សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

ទស្សនកិច្ចសម្ដេចធិបតីទៅវៀតណាម សម្រេចលទ្ធផលធំធេងទាំងនយោបាយ សេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្ម

2023/12/13 08:47:09 pm        629
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាល ធ្វើមាតុភូមិនិវត្តន៍ នាយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នេះ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ ឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ទស្សនកិច្ចនេះ បាននាំមកនូវសមិទ្ធផលថ្មីៗបន្ថែមទៀត​សម្រាប់កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយផ្លែផ្ការវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម។យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅសាធារណរដ្ឋសង្គម​និយមវៀតណាម បានបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការលើកទី១ របស់សម្ដេចធិបតី នៅវៀតណាម​ បានសម្រេចលទ្ធផលយ៉ាងធំធេង ទាំងលើទិដ្ឋភាពនយោបាយការទូត និងលើទិដ្ឋភាពសេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្ម។ ក្នុងនោះថ្នាក់ដឹកនាំប្រទេសទាំងពីរ បានបញ្ជាក់ជំហរបន្តនូវកិច្ចសហប្រតិបត្តិការដែលសាងឡើង​ដោយសម្តេចតេជោ ហ៊ុន សែន ព្រមទាំងពង្រឹង​ ពង្រីក ​និងពូនជ្រំមិត្តភាពនេះឱ្យកាន់តែរីក​លូត​លាស់​ថែមទៀតក្នុងនាមជាប្រទេសជិតខាងល្អ ​ដើម្បីផលប្រយោជន៍ទៅវិញទៅមក រវាង​ប្រជាជាតិទាំងពីរ ​ក៏ដូចជាផលប្រយោជន៍ក្នុងតំបន់ ​និងអន្តរជាតិ។ ក្នុងវិស័យនយោបាយ ​និងការទូត៖ ​សម្ដេចធិបតី បានអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀត និង​ជួប​ពិភាក្សាការងារទ្វេភាគីជាមួយ ​ឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាម ​និងបានជួបសម្ដែងការ​គួរសម​ចំពោះអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ​ប្រធានរដ្ឋ ​និងប្រធានរដ្ឋសភា នៃ​សាធារណរដ្ឋសង្គមនិយមវៀតណាម។ក្នុងនោះ​ឯកឧត្តមនាយករដ្ឋមន្ត្រី បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ថា​ តាមរយៈដំណើរទស្សនកិច្ចរបស់ សម្ដេចធិបតី ​នាឱកាសនេះ ទំនាក់ទំនងទ្វេភាគី ​កម្ពុជា-វៀតណាម​ នឹងកាន់តែរីកចម្រើនរឹងមាំ ស្រប​តាមស្មារតី នៃភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី ​កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និង​ស្ថិរភាពយូរអង្វែង ​និងបានបង្ហាញការជឿជាក់ថា​ ក្រោមការដឹកនាំរបស់​សម្ដេចធិបតី កម្ពុជា​នឹងកាន់​តែអភិវឌ្ឍន៍​ខ្លាំងក្លាទៅមុខបន្ថែមទៀត ​ឆ្ពោះទៅសម្រេចចក្ខុវិស័យ​ ឆ្នាំ២០៣០ ក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ជាក់ជាមិនខាន។បន្ទាប់មក នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ ក៏បានអញ្ជើញជាអធិបតី នៃពិធីចុះហត្ថលេខាលើឯកសារ ចំនួន៣ រួមមាន ទី១-អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កម្ពុជា និងក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា វៀតណាម។ ទី២-អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ កម្ពុជា និងបណ្ឌិត្យសភាការទូត វៀតណាម។ និងទី៣-អនុស្សរណៈនៃការយោគយល់គ្នារវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មវៀតណាម។ សម្រាប់ជំនួបសម្ដែងការគួរសមដាច់ដោយឡែក ឯកឧត្តម ង្វៀន ហ៊្វូចុង អគ្គលេខាធិការបក្សកុម្មុយ-នីស្តវៀតណាម ឯកឧត្តម វ៉ វ៉ាន់ធឿង ប្រធានរដ្ឋ និងឯកឧត្តម វឿង ឌិញហ្វេ ប្រធានរដ្ឋសភា ក៏បានបង្ហាញជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ សម្ដេចធិបតី ទំនាក់ទំនងកម្ពុជា-វៀតណាម នឹងត្រូវបានពង្រឹង និងពង្រីកឱ្យកាន់តែជិតស្និទ្ធរឹងមាំបន្ថែមទៀត ហើយប្រទេសកម្ពុជានឹងកាន់តែបន្តការអភិវឌ្ឍខ្លាំងក្លា។ដោយឡែកក្នុងវិស័យសេដ្ឋកិច្ច និងវិនិយោគ៖ សម្ដេចធិបតី នាយករដ្ឋមន្រ្តី នៃកម្ពុជា បានទទួលជួបថ្នាក់ដឹកនាំក្រុមហ៊ុនវៀតណាម ចំនួន៦ និងអញ្ជើញចូលរួមជាអធិបតីក្នុងវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-វៀតណាម ឆ្នាំ២០២៣ ជាមួយ ឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាម។ សម្ដេចធិបតី បានលើកទឹកចិត្តក្រុមហ៊ុនវៀតណាមទាំង ៦ ពង្រីកការវិនិយោគថ្មីៗបន្ថែមទៀត ខណៈកម្ពុជាបាននឹងកំពុងផ្ដល់នូវបរិយាកាសវិនិយោគយ៉ាងអំណោយផល ជាពិសេសតាមរយៈច្បាប់វិនិយោគថ្មី។ក្នុងវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-វៀតណាម ឆ្នាំ២០២៣ សម្ដេចធិបតី បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះក្រុមធុរជនវៀតណាម ដែលមានចំណាប់អារម្មណ៍ស្វែងយល់បន្ថែមអំពីសក្ដានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ព្រមទាំងគោលនយោបាយ យុទ្ធសាស្រ្ត ច្បាប់ បទដ្ឋានគតិយុត្ត និងវិធានការនានា ដែលរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញថ្មីៗនេះ៕

ក្រុមប្រឹក្សារាជធានី កោតសរសើរអាជ្ញាធរអនុវត្តការងារ និងរក្សាសន្តិសុខបានល្អក្នុងព្រះរាជពិធីធំៗ

2023/12/13 08:08:24 pm        465
ភ្នំពេញ៖ ក្រុមប្រឹក្សារាជធានីភ្នំពេញ បានថ្លែងកោតសរសើរចំពោះអាជ្ញាធររាជធានី និងកងកម្លាំង​គ្រប់ប្រភេទដែលបានអនុវត្តការងារប្រកបដោយប្រសិទ្ធិភាព ​និងទទួលបានការគាំទ្រពីប្រជាពលរដ្ឋ តាមរយៈការមកកម្សាន្តក្នុងព្រះរាជពិធីធំៗនៅភ្នំពេញ។ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បាន​ថ្លែងការ​កោតសរសើរដល់​រាជ​រដ្ឋាភិបាល ​និងគណៈអភិបាលរាជធានីភ្នំពេញ ​មន្រ្តីរាជការ ​អាជ្ញាធរ​មានសមត្ថកិច្ច កងកម្លាំង​ប្រដាប់អាវុធ ក៏ដូចជាថ្នាក់ដឹកនាំគ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ ​និងបណ្តាក្រុមហ៊ុនឯកជន ដែល​បានសហការគ្នាល្អរៀបចំប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប​ និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣នេះ ដោយធានាបាននូវការថែរក្សាស្ថិរភាព ​សន្តិសុខ សណ្តាប់ធ្នាប់ ការការពារ​សុវត្ថិភាព​បានល្អប្រសើរ ជាមួយនឹងការអញ្ជើញចូលរួមទស្សនាកម្សាន្តពីសំណាក់​ប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករមាន ​ដែលមានចំនួនរហូតដល់ជាង ​៥លាននាក់ចូលរួមអបអរសាទរ សប្បាយរីករាយ ​ដោយមិនមានការបារម្ភពីបញ្ហាសន្តិសុខ ​សុវត្ថិភាពអ្វីឡើយ ​ដែល​ញ៉ាំង​ឱ្យព្រះរាជពិធីនេះ​ ប្រព្រឹត្តទៅដោយរលូន ​និងមានភាព​អធិកអធម​ ធ្វើឱ្យរាជធានីភ្នំពេញ​កាន់តែ​មានមុខមាត់​ មានកិត្យានុភាព ​និងអំណោយផលដល់វិស័យទេសចរណ៍។ ​នេះ​ជា​ការ​ឆ្លុះបញ្ចាំង​អំពី​តថភាពជាក់ស្ដែង ​នៃការអភិវឌ្ឍរបស់កម្ពុជា ​ហើយក៏ជាជោគជ័យ និងមោទនភាពមួយរបស់​រាជរដ្ឋាភិបាល​នីតិកាលទី៧នៃរដ្ឋសភា ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។​ការថ្លែងការកោតសរសើររបស់ប្រធាន​ក្រុមប្រឹក្សារាជធានីភ្នំពេញ ​បានធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញ​លើកទី៥៥​ របស់ក្រុមប្រឹក្សារាជធានី អាណត្តិទី៣​ នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ នៅ​សាលារាជធានីភ្នំពេញ​ ក្រោមអធិបតីភាពឯកឧត្តម ម៉ប់ សារិន ​ប្រធានក្រុមប្រឹក្សារាជធានី និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ក្នុងកិច្ចប្រជុំនៅដែរ ​ឯកឧត្តម ឃួង ស្រេង បានជម្រាបជូនក្រុមប្រឹក្សារាជធានីថា ព្រះរាជពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ ​អកអំបុក ​ក្នុងរយៈពេល៣ថ្ងៃ៣យប់ មានប្រជាពលរដ្ឋ ភ្ញៀវជាតិ ​និងអន្តរជាតិជាង៥លាននាក់​ មកទស្សនាកម្សាន្ត ​សប្បាយរីករាយ។ជាមួយគ្នានេះចំពោះកីឡាករទូក ង ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញរៀបចំឱ្យមានទីតាំងស្នាក់នៅ​សមរម្យ ​មានបន្ទប់ទឹក​ មានទីតាំងពិនិត្យសុខភាព​ មានទីបញ្ជាការស្រាល ដើម្បីរក្សាសន្តិសុខជូន​កីឡាករ និងប្រជាពលរដ្ឋ ។បញ្ហាសំរាមក៏បានគ្រប់គ្រងការប្រមូលទុកដាក់​បានល្អប្រសើរជាមួយ​ក្រុមហ៊ុនប្រមូល ដឹកជញ្ជូនសំរាម ដោយកន្លងមកក្នុងព្រះរាជពិធីបុណ្យអុំទូកនេះ រដ្ឋបាលរាជធានីភ្នំពេញ ត្រូវប្រើប្រាស់ថវិការាប់ពាន់លានរៀល ដើម្បីបោសសម្អាត និង​ដឹកជញ្ជូនសំរាម​ តែសម្រាប់ឆ្នាំនេះបានបង្វែរថវិកានេះ​ទៅជួយ​ឧបត្ថម្ភ​ដល់កងកម្លាំងវិញ។ឯកឧត្តម ឃួង ស្រេង បន្ថែមថា ​អនុវត្តតាមការណែនាំពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អាជ្ញាធរ​បានបំពាក់កាំមេរ៉ា​សុវត្ថិភាព ​បង្កភាពងាយស្រួលដល់កម្លាំង​មានសមត្ថកិច្ច​លើការ​គ្រប់គ្រងសន្តិសុខ ​ដែលបានធ្វើឱ្យព្រះពិធីដ៏ធំនេះ​ ដំណើរការទៅដោយរលូន និងទទួលបាន​ជោគជ័យ រហូតទទួលបានការកោតសរសើរពីភ្ញៀវជាតិ និងអន្តរជាតិ។ឯកឧត្តម ម៉ប់ សារិន ​បានមានប្រសាសន៍ថា រដ្ឋបាលរាជធានីភ្នំពេញ ​ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ បាន​អនុវត្តការងារលើការប្រារព្ធពិធីបុណ្យខួបលើកទី៧០​ ទិវាបុណ្យឯករាជ្យជាតិ ​៩វិច្ឆិកា និង​ព្រះរាជ​ពិធីបុណ្យអុំទូក ទទួលបានជោគជ័យ ​និងសាទរពីប្រជាពលរដ្ឋ និងទទួលបានការកោត​សរសើរ​ដោយស្មោះចំពោះរាជរដ្ឋាភិបាលក្រោមការ​ដឹកនាំប​ន្តវេនប្រកបដោយ​ ថាមពល និង​ភាពស្វាហាប់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ​គ្រាន់តែក្នុងរយៈពេល ១០០ថ្ងៃ សម្រេចបាន​ជោគជ័យក្នុងការដាក់ចេញនូវកម្មវិធីទាំង ០៦ចំណុច ដែលជាការរួមចំណែកលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិ៕អត្ថបទ៖ ប្រាក់ វ៉ាន់ដា 

ក្រសួងអធិការកិច្ច និងមន្ទីរពេទ្យព្រះកេតុមាលាចុះអនុស្សរណៈលើកកម្ពស់សុខុមាលភាពជូនមន្ត្រីរាជការ

2023/12/13 07:41:42 pm        525
ភ្នំពេញ៖ ដើម្បីលើកកម្ពស់សុខុមាលភាព ដល់មន្ត្រីរាជការ និងស្របតាមគោលនយោបាយរបស់​រាជ​រដ្ឋាភិបាល លើវិស័យប្រព័ន្ធជំនួយសង្គម ​និង​ប្រព័ន្ធ​សន្តិសុខសង្គម គឺមិនបោះបង់ចោល​ប្រជាពលរដ្ឋ​ណាម្នាក់ ​សម្រាប់ក្រសួងអធិការកិច្ច ​ក៏បានដាក់ចេញនូវ​គោលការណ៍ថា ក្រសួងក៏មិន​ត្រូវ​បោះបង់ចោលមន្ត្រីរាជការណា​ម្នាក់ដែរ ​មន្ត្រីគឺជាភាគរួមដែលមានវិសាលភាព​គ្របដណ្តប់​លើថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ទាំងថ្នាក់ជាតិ​ ថ្នាក់ក្រោមជាតិ​ ក៏រួមជាមួយអស់លោក លោកស្រី ​ដែលជា​និវត្តន៍ជន​របស់ក្រសួងអធិការកិច្ចផងដែរ ព្រោះថា ​បញ្ហាសុខភាព​សំខាន់ណាស់។នេះជាប្រសាសន៍លើកឡើង​របស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ក្នុងពិធីចុះហត្ថ​លេខា​លើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងអធិការកិច្ច ​និងមន្ទីរពេទ្យព្រះកេតុមាលា ស្តីពីការលើកកម្ពស់​សុខុមាលភាពជូនមន្ត្រីរាជការក្រសួងអធិការកិច្ច ដែលធ្វើឡើង កាលពីព្រឹកថ្ងៃ១២ ខែធ្នូ ឆ្នាំ២០២៣ នាទីស្តីការក្រសួងអធិការកិច្ច រួមជាមួយ ឯកឧត្តម លី កុសល រដ្ឋលេខាធិការក្រសួងការពារជាតិ ​តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ។ពិធីចុះអនុស្សរណៈនៃការយោគយល់នេះដោយមានលោកជំទាវ វង់ មយូរា រដ្ឋលេខាធិការក្រសួង​អធិការកិច្ច និងលោកឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត លី សុវណ្ណ នាយកមន្ទីរពេទ្យព្រះកេតុមាលា ជាហត្ថាលេខី លើអនុស្សរណៈនៃការយោគយល់នេះ ​បានផ្តោតសំខាន់​ទៅលើការលើក​កម្ពស់​សុខុមាលភាព​ជូនមន្ត្រីរាជការក្រសួងអធិការកិច្ច។ឯកឧត្តម ហួត ហាក់ ​បានជម្រាបជូនដល់មន្ត្រីរាជការ ទាំងថ្នាក់ជាតិ ទាំងមន្ទីរ២៥រាជធានី-ខេត្តឱ្យយកចិត្តទុកដាក់ចូលរួមឈ្វេងយល់ពីខ្លឹមសារ និងអត្ថប្រយោជន៍ នៃការចុះអនុស្សរណៈ រវាងក្រសួងអធិការកិច្ច ​និងមន្ទីពេទ្យព្រះកេតុមាលានេះ ។ ​ខណៈមន្ត្រីរាជការនៃក្រសួង​អធិការកិច្ចទាំង​អស់​នឹងទទួលបាននូវសេវាថែទាំសុខភាពរួមទាំងប្តី-ប្រពន្ធ​ កូន-ឪពុកម្តាយបង្កើត ពិសេសនិវត្តន៍ជនរបស់ក្រសួងផងដែរ។ នាឱកាសនោះឯកឧត្តម លី កុសល រដ្ឋលេខាធិការ​ ក្រសួងការពារជាតិតំណាង​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ ​បានលើកឡើងថា ​កន្លងមក​ក្រោមការ​ដឹកនាំ​ដ៏ឈ្លាតវៃ​របស់​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន​ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា ​និងអធិការកិច្ច បានចុះហត្ថលេខាលើអនុស្សរណៈនៃការ ​យោគយល់គ្នារវាងក្រសួង​អធិការកិច្ច ​និងមន្ទីពេទ្យព្រះកេតុមាលា ​ស្តីពីការលើកកម្ពស់សុខុមាលភាព ជូនមន្ត្រីរាជការ​ក្រសួងអធិការកិច្ច។ ​ហើយថ្ងៃនេះក្រោមការដឹកនាំថ្មីរបស់លោករដ្ឋមន្ត្រីក្រសួងទាំងពីរ ក៏ដូចជា​មន្ទីពេទ្យព្រះកេតុមាលា ​មានសេចក្តីសោមនស្សរីករាយ ​ក្នុងការបន្តចុះអនុស្សរណៈ នៃ​កិច្ចយោគយល់គ្នាបន្តទៀត។ ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា ​កិច្ចសហប្រតិបត្តិការដ៏ល្អនេះ នឹង​នៅតែរក្សាបានឋិតថេរគង់វង្ស​យូរអង្វែង តទៅមុខទៀត ​ជារៀងរហូតជាក់ជាមិនខាន ៕

ក្រសួងបរិស្ថានបាននឹងកំពុងខិតខំយកចិត្តទុកដាក់លើការងារគ្រប់គ្រងកិច្ចគាំពារបរិស្ថាន

2023/12/13 07:23:00 pm        452
ភ្នំពេញ៖ អគ្គនាយកដ្ឋានកិច្ចគាំពារបរិស្ថាន នៃក្រសួងបរិស្ថាន នៅថ្ងៃទី១៣ខែធ្នូនេះ បានរៀបចំសិក្ខាសាលាបូកសរុបលទ្ធផលការងារកិច្ចគាំពារបរិស្ថានឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ទា ជុប និងឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន។ សិក្ខាសាលានេះ រៀបចំឡើងនៅទីស្តីការក្រសួងបរិស្ថាន ដោយមានអ្នកចូលរួមពីតំណាង​អង្គភាព​ចំណុះក្រសួងបរិស្ថាន និងដៃគូរពាក់ព័ន្ធផ្សេងទៀត។នៅក្នុងឱកាសនោះឯកឧត្តម ទា ជុប រដ្ឋលេខាធិការក្រសួងបរិស្ថាន​ បានការកោតសរសើរ និង​វាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងយកអស់កម្លាំង​កាយ ចិត្ត បញ្ញា និងស្មារតីក្នុងការបំពេញ​តួនាទី ភារកិច្ច និងបេសកកម្មរបស់ខ្លួនពីសំណាក់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគ្គនាយកដ្ឋាន​គាំពារបរិស្ថាន ​ដើម្បីបុព្វហេតុការពារបរិស្ថាន អភិរក្សជីវៈចម្រុះ គ្រប់គ្រង ធនធានធម្មជាតិ អភិវឌ្ឍន៍​ប្រកបដោយចីរភាព ក៏ដូចជាចូលរួមលើកកម្ពស់សុខភាពសាធារណៈ និងសុខុមាលភាព សង្គមនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ឯកឧត្តមរដ្ឋលេខាធិការ ​បានគូសបញ្ជាក់ឱ្យដឹងទៀតថា ក្រសួងបរិស្ថានបាន​និងកំពុងខិតខំយក​ចិត្តទុក​ដាក់ដោះស្រាយ បញ្ហាប្រឈម និងតម្រង់ទិសលើការងារគ្រប់គ្រងកិច្ចគាំពារបរិស្ថាន និង​ធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ​និងការអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់ជា​ប្រយោជន៍ដល់​មនុស្សជំនាន់នេះ និងជំនាន់ក្រោយៗទៀត ក៏ដូចជាការចូលរួមដោះស្រាយបញ្ហាប្រឈមជា​សកលនានា ដើម្បីបុព្វហេតពិភពលោក និងមនុស្សជាតិ។ ជាក់ស្តែង ក្រសួងបរិស្ថានបាននិងកំពុងខិតខំបំពេញភារកិច្ចក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងការ​ចូលរួម​អនុវត្តគោលនយោបាយ ​ផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពនានារបស់រាជ​រដ្ឋាភិបាល ជាពិសេសយុទ្ធសាស្ត្របញ្ចកោណដំណាក់ទី១ នីតិកាលទី៧នៃរដ្ឋសភា យុទ្ធសាស្រ្ត​ជាតិដែលមានជាធរមានក្របខណ្ឌអនុសញ្ញាអន្តរជាតិពាក់ព័ន្ធ និងយុទ្ធសាស្រ្តចក្រា​វិស័យ​បរិស្ថាន២០២៣-២០២៨ ក្នុងគោលបំណងតម្រង់ទិស ​ចង្អុលបង្ហាញការងារជាអាទិភាព ដើម្បី​ធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹត្យកម្មបរិស្ថានកិច្ចឆ្លើយតបទៅនឹងការប្រែប្រួល​អាកាសធាតុ ​និងលើកកម្ពស់សេដ្ឋកិច្ច សំដៅសម្រេចគោលដៅយុទ្ធសាស្ត្របញ្ចកោណ គឺជា​ប្រទេសអព្យាក្រឹត្យកាបូន និងមានគម្របព្រៃឈើ៦០ភាគរយនៅឆ្នាំ២០២៥០៕ 

រដ្ឋបាលខេត្តកោះកុង បើកបើកវេទិកាកិច្ចសន្ទនាភាពជាដៃគូ រវាងរដ្ឋបាលខេត្ត និងអង្គការសង្គមស៊ីវិល

2023/12/13 07:14:56 pm        547
កោះកុង៖ លោក ហាក់ ឡេង អភិបាលរងខេត្តកោះកុង នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ អញ្ជើញបើកវេទិកាកិច្ចសន្ទនាភាពជាដៃគូ រវាងរដ្ឋបាលខេត្ត និងអង្គការសង្គមស៊ីវិល នៅសាលមហោស្រព។លោកអភិបាលរងខេត្ត បានលើកឡើងថា វេទិកាកិច្ចសន្ទនាភាពជាដៃគូ រវាងរដ្ឋបាលខេត្ត និង​អង្គការសង្គមស៊ីវិល ធ្វើឡើង០២ដង ក្នុង១ឆ្នាំ ក្នុងគោលបំណងពង្រឹងកិច្ចសហការភាពជាដៃគូ រវាងដ្ឋបាលខេត្ត ​និងអង្គការ សមាគម និងសហគមន៍នានា ក្នុងដែនសមត្ថកិច្ច ដើម្បីរួមចំណែក​ជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍខេត្តកោះកុង ឱ្យកាន់តែរីកចំរើន និង​ស្របទៅនឹង​គោលការណ៍​ច្បាប់ ​ជាប្រទេសដែលមាន​លទ្ធិប្រជាធិបតេយ្យ ​និងនីតិរដ្ឋពេញលេញ។ ​ស្ថិតក្នុងបរិយាកាស​សុខសន្តិភាព និងក្រោមដំបូលនៃលទ្ធិប្រជាធិបតេយ្យ ​ថ្ងៃនេះបានរៀបចំវេទិកាពិគ្រោះយោបល់ ជា​មួយអង្គការ សមាគម និងសហគមន៍នានា​ ក្នុងខេត្តកោះកុង ​ក្រោមប្រធានបទ “ការពង្រឹង​សហការភាពជាដៃគូ រវាងរដ្ឋបាលខេត្ត និងអង្គការ សមាគម និងសហគមន៍នានា នៅមូលដ្ឋានក្នុងដែនសមត្ថកិច្ចរដ្ឋបាលខេត្តកោះកុង” ។លោក ហាក់ ឡេង សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលថ្មីដែល ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ​បានដាក់ចេញនូវយុទ្ធសាស្ត្រថ្មី គឺ​យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ​ដើម្បីបន្តចីរភាពឱ្យសម្រេចនូវចក្ខុវិស័យឆ្នាំ២០៥០ ជា​ប្រទេសដែលមាន ចំណូលខ្ពស់​ ដោយមានគន្លឹះអាទិភាពចំនួន ​០៥ រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ ​គឺយើងពិតជាមិនអាចខ្វះបាន នូវការ​ចូលរួម​ពីគ្រប់មជ្ឈដ្ឋាន​នានា ​ជាពិសេសភាពជាដៃគូអភិវឌ្ឍន៍​ ជាមួយអង្គការសង្គមស៊ីវិល ​ដែលបានធ្វើសកម្មភាព រួម​ចំណែកស្ទើគ្រប់វិស័យ ដូចជាការកសាងធនធានមនុស្ស ​តាមរយៈការបណ្តុះបណ្តាល និង​ឧបត្ថម្ភដល់សិស្ស និស្សិត នៃគ្រួសារក្រីក្រ​ រួមចំណែកលើវិស័យ ​កសិកម្ម ​ដោយផ្តល់នូវពូជធារ សត្វចិញ្ចឹម ​លើកកម្ពស់សុខមាលភាព ​ប្រជាពលរដ្ឋតាមសហគមន៍ ។ ល ៕ អត្ថបទ៖ ឈឹម មករា

ឯកឧត្តម គួច ចំរើន អញ្ជើញបើកកិច្ចប្រជុំ ស្តីពីការប្រកាសកំណត់តំបន់ធ្វើការ វិនិច្ឆ័យការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ

2023/12/13 06:55:39 pm        430
អភិបាលខេត្តព្រះសីហនុឯកឧត្តម គួច ចំរើន អញ្ជើញបើកកិច្ចប្រជុំ ស្តីពីការប្រកាសកំណត់តំបន់ធ្វើការ វិនិច្ឆ័យការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅភូមិចំនួន០៥ គឺភូមិព្រៃនប់១,២,៣ ភូមិបត់សិរមាន់ និង ភូមិបែកក្រង់ ក្នុងឃុំ-ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅថ្ងៃទី១៣ខែធ្នូនេះ ។ឯកឧត្ដម គួច ចំរើន បានមានប្រសាសន៍ថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ គឺជាផ្នែកមួយ នៃការ រួមចំណែកក្នុងការអភិវឌ្ឍភូមិ ឃុំ និងសង្គមជាតិ ​តាមរយៈការទទួលបាននូវសុវត្ថិភាព​លើ​ការកាន់កាប់ដីធ្លី ​ជាពិសេសកាត់បន្ថយជម្លោះដីធ្លី ដើម្បីឈានដល់ការសម្រេចចេញបណ្ណកម្មសិទ្ធិ​ជូនប្រជាពលរដ្ឋ ៕

អ្នកមានក្តីសង្ឃឹមក្លាយជាប្រធានាធិបតីឥណ្ឌូនេស៊ី ប្រឈមការពិភាក្សាដេញដោលដំបូងដ៏ក្តៅគគុក

2023/12/13 06:48:26 pm        423
អ្នកមានក្តីសង្ឃឹមក្លាយជាប្រធានាធិបតីចំនួន៣រូបរបស់ប្រទេសឥណ្ឌូនេស៊ី បានប្រឈមមុខនៅក្នុងការពិភាក្សាដេញដោលក្នុងការបោះឆ្នោតលើកដំបូងរបស់ប្រទេសកាលពីថ្ងៃអង្គារ ដោយបេក្ខជនពីររូប បានរិះគន់សេចក្តីសម្រេចរបស់តុលាការ ដែលផ្តល់លទ្ធភាពឱ្យកូនប្រុសច្បងរបស់ប្រធានាធិបតី អាចចូលរួមក្នុងការឈរឈ្មោះជាបេក្ខជននាំមុខ។កិច្ចពិភាក្សាដេញដោលលើកដំបូងក្នុងចំណោមកិច្ចពិភាក្សាដេញដោលចំនួន៥ មុនការបោះឆ្នោតនៅខែកុម្ភៈខាងមុខ បានមើលឃើញថាបេក្ខជនប្រឈមមុខនឹងសំណួរជាច្រើន ដែលត្រូវបានដកចេញដោយដាស់អារម្មណ៍ពីចានត្រីមួយ ហើយបានផ្តោតលើច្បាប់ អភិបាលកិច្ច សិទ្ធិមនុស្ស និងការកើនឡើងអំពើពុករលួយ នៅក្នុងប្រទេសលទ្ធិប្រជាធិបតេយ្យធំបំផុតទីបីរបស់ពិភពលោក។បេក្ខជន បានរិះគន់លើសេចក្តីសម្រេចរបស់តុលាការកាលពីពេលថ្មីៗនេះ ដែលបានផ្លាស់ប្តូរលក្ខខណ្ឌអាយុសម្រាប់បេក្ខជន ដោយបានបើកផ្លូវឱ្យកូនប្រុសអាយុ៣៦ឆ្នាំរបស់ប្រធានាធិបតី លោក Joko Widodo ត្រូវបានតែងតាំងជាបេក្ខជនអនុប្រធានាធិបតី នៃតំណែងរដ្ឋមន្ត្រីការពារជាតិ លោក Prabowo Subianto ។សេចក្តីសម្រេចរបស់តុលាការ បានបង្កឱ្យមានការព្រួយបារម្ភអំពីការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យ និងការវិលត្រឡប់ទៅកាន់របបបក្សពួកនិយម និងនយោបាយតែងតាំង ដែលមានលក្ខណៈជាការគ្រប់គ្រងរយៈពេលជាច្រើនទសវត្សរ៍របស់អតីតប្រធានាធិបតីលោក Suharto ដែលត្រូវបានបង្ខំឱ្យចាកចេញពីអំណាចក្នុងឆ្នាំ ១៩៩៨ ។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់៖ អ៊ីស្រាអែល និងអាមេរិក មិនអាចកម្ចាត់ ក្រុមហាម៉ាសបានទេ

2023/12/13 06:32:13 pm        429
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក ហ៊ូសេន អាមីរ៉ាប់ឌូឡាហៀន (Hossein Amirabdollahian) បានថ្លែង កាលពីថ្ងៃអង្គារថា អ៊ីស្រាអែល និងសហរដ្ឋអាមេរិក នឹងមិនអាចកម្ចាត់ក្រុមហាម៉ាសបានទេ ហើយថា អ៊ីស្រាអែល អាចធានាបានតែការដោះលែងចំណាប់ថ្នូរ ដែលឃុំខ្លួន នៅតំបន់ហ្កាហ្សាជាមួយនឹងដំណោះស្រាយនយោបាយចំពោះជម្លោះនេះ។នៅក្នុងសុន្ទរកថាមួយនៅឯអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ដែលលោកបានពណ៌នាក្រុមអ៊ី ស្លាមនិយមថា ជាចលនាសេរីភាព លោក អាមីរ៉ាប់ឌូឡាហៀន បាននិយាយថា៖«អ៊ីស្រាអែល និងសហរដ្ឋអាមេរិក នឹងមិនអាចលុបបំបាត់ក្រុមហាម៉ាសបានទេ»។លោកបានបន្ថែមថា អ៊ីស្រាអែល ដែលបានប្តេជ្ញាលុបបំបាត់ក្រុមហាម៉ាសដែលគាំទ្រដោយទីក្រុងតេអេរ៉ង់ អាច សម្រេចបានតែការវិលត្រឡប់នៃចំណាប់ថ្នូរ ដែលក្រុមហាម៉ាសបានចាប់ ក្នុងអំឡុងពេលការវាយលុកដ៏សាហាវកាលពីថ្ងៃទី៧ ខែតុលា តាមរយៈដំណោះស្រាយនយោបាយ។លោក អាមីរ៉ាប់ឌូឡាហៀន បានថ្លែងនៅក្នុងកិច្ចប្រជុំមួយជាមួយសមភាគីមកពីបណ្តាប្រទេសមជ្ឈិមបូព៌ាផ្សេងទៀត។លោក អាមីរ៉ាប់ឌូឡាហៀន បាននិយាយបន្ទាប់ពីកិច្ចប្រជុំថា៖«រដ្ឋមន្ត្រីទាំងអស់ យល់ស្របថា ការវាយប្រហារដោយរបបឧក្រិដ្ឋកម្មរបស់អ៊ីស្រាអែល និងអំពើប្រល័យពូជសាសន៍ ដែលខ្លួនកំពុងប្រព្រឹត្ត ត្រូវតែបញ្ឈប់ជាបន្ទាន់»។

លោក Biden ប្រាប់ប្រធានាធិបតីអ៊ុយក្រែន កុំឲ្យបោះបង់ក្តីសង្ឃឹមឲ្យសោះ

2023/12/13 06:27:57 pm        434
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) បានប្រាប់ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ្ស៊េលែនស្គី (Volodymyr Zelenskiy) កុំឱ្យបោះបង់ក្តីសង្ឃឹមក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ខណៈដែលមេដឹកនាំទាំងពីររូបបានជួបប្រជុំគ្នានៅទីក្រុងវ៉ាស៊ីនតោន ដើម្បីពិភាក្សាអំពីការគាំទ្រសម្រាប់ទីក្រុងគីវ។លោក បៃដិន បានប្រាប់លោក ហ្ស៊េលែនស្គី ថា «យើងនឹងនៅខាងអ្នក»។ កាលពីព្រឹកថ្ងៃអង្គារ លោក បៃដិន បានជំរុញឱ្យសភាសហរដ្ឋអាមេរិកផ្តល់ជំនួយបន្ថែម មុនពេលចាកចេញសម្រាប់ថ្ងៃឈប់សម្រាករបស់ខ្លួន ហើយថែមទាំងបានប្រកាសផ្តល់ជំនួយផ្នែកយោធាដាច់ដោយឡែកចំនួន ២០០លានដុល្លារសម្រាប់អ៊ុយក្រែនផងដែរ។លោក ហ្ស៊េលែនស្គី បានប្រាប់លោក បៃដិន ថាប្រទេសរបស់លោកកាន់តែមិនសូវពឹងផ្អែកលើជំនួយ ហើយបានកោតសរសើរចំពោះជំនួយរបស់សហរដ្ឋអាមេរិក ក្នុងការជំរុញការការពារដែនអាកាសរបស់ខ្លួន ដោយបន្ថែមថាទីក្រុងគីវ មានកម្លាំងគ្រប់គ្រាន់ដើម្បីឈ្នះសង្រ្គាមប្រឆាំងនឹងទីក្រុងមូស្គូ។ លោកក៏បាននិយាយថាលោកចង់ពិភាក្សាអំពីសមាហរណកម្មអ៊ុយក្រែនជាមួយសហភាពអឺរ៉ុបជាមួយលោក បៃដិន។មេដឹកនាំទាំងពីរត្រូវបានគេគ្រោងនឹងធ្វើសន្និសីទសារព័ត៌មានរួមគ្នាមួយបន្ទាប់ពីកិច្ចប្រជុំរបស់ពួកគេ ដែលបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក ហ្ស៊េលែនស្គី ទៅកាន់សមាជិកសភាសហរដ្ឋអាមេរិកនៅវិមានកាពីតូល ហីល (Capitol Hill)៕

ប្រទេសនានាជំរុញឱ្យមានកិច្ចព្រមព្រៀង COP28 លើឥន្ធនៈហ្វូស៊ីល ខណៈកិច្ចពិភាក្សាបានបន្ថែមម៉ោង

2023/12/13 06:24:12 pm        410
ការចរចាសម្រាប់កិច្ចព្រមព្រៀងអាកាសធាតុបានឈានចូលម៉ោងបន្ថែមនៅក្នុងកិច្ចប្រជុំកំពូល COP28 នៅទីក្រុងឌុយបៃ នៅថ្ងៃពុធ (១៣ ធ្នូ) ខណៈដែលប្រទេសជិត២០០ បានស្វែងរកការបង្រួបបង្រួមការខ្វែងគំនិតលើតួនាទីនាពេលអនាគតនៃឥន្ធនៈហ្វូស៊ីល ដែលជាបញ្ហាដ៏ចម្រូងចម្រាសបំផុត។លទ្ធផលដែលសម្រេចបានក្នុងសន្និសីទរយៈពេលពីរសប្តាហ៍លើបញ្ហានេះ នឹងផ្ញើសារដ៏មានឥទ្ធិពលមួយទៅកាន់អ្នកវិនិយោគ និងទីផ្សារពិភពលោកអំពីមហិច្ឆិតារបស់បណ្ដារដ្ឋាភិបាលជុំវិញពិភពលោកក្នុងការបញ្ចប់ការប្រើប្រាស់ប្រេង ឧស្ម័ន និងធ្យូងថ្ម ឬបញ្ឃប់កំណើនរបស់វា។ប្រទេសជាច្រើនបានរិះគន់សេចក្តីព្រាងកិច្ចព្រមព្រៀងមួយដែលបានចេញផ្សាយកាលពីថ្ងៃច័ន្ទចំពោះការបរាជ័យក្នុងការអំពាវនាវឱ្យមាន «ការឈប់ប្រើប្រាស់» នៃឥន្ធនៈហ្វូស៊ីល ដែលក្រុមអ្នកវិទ្យាសាស្ត្រនិយាយថារហូតមកដល់ពេលនេះគឺជាប្រភពដ៏ធំបំផុតនៃការបំភាយឧស្ម័នផ្ទះកញ្ចក់ដែលជំរុញឱ្យមានការឡើងកម្ដៅផែនដី។ប្រទេសជាង១០០ រាប់ចាប់ពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប រហូតដល់ប្រទេសកោះតូចៗដូចជាប្រជុំកោះសាម័រ បានជំរុញឱ្យមានការសម្រេចចុងក្រោយ ប៉ុន្តែប្រឈមមុខនឹងការតស៊ូពីសមាជិកនៃក្រុមអ្នកផលិតប្រេង OPEC និងសម្ព័ន្ធមិត្តរបស់ខ្លួន។កាលពីល្ងាចថ្ងៃអង្គារ និងដល់ព្រឹកព្រលឹមថ្ងៃពុធនេះ គណៈប្រតិភូប្រទេសបានជួបគ្នាទៅវិញទៅមក និងជាមួយម្ចាស់ផ្ទះ COP28 របស់ប្រទេសអារ៉ាប់រួម ដែលទទួលខុសត្រូវក្នុងការសរសេរសេចក្តីព្រាងថ្មីនៃកិច្ចព្រមព្រៀងចុងក្រោយ ដើម្បីបញ្ជាក់ច្បាស់ពីការទាមទាររបស់ពួកគេក្នុងភាពច្របូកច្របល់ពាក់កណ្តាលអធ្រាត្រនៃភាពតានតឹងការទូត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ទិវាមនុស្សចាស់| សម្ដេចធិបតី៖«ការវិនិយោគលើយុវជនវ័យក្មេងនៅថ្ងៃនេះសម្រាប់មនុស្សវ័យចាស់ប្រកបដោយផលិតភាពនៅថ្ងៃអនាគត»
10/01/2026 08:10 AM
ទិវាមនុស្សចាស់| ព្រះមហាក្សត្រ អំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងជនរួមជាតិយកចិត្តទុកដាក់ និងជួយបីបាច់ថែរក្សាមនុស្សវ័យចាស់ ជរា ពិការ ក្រីក្រ និងអ្នកគ្មានទីពឹងទាំងឡាយ
10/01/2026 08:10 AM
ក្រសួងបរិស្ថាន និងក្រសួងមហាផ្ទៃ ជំរុញភាពស្អាតនៅតាមពន្ធនាគារនៅទូទាំងប្រទេស
09/30/2026 08:09 PM
នាយករដ្ឋមន្រ្តីកាតាថ្កោលទោសអំពើឃោឃៅរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា
09/30/2026 07:09 PM
គ្រូពេទ្យ៖ ការវាយប្រហាររបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា សម្លាប់មនុស្សយ៉ាង​តិច​ ៥នាក់
09/30/2026 07:09 PM
​តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំ UN ស្នើអ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សបន្តយកចិត្តទុកដាក់ចំពោះប្រជាជនភៀសសឹកកម្ពុជា និងការវិលត្រឡប់ទៅកាន់លំនៅឋានវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ
09/30/2026 07:09 PM
ជើងហោះហើរទៅកាន់អ៊ីស្រាអែល បង្វែរទិសដៅហោះហើរទៅកាន់អារ៉ាប៊ីសាអ៊ូឌីត ក្រោយការប្រកាសអាសន្ន
09/30/2026 06:09 PM
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់សាទរ​យុគសម័យ «អធិបតេយ្យភាព​» ថ្មី​ ក្រោយកម្លាំង​ចម្រុះ​ដឹកនាំដោយអាមេរិក​​ចាក​ចេញ​
09/30/2026 06:09 PM
KCNA៖ កូរ៉េខាងជើង និងវៀតណាមកំពុងស្វែងរកការពង្រីកកិច្ចសហប្រតិបត្តិការយោធា
09/30/2026 06:09 PM
ប្រធានាធិបតីអ៊ីរ៉ង់បង្ហាញឆន្ទៈពង្រឹងទំនាក់ទំនងជាមួយអ៊ូសបេគីស្ថាន និងអាស៊ែរបៃហ្សង់
09/30/2026 06:09 PM