សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

លោក ប្រធានាធិបតីហ្វីលីពីន ម៉ាកូស ថ្លែងថា មីយ៉ាន់ម៉ា ជាបញ្ហាស្មុគស្មាញសម្រាប់អាស៊ាន

2023/11/20 06:49:56 pm        133
លោកប្រធានាធិបតីហ្វីលីពីន ហ្វឺឌីណាន ម៉ាកូស (Ferdinand Marcos) បាននិយាយថា ជម្លោះនៅក្នុងសហភាពមីយ៉ាន់ម៉ា ដែលគ្រប់គ្រងដោយយោធា គឺជាបញ្ហាដ៏លំបាកមួយសម្រាប់ អាស៊ាន របស់ប្លុកអាស៊ីអាគ្នេយ៍ ត្រូវដោះស្រាយ ជាមួយនឹងវឌ្ឍនភាពតិចតួច ឆ្ពោះទៅរកដំណោះស្រាយ ខណៈការប្រយុទ្ធគ្នាកាន់តែខ្លាំងក្នុងពេលថ្មីៗនេះ ។ ថ្លែងក្នុងវេទិកាមួយក្នុងរដ្ឋហាវ៉ៃ ដែលផ្សាយផ្ទាល់នៅប្រទេសហ្វីលីពីន នៅថ្ងៃចន្ទ ២០ វិច្ឆិកា លោក Marcos បាននិយាយថា មានការប្តេជ្ញាចិត្តពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ប៉ុន្តែបញ្ហាមានភាពស្មុគស្មាញ រួមទាំងផលប៉ះពាល់មនុស្សធម៌ផងដែរ។ អង្គការសហប្រជាជាតិនិយាយថា មនុស្សជាងមួយលាននាក់ត្រូវបានភៀសខ្លួនចេញពីលំនៅឋាននៅចាប់តាំងពីយោធាមីយ៉ាន់ម៉ាបានធ្វើរដ្ឋប្រហារក្នុងឆ្នាំ ២០២១ ដោយបានទាញទម្លាក់លទ្ធិប្រជាធិបតេយ្យ រយៈពេលមួយទសវត្សរ៍ ហើយបានរុញឲ្យប្រទេសនេះធ្លាក់ចូលក្នុងជម្លោះ និងការបំផ្លាញសេដ្ឋកិច្ច។ លោក Marcos បាននិយាយថា មានកម្លាំងរុញច្រានយ៉ាងខ្លាំងសម្រាប់អាស៊ានក្នុងការដោះស្រាយបញ្ហានេះ។ ប៉ុន្តែជាបញ្ហាដ៏លំបាកបំផុត។ការបង្ក្រាបក្រោយរដ្ឋប្រហាររបស់របបយោធាលើក្រុមអ្នកប្រឆាំងបានបង្កើតឱ្យមានចលនាតស៊ូដែលបាននិងកំពុងកើនឡើងយ៉ាងខ្លាំង។ អាស៊ានបានហាមប្រាមបណ្ដាមេទ័ពជាន់ខ្ពស់របស់សហភាពមីយ៉ាន់ម៉ា មិនឲ្យចូលរួមកិច្ចប្រជុំរបស់ខ្លួនរហូតដល់ ពួកគេបង្ហាញការប្តេជ្ញាចិត្តចំពោះផែនទីបង្ហាញផ្លូវសន្តិភាពរយៈពេលពីរឆ្នាំរបស់ប្លុកនេះ ៕

កិច្ចប្រជុំ APEC ទើបតែបញ្ចប់ កោះតៃវ៉ាន់រាយការណ៍ពីសកម្មភាពយោធាចិនជាថ្មី

2023/11/20 06:47:13 pm        127
កោះតៃវ៉ាន់បានរាយការណ៍ជាថ្មីនូវសកម្មភាពយោធារបស់ចិន នៅជុំវិញកោះនេះកាលពីថ្ងៃអាទិត្យ (១៩ វិច្ឆិកា) ដោយនិយាយថាមានយន្តហោះចំនួន ៩គ្រឿង ឆ្លងកាត់ខ្សែបន្ទាត់មេដ្យានដ៏រសើបនៃច្រកសមុទ្រកោះតៃវ៉ាន់ ហើយនាវាចម្បាំងជាច្រើនគ្រឿងកំពុងអនុវត្ត «ការល្បាតត្រៀមប្រយុទ្ធ»។កោះគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ តៃវ៉ាន់ ដែលចិនអះអាងសិទ្ធថាជាទឹកដីរបស់ខ្លួន បានត្អូញត្អែរសម្រាប់រយៈពេលបួនឆ្នាំចុងក្រោយនៃការល្បាត និងសមយុទ្ធយោធារបស់ចិន ជាទៀងទាត់នៅជិតកោះនេះ ខណៈដែលទីក្រុងប៉េកាំងព្យាយាមដាក់សម្ពាធលើទីក្រុងតៃប៉ិ លើការទាមទារអធិបតេយ្យភាពរបស់ខ្លួន។ដោយប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) នៅទីក្រុង សាន់ហ្រ្វាន់ស៊ីហ្កូ របស់សហរដ្ឋអាមេរិក កាលពីសប្តាហ៍មុនសម្រាប់កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ជាទីដែលលោកបានជួបជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) ទំហំនៃសកម្មភាពយោធានៅជុំវិញកោះតៃវ៉ាន់បានថយចុះ។ប៉ុន្តែអាជ្ញាធរការពារជាតិរបស់កោះតៃវ៉ាន់បានរាយការណ៍ថា ចាប់ពីព្រឹកថ្ងៃអាទិត្យមក ខ្លួនបានរកឃើញយន្តហោះចិនចំនួន ៩គ្រឿង ឆ្លងកាត់ខ្សែបន្ទាត់មេដ្យានរបស់ច្រកសមុទ្រកោះតៃវ៉ាន់ ដែលពីមុនធ្លាប់ធ្វើជារបាំងមិនផ្លូវការរវាងភាគីទាំងពីរ និងឥឡូវនេះមានយន្តហោះចិន ហោះហើរតាមនោះជាប្រចាំ៕

អាហ្សង់ទីន រកឃើញអ្នកឈ្នះការបោះឆ្នោតប្រធានាធិបតីថ្មីរបស់ខ្លួន

2023/11/20 06:43:18 pm        123
ប្រទេសអាហ្សង់ទីន បានបោះឆ្នោតជ្រើសរើសអ្នកនយោបាយសេរីស្តាំនិយម លោក ហាវីយេ មីឡៃ (Javier Milei) ជាប្រធានាធិបតីថ្មីរបស់ខ្លួនកាលពីថ្ងៃអាទិត្យ (១៩ វិច្ឆិកា) ដោយពឹងផ្អែកលើអ្នកនយោបាយទស្សនៈជ្រុលនិយមដើម្បីជួសជុលសេដ្ឋកិច្ចដែលវាយប្រហារដោយអតិផរណាចំនួនបីខ្ទង់ និងវិបត្តិសេដ្ឋកិច្ចដែលកំពុងកើនឡើង ព្រមទាំងកំណើននៃភាពក្រីក្រក្នុងប្រទេស។លទ្ធផលផ្លូវការបានបង្ហាញថា លោក មីឡៃ ទទួលបានសំឡេងគាំទ្រជិត ៥៦% ធៀបនឹងតួលេខជាង ៤៤% សម្រាប់គូប្រជែងរបស់លោកគឺរដ្ឋមន្ត្រីសេដ្ឋកិច្ចមកពីគណបក្សប៉េរ៉ូនីស លោក សឺជីអូ ម៉ាសសា (Peronist Sergio Massa) ដែលបានទទួលស្គាល់ការបរាជ័យរបស់ខ្លួននៅក្នុងសុន្ទរកថាមួយ។ លទ្ធផលនេះបានធ្វើឲ្យអ្នកបោះឆ្នោតមានការភ្ញាក់ផ្ញើលយ៉ាងខ្លាំង ដោយពួកគេបានព្យាករណ៍ពីលទ្ធផលប្រកៀកគ្នាជាងនេះ។នៅក្នុងតំបន់ទីប្រជុំជននៃទីក្រុង ប៊ុយណូ ស៊ែរ (Buenos Aires) អ្នកគាំទ្រលោក Milei រាប់រយនាក់បាននាំគ្នាសាទរ ហើយបានស្រែកពាក្យស្លោកដ៏ពេញនិយមរបស់លោកប្រឆាំងនឹងឥស្សរជននយោបាយ ខណៈមានការចាក់តន្ត្រីរ៉ុក និងអ្នកខ្លះបាញ់កាំជ្រួចប្រកបដោយភាពរីករាយពាសពេញផ្លូវ។ប្រជាជនអាហ្សង់ទីនខ្លះបានកំណត់លក្ខណៈនៃការបោះឆ្នោត ថាជាជម្រើសមិនសូវអាក្រក់ ដោយមានការភ័យខ្លាចពីវិធីសាស្រ្តសេដ្ឋកិច្ចរបស់ លោកប្រធានាធិបតីជាប់ឆ្នោតថ្មី មីឡៃ ធៀបនឹងការខឹងសម្បារចំពោះ លោករដ្ឋមន្ត្រីសេដ្ឋកិច្ច ម៉ាសសា និងគណបក្សប៉េរ៉ូនីស របស់លោកចំពោះវិបត្តិសេដ្ឋកិច្ច ដែលបានធ្វើឱ្យអាហ្សង់ទីនជំពាក់បំណុលគេយ៉ាងខ្លាំង និងមិនអាចទាញយកទីផ្សារឥណទានសកលបាន៕

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី៖ សភានិងរាជរដ្ឋាភិបាល មានឆន្ទៈមុះមុតក្នុងការលើកទឹកចិត្ត ជំរុញលើកកម្ពស់ និងពង្រឹងតួនាទីស្រ្តី

2023/11/20 05:35:25 pm        183
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានមាន​ប្រសាសន៍ថា ទាំងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ មានឆន្ទៈនយោបាយ​មុះមុតក្នុងការលើក​ទឹកចិត្ត ជំរុញលើកកម្ពស់ និងពង្រឹងតួនាទីស្រ្តី សំដៅឈានទៅសម្រេចបាននូវគោលដៅ​អភិវឌ្ឍន៍​ប្រកបដោយចីរភាព និងចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០។ នៅក្នុងនោះរដ្ឋសភាបានអនុម័តច្បាប់ដែលមានលក្ខណៈទូលំទូលាយ និងគ្របដណ្តប់ក្នុងការបញ្ជ្រាបសមភាពយេនឌ័រនៅក្នុងគោលនយោបាយ សាធារណៈ និងច្បាប់ ដែលគិតគូរពីបញ្ហាប្រឈមរបស់ស្រ្តី។សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ជាមួយគ្នានេះ រដ្ឋសភាបានកំពុងជំរុញយ៉ាងខ្លាំងនូវបុព្វហេតុសមភាពយេនឌ័រ និងការពង្រឹងសមត្ថភាពរបស់ស្ត្រីតាមរយៈគំនិតផ្តួចផ្តើមនិងវេទិកាសភាជាច្រើនរបស់ក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រី ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងយន្តការថ្នាក់ជាតិ និងអន្តរជាតិជាច្រើនទៀត មានដូចជា យុទ្ធនាការ #girl2leader វេទិកាអន្តរសភា APPF, APF, ASEP និងAIPA ជាដើម ។សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានមានប្រសាសន៍ដូច្នេះនៅក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីវេទិកាថ្នាក់ជាតិ ស្តីពី «ស្រ្តីក្នុងភាពជាអ្នកដឹកនាំនិងអភិបាលកិច្ច»ក្រោមប្រធានបទ «ស្រ្តីក្នុងថា្នក់ធ្វើសេចក្តីសម្រេចក្នុងវិស័យនយោបាយនិងសាធារណៈ» នាព្រឹកថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ ដែលរៀបចំឡើងដោយក្រសួងកិច្ចការនារី។នៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី បានសម្តែងការដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជា ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលសម្តេចជាបិតាក្នុងការជំរុញសមភាពយេនឌ័រ តាមរយៈគោលនយោបាយ សាធារណៈរួមមាន យុទ្ធសាស្ត្រត្រីកោណ (ឆ្នាំ១៩៩៨-២០០៣) និងយុទ្ធសាស្ត្រចតុកោណទាំងបួនដំណាក់កាល ពីឆ្នាំ២០០៣ ដល់ឆ្នាំ ២០២៣ ដែលជាលទ្ធផលបានជំរុញឱ្យមានវត្តមានស្រ្តីកាន់តែច្រើនឡើងៗ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមទាំងវិស័យឯកជន។ដោយឡែកក្នុងអាណត្តិទី៧ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបន្តនូវមរតកដ៏ថ្លៃថ្លានេះ តាមរយៈការជំរុញ និងលើកកម្ពស់បន្ថែមទៀតដល់តួនាទីរបស់ស្រ្តី ដោយសម្តេចបានសង្កត់ធ្ងន់ថា «ពិភពលោកនឹងកាន់តែមានសុវត្ថិភាព, ស្រស់បំព្រង, និងកក់ក្តៅជាងមុន ប្រសិនបើមានស្ត្រីក្លាយជាអ្នកដឹកនាំកាន់តែច្រើន»។ យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដើម្បី “កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព” សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដោយផ្តោតលើអាទិភាពគន្លឹះចំនួន៥គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។សម្តេចរដ្ឋសភាធិបតី បានសង្កត់ធ្ងន់ថា យុទ្ធសាស្រ្តនេះបានបង្ហាញយ៉ាងច្បាស់ពីការបន្តយកចិត្តទុកដាក់ លើកកម្ពស់សមភាពយេនឌ័រ ។ទោះជាមានកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់យ៉ាងខ្លាំងលើកិច្ចការសមភាពយេនឌ័រយ៉ាងណាក៏ដោយ ក៏នៅមានបញ្ហាប្រឈមជាច្រើនជាពិសេសចំនួនស្រ្តីក្នុងវិស័យនយោបាយនិងសាធារណៈ។ យោងតាមរបាយការណ៍វឌ្ឍនភាពស្តីពីការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០២៣ បានបង្ហាញថា ស្រ្តីនៅក្នុងស្ថាប័ននីតិប្បញ្ញត្តិមានប្រមាណ ២៦,៧% និងក្នុងជួររដ្ឋាភិបាល មានប្រមាណ ៣៥,៥%ប៉ុណ្ណោះ នៅទូទាំងសកលលោក។ចំណែកនៅកម្ពុជា រដ្ឋសភានីតិកាលទី៧នេះ តំណាងស្រ្តីនៅក្នុងតំណែងថ្នាក់ដឹកនាំ​កំពូលដែល​សមាជិកព្រឹទ្ធសភាជាស្រ្តី មានអត្រាកើនឡើងប្រមាណពី១៤,៧៥% ដល់១៦,១៣% ប៉ុន្តែចំនួន​សមាជិករដ្ឋសភាជាស្រ្តីមានអត្រាធ្លាក់ចុះពី ២០,៨% មក ១៣,៦%វិញ។ ចំណែកអត្រាស្រ្តី​នៅក្នុងស្ថាប័ន​នីតិប្រតិបត្តិនៅហាក់មិនមានការប្រែប្រួលខ្លាំងទេ គឺប្រមាណ១៥%។ ចំនួនស្រ្តីនៅក្នុងកម្រិតថ្នាក់ក្រោមជាតិ មានសញ្ញាណវិជ្ជមានគួរឱ្យកត់សម្គាល់។ ជាក់ស្តែង ការចូលរួមរបស់ស្ត្រីនៅថ្នាក់មេឃុំ/ចៅសង្កាត់និងសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ មានការកើនឡើងពី ១៣០នាក់ (ប្រមាណ ៨%) ដល់ ១៧៦នាក់ (ប្រមាណជា១១%) ក្នុងអាណត្តិទី៥ ពីឆ្នាំ២០២២-២០២៧។លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានគូសបញ្ជាក់ថា កម្ពុជាស្ថិតនៅ​ក្នុងចំណោមប្រទេស១០ក្នុងពិភពលោកដែល​សម្រេច​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍លើ​សុខភាពមាតា ដែលក្នុងនោះអត្រាមរណភាពមាតាបានធ្លាក់ចុះពី៤៧២ក្នុងឆ្នាំ២០០៥ ដល់១៥៤ នៅក្នុងចំណោម១សែនកំណើតរស់នៅឆ្នាំ២០២២។ យោងតាមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០២២កម្ពុជាមានលំដាប់លេខ៤១ ក្នុងចំនោម១៤៦ប្រទេស ជាកម្មសិទ្ធិឬគ្រប់គ្រងដោយស្រ្តី នៅតាមសហគ្រាសធុនតូចនិងមធ្យម (SMEs) ដែលជាអត្រាខ្ពស់ក្នុងតំបន់។លោកជំទាវរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ជារួមស្រ្តីកម្ពុជាផ្តល់តម្លៃនិងទទួលស្គាល់នៅសហគមន៍​អន្តរជាតិ​សម្រាប់ការចូលរួមថែរក្សាសុវត្ថិភាពនិងសន្តិភាព។ កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមប្រទេសអាស៊ាននិងទី១៣ ក្នុងចំណោម១២០ប្រទេស ដែលបានបញ្ជូនទាហានស្រ្តីក្នុងការប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ការវិវឌ្ឍនេះសបញ្ជាក់ឱ្យឃើញថា នៅកម្ពុជា ទាំងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ មានឆន្ទៈនយោបាយពិតប្រាកដក្នុងការលើកទឹកចិត្ត ជំរុញលើកកម្ពស់ និងពង្រឹងតួនាទីស្រ្តី សំដៅឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងចក្ខុវិស័យឆ្នាំ២០៣០និង ២០៥០។ ប៉ុន្តែមានបញ្ហាមួយចំនួន បានប៉ះពាល់ដល់សង្គម សេដ្ឋកិច្ច ជាពិសេសលើស្រ្តីនិងកុមារ ដូចជាការប្រែប្រួល ស្មុគស្មាញ មិនប្រាកដប្រជារបស់ពិភពលោក វិបត្តិកូវីដ-១៩ ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ជម្លោះប្រដាប់អាវុធ និង សង្គ្រាមកើតឡើងនៅ អ៊ុយក្រែន និងមជ្ឈឹមបូព៌ា ជាដើម។ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមខាងលើ សម្តេចប្រធានរដ្ឋសភា បានផ្តល់នូវអនុសាសន៍​មួយចំនួនដល់ការពង្រឹងវិសមភាពយេនឌ័រ មានដូចជា ការពង្រឹងអភិបាលកិច្ចដោយទទួលស្គាល់ និងប្រើប្រាស់ជំនាញ និងទេពកោសល្យរបស់ស្ត្រី។ ការលើកកម្ពស់ឱកាសស្មើគ្នាសម្រាប់ទាំងអស់គ្នា។ ការដោះស្រាយសមភាពយេនឌ័រ ក្នុងការអប់រំ និងការអភិវឌ្ឍ ជំនាញ ជាពិសេសជំនាញឌីជីថល និងវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ដែលជាកត្តាសំខាន់បំផុតក្នុងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន រួមនឹងការពង្រឹងសមភាពយេនឌ័រនៅគ្រប់កម្រិត តាមរយៈការ តាក់តែងគោលនយោបាយ និង​ច្បាប់ដែលឆ្លើយតបទៅនឹងយេនឌ័រ ដើម្បីបង្កលក្ខណៈកាន់តែប្រសើរដល់ស្រ្តីក្នុងការ​ចូលរួមយ៉ាង​សកម្មនៅក្នុងគ្រប់ទិដ្ឋភាពនៃជីវិតជាដើម៕

សម្ដេចធិបតី៖ យុវជនដែលប្រឡងជាប់ជាមន្ត្រីកសិកម្មចុះជួយកសិករត្រូវធ្វើការងារដោយបេះដូង

2023/11/20 05:28:28 pm        189
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវដល់ យុវជនដែលប្រឡងជាប់ជាមន្ត្រីកសិកម្មចុះជួយកសិករត្រូវធ្វើការងារដោយបេះដូង ខណៈកម្មវិធីគោលនយោបាយការដាក់ពង្រាយមន្ត្រីកសិកម្មនៅតាមឃុំ-សង្កាត់ គឺជាកិច្ចខិតខំប្រឹងប្រែងមួយទៀតរបស់រាជរដ្ឋាភិបាល ក្នុងការបង្ខិតសេវាឱ្យបានទៅជិតប្រជាពលរដ្ឋនៅមូលដ្ឋាននៅគ្រប់ឃុំទាំងអស់នៅជនបទទូទាំងប្រទេស ដើម្បីជួយដល់គ្រួសារកសិករក្នុងការលើកស្ទួយផលិតភាពកសិកម្ម និងប្រាក់ចំណូល។សម្ដេចធិបតីនាយករដ្ឋមន្រ្ដី មានប្រសាសន៍ក្នុងឱកាសអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីនយោបាយចំនួន ៣ ទៀត ពាក់ព័ន្ធនឹងវិស័យកសិកម្ម នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា មន្រ្តីកសិកម្ម​ដែល​ជ្រើសរើសនេះ គឺជាភ្នាក់ងារដល់មានប្រសិទ្ធភាពមួយរបស់ក្រសួង ក្នុងការផ្ដល់ព័ត៌មាន ឬបញ្ហាកសិកម្មរបស់ប្រជាពលរដ្ឋមកកាន់ក្រសួង និងរាជរដ្ឋាភិបាល។ ដូច្នេះសម្ដេចធិបតី អំពាវនាវដល់និស្សិតដែលបានដាក់ពាក់ប្រឡងជាប់ហើយក្នុងការជ្រើរើសមន្រ្ដីកសិកម្ម ដើម្បីដាក់ពង្រាយទៅតាម ឃុំ-សង្កាត់ចំនួន ២៥០ នាក់ សូមបំពេញភារកិច្ចដោយយកបេះដូងមក​ធ្វើការងារ ដើម្បីធ្វើការរួមគ្នាបម្រើដល់ប្រជាពលរដ្ឋ។សម្ដេចធិបតីថ្លែងថា៖«សូមយុវជនដែលប្រលងទៅធ្វើជាមន្ត្រីបច្ចេកទេសចុះជួយកសិករ ត្រូវធ្វើការងារដោយបេះដូងមកធ្វើការងារនៅពេលបានប្រឡងជាប់ហើយ»។សូមជម្រាបថា កម្មវិធីគោលនយោបាយការដាក់ពង្រាយមន្ត្រីកសិកម្មនៅតាមឃុំ-សង្កាត់ គឺជាកិច្ចខិតខំប្រឹងប្រែងមួយទៀតរបស់រាជរដ្ឋាភិបាល ក្នុងការបង្ខិតសេវាឱ្យបានទៅជិត​ប្រជាពលរដ្ឋ​នៅមូលដ្ឋាននៅគ្រប់ឃុំទាំងអស់នៅជនបទទូទាំងប្រទេស ដើម្បីជួយដល់គ្រួសារកសិករក្នុង​ការលើកស្ទួយផលិតភាពកសិកម្ម និងប្រាក់ចំណូល។នៅកម្ពុជា មានឃុំដែលមានសកម្មភាពកសិកម្មចំនួន ១,៥៥០។ ក្នុងនោះឃុំភាគច្រើន ជាឃុំសម្បូរផលិតកម្មស្រូវ (១,០០០ឃុំ) ហើយមានគ្រួសារជាកសិករប្រមាណ ២ លានគ្រួសារ។ ដើម្បីឱ្យកសិករនៅគ្រប់ឃុំ-សង្កាត់ ទទួលបានសេវាកម្មកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងដាក់ពង្រាយមន្ត្រីកសិកម្មឃុំ-សង្កាត់ចំនួន ១,៦០០នាក់នៅទូទាំងប្រទេស។តាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ពេលសម្តេចនៅជានាយករដ្ឋមន្ត្រីនោះ នៅដើមឆ្នាំ២០២៣ ក្រសួងបានសាកល្បងដាក់ពង្រាយមន្ត្រីកសិកម្មឃុំ-សង្កាត់ចំនួន ១០នាក់ នៅ១០ឃុំ ក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ដើម្បីពន្លឿនសេវាកសិកម្មដល់កសិករ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួង ដាក់ពង្រាយមន្ត្រីកសិកម្មឃុំ-សង្កាត់ចំនួន ២៥០នាក់នៅឆ្នាំ២០២៣ និងចំនួន ៨០០នាក់ នៅឆ្នាំ២០២៤ និង៥៥០នាក់ នៅឆ្នាំ២០២៥។ការពង្រាយមន្ត្រីកសិកម្មឃុំ-សង្កាត់ ត្រូវបានរំពឹងថា នឹងជួយបំពេញបន្ថែមនូវកង្វះខាតធនធានមនុស្សផ្នែកកសិកម្មនៅមូលដ្ឋាន។ កម្មវិធីគោលនយោបាយនេះ ក៏ នឹងជួយជំរុញការអនុវត្តការងាររបស់រាជរដ្ឋាភិបាលទាក់ទងនឹងវិស័យកសិកម្ម ឱ្យកាន់តែមានប្រសិទ្ធភាព និងបង្ខិតការផ្តល់សេវាកសិកម្មឱ្យដល់កសិករនៅ តាមមូលដ្ឋានតែម្តង។ លើសពីនេះមន្ត្រីកសិកម្មឃុំ-សង្កាត់ នឹងជួយទៅដល់ អាជ្ញាធរមូលដ្ឋាន ជាពិសេសថ្នាក់ឃុំ ក្នុងការអនុវត្តសកម្មភាពចាំបាច់ក្នុងការ ជួយដល់កសិករ និងសហគមន៍កសិករ ដោយផ្សារភ្ជាប់នឹងបណ្តាញខ្សែច្រវាក់ ផលិតកម្ម ដើម្បីបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ចនៃផលិតកម្មកសិកម្ម កាត់បន្ថយ ថ្លៃដើមផលិតកម្ម និងមានភាពប្រកួតប្រជែងខ្ពស់ សំដៅលើកកម្ពស់ជីវភាព និងប្រាក់ចំណូលរបស់កសិករ៕

កូនប្រុសសម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រឡងគណិតវិទ្យាជាប់លេខ១ ក្នុងកម្មវិធីលំដាប់ពិភពលោកជាមួយអ្នកចូលរួមជាង ២ពាន់នាក់

2023/11/20 05:16:03 pm        366
ភ្នំពេញ៖ កូនប្រុសសម្ដេចធិបតី ហ៊ុន ម៉ាណែត រិទ្ធិសិទ្ធិ បានប្រឡង ប្រឡងគណិតវិទ្យាជាប់លេខ១ ក្នុងកម្មលំដាប់ពិភពលោកជាមួយអ្នកចូលរួមជាង២ពាន់នាក់ ក្នុងកម្មវិធី CARIBOU MATHEMATICS CONTEST។ យោងតាមតេឡេក្រាមរបស់សម្ដេចធិបតី បានសរសេរថា៖«កូនប្រុស រិទ្ធិសិទ្ធិ បានផ្តល់កាដូធំមួយសម្រាប់ខ្ញុំ និងភរិយា នោះគឺលទ្ធផលប្រលងគណិតវិទ្យារបស់គាត់ក្នុងកម្មវិធី CARIBOU MATHEMATICS CONTEST ដែលគាត់បានទទួលចំណាត់ថ្នាក់លេខ១ ក្នុងចំណោមអ្នកចូលរួមប្រឡង ២,៣៥៨នាក់ ពីបណ្តាប្រទេសផ្សេងៗក្នុងពិភពលោក»៕

ប្រសាសន៍សំខាន់របស់សម្ដេចធិបតី ក្នុងឱកាសប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីគោល​នយោបាយអាទិភាពទី៥ និងទី៦របស់រាជរដ្ឋាភិបាល

2023/11/20 04:56:20 pm        191
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធី «ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវកម្មវិធីគោល​នយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា»។ *ប្រសាសន៍សំខាន់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖-សម្តេចធិតបី បានបញ្ជាក់ថា គោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ដែលដាក់ឲ្យប្រើប្រាស់នាពេលនេះ គឺមានសារៈ សំខាន់យ៉ាងខ្លាំង ខណៈគោលនយោបាយទាំងពីរនេះ គឺជាការទាក់ទាញ និងបង្កើននូវសក្តានុពលកម្ពុជា ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីផលប្រយោជន៍ប្រជាជន និងប្រទេសជាតិទាំងមូល។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ កម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាលអា ណត្តិទី៧ បញ្ជាក់ឱ្យឃើញថា យើងមិនដើរចេញពីវិស័យកសិកម្មនោះទេ តែយើងពង្រឹងបន្ថែម និង ជួយបន្ថែមទៀតទៅដល់កសិករ។-សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តម្លៃស្រូវឆ្នាំនេះមានតម្លៃល្អ បើប្រៀបធៀបជាមួយឆ្នាំមុន ដែលមានតម្លៃចាប់ពី ១០០០ រៀល ទៅ ១៣០០ រៀល ខណៈតម្លៃជី និងសម្ភារៈកសិកម្មមួយចំនួនមានការធ្លាក់ចុះ។-សម្តេចធិបតី បានថ្លែងថាក្នុងរយៈពេល១០ឆ្នាំ ដែលកម្ពុជាបានចូលរួមប្រកួតប្រជែង​គុណភាព​អង្ករល្អលើពិភពលោកនោះ ​គឺអង្កររបស់កម្ពុជា បានទទួលចំណាប់ថ្នាក់ជាអង្ករល្អបំផុត​លើពិភពលោកចំនួន៥លើកជាប់ៗគ្នា ហើយសម្តេចសូមសម្តែងនូវការអប់អរសាទរចំពោះ លទ្ធផលដ៏ល្អនេះជាមួយជនរួមជាតិខ្មែរទាំងមូលផងដែរ។-សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់មន្រ្ដីពាក់ព័ន្ធ ជាពិសេស គណៈកម្មាធិការជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ដែលបានជួយផ្ដល់ពូជស្រូវដល់ប្រជាពលរដ្ឋបានទាន់ពេលវេលា ក្រោយពីទឹកជំនន់បានស្រកចុះ ធ្វើឱ្យប្រជាពលរដ្ឋរងគ្រោះអាចបង្កង្កើតផលស្រូវ​បាន​ទាន់ពេលវេលា។-សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យផ្នែកពាក់ព័ន្ធសហការគ្នាចូលរួមអភិវឌ្ឍន៍ និងលើកកម្ពស់លើវិស័យកសិកម្មផ្ទៃក្នុងកម្ពុជា ដើម្បីឈានទៅប្រកួតប្រជែងនៅកម្រិតតំបន់ និងពិភពលោក។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ កម្ពុជាសុខចិត្តស្ថិតនៅក្នុងចំណោមលេខ១០ នៃក្រុមជើងខ្លាំង ប្រទេស ខ្លាំង ដែលឈរនៅលំដាប់លេខ១។ កម្ពុជាមិនចង់ឈរលេខ១ នៅក្នុងក្រុមដែលឈរនៅលំដាប់ទី១០ នោះទេ។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ អំឡុងខ្ញុំបំពេញទស្សនកិច្ចនៅចិន រាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុន Alibaba ដែលជាក្រុមហ៊ុនយក្ខលំដាប់ពិភពលោក និងមានអតិថិជនរាប់រយលាននាក់ ដើម្បីដាក់លក់ផលិតផលកម្ពុជានៅទីនោះ។-សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បច្ចុប្បន្នប្រជាពលរដ្ឋកម្ពុជានៅរាជធានីភ្នំពេញ និងតាមទីក្រុងភាគច្រើននាំគ្នាទិញផលិតផល ចំណីអាហារ តាមប្រព័ន្ធឌីជីថល អនឡាញ ដែលនេះជាមូលហេតុពលរដ្ឋមិនសូវទៅផ្សារដោយផ្ទាល់ដូចមុន។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី រម្លឹកឱ្យដឹងថា នៅក្នុងការធ្វើពាណិជ្ជកម្មក្នុងពិភពលោកបច្ចុប្បន្ន ត្រូវ គោរពតាមច្បាប់ស្ដីពីការប្រកួតប្រជែងក្នុងទីផ្សារសេរី ហេតុនេះត្រូវធ្វើយ៉ាងណាកុំឱ្យប៉ះពាល់ដល់ ស្មារតីប្រកួតប្រជែងក្នុងទីផ្សារសេរី ដែលនាំឱ្យបាត់ទីផ្សារ។ សម្ដេចធិបតីបញ្ជាក់បន្ថែមថា រដ្ឋាភិបាល មិនមែនចេះតែអន្តរាគមន៍គ្រប់រឿងបាននោះទេ ព្រោះវាប៉ះពាល់ដល់ច្បាប់ នៃការប្រកួតប្រជែងក្នុងទី ផ្សារសេរី។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី ស្នើឱ្យបង្កើនការផលិត និងពង្រឹងច្រវាក់ផលិតកម្មក្នុងប្រទេសឱ្យបានកាន់ តែច្រើនឡើងថែមទៀត ដើម្បីបញ្ជៀសការនាំចេញវត្ថុធាតុដើម ដែលបម្រើឱ្យការផលិតនៅក្រៅប្រ ទេស។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ គោលដៅរបស់រដ្ឋាភិបាល កសិកម្មមិនមែនផ្ដោតតែទៅលើការដាំដុះ ដំណាំ និងចិញ្ចឹមសត្វប៉ុណ្ណោះនោះទេ ប៉ុន្តែផ្ដោតសំខាន់លើការដាំដុះដំណាំ និងចិញ្ចឹមសត្វបានផល កាន់តែច្រើនស្របតាមទីតាំងភូមិសាស្ត្រ និងតម្រូវការទីផ្សារ។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី អំពាវនាវដល់ពលរដ្ឋទាំងអស់ សូមបង្កើនការចូលរួមគាំទ្រផលិតផលកសិ កម្ម និងផលិតផលក្នុងប្រទេស។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី ស្នើដល់ក្រុមអ្នកផលិតទាំងអស់ សូមផលិតនូវផលិតផលដែលប្រកប ដោយគុណភាព និងមិនក្លែងបន្លំ។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ រដ្ឋាភិបាលប្រកាសជ្រើសរើសអ្នកស្ម័គ្រចិត្តកសិកម្មបម្រើការងារនៅតាម ឃុំ សង្កាត់ ចំនួន ២៥០ នាក់ក្នុងជំហានដំបូង មានអ្នកដាក់ពាក្យរហូតដល់ប្រមាណ ១០០០០ នាក់។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី បញ្ជាក់ថា នៅក្នុងការប្រឡងជ្រើសរើសមន្ត្រីឱ្យចូលបម្រើការងារនៅក្នុង ក្របខណ្ឌរាជការនៅក្នុងរដ្ឋាភិបាលអាណត្តិទី៧ នេះ ត្រូវប្រកបដោយគុណភាព គឺប្រឡងជាប់ដោយ មោទនៈ និងធ្លាក់ឱ្យអស់ចិត្ត។-សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់និស្សិតដែលបានដាក់ពាក្យប្រឡងជាប់ហើយក្នុងការជ្រើរើសមន្រ្ដីកសិកម្ម ដើម្បីដាក់ពង្រាយទៅតាម ឃុំ-សង្កាត់ចំនួន ២៥០ នាក់ សូមបំពេញភារកិច្ចដោយយកបេះដូងមកធ្វើការងារ ដើម្បីធ្វើការរួមគ្នាបម្រើដល់ប្រជាពលរដ្ឋ។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី ស្នើដល់មន្ត្រីកសិកម្មស្ម័គ្រចិត្តទាំងអស់ សូមបំពេញការងារឱ្យ អស់ពីចិត្ត ចេញពីបេះដូង ដើម្បីបម្រើពលរដ្ឋ។ ការបំពេញការងារចេញពីបេះដូងជូនពលរដ្ឋនេះ ប្រៀបដូចជា ការ សាងបុណ្យកុសលមួយដែរ។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី បញ្ជាក់ថា កម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល ដែលប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០២៣ នេះ គឺជាកម្មវិធីចុងក្រោយ នៃគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញមិនទាន់គ្រប់ ៩០ ថ្ងៃនៃការចូលកាន់តំ ណែងរបស់រដ្ឋាភិបាលនៅអាណត្តិទី៧ នេះនៅឡើយទេ។

កូរ៉េខាងជើង រិះគន់ ការលក់មីស៊ីលយ៉ាងច្រើនរបស់អាមេរិក ឲ្យប្រទេសជប៉ុន និងកូរ៉េខាងត្បូង

2023/11/20 04:40:46 pm        169
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ប្រទេសកូរ៉េខាងជើងកាលពីថ្ងៃចន្ទបានរិះគន់ចំពោះការលក់អាវុធទំនើបៗក្នុងចំនួនដ៏ច្រើនរបស់សហរដ្ឋអាមេរិកទៅឱ្យប្រទេសជប៉ុន និងកូរ៉េខាងត្បូង ដោយហៅទង្វើនេះថាជាសកម្មភាពដ៏គ្រោះថ្នាក់ដែលបង្កើនភាពតានតឹងនៅក្នុងតំបន់ និងនាំមកនូវការរត់ប្រណាំងអាវុធថ្មី។នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មាន KCNA ក្រសួងការពារជាតិកូរ៉េខាងជើង បាននិយាយថា ទីក្រុងព្យុងយ៉ាង នឹងបង្កើនវិធានការ ដើម្បីបង្កើតការរារាំងសង្គ្រាម ដើម្បីឆ្លើយតបទៅនឹងអស្ថិរភាពនៅក្នុងតំបន់ ដែលខ្លួនបាននិយាយថា បណ្តាលមកពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន។ ប្រទេសជប៉ុនគ្រោងទិញមីស៊ីល តូម៉ាហាក(Tomahawk) ចំនួន ៤០០ គ្រាប់ពីសហរដ្ឋអាមេរិក ដែលជាផ្នែកមួយនៃការពង្រឹងវិស័យយោធាដ៏ធំបំផុតរបស់ខ្លួនចាប់តាំងពីសង្គ្រាមលោកលើកទីពីរ។ មន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃសុក្រថា ក្រសួងការបរទេសសហរដ្ឋអាមេរិកបានអនុម័តការលក់ក្នុងចំនួនដ៏ច្រើន នៅក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃ ២,៣៥ ពាន់លានដុល្លារ។ នៅពេលថ្មីៗនេះ សហរដ្ឋអាមេរិកក៏បានប្រកាសពីការយល់ព្រមលើការលក់មីស៊ីល សាយវីនឌ័រ (Sidewinder) និង Standard Missile 6 Block I ទៅកាន់កូរ៉េខាងត្បូងផងដែរ។ សេចក្តីថ្លែងការណ៍របស់កូរ៉េខាងជើងបាននិយាយថា យើងព្រមានថា សហរដ្ឋអាមេរិកចំណេញកាន់តែច្រើនពីការលក់អាវុធដោយមិនសេរី ដែលនឹងត្រូវចំណាយកាន់តែច្រើនសម្រាប់វិបត្តិសន្តិសុខ៕

សម្តេចធិបតី៖ ការប្រឡងចូលក្របខណ្ឌធ្វើម៉េចឲ្យអ្នកជាប់ប្រកបដោយមោទនៈ ខណៈអ្នកធ្លាក់ឲ្យគេអស់ចិត្ត

2023/11/20 04:37:48 pm        201
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា គោលការណ៍រដ្ឋ​ប្រកាស​ប្រឡងជ្រើសរើសឲ្យបម្រើការនៅតាមឃុំ-សង្កាត់ លើជំនាញកសិកម្មត្រឹមចំនួន ២៥០នាក់ តែបេក្ខជនបានដាក់ឈ្មោះប្រឡងរហូតដល់ជិតមួយម៉ឺននាក់ ​ប៉ុន្តែទោះជាយ៉ាងណា​ការប្រឡងនេះ​ត្រូវប្រកាន់ជំហរនូវ តម្លាភាព យុត្តិធម៌ និង​សុក្រឹត្យភាព ​ពោលគឺអ្នកជាប់ប្រកបដោយមោទនៈ ដោយ​អ្នកធ្លាក់ឲ្យគេអស់ចិត្ត។សម្តេចធិបតី នាយករដ្ឋមន្រ្តីបានបន្ថែមថា ​ការប្រឡងជ្រើសរើសន្ត្រីជំនាញកសិកម្មនៅតាមឃុំ-សង្កាត់នាពេលខាងមុខនេះ ត្រូវតែប្រព្រឹត្តទៅប្រកបដោយគុណភាព​ខ្ពស់ត្រូវផ្ដល់លទ្ធភាព​ដល់​អ្នកដែលមានឆន្ទៈខ្ពស់ពិតប្រាកដលើកិច្ចការនេះ ដោយការធ្វើការមិនត្រឹមតែចង់បាន​ប្រាក់​ខែនោះទេ គឺត្រូវបម្រើ ​ដល់ប្រជាកសិករប្រកបដោយឆន្ទៈ​មុះមុត និងមានការជឿជាក់​ពីប្រជាកសិករ។ការថ្លែងរបស់សម្តេចនាយករដ្ឋមន្រ្តី គឺបានធ្វើឡើង នៅក្នុងឱកាសអញ្ជើញ​ជា​អធិបតីក្នុង​ពិធីប្រកាស​ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ​នូវគោលនយោបាយអាទិភាពទី៥ ​និងទី៦របស់រាជ​រដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភានាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅទីស្តីការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕អត្ថបទ បាន ចក់

សម្តេចធិបតី៖ រាជរដ្ឋាភិបាល​បន្តខិតខំពង្រីកកសិកម្ម​ជាលក្ខណៈគ្រួសារឲ្យទៅជា​កសិឧស្សាហកម្ម

2023/11/20 04:01:26 pm        365
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានអះអាងថា រាជរដ្ឋាភិបាល​នឹងបន្តខិតខំពង្រីកពីកសិកម្មជាលក្ខណៈគ្រួសារឲ្យក្លាយទៅជាកសិកម្មទំនើប និង​កសិ-ឧស្សាហកម្ម​​នៅក្នុ​ងប្រទេស​ដើម្បី​លើក​កម្ពស់​ជីវិភាព​របស់​កសិករ​ឲ្យ​កាន់​តែរី​ក​ចម្រើន​បន្ថែម​ទៀត​។ ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវគោល​នយោបាយ​អាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា នាថ្ងៃទី២០ ខែ​វិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​គោលនយោបាយជា ច្រើនទាក់ទង​នឹង​ការ​លើក​កម្ពស់​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ឲ្យ​កាន់​តែល្អ និងគ្រប់ស្តង់ដារ ខណៈគោលនយោបាយអាទិភាពទី៥ និងទី៦ ដែលដាក់​ឲ្យ​ប្រើប្រាស់នា​ពេល​នេះ​គឺ​មានសារៈសំខាន់យ៉ាងខ្លាំង ដោយគោល​នយោបាយ​ទាំង​ពីរ​នេះ​គឺ​ធ្វើ​យ៉ាង​ណា​បង្កើន​នូវ​សក្តានុពល​ផ្នែកសិកម្មរបស់កម្ពុជា ឲ្យកាន់តែល្អប្រសើរ​បន្ថែម​ទៀត​ ដើម្បី​ផល​ប្រយោជន៍​ប្រជាជន និងប្រទេសជាតិទាំងមូល។ក្នុងពិធីប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវគោលនយោបាយអាទិភាពទី៥ និងទី៦ របស់​រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភានេះដែរ សម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានប្រកាស​អបអរសាទ​​រចំពោះ កម្ពុជាក្នុងរយៈពេល១០ឆ្នាំមកនេះ ក្រោយបាន​ចូល​រួម​ប្រកួត​ប្រជែង​គុណភាព​អង្ករ​ល្អលើ​ពិភពលោកនោះ គឺអង្កររបស់កម្ពុជាបាន​ទទួល​ចំណាប់​ថ្នាក់​ជា​អង្ករ​ល្អ​បំផុត​នៅ​លើពិ​ភពលោកចំនួន៥លើកជាប់ៗគ្នា ហើយសម្តេចជំរុញឲ្យមន្រ្តីពាក់ព័ន្ធរក្សាការពារ និង​ខិត​ខំ​ពង្រីកនូវកេរ្តិ៍ឈ្មោះ អង្ករកម្ពុជានេះឲ្យកាន់តែល្អជាងមុនបន្ថែមទៀតផងដែរ៕ អត្ថបទ៖ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

​ប្រសាសន៍សំខាន់ៗរបស់​​សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស​អញ្ជើញប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប
10/02/2026 10:10 AM
អាជ្ញាធរ​ជាតិ​អប្សរា ​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ចំនួន​២ នៅ​ខ្លោងទ្វារជ័យ នៃក្រុង​អង្គរ​ធំ​
10/02/2026 08:10 AM
អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជា ដាក់របាយការណ៍ទៅ UN ជំរុញឲ្យថៃ និងកម្ពុជាធ្វើការរួមគ្នាដើម្បីពលរដ្ឋភៀសសឹកកម្ពុជាជិត ២ម៉ឺននាក់ អាចត្រឡប់ទៅផ្ទះវិញបាន
10/02/2026 07:10 AM
ក្រសួងឧស្សាហកម្មបង្កើតនូវឱកាសថ្មី សម្រាប់ការពង្រីកខ្លួនរបស់សហគ្រាសក្នុងតំបន់
10/01/2026 08:10 PM
ហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star​ Championship
10/01/2026 07:10 PM
ប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
10/01/2026 07:10 PM
រដ្ឋបាលខណ្ឌដូនពេញបានបំពាក់ គ្រឿងឥស្សរិយយសមេដាយការងារនិងប័ណ្ណសរសើរ ដល់មន្រ្តីរាជការរដ្ឋបាលខណ្ឌ
10/01/2026 07:10 PM
ម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី យាងដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ
10/01/2026 07:10 PM
លោក Trump ចាប់​ផ្ដើម​​យុទ្ធនាការឃោសនាបោះឆ្នោត ខណៈបក្សសាធារណរដ្ឋប្រឈម​ការប្រកួតប្រជែងតឹង​តែង​
10/01/2026 06:10 PM
ប្រធានាធិបតី​ឥណ្ឌូនេស៊ី តែងតាំងរដ្ឋមន្ត្រីការបរទេស និងឧស្សាហកម្មថ្មី ជា​ការ​រុះ​រើ​គណៈរដ្ឋមន្ត្រីដ៏​ធំ
10/01/2026 06:10 PM