អតីតសកម្មជនគណបក្សប្រឆាំងចំនួន ១០២នាក់ សុំចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសម្ពោធស្នាក់ការបក្សក្រុងបាវិតតម្លៃជាង ៥២ ម៉ឺនដុល្លារ
សម្តេចតេជោ ហ៊ុន សែន អញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធសពម្តាយ លោក កឹម សុខា
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រូបថតមួយសន្លឹក ដែលថតនៅឆ្នាំ១៩៩០ គឺពិតជានៅខេត្តបាត់ដំបងមែន

នយោបាយ​ និង ការអភិវឌ្ឍន៍

ចិន សាងសង់មូលដ្ឋានយោធាសម្ងាត់ នៅតាហ្ស៊ីគីស្ថាន ស្របពេលមានការភ័យខ្លាចចំពោះក្រុមតាលីបង់

2024/07/12 02:22:09 pm        278
រូបភាពពីផ្កាយរណប បានបង្ហាញឲ្យឃើញ ប្រទេសចិន កំពុងសាងសង់មូលដ្ឋានយោធាសម្ងាត់មួយ នៅក្នុងប្រទេសតាហ្ស៊ីគីស្ថាន ខណៈដែលខ្លួនកំពុងប្រឈមនឹងការគំរាមកំហែងកាន់តែខ្លាំងឡើងចំពោះសន្តិសុខដែលបង្កឡើងដោយក្រុមតាលីបង់គ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថាន។ទីក្រុងប៉េកាំង បាននិងកំពុងសាងសង់មូលដ្ឋាននេះ នៅជ្រុងដាច់ស្រយាលបំផុតមួយនៃពិភពលោកអស់ រយៈពេលជិតមួយទសវត្សរ៍មកហើយ។ ប្រទេសចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខជាមួយតាជីគីស្ថានក្នុងឆ្នាំ ២០១៦។មូលដ្ឋានដែលត្រូវសង់នៅលើភ្នំដែលមានកម្ពស់ ១៣.០០០ហ្វីត មានប៉មសម្រាប់មើល និងកងទ័ពមកពីប្រទេសទាំងពីរ ដែលឥឡូវនេះ ធ្វើសមយុទ្ធយោធារួមគ្នាយ៉ាងទៀងទាត់ ដែលបង្ហាញនៅលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន។រដ្ឋាភិបាលទាំងពីរ មិនបានបញ្ជាក់ជាសាធារណៈអំពីស្ថិរភាពរបស់មូលដ្ឋាននេះ ដែលពង្រីកអតីតបន្ទាយរបស់សូវៀតនោះទេ។ ប៉ុន្តែរូបភាពទាំងនោះ បង្ហាញពីល្បឿននៃការសាងសង់ជាលំដាប់ រួមទាំងផ្លូវចូលទៅកាន់មូលដ្ឋាននេះ។ប្រទេសចិន បានព្យាយាមពង្រីកទីតាំងយោធារបស់ខ្លួន នៅតាមព្រំដែនទាំងអស់របស់ខ្លួន ជាពិសេសការរុញចូលទៅក្នុងទឹកដីឥណ្ឌា នៅតំបន់ភ្នំហិមាល័យ។ក្តីបារម្ភ កំពុងកើនឡើងដែលថា ទីក្រុងប៉េកាំង គ្រោងនឹងធ្វើដូចគ្នានៅក្នុងប្រទេសជិតខាង ព្រោះខ្លួនជំរុញទំនាក់ទំនងជាមួយតាហ្ស៊ីគីស្ថាន នៅពេលដែលរុស្ស៊ី ដែលជាដៃគូសេដ្ឋកិច្ច និងសន្តិសុខធម្មតារបស់ខ្លួនកំពុងជាប់គាំងក្នុងការលុកលុយប្រទេសអ៊ុយក្រែន។

លោក ពូទីន ចោទលោកខាងលិចអំពីសកម្មភាពដែលស្រដៀងនឹង«អាណានិគមសម័យបុរាណ»

2024/07/12 02:14:22 pm        68
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រដូចការប្រើប្រាស់ច្បាប់របស់ប្រទេសលោកខាងលិច ជំនួសឲ្យច្បាប់អន្តរជាតិ ទៅនឹងរបបអាណានិគមសម័យបុរាណ។ថ្លែងនៅក្នុងវេទិកាសភា BRICS លោក បានផ្តល់ការពិពណ៌នាអំពីឥរិយាបទរបស់ឥស្សរជនដែលកំពុងកាន់អំណាច នៅក្នុងអ្វីដែលហៅថា បណ្តាប្រទេសមាសពាន់លាន (ប្រទេសដែលមានទ្រព្យសម្បត្តិច្រើនបំផុតនៅក្នុងពិភពលោក)។លោក ពូទីន បានថ្លែងថា៖«ការប្រព្រឹត្តផ្ទុយនឹងទស្សនៈប្រវត្តិសាស្ត្រ ហើយជារឿយៗ បំផ្លាញផលប្រយោជន៍យូរអង្វែងរបស់ជាតិសាសន៍ខ្លួន ឥឡូវនេះ ពួកគេកំពុងស្វែងរកការបង្កើតនូវសណ្តាប់ធ្នាប់មួយចំនួនដោយផ្អែកលើច្បាប់ដែលគេហៅថា ដែលគ្មាននរណាបានឃើញ គ្មាននរណាម្នាក់ មានបានពិភាក្សាហើយក៏គ្មាននរណាម្នាក់ ទទួលយកដែរ»។លោកប្រធានាធិបតី បាននិយាយថា៖«ច្បាប់ទាំងនេះ ត្រូវបានសរសេរ និងកែសម្រួលជាថ្មីសម្រាប់ស្ថានភាពនីមួយៗ ដើម្បីផលប្រយោជន៍របស់អ្នកដែលចាត់ទុកខ្លួនឯងថា ជាមនុស្សពិសេស ហើយបានផ្តល់សិទ្ធិឲ្យខ្លួនឯង ក្នុងការកំណត់ឆន្ទៈរបស់ពួកគេចំពោះអ្នកដទៃ»។ «នេះគឺពិតជានៅក្នុងប្រពៃណីដ៏ល្អបំផុតនៃអាណានិគមសម័យបុរាណ»។លោក ពូទីន បានបន្តថា៖«នេះគឺជាការប៉ុនប៉ងច្បាស់លាស់ ដើម្បីជំនួសច្បាប់អន្តរជាតិដ៏ត្រឹមត្រូវតាមច្បាប់ ដែលជាការប៉ុនប៉ងបង្កើតភាពផ្តាច់មុខលើការពិតចុងក្រោយ»។ «ភាពផ្តាច់មុខបែបនេះ គឺជាការបំផ្លិចបំផ្លាញ»។

ក្រុមចម្រុះអាមេរិក-អង់គ្លេស បានធ្វើការវាយប្រហារតាមអាកាសចំនួន ៥លើក ប្រឆាំងនឹងក្រុមហ៊ួទី

2024/07/12 02:06:33 pm        140
ទូរទស្សន៍ al-Masirah គ្រប់គ្រងដោយក្រុមហ៊ួទី បានរាយការណ៍ថា ក្រុមចម្រុះអាមេរិក-អង់គ្លេស បានបើកការវាយប្រហារតាមអាកាសចំនួន ៥លើក នៅក្នុងទីក្រុងកំពង់ផែ Hodeidah របស់ប្រទេសយេម៉ែនកាលពីថ្ងៃព្រហស្បតិ៍។ របាយការណ៍របស់ទូរទស្សន៍នេះ បាននិយាយថា ការវាយឆ្មក់វាយប្រហារគោលដៅ ក្នុងតំបន់ Ras Issa ភាគពាយព្យនៃទីក្រុង ដោយពុំបានផ្តល់ព័ត៌មានបន្ថែមទេ។អ្នកស្រុក បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ការវាយប្រហារទាំងនោះ បានត្រូវចំទូកគ្មានមនុស្សបើករបស់ក្រុមហ៊ួទីជាច្រើនគ្រឿង នៅក្នុងកំពង់ផែនេះ។ពុំមានការអត្ថាធិប្បាយភ្លាមៗពីភាគីចម្រុះនោះទេ ប៉ុន្តែទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើបណ្តាញសង្គម X ថា កងកម្លាំងរបស់ខ្លួនកាលពីថ្ងៃពុធ បានបំផ្លាញដ្រូនរបស់ក្រុមហ៊ួទីចំនួនពីរគ្រឿង និងទូកគ្មានមនុស្សបើកមួយគ្រឿង នៅក្នុងសមុទ្រក្រហម។នេះ គឺជាការវាយប្រហារចុងក្រោយបង្អស់ដែលបានចាប់ផ្តើមដោយក្រុមចម្រុះប្រឆាំងនឹងគោលដៅរបស់ក្រុមហ៊ួទី។ក្រុមដែលគ្រប់គ្រងភាគច្រើននៃភាគខាងជើងនៃប្រទេសយេម៉ែន បានចាប់ផ្តើមនៅក្នុងខែវិច្ឆិកាឆ្នាំមុនដើម្បីបាញ់មីស៊ីលបាលីស្ទីកប្រឆាំងនាវា និងយានដ្រូនដែលកំណត់គោលដៅទៅលើអ្វីដែលពួកគេបាននិយាយថា ជានាវាដែលមានទំនាក់ទំនងនឹងអ៊ីស្រាអែលឆ្លងកាត់សមុទ្រក្រហម ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សាស្ទ្រីប។

ហេតុអ្វីលោក Biden បដិសេធមិនចាកចេញពីការប្រជែងតំណែងប្រធានាធិបតីអាមេរិក?

2024/07/12 02:02:50 pm        123
ភ្លាមៗបន្ទាប់ពីការធ្វើមិនបានល្អក្នុងពេលជជែកដេញដោលរបស់លោក ចូ បៃដិន (Joe Biden) ទល់នឹងលោក ដូណាល់ ត្រាំ (Donald Trump) ការចាកចេញរបស់លោកពីការប្រជែងតំណែងប្រធានាធិបតីអាមេរិក ឆ្នាំ២០២៤ ហាក់ដូចជារឿងជៀសមិនរួចនោះទេចំពោះសម្ព័ន្ធមិត្តយូរអង្វែងមួយចំនួន។ ម្ចាស់ជំនួយរួមគ្នាពិភាក្សាអំពីជំហានបន្ទាប់ អ្នកសរសេរព័ត៌មានទាមទារឱ្យលោកចាកចេញ ខណៈសមាជិកបក្សប្រជាធិបតេយ្យមួយចំនួនបង្ខំឱ្យលោកបញ្ឈប់ ប៉ុន្តែលោក Biden ប្ដេជ្ញាបន្តកិច្ចប្រឹងប្រែងខ្លួន។មានមូលហេតុជាច្រើនសម្រាប់សំណួរដែលថាហេតុអ្វីលោក Biden មិនអើពើនឹងសម្ពាធ ហើយទទូចថាខ្លួននឹងផ្តួលលោក Trump រាប់ចាប់ពីជំនឿជាក់ផ្ទាល់ខ្លួន រហូតដល់គោលនយោបាយគណបក្ស នេះបើតាមកិច្ចសម្ភាសន៍ជាមួយមន្ត្រីបក្សប្រជាធិបតេយ្យ ជំនួយការ អ្នកយុទ្ធសាស្ត្រ និងម្ចាស់ជំនួយ។ប្រភពបានប្រាប់រ៉យទ័រថា ក្នុងចំណោមហេតុផលជាច្រើនសម្រាប់សំណួរនោះ ចំណុចសំខាន់គឺជាការប្ដេជ្ញាចិត្តរបស់លោក Biden ក្នុងការឈរឈ្មោះបោះឆ្នោតឡើងវិញ ទោះជាលោកមានអាយុច្រើនក៏ដោយ ហើយផ្តោតលើការជឿជាក់របស់លោក ដែលថាលោកគឺជាបេក្ខជនគណបក្សប្រជាធិបតេយ្យដ៏ល្អបំផុតក្នុងការផ្ដួលលោក Trump។ ប្រភពទាំងនោះបានបន្ថែមថា លោក Biden មានការសង្ស័យអំពីសមត្ថភាពរបស់អនុប្រធានាធិបតីរបស់ខ្លួនគឺលោកស្រី ខាម៉ាឡា ហារីស (Kamala Harris) ដែលជាជម្រើសជំនួសបេក្ខភាពប្រធានាធិបតីរូបនេះ ថាតើលោកស្រីអាចឈ្នះចិត្តអ្នកបោះឆ្នោតក្នុងពេលពាក់កណ្តាលផ្លូវរួចទៅហើយឬទេជាពិសេសនៅក្នុងរដ្ឋប្រទាញប្រទូង និងការសង្ស័យលើសមត្ថភាពរបស់បេក្ខជនផ្សេងទៀតដែលអាចក្លាយជាអ្នកដឹកនាំនាពេលអនាគតរបស់គណបក្ស៕

លោក Gallant៖ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល គួរតែត្រូវបានស៊ើបអង្កេត ចំពោះការបរាជ័យសន្តិសុខថ្ងៃទី៧ តុលា

2024/07/12 01:58:48 pm        112
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក យ៉ាវ ហ្កាឡាន់ (Yoav Gallant) កាលពីថ្ងៃព្រហស្បតិ៍ (១១ កក្កដា) បានអំពាវនាវឱ្យមានការស៊ើបអង្កេតរដ្ឋលើការបរាជ័យផ្នែកសន្តិសុខ ជុំវិញការវាយប្រហាររបស់ពួកហាម៉ាសកាលពីថ្ងៃទី០៧ ខែតុលា ដោយនិយាយថា គួរតែមានការស៊ើបអង្កេតលើលោកខ្លួនឯងផង និងលោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ផងដែរ។លោក Gallant បានធ្វើការអត្ថាធិប្បាយបែបនេះនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់មន្ត្រីយោធាថ្មី ដែលចូលរួមផងដែរដោយលោក Netanyahu ខណៈរដ្ឋាភិបាលចម្រុះរបស់ពួកគេកំពុងមានភាពតានតឹងដោយការប្រយុទ្ធរួចទៅហើយ។លោក Gallant បាននិយាយថា »ការស៊ើបអង្កេតរបស់រដ្ឋ ត្រូវតែមានតម្លាភាព ហើយចាំបាច់ត្រូវស៊ើបអង្កេតលើមនុស្សទាំងអស់ដែលធ្វើការសម្រេចចិត្ត និងអ្នកដែលអនុវត្តការសម្រេចចិត្ត រដ្ឋាភិបាល យោធា និងភ្នាក់ងារសន្តិសុខ»។លោក Netanyahu ធ្លាប់បានច្រានចោលការអំពាវនាវកន្លងមក ក្នុងការបង្កើតការស៊ើបអង្កេតរដ្ឋលើការវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលា ដែលបង្កឱ្យមានសង្រ្គាមហ្កាហ្សា ដោយនិយាយថា ការស៊ើបអង្កេត គួរតែត្រូវបានធ្វើឡើងនៅពេលដែលសង្រ្គាមបានបញ្ចប់។ មានតែរដ្ឋាភិបាលទេដែលអាចសម្រេចចិត្តបង្កើតគណៈកម្មការស៊ើបអង្កេតរបស់រដ្ឋបាន៕

សិស្សជាច្រើនមកយកកូនឈើ និងសិក្សាស្វែងយល់ពីសារសំខាន់ព្រៃឈើ ក្នុងពិព័រណ៍ «ពន្លកបៃតង»

2024/07/12 01:26:04 pm        192
សិស្សានុសិស្សជាច្រើន នៅព្រឹកថ្ងៃទី១២ ខែកក្កដានេះ បានមកយកកូនឈើ និងសិក្សាស្វែងយល់ បន្ថែមពីសារសំខាន់នៃព្រៃឈើ ក្នុងពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិ លើកទី៤ នៅក្រសួងបរិស្ថាន រាជធានីភ្នំពេញ ។សិស្សានុសិស្ស បានប្រាប់BTVថា ពេលចូលរួមក្នុងពិព័រណ៍ «ពន្លកបៃតង» បានស្គាល់ឈ្មោះដើម ប្លែកៗដែលពីមុនមកពួកគេមិនដែលបានស្គាល់ បានឃើញ និងទទួលបានចំណេះដឹង​ជាច្រើន​ពីសារសំ ខាន់នៃព្រៃឈើ និងសត្វព្រៃ ដែលមន្រ្តីជំនាញបានរៀបរាប់ប្រាប់ ។ ក្នុងនាមជាយុវជនជំនាន់ក្រោយ ពួកគេ បានប្តេជ្ញាថា នឹងចូលរួមដាំដើម និងថែរក្សាព្រៃឈើ​ឱ្យនៅគង់វង្ស ។ឯកឧត្ត ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ក្នុងរយៈ ពេលពីរថ្ងៃនៅក្នុងពិព័រណ៍ «ពន្លកបៃតង» សាធារណជនជាច្រើន បានចូលរួមទស្សនា និង​យកកូនឈើ ទៅដាំ ដែលក្នុងពេលពីរថ្ងៃ គឺថ្ងៃទី១០ និងទី១១ កូនឈើជាង៤ម៉ឺនដើម ត្រូវបាន​ចែកជូន​សាធារណជន។ឯកឧត្តម បានបញ្ជាក់ថា ដើម្បីធានាថា កូនឈើដែលបានផ្តល់ដល់សាធារណជនយកទៅដាំទាំង ​នោះ អាចរស់ គឺមន្រ្តីជំនាញរបស់ក្រសួងបរិស្ថាន ​បានប្រាប់ពីរបៀបដាំ ថែទាំ និង​ក្រសួង​មាន​យន្តការតាម ដានផងដែរ។គួរបញ្ជាក់ដែរថា ​ក្រសួងបរិស្ថាន ​បានរៀបចំពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» ​និងវេទិកាកេសរកូលជាតិលើកទី៤​ ចាប់ពីថ្ងៃទី១០ ​ដល់ថ្ងៃទី១២ ​ខែកក្កដា នេះ នៅមុខក្រសួងបរិស្ថាន និងចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែកក្កដា នេះ នៅតាមមន្ទីររាជធានីខេត្ត។ ក្នុងពិរព័រណ៍ នេះ ​សាធារណជនអាចទៅយកកូនឈើដោយឥតគិតថ្លៃក្នុងម្នាក់ច្រើន​បំផុត​ចំនួនដើម១០ ​ដែលមាន ប្រភេទដើមចម្រុះ ដូចជា ពូជឈើប្រណីត លម្អ និងហូបផ្លែ ជាដើម ៕អត្ថបទ៖ ទូច សោភ័ណ 

ចិន រិះគន់សហភាពអឺរ៉ុប ជុំវិញសេចក្តីថ្លែងការណ៍អំពីសមុទ្រចិនខាងត្បូង

2024/07/12 12:24:02 pm        122
ប្រទេសចិន បានស្តីបន្ទោសសហភាពអឺរ៉ុប ជុំវិញសេចក្តីថ្លែងការណ៍មួយអំពីសមុទ្រចិនខាងត្បូង ដោយនិយាយថា ការលើកឡើងនោះមិនអើពើនឹងអង្គហេតុជាប្រវត្តិសាស្ត្រ និងឬសគល់នៃបញ្ហា ហើយ «យល់ស្របទាំងងងឹតងងុល» នូវអ្វីដែលខ្លួនហៅថាការរំលោភលើអធិបតេយ្យភាពរបស់ហ្វីលីពីន។នៅថ្ងៃសុក្រ (១២ កក្កដា) នេះ សហភាពអឺរ៉ុបបានចេញសេចក្តីថ្លែងការណ៍មួយដើម្បីប្រារព្ធខួបសេចក្ដីសម្រេចរបស់តុលាការមជ្ឃត្តកម្មអចិន្រ្តៃយ៍ ដែលកាត់ឱ្យអធិបតេយ្យភាពក្នុងដែនទឹកសមុទ្រចិនខាងត្បូងទៅហ្វីលីពីន ប៉ុន្តែត្រូវបានបដិសេធដោយប្រទេសចិន។បេសកកម្មរបស់ចិន ទៅកាន់សហភាពអឺរ៉ុបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនមានការមិនពេញចិត្តយ៉ាងខ្លាំង និងប្រឆាំងដាច់ខាតចំពោះសេចក្តីថ្លែងការណ៍អំពីសេចក្ដីសម្រេចរបស់តុលាការមជ្ឃត្តកម្មអចិន្រ្តៃយ៍ទាក់ទងនឹងសមុទ្រចិនខាងត្បូង ព្រោះវាជាតំណាងឱ្យសហភាពអឺរ៉ុបទាំងមូលក្នុងការយល់ស្របលើសេចក្ដីសម្រេច។ប្រទេសចិន បាននិយាយថា សហភាពអឺរ៉ុបគួរតែយល់ឱ្យច្បាស់ពីការពិតជាមុនសិន និងត្រូវមានភាពយុត្តិធម៌ ហើយគោរពសិទ្ធិ និងផលប្រយោជន៍របស់ភាគីចិន ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់បណ្តាប្រទេសក្នុងតំបន់ដើម្បីសន្តិភាព និងស្ថិរភាព៕

UN ទាមទារឲ្យរុស្ស៊ីដកកងទ័ពចេញពីរោងចក្រថាមពលនុយក្លេអ៊ែរធំបំផុតរបស់អឺរ៉ុប នៅអ៊ុយក្រែន

2024/07/12 12:13:47 pm        85
មហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃព្រហស្បតិ៍ បានទាមទារឱ្យរុស្ស៊ី ដកកងទ័ពនិងបុគ្គលិក ដែលគ្មានការអនុញ្ញាតផ្សេងទៀតជាបន្ទាន់ ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia របស់អ៊ុយក្រែន ហើយប្រគល់រោងចក្រនេះ ទៅឲ្យការគ្រប់គ្រងពេញលេញរបស់អាជ្ញាធរអ៊ុយក្រែនវិញ។ មហាសន្និបាតដែលមានសមាជិកចំនួន ១៩៣រូប បានអនុម័តសេចក្តីសម្រេចមួយដោយទទួលបានសំឡេងគាំទ្រ ៩៩ សំឡេង ប្រឆាំង៩សំឡេង និងអនុបវាទចំនួន ៦០។រោងចក្រ Zaporizhzhia ជារោងចក្រធំបំផុតនៅអឺរ៉ុប ត្រូវបានរុស្ស៊ីដណ្តើមយកភ្លាមៗ បន្ទាប់ពីចាប់ផ្តើមការវាយលុកពេញលេញនៅប្រទេសអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២។ រោងចក្រត្រូវបានបិទ ប៉ុន្តែត្រូវការថាមពលពីខាងក្រៅ ដើម្បីរក្សាសម្ភារៈនុយក្លេអ៊ែររបស់រោងចក្រឱ្យនៅត្រជាក់ និងការពារមហន្តរាយ។ និយាយនៅមុនពេលបោះឆ្នោត ឯកអគ្គរដ្ឋទូតប្រចាំអង្គការសហប្រជាជាតិរបស់អ៊ុយក្រែន លោក សឺហ្គី គិស្លីស៊ីយ៉ា(Sergiy Kyslytsya) បានជំរុញឱ្យប្រទេសនានា បោះឆ្នោតគាំទ្រសេចក្តីសម្រេចនេះ ដោយនិយាយថា យើងជាប់ជំពាក់ដល់មនុស្សជំនាន់ក្រោយ។ យើងត្រូវតែធានាបានថា គ្រោះមហន្តរាយនុយក្លេអ៊ែរ មិនកើតឡើងម្តងទៀតនោះទេ។ក្នុងសង្រ្គាម ប្រទេសអ៊ុយក្រែន និងរុស្ស៊ី បានចោទប្រកាន់គ្នាទៅវិញទៅមក ពីការបាញ់ផ្លោងទៅលើរោងចក្រ និងធ្វើឲ្យដួលរំលំបណ្តាញអគ្គិសនី។ សេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ អំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នូវការវាយប្រហារដោយសហព័ន្ធរុស្ស៊ីទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលសំខាន់ៗរបស់អ៊ុយក្រែន ដែលបង្កើនហានិភ័យនៃឧបទ្ទវហេតុនុយក្លេអ៊ែរ ឬឧបទ្ទវហេតុនៅទីតាំងនុយក្លេអ៊ែរទាំងអស់ របស់អ៊ុយក្រែន។អគ្គរដ្ឋទូតរងប្រចាំអង្គការសហប្រជាជាតិរបស់រុស្ស៊ី លោក Dmitry Polyanskiy បាននិយាយទៅកាន់មហាសន្និបាត មុនការបោះឆ្នោតថា គោលបំណងនៃសេចក្តីសម្រេចគឺដើម្បីព្យាយាមផ្សព្វផ្សាយនិទានកថារបស់ប្រទេសលោកខាងលិចមិនពិត អំពីប្រភពនៃការគំរាមកំហែងដល់រោងចក្រនុយក្លេអ៊ែរនៅអ៊ុយក្រែន។

ប្រទេសហុងគ្រី នឹងមិនគាំទ្រឱ្យអង្គការ NATO ប្រែក្លាយទៅជាប្លុកប្រឆាំងចិន នោះទេ

2024/07/12 12:10:11 pm        89
រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក ភីតធើ ហ្ស៊ីចាតូ (Peter Szijjarto) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១១ កក្កដា) ថា ប្រទេសហុងគ្រី មិនចង់ឱ្យអង្គការណាតូ (NATO) ក្លាយជាប្លុក «ប្រឆាំងចិន» នោះទេ ហើយនឹងមិនគាំទ្រឱ្យធ្វើដូច្នេះឡើយ។ នៅក្នុងការអត្ថាធិប្បាយនៅខាងក្រៅកិច្ចប្រជុំកំពូល ណាតូ ក្នុងទីក្រុងវ៉ាស៊ីនតោន លោកក៏បាននិយាយថា ការទទួលយករបស់អ៊ុយក្រែន ចូលទៅក្នុងសម្ព័ន្ធយោធានេះ នឹងធ្វើឱ្យការរួបរួមនៅក្នុងក្រុមចុះខ្សោយ។ពង្រាងសេចក្តីប្រកាសនៃកិច្ចប្រជុំកំពូលនេះ បានពណ៌នាប្រទេសចិន ថាជាអ្នកជួយសម្រេចកិច្ចខិតខំប្រឹងប្រែងសង្រ្គាមរបស់រុស្ស៊ី នៅអ៊ុយក្រែន ហើយបាននិយាយថាទីក្រុងប៉េកាំង នៅតែបន្តបង្កបញ្ហាជាប្រព័ន្ធដល់អឺរ៉ុប និងដល់សន្តិសុខ។ ប្រទេសចិន បាននិយាយថាសេចក្តីថ្លែងការណ៍នេះមានភាពលម្អៀង និង «សាបព្រោះភាពមិនចុះសម្រុងគ្នា»។លោក ហ្ស៊ីចាតូ បានប្រាប់ទូរទស្សន៍រដ្ឋហុងគ្រី ក្នុងការឆ្លើយតបនឹងសំណួរអំពីកិច្ចខិតខំប្រឹងប្រែងបង្កើតសម្ព័ន្ធភាពរបស់ណាតូ នៅឥណ្ឌូប៉ាស៊ីហ្វិកថា «ណាតូ គឺជាសម្ព័ន្ធមិត្តការពារជាតិ ហើយយើងមិនអាចប្រែវាទៅជាប្លុកប្រឆាំងចិនបានទេ។ ចំណែកការចូលរួមរបស់អ៊ុយក្រែន នឹងមិនពង្រឹងណាតូឡើយ ដោយសារតែមានទស្សនៈខុសគ្នាទាំងស្រុងលើសមាជិកភាពរបស់ពួកគេ»។ ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់សម្រាប់ហុងគ្រី ខណៈរដ្ឋសមាជិកសហភាពអឺរ៉ុបផ្សេងទៀតកំពុងស្វះស្វែងកាត់បន្ថយការពឹងផ្អែកលើទីក្រុងប៉េកាំង។ នាយករដ្ឋមន្ត្រីហុងគ្រី លោក វីកទ័រ អ័របាន (Viktor Orban) បានជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) កាលពីថ្ងៃចន្ទ សប្ដាហ៍នេះ ដើម្បីពិភាក្សាអំពីលទ្ធភាពនៃកិច្ចព្រមព្រៀងសន្តិភាពអ៊ុយក្រែន បន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ទីក្រុងគីវ និងទីក្រុងមូស្គូ៕

ហ្វីលីពីន ច្រានចោលនូវរាល់ការបំផ្លាញផលប្រយោជន៍របស់ខ្លួននៅសមុទ្រចិនខាងត្បូង

2024/07/12 12:02:55 pm        119
ទីប្រឹក្សាសន្តិសុខជាតិហ្វីលីពីន លោក អេដ័រដូ អាណូ (Eduardo Ano) បាននិយាយនៅថ្ងៃសុក្រ (១២ កក្កដា) នេះថា ហ្វីលីពីន បដិសេធរាល់ការប៉ុនប៉ងដើម្បីធ្វើឱ្យខូចផលប្រយោជន៍ជាតិរបស់ខ្លួន ជាពិសេសដោយការប្រើកម្លាំងនៅក្នុងសមុទ្រចិនខាងត្បូងដែលមានជម្លោះ។ហ្វីលីពីន និងចិន បានចោទដាក់គ្នាទៅវិញទៅមកជាច្រើនខែអំពីសកម្មភាពដ៏គ្រោះថ្នាក់ដែលពាក់ព័ន្ធនឹងនាវារបស់ពួកគេនៅឯថ្មប៉ប្រះទឹក សេខិន ថូម៉ាស ស្ហូល (Second Thomas Shoal) ដែលជាដែនទឹកនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ទីក្រុងម៉ានីល ក្នុងសមុទ្រចិនខាងត្បូង។លោក អាណូ បាននិយាយក្នុងវេទិការំលឹកខួបលើកទី៨ នៃសេចក្តីសម្រេចរបស់តុលាការមជ្ឃត្តកម្មអចិន្ត្រៃយ៍ ដែលច្រានចោលការទាមទារដែនសមុទ្ររបស់ចិនថា «យើងបដិសេធរាល់ការប៉ុនប៉ងបង្កផលប៉ះពាល់ដល់ភ្នាក់ងារយុទ្ធសាស្រ្តរបស់យើង ជាពិសេសដោយការប្រើប្រាស់កម្លាំង ដែលស្វះស្វែងរកការបង្ខិតបង្ខំ និងធ្វើឱ្យខូចខាតផលប្រយោជន៍ជាតិរបស់ហ្វីលីពីន»។សហភាពអឺរ៉ុប (EU) បានចេញសេចក្តីថ្លែងការណ៍មួយ ដើម្បីប្រារព្ធខួបនៃសេចក្តីសម្រេចសមុទ្រចិនខាងត្បូងនោះ ដោយនិយាយថា ភាគីទាំងអស់ត្រូវតែ «គោរព និងផ្តល់កិត្តិយសដល់សេចក្តីសម្រេច» ដែលជា «កាតព្វកិច្ចស្របច្បាប់»។ ប្រទេសចិន បានស្តីបន្ទោសសហភាពអឺរ៉ុបចំពោះសេចក្តីថ្លែងការណ៍របស់ខ្លួន ដោយនិយាយថា ការលើកឡើងនោះមិនអើពើនឹងការពិតជាប្រវត្តិសាស្ត្រ ហើយ «យល់ស្របទាំងងងឹតងងុល» នូវអ្វីដែលខ្លួនហៅថាការរំលោភលើអធិបតេយ្យភាពរបស់ហ្វីលីពីន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

EU រិះគន់ការគំរាមកំហែង លើ ICC ខណៈសហរដ្ឋអាមេរិកកំណត់គោលដៅតុលាការ
07/14/2026 08:07 PM
កុងហ្គោអះអាងថា ការរីករាលដាលឆ្លងជំងឺអេបូឡា បានទៅដល់ខេត្ត Haut-Uele និងខេត្ត Tshopo
07/14/2026 08:07 PM
ក្រុមឧទ្ទាមហ៊ូធី វាយប្រហារមីស៊ីលលើអារ៉ាប៊ីសាអ៊ូឌីត ដើម្បីបញ្ចប់ភាពស្ងប់ស្ងាត់អស់រយៈពេលជាច្រើនឆ្នាំ
07/14/2026 08:07 PM
សភាអ៊ុយក្រែនបោះឆ្នោតបន្ថែមរយៈពេលនៃ​​​ច្បាប់អាជ្ញាសឹក និងការកេណ្ឌ​ទ័ព ៩០​ថ្ងៃទៀត
07/14/2026 08:07 PM
ពលរដ្ឋអ៊ីរ៉ង់អះអាងថា ច្រកសមុទ្រ Hormuz ត្រូវតែបិទក្រោយរលកចុងក្រោយនៃការវាយប្រហាររបស់អាមេរិក
07/14/2026 08:07 PM
វិមានក្រឹមឡាំងច្រានចោលការចោទប្រកាន់ថា រុស្ស៊ីនៅពីក្រោយការវាយប្រហារអ៊ីនធឺណិតលើ EU
07/14/2026 08:07 PM
កម្លាំងរុស្ស៊ីវាយប្រហារនាវាស៊ីវិលនៅជិតកំពង់ផែសមុទ្រខ្មៅOdesa របស់អ៊ុយក្រែន
07/14/2026 08:07 PM
រុស្ស៊ីចោទប្រកាន់អ៊ុយក្រែនពីបទអំពើភេរវកម្ម ចំពោះការវាយប្រហារលើការដឹកជញ្ជូន
07/14/2026 08:07 PM
ទឹកជំនន់នៅបង់ក្លាដែសបង្កហានិភ័យខ្ពសនៃជំងឺគ្រុនឈាម និងជំងឺអាសន្នរោគ
07/14/2026 07:07 PM
រ៉េខាងជើងជំរុញឲ្យមានការប្រុងប្រយ័ត្នខ្ពស់ខណៈព្យុះទីហ្វុងBavi បោកបក់ខិតមកជិត
07/14/2026 07:07 PM