សម្តេចធិបតីរំពឹងថាក្នុងឆ្នាំ២០២៧ កម្ពុជានឹងអស់បញ្ហាអាក្រក់ មានតែសេចក្តីសុខ និងភាពរីកចម្រើន
សម្ដេចតេជោ សង្ឃឹម យុវជនកម្ពុជា-ឡាវ រួមសាមគ្គី និងបន្តចែករំលែកផ្លាស់ប្ដូរទស្សនៈគ្នា គ្រប់វិស័យ
សម្ដេច​តេជោចាត់ទុកពាក្យស្លោក «បរាជ័យក្នុងសាលាប្រសើរជាងបរាជ័យក្នុងជីវិត» របស់សម្ដេច​ធិបតី​មានតម្លៃ​មិនសាបសូន្យ
សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ

នយោបាយ​ និង ការអភិវឌ្ឍន៍

ស៊ីម៉ាក់ រៀបចំសិក្ខាសាលាសិក្សាឈ្វេងយល់ពីស្ថានភាពចំការមីន និងបញ្ហាប្រឈមក្នុងកិច្ចប្រតិបត្តិការ បោសសំអាតមីន

2023/09/22 06:10:07 pm        457
សៀមរាប៖ នៅថ្ងៃទី២២ ខែកញ្ញាឆ្នាំ២០២៣ នៅខេត្ដសៀមរាប មន្ដ្រីស៊ីម៉ាក់ រៀបចំសិក្ខាសាលាសិក្សាឈ្វេងយល់ពីស្ថានភាពចំការមីន និងបញ្ហាប្រឈមក្នុងកិច្ចប្រតិបត្តិការ បោសសំអាតមីន រវាងអង្គភាពស៊ីម៉ាក់ និងប្រទេសកូឡូប៊ី បន្ទាប់ពីធ្វើទស្សនកិច្ចនៅចម្ការមីនក្នុងខេត្តពោធិ៍សាត់ បាត់ដំបង និងរោងជាងកណ្តាល ដើម្បីស្វែងយល់ពីកិច្ចប្រតិបត្តិការទីវាលរបស់អង្គភាពស៊ីម៉ាក់ ដើម្បីត្រៀមធ្វើការបូកសរុបវាយតម្លៃរួមគ្នា ដែលគាំទ្រដោយទីភ្នាក់ងារសហប្រតិបត្ដិការអន្ដរជាតិជប៉ុន JICA។

ក្រុមអ្នកតវ៉ាអាមេនី បានបិទផ្លូវ និងប៉ះទង្គិចជាមួយនគរបាល នៅទីក្រុង Yerevan ភាគកណ្តាល

2023/09/22 06:02:35 pm        476
អាមេនី៖ នគរបាលប្រទេសអាមេនី កាលពីល្ងាចថ្ងៃព្រហស្បតិ៍បានឃុំខ្លួនមនុស្សជាច្រើននាក់នៅក្នុងទីក្រុង Yerevan ដែលបានបិទផ្លូវ ក្នុងការតវ៉ាប្រឆាំងការចុះចាញ់របស់តំបន់ណាហ្គ័ណរ-ការ៉ាបាក់( Nagorno-Karabakh) ដែលផ្តាច់ខ្លួន។ក្រុមអ្នកតវ៉ារាប់រយនាក់ ដែលបានធ្វើឲ្យមានកំហឹងដោយភាពអសកម្មរបស់រដ្ឋាភិបាលជុំវិញការដួលរលំចុងក្រោយរបស់អាជ្ញាធរអាមេនីនៅតំបន់ការ៉ាបាក់ បានប៉ះទង្គិចជាមួយនគរបាលនៅទីក្រុង Yerevan ភាគកណ្តាល។ ពួកគេបានទាមទារឲ្យមានការលាលែងពីតំណែងរបស់នាយករដ្ឋមន្ត្រីអាមេនី លោក Nikol Pashinyan ជាអ្នកដែលទទួលខុសត្រូវចំពោះការចុះចាញ់ប្រទេសអាស៊ែបៃហ្សង់ក្នុងសង្គ្រាមឆ្នាំ២០២០។ លោក Pashinyan បានចោទប្រកាន់រុស្ស៊ីជាសាធារណៈក្នុងប៉ុន្មានខែថ្មីៗនេះ ពីការធ្វើមិនគ្រប់គ្រាន់ដើម្បីគាំទ្រប្រទេសអាមេនី។ លោកបាននិយាយកាលពីថ្ងៃអង្គារថា កងកម្លាំងមិនស្គាល់អត្តសញ្ញាណ កំពុងពិភាក្សាអំពីរដ្ឋប្រហារនៅក្នុងទីក្រុង Yerevan៕

លោក Assad ធ្វើទស្សនកិច្ចនៅចិន ព្យាយាមបញ្ចប់ភាពឯកោផ្នែកការទូត

2023/09/22 05:57:44 pm        459
ចិន៖ ប្រធានាធិបតីស៊ីរី លោក Bashar al-Assad បានមកដល់ទីក្រុង Hangzhou ប្រទេសចិនភាគខាងកើត ជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ប្រទេសចិន ចាប់តាំងពីឆ្នាំ ២០០៤ ហើយបំណងចុងក្រោយរបស់លោកដើម្បីបញ្ចប់ភាពឯកោផ្នែកការទូតដែលមានរយៈពេលជាងមួយទសវត្សរ៍ក្រោមការដាក់ទណ្ឌកម្មរបស់ប្រទេសលោកខាងលិច។លោក Assad បានមកដល់តាមយន្តហោះ Air China ក្នុងពេលមានអ័ព្ទខ្លាំង ដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បាននិយាយថា «បានបន្ថែមបរិយាកាសនៃភាពអាថ៌កំបាំង» ជាការស្វាគមន៍ចំពោះការធ្វើដំណើរទៅក្រៅប្រទេសមិនញឹកញាប់របស់មេដឹកនាំស៊ីរី ចាប់តាំងពីឆ្នាំ ២០១១ នៅពេលដែលសង្រ្គាមស៊ីវិលបានផ្ទុះឡើង បណ្តាលឲ្យមនុស្សជាងកន្លះលាននាក់ស្លាប់។ មេដឹកនាំស៊ីរី មានផែនការចូលរួមក្នុងពិធីបើកកីឡាអាស៊ី(Asian Games) នៅថ្ងៃសៅរ៍ជាមួយឥស្សរជនបរទេសជាច្រើននាក់ផ្សេងទៀត មុនពេលដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំនៅក្នុងទីក្រុងមួយចំនួនរបស់ប្រទេសចិន។លោកនឹងជួបប្រធានាធិបតី លោក Xi Jinping នៅថ្ងៃសុក្រនេះ និងមានជំនួបបន្ថែមទៀតនៅថ្ងៃអាទិត្យ និងថ្ងៃច័ន្ទ នៅក្នុងទីក្រុងប៉េកាំង។ ដោយត្រូវបានគេមើលឃើញនៅជាមួយប្រធានាធិបតីចិននៅក្នុងការជួបជុំប្រចាំតំបន់ វានឹងបន្ថែមភាពស្របច្បាប់ថែមទៀតដល់យុទ្ធនាការរបស់លោក Assad ដើម្បីត្រលប់ទៅរកឆាកពិភពលោកវិញ។ ប្រទេសស៊ីរី បានចូលរួមក្នុងគំនិតផ្តួចផ្តើម ខ្សែក្រវាត់និងផ្លូវ របស់ចិនក្នុងឆ្នាំ២០២២ ហើយត្រូវបានស្វាគមន៍ឱ្យត្រលប់មកកាន់សម្ព័ន្ធអារ៉ាប់កាលពីខែឧសភា៕

ICRC៖អនាម័យ និងទឹក គឺជាអាទិភាពនៅក្នុងតំបន់រងគ្រោះដោយទឹកជំនន់នៅលីប៊ី

2023/09/22 05:53:05 pm        393
លីប៊ី៖ គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) បាននិយាយថា អនាម័យ និងការទទួលបានទឹក គឺជាតម្រូវការបន្ទាន់បំផុតនៅក្នុងទីក្រុង Derna ខណៈជំនួយមនុស្សធម៌កំពុងត្រូវបានបែងចែកនៅក្នុងប្រទេសលីប៊ី ដែលរងគ្រោះដោយទឹកជំនន់។ ប្រធានគណៈប្រតិភូប្រទេសលីប៊ីរបស់ គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) បាននិយាយនៅពេលត្រឡប់ពីបេសកកម្មទៅកាន់ទីក្រុង Derna កាលពីថ្ងៃព្រហស្បតិ៍ថា ការងាររបស់អង្គការមិនត្រូវបានបង្អាក់ដោយអាជ្ញាធរក្នុងតំបន់នោះទេ ប៉ុន្តែវត្តមានយោធាដ៏ច្រើនអាចមើលឃើញនៅក្នុងទីក្រុង Derna ។មនុស្សរាប់ពាន់នាក់បានស្លាប់ និងរាប់ពាន់នាក់ទៀតកំពុងបាត់ខ្លួន បន្ទាប់ពីព្យុះ Daniel បានវាយប្រហារឆ្នេរភាគខាងកើតប្រទេសលីប៊ី កាលពីថ្ងៃទី ១០ ខែកញ្ញា។ក្រុមមន្ត្រីដែលប្រើប្រាស់វិធីសាស្រ្តផ្សេងៗគ្នាបានផ្តល់តួលេខខុសៗគ្នានៃចំនួនអ្នកស្លាប់រហូតមកដល់ពេលនេះ។ អភិបាលក្រុង បានប៉ាន់ប្រមាណថា មនុស្សជាង ២០.០០០នាក់បានបាត់ខ្លួន ហើយអង្គការសុខភាពពិភពលោកបានបញ្ជាក់ពីចំនួនអ្នកស្លាប់មាន ៣.៩២២នាក់៕

ចិនព្រមាននៅUNកុំឲ្យមើលស្រាល «ឆន្ទៈដ៏រឹងមាំ»របស់ខ្លួនទៅលើកោះតៃវ៉ាន់

2023/09/22 05:49:58 pm        402
ចិន៖ ប្រទេសចិនកាលពីថ្ងៃព្រហស្បតិ៍ បានព្រមាននៅឯអង្គការសហប្រជាជាតិកុំឲ្យមើលស្រាល «ឆន្ទៈដ៏រឹងមាំ» របស់ខ្លួនទៅលើកោះតៃវ៉ាន់ ខណៈពេលដែលនិយាយថា ទីក្រុងប៉េកាំងចចង់បានមធ្យោបាយសន្តិភាពដើម្បីទទួលយកលទ្ធិប្រជាធិបតេយ្យស្វ័យគ្រប់គ្រងនេះ។ថ្លែងទៅកាន់មហាសន្និបាត លោកអនុប្រធានាធិបតី Han Zheng បានលើកឡើងម្តងទៀតនូវជំហររបស់ទីក្រុងប៉េកាំងដែលថា តៃវ៉ាន់ ដែលជុំវិញប្រទេសកុម្មុយនីស្តដីគោកនេះ បានធ្វើសមយុទ្ធយោធាម្តងហើយម្តងទៀត គឺជា«ផ្នែកដែលមិនអាចកាត់ផ្តាច់បាន»របស់ប្រទេសចិន។លោក បាននិយាយថា៖«គ្មាននរណាម្នាក់ គួរមើលស្រាលការតាំងចិត្តដ៏រឹងមាំ ឆន្ទៈដ៏មោះមុត និងអំណាចរបស់ប្រជាជនចិន ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ពួកគេនោះបានទេ»។លោកបានថ្លែងថា៖«ការសម្រេចបាននូវការបង្រួបបង្រួមពេញលេញរបស់ប្រទេសចិន គឺជាសេចក្តីប្រាថ្នារួមគ្នារបស់កូនប្រុសស្រីទាំងអស់នៃប្រជាជនចិន»។«យើងនឹងបន្តខិតខំធ្វើការបង្រួបបង្រួមដោយសន្តិវិធី ដោយស្មោះស្ម័គ្របំផុត និងការខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព»។ប្រទេសស្ទើរតែទាំងអស់ទទួលស្គាល់ទីក្រុងប៉េកាំងជាជាងទីក្រុងតៃប៉ិ ប៉ុន្តែសហរដ្ឋអាមេរិក មានទំនាក់ទំនងក្រៅផ្លូវការដ៏រឹងមាំជាមួយកោះតៃវ៉ាន់ ដែលខ្លួនផ្តល់អាវុធ ដើម្បីធានាគោលការណ៍ស្វ័យការពាររបស់កោះនេះ៕

គ្រឿងចក្រធុនធ្ងន់ ត្រូវបានដុតបំផ្លាញ ក្នុងការវាយប្រហារដោយការលួចដុត នៅភាគខាងត្បូងប្រទេសឈីលី

2023/09/22 05:47:14 pm        249
ឈីលី៖ អាជ្ញាធរនិយាយថា នគរបាលកំពុងស៊ើបអង្កេតការវាយប្រហារដោយការលួចដុត នៅក្នុងសង្កាត់ Tolten នៅតំបន់ Araucania ដ៏រសើបរបស់ប្រទេសឈីលី។ យោងតាមកម្មករនៅក្នុងតំបន់ បានឲ្យដឹងថា ការវាយប្រហារបែបនេះមិនត្រូវបាននឹកស្មានដល់នោះទេ ហើយគ្រឿងចក្រ១១គ្រឿងត្រូវបានដុតបំផ្លាញ។ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា អ្នកវាយប្រហារ បានទុកសារនៅកន្លែងកើតហេតុ មុនពេលភៀសខ្លួនចេញពីតំបន់នេះ។ តំបន់ Araucania ស្ថិតក្នុងស្ថានភាពគ្រាអាសន្នជាងមួយឆ្នាំមកហើយ។ បញ្ហានេះត្រូវបានធ្វើឲ្យរង្គោះរង្គើជាយូរមកហើយដោយការបញ្ឆេះជម្លោះរវាងជនជាតិដើមភាគតិច Mapuche និងរដ្ឋាភិបាលឈីលី។ជនជាតិដើមភាគតិច Mapuche ប្រមាណ ១,៧ លាននាក់រស់នៅក្នុងប្រទេសឈីលី ភាគច្រើននៅក្នុងតំបន់ Araucania ជាតំបន់ព្រៃក្រាស់នៃភ្នំភ្លើងដែលគ្របដណ្តប់ដោយព្រិល មានចម្ងាយ ៤០០ ម៉ាយពីភាគខាងត្បូងរដ្ឋធានី Santiago របស់ប្រទេស។ តំបន់នេះមានអត្រានៃភាពក្រីក្រខ្ពស់។ សកម្មជនជនជាតិដើមភាគតិច និយាយថា ដីរបស់ពួកគេត្រូវបានគំរាមកំហែងកាន់តែខ្លាំងឡើងដោយផ្នែកកសិកម្ម ព្រៃឈើ និងឧស្សាហកម្មផ្សេងទៀត ហើយបានបន្ទោសរដ្ឋចំពោះការខកខានមិនបានរក្សាសិទ្ធិជាប្រវត្តិសាស្ត្ររបស់ពួកគេ៕

អារ៉ាប៊ីសាអ៊ូឌីត គ្រោងចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមដោយខ្លួនឯង ក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអាមេរិក និងអ៊ីស្រាអែល

2023/09/22 05:43:38 pm        271
អារ៉ាប៊ីសាអ៊ូឌីត៖អ៊ីស្រាអែល កំពុងធ្វើការដោយប្រយ័ត្នប្រយែងជាមួយសហរដ្ឋអាមេរិកលើផែនការជួយប្រទេសអារ៉ាប៊ីសាអ៊ូឌីត ចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមផ្ទាល់ខ្លួន ដែលជាផ្នែកនៃកិច្ចព្រមព្រៀងទូលំទូលាយ ដែលទីក្រុងរីយ៉ាដនឹងធ្វើប្រក្រតីភាពទំនាក់ទំនងជាមួយរដ្ឋជ្វីហ្វនេះ។លោក បេចាមីន នេតានីយ៉ាហ៊ូ ( Benjamin Netanyahu) នាយករដ្ឋមន្រ្តីអ៊ីស្រាអែល បានប្រាប់អ្នកឯកទេសខាងនុយក្លេអ៊ែរ និងសន្តិសុខកំពូលរបស់ប្រទេសនេះ ឲ្យធ្វើការជាមួយក្រុមអ្នកចរចារបស់សហរដ្ឋអាមេរិកលើការធានាកិច្ចព្រមព្រៀងនេះ បើយោងតាមរបាយការណ៍របស់សារព័ត៌មានWall Street Journ។សំណើនេះ នឹងនាំឲ្យប្រទេសអារ៉ាប៊ីសាអ៊ូឌីតក្លាយជាប្រទេសមជ្ឈិមបូព៌ាទីពីរ ក្នុងការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមដោយបើកចំហ បន្ទាប់ពីប្រទេសអ៊ីរ៉ង់ដែលជាគូប្រជែង។ ប្រទេសអ៊ីស្រាអែល ក៏ត្រូវបានគេសង្ស័យយ៉ាងទូលំទូលាយពីការមានកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនផងដែរ ទោះបីជាវានៅតែលាក់ក្នុងការសម្ងាត់ ក្រោមគោលនយោបាយនៃភាពមិនច្បាស់លាស់ដោយចេតនាក្តី។កិច្ចពិភាក្សាសម្ងាត់ស្តីពីសន្ធិសញ្ញាធ្វើប្រក្រតីភាពទំនាក់ទំនងរបស់អ៊ីស្រាអែល និងអារ៉ាប៊ីសាអ៊ូឌីត បានដំណើរការអស់ជាច្រើនឆ្នាំ ប៉ុន្តែពួកគេទទួលបានល្បឿនយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បន្ទាប់ពីអារ៉ាប៊ីសាអ៊ូឌីត បានស្វែងរកកម្មវិធីនុយក្លេអ៊ែរ ដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិកជាផ្នែកនៃកិច្ចព្រមព្រៀង។សារព័ត៌មាន Wall Street Journal បានរាយការណ៍ដោយដកស្រង់ប្រភពពីអ៊ីស្រាអែលថា ការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមណាមួយនៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត នឹងក្លាយជាផ្នែកនៃកម្មវិធីនុយក្លេអ៊ែរដោយសន្តិវិធី ជាមួយនឹងការការពារមួយចំនួនធំនោះ៕

លោក Biden និយាយថា រុស្ស៊ីឈរតែម្នាក់ឯងដែលឈររាំងផ្លូវសន្តិភាពនៅអ៊ុយក្រែន

2023/09/22 05:40:58 pm        401
អាមេរិក៖ ប្រធានាធិបតី សហរដ្ឋអាមេរិក លោក Joe Biden បន្ទាប់ពីជំនួបនៅសេតវិមានជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ថា រុស្ស៊ីឈរតែម្នាក់ឯងដែលឈររាំងផ្លូវសន្តិភាព។ លោក Biden បាននិយាយនៅក្នុងជំនួបទ្វេភាគីនៅសេតវិមានជាមួយលោក Zelenskyy ថា រុស្ស៊ីកំពុងឈរតែម្នាក់ឯងដែលឈររាំងផ្លូវសន្តិភាព។ ជំនួសមកវិញ ប្រទេសរុស្ស៊ីកំពុងស្វែងរកអាវុធបន្ថែមទៀត ពីប្រទេសអ៊ីរ៉ង់ និងប្រទេសកូរ៉េខាងជើង ដែលបំពានសេចក្តីសម្រេចនានារបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលទីក្រុងមូស្គូខ្លួនឯងធ្លាប់បានបោះឆ្នោតដាក់ឲ្យអនុវត្តន៍។លោក Biden បានធានាដល់លោកZelenskyy កាលពីថ្ងៃព្រហស្បតិ៍ថា ការគាំទ្រដ៏ខ្លាំងរបស់សហរដ្ឋអាមេរិក សម្រាប់សង្គ្រាមដើម្បីវាយរុញច្រានអ្នកឈ្លានពានរុស្ស៊ី គឺនៅតែមាន ទោះបីជាមានការប្រឆាំងពីសមាជិកសភាគណបក្សសាធារណៈរដ្ឋក្នុងការបញ្ជូនជំនួយរាប់ពាន់លានក៏ដោយ។សហរដ្ឋអាមេរិក បានបញ្ជូនជំនួយមនុស្សធម៌និងសន្តិសុខប្រមាណ១១៣ពាន់លានដុល្លារ ដើម្បីជួយរដ្ឋាភិបាលរបស់លោក Zelenskyy ចាប់តាំងពីរុស្ស៊ី បានឈ្លានពានកាលពីខែកុម្ភះ ឆ្នាំ២០២២៕

ការកើនឡើងយ៉ាងខ្លាំងនៃជនអន្តោប្រវេសន៍ទៅកាន់ព្រំដែនអាមេរិក គឺជាការសាកល្បងថ្មីសម្រាប់លោក Biden

2023/09/22 05:28:23 pm        381
អាមេរិក៖ ជនអន្តោប្រវេសន៍រាប់ពាន់នាក់ បានឆ្លងព្រំដែនចូលទៅក្នុងសហដ្ឋអាមេរិក ក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះ ពីរដ្ឋ California ទៅកាន់រដ្ឋ Texas ក្នុងនោះមនុស្សជាច្រើននៅតែបន្តទៅដល់តាមរថយន្តក្រុង និងរថភ្លើងដឹកទំនិញទៅកាន់ទៅក្រុងនានានៅតាមព្រំដែនរបស់ម៉ិកស៊ិកជាលំហូរនៃការធ្វើអន្តោប្រវេសន៍ដ៏ច្រើន បន្ថែមទៀត ទៅកាន់ភាគខាងត្បូង។    ការកើនឡើងយ៉ាងច្រើននៅតាមព្រំដែន ដែលគេបានកត់សម្គាល់ឃើញ នៅក្នុងទីក្រុង San Diego រដ្ឋ California និងទីក្រុង El Paso និង ទីក្រុង Eagle Pass នៅរដ្ឋតិ Texas ក្លាយជាចំណុចរបត់ថ្មីមួយ បន្ទាប់ពីចំនួននេះបានថយចុះក្នុងពេលប៉ុន្មានខែថ្មីៗនេះ និងអាចបង្កឲ្យមានជាបញ្ហាប្រឈមខាងនយោបាយថ្មីសម្រាប់លោកប្រធានាធិបតីអាមេរិក Joe Biden ក្នុងពេលវេលានៃការបោះឆ្នោត។កាលពីខែឧសភា លោក Biden បានដាក់ចេញគោលនយោបាយថ្មីមួយដើម្បីបញ្ឈប់ការឆ្លងដែនខុសច្បាប់ រួមទាំងការនិរទេសជនអន្តោប្រវេសន៍ទៅប្រទេសកំណើតរបស់ពួកគេ និងបម្រាមមិនឲ្យចូលក្នុងទឹកដីអាមេរិករយៈពេល៥ឆ្នាំ ជាដើម ខណៈដែលរដ្ឋបាលរបស់លោកប្រឹងប្រឹងទប់ស្កាត់លំហូរជនអន្តោប្រវេសន៍ដ៏ច្រើនបំផុត ។ ក្រុមអ្នកជំនាញនិយាយថា សហរដ្ឋអាមេរិកខ្វះសមត្ថភាពរារាំង និងដំណើរការជនអន្តោប្រវេសន៍នៅព្រំដែន ដែលជារឿយៗរដ្ឋបាលមួយនេះ មិនអាចអនុវត្តន៍ការដាក់ទោសធ្ងន់ធ្ងរដូចដែលខ្លួនបានប្រកាសកាលពីខែឧសភា៕

ប្រទេសប៉ាគីស្ថានកំណត់ការបោះឆ្នោតសម្រាប់ខែមករា ដែលទំនងជាដកបេក្ខភាពលោកអតីតនាយករដ្ឋមន្ត្រី Imran Khan

2023/09/22 05:15:10 pm        392
ប៉ាគីស្ថាន៖ គណៈកម្មាធិការរៀបចំការបោះឆ្នោតនៃប្រទេសប៉ាគីស្ថាន (ECP) កាលពីថ្ងៃព្រហស្បតិ៍ (២១ កញ្ញា) បានប្រកាសពីការបោះឆ្នោតសកលនៅក្នុងខែមករា រយៈពេលជិតបីខែក្រោយការគ្រោងទុក ដោយដកចេញនូវភាពមិនច្បាស់លាស់ខាងនយោបាយលើពេលវេលា ដើម្បីជួយសង្រ្គោះសេដ្ឋកិច្ច ដែលកំពុងធ្លាក់ចុះក្នុងប្រទេសនេះ។ការបោះឆ្នោតនៅក្នុងប្រទេសអាស៊ីខាងត្បូងដែលមានបញ្ហានយោបាយ និងសេដ្ឋកិច្ចមួយនេះ ធ្លាប់ត្រូវបានគ្រោងធ្វើឡើងនៅក្នុងខែវិច្ឆិកានេះ ប៉ុន្តែត្រូវបានពន្យារពេលដោយសារតែការបែកបាក់នៃមណ្ឌលបោះឆ្នោត ជុំវិញការធ្វើជំរឿនថ្មី។ សេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការ ECP បាននិយាយថា ការបោះឆ្នោតនោះនឹងប្រព្រឹត្តទៅនៅចុងខែមករា បន្ទាប់ពីការបញ្ចប់នៃដំណើរការដែលរួមមានការដាក់ពាក្យស្នើសុំការតែងតាំង ការអំពាវនាវ និងការឃោសនាបោះឆ្នោត ដោយទំនងជាដកបេក្ខភាពរបស់លោកអតីតនាយករដ្ឋមន្រ្តី Imran Khan ចេញពីការបោះឆ្នោតនេះ។គណៈកម្មាធិការរៀបចំការបោះឆ្នោតបានចោទជាសំណួររួចមកហើយ អំពីភាពមិនលំអៀងនៃរដ្ឋាភិបាលចាំផ្ទះ ដែលដឹកនាំដោយនាយករដ្ឋមន្ត្រីបណ្ដោះអាសន្ន លោក Anwaar ul Haq Kakar ដែលមកពីគណបក្សគាំទ្រយោធា ដោយនិយាយថា វាហាក់ដូចជាស្របពេលជាមួយនឹងបក្សប្រឆាំងរបស់អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan ដែលកំពុងជាប់ពន្ធនាគារ។ គួររម្លឹកផងដែរថា លោកអតីតនាយករដ្ឋមន្ត្រី Khan ដែលជាមេដឹកនាំគណបក្សប្រឆាំងដ៏សំខាន់នៅប៉ាគីស្ថាន មិនអាចចូលរួមប្រកួតប្រជែងក្នុងការការបោះឆ្នោតនេះបានទេ បន្ទាប់ពីលោកត្រូវបានរារាំងពីតំណែងសាធារណៈអស់រយៈពេលប្រាំឆ្នាំ បន្ទាប់ពីការស៊ើបអង្កេតអំពើពុករលួយ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោកTrump៖ អាមេរិកនឹងមិនវាយប្រហារអ៊ីរ៉ង់នៅមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិឡើយ
10/09/2026 11:10 AM
រដ្ឋមន្រ្តីក្រសួងបរិស្ថានផ្សព្វផ្សាយជំរុញការអនុវត្ត «យុទ្ធសាស្ត្របៃតង ជំហាន២.១» ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងឆ្ពោះទៅសម្រេចបាន ភាពស្អាត ភាពបៃតង និងចីរភាពនៅកម្ពុជា
10/09/2026 11:10 AM
ឯកឧត្តម វ៉ាត់ ចំរើន៖ រាល់ព្រឹត្តិការណ៍កីឡា គឺជាឱកាសបង្ហាញពីសក្ដានុពល និងព្រលឹងវប្បធម៌ជាតិ
10/09/2026 11:10 AM
ទីក្រុង លីអេច របស់បែលហ្ស៊ិក ហាមប្រាមការជួបជុំគ្នាតាមដងផ្លូវលើសពី ៣ នាក់ ស្របពេលមានការតវ៉ារបស់និស្សិត
10/09/2026 11:10 AM
កម្ពុជាទទូចឱ្យ UN ដើរតួនាទីកាន់តែសកម្ម ដើម្បីធ្វើយ៉ាងណាឲ្យពលរដ្ឋខ្មែរកំពុងភៀសសឹកបានវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញ
10/09/2026 11:10 AM
ពលរដ្ឋ និងកម្មករ បង្ហាញក្ដីរីករាយដែលរាជរដ្ឋាភិបាល បន្ត​ផ្តល់​សេវា​រថយន្ត​ក្រុង​ឥតគិតថ្លៃ​ទៅ​ស្រុក​ក្នុង​រដូវបុណ្យភ្ជុំ​បិណ្ឌ
10/09/2026 11:10 AM
វិចារណកថា៖ ភាពចម្រុះការពារការប្រមូលផល «គ្រាប់ពូជច្រើនប្រភេទផ្តល់ឱ្យអនាគតនូវចម្លើយច្រើនជាងមួយ»
10/09/2026 11:10 AM
អាមេរិកចាប់ផ្តើមចរចាដោយផ្ទាល់ជាមួយក្រុមមេដឹកនាំយោធាមីយ៉ាន់ម៉ា ផ្ទុយពីជំហរនៃការដាក់ឱ្យនៅឯកោរយៈពេលជាច្រើនឆ្នាំ
10/09/2026 11:10 AM
FBI សហរដ្ឋអាមេរិក ចុះបំពេញទស្សនកិច្ចនៅខេត្តស្វាយរៀង ពង្រឹងកិច្ចសហការទប់ស្កាត់ និងបោសសម្អាតបទល្មើសស្កែមអនឡាញ
10/09/2026 11:10 AM
សម្ដេចតេជោ និងសម្ដេចធិបតីជូនពរបងប្អូនកម្មករ និងពលរដ្ឋ​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​ដោយ​សុខសុវត្ថិភាព
10/09/2026 11:10 AM