សម្ដេចធិបតី បង្ហាញភាពអំណោយផល របស់កម្ពុជា ៦ចំណុច ក្នុងការទាក់ទាញវិនិយោគិនតួកគីយ៉េ
កម្ពុជា តួកគីយ៉េ មាន គោលដៅរួមសម្រេចទំហំពាណិជ្ជកម្ម ១ពាន់លានដុល្លារ
កម្ពុជា-អាស៊ែបៃហ្សង់ បង្ហាញសុទិដ្ឋិនិយមចំពោះការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ
អ្នកនាំពាក្យ៖ ទីបំផុតលោក សម រង្ស៊ី បានបង្ហាញច្បាស់ថា គាត់ពិតជាបាននិយាយការពារថៃ និង​មួលបង្កាច់កម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

បុគ្គលិកទួរគី បានរងរបួសក្នុងការវាយប្រហារដោយប្រដាប់អាវុធលើស្ថានកុងស៊ុលស៊ុយអែត នៅក្រុង Izmir

2023/08/02 09:00:09 pm        110
ទួរគី៖ ការិយាល័យអភិបាលក្រុង Izmir បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ជនមានជំងឺផ្លូវចិត្ត» ម្នាក់ បានវាយប្រហារស្ថានកុងស៊ុលស៊ុយអែត នៅខេត្ត Izmir របស់ប្រទេសទួរគី កាលពីថ្ងៃអង្គារ ដោយបានធ្វើឲ្យបុគ្គលិកស្ថានកុងស៊ុលទួរគីម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ។យោងងតាមសេចក្ដីថ្លែងការណ៍ បានឲ្យដឹងថា ជនជាតិទួរគីដែលរងរបួសនោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបណ្តុះបណ្តាល និងស្រាវជ្រាវ Tepecik ដើម្បីព្យាបាល បន្ទាប់ពីរងនូវការវាយប្រហារដែលបានកើតឡើងនៅម៉ោង ១២:៤៥យប់ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ៩:៤៥ ម៉ោងសកល)។ សេចក្ដីថ្លែងការណ៍បានបន្ថែមថា អ្នកវាយប្រហារត្រូវបានឃាត់ខ្លួន ហើយការស៊ើបអង្កេតផ្នែកច្បាប់ កំពុងដំណើរការ។ការវាយប្រហារនេះ បានកើតឡើង បន្ទាប់ពីមានបាតុករ ២នាក់ ដុតច្បាប់ចម្លងនៃគម្ពីរកូរ៉ានរបស់អ្នកកាន់អ៊ីស្លាម នៅខាងក្រៅសភារបស់ប្រទេសស៊ុយអែត ក្នុងទីក្រុង Stockholm កាលពីថ្ងៃចន្ទ (ទី៣១ ខែកក្កដា) ដែលជាការប្រព្រឹត្តចុងក្រោយបង្អស់ សម្រាប់ហេតុការណ៍បែបនេះ ក្នុងរដ្ឋធានីស៊ុយអែត នៅប៉ុន្មានសប្តាហ៍ថ្មីៗនេះ៕

កូរ៉េខាងត្បូង បង្កើនការព្រមានពីកម្ដៅដល់កម្រិតខ្ពស់បំផុត ក្នុងពេលអាកាសធាតុក្តៅខ្លាំងស្ទើរទ្រាំមិនបាន

2023/08/02 08:52:56 pm        132
កូរ៉េខាងត្បូង៖ ក្រសួងមហាផ្ទៃ និងសុវត្ថិភាព បានឲ្យដឹង នៅថ្ងៃពុធ (ទី២ ខែសីហា) នេះ ថា ប្រទេសកូរ៉េខាងត្បូងបានបង្កើនការព្រមានអំពីអាកាសធាតុក្តៅដល់កម្រិតខ្ពស់បំផុត ដែលជាលើកដំបូង ក្នុងរយៈពេល ៤ឆ្នាំ ខណៈផ្នែកខ្លះនៃប្រទេស មានសីតុណ្ហភាពឡើងលើស ៣៨អង្សារសេ។ដោយដកស្រង់សម្តីអាជ្ញាធរពន្លត់អគ្គិភ័យ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា កម្ដៅដ៏ហួតហែងនេះ ត្រូវបានគេប៉ាន់ស្មានថា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៣នាក់ នៅទូទាំងប្រទេស ពោលគឺកើន ៣ដងនៃចំនួន៧នាក់ ក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ក្រសួងមហាផ្ទៃ និងសុវត្ថិភាព បាននិយាយថា សីតុណ្ហភាពផ្លូវការ ដែលត្រូវបានវាស់ ក្នុងទីក្រុងយ៉ូជូ (Yeoju) នៅភាគខាងត្បូងនៃទីក្រុងសេអ៊ូល បានឡើងដល់ ៣៨,៤អង្សារសេ កាលពីថ្ងៃអង្គារ (ទី១ ខែសីហា)។ កូរ៉េខាងត្បូង បានបង្កើនកម្រិតការព្រមានអំពីកម្ដៅនៅ ក្នុងប្រព័ន្ធ ៤ថ្នាក់របស់ខ្លួនដល់កម្រិតខ្ពស់បំផុត គិតត្រឹមម៉ោង ៦ល្ងាច កាលពីថ្ងៃអង្គារ ដែលជាលើកដំបូង គិតចាប់តាំងពីឆ្នាំ២០១៩ មក។ការព្រមានក្នុងកម្រិតដ៏ «ធ្ងន់ធ្ងរ» បំផុតនេះ ត្រូវបានចេញ នៅពេលដែលសីតុណ្ហភាពជាក់ស្តែង ត្រូវបានរំពឹងទុកឡើងដល់ ៣៥អង្សារសេ ឬខ្ពស់ជាងនេះ ដោយយ៉ាងហោចណាស់ ៤០ភាគរយនៃតំបន់ទាំង ១៨០ របស់ប្រទេស ត្រូវបានវាយប្រហារដោយរលកកម្ដៅ សម្រាប់រយៈពេល ៣ថ្ងៃ ឬក៏ច្រើនជាងនេះ។ ការព្រមាននោះ ក៏អាចត្រូវបានចេញផងដែរ នៅពេលដែលសីតុណ្ហភាពជាក់ស្តែងទំនងជាឡើងដល់ ៣៨អង្សារសេ ឬខ្ពស់ជាងនេះ សម្រាប់រយៈពេល ៣ថ្ងៃ ឬច្រើនជាងនេះ ក្នុងតំបន់ ១០ភាគរយនៃប្រទេស៕

លោកលូកាសិនកូ បដិសេធការគំរាមប្រទេសប៉ូឡូញតាមរយៈការលុកលុយរបស់ក្រុមទាហានស៊ីឈ្នួលWagner

2023/08/02 08:48:26 pm        114
បេឡារុស៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋបេឡារុស BELTA បានរាយការណ៍កាលពីថ្ងៃទី១ ខែសីហាថា មេដឹកនាំផ្តាច់ការនៃប្រទេសបេឡារុស លោកអាឡិចសាន់ឌឺ លូកាសិនកូ (Alexander Lukashenko) បាននិយាយថា លោកគ្រាន់តែ«និយាយលេង» នៅពេលដែលបានលើកឡើងថា ក្រុមទាហានស៊ីឈ្នួលឯកជន Wagner Group (PMC) ទទូចចង់ឈ្លានពានប្រទេសប៉ូឡូញ។លោកលូកាសិនកូ ធ្លាប់បានលើកឡើងពីការព្រួយបារម្ភក្នុងអំឡុងពេលជួបជាមួយមេដឹកនាំផ្តាច់ការរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដោយចោទប្រកាន់ថា យុទ្ធជន Wagner ធ្វើឲ្យលោកព្រួយបារម្ភ ដោយសារតែផែនការដែលរំពឹងទុករបស់ពួកគេ ដើម្បីវាយប្រហារប៉ូឡូញ។យោងតាមសារព័ត៌មានBELTA លោក លូកាសិនកូ បាននិយាយថា លោកបាន និយាយលេងថា ទាហានស៊ីឈ្នួល Wagner កំពុងខ្សឹបខ្សៀវគ្នាថា តោះយើងទៅមើលទេសភាពទីក្រុងរ៉េហ៊្សូវ ( Rzeszów)[ប្រទេសប៉ូឡូញ]៕

មេដឹកនាំអាមេនី អាស៊ែបៃហ្សង់៖ សន្តិភាពអាចធ្វើទៅបាន ទោះបីមានភាពខ្វែងគំនិតគ្នាក៏ដោយ

2023/08/02 08:47:03 pm        120
មេដឹកនាំនៃប្រទេសអាស៊ែបៃហ្សង់ និងអាមេនី មានក្តីសង្ឃឹមថា ពួកគេអាចទទួលបានកិច្ចព្រមព្រៀងសន្តិភាពយូរអង្វែង បើទោះបីជាពួកគេមានភាពខ្វែងគំនិតគ្នាលើទឹកដីជម្លោះ Nagorno-Karabakh( ណាហ្គ័រណូ-ការ៉ាបាក) ក៏ដោយ ពួកគេ បាននិយាយនៅក្នុងបទសម្ភាសន៍ ដែលចេញផ្សាយ កាលពីថ្ងៃអង្គារ។ចាប់តាំងពីការដួលរលំនៃសហភាពសូវៀតឆ្នាំ១៩៩១ ប្រទេសអាស៊ែបៃហ្សង់ និងអាមេនី បានប្រយុទ្ធគ្នាពីរលើកនៅតំបន់Nagorno-Karabakh ដែលជាតំបន់ភ្នំតូចមួយដែលជាផ្នែកមួយនៃប្រទេសអាស៊ែបៃហ្សង់ ប៉ុន្តែមានប្រជាជនជនជាតិអាមេនីប្រហែល១២០.០០០នាក់ រស់នៅ។បន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា និងបទឈប់បាញ់ ដែលសម្របសម្រួលដោយរុស្ស៊ី អាស៊ែបៃហ្សង់ក្នុងឆ្នាំ ២០២០ បានកាន់កាប់តំបន់ដែលត្រូវបានគ្រប់គ្រងដោយជនជាតិអាមេនីនៅក្នុង និងជុំវិញតំបន់ភ្នំដាច់ឆ្ងាយពីមាតុភូមិមួយនេះ។ចាប់តាំងពីពេលនោះមក ភាគីទាំងពីរបានពិភាក្សាគ្នាអំពីកិច្ចព្រមព្រៀងសន្តិភាព ដែលពួកគេនឹងយល់ព្រមលើព្រំដែន ដោះស្រាយការខ្វែងគំនិតគ្នាជុំវិញតំបន់ និងធ្វើឲ្យទំនាក់ទំនងធម្មតាឡើងវិញ។

អ្នកធ្វើធម្មយាត្រា រំលឹកការចាប់ផ្តើមពិធីបុណ្យយុវជនកាតូលិក នៅទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់

2023/08/02 08:08:15 pm        119
អមដោយការគ្រវីទង់ជាតិរបស់ប្រទេសខ្លួន និងការស្រែកច្រៀង អ្នកធ្វើធម្មយាត្រារាប់សែននាក់ មកពីជុំវិញពិភពលោក បាននាំគ្នាសម្រុកទៅកាន់ឧទ្យានដ៏ធំមួយក្នុងទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់កាល ពីថ្ងៃអង្គារ (ទី១ ខែសីហា) ដើម្បីប្រារព្ធការចាប់ផ្តើមនៃការប្រមូលផ្តុំយុវជនកាតូលិកដ៏ធំបំផុតរបស់ពិភពលោក។បទចំរៀងសរសើរព្រះជាម្ចាស់ ត្រូវបានបន្លឺឡើង ការអធិដ្ឋាន ត្រូវបានធ្វើឡើង ហើយសម្ដេច Manuel Clemente របស់ក្រុង Lisbon បានស្វាគមន៍អ្នកធ្វើធម្មយាត្រា និងអរគុណដល់ពួកគេ សម្រាប់ការមកកាន់រដ្ឋធានីរបស់ប្រទេសព័រទុយហ្គាល់នេះ។ សម្តេចប៉ាប ហ្វ្រង់ស៊ីស ដែលជាបុគ្គលដ៏សំខាន់នៃព្រឹត្តិការណ៍នេះ នឹងយាងមកដល់ទីក្រុង Lisbon នៅព្រឹកថ្ងៃពុធ (ទី២ ខែសីហា) នេះ។អ្នកធ្វើធម្មយាត្រានានា បាន និងកំពុងមកដល់ ដើម្បីចូលរួមទិវាយុវជនពិភពលោក នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ហើយនឹងស្នាក់នៅក្នុងសាលារៀន កន្លែងហាត់ប្រាណ ស្ថានីយពន្លត់អគ្គិភ័យ និងជាមួយក្រុមគ្រួសារ ដោយមនុស្សជាច្រើនគ្រោងនឹងដេកនៅទីវាល មុនពេលបិទបញ្ចប់ពិធីជួបជុំដ៏ធំនេះ នៅមាត់ទន្លេ Parque Tejo នាថ្ងៃទី៦ ខែសីហា។ជាមួយគ្នានេះ ការប្រារព្ធពិធីនេះ នឹងធ្វើឡើងដើម្បីប្រឆាំងនឹងការបិទបាំងរឿងអាស្រូវរំលោភបំពានផ្លូវភេទ នៅក្នុងព្រះវិហារព័រទុយហ្គាល់ ដែលមនុស្សយ៉ាងហោចណាស់ ៤.៨១៥នាក់ ត្រូវបានរកឃើញថា ត្រូវបានរំលោភបំពាន ដោយភាគច្រើនត្រូវបានប្រព្រឹត្តដោយបព្វជិត ក្នុងរយៈពេល ៧០ឆ្នាំកន្លងមកនេះ៕

សមាជិកសភាបក្សភឿថៃ សម្ដែងការព្រួយបារម្ភចំពោះញត្តិរបស់លោក ភីថា

2023/08/02 08:00:28 pm        150
កាលពីថ្ងៃអង្គារ (១សីហា) ឥស្សរជនជាន់ខ្ពស់របស់គណបក្សភឿថៃមួយរូបបាននិយាយថា លោកមានការព្រួយបារម្ភថាតុលាការធម្មនុញ្ញ នឹងទទួលយកសម្រាប់ការពិភាក្សាលើញត្តិដែលស្វែងរកសេចក្តីសម្រេចស្តីពីការបដិសេធការតែងតាំងមេដឹកនាំគណបក្សបោះជំហានទៅមុខ (MFP) លោក ភីថា លីមចារើនរ៉ាត់។តុលាការបានកំណត់ពេលសវនាការនៅថ្ងៃព្រហស្បតិ៍ ដើម្បីពិចារណាថាតើត្រូវពិនិត្យមើលឡើងវិញនូវញត្តិរបស់ក្រុមមន្រ្តីទទួលបណ្ដឹងពលរដ្ឋ ដែលបានស្នើឱ្យខ្លួនបញ្ជាឱ្យសភា ពន្យារពេលការបោះឆ្នោតនាយករដ្ឋមន្ត្រី ឬយ៉ាងណា។ ក្រុមអ្នកជំនាញផ្នែកច្បាប់និយាយថា តុលាការអាចនឹងបដិសេធញត្តិនេះ ឬទទួលយកទៅពិចារណា ឬទទួលយកញត្តិនេះតែម្ដង ហើយដាក់ដំណើរការពន្យារពេលជ្រើសរើសនាយករដ្ឋមន្ត្រីរបស់សភា ឲ្យនៅរង់ចាំការសម្រេចរបស់តុលាការ។សមាជិកសភាបក្សភឿថៃ លោក Sutin Klungsang( ស៊ូទីន ក្លុងសាង) បាននិយាយថា សេចក្តីសម្រេចរបស់តុលាការនឹងសម្រេចថា តើការប្រជុំរួមគ្នារបស់សភានៅថ្ងៃសុក្រខាងមុខនេះ ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រី នឹងបន្តទៅមុខ ឬយ៉ាងណា ហើយថាតើគណបក្សភឿថៃអាចតែងតាំងបេក្ខជនរបស់ខ្លួនបានឬអត់។ គណបក្សភឿថៃ ដែលកំពុងនាំមុខក្នុងការបង្កើតសម្ព័ន្ធនេះ គ្រោងនឹងតែងតាំងលោក សេដ្ឋា ថាវីស៊ីន ជាបេក្ខជននាយករដ្ឋមន្ត្រី។ទោះបីជាយ៉ាងណាក៏ដោយ លោក Sutin បាននិយាយថា ដៃគូសម្ព័ន្ធអនាគតទាំង៨ នឹងត្រូវជួបពិភាក្សា ព្រមទាំងសម្រេចជំហានបន្ទាប់របស់ពួកគេ ប្រសិនបើតុលាការសម្រេចឱ្យលោក ភីថា អាចត្រូវបានតែងតាំងជាបេក្ខជននាយករដ្ឋមន្ត្រីឡើងវិញ៕

បណ្ឌិត ហ៊ុន ម៉ាណែត៖ «ត្រឹមមានគំនិត និងឆន្ទៈមិនគ្រប់គ្រាន់ទេ បើយើងមិនធ្វើ ឬមិនហ៊ានធ្វើ»

2023/08/02 07:43:46 pm        245
ភ្នំពេញ៖ បេក្ខភាពនាយករដ្ឋមន្រ្ដីកម្ពុជាអាណត្តិទី៧នេះ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានបង្ហាញទស្សនៈមួយក្នុងការដឹកនាំថា«ត្រឹមមានគំនិតនិងឆន្ទៈមិនគ្រប់គ្រាន់ទេ បើយើងមិនធ្វើ ឬមិនហ៊ានធ្វើ»។ឯកឧត្ដមបញ្ជាក់ថា៖«ធ្វើកិច្ចការអ្វីមួយ យើងត្រូវផ្តល់តម្លៃទៅលើលទ្ធផលជាក់ស្តែង... លទ្ធផលទោះជាតូច ឬតិចយ៉ាងណា ដែលកើតចេញពីការធ្វើសកម្មភាពជាក់ស្ដែង គឺនៅតែប្រសើរជាងការត្រឹមតែបញ្ចេញនូវមតិឬគំនិតធំៗ ឬត្រឹមតែការសម្ដែងនូវឆន្ទៈមោះមុតក្នុងការធ្វើ ប៉ុន្តែមិនធ្វើ ឬមិនហ៊ានធ្វើអ្វីសោះ»។

សហរដ្ឋអាមេរិក បានអញ្ជើញរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi ជាផ្លូវការទៅកាន់ទីក្រុងវ៉ាស៊ីនតោន

2023/08/02 07:26:44 pm        99
សហរដ្ឋអាមេរិក បានអញ្ជើញជាផ្លូវការដល់ប្រមុខការបរទេសទើបតែងតាំងឡើងវិញថ្មីៗរបស់ចិន គឺលោក Wang Yi ទៅកាន់ទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីអ្នកកាន់តំណែងមុនរបស់លោក Wang ត្រូវបានដកចេញពីតំណែងយ៉ាងតក់ក្រហល់ដោយទីក្រុងប៉េកាំង។ ប្រទេសចិនបានតែងតាំងអ្នកការទូតជើងចាស់លោក Wang ជាថ្មី កាលពីសប្ដាហ៍មុន ដោយជំនួសតំណែងរបស់អតីតតារាកំពុងរះ លោក ឈីន កាង (Qin Gang ) ដែលគេបានឃើញមុខលោកតែរយៈពេលជាង១ខែជាអវត្តមាន ដ៏អាថ៌កំបាំង បន្ទាប់ពីកាន់តំណែង៧ខែ ដែលនាំឲ្យមានការចោទជាសំណួរជាច្រើនអំពីតម្លាភាព។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បានប្រាប់សន្និសីទសារព័ត៌មានថាការអញ្ជើញទៅកាន់លោក Wang ត្រូវបានបន្តកាលពីថ្ងៃចន្ទ ក្នុងអំឡុងកិច្ចប្រជុំនៅក្រសួងការបរទេសរវាងឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោកដានីញែល គ្រីធិនប្រ៊ីង(Daniel Kritenbrink) និងលោក យ៉ាង ថាវ(Yang Tao)ប្រមុខកិច្ចការអាមេរិកខាងជើង និងអូសេអានី នៅក្រសួងការបរទេសចិន ។ លោក Miller បាននិយាយថា នៅក្នុងកិច្ចប្រជុំកាលពីមួយថ្ងៃមុន យើងបានបន្តការអញ្ជើញដែលត្រូវបានធ្វើឡើងកាលពីកន្លងទៅ ចំពោះរដ្ឋមន្ត្រីការបរទេសលោកឈីន កាង (Qin Gang) ហើយបានបញ្ជាក់យ៉ាងច្បាស់ថាលិខិតអញ្ជើញបានផ្ញើទៅរួចហើយ៕

ជំហររបស់អាមេរិកចំពោះមីយ៉ាន់ម៉ាមិនផ្លាស់ប្តូរទេ ទោះបីមានការលើកលែងទោសមួយផ្នែកដល់លោកស្រី អ៊ុងសាន ស៊ូជី ក៏ដោយ

2023/08/02 07:20:25 pm        110
លោក Matthew Miller អ្នកនាំពាក្យក្រសួងការបរទេស បានប្រាប់អ្នកយកព័ត៌មានថា ជំហររបស់ទីក្រុងវ៉ាស៊ីនតោន លើសហភាពមីយ៉ាន់ម៉ា មិនត្រូវបានផ្លាស់ប្តូរដោយសារការលើកលែងទោសមួយផ្នែករបស់យោធាដែលកំពុងកាន់អំណាច ចំពោះអតីតមេដឹកនាំលោកស្រី អ៊ុងសាន ស៊ូជី ដែលជាប់ពន្ធនាគារ កាលពីថ្ងៃអង្គារ (១ សីហា) ទេ។លោក Miller បានប្រាប់សន្និសីទសារព័ត៌មានថា នៅតែមាន "វិធានការមួយចំនួន" ដែលយោធាកំពុងកាន់អំណាចរបស់ប្រទេសនេះ "ត្រូវអនុវត្តបន្ថែមទៀត" មុនពេលសហរដ្ឋអាមេរិកអាចផ្លាស់ប្តូរឥរិយាបថរបស់ខ្លួន។ លោក Miller បានជំរុញម្តងទៀតនូវការអំពាវនាវរបស់ក្រុងវ៉ាស៊ីនតោន ដែលទាមទារឲ្យដោះលែង លោកស្រីស៊ូជី ភ្លាមៗ។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងប្រភពព័ត៌មានជាច្រើនបាននិយាយថា យោធាដែលកំពុងកាន់អំណាចរបស់ សហភាពមីយ៉ាន់ម៉ា បានលើកលែងទោសកាលពីថ្ងៃអង្គារដល់លោកស្រី ស៊ូជី លើបទចោទចំនួន៥ករណី ក្នុងចំណោមបទចោទសរុបចំនួន១៩ករណីដែលលោកស្រីត្រូវបានកាត់ទោស ប៉ុន្តែលោកស្រីនឹងនៅតែស្ថិតនៅក្រោមការឃុំខ្លួនក្នុងផ្ទះ។ ការលើកលែងទោសនេះមានន័យថា រយៈពេលជាប់ទោស៦ឆ្នាំនឹងត្រូវកាត់ចេញពីការជាប់ពន្ធនាគាររយៈពេល៣៣ឆ្នាំរបស់លោកស្រីស៊ូជី។សហភាពមីយ៉ាន់ម៉ាបានស្ថិតក្នុងភាពចលាចលយ៉ាងបង្ហូរឈាមចាប់តាំងពីដើមឆ្នាំ២០២១មក នៅពេលដែលយោធាបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី ស៊ូជី និងបានដាក់ការបង្រ្កាបលើក្រុមអ្នកប្រឆាំងនៃការគ្រប់គ្រងដោយយោធា ដែលប្រទេសនេះបានឃើញមនុស្សរាប់ពាន់នាក់ត្រូវជាប់គុក ឬត្រូវបានសម្លាប់៕

ព្រះច័ន្ទពេញវង់ដ៏ធំបានរះឡើងនៅលើប្រាសាទ Poseidon របស់ប្រទេសក្រិក

2023/08/02 07:11:38 pm        109
ព្រះច័ន្ទពេញវង់របស់ខែសីហា ដែលជា «ព្រច័ន្ទពេញវង់ដ៏ធំ» បានរះឡើងនៅខាងក្រោយប្រាសាទ Poseidon នៃវិហារ Cape Sounion ក្នុងប្រទេសក្រិកកាលពីថ្ងៃអង្គារ (១ សីហា) ដែលជាថ្ងៃដំបូងនៃព្រះច័ន្ទដ៏អស្ចារ្យចំនួនពីរក្នុងខែនេះ។ ក្រុមអ្នកមើលផ្កាយជាច្រើនបានប្រមូលផ្តុំគ្នាជុំវិញប្រាសាទថ្មម៉ាបបុរាណនេះ ដែលមានទីតាំងនៅចំណោតថ្មពីលើសមុទ្រភាគខាងត្បូងនៃទីក្រុងអាថែន ដើម្បីមើលទស្សនីយភាពនេះ។ទីភ្នាក់ងារអង្កេតតារាសាស្រ្ត The Old Farmer's Almanac បានដកស្រង់ឈ្មោះជាច្រើនដែលបានដាក់ឱ្យព្រះច័ន្ទ ដោយក្រុមជនជាតិដើមអាមេរិក ដែលជាធម្មតាពួកគេពណ៌នាអំពីព្រឹត្តិការណ៍នៅក្នុងធម្មជាតិ ឬទាក់ទងនឹងសត្វព្រៃ។ ព្រះច័ន្ទពេញវង់នៃខែសីហានេះឈ្មោះថា 'Sturgeon'( ស្ទើជិន) ត្រូវបានគេដាក់ឈ្មោះតាមត្រី sturgeon ដ៏ធំ ដែលចាប់បាននៅក្នុងបឹងនៃអាមេរិកខាងជើងនៅរដូវក្តៅ។ព្រះច័ន្ទ Sturgeon គឺជាព្រះច័ន្ទដំបូងបង្អស់ក្នុងចំណោមព្រះច័ន្ទពេញវង់ដ៏ធំចំនួនពីរនៅក្នុងខែសីហានេះ ដោយព្រះច័ន្ទពេញវង់មួយដួងរំពឹងថានឹងកើតមាននៅថ្ងៃទី៣០ ខែសីហា ខាងមុខនេះ។ ព្រះច័ន្ទពេញវង់ដ៏ធំ គឺជាព្រះច័ន្ទពេញវង់ដែលខិតមកជិតគន្លងផែនដីបំផុត ដែលធ្វើឱ្យព្រះច័ន្ទទាំងនោះហាក់ដូចជាមានទំហំធំជាង និងភ្លឺជាងធម្មតា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

វគ្គបណ្តុះបណ្តាលកម្មវិធី R&I4E 2026 ជំរុញនិស្សិតកម្ពុជាបង្កើតធុរកិច្ចថ្មីពីគម្រោងស្រាវជ្រាវ
10/18/2026 01:10 PM
ប្រជានេសាទនៅតំបន់ឆ្នេរ Michoacan របស់ម៉ិកស៊ិក ប្រឈមនឹងការមកដល់របស់ព្យុះសង្ឃរា Trudy
10/18/2026 01:10 PM
UN ថា ភាគីសង្រ្គាមនៅស៊ូដង់ ពុំបានខិតទៅរកកិច្ចប្រជុំនោះទេ និងសូមជំរុញឲ្យបញ្ឈប់ការវាយប្រហារយានដ្រូន
10/18/2026 01:10 PM
UN ជំរុញឲ្យជំនួយចូលដល់ស្រ្តីមានផ្ទៃពោះ ១៣.០០នាក់ នៅទីក្រុង Taiz របស់យេម៉ែន
10/18/2026 01:10 PM
លោកស្រី Von der Leyen ៖ EU ​ស្នើសុំឲ្យទប់ស្កាត់ការនាំចូលពីវិស័យផ្សេងទៀតរបស់ចិន
10/18/2026 01:10 PM
លោក Zelenskiy៖ ជំនួបត្រីភាគីជាមួយអាមេរិក និងរុស្ស៊ី អាចកើតឡើង អំឡុងជំនួប G20
10/18/2026 01:10 PM
យុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
10/18/2026 01:10 PM
លោក Trump លើកលែងទណ្ឌកម្មជាច្រើនលើរុស្ស៊ី ស្របពេលជម្លោះជាមួយលោក Zelensky កាន់តែតានតឹង
10/18/2026 01:10 PM
ចំនួនមនុស្សស្លាប់ក្នុងហេតុការណ៍រត់ជាន់គ្នានៅប្រទេសឥណ្ឌា បានកើនឡើងដល់ ១៩នាក់
10/18/2026 12:10 PM
សហស្ថាបនិកក្រុមហ៊ុន Daubay​ Film Production៖ ស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
10/18/2026 12:10 PM