អ្នកនាំពាក្យ៖ ទីបំផុតលោក សម រង្ស៊ី បានបង្ហាញច្បាស់ថា គាត់ពិតជាបាននិយាយការពារថៃ និង​មួលបង្កាច់កម្ពុជា
កម្ពុជា-អាស៊ែបៃហ្សង់ នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត
សម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
សម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រធានាធិបតីអ៊ីរ៉ង់ លោកRaisi អំពាវនាវឲ្យប្រទេសជប៉ុន បញ្ចេញមូលនិធិ ដែលត្រូវបានបង្កកនោះ មកវិញ បន្ទាប់មកធ្វើការផ្លាស់ប្តូរជំហរ

2023/08/30 05:24:50 pm        115
អ៊ីរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក អ៊ីប្រាហ៊ីម រ៉ៃស៊ី (Ebrahim Raisi) បានអំពាវនាវដល់ប្រទេសជប៉ុន កាលពីថ្ងៃអង្គារ ដើម្បីបង្ហាញពីឯករាជ្យភាពរបស់ខ្លួនពីទីក្រុងវ៉ាស៊ីនតោន ដោយបញ្ចេញទ្រព្យសម្បត្តិរបស់ទីក្រុងតេអេរ៉ង់ដែលត្រូវបានបង្កក ចំពេលមានការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ហើយបន្ទាប់មក បាននិយាយថា មូលនិធិអ៊ីរ៉ង់តែមួយគត់ដែលត្រូវបានរាំងខ្ទប់នោះ កំពុងត្រូវបានរក្សាទុកនៅក្នុងប្រទេសកូរ៉េខាងត្បូង។លោករ៉េស៊ី បាននិយាយនៅពេលអ្នកយកព័ត៌មានជប៉ុនសួរអំពីមូលនិធិដែលត្រូវបានបង្កកចំនួន១,៥ពាន់លានដុល្លារនៅក្នុងប្រទេសជប៉ុនថា៖«ប្រទេសជប៉ុន គួរតែធ្វើសកម្មភាពដោយឯករាជ្យពីសហរដ្ឋអាមេរិក ដោយបញ្ចេញមូលនិធិដែលត្រូវបានរាំងខ្ទប់របស់យើង»។បន្ទាប់មក លោកហាក់ដូចនិយាយផ្លាស់ប្តូរជំហររបស់ខ្លួនវិញ។លោករ៉េស៊ី បានថ្លែងថា៖«ខ្ញុំត្រូវតែបញ្ជាក់ឲ្យច្បាស់ថា ធនាគារកណ្តាលរបស់យើង បាននិយាយកាលពីដើមខែនេះថា យើងគ្រាន់តែមានមូលនិធិបង្កកដោយអយុត្តិធម៌នៅក្នុងប្រទេសកូរ៉េខាងត្បូង។ ទ្រព្យសម្បត្តិផ្សេងទៀតទាំងអស់នៅបរទេស គឺស្ថិតនៅក្នុងការគ្រប់គ្រងរបស់ធនាគារកណ្តាលរបស់អ៊ីរ៉ង់»។ទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន បានឈានដល់កិច្ចព្រមព្រៀងមួយ ដែលពលរដ្ឋអាមេរិកចំនួន៥នាក់ ដែលត្រូវបានឃុំខ្លួនក្នុងប្រទេសអ៊ីរ៉ង់ នឹងត្រូវបានដោះលែងជាថ្នូរនឹងទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់ចំនួន៦ ពាន់លានដុល្លារ ដែលត្រូវបានបង្កកនៅក្នុងប្រទេសកូរ៉េខាងត្បូង៕

នគរបាលប្រេស៊ីល បានសម្លាប់ជនសង្ស័យ២នាក់ ពាក់ព័ន្ធនឹងការសម្លាប់រង្គាលនៅក្នុងរដ្ឋ Bahia

2023/08/30 05:21:41 pm        112
ប្រេស៊ីល៖ ការិយាល័យសន្តិសុខរដ្ឋបាននិយាយកាលពីថ្ងៃអង្គារ (២៩សីហា)ថា នគរបាលនៅក្នុងរដ្ឋ Bahia ភាគឦសាននៃប្រទេសប្រេស៊ីល បានសម្លាប់បុរសពីរនាក់ដែលសង្ស័យថាជាប់ពាក់ព័ន្ធនឹងការសម្លាប់មនុស្ស ៩នាក់នៅក្នុងទីក្រុង Mata de Sao Joao ខណៈដែលជនសង្ស័យម្នាក់ទៀតត្រូវបានចាប់ខ្លួន។សពមនុស្សឆេះខ្លោច៩នាក់ ត្រូវបានគេរកឃើញកាលពីថ្ងៃចន្ទ (២៨ សីហា) នៅក្នុងលំនៅឋាន២ខ្នងក្នុងទីក្រុង Mata de Sao Joao។ នគរបាលបាននិយាយថា ជនរងគ្រោះ៣នាក់ក្នុងចំនោមជនរងគ្រោះទាំងនោះជាកុមារ ហើយនគរបាលកំពុងបន្តស៊ើបអង្កេតពីមូលហេតុដែលបង្កឱ្យមានការសម្លាប់រង្គាលនេះ។លោក Christiane Inocencia Coelho នាយនគរបាលក្រុង Mara de Sao Joao បាននិយាយថា អំពើហិង្សា និងឧក្រិដ្ឋកម្មបានកើនឡើងនាពេលថ្មីៗនេះនៅក្នុងតំបន់ ដែលនាំឱ្យមានឧក្រិដ្ឋកម្មបែបនេះ។ ការិយាល័យសន្តិសុខបាននិយាយថា ជនដៃដល់ត្រូវបានកងកម្លាំងសន្តិសុខ កំណត់ទីតាំងបាននៅក្នុងតំបន់ព្រៃនៃទីក្រុងនេះ ជាទីដែលពួកគេកំពុងលាក់ខ្លួន។ ការបាញ់គ្នាមួយបានផ្ទុះឡើងនៅពេលនគរបាលបានរកឃើញពួកគេ ។សេចក្តីថ្លែងការណ៍នោះបាននិយាយថា ជនសង្ស័យទី៤ នៅតែមិនទាន់ចាប់បាននៅឡើយ ជាមួយនឹងការខិតខំប្រឹងប្រែងកំពុងដំណើរការដើម្បីស្វែងរក។ កាំភ្លើងខ្លី២ដើម គ្រាប់រំសេវ វិទ្យុទាក់ទង និងគ្រឿងញៀន ត្រូវបានដកហូតពីជនសង្ស័យ៕

មនុស្សយ៉ាងហោចណាស់៣នាក់ បានស្លាប់បន្ទាប់ពីលំហូរល្បប់នៅអណ្តូងរ៉ែ ប្រទេសបូលីវី

2023/08/30 05:18:57 pm        106
បូលីវី៖ ក្រុមមន្ត្រីនាយកដ្ឋានពន្លត់អគ្គិភ័យបានបញ្ជាក់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា សាកសពមនុស្ស៣នាក់ ត្រូវបានរកឃើញ បន្ទាប់ពីបំណាក់ដីនៅក្នុងអណ្តូងរ៉ែមួយក្នុងទីក្រុង Mapiri ប្រទេសបូលីវី កាលពីថ្ងៃអង្គារ (២៩ សីហា)។ កាលពីថ្ងៃអាទិត្យ (២៧ សីហា) បំណាក់ដីមួយបានធ្វើឲ្យកម្មកររ៉ែជាច្រើននាក់ជាប់នៅក្នុងដី។ យោងតាមអ្នករស់រានមានជីវិតដែលបានសម្ភាសនៅតំបន់គ្រោះមហន្តរាយបានឲ្យដឹងថា គ្រោះថ្នាក់នេះបានកើតឡើងក្នុងរយៈពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះ ហើយអ្នករុករករ៉ែមិនអាចគេចខ្លួនបានឡើយ។ឮយោងតាមលោក Juan Carlos Calvimontes អនុរដ្ឋមន្ត្រីការពារជនស៊ីវិលរបស់ប្រទេសបូលីវី បានឲ្យដឹងថា គេមិនច្បាស់ថាមានមនុស្សប៉ុន្មាននាក់នៅជាប់ក្រោមដីនៅឡើយទេ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ និងស្វែងរកនៅតែបន្តនៅទីតាំងកើតហេតុនោះ៕

សម្តេចតេជោ៖«ខ្ញុំគាំទ្រចំពោះការកែទម្រង់តែមិនគាំទ្រការដកចេញដោយគ្មានមូលហេតុនោះទេ»

2023/08/30 05:16:37 pm        2626
សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា សម្តេច​សូម​ប្រកាស​គាំទ្រ​រាល់​ការ​កែ​ទម្រង់​របស់រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ ប៉ុន្តែសម្តេច​ក៏​មិន​ឯកភាព​ផង​ដែរ​ដោយ​មិន​ឲ្យ​តម្លៃ​ដល់​មនុស្ស ដែលខំធ្វើការនាពេលកន្លង ហើយដកគេចេញដោយគ្មានមូលហេតនោះ។តាមរយៈបណ្តាញសង្គមហ្វេសបុក និងតេលេក្រាមនាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា​«ខ្ញុំ​គាំទ្រ​ការ​កែ​ទម្រង់​តែមិ​ន​គាំទ្រ​ការ​រៀប​ចំ​ណាដែ​ល​ខ្វះ​ការ​ឲ្យ​តម្លៃ​សម្រា​ប់​មនុស្ស​ដែល​ខំ​ធ្វើ​ការ​ក្នុ​ង​រយៈ​ពេល​កន្ល​ង​មក​ហើយ​ត្រូវ​បាន​ដក​ចេញ​ដោយ​គ្មាន​មូល​ហេតុ​ដែរ»។សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានលើកឡើងផងដែរថា នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែសីហានេះ សម្តេចបង្ហោះសារជាវិដេអូឃ្លីប ដែលសម្តេចបានមានប្រសាសន៍នៅ ក្នុង​អង្គ​ប្រជុំ​នា​ដើម​អាណត្តិទី៦ កាលពីឆ្នាំ២០១៨កន្លងទៅផងដែរ ដើម្បីជា​ការ​រំលឹក​ដល់​មន្ត្រី​បន្តវេន​តាម​ស្ថាប័ន​សូមមាន​ការ​ប្រុង​ប្រយ័ត្ន​លើ​ភាព​អគុណធម៌ សម្រាប់​ការ​រៀបចំ​មន្ត្រី​ក្នុង​អាណត្តិថ្មី​បន្ថែម​លើ​បណ្តាំ​របស់​សម្តេច​កាល​ពី​ល្ងាច​ថ្ងៃ​១០​ខែសីហា​២០២៣ ពេល​ជួប​ជុំ​មុន​ពេល​គណៈរដ្ឋមន្ត្រី​ថ្មីត្រូវបានរៀបចំនោះ។ បើតាមរយៈវិដេអូឃ្លីបដែលសម្តេចតេជោ ហ៊ុន សែន បានបង្ហោះដោយ​មាន​រយៈ​ពេល​៦​នាទី​នោះ ​បានបញ្ជាក់ថា «ធ្វើនយោបាយបើគ្រាន់តែធ្វើដើម្បីដោះដូរមនុស្ស ហើយ​ដែល​ហៅ​ការ​កែ​ទម្រង់​ត្រឹម​ដោះ ដូរមនុស្ស គណបក្ស​នយោបាយ​មួយ​នោះ​នឹង​ស្លាប់​…..​ហើយ​មេ​ដឹកនាំ​មួយ​នោះ​នឹង​ស្លាប់​ដោយ​ឯកោបំផុតនេះដែលខ្ញុំសូមជំរាប»៕ អត្ថបទ៖ បាន ចក់សូមស្ដាប់ប្រសាសន៍សម្ដេចតេជោ៖ https://t.me/btvnewscambodia/110804

សមត្ថកិច្ចបញ្ជូនបុរសម្នាក់ដែលវាយនារីដោយសារតែរឿង សាចទឹកដាក់ទៅតុលាការ

2023/08/30 04:28:07 pm        1213
ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌសែនសុខ នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំបានបញ្ជូនបុរសម្នាក់គ្រាន់តែរឿងជិះម៉ូតូ សាចទឹកបានផ្ទុះកំហឹងទះកំផ្លៀង ទៅលើនារីម្នាក់ កាលពីពេលកន្លងមកនេះទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់ ។ ជនសង្ស័យឈ្មោះ ទី សុផាន់ណា ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីរាជការ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ៕

UN ស្វែងរកការបន្ធូរបន្ថយទណ្ឌកម្មនៅនីហ្សេ ក្នុងពេលមានការបិទជំនួយ

2023/08/30 04:09:33 pm        296
UN៖ មន្ត្រីអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារថា ការដាក់ទណ្ឌកម្មលើប្រទេសនីហ្សេ កំពុងរារាំងជំនួយមនុស្សធម៌ដ៏សំខាន់ ដូចជាស្បៀងអាហារ និងថ្នាំពេទ្យ ដោយនិយាយថា សំណើសម្រាប់ការលើកលែងត្រូវបានផ្ញើទៅកាន់ប្លុកប្រចាំតំបន់សហគមន៍សេដ្ឋកិច្ចនៃតំបន់អាហ្រ្វិកខាងលិច«ECOWAS» ។ រថយនន្តដឹកទំនិញជាច្រើនគ្រឿងមានដឹកអាហារ និងជំនួយមនុស្សធម៌ បានមកកកុញនៅព្រំដែនដីគោកប្រទេសនីហ្សេ ចាប់តាំងពីរដ្ឋប្រហារយោធានៅថ្ងៃទី២៦ ខែកក្កដា ដែលបានជំរុញឲ្យតម្លៃអាហារហក់ឡើង ក្នុងសញ្ញាមួយនៃផលប៉ះពាល់ដោយសារទណ្ឌកម្ម។ ការបិទជំនួយ ត្រូវបានរៀបចំដើម្បីដាក់គំនាបលើរបបយោធាដើម្បីឲ្យប្រធានាធិបតីលោក Mohamed Bazoum ចូលកាន់តំណែងវិញ។ ជើងហោះហើរដឹកជំនួយរបស់អង្គការសហប្រជាជាតិបានជាប់គាំងព្រោះតែជើងហោះហើរទាំងនេះពុំអាចដំណើរការប្រេងឥន្ធនៈយន្តហោះព្រោះតែការដាក់ទណ្ឌកម្ម ដែលកំពុងធ្វើឲ្យស្មុគស្មាញកិច្ចប្រឹងប្រែងផ្តល់ជំនួយនៅក្នុងប្រទេសធំមួយនេះ។ លោក Emmanuel Gignac អ្នកតំណាងទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ (UNHCR) ប្រចាំប្រទេសនីហ្សេ ក៏បានសម្តែងការព្រួយបារម្ភអំពីសន្តិសុខរបស់ប្រជាជននីហ្សេ ជាពិសេសក្នុងចំណោមពលរដ្ឋភៀសខ្លួនដោយបង្ខំចំនួន៧សែននាក់ បន្ទាប់ពីការកើនឡើងខ្លាំងក្នុងការការពារឧបទ្ទវហេតុដូចជាការចាប់ជំរិត និងអំពើហិង្សាផ្លូវភេទចាប់តាំងពីរដ្ឋប្រហារ។អ្នកនាំពាក្យទីភ្នាក់ងារកុមារអង្គការសហប្រជាជាតិ បាននិយាយថាទឹកដោះគោព្យាបាលមេរោគ និងមុខទំនិញអាហារផ្សេងទៀត បានជាប់គាំងនៅព្រំដែនប្រទេសនីហ្សេ ខណៈវ៉ាក់សាំងជំងឺគ្រុនលឿង និងវ៉ាក់សាំងបន្តក់ការពារវីរុសជាងមួយលានដូសពុំអាចត្រូវបានដឹកជញ្ជូនតាមយន្តហោះចូលមកបានពីសហភាពអឺរ៉ុប ដោយសារតែការបិទដែនអាកាស។ លោកបាននិយាយថា ទីភ្នាក់ងារមានការព្រួយបារម្ភអំពីដូសវ៉ាក់សាំងប្រមាណ២៨លានដូស ដែលស្តុកទុកនៅខាងក្នុងប្រទេសនេះ ដោយ៩៥ភាគរយនៃឃ្លាំងបច្ចុប្បន្ន រងការដាច់ចរន្តអគ្គិសនី។

គ្រូបង្រៀនឈីលីធ្វើកូដកម្មបន្ទាប់ពីកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលបរាជ័យ

2023/08/30 04:06:28 pm        278
ឈីលី៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា គ្រូបង្រៀនៅប្រទេសឈីលី បានបន្តធ្វើកូដកម្មគ្មានកំណត់មួយកាលពីថ្ងៃអង្គារ និងបានចេញដើរទៅកាន់វិមានប្រធានាធិបតី La Moneda បន្ទាប់ពីបំណងមួយដើម្បីឈានដល់កិច្ចព្រមព្រៀងមួយជាមួយរដ្ឋាភិបាល បានបរាជ័យ។ការចេញធ្វើបាតុកម្ម ដែលត្រូវបានរៀបចំឡើងដោយសហជីពគ្រូបង្រៀន រួមមានទាំងការស្រែក និងលើកស្លាកសញ្ញាផ្សេងៗទាមទាការបង់ប្រាក់នូវអ្វីដែលគេហៅថា «បំណុលប្រវត្តិសាស្ត្រ» ព្រមទាំងការទាមទាដែលមិនពេញចិត្តជាបន្តបន្ទាប់ដែលសហជីពបានធ្វើរយៈពេលជាច្រើនឆ្នាំមកហើយ។ បំណុលដែលបានចោទប្រកាន់បានកើតមាននៅដើមទសវត្សរ៍ឆ្នាំ១៩៨០ នៅពេលដែលឧត្តមសេនីយ៍លោក Augusto Pinochet បានផ្លាស់ប្តូរផ្នែកនៃប្រព័ន្ធអប់រំសាធារណៈរបស់ប្រទេស ពីសហព័ន្ធទៅជាការគ្រប់គ្រងរបស់ក្រុង។សហជីពបានទាមទាគំរូការសិក្សាអប់រំថ្មី ខណៈគំរូបច្ចុប្បន្នត្រូវបានបង្កើតឡើងអំឡុងភាពផ្តាច់ការរបស់ប្រទេសឈីលី នៅក្នុងទសវតស្សរ៍ឆ្នាំ១៩៧០ ដែលគំរូថ្មីនេះជាប្រព័ន្ធស្វែងរកមូលនិធិ និងវិធានការបន្ថែមដើម្បីការពារគ្រូបង្រៀនពីអំពើហិង្សានៅក្នុងសាលារៀនក្នុងចំណោមការទាមទារដ៍ទៃទៀត៕

អាមេរិក ព្រមានពីការបាត់បង់ជីវិតមនុស្ស និងគ្រោះមហន្តរាយ ខណៈព្យុះសង្ឃរាអ៊ីដាលីយ៉ាបោកបក់ខ្លាំងនៅរដ្ឋ Florida

2023/08/30 03:16:14 pm        308
អាមេរិក៖ ព្យុះសង្ឃរាអ៊ីដាលីយ៉ា(Hurricane Idalia) ដែលជាព្យុះដ៏មានឥទ្ធិពលកម្រិតទី២ បានបោកបក់យ៉ាងខ្លាំងនិងឆាប់រហ័ស និងកំពុងគំរាមកំហែងពីការបំផ្លិចបំផ្លាញដ៏មហន្តរាយ នៅតំបន់ឆ្នេរសមុទ្រភាគខាងលិចរបស់រដ្ឋ Florida ស្របពេលដែលក្រុមមន្ត្រីទទូចឲ្យពលរដ្ឋជម្លៀសចេញពីផ្លូវព្យុះ។ ព្យុះនេះ មានកម្លាំងបោកបក់១០៥គីឡូម៉ែត្រក្នុងមួយម៉ោង កាលពីយប់ថ្ងៃអង្គារ និងក្រៅរង្វង់ព្យុះរបស់វា បានកំពុងវាយប្រហាររដ្ឋ Florida រយៈពេលជាច្រើនម៉ោងរួចទៅហើយ ដែលបណ្ដាលឲ្យមានទឹកជំនន់នៅក្នុងតំបន់ឆ្នេរមួយចំនួន។មជ្ឈមណ្ឌលតាមដានព្យុះសង្ឃរាជាតិ បាននិយាយថា គេរំពឹងថាព្យុះនេះ នៅតែបន្តមានកម្លាំងក្លាយជាព្យុះសង្ឃរាដ៏មានឥទ្ធិពលមួយ មុនពេលបោះពួយទៅដល់តំបន់ឆ្នេរ ប៊ីកប៊ែន (Big Bend)របស់ រដ្ឋ Florida ជាទីដែលគេរំពឹងថាព្យុះនេះ នឹងវាយប្រហារដល់ដីគោកនៅព្រឹកថ្ងៃពុធនេះ ។ មជ្ឈមណ្ឌលនេះ បាននិយាយកាលពីដំបូងថា គេក៏បង្ហាញក្ដីរំពឹងផងដែរថា តំបន់មួយចំនួននៅឈូងសមុទ្ររបស់រដ្ឋមួយនេះ នឹងរងការគំរាមកំហែងដល់អាយុជីវិត ដោយសារកម្លាំងព្យុះខ្លាំង នៅពេលដែលខ្យល់បោកបក់ទៅកាន់តំបន់ច្រាំងមហាសមុទ្រនេះ ។ ការិយាល័យស្រុក ថេល័រ (Taylor County) បានព្រមានថា អាចនឹងមានការបាត់បង់ជីវិតមនុស្ស និងការបំផ្លិចបំផ្លាញដ៏ធ្ងន់ធ្ងរ ដោយនិយាយថាប្រជាពលរដ្ឋរស់នៅតាមតំបន់ឆ្នេរ ត្រូវបានបញ្ជាឲ្យជម្លៀសចេញ ៕

អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ ការសិក្សាធ្វើបណ្ណបើកបរម៉ូតូចាប់ពីកម្លាំង៦០សេសេ គឺដើម្បីចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍

2023/08/29 10:44:37 pm        1016
ភ្នំពេញ៖ អ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃ បានអះអាងថា ការសិក្សាធ្វើបណ្ណបើកបរម៉ូតូដែលមានកម្លាំងចាប់ពី៦០សេសេឡើងទៅ គឺដើម្បីចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ទាំងបច្ចុប្បន្ន និងអនាគត ហើយមួយវិញទៀតការសិក្សាឲ្យមានការធ្វើបណ្ណនេះ ក៏ពុំមែនជាលក្ខខណ្ឌដាច់ខាតនោះដែរ ពោលគឺត្រូវពិនិត្យទៅតាមប្រភេទនៃយានយន្តនោះតែប៉ុណ្ណោះ។ការលើកឡើងរបស់អ្នកនាំពាក្យនៃក្រសួងមហាផ្ទៃនេះ គឺបានធ្វើឡើងបន្ទាប់ពីមានការរិះគន់ផង និងគាំទ្រផងក្រោយសារព័ត៌មានបានចុះផ្សាយថា «រដ្ឋមន្រ្តីក្រសួងមហាផ្ទៃថ្មី ស្នើឲ្យពិចារណាធ្វើបណ្ណបើកបរម៉ូតូឡើងវិញ ចាប់ពីកម្លាំង ៦០សេសេឡើងទៅ»។ តាមសេចក្តីប្រកាសបញ្ជាក់ព័ត៌មានអ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ បានលើកឡើងថា«ការសិក្សាធ្វើបណ្ណបើកបរទោចក្រយានយន្ត(ម៉ូតូ) ដែលមានកម្លាំងចាប់ពី«60CC»ឡើងទៅ ដើម្បីចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ទាំងបច្ចុប្បន្ន និង អនាគត»ប៉ុណ្ណោះ ដោយអនុសាសន៍១.សិក្សាសម្រាប់អនាគត គឺជាស្មារតីអនុសាសន៍របស់ ឯកឧត្តមអភិសន្តិបណ្ឌិត គឺទី១ លោកចង់សង្កត់ធ្ងន់ថា ជាការសិក្សាឡើងវិញ នូវបទពិសោធន៍ដែលបានអនុវត្តកន្លងទៅ និងលទ្ធផលដែលទទួលបានពីការអនុវត្តនោះ ។ ទី២ ការសិក្សានេះ គឺសម្រាប់អនុវត្តនាពេលអនាគត ពោលគឺប្រសិនការសិក្សារកឃើញថា គ្រោះថ្នាក់ចរាចរណ៍កើតឡើងលើអ្នកប្រើប្រាស់ទោចក្រយានយន្ត(ម៉ូតូ) មានអត្រាច្រើនគួរកត់សម្គាល់នោះ ក្រសួងមហាផ្ទៃ នឹងលើកមូលដ្ឋាននេះ ដើម្បីស្នើពិភាក្សាជាមួយ ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានសមត្ថកិច្ចសម្រេចនិងធ្វើបណ្ណបើកបរ ។ ទី៣ ជារួមពុំមែនជាលក្ខខណ្ឌដាច់ខាត ឱ្យតែម៉ូតូមានកម្លាំងចាប់ពី«60CC»ឡើង គឺសុទ្ធតែតម្រូវឱ្យមានបណ្ណបើកបរនោះទេ ពោលគឺត្រូវពិនិត្យទៅតាមប្រភេទនៃយាននោះផងដែរ ដូចជា ប្ភេទក,ខជាដើម និងត្រូវគិតគូរអនុវត្តជាជំហានៗបែបណាឱ្យស្របតាមស្ថានភាពសង្គមជាក់ស្ដែង។២.ហេតុផលនៃអនុសាសន៍៖ ឯកឧត្តមអភិសន្តិបណ្ឌិត បានលើកឡើងយ៉ាងច្បាស់ៗ​ប្រកប​ដោយការព្រួយបារម្ភថា​ មិនទាន់ដាច់ឆ្នាំ២០២៣ផង ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍​មានជាង១១០០នាក់ឡើយ បើធៀបនឹងចំនួនប្រជាពលរដ្ឋទាំងមូលប្រមាណ១៧លាននាក់។ ដូច្នេះ ទំរាំដាច់ឆ្នាំ២០២៣ អាចនឹង កើនឡើងច្រើនជាងនេះក៏ថាបាន បើពុំមានវិធានការគត់មត់។ ទោះជាចំនួនអ្នកស្លាប់បានថយចុះមែន ប៉ុន្តែក្នុងល្បឿនមួយដែលមិនទាន់សម្រេចបាន​តាមគោលដៅ​របស់ក្រសួងនៅឡើយ។ ចំណែក ឯចំនួនអ្នកប្រើប្រាស់ម៉ូតូកើនឡើងជាប្រចាំ ជាក់ស្ដែងតាមរបាយការណ៍របស់ក្រសួងសាធារណការ​ និងដឹកជញ្ជូន​ បានឱ្យដឹងថា ក្នុងមួយថ្ងៃៗ​ក្រសួងធ្វើផ្លាកលេខម៉ូតូជូនម្ចាស់កម្មសិទ្ធិជាង១០០០គ្រឿងគិតជាលេខមូល បើប្រៀបធៀប​នឹងករណីគ្រោះថ្នាក់ចរាចរណ៍នៅឯប្រទេសបារាំង គឺមានអ្នកស្លាប់តែជាង ៨០០នាក់​ប៉ុណ្ណោះក្នុងមួយឆ្នាំៗ លើប្រជាជនប្រមាណ៦៨លាននាក់។ ជាផែនការ ឯកឧត្តមអភិសន្តិបណ្ឌិត មានទស្សនវិស័យ «កាត់បន្ថយចំនួនអ្នកស្លាប់ដោយសារ គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅចំនួនមួយ​ទាបបំផុតនាថ្ងៃអនាគត»។៣.ក្នុងទិសដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានជំរុញ​ដល់អគ្គស្នងការដ្ឋាននគរបាលជាតិបណ្តាស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ​សហការជាមួយ តួអង្គពាក់ព័ន្ធនានា ​បង្កើតយន្តការបណ្តុះបណ្តាល ផ្សព្វផ្សាយអប់រំ ​ឱ្យបានទូលំទូលាយ​អំពី​ច្បាប់ចរាចរណ៍ បច្ចេកទេសបើកបរ ​និងក្រមសីលធម៌បើកបរជាដើមនោះ ​ដល់អ្នកប្រើប្រាស់​ផ្លូវថ្នល់​គ្រប់ប្រភេទ​ ក្នុងចេតនាបង្ការទប់ស្កាត់កាត់បន្ថយអត្រាស្លាប់​ដោយសារគ្រោះថ្នាក់ចរាចរណ៍ផង និងពង្រឹងសណ្ដាប់ធ្នាប់ចរាចរណ៍តាមដងផ្លូវផង។យ៉ាងណាក៏ដោយអ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមបញ្ជាក់ម្ដងហើយម្ដងទៀតថា អនុសាសន៍របស់ ឯកឧត្តមអភិសន្តិបណ្ឌិត គឺជា«ផែនការសម្រាប់អនាគត ​ដោយចាប់ផ្តើមគិតគូរពីថ្ងៃនេះទៅ និង ជាក្តីបារម្ភអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ​ដែលរងការខូចខាតទ្រព្យសម្បត្តិ របួសស្នាមរាងកាយ និងបាត់បង់អាយុជីវិតរាប់ពាន់នាក់ក្នុងមួយឆ្នាំៗ ដោយសារគ្រោះថ្នាក់ចរាចរណ៍នេះតែប៉ុណ្ណោះ។ ពោលគឺពុំ ទាន់មានការកំណត់កាលវេលាជាក់លាក់ក្នុងការអនុវត្តឡើយ។ សំណួរសួរថា តើចង់បណ្តោយឱ្យប្រជា- ពលរដ្ឋស្លាប់ក្នុងមួយឆ្នាំៗ​ប្រមាណ២០០០នាក់ ឬយ៉ាងណា? ប្រសិនបើមិនចង់ទេ ​លុះត្រាតែរួមគិតរិះ រកគ្រប់យន្តការដើម្បីទប់ស្កាត់​ពី​ឥឡូវនេះតទៅ៕អត្ថបទ៖ បាន ចក់

មេដឹកនាំប្រឆាំងបេឡារុស៖ ក្រុមប្រយុទ្ធជន Wagner ត្រូវបានចេញលិខិតឆ្លងដែនដោយបេឡារុស

2023/08/29 09:28:27 pm        405
មេដឹកនាំបក្សប្រឆាំងបេឡារុស លោក ប៉ាវ៉ែល ឡាទុសកូ (Pavel Latushko) បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានប៉ូឡូញកាលពីថ្ងៃទី២៨ ខែសីហាថា ក្រសួងកិច្ចការផ្ទៃក្នុងនៃប្រទេសបេឡារុស បាននឹងកំពុងផ្តល់លិខិតឆ្លងដែនថ្មីដល់ក្រុមទាហានស៊ីឈ្នួលWagner។លោកឡាទុសកូ ដែលដឹកនាំអង្គការប្រឆាំងគឺ អង្គការគ្រប់គ្រងប្រឆាំងវិបត្តិជាតិ(NAM) បាននិយាយថា ការផ្តល់ឲ្យនេះ បានកើតឡើងអស់រយៈពេលមួយខែមកហើយ។លោក ឡាទុសកូ បាននិយាយថា៖«សមាជិកWagner កំពុងទទួលបានលិខិតឆ្លងដែនបេឡារុស ដែលជាឯកសារពិតប្រាកដ ប៉ុន្តែត្រូវបានចេញជាឈ្មោះផ្សេងទៀត។ ដូច្នេះហើយ ពួកគេអាចចូលសហភាពអឺរ៉ុបបានតាមរយៈការឆ្លងកាត់ព្រំដែននេះ។លោក បាននិយាយថា ក្រុមទាហានស៊ីឈ្នួល Wagner នឹងអាចប្រព្រឹត្តអំពើបំផ្លិចបំផ្លាញ និងការវាយប្រហារភេរវកម្ម នៅក្នុងប្រទេសទាំងនោះបាន។នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី ២៨ ខែសីហា នៅទីក្រុងវ៉ាសូវី ក្រុមមន្ត្រីមកពីប្រទេសប៉ូឡូញ ឡាតវី និងលីទុយអានី បាននិយាយថា ពួកគេកំពុងពិចារណាបិទព្រំដែនទាំងអស់ជាមួយប្រទេសបេឡារុស ក្រោមការគំរាមកំហែងរបស់ក្រុមWagner។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គ្រូបង្រៀនជាង ១ពាន់នាក់ មកពីទូទាំងប្រទេស ធ្វើដំណើរមកកាន់មណ្ឌលប្រឡង ដើម្បីប្រកួតប្រជែងគ្នាក្នុងការផ្ទេរកន្លែងការងារមកភ្នំពេញ
10/14/2026 02:10 PM
កម្ពុជា ជាប្រទេសតែមួយគត់ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលសម្រេចគោលដៅអេដស៍ ៩៥-៩៥-៩៥
10/14/2026 02:10 PM
អនុប្រធានទី១ អាជ្ញាធរមីន៖ ចាប់ពីឆ្នាំ១៩៩៣ អាល្លឺម៉ង់​បាន​គាំទ្រ​ការ​បោស​សម្អាត​មីន​លើ​ផ្ទៃ​ដី​ជាង ៥៨​គីឡូម៉ែត្រការ៉េ និងផ្តល់ប្រយោជន៍ដល់ពលរដ្ឋកម្ពុជាប្រមាណ ៥០ម៉ឺននាក់
10/14/2026 01:10 PM
ទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ លើកទឹកចិត្តក្រុមហ៊ុនសហគ្រាសកូរ៉េក្នុងតំបន់គីមផូ ស្វែងរកឱកាសវិនិយោគនៅកម្ពុជា
10/14/2026 01:10 PM
យុវជន៖ ការចុះឈ្មោះបំពេញកាតព្វកិច្ចយោធាតាម online ចំណេញពេល និងមានប្រសិទ្ធភាពខ្ពស់
10/14/2026 01:10 PM
មន្ទីរបរិស្ថានខេត្តព្រះវិហារ បំភ្លឺករណីមន្រ្ដីឧទ្យានុរក្សាចុះបង្ក្រាបបទល្មើសព្រៃឈើ ក្នុងភូមិសាស្រ្ដខេត្តព្រះវិហារ និងស្មើម្ចាស់ទំព័រហ្វេសប៊ុកផ្សព្វផ្សាយព័ត៌មានមិនពិតបញ្ឈប់ការផ្សាយជាបន្ទាន់
10/14/2026 12:10 PM
ពានសម្ដេចតេជោ-ថ្នាក់ខេត្ត ប្រកួតកាត់ក្ដីរកក្រុមឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររសៀលនេះ
10/14/2026 12:10 PM
អ្នកជំនាញមានសុទិដ្ឋិនិយមថា យន្តការ UNCLOS ជារបត់ថ្មីមួយជំរុញឱ្យភាគីថៃគោរពច្បាប់អន្តរជាតិ
10/14/2026 12:10 PM
អាមេរិកស្រូបយកទំនិញកម្ពុជាមានទឹកប្រាក់ជិត ១២ពាន់លានដុល្លារស្មើជាង ៤០% នៃការនាំចេញសរុប
10/14/2026 12:10 PM
យុវជន និងអ្នកអាណាព្យាបាលបង្ហាញមោនទភាព និងឆន្ទៈមុតមាំក្នុងការរួមចំណែកការពារជាតិ តាមរយៈការចូលកាតព្វកិច្ចយោធា
10/14/2026 12:10 PM