សម្ដេចធិបតី បង្ហាញភាពអំណោយផល របស់កម្ពុជា ៦ចំណុច ក្នុងការទាក់ទាញវិនិយោគិនតួកគីយ៉េ
កម្ពុជា តួកគីយ៉េ មាន គោលដៅរួមសម្រេចទំហំពាណិជ្ជកម្ម ១ពាន់លានដុល្លារ
កម្ពុជា-អាស៊ែបៃហ្សង់ បង្ហាញសុទិដ្ឋិនិយមចំពោះការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ
អ្នកនាំពាក្យ៖ ទីបំផុតលោក សម រង្ស៊ី បានបង្ហាញច្បាស់ថា គាត់ពិតជាបាននិយាយការពារថៃ និង​មួលបង្កាច់កម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

រោងចក្រទឹកកកក្នុងប្រទេសអ៊ីរ៉ាក់ មើលឃើញពីកំណើនអាជីវកម្ម ស្របពេលអាកាធាតុក្ដៅខ្លាំង

2023/08/16 06:45:57 pm        132
អ៊ីរ៉ាក់៖ រោងចក្រទឹកកកនៅក្រុង Baghdad ប្រទេសអ៊ីរ៉ាក់ កំពុងមើលឃើញកំណើនការបញ្ជាទិញ ខណៈរលកកម្ដៅបន្តដុតកម្តៅប្រទេសនេះ។ នៅតំបន់ដែលមិនមានការផ្គត់ផ្គង់អគ្គិសនីជាប់លាប់ ប្រជាជនក្នុងតំបន់ ក៏ដូចជាម្ចាស់ហាងនានា ត្រូវទិញដុំទឹកកកដើម្បីធ្វើភេសជ្ជៈកក ឬរក្សាទុកបម្ហូបអាហារ ស្របពេលរលកកម្ដៅដ៏ខ្លាំងនៅក្នុងរដូវក្តៅ។លោក Mustafa Najjar ម្ចាស់រោងចក្រផលិតទឹកកកបាននិយាយថា រោងចក្ររបស់លោកឥឡូវនេះផលិតដុំទឹកកកចំនួន៥០០ដុំក្នុងមួយថ្ងៃ ដោយលក់ក្នុងតម្លៃ១,២៥ដុល្លារអាមេរិកក្នុងមួយដុំ។ ហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីរបស់ប្រទេសអ៊ីរ៉ាក់ បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារសង្គ្រាមអូសបន្លាយ និងការបំផ្លិចបំផ្លាញដោយចេតនាដោយក្រុមជ្រុលនិយម។លើសពីនេះ ទណ្ឌកម្មរបស់អាមេរិក ប្រឆាំងនឹងអ៊ីរ៉ង់ បានបង្កការលំបាកដល់អ៊ីរ៉ាក់ ក្នុងការនាំចូលថាមពលគ្រប់គ្រាន់ពីប្រទេសជិតខាង។ ប្រទេសអ៊ីរ៉ាក់ ក៏បានប្រឈមមុខនឹងកង្វះខាតអគ្គិសនីយ៉ាងខ្លាំងអស់រយៈពេលជាច្រើនឆ្នាំផងដែរ៕

អាមេរិក គាំទ្រផែនការរបស់ជប៉ុន ក្នុងការបញ្ចេញសំណល់ទឹកវិទ្យុសកម្មធ្វើប្រព្រឹត្តកម្មរួចពីរោងចក្រហ្វូគូស៊ីម៉ា

2023/08/16 06:42:09 pm        133
អាមេរិក៖ កាលពីថ្ងៃអង្គារ សហរដ្ឋអាមេរិក បានសម្តែងទំនុកចិត្តលើផែនការរបស់ប្រទេសជប៉ុន ក្នុងការបញ្ចេញសំណល់ទឹកវិទ្យុសកម្ម ត្រូវបានធ្វើប្រព្រឹត្តកម្មរួចចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ ដែលត្រូវបានបំផ្លិចបំផ្លាញដោយការរញ្ជួយដី និងរលកយក្សស៊ូណាមិកាលពីជាងមួយទសវត្សរ៍មុន។រដ្ឋមន្ត្រីការបរទេសលោក Antony Blinken បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅក្រសួងការបរទេសថា ទីក្រុងវ៉ាស៊ីនតោន «ពេញចិត្ត» ចំពោះផែនការរបស់ទីក្រុងតូក្យូ ក្នុងការបញ្ចេញសារធាតុកខ្វក់ឱ្យបានឆាប់នៅចុងខែសីហានេះ ដែលលោកបានពណ៌នាថា «មានសុវត្ថិភាព និងស្របតាមស្តង់ដារអន្តរជាតិ រួមទាំង ស្តង់ដារសុវត្ថិភាពនុយក្លេអ៊ែរខ្ពស់ពីទីភ្នាក់ងារ IAEA»។លោក Blinken បាននិយាយថា "ប្រទេសជប៉ុន បានសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយទីភ្នាក់ងារ IAEA លើផែនការរបស់ខ្លួន ហើយពួកគេបានអនុវត្តដំណើរការដែលផ្អែកលើវិទ្យាសាស្ត្រ និងតម្លាភាព និងជាដំណើរការមួយដែលយើងពេញចិត្ត" លោកបាននិយាយបែបនេះដោយសំដៅទៅដល់អង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ គឺទីភ្នាក់ងារថាមពល (IAEA) ។ផែនការរបស់ប្រទេសជប៉ុនក្នុងការបង្ហូរសំណល់ទឹកវិទ្យុសកម្ម ត្រូវបានធ្វើប្រព្រឹត្តកម្មរួចពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ដៃអ៊ីឈី ដែលខូចចូលទៅក្នុងមហាសមុទ្រ គ្រោងនឹងអនុវត្តក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។ ផែនការនេះ ទទួលបានការរិះគន់ពីប្រទេសជិតខាងក្នុងតំបន់ ជាពិសេសប្រទេសចិន កូរ៉េខាងត្បូង និងកូរ៉េខាងជើង ក៏ដូចជាក្រុមអ្នកនេសាទ ដោយសារតែមានការព្រួយបារម្ភអំពីផលប៉ះពាល់សុខភាព និងបរិស្ថាន ដែលអាចកើតមានពីទឹកសំណល់នេះ៕

ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីអណ្តូងរ៉ែថ្មយក់នៅមីយ៉ាន់ម៉ា កើនឡើងដល់៣១នាក់

2023/08/16 06:39:25 pm        151
មីយ៉ាន់ម៉ា៖ ក្រុមបុគ្គលិកសង្គ្រោះបន្ទាន់បាននិយាយកាលពីថ្ងៃអង្គារថា ក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសពចំនួន៣១នាក់ ខណៈដែលមនុស្ស៨នាក់នៅតែបន្តបាត់ខ្លួន បន្ទាប់ពីបំណាក់ដីនៅឯអណ្តូងរ៉ែថ្មយក់ ដែលមិនអាចគ្រប់គ្រងបាន នៅក្នុងតំបន់ដាច់ស្រយាលនៃសហភាពមីយ៉ាន់ម៉ា។ មីយ៉ាន់ម៉ា បានរងការវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ហើយបំណាក់ដីបានកើតឡើងកាលពីថ្ងៃអាទិត្យនៅខាងក្រៅទីប្រជុំជន Hpakant ភាគខាងជើងនៃរដ្ឋ Kachin។ការជីកយករ៉ែថ្មយក់ នៅក្នុងសហភាពមីយ៉ាន់ម៉ា គឺជាអាជីវកម្មដែលរកកម្រៃបានមួយប្រភេទ ប៉ុន្តែឧស្សាហកម្មដែលមិនមានការគ្រប់គ្រងនេះ ត្រូវបានរងគ្រោះដោយការស្លាប់របស់កម្មករជាញឹកញាប់ រួមទាំងអ្នកស្លាប់ច្រើនជាង១៧០នាក់នៅក្នុងតំបន់ដូចគ្នា បន្ទាប់ពីបំណាក់ដីកាលពីឆ្នាំ២០២០ផងដែរ។យោងតាមក្រុមអ្នកជួយសង្គ្រោះបានឱ្យដឹងថា គំនរអាចម៍ដីដ៏ធំដែលមានកំពស់ប្រហែល១៥០ម៉ែត្រ ទៅ១៨០ម៉ែត្រ (៥០០ហ្វីត ទៅ៦០០ហ្វីត) ដែលបន្សល់ទុកដោយការជីកយករ៉ែ ត្រូវបានបន្ធូរដោយភ្លៀងធ្លាក់ខ្លាំង ហើយក៏បានបាក់ទៅជាបំណាក់ដី។ ប្រតិបត្តិការរបស់អណ្តូងរ៉ែត្រូវបានផ្អាកនៅរដូវវស្សា ប៉ុន្តែអ្នកដែលជាប់នៅក្នុងបំណាក់ដីនេះ ត្រូវបានគេជឿថាជាអ្នកស្រុក ដែលដើរស្វែងរកថ្មយក់នៅទីនោះ ដោយសង្ឃឹមថានឹងរកឃើញរបស់មានតម្លៃនៅក្នុងភក់៕

រដ្ឋមន្ត្រីក្រសួងដែនដី វាយតម្លៃខ្ពស់ចំពោះការវិនិយោគសាងសង់កំពង់ផែពហុបំណង និងមជ្ឈមណ្ឌលភស្តុភារកម្ម នៅស្រុកកំពង់លែង

2023/08/16 06:39:00 pm        406
កំពង់ឆ្នាំង៖ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូប នីយកម្ម និងសំណង់ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការ វិនិយោគសាងសង់កំពង់ផែពហុបំណង និងមជ្ឈមណ្ឌលភស្តុភារកម្មស្ថិតនៅតំបន់ ភ្នំទេ ពី ភូមិកែងតាសុខ ឃុំកំពង់ហាវ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ឯកឧត្តម បានចាត់ទុកការវិនិយោគនេះ​ ជាការរួមចំណែកធ្វើឱ្យប្រសើរឡើងលើប្រព័ន្ធដឹក​ជញ្ជូន​របស់​កម្ពុជា រួមចំណែកលើកម្ពស់សេដ្ឋកិច្ចជាតិ​ ជួយប្រជាពលរដ្ឋមានការងារធ្វើ និងមានជីវភាព​ល្អប្រសើរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានគូសរំលេចបែបនេះ​ ក្នុងពេលរូបលោក អញ្ជើញ​ចុះពិនិត្យ​ដំណើរការសាងសង់កំពង់ផែ​ និងសំណេះសំណាលជា​ មួយបុគ្គលិក និងកម្មករ ដែល​កំពុងបម្រើ​ការងារនៅទីនោះកាលពីពេលថ្មីៗនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ​បានកោតសរសើរថ្នាក់ដឹកនាំ ក្រុម ហ៊ុន KLP.T TRANSPORTATION Co.,Ltd ដែល​មានឆន្ទៈច្បាស់លាស់ក្នុងការវិនិយោគ ហើយធ្វើ​ឱ្យ​ហេដ្ឋា​រចនា​សម្ព័ន្ធនានា​លេចចេញជារូបរាងយ៉ាងឆាប់រហ័ស។ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានណែនាំថ្នាក់ដឹកនាំក្រុមហ៊ុនបុគ្គលិក កម្មករ​ ក៏ដូចជាប្រជាពលរដ្ឋត្រូវចេះរួមសហការគ្នាធ្វើឱ្យការវិនិយោគ​ទទួលបានជោគជ័យ ហើយ​កំពង់ផែ​ដំណើរការតាមការគ្រោងទុក ដើម្បីជាប្រយោជន៍រួម។ក្នុងឱកាសជួបសំណេះសំណាលជាមួយបុគ្គលិក និងកម្មករជាង៣០០នាក់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានឧបត្ថម្ភថវិកាជូនពួកគេម្នាក់ៗ ១០ម៉ឺនរៀលផងដែរ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ រាជរដ្ឋាភិបាល កម្ពុជា ដឹកនាំដោយ​សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យក្រុមហ៊ុន KLP.T TRANSPORTATION Co.,Ltd វិនិយោគសាងសង់កំពង់ផែពហុបំណង និង មជ្ឈមណ្ឌលភស្តុភារកម្មថ្មីមួយ ស្ថិតនៅតំបន់ភ្នំទេពី ភូមិកែងតាសុខ ​ឃុំកំពង់ហាវ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ នេះជាគម្រោងវិនិយោគ​ដ៏ធំជាលើកដំបូង ​ហើយសម្រាប់ទឹកដីស្រុកកំពង់លែង ​ខេត្តកំពង់ឆ្នាំង ជាមួយទឹកប្រាក់រហូតដល់ទៅជាង​ ៣០០លានដុល្លារអាមេរិក៕ 

អាមេរិកនឹងស្វាគមន៍រាល់ជំហានរបស់អ៊ីរ៉ង់ក្នុងការកាត់បន្ថយកម្មវិធីនុយក្លេអ៊ែរ

2023/08/16 06:36:25 pm        105
អាមេរិក៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បាននិយាយកាលពីថ្ងៃអង្គារថា លោកមិនអាចបញ្ជាក់ពីរបាយការណ៍ដែលថា ប្រទេសអ៊ីរ៉ង់ បានកាត់បន្ថយល្បឿននៃការបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមដែលជិតឈានដល់កម្រិតផលិតអាវុធបាន ប៉ុន្តែនឹងស្វាគមន៍រាល់វិធានការណាមួយរបស់អ៊ីរ៉ង់ ដើម្បីកាត់បន្ថយ ការគំរាមកំហែងនុយក្លេអ៊ែរដែលកំពុងកើនឡើងរបស់ប្រទេសនេះ។ លោក Blinken បានប្រាប់អ្នកសារព័ត៌មានថា អ៊ីរ៉ង់កំពុងផ្លាស់ប្តូរអ្នកជាប់ឃុំអាមេរិកចូលទៅក្នុងការឃុំខ្លួននៅក្នុងលំនៅឋានដែលមិនជាប់ទាក់ទងនឹងទិដ្ឋភាពផ្សេងៗទៀតនៃគោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះអ៊ីរ៉ង់ ដែលលោកបាននិយាយថា បង្ហាញពីយុទ្ធសាស្ត្រនៃការរារាំង សម្ពាធ និងផ្នែកការទូត។ប្រភពនានាបាននិយាយថា ប្រទេសអ៊ីរ៉ង់ អាចដោះលែងពលរដ្ឋអាមេរិកចំនួនប្រាំនាក់ដែលត្រូវបានឃុំខ្លួនជាផ្នែកមួយនៃកិច្ចព្រមព្រៀងដើម្បីបញ្ចេញប្រាក់ចំនួន ៦ ពាន់លានដុល្លារអាមេរិកនៅក្នុងមូលនិធិអ៊ីរ៉ង់នៅក្នុងប្រទេសកូរ៉េខាងត្បូង។ អ៊ីរ៉ង់ បានអនុញ្ញាតឱ្យពលរដ្ឋអាមេរិកចំនួនបួននាក់ដែលត្រូវបានឃុំខ្លួនឲ្យផ្លាស់មកដាក់ឃុំខ្លួនក្នុងផ្ទះ ដោយផ្ទេរចេញពីពន្ធនាគារ ខណៈអ្នកទីប្រាំបានស្ថិតនៅក្រោមការឃុំខ្លួនក្នុងផ្ទះរួចហើយ។ សារព័ត៌មាន Wall Street Journal បានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់ បានបន្ថយល្បឿនយ៉ាងខ្លាំង ដែលខ្លួនកំពុងបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមជិតឈានដល់កម្រិតផលិតអាវុធ ហើយបានកាត់បន្ថយបរិមាណស្តុកមួយចំនួន ជាចំណាត់ការដែលអាចជួយបន្ធូរបន្ថយភាពតានតឹងជាមួយសហរដ្ឋអាមេរិក និងរៀបចំឡើងវិញកិច្ចពិភាក្សាកាន់តែទូលំទូលាយជុំវិញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់៕

អ្នកដំណើរជាង១០.០០០នាក់ បានរងផលប៉ះពាល់ពីកូដកម្មបុគ្គលិកព្រលានយន្តហោះនៅក្នុងប្រទេសអាហ្សង់ទីន

2023/08/16 06:31:37 pm        103
អាហ្សង់ទីន៖ កូដកម្មរបស់បុគ្គលិកជញ្ជូនឥវ៉ាន់នៅព្រលានយន្តហោះ បានធ្វើឱ្យអ្នកដំណើរជាង១០.០០០នាក់ជាប់គាំង និងបណ្តាលឱ្យមានការលុបចោលជើងហោះហើរយ៉ាងហោចណាស់៦០ជើង នៅអាកាសយានដ្ឋានជាច្រើនក្នុងប្រទេសអាហ្សង់ទីន កាលពីព្រឹកថ្ងៃអង្គារ (១៥ សីហា)។ក្រុមកម្មករនៃក្រុមហ៊ុនរដ្ឋ Intercargo ដែលផ្តល់សេវាផ្ទេរឥវ៉ាន់ បញ្ជូន និងដឹកជញ្ជូន នៅតំបន់រងចាំឡើងយន្តហោះ បានចាប់ផ្តើមធ្វើកូដកម្មកាលពីថ្ងៃចន្ទ (១៤ សីហា) ក្នុងការតវ៉ាទាក់ទងនឹងជម្លោះអន្តរសហជីពជាមួយក្រុមហ៊ុនសេវាកម្មព្រលានយន្តហោះ Swissport។បន្ទាប់ពីការតវ៉ាអស់រយៈពេល២០ម៉ោង ក្រុមបុគ្គលិកជញ្ជូនឥវ៉ាន់បានបញ្ឍប់កូដកម្មនៅពាក់កណ្តាលថ្ងៃបន្ទាប់ពីកិច្ចប្រជុំថ្មីជាមួយក្រុមអាជ្ញាធរនៃក្រសួងការងារអាហ្សង់ទីន។ អាកាសយានដ្ឋានដែលរងផលប៉ះពាល់ដោយការធ្វើកូដកម្មគឺមានអាកាសយានដ្ឋាន Ezeiza, អាកាសយានដ្ឋាន Cordoba, អាកាសយានដ្ឋាន Mendoza, អាកាសយានដ្ឋាន Salta, អាកាសយានដ្ឋាន Iguazu និងស្ថានីយអាកាសយានដ្ឋាន Bariloche ផងដែរ៕

បេសកជនអង្គការសហប្រជាជាតិ ជំរុញឱ្យតុលាការពិភពលោកកាត់ទោសការរើសអើងភេទនៅអាហ្វហ្គានីស្ថាន

2023/08/16 06:24:54 pm        89
UN៖ បេសកជនអប់រំពិភពលោករបស់អង្គការសហប្រជាជាតិ លោក Gordon Brown បាននិយាយកាលពីថ្ងៃអង្គារ (១៥ សីហា)ថា តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) គួរតែទទួលស្គាល់ការរើសអើងភេទនៅអាហ្វហ្គានីស្ថាន ថាជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ហើយបើកការស៊ើបអង្កេតករណីនោះក្នុងគោលបំណងកាត់ទោសអ្នកដែលប្រព្រឹត្តខុស។លោក Brown បានប្រាប់ក្រុមអ្នកសារព័ត៌មានថា "នេះគឺជាឧទាហរណ៍ដ៏អាក្រក់បំផុតនៃការរំលោភសិទ្ធិមនុស្សលើក្មេងស្រី និងស្ត្រីនៅជុំវិញពិភពលោក ហើយប្រសិនបើយើងអនុញ្ញាតឱ្យរឿងនេះកើតឡើង ហើយបន្តដោយនិទណ្ឌភាព នោះអ្នកផ្សេងទៀតអាចនឹងព្យាយាមធ្វើរឿងដូចគ្នានេះ" ។ក្មេងស្រីដែលមានអាយុលើសពី១២ឆ្នាំភាគច្រើន មិនត្រូវបានអនុញ្ញាតឲ្យចូលរៀនទេ ចាប់តាំងពីពួកតាលីបង់ បានកាន់កាប់អំណាចនៅអាហ្វហ្គានីស្ថានមក។ ពួកតាលីបង់ក៏បានបញ្ឈប់បុគ្គលិកស្ត្រីជនជាតិអាហ្វហ្គានីស្ថាន ភាគច្រើន មិនអោយធ្វើការនៅភ្នាក់ងារផ្តល់ជំនួយ ដោយបិទហាងកែសម្ផស្ស រារាំងស្ត្រីមិនឲ្យទៅកាន់សួនកម្សាន្តនិងកាត់បន្ថយការធ្វើដំណើរសម្រាប់ស្ត្រី ក្នុងករណីដែលគ្មានអាណាព្យាបាលបុរស។លោកបានជំរុញឱ្យបណ្ដាប្រទេសដែលកាន់សាសនាឥស្លាមភាគច្រើន បញ្ជូនគណៈប្រតិភូទៅទីក្រុង Kandahar ដើម្បីបញ្ចុះបញ្ចូលបណ្ដាមេដឹកនាំតាលីបង់ ឱ្យលុបចោលបម្រាមរបស់ពួកគេលើការអប់រំសម្រាប់ក្មេងស្រី និងការងាររបស់ស្ត្រី ដែលមិនមានមូលដ្ឋាននៅក្នុងគម្ពីរកូរ៉ាន ឬសាសនាឥស្លាម៕

រដ្ឋបាលខណ្ឌដូនពេញ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់អាណត្តិទី៣ ឆ្នាំ២០២៣

2023/08/16 06:21:21 pm        130
ភ្នំពេញ៖ ក្រុមប្រឹក្សាខណ្ឌដូនពេញ បានរៀបចំវេទិកាផ្សព្វផ្សាយ ​និងពិគ្រោះយោបល់ សម្រាប់​អាណត្តិទី៣ ឆ្នាំ២០២២៣ ក្រោមអធិបតីភាពលោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ នៅសាលប្រជុំសាលាខណ្ឌដូនពេញ នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣។លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ បានលើកឡើងថា មន្រ្តីអាជ្ញាធរខណ្ឌទាំង​១១​សង្កាត់ ត្រូវបន្តយកចិត្តទុកដាក់ ដោះស្រាយពីបញ្ហាសណ្ដាប់ធ្នាប់សាធារណៈ បញ្ហសន្តិសុខ​សុវត្ថិភាព ​ជូនបងប្អូនប្រជាពលរដ្ឋ ​និង​មានការប្រចាំការជាប្រចាំ ​២៤ម៉ោងលើ២៤ម៉ោង ដើម្បីឆ្លើយ​តប​ជាមួយបងប្អូនប្រជាពលរដ្ឋ ​បានទាន់ពេលវេលា ​នៅការងារសេវាសាធារណៈ ទុកកង្វល់របស់​ប្រជាពលរដ្ឋ ​ដើម្បីអាជ្ញាធរទទួលបាន​ ដោះស្រាយជូនស្របតាមសំណូមពររបស់ប្រជាពលរដ្ឋ ការងារអភិវឌ្ឍមូលដ្ឋាន ។ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ ​បានលើកឡើងថា ក្នុងវេទិការសាធារណៈនេះ លោកសប្បាយចិត្ត​បានជួបជាមួយប្រជាពលរដ្ឋ និងបានទទួលជ្រាបពីទុកកង្វល់ ​និងសំណូមពររបស់ពលរដ្ឋ​ក្នុង​មូលដ្ឋាន។ បន្ថែមទៀតនោះលោក​ បានលើកឡើងថា អាជ្ញាធរមូលដ្ឋានត្រូវគៀងគរដល់​ប្រជាពលរដ្ឋ ​មកចូលរួមក្នុងវេទិការសាធារណ ​ដើម្បីបានបញ្ចេញ​នៅបញ្ហា ដែលខ្លួនមានបញ្ហា​សំណូមពរ​ដល់អាជ្ញាធរជួយដោះស្រាយ។ សូមឲ្យអាជ្ញាធរយកចិត្តទុកដាក់ ពីបញ្ហាទុកកង្វល់របស់​ប្រជាពលរដ្ឋ កុំឲ្យកើតឡើងមានដដែល ជាដដែល ត្រូវរកដំណោះស្រាយ ថាបញ្ហាណាមួយ​ត្រូវដោះស្រាយបាន និងបញ្ហាណាមួយដោះស្រាយមិនបាន ដូច្នេះត្រូវបញ្ជូនទៅថ្នាក់លើដើម្បី​ចូលរួមដោះស្រាយជូនប្រជាពលរដ្ឋ។ក្នុងវេទិការសាធារណៈនេះ ប្រជាពលរដ្ឋបានសំណូមពរដល់អាជ្ញាធរ ពីបញ្ហា​ ដែលផ្ទះអ្នកខាងលើ ខាងលើ​ មិនមានការប្រុងប្រយ័ត្ន ធ្លាក់បង្អួចមកក្រោមជា​ញឹកញាប់​ អាចបង្កជាគ្រោះថ្នាក់បានជា យថាហេតុ។ ពលរដ្ឋបន្តលើកឡើងថា ​សូមអាជ្ញាធរជួយបន្តរក្សា ​សន្តិសុខសុវត្ថិភាពបន្ថែមទៀត ជាពិសេសតាម​បណ្ដោយផ្លូវតូចៗ (ផ្លូវឌឿងហែម) ដោយកន្លងមកការរក្សាសន្តិសុខសណ្ដាប់ធ្នាប់​បានល្អប្រសើរ​ហើយ។ ពលរដ្ឋ បានលើកឡើងថា ការជួសជុលចិញ្ជើមផ្លូវការ៉ូឡាថ្មី មានរួចរាល់ ​សូមទុកឲ្យពលរដ្ឋ សិស្សានុសិស្សបានធ្វើដំណើរផង ​ព្រោះបច្ចុប្បន្ន សង្កេតឃើញថា ​មានការចតរថយន្ត និងលក់ដូររំលោភលើចិញ្ជើមផ្លូវ។សូមបញ្ជាក់ផងដែរ នៅក្នុងវេទិកានេះ អាជ្ញាធរ បានអនុញ្ញាត​អោយពលរដ្ឋដែលចូលរួម បានឡើង​និយាយដោយផ្ទាល់ ពីបញ្ហា និងទុក្ខលំបាកដែលកំពុងប្រឈម ឬក៏អាចសសេរលើក្រដាស​ដាក់​ចូលក្នុងប្រអប់ព័ត៌មាន​ ដើម្បីអោយក្រុមការងារអាជ្ញាធរ​ យកមកពិនិត្យ និងដោះស្រាយជូន។លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានទទួលយកនៅសំណូមពរ បងប្អូន​ប្រជាពលរដ្ឋទាំងអស់ចូលរួមក្នុងវេទិការជាមួយអាជ្ញាធរមានសមត្ថកិច្ច ​ដើម្បីឲ្យខាងជំនាញនីមួយៗ ដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ ​និងការរីកចំរើនក្នុងមូលដ្ឋានខណ្ឌទាំងមូល។លោក អភិបាលខណ្ឌបានសង្កត់ធ្ងន់ថា ​ជាពិសេសអាជ្ញាធរថ្នាក់ប៉ុស្តិ៍រដ្ឋបាល ​និងសង្កាត់ ដែល​ជាអាណាព្យាបាលរបស់ពលរដ្ឋផ្ទាល់ ត្រូវយកចិត្តទុកដាក់ពីទុកលំបាករបស់ពលរដ្ឋ។ ប៉ុស្តិ៍រដ្ឋបាលត្រូវមើលពីសន្តិសុខសុវត្ថិភាព ​សណ្ដាប់ធ្នាប់សាធារណៈ ​និងសង្កាត់ត្រូវបំរើពលរដ្ឋ ពីសេវាសាធារណៈឲ្យបានលឿនជូនពលរដ្ឋ៕ អត្ថបទ៖ កុម្ភៈ

ការដឹកជញ្ជូនតាមយន្តហោះយោធា ជួយដល់ការភៀសខ្លួន ខណៈចំហេះព្រៃរាលដាលដល់ភាគខាងជើងប្រទេសកាណាដា

2023/08/16 06:11:51 pm        90
កាណាដា៖ ការរត់ភៀសខ្លួនរបស់លោក Jordan Evoy ពីចំហេះព្រៃដែលកំពុងរាលដាលនៅតំបន់ចុងខាងជើង ប្រទេសកាណាដា គឺជាពេលវេលាដ៏គួរឱ្យភ័យខ្លាចបំផុតនៃជីវិតរបស់លោក ខណៈភ្លើងព្រៃឆេះរាលដាលបានបិទផ្លូវ ដែលបង្ខំឱ្យលោកត្រលប់ក្រោយ ដើម្បីឡើងជិះលើជើងហោះហើរយោធាចាកចេញ នៅក្នុងការជម្លៀសខ្លួនធំបំផុតមិនធ្លាប់មាននៅដែនដីភាគពាយ័ព្យ។ មនុស្សរាប់រយនាក់ត្រូវបានដឹកជញ្ជូនតាមយន្តហោះទៅកាន់ទីសុវត្ថិភាពពីភូមិដាច់ស្រយាលកាលពីយប់ថ្ងៃអង្គារ ទី១៥ ខែសីហា បន្ទាប់ពីទីក្រុង Yellowknife ជាទីក្រុងធំបំផុតនៅក្នុងតំបន់ បានប្រកាសភាពអាសន្ន។សម្រាប់មនុស្សជាច្រើននៅក្នុងសហគមន៍តូចៗ វាគឺជាលើកទីពីរក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដែល ពលរដ្ឋត្រូវបានបង្ខំឱ្យចាកចេញពីលំនៅឋានរបស់ពួកគេ។ ដោយផ្លូវជាច្រើនទៅកាន់ភាគខាងត្បូង ត្រូវបានបិទបន្ទាប់ពីត្រូវបានឆេះហ៊ុមព័ទ្ធដោយអណ្តាតភ្លើង មានការដឹកជញ្ជូនតាមយន្តហោះយោធា ដែលត្រូវបានដាក់ពង្រាយរួមជាមួយទាហាន ១២០ នាក់ដើម្បីទប់ទល់អណ្តាតភ្លើង ដែលជាមធ្យោបាយតែមួយគត់នៃការភៀសខ្លួនចេញ។ កាលពីល្ងាចថ្ងៃអង្គារ អាជ្ញាធរដែនដីភាគពាយ័ព្យ បានប្រកាសដាក់តំបន់នោះក្នុងគ្រាអាសន្ន ដោយលើកឡើងពីស្ថានភាពផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងការផ្លាស់ប្តូរតម្រូវការជាមូលដ្ឋាន។ លោក Shane Thompson រដ្ឋមន្ត្រីក្រសួងបរិស្ថានដែនដី បាននិយាយថា យើងបានមើលឃើញខ្លួនយើងស្ថិតនៅក្នុងស្ថានភាពវិបត្តិ ហើយរដ្ឋាភិបាលរបស់យើងកំពុងប្រើគ្រប់ឧបករណ៍ដែលមានដើម្បីជួយ។ លោក Evoy ជាពលរដ្ឋនៅតំបន់ Fort Smith និយាយ ថា លោកបានព្យាយាមបើករថយន្តទៅភាគខាងត្បូងទៅកាន់ខេត្ត Alberta ប៉ុន្តែត្រូវត្រលប់មកវិញ ហើយធ្វើតាមការស្នើសុំរបស់មន្ត្រីឱ្យទៅកាន់អាកាសយានដ្ឋានភ្លាមៗ ដោយព្រមានថាផ្លូវចេញដែលមានសុវត្ថិភាពបំផុតគឺធ្វើឡើងតាមយន្តហោះ។

សម្តេចក្រឡាហោម ស ខេង បញ្ជាឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ចុះដោះស្រាយជាបន្ទាន់ ចំពោះបញ្ហាខ្វះទឹករបស់ប្រជាពលរដ្ឋ នៅខេត្តបាត់ដំបង

2023/08/16 06:08:32 pm        809
បាត់ដំបង៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យអាជ្ញាធរ​ពាក់ព័ន្ធ​ចុះដោះស្រាយជាបន្ទាន់ ចំពោះបញ្ហាខ្វះទឹករបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសកសិករ នៅស្រុកមោងឫស្សី និងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បន្ទាប់ពីពួកគាត់​បង្ហាញ​កង្វល់​យ៉ាង​ខ្លាំង​អំពី​ការ​ខ្វះទឹក​ស្រោចស្រព​ស្រូវ ​ខណៈពេលនេះស្រូវរបស់ពួកគាត់ខ្លះក៏បានស្វិត​ជា​បណ្តើរៗ​ហើយដែរនោះ។បទបញ្ជារបស់សម្តេចក្រឡាហោម ​ប្រមុខក្រសួងមហាផ្ទៃនេះគឺបានធ្វើឡើង ​នៅក្នុងឱកាសដែល សម្តេច​អញ្ជើញសម្ពោធវិមានឯករាជ្យ​ សួនសម្តេចក្រឡាហោម វិមានឯករាជ្យ ​សួនធ្នង់៥៣ និង​ផ្លូក្រាលកៅស៊ូ Acជុំវិញវិមានឯករាជ្យខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣នេះ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កងទ័ពជើងគោកកម្ពុជា និងកងទ័ពការពារព្រំដែនវៀតណាម ពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់គ្រង និងការពារព្រំដែន
10/16/2026 07:10 PM
មន្ត្រី៖ មេបញ្ជាការក្រុមហ៊ូទីត្រូវបានសម្លាប់ អំឡុង​ការប៉ះទង្គិចជាមួយកង​កម្លាំងរដ្ឋាភិបាលយេម៉ែន នៅទី​ក្រុង​ Taiz
10/16/2026 07:10 PM
ប្រមុខ​គោល​នយបាយការ​​បរទេស EU ជំរុញឱ្យអាមេរិកបង្កើនសម្ពាធលើរុស្ស៊ី ដើម្បីបញ្ចប់សង្គ្រាម នៅអ៊ុយក្រែន
10/16/2026 07:10 PM
ចិនផ្ដោត​លើ​វិធានការ​ជាក់ស្តែង ពីវេទិកាអភិបាលកិច្ចសកល នៅសប្តាហ៍ក្រោយ
10/16/2026 07:10 PM
ឯកអគ្គរដ្ឋ​ទូត៖ ចិនអាច «ឈ្នះយ៉ាងងាយស្រួល​» នៅ​ក្នុង​ការ​ប្រឈមមុខ​ដាក់​គ្នា​ជាមួយហ្វីលីពីន
10/16/2026 07:10 PM
សម្ដេចធិបតី បង្ហាញភាពអំណោយផល របស់កម្ពុជា ៦ចំណុច ក្នុងការទាក់ទាញវិនិយោគិនតួកគីយ៉េ
10/16/2026 07:10 PM
កម្ពុជា តួកគីយ៉េ មាន គោលដៅរួមសម្រេចទំហំពាណិជ្ជកម្ម ១ពាន់លានដុល្លារ
10/16/2026 07:10 PM
លោក MUSK បង្អួតរថយន្តអគ្គិសនី Tesla ជំនាន់ថ្មី ដែលអាចហោះ និងបត់បែនកណ្តាល​អាកាស ​
10/16/2026 06:10 PM
ចិនជំរុញឱ្យរដ្ឋាភិបាលជប៉ុនប្រឈមមុខនឹងប្រវត្តិសាស្ត្រ និងផ្តាច់ខ្លួនចេញពីលទ្ធិយោធានិយម
10/16/2026 06:10 PM
ប្រធានាធិបតីលីបង់ជំរុញអាមេរិកឲ្យដាក់សម្ពាធអ៊ីស្រាអែលបញ្ឈប់ការវាយប្រហារនៅភាគខាងត្បូងលីបង់
10/16/2026 06:10 PM