សម្ដេចតេជោ សង្ឃឹម យុវជនកម្ពុជា-ឡាវ រួមសាមគ្គី និងបន្តចែករំលែកផ្លាស់ប្ដូរទស្សនៈគ្នា គ្រប់វិស័យ
សម្ដេច​តេជោចាត់ទុកពាក្យស្លោក «បរាជ័យក្នុងសាលាប្រសើរជាងបរាជ័យក្នុងជីវិត» របស់សម្ដេច​ធិបតី​មានតម្លៃ​មិនសាបសូន្យ
សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង

នយោបាយ​ និង ការអភិវឌ្ឍន៍

ជនអន្តោប្រវេសន៍គុយបា១០នាក់ស្លាប់ ១៧នាក់របួស ក្នុងគ្រោះថ្នាក់រថយន្តនៅម៉ិកស៊ិក

2023/10/02 04:02:07 pm        167
ម៉ិកស៊ិក៖ វិទ្យាស្ថានអន្តោប្រវេសន៍ប្រទេសម៉ិកស៊ិកបាននិយាយកាលពីថ្ងៃអាទិត្យថា ជនអន្តោប្រវេសន៍យ៉ាងហោចណាស់១០នាក់ស្លាប់ និង១៧នាក់រងរបួសធ្ងន់ នៅពេលដែលរថយន្តដឹកទំនិញមួយគ្រឿងដែលកំពុងដឹកពួកគេ បានជួបឧបទ្ទវហេតុ នៅរដ្ឋ Chiapas ប្រទេសម៉ិកស៊ិកភាគខាងត្បូង។ឧបទ្ទវហេតុនេះ បានកើតឡើង នៅតាមបណ្តោយឆ្នេរប៉ាស៊ីហ្វិកលើផ្លូវហាយវ៉េ Pijijiapan-Tonala ក្នុងរដ្ឋ Chiapas ជាផ្លូវធម្មតាមួយដែលធ្វើដំណើរដោយជនអន្តោប្រវេសន៍ឆ្លងកាត់ចូលទៅក្នុងប្រទេសម៉ិកស៊ិក ពីប្រទេសហ្គាតេម៉ាឡា ក្នុងផ្លូវធ្វើដំណើរទៅភាគខាងជើង ឆ្ពោះទៅសហរដ្ឋអាមេរិក។ វិទ្យានស្ថានទេសន្តប្រវេសន៍ជាតិ(INM) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា អ្នកបើកបររថយន្តដឹកទំនិញប្រភេទ Ford ត្រូវបានរៀបចំដើម្បីដឹកមនុស្សជាច្រើននាក់ ដែលបានភៀសខ្លួនចេញពីកន្លែងគ្រោះថ្នាក់។វិទ្យាស្ថាន IMN និយាយថា មនុស្ស១៧នាក់ដែលបានរងរបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ និងកំពុងត្រូវបានពិនិត្យ។ ជនអន្តោប្រវេសន៍ម្នាក់ក្នុងចំណោមជនអន្តោប្រវេសន៍ដែលបានស្លាប់គឺជាកុមារ។ គ្រោះថ្នាក់ចរាចរណ៍ ពាក់ព័ន្ធទៅនឹងជនអន្តោប្រវេសន៍ ពុំមែនជារឿងប្លែកនោះទេ នៅក្នុងប្រទេសម៉ិកស៊ិក ជាកន្លែងដែលមនុស្សជាច្រើនឆ្លងកាត់ប្រទេសនេះ ទៅកាន់សហរដ្ឋអាមេរិក ធ្វើដំណើរដោយគ្មានការអនុញ្ញាត ហើយយានយន្តពុំមានការថែទាំងល្អឡើយ។

ក្រុមស្ត្រីនិងគ្រូបង្រៀននៅប្រទេសឥណ្ឌា ធ្វើការតវ៉ាជុំវិញការសម្លាប់និស្សិតនៅក្នុងរដ្ឋម៉ានីពួរ

2023/10/02 03:59:50 pm        127
ឥណ្ឌា៖ ក្រុមស្ត្រី និងគ្រូបង្រៀននៅក្នុងរដ្ឋម៉ានីពួរ ប្រទេសឥណ្ឌាកាលពីថ្ងៃអាទិត្យ (១ តុលា) បានរៀបចំការតវ៉ាដោយសាមគ្គីភាព ជុំវិញករណីនិស្សិតពីរនាក់ដែលត្រូវបានសម្លាប់។ អំពើហឹង្សាបានផ្ទុះឡើងនៅក្នុងរដ្ឋភាគឦសានជាប់ព្រំដែនមីយ៉ាន់ម៉ាមួយនេះ បន្ទាប់ពីរូបភាពនៃសាកសពនិស្សិតជនជាតិភាគតិច ម៉ីតី ពីរនាក់ ដែលបានបាត់ខ្លួនតាំងពីខែកក្កដា បានលេចចេញនៅលើអ៊ីនធឺណិត។ក្រុមស្ត្រីជាច្រើននាក់ បានរៀបចំការតវ៉ាទ្រង់ទ្រាយធំ ដើម្បីទាមទារយុត្តិធម៌ដល់ជនរងគ្រោះ និងចាត់វិធានការតឹងរ៉ឹងលើជនជាប់ចោទ។ ទន្ទឹមនឹងនោះ លោកគ្រូអ្នកគ្រូនៅរដ្ឋធានីនៃរដ្ឋម៉ានីពួរនេះ បានអុជទៀនដើម្បីចូលរួមរំលែកទុក្ខដល់សិស្សដែលបានស្លាប់។ ចាប់តាំងពីអំពើហឹង្សាបានផ្ទុះឡើងជាលើកដំបូងនៅថ្ងៃទី៣ ខែឧសភា មក មនុស្សជាង១៨០នាក់ត្រូវបានសម្លាប់ និងមនុស្សជាង៥ម៉ឺននាក់ បានភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេនៅក្នុងរដ្ឋម៉ានីពួរ របស់ប្រទេសឥណ្ឌាមួយនេះ៕

ក្រុមហ៊ុនអាកាសចរណ៍យ៉េម៉ែនផ្អាកជើងហោះហើរអន្តរជាតិពីទីក្រុងសាណាដែលគ្រប់គ្រងដោយក្រុមឧទ្ទាម

2023/10/02 03:57:25 pm        147
យ៉េម៉ែន៖ ក្រុមមន្ត្រី បាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់ប្រទេសយ៉េម៉ែន បានផ្អាកជើងហោះហើរអន្តរជាតិពីរដ្ឋធានីរបស់ប្រទេសនេះ ដោយលើកឡើងពីជម្លោះជាមួយក្រុមឧទ្ទាមហ៊ូធីដែលគាំទ្រដោយអ៊ីរ៉ង់លើការទទួលបានមូលនិធិ។ប្រទេសយ៉េម៉ែនដំណើរការជើងហោះហើរពាណិជ្ជកម្មស្ទើរតែរៀងរាល់ថ្ងៃទៅកាន់រដ្ឋធានីអាំម៉ានរបស់ប្រទេសហ្ស៊កដានី ដែលជាគោលដៅអន្តរជាតិផ្ទាល់តែមួយគត់របស់ខ្លួនពីអាកាសយានដ្ឋានដែលគ្រប់គ្រងដោយហ៊ូធីនៅទីក្រុងសាណា ដែលបានបើកដំណើរការឡើងវិញកាលពីឆ្នាំមុន បន្ទាប់ពីការផ្អាករយៈពេល៦ឆ្នាំ។កាលពីថ្ងៃសៅរ៍ មន្ត្រីម្នាក់មកពីក្រសួងដឹកជញ្ជូនរបស់ក្រុមហ៊ូធី បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Saba របស់ពួកឧទ្ទាមនេះថា៖«ជើងហោះហើររបស់ប្រទេសយ៉េម៉ែន ត្រូវបានផ្អាកពីព្រលានយន្តហោះទីក្រុងសាណា»។នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុនអាកាសចរណ៍ បានស្តីបន្ទោសក្រុមឧទ្ទាមចំពោះទង្វើនេះ ដោយចោទប្រកាន់ពួកគេពីការរឹតបន្តឹងការចូលទៅកាន់គណនីរបស់ក្រុមហ៊ុននៅក្នុងធនាគារ Sanaa ចាប់តាំងពីខែមីនា ជាការចោទប្រកាន់មួយដែលក្រុមហ៊ូធី បានបដិសេធ៕

កូរ៉េខាងជើង រិះគន់ទីភ្នាក់ងារនុយក្លេអ៊ែរអង្គការសហប្រជាជាតិថាជាអ្នកបម្រើផលប្រយោជន៍ឲ្យសហរដ្ឋអាមេរិក

2023/10/02 03:54:41 pm        144
កូរ៉េខាងជើង៖ នៅថ្ងៃចន្ទនេះ កូរ៉េខាងជើងបានរិះគន់អង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិថា កំពុងរួមដៃជាមួយយុទ្ធនាការដាក់សម្ពាធដឹកនាំដោយសហរដ្ឋអាមេរិក និងកំពុងបង្កើតសេចក្ដីសម្រេចមួយជុំវិញកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន ដោយហៅទីភ្នាក់ងារនេះថាជា អ្នកបម្រើផលប្រយោជន៍ឲ្យទីក្រុងវ៉ាស៊ីនតោន។អ្នកនាំពាក្យមិនបញ្ចេញឈ្មោះមួយរូបរបស់ក្រសួងឧស្សាហកម្មថាមពលនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ា បានបញ្ចេញសេចក្ដីថ្លែងការណ៍មួយរិះគន់សេចក្ដីសម្រេចដាក់ចេញកាលពីថ្ងៃសុក្រនៅ កិច្ចប្រជុំទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ដែល អំពាវនាវឲ្យកូរ៉េខាងជើង បញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ អ្នកនាំពាក្យរូបនេះ បានហៅសេចក្ដីសម្រេចនេះថាជាលទ្ធផលនៃការសមគំនិតគ្នា ដោយសហរដ្ឋអាមេរិកនិង សម្ព័ន្ធមិត្តរបស់ខ្លួន ដោយនិយាយថាឋានៈកូរ៉េខាងជើងជារដ្ឋនុយក្លេអ៊ែរ គឺមិនអាចបកក្រោយវិញបានឡើយ។អ្នកនាំពាក្យដដែលនេះ ក៏បានចោទប្រកាន់ប្រធានទីភ្នាក់ងារនេះ លោក Rafael Grossi ផងដែរ ពីបទដឹកនាំការបង្កើតបរិយាកាសនៃការដាក់សម្ពាធលើកូរ៉េខាងជើង ដោយផ្សព្វផ្សាយរឿងខុសអំពីលទ្ធភាពនៃការសាកល្បងអាវុធនុយក្លេអ៊ែរ។  ទីភ្នាក់ងារ IAEA ពុំមានមធ្យោបាយចូលទៅក្នុងប្រទេសកូរ៉េខាងជើងទេ ចាប់តាំងពីទីក្រុងព្យុងយ៉ាង បានបណ្ដេញក្រុមអធិការកិច្ចរបស់ខ្លួនកាលពីឆ្នាំ២០0៩ ហើយក្រោយមកបានចាប់ផ្ដើមសាកល្បងនុយក្លេអ៊ែរឡើងវិញ៕

UNHCR៖ ជនភៀសខ្លួនជាង១០ម៉ឺននាក់ ធ្វើដំណើរចូលក្នុងប្រទេសអាមេនី ក្នុងរយៈពេលតិចជាងមួយសប្តាហ៍

2023/10/02 03:50:45 pm        137
អាមេនី៖ ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ UNHCR បាននិយាយកាលពីថ្ងៃអាទិត្យ (១ តុលា) ថា ជនភៀសខ្លួនជាង១០០.០០០នាក់ បានទៅដល់ប្រទេសអាមេនី ចាប់តាំងពីមានប្រតិបត្តិការយោធារបស់អាស៊ែបៃហ្សង់ ដើម្បីដណ្តើមកាន់កាប់តំបន់ណាហ្គ័រណូ-ការ៉ាបាក់ មកវិញ។បន្ទាប់ពីការវាយលុករបស់អាស៊ែបៃហ្សង់ ក្នុងការដណ្ដើមតំបន់បំបែក ណាហ្គ័រណូ-ការ៉ាបាក់ ទៅកាន់ការគ្រប់គ្រងរបស់ខ្លួនវិញ ជនជាតិអាមេនីចំនួន១២ម៉ឺននាក់ របស់ទីក្រុងការ៉ាបាក់នេះ បានចាប់ផ្តើមនូវអ្វីដែលក្លាយជាការភៀសខ្លួនដ៏ធំបំផុតទៅកាន់ប្រទេសអាមេនី ដោយមនុស្សជាច្រើននិយាយថា ពួកគេភ័យខ្លាចការធ្វើទុក្ខបុកម្នេញ និងការបោសសម្អាតជនជាតិភាគតិច បើទោះបីជាមានការសន្យារបស់អាស៊ែបៃហ្សង់ អំពីសុវត្ថិភាពរបស់ប្រជាជនទាំងនោះក៏ដោយ។តំបន់ណាហ្គ័រណូ-ការ៉ាបាក់ ត្រូវបានទទួលស្គាល់ជាអន្តរជាតិ ថាជាផ្នែកមួយនៃអាស៊ែបៃហ្សង់ ប៉ុន្តែប្រជាជនភាគច្រើនជាពួកគ្រិស្តសាសនិកអាមេនី ដែលបានបង្កើតសាធារណរដ្ឋស្វ័យប្រកាស អាតសាក់ (Artsakh) កាលពីរយៈពេលបីទសវត្សរ៍មុន បន្ទាប់ពីជម្លោះក្រុមជនជាតិភាគតិចដ៏បង្ហូរឈាម នៅពេលដែលសហភាពសូវៀតដួលរលំមក៕

ព្រឹកស្អែកនេះ សម្តេចបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសំណេះសំណាលជាមួយកម្មករនិយោជិតនៅតាមរោងចក្រសហគ្រាសជិត២ម៉ឺននាក់ ក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ

2023/10/02 03:31:58 pm        271
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ស្អែកនេះ នឹងអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត នៅតាមរោងចក្រ សហគ្រាស ចំនួន ១៨ ០៩៩នាក់ មកពីរោងចក្រ សហគ្រាសចំនួន២២ ដែលមានមូលដ្ឋាននៅក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ។រោងចក្រ សហគ្រាសទាំង២២នេះ ជាប្រភេទរោង ចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន ១៨ រោងចក្រផលិតផលិតផលធ្វើដំណើរ និងកាបូប ចំនួន ២ រោងចក្រដេរស្បែកជើង ចំនួន ១ និងរោងចក្រផលិតឆត្រចំនួន១។នេះ គឺជាលើកទី៥ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងបងប្អូនកម្មករ និយោជិត តាមបណ្តារោងចក្រ សហគ្រាសនានា ក្នុងឋានៈជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

ស្ថានទូតអាហ្វហ្គានីស្ថាន នៅទីក្រុងញូវដេលី បញ្ឈប់ប្រតិបត្តិការ

2023/10/02 01:04:22 am        264
ស្ថានទូតអាហ្វហ្គានីស្ថាន ប្រចាំនៅរដ្ឋធានីញូវដេលីរបស់ប្រទេសឥណ្ឌា បានសម្រេចបញ្ឈប់ប្រតិបត្តិការរបស់ខ្លួន ចាប់ពីថ្ងៃអាទិត្យ (ទី១ ខែតុលា) នេះ ដោយលើកឡើងពីកង្វះខាតការគាំទ្រពីឥណ្ឌា ក៏ដូចជាការកាត់បន្ថយបុគ្គលិកនិងធនធាននានា។ នេះបើតាមសេចក្ដីប្រកាសរបស់ស្ថានទូត នៅលើវេទិកាបណ្ដាញសង្គម X។ជាមួយគ្នានេះ ស្ថានទូតបានឲ្យដឹងថា ការមិនបានបំពេញតាមការរំពឹងទុក ក្នុងការបម្រើផលប្រយោជន៍របស់អាហ្វហ្គានីស្ថាន ក៏ជាកត្តាសំខាន់មួយទៀត ក្នុងការបិទស្ថានទូតនេះដែរ។សូមបញ្ជាក់ថា ប្រទេសឥណ្ឌាមិនទទួលស្គាល់រដ្ឋាភិបាលតាលីបង់នោះទេ ហើយបានដកស្ថានទូតរបស់ខ្លួន នៅទីក្រុងកាប៊ុល បន្ទាប់ពីពួកតាលីបង់បានចូលមកកាន់អំណាច ក្នុងឆ្នាំ២០២១ ប៉ុន្តែក្រុងញូវដេលីបានអនុញ្ញាតឲ្យឯកអគ្គរដ្ឋទូត និងបុគ្គលិកបេសកកម្ម ដែលតែងតាំងដោយរដ្ឋាភិបាលគាំទ្រដោយលោកខាងលិចរបស់ប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Ashraf Ghani ដែលត្រូវបានទម្លាក់ចេញពីអំណាច បំពេញកិច្ចនានា ដូចជាចេញទិដ្ឋាការ និងដោះស្រាយបញ្ហាពាណិជ្ជកម្មជាដើម៕

នាវាដឹកទំនិញ៣គ្រឿង បានចាកចេញពីកំពង់ផែអ៊ុយក្រែន ខណៈនាវាថ្មី ៥គ្រឿង នឹងទៅដល់

2023/10/02 12:19:37 am        264
មូលដ្ឋានទិន្នន័យរបស់ស្ថាប័នផ្ដល់ការវិភាគដែនសមុទ្រ MarineTraffic នៅថ្ងៃអាទិត្យ (ទី១ ខែតុលា) នេះ បានបង្ហាញថា នាវាថ្មី ៥គ្រឿង កំពុងធ្វើដំណើរឆ្ពោះទៅកាន់កំពង់ផែសមុទ្រអ៊ុយក្រែន ដោយប្រើច្រករបៀងថ្មីមួយ ដែលត្រូវបានបើកឲ្យដំណើរការ ដើម្បីចាប់ផ្ដើមការនាំចេញផលិតផលកសិកម្មឡើងវិញ ដែលជាជម្រើសមួយផ្សេងទៀតជំនួសឲ្យកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ដែលត្រូវបានរារាំងដោយប្រទេសរុស្ស៊ី។មូលដ្ឋានទិន្នន័យនេះ បានកំណត់អត្តសញ្ញាណនាវាទាំង ៥គ្រឿង ដែលធ្វើដំណើរឆ្ពោះទៅកាន់កំពង់ផែដូចជា Olga, Ida, Forza Doria, New Legacy និង Danny Boy។ជាមួយគ្នានេះ មូលដ្ឋានទិន្នន័យរបស់ MarineTraffic ក៏បានបង្ហាញឲ្យដឹង នៅថ្ងៃអាទិត្យនេះដែរថា នាវាដឹកទំនិញចំនួន ៣គ្រឿង បានចាកចេញពីកំពង់ផែសមុទ្រខ្មៅរបស់អ៊ុយក្រែន បន្ទាប់ពីបានផ្ទុកទំនិញហើយរួចរាល់ ដោយនេះជាការចាកចេញចុងក្រោយបង្អស់ ចាប់តាំងពីទីក្រុងគីវ បានបង្កើត «ច្រករបៀងមនុស្សធម៌» បណ្តោះអាសន្ន ក្រោយពីប្រទេសរុស្ស៊ីបានដកខ្លួនចេញពីកិច្ចព្រមព្រៀង ដែលអនុញ្ញាតឲ្យមានធ្វើដំណើរឆ្លងកាត់ដោយសុវត្ថិភាព សម្រាប់ការនាំចេញរបស់អ៊ុយក្រែន។នាវាដឹកទំនិញចំនួន ៣គ្រឿង Azara, Ying Hao 01 និង Eneida គ្រោងនឹងផ្ទុកផលិតផលកសិកម្ម និងរ៉ែដែកចំនួន ១២៧.០០០តោន ដើម្បីដឹកទៅប្រទេសចិន អេហ្ស៊ីប និងអេស្ប៉ាញ៕

ទីក្រុងហុងកុងប្រារព្ធពិធីបង្ហូតទង់ជាតិ នៅថ្ងៃបុណ្យជាតិ

2023/10/01 10:43:43 pm        207
រដ្ឋបាលនៃតំបន់រដ្ឋបាលពិសេសរបស់ទីក្រុងហុងកុង (SAR) បានប្រារព្ធពិធីបង្ហូតទង់ជាតិ នៅព្រឹកថ្ងៃអាទិត្យ (ទី១ ខែតុលា) ដើម្បីអបអរសាទរខួបលើកទី៧៤ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។អតីតនាយកប្រតិបត្តិ និងជាអនុប្រធាននៃគណៈកម្មាធិការជាតិលើកទី១៤ នៃសន្និសីទប្រឹក្សានយោបាយប្រជាជនចិន លោក Leung Chun-ying នាយកប្រតិបត្តិ លោក John Lee Ka-chiu និងបណ្ដាមន្ត្រីដទៃទៀត បានចូលរួមក្នុងពិធីនេះ។ ពិធីបង្ហូតទង់ជាតិនេះ ត្រូវបានប្រារព្ធឡើងនៅទីលាន Golden Bauhinia ខាងក្រៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ហុងកុង ក្នុងតំបន់ Wan Chai នៅវេលាម៉ោង ៨:០០ ម៉ោងក្នុងស្រុក។ក្រុមចម្រៀងមកពីអនុវិទ្យាល័យ Clementi (Clementi Secondary School) បានច្រៀងចម្រៀងជាតិ ដែលច្រៀងនាំមុខដោយអ្នកចម្រៀងលោក Alex Tam និងអ្នកនាង Li Yang ជាមួយវង់តន្ត្រី ដែលប្រគំដោយក្រុម Police Band។ ទង់ជាតិរបស់ប្រទេសចិន និងទង់ជាតិតំបន់រដ្ឋបាលពិសេសរបស់ទីក្រុងហុងកុង (SAR) ត្រូវបានបង្ហូតឡើង អមដោយការស្រែកច្រៀងយ៉ាងឱឡារិក៕

នារីខ្មែរ៧រូបដែលរងគ្រោះដោយការជួញដូរត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សហការជាមួយអាជ្ញាធរឡាវ ជួយសង្គ្រោះទាន់ពេលវេលា

2023/10/01 09:47:23 pm        654
ភ្នំពេញ៖ ក្រោមកិច្ចសហការដ៏ស្អិតរមួតជាមួយអាជ្ញាធរនៃរដ្ឋាភិបាលឡាវ, រាជរដ្ឋាភិបាលកម្ពុជា តាមរយៈស្ថានទូតកម្ពុជាប្រចាំប្រទេសឡាវបានធ្វើអន្តរាគមន៍ និងបានជួយសង្គ្រោះស្ត្រីខ្មែរ ៦រូប ដែលរងគ្រោះដោយការជួញដូរទៅធ្វើការនៅប្រទេសឡាវ និងកំពុងបន្តការសហការដើម្បីសង្គ្រោះនារីខ្មែរ១រូបទៀត។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំដល់ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ​អាជ្ញាធរ​ពាក់ព័ន្ធ យកចិត្តទុកដាក់ខ្ពស់ដើម្បីនារីរងគ្រោះដែលត្រូវបានជួយសង្គ្រោះ បានឆាប់ត្រឡប់​មកដល់ប្រទេសកម្ពុជា​ដែលជាស្រុកកំណើតរបស់ខ្លួន និងបានជួបជុំក្រុមគ្រួសារឪពុកម្តាយ​ញាតិមិត្ត​របស់ខ្លួនវិញ។សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឡាវ បានទទួលព័ត៌មានតាមបណ្តាញសង្គមហ្វេសប៊ុក​ ពាក់ព័ន្ធនឹងករណីស្ត្រីខ្មែរចំនួន ៧ រូប ដែលបានបង្ហោះសារអំពាវនាវតាមបណ្តាញសង្គមហ្វេសប៊ុកស្វែងរកការជួយសង្គ្រោះពួកគេ។ ស្ត្រីទាំង៧រូបនេះ ត្រូវបានជនខិលខូចបោកប្រាស់មកធ្វើការនៅខេត្តបរកែវ នៃប្រទេសឡាវ ហើយបានរត់ចេញពីកន្លែងធ្វើការបន្ទាប់ពីមានបញ្ហាជាមួយថៅកែ ដែលគ្រោងលក់​ពួកគាត់​ទៅប្រទេសទី៣។ក្រោយពីបានទទួលព័ត៌មាននេះ ​ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសឡាវ បានសុំការ​សហការភ្លាមពីអជ្ញាធរឡាវ​ ដើម្បីជួយសង្គ្រោះស្ត្រីខ្មែរទាំង ៧រូបនោះ។ ​ជាមួយគ្នានេះ សម្តេចមហា​បវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រី​ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជំរុញស្ថានទូតកម្ពុជា​ប្រចាំប្រទេសឡាវ​ឱ្យផ្តល់ការយកចិត្តទុកដាក់ខ្ពស់លើកិច្ចការនេះ ដោយសហការជាមួយ​សមត្ថកិច្ចឡាវ។រហូតមកដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ នេះ, នារីខ្មែរ ៦ រូបត្រូវបានជួយសង្គ្រោះនិងកំពុងស្ថិត​នៅកន្លែងមានសុវត្ថិភាព ​និងមានការយកចិត្តទុកដាក់ខ្ពស់។ ដោយឡែក ​ស្ថានទូតបាន និងកំពុង​បន្តសហការជាមួយកម្លាំងសមត្ថកិច្ចឡាវ ​បន្តខិតខំជួយសង្គ្រោះនារីខ្មែរ ១ រូបទៀត។ ការជួយសង្គ្រោះនារីខ្មែរទាំង៧រូបនេះ ​បានបង្ហាញឱ្យឃើញពីចំណាត់ការដ៏រហ័សរហួន និង​ការយកចិត្តទុកដាក់របស់មន្ត្រីរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់​សម្តេចធិបតី​នាយករដ្ឋមន្ត្រី ជាពិសេសមន្ត្រីនៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសឡាវ និងអាជ្ញាធរ​ពាក់ព័ន្ធ ដែលបានគិតគូរខ្ពស់អំពីសុវត្ថិភាព ទុក្ខលំបាក និងបញ្ហារបស់ប្រជាពលរដ្ឋនៅ​គ្រប់​ទីកន្លែង។ មិនថានៅបញ្ហាធំប៉ុណ្ណា លំបាកយ៉ាងណា ឬឆ្ងាយដល់ណានោះឡើយ ឱ្យតែរាជរដ្ឋាភិបាល​បានដឹង គឺមិនព្រងើយកន្តើយទុកពលរដ្ឋចោលនោះទេ គឺប្រឹងប្រែង​អស់លទ្ធភាព ដើម្បីជួយពួកគេ។ នារីរងគ្រោះទាំង៦រូបដែលបានសង្គ្រោះរួច បានបង្ហាញក្តីរំភើបរីករាយជាពន់ពេក​បានរួចផុត​ពីការជួញដូរ ជាពិសេសទទួលបានកិច្ចអន្តរាគមន៍យ៉ាងរហ័សពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងអាជ្ញាធរកម្ពុជា។ ពួកគេបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចធិបតី ​ហ៊ុន ម៉ាណែត ក៏ដូចជា​អាជ្ញាធររបស់កម្ពុជា ក្នុងនោះរួមមានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង​មន្ត្រី​នៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសឡាវដែលបានខ្នះខ្នែងជួយសង្គ្រោះពួកគេឱ្យរួចផុតពីគ្រោះថ្នាក់ និងអាចបានត្រឡប់មកកាន់ប្រទេសកំណើតវិញ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចតេជោ ប្រាប់ទៅពួកបោកប្រាស់ក្រៅស្រុក បើចេះត្រូវចេះឲ្យគេកោតតែបើឆោត គឺត្រូវឆោតឲ្យគេអាណិត
10/07/2026 08:10 PM
សម្ដេចតេជោ សង្ឃឹម យុវជនកម្ពុជា-ឡាវ រួមសាមគ្គី និងបន្តចែករំលែកផ្លាស់ប្ដូរទស្សនៈគ្នា គ្រប់វិស័យ
10/07/2026 06:10 PM
លោក Rubio៖ អ៊ីរ៉ង់បាន​បាត់បង់ការគ្រប់គ្រងទាំងស្រុង លើ​ច្រកសមុទ្រ Hormuz ខណៈ​សេដ្ឋកិច្ច​ធ្លាក់ចុះខ្លាំង​​
10/07/2026 06:10 PM
នគរបាល៖ មនុស្ស ៧នាក់រងរបួស ដោយសារ​ការ​វាយប្រហារដោយកាំបិត ក្នុង​សាលារៀន នៅ​ប៉ូឡូញ
10/07/2026 06:10 PM
ភាពអត់ឃ្លានកំពុងបង្កវិនាសកម្មដល់កុមារនៅប្រទេសយេម៉ែនដែលហែកហួរដោយភ្លើងសង្រ្គាម
10/07/2026 06:10 PM
នគរបាល​បែលហ្ស៊ិកចាប់ខ្លួនមនុស្ស ១០៧នាក់ អំឡុងការតវ៉ារបស់សិស្ស នៅទីក្រុង Liege
10/07/2026 06:10 PM
បារាំងផ្អាកប្រើគ្រាប់បែកផ្សែង​ធ្វើ​ឱ្យ​ភាំង​ស្មារតី​ លើ​​ការ​តវ៉ារបស់សិស្ស មុននាយករដ្ឋមន្ត្រីថ្លែងសុន្ទរកថា
10/07/2026 06:10 PM
មន្ត្រីមូលដ្ឋាន និងពលរដ្ឋ៖ កងទ័ពអេរីត្រេ ត្រូវបានដាក់ពង្រាយនៅតំបន់ Tigray នៃប្រទេសអេត្យូពី
10/07/2026 06:10 PM
ប្រភព៖ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបអនុម័តកញ្ចប់ទណ្ឌកម្មលើកទី២២
10/07/2026 06:10 PM
លោក Rubio៖ សហរដ្ឋអាមេរិក និងក្រិក នឹងរួមគ្នាប្រយុទ្ធប្រឆាំងការគំរាមកំហែងផ្នែកសន្តិសុខ
10/07/2026 06:10 PM