សម្ដេចធិបតី បង្ហាញភាពអំណោយផល របស់កម្ពុជា ៦ចំណុច ក្នុងការទាក់ទាញវិនិយោគិនតួកគីយ៉េ
កម្ពុជា តួកគីយ៉េ មាន គោលដៅរួមសម្រេចទំហំពាណិជ្ជកម្ម ១ពាន់លានដុល្លារ
កម្ពុជា-អាស៊ែបៃហ្សង់ បង្ហាញសុទិដ្ឋិនិយមចំពោះការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ
អ្នកនាំពាក្យ៖ ទីបំផុតលោក សម រង្ស៊ី បានបង្ហាញច្បាស់ថា គាត់ពិតជាបាននិយាយការពារថៃ និង​មួលបង្កាច់កម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ថ្កោលទោសការបិទដែនដីជម្លោះ ណាហ្គ័រណូ-ការ៉ាបាក់

2023/08/17 07:14:21 pm        153
UN៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានពិភាក្សាកាលពីថ្ងៃពុធ (១៦ សីហា) អំពីការបិទដែនដីជម្លោះ ណាហ្គ័រណូ-ការ៉ាបាក់ (Nagorno-Karabakh) បន្ទាប់ពីអតីតរដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ក្នុងខែនេះ បាននិយាយថា ការបិទតំបន់នេះអាចឈានទៅរក «អំពើប្រល័យពូជសាសន៍» លើប្រជាជនអាមេនីក្នុងស្រុក។រដ្ឋមន្ត្រីការបរទេសអាមេនី លោក Ararat Mirzoyan(អារ៉ារ៉ាត មៀហ្សូយ៉ាន) បានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា ការការពារមហន្តរាយនៅក្នុងតំបន់ គឺជាកាតព្វកិច្ចស្នូលរបស់អង្គការសហប្រជាជាតិ។ ទន្ទឹមនឹងនេះ តំណាងរបស់ប្រទេសអាស៊ែបៃហ្សង់ ប្រចាំអង្គការសហប្រជាជាតិ លោក Yashar Aliyev បានចាត់ទុកការអះអាងរបស់លោក Mirzoyan ថាជា«ការចោទប្រកាន់គ្មានភស្តុតាង និងគ្មានមូលដ្ឋានត្រឹមត្រូវ»។មន្ត្រីជំនួយជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ លោកស្រី Edem Wosornu បានប្រាប់ក្រុមប្រឹក្សាថា ការផ្តល់ជំនួយមនុស្សធម៌ដោយគណៈកម្មាធិការអន្តរកាកបាទក្រហមអន្តរជាតិ (ICRC) ត្រូវតែអនុញ្ញាតឱ្យបន្តឡើងវិញតាមរយៈបណ្ដាញផ្លូវដែលដំណើរការ។ដែនដីការ៉ាបាក់ ត្រូវបានទទួលស្គាល់ជាអន្តរជាតិថាជាផ្នែកមួយនៃប្រទេសអាស៊ែបៃហ្សង់ ប៉ុន្តែប្រជាជនរបស់តំបន់នេះចំនួន១២០.០០០នាក់ គឺជាជនជាតិភាគតិចអាមេនីច្រើនលើសលប់ ហើយទឹកដីដែលនៅសេសសល់មួយរបស់តំបន់នេះភ្ជាប់ទៅនឹងប្រទេសអាមេនី គឺច្រករបៀងឡាឈីន (Lachin) ដែលត្រូវបានគ្រប់គ្រងដោយកងរក្សាសន្តិភាពរុស្ស៊ី ត្រូវបានរំខានជាលើកដំបូងនៅកាលពីខែធ្នូ៕

ក្រុមអ្នកនេសាទកូរ៉េខាងត្បូង ប្រមូលផ្តុំគ្នាប្រឆាំងនឹងផែនការបញ្ចេញទឹកសំណល់វិទ្យុសកម្មរបស់ជប៉ុន

2023/08/17 07:11:53 pm        139
កូរ៉េខាងត្បូង៖ ក្រុមអ្នកនេសាទកូរ៉េខាងត្បូងជាង១.០០០នាក់នៅតំបន់ឆ្នេរភាគខាងត្បូងនៃតំបន់ហ្គោវ៉្យុង (Goheung) បានប្រមូលផ្តុំគ្នាកាលពីថ្ងៃពុធ ដែលជាផ្នែកមួយនៃការប្រមូលផ្តុំតវ៉ានាពេលថ្មីៗនេះក្នុងចំណោមអ្នកនេសាទក្នុងស្រុក ដើម្បីប្រឆាំងនឹងគម្រោងការរបស់ប្រទេសជប៉ុន ក្នុងការការបញ្ចេញទឹកសំណល់វិទ្យុសកម្មទៅក្នុងមហាសមុទ្រ។ក្រុមអ្នកតវ៉ាបានសង្កត់ធ្ងន់ថា ប្រសិនបើទឹកសំណល់វិទ្យុសកម្មត្រូវបានបញ្ចេញទៅក្នុងមហាសមុទ្រ ការខូចខាតនឹងកើតឡើងចំពោះប្រព័ន្ធអេកូឡូស៊ីទាំងអស់នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក និងអ្នកនេសាទទាំងអស់ដែលរស់នៅពឹងផ្អែកលើការរកស៊ីក្នុងសមុទ្រផងដែរ។ យោងតាមការស្ទង់មតិលើមនុស្សពេញវ័យជនជាតិកូរ៉េខាងត្បូងចំនួន១.០០០នាក់ ក្នុងខែឧសភា មនុស្សចំនួន៨៥,៤ភាគរយបានប្រឆាំងនឹងការបញ្ចេញទឹកសំណល់វិទ្យុសកម្មរបស់ប្រទេសជប៉ុននេះ ខណៈដែលមនុស្ស៧២ភាគរយបាននិយាយថា ពួកគេនឹងកាត់បន្ថយការប្រើប្រាស់ផលិតផលសមុទ្រ ប្រសិនបើទឹកសំណល់ត្រូវបានបង្ហូរទៅក្នុងមហាសមុទ្រ។ស្របពេលមានការរិះគន់យ៉ាងទូលំទូលាយពីក្នុងប្រទេស និងក្រៅប្រទេស រដ្ឋាភិបាលជប៉ុនបាននិងកំពុងជំរុញឱ្យបញ្ចេញទឹកសំណល់មានមេរោគនុយក្លេអ៊ែរ នៅរដូវក្តៅនេះ ពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ដៃអ៊ីឈី ដែលរងការវាយប្រហារដោយការរញ្ជួយដីដ៏ធំ និងរលកយក្សស៊ូណាមិកាលពីខែមីនា ឆ្នាំ២០១១៕

ចំហេះព្រៃនៅកាណាដា គំរាមដល់ទីក្រុងនានា ខណៈរដ្ឋាភិបាលចេញបទបញ្ជាជម្លៀសពលរដ្ឋ

2023/08/17 07:08:59 pm        135
កាណាដា៖ ក្រុមមន្ត្រីប្រទេសកាណាដា បានចេញបទបញ្ជាជម្លៀសពលរដ្ឋ នៅរដ្ឋធានី Yellowknife ដែនដីភាគពាយព្យ និងសហគមន៍តូចៗជាច្រើនកាលពិថ្ងៃពុធ ខណៈចំហេះព្រៃទ្រង់ទ្រាយធំ បានគំរាមកំហែងដល់ទីក្រុងទន្លេ Hay កាលពីពេលយប់។ ក្រុមជាច្រើនកំពុងធ្វើការជម្លៀស នៅតំបន់ទន្លេ Hay ជាសហគមន៍មួយមានពលរដ្ឋប្រមាណ៣.០០០នាក់ នៅលើបឹងធំ Great Slave Lake ដឹកជញ្ជូនដោយរថយន្តក្រុង ឬយន្តហោះ កាលពីយប់ថ្ងៃពុធខណៈអគ្គិភ័យខិតជិតមកដល់។ មន្ត្រីព័ត៌មានអគ្គិភ័យ លោក Mike Westwick បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីល្ងាចថ្ងៃពុធថា នៅតំបន់ទន្លេHay បានឃើញអគ្គិភ័យ នៅភាគខាងត្បូងសហគមន៍របស់ពួកគេកើនឡើង ដែលខិតកាន់តែកៀកទីក្រុងនៅថ្ងៃនេះ។ យើងបានមើលឃើញអគ្គិភ័យមានសកម្មភាពខ្ពស់នៅក្នុងតំបន់នោះ ហើយវាកំពុងរាលដាលយ៉ាងឆាប់រហ័ស។ លោក Westwick និយាយថា អណ្តាតភ្លើង នឹងទៅដល់ទីក្រុង Yellowknife នៅចុងសប្តាហ៍នេះដោយពុំមានភ្លៀងធ្លាក់ ហើយពលរដ្ឋនៅរដ្ឋធានី កំពុងត្រូវបានស្នើសុំឲ្យចាកចេញ ជាផ្នែកមួយនៃ ការជម្លៀសតាមដំណាក់កាល ដោយចាប់ផ្តើមជាមួយសហគមន៍ដែលមានការគំរាមកំហែងខ្លាំងបំផុត។អង្គភាពអគ្គិភ័យនៅដែនដីភាពពាយព្យ បាននិយាយថា មានហានីភ័យដល់ទីក្រុង Yellowknife ។ ក្រុមរបស់យើង រួមជាមួយទីក្រុង Yellowknife កំពុងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីពន្យឿតការកើនឡើងអគ្គិភ័យ និងការពារសហគមន៍។ ដែនដីភាគពាយព្យ បានប្រកាសរដ្ឋក្នុងគ្រាអាសន្នកាលពីល្ងាចថ្ងៃអង្គារ ហើយយោធានាកាណាដា ត្រូវបានដាក់ពង្រាយដើម្បីជួយទប់ទល់អណ្តាតភ្លើង និងដឹកជញ្ជូនពលរដ្ឋមួយចំនួនតាមយន្តហោះទៅកាន់ទីសុវត្ថិភាព៕

អ្នកស្រាវជ្រាវវ័យក្មេងមើលឃើញថា គណៈរដ្ឋមន្រ្តីថ្មីជាក្តីសង្ឃឹមរបស់ប្រជាជនខ្មែរ

2023/08/17 07:07:42 pm        246
ភ្នំពេញ៖ អ្នកស្រាវជ្រាវវ័យក្មេងនៅក្នុងប្រទេសកម្ពុជា លោក ប៊ិន យ៉ាន បានបង្ហាញទស្សនៈវិជ្ជមាន និងក្ដីសង្ឃឹមថា ​គណៈរដ្ឋមន្រ្ដីថ្មីដែលដឹកនាំដោយឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត គឺជាក្ដីសង្ឃឹមរបស់ប្រជាជនខ្មែរ ក្នុងការដឹកនាំប្រទេសកម្ពុជាឱ្យមានការអភិវឌ្ឍ​រីកចម្រើន​បន្ថែមទៀត។លោក ប៊ិន យ៉ាន សង្កេតឃើញថា គណៈរដ្ឋមន្រ្ដីថ្មីក្នុងអាណត្តិទី៧នេះអ្វីដែលជាភាពលេចធ្លោ​ក្រោម​ការ​ដឹកនាំ​របស់ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដីថ្មីនៃកម្ពុជា គឺមានភាពវិជ្ជមានជាច្រើន ដោយសារតែឥស្សរជននៃគណៈរដ្ឋមន្រ្ដីថ្មីនេះ ​បានរៀនសូត្រចេះ​ដឹង​ខ្ពង់ខ្ពស់ពី​បច្ឆិម​ប្រទេសទាំងផ្នែកសេដ្ឋកិច្ច យោធា ​និងផ្នែកនយោបាយ។ ដូច្នេះសម្រាប់ការដឹកនាំប្រទេសកម្ពុជា​ដោយគណៈរដ្ឋមន្រ្ដីថ្មីនេះ នឹងបង្កើតនូវសមិទ្ធផលថ្មីៗ​ជាច្រើន​បន្ថែមទៀតសម្រាប់ប្រទេសកម្ពុជា។លោក ប៊ិន យ៉ាន យល់ឃើញថា​ បើទោះពីជាបច្ចុប្បន្ននេះពិភពលោកកំពុង​មាន​វិបត្តិសាកល និង​អតិផរណាសេដ្ឋកិច្ចមិនច្បាស់លាស់ក៏ដោយ។ ​ប៉ុន្ដែក្រោមការ​ដឹកនាំ​របស់​គណៈរដ្ឋមន្រ្ដីថ្មី​សេដ្ឋកិច្ចរបស់​ប្រទេសកម្ពុជា​នឹងមានការរីក​លូតលាស់​បន្ថែមទៀត ​ក្រោមការដឹកនាំរបស់​ឯកឧត្តមកត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងគណបក្សប្រជាជនកម្ពុជា​ បានធ្វើឱ្យប្រទេស​កម្ពុជាមានស្ថិរភាព​ លំនឹងផ្នែកនយោបាយ និងសង្គម។សូមបញ្ជាក់ថា ​អាណត្តិថ្មីនៃរាជរដ្ឋាភិបាលកម្ពុជា នឹងមានសុពលភាពចាប់ពីថ្ងៃទី២២​ ខែសីហា តទៅ ​ដោយក្នុងនោះមានការផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំថ្មីស្ទើរតែទាំងស្រុង ដោយ​ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលការផ្លាស់ប្តូរ​ជាប្រវត្តិសាស្ត្រ​នៃការដឹកនាំប្រទេសមកពីគណបក្សប្រជាជនកម្ពុជា។ ខណៈការផ្លាស់ប្ដូរនេះត្រូវបាន​សម្តេចតេជោ​ ហ៊ុន សែន ​ចាត់ទុកជាការផ្លាស់ប្តូរ ដើម្បីធានានូវ​ស្ថិរភាពសង្គម ​និងការអភិវឌ្ឍមួយយូរអង្វែង៕អត្ថបទ៖ វ៉ន ដារ៉ា

ទាហាននីហ្សេជាង១០នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារនៅជិតព្រំដែនប្រទេសម៉ាលី

2023/08/17 07:05:38 pm        170
នីហ្សេ៖ ក្រសួងការពារជាតិរបស់ប្រទេសបាននិយាយថា ទាហាននីហ្សេ យ៉ាងហោចណាស់១៧នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយក្រុមប្រដាប់អាវុធ នៅជិតព្រំដែនជាមួយប្រទេសម៉ាលី។ យោងតាមសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃអង្គារបានឲ្យដឹងថា ការផ្តាច់ខ្លួនរបស់កងកម្លាំងប្រដាប់អាវុធនីហ្សេ ដែលកំពុងធ្វើសកម្មភាពរវាងតំបន់ Boni និង Torodi គឺជាជនរងគ្រោះនៃការពួនស្ទាក់វាយប្រហារដោយក្រុមភេរវកម្ម នៅជិតទីក្រុង Koutougou មានចម្ងាយ៥២គីឡូម៉ែត្រភាគនិរតី តំបន់ Torodi។ សេចក្តីថ្លែងការណ៍បានបន្ថែមថា ទាហាន២០នាក់ផ្សេងទៀត បានរងរបួស ដោយពួកគេទាំងអស់ត្រូវបានជម្លៀសទៅកាន់ទីក្រុង Naimey ជារដ្ឋធានី។ ទាហាននិយាយថា អ្នកវាយប្រហារជាង១០០នាក់ ត្រូវបានរារាំងអំឡុងប្រតិបត្តិការរបស់ពួកគេ។ កាលពីទសវត្សរ៍មុន តំបន់ព្រំដែន នៅកន្លែងមានការប្រសព្វគ្នាប្រទេសម៉ាលីភាគកណ្តាល ប្រទេសបួរគីណាហ្វាសូ និងប្រទេសនីហ្សេភាគខាងលិច បានក្លាយជាចំណុចកណ្តាលនៃអំពើហិង្សាដោយក្រុមប្រដាប់អាវុធ ទាក់ទងទៅនឹងក្នុងអាល់កៃដា និងក្រុមរដ្ឋអ៊ីស្លាមអ៊ីរ៉ាក់ និងឡេវ៉ាន នៅក្នុងតំបន់សាហ៊ែល(Sahel) ។ កំហឹងនៅក្នុងការបង្ហូរឈាម បានបង្កឲ្យមានការដណ្តើមអំណាចយោធា នៅក្នុងប្រទេសចំនួន៣ ចាប់តាំងពីឆ្នាំ២០២០ ដោយប្រទេសនីហ្សេ ចុងក្រោយធ្លាក់ចូលក្នុងរដ្ឋប្រហារកាលពីថ្ងៃទី២៦ ខែកក្កដា នៅពេលនោះប្រធានាធិបតីលោក Mohamed Bazoum ត្រូវបានបណ្តេញចេញ។ ប្រទេសនីហ្សេ ភាកអាគ្នេយ៍ ក៏ជាគោលដៅរបស់ក្រុមប្រដាប់អាវុធដែលកំពុងឆ្លងកាត់ពីប្រទេសនីហ្សេរីយ៉ា ភាគឦសាន ជាប្រភពនៃយុទ្ធនាការដែលផ្តើមឡើងដោយក្រុម Boko Haram នៅក្នុងឆ្នាំ២០១០។ មេដឹកនាំរដ្ឋប្រហារ បាននិយាយថាការបណ្តេញចេញលោក Bazoum ដោយសារតែភាពអសន្តិសុខនៅក្នុងប្រទេសនិងការធ្លាក់ចុះកាន់តែយ៉ាប់យ៉ឺនស្ថានភាពសន្តិសុខ និងអភិបាលកិច្ចខ្សោយ។ ប៉ុន្តែអ្នករាយការណ៍ព័ត៌មានរបស់សារព័ត៌មាន Al Jazeera ដែលរាយការណ៍ពី ទីក្រុង Abuja នៅជិតប្រទេសនីហ្សេរីយ៉ា បាននិយាយថា ការលុបចោលកិច្ចព្រមព្រៀងរបស់រដ្ឋាភិបាលយោធារបស់ប្រទេសនីហ្សេ ជាមួយយោធាបារាំង និងការផ្អាកការផ្តល់ជំនួយដោយដៃគូផ្សេងទៀតរបស់ទីក្រុង Niamey ធ្វើឲ្យជីវិតកាន់តែលំបាក៕

កុមារជាច្រើនស្ថិតក្នុងចំណោមអ្នកដែលត្រូវបានជួយសង្គ្រោះ ខណៈទូកតូចមួយគ្រឿង បានមកដល់អង់គ្លេសភាគខាងត្បូង

2023/08/17 07:02:49 pm        93
បារាំង៖ កុមារតូចៗជាច្រើននាក់ ស្ថិតក្នុងចំណោមជនអន្តោប្រវេសន៍រាប់សិបនាក់ ត្រូវបានជួយសង្គ្រោះនិងនាំយកទៅកាន់ឆ្នេរសមុទ្រពីព្រែកជីកអង់គ្លេសកាលពីថ្ងៃពុធ ប៉ុន្មានថ្ងៃបន្ទាប់ពីមនុស្ស៦នាក់បានស្លាប់ដែលកំពុងព្យាយាមឆ្លងកាត់រវាងប្រទេសបារាំង និងចក្រភពអង់គ្លេស។ ផ្លូវទឹកអង់គ្លេស គឺជាផ្លូវដឹកជញ្ជូនដ៏មមាញឹកបំផុតមួយរបស់ពិភពលោក ដោយមានអាកាសធាតុពុំអាចព្យាករណ៍ទុកជាមុនបានធ្វើឲ្យការឆ្លងកាត់តាមទូកតូចៗមានគ្រោះថ្នាក់។ ស្ថានភាពអាកាសធាតុកាន់តែមានអំណោយផលច្រើនក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ តួលេខរបស់រដ្ឋាភិបាលអង់គ្លេស បានបង្ហាញថាចំនួនជនអន្តោប្រវេសន៍ដែលឆ្លងកាត់ផ្លូវទឹកនេះរហូតមកដល់ពេលនេះនៅឆ្នាំនេះ មានចំនួនជាង១៦.០០០នាក់ ដោយជាង១.១០០នាក់ បានមកដល់កាលពីសប្តាហ៍មុនតែមួយ។ ក្នុងរយៈពេល៣ខែដំបូងនៃឆ្នាំនេះ ភាគច្រើននៃជនអន្តោប្រវេសន៍នៅលើទូកតូចៗ មានមកពីប្រទេសអាហ្វហ្គានីស្ថាន ឥណ្ឌា អ៊ីរ៉ង់ ឬអ៊ីរ៉ាក់។ កាលពីឆ្នាំមុន ក្នុងខែសីហា បានបង្ហាញពីចំនួនខ្ពស់បំផុតនៃការមកដល់នៅលើទូកតូចៗសម្រាប់ខែនេះមានចំនួនខ្ពស់បំផុត ខណៈពាក់កណ្តាលនៃជនអន្តោប្រវេសន៍ទាំងអស់ បានមកដល់ក្នុងអំឡុងខែសីហា រហូតដល់អំឡុងខែតុលា៕

ចំនួនអ្នកស្លាប់បន្ទាប់ពីបំណាក់ដីនៅតំបន់ភ្នំហិម៉ាល័យប្រទេសឥណ្ឌាកើនឡើងដល់៧១នាក់

2023/08/17 06:59:46 pm        85
ឥណ្ឌា៖ ក្រុមមន្ត្រី បានពិនិត្យឡើងវិញពីការកើនឡើងចំនួនអ្នកស្លាប់ ដោយបំណាក់ដីកាលពីចុងសប្តាហ៍ក្នុងក្រុង Shimla តំបន់ភ្នំហិម៉ាល័យប្រទេសឥណ្ឌាមានចំនួនពី៥៧ ដល់៧១នាក់ កាលពីថ្ងៃពុធ ប៉ុន្តែការស្វែងរកសាកសពនៅតែបន្តខណៈរហូតមកដល់ពេលនេះសាកសពមួយចំនួនប៉ុណ្ណោះត្រូវបានរកឃើញ។មនុស្សប្រមាណ២.៥០០នាក់ ត្រូវបានជម្លៀសខ្លួននៅក្នុងរដ្ឋ Himachal Pradesh ហើយរដ្ឋមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយ លោក Onkar Chand Sharmaបាននិយាយថា តម្លៃនៃការខាតបង់អាចមានរហូតដល់រាប់លាន់ ខណៈភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ភ្លាមៗ និងបំណាក់ដីនៅក្នុងតំបន់ភ្នំ បានបំផ្លាញលំនៅឋាន អគារ បណ្តាញដឹកជញ្ជូន និងបណ្តាលឲ្យមានការកាត់ផ្តាច់ផ្លូវរថភ្លើង និងអគ្គិសនី។ ក្រុមអ្នកជួយសង្គ្រោះ បានជីកកកាយក្នុងដីល្បប់ ដើមឈើ និងកម្ទេចកម្ទី ចាប់តាំងពីថ្ងៃចន្ទ នៅជិតទីតាំងវិហារមួយកន្លែងដែលបានបាក់រលំដោយបំណាក់ដី។ កាលពីថ្ងៃអង្គារ សាកសពន្ថែមចំនួន៣នាក់ ត្រូវបានទាញចេញពីទីតាំងនោះក្នុងក្រុង Shimla ជាកន្លែងដែលមានមនុស្សយ៉ាងហោចណាស់ ១៤នាក់បានស្លាប់ នៅក្នុងឧបទ្ទវហេតុទាក់ទងទៅនឹងភ្លៀងធ្លាក់៕

គ្រូបង្រៀន និងសិស្សគាំទ្រគម្រោងបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅតាមវិទ្យាល័យ

2023/08/17 06:57:39 pm        91
ភ្នំពេញ៖ គ្រូបង្រៀន និងសិស្សានុសិស្ស បានបង្ហាញការគាំទ្រ នូវគម្រោងបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ នៅតាមវិទ្យាល័យ របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលពួកគេបានចាត់ទុកថា គម្រោងនេះ នឹងកាន់តែធ្វើឲ្យវិស័យឌីជីថល នៅកម្ពុជាកាន់តែមានភាពរីកចម្រើន ដើរទាន់សម័យកាល ។លោក អុក ព្រីង នាយកវិទ្យាល័យ ហ៊ុន សែន សិរីដីដុះ ស្ថិតក្នុងឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ​បានលើកឡើងថា ក្រសួងអប់រំ យុវជន និងកីឡា ​មានការយកចិត្តទុកដាក់ មានផែនការ​ត្រឹមត្រូវ និងកំពុងជំរុញជាខ្លាំងលើការបង្រៀន ​និងរៀនតាមបែបឌីជីថល ដែលជាតម្រូវការចាំបាច់មួយ ក្នុងពេលបច្ចុប្បន្ន ។លោកនាយកបានបន្តថា ចំពោះគម្រោងរបស់ក្រសួងប្រៃសណីយ៍ បង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យា​សហគមន៍ នៅតាមវិទ្យាល័យ ពិតជាផ្ដល់នូវអត្ថប្រយោជន៍ជាខ្លាំង ដល់គ្រូបង្រៀន​ និងសិស្ស អាចបង្កើន​ចំណេះដឹងលើវិស័យឌីជីថល ក៏ដូចជាសិក្សាស្រាវជ្រាវបន្ថែមលើមេរៀន ពិសេសទៀតនោះ ក៏បានផ្ដល់ឱកាសដល់ពលរដ្ឋទូទៅ ​បានចូលរៀនវគ្គបណ្ដុះបណ្ដាល លើផ្នែកឌីជីថលនេះ ​អាចប្រើប្រាស់តាមតម្រូវការរបស់ពួកគាត់ ​ខណៈវិទ្យាល័យនេះ ក៏បានត្រៀមដី​សម្រាប់កសាងនូវមជ្ឈមណ្ឌលនេះហើយដែរ ។សម្រាប់សិស្សានុសិស្ស កំពុងសិក្សាក្នុងវិទ្យាល័យនេះ បានបង្ហាញនូវការគាំទ្រ និងសប្បាយរីករាយ​ជាខ្លាំង នៅពេលទទួលបានព័ត៌មាន ​នៃគម្រោងបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នេះ ដែលនឹងអាចជួយពួកគេ អាចពង្រីកនូវចំណេះដឹង ​ហើយបានជួយដល់សិស្សក្រីក្រ ដែលពុំមាន​លទ្ធភាពបង់ថ្លៃសិក្សា លើការរៀនសូត្រជំនាញឌីជីថលនេះ ។គួរបញ្ជាក់ថា ក្រសួងប្រៃសណីន៍ និងទូរគមនាគមន៍ កំពុងអនុវត្តគម្រោងបង្កើត​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​សហគមន៍ នៅតាមវិទ្យាល័យ ​ដែលគម្រោងរបស់ក្រសួងនឹងបង្កើតឲ្យបានគ្រប់វិទ្យាល័យ​ទាំង៥៥៨ នៅទូទាំងប្រទេស​ ខណៈនេះកំពុងសាងសង់​ដំបូងគេនៅក្នុងវិទ្យាល័យហ៊ុនសែន​ ១មិថុនា ស្ថិតក្នុងឃុំពារាម ស្រុកបាទី ខេត្តតាកែវ ៕អត្ថបទ បាន សុខរិទ្ធិ

ទីភ្នាក់ងារអវកាស និយាយថា យានអវកាស Luna-25 របស់រុស្ស៊ី ចូលដល់គន្លងភពព្រះចន្ទហើយ

2023/08/17 06:48:44 pm        83
រុស្ស៊ី៖ យានអវកាស Luna-25 នឹងធ្វើដំណើរវិលជុំវិញព្រះចន្ទ ដែលជាផ្កាយរណបធម្មជាតិតែមួយគត់របស់ផែនដី ក្នុងរយៈពេលប្រហែល ៥ ថ្ងៃ បន្ទាប់មកផ្លាស់ប្តូរទិសដៅសម្រាប់ការចុះចតដែលមានការគ្រប់គ្រងក្នុងសម្ពាធស្រាល នៅលើប៉ូលខាងត្បូងភពព្រះចន្ទដែលគ្រោងធ្វើនៅថ្ងៃទី២១ ខែសីហា សប្ដាហ៍ក្រោយនេះ។ក្រុមហ៊ុនអវកាសរុស្ស៊ី Roskosmos បាននិយាយថាយានអវកាស Luna-25 បានចូលទៅក្នុងគន្លងរបស់ភពព្រះចន្ទនៅម៉ោង ១១:៥៧ ព្រឹកម៉ោងក្នុងតំបន់។  យានអវកាស Luna-25 នឹងធ្វើដំណើរវិលជុំវិញព្រះចន្ទ ដែលជាផ្កាយរណបធម្មជាតិតែមួយគត់របស់ផែនដី ក្នុងរយៈពេលប្រហែល ៥ ថ្ងៃ បន្ទាប់មកផ្លាស់ប្តូរទិសដៅសម្រាប់ការចុះចតដែលមានការគ្រប់គ្រងក្នុងសម្ពាធស្រាល នៅលើប៉ូលខាងត្បូងភពព្រះចន្ទដែលគ្រោងធ្វើនៅថ្ងៃទី២១ ខែសីហា សប្ដាហ៍ក្រោយនេះ។  យានអវកាស ចន្ត្រាយាន -៣ (Chandrayaan-3) របស់ឥណ្ឌាបានចូលទៅក្នុងគន្លងភពព្រះចន្ទនៅដើមខែនេះ មុនពេលចុះចតដែលបានគ្រោងទុកនៅលើប៉ូលខាងត្បូងភពព្រះចន្ទនៅចុងខែនេះ។  យានអវកាស Luna-25 ដែលមានទំហំប៉ុនរថយន្តតូចមួយគ្រឿង នឹងមានបំណងដំណើរការរយៈពេលមួយឆ្នាំនៅលើប៉ូលខាងត្បូង ជាទីដែលក្រុមអ្នកវិទ្យាសាស្ត្រអង្គការ NASA និងទីភ្នាក់ងារអវកាសផ្សេងទៀតក្នុងប៉ុន្មានឆ្នាំថ្មីៗនេះបានរកឃើញដាននៃទឹកកកនៅក្នុងរណ្ដៅមួយចំនួន។ វត្តមានទឹកនៅលើភពព្រះចន្ទ បានផ្ដល់ភាពស្មុគស្មាញដល់មហាអំណាចអវកាសធំៗ ដែលអនុញ្ញាតឲ្យមានការធ្វើដំណើររបស់មនុស្សបានយូរជាងមុននៅលើភពនេះ ដែលអាចឲ្យមានការជីកយករ៉ែធនធានតាមនៅភពព្រះចន្ទ។ យោងតាមលោកអាណាតូលីហ្សាក ( Anatoly Zak) ដែលជាអ្នកបង្កើតនិងផ្សព្វផ្សាយ ដែលបានតាមដានកម្មវិធីអវកាសរបស់រុស្ស៊ី គ្មានយានអវកាសរុស្ស៊ីណាមួយបានចូលក្នុងគន្លងភពព្រះចន្ទទេ ចាប់តាំងពី យានអវកាស Luna-24 ដែលជាបេសកកម្មទៅកាន់ភពព្រះចន្ទ កាលពីឆ្នាំ ១៩៧៦ របស់សហភាពសូវៀត មកនោះ ៕

បេសកជនUN៖ ការគំរាមកំហែងវិលទៅរកសង្រ្គាមនៅប្រទេសយ៉េម៉ែន រារាំងកិច្ចខិតខំប្រឹងប្រែង ដើម្បីចាប់ផ្តើមកិច្ចចរចាសន្តិភាព

2023/08/17 06:26:00 pm        148
UN៖ មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃពុធថា ការគំរាមកំហែងវិលទៅរកសង្រ្គាមនៅក្នុងប្រទេសយ៉េម៉ែនជាថ្មី កំពុងរារាំងកិច្ចខិតខំប្រឹងប្រែង ដើម្បីចាប់ផ្តើមកិច្ចចរចាសន្តិភាព ខណៈដែលប្រទេសក្រីក្របំផុតរបស់ពិភពអារ៉ាប់ ប្រឈមមុខនឹងស្ថានភាពសេដ្ឋកិច្ចកាន់តែអាក្រក់ទៅៗ។លោក Hans Grundberg តំណាងពិសេសរបស់UNប្រចាំប្រទេសយ៉េម៉ែន បានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា អរិភាពរវាងពួកឧទ្ទាមហ៊ូធី (Houthi) និងកងកម្លាំងរដ្ឋាភិបាល មិនបានវិលមករកកម្រិត នៅមុនពេលបទឈប់បាញ់រយៈពេល៦ខែ ដែលបានបញ្ចប់ក្នុងខែតុលា ប៉ុន្តែលោកបាននិយាយថា ការប្រយុទ្ធគ្នាជាបន្តបន្ទាប់ និងការបាញ់តគ្នានៅវិញទៅមក បានបន្ត។ លោកបានលើកឡើងនូវតំបន់ជួរមុខចំនួន៦។ ពួកគេរាប់បញ្ចូលទាំងទីក្រុងធំបំផុតទី៣ របស់យ៉េម៉ែនគឺ ទីក្រុងតៃ (Taiz) ដែលស្ថិតនៅក្រោមការឡោមព័ទ្ធដោយពួកហ៊ូធី ចាប់តាំងពីឆ្នាំ ២០១៦។ ទីក្រុងហូដេដា ( Hodeida) ជាកន្លែងដែលកំពង់ផែសំខាន់របស់យ៉េម៉ែនស្ថិតនៅ និងខេត្តម៉ារីប ( Marib) ភាគខាងកើតសម្បូរប្រេង ដែលពួកហ៊ូឌី ប៉ុនប៉ងដណ្តើមយកក្នុងឆ្នាំ២០២១។សង្រ្គាមស៊ីវិលនៅប្រទេសយេម៉ែន បានផ្ទុះឡើងនៅក្នុងឆ្នាំ២០១៤ នៅពេលដែលពួកហ៊ូធីគាំទ្រដោយអ៊ីរ៉ង់ បានវាយប្រហារចេញពីតំបន់ការពាររឹងមាំភាគខាងជើងរបស់ពួកគេ ហើយបានបណ្តេញរដ្ឋាភិបាលដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិចេញពីរដ្ឋធានីសាណា។ ក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត បានធ្វើអន្តរាគមន៍នៅឆ្នាំ២០១៥ ក្នុងនាមរដ្ឋាភិបាល ហើយនៅពេលនោះជម្លោះ បានប្រែក្លាយទៅជាសង្រ្គាមមហាអំណាចរវាងអារ៉ាប៊ីសាអ៊ូឌីត និងអ៊ីរ៉ង់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កងទ័ពជើងគោកកម្ពុជា និងកងទ័ពការពារព្រំដែនវៀតណាម ពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់គ្រង និងការពារព្រំដែន
10/16/2026 07:10 PM
មន្ត្រី៖ មេបញ្ជាការក្រុមហ៊ូទីត្រូវបានសម្លាប់ អំឡុង​ការប៉ះទង្គិចជាមួយកង​កម្លាំងរដ្ឋាភិបាលយេម៉ែន នៅទី​ក្រុង​ Taiz
10/16/2026 07:10 PM
ប្រមុខ​គោល​នយបាយការ​​បរទេស EU ជំរុញឱ្យអាមេរិកបង្កើនសម្ពាធលើរុស្ស៊ី ដើម្បីបញ្ចប់សង្គ្រាម នៅអ៊ុយក្រែន
10/16/2026 07:10 PM
ចិនផ្ដោត​លើ​វិធានការ​ជាក់ស្តែង ពីវេទិកាអភិបាលកិច្ចសកល នៅសប្តាហ៍ក្រោយ
10/16/2026 07:10 PM
ឯកអគ្គរដ្ឋ​ទូត៖ ចិនអាច «ឈ្នះយ៉ាងងាយស្រួល​» នៅ​ក្នុង​ការ​ប្រឈមមុខ​ដាក់​គ្នា​ជាមួយហ្វីលីពីន
10/16/2026 07:10 PM
សម្ដេចធិបតី បង្ហាញភាពអំណោយផល របស់កម្ពុជា ៦ចំណុច ក្នុងការទាក់ទាញវិនិយោគិនតួកគីយ៉េ
10/16/2026 07:10 PM
កម្ពុជា តួកគីយ៉េ មាន គោលដៅរួមសម្រេចទំហំពាណិជ្ជកម្ម ១ពាន់លានដុល្លារ
10/16/2026 07:10 PM
លោក MUSK បង្អួតរថយន្តអគ្គិសនី Tesla ជំនាន់ថ្មី ដែលអាចហោះ និងបត់បែនកណ្តាល​អាកាស ​
10/16/2026 06:10 PM
ចិនជំរុញឱ្យរដ្ឋាភិបាលជប៉ុនប្រឈមមុខនឹងប្រវត្តិសាស្ត្រ និងផ្តាច់ខ្លួនចេញពីលទ្ធិយោធានិយម
10/16/2026 06:10 PM
ប្រធានាធិបតីលីបង់ជំរុញអាមេរិកឲ្យដាក់សម្ពាធអ៊ីស្រាអែលបញ្ឈប់ការវាយប្រហារនៅភាគខាងត្បូងលីបង់
10/16/2026 06:10 PM