សម្ដេចធិបតី បង្ហាញភាពអំណោយផល របស់កម្ពុជា ៦ចំណុច ក្នុងការទាក់ទាញវិនិយោគិនតួកគីយ៉េ
កម្ពុជា តួកគីយ៉េ មាន គោលដៅរួមសម្រេចទំហំពាណិជ្ជកម្ម ១ពាន់លានដុល្លារ
កម្ពុជា-អាស៊ែបៃហ្សង់ បង្ហាញសុទិដ្ឋិនិយមចំពោះការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ
អ្នកនាំពាក្យ៖ ទីបំផុតលោក សម រង្ស៊ី បានបង្ហាញច្បាស់ថា គាត់ពិតជាបាននិយាយការពារថៃ និង​មួលបង្កាច់កម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

ចំនួនអ្នកស្លាប់ក្នុងបំណាក់ដីនៅភាគពាយព្យប្រទេសចិន កើនឡើងដល់ ២១នាក់ និងមនុស្ស៦នាក់ផ្សេងទៀតបន្តបាត់ខ្លួន

2023/08/14 05:43:35 pm        126
ចិន៖ កាលពីថ្ងៃអាទិត្យ ក្រុមជួយសង្គ្រោះបាននិយាយថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ដ៏គំហុក និងបំណាក់ដីនៅតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងស៊ីអាន នៃខេត្តសានស៊ី ភាគពាយ័ព្យប្រទេសចិន កាលពីល្ងាចថ្ងៃសុក្រ បានកើនឡើងដល់២១នាក់ហើយ ខណៈមនុស្ស៦នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។ទឹកជំនន់ដ៏គំហុកដែលបង្កឡើងដោយភ្លៀងធ្លាក់តាមរដូវកាល បានវាយប្រហារភូមិវ៉ីជឺភីង (Weiziping) ក្នុងស្រុកឆាងអាន នៃទីក្រុងស៊ីអាន នៅវេលាម៉ោងប្រហែល១៨:០០ថ្ងៃសុក្រ (ម៉ោងក្នុងស្រុក) ដោយបានបំផ្លាញលំនៅឋានចំនួន២ខ្នង និងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់ជុំវិញនោះដូចជាផ្លូវថ្នល់ ស្ពាន និងកន្លែងផ្គត់ផ្គង់ថាមពល ដោយមានពលរដ្ឋចំនួន៩០០គ្រួសារ រងផលប៉ះពាល់ និងស្ថានីយទូរគមនាគមន៍ចំនួន៥៥ទីតាំង ត្រូវបានបំផ្លាញ ឬខូចខាតយ៉ាងធ្ងន់ធ្ងរ។បន្ទាប់ពីគ្រោះមហន្តរាយដែលកើតឡើងភ្លាមៗនោះ ទីក្រុងស៊ីអាន បានបង្កើតទីស្នាក់ការកណ្តាលភ្លាមៗនៅនឹងទីតាំងរងគ្រោះ ហើយបានចល័តកម្លាំងសង្គ្រោះចំនួន១៤ក្រុម ដែលរួមមានក្រុមពន្លត់អគ្គិភ័យ និងក្រុមសន្តិសុខសាធារណៈ ដែលសរុបមានបុគ្គលិកជាង៩៨០នាក់។ ឧបករណ៍សំខាន់ៗជាង១.១០០គ្រឿង រួមទាំងឧបករណ៍រាវរកអ្នកនៅមានជីវិត ទូរស័ព្ទផ្កាយរណប និងយាន្តអេស្កាវ៉ាទ័រ ព្រមទាំងសត្វសុខនជួយសង្គ្រោះ ក៏ត្រូវបានបញ្ជូនដើម្បីជួយក្នុងប្រតិបត្តិការសង្គ្រោះផងដែរ។មកទល់ពេលនេះ មនុស្សចំនួន១៨៦នាក់ ត្រូវបានជម្លៀសចេញដោយជោគជ័យ ខណៈកំណាត់ផ្លូវដែលរងការខូចខាតកំពុងដំណើរការជួសជុល និងពង្រឹងបន្ថែម។ ការស្ដារឡើងវិញនូវស្ថានីយ៍មូលដ្ឋានទូរគមនាគមន៍ភាគច្រើនត្រូវបានសម្រេច ហើយការផ្គត់ផ្គង់ថាមពលត្រូវបានបន្តឡើងវិញសម្រាប់ពលរដ្ឋ៨៥៥គ្រួសារ ក្នុងចំណោមប្រជាជនដែលរងផលប៉ះពាល់ចំនួន៩០០គ្រួសារនោះ៕

យ៉ាងហោចណាស់៥៥នាក់ស្លាប់ ដោយទឹកជំនន់នៅបង់ក្លាដេស នៅក្នុងខែសីហា

2023/08/14 05:41:00 pm        76
បង់ក្លាដេស៖ ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃអាទិត្យថា យ៉ាងហោចណាស់មនុស្ស៥៥នាក់បានស្លាប់ និងមនុស្សជាង១លាននាក់ បានរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ខ្លាំងរយៈពេល២សប្តាហ៍ បណ្តាលឲ្យមានទឹកជំនន់ និងបំណាក់ដី នៅប្រទេសបង់ក្លាដេសភាគអាគ្នេយ៍។ រដ្ឋបាលស្រុកដែលរងគ្រោះខ្លាំងបំផុតចំនួន៤ស្រុក បាននិយាយថា ទឹកជំនន់ និងបំណាក់ដី ចាប់តាំងពីថ្ងៃទី១ ខែសីហា បានបណ្តាលឲ្យមនុស្ស២១នាក់ស្លាប់នៅតំបន់Cox's Bazar ១៩នាក់នៅក្រុងChittagong ១០នាក់នៅក្រុងBandarban និង៥នាក់នៅក្រុង Rangamati ។ប្រធាននាយកដ្ឋានឧតុនិយមប្រទេសបង់ក្លាដេស លោក Azizur Rahman បានប្រាប់សារព័ត៌មាន AFP ថា តំបន់ទាំងនេះមានភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ មន្ត្រីនិយាយថា ភ្លៀងធ្លាក់ខ្លាំង បានធ្លាក់នៅក្នុងតំបន់រហូតដល់ថ្ងៃទី១១ ខែសីហា បង្កឲ្យមានទឹកជំនន់ភ្លាមៗ ដែលបានបង្កឲ្យទឹកទន្លេពេញហៀរច្រាំង និងបានជនលិចភូមិរាប់រយ។ វាអាចបញ្ជាក់បានថាតើមនុស្សប៉ុន្មាននាក់បានស្លាប់បន្ទាប់ពីទឹកជំនន់បានចាប់ផ្តើមស្រកទៅវិញ។ រដូវកាលភ្លៀងមូសុងនៅរដូវក្តៅ បាននាំមកដល់នៅអាស៊ីខាងត្បូងប្រមាណ៨០ភាគរយនៃភ្លៀងធ្លាក់ប្រចាំឆ្នាំ ព្រមទាំងបណ្តាលឲ្យមានអ្នកស្លាប់និងការបំផ្លាញដោយសារតែការជន់លិចនិងបំណាក់ដី។ ភ្លៀងធ្លាក់ខ្លាំងពិបាកក្នុងការព្យាករណ៍ និងមានការប្រែប្រួលច្រើន ប៉ុន្តែអ្នកវិទ្យាសាស្ត្រនិយាយថា បម្រែបម្រួលអាកាសធាតុ កំពុងធ្វើឲ្យរដូវភ្លៀងមូសុងកាន់តែខ្លាំងឡើងនិងមិនទៀងទាត់ច្រើន ខណៈការកាប់បំផ្លាញព្រៃឈើ និងការសាងសង់នៅតាមជើងភ្នំ បានធ្វើឲ្យមានទឹកជំនន់ភ្លាមៗ កាន់តែធ្ងន់ធ្ងរឡើង។

រុស្ស៊ីបាញ់ព្រមាននាវាដឹកទំនិញនៅក្នុងសមុទ្រខ្មៅ

2023/08/14 05:37:12 pm        98
រុស្ស៊ី៖ នាវាចម្បាំងរុស្ស៊ីមួយគ្រឿងបានបាញ់ព្រមានទៅលើនាវាដឹកទំនិញនៅភាគនិរតីនៃសមុទ្រខ្មៅ កាលពីថ្ងៃអាទិត្យ (១៣ សីហា) ខណៈដែលនាវានោះបានធ្វើដំណើរឆ្ពោះទៅភាគខាងជើង។ នេះជាលើកទីមួយហើយ ដែលរុស្ស៊ីបានធ្វើការបាញ់ព្រមានលើការដឹកជញ្ជូនទំនិញហួសពីដែនទឹកប្រទេសអ៊ុយក្រែន ចាប់តាំងពីប្រទេសនេះបានចាកចេញពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ ដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិកាលពីខែមុន។ កិច្ចព្រមព្រៀងនេះបានអនុញ្ញាតឱ្យអ៊ុយក្រែននាំចេញកសិផលតាមសមុទ្រខ្មៅ។បន្ទាប់ពីចាកចេញពីកិច្ចព្រមព្រៀងសមុទ្រខ្មៅ ទីក្រុងមូស្គូបាននិយាយថា ខ្លួននឹងចាត់ទុកនាវាទាំងអស់ដែលធ្វើដំណើរទៅកាន់ដែនទឹកអ៊ុយក្រែន ថាជានាវាផ្ទុកអាវុធ។ រុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាវាល្បាតរបស់ខ្លួនមួយបានបាញ់អាវុធស្វ័យប្រវត្តិទៅលើនាវាឈ្មោះ Sukru Okan ដែលមានទង់ជាតិប្រទេសផាឡាវ បន្ទាប់ពីកាពីទែនរបស់នាវានោះបានបរាជ័យក្នុងការឆ្លើយតបទៅនឹងសំណើសុំឱ្យផ្អាកសម្រាប់ការត្រួតពិនិត្យ។ រុស្ស៊ីបាននិយាយថា នាវានោះកំពុងធ្វើដំណើរឆ្ពោះទៅកាន់កំពង់ផែ Izmail របស់អ៊ុយក្រែន។ការបាញ់ព្រមានលើនាវាពាណិជ្ជកម្ម នឹងធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងក្នុងចំណោមម្ចាស់នាវា ក្រុមហ៊ុនធានារ៉ាប់រង និងពាណិជ្ជករទំនិញ អំពីគ្រោះថ្នាក់ដែលអាចកើតមាននៃការជាប់ឃុំនៅក្នុងសមុទ្រខ្មៅ។ ចាប់តាំងពីរុស្ស៊ីបានចាកចេញពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិនៅសមុទ្រខ្មៅមក ទាំងទីក្រុងម៉ូស្គូ និងទីក្រុងគីវ បានចេញការព្រមាន និងធ្វើការវាយប្រហារ ដែលបានធ្វើឱ្យមានការរង្គោះរង្គើតាមរយៈទីផ្សារទំនិញ ប្រេង និងការដឹកជញ្ជូនទូទាំងពិភពលោក៕

ការវាយប្រហារលើទីសក្ការបូជារបស់អ៊ីរ៉ង់ បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ម្នាក់ស្លាប់ និងរបួសជាច្រើននាក់

2023/08/14 05:30:59 pm        109
អ៊ីរ៉ង់៖ មន្ត្រីក្នុងតំបន់ម្នាក់ បានប្រាប់ទូរទស្សន៍រដ្ឋថា ការវាយប្រហារលើទីសក្ការបូជាមូស្លីមនិកាយស៊ីអ៊ីតនៅទីក្រុងហ្ស៊ីរ៉ាស( Shiraz) ភាគខាងត្បូងប្រទេសអ៊ីរ៉ង់ បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ម្នាក់ ស្លាប់កាលពីថ្ងៃអាទិត្យ (១៣ សីហា) ដោយបន្ថែមថា មនុស្សម្នាក់ត្រូវបានចាប់ខ្លួន។យ៉ាងហោចណាស់មនុស្ស ៧នាក់ បានរងរបួស ក្នុងនោះមានកម្មករពីរនាក់នៅទីសក្ការបូជា និងអ្នកធ្វើធម្មយាត្រាពីរនាក់ ហើយហាងនានានៅក្នុងតំបន់ ត្រូវបានបិទ។ ទូរទស្សន៍រដ្ឋ បានឲ្យដឹងថា តំបន់ទីសក្ការបូជានេះ ត្រូវបានបិទមិនឲ្យចូលដោយកងកម្លាំងសន្តិសុខ។វីដេអូបង្ហាញពីសម្លៀកបំពាក់ប្រឡាក់ឈាមនៅលើដី ហើយអ្នកគោរពបូជា ភ័យស្លន់ស្លោរត់ទៅស្វែងរកសាច់ញាតិរបស់ពួកគេ បន្ទាប់ពីការវាយប្រហារនោះ។គ្មានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវភ្លាមៗចំពោះការវាយប្រហារលើទីសក្ការបូជាហ្សាចេរាហ្គ ( Shah Cheragh) ដែលទីភ្នាក់ងារព័ត៌មានរដ្ឋ IRNA បាននិយាយថា ត្រូវបានធ្វើឡើងដោយពួកភេរវករ៕

នាយករដ្ឋមន្រ្តីថ្មីរបស់កម្ពុជា ប្តេជ្ញាបន្តរក្សាគោលជំហរដោយឥតងាករេចំពោះ «គោលនយោបាយចិនមួយ»

2023/08/14 05:10:16 pm        215
ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីទើបតែងតាំងថ្មីរបស់កម្ពុជា បានអះអាង ចំពោះមុខប្រមុខការទូតចិនថា រដ្ឋាភិបាលថ្មី​របស់​ឯកឧត្តម​នៅ​បន្ត​រក្សា​គោល​ជំហរ​ដដែល​ចំពោះ«គោលនយោបាយចិនតែមួយ» ។នៅក្នុងកិច្ចជំនួបទ្វេភាគីជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសចិន ឯកឧត្តម វ៉ាង យី នាថ្ងៃទី១៣ ខែ​សីហា ឆ្នាំ២០២៣ម្សិលមិញនេះ នៅវិមានសន្តិភាព ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ និងធ្វើការគូសបញ្ជាក់ទៅកាន់ឯកឧត្តម វ៉ាង យី នូវ​ការ​រក្សា​គោល​ជំហរ​ឥត​ប្រួលប្រែរបស់រាជរដ្ឋាភិបាលថ្មី នៃព្រះរាជា​ណា​ចក្រ​កម្ពុជា​ចំពោះ «គោល​នយោបាយ​ចិន​មួយ» និងការមិនជ្រៀតជ្រែកលើកិច្ចការផ្ទៃក្នុងរបស់ចិន ។ ជាមួយគ្នានោះដែរឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត បានឆ្លើយតប​ទៅ​នឹង​ការ​អញ្ជើញ​របស់​ភាគី​មិត្ត​ចិន​ទៅ​ចូលរួមពិធីខួបលើកទី១០នៃការបង្កើតគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ​នៅ​រដ្ឋធានី​ប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នាពាក់កណ្តាលខែតុលា ឆ្នាំ​២០២៣​ខាង​មុខ​ខាង​នេះ​ផង​ដែរ​។ នៅក្នុងកិច្ចជំនួបនោះដែរ រដ្ឋមន្រ្តីការបរទេសចិនឯកឧត្តម វ៉ាង យី បាន​ថ្លែង​ថា​ ចិន​នៅ​បន្ត​ជំរុញ​ការ​អនុវត្ត​ការងារប្រកបដោយប្រសិទ្ធភាព និងភាពជិតស្និទ្ធជាមួយកម្ពុជាដដែល ហើយភាគី​មិត្ត​ចិន​នឹង​ត្រៀម​ទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវការ និងការចូលរួមរបស់ ឯកឧត្តម កិតិ្តទេសា​ភិបាល​បណ្ឌិត នៅក្នុងពិព័រណ៍ចិន-អាស៊ាន លើកទី២០ ឆ្នាំ២០២៣ ដែលនឹង​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ណាននីង ខេត្តក្វាងស៊ី ប្រទេសចិន នាពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២៣ ខាងមុខផង។ នៅក្នុងកិច្ចជំនួបនោះដែរ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងប្រមុខ​ការ​ទូត​ចិន ក៏បានប្តេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-ចិន ឱ្យកាន់​ជិត​ស្និទ្ធ តាមរយៈការថែរក្សាសមិទ្ធផលដែលមានកន្លងមក ក៏ដូច​ជា​ការ​ពង្រីក​ទិស​ដៅ​កិច្ច​សហប្រតិបត្តិការ​ទៅ​លើវិស័យថ្មីៗបន្ថែមទៀត ដូចជា វិស័យអគ្គិសនី ជាពិសេស វារីអគ្គិសនី, វិស័យហេដ្ឋារចនាសម្ព័ន្ធ, វិស័យកសិកម្ម និងវិស័យពាណិជ្ជកម្ម ជាដើម ។ល។ លើសពីនេះ ភាគីទាំងពីរ ក៏ឯកភាពនឹងបន្តកិច្ចសហប្រតិបត្តិការ និងផ្តល់ការគាំទ្រ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ផង​ដែរ នៅក្នុងក្របខ័ណ្ឌតំបន់ និងលើឆាកអន្តរជាតិ។ សូមបញ្ជាក់ថារដ្ឋមន្រ្តីក្រសួងការបរទេសចិន ឯកឧត្តម វ៉ាង យី បានមក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវ​ការ​នៅ​កម្ពុជារយៈពេលពីរថ្ងៃគឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣នេះ។ ដំណើរ​ទស្សន​កិច្ច​របស់ប្រមុខការទូតចិនរូបនេះមកកម្ពុជា គឺដើម្បីលើក​កម្ពស់​ក្រប​ខ័ណ្ឌ​កិច្ច​សហប្រតិបត្តិការ​ត្បូង​ពេជ្រ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការនៅក្នុង វេទិកាតំបន់ និង​អន្តរជាតិ​ផង​ដែរ​។ដំណើរ​ទស្សនកិច្ចរបស់ឯកឧត្តមវ៉ាង យី បានចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេច​ព្រះបរម​នាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។ បាន​ចូល​ជួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជួប​ឯកឧត្តម កិត្តិទេសាភិបាល បណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីចាត់តាំង នៃកម្ពុជា ជួប​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង​ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និងជួបជាមួយឯកឧត្តម ហោ ណាំហុងអតីត ប្រមុខការទូតកម្ពុជាជាដើម។នៅ​ក្នុង​អំឡុងពេលទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេលពីរថ្ងៃនេះ ឯកឧត្តម វ៉ាង យី បាន​បញ្ជាក់​ជា​ថ្មី​ថា រដ្ឋាភិបាលចិននូវបន្តប្តេជ្ញាចិត្តដោយឥតងាករេក្នុងការគោរពអធិបតេយ្យរបស់កម្ពុជា និង​ពាំនាំ​នូវ ការគាំទ្រយ៉ាងពេញលេញរបស់ប្រទេសចិនចំពោះថ្នាក់ដឹកនាំថ្មី និងមាគ៌ា​អភិវឌ្ឍ​របស់​កម្ពុជា​ផង​ដែរ។ ឯក ឧត្តម វ៉ាង យី ក៏បានលើកឡើងផងដែរថា អាណត្តិដែល​ទទួល​បាន​ពី​សំឡេង​ឆ្នោត​គាំទ្រ​ចំនួន​៨២ភាគរយ បានគូសបញ្ជាក់អំពី​អភិក្រម​នៃកា​រ​ដឹកនាំ​ប្រក​បដោយ​ការ​ឆ្លើយ​តប​របស់​​គណបក្សប្រជាជនកម្ពុជា ដែល តែងតែយកចិត្តទុកដាក់ចំពោះតម្រូវការចាំបាច់ និង​បំណង​ប្រាថ្នា​របស់​ប្រជាពលរដ្ឋជាដើម៕ អត្ថបទ៖ បាន ចក់

មេដឹកនាំកូរ៉េខាងជើង ចុះពិនិត្យរោងចក្រផលិតគ្រឿងយុទ្ធោបករណ៍រួមទាំងរោងចក្រមីស៊ីល

2023/08/14 04:31:31 pm        284
កូរ៉េខាងជើង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បាននិយាយនៅថ្ងៃចន្ទនេះថា មេដឹកនាំប្រទេសកូរ៉េខាងជើង លោក Kim Jong Un បានធ្វើទស្សនកិច្ចនៅរោងចក្រផលិតសម្ភារៈយោធាសំខាន់ៗ រួមមានទាំងរោងចក្រផលិតមីស៊ីលតាកទិក។ ព័ត៌មាន KCNA និយាយថា លោក Kim បានបង្ហាញការពេញចិត្តលើការផ្តោតសំខាន់នាពេលបច្ចុប្បន្ននៅរោងចក្រមួយលើការផលិតមីស៊ីលតាកទិក និងការពង្រីកសមត្ថភាពផលិតកម្ម អំឡុងទស្សនកិច្ចរបស់លោកកាលពីសប្តាហ៍កន្លងទៅនេះ។ សារព័ត៌មាន និយាយថា លោកបានបង្ហាញគោលដៅដ៏សំខាន់ ដើម្បីធ្វើឲ្យប្រសើរឡើងការផលិតមីស៊ីល ដោយបានកោតសរសើរសមត្ថភាពប្រតិបត្តិការចុងក្រោយនៃគ្រាប់កាំភ្លើងធំ និងបានជំរុញផ្ទាល់នៃយានរថពាសដែកប្រយុទ្ធ។ នេះគឺជាដំណើលរទស្សនកិច្ចចុងក្រោយដែលធ្វើឡើងជាបន្តបន្ទាប់ដោយមេដឹកនាំ លោក Kim Jong Un ទៅកាន់រោងចក្រផ្នៃកការពារជាតិ ជាកន្លែងដែលលោកបញ្ជាក់ពីការផលិតអាវុធទ្រង់ទ្រាយធំ។ សហរដ្ឋអាមេរិក បានចោទប្រកាន់ប្រទេសកូរ៉េខាងជើងពីការផ្តល់អាវុធដល់ប្រទេសរុស្ស៊ីសម្រាប់សង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន។ អ្នកនាំពាក្យរងក្រសួងការបរទេស លោក Vedant Patel បាននិយាយកាលពីខែមុនថា សហរដ្ឋអាមេរិកមានក្តីបារម្ភមិនគួឲ្យជឿអំពីទំនាក់ទំនងរបស់ពួកគេ។ ប្រទេសកូរ៉េខាងជើង និងរុស្ស៊ី បានច្រានចោលការដឹកជញ្ជូនអាវុធណាមួយ។ សារព័ត៌មាន KCNA បាននិយាយដាច់ដោយឡែកនៅថ្ងៃចន្ទនេះថា លោក Kim បានធ្វើទស្សនកិច្ចតំបន់រងគ្រោះដោយព្យុះទីហ្វុង បន្ទាប់ពីព្យុះត្រូពិក Khanun វាយបក់បោកមកលើឧបទ្វីបកូរ៉េកាលពីសប្តាហ៍មុន ដែលបានធ្វើឲ្យជន់លិច ដីស្រែចំការ៕

មេដឹកនាំលំដាប់ទី២របស់កោះតៃវ៉ាន់ និយាយថា តៃវ៉ាន់ នឹងមិនចុះញ៉មចំពោះការគំរាមឡើយអំឡុងទស្សនកិច្ចទៅអាមេរិក

2023/08/14 04:28:35 pm        436
តៃវ៉ាន់៖ មេដឹកនាំលំដាប់ទី២របស់កោះតៃវ៉ាន់ បានបា្រប់ក្រុមអ្នកគាំទ្រ អំឡុងដំណើរទស្សនកិច្ចរទៅកាន់សហរដ្ឋអាមេរិក ដែលទីក្រុងប៉េកាំងបានថ្កោលទោស ខណៈបញ្ជាក់ជាថ្មីពីឆន្ទៈក្នុងការពិភាក្សាជាមួយចិន ថាប្រសិនបើកោះតៃវ៉ាន់មានសុវត្ថិភាព ដូច្នេះ ពិភពលោកនឹងមានសុវត្ថិភាពដែរ ហើយកោះតៃវ៉ាន់នឹងមិនចុះញ៉មក្នុងការប្រឈមមុខចំពោះការគំរាមនេះទេ ។លោក វីលៀម ឡៃ(William Lai) ដែលជាបេក្ខជននាំមុខសម្រាប់តំណែងមេដឹកនាំបន្ទាប់របស់កោះតៃវ៉ាន់ ក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំនៅខែមករាឆ្នាំក្រោយ ផងដែរនេះ កំពុងមានវត្តមាននៅក្នុងសហរដ្ឋអាមេរិក នូវអ្វីដែលជាដំណើរឈប់សំចតផ្លូវការរបស់លោកទៅកាន់ប្រទេសប៉ារ៉ាហ្គាយ ដើម្បីអបអរសាទរប្រធានាធិបតីថ្មីរបស់ខ្លួន ។ ប្រទេសប៉ារ៉ាហ្គាយគឺជាប្រទេសមួយក្នុងចំណោមប្រទេស១៣ ដែលបានរក្សាទំនាក់ទំនងធម្មតាជាមួយកោះដែលចិនអះអាងសិទ្ធិជាដែនដីរបស់ខ្លួន។  ទាំងកោះតៃវ៉ាន់ ទាំងសហរដ្ឋអាមេរិកនិយាយថាសំណើរឈប់សំចតនេះ រួមទាំង នៅក្នុងទីក្រុង San Francisco ក្នុងដំណើរវិលត្រឡប់ទៅវិញ តាមទម្លាប់ ប៉ុន្តែចិន បានរិះគន់និងហៅលោកឡៃ ថាជាអ្នកបង្ករឿងរបស់ក្រុមផ្ដាច់ខ្លួន។ យោងតាមការអានពីការិយាល័យមេដឹកនាំកោះតៃវ៉ាន់ នៅក្នុងការអត្ថាធិប្បាយពេលទទួលទានអាហារថ្ងៃត្រង់នៅក្នុងទីក្រុង New Yorkកាលពីថ្ងៃអាទិត្យ លោក ឡៃ បាននិយាយថា ប្រសិនបើកោះតៃវ៉ាន់មានសុវត្ថិភាព ពិភពលោកមានសុត្ថិភាព ប្រសិនបើ ច្រកសមុទ្រតៃវ៉ាន់សុខសាន្ត នោះ ពិភពលោកទាំងមូលនឹងសុខសាន្តដែរ៕

ចំនួនអ្នកស្លាប់កើនដល់៩៣នាក់ពីចំហេះព្រៃកោះ ម៉ូអ៊ី ខណៈប្រតិបត្តិការស្វែងរកកំពុងបន្ត

2023/08/14 03:10:23 pm        411
អាមេរិក៖​ ចំនួនអ្នកស្លាប់ដោយសារចំហេះព្រៃកោះ ម៉ូអ៊ី រដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក បានកើនឡើងដល់៩៣នាក់កាលពីថ្ងៃអាទិត្យ ខណៈដែលគ្រួសាររបស់អ្នកបាត់ខ្លួនកំពុងស្វែងរកសាច់ញាតិពួកគេយ៉ាងអន្ទះសារ ដោយសង្ឃឹមថាអ្នកទាំងនោះអាចនៅមានជីវិត។ អភិបាលរដ្ឋហាវ៉ៃ លោក Josh Green កាលពីថ្ងៃអាទិត្យបានប្រដូចទីក្រុងឡាហេណា ដែលឆេះខ្ទេចខ្ទីអស់ ទៅនឹង "តំបន់សង្គ្រាម" បន្ទាប់ពីចំហេះដែលរាលដាលយ៉ាងលឿននោះ បានលេបត្របាក់ឆ្នេរសមុទ្រភាគពាយ័ព្យនៃកោះ ម៉ូអ៊ី កាលពីថ្ងៃអង្គារ ដោយបានធ្វើឱ្យខូចខាតទីក្រុងរមណីយដ្ឋានប្រវត្តិសាស្ត្រជាច្រើន និងបានឆាបឆេះស្ទើរតែគ្រប់យ៉ាងទាំងអស់នៅក្នុងតំបន់នោះ។ប៉ុន្មានថ្ងៃបន្ទាប់ពីគ្រោះមហន្តរាយនេះ ក្រុមពន្លត់អគ្គិភ័យនៅតែកំពុងទប់ទល់នឹងចំហេះនេះ ហើយសត្វសុខន cadaver កំពុងដើរស្វែងរកតាមប្រាសាទដែលឆេះយ៉ាងសន្ធោសន្ធៅក្នុងទីក្រុង ដើម្បីស្វែងរកជនរងគ្រោះ ខណៈដែលអ្នកនៅរស់រានមានជីវិត និងក្រុមមន្ត្រីបានកំណត់ពីទំហំនៃគ្រោះមហន្តរាយនេះ។តួលេខអ្នកស្លាប់នេះ បានធ្វើឱ្យចំហេះនេះក្លាយជាគ្រោះធម្មជាតិដ៏អាក្រក់បំផុតរបស់រដ្ឋហាវ៉ៃ លើសពីរលកយក្សស៊ូណាមិ ដែលបានសម្លាប់មនុស្ស៦១នាក់ក្នុងឆ្នាំ១៩៦០ រយៈពេលមួយឆ្នាំបន្ទាប់ពីហាវ៉ៃក្លាយជារដ្ឋរបស់សហរដ្ឋអាមេរិក។ យោងតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នសហព័ន្ធ (FEMA) បានឱ្យដឹងថា ការចំណាយលើការកសាងទីក្រុង ឡាហេណា ឡើងវិញត្រូវបានប៉ាន់ប្រមាណថាមានចំនួន៥,៥ពាន់លានដុល្លារ ដោយមានរចនាសម្ព័ន្ធជាង២.២០០ទីតាំង ត្រូវបានខូចខាត ឬបំផ្លាញ និងផ្ទៃដីជាង២.១០០ហិចតា ត្រូវបានដុតបំផ្លាញ៕

ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និង ឯកឧត្តម វ៉ាង យី ប្តេជ្ញាបន្តលើកកម្ពស់​កិច្ចសហប្រតិបត្តិការ​រវាងប្រទេសទាំងពីរកម្ពុជា-ចិន ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត

2023/08/14 01:36:29 am        854
នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣, នៅវិមានសន្តិភាព ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីតែងតាំង នៃព្រះរាជាណាចក្រកម្ពុជា បាន​ទទួល​ជួប​សម្តែង​ការ​គួរសម​ជាមួ​យនឹង ឯកឧត្តម វ៉ាង យី សមាជិកការិយាល័យនយោបាយ, ប្រធានការិយាល័យ​គណៈកម្មការ​កិច្ច​ការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និង ជារដ្ឋមន្ត្រី​ការ​បរទេស​ចិន ដែលបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់​ពី​ថ្ងៃ​ទី​១២-១៣ ខែសីហា ឆ្នាំ២០២៣ ។ នៅក្នុងជំនួបនេះ, ឯកឧត្តម វ៉ាង យី បានបញ្ជាក់អំពីជំហរបន្តជំរុញការអនុវត្តការងារ ប្រកប​ដោយ​ប្រសិទ្ធ​ភាព និងភាពជិតស្និទ្ធជាមួយកម្ពុជា ហើយ​ភាគី​មិត្ត​ចិន​នឹង​ត្រៀម​ទទួល​ស្វាគមន៍​ដំណើរ​ទស្សន​កិច្ច​ផ្លូវការ និងការចូលរួមរបស់ ឯកឧត្តម កិតិ្តទេសាភិបាលបណ្ឌិត នៅក្នុងពិព័រណ៍ចិន-អាស៊ាន លើកទី២០ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេស​ចិន នាពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ ។ជាការឆ្លើយតប ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត បានថ្លែងអំណរគុណ និង​ធ្វើ​ការ​គូស​បញ្ជាក់​ជូន​ភាគី​មិត្ត​ផងដែរ នូវការរក្សាគោលជំហរឥតប្រួលប្រែរបស់រាជរដ្ឋាភិបាលថ្មី នៃ​ព្រះរាជា​ណា​ចក្រ​​កម្ពុជា​ចំពោះ «គោលនយោបាយចិនមួយ» និងការមិន​ជ្រៀត​ជ្រែក​លើ​កិច្ច​ការផ្ទៃក្នុងរបស់ចិន ។ ជាមួយគ្នានេះ ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​អញ្ជើញ​របស់​ភាគី​មិត្ត​ចិន​ទៅ​ចូលរួមពិធីខួបលើកទី១០ នៃការបង្កើតគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ នៅរដ្ឋធានី​ប៉េកាំង សាធារណរដ្ឋប្រជាមានិតប្រទេសចិន នាពាក់កណ្តាលខែតុលា ឆ្នាំ២០២៣ ខាងមុខ ។ ជាចុងក្រោយ ថ្នាក់ដឹកនាំទាំងពីរ បាន​ប្តេជ្ញា​បន្ត​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា-ចិន ឱ្យកាន់ជិតស្និទ្ធ តាមរយៈការថែរក្សាសមិទ្ធផលដែលមានកន្លងមក ក៏ដូច​ជា​ការ​ពង្រីក​ទិស​ដៅកិច្ចសហប្រតិបត្តិការទៅលើវិស័យថ្មីៗបន្ថែមទៀត ដូចជា៖ វិស័យអគ្គិសនី ជា​ពិសេស វារីអគ្គិសនី, វិស័យហេដ្ឋារចនាសម្ព័ន្ធ, វិស័យកសិកម្ម និងវិស័យពាណិជ្ជកម្ម ជាដើម ។ល។ លើសពីនេះ ភាគីទាំងពីរ ក៏ឯកភាពនឹងបន្តកិច្ចសហប្រតិបត្តិការ និង​ផ្តល់​ការ​គាំទ្រ​ដល់​គ្នា​ទៅ​វិញ​ទៅមកផងដែរ នៅក្នុងក្របខ័ណ្ឌតំបន់ និងលើឆាកអន្តរជាតិ៕

ចិនបញ្ជាក់ការគាំទ្រកម្ពុជា​ និងមានជំនឿលើការដឹកនាំរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត

2023/08/13 08:42:07 pm        625
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បាន​អនុញ្ញាត​ឱ្យ​ឯកឧត្តម វ៉ាង យី សមាជិកការិយាល័យនយោបាយ ប្រធាន​ការិយាល័យ​គណៈ​កម្មការ​កិច្ច​ការ​បរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជា​រដ្ឋមន្រ្តី​ការបរទេស នៃ​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។បើតាម ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោបានឱ្យដឹងថា ឯកឧត្តម វ៉ាង យី បាន​គោរព​ពាំនាំ​នូវ​ការផ្ដាំផ្ញើសួរសុខទុកពី ឯកឧត្តមប្រធានាធិបតី ស៊ី ជិនពីង ឯកឧត្តមនាយករដ្ឋមន្ត្រី លី ឈាង និង​ថ្នាក់​ដឹកនាំចិ​នមួយចំនួនទៀត ជូនចំពោះសម្ដេចតេជោ។ ឯកឧត្តម វ៉ាង យី បានគោរព​ជម្រាប​ជូន​សម្ដេច​តេជោ​ថា ឯកឧត្តមបានមកកាន់កម្ពុជាជាច្រើនដងហើយៗជារៀងរាល់ដងដែលបានមកដល់កម្ពុជា ឯកឧត្តម​បានឃើញកម្ពុជា ជាពិសេសរាជធានីភ្នំពេញ មានការផ្លាស់ប្ដូរយ៉ាងរស់រវើក ហើយ​ពេល​នេះ​ជា​សក្ខីភាព​ទី​ក្រុងភ្នំពេញ បានក្លាយទៅជាទីក្រុងពាណិជ្ជកម្ម យ៉ាងទំនើប។ ឯកឧត្តម​បាន​គោរព​សម្ដែង​នូវ​ការ​អបអ​រសាទរជូនចំពោះសម្ដេចតេជោ ជូនចំពោះគណបក្សប្រជាជនកម្ពុជា ដែល​ទទួ​ល​បាន​ការ​គាំទ្រ​ពី​ប្រជាជន​លើស​៨០%។ ឯកឧត្តម វ៉ាង យី បានមានប្រសាសន៍ថា ប្រទេស​ជា​ច្រើន​បាន​មក​សង្កេតការណ៍​ការ​បោះឆ្នោតនៅកម្ពុជាហើយឃើញថា ការបោះឆ្នោតដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ខែកក្កដា កន្លងទៅ គឺយុត្តិធម៌ តម្លាភាព និងស្របច្បាប់។ ប្រជាជនជាង៨០% បានទៅបោះឆ្នោត ដែលនោះសបញ្ជាក់​ឱ្យ​ឃើញ​ថា ប្រជាជនកម្ពុជាបានប្រើប្រាស់សិទ្ធិពេញលេញ ប្រជាជនជាង ៨០% បាន​បោះឆ្នោ​ត​ជូន​គណបក្ស​ប្រជាជនកម្ពុជា នោះសឱ្យឃើញថា ប្រជាជនគាំទ្រគណបក្សប្រជាជនកម្ពុជា ឲ្យ​ដឹក​នាំ​បន្ត​ទៀត​។​ ឯកឧត្តមថា ការទទួលបានការទុកចិត្តពីប្រជាជននេះ ជាកត្តាសំខាន់បំផុត។ ក្នុងន័យនេះ ឯកឧត្តម វ៉ាង យី សូមគោរពសម្ដែង នូវការអបអរសាទរជូនចំពោះសម្ដេចតេជោហើយបានបញ្ជាក់ជូនសម្ដេចតេជោថា ដំណើរ​ទស្សនកិច្ចរបស់ឯកឧត្តមមកកាន់ព្រះរាជាណាចក្រកម្ពុជា នៅពេលនេះ ដើម្បីបញ្ជាក់ថា ចិន​គាំ​ទ្រ​កម្ពុជា​ ហើយមានជំនឿថា ក្រោមការដឹកនាំរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត កិច្ច​សហប្រតិបត្តិការ​រវាងកម្ពុជានិងចិន នឹងរីកចម្រើនឡើង កាន់តែធំធាត់ ជាពិសេស​កម្ពុជា​កាន់​តែ​មាន​ភាព​រុង​រឿង​ឡើង​ថែមទៀត។ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះ ឯកឧត្តម វ៉ាង យី ដែលបាន​ពាំនាំ​នូវ​ការផ្ដាំផ្ញើសួរសុខទុក្ខ ពីឯកឧត្តមប្រធានាធិបតី ស៊ី ជិនពីង ឯកឧត្តមនាយករដ្ឋមន្ត្រី លី ឈាង និងថ្នាក់ដឹកនាំចិនមួយចំនួនទៀត ហើយក៏បានថ្លែងអំណរគុណជូនចំពោះឯកឧត្តមប្រធានាធិបតី ស៊ី ជិនពីង ឯកឧត្តមនាយករដ្ឋមន្ត្រី លី ឈាង និងថ្នាក់ដឹកនាំចិនជាច្រើនទៀត ផងដែរ។ សម្ដេចបានថ្លែង អំណរគុណជូនចំពោះឯកឧត្តម វ៉ាង យី ចំពោះពាក្យពេចន៍ដ៏ល្អ ជាពិសេសការគាំទ្រ របស់មិត្តចិន។ សម្ដេចតេជោបាន មានប្រសាសន៍ថា ប្រជាជនកម្ពុជាបានដឹងជាមុនថា នឹង​មាន​ការ​ផ្លាស់​ប្ដូរ​មុន​ពេល​បោះឆ្នោត ហើយការគាំទ្រ រហូតដល់ទៅ៨៤% គឺជាការអបអរសាទរ។គួរបញ្ជាក់ថា ឯកឧត្តម វ៉ាង យី បានអញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញដោយសុវត្ថិភាព កាល​ពីល្ងាចថ្ងៃទី១២សីហាម្សិលមិញ ដើម្បីចាប់ផ្ដើមទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ពី​ថ្ងៃ​ទី​១២ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កងទ័ពជើងគោកកម្ពុជា និងកងទ័ពការពារព្រំដែនវៀតណាម ពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់គ្រង និងការពារព្រំដែន
10/16/2026 07:10 PM
មន្ត្រី៖ មេបញ្ជាការក្រុមហ៊ូទីត្រូវបានសម្លាប់ អំឡុង​ការប៉ះទង្គិចជាមួយកង​កម្លាំងរដ្ឋាភិបាលយេម៉ែន នៅទី​ក្រុង​ Taiz
10/16/2026 07:10 PM
ប្រមុខ​គោល​នយបាយការ​​បរទេស EU ជំរុញឱ្យអាមេរិកបង្កើនសម្ពាធលើរុស្ស៊ី ដើម្បីបញ្ចប់សង្គ្រាម នៅអ៊ុយក្រែន
10/16/2026 07:10 PM
ចិនផ្ដោត​លើ​វិធានការ​ជាក់ស្តែង ពីវេទិកាអភិបាលកិច្ចសកល នៅសប្តាហ៍ក្រោយ
10/16/2026 07:10 PM
ឯកអគ្គរដ្ឋ​ទូត៖ ចិនអាច «ឈ្នះយ៉ាងងាយស្រួល​» នៅ​ក្នុង​ការ​ប្រឈមមុខ​ដាក់​គ្នា​ជាមួយហ្វីលីពីន
10/16/2026 07:10 PM
សម្ដេចធិបតី បង្ហាញភាពអំណោយផល របស់កម្ពុជា ៦ចំណុច ក្នុងការទាក់ទាញវិនិយោគិនតួកគីយ៉េ
10/16/2026 07:10 PM
កម្ពុជា តួកគីយ៉េ មាន គោលដៅរួមសម្រេចទំហំពាណិជ្ជកម្ម ១ពាន់លានដុល្លារ
10/16/2026 07:10 PM
លោក MUSK បង្អួតរថយន្តអគ្គិសនី Tesla ជំនាន់ថ្មី ដែលអាចហោះ និងបត់បែនកណ្តាល​អាកាស ​
10/16/2026 06:10 PM
ចិនជំរុញឱ្យរដ្ឋាភិបាលជប៉ុនប្រឈមមុខនឹងប្រវត្តិសាស្ត្រ និងផ្តាច់ខ្លួនចេញពីលទ្ធិយោធានិយម
10/16/2026 06:10 PM
ប្រធានាធិបតីលីបង់ជំរុញអាមេរិកឲ្យដាក់សម្ពាធអ៊ីស្រាអែលបញ្ឈប់ការវាយប្រហារនៅភាគខាងត្បូងលីបង់
10/16/2026 06:10 PM