សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

មគ្គុទ្ទេសក៍ទេសចរណ៍អរគុណរដ្ឋាភិបាល បានលើកលែងការពិន័យចំពោះការហួសសុពលភាពអាជ្ញាប័ណ្ណ

2023/11/15 10:38:19 pm        142
ភ្នំពេញ៖ ក្រុមមគ្គុទ្ទេសក៍ទេសចរណ៍នៅរាជធានីភ្នំពេញ បានបង្ហាញនូវទឹកមុខសប្បាយរីករាយ និងសម្តែងការអរគុណជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែល​បានប្រកាសលើកលែងការពិន័យ​អន្តរការណ៍​ជាប្រាក់ចំពោះការហួសសុពលភាពអាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកភាសាបន្តពីមគ្គុទ្ទេសក៍ទេសចរណ៍។ជួបសម្ភាសន៍ផ្ទាល់រវាងទូទរស្សន៍ព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកានេះ​ នៅព្រះបរមរាជវាំង ក្រុមមគ្គុទ្ទេសក៍ទេសចរណ៍ ​បាននិយាយថា ពួកគាត់​ពិតជា​ត្រេកអរ​ណាស់​ចំពោះ​ការ​យកចិត្តទុកដាក់​ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ​ដែលលោកមាន​ការយោគយល់ និងសន្តោសប្រណី​លើការងារនេះមកកាន់ក្រុមរបស់ពួកគាត់។ ពួកគាត់ក៏បានសម្តែងការដឹងគុណ ​និងអំពាវនាវផងដែរទៅកាន់រាជរដ្ឋាភិបាល សូម​ទាក់ទាញ​ភ្ញៀវទេសចរណ៍មកប្រទេសកម្ពុជា​អោយកាន់តែច្រើនថែមទៀត ​ដើម្បីមានការងារធ្វើ និង​រកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ។ យោងតាមសេចក្តីជូនដំណឹង ​ស្តីពីការលើកលែងការពិន័យ​អន្តរការណ៍ជាប្រាក់ចំពោះ ការ​ហួសសុពលភាពអាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍ ​និងអ្នកបកបភាសាបន្តពីមគ្គុទ្ទេសក៍ទេសចរណ៍ របស់​ក្រសួងទេសចរណ៍ ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ​បានបញ្ជាក់ថា ដើម្បីជាយន្តការលើក​ទឹកចិត្ត​ដល់មគ្គុទ្ទេសក៍ទេសចរណ៍ ​និងអ្នកបកប្រែភាសាបន្តទាំងអស់ ​សំដៅចូលរួមស្តារ និង​លើកស្ទួយវិស័យទេសចរណ៍កម្ពុជាពីវិបត្តិជំងឺកូវីដ-១៩ ​រាជរដ្ឋាភិបាលសម្រេចលើកលែង ការ​ពិន័យអន្តរការណ៍ជាប្រាក់ចំពោះការហួសសុពលភាពអាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍គ្រប់កម្រិត និងការ ហួសសុពលភាពបណ្ណអនុញ្ញាតអ្នកបកប្រែភាសាបន្ត ​ដោយអនុវត្តចាប់ពីថ្ងៃជូនដំណឹង​នេះតទៅ​ រហូតដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៤៕អត្ថបទ៖ ឈិត បូរ៉ាវី

អាមេរិក និងអង់គ្លេស ដាក់ទណ្ឌកម្មថ្មីលើក្រុមហាម៉ាស ដោយកំណត់គោលដៅផ្ទេរប្រាក់ពីអ៊ីរ៉ង់ទៅកាន់តំបន់ហ្កាហ្សា

2023/11/15 08:53:55 pm        134
សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ បាននិយាយថា ខ្លួនបានដាក់ទណ្ឌកម្មលើក្រុមមន្ត្រីហាម៉ាស និងសមាជិកនៃក្រុមជីហាដឥស្លាមប៉ាឡេស្ទីន (PIJ) ដែលធ្វើការផ្ទេរប្រាក់ពីអ៊ីរ៉ង់ទៅកាន់តំបន់ហ្កាហ្សា។ សេវាប្តូរប្រាក់លីបង់ដែលជួយសម្រួលដល់ការផ្ទេរប្រាក់ ក៏ត្រូវបានដាក់ទណ្ឌកម្មផងដែរ។ក្រសួងរតនាគារ បានប្រកាសកាលពីថ្ងៃអង្គារថា ទណ្ឌកម្មកំពុងត្រូវបានសម្របសម្រួលជាមួយចក្រភពអង់គ្លេស ហើយមានគោលបំណងការពារប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិពីការរំលោភបំពាន ដោយក្រុមសកម្មប្រយុទ្ធហាម៉ាស និងអ្នកផ្តល់ជំនួយរបស់ពួកគេ។ទណ្ឌកម្ម រារាំងអង្គភាពគោលដៅមិនឲ្យចូលប្រើប្រាស់ទ្រព្យសម្បត្តិ និងគណនីធនាគាររបស់សហរដ្ឋអាមេរិក ខណៈពេលដែលរារាំងពួកគេពីការរកស៊ីជាមួយជនជាតិអាមេរិកផងដែរ។ទណ្ឌកម្មនេះ ជាការដាក់ទណ្ឌកម្មលើកទីបី គិតចាប់តាំងពីការវាយប្រហារដ៏ឃោរឃៅរបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា ទៅលើអ៊ីស្រាអែល ដែលបានសម្លាប់មនុស្សប្រហែល ១.២០០នាក់ និងជាង ២៤០នាក់ ត្រូវចាប់ជាចំណាប់ថ្នូរ។ ទណ្ឌកម្មពីមុន ត្រូវបានប្រកាសនៅថ្ងៃទី១៨ ខែតុលា និងថ្ងៃទី២៧ ខែតុលា ដោយកំណត់ទៅលើក្រុមប្រតិបត្តិករហាម៉ាស និងអ្នកសម្របសម្រួលហិរញ្ញវត្ថុរបស់ខ្លួន។រដ្ឋមន្ត្រីរតនាគារ លោកស្រី ចាណេត យ៉េឡែន (Janet Yellen) បាននិយាយថា ទណ្ឌកម្មនេះ នឹងធានាថា សហរដ្ឋអាមេរិក នៅតែបន្តបដិសេធនូវសមត្ថភាពរបស់ខ្លួន ក្នុងការប្រមូល និងប្រើប្រាស់មូលនិធិ ដើម្បីធ្វើការវាយប្រហារ។

សភាអាមេរិក អនុម័តសេចក្តីស្នើច្បាប់ផ្តល់មូលនិធិ ដើម្បីបញ្ចៀសការបិទរដ្ឋាភិបាល និងបានបញ្ជូនទៅព្រឹទ្ធសភា

2023/11/15 08:25:50 pm        133
សភាតំណាងរាស្ត្ររបស់សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ បានអនុម័តវិធានការបណ្តោះអាសន្នរយៈពេលខ្លីដើម្បីបញ្ចៀសការបិទរដ្ឋាភិបាលសហព័ន្ធដោយផ្នែក ដោយសមាជិកសភាបង្ហាញការគាំទ្រទ្វេបក្សដ៏ទូលំទូលាយសម្រាប់សេចក្តីស្នើច្បាប់នេះ។នីតិប្បញ្ញតិរយៈពេលខ្លី ពេលនេះបានផ្ញើទៅកាន់ព្រឹទ្ធសភា ជាកន្លែងដែលមេដឹកនាំគណបក្សសាធារណៈរដ្ឋ និងគណបក្សប្រជាធិបតេយ្យ បានសម្តែងការគាំទ្រ។ដើម្បីបញ្ចៀសការបិទរដ្ឋាភិបាល ព្រឹទ្ធសភានិងសភាគ្រប់គ្រងដោយគណបក្សសាធារណៈរដ្ឋ ត្រូវតែអនុម័តច្បាប់ដែលប្រធានាធិបតី លោក Joe Biden អាចចុះហត្ថលេខាចូលជាច្បាប់ មុនពេលការផ្តល់មូលនិធិបច្ចុប្បន្នសម្រាប់ទីភ្នាក់ងារសហព័ន្ធនានាផុតកំណត់ នៅពាក់កណ្តាលយប់ថ្ងៃសុក្រ។ ការបោះឆ្នោតមានសំឡេង៣៣៦សំឡេង ទល់នឹង៩៥សំឡេង គឺជាជ័យជម្នះមួយសម្រាប់ប្រធានសភាលោក Mike Johnson ដែលបានធ្វើឲ្យធ្លាក់ចុះការប្រឆាំងពីសមាជិកគណបក្សសាធារណៈរដ្ឋរបស់លោក នៅក្នុងការបោះឆ្នោតដ៏សំខាន់ក្នុងការកាន់តំណែងរបស់លោក។

រណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ធ្វើមហាសន្និបាត លើកទី៦ ជ្រើសតាំងសមាសភាព​ដឹកនាំថ្មី

2023/11/15 07:53:25 pm        193
រណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានធ្វើមហាសន្និបាត លើកទី៦ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីអនុម័តជ្រើសតាំង ប្រធាន អនុប្រធាន ថ្មីនិងសមាជិកក្រុម​ប្រឹក្សា​ជាតិ​រណសិរ្យ​សាមគ្កី ​អភិវឌ្ឍន៍មាតុភូមិកម្ពុជា។ មហាន្និបាតនេះ ធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ ក្រោម​អធិបតីសម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្យសាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អធិបតីកិត្តិយស នៃ​រណសិរ្យ​សាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាព្រមទាំងមានការចូលរួមពីសមាជិក សមាជិកា ប្រមាណ ៥០០ អង្គនាក់​។នៅក្នុងសុន្ទកថាបើកមហាសន្និបាត សម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​រណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានថ្លែងថា ក្នុងរយៈកាលជិត២ទសវត្សមកនេះ គឺ​ចាប់​ពី​ក្រោយមហាសន្និបាតលើកទី៥ នៅឆ្នាំ ២០០៦ មក រណសិរ្យសាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា បានបំពេញតួនាទីយ៉ាងសកម្មបម្រើឲ្យការងារចលនាមហាជន ដោយអនុវត្ត​គោល​នយោបាយ​មហាសាមគ្គីជាតិ ឯកភាពជាតិ គ្រប់ស្រទាប់វណ្ណៈ គ្រប់ជំនឿសាសនា គ្រប់មជ្ឈដ្ឋាន និង​គ្រប់និន្នាការនយោបាយទាំងក្នុងនិង ក្រៅប្រទេស ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ស្រប​តាម​កម្ម​វិធីនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំកន្លងមក។នៅក្នុងមហាសន្និបាត លើកទី៦នេះ អង្គមហាសន្និបាត បានសម្រេចអនុម័ត ជ្រើសតាំង​សម្តេច​អគ្គ​មហា​ពញ្ញាចក្រី ហេង សំរិន ជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិរណសិរ្យសាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជាអធិបតីកិត្តិយស​ក្រុម​ប្រឹក្សា​ជាតិ​រណសិរ្យ​សាមគ្កី​ អភិវឌ្ឍន៍មាតុភូមិកម្ពុជា។ ជាមួយគ្នានេះ អង្គមហាសន្និបាត ក៏បានអនុម័ត្រជ្រើសតាំង សម្តេច​កិត្តិ​សង្គហបណ្ឌិត ម៉ែន សំអន ជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្យសាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា បន្តពីសម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន និងឯកឧត្តម ហ៊ុន ម៉ានី ជា​អនុ​ប្រធាន​។សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អធិបតីកិត្តិយសនៃរណសិរ្យសាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា បានថ្លែងនៅក្នុងសុន្ទរកថាបិទមហាសន្និបាតនេះថា រណសិរ្យសាមគី្គ អភិវឌ្ឍ​មាតុភូមិ​កម្ពុជា ដែលមានឈ្មោះដើមថា រណសិរ្យសាមគ្គី សង្គ្រោះជាតិកម្ពុជា ដែល​ដឹក​នាំ​ដោយ​សម្តេច ហេង សំរិន សម្តេច ជា ស៊ីម និងសម្តេចផ្ទាល់ បានរំដោះប្រជាជនចេញពីរបបខ្មែរក្រហម ហើយ​ប​ន្ទាប់ពីជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ កម្ពុជាបានប្រក្លាយពី វាលពិឃាត ប្រទេស​អសន្តិសុខ ជារដ្ឋឯករាជ្យ មានអធិបតេយ្យ មានសន្តិភាព និងមានការ​អភិវឌ្ឍ​ស្មើមុខ​ស្មើមាត់​លើ​ឆាក​អន្តរជាតិ​ដូច​បច្ចុបន្ននេះ។ជាមួយគ្នានេះ សម្តេចតេជោ ក៏បានអបអរសាទរ និងបង្ហាញសុទិដ្ឋិនិយម​ចំពោះ​សមាស​ភាព​ដឹកនាំ​ថ្មី ដែលមានសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាប្រធាន ដើម្បី​បម្រើ​ផល​ប្រយោជន៍​ប្រទេស​ជាតិ​។ សម្តេចតេជោ ក៏បានផ្តល់នូវគោលការណ៍មួយចំនួនដើម្បីដឹកនាំ ជាពិសេស​គឺ​ការ​ចូលរួម​ជា​មួយរាជរដ្ឋាភិបាល ដើម្បី​ថែរក្សា ការពារសន្តិភាព ការពាររបបរាជា​និយម​អាស្រ័យ​ធម្មនុញ្ញ និងការពារព្រះមហាក្សត្រ នៃយើង​ឲ្យខាងតែបាន។សូមបញ្ជាក់ថា រណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជា ត្រូវបានបង្កើតឡើងនៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ​១៩៧៨ នៅភូមិជើងឃ្ល ឃុំ២ធ្នូ ស្រួលស្នួល ខេត្តក្រចេះ ដោយមានការឧបត្ថម្ភគាំទ្រស្មារតី និង​សម្ភារៈ​ទៅ​វិញទៅមក រវាងបណ្តាប្រទេសជាមិត្ត និង រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែល​ត្រូវ​បាន​​បន្តពង្រឹងសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការកាន់តែជិតស្និទ្ធទ្វេឡើងថែមទៀត ។ រណសិរ្ស​សាមគ្គី សង្គ្រោះជាតិកម្ពុជា បានចាត់តាំងឡើង ដោយផ្អែក​លើស្មារតី​ឯករាជ្យ​ជាតិ​ដ៏​បរិសុទ្ធ របស់ប្រជាជនកម្ពុជា សាមគ្គីគ្រប់ជនជាតិទូទាំងប្រទេស ប្រមែប្រមូលរាល់កម្លាំងសង្គម ដោយ​មិនប្រកាន់ និន្នាការនយោបាយជំនឿ សាសនា វណ្ណភាព កម្មករ កសិករ បញ្ញាវ័ន្ត ព្រះសង្ឃ ជន​ជាតិ រួមទាំងប្រជាពលរដ្ឋខ្មែរទាំងឡាយ ដែលរស់នៅក្រៅប្រទេសផងដែរ ។ នៅ​ក្រោយ​ថ្ងៃ​រំដោះ ​៧មករា ១៩៧៩ មហាសន្និបាត រណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជា បានប្តូរឈ្មោះ ទៅជា រណសិរ្ស​កសាង ការពារមាតុភូមិកម្ពុជា និងបន្ទាប់មក នៅថ្ងៃទី២៦-២៧ ខែមេសា ឆ្នាំ២០០៦ មហា​សន្និបាត រណសិរ្សលើកទី ៥ ដោយបានប្ដូរឈ្មោះទៅជា រណសិរ្សសាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា រហូតមកដល់បច្ចុប្បន្ន៕

ថៃ ដកផែនការល្បាតរួមគ្នាជាមួយនគរបាលចិន បន្ទាប់ពីមានប្រតិកម្មជាសាធារណៈ

2023/11/15 06:16:47 pm        159
កាលពីថ្ងៃអង្គារ (១៤ វិច្ឆិកា) ប្រទេសថៃ បានដកផែនការល្បាតរួមជាមួយនគរបាលចិន នៅតាមតំបន់ទេសចរណ៍ដ៏ពេញនិយម បន្ទាប់ពីមានប្រតិកម្មជាសាធារណៈ។ ក្រុមមន្ត្រីទេសចរណ៍ថៃ កាលពីថ្ងៃអាទិត្យ បានប្រកាសពីគំនិតនៃការឱ្យនគរបាលចិន និងថៃ ល្បាតតំបន់ទេសចរណ៍ដែលមានអ្នកទស្សនាច្រើន ដើម្បីបង្កើនទំនុកចិត្តក្នុងចំណោមភ្ញៀវទេសចរ រួមទាំងជនជាតិចិន។យ៉ាងណាក៏ដោយ ផែនការនេះបានបង្កភាពចលាចលតាមប្រព័ន្ធអ៊ីនធឺណិត ដោយទទួលបានការរិះគន់ថាចំណាត់ការនោះបានធ្វើឲ្យខូចអធិបតេយ្យភាពជាតិ និងការស្តីបន្ទោសពីប្រមុខនគរបាលប្រទេស។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកស្រី ស៊ូដាវ៉ាន់ វ៉ាងស៊ូផាគីចកូសុល (Sudawan Wangsuphakijkosol) បានប្រាប់ក្រុមអ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា «មានវិធីជំនួសជាច្រើនក្នុងការកសាងទំនុកចិត្តសម្រាប់ភ្ញៀវទេសចរនៅក្នុងប្រទេសថៃ ប៉ុន្តែយើងនឹងមិនមានការល្បាតរួមគ្នាទេ»។ក្រុមអាជ្ញាធរថៃបានប្រញាប់ប្រញាល់រឹតបន្តឹងសន្តិសុខ បន្ទាប់ពីមានការបាញ់ប្រហារកាលពីខែមុន នៅផ្សារទំនើបមួយកន្លែងក្នុងទីក្រុងបាងកក ដែលមនុស្សពីរនាក់ ក្នុងនោះមានជនជាតិចិនម្នាក់ ត្រូវបានសម្លាប់ ដោយជំរុញឲ្យមានកង្វល់ពីសុវត្ថិភាពនៅក្នុងប្រទេស។ ការស្តារទំនុកចិត្តឡើងវិញគឺមានសារៈសំខាន់សម្រាប់ឧស្សាហកម្មទេសចរណ៍របស់ប្រទេសថៃ ជាពិសេសក្នុងចំណោមភ្ញៀវទេសចរចិន៕

ពលរដ្ឋចិនរស់នៅក្នុងទីក្រុង សាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិក ប្រមូលផ្ដុំគ្នាស្វាគមន៍វត្តមានលោក Xi Jinping

2023/11/15 06:03:54 pm        129
ពលរដ្ឋចិន រស់នៅក្នុងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិក បានជួបជុំគ្នា ស្វាគមន៍វត្តមានរបស់លោកប្រធានាធិបតីចិន Xi Jinping កាលពីថ្ងៃអង្គារ ម៉ោងនៅសហរដ្ឋអាមេរិក ចំពោះការមកដល់របស់លោកនៅក្នុងទីកក្រុងនេះ សម្រាប់ជំនួបកំពូលចិន-អាមេរិក និងជំនួបមេដឹកនាំសេដ្ឋកិច្ចអេប៉ិច (APEC)លើកទី៣០។ ជំនួបកំពូលចិន -សហរដ្ឋអាមេរិក រវាង លោក Xi និងលោក Biden នឹងក្លាយជាជំនួបទល់មុខគ្នាលើលើកដំបូង រវាងប្រធានាធិបតីទាំង២ ចាប់តាំងពីការជួបគ្នានៅក្នុងកោះបាលី ប្រទេសឥណ្ឌូនេស៊ី កាលពីឆ្នាំមុន។ គេបានមើលឃើញមនុស្សជាច្រើនឈរតម្រង់ជួរយ៉ាងវែងពីអាកាសយានដ្ឋានរហូតដល់សណ្ឋាគារ ដែលលោក Xi នឹងស្នាក់នៅ និងកំពុងក្រវីទង់ជាតិចិន និងសហរដ្ឋអាមេរិក។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយកាលពីថ្ងៃចន្ទថាប្រធានាធិបតីទាំង២នឹងមានការពិភាក្សាពី ទំនាក់ទំនងកាន់តែស៊ីជម្រៅលើបញ្ហាយុទ្ធសាស្ត្រ ភាពទូលំទូលាយ និងសារៈសំខាន់ជាមូលដ្ឋាន ក្នុងទំនាក់ទំនងចិន-អាមេរិក និងបញ្ហាសំខាន់នៃក្ដីបារម្ភពីសន្តិភាពពិភពលោក និងការអភិវឌ្ឍន៍ ៕

ប្រធានាធិបតីចិន កំពុងស្ថិតនៅសហរដ្ឋអាមេរិក សម្រាប់កិច្ចប្រជុំកំពូលជាមួយលោក បៃដិន និង កិច្ចប្រជុំ APEC

2023/11/15 05:50:20 pm        148
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានចាប់ផ្តើមដំណើរទស្សនកិច្ចលើកដំបូងទៅកាន់សហរដ្ឋអាមេរិក ក្នុងរយៈពេលប្រាំមួយឆ្នាំរបស់ខ្លួនកាលពីថ្ងៃអង្គារ (១៤ វិច្ឆិកា) បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក ចូ បៃដិន (Joe Biden) បាននិយាយថា លោកមានគោលបំណងស្តារទំនាក់ទំនងធម្មតាជាមួយទីក្រុងប៉េកាំង ហើយប្រមុខការទូតរបស់លោកបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់សេរីភាពដែលក្រុងវ៉ាស៊ីនតោន និយាយថា ទីក្រុងប៉េកាំង កំពុងធ្វើឱ្យខូចទ្រង់ទ្រាយនៃសិទ្ធសេរីភាពនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។លោក ស៊ី កំពុងបំពេញទស្សនកិច្ចលើកដំបូងទៅកាន់សហរដ្ឋអាមេរិក ចាប់តាំងពីឆ្នាំ ២០១៧ មក។ លោកគ្រោងនឹងជួបលោកប្រធានាធិបតី បៃដិន នៅឯទីតាំងដែលមិនបានបញ្ជាក់នៅក្នុងតំបន់ឆកសមុទ្រនៃទីក្រុង សាន់ហ្រ្វាន់ស៊ីស្កូ នៅព្រឹកថ្ងៃពុធនេះ ហើយបន្ទាប់មកចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំនៃវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC)។កិច្ចប្រជុំកំពូលរបស់លោក ស៊ី ជាមួយលោក បៃដិន នឹងក្លាយជាជំនួបទល់មុខគ្នាលើកដំបូងរវាងមេដឹកនាំអាមេរិក និងចិន ក្នុងរយៈពេលមួយឆ្នាំ ហើយត្រូវបានក្រុមមន្ត្រីសហរដ្ឋអាមេរិក ចាត់ទុកថាជាឱកាសមួយដើម្បីកាត់បន្ថយភាពតានតឹងនៅក្នុងអ្វីដែលមនុស្សជាច្រើនមើលឃើញថាជាគូប្រជែងដ៏គ្រោះថ្នាក់បំផុតរបស់ពិភពលោក។នៅពេលដែលលោក បៃដិន ទៅដល់ទីក្រុង សាន់ហ្រ្វាន់ស៊ីស្កូ មិនយូរប៉ុន្មានមុនពេលយន្តហោះរបស់លោក ស៊ី ចុះចត ក្រុមបាតុករជាច្រើនបានស្វាគមន៍ក្បួនរថយន្តរបស់ប្រធានាធិបតីអាមេរិកពីព្រលានយន្តហោះ។ អ្នកខ្លះគ្រវីទង់ជាតិចិន និងកាន់បដាអំពាវនាវឲ្យមានចំណងមិត្តភាព «យ៉ាងកក់ក្តៅ» រវាងសហរដ្ឋអាមេរិក និងចិន ខណៈអ្នកខ្លះទៀតកាន់ស្លាកសញ្ញាសរសេរថា ថ្កោលទោសបក្សកុម្មុយនិស្តចិន៕

រដ្ឋមន្ត្រីក្រសួងធនធានរុស្ស៊ី ធ្វើទស្សនកិច្ចនៅកូរ៉េខាងជើង ស្របពេលមានការអភិវឌ្ឍន៍កម្មវិធីមីស៊ីលថ្មី

2023/11/15 05:40:33 pm        128
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បាននិយាយនៅថ្ងៃពុធ (១៥ វិច្ឆិកា) នេះថា គណៈប្រតិភូរុស្ស៊ី ដឹកនាំដោយរដ្ឋមន្ត្រីធនធានធម្មជាតិ លោក អាឡិចហ្សាន់ឌឺ គូសឡូវ (Alexander Kozlov) កំពុងបំពេញទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាង ខណៈរដ្ឋឯកោខាងនយោបាយមួយនេះ បានប្រកាសពីវឌ្ឍនភាពថ្មីនៅក្នុងកម្មវិធីមីស៊ីលបាលិស្ទិកដែលត្រូវបានហាមឃាត់របស់ខ្លួន។លោក Kozlov បានទៅដល់ប្រទេសនោះកាលពីថ្ងៃអង្គារ ខណៈរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានជួបជាមួយបណ្ដារដ្ឋសមាជិករបស់អង្គការសហប្រជាជាតិ ដែលអនុវត្តបទឈប់បាញ់សង្គ្រាមកូរ៉េនៅទីក្រុងសេអ៊ូល ហើយបាននិយាយថា ពួកគេមានការព្រួយបារម្ភថា ចិន និងរុស្ស៊ី កំពុងជួយកូរ៉េខាងជើង ពង្រីកសមត្ថភាពយោធារបស់ខ្លួន ដោយអនុញ្ញាតឱ្យទីក្រុងព្យុងយ៉ាង គេចចេញពីការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍ថា រុស្ស៊ី និងកូរ៉េខាងជើង កំពុងធ្វើកិច្ចពិភាក្សាស្តីពីសេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដោយបន្ថែមថា រុស្ស៊ី ចង់អភិវឌ្ឍ «កិច្ចសហប្រតិបត្តិការជាក់លាក់» ជាមួយកូរ៉េខាងជើង ដោយផ្អែកលើកិច្ចព្រមព្រៀងដែលធ្វើឡើងដោយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅពេលពួកគេជួបគ្នាកាលពីខែកញ្ញា នៅតំបន់ចុងបូព៌ារបស់រុស្ស៊ី៕

អាមេរិក នឹងត្រឡប់ទៅរកទំនាក់ទំនងធម្មតាវិញជាមួយប្រទេសចិន និងបន្តទំនាក់ទំនងយោធា

2023/11/15 05:28:22 pm        114
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) បាននិយាយកាលពីថ្ងៃអង្គារ (១៤ វិច្ឆិកា) ថា គោលដៅរបស់លោកក្នុងអំឡុងកិច្ចពិភាក្សាជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) ក្នុងសប្តាហ៍នេះ គឺដើម្បីបន្តទំនាក់ទំនងធម្មតារវាងមហាអំណាចទាំងពីរ រួមទាំងទំនាក់ទំនងរវាងយោធា និងយោធា។ ដោយថ្លែងទៅកាន់អ្នកសារព័ត៌មាននៅសេតវិមាន មុនពេលចាកចេញទៅកាន់ទីក្រុង សាន់ហ្រ្វាន់ស៊ីស្កូ លោក បៃដិន បាននិយាយថា លោកកំពុងព្យាយាមផ្លាស់ប្តូរទំនាក់ទំនងរបស់សហរដ្ឋអាមេរិក ជាមួយប្រទេសចិន ឱ្យកាន់តែប្រសើរឡើង បន្ទាប់ពីរយៈពេលនៃទំនាក់ទំនងដ៏តានតឹង។លោក បៃដិន និង លោក ស៊ី នឹងជួបគ្នានៅថ្ងៃពុធ (១៥ វិច្ឆិកា) នេះនៅទីក្រុង សាន់ហ្រ្វាន់ស៊ីស្កូ ក្នុងអំឡុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC)។ នេះគឺជាជំនួបផ្ទាល់លើកទី២ រវាងមេដឹកនាំទាំងពីរ ចាប់តាំងពីលោក បៃដិន ចូលកាន់តំណែង កាលពីខែ មករា ឆ្នាំ ២០២១ មក។ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីក្រុមមន្ត្រីសហរដ្ឋអាមេរិក នៅអាកាសយានដ្ឋាន បន្ទាប់ពីលោកបានទៅដល់ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ កាលពីរសៀលថ្ងៃអង្គារ (ម៉ោងក្នុងស្រុក) សម្រាប់កិច្ចសហប្រតិបត្តិការរវាងចិន និងសហរដ្ឋអាមេរិក ព្រមទាំងកិច្ចប្រជុំកំពូល និងកិច្ចប្រជុំបណ្ដាមេដឹកនាំសេដ្ឋកិច្ច APEC លើកទី៣០ តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន។ទំនាក់ទំនងរវាងប្រទេសទាំងពីរ មានភាពត្រជាក់បន្ទាប់ពីលោក បៃដិន បានបញ្ជាឱ្យបាញ់ទម្លាក់បាឡុងចារកម្មចិន កាលពីខែកុម្ភៈ ដែលគេសង្ស័យថាបានហោះរំលងសហរដ្ឋអាមេរិក។ ប៉ុន្តែចាប់តាំងពីពេលនោះមក ក្រុមមន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់លោក បៃដិន បានទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង ហើយបានជួបជាមួយសមភាគីចិន ដើម្បីបង្កើតទំនាក់ទំនង និងការជឿទុកចិត្តគ្នាឡើងវិញ៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញក្នុងមហាសន្និបាតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា លើកទី៦

2023/11/15 04:59:19 pm        199
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​គណបក្សប្រជាជន​កម្ពុជា និង​ជា​អធិបតី​កិត្តិយស​ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមមហាសន្និបាតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា លើ កទី៦ ដែលរៀបចំឡើងនៅសណ្ឋាគារសុខា ខណៈមហាសន្និបាត​នេះរៀ​ប​ចំ​ឡើង​ដើម្បី​ពិនិត្យ​ឡើងវិញ​អំពី​សកម្មភាពការងារដែលបានធ្វើនាពេលកន្លងមក និងដាក់ចេញផែន​ការ​ក៏​ដូច​ជា​គោល​ដៅ​ការងារសម្រាប់អនុវត្តន៍បន្ត។សូមបញ្ជាក់ថា បើយោងតាមឯកសារ«រណសិរ្ស សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា» មាន​ឈ្មោះដើ​ម​ថា «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» ត្រូវបានបង្កើតឡើងនៅថ្ងៃ២ធ្នូ ឆ្នាំ១៩៧៨ នៅក្នុង​តំបន់​រំដោះនាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ ជាអង្គការចាត់​តាំង​មហាជន​មួយ​ឈាន​មុខ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​រួបរួម​គ្នា​ជា​កម្លាំង​មហា​សាមគ្គី​ជាតិ​ដោយ​បាន​ទទួល​ការ​ជួយ​ឧបត្ថម្ភ យ៉ាងធំធេង​ពី​ការ​គាំទ្រ​ពី​មិត្ដ​ភក្ដិ​ជិត​ឆ្ងាយ​លើ​សកល​លោក​ ដើម្បី​ផ្ដួល​រំលំ​របប​កម្ពុជា​ប្រជាធិបតេយ្យ រហូតដល់ទទួលបានជ័យជំនះដ៏ត្រចះត្រចង់នាថ្ងៃ៧មករា ឆ្នាំ១៩៧៩។ខួប៤៥ឆ្នាំ នៃការបង្កើតចលនាតស៊ូរំដោះជាតិ ដែលចារឹក​ជាប់​ក្នុង​ក្រអៅ​បេះដូង​របស់​ប្រជាពលរដ្ឋ​ខ្មែរ​មិនអាចបំភ្លេចមហាសន្និបាតថ្ងៃនេះ ធ្វើឡើងដើម្បីរំលឹក​ឡើង​វិញ​នូវ​ទិវា​ជា​ប្រវត្តិសាស្រ្ត នៃ​ដំណើរចា​ប់​ផ្តើម​រស់​រាន​មាន​ជីវិត​ជា​ថ្មី​របស់​មាតុភូមិ និង​ប្រជាជន​កម្ពុជា​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ។មហាសន្និបាតនេះ គឺមានការអញ្ជើញចូលរួមពី ប្រធានគណៈកម្មាធិការរណសិរ្សក្រសួង-សាប័ន, រាជធានី-ខេត្ត គណៈអចិន្ត្រៃយ៍ ភ្ញៀវកិត្តិយសជាតិជាច្រើនទៀតផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មុនជួបអ៊ីតាលីយប់នេះ Zidane ថាគ្មានការសោកស្តាយចំពោះការបុកក្បាល Materazzi កាលឆ្នាំ ២០០៦
10/02/2026 01:10 PM
ឥណ្ឌូនេស៊ី និងកូរ៉េឈ្នះមេដាយមាសបាញ់ធ្នូ ខណៈជប៉ុនគ្រប់គ្រងវិញ្ញាសាយូដូក្នុង Asian Games
10/02/2026 01:10 PM
សម្ដេច​ធិបតី ណែដល់នាំគ្រូ និងសិស្ស ត្រូវចេះប្រើប្រាស់បច្ចេកវិទ្យា AI តែកុំពឹងផ្អែកទាំងស្រុង
10/02/2026 12:10 PM
សម្ដេច​ធិបតី៖ វិស័យអប់រំ និងសុខាភិបាលជាវិស័យអាទិភាពបំផុតត្រូវបានបង្កើនថវិកា គ្មានកាត់បន្ថយឡើយ
10/02/2026 12:10 PM
អាមេរិកផ្តល់កិច្ចសន្យាទឹកប្រាក់ ២៤,៤ ពាន់លានដុល្លារដល់ក្រុមហ៊ុន Raytheon ដើម្បីជំរុញការផលិតមីស៊ីល SM-6
10/02/2026 11:10 AM
លោក Trump៖ អ៊ីរ៉ង់នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏យុត្តិធម៌ ឬក៏ត្រូវរលាយបាត់ពីផែនដីក្រោយបដិសេធសំណើ
10/02/2026 11:10 AM
តម្លៃប្រេងកើនឡើងបន្តិច ខណៈអាមេរិកបញ្ជូននាវាដឹកយន្តហោះនិងទ័ពបន្ថែមទៀតទៅកាន់ មជ្ឈិមបូព៌ា
10/02/2026 11:10 AM
លោក Trump ប្តេជ្ញាវាយប្រហារអ៊ីរ៉ង់ដ៏ខ្លាំងក្លា បើរកឃើញថាជាប់ពាក់ព័ន្ធការវាយប្រហារជើងហោះហើរក្រុមហ៊ុន flydubai
10/02/2026 11:10 AM
​ប្រសាសន៍សំខាន់ៗរបស់​​សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស​អញ្ជើញប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប
10/02/2026 10:10 AM
អាជ្ញាធរ​ជាតិ​អប្សរា ​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ចំនួន​២ នៅ​ខ្លោងទ្វារជ័យ នៃក្រុង​អង្គរ​ធំ​
10/02/2026 08:10 AM