សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

ឯកឧត្តម គីម រិទ្ធី៖ សិក្ខាកាមអាវុធហត្ថទាំងអស់ ត្រូវរួមគិត រួមធ្វើ រួមទទួលខុសត្រូវ ដើម្បីទទួលបានការជឿទុកចិត្តពីពលរដ្ឋបន្ថែមទៀត

2023/12/06 08:25:10 pm        125
ព្រះវិហារ៖ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ផ្ដាំផ្ញើដល់សិក្ខាកាមដែលទទួលបានវគ្គហ្វឹកហ្វឺនបំប៉ន ត្រូវចេះរួមសាមគ្គីគ្នា ដោយរួមគិត រួមធ្វើ រួមទទួលខុសត្រូវ និងកសាងបាននូវស្ថាប័នមួយដ៏រឹងមាំ ដើម្បីបន្តបេសកកម្ម របស់ខ្លួនឱ្យកាន់តែទទួលបានការជឿទុកចិត្តពីប្រជាពលរដ្ឋបន្ថែមទៀត។ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ថ្លែងបែបនេះនៅថ្ងៃទី០៥ខែធ្នូ ម្សិលមិញនេះ ​ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នការងារអប់រំចិត្តសាស្ត្រ និងជំនាញ ស្រាវជ្រាវបង្គ្រាបបទល្មើស ប្រចាំឆមាសទី២ ឆ្នាំ២០២៣ របស់កងរាជអាវុធហត្ថខេត្ត​ព្រះវិហារ ដែលមានការចូលរួមពីសំណាក់ មេបញ្ជាការ មេបញ្ជាការរង ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័នតុលាការ និងសិក្ខាកាមជាច្រើនរូប នៅសាលប្រជុំបញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្ត។នៅក្នុងឱកាសនោះដែរ ឯកឧត្តម គីម រិទ្ធី ផ្តាំផ្ញើ និងជម្រុញទៅដល់សិក្ខាកាមទាំងអស់ ត្រូវយក​ចំណេះដឹង​ដែលទទួលបានពីវគ្គហ្វឹកហ្វឺននាពេលនេះ ទៅបន្តអនុវត្តក្នុងការ ​អន្តរាគមន៍ បង្ក្រាប​បទល្មើសដែលកើតមាននូវក្នុងខេត្ត ​ដោយសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីរក្សាបាន នូវ​សណ្តាប់ធ្នាប់សង្គម ​និងពង្រឹងនីតិរដ្ឋ។យកឱកាសនោះ ឯកឧត្តមអភិបាលខេត្តព្រះវិហារ ក៏បានថ្លែងអំណរគុណដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់ដែលបានចូលរួម នាឱកាសនេះ នឹងបានកោត សរសើរដល់សិក្ខាកាម​ទាំងអស់​ដែលបានចូលរៀនវគ្គហ្វឹកហ្វឺន​ ក្នុងការបំប៉នការងារចិត្តសាស្ត្រ នៃជំនាញស្រាវជ្រាវ​បង្ក្រាប​បទល្មើសប្រចាំឆមាសទី២​ ឆ្នាំ២០២៣​ របស់កងរាជអាវុធហត្ថខេត្ត នាពេលនេះ។ បើយោងតាមរបាយការណ៍របស់ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានឱ្យដឹងថា វគ្គហ្វឹកហ្វឺននាពេលនេះ មានរយៈពេល២៥ថ្ងៃ គិតចាប់ពីថ្ងៃទី០៦ ​ខែ វិច្ឆិកា ដល់ថ្ងៃទី០១ ​ខែធ្នូ ឆ្នាំ២០២៣ ដែលមានសិក្ខាកាមចូលរួមសរុបចំនួន ៣៦នាក់ក្នុង នោះស្រី០៥ នាក់។ វគ្គហ្វឹកហ្វឺននេះ មានគោលបំណងដើម្បីលើកកម្ពស់សមត្ថភាពយល់ដឹង​បន្ថែមអំពីតួនាទី ​ភារកិច្ច លើ​ការបំពេញបេសកកម្ម ទាំងចំណេះដឹង ​និងចំណេះធ្វើ លើមុខវិជ្ជាច្បាប់ ​និងជំនាញ​កង​រាជអាវុធហត្ថខេត្ត ​ដើម្បីធ្វើឱ្យនាយទាហាន ​នាយទាហានរង កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ មាន​ស្មារតីទទួលខុសត្រូវ ​គោរពច្បាប់​ មានវិន័យ ក្រមសីលធម៌ ​គុណធម៌​ មានមនសិការ ការងារ និង​អត្តចរិត​ស្លូតត្រង់៕

មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវាយតម្លៃគុណភាពផ្លូវលំក្រាលក្រួសក្រហមចំនួន១០ខ្សែ

2023/12/06 07:58:22 pm        213
ឧត្ដរមានជ័យ៖ មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី៦ធ្នូ ឆ្នាំ២០២៣ នេះ បានចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារថែទាំផ្លូវក្រាលក្រួសក្រហម របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្ដរមានជ័យចំនួន ១០ខ្សែ ប្រវែងសរុប ១០៣ ៦៨០ម៉ែត្រ ក្នុងភូមិសាស្រ្ត ស្រុកចំនួន៤គឺស្រុកចុងកាល់ ស្រុកបន្ទាយអំពិល ក្រុងសំរោង និងស្រុកអន្លង់វែង ។ការចុះត្រួតពិនិត្យនេះដឹកនាំដោយ​ឯកឧត្តម ជា ស្រ៊ុន រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនតំណាងរបស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ សហការជាមួយក្រុមការងារគណៈកម្មការអន្តរក្រសួង រួមមាន៖ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងក្រុមការងារមន្រ្តីបច្ចេកទេសនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យជាច្រើនរូបផងដែរ។ជាមួយគ្នានោះដែរឯកឧត្តម ជា ស្រ៊ុន បានធ្វើការណែនាំឲ្យមន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ ធ្វើយ៉ាងណាត្រូវបន្តធ្វើការខិតខំថែទាំផ្លូវលំក្រាលក្រួសក្រហមទាំងអស់នេះ ដែលជា​សមិទ្ធផលថ្មី​ក្នុងមូលដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ ​ឲ្យបានល្អប្រសើរ​ដើម្បី​ជាប្រយោជន៍​រួមទាំង​អស់គ្នា​និង​ផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរឆ្លងកាត់​ដឹក​កសិផល​ពីភូមិទៅភូមិមួយ​ប្រកបដោយសុវត្ថិភាពផងដែរ។ឯកឧត្តម បន្តថា ​ដើមឡើយ​តំបន់ទាំងអស់នេះ​ផ្លូវលំមាន​លក្ខណៈលំបាកជាផ្លូវ​កង់រទេះ​​ពិបាក​ក្នុងការធ្វើដំណើរ ប៉ុន្តែដោយមានការគិតគូរយកចិត្តទុកដាក់ខ្ពស់​ពី​រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍​ជនបទ និងអាជ្ញាធរខេត្ត​ធ្វើឲ្យតំបន់នេះ ​បានកែប្រែមុខមាត់ថ្មី​មានផ្លូវលំក្រាលក្រួសក្រហមខ្វាត់ខ្វែង​ជាច្រើនខ្សែ ក្នុងមូលដ្ឋានរបស់ប្រជាពលដ្ឋ។គួរបញ្ជាក់ថា បន្ទាប់ពីបានពិនិត្យ ទៅលើ​សោភ័ណភាព និងគុណភាពផ្លូវរួច​មកគណៈកម្មការ​អន្តរក្រសួង ​បានសម្រេចឯកភាពទទួលយក មួយរយភាគរយ (១០០% )សម្រាប់ការអនុវត្តការងារថែទាំនេះ៕ អត្ថបទ ​ឃិន សា​រិទ្ធិ

លោក គីម ជុងអ៊ុន យំ ខណៈលោកអំពាវនាវឲ្យស្ត្រីកូរ៉េខាងជើង«យកកូនបន្ថែមទៀត»

2023/12/06 07:29:28 pm        238
លោក គីម ជុងអ៊ុន បានយំ ខណៈដែលលោកអំពាវនាវឲ្យស្ត្រីយកកូនបន្ថែមទៀត ក្នុងគោលបំណងបញ្ឈប់ការបន្តធ្លាក់ចុះនៃអត្រាកំណើតរបស់កូរ៉េខាងជើង និង «ពង្រឹងអំណាចជាតិ»។មេដឹកនាំកំពូលរូបនេះ បានបិទភ្នែករបស់ខ្លួនជាមួយនឹងកន្សែងដៃពណ៌ស នៅពេលដែលលោក បានធ្វើការអំពាវនាវ ក្នុងអំឡុងពេលព្រឹត្តិការណ៍មួយសម្រាប់ម្តាយនៅទីក្រុងព្យុងយ៉ាង កាលពីចុងសប្តាហ៍ ដោយពណ៌នាអំពីបញ្ហាប្រឈមថាជា «កិច្ចការថែទាំងរបស់មនុស្សគ្រប់គ្នា»។លោក បាននិយាយថា៖«ការបញ្ឈប់ការធ្លាក់ចុះនៃអត្រាកំណើត និងការផ្តល់ការថែទាំ និងការអប់រំកូនឲ្យបានល្អ គឺជាកិច្ចការគ្រួសាររបស់យើងទាំងអស់ ដែលយើងត្រូវដោះស្រាយរួមគ្នាជាមួយម្តាយរបស់យើងទាំងអស់គ្នា»។តួលេខរបស់អង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណថា គិតត្រឹមឆ្នាំ ២០២៣ អត្រាមានកូន ឬចំនួនជាមធ្យមនៃកុមារដែលកើតពីស្ត្រី នៅក្នុងប្រទេសកូរ៉េខាងជើង គឺមានចំនួន ១,៨ ចំពេលមានការធ្លាក់ចុះនៃ អត្រាការបន្តពូជ ក្នុងអំឡុងពេលប៉ុន្មានទសវត្សរ៍ថ្មីៗនេះ។តួលេខនេះ នៅតែខ្ពស់ជាងប្រទេសជិតខាងមួយចំនួនរបស់កូរ៉េខាងជើង ដែលកំពុងប្រឈមនឹងនិន្នាការធ្លាក់ចុះស្រដៀងគ្នានេះដែរ។

ប្រជាជនប៉េរូ ខ្វែងគំនិតគ្នាជុំវិញសេចក្តីបង្គាប់តុលាការឲ្យដោះលែងអតីតប្រធានាធិបតីលោក

2023/12/06 07:21:55 pm        130
ក្រុមអ្នកគាំទ្រអតីតប្រធានាធិបតីប៉េរូ លោក Alberto Fujimori បានអបអរកាលពីថ្ងៃអង្គារ បន្ទាប់ពីតុលាការធម្មនុញ្ញបានបង្គាប់ឱ្យមានការដោះលែងជាបន្ទាន់ ជាការកត់សម្គាល់ជំពូកចុងក្រោយក្នុងរឿងរ៉ាវផ្លូវច្បាប់ដ៏ងឿងឆ្ងល់ សម្រាប់អតីតមេដឹកនាំដ៏ចម្រូងចម្រាសនេះ។លោក Fujimori អាយុ៨៥ ឆ្នាំ ត្រូវជាប់ពន្ធនាគាររយៈពេល២៥ ឆ្នាំ ពីបទរំលោភសិទ្ធិមនុស្ស និងអំពើពុករលួយ ក្នុងអំឡុងពេលការគ្រប់គ្រងរយៈពេលមួយទសវត្សរ៍របស់លោករហូតដល់ទសវត្សរ៍ឆ្នាំ១៩៩០ ។ ឯកសារតុលាការបាននិយាយថា តុលាការកំពូលរបស់ប្រទេស បានចេញសេចក្តីសម្រេចថា បណ្តឹងឧទ្ធរណ៍ ដើម្បីទទួលបានការលើកលែងទោសនៅឆ្នាំ ២០១៧ សម្រាប់លោក Fujimori ដែលមានជំងឺ ស្ថិតនៅលើមូលដ្ឋានមនុស្សធម៌ត្រូវបានបង្កើតឡើង។ប៉ុន្តែសាច់ញាតិជនរងគ្រោះក្នុងការសម្លាប់រង្គាល និងការរំលោភសិទ្ធិមនុស្ស ដែលត្រូវបានប្រព្រឹត្តក្នុងអំឡុងពេលកាន់តំណែងជាប្រធានាធិបតីរបស់លោក បានមកទាមទាររកយុត្តិធម៌ ដោយបារម្ភថាសេរីភាពរបស់លោក អាចជាលទ្ធផលនៃផែនការនយោបាយ។លោក Fujimori ដែលត្រូវបានកាត់ទោសក្នុងឆ្នាំ២០០៩ ពីបទចេញបញ្ជាឱ្យមានការសម្លាប់រង្គាលមនុស្ស២៥នាក់ កាលពីឆ្នាំ១៩៩១ និង១៩៩២ ខណៈរដ្ឋាភិបាលរបស់លោកកំពុងប្រយុទ្ធប្រឆាំងក្រុមទ័ពព្រៃ Shining Path ដែលទទួលបានការលើកលែងទោសនៅថ្ងៃបុណ្យណូអែលកាលពីឆ្នាំ២០១៧ ពីសំណាក់អតីតប្រធានាធិបតី លោក ផេត្រូ ផាប្លូ គូហ្សីនស្គី(Pedro Pablo Kuczynski) ។

អាមេរិក ប្រកាសបម្រាមទិដ្ឋាការ បន្ទាប់ពីព្រមានអ៊ីស្រាអែលជុំវិញអំពើហិង្សានៅ West Bank

2023/12/06 07:18:29 pm        183
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃអង្គារដោយប្រកាសគោលការណ៍រឹតត្បិតទិដ្ឋាការថ្មីថា ក្រសួងការបរទេសអាមេរិកនឹងដាក់បម្រាមទិដ្ឋាការលើបុគ្គលណាដែលពាក់ព័ន្ធទៅនឹងការបំផ្លាញសន្តិភាព សន្តិសុខ ឬស្ថិរភាពនៅក្នុងតំបន់កាន់កាប់ West Bank ។ លោក Blinken និយាយថា ការរឹតត្បិតនឹងកំណត់គោលដៅទៅលើអ្នកទាំងឡាយណាដែលបានប្រព្រឹត្តអំពើហឹង្សា ឬធ្វើសកម្មភាពផ្សេងទៀត ដែលរឹតត្បិតដំណើរការសេវាកម្មសំខាន់ៗ និងតម្រូវការចាំបាច់របស់ជនស៊ីវិល ហើយអាចអនុវត្តចំពោះសមាជិកគ្រួសាររបស់បុគ្គលទាំងនោះផងដែរ។ ប្រធានាធិបតី លោក Joe Biden និងមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកផ្សេងទៀត បានព្រមានដដែលៗថា អ៊ីស្រាអែល ត្រូវតែធ្វើសកម្មភាពដើម្បីបញ្ឈប់អំពើហិង្សាដោយអ្នកតាំងលំនៅអ៊ីស្រាអែលមកលើពលរដ្ឋប៉ាឡេស្ទីន នៅតំបន់ West Bank ដែលបានកើនឡើង ចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាស់កាលពីថ្ងៃទី ៧ ខែតុលា មកលើអ៊ីស្រាអែល។ លោក Blinken និយាយថា យើងបានបញ្ជាក់ដល់រដ្ឋាភិបាលអ៊ីស្រាអែល នូវតម្រូវការដើម្បីធ្វើការបន្ថែមទៀតនាំយកអ្នកតាំងលំនៅជ្រុលនិយមឲ្យមកទទួលខុសត្រូវ ជាអ្នកដែលបានប្រព្រឹត្តការវាយប្រហារដោយហិង្សាលើពលប៉ាឡេស្ទីននៅតំបន់ West Bank។ ក្នុងអំឡុងពេលជំនួបនៅក្នុងប្រទេសអ៊ីស្រាអែល កាលពីសប្តាហ៍មុន លោក Blinken បានប្រាប់ក្រុមមន្ត្រីថា ទីក្រុងវ៉ាស៊ីនតោន«ត្រៀមខ្លួនជាស្រេចក្នុងការចាត់វិធានការដោយប្រើប្រាស់សិទ្ធិអំណាចផ្ទាល់របស់យើង»។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បាននិយាយទៅកាន់អ្នកសារព័ត៌មានថា ការដាក់បម្រាមដំបូងក្រោមគោលនយោបាយថ្មី ត្រូវដាក់នៅថ្ងៃអង្គារ ហើយការចាត់តាំងបន្ថែមទៀតនឹងត្រូវបានធ្វើឡើងនៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ លោក Blinken បាននិយាយថា ទីក្រុងវ៉ាស៊ីនតោននឹង បន្តចូលរួមជាមួយថ្នាក់ដឹកនាំអ៊ីស្រាអែល ដើម្បីបញ្ជាក់ឱ្យច្បាស់ថា អ៊ីស្រាអែលត្រូវតែមានវិធានការបន្ថែមទៀតដើម្បីការពារជនស៊ីវិលប៉ាឡេស្ទីន មិនឲ្យរងការវាយប្រហារជ្រុលនិយម ហើយអាជ្ញាធរប៉ាឡេស្ទីន ក៏ត្រូវធ្វើការងារបន្ថែមទៀតដើម្បីទប់ស្កាត់ការវាយប្រហាររបស់ពលរដ្ឋប៉ាឡេស្ទីនទៅលើពលរដ្ឋអ៊ីស្រាអែល។

ជំនាញគណិតវិទ្យា និងការអាន ធ្លាក់ចុះក្នុងកម្រិតមិនធ្លាប់មានពីមុនមកក្នុងចំណោមយុវវ័យ

2023/12/06 07:09:06 pm        154
អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ (OECD) បាននិយាយកាលពីថ្ងៃអង្គារ (០៥ ធ្នូ) នៅក្នុងការស្ទង់មតិចុងក្រោយរបស់ខ្លួនអំពីស្តង់ដារសិក្សាសកលលោកថា គណិតវិទ្យា និងការអានរបស់ក្មេងជំទង់កំពុងស្ថិតក្នុងការធ្លាក់ចុះដែលមិនធ្លាប់មានពីមុនមកនៅទូទាំងរាប់សិបប្រទេស ហើយការបិទសាលាដោយសារបញ្ហាជំងឺកូវីដ១៩ គឺគ្រាន់តែជាផ្នែកមួយនៃមូលហេតុរបស់បញ្ហានេះប៉ុណ្ណោះ។អង្គការ OECD ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីសនេះបាននិយាយថា ខ្លួនបានមើលឃើញការធ្លាក់ចុះយ៉ាងខ្លាំងនៃលទ្ធផលចាប់តាំងពីឆ្នាំ២០០០ មកនៅពេលដែលទីភ្នាក់ងារនេះបានចាប់ផ្តើមការធ្វើតេស្តរយៈពេលបីឆ្នាំរបស់ខ្លួនលើការអាន គណិតវិទ្យា និងជំនាញវិទ្យាសាស្ត្ររបស់ក្មេងអាយុ ១៥ឆ្នាំ។យុវជនជិត ៧០ម៉ឺននាក់ បានធ្វើតេស្តរយៈពេលពីរម៉ោងកាលពីឆ្នាំមុននៅក្នុងប្រទេសចំនួន៣៨ ដែលជាសមាជិកប្រទេសអភិវឌ្ឍន៍ភាគច្រើនរបស់អង្គការ OECD និងប្រទេសចំនួន៤៤ ដែលមិនមែនជាសមាជិកសម្រាប់ការសិក្សាចុងក្រោយនេះ និងត្រូវបានឃ្លាំមើលយ៉ាងដិតដល់ដោយអ្នកបង្កើតគោលនយោបាយថាជាការប្រៀបធៀបអន្តរជាតិដ៏ធំបំផុតនៃដំណើរការអប់រំ។បើប្រៀបធៀបទៅនឹងពេលដែលការធ្វើតេស្តចុងក្រោយត្រូវបានធ្វើឡើងក្នុងឆ្នាំ២០១៨ ការអានបានធ្លាក់ចុះចំនួន ១០ពិន្ទុជាមធ្យមនៅក្នុងបណ្ដាប្រទេស OECD និងធ្លាក់ចុះចំនួន ១៥ពិន្ទុក្នុងគណិតវិទ្យា ដែលជាការបាត់បង់ស្មើនឹងបីភាគបួននៃការសិក្សាក្នុងមួយឆ្នាំ។ អង្គការ OECD បាននិយាយថា ខណៈពេលដែលជាងពាក់កណ្តាលនៃ ៨១ប្រទេសដែលបានស្ទង់មតិ មើលឃើញថាមានការថយចុះ អាល្លឺម៉ង់ អ៊ីស្លង់ ហូឡង់ ន័រវែស និងប៉ូឡូញ បានឃើញការធ្លាក់ចុះយ៉ាងខ្លាំងនៃពិន្ទុគណិតវិទ្យា៕

limited កម្មវិធីស្បៀងអាហារពិភពលោកផ្អាកការចែកចាយនៅភាគខាងជើងយេម៉ែន ដោយសារថវិកាមានកំណត់

2023/12/06 07:00:36 pm        102
កម្មវិធីស្បៀងអាហារពិភពលោក (WFP) បាននិយាយកាលពីថ្ងៃអង្គារ (០៥ ធ្នូ) ថា ខ្លួនបានផ្អាកការចែកចាយស្បៀងអាហារទូទៅនៅភាគខាងជើងប្រទេសយេម៉ែន ដោយសារការផ្តល់មូលនិធិមានកម្រិត និងការមិនយល់ស្របជាមួយក្រុមអាជ្ញាធរមូលដ្ឋានអំពីមធ្យោបាយផ្តោតលើអ្នកក្រីក្របំផុតនៅទីនោះ។តំបន់សាណា (Sanaa) និងភាគខាងជើងយេម៉ែន ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមឧទ្ទាមហ៊ូធី (Houthi) សម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ ដែលបានធ្វើសង្រ្គាមតាំងពីឆ្នាំ២០១៤ ជាមួយរដ្ឋាភិបាលដែលគាំទ្រដោយអារ៉ាប៊ីសាអូឌីត មានមូលដ្ឋាននៅទីក្រុងកំពង់ផែ អេឌែន (Aden) ភាគខាងត្បូង។ ការប្រយុទ្ធគ្នាបានធូរស្រាលក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ដោយបានបន្ធូរបន្ថយនូវអ្វីដែលអង្គការសហប្រជាជាតិបានពិពណ៌នាថាជាវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតរបស់ពិភពលោក។ ទោះយ៉ាងណាក៏ដោយ មនុស្សរាប់លាននាក់ក្នុងប្រទេសនេះនៅតែពឹងផ្អែកលើជំនួយមនុស្សធម៌ដោយផ្ទាល់។ទីភ្នាក់ងារ WFP បាននិយាយថាការសម្រេចនេះត្រូវបានធ្វើឡើងនៅក្នុងការពិគ្រោះយោបល់ជាមួយម្ចាស់ជំនួយ ហើយកើតឡើងបន្ទាប់ពីការចរចាររយៈពេលមួយឆ្នាំ ហើយមិនមានកិច្ចព្រមព្រៀងណាមួយត្រូវបានឈានដល់ដើម្បីកាត់បន្ថយចំនួនមនុស្សត្រូវទទួលបានជំនួយមកនៅត្រឹម ៦,៥លាននាក់ពីតួលេខ ៩,៥លាននាក់នោះទេ។ទីភ្នាក់ងារអង្គការសហប្រជាជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ស្តុកស្បៀងអាហារនៅក្នុងតំបន់នានាដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមឧទ្ទាមហ៊ូធី ស្ទើរតែអស់ទៅហើយ ហើយការបន្តជំនួយស្បៀងអាហារឡើងវិញអាចចំណាយពេលរហូតដល់ ៤ខែដោយសារតែការរំខាននៃខ្សែសង្វាក់ផ្គត់ផ្គង់៕

លោកBiden ប្រាប់ម្ចាស់ជំនួយថារូបលោក មិនប្រាកដថានឹងចូលរួមប្រកួតប្រជែងការបោះឆ្នោត ឆ្នាំ២០២៤ទេ បើគ្មានលោកTrump

2023/12/06 06:53:15 pm        107
លោកប្រធានាធិបតីអាមេរិក Joe Biden បានប្រាប់ម្ចាស់ជំនួយរបស់គណបក្សប្រជាធិបតេយ្យកាលពីថ្ងៃអង្គារថាលោកមិនមានទំនុកចិត្តថាលោកនឹងស្វែងរកអាណត្តិមួយទៀតទេ ប្រសិនបើលោក Donald Trump អ្នកកាន់តំណែងមុនរបស់លោកមិនឈរឈ្មោះដណ្ដើមកៅអីសេតវិមាននោះ ជាការវាយតម្លៃយ៉ាងច្បាស់លាស់អំពីហេតុផលនៃការជាប់ឆ្នោតឡើងវិញរបស់លោក ខណៈលោកឈានជើងចូលទៅក្នុងការប្រកួតប្រជែងឡើងវិញ ជាមួយនឹងគូប្រជែងចាស់របស់លោកកាលពីឆ្នាំ ២០២០។ លោកបាននិយាយថា ប្រសិនបើលោក Trump មិនឈរឈ្មោះ លោកមិនប្រាកដទេថាលោកនឹងឈរឈ្មោះ ដោយនិយាយថាគណបក្សប្រជាធិបតេយ្យមិនអាចឲ្យលោកTrump ឈ្នះបានទេ។ យោងតាមប្រភពដែលដឹងពីបញ្ហានេះ និយាយថា ការអត្ថាធិប្បាយដែលបានធ្វើឡើងក្នុងអំឡុងការរៃអង្គាសប្រាក់នៅផ្ទះឯកជនមួយនៅខាងក្រៅទីក្រុង បូស្តុន (Boston) បានផ្តល់ហេតុផលដ៏គួរឱ្យភ្ញាក់ផ្អើលបំផុតរហូតមកដល់បច្ចុប្បន្នសម្រាប់ការសម្រេចចិត្តចូលរួមការបោះឆ្នោតឡើងវិញរបស់លោក Biden ។ សុន្ទរកថាដែលបានធ្វើឡើងថា លោក Biden អាចមិនស្វែងរកអាណត្តិទីពីរ ទេ ប្រសិនបើលោក Trump មិនសម្រេចចិត្តឈរឈ្មោះម្តងទៀតនោះ បានធ្វើឱ្យមន្ត្រីជាន់ខ្ពស់ និងទីប្រឹក្សាយុទ្ធនាការ Biden ភ្ញាក់ផ្អើល ។ លោកប្រធានាធិបតី Biden បាននិយាយកាលពីឆ្នាំ២០២០ ថា រូបលោកកំពុង ប្រកួតប្រជែងដើម្បីស្ដារឡើងវិញនូវព្រលឹងជាតិរបស់អាមេរិក លោកបានចូលទៅក្នុងការប្រណាំងប្រជែងបន្ទាប់ពី លោកTrump បាននិយាយថានេះជាអ្វីដែលលោកបានធ្វើបន្ទាប់ពីទីក្រុងឆាឡុតស្វីល(Charlottesville) ហើយលោកចាត់ទុកអតីតប្រធានាធិបតីរូបនេះ គឺជាការគំរាមកំហែងដ៏ធំចំពោះលទ្ធិប្រជាធិបតេយ្យរបស់យើង៕

អាមេរិក និងស៊ុយអែត បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិ

2023/12/06 06:45:06 pm        113
ក្រសួងការបរទេសអាមេរិក បាននិយាយថា សហរដ្ឋអាមេរិក និងស៊ុយអែត កាលពីថ្ងៃអង្គារ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិ ខណៈដែលប្រទេសអឺរ៉ុបភាគខាងជើងនេះ ពង្រឹងសម្ព័ន្ធភាពយោធា ខណៈពេលដែល កំពុងរង់ចាំការយល់ព្រម ដើម្បីចូលរួមជាមួយអង្គការណាតូ។ក្រសួងការបរទេស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរថា៖«ស៊ុយអែត គឺជាដៃគូការពារដ៏រឹងមាំ និងមានសមត្ថភាព ដែលការពារតម្លៃរបស់អង្គការណាតូ ហើយនឹងពង្រឹងសម្ព័ន្ធភាពបន្ថែមទៀត នៅពេលដែលការចូលជាសមាជិករបស់អង្គការណាតូ ត្រូវបានបញ្ចប់»។ «សមាជិកភាពរបស់ប្រទេសស៊ុយអែត នឹងពង្រឹងការការពាររួមរបស់យើង និងពង្រឹងសមត្ថភាពរបស់យើង ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមផ្នែកសន្តិសុខ នៅក្នុងតំបន់អឺរ៉ុប-អាត្លង់ទិក»។រដ្ឋមន្ត្រីការពារជាតិស៊ុយអែត លោក ប៉ាល ចនសុន (Pal Jonson) បាននិយាយថា លោកសង្ឃឹមថា ការចូលជាសមាជិក នឹងកើតឡើង «ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន» ប៉ុន្តែនឹងមិនផ្តល់ការប៉ាន់ស្មានណាមួយឡើយ នៅពេលដែលទួរគី និងហុងគ្រី ដែលជាសមាជិកតែពីររបស់ណាតូ ដែលមិនផ្តល់ភ្លើងខៀវដល់ស៊ុយអែត នឹងបន្ថែមការគាំទ្ររបស់ពួកគេ។

អ៊ីរ៉ង់និយាយថា ខ្លួនមិនជាប់ពាក់ព័ន្ធនឹងសកម្មភាពណាមួយប្រឆាំងនឹងកងកម្លាំងយោធាអាមេរិកទេ

2023/12/06 06:38:47 pm        114
ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ ថាសនីម (Tasnim) បានរាយការណ៍កាលពីថ្ងៃអង្គារ (០៥ ធ្នូ) ថា បេសកជនអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ លោក អាមឺ សាអ៊ីត អ៊ីរ៉ាវ៉ានី (Amir Saeid Iravani) បាននិយាយថា ប្រទេសរបស់លោកមិនបានជាប់ពាក់ព័ន្ធក្នុងសកម្មភាព ឬការវាយប្រហារណាមួយប្រឆាំងនឹងកងកម្លាំងយោធាសហរដ្ឋអាមេរិកនោះទេ។ សហរដ្ឋអាមេរិកបានស្តីបន្ទោសក្រុមឧទ្ទាម ហ៊ូធី (Houthi) ដែលជាសម្ព័ន្ធមិត្តរបស់យេម៉ែន ចំពោះការវាយប្រហារជាបន្តបន្ទាប់នៅក្នុងដែនទឹកមជ្ឈិមបូព៌ា ចាប់តាំងពីសង្គ្រាមផ្ទុះឡើងរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា មក។ កងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់ ក៏បាននិងកំពុងធ្វើការវាយប្រហារសំដៅលើកងកម្លាំងអាមេរិក ក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីផងដែរ។ នៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានកាលពីថ្ងៃច័ន្ទ ទីប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក លោក ជែក ស៊ុលលីវ៉ាន (Jake Sullivan) បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន មាន «ហេតុផលគ្រប់យ៉ាងក្នុងការជឿថា ការវាយប្រហារទាំងនេះ ត្រូវបានបើកដំណើរការយ៉ាងពេញលេញដោយអ៊ីរ៉ង់ ខណៈដែលការវាយប្រហារត្រូវបានធ្វើឡើងដោយក្រុម ហ៊ូធី ក្នុងប្រទេសយេម៉ែន»។ក្នុងសប្តាហ៍នេះ នាវាពាណិជ្ជកម្មអាមេរិកចំនួន ៣គ្រឿងបានរងការវាយប្រហារនៅក្នុងដែនទឹកអន្តរជាតិនៅសមុទ្រក្រហមភាគខាងត្បូង។ ក្រុមហ៊ូធី បានទទួលស្គាល់ការបាញ់បង្ហោះយានដ្រូន និងការវាយប្រហារដោយមីស៊ីល ប្រឆាំងនឹងអ្វីដែលពួកគេបាននិយាយថា ជានាវាអ៊ីស្រាអែលពីរគ្រឿងនៅក្នុងតំបន់នោះ។អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក ណាសសឺ ខាណានី (Nasser Kanaani) ក៏បានច្រានចោលផងដែរ ថាជាការលើកឡើង «គ្មានមូលដ្ឋាន និងគ្មានការស្ថាបនា» ដោយរដ្ឋាភិបាលអង់គ្លេស ដែលបាននិយាយថា អ៊ីរ៉ង់ទទួលខុសត្រូវចំពោះការវាយប្រហារណាមួយពីក្រុមសកម្មប្រយុទ្ធ ដែលខ្លួនគាំទ្រ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កងកម្លាំងរដ្ឋាភិបាលយេម៉ែនបានរាយការណ៍ពីការប៉ះទង្គិចជាមួយក្រុមហ៊ូទីនៅទូទាំងខេត្ត Taiz
10/01/2026 05:10 PM
លោក PUTIN ៖ ទំនាក់ទំនងរុស្ស៊ី-ចិន កំពុងស្ថិតក្នុងកម្រិតខ្ពស់មិនធ្លាប់មាន
10/01/2026 05:10 PM
អ៊ីរ៉ង់បដិសេធព័ត៌មានដែលថា អាមេរិកបញ្ជាឲ្យគណៈប្រតិភូ UN ចាកចេញ បន្ទាប់ពីកិច្ចចរចាជាប់គាំង
10/01/2026 05:10 PM
ក្រសួងការងារ ជំរុញសហគ្រាស រោងចក្រនៅខេត្តព្រះសីហនុ ពង្រឹងឥរិយាបថ និង​ទំនាក់​ទំនង​ការងារ ដើម្បីលើកកម្ពស់សុខដុមនីយកម្ម និងផលិតភាព
10/01/2026 05:10 PM
ហ្វីលីពីនបញ្ជូននាវាធំបំផុត និងយន្តហោះ ដើម្បីបណ្តេញនាវាចិនចេញពីដែនទឹក ក្បែរកោះតៃវ៉ាន់
10/01/2026 05:10 PM
លោក Trump៖ កូរ៉េខាងត្បូងនឹងវិនិយោគនៅរដ្ឋ Alaska និងទីតាំងផ្សេងៗទៀតក្នុងសហរដ្ឋអាមេរិក
10/01/2026 04:10 PM
ប្រេស៊ីល និងសហរដ្ឋអាមេរិក ព្រមព្រៀងបង្កើតក្រុមការងារស្តីពីការដំឡើងពន្ធ
10/01/2026 04:10 PM
ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ
10/01/2026 04:10 PM
Politico៖ អាមេរិកមិនអញ្ជើញសម្ព័ន្ធមិត្តអឺរ៉ុបមួយចំនួនចូលរួមកិច្ចប្រជុំស្តីពីអនាគតរបស់ NATO
10/01/2026 04:10 PM
ការងារស្ថាបនា ស្តារ ថែទំា និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធជនបទ ជាការវិនិយោគដ៏ចាំបាច់របស់រាជរដ្ឋាភិបាល
10/01/2026 04:10 PM