មន្រ្តីជាន់ខ្ពស់បង្ហាញការប្តេជ្ញាចិត្តរបស់កម្ពុជាលើកកម្ពស់សន្តិសុខ និងបរិកាសល្អ​ដល់ដៃគូ​អន្តរជាតិ
រយៈពេល១ឆ្នាំ TIA រួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាប្រមាណ ៥ភាគរយ
កម្ពុជាស្វែងយល់ពីបច្ចេកវិទ្យានវានុវត្តន៍ និងផ្លាស់ប្តូរ​ទស្សនៈ​ជាមួយ​ដៃ​គូ​អន្តរជាតិ​នៅ​ទីក្រុង​សៀមិន
កម្ពុជាដាក់ចេញវិធានការបន្ទាន់ ដើម្បីទប់ការកើនឡើងនៃសម្ពាធអតិផរណា រក្សាស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ជាតិ

សេដ្ឋកិច្ច និង កសិកម្ម

កម្ពុជា រំពឹងទាក់ទាញក្រុមហ៊ុនបច្ចេកវិទ្យាធំៗ បង្កើតរោងចក្រលើផ្នែកបច្ចេកវិទ្យា

2023/07/14 07:25:53 pm        250
ភ្នំពេញ៖ ក្រុមហ៊ុនលំដាប់អន្តរជាតិធំៗ កំពុងសិក្សាលទ្ធភាព នៃការវិនិយោគបង្កើតរោងចក្រ​លើ​ផ្នែកបច្ចេកវិទ្យា ជាពិសេសការបង្កើតរោងចក្រផលិតបន្ទះឈីប (CHIP) ដែលវិស័យនេះកំពុង​ដើរតួយ៉ាង​សំខាន់ ​សម្រាប់បម្រើសេចក្តីត្រូវការលើពិភពលោក ក៏ដូចកម្ពុជា សម្រាប់កិច្ចដំណើរការអភិវឌ្ឍ និងការឈានឡើងនៃសេដ្ឋកិច្ច។ឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងថា ​កន្លងងមកនេះ ​កម្ពុជាទទួលមានរោងចក្រខ្លះៗហើយដូចជា ​ក្រុមហ៊ុន Mini-bea ជាដើម បច្ចុប្បន្នបានកំពុងដំណើរការផលិតនូវបន្ទះ (CHIP) និងបាននាំចេញទៅកាន់​បណ្តាប្រទេស​ដែលផលិតទូរស័ព្ទម៉ាក iphone មួយចំនួន។ក្រៅពីនេះ​ក៏មានក្រុមហ៊ុនជាច្រើន​បានចាប់អារម្មណ៍លើការវិនិយោគនៅកម្ពុជា។ជាក់ស្តែងថ្មីនេះ ក្រុមហ៊ុនលំដាប់អន្តរជាតិមកពីប្រទេសកូរ៉េ ​និងប្រទេសចិនជាដើម បានកំពុង​សិក្សាលទ្ធភាព នៃការវិនិយោគបង្កើតរោងចក្រលើផ្នែកបច្ចេកវិទ្យានេះ ជាពិសេសការបង្កើត​រោងចក្រផលិតបន្ទះឈីប (CHIP) នៅកម្ពុជា។ឯកឧត្តមបណ្ឌិត ហេង សុខគង់ ថ្លែងបន្ថែមថា ជុំវិញការអភិវឌ្ឍ​ កម្ពុជាបានកំពុងដើរលើផ្លូវត្រូវ ក្រោមការ​ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដោយបានដាក់នូវផែនការ​សកម្មភាពបង្ហាញផ្លូវច្បាស់លាស់​ ដើម្បីកំណត់ទស្សនៈវិស័យ ក្នុងការជំរុញអភិវឌ្ឍន៍​វិស័យ​បច្ចេកវិទ្យា ក្នុងនោះកម្ពុជា​ក៏មាន​គោល​នយោបាយ​សម្រាប់​អភិវឌ្ឍន៍​វិស័យបច្ចេកវិទ្យាកម្ពុជា ឆ្នាំ២០២០-២០៣០ ​និងមានផែនទីបង្ហាញផ្លូវសម្រាប់វិស័យវិទ្យាសាស្រ្ត​ បច្ចេកវិទ្យា​ និងនវានុវត្តន៍ និង​មានគោលនយោបាយជាច្រើនទៀត ​សម្រាប់ជាតម្រាយផ្លូវនៃការអភិវឌ្ឍន៍។បើតាមរបាយការណ៍អគ្គនាយកដ្ឋានគយ​ និងរដ្ឋាករកម្ពុជា ​នៅក្នុងឆមាសទី ១ ឆ្នាំ ២០២៣ នេះ​កម្ពុជា​បាននាំ​ចេញមានទំហំទឹកប្រាក់សរុបប្រមាណជាង ១ ៥៨៦ ​លានដុល្លារអាមេរិក កើនឡើង​ប្រមាណជាង ១០៨ ភាគរយ បើធៀបរយៈពេលដូចគ្នានិងឆ្នាំ ២០២២៕ អត្ថបទ៖ សុន រ៉ាឌី

អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលបានចំនួនជាង២ ០០០ លានដុល្លារ នៅក្នុងឆមាសទី១នេះ

2023/07/14 07:11:07 pm        331
​ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ ​ក្នុងរយៈពេល ៦ខែឆ្នាំ ២០២៣ ​សម្រេចបានជាង ៨ ៣៩៣ ប៊ីលានរៀល​ ត្រូវប្រមាណជាង​ ២ ០៧២ លានដុល្លារ ស្មើនឹង ៥៨ ភាគរយ នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក​ជា​អគ្គនាយក ​នៃអគ្គនាយកដ្ឋានពន្ធដារ លើកឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធ​ប្រចាំខែ មិថុនា និងប្រចាំឆមាសទី១ ឆ្នាំ២០២៣ ​នៅថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០២៣ នេះថា ចំពោះ​លទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធនេះ ក្នុងខែ មិថុនា ឆ្នាំ២០២៣ ចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រង ទិន្នន័យ​ចំណូលអនឡាញ បានចំនួនជាង ៩៩៥ ប៊ីលានរៀល ​ត្រូវប្រមាណជាង ២៤៥ លានដុល្លារ ស្មើនឹង ៦,៨៨% ក្នុងនោះបើសរុបរយៈពេល ៦ខែ អគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាង ៨ ៣៩៣ ប៊ីលានរៀល ត្រូវប្រមាណជាង​ ២ ០៧២ លានដុល្លារ ស្មើនឹង ៥៨,០២% នៃផែនការច្បាប់ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ចំពោះការបន្តពង្រឹងគ្រប់គ្រងប្រមូលចំណូលពន្ធ ពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ក្នុងខែមិថុនា ឆ្នាំ២០២៣ នេះ អគ្គនាយកដ្ឋានពន្ធដារ ​ប្រមូលបានចំនួន ២៧,៥៥ ប៊ីលានរៀល ​ត្រូវប្រមាណជិត ៧លានដុល្លារ ហើយបើគិតរយៈពេល ​៦ខែ ឆ្នាំ២០២៣ ទទួលបាន​ជាង ១៥៩ប៊ីលានរៀល ត្រូវប្រមាណជាង​ ៣៩លានដុល្លារ។ឯកឧត្តម គង់ វិបុល បានបញ្ជាក់ឲ្យដឹងថា តាមរយៈស្ថានភាពនៃចំណូលពន្ធសម្រាប់រយៈពេល ៦ ខែ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារ រំពឹងថា ការអនុវត្តការងារ​គ្រប់គ្រង​ប្រមូលចំណូលពន្ធ​សម្រាប់​ឆ្នាំ ២០២៣ នឹងអាចសម្រេចបានគ្រប់តាមផែនការច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់​ការគ្រប់គ្រងឆ្នាំ ២០២៣ ក្នុងចំនួនប្រមាណជាង ១៤ ៤៦៥ ប៊ីលានរៀល ត្រូវជាង ៣ ៥៧១ លានដុល្លារអាមេរិក៕អត្ថបទ៖ សុន រ៉ាឌី

កម្មកររោងចក្រគាំទ្រគណបក្សនយោបាយនាំសន្តិភាព ការអភិវឌ្ឍ និងបង្កើតការងារធ្វើដល់ប្រជាពលរដ្ឋ

2023/07/13 05:48:22 pm        382
ភ្នំពេញ៖ កម្មករ កម្មការិនី រោងចក្រ សហគ្រាសបានបង្ហាញការគាំទ្រ និងចង់ឲ្យគណបក្ស​ប្រជាជនកម្ពុជា​ឈ្នះឆ្នោតបន្តទៀត ដើម្បីដឹកនាំប្រទេសឲ្យកាន់តែរីកចម្រើន ​ជាពិសេសជឿជាក់ថា គណបក្សមួយនេះ ​មិនសន្យាទទេៗនោះទេ ​តែសកម្មភាពជាក់ស្តែងដើម្បីសុខុមាលភាពកម្មករ។នៅក្នុងកិច្ចសម្ភាសន៍ ​នៅព្រឹកថ្ងៃទី១៣ ខែកក្កដានេះ​ ក្រុមកម្មកររោងចក្រកាត់ដេរ​សំលៀកបំពាក់ សេឌូណូ អ៊ិនវេសមេន ខេមបូឌា ហ្វេសិន ស្ថិតនៅខណ្ឌដង្កោ ​រាជធានីភ្នំពេញ ​បានលើកឡើងថា ពួកគាត់​មើលឃើញ ការយកចិត្តទុកដាក់របស់​ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជនកម្ពុជា ដូចជាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ​មន្ទីរពេទ្យ សាលារៀន ​ស្ពានអាកាស និងផ្លូវល្បឿនលឿន​ ជាពិសេស​កម្មវិធីគាំពារសង្គម ​សម្រាប់កម្មករកម្មការនី ជាដើម។កម្មករ កម្មការិនី បានលើកឡើងថា ពួកគាត់ ពិតជាមានការពេញចិត្ត ​និងកក់ក្តៅណាស់ ទាំងការ​បំពេញការងារ និងការរស់នៅ នៅក្នុងប្រទេសមានសុខសន្តិភាពពេញលេញ ​និងសម្បូរសប្បាយ ទោះបី​ជាកម្ពុជាជួបវិបត្តិសាកលធ្ងន់ធ្ងរដោយសារកូវីដ១៩ ​យ៉ាងណាក្តី ក៏ប្រមុខរាជរដ្ឋាភិបាល តែងតែ​គិតគូរសុខទុក្ខ តាមរយៈកម្មវិធីចាក់វ៉ាក់សាំង​ កម្មវិធីជំនួញសង្គម និងកម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូនគ្រួសារងាយរងគ្រោះ។លោក សំ សឿន ប្រធានក្រុមប្រឹក្សាជាតិសហជីព ដែលតំណាងឲ្យកម្មករនិយោជិតទូទាំងកម្ពុជា បានទទួលស្គាល់ថា​ ការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា​ និងដោយគណបក្សប្រជាជនកម្ពុជា កម្មករ​និយោជិតទាំងអស់ ពិតជាទទួលបាននូវការយកចិត្តទុកដាក់ ​និងអត្ថប្រយោជន៍ផ្សេងៗ​ទៀត ជាពិសេសការទទួលបាននូវរបបសន្តិសុខសង្គមនានា ​ដែលដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបច្ចុប្បន្ន៕ អត្ថបទ ឈិត បូរ៉ាវី 

រាជរដ្ឋាភិបាលឧបត្ថម្ភធុនលើវិស័យអគ្គិសនីចំនួន ១៥០លានដុល្លារ ដើម្បីគាំទ្រស្ថិរភាពសេដ្ឋកិច្ច-សង្គម

2023/07/13 05:39:59 pm        406
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំ ២០២៣ នេះ បានឧបត្ថម្ភធុនជំនួសលើវិស័យអគ្គិសនី ចំនួន ១៥០ លានដុល្លារអាមេរិក ស្របពេលថ្លៃ ដើមផលិតបានហក់ឡើងខ្ពស់ ដើម្បីគាំទ្រដល់ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ សម្រាប់ស្ថិរភាពសេដ្ឋកិច្ច-សង្គម​ និងជីវភាពរស់នៅរបស់ប្រជាជន។ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ​និងជាប្រតិភូរាជរដ្ឋាភិបាល ទទួល​បន្ទុក​ជាអគ្គនាយកអគ្គិសនីកម្ពុជា ​លើកឡើងថា ​គោលនយោបាយរបស់សម្តេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តី ​គឺមិនឲ្យថ្លៃភ្លើងឡើងចំពោះប្រជាជន អ្នកធ្វើ សេវាកម្ម រោងចក្រ សហគ្រាស រួមទាំងវិស័យកសិកម្មផងដែរ។ ដូច្នេះថ្លៃអគ្គិសនីរបស់កម្ពុជា នៅតែមានតម្លៃទាប ។ គិតក្នុងបំណាច់ឆ្នាំ ២០២៣ នេះ អគ្គិសនីកម្ពុជា នឹងខាតថវិការ ក្នុងរង្វង់ប្រមាណ ១៥០ លាន​ដុល្លាអាមេរិក នេះជា​បន្ទុកឧបត្ថម្ភធុនជំនួសរបស់រាជរដ្ឋាភិបាល។ឯកឧត្តម បន្តថា ពាក់ព័ន្ធការខាងបង់ក្នុងវិស័យអគ្គិសនីនេះ គឺដោយសាររាជរដ្ឋាភិបាល​មាន​គោលការណ៍មិនឡើងថ្លៃអគ្គិសនី ​ដើម្បីធ្វើយ៉ាងណា ​គាំទ្រដល់ការស្តារសេដ្ឋកិច្ចឡើងវិញ ដើម្បី​ស្ថិរភាពសេដ្ឋកិច្ច-សង្គម និងជីវភាពរស់នៅរបស់ប្រជាជន​ និងស្របពេលថ្លៃ នៃការផលិត​បាន​ហក់ឡើងខ្ពស់។ ជាក់ស្តែងគោលនយោបាយជួយចេញខាតជូនប្រជាពលរដ្ឋ និងអ្នកវិនិយោគនេះ គឺបានដោះស្រាយជូន ​ប្រជាពលរដ្ឋមួយជំហ៊ានធំ ​ក្នុងនោះសម្រាប់ពេលខាងមុខ រាជរដ្ឋាភិបាល​នៅបន្តការខិតខំប្រឹងប្រែង ​ធ្វើយ៉ាងណាមិនឲ្យអគ្គិសនីឡើងថ្លៃ។ទាក់ទិនវិស័យអគ្គិសនីនេះ, ឯកឧត្តម កែវ រតនៈ បញ្ជាក់ឲ្យដឹងថា ​គិតមកដល់ពេលនេះ ថ្លៃ​អគ្គិសនីនៅលើពិភពលោក​ ក៏ដូចនៅក្នុងតំបន់ អាស៊ានមួយចំនួន បានកំពុងបន្តឡើងថ្លៃ ជាក់ស្តែង​នៅប្រទេសវៀតណាមជាដើម ​បានកំពុងខ្វះថាមពលសម្រាប់ការផ្គត់ផ្គង់ និងកំពុងដំ ឡើងថ្លៃ​អគ្គិសនីផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

កាណាដាស៊ើបអង្កេតក្រុមហ៊ុន Nike និង Dynasty Gold ជុំវិញការចោទប្រកាន់ការប្រើប្រាស់ពលកម្មដោយបង្ខំ នៅក្នុងប្រទេសចិន

2023/07/12 05:39:34 pm        133
កាណាដា៖ ក្រុមឃ្លាំមើលក្រមសីលធម៌សាជីវកម្មរបស់ប្រទេសកាណាដា កាលពីថ្ងៃអង្គារ បានចាប់ផ្តើមការស៊ើបអង្កេតដាច់ដោយឡែកលើក្រុមហ៊ុន Nike Canada (NKE.N) និង Dynasty Gold (DYG.V) ដើម្បីស៊ើបអង្កេតការចោទប្រកាន់ថា ពួកគេបានប្រើប្រាស់ ឬទទួលបានអត្ថប្រយោជន៍ពីពលកម្មដោយបង្ខំរបស់ជនជាតិអួយហ្គ័រ (Uyghur) នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេ និងប្រតិបត្តិការនៅក្នុងប្រទេសចិន។ការស៊ើបអង្កេតនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីការវាយតម្លៃដំបូងនៃពាក្យបណ្តឹងអំពីប្រតិបត្តិការនៅក្រៅប្រទេសរបស់ក្រុមហ៊ុនកាណាដាចំនួន១៣ ដែលដាក់ដោយសម្ព័ន្ធនៃអង្គការសង្គមស៊ីវិលចំនួន២៨ ក្នុងខែមិថុនា ឆ្នាំ២០២២។របាយការណ៍មួយរបស់ប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានឲ្យដឹងកាលពីឆ្នាំមុនថា ការប្រព្រឹត្តរបស់ចិនលើជនជាតិអួយហ្គ័រ ជាជនជាតិភាគតិចមូស្លីម ដែលមានចំនួនប្រហែល ១០លានាក់នៅខេត្តស៊ីនជាំង(Xinjiang)ចុងខាងលិចរបស់ប្រទេសនេះ អាចជាអំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ទីក្រុងប៉េកាំងបានបដិសេធម្តងហើយម្តងទៀតនូវការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំប្រឆាំងនឹងពួក   អួយហ្គ័រ។នេះគឺជាការស៊ើបអង្កេតលើកដំបូង ដែលបានចាប់ផ្តើមដោយទីភ្នាក់ងារកាណាដា ចាប់តាំងពីសម្ព័ន្ធនេះ បានចាប់ផ្តើមយន្តការបណ្តឹងរបស់ខ្លួនក្នុងឆ្នាំ២០២១។ គ្មានទីភ្នាក់ងារកាណាដាផ្សេងទៀត កាលពីអតីតកាល បានចាប់ផ្តើមការស៊ើបអង្កេតប្រភេទនេះទេ។ពាក្យបណ្តឹងប្រឆាំងនឹងក្រុមហ៊ុនចំនួន១១ផ្សេងទៀតនៅតែត្រូវបានគេវាយតម្លៃជាមួយនឹងរបាយការណ៍ដែលរំពឹងទុកក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ នេះបើយោងតាមសេចក្តីថ្លែងការណ៍ពីអ្នកទទួលបន្ទុកការស៊ើបអង្កេត(Ombudsperson) របស់ប្រទេសកាណាដាសម្រាប់សហគ្រាស ដែលមានទំនួលខុសត្រូវ៕

ឆមាសទី១ CDC អនុម័តគម្រោងវិនិយោគចំនួន១១៣ មានទុនវិនិយោគ ១,១ ពាន់លានដុល្លារ

2023/07/11 10:54:26 pm        139
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគថ្មី និងគម្រោង​ពង្រីកផលិតកម្ម ចំនួន ១១៣គម្រោង ក្នុងឆមាសទី១ ឆ្នាំ២០២៣នេះ ដែលមានទុនវិនិយោគប្រមាណ ១ ១០៥ លានដុល្លារ។របាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បង្ហាញថា ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៣ គម្រោង​វិនិយោគ​មាន​ការថយចុះចំនួន ១៥គម្រោង ​ខណៈទុនវិនិយោគមានការថយចុះចំនួនប្រមាណ ​៨០០ លានដុល្លារអាមេរិក​ ធ្លាក់ចុះពី ១ ៩០០​លានដុល្លារ ​ក្នុងឆមាសទី១ឆ្នាំ២០២២។ គម្រោងវិនិយោគ​ទាំង១១៣នេះ ​បង្កើតការងារបានចំនួនប្រមាណ ​១២២ពាន់កន្លែង។ក្នុងចំណោមគម្រោងវិនិយោគ១១៣ ​មានគម្រោងចំនួន ១០២​ ស្ថិតនៅក្នុងវិស័យឧស្សាហកម្ម គម្រោង​ចំនួន៧ ស្ថិតក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម គម្រោងចំនួន៣ ស្ថិតនៅ​ក្នុង​វិស័យ​ទេសចរណ៍ និងគម្រោងចំនួន១ ​ស្ថិតក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ។ការវិនិយោកមកពីប្រទេសចិន ឈរនៅលំដាប់លេខរៀងទី១ ​និងបានចូលរួមចំណែកប្រមាណ ២ភាគ៣ ​នៃគម្រោង សរុប ​ខណៈការវិនិយោគក្នុងស្រុក ​ឈរលំដាប់ទី២។ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ​បានចាត់ទុកការចុះបញ្ជីវិនិយោគគម្រោងថ្មីៗ ថា​ជាការវិនិយោគដែលមានសក្តានុពលក្រោមច្បាប់វិនិយោគថ្មី ​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កិច្ចព្រមព្រៀង​តំបន់ RCEP និងការអនុគ្រោះពាណិជ្ជកម្មនាំចេញរបស់កម្ពុជា។ឧកញ៉ា លឹម ហេង ​លើកឡើងថា​ ច្បាប់វិនិយោគថ្មី ជាមួយនឹងការអនុគ្រោះពាណិជ្ជកម្មសេរី កម្ពុជា-ចិន FTA និង FTA កម្ពុជា-កូរ៉េ RCEP គឺជា​កត្តា​ដែល​ទាក់ទាញ​ការវិនិយោគពីប្រទេសចិនមកកម្ពុជា ជា​ផ្នែកនៃផលិតកម្មសម្រាប់ការនាំចេញ​ទៅកាន់សហរដ្ឋអាមេរិក ​និងទីផ្សារដទៃទៀត៕ អត្ថបទ៖ វណ្ណៈ

ប្រតិបត្តិការហិរញ្ញវត្ថុតាមគ្រឹះស្ថានហិរញ្ញវត្ថុ​ដំណើរការធម្មតា ខណៈការឆ្នោតជាតិប្រព្រឹត្តិទៅ នៅខែកក្កដានេះ

2023/07/11 10:36:00 pm        152
ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ថ្លែងឲ្យដឹងថា នៅក្នុងនិន្នាការយុទ្ធនាឃោសនារកសំឡេងឆ្នោតរបស់បក្ស នយោបាយ ក្នុងនីតិកាលទី៧ នេះ មិនមានការប៉ះពាល់ដល់ប្រតិបត្តិការអាជីវកម្មហិរញ្ញវត្ថុ ក្នុងការផ្តល់ឥណទាន ឬការបង់ត្រឡប់មកវិញ ​និងការទទួលប្រាក់បញ្ញើរនោះឡើយ ។លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លើកឡើងថា អាណត្តិ មុនៗ​កន្លងមកនេះ ទោះការចេញឃោសនា ការបោះឆ្នោត និងក្រោយការបោះឆ្នោតក្តី និន្នាការ​ទាំងនោះ មិនធ្វើឲ្យប៉ះពាល់ ដល់របរ អាជីវកម្មក្នុងឡើយ ជាពិសេសកិច្ចដំណើរ​នៃប្រតិបត្តិការ​អាជីវកម្មហិរញ្ញវត្ថុ របស់គ្រឹះស្ថានហិរញ្ញវត្ថុ ​ក៏ដូចគ្រឹះស្ថានធនាគារ នៅព្រះរាជាណាចក្រកម្ពុជា។លោក បន្តថា សកម្មភាពនៃប្រតិបត្តិការហិរញ្ញវត្ថុ ​បានដំណើរអាជីវកម្មជាធម្មតា ​ក្នុងការផ្តល់​សេវា​ឥណទាន ​ការត្រឡប់សងរបស់អតិថិជន​ ក៏ដូចជាការទទួល ​ប្រាក់បញ្ញើរ និងសេវាកម្មផ្សេងៗជាដើម ។ បើប្រៀបធៀបទៅនិងរយៈពេលមុន​ៗ ក្នុងអាណត្តិនេះ លក្ខណៈល្អប្រសើរយ៉ាងខ្លាំង ប្រកប​ដោយ​បរិយាប័ន្នរូបិយវត្ថុ, ដែលប្រការទាំងនេះបានបង្ហាញឲ្យឃើញនូវមោទនភាព ​សុខសុវត្ថិភាព ស្ថិរភាព​នយោបាយរបស់កម្ពុជាទាំងស្រុង។សូមបញ្ជាក់ថា ជុំវិញបរិយាសហិរញ្ញវត្ថុ នៅក្នុងយុទ្ធនាការស្វែងរកសំឡេងឆ្នោតរបស់បក្ស​នយោបាយ​នេះដែរ ថ្មីៗនេះ ​លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានលើកឡើងផងដែរថា​ គិតមកដល់ពេលនេះ បរិយាប័ន្នរូបិយវត្ថុ ​ការវិនិយោគ និងការធ្វើ ពាណិជ្ជកម្មផ្សេងៗ ​មានលំហូរសាច់ប្រាក់ចេញ-ចូលជាធម្មតា ​និងបានផ្តល់នូវបរិយាកាសវិនិយោគ ការរក​ស៊ីទទួលទានផ្សេងៗ ក៏បានដំណើរការទៅដោយរលូន ពោលគឺមិនមានប៉ះពាល់​ដល់​លំហូររូបិយវត្ថុ ឬចរន្តនៃសេដ្ឋកិច្ចនោះឡើយ​ ទោះបីកម្ពុជាកំពុងបើកយុទ្ធនាការ ឃោសនា​រកសំឡេងឆ្នោត ក្នុងអណត្តិថ្មីនេះក៏ដោយ៕អត្ថបទ៖ សុន រ៉ាឌី

ក្រុមហ៊ុន Foxconn របស់កោះតៃវ៉ាន់បោះបង់គម្រោងបន្ទះឈីប Vedanta តម្លៃ ១៩,៥ពាន់លានដុល្លារក្នុងការវាយលុកទីផ្សារឥណ្ឌា

2023/07/11 09:52:33 pm        151
តៃវ៉ាន់៖ ក្រុមហ៊ុន Foxconn របស់កោះតៃវ៉ាន់បានដកខ្លួនចេញពីការបណ្តាក់ទុនឧបករណ៍បន្ទះអេឡិចត្រូនិចរួមគ្នាតម្លៃ១៩,៥ពាន់លានដុល្លារជាមួយក្រុមហ៊ុនពហុឧស្សាហកម្មលោហធាតុ-ប្រេង Vedanta របស់ឥណ្ឌា ដោយក្រុមហ៊ុននេះបាននិយាយកាលពីថ្ងៃចន្ទ (១០ កក្កដា) នៅក្នុងជំហានថយក្រោយនៃផែនការផលិតបន្ទះឈីបលោករបស់នាយករដ្ឋមន្ត្រី Narendra Modi សម្រាប់ប្រទេសឥណ្ឌា។ក្រុមហ៊ុនទាំងពីរនេះបានចាប់ដៃគូកាលពីឆ្នាំមុនក្នុងការបង្កើតរោងចក្រផលិតបន្ទះអេឡិចត្រូនិក និងការដាក់តាំងបង្ហាញនៅរដ្ឋ Gujarat ប្រទេសឥណ្ឌា។ កង្វល់អំពីការពន្យារពេលអនុម័តលើការលើកទឹកចិត្តដោយរដ្ឋាភិបាលរបស់ប្រទេសឥណ្ឌា បានរួមចំណែកដល់ការសម្រេចរបស់ក្រុមហ៊ុន Foxconn ក្នុងការដកខ្លួនចេញពីការបណ្តាក់ទុននេះ ដោយប្រភពដែលដឹងពីបញ្ហានេះបានប្រាប់សារព័ត៌មាន រ៉យទ័រ កាលពីថ្ងៃចន្ទ។ក្រុមហ៊ុននេះបាននិយាយថា ខ្លួនបានធ្វើការជាមួយក្រុមហ៊ុន Vedanta អស់រយៈពេលជាងមួយឆ្នាំដើម្បីនាំយក "គំនិតផលិតបន្ទះអេឡិចត្រូនិកដ៏អស្ចារ្យមួយនេះឲ្យក្លាយជាការពិត" ប៉ុន្តែពួកគេបានសម្រេចព្រមគ្នាដើម្បីបញ្ចប់ការបណ្តាក់ទុនរួមគ្នា ហើយនឹងដកឈ្មោះចេញពីអង្គភាពអាជីវកម្ម ដែលឥឡូវនេះត្រូវបានគ្រប់គ្រងទាំងស្រុងដោយក្រុមហ៊ុន Vedanta ។ក្រុមហ៊ុន Vedanta បាននិយាយថា ខ្លួនមានការប្តេជ្ញាចិត្តយ៉ាងពេញទំហឹងចំពោះគម្រោងផលិតបន្ទះអេឡិចត្រូនិករបស់ខ្លួន ហើយបាន "ប្រមូលដៃគូផ្សេងទៀត ដើម្បីបង្កើតរោងចក្រដំបូងបង្អស់របស់ប្រទេសឥណ្ឌា"។ ក្រុមហ៊ុននេះបានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "ក្រុមហ៊ុន Vedanta បានបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនឡើងវិញ" ដើម្បីបំពេញចក្ខុវិស័យរបស់លោកនាយករដ្ឋបន្រ្តី Modi ។ ភាគហ៊ុនរបស់ក្រុមហ៊ុន Vedanta របស់ឥណ្ឌាបានធ្លាក់ចុះជាង ២% នៅថ្ងៃអង្គារ (១១ កក្កដា)នេះ ជុំវិញបញ្ហាមួយនេះ៕

កម្ពុជា-ចិនបង្កើតប្រតិបត្តិការទូទាត់ប្រាក់ឆ្លងដែន សម្រាប់សម្រួលដល់ការធ្វើធុរកិច្ច

2023/07/11 09:30:02 pm        126
ភ្នំពេញ៖ កម្ពុជា-ចិន បង្កើតកិច្ចសហប្រតិបត្តិការ លើកកម្ពស់ដល់ប្រតិបត្តិការទូទាត់ប្រាក់ឆ្លងប្រទេស រវាង KHQR នៃប្រព័ន្ធបាគង ជាមួយបណ្តាញ QR Code របស់ក្រុមហ៊ុន UnionPay ដែលជាផ្នែកមួយយ៉ាងសំខាន់ សម្រាប់សម្រួលដល់ការទូរទាត់ ជាពិសេសទេសចរណ៍ ប្រទេសទាំងពីរ ក៏ដូចជាការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលផងដែរ។លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុង​ពិធី​ចុះហត្ថ​លេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន UnionPay International ស្ដីពី “កិច្ចសហប្រតិបត្តិការទូទាត់សងប្រាក់ឆ្លងដែន ​តាមឃូអរកូត" នៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៣ នេះថា ការបង្កើតកិច្ចសហប្រតិបត្តិការទូទាត់ឆ្លងរវាងកម្ពុជា ចិន នៅពេលនេះ ជាការជំរុញនវានុវត្តន៍​ និងបច្ចេកវិទ្យាហិរញ្ញវត្ថុ លើការប្រើប្រាស់សេវាធនាគារ និងហិរញ្ញវត្ថុ ប្រកប​ដោយជំនឿទុកចិត្ត សុវត្ថិភាព ប្រសិទ្ធ ភាព ស្ថិរភាព និងបរិយាបន្ន សំដៅគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល។អនុស្សារណៈនេះ គឺដើម្បីលើកកម្ពស់ដល់ប្រតិបត្តិការទូទាត់ឆ្លងប្រទេសរវាង KHQR នៃប្រព័ន្ធបាគង ជាមួយ នឹងបណ្តាញ QR Code របស់ក្រុមហ៊ុន UnionPay International។ គំនិតផ្តួចផ្តើមនេះ អនុញ្ញាតឱ្យអ្នកប្រើប្រាស់ប័ណ្ណទូទាត់ UPI ដែលមកទស្សនាប្រទេសកម្ពុជា អាចប្រើប្រាស់សេវាទូទាត់របស់ UnionPay ដើម្បីស្កេន KHQR Code ដែលមានភ្ជាប់ជាមួយគណនី ធនាគារជាប្រាក់រៀល (KHR) ក្នុងស្រុក សម្រាប់ធ្វើការទូទាត់នានា និងការក៏ជាលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល។ ទន្ទឹមនឹងនោះ ប្រជាជនកម្ពុជាដែលប្រើប្រាស់ប្រព័ន្ធបាគង ក៏អាចធ្វើការស្កេន QR Code របស់ពាណិជ្ជករ UnionPay ​នៅក្នុងប្រទេសចិន និងទូទាំង ពិភពលោកផងដែរ។ ការណ៍នេះនឹងរួមចំណែកយ៉ាងច្រើន ​ក្នុងការជំរុញវិស័យទេសចរណ៍ និងសកម្មភាពពាណិជ្ជកម្ម​កាន់តែមានភាព ងាយស្រួល និងតម្លៃសមរម្យ។លោកជំទាវបណ្ឌិត ជា សិរី បញ្ជាក់ឲ្យដឹងថា បន្ទាប់ពីបង្កើតនូវក្របខណ្ឌសហប្រតិបត្តិការនេះ ក្រុម​ការងាររបស់ធនាគារជាតិនៃកម្ពុជា និងខាងក្រុមហ៊ុន UnionPay International នឹងធ្វើការជាមួយគ្នា​បន្តទៀត ដើម្បីឲ្យកិច្ចសហប្រតិបត្តិការនេះ ចេញជាលទ្ធផលផ្លែផ្កាមុន ​ដាច់ឆ្នាំ២០២៣ នេះ នឹង​ឈានទៅដាក់ឲ្យដំណើរជាផ្លូវការ នៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ​៕ អត្ថបទ៖ សុន រ៉ាឌី

អាហ្សង់ទីនសម្ពោធន៍ដាក់ឲ្យប្រើប្រាស់បំពង់បង្ហូរឧស្ម័នសំខាន់ដើម្បីផ្លាស់ប្តូរឱនភាពថាមពល

2023/07/10 09:28:39 pm        118
 អាហ្សង់ទីន៖ កាលពីថ្ងៃអាទិត្យម្សិលមិញ អាហ្សង់ទីន បានសម្ពោធន៍ដាក់ឲ្យប្រើប្រាស់ដំណាក់កាលដំបូងនៃបំពង់បង្ហូរឧស្ម័នដែលនឹងបង្ហូរឧស្ម័នធម្មជាតិចេញពីបឹងប្រេង Vaca Muertaស្ថិតនៅតំបន់ភាគខាងលិចអាហ្សង់ទីន ទៅកាន់ខេត្ត Santa Feដោយឆ្លងខេត្ត Buenos Airesនោះ គឺជាការងារដ៏ចាំបាច់មួយដើម្បីផ្លាស់ប្តូរឱនភាពថាមពលសំខាន់របស់ប្រទេសមួយនេះ ។   បឹង Vaca Muertaដែលជាប្រឹងប្រេងដ៏ធំមួយមានទំហំស្មើប្រទេសបែលហ្ស៊ិកទាំងមូល និងស្ថិតនៅតំបន់ Patagoniaត្រូវបានគេចាត់ទុកថាជាប្រភពថមពលដ៏សំខាន់មួយក្នុងការបង្កើនការផ្គត់ផ្គង់ឧស្ម័ននៅប្រទេសអាមេរិកខាងត្បូងមួយនេះ ក៏ដូចជាកាត់បន្ថយការនាំចូលថ្លៃ ។  ការបញ្ចប់ដំណាក់កាលដំបូងនៃបំពង់បង្ហូរឧស្ម័ន ដែលបានចាប់ផ្តើមឡើងនៅខេត្ត Neuquen និងបង្ហូរដល់ខេត្ត Buenos Aires នឹងបន្ថែមឧស្ម័ន១១លានម៉ែត្រត្រីគុណក្នុង១ថ្ងៃ ដល់ប្រទេសអាហ្សង់ទីន ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជាជ្រើសរើសផ្លូវសន្តិភាព និងច្បាប់អន្តរជាតិ ដើម្បីការពារផលប្រយោជន៍ជាតិ
09/14/2026 08:09 PM
រដ្ឋមន្ត្រីក្រសួងអធិការកិច្ចអញ្ជើញប្រកាសចូលកាន់តំណែងប្រធានមន្ទីរអធិការកិច្ចខេត្តក្រចេះ និងណែនាំឱ្យពង្រឹងប្រសិទ្ធភាពការងារអធិការកិច្ចនៅថ្នាក់ក្រោមជាតិ
09/14/2026 07:09 PM
លោក Merz ​ទទួល​បានភាព​​ធូរស្រាល​​ ក្នុងការបោះឆ្នោតមូលដ្ឋាន នៅអាល្លឺម៉ង់ ប៉ុន្តែបញ្ហាប្រឈមនៅរង់ចាំខាង​មុខ​
09/14/2026 06:09 PM
មនុស្ស ២១នាក់ ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ពាក់ព័ន្ធរថ​យន្ត​ច្រើនគ្រឿង នៅអាហ្វ្រិកខាងត្បូង
09/14/2026 06:09 PM
ការលេចធ្លាយឧស្ម័នអាម៉ូញាក់នៅតំបន់ឧស្សាហកម្ម Aqabaរបស់ហ្ស៊កដានី បណ្តាលឲ្យមនុស្ស ១១នាក់ រងរបួស
09/14/2026 06:09 PM
មនុស្សម្នាក់ស្លាប់ និង ២៥នាក់ បាត់ខ្លួន ក្រោយទូកដឹកជនអន្តោប្រវេសលិចនៅជិតតំបន់ឆ្នេរប្រទេសក្រិក
09/14/2026 06:09 PM
IRGC៖ អ៊ីរ៉ង់បានបាញ់ទម្លាក់យានដ្រូន MQ-1របស់អាមេរិកលើច្រកសមុទ្រហ័រមូស
09/14/2026 06:09 PM
ប្រធានាធិបតី៖ ហ្វាំងឡង់មិនមានបំណងដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅក្នុងប្រទេសនេះ អំឡុងពេលសន្តិភាពទេ
09/14/2026 06:09 PM
ទូរទស្សន៍រដ្ឋ៖ ប្រមុខ​នុយក្លេអ៊ែររបស់អ៊ីរ៉ង់ ត្រូវបានអាមេរិករារាំងមិនឱ្យចូលរួមកិច្ចប្រជុំ IAEA នៅទី​ក្រុងវីយ៉ែន
09/14/2026 06:09 PM
របាយការណ៍៖ តំបន់ហិមាល័យ​ឆ្ពោះ​​ទៅ​ដំណាក់​កាល​សំខាន់​​​ ហើយជីវិត​មនុស្សរាប់លាននាក់ស្ថិតក្នុងហានិភ័យ
09/14/2026 06:09 PM