សម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
ឯកអគ្គរដ្ឋទូតថ្មីអ៊ុយរូហ្កាយប្រចាំកម្ពុជា ប្ដេជ្ញាថាខិតខំពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងអ៊ុយរូហ្កាយឱ្យកាន់តែរីកចម្រើន
សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយប្រធានរដ្ឋសភា អាស៊ែបៃហ្សង់
គ​ណៈប្រតិភូនៃសន្និសីទប្រធានសភានៃអន្តរសភា វាយតម្លៃ​ខ្ពស់ចំពោះជោគជ័យនៃ «សន្និសីទប្រធានសភានៃអន្តរសភា លើកទី២»​ នៅកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់៖ ការបន្ថយភាពតានតឹងក្នុងតំបន់ គឺអាស្រ័យលើការបញ្ឈប់ការឈ្លានពាន នៅហ្កាហ្សា

2024/08/05 06:44:28 pm        87
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Mohammed Shia' al-Sudani បាននិយាយកាលពីថ្ងៃអាទិត្យថា ការកាត់ បន្ថយការកើនឡើងភាពតានតឹងនៅមជ្ឈិមបូព៌ា គឺពឹងផ្អែកតែលើការបញ្ឈប់ការឈ្លានពាន នៅក្នុងតំបន់ហ្កាហ្សា និងការទប់ស្កាត់វាមិនឲ្យរាលដាលកាន់តែធំចូលទៅក្នុងប្រទេសលីបង់។លោកនាយករដ្ឋមន្ត្រី បានធ្វើការកត់សម្គាល់ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក អង់តូនី ប៊ីនខិន (Antony Blinken)។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញដោយការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់លោក al-Sudani។សេចក្តីថ្លែងការណ៍នេះ បាននិយាយថា ភាគីទាំងពីរ បានពិភាក្សាអំពីការវិវឌ្ឍចុងក្រោយបំផុតក្នុងតំបន់ និងអន្តរជាតិ និងការខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ការកើនឡើងបន្ថែមទៀតនៃភាពតានតឹង នៅក្នុង តំបន់។សេចក្តីថ្លែងការណ៍នោះ បានឲ្យដឹងថា លោក Al-Sudani បានសង្កត់ធ្ងន់លើតម្រូវការក្នុងការរារាំងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ និងរដ្ឋាភិបាលរបស់លោក ពីការវាយប្រហារលើបណ្តាប្រទេសក្នុងតំបន់ និងដើម្បីបញ្ចប់ការរំលោភម្តងហើយម្តងទៀតនៃច្បាប់អន្តរជាតិ និងអធិបតេយ្យភាពរបស់ពួកគេ។សម្រាប់ផ្នែករបស់ខ្លួន លោក ប៊ីនខិន បានបង្ហាញពីបំណងប្រាថ្នារបស់សហរដ្ឋអាមេរិក គឺឲ្យប្រទេសអ៊ីរ៉ាក់ ដើរតួនាទីក្នុងការរក្សាស្ថិរភាពក្នុងតំបន់ និងទប់ស្កាត់ការកើនឡើងដោយភាគីទាំងអស់។

ការសម្លាប់មេដឹកនាំក្រុមហាម៉ាសជំរុញឲ្យមានភាពតានតឹងកាន់តែខ្លាំងរវាងលោក Biden និងលោក Netanyahu

2024/08/05 06:38:56 pm        84
លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu កំពុងជំរុញប្រឆាំងនឹងលោកប្រធានាធិបតី Joe Biden ជុំវិញការព្រួយបារម្ភរបស់សហរដ្ឋអាមេរិក អំពីការធ្វើឃាតមេដឹកនាំនយោបាយនៃក្រុម ហាម៉ាស និងវិធីសាស្រ្តរបស់អ៊ីស្រាអែល ចំពោះកិច្ចចរចាបទឈប់បាញ់នៅក្នុងជម្លោះចុងក្រោយរវាងសម្ព័ន្ធមិត្តទាំងពីរ ចាប់តាំងពីសង្រ្គាមនៅតំបន់ហ្កាហ្សាស្ទ្រីបបានចាប់ផ្តើម១០ ខែកន្លងមកនេះ។នៅក្នុងអ្វីដែលមន្ត្រីអាមេរិកបានពិពណ៌នាថាជាការសន្ទនាដ៏តានតឹង កាលពីថ្ងៃព្រហស្បតិ៍ លោក Netanyahu បានបដិសេធ ដែលថាអ៊ីស្រាអែលគឺជាឧបសគ្គចំពោះកិច្ចព្រមព្រៀងឈប់បាញ់ ហើយបានច្រានចោលការលើកឡើងរបស់លោក Biden ដែលថាការសម្លាប់មេដឹកនាំក្រុមហាម៉ាសលោក Ismail Haniyeh នៅលើទឹកដីអ៊ីរ៉ង់ អាចបំផ្លាញកិច្ចខិតខំប្រឹងប្រែងមិនឲ្យឈានដល់កិច្ចព្រមព្រៀងបញ្ឈប់អរិភាព និង ដោះលែងចំណាប់ខ្មាំង។មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលអ៊ីស្រាអែល ដែលបាននិយាយសុំមិនបញ្ចេញឈ្មោះ ដើម្បីពិភាក្សាអំពីទំនាក់ទំនងរសើបរវាងប្រទេសទាំងពីរ បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា លោក Netanyahu បានទទូចថា លោកពុំបានព្យាយាមរារាំងបទឈប់បាញ់នោះទេ។ ខណៈរូបលោកបានទទួលស្គាល់ថាការស្លាប់របស់លោក Haniyeh ដែលជាអ្នកចរចាដ៏សំខាន់នៅក្នុងកិច្ចចរចាបទឈប់បាញ់ នឹងរំខានដល់វឌ្ឍនភាពរយៈពេលប៉ុន្មានថ្ងៃនោះ លោក Netanyahu បានលើកឡើងថាខ្លួន នឹងពន្លឿនការបញ្ចប់កិច្ចព្រមព្រៀងដោយការដាក់សម្ពាធបន្ថែមលើក្រុម ហាម៉ាស នេះបើយោងតាមប្រភពផ្លូវការរបស់អ៊ីស្រាអែល៕

លោក ណេតាន់យ៉ាហ៊ូ អំពាវនាវឲ្យបង្កើនសម្ពាធលើក្រុមហាម៉ាស ឲ្យដោះលែងចំណាប់ថ្នូរ

2024/08/05 06:15:05 pm        72
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយថា មានតែការបង្កើនសម្ពាធយោធាលើក្រុមហាម៉ាសប៉ុណ្ណោះដែលនឹងជួយដោះលែងចំណាប់ថ្នូរទាំងអស់ដែលត្រូវបានឃុំខ្លួនដោយក្រុមសកម្មប្រយុទ្ធ នៅតំបន់ហ្កាហ្សាស្ទ្រីប។ការិយាល័យនាយករដ្ឋមន្ត្រី បានដកស្រង់សម្តីលោកថា៖«មានតែការបង្កើនសម្ពាធយោធាលើក្រុមហា ម៉ាស់ប៉ុណ្ណោះដែលនឹងនាំឲ្យសម្រេចបាននូវគោលបំណងទាំងអស់នៃសង្គ្រាម រួមទាំងការវិលត្រឡប់មកផ្ទះវិញនៃចំណាប់ថ្នូររបស់យើងទាំងអស់ដែលនៅរស់ និងអ្នកស្លាប់»។ភាពតានតឹង បានផ្ទុះឡើងម្តងទៀត នៅមជ្ឈិមបូព៌ានៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ បន្ទាប់ពីក្រុមសកម្មប្រយុទ្ធមកពីក្រុមបដិវត្តន៍ប៉ាឡេស្ទីនហាម៉ាសដែលមានមូលដ្ឋាន នៅតំបន់ហ្កាហ្សាស្ទ្រីប បានបើកការលុកលុយដ៏គួរឲ្យភ្ញាក់ផ្អើលនៅលើទឹកដីអ៊ីស្រាអែល ដោយបានសម្លាប់ប្រជាជនអ៊ីស្រាអែលជាច្រើនដែលរស់នៅក្បែរព្រំដែនហ្កាហ្សា និងចាប់ពង្រត់ជនជាតិអ៊ីស្រាអែលជាង ២៤០នាក់ ក្នុងនោះមានស្ត្រី កុមារ និងមនុស្សចាស់។ អ៊ីស្រាអែល បានប្រកាសបិទផ្លូវទាំងស្រុងនៃតំបន់ហ្កាហ្សាស្ទ្រីប និងបានធ្វើការវាយប្រហារ លើដែនដីនេះ និងតំបន់មួយចំនួន ក្នុងប្រទេសលីបង់ និងស៊ីរី ព្រមទាំងប្រតិបត្តិការលើដីប្រឆាំងនឹងក្រុម ហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីប។ ការប៉ះទង្គិចគ្នា ក៏ត្រូវបានរាយការណ៍ផងដែរ នៅតំបន់វេសបែងផងដែរ។

សម្ដេចធិបតី៖ ការកសាងព្រែកជីកហ្វូណនគឺមិនខុសពីចក្ខុវិស័យរបស់កបុព្វបុរសខ្មែរ កាលពី២ពាន់ឆ្នាំមុននោះទេ

2024/08/05 06:09:35 pm        109
ក្នុងឱកាសអញ្ជើញជាធីបតីពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាន៍បញ្ជាក់ថា ការកសាងព្រែកជីកហ្វូណនគឺមិនខុសពីចក្ខុវិស័យរបស់កបុព្វបុរសខ្មែរកាលពី២ពាន់ឆ្នាំមុននោះទេ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសានស៍បញ្ជាក់ថា ការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល គឺមានភាពច្បាស់លាស់ និងសមត្ថភាពក្នុងការចាត់ចែង ដូច្នេះគម្រោងប្រវត្តិសាស្រ្ដ «ព្រែកជីកហ្វូណនតជោ» គឺ ត្រូវតែធ្វើឱ្យបាន និងធ្វើឱ្យបានល្អបំផុតសម្រាប់ប្រជាជាតិទាំងមូល។ សម្ដេចធិបតីជឿជាក់ថា ដោយកត្តាឆន្ទៈមុះមុត និងសាមគ្គីភាព ទើបបុព្វបុរសខ្មែរអាចកសាង នូវមហានគរមួយសម្រាប់ជាប្រវត្តិសាស្រ្ដដល់កូនចៅជំនាន់ក្រោយមកដល់សព្វថ្ងៃនេះ។ នៅក្នុងន័យនេះ ក្នុងនាមជាកូនចៅជំនាន់ក្រោយមានការប្ដេជ្ញាចិត្តមុះមុតក្នុងការកសាងកម្ពុជាឱ្យមានការរីកចម្រើនឡើងវិញ។ ហើយការកសាងព្រែកជីកហ្វូណនតេជោថ្ងៃនេះក៏ជាការបង្ហាញនូវឯកភាពក្នុងការអភិវឌ្ឍប្រទេសជាតិកម្ពុជាផងដែរ។ សូមជម្រាបថា ក្នុងឱកាសពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ ២០២៥នេះ ប្រជាពលរដ្ឋទាំងនៅក្នុងប្រទេសកម្ពុជា និងនៅក្រៅប្រទេស បានបង្ហាញការសាទរ គាំទ្រនូវសមិទ្ធផលព្រែកជីកប្រវត្តិសាស្រ្ដថ្មីមួយទៀតរបស់កម្ពុជា ខណៈការស្ថាបនាព្រែកជីកនេះ​ក៏បានបង្ហាញនូវកត្តាសាមគ្គីភាព ឆន្ទៈស្នេហាជាតិរបស់ប្រជាជាតិខ្មែរទាំងមូល៕ អត្ថបទ៖ វ៉ន ដារ៉ា

លោក Trump និងលោកស្រី Harris ខ្វែងគំនិតគ្នាជុំវិញការជជែកដេញដែលបានគ្រោងទុក

2024/08/05 05:44:49 pm        104
បេក្ខភាពប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ (Donald Trump) បានស្នើឱ្យមានជជែកដេញដោលទល់នឹងអនុប្រធានាធិបតីអាមេរិកខាងបក្សប្រជាធិបតេយ្យ លោកស្រី កាម៉ាឡា ហារីស (Kamala Harris) នៅលើទូរទស្សន៍ ហ្វកញូវស៍ (Fox News) នៅថ្ងៃទី០៤ ខែកញ្ញា ប៉ុន្តែយុទ្ធនាការលោកស្រី Harris បានប្រកែកថាលោក Trump កំពុងព្យាយាមបដិសេធពីការជជែកដេញដោលដែលត្រូវបានកំណត់រួចហើយសម្រាប់ដំណើរការនៅទូរទស្សន៍ អេប៊ីស៊ី (ABC)។លោក Trump បាននិយាយនៅក្នុងការបង្ហោះនៅលើបណ្ដាញសង្គម ទ្រូស សូសល (Truth Social) កាលពីល្ងាចថ្ងៃសុក្រ សប្ដាហ៍មុនថា ច្បាប់ក្នុងការជជែកដេញដោលនោះនឹងស្រដៀងទៅនឹងព្រឹត្តិការណ៍លើកដំបូងជាមួយលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) ដែរ ប៉ុន្តែលើកនេះនឹងមាន «ទស្សនិកជនពេញវេទិកា» ហើយនឹងប្រព្រឹត្តទៅនៅក្នុងរដ្ឋប្រទាញប្រទង់ ផិនស៊ីលវេនៀ (Pennsylvania)។លោក Trump និងលោក Biden បានយល់ព្រមលើការជជែកដេញដោលលើកទីពីរនៅថ្ងៃទី១០ ខែកញ្ញា នៅលើទូរទស្សន៍ ABC ដែលអតីតប្រធានាធិបតីរូបនេះបានស្នើថាគួរតែត្រូវបានផ្លាស់ប្តូរទៅធ្វើនៅទូរទស្សន៍ Fox News វិញ ដែលជាបណ្តាញពេញនិយមបំផុតអ្នកគាំទ្ររបស់លោក។លោកស្រី Harris ដែលកាលពីថ្ងៃសុក្រ ទទួលបានការគាំទ្រគ្រប់គ្រាន់ពីប្រតិភូដើម្បីដណ្តើមយកការតែងតាំងជាបេក្ខជនផ្លូវការពីបក្សប្រជាធិបតេយ្យសម្រាប់ការបោះឆ្នោតថ្ងៃទី០៥ ខែវិច្ឆិកា បាននិយាយកាលពីថ្ងៃសៅរ៍ថា លោកស្រីគ្រោងនឹងចូលរួមក្នុងការជជែកដេញដោលដែលបានគ្រោងទុកដំបូងជំនួសឱ្យការស្នើឡើងរបស់លោក Trump។ អ្នកនាំពាក្យរបស់លោកស្រី Harris បាននិយាយថា លោក Trump «កំពុងភ័យខ្លាច» ហើយថាយុទ្ធនាការរបស់លោកស្រីរីករាយក្នុងការពិភាក្សារឿងជជែកដេញដោលបន្ថែមទៀតបន្ទាប់ពីថ្ងៃទី១០ ខែកញ្ញា ដែល «យុទ្ធនាការទាំងពីរបានយល់ព្រមរួចហើយ»៕

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុនចូលជួបសម្ដែងការគួរសម

2024/08/05 05:05:05 pm        158
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យ ឯកឧត្តម គីហារ៉ា មីណូរឹ (KIHARA Minoru) រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ក្នុងឱកាសអញ្ជើញជាអធិបតី “បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ”

2024/08/05 04:03:09 pm        247
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតនៅព្រឹកថ្ងៃចន្ទ ទី៥ សីហា ២០២៤ បានអញ្ជើញជាអធិបតី “បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ” ។ ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖ -សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការប្ដេជ្ញាចិត្តរបស់យើង រួមជាមួយភាពច្បាស់លាស់ និងសមត្ថភាពក្នុងការចាត់ចែង គម្រោងប្រវត្តិសាស្រ្ដ «ព្រែកជីកហ្វូណនតេជោ» គឺយើងត្រូវតែធ្វើឱ្យបាន និងធ្វើឱ្យបានល្អបំផុតសម្រាប់ប្រជាជាតិយើងទាំងមូល។-សម្ដេចធិបតី ហ៊ុន ម៉ាណែត ជឿជាក់ថា ដោយសារឆន្ទៈមុះមុត និងសាមគ្គីភាព ទើបបុព្វបុរសខ្មែរអាចកសាងនូវមហានគរមួយសម្រាប់ជាប្រវត្តិសាស្រ្ដដល់កូនចៅជំនាន់ក្រោយមកដល់សព្វថ្ងៃនេះ។នៅក្នុងន័យនេះ យើងជាកូនចៅជំនាន់ក្រោយមានការប្ដេជ្ញាចិត្តយើងមុះមុតក្នុងការកសាងកម្ពុជាឱ្យមានការរីកចម្រើនឡើងវិញ។ ហើយការកសាងព្រែកជីកហ្វូណនតេជោថ្ងៃនេះ ក៏ជាការបង្ហាញនូវឯកភាពក្នុងការអភិវឌ្ឍប្រទេសជាតិកម្ពុជាផងដែរ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ព្រែកជីកហ្វូណនតេជោ បញ្ជាក់ឱ្យឃើញ ច្បាស់ថា កម្ពុជាមានសុខសន្តិភាព និងសេរីភាពពេញលេញនៅក្នុងការសម្រេចជោគវាសនាខ្លួនឯង។-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ព្រែកជីកហ្វូណនតេជោ មិនត្រឹមតែបម្រើឱ្យពាណិជ្ជកម្មអន្តរជាតិប៉ុណ្ណោះតែ ក៏បានផ្ដល់ផលប្រយោជន៍ជាច្រើនដល់ប្រព័ន្ធធារាសាស្រ្ដ និងផលប្រយោជន៍ជាច្រើនលើសលប់ថែមទៀតដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅតាមបណ្ដោយព្រែកជីកនេះ។-សម្ដេចធិបតី ៖ ការកសាងព្រែកជីកហ្វូណនតេជោ គឺមិនខុសពីចក្ខុវិស័យរបស់កម្ពុជា កាលពី ២ពាន់ឆ្នាំមុននោះទេ ដែលកាលនោះ កម្ពុជា គឺអាណាចក្រហ្វូណន មានភាពរុងរឿងរីកចម្រើន។-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ តាមរយៈការស្រាវជ្រាវបានបង្ហាញឱ្យឃើញថា អង្គរបុរីនៃអាណាចក្រហ្វូណន ក្នុងសម័យកាលនគរភ្នំ មានព្រែកជីកចំនួន ៥ ដែលភ្ជាប់តទៅកំពង់ផែអន្តរជាតិអូរកែវ សម្រាប់ការធ្វើពាណិជ្ជកម្មជាមួយប្រទេសនានា និងព្រែកជីកធំមួយទៀតភ្ជាប់មកទន្លេមេគង្គទៅកំពង់ផែចិន។ ចំពោះព្រែកជីកចំនួន ៣ ទៀតតភ្ជាប់ការដឹកជញ្ជូនទៅតំបន់ផ្សេងៗ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជាថ្មីជូនប្រជាពលរដ្ឋ និងជនរួមជាតិថា ការកសាង «ព្រែកជីកហ្វូណនតេជោ» គឺមិនខុសអ្វីពីគំនិតរបស់បុព្វបុរសខ្មែរយើងកាលពី២ពាន់ឆ្នាំមុននោះទេ គឺធ្វើឡើងដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ ធ្វើឱ្យប្រទេសជាតិមានការរីកចម្រើន។-សម្ដេចធិបតី៖ កាលណាខ្មែរកាន់តែខ្វះសាមគ្គីភាព ខ្វះឯកភាពជាតិខ្មែរនឹងកាន់តែទន់ខ្សោយ។ ប៉ុន្ដែបើកាលណាខ្មែរកាន់តែមានសាមគ្គីភាព និងឯកភាពគ្នាជាធ្លុងមួយនោះខ្មែរកាន់តែខ្លាំង និងរីកចម្រើនរុងរឿង។-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ព្រែកជីកហ្វូណតេជោ ៥ឆ្នាំទៀតនឹងក្លាយទៅជាទីតាំងសក្ដានុពលដ៏សំខាន់បំផុតសម្រាប់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋរស់នៅតាមបណ្ដោយព្រែកជីកនេះ ដោយបានផ្ដល់ផលទាំងវិស័យកសិកម្ម ដឹកជញ្ជូន និងទេសចរណ៍ជាដើម។-សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្ដេជ្ញាបន្តនូវគំរូវីរភាពរបស់បុព្វបុរស និងថ្នាក់ដឹកនាំជំនាន់មុន កសាងព្រែកជីកហ្វូណនតេជោឱ្យបានល្អបំផុត សម្រាប់ទុកជាផលប្រយោជន៍ និងមោទនភាពជូនជាតិមាតុភូមិ និងបង្ហាញដល់ដួងព្រលឹងដូនតាថា កូនចៅជំនាន់ក្រោយបានកសាងព្រែកជីកហ្វូណនតេជោនេះ ឡើងជាប្រត្តិសាស្រ្ដថ្មីមួយទៀតរបស់កម្ពុជា។-សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជាថ្មីថា សម្ដេចនឹងបន្តធ្វើអ្វីគ្រប់យ៉ាង ដើម្បីបន្តរក្សាឯករាជភាព សន្ដិភាព បូរណភាពទឹកដីរបស់កម្ពុជា។-សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជាថ្មីថា គ្មានបរទេសណាដែលអាចមករំលោភអធិបតេយ្យភាពរបស់កម្ពុជាបានដាច់ខាត។ ហើយគម្រោង ស្ថាបនាព្រែកជីកហ្វូណនតេជោនេះ គឺជាគំនិតផ្ដួចផ្ដើមរបស់ខ្មែរ ក្នុងនោះវិនិយោគិនក្នុងស្រុកមានភាគហ៊ុនច្រើនជាងគេ ហើយក្រុមហ៊ុនខ្មែរ ១០០% ជាអ្នកអនុវត្តសាងសង់គម្រោងព្រែកជីកហ្វូណនតេជោនេះ។-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ទោះក្នុងតម្លៃណាក៏ដោយ យើងត្រូវតែធ្វើព្រែកជីកហ្វូណនតេជោនេះឱ្យខាងតែបាន គឺដើម្បីពង្រឹងអធិបតេយ្យភាពនៃវិស័យដឹកជញ្ជូនកម្ពុជា។ គម្រោងនេះវិនិយោគដោយខ្មែរភាគច្រើន និងមានការចូលរួមពីក្រុមហ៊ុនបរទេសមួយចំណែកតូច ដែលបញ្ជាក់ថា ខ្មែរមានសិទ្ធិនៅក្នុងការសម្រេចភាគច្រើន។ គម្រោងនេះជាការវិនិយោគ BOT(សាងសង់ ប្រតិបត្តិការ និងផ្ទេរមកវិញ)។-សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្ដេជ្ញាចិត្តធ្វើយ៉ាងណាស្ថាបនាព្រែកជីកហ្វូណនតេជោឱ្យបាន ហើយឱ្យបានល្អបំផុត ខណៈគម្រោងព្រែកជីកហ្វូណនតេជោនេះ គឺបង្ហាញពីសាមគ្គីភាព និងឯករាជភាពរបស់កម្ពុជា មិនដូចក្រុមប្រឆាំងមួយក្ដាប់តូចថា គម្រោងនេះធ្វើឱ្យបាត់បង់អធិបតេយ្យភាពរបស់កម្ពុជានោះទេ។-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ គម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានរំកិលពីការគ្រោងអនុវត្តនៅខែធ្នូ ឆ្នាំ២០២៤ មកខែសីហា ឆ្នាំ២០២៤ វិញ គឺដើម្បីជំរុញល្បឿននៅក្នុងការសាងសង់។ សម្ដេចធិបតីបញ្ជាក់បន្ថែមថា ក្រោយបញ្ចប់ការសាងសង់ ព្រែកជីកហ្វូណនតេជោនឹងមិនធ្វើឱ្យបាត់បង់ទឹកដីកម្ពុជានៅចំណុចណាទាំងអស់។ គម្រោងនេះក៏នឹងមិនធ្វើឱ្យបាត់បង់អធិបតេយ្យភាពនៃវិស័យដឹកជញ្ជូនរបស់កម្ពុជានោះដែរ។ សម្ដេចធិបតីបញ្ជាក់បន្ថែមថា សម្ដេចធានាលើបណ្ដាចំណុចទាំងអស់នេះ។

លោក Biden មិនប្រាកដលើការឆ្លើយតបរបស់អ៊ីរ៉ង់ចំពោះការសម្លាប់មេដឹកនាំក្រុមហាម៉ាស

2024/08/04 08:45:25 pm        533
លោកប្រធានាធិបតីអាមេរិក Joe Biden បានបង្ហាញក្តីសង្ឃឹមថា អ៊ីរ៉ង់នឹងដកថយ ទោះបីគំរាម សងសឹកចំពោះការធ្វើឃាតនៅទីក្រុងតេអេរ៉ង់លើមេដឹកនាំនយោបាយរបស់ក្រុមហាម៉ាស ដោយសារបារម្ភថា សង្រ្គាមរបស់អ៊ីស្រាអែល ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីននៅតំបន់ហ្កាហ្សាអាចធ្វើឲ្យជម្លោះមជ្ឈិមបូព៌ារីកកាន់តែធំ។ ភាពតានតឹងក្នុងតំបន់បានកើនឡើងបន្ទាប់ពីការធ្វើឃាតលោក Ismail Haniyeh មេដឹកនាំកំពូលរបស់ក្រុមហាម៉ាស កាលពីថ្ងៃពុធ មួយថ្ងៃបន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលក្នុងទីក្រុងបេរូតបានសម្លាប់លោក ហ្វ៊ូអាដ សុកកឺ (Fuad Shukr)មេបញ្ជាការយោធាជាន់ខ្ពស់មកពីក្រុមហេសបូឡារបស់ប្រទេសលីបង់ ដែលទទួលបានការគាំទ្រពីអ៊ីរ៉ង់ដូចក្រុមហាម៉ាសដែរ។ អ៊ីរ៉ង់ និងក្រុមហាម៉ាស បានស្តីបន្ទោសអ៊ីស្រាអែលចំពោះការសម្លាប់របស់លោក Haniyeh ហើយពួកគេរួមជាមួយនឹងក្រុមហេសបូឡា បានប្តេជ្ញាសងសឹក។ អ៊ីស្រាអែល មិនបានអះអាងឬបដិសេធការទទួលខុសត្រូវការស្លាប់នោះទេ។ ។នៅពេលសួរដោយអ្នកសារព័ត៌មានថាតើអ៊ីរ៉ង់នឹងដកថយ ឬអត់ លោក Biden បានឆ្លើយតបកាលពីថ្ងៃសៅរ៍ថា "ខ្ញុំសង្ឃឹមដូច្នេះ តែខ្ញុំមិនដឹងទេ" ៕

លោក ហ្ស៊េឡិនស្គី៖ បញ្ហាទឹកដីអ៊ុយក្រែន គួរតែត្រូវដោះស្រាយ ដោយប្រជាជនរបស់ខ្លួន

2024/08/02 09:31:39 pm        664
លោកប្រធានាធិបតី វ្ល៉ូឌីមី ហ្ស៊េឡិនស្គី (Vladimir Zelensky) បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Le Monde ថា បញ្ហាទឹកដីរបស់ប្រទេសអ៊ុយក្រែន គួរតែត្រូវបានសម្រេចចិត្តដោយប្រជាជនរបស់ខ្លួន។ លោក ហ្ស៊េឡិនស្គី បាននិយាយនៅពេលសួរអំពីលទ្ធភាពនៃការប្រគល់ទឹកដីថា អ្នកត្រូវតែយល់ថា រាល់សំណួរអំពីបូរណភាពទឹកដីរបស់អ៊ុយក្រែន មិនអាចដោះស្រាយបានដោយប្រធានាធិបតីតែម្នាក់ ឬដោយមនុស្សម្នាក់ ឬដោយប្រធានាធិបតីទាំងអស់ ក្នុងពិភពលោក ដោយគ្មានប្រជាជនអ៊ុយក្រែនចូលរួមនោះទេ។ វាមិនគ្រាន់តែសម្រេចពុំបាននោះទេ វាថែមទាំងប្រឆាំងនឹងរដ្ឋធម្មនុញ្ញរបស់អ៊ុយក្រែនទៀតផង។ មុននេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីពិភាក្សាជាមួយសមភាគីបេឡារុស លោក អាឡិចសាន់ឌឺ លូកាសិនកូ ( Alexander Lukashenko) ថា រុស្ស៊ី បានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តការចរចាសន្តិភាពជាមួយអ៊ុយក្រែន។ ទោះជាយ៉ាងណាក៏ដោយ មេដឹកនាំរុស្ស៊ីរូបនេះ បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងថ្មីជាមួយទីក្រុងគីវ គួរតែផ្អែកលើសេចក្តីព្រាងកិច្ចព្រមព្រៀងទីក្រុងអ៊ីស្តង់ប៊ុលឆ្នាំ ២០២២ (ដែលរួមបញ្ចូលលក្ខខណ្ឌនៃអព្យាក្រឹតភាព និងការធានាសន្តិសុខ) ហើយក៏ត្រូវគិតគូរពីស្ថានភាពដែនដីបច្ចុប្បន្នផងដែរ។

ទួរគី ប្រកាសកាន់ទុក្ខទូទាំងប្រទេសមួយថ្ងៃ ចំពោះការសម្លាប់មេដឹកនាំក្រុមហាម៉ាស

2024/08/02 09:27:09 pm        610
ប្រធានាធិបតីទួរគី លោក រ៉េសិប តាយីប អឺរដូហ្កាន់( Recep Tayyip Erdogan) កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសកាន់ទុក្ខជាទូទាំងប្រទេមួយថ្ងៃ គឺនៅថ្ងៃសុក្រនេះ ជុំវិញការសម្លាប់ប្រធានការិយាល័យនយោបាយរបស់ក្រុមហាម៉ាស លោក អ៊ីស្មេល ហានីយេ (Ismail Haniyeh)។លោក អឺរដូហ្កាន់ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា៖«ការកាន់ទុក្ខជាតិមួយថ្ងៃ ត្រូវបានប្រកាសនៅថ្ងៃសុក្រ (ទី២ ខែសីហា) ដើម្បីបង្ហាញពីការគាំទ្ររបស់យើងចំពោះបុព្វហេតុប៉ាឡេស្ទីន និងសាមគ្គីភាពជាមួយបងប្អូនប៉ាឡេស្ទីនរបស់យើង ដោយសារតែការធ្វើឃាតប្រធានការិយាល័យនយោបាយរបស់ក្រុមហាម៉ាស លោក អ៊ីស្មេល ហានីយេ។ លោកបានបន្ថែមថា៖ ខ្ញុំចងចាំលោក អ៊ីស្មេល ហានីយេ និងជនរងគ្រោះបុគ្គលប៉ាឡេស្ទីនទាំងអស់ ដោយក្តីមេត្តា ហើយក្នុងនាមខ្លួនខ្ញុំ និងប្រជាជាតិរបស់ខ្ញុំ ខ្ញុំសូមចូលរួមរំលែកទុក្ខដល់ប្រជាជនប៉ាឡេស្ទីន»។លោក ហានីយេ ត្រូវបានសម្លាប់កាលពីព្រឹកថ្ងៃពុធ នៅក្នុងការវាយប្រហារមួយទៅលើគេហដ្ឋានរបស់លោក ក្នុងរដ្ឋធានីតេអេរ៉ង់របស់ប្រទេសអ៊ីរ៉ង់ បន្ទាប់ពីបានចូលរួមពិធីស្បថចូលកាន់តំណែងរបស់ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian កាលពីថ្ងៃអង្គារ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

វិមានក្រឹមឡាំង៖ រុស្ស៊ីសង្ឃឹមថា កិច្ចប្រជុំសម្របសម្រួលដោយអាមេរិកជាមួយអ៊ុយក្រែន នឹងចាប់ផ្តើមឡើងវិញ ក្នុងពេលឆាប់ៗនេះ
09/09/2026 07:09 PM
គណបក្សប្រឆាំងដ៏ធំ​របស់ជប៉ុន ប្រកាស​រំលាយ​​ ក្រោយបង្កើត​បាន​​រយៈ​ពេល​ ៨ខែ
09/09/2026 06:09 PM
ឥណ្ឌូនេស៊ី ស្វែងរកអ្នកសារព័ត៌មានបាត់ខ្លួន ក្រោយពេលពួកគេធ្វើសេចក្តីរាយការណ៍ពីបន្ទុះភ្នំភ្លើង Anak Krakatau
09/09/2026 06:09 PM
អ៊ីរ៉ង់សងសឹកអាមេរិកជាមួយការវាយប្រហារលើនាវាដឹកប្រេងរបស់ទីក្រុងវ៉ាស៊ីនតោន
09/09/2026 06:09 PM
ការវាយប្រហាររបស់រុស្ស៊ីសម្លាប់មនុស្សម្នាក់ និងធ្វើឲ្យខូចខាតកំពង់ផែនៅទីក្រុង Mykolaivរបស់អ៊ុយក្រែន
09/09/2026 06:09 PM
មនុស្ស ៤នាក់ស្លាប់ ក្រោយការវាយប្រហារយានដ្រូនអ៊ុយក្រែនលើទីក្រុង Novorossiysk របស់រុស្ស៊ី
09/09/2026 06:09 PM
ប្រធានាធិបតីស៊ែប៊ី បញ្ជាក់ថា ការបោះឆ្នោតសភា នឹង​ត្រូវ​បាន​ធ្វើ​​នៅថ្ងៃទី២៥ ខែតុលា
09/09/2026 06:09 PM
ហ្វីលីពីនរិះគន់ចិន បន្ទាប់ពីមានកំហុស​ឆ្គង ពាក់​ព័ន្ធ​នឹង​ឯក​សារបង្ហាញ​ជំហរ​លើ​តំបន់​មាន​ជម្លោះ​​
09/09/2026 06:09 PM
ប្រតិបត្តិការយោធាកាន់តែតានតឹងនៅក្នុងប្រទេសយេម៉ែន
09/09/2026 06:09 PM
អភិបាល៖ ការវាយប្រហាររបស់អ៊ុយក្រែនលើទីក្រុងមួយក្នុងតំបន់ Krasnodar សម្លាប់មនុស្ស ៤នាក់ និង របួស ២៩នាក់
09/09/2026 06:09 PM