក Kishida ឈរនៅខាងក្រោមកម្រិតសំខាន់ ៣០% សម្រាប់ខែទីប្រាំជាប់គ្នា ដែលជាសញ្ញាបង្ហាញថារដ្ឋបាលមួយនេះអាចស្ថិតនៅក្នុង «តំបន់គ្រោះថ្នាក់»។ ការធ្លាក់ចុះនៃអត្រាគាំទ្រនេះត្រូវបានគេជឿថាបណ្តាលមកពីរឿងអាស្រូវមូលនិធិនយោបាយ ដែលពាក់ព័ន្ធនឹងសមាជិកសំខាន់ៗរបស់គណបក្សកាន់អំណាចប្រជាធិបតេយ្យសេរី របស់ជប៉ុនមួយនេះ៕

នាយករដ្ឋមន្ត្រីអង់គ្លេស លោក រីស៊ី ស៊ុណាក់ ប៉ះទង្គិចជាមួយឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ជុំវិញដំណោះស្រាយរដ្ឋពីរ

2023/12/15 06:45:27 pm        161
លោកនាយករដ្ឋមន្ត្រី រីស៊ី ស៊ុណាក់ (Rishi Sunak) បានប៉ះទង្គិចជាសាធារណៈជាមួយឯកអគ្គរដ្ឋទូត អ៊ីស្រាអែលប្រចាំនៅចក្រភពអង់គ្លេសជុំវិញការប្រឆាំងរបស់លោកស្រីចំពោះការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ។លោកនាយករដ្ឋមន្ត្រី បានថ្លែងថា លោកមិនយល់ស្របនឹងការអត្ថាធិប្បាយដែលធ្វើឡើងដោយ លោក ស្រី Tzipi Hotovely ក្នុងសប្តាហ៍នេះ ខណៈដែលលោក បានគាំទ្រដំណោះស្រាយរដ្ឋពីរចំពោះជម្លោះនៅតំបន់ហ្កាហ្សា។ការអត្ថាធិប្បាយរបស់លោក គឺជាការស្តីបន្ទោសជាសាធារណៈដ៏កម្រមួយចំពោះទីក្រុងតែល អាវីវ (Tel Aviv) ហើយបានកើតឡើងជាមួយបណ្តារដ្ឋធានីលោកខាងលិច ដែលបង្ហាញពីការព្រួយបារម្ភកាន់តែខ្លាំងឡើងលើចំនួនអ្នកស្លាប់ជនស៊ីវិលកាន់តែច្រើន។ក្នុងពេលជាមួយគ្នានោះ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក David Cameron បានបង្ហាញការដាក់ទណ្ឌកម្មលើបុគ្គល ដែលទទួលខុសត្រូវចំពោះ «អំពើហិង្សារបស់អ្នកតាំងលំនៅ» នៅតំបន់វេសបែង។លោកស្រី Hotovely ត្រូវបានគេសួរក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Sky News នៅសប្តាហ៍នេះថាតើអ៊ីស្រាអែល នៅតែគាំទ្រគំនិតនៃរដ្ឋប៉ាឡេស្ទីនឯករាជ្យដែរឬទេ?លោកស្រី បានឆ្លើយតបថា៖ «ចម្លើយ គឺពិតជាគ្មានទេ។ អ៊ីស្រាអែលដឹងថ្ងៃនេះ ហើយពិភពលោក គួរតែដឹងឥឡូវនេះថា ប៉ាឡេស្ទីន មិនដែលចង់មានរដ្ឋមួយ នៅជាប់នឹងអ៊ីស្រាអែលទេ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងបរិស្ថាន និងក្រសួងមហាផ្ទៃ ជំរុញភាពស្អាតនៅតាមពន្ធនាគារនៅទូទាំងប្រទេស
09/30/2026 08:09 PM
នាយករដ្ឋមន្រ្តីកាតាថ្កោលទោសអំពើឃោឃៅរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា
09/30/2026 07:09 PM
គ្រូពេទ្យ៖ ការវាយប្រហាររបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា សម្លាប់មនុស្សយ៉ាង​តិច​ ៥នាក់
09/30/2026 07:09 PM
​តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំ UN ស្នើអ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សបន្តយកចិត្តទុកដាក់ចំពោះប្រជាជនភៀសសឹកកម្ពុជា និងការវិលត្រឡប់ទៅកាន់លំនៅឋានវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ
09/30/2026 07:09 PM
ជើងហោះហើរទៅកាន់អ៊ីស្រាអែល បង្វែរទិសដៅហោះហើរទៅកាន់អារ៉ាប៊ីសាអ៊ូឌីត ក្រោយការប្រកាសអាសន្ន
09/30/2026 06:09 PM
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់សាទរ​យុគសម័យ «អធិបតេយ្យភាព​» ថ្មី​ ក្រោយកម្លាំង​ចម្រុះ​ដឹកនាំដោយអាមេរិក​​ចាក​ចេញ​
09/30/2026 06:09 PM
KCNA៖ កូរ៉េខាងជើង និងវៀតណាមកំពុងស្វែងរកការពង្រីកកិច្ចសហប្រតិបត្តិការយោធា
09/30/2026 06:09 PM
ប្រធានាធិបតីអ៊ីរ៉ង់បង្ហាញឆន្ទៈពង្រឹងទំនាក់ទំនងជាមួយអ៊ូសបេគីស្ថាន និងអាស៊ែរបៃហ្សង់
09/30/2026 06:09 PM
រុស្ស៊ីចេញការព្រមាននុយក្លេអ៊ែរទៅកាន់អង្គការណាតូ ខណៈភាពតានតឹងកើនឡើង នៅតំបន់បាល់ទិក
09/30/2026 05:09 PM
ការបោកបក់ដល់ដីគោកជាលើកទី ២របស់ព្យុះសង្ឃរា Polo បង្កការជន់លិចនៅតំបន់ភាគខាងជើងម៉ិកស៊ិក
09/30/2026 05:09 PM