សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

ម៉ាស៊ីនពេលវេលាអាកាសធាតុអង្គការ NASAបង្ហាញពីការផ្លាស់ប្តូរនៅលើភពផែនដី

2023/11/27 04:14:26 pm        355
របាយការណ៍របស់ទីភ្នាក់ងារវិទ្យាសាស្រ្តអាកាសធាតុអង្គការសហប្រជាជាតិ(UN) បានឲ្យដឹងថា ការកាត់បន្ថយប្រេងឥន្ធនៈហ្វូស៊ីល ការដាំដើមឈើ និងការកាត់បន្ថយការទទួលទានសាច់ គឺជាវិធានការត្រូវការនៅក្នុងទសវត្សរ៍នេះ ដើម្បីទប់ស្កាត់ការឡើងកម្តៅផែនដីដល់ ១,៥អង្សាសេពីលើសីតុណ្ហភាពមុនឧស្សាហកម្ម ។ បើទោះបីជាការព្រមានពីបម្រែបម្រួលអាកាសធាតុ ចេញដោយគណៈកម្មាធិការអន្តររដ្ឋាភិបាលស្តីពីបម្រែបម្រួលអាកាសធាតុ (IPCC) ចាប់តាំងពីឆ្នាំ ១៩៩០ក៏ដោយ ការបំភាយឧស្ម័នសកលលោក នៅតែបន្តកើនឡើងនៅក្នុងទសវត្សរ៍ចុងក្រោយនេះ ដោយឈានដល់ចំណុចខ្ពស់បំផុតនៅក្នុងប្រវត្តិសាស្រ្ត ។ យោងតាមទិន្នន័យពីសេវាកម្មបម្រែបម្រួលអាកាសធាតុសហភាពអឺរ៉ុបដែលបានចេញផ្សាយកាលពីខែកញ្ញា ឆ្នាំ ២០២៣ បានឲ្យដឹងថា រដូវក្តៅឆ្នាំ ២០២៣ គឺជារដូវក្តៅដែលមានសីតុណ្ហភាពក្តៅខ្លាំងបំផុតជាប់កំណត់ត្រា ។ រយៈពេល ៣ខែ ចាប់ពីខែមិថុនា ដល់ខែសីហា សីតុណ្ហភាពបានឡើងខ្ពស់ជាងកំណត់ត្រាលើកមុន ជាមួយនឹងសីតុណ្ហភាពជាមធ្យម ១៦,៨អង្សាសេ ពោលគឺមានសីតុណ្ហភាព ០,៦៦អង្សាសេពីលើកម្រិតធម្មតា ។ ក្រុមអ្នកជំនាញអាកាសធាតុ បាននិយាយថា គោលដៅរក្សាការឡើងកម្តៅផែនដីរយៈពេលយូរចំនួន ១,៥អង្សាសេ លែងអាចគ្រប់គ្រងបានទៀតហើយ ដោយសារតែប្រទេសនៅលើពិភពលោក ពុំបានកំណត់គោលដៅរបស់ខ្លួន បើទោះបីជាមើលឃើញរលកកម្តៅបំបែកកំណត់ត្រារយៈពេលច្រើនខែនៅលើដី និងនៅក្នុងទឹកសមុទ្រក៏ដោយ ៕

គណៈមេធាវីកម្ពុជា ចុះ MOU ជាមួយគណៈមេធាវីនៃសាធារណរដ្ឋកូរ៉េ ដើម្បីពង្រឹង​កិច្ច​សហប្រតិបត្តិការគ្នា

2023/11/26 04:34:19 am        125
ភ្នំពេញ៖ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយលោក Kim Young Hoon ប្រធានគណៈមេធាវីនៃសាធារណរដ្ឋកូរ៉េ នៅសណ្ឋាគារ Four Seasons ទីក្រុងបឹងហ្គាឡូរ៉ូ (Bengaluru) ប្រទេសឥណ្ឌា។ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ ក្នុងគោលបំណង បង្កើនកិច្ចសហប្រតិបត្តិការលើការងារចែករំលែកចំណេះដឹង បទពិសោធន៍ច្បាប់ តាមរយៈការរៀបចំកម្មវិធីបណ្តុះបណ្តាលរួមគ្នា និងការផ្លាស់ប្តូរកម្មសិក្សាមេធាវីនៅក្នុងប្រទេសទាំងពីរ។ ក្នុងឱកាសនោះដែរ ឯកឧត្តមបានសំដែងអំណរសាទរចំពោះកិច្ចសហការល្អនៃគណៈមេធាវីទាំងពីរ និងបានជម្រាបជូនសមភាគី ពីកម្មវិធីលើកកម្ពស់ ទេពកោសល្យច្បាប់ជូនមេធាវី ពិសេសមេធាវីវ័យក្មេង គម្រោងនៃការរៀបចំការប្រកួតកីឡាអន្តរជាតិពានរង្វាន់គណៈមេធាវី និងសិក្ខាសាលាអន្តរជាតិស្តីពីជំនួយផ្លូវច្បាប់និងសិទ្ធិទទួលបានយុត្តិធម៌ ដែលរៀបចំដោយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជានាពេលខាងមុខ៕

ឯកឧត្តម វង សូត ​ដឹក​នាំគណៈ​ប្រតិភូ​ជាន់​ខ្ពស់​រដ្ឋសភាកម្ពុជាចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិនៃសភាតំបន់អាស៊ី នៅ​សាធា​រណ​រដ្ឋតួកគី

2023/11/26 04:19:47 am        150
ភ្នំពេញ៖ នៅយប់ថ្ងៃសៅរ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា និងជាតំណាងដ៏ខ្ពង់ខ្ពស់​ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា ចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឆ្ពោះទៅកាន់ទីក្រុងអាន់តាលីយ៉ានៃសាធារណរដ្ឋតួកគី ដើម្បីចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិនៃសភាតំបន់អាស៊ី ហៅកាត់ថា APA ដែលរដ្ឋសភាជាតិនៃសាធារណរដ្ឋតួកគីធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ ឯកឧត្តម នូម៉ាន គូទូមូស (Prof. Dr. Numan Kurtulmuş) ប្រធានរដ្ឋសភាជាតិនៃសាធារណរដ្ឋតួកគី និងជាប្រធាន APA។នៅក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំនេះ ឯកឧត្តមអនុប្រធានទី២រដ្ឋសភា ក៏គ្រោងដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ​ ឯកឧត្តម នូម៉ាន គូទូមូស ប្រធានរដ្ឋសភានៃសាធារណរដ្ឋតួកគី និងគណៈប្រតិភូសភាមកពីប្រទេសមួយចំនួនទៀតផងដែរ។សូមជម្រាបថា ក្រុមប្រឹក្សាប្រតិបត្តិនៃសភាតំបន់អាស៊ី មានប្រតិភូសភាមកពីប្រទេសសមាជិកដែលត្រូវប្រជុំយ៉ាងហោចណាស់២ដងក្នុង១ឆ្នាំ៖ ម្តងប្រជុំភ្លាមៗ មុនពេលកិច្ចប្រជុំពេញអង្គ និងម្តងទៀតជាធម្មតា ប្រហែលបីខែមុនកិច្ចប្រជុំពេញអង្គ។ក្នុងឆ្នាំ២០២៣ កិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិនៃសភាតំបន់អាស៊ី ត្រូវបានធ្វើជាម្ចាស់ផ្ទះដោយរដ្ឋសភាជាតិនៃប្រទេសតួកគី។ ពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិសភាតំបន់អាស៊ី ប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានការចូលរួមថ្លែងសុន្ទរកថាបើពីឯកឧត្តម នូម៉ាន គូទូមូស ប្រធាន APA។កិច្ចប្រជុំខាងលើ មានការចូលរួមពីប្រធានសភា អនុប្រធាន និងសមាជិកសភា នៃបណ្តាសភាជាសមាជិក APA ដើម្បីពិនិត្យពិភាក្សា និងអនុម័តលើរបៀបវារៈសម្រាប់មហាសន្និបាតលើទី១៤ ដែលត្រូវសភានៃសាធារណរដ្ឋអាស៊ែបៃហ្សង់ធ្វើជាម្ចាស់ផ្ទះ ក្នុងឆ្នាំ២០២៤៕

អបអរសាទរ! កម្ពុជាត្រូវបានអនុសញ្ញាអូតាវ៉ាបោះឆ្នោតជ្រើសតាំងជាប្រធាន និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញ លើកទី៥ ឆ្នាំ២០២៤

2023/11/25 04:11:12 pm        271
ភ្នំពេញ៖ អបអរសាទរកម្ពុជា ត្រូវបានអង្គសន្និសីទរដ្ឋភាគីលើកទី២១ នៃ​អនុសញ្ញា​ស្តីពី​ការ​ហាម​ការ​ប្រើប្រាស់​មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បោះឆ្នោតជ្រើសតាំងជាប្រធាន និងជាម្ចាស់​ផ្ទះរៀប​ចំ​កិច្ច​ប្រជុំ​ត្រួត​ពិនិត្យ​ឡើង​លើកទី៥ ឆ្នាំ ២០២៤ ដែលកម្ពុជាប្រសិទ្ធនាមជា «កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន»។កិច្ច​ប្រជុំត្រួតពិនិត្យឡើងវិញនៃអនុសញ្ញាអូតាវ៉ាត្រូវបានប្រព្រឹត្តទៅជារៀងរាល់៥ឆ្នាំម្តងហើយ  កម្ពុជា គឺ ជាប្រទេសទី៥ នៅលើសកលលោក និងជាប្រទេសដំបូងគេបង្អស់ ក្នុងតំបន់អាស៊ី ដែល​ធ្វើជាប្រធាន និងជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំនេះ។ កិច្ចប្រជុំលើកទី១ធ្វើនៅប្រទេសកេនយ៉ា​ឆ្នាំ២០០៤ លើកទី២ នៅប្រទេសកូឡុំប៊ី ឆ្នាំ២០០៩ លើកទី៣ នៅប្រទេសម៉ូសំប៊ិក ឆ្នាំ២០១៤ លើកទី៤ នៅប្រទេសន័រវែស ឆ្នាំ២០១៩ និងលើកទី៥ នៅប្រទេសកម្ពុជា ឆ្នាំ២០២៤ ខាងមុខ។ក្នុងនាមជាប្រធាន និងម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំ កម្ពុជាបានជ្រើសយកទឹកដីខេត្តសៀមរាប សម្រាប់ ការរៀបចំ និងមានការចូលរួមពីរដ្ឋសមាជិក ចំនួន ១៦៤ ប្រទេស និងរដ្ឋអង្កេតការណ៍ផ្សេងៗ ព្រមទាំងអង្គការ-ស្ថាប័នពិភពលោកជាច្រើនទៀត។ កិច្ចប្រជុំកំពូលសៀមរាប-អង្គរ គឺជាវេទិកា​ដែល​កម្ពុជានឹងបញ្ជាក់ជូន សហគមន៍អន្តរជាតិ ពីការប្តេជ្ញាចិត្ត ចំពោះការបោស​សម្អាត​មីន​ប្រឆាំង​មនុស្សឱ្យអស់ និងពិនិត្យ មើលលើ វឌ្ឍនភាពនៃការអនុត្តផែនការសកម្មភាពកន្លង មក ។ កម្ពុជាគ្រោងនឹងដាក់ចេញនូវការងារអាទិភាពចំនួន ៣រួមមាន៖១. ជំរុញសកលភាវូបនីយកម្មនៃអនុសញ្ញា៖ ជំរុញ ប្រទេសមិនមែនរដ្ឋភាគីឱ្យចូលរួមជារដ្ឋភាគី ឬចូលរួមកិច្ចប្រជុំ ឬអនុវត្តទិដ្ឋភាពនានានៃអនុសញ្ញា២. ពង្រឹងការអនុវត្តមាត្រា៥នៃអនុសញ្ញា៖ បោសសម្អាតមីនប្រឆាំងមនុស្ស និង៣. ជួយជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមជាងនេះទៅទៀតកម្ពុជានឹងរៀបចំឱ្យមានជាសេចក្តី ថ្លែងការណ៍ស្តីពី ផែនការសកម្មភាព ៥ ឆ្នាំបន្ត សម្រាប់រដ្ឋសមាជិក និងភាគីពាក់ព័ន្ធទាំងអស់យកទៅអនុវត្តន៍ ដោយមានឈ្មោះថា “សេចក្តី ថ្លែង ការ ណ៍ សៀមរាប -អង្គរ_ Siem Reap – Angkor Declaration or Siem Reap – Angkor Action Plan" ដែលនឹងត្រូវប្រើប្រាស់ក្នុងឯកសារប្រវត្តិសាស្ត្ររបស់អង្គការសហប្រជាតិ ។ក្នុងឱកាសនេះ ខ្ញុំសូមកោតសរសើរជូនចំពោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ថ្នាក់ដឹកនាំមន្រ្តី បុគ្គលិក អាជ្ញាធរមីន ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករ ជាតិ-អន្តរជាតិ សហគមន៍ សកម្មភាពមីន និងគ្រប់ភាគីពាក់ព័ន្ធ​ សម្រាប់កិច្ចខិតខំប្រឹងប្រែង និងចូលរួមចំណែកជំរុញឱ្យប្រទេស និងប្រជាជនកម្ពុជារួចចាកផុតពីទុក្ខវេទនា​ដោយសារ​មីន​ប្រឆាំង​មនុស្សដែលជាមរតកសង្រ្គាមដ៏រ៉ាំរ៉ៃនៅកម្ពុជា ។ ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះរដ្ឋជាសមាជិក នៃអនុសញ្ញាអូតាវ៉ា និងសហគមន៍អន្តរជាតិ ដែលតែងតែផ្តល់ការគាំទ្រ និងវាយតម្លៃខ្ពស់ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងកិច្ចការ សកម្មភាពមីនក៏ដូចជាបានផ្តល់សេចក្តីទុកចិត្តជ្រើសតាំងកម្ពុជាធ្វើជាប្រធាន និងម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលដ៏មានសារសំខាន់នេះ ។   សូមជម្រាបថា អនុសញ្ញាអូតាវ៉ា ឬហៅបានថាអនុសញ្ញាស្តីពីការហាម ការប្រើប្រាស់មីនប្រឆាំង​មនុស្ស ឬហៅពេញថា អនុសញ្ញាស្តីពីការហាមការប្រើប្រាស់ ការរក្សាទុក ការផលិត និង​ការ​ផ្ទេរ​គ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីន ។ អនុសញ្ញានេះ គឺជាអនុសញ្ញា របស់ អង្គការ សហប្រជាជាតិ និង ជា ការឆ្លើយតបគ្រប់ជ្រុងជ្រោយរបស់សហគមន៍អន្តរជាតិ ចំពោះ​បញ្ហា​មនុស្ស​ធម៌ ដែលបង្កឡើងដោយមីនប្រឆាំងមនុស្ស ដែលជាអាវុធ បង្កផលអាក្រក់ដ៏ធ្ងន់ធ្ងរ ទោះបីជាជម្លោះប្រដាប់អាវុធបានបញ្ចប់ទៅជាច្រើនទសវត្សរ៍ក៏ដោយ៕

ហុងគ្រី ប្រឆាំងនឹងការដាក់បញ្ចូលអ៊ុយក្រែន ក្នុងសហភាពអឺរ៉ុបក្នុងអំឡុងពេលសង្គ្រាម

2023/11/24 08:33:07 pm        471
រដ្ឋមន្ត្រីការបរទេសហុងគ្រី នៅទីស្នាក់ការអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក បាននិយាយថា ប្រទេសហុងគ្រីគឺប្រឆាំងនឹងការដាក់បញ្ចូលអ៊ុយក្រែន ទៅក្នុងសហភាពអឺរ៉ុប ក្នុងអំឡុងពេលសង្រ្គាមព្រោះវាជាពេលវេលាដ៏សាកសមសម្រាប់រុស្ស៊ី និងអ៊ុយក្រែន ក្នុងការចរចាសន្តិភាព។នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយទូរទស្សន៍កណ្តាលចិន (CCTV) រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី លោក ភីធឺ ហ្ស៊ីចចាតូ (Peter Szijjarto) បាននិយាយថា ការយកចិត្តទុកដាក់ជាសកលលើជម្លោះរុស្ស៊ី និងអ៊ុយក្រែន បានផ្លាស់ប្តូរដោយសារតែសង្គ្រាមនៅតំបន់ហ្កាហ្សា ស្ទ្រីប ហើយឥឡូវនេះគឺជាពេលវេលាដ៏ល្អឥតខ្ចោះសម្រាប់ ភាគីទាំងពីរក្នុងការធ្វើការចរចាសន្តិភាពដើម្បីការពារកុំឲ្យមានអ្នករងគ្រោះ និងការបំផ្លិចបំផ្លាញបន្ថែមទៀត។លោក ហ្ស៊ីចចាតូ បានបន្ថែមថា មានទស្សនៈផ្សេងគ្នាជាច្រើននៅក្នុងរដ្ឋាភិបាលហុងគ្រី នៅពេលនិយាយអំពីសមាជិកភាពសហភាពអឺរ៉ុបរបស់អ៊ុយក្រែន តែទោះជាយ៉ាងណាក៏ដោយ ការដាក់បញ្ចូលភាគីមួយនៃសង្រ្គាម នឹងបង្កើនភាពតានតឹងបន្ថែមទៀត ហើយនាំសហភាពអឺរ៉ុបចូលទៅក្នុងសង្រ្គាមកាន់តែខ្លាំង ហើយប្រទេសមួយ ដែលកំពុងមានសង្រ្គាម មានភាពមិនច្បាស់លាស់ និងបញ្ហាជាច្រើនដែលមិនអាចដោះស្រាយបាន៕

លោក Netanyahu ចោទអង្គការសហប្រជាជាតិថា យឺតយ៉ាវក្នុងការផ្តល់ជំនួយសង្គ្រោះដល់ជនភៀសខ្លួននៅហ្កាហ្សា

2023/11/24 08:30:04 pm        432
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានចោទប្រកាន់អង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍ថា មានភាពយឺតយ៉ាវក្នុងការចូលរួមក្នុងវិបត្តិមនុស្សធម៌ដែលកំពុងកើនឡើងនៅក្នុងតំបន់ហ្កាហ្សា ដោយបាននិយាយថា បុគ្គលិកផ្តល់ជំនួយបន្ទាន់របស់អង្គការសហប្រជាជាតិ ពុំបានចូលទៅក្នុង «តំបន់សុវត្ថិភាព» ដែលបានរៀបចំសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននោះទេ។លោក Netanyahu បាននិយាយនៅក្នុងអំឡុងពេលជំនួបជាមួយនាយករដ្ឋមន្រ្តីអេស្ប៉ាញ លោក Pedro Sanchez និងនាយករដ្ឋមន្ត្រីបែលហ្ស៊ិក លោក Alexander De Croo នៅទីក្រុងហ្សេរុយសាឡឹមថា អ៊ីស្រាអែលកំពុងធ្វើអ្វីៗគ្រប់យ៉ាងនៅក្នុងអំណាចរបស់ខ្លួន ដើម្បីបញ្ចៀសការបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល ខណៈក្រុមហាម៉ាស់ កំពុងធ្វើប្រតិបត្តិការពីខាងក្នុងទីតាំងជនស៊ីវិល និងអង្គការសហប្រជាជាតិ ដោយប្រើប្រាស់ប្រជាជនជាខែលការពារខ្លួន។ យោធាអ៊ីស្រាអែល បាននិយាយថា ខ្លួនបានបង្ហាញភស្តុតាងថា មន្ទីរពេទ្យ Al Shifa នៅតំបន់ហ្កាហ្សា ត្រូវបានប្រើជាមជ្ឈមណ្ឌលទីបញ្ជាការ និងជាមជ្ឈមណ្ឌលគ្រប់គ្រងសម្រាប់ចលនាឥស្លាមនិយមហាម៉ាស។

មេដឹកនាំកូរ៉េខាងជើងនិយាយថា ការបាញ់បង្ហោះផ្កាយរណប គឺជាការអនុវត្តន៍សិទ្ធិស្វ័យការពារ

2023/11/24 07:42:32 pm        315
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បាននិយាយថា ការបាញ់បង្ហោះផ្កាយរណបចារកម្មកាលពីពេលថ្មីៗរបស់ប្រទេស គឺជាការអនុវត្តសិទ្ធិស្វ័យការពាររបស់ខ្លួន ខណៈទីក្រុងព្យុងយ៉ាងបានរៀបចំព្រឹត្តិការណ៍នេះដើម្បីបង្ហាញថា ខ្លួនអាចវាយប្រហារគ្រប់ទីកន្លែងលើពិភពលោក។ កូរ៉េខាងជើងបាននិយាយថា ខ្លួនបានដាក់ផ្កាយរណបចារកម្មដំបូងនៅក្នុងគន្លងតារាវិថី ធ្វើឲ្យមានការថ្កោលទោសពីអន្តរជាតិចំពោះការរំលោភលើសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ដែលរារាំងការប្រើប្រាស់បច្ចេកវិទ្យារបស់ប្រទេសនេះក្នុងការអនុវត្តកម្មវិធីមីស៊ីលបាលីស្ទីក។ ទីភ្នាក់ងារសារព័ត៌មាន KCNA បានរាយការណ៍ថា លោក Kim បានធ្វើទស្សនកិច្ចនៅរដ្ឋបាលបច្ចេកវិទ្យាអវកាសជាតិ ដើម្បីសាទរអ្នកវិទ្យាសាស្ត្រ និងអ្នកបច្ចេកទេសអវកាស និងបាននិយាយថា ការបាញ់បង្ហោះផ្កាយរណបកាលពីថ្ងៃអង្គារគឺជា «ការចាប់ផ្តើមព្រឹត្តិការណ៍» ក្នុងការប្រឈមមុខ «វិធានការដ៏គ្រោះថ្នាក់ និងការឈ្លានពាន» របស់កងកម្លាំងបង្កអរិភាព។លោក Kim និយាយថា ការមានផ្កាយរណបឈ្លបយកការណ៍ គឺជាការអនុវត្តពេញលេញនៃសិទ្ធិស្វ័យការពារ ដែលកងកម្លាំងប្រដាប់អាវុធកូរ៉េខាងជើង មិនអាចសុខចិត្តចុះចាញ់ ឬបញ្ឈប់ឡើយ ទោះបីស្ថិតក្នុងឱកាសណាក៏ដោយ។ប្រទេសកូរ៉េខាងជើង បានរៀបចំពិធីអបអរការបាញ់បង្ហោះផ្កាយរណបកាលពីថ្ងៃព្រហស្បតិ៍ ដែលនាយករដ្ឋមន្ត្រីលោក Kim Tok Hun បាននិយាយថាផ្កាយរណបនឹងអភិវឌ្ឍយោធាកូរ៉េខាងជើងទៅជា «កងទ័ពល្អបំផុតរបស់ពិភពលោក ដែលមានសមត្ថភាពវាយប្រហារពិភពលោកទាំងមូល»។មន្ត្រីកូរ៉េខាងត្បូងបាននិយាយថា ការបាញ់បង្ហោះចុងក្រោយនេះ ទំនងជាមានជំនួយបច្ចេកទេសពីប្រទេសរុស្ស៊ី ក្រោមភាពជាដៃគូកំពុងរីកចម្រើន ដែលបានមើលឃើញថា ទីក្រុងព្យុងយ៉ាងផ្គត់ផ្គង់ទៅឲ្យប្រទេសរុស្ស៊ីនូវគ្រាប់កាំភ្លើងធំរាប់លានគ្រាប់។

ការពិភាក្សារវាងបក្សប្រឆាំងកោះតៃវ៉ាន់ លើសំណើបេក្ខជនមេដឹកនាំ ធ្លាក់ក្នុងភាពតានតឹង បន្ទាប់ពីប៉ះទង្គិចពាក្យសម្ដី

2023/11/24 07:39:23 pm        176
ការពិភាក្សារវាងគណបក្សប្រឆាំងសំខាន់ពីររបស់កោះតៃវ៉ាន់ ស្តីពីការបង្កើតសំណើបេក្ខជនមេដឹកនាំរួមគ្នាមួយ បានធ្លាក់ក្នុងភាពតានតឹងយ៉ាងខ្លាំងកាលពីថ្ងៃព្រហស្បតិ៍ (២៣ វិច្ឆិកា) បន្ទាប់ពីការប៉ះទង្គិចពាក្យសម្ដីដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ ដែលក្នុងនោះបណ្ដាមេដឹកនាំគណបក្ស បានឈ្លោះប្រកែកគ្នានិងបង្ហាញពីការសន្ទនាឯកជនដ៏រសើប។គណបក្សប្រឆាំងគូមីនតាំង (KMT) និងគណបក្សប្រជាជនតៃវ៉ាន់ (TPP) ដែលបក្សទាំងពីរកំពុងធ្វើយុទ្ធនាការដើម្បីបង្កើតទំនាក់ទំនងកាន់តែប្រសើរឡើងជាមួយប្រទេសចិន កាលពីមុនបានយល់ព្រមធ្វើការជាមួយគ្នាប្រឆាំងនឹងគណបក្សប្រជាធិបតេយ្យ (DPP) ដែលកំពុងកាន់អំណាច ប៉ុន្តែមិនមានការរីកចម្រើនលើផែនការសម្រាប់ការរួបរួមលើសំណើបេក្ខជនមេដឹកនាំទេ។នៅក្នុងគ្រាដ៏គួរឱ្យភ្ញាក់ផ្អើលបំផុតមួយតាមការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍នៃកិច្ចពិភាក្សា បេក្ខជនមេដឹកនាំនៃបក្សគូមីនតាំង លោក ហួរ យុអ៊ីស (Hou Yu-ih) បានអានសារឯកជនមួយពីបេក្ខជនរបស់បក្សប្រជាជនតៃវ៉ាន់ លោក កូ វ៉ិនជេ (Ko Wen-je) ដែលក្នុងនោះលោក កូ បាននិយាយថា លោក ធឺរី ហ្គូវ (Terry Gou) ដែលជាអ្នកនយោបាយឯករាជ្យ ប៉ុន្តែមិនបានចុះឈ្មោះបេក្ខភាពមេដឹកនាំ ត្រូវតែស្វែងរកហេតុផលមួយដើម្បីបោះបង់ការប្រជែងតំណែងមេដឹកនាំកោះតៃវ៉ាន់។ ការប៉ះទង្គិចដ៏តានតឹងនេះបានកើតឡើងតិចជាងមួយថ្ងៃ មុនពេលដែលបក្សប្រឆាំងមួយនេះត្រូវចុះឈ្មោះបេក្ខជនមេដឹកនាំរបស់ខ្លួនជាមួយគណៈកម្មការរៀបចំការបោះឆ្នោតមុនការបោះឆ្នោតថ្ងៃទី ១៣ ខែមករា ដែលកំពុងកើតឡើងនៅពេលដែលប្រទេសចិន បង្កើនសម្ពាធយោធារបស់ខ្លួនដើម្បីព្យាយាម និងបង្ខំកោះនេះឱ្យទទួលយកការទាមទារសិទ្ធអធិបតេយ្យភាពរបស់ទីក្រុងប៉េកាំង៕

យានចម្លងដំណាក់កាលនៃការបាញ់បង្ហោះផ្កាយរណបរបស់កូរ៉េខាងជើង បានផ្ទុះ

2023/11/24 05:40:51 pm        185
យានចម្លងដំណាក់កាលមួយក្នុងចំណោមយានដំណាក់កាលផ្សេងទៀតនៃការបាញ់បង្ហោះផ្កាយរណបរបស់កូរ៉េខាងជើង បានផ្ទុះបន្ទាប់ពីការបំបែកខ្លួនកាលពីថ្ងៃអង្គារ នេះបើតាមវីដេអូដែលថតបានដោយក្រុមសង្កេតការណ៍តារាសាស្ត្រកូរ៉េខាងត្បូង បានបង្ហាញនៅក្នុងអ្វីដែលក្រុមអ្នកវិភាគមួយចំនួនបាននិយាយថា អាចជាការបំផ្លិចបំផ្លាញដោយចេតនាដើម្បីការពារការស្ដារឡើងវិញ។ ប្រទេសកូរ៉េខាងជើងបានបាញ់បង្ហោះផ្កាយរណបចារកម្មដំបូងរបស់ខ្លួនទៅកាន់គន្លងតារាវិថីកាលពីថ្ងៃអង្គារ បន្ទាប់ពីការប៉ុនប៉ងចំនួនពីរលើកកាលពីមុនក្នុងឆ្នាំនេះ បានបរាជ័យដោយយានទាំងនោះបានធ្លាក់ក្នុងអំឡុងពេលហោះហើរ។វីដេអូនេះត្រូវបានថតដោយកាមេរ៉ាដែលសាកលវិទ្យាល័យ យ៉ុនសៃ (Yonsei) របស់កូរ៉េខាងត្បូង ប្រើសម្រាប់មើលអាចម៍ផ្កាយ។ ក្រុមអ្នកវិភាគបាននិយាយថា វាបង្ហាញពីរ៉ូកែតឈ្មោះ ចុលលីម៉ា-១ (Chollima-1) ហោះកាត់មេឃ ហើយយានដំណាក់កាលមួយបានបំបែកខ្លួន។ បន្ទាប់មក យានដំណាក់កាលជាន់ក្រោមបានធ្លាក់ទៅឆ្ងាយមួយសន្ទុះ មុនពេលផ្ទុះឡើងមួយរំពេច និងបែកជាកំទេចកំទី។លោក ម៉ាកូ ឡាងប្រូក (Marco Langbroek) អ្នកជំនាញផ្កាយរណបនៅសកលវិទ្យាល័យសាកលវិទ្យាល័យបច្ចេកវិទ្យាក្នុងប្រទេសហូឡង់ ដែលហ្វ (Delft) បាននិយាយ គេមិនអាចប្រាប់ឱ្យប្រាកដបានទេថា តើការផ្ទុះនោះជាចេតនា ឬជាឧបទ្ទវហេតុ ប៉ុន្តែកូរ៉េខាងជើងបាននិយាយថា ខ្លួនបានប្រើយន្តការបំផ្លិចបំផ្លាញដោយខ្លួនឯង អំឡុងពេលការបាញ់បង្ហោះចុងក្រោយរបស់ខ្លួនកាលពីខែសីហា ជាវិធានការសុវត្ថិភាព បន្ទាប់ពីយាននោះបានបរាជ័យ។ក្រសួងការពារជាតិកូរ៉េខាងត្បូង បានប្រាប់សភាកាលពីថ្ងៃព្រហស្បតិ៍ (២៣ វិច្ឆិកា) ថា យោធាកូរ៉េខាងត្បូងកំពុងស្វែងរក និងស្រង់យកកំទេចកំទីពីរ៉ូកែតដែលបានផ្ទុះនោះ។ ក្រុមអ្នកជំនាញបាននិយាយថា ការយកមកវិញនូវផ្នែកនៃយានដែលផ្ទុះនេះ អាចផ្តល់នូវការស៊ើបការណ៍ដ៏មានតម្លៃលើសមត្ថភាព និងសមាសធាតុរបស់វា ខណៈកូរ៉េខាងត្បូង បានចោទប្រកាន់រុស្ស៊ី ថាបានផ្តល់ជំនួយបច្ចេកទេសដល់កូរ៉េខាងជើង សម្រាប់ការបាញ់បង្ហោះចុងក្រោយនេះ៕

លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) នៅតាមបណ្ដាខេត្ត ប្រកាសជាផ្លូវការហើយ

2023/11/24 04:01:18 pm        3121
ក្រសួងអបរំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានប្រកាស​លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅតាមបណ្ដាជាផ្លូវការហើយ។-មណ្ឌលខេត្តមណ្ឌលគិរី៖ https://web.facebook.com/moeys.gov.kh/posts/739329704887122-មណ្ឌលខេត្តស្ទឹងត្រែង៖ https://web.facebook.com/moeys.gov.kh/posts/739363421550417-មណ្ឌលខេត្តកោះកុង៖ https://www.facebook.com/moeys.gov.kh/posts/739374064882686-មណ្ឌលខេត្តរតនគិរី៖ https://web.facebook.com/moeys.gov.kh/posts/739746528178773-មណ្ឌលខេត្តក្រចេះ៖ https://www.facebook.com/moeys.gov.kh/posts/739757791510980-មណ្ឌលខេត្តកែប៖ https://www.facebook.com/moeys.gov.kh/posts/739278254892267-មណ្ឌលខេត្តកំពង់ចាម៖ https://www.facebook.com/moeys.gov.kh/posts/739841001502659-មណ្ឌលខេត្តឧត្ដរមានជ័យ៖ https://www.facebook.com/moeys.gov.kh/posts/739712934848799-មណ្ឌលខេត្តព្រះវិហារ៖ https://www.facebook.com/moeys.gov.kh/posts/739726018180824-មណ្ឌលខេត្តប៉ៃលិន៖ https://web.facebook.com/moeys.gov.kh/posts/739368828216543-មណ្ឌលខេត្តព្រះសីហនុ៖ https://www.facebook.com/moeys.gov.kh/posts/739751238178302-មណ្ឌលខេត្តសៀមរាប៖ https://web.facebook.com/moeys.gov.kh/posts/740016994818393-មណ្ឌលខេត្តពោធិ៍សាត់៖​ https://web.facebook.com/moeys.gov.kh/posts/740017284818364-មណ្ឌលខេត្តស្វាយរៀង៖​ https://www.facebook.com/moeys.gov.kh/posts/740024721484287-មណ្ឌលខេត្តតាកែវ៖ https://web.facebook.com/moeys.gov.kh/posts/740050514815041-មណ្ឌលខេត្តកំពង់ឆ្នាំង៖ https://web.facebook.com/moeys.gov.kh/posts/740051194814973-មណ្ឌលខេត្តកំពង់ស្ពឺ៖ https://web.facebook.com/moeys.gov.kh/posts/740067674813325-មណ្ឌលខេត្តបាត់ដំបង៖ https://web.facebook.com/moeys.gov.kh/posts/740085918144834-មណ្ឌលខេត្តកំពត៖ https://web.facebook.com/moeys.gov.kh/posts/740086174811475-មណ្ឌលខេត្តកំពង់ធំ៖ https://web.facebook.com/moeys.gov.kh/posts/740097524810340-មណ្ឌលខេត្តព្រៃវែង៖ https://web.facebook.com/moeys.gov.kh/posts/740104568142969-មណ្ឌលខេត្តត្បូងឃ្មុំ៖ https://web.facebook.com/moeys.gov.kh/posts/740105048142921-មណ្ឌលខេត្តបន្ទាយមានជ័យ៖ https://web.facebook.com/moeys.gov.kh/posts/740115944808498 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងឧស្សាហកម្មបង្កើតនូវឱកាសថ្មី សម្រាប់ការពង្រីកខ្លួនរបស់សហគ្រាសក្នុងតំបន់
10/01/2026 08:10 PM
ហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star​ Championship
10/01/2026 07:10 PM
ប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
10/01/2026 07:10 PM
រដ្ឋបាលខណ្ឌដូនពេញបានបំពាក់ គ្រឿងឥស្សរិយយសមេដាយការងារនិងប័ណ្ណសរសើរ ដល់មន្រ្តីរាជការរដ្ឋបាលខណ្ឌ
10/01/2026 07:10 PM
ម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី យាងដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ
10/01/2026 07:10 PM
លោក Trump ចាប់​ផ្ដើម​​យុទ្ធនាការឃោសនាបោះឆ្នោត ខណៈបក្សសាធារណរដ្ឋប្រឈម​ការប្រកួតប្រជែងតឹង​តែង​
10/01/2026 06:10 PM
ប្រធានាធិបតី​ឥណ្ឌូនេស៊ី តែងតាំងរដ្ឋមន្ត្រីការបរទេស និងឧស្សាហកម្មថ្មី ជា​ការ​រុះ​រើ​គណៈរដ្ឋមន្ត្រីដ៏​ធំ
10/01/2026 06:10 PM
លីបង់ពឹងផ្អែកលើការបណ្តុះបណ្តាល AI ទ្រង់ទ្រាយធំ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ
10/01/2026 06:10 PM
ខ្មាន់កាំភ្លើងសម្លាប់មនុស្ស ៧នាក់ លើរថយន្តតូរីសនៅតំបន់ភាគខាងលិចប្រទេសស៊ីរី
10/01/2026 06:10 PM
សត្វដំរីព្រៃចំនួនពីរក្បាលត្រូវបានជួយសង្រ្គោះ ក្រោយធ្លាក់ចូលស្រះទឹកមួយកន្លែង ស្រុកអូររាំង ខេត្តមណ្ឌលគិរី
10/01/2026 06:10 PM