សម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
សម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
កម្ពុជា-វៀតណាម ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ចំនួន ៦ ឯកសារ

នយោបាយ​ និង ការអភិវឌ្ឍន៍

លោកបៃដិន នឹងដាក់សហរដ្ឋអាមេរិកជាជម្រើសជំនួសប្រទេសចិន នៅក្នុងកិច្ចប្រជុំG20

2023/09/08 06:41:05 pm        241
ឥណ្ឌា៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោកចូ បៃដិន កំពុងនាំយកសារដ៏មហិច្ឆិតាមួយ ទៅកាន់កិច្ចប្រជុំកំពូលមេដឹកនាំក្រុមប្រទេសទាំង២០ ឬហៅថា G20 នៅចុងសប្តាហ៍នេះក្នុងប្រទេសឥណ្ឌា។ ការផ្តល់ជូនរបស់លោកបៃដិន សម្រាប់ក្រុមប្រទេសកំពុងអវិឌ្ឍន៍សកលខាងត្បូងនេះគឺ «អ្វីក៏ដោយដែលកើតឡើងចំពោះសេដ្ឋកិច្ចរបស់ប្រទេសចិន គឺសហរដ្ឋអាមេរិកអាចជួយផ្តល់មូលនិធិដល់ការអភិវឌ្ឍន៍បាន»។លោកបៃដិន សង្ឃឹមថានឹងបញ្ចុះបញ្ចូលបណ្ដាប្រទេស ដែលមានសេដ្ឋកិច្ចរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងទ្វីបអាហ្រ្វិក អាមេរិកឡាទីន និងអាស៊ី ថាមានជម្រើសមួយសម្រាប់ផែនការហេដ្ឋារចនាសម្ព័ន្ធដ៏ធំរបស់ប្រទេសចិន ដែលហៅថាគម្រោងខ្សែក្រវាត់ និងផ្លូវ ដោយបានផ្តល់ជំនួយរាប់ពាន់លានដុល្លារដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ ប៉ុន្តែក៏បានបន្សល់ទុកនូវបំណុលយ៉ាងច្រើនផងដែរ។លោកបៃដិន នឹងមានអត្ថប្រយោជន៍យ៉ាងហោចណាស់ចំនួនមួយ នៅចុងសប្តាហ៍នេះព្រោះ ប្រធានាធិបតីចិន លោកស៊ី ជីនពីង នឹងមិនមានវត្តមាននៅក្នុងកិច្ចប្រជុំ G20 នោះទេ។ នាយករដ្ឋមន្ត្រីចិន លោក Li Qiang នឹងតំណាងឱ្យប្រទេសចិនជំនួសវិញ។ ប្រទេសចិន បានផ្តល់ប្រាក់កម្ចីរាប់រយពាន់លានដុល្លារជាផ្នែកនៃគម្រោងខ្សែក្រវាត់ និងផ្លូវ ដោយស្ថាប័នចិនបានផ្តល់ហិរញ្ញប្បទានដល់ហេដ្ឋារចនាសម្ព័ន្ធភាគច្រើននៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ប៉ុន្តែឥណទានទាំងនោះបានរីងស្ងួតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយប្រទេសជាច្រើនកំពុងជួបផលលំបាកក្នុងការសងបំណុលរបស់ពួកគេ ខណៈអត្រាការប្រាក់កើនឡើង៕

ទីក្រុងហុងកុង រងការវាយប្រហារពីទឹកជំនន់យ៉ាងគំហុក បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបំផុតចាប់តាំងពីឆ្នាំ១៨៨៤មក

2023/09/08 06:34:47 pm        242
ហុងកុង៖ ទីក្រុងហុងកុង របស់ប្រទេសចិន ត្រូវបានវាយប្រហារដោយទឹកជំនន់ដ៏គំហុកនៃភ្លៀងធ្លាក់យ៉ាងខ្លាំងកាលពីយប់ថ្ងៃព្រហស្បតិ៍ (៧ កញ្ញា) និងរហូតដល់ព្រឹកព្រលឹមនៃថ្ងៃសុក្រ (៨ កញ្ញា)នេះ ដោយនោះជាភ្លៀងធ្លាក់ដ៏ខ្លាំងបំផុតចាប់តាំងពីឆ្នាំ១៨៨៤មក ហើយបណ្តាលឱ្យមានទឹកជំនន់រីករាលដាល ដែលធ្វើឲ្យដងផ្លូវនានាក្លាយទៅជាទន្លេ និងរថយន្តរាប់សិបគ្រឿងក៏បានលិចទឹកផងដែរ។ក្រុមសង្កេតការណ៍ហុងកុង បានសន្មតិថាភ្លៀងធ្លាក់យ៉ាងគំហុកនេះមកពីឥទ្ធិពលសំណល់នៃព្យុះទីហ្វុង Haikui ដែលបានបោកបក់នៅខេត្តហ្វ៊ូជាន កាលពីព្រឹកថ្ងៃអង្គារ (៥ កញ្ញា) ហើយបានបន្តនាំមកនូវភ្លៀងធ្លាក់យ៉ាងខ្លាំងដល់តំបន់ឆ្នេរនៃខេត្តក្វាងទុង។ខណៈទឹកជំនន់បានហក់ឡើងខ្ពស់ ផ្លូវនានានៅក្នុងទីក្រុងនេះបានក្លាយជាផ្លូវទឹក ដែលនាំឱ្យមានការរំខានយ៉ាងខ្លាំងដល់ចរាចរណ៍។ ក្រុមសង្កេតការណ៍នោះ បានកត់ត្រាអត្រាទឹកភ្លៀងក្នុងមួយម៉ោងគឺមានកម្រិត១៥៧,១មីលីម៉ែត្រ ចន្លោះពីម៉ោង១១:០០យប់ កាលពីថ្ងៃព្រហស្បតិ៍ និងពាក់កណ្តាលអធ្រាត្រ ដោយនោះជាកម្រិតទឹកភ្លៀងខ្ពស់បំផុតក្នុងមួយម៉ោងដែលបានកត់ត្រាចាប់តាំងពីឆ្នាំ១៨៨៤មក៕

ឯកឧត្តម ហ៊ុន ម៉ានី៖ «អក្ខរកម្មជាមូលដ្ឋានគ្រឹះដ៏រឹងមាំឆ្ពោះទៅរកការអភិវឌ្ឍ និងបង្កើនសន្ទុះកំណើនសេដ្ឋកិច្ច »

2023/09/08 06:27:27 pm        378
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្ដីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ ២០២៣នេះ បានថ្លែងអបអរសាទរទិវាអក្ខរកម្មជាតិ ៨កញ្ញា ឆ្នាំ២០២៣ លើកទី២៣ ក្រោមប្រធានបទ «អក្ខរកម្មជាមូលដ្ឋានគ្រឹះនៃសហគ្រិនភាព និងសង្គមសេដ្ឋកិច្ច»។ឯកឧត្តមថ្លែងថា ក្នុងអតីតកាល​ និងជាពិសេសក្រោយថ្ងៃរំដោះ ០៧ មករា ១៩៧៩ ថ្នាក់ដឹកនាំជំនាន់​មុនបានចាត់ទុកវិស័យអប់រំ និងធនធានមនុស្សជាអាទិភាពចម្បងសម្រាប់​ការកសាង និងអភិវឌ្ឍប្រទេសជាតិ។ឯកឧត្តមបន្តថា បច្ចុប្បន្ន សាលារៀនចំណេះទូទៅ និងសាលាអប់រំបច្ចេកទេសបាន និងកំពុងរីក​ដុះដាលគ្រប់ទិសទី ដែលបានផ្តលឱកាសដល់កុមារ និងយុវជនក្នុងការបណ្តុះបណ្តាល និងបំពេញ​ក្តីស្រមៃរបស់ខ្លួន។ឯកឧត្តមបញ្ជាក់ថា៖«អក្ខរកម្មជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ឆ្ពោះទៅរកការអភិវឌ្ឍ បង្កើន​សន្ទុះនៃកំណើនសេដ្ឋកិច្ច និងធ្វើឱ្យសង្គមជាតិទាំងមូល​ រីកចម្រើនជឿនលឿនតទៅមុខ។ ជាពិសេស ក្នុងបរិបទនៃបរិវត្តកម្មឌីជីថល យើងត្រូវចាត់ទុកអក្ខរកម្មឌីជីថលជាការងារ​អាទិភាពថ្មីសម្រាប់ឈោងចាប់អនាគត»៕

ចំហេះព្រៃនៅកោះម៉ូអ៊ី សហរដ្ឋអាមេរិក ដែលបានសម្លាប់មនុស្ស១១៥នាក់ មានរយៈពេលមួយខែហើយ

2023/09/08 06:25:14 pm        223
អាមេរិក៖ ថ្ងៃសុក្រ ទី៨ ខែកញ្ញានេះ គឺជាគម្រប់មួយខែ ចាប់តាំងពីចំហេះព្រៃដ៏មហន្តរាយមួយបានឆាបឆេះនៅកោះម៉ូអ៊ី នៃរដ្ឋហាវ៉ៃ របស់សហរដ្ឋអាមេរិក ដោយបន្សល់ទុកនូវការខូចខាត និងសាកសពមនុស្សស្លាប់ជាបន្តបន្ទាប់។ កោះម៉ូអ៊ី ត្រូវបានបំផ្លិចបំផ្លាញកាលពីថ្ងៃទី៨ ខែសីហា នៅពេលដែលចំហេះព្រៃបានលេបត្របាក់ទីក្រុងរមណីយដ្ឋានឡាហេណា បណ្តាលឲ្យមនុស្ស១១៥នាក់ស្លាប់ និងរាប់រយនាក់បាត់ខ្លួន។ដោយមានកត្តាជំរុញពីខ្យល់បក់ខ្លាំងដោយសារខ្យល់ព្យុះសង្ឃរា និងស្ថានភាពស្ងួត ចំហេះព្រៃនោះបានឆាបឆេះទីក្រុងឡាហេណា ដោយបង្ខំឲ្យអ្នកនៅរស់រានមានជីវិតខ្លះលោតចូលមហាសមុទ្រប៉ាស៊ីហ្វិក ដើម្បីគេចពីអណ្តាតភ្លើង។ មនុស្សជាច្រើនបាននិយាយថា ពួកគេមានការព្រមានតិចតួច ឬគ្មានការព្រមានអំពីអគ្គិភ័យទាល់តែសោះ ដែលជំរុញឱ្យក្រុមមន្ត្រីចាប់ផ្តើមការពិនិត្យឡើងវិញនូវប្រព័ន្ធប្រកាសអាសន្នរបស់កោះនេះ។ ចំហេះព្រៃនេះ គឺជាចំហេះដ៏មហន្តរាយបំផុតនៅអាមេរិក ចាប់តាំងពីចំហេះព្រៃនៅរដ្ឋ Minnesota និងរដ្ឋ Wisconsin ដែលបានសម្លាប់មនុស្សជាង៤៥០នាក់ក្នុងឆ្នាំ១៩១៨មក៕

អតីតទីប្រឹក្សារបស់លោកដូណាល់ ត្រាំ ត្រូវបានផ្តន្ទាទោសពីបទមើលងាយសភា

2023/09/08 06:22:30 pm        221
អាមេរិក៖ លោក ភីធើ ណាវ៉ារ៉ូ (Peter Navarro) អតីតទីប្រឹក្សាពាណិជ្ជកម្មរបស់អតីតប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ត្រូវបានគេរកឃើញថាមានពិរុទ្ធភាពកាលពីថ្ងៃព្រហស្បតិ៍ (៧ កញ្ញា) ពីបទមើលងាយសភា ចំពោះការប្រឆាំងនឹងដីកាពីគណៈកម្មាធិការសភា ដែលស៊ើបអង្កេតការវាយប្រហារឆ្នាំ២០២១ លើវិមានកាពីតូល របស់សហរដ្ឋអាមេរិក ។គណៈវិនិច្ឆ័យដែលមានសមាជិក១២រូបបានរកឃើញថា លោក ណាវ៉ារ៉ូ មានពិរុទ្ធពីបទមើលងាយចំនួនពីរករណី បន្ទាប់ពីលោកបានបដិសេធមិនផ្តល់សក្ខីកម្ម ឬផ្ទេរឯកសារទៅក្រុមប្រឹក្សាសភា ដឹកនាំដោយគណបក្សប្រជាធិបតេយ្យ ដែលបានស៊ើបអង្កេតកុបកម្មនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ដោយក្រុមអ្នកគាំទ្រលោកត្រាំ និងការប៉ុនប៉ងយ៉ាងទូលំទូលាយដោយលោកត្រាំ ដែលជានៅខាងគណបក្សសាធារណរដ្ឋ ដើម្បីបង្វែរការបរាជ័យក្នុងការបោះឆ្នោតឆ្នាំ២០២០ របស់ខ្លួន។លោក ណាវ៉ារ៉ូ បាននិយាយនៅមុនការកាត់ក្តីថា លោកមិនចាំបាច់ធ្វើតាមការទាមទាររបស់គណៈកម្មាធិការទេ ពីព្រោះលោកត្រាំ បានប្រើប្រាស់បុព្វសិទ្ធិប្រតិបត្តិ ជាគោលការណ៍ច្បាប់ដែលការពារឯកសារ និងទំនាក់ទំនងរបស់អង្គការនីតិបញ្ញត្តិ មួយចំនួនមិនឲ្យលាតត្រដាង។ប៉ុន្តែចៅក្រមសហព័ន្ធរបស់អាមេរិក លោក អាមីត មេតា (Amit Mehta) បានសម្រេចថាលោកណាវ៉ារ៉ូ មិនអាចយកករណីនេះ មកធ្វើជាអំណះអំណាងការពារខ្លួនបានទេ ដោយរកឃើញថាចុងចោទមិនបានដាក់ភស្តុតាង ដែលថាលោកត្រាំ អំពាវនាវជាផ្លូវការនូវសិទ្ធិប្រតិបត្តិក្នុងការឆ្លើយតបទៅនឹងដីកានោះ។ បទចោទនេះនឹងតម្រូវឲ្យជាប់ពន្ធនាគារយ៉ាងតិច៣០ថ្ងៃ និងអតិបរមារយៈពេល១ឆ្នាំ។ សវនាការកាត់ទោសត្រូវបានគ្រោងធ្វើនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ខាងមុខនេះ៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ

2023/09/08 06:18:25 pm        363
ភ្នំពេញ៖ នៅវិមាន៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ នេះ​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ​បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម គីម ជីន ព្យូ (Kim Jin Pyo) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ។ ឯកឧត្តម គីម ជីន ព្យូ (Kim Jin Pyo) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ នឹង​បំពេញទស្សនកិច្ច​ជា​ផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា ​រយៈពេល៤ថ្ងៃ ​ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣​ តបតាមការអញ្ជើញរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា៕

សម្តេចប្រមុខរដ្ឋស្តីទី ទទួលជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាកូរ៉េ

2023/09/08 06:11:44 pm        238
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ ។តាមរយៈដំណើរទស្សនកិច្ចជាផ្លូវការរបស់គណៈប្រតិភូនាពេលនេះ ពិតជា​បាន​ឆ្លុះបញ្ចាំង ពី​ការយកចិត្ត​ទុកដាក់ពង្រឹងពង្រីកចំណងមិត្តភាព ​និងកិច្ចសហប្រតិបត្តិការរវាងប្រទេស និង​ប្រជាជនទាំងពីរ ​ដែលមានផលប្រយោជន៍ទៅវិញទៅ​មកសម្រាប់ប្រជាជន និងប្រទេសទាំងពីរ​ទាំងពេលបច្ចុប្បន្ន និងក្នុងពេលអនាគត ។

កងទ័ពអាកាសអាមេរិក បាញ់សាកល្បងមីស៊ីលនុយក្លេអ៊ែរ ដែលពុំមានបំពាក់អាវុធ ជាមួយក្បាលគ្រាប់ចំនួន៣

2023/09/08 05:58:19 pm        248
អាមេរិក៖ កងទ័ពអាកាសសហរដ្ឋអាមេរិក បាននិយាយនៅក្នុងការចេញផ្សាយមួយថា ខ្លួនបានបាញ់បង្ហោះមីស៊ីលបាលិស្ទិកអន្តរទ្វីប Minuteman III ដែលពុំមានបំពាក់អាវុធ ឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិក ក្នុងការសាកល្បងជាប្រចាំ កាលពីព្រឹកថ្ងៃពុធ។មីស៊ីលនេះ ត្រូវបានបាញ់ចេញពីមូលដ្ឋានកងកម្លាំងអវកាស Vandenberg រដ្ឋកាលីហ្វ័រនីញ៉ា នៅម៉ោងប្រហែល១:៣០នាទីព្រឹកម៉ោងក្នុងស្រុក ហើយហោះបានចម្ងាយប្រហែល ៤.២០០ម៉ាយទៅកាន់កោះ Marshall ជាកន្លែង ដែលសហរដ្ឋអាមេរិក បានធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរ ជាច្រើនទសវត្សរ៍មកហើយនោះ។ការបាញ់សាកល្បងទាំងនេះ ធានាថា មីស៊ីលនុយក្លេអ៊ែរមានមូលដ្ឋានលើដីរបស់សហរដ្ឋអាមេរិក នៅតែអាចដំណើរការ បានបន្ទាប់ពីជាង៥០ឆ្នាំ និងជាឱកាសមួយក្នុងការធ្វើឲ្យល្អប្រសើរឡើង ឬវិធីសាស្ត្រផ្សេងៗក្នុងការគ្រប់គ្រងអាវុធ។ ពួកគេក៏បម្រើជាការបាញ់ព្រមាន ដើម្បីរារាំងការឈ្លានពានប្រឆាំងនឹងសហរដ្ឋអាមេរិក។កងទ័ពអាកាស បាននិយាយនៅក្នុងការចេញផ្សាយនោះថា ការបាញ់សាកល្បងទាំងនេះ ផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ និងភាពជឿជាក់នៃប្រព័ន្ធអាវុធ ICBM ដោយផ្តល់នូវទិន្នន័យដ៏មានតម្លៃ ដើម្បីធានាបាននូវការ ការទប់ស្កាត់នុយក្លេអ៊ែរប្រកបដោយសុវត្ថិភាព សន្តិសុខ និងមានប្រសិទ្ធភាព៕

អគារ Empire State របស់អាមេរិកបំភ្លឺភ្លើងអបអរទិវាឯករាជ្យប្រេស៊ីល

2023/09/08 05:46:38 pm        238
អាមេរិក៖ អគារ Empire State ដ៏ល្បីល្បាញនៅទីក្រុងញ៉ូវយ៉ក បានបើកភ្លើងបំភ្លឺកាលពីថ្ងៃព្រហស្បតិ៍មាន៖ ពណ៌បៃតង លឿង និងខៀវ ដើម្បីប្រារព្ធទិវាឯករាជ្យរបស់ប្រេស៊ីល។ នៅថ្ងៃទី៧ ខែកញ្ញា ដែលត្រូវបានគេស្គាល់ថា Sete de Setembro ( សែតស៊ី ឌីសេតែមប៊្រូ) នៅក្នុងប្រទេសប្រេស៊ីល គឺជាថ្ងៃវិស្សមកាលជាតិដែលប្រារព្ធការប្រកាសឯករាជ្យរបស់ប្រេស៊ីលពីព័រទុយហ្គាល់ ប្រេស៊ីល និងតំបន់ Algarves ក្នុងឆ្នាំ១៨២២។គួរបញ្ជាក់ថា អគារនេះ បានប្រើប្រាស់ ប្រព័ន្ធភ្លើង LED ដោយមានជាង ១៦លានពណ៌ ចាប់តាំងពីឆ្នាំ២០១២ ដើម្បីរៀបចំឱកាសសំខាន់ៗ៕

ជំនាញប្រើពេល៥ថ្ងៃទៀត ដើម្បីបិទបណ្ដោះអាសន្នផ្នែកខ្លះនៃការដ្ឋានសាងសង់ ស្ពានអាកាសព្រះមុនីវង្ស

2023/09/08 05:31:14 pm        5567
ភ្នំពេញ៖ ការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស ដែលជាស្ពានអាកាសមានរង្វង់មូលលើ​អាកាស​ដំបូងគេនៅកម្ពុជា ​បាននឹងកំពុងដំណើរការសាងសង់​យ៉ាងមមាញឹក ខណៈមកដល់​ពេលនេះ​នៅចំណុចគម្រោងរង្វង់មូលគឺជំនាញកំពុង​ហ៊ុមព័ទ្ធ​ការដ្ឋានផងដែរ ដែលធ្វើឱ្យ​ការចរាចរណ៍មានកការកកស្ទះ។លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣នេះថា ​គម្រោងសាងសង់ស្ពានអាកាសព្រះមុន្នីវង្ស បច្ចុប្បន្នខាងក្រុមហ៊ុន​សាងសង់​កំពុងតែធ្វើការដំឡើងសសរស្ពាន និងមានការ​ហ៊ុមព័ទ្ធ​ការដ្ឋាន​ច្រើនតំបន់ ចំពោះផ្លូវធ្វើ​ចរាចរណ៍ជំនាញបានកែសម្រួលជាបន្តបន្ទាប់ និងកន្លែងពិបាកគឺបាន​ឈូសឆាយ​គៀរសម្រួល​បណ្ដោះអាសន្ន ។ លោក សាំ ពិសិដ្ឋ បន្ថែមថា យប់មិញនេះជំនាញបានគៀរសម្រួលផ្លូវ ហើយព្រឹកនេះបាន​បើក​ផ្លូវបណ្តោះអាសន្នចូលក្នុងការដ្ឋាន ដើម្បីកាត់បន្ថយ​ការកស្ទះចុះពីស្ពានព្រះមុនីវង្ស។ ប្រធានមន្ទីរសាធារណការសូមឱ្យអ្នកដំណើរ​មានការយោគយល់ ដោយជំនាញនឹងប្រើពេល ៥ថ្ងៃ៥យប់ទៀត ​នៅទីតាំងបិទបណ្តោះអាសន្ននេះ ​ហើយនឹងបើកឱ្យដំណើរការជាធម្មតាឡើងវិញ។ការដ្ឋានចំពោះមុខ គឺកំពុងមានសកម្មភាពនៅលើផ្លូវ៦០​ ម៉ែត្រ និងការដ្ឋាននៅលើ​មហាវិថី​ព្រះមុនីវង្ស ​និងមកក្បែរតំបន់ស្ពាន​អាកាសក្បាលថ្នល់ហើយ ​ដោយឡែកនៅលើផ្លូវលេខ ២៧១ ពុំទាន់បានចូលសាងសង់នៅឡើយនោះទេ។ការសាងសង់ស្ពានអាកាសព្រះមុនីវង្ស ​គឺដើម្បីសម្រួលការធ្វើចរាចរណ៍ក្នុងរាជធានីភ្នំពេញ ដែលមាន​កំណើនយានយន្ត និងការធ្វើចរាចរណ៍កាន់​តែច្រើនឡើង​ពីមួយឆ្នាំទៅមួយឆ្នាំ។ ស្ពានអាកាសនេះ ​សាងសង់ស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ​ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ​ជាមួយវិថីកងយោធពលខេមរភូមិន្ទ ​ហៅផ្លូវលេខ២៧១ ក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌមានជ័យ។ ស្ពានអាកាសទាំងនេះ ​សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC គ្រោងចំណាយថវិកា ​ជាង ៣៦លានដុល្លារ និងចំណាយពេលវេលាសាងសង់ ៣៦ខែ។គម្រោងស្ពានអាកាស ព្រះមុនីវង្ស មានសាងសង់ផ្លូវផ្ទាល់ដី​ ដែលមានរង្វង់មូលបែងចែកទិស និងផ្លូវតភ្ជាប់រវាងមហាវិថីព្រះមុនីវង្ស​ មហាវិថីសម្តេចតេជោ​ ហ៊ុន សែន វិថីកងយោធពលខេមរភូមិន្ទ ឆ្ពោះទៅស្ពានព្រះមុនីវង្ស ​និងផ្លូវជាតិលេខ២។ បន្ទាប់មកសាងសង់ស្ពានអាកាសចំនួនពីរជាន់។ ស្ពានអាកាសជាន់ទី១ ជាស្ពានរង្វង់មូល នៅត្រង់ចំណុចប្រសព្វ ​ដែលបំបែកខ្នែងជាបួនទិសផ្សេងគ្នា ទៅ​កាន់​មហាវិថីសម្តេចតេជោ ហ៊ុន សែន ​ស្ពានព្រះមុនីវង្ស មហាវិថីព្រះមុនីវង្ស និង​វិថីកងយោធពល​ខេមរភូមិន្ទ។ ស្ពានអាកាសជាន់ទី២ ជាផ្លូវទ្វេទិស​ មានទិសដៅទៅមក រវាងមហា​វិថីព្រះមុនីវង្ស និងមហាវិថីសម្តេចតេជោ ហ៊ុន សែន។ ក្រៅពីស្ពានអាកាស ព្រះមុនីវង្ស រដ្ឋបាលរាជ​ធានី​ភ្នំពេញក៏បានតៀមដំណើរការការដ្ឋានសាងសង់ស្ពាន​អាកាសមួយកន្លែងទៀតស្ថិតនៅចំណុច​ប្រសព្វមហាវិថីសហព័ន្ធរុស្ស៉ី ​ជាមួយមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ហៅផ្លូវលេខ២០០៤ ក្នុងខណ្ឌពោធិ៍សែនជ័យ។បច្ចុប្បន្ននៅក្នុងរាជធានីភ្នំពេញ ​មានស្ពានអាកាសចំនួន៧ ​ដែលបានសាងសង់រួចរាល់ និងកំពុង​ប្រើប្រាស់ រួមមាន ស្ពានអាកាសក្បាលថ្នល់​ ស្ពានអាកាស៧មករា ​ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៥មករា ​ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន​​ សែនសុខ ឬហៅថា ស្ពានអាកាស​ផ្សារដីហ៊ុយ ស្ពានអាកាសចោមចៅ និងស្ពានអាកាសលើផ្លូវជាតិលេខ៥ ឫស្សីកែវ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានគណៈកម្មការអឺរ៉ុប បង្ហាញការគាំទ្រ ចំពោះការអំពាវនាវរបស់អ៊ុយក្រែនឱ្យមានបទឈប់បាញ់
10/12/2026 01:10 PM
ភ្ញៀវទេសចរជាតិ និងអន្ដរជាតិជាច្រើនកុះករទស្សនាប្រាសាទអង្គរនៅថ្ងៃភ្ជុំបិណ្ឌ
10/12/2026 01:10 PM
យោធាយ៉េមែន៖ ក្រុមហ៊ូទីជាង ៩០០នាក់ ត្រូវបានកម្ចាត់ ក្នុងអំឡុង​ពេល​ធ្វើ​ប្រតិបត្តិការវាយលុកដ៏ធំ
10/12/2026 01:10 PM
ទីក្រុងសេអ៊ូល៖ កូរ៉េខាងជើងបាញ់មីស៊ីលបាលីស្ទិក​ជាច្រើនគ្រាប់ចូលទៅក្នុងសមុទ្រជប៉ុន
10/12/2026 01:10 PM
សេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃ​បានសន្សំសោហ៊ុយ​ធ្វើដំណើរ​របស់​ពលរដ្ឋ​ប្រមាណ ១២​ពាន់​លាន​រៀល
10/12/2026 12:10 PM
ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរជាង ៦ម៉ឺននាក់ ក្នុងរយៈពេល២ថ្ងៃ នៃឱកាស​បុណ្យ​ភ្ជុំបិណ្ឌ
10/12/2026 12:10 PM
ពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយ​បន្ត​ជិះ​រថយន្ត​ក្រុង​រដ្ឋ​​ឥតគិតថ្លៃ
10/12/2026 12:10 PM
យុវជនមានឆន្ទៈមោះមុតបំពេញកាតព្វកិច្ចយោធា ជាកម្លាំងស្នូលការពារអធិបតេយ្យ និងសន្ដិភាព
10/12/2026 12:10 PM
ពលរដ្ឋចាប់ផ្តើមវិលត្រឡប់ពីស្រុកកំណើតចូលមករាជធានីភ្នំពេញវិញជាបណ្តើរៗ
10/12/2026 11:10 AM
FT៖ អាមេរិកគំរាមរារាំង​ការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន ជុំវិញ​ការវាយប្រហារលើរោងចក្រចម្រាញ់ប្រេង
10/12/2026 11:10 AM