សម្ដេច​តេជោចាត់ទុកពាក្យស្លោក «បរាជ័យក្នុងសាលាប្រសើរជាងបរាជ័យក្នុងជីវិត» របស់សម្ដេច​ធិបតី​មានតម្លៃ​មិនសាបសូន្យ
សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

មន្ត្រីជាន់ខ្ពស់រុស្ស៊ី ដែលជិតស្និទ្ធនឹងលោកពូទីន ព្រមានប៉ូឡូញពីការបាត់បង់ភាពជារដ្ឋរបស់ខ្លួន

2023/11/03 05:58:00 pm        188
សម្ព័ន្ធមិត្តជាន់ខ្ពស់របស់លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានព្រមានប្រទេសប៉ូឡូញ កាលពីថ្ងៃព្រហស្បតិ៍ (២ វិច្ឆិកា) ថា រដ្ឋសមាជិកអង្គការណាតូ មួយនេះ ពេលនេះត្រូវបានចាត់ទុកថាជា «សត្រូវដ៏គ្រោះថ្នាក់» របស់រុស្ស៊ី ហើយអាចឈានទៅដល់ការបាត់បង់ភាពជារដ្ឋរបស់ខ្លួន ប្រសិនបើប្រទេសនេះបន្តបព្វហេតុរបស់ខ្លួនសព្វថ្ងៃនេះទៀត។អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev ដែលបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរបស់រុស្ស៊ី បានធ្វើការអត្ថាធិប្បាយបែបនោះនៅក្នុងអត្ថបទមួយ ស្តីពីទំនាក់ទំនងរវាងរុស្ស៊ី និងប៉ូឡូញ ដោយនិយាយថា ទីក្រុងម៉ូស្គូឥឡូវនេះមាន «សត្រូវដ៏គ្រោះថ្នាក់» នៅក្នុងប្រទេសប៉ូឡូញ។លោក Medvedev បាននិយាយថា «ប្រវត្តិសាស្ត្របានប្រគល់សាលក្រម ដែលគ្មានមេត្តាជាច្រើនដល់ប្រជាជនប៉ូឡូញ ហើយមិនថាអ្នកទាំងនោះមានមហិច្ឆតាធំប៉ុនណាក៏ដោយ ក៏ការដួលរលំរបស់ពួកគេអាចនាំទៅដល់ការដួលរលំរបស់រដ្ឋប៉ូឡូញទាំងមូល»។សង្រ្គាមនៅអ៊ុយក្រែន បានធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែតានតឹងរួចទៅហើយ នៅពេលប្រទេសប៉ូឡូញ ដែលបានគាំទ្រអ៊ុយក្រែន បានចោទប្រកាន់រុស្ស៊ី ពីបទព្យាយាមធ្វើឲ្យប្រទេសនេះមានអស្ថិរភាពជាមួយនឹងយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិត និងចារកម្មជាដើម។ ទីក្រុងមូស្គូ បានថ្កោលទោសនូវអ្វីដែលខ្លួនមើលឃើញថា ជាជំហរអរិភាពរបស់ទីក្រុងវ៉ាសូវី ចំពោះខ្លួន និងផលប្រយោជន៍រុស្ស៊ី នៅក្នុងប្រទេសប៉ូឡូញ ផងដែរ៕

សម្តេចប្រធានរដ្ឋសភា៖ តំណាងរាស្រ្តចាំបាច់ត្រូវធ្វើជាតំណាងដ៏ល្អ ដោយបម្រើនិងតម្កល់នូវ​ផលប្រយោជន៍ពលរដ្ឋជាអាទិភាព

2023/11/03 04:11:21 pm        203
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានមានប្រសាសន៍លើកឡើងថា ក្នុង​នាមជាតំណាងរាស្រ្តចាំបាច់ត្រូវធ្វើជាតំណាងដ៏ល្អ និងត្រូវបម្រើប្រជាពលរដ្ឋ ពិតប្រាកដ ដោយ​​តម្កល់​នូវផលប្រយោជន៍របស់ពួកគាត់ដំបូងគេបង្អស់ នៅពេលធ្វើការសម្រេចចិត្ត និង​ដាក់​ចេញនូ​វវិធានការណ៍ណាមួយ។  សម្តេចរដ្ឋសភាធិបតី បានមានប្រសាសន៍ដូច្នេះ​នៅ​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតីភាព​បើក​កម្ម​វិធី​ស្វាគមន៍ និងការផ្តល់ព័ត៌មានអំពីសេវាសំខាន់ៗជូនតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា ដែល​រៀបចំឡើងដោយអគ្គលេខាធិការដ្ឋានរដ្ឋសភា នៅវិមានរដ្ឋសភា​ នាព្រឹកថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ។ នៅក្នុងឱកាសនោះសម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកឡើងបន្តថា តំណាង​រាស្រ្ត​ដែល​បាន​ជាប់​ឆ្នោត ត្រូវបានប្រជាជនផ្តល់សេចក្តីទុកចិត្តជ្រើសរើសជាតំណាង ហើយពួកគាត់​មាន​ក្តីរំពឹង​ជឿទុកចិត្តថា តំណាងរាស្រ្តទំាងអស់មានសមត្ថភាព ឆន្ទៈ ទេពកោសល្យ និងការប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​បំពេញការងារ ជួយអន្តរាគមន៌ ដោះស្រាយបញ្ហា និងឆ្លើយតបតាម​សំណូមពរ​នានា​របស់​ពួក​គាត់បាន។  “យើងទាំងអស់គ្នា ត្រូវតែខិតខំ ប្រឹងប្រែងបំពេញការងារឱ្យអស់ពីសមត្ថភាព លទ្ធភាព ប្រកប​ដោយ​ភាព​ស្វាហាប់ សកម្ម និងរស់រវើក ដែលក្នុងនោះមានការងារស្នូលចំនួនបី ដែល​យើង​ត្រូវ​បំពេញ ជាអាទិ៍ ការងារនីតិកម្ម ការងារជាតំណាង និង​ការងារ​តាម​ដាន​ការ​អនុវត្ត​ច្បាប់”​ នេះ​ជា​ការ​គូស​បញ្ជាក់របស់សម្តេចរដ្ឋសភាធិបតី។  សូមជម្រាបថាអគ្គលេខាធិការដ្ឋានរដ្ឋសភា តែងតែប្រារព្ធកម្មវិធី ស្វាគមន៍ និងការផ្តល់​ព័ត៌មាន​អំពី​សេវា​សំខាន់ៗ​ជូនតំណាងរាស្រ្ត នៅគ្រប់ដើមនីតិកាលនី​មួយៗ​ ដើម្បី​បង្ហាញ​ជូន​ពី​សេវា​កម្ម​របស់​ខ្លួនជូនសមាជិក សមាជិការដ្ឋសភា បានប្រើប្រាស់ទាំងក្នុងការងារប្រចាំថ្ងៃ​និងការងារស្នូល​របស់​​ខ្លួន​ រួម​មាន ការងារពាក់ព័ន្ធអំពីសិទ្ធ កាតព្វ​កិច្ច គណនេយ្យកិច្ច​របស់​តំណាង​រាស្រ្ត សេវា​នីតិកម្ម សេវាស្រាវជ្រាវទូទៅនិងស្រាវជ្រាវសភា ការងារការទូតសភា ពិធី​ការ ហិរញ្ញវត្ថុ បេសកកម្ម សេវា​ឡូជី​ស្ទូក និងសេវាកម្មនៅមូលដ្ឋាន​ជា​ដើម​។ល។ អគ្គលេខាធិការដ្ឋានរដ្ឋសភា ជា​សេនាធិការ ជូនរដ្ឋសភា ក្នុងការផ្តល់សេវាជូនសមាជិករដ្ឋសភាដើម្បីបំពេញភារកិច្ច និង​តួនាទី​តំណាង​រាស្រ្តប្រកបដោយភាពរលួននិងជោគជ័យនៅក្នុងការបម្រើប្រជាពលរដ្ឋនិងប្រទេសជាតិ។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណ និងសម្តែងនូវការកោតសរសើរ វាយ​តម្លៃ​ខ្ពស់​ចំពោះ ឯកឧត្តមអគ្គលេខាធិការដ្ឋសភា ក៏ដូចជាថ្នាក់ដឹកនាំ នៃអង្គភាព​ពាក់ព័ន្ធ​ទាំង​អស់​ដែល​បាន​រួម​សហការគ្នាយ៉ាងល្អក្នុងការរៀបចំឱ្យមានកម្មវិធីនេះឡើង។  ជាមួយគ្នានេះ សម្តេចក៏បានកោតសរសើរចំពោះលេខាធិការដ្ឋាន សម្របសម្រួល​បច្ចេក​ទេស​នៃ​សភា​កម្ពុជា (TCS) ដែលបានផ្តួចផ្តើមគំនិតតាក់តែង ចងក្រង កែសម្រួល និងធ្វើបច្ចុប្បន្ន​ភាព​សៀវភៅស្តី​ពី “សេវាសំខាន់ៗសម្រាប់តំណាងរាស្រ្ត” ដែលបានបោះពុម្ពជាលើកទី២ សម្រាប់​ចែក​ជូនសមាជិកសមាជិការរដ្ឋសភានីតិកាលទី៧នេះផងដែរ។ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា សៀវភៅស្តីពី “សេវាសំខាន់ៗសម្រាប់តំណាងរាស្រ្ត” ពិតជាមានសារៈសំខាន់សម្រាប់តំណាងរាស្រ្តនិងជំនួយការផ្ទាល់ ក្នុងការស្វែងរកព័ត៌មាន និង​សេវាគាំទ្រនានាសម្រាប់បំពេញតម្រូវការចាំបាច់នានា។ សៀវភៅនេះ ក៏ជាផ្នែកមួយ​នៃ​ការ​ជួយ​ពង្រឹង​ និង​លើកកម្ពស់អភិបាលកិច្ចល្អ តម្លាភាព គណនេយ្យភាព និងប្រសិទ្ធិភាព​ការងារ​របស់​មន្រ្តី​ជំនាញ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ផងដែរ។  សមាជិករដ្ឋសភានីតិកាលទី៧មានចំនួន១២៥រូប នៅក្នុងនោះ១២០រូបមក ពីគណបក្ស​ប្រជាជន​កម្ពុជា និង៥អង្គនិងរូប មកពីគណបក្សហ្វ៊ុនស៊ិនប៉ិច។ សមាជិករដ្ឋសភា កើតចេញ​ពី​លទ្ធផល​បោះឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ កាលពីថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៣ ដែល​បាន​ប្រព្រឹត្តិ​ទៅ​ដោយរលូន មានលក្ខណៈសេរី យុត្តិធម៌ ត្រឹមត្រូវ និងមានតម្លាភាព ដោយមាន​១៨​គណបក្ស​ចូល​រួមប្រកួតប្រជែងនិងមានប្រជាពលរដ្ឋ ជាង៨ លាន ២សែននាក់ បានចេញ​ទៅ​បោះឆ្នោត​។ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានមានប្រសាសន៍លើកឡើងថា លទ្ធផល នៃ​ការ​បោះឆ្នោត​សកលនៅខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ បានផ្តល់នូវអាណត្តិមួយដ៏រឹងមាំ និង​ការ​ទទួល​ខុសត្រូវដ៏សំខាន់មួយ ក្នុងការបម្រើផលប្រយោជន៍ជូនដល់ប្រជាពលរដ្ឋ។ សម្តេចបានគូសបញ្ជាក់ ថានេះ គឺជាលើកទីមួយនិងជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ក្នុងរយៈ​ពេលជាង​ ៥០០ឆ្នាំ មកនេះ ដែលកម្ពុជាមានការផ្លាស់ប្តូរអំណាចពីអ្នកជំនាន់មុន មក​អ្នក​ជំនាន់​ក្រោយ ប្រកបដោយសន្តិភាព និងរលូន ក្រោមស្មារតីឯកភាព និងសាមគ្គីភាពជាតិ ជា​មាន​មោទន​ភាព​បំផុត​។  សម្តេចប្រធានរដ្ឋសភាបានបន្ថែមថា នៅក្នុងនីតិកាលទី៧ នេះ កម្ពុជាត្រូវពង្រឹងនូវសមត្ថភាព ទាំងផ្នែកស្ថាប័ន និងមន្រ្តីជំនាញ ដើម្បីធ្វើយ៉ាងណា អាច​ឈាន​ទៅ​សម្រេច​បាន​នូវ​ចក្ខុ​វិស័យ​របស់​ជាតិ​គឺ​ការប្រែក្លាយមាតុភូមិកម្ពុជា ឱ្យក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០៕

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញដង្ហែព្រះមហាក្សត្រយាងសម្ពោធ​ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត”

2023/11/03 03:30:19 pm        1229
នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ស្អែកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញដង្ហែ ព្រះករុណាព្រះ​បាទ​សម្តេច​ព្រះបរម​នាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាង​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ “ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត” ។«ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត» បានចាប់ផ្តើមជួសជុលឡើងវិញកាលពីអំឡុងឆ្នាំ ២០១៦ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា នៃ​ប្រទេស​ជប៉ុន ដែលសាកលវិទ្យាល័យនេះ ចាប់តាំងពីឆ្នាំ១៩៨៩មក បានចូលរួម​ចំណែក​ជា​មួយ​អាជ្ញាធរ​ជាតិ​អប្សរា និងធ្វើសកម្មភាពជាច្រើនជួយដល់រមណីយដ្ឋានអង្គរ ទាក់ទងនឹង​ការ​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស ផ្នែកបុរាណវិទ្យា និងផ្នែកស្ថាបត្យកម្ម, ការធ្វើកំណាយ​ស្រាវជ្រាវ​នៅ​ប្រាសាទ​បន្ទាយក្តី, កម្មវិធីអប់រំបេតិកភណ្ឌដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សរស់នៅជុំវិញតំបន់អង្គរ ក៏​ដូច​ជា​ការផ្តួចផ្តើមបង្កើតសារមន្ទីរព្រះនរោត្តមសីហនុអង្គរជាដើម៕

កម្មករ និងសហជីព គាំទ្រឱ្យមាន ប.ស.ស. ដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុក​សមាជិក ប.ស.ស.

2023/11/03 12:08:35 am        256
កម្មករ និងសហជីព បានគាំទ្រ​ឱ្យ​មាន​របបសន្តិសុខ​សង្គម​ផ្នែក​ថែ​ទាំ​សុខភាព​តាម​របប​ភាគ​ទាន​ដោយ​ស្ម័គ្រចិត្ត ដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. ដែល​ប្រមុខ​រាជ​រដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាន​ប្រកាស​ជំរុញ​ឱ្យ​មាន​គោល​នយោបាយ​នេះ។ សម្រាប់កម្មករនិយោជិត និងអ្នកប្រកបរបរកចំណូលផ្ទាល់ខ្លួន គោល​នយោបាយ​នេះនឹងជួយកាត់បន្ថយបន្ទុកចំណាយក្នុងគ្រួសារលើការថែទាំសុខភាព។ប្រធានសម្ព័ន្ឋសហជីពជាតិ លោក ហ្វា សាលី បានគូសបញ្ជាក់ថា ការ​រៀប​ចំ​ឱ្យមា​ន​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត ដល់បុគ្គលស្វ័យនិយោជន៍ និង​អ្នក​នៅ​ក្នុង​បន្ទុក​សមាជិក ប.ស.ស. គឺជាអ្វីដែលបងប្អូនកម្មករ និងសហជីព​ទន្ទឹង​រង់ចាំ​ដោយ​សារ​របប​នេះនឹ​ង​ជួយ​សម្រាល​បន្ទុក​ចំណាយ​ក្នុង​គ្រួសារ​នៅ​ពេល​សមាជិក​ក្នុង​បន្ទុក​ណា​ម្នាក់​មាន​ជំងឺ​។ លោកមានប្រសាសន៍ថា៖ « តាងនាមខ្ញុំសហជីព តំណាងកម្មករ ខ្ញុំ​សប្បាយ​រីករាយ​នៅ​ពេល​ប្រាក់​ឈ្នួលក​ម្មករ​ឡើង ទន្ទឹមជាមួយគ្នានោះ បើគ្មានយន្តការ​កាត់​បន្ថយ​ការ​ចំណាយ​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​យើងទេ គឺប្រាក់ឈ្នួលដែល​ពួក​គាត់​ទទួល​បាន​អត់​សល់​ទេ​ដោយ​សារ​ត្រូវ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ រួមទាំងការចំណាយច្រើនលើការថែទាំសុខភាព»។ បន្ថែមពីនេះ កម្មការិនី ជឹម សារ៉ុន បាន​លើក​ឡើង​ពី​ការ​គាំទ្រ​ចំពោះ​គោល​នយោបាយ​របស់​រដ្ឋាភិបាល​​ចំពោះ ការរៀបចំឱ្យមាន​របប​សន្តិសុខ​សង្គមផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគ​ទាន​ដោយ​ស្ម័គ្រ​ចិត្តនេះ ព្រោះបានជួយសម្រាលបន្ទុកចំណាយសម្រាប់គ្រួសារ។ កម្មការិនីរូបនេះនិយាយថា៖ « ខ្ញុំគាំទ្រឱ្យមានរបបនេះ ព្រោះសមាជិក​គ្រួសារ​ទៅ​ពេទ្យ​ម្តង​ៗ​ចំណាយ​ច្រើន។ ខ្ញុំនឹងទៅចុះឈ្មោះសមាជិកគ្រួសារចូលក្នុងរបបនេះ»។ស្រដៀងគ្នានេះដែរកម្មការិនីម្នាក់ទៀតឈ្មោះ ជឹម សារ៉េន រីករាយឥតឧបមាព្រោះនយោបាយនេះ នឹង​ធ្វើ​ឱ្យគ្រួសាររបស់ខ្លួនសន្សំបានច្រើន និង​កាត់​បន្ថយ​ចំណាយ​ច្រើន​ជាង​មុន​ព្រោះ​តែ​ការ​ទៅ​ព្យាបាល​ដោយ​ឥតគិតថ្លៃ ហើយចំណាយត្រឹមតែ១៥៦០០រៀលប៉ុណ្ណោះ។ កម្មការិនីរូបនេះនិយាយថា៖ «សម្រាប់គ្រួសារខ្ញុំគាត់ឈឺច្រើន សព្វថ្ងៃជីវភាព​គ្រួសារ​ខ្ញុំ​មាន​ការ​ខ្វះ​ខា​ត ទៅពេទ្យម្តងៗអស់ច្រើន សប្បាយចិត្ត និង​គាំទ្រ​នៅ​ពេល​មាន​របប​នេះគឺ​នឹង​ជួយ​សម្រាល​បន្ទុក​ចំណាយ​ក្នុងគ្រួសារបានច្រើន»។

«ផ្ដល់ឈាម ផ្ដល់ក្ដីស្រឡាញ់» ជាប្រធានក្នុងយុទ្ធនាការបរិច្ចាកឈាមវិលជុំ នៅតាមបណ្ដាក្រុងស្រុកទូទាំងខេត្តព្រះវិហារ

2023/11/02 10:16:53 pm        238
ព្រះវិហារ៖ «ផ្ដល់ឈាម ផ្ដល់ក្ដីស្រឡាញ់» ជាប្រធានបទមួយក្នុងយុទ្ធនាការបរិច្ចាកឈាមវិលជុំ នៅតាមបណ្ដាក្រុងស្រុកទូទាំងខេត្តព្រះវិហារ ដែលផ្ដួចផ្ដើមឡើងអភិបាលខេត្តព្រះវិហារ ក្នុងគោលបំណងដើម្បីរួមចំណែកក្នុងការបំពេញតម្រូវការឈាម ទៅដល់មន្ទីរពេទ្យបង្អែក១៦មករា ដែលបាននិងកំពុងមានបញ្ហាប្រឈមកង្វះឈាម ដើម្បីជួយសង្រ្គោះដល់ជនរងគ្រោះ និងអ្នកជំងឺដែលត្រូវការឈាមចាំបាច់ជារៀងរាល់ថ្ងៃ។ជាក់ស្ដែងនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាល​ខេត្តព្រះវិហារ បានបន្ដដឹកនាំនាយទាហាន នាយទាហានរង និងពលទាហានប្រមាណជាង ២៥០នាក់ ចូលរួមបរិច្ចាកឈាមជូនមន្ទីរពេទ្យបង្អែក១៦មករាខេត្ត និងដើម្បីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាកំណើតកងយោធពលខេមរភូមិន្ទ (១៩៥៣-២០២៣)។ពិធីនេះប្រព្រឹត្តិទៅនៅបរិវេណទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ដែលមានការចូលរួម​ពី​សំណាក់ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ព្រមទាំងអភិបាល​រងខេត្ត ​ថ្នាក់ដឹកនាំមន្ទីរអង្គភាព អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ​កងកម្លាំង ពលទាហាន ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ​ប្រចាំខេត្តព្រះវិហារ រួមនិងយុវជនសហភាព​សហព័ន្ធយុវជន​កម្ពុជា​ជាច្រើនរូបទៀត។ថ្លែងក្នុងឱកាសនោះឯកឧត្ដម គីម រិទ្ធី ​បានសម្តែងនូវក្តីរីករាយសប្បាយរីករាយ ​និង​ថ្លែង​អំណរគុណ​ចំពោះវត្តមាន នាយទាហាន នាយទាហានរង ​និងពលទាហានទាំងអស់ ដែលបាន ចូលរួម​ដោយស្ម័គ្រចិត្ត ក្នុងការបរិច្ចាគឈាមនាពេលនេះ ​ដែលជាផ្នែកមួយនៃការលើកកម្ពស់វិស័យ​មនុស្សធម៌ ​ក្រោមពាក្យស្លោក ផ្តល់ឈាម គឺផ្តល់ក្តីស្រលាញ់។ឯកឧត្តម បន្តទៀតថា ការផ្តល់ឈាមដោយស្ម័គ្រចិត្តជាប្រភពឈាមតែមួយគត់ ដែលអាច​ផ្តល់​ឈាមប្រកបដោយ ចីរភាព ដើម្បីផ្គត់ផ្គង់ដល់មន្ទីរពេទ្យខេត្តព្រះវិហារយើង ក្នុងការយកទៅ​ជួយ​សង្គ្រោះអាយុជីវិត ​ជនរងគ្រោះទូទៅ ​ដែលបណ្តាលមកពីកត្តាផ្សេងៗជាច្រើន ដែលពួកគាត់​មានតម្រូវការឈាម។ទន្ទឹមគ្នានេះឯកឧត្តមអភិបាលខេត្តព្រះវិហារ ក៏បានថ្លែងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ​ និង​តួអង្គពាក់ព័ន្ធ ​ពិសេសកងកម្លាំងចូលរួមបរិច្ចាគឈាម ​ដើម្បីសង្គ្រោះជីវិតមនុស្ស ព្រោះវាជាកាយ​វិការ​ប្រកប​ដោយ​មនុស្សធម៌​ដ៏មានតម្លៃបំផុត​ ដែលយើងគ្រប់រូបគួរចូលរួមទាំងអស់គ្នា៕ 

ប្រជាជនចិនប្រមូលផ្ដុំគ្នាជិតគេហដ្ឋានបុណ្យសពផ្លូវរដ្ឋ ខណៈពិធីឈាបនកិច្ចអតីតនាយករដ្ឋមន្ត្រីចិន លឺ ឃឺឈាង

2023/11/02 08:24:22 pm        207
មនុស្សរាប់ពាន់នាក់ បានប្រមូលផ្ដុំគ្នាជិតទីតាំងរៀបចំពិធីបុណ្យសពផ្លូវរដ្ឋ នៅថ្ងៃព្រហស្បតិ៍នេះ ខណរៀបចំជូនដំណើរចុងក្រោយសម្រាប់អតីតនាយករដ្ឋមន្ត្រី លឺ ឃឺឈាង(Li Keqiang)។ នៅមុខគេហដ្ឋានសព ក្នុងសម្លៀកបំពាក់កាន់ទុក្ខ និងកងកម្លាំងនគរបាលយ៉ាងច្រើនក្នុងឯកសណ្ឋានបានតម្រង់ជួរផ្លូវរាប់រយម៉ែត្រ បិទផ្លូវ និងប្រាប់ប្រជាពលរដ្ឋឱ្យធ្វើដំណើរតាម និងឃ្លាំមើលវត្តមានរបស់សារព័ត៌មានក្រៅផ្លូវការ ឬសារព័ត៌មានបរទេស។ នគរបាលក៏បានបញ្ជូនមនុស្សចេញពីស្ថានីយ៍រថភ្លើងក្រោមដីនៅជិតទីបញ្ចុះសពបាប៉ាវសាន (Babaoshan) ជាកន្លែងពិធីឈាបនកិច្ចរបស់រដ្ឋត្រូវបានប្រារព្ធឡើង និងជាទីដែលមេដឹកនាំជាន់ខ្ពស់ជាច្រើនរូប ត្រូវបានបញ្ចុះនៅទីនោះដែរ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា ទង់ជាតិ រួមទាំងស្តង់ដារដ៏ល្បីល្បាញបំផុតរបស់ប្រទេស ដែលបក់រសាត់លើទីលានធានអានម៉ិន( Tiananmen Square) ចំកណ្តាលរដ្ឋធានីរបស់ចិន ត្រូវបានទម្លាក់ត្រឹមពាក់កណ្តាល នៅអគារការិយាល័យរដ្ឋាភិបាលនានា និងគណបក្សនានាទូទាំងប្រទេស នៅស្ថានទូត និងស្ថានកុងស៊ុលចិននៅបរទេស នៅពេលដែលប្រារព្ធពិធីឈាបនកិច្ចរបស់អតីតនាយករដ្ឋមន្ត្រី Li Keqiang ដែលបានគ្រោងទុក។ លោក Li បានទទួលមរណភាពកាលពីថ្ងៃសុក្រសប្តាហ៍មុនដោយសារគាំងបេះដូងក្នុងវ័យ៦៨ ឆ្នាំ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថាពិធីឈាបនកិច្ចសពរបស់លោកនឹងត្រូវធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ នេះ ប៉ុន្តែមិនបាននិយាយអំពីផែនការពិធីបុណ្យសពនោះទេ។ យោងតាមគំរូមុនៗ មន្ត្រីជាន់ខ្ពស់ដែលចូលនិវត្តន៍ជាធម្មតា ត្រូវតម្កល់នៅក្នុងពិធីបុណ្យរដ្ឋមួយរយៈពេលខ្លី នៅពេលបណ្ដាមេដឹកនាំគោរពសព និងដាក់កម្រងផ្កាពណ៌ស ដែលជាពណ៌ប្រពៃណីនៃការកាន់ទុក្ខ៕

សម្តេច ប៉ាបហ្រ្វង់ស៊ីស គាំទ្រដំណោះស្រាយរដ្ឋពីរ អ៊ីស្រាអែល-ប៉ាឡេស្ទីន

2023/11/02 08:12:13 pm        256
សម្តេចប៉ាបហ្វ្រង់ស៊ីស បានមានបន្ទូលអំពីជម្លោះរវាងប្រទេសអ៊ីស្រអែល និងក្រុមហាម៉ាស់ និងបានមានបន្ទូលជាថ្មីអំពីការគាំទ្ររបស់ព្រះអង្គសម្រាប់ដំណោះស្រាយរដ្ឋពីរ ខណៈបញ្ជាក់ថាព្រះអង្គនឹងចូលរួមកិច្ចប្រជុំកំពូលអាកាសធាតុអង្គការសហប្រជាជាតិដ៏សំខាន់ នៅឆ្នាំនេះ។ មានបន្ទូលតាមប៉ុស្តិ៍ទូរទស្សន៍រដ្ឋអ៊ីតាលី RAI សម្តេចប៉ាប បានមានបន្ទូលពីបញ្ហាប្រឆាំងជនជាតិជ្វីហ្វ ដោយបាននថ្លែងថា វានៅតែត្រូវបានលាក់បាំង និង ជាគ្រោះអាក្រក់ វាពុំទាន់បានកន្លងផុតនៅឡើយ។សម្តេចប៉ាប មានបន្ទូលថា ពលរដ្ឋនៃរដ្ឋទាំងពីនេះ ត្រូវតែរស់នៅរួមគ្នា។ ដោយមានដំណោះស្រាយដ៏ឆ្លាតវៃ មានពលរដ្ឋទាំងពីរ រដ្ឋទាំងពីរ ធ្វើទៅតាមកិច្ចព្រមព្រៀងទីក្រុង Oslo ដែលទាំងពីរនេះជារដ្ឋត្រូវបានកំណត់ ហើយទីក្រុងហ្សេរុយសាឡឹមមានស្ថានភាពពិសេស។ បរិបទមួយចំនួន ដំណោះស្រាយរដ្ឋពីរ គឺជាគោកដៅ របស់សហគមន៍អន្តរជាតិរយៈពេលជាច្រើនទសវត្សរ៍មកហើយ មានមកតាំងពីផែនការខណ្ឌចែករបស់អង្គការសហប្រជាជាតិឆ្នាំ១៩៤៧ ហើយប្រទេសជាច្រើន និយាយថា នោះគឺជាវិធីតែមួយគត់រួចផុតពីជម្លោះ។

កម្មវិធីប្រឡងប្រណាំងរោងចក្រសហគ្រាសសុខសាន្តនឹងរៀបចំធ្វើនៅឆ្នាំក្រោយ

2023/11/02 07:58:52 pm        274
កណ្ដាល៖ ថ្លែងក្នុងពិធីដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ និយោជិត ប្រមាណពីរម៉ឺននាក់ នៅក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឯកឧត្ដម ហេង សួរ បានឱ្យដឹងថា ដើម្បីឱ្យ រោងចក្រ សហគ្រាស កម្មករ និយោជិត ប្រកបអាជីវកម្ម និងធ្វើការងារប្រកបដោយភាពរីកចម្រើនទាំង អស់គ្នានោះ ក្រសួងនឹងសហការជាមួយគ្រប់​ភាគី​ពាក់ព័ន្ធរៀបចំយុទ្ធនាការប្រឡងប្រណាំងមួយ។ឯកឧត្ដមបន្តថា យុទ្ធនាការប្រឡងប្រណាំងនោះ ផ្ដោតលើរោងចក្រមួយ សហគ្រាសមួយ ក្នុងភាពសុខសាន្តដែលគ្រោងរៀបចំធ្វើនៅឆ្នាំ២០២៤ ខាងមុខនេះ។ឯកឧត្ដមបន្ថែមថា ដើម្បីឱ្យរោងចក្រ សហគ្រាស កម្មករ និយោជិត ធ្វើការងារជាមួយគ្នាដោយភាព សុខសាន្តនោះ ក្រសួងបានដាក់ចេញនូវកម្មវិធីដើម្បីពង្រឹងក្រុមអធិការកិច្ចការងារ, ពង្រឹង និងពង្រីកវិសាលភាពក្រុមប្រឹក្សាអាជ្ញាកណ្ដាល ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធនានា ផងដែរ។ដើម្បីទទួលបានអត្ថប្រយោជន៍ទាំងអស់គ្នា ទាំងម្ចាស់រោងចក្រ សហគ្រាស ទាំងកម្មករ និយោជិត ត្រូវ តែសហការរួមគ្នាធ្វើយ៉ាងណា ឱ្យកន្លែងបំពេញការងារមានភាពសុខសាន្ត៕ដោយ៖ គង់ ឌិន,  

សម្ដេចធីបតី៖ កម្មវិធីបណ្ដុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈផ្ដោតវិស័យចំនួន ១០ មាន៣៨មុខជំនាញ

2023/11/02 07:47:45 pm        265
កណ្ដាល៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា កម្មវិធីបណ្ដុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារកីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួនប្រមាណ ១.៥ លាននាក់ដែលនឹងប្រកាសជាផ្លូវការនាពេលខាងមុខនេះ គឺបានផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលលើវិស័យសំខាន់ៗចំនួន ១០ ក្នុងនោះមានមុខជំនាញចំនួន ៣៨ មុខជំនាញ។សម្ដេចធីបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករនិយោជិត មកពីរោងចក្រសហគ្រាសនានា នៅក្រុងតាខ្មៅ ខេត្តកណ្តាល ចំនួនជិត ២ ម៉ឺននាក់នាព្រឹកថ្ងៃទី២ ខែវិច្ឆិកានេះថា រាជរដ្ឋាភិបាលតែងតែគិតគូរគ្រប់ពេលវេលាដល់សុខទុក្ខរបស់ប្រជាពលរដ្ឋ ហើយដើម្បីប្រជាពលរដ្ឋរឹងមាំ គឺរាជរដ្ឋាភិបាលដាក់ចេញនូវយុទ្ធសាស្ត្រ បង្រៀនពលរដ្ឋឱ្យ​ចេះស្ទូចត្រី តាមរយៈការដាក់ចេញនូវវិធីសាស្ត្របណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ពិតប្រាកដជូនប្រជាពលរដ្ឋ ដើម្បីបានប្រកបការងារផ្សេងៗ ចិញ្ចឹមជីវិត និងធ្វើឱ្យជីវភាពគ្រួសារកាន់តែប្រសើរ។នៅក្នុងឱកាសចំណេះសំណាលជាមួយកម្មករនិយោជិតនេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យក្រុមការងាររៀបចំការចុះឈ្មោះយុវជនដែលចង់រៀនជំនាញវិជ្ជាជីវៈនានានាក្នុងកម្មវិធីគោលនយោបាយថ្មីនេះ ​ឱ្យកាន់តែងាយស្រួល និងត្រូវដកចេញនូវនីតិវិធីដែលស្មុគស្មាញចោល។ សម្ដេចធិបតី ក៏បានស្នើឱ្យរៀបចំវគ្គបណ្ដុះបណ្ដាលជូនពលរដ្ឋឱ្យកាន់តែច្រើន ទាំងវគ្គបណ្ដុះ បណ្ដាលពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ, វគ្គថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ និងវគ្គបណ្ដុះបណ្ដាលពេលយប់ជាដើម៕អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចធិបតី៖កម្ពុជានឹងក្លាយជាប្រទេសរីកចម្រើននៅឆ្នាំ២០៥០

2023/11/02 07:34:23 pm        275
កណ្ដាល៖ មានប្រសាសន៍ក្នុងពេលអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ និយោជិត ប្រមាណពីរម៉ឺននាក់ នៅក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា ទោះកម្ពុជាមានការរីកចម្រើនជាបន្តបន្ទាប់ ពលរដ្ឋមានជីវភាពធូរធារជាលំ ដាប់ក្ដី ក៏រាជរដ្ឋាភិបាលនៅតែបន្តគិតគូរយកចិត្តទុកដាក់ ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជាកាន់តែរីកចម្រើន ជាលំដាប់ថែមទៀត ដើម្បីឈានទៅសម្រេចគោលដៅជាប្រទេសរីកចម្រើននៅឆ្នាំ២០៥០។សម្ដេចធិបតីនាយករដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា ដើម្បីសម្រេចគោលដៅនេះ សម្ដេចនាយករដ្ឋមន្ត្រី បាន ចាត់តាំងឱ្យមានការចុះស្រាវជ្រាវនៅគ្រប់តំបន់ គ្រប់ផ្នែក និងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីដាក់ចេញនូវគោលនយោបាយឱ្យចំទិសដៅ និងជាក់ស្ដែងនិយម តាំងពីមុនពេលបង្កើតរាជរដ្ឋាភិបាលនៅអាណត្តិទី៧ មកម្ល៉េះ។កម្ពុជានៅប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសចាប់តាំងពីការបញ្ចប់សង្គ្រាមទាំងស្រុងនៅចុងឆ្នាំ១៩ ៩៨ កម្ពុជាត្រូវបានសហគមន៍អន្តរជាតិ អតីតអ្នកមកបំពេញបេសកកម្មរក្សាសន្តិភាពនៅកម្ពុជា អតីត អ្នកការទូត ​និងអង្គការក្រៅរដ្ឋាភិបាលនានាកោតសរសើរថា កម្ពុជាពិតជាមានការរីកចម្រើន​ដែលពួក គាត់មិននឹកស្មានដល់ បន្ទាប់ពីពួកគាត់បានមកដល់កម្ពុជាជាថ្មី៕ដោយ៖ គង់ ឌិន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សាលក្រមលើករណីរបស់​ក្រុម​ Man City ធ្វើឱ្យទំនាក់ទំនងការទូត រវាងព្រីតថេន​ និងអារ៉ាប់រួម​ តានតឹង
10/02/2026 07:10 PM
ទិន្នន័យរបស់រដ្ឋាភិបាល៖ ការផ្ទុះឡើងនៃជំងឺអេបូឡា នៅកុងហ្គោ បានសម្លាប់មនុស្សជាង ៤.០០០នាក់
10/02/2026 06:10 PM
ឯកឧត្តម គន់ គីម អញ្ជើញជួបសវនាការជាមួយ ឯកឧត្តម Winston Toh សមាគមអតីតយុទ្ធជនសាធារណរដ្ឋសិង្ហបុរី
10/02/2026 06:10 PM
អនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
10/02/2026 06:10 PM
ម្នាក់ ក្នុងចំណោមជនជាតិម៉ាឡេស៊ីបាត់ខ្លួន​​ ៥៥នាក់ ត្រូវបានបញ្ជាក់នៅមានជីវិត ក្រោយ​ទឹកជំនន់ នៅនេប៉ាល់
10/02/2026 06:10 PM
ម្ចាស់ក្សត្រី ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី យាងសួរសុខទុក្ខអ្នកជំងឺអេដស៍ នៅមន្ទីរពេទ្យសម្តេចឪ សម្តេចម៉ែ
10/02/2026 05:10 PM
អតីតមេដឹកនាំ​តៃវ៉ាន់ លោកស្រី Tsai នឹងបំពេញទស្សនកិច្ច នៅសហរដ្ឋអាមេរិក នា​សប្តាហ៍ក្រោយ
10/02/2026 05:10 PM
ចិនត្រៀមសម្រាប់តម្រូវការធ្វើដំណើរច្រើនបំផុត អំឡុងពេល​សម្រាកបុណ្យជាតិរយៈពេល ១សប្តាហ៍
10/02/2026 05:10 PM
អនុប្រធានទី១ រដ្ឋសភា ជំរុញឱ្យនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅបរទេស បំពេញតួនាទីជា «ទូតមិត្តភាព» និងជាកម្លាំងចលករក្នុងការកសាងមូលធនមនុស្សនៅកម្ពុជា
10/02/2026 05:10 PM
កម្ពុជា ត្រៀមកងកម្លាំងជិត ២ម៉ឺននាក់​ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំបរទេសដែលនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
10/02/2026 05:10 PM