រោងចក្រ វិរៈ ប៊ុនថាំ ជីកសិកម្ម មានសមត្ថភាពផលិតបានប្រមាណ ២០០តោន ក្នុង​មួយ​ថ្ងៃ​សម្ពោធ​ដាក់​ឱ្យដំណើរការជាផ្លូវការ
រយៈពេល៣ខែដំបូង ការដោះដូរពាណិជ្ជកម្មកម្ពុជា-វៀតណាម សម្រេចបាន ៣,៤៤ ពាន់​លាន​ដុល្លារកើនឡើង ៤,៣%
ក្នុងត្រីមាសទី១ កម្ពុជានាំចេញសំបកកង់ឡាន និងគ្រឿងបន្លាស់ផ្សេងៗមានទឹកប្រាក់ជាង ៥៨០ លានដុល្លារ
ថ្លៃលក់រាយប្រេងឥន្ធនៈតាមស្ថានីយចាប់ថ្ងៃទី២៤ មេសានេះ សាំងឡើងបន្ដិច ខណៈ​ម៉ាស៊ូត​បន្ត​ធ្លាក់​ចុះ

សេដ្ឋកិច្ច និង កសិកម្ម

ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងវៀតណាម មានចំនួន ៩.៥៣ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២១

2022/03/03 01:20:03 pm        714
ភ្នំពេញ៖ ជញ្ជីងពាណិជ្ជកម្មនៃប្រទេសកម្ពុជា​ និងវៀតណាម មានប្រមាណ ៩.៥៣ ពាន់លានដុល្លារ ទោះបីមានវិបត្តិកូវីដ១៩ក៏ដោយ តែនៅរក្សាកំណើនគួរកត់សម្គាល់ ។ ក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងឯកឧត្តម ង្វៀង ហ៊ុយ តាំង (Nguyen Huy Tang ) ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ មានប្រសាសន៍ថា ជញ្ជីងពាណិជ្ជកម្មនៃប្រទេសទាំងពីរ ទោះបីមានវិបត្តិកូវីដ១៩ ក៏ដោយ តែនៅរក្សាកំណើនគួរកត់សម្គាល់ ។ជាក់ស្តែង នៅឆ្នាំ២០២០ ទំហំពាណិជ្ជកម្ម នៃប្រទេសទាំងពីរ មានប្រមាណ ៥.៣ពាន់លានដុល្លារ​អាមេរិក និងឆ្នាំ២០២១ មានចំនួន ៩.៥៣ពាន់លានដុល្លារ យើងសង្ឃឹមថា ​នៅឆ្នាំ២០២២នេះ នឹង​មានការកើនឡើង​ថែមទៀត ។ឯកអគ្គរដ្ឋទូត មានប្រសាសន៍ថា វៀតណាម បានផ្តោតការយកចិត្តទុកដាក់ ទៅលើការពង្រឹង​ពង្រីក​ទំនាក់ទំនង​ និងកិច្ចសហប្រតិតបត្តិការលេវិស័យ ​ឧស្សាហកម្ម វិទ្យាសាស្ត្រ ​និងបច្ចេកវិទ្យា រវាងកម្ពុជា-វៀតណាម ។ជាការឆ្លើយតប ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានវាយតម្លៃខ្ពស់ នៃ​ទំនាក់ទំនង​ដ៏ល្អរវាង​ប្រទេសទាំងពីរ និងគាំទ្រចំពោះសំណើរលើកឡើងរបស់ភាគីវៀតណាម​ខាងលើ។ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានបញ្ជាក់ថា ​ក្រសួងឧស្សាហកម្ម​ វិទ្យាសាស្ត្រ ​បច្ចេកវិទ្យា និង​នវានុវត្តន៍ ​របស់កម្ពុជា​ បច្ចុប្បន្ន ​ត្រូវ​ធ្វើការងារ​ជាមួយ​សមភាគីវៀតណាម​ចំនួនពីស្ថាប័ន គឺ​ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម វៀតណាម និងក្រសួង វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា វៀតណាម៕អត្ថបទ៖ វណ្ណៈ

កម្ពុជា និងអូម៉ង់ឯកភាពជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ

2022/03/03 11:29:24 am        745
ភ្នំពេញ៖ ប្រទេសកម្ពុជា និងប្រទេស អូម៉ង់ បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ សំដៅបន្តលើកកម្ពស់ភាពជាដៃគូគ្រប់ជ្រុងជ្រោយ និងបង្កើនទំហំពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីនាពេលខាងមុខ។លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២ មីនា ឆ្នាំ២០២២នេះ បានទទួលជួបឯកឧត្តម សាឡិច ម៉ូហាម៉េត អាម៉េតអាយស៊ូគ្រី (Saleh Mohamed Ahmed Al Suqri) ឯកអគ្គរាជទូតតែង​តាំង​ថ្មី​ នៃប្រទេសអូម៉ង់ ប្រចំាកម្ពុជា។ក្នុងជំនួបនេះ លោកជំទាវ តឹករ៉េត កំរង បានបង្ហាញសុទិដ្ឋិនិយមថា តាមរយៈ​បេសកកម្មការ​ទូត​ដ៏​មាន​អត្ថន័យ​ជាមួយ​នឹងកិច្ចខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរ​ កម្ពុជា និងអូម៉ង់នឹងមានលទ្ធភាព​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគីឱ្យកាន់តែជិតស្និទ្ធ ក៏ដូចជា​ពង្រីក​កិច្ចសហប្រតិបត្តិការឱ្យកាន់​តែខ្ពស់​មួយកម្រិតទៀត។ ទន្ទឹមនេះលោកជំទាវ បានជម្រាបជូនពីកាលានុវត្តភាពធុរកិច្ចនិងវិនិយោគ បទដ្ឋានគតិយុត្ត និង​គោលនយោបាយ​នានា​ ដែល​ទ្រទ្រង់​ដល់​ធុរជន ​និង​វិនិយោគិន​គ្រប់ទី​មជ្ឈដ្ឋាន ជាក់ស្តែង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរី ​ដែលសម្រេចបានក្នុងក្របខណ្ឌទ្វេភាគីកម្ពុជា-ចិន, កម្ពុជា-កូរ៉េ និង​ក្របខណ្ឌអាស៊ានបូកដៃគូ ​និងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។ លោកជំទាវ បានលើកទឹកចិត្តវិនិយោគិនអូម៉ង់ចាប់យកឱកាសសេដ្ឋកិច្ចនៅកម្ពុជា តាម​រយៈការ​បង្កើត​ផលិតកម្ម ​ការ​ចូលរួមក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់តំបន់ ​និងការវិនិយោគលើផលិតផល​សក្តានុពល​របស់កម្ពុជា រួមមាន៖ អង្ករ កៅស៊ូ ចេក ស្វាយ គ្រឿងអេឡិចត្រូនិច ទំនិញសម្រាប់ការធ្វើដំណើរ និងវាយនភ័ណ្ឌ។-ល-។ជាការ​ឆ្លើយតប ឯកឧត្តមឯកអគ្គរាជទូត បានគូសបញ្ជាក់​ពីការប្តេជ្ញាខ្ពស់របស់ភាគីអូម៉ង់ ដើម្បី​លើក​ស្ទួយ​ទំនាក់ទំនង​ទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ជា​ពិសេស​ក្នុងវិស័យពាណិជ្ជកម្ម ទេសចរណ៍ ​កំពង់ផែ​អន្តរជាតិ​ និងសភាពាណិជ្ជកម្ម។ គិតក្នុងឆ្នាំ២០២០​ និង២០២១​ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អូម៉ង់​ សម្រេចបានប្រមាណ ៥,៥លាន​ដុល្លារអាម៉េរិក​។ បើទោះបីជាទំហំពាណិជ្ជកម្មទ្វេភាគីនៅមានកម្រិត ប្រទេសទាំងពីរមានសក្តានុពល​ផ្នែក​សេដ្ឋកិច្ច និង​ពាណិជ្ជកម្មគួរឱ្យកត់សម្គាល់​ ដែលអាចបំពេញ​ឱ្យគ្នាទៅវិញ​ទៅមក និងផ្តល់នូវ​កាលានុវត្តភាព​ក្នុងការ​ជំរុញទំហំពាណិជ្ជកម្ម ​និង​វិនិយោគទ្វេភាគី​ឱ្យកាន់តែប្រសើរ​ឡើង​នាពេលអនាគត៕អត្ថបទ ឈិត បូរ៉ាវី 

ពាណិជ្ជកម្មកម្ពុជា-អូស្រ្តាលី មានទំហំទឹកប្រាក់ជាង ៣០០លានដុល្លារ ក្នុងឆ្នាំ២០២១

2022/03/03 11:21:24 am        653
ភ្នំពេញ៖ ទោះបីជាស្ថិតក្នុងកាលៈទេសៈនៃវិបត្តិកូវីដ-១៩ យ៉ាងណាក៏ដោយ ក្នុងនោះទំហំពាណិជ្ជកម្មទ្វេភាគីគិតត្រឹមបំណាច់ឆ្នាំ២០២១ កន្លងទៅ សម្រេចបានក្នុងទំហំទឹកប្រាក់ប្រមាណ ៣២៤លានដុលា្លរ កើនទ្បើង ៥២ភាគរយធៀបនឹងឆ្នាំ២០២០។ទិន្នន័យពាណិជ្ជកម្មទេ្វភាគីនេះ ត្រូវបានលើកក្នុងកិច្ចប្រជុំ រវាងឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ កាទ្រីណា ខូភើ (Katrina Cooper) អនុលេខាធិការទទួល​បន្ទុក​អាស៊ីអគ្នេយ៍​ និងក្រុមដៃគូសកលនៃក្រសួងការបរទេស និង​ពាណិជ្ជកម្មអូស្រ្តាលី ​អមជាមួយឯកឧត្តម ប៉ាប្លូ កាំង (Pablo Kang) ឯកអគ្គរាជទូតអូស្រ្តាលី​ប្រចាំកម្ពុជា ​និងសហការី កាលពីព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២២។ឯកឧត្តម ប៉ាន សូរស័ក្ដិ បានជម្រាបជូនភ្ញៀវ អំពីវឌ្ឍនភាពនៃការរៀបចំ​បញ្ជី​សមិទ្ធផលសេដ្ឋកិច្ច​អាទិភាព​របស់កម្ពុជា ​ក្រោម​សសរស្ដម្ភសហគមន៍​សេដ្ឋកិច្ចអាស៊ានស្របតាមមូលបទ៖ អាស៊ានរួមគ្នាធ្វើ-ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា។ ក្នុងនោះ ក៏បានសង្កត់ធ្ងន់លើការជំរុញ និងពន្លឿននូវកិច្ចខិតខំប្រឹងប្រែងសំដៅស្តារឡើងវិញលើគ្រប់វិស័យ ដើម្បីកសាងសហគមន៍អាស៊ាន​ប្រកបដោយបរិយាប័ន្ន ចីរភាព និងភាពធន់ក្រោយវិបត្តិនៃជំងឺកូវីដ-១៩។ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្តូរ​យោបល់គ្នា​លើការអនុវត្តកិច្ចព្រមព្រៀង​ភាពជាដៃគូសេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP) និងកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរីរវាងអាស៊ាន-អូស្រ្តាលី-នូវែលស្សេឡង់ (AANZFTA) ដែលកម្ពុជា ​និងអូស្រ្ដាលីជាសមាជិកផងដែរ។ បន្ថែមពីនេះ ភាគីទាំងពីរ ក៏បានពិភាក្សាលើកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌភាព​ជាដៃគូមេគង្គ​និងអូស្រ្តាលី (Mekong-Australia Partnership) និង​ការ​គាំទ្រ​របស់​អូស្រា្តលី​សម្រាប់សមិទ្ធផល​សេដ្ឋកិច្ច​អាទិភាពរបស់កម្ពុជា។ក្នុងឱកាសនោះ ភាគីអូស្រ្តាលី បានអបអរសាទរចំពោះការ​រីកចម្រើន​ពាណិជ្ជកម្មទ្វេភាគី និង​ប្តេជ្ញា​បន្តជំរុញកំណើនពាណិជ្ជកម្ម និង​វិនិយោគបន្ថែមទៀត។ ជាមួយគ្នានេះ​ លោកជំទាវ​ក៏បានបញ្ជាក់ពីការគាំទ្ររបស់អូស្រ្តាលីចំពោះកម្ពុជា ក្នុងនាម​ជាប្រធាន​អាស៊ាន​ឆ្លាស់វេនឆ្នាំ២០២២​ និងប្តេជ្ញាបន្តកិច្ចសហការយ៉ាង​ជិតស្និទ្ធ​ជាមួយកម្ពុជា សំដៅអាច​សម្រេច​បាននូវសមិទ្ធផលអាទិភាពកម្ពុជាប្រកបដោយជោគជ័យ៕អត្ថបទ ឈិត បូរ៉ាវី

តម្លៃដឹកជញ្ជូនក្នុងស្រុក ​មិនទាន់រងផលប៉ះពាល់ពីការកើនតម្លៃប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ

2022/03/02 05:46:00 pm        841
ភ្នំពេញ៖ ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានអះអាងថា គិតក្នុងរយៈពេល២ខែកន្លងមកនេះ ទោះបីជាមើលឃើញថាតម្លៃប្រេងឥន្ធនៈនៅលើទីផ្សារ មានការកើនឡើងខ្ពស់ ប៉ុន្តែវិស័យដឹកជញ្ជូន និងឡូជីស្ទិក (Logistic)នៅក្នុងស្រុក មិនមានការដំឡើងថ្លៃនោះទេ​។នាល្ងាចថ្ងៃទី១ ខែមីនា លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានបញ្ជាក់ថា កន្លងមក រយៈពេល២ខែ នៃឆ្នាំ២០២២នេះ ទោះបីជាប្រេងឥន្ធនៈនៅកម្ពុជាមានការកើនថ្លៃ ក៏មិនទាន់ជះឥទ្ធិពល ឬប៉ះពាល់ច្រើនទេដល់ការដឹកជញ្ជូនក្នុងស្រុក។ សមាគម ក៏ដូចជាអ្នកប្រកបរបរទទួលទានក្នុងវិស័យដឹកជញ្ជូន តែងតែយកចិត្តទុកដាក់​ធ្វើយ៉ាងណា​មិនដំឡើងថ្លៃទេ ​ពោលគឺធ្វើឲ្យអ្នកប្រើប្រាស់​ គាត់​នៅមានការប្រើប្រាស់ជាធម្មតា។ ទោះជាយ៉ាង​ណា ​ការប្រែប្រួលនេះ ​ធ្វើឱ្យចំណូលរបស់ក្រុមហ៊ុនដឹកជញ្ជូនធ្លាក់ចុះ។ លោក បានបន្ថែមថា ក្នុងពេលខាងមុខ ​ប្រសិនបើតម្លៃប្រេងនៅតែបន្តកើនថ្លៃ ​សមាគម​លោក នឹង​ពិចារណាជាថ្មីលើតម្លៃដឹកជញ្ជូន ​ព្រោះថា ​ក្រុមហ៊ុនដឹកជញ្ជូន ​មិនអាចទប់នឹងប្រតិបត្តិការបានទេ។សូមជម្រាបជូនថា ពាក់ព័ន្ធនឹងតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ​គិតពីថ្ងៃទី១ ដល់១៥​ ខែមីនា ឆ្នាំ២០២២ ​សម្រាប់ប្រេងសាំងធម្មតាថ្លៃ ៤ ៨០០រៀល ក្នុង១លីត្រ។​ រីឯប្រេងម៉ាស៊ូតថ្លៃ ៤ ៥០០រៀល ក្នុង១លីត្រ។ ខណៈដែល ២សប្តាហ៍ដូចគ្នា ​នៅដើមខែមករា​ (ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២) ​ប្រេងសាំងធម្មតាត្រូវដាក់លក់ក្នុងតម្លៃ ៤ ២០០រៀល។ ដោយឡែក ប្រេង​ម៉ាស៊ូត​តម្លៃត្រឹមតែ ៣ ៨០០រៀល នៅក្នុង១លីត្រ។ ជុំវិញបញ្ហានៃការកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជានេះ​ ក្រសួងពាណិជ្ជកម្ម ​បានបញ្ជាក់ថា គឺក្រសួងគ្រាន់តែស្រង់តម្លៃឡើង-ចុះ ​នៃប្រេងតាមទីផ្សារអន្តរជាតិ​មកគណនាតាម​ប្រកាស​ដូចមាន​ក្នុងឯកសារតែប៉ុណ្ណោះ៕ អត្ថបទ៖ ឈិត បូរ៉ាវី

កម្ពុជា-ឆែក ឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ

2022/03/02 02:00:09 pm        618
ភ្នំពេញ៖ បើទោះបីជារងផលប៉ះពាល់នៃជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ប្រទេសឆែកនៅតែជាទីផ្សារដ៏សំខាន់មួយក្នុងសហភាពអឺរ៉ុប សម្រាប់ផលិតផលកម្ពុជា។ ក្នុងនោះ ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា-ឆែក សម្រេចបានក្នុងរង្វង់ ៨០លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ ហើយរំពឹងថា នឹងមានភាពប្រសើរឡើងវិញ ក្នុងពេលដ៏ឆាប់ខាងមុខ។ក្នុងជំនួបការងាររវាងឯកឧត្តម ម៉ាទីន វ៉ាវរ៉ា(Martin VÁVRA) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ​សមត្ថភាព​នៃសាធារណរដ្ឋឆែកប្រចាំនៅកម្ពុជា ​កាលពីថ្ងៃទី១​ ខែមីនា ឆ្នាំ២០២២ នៅទីស្តីការ​ក្រសួង ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ​បានថ្លែងកោតសរសើរពីចំណងមិត្តភាព និងទំនាក់ទំនង​ដ៏ល្អប្រពៃណីរវាងប្រទេសទាំងពីរ​ ប្រជាជននៃភាគីទាំងពីរ ព្រមទាំងកិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នានាពេលកន្លងមក ​ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យ​សក្តានុពល​នានា​ ជាពិសេសវិស័យពាណិជ្ជកម្ម ​ដោយផ្តោតលើទំនិញអង្ករ ​ការ​កែច្នៃ​ម្ហូបអាហារ និង​ការ​កែច្នៃ​ និងវេចខ្ចប់ផ្លែឈើកម្ពុជា។ជាកិច្ច​ឆ្លើយតប ​ភាគីឆែក បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្រ្ដី ក្នុងការបង្ហាញជំហរគាំទ្រ​លើ​បេសកកម្មរបស់ស្ថានទូតឆែកនៅកម្ពុជា ​ព្រមទាំង​បាន​បង្ហាញពីសេចក្តីសោមនស្សរីករាយចំពោះ​កិច្ច​ខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ​ដែល​មានក្រសួងពាណិជ្ជកម្មជាសេនាធិការ ក្នុងការ​ធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ចតាមរយៈការធ្វើកំណែទម្រង់ច្បាប់ ​បទបញ្ញត្តិ ​និងស្ថាប័ន ដែលនឹងជួយជំរុញ​ទំនាក់ទំនង​ពាណិជ្ជកម្មទ្វេភាគីកាន់តែល្អប្រសើរបន្ថែមទៀត។ក្នុងឱកាសនោះ ភាគីទាំងពីរបានលើកឡើងពីផល​ប៉ះពាល់​នៃស្ថានការណ៍ជំងឺ​រាតត្បាតសកល ដែល​កំពុងជះ​ឥទ្ធិពល​អវិជ្ជមាន​លើខ្សែច្រវ៉ាក់ផ្គត់ផ្គង់​ តម្រូវការក្នុងតំបន់​ និងសកលលោក ដែលនាំ​ឱ្យមាន​ការ​ប៉ះពាល់​ដល់ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ឯកឧត្តមរដ្ឋមន្ត្រី បានជឿជាក់​យ៉ាង​មុតមាំ​ថា ជាមួយនឹងការឈានទៅរកគន្លងប្រក្រតីភាពថ្មី​តាម​រយៈការគ្រប់គ្រងស្ថានការណ៍កូវីដ-១៩ ​យ៉ាង​មានប្រសិទ្ធិភាព​នៅកម្ពុជា ​គួបផ្សំជាមួយ​នឹង​សមិទ្ធផល​សំខាន់ៗ ក្នុងវិស័យពាណិជ្ជកម្មដែល​ក្រសួងពាណិជ្ជកម្មកម្ពុជា​សម្រេចបានថ្មីៗនេះ ដូចជា​កិច្ចព្រមព្រៀងស្ដីពីភាព​ជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់​ (RCEP) កិច្ចព្រមព្រៀង​ទ្វេភាគី ​កម្ពុជា-ចិន ​និងកម្ពុជា-កូរ៉េ ​ព្រមទាំងតួនាទី​ជាប្រធានអាស៊ានរបស់កម្ពុជាផងនោះ ធុរជន និង​វិនិយោគិនឆែក នឹងអាចទាញយកនូវអត្ថប្រយោជន៍ជាអតិបរមាពីកាលានុវត្តភាព​ទីផ្សារកាន់​តែទូលំទូលាយ​ ក្នុងបរិយាកាសធុរកិច្ច និងវិនិយោគល្អ ដែលនឹងអាចឈាន​ដល់ការបង្កើន​កិច្ច​សហប្រតិបត្តិការពាណិជ្ជកម្មបន្ថែមទៀតនាពេលអនាគត។សូមបញ្ជាក់ថា គិតត្រឹមឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មកម្ពុជា-ឆែក ​សម្រេចបានប្រមាណ ១២៦លានដុល្លារអាមេរិក​ ជាមួយនឹងកំណើន ៣៦% ​បើប្រៀបធៀបនឹងឆ្នាំ២០១៨។ ប៉ុន្តែ ដោយ​ដោយទទួលរងផលប៉ះពាល់ពីជំងឺកូវីដ១៩ ​ ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា-ឆែក មាន​ការ​ថមថយ​មកត្រឹមរង្វង់ ៨០លានដុល្លារ ​ក្នុងឆ្នាំ២០២០និងឆ្នាំ២០២១ ​ដែលត្រូវបានរំពឹងថា នឹង​មានភាព​ប្រសើរឡើងវិញ ក្នុងពេលដ៏ឆាប់ខាងមុខ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

កម្ពុជា-តួកគី បង្កើនកិច្ចសហប្រតិបត្តិការរលើវិស័យពាណិជ្ជកម្មវិនិយោគ

2022/02/28 02:06:10 pm        448
ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា និងសហព័ន្ធធុរជនឧស្សាហកម្មតួកគី បានឯកភាពគ្នា ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យ ពាណិជ្ជកម្ម និងវិនិយោគ ខណៈ កម្ពុជា បានបើកសម្ពោធបើកដំណើរការស្ថានទូតនៅប្រទេសតួកគី។កិច្ចសហប្រតិបត្តិការនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សារវាងឧកញ៉ា លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា និងលោក Ferudun Cevahiroglu ប្រធានសហព័ន្ធធុរជនឧស្សាហកម្មតួកគី ព្រមទាំង​មានការចូលរួមពីអនុប្រធាននិងសមាជិកសហព័ន្ធធុរជនឧស្សាហកម្មតួកគី កាល​ពីថ្ងៃទី២៦ ខែកុម្ភៈ ក្នុងទីក្រុងអាំងការ៉ា ​សាធារណរដ្ឋតួកគី។ក្នុងជំនួបខាងលើនេះ លោក Ferudun Cevahiroglu ប្រធានសហព័ន្ធធុរជនឧស្សាហកម្មតួកគី មាន​ប្រសាសន៍​ លោកមានសេចក្តីសោមនស្សរីករាយ​ ក្នុងការជំរុញ​ទំនាក់ទំនង​សេដ្ឋកិច្ចជាមួយកម្ពុជា និង​ថ្លែងអំណរ​គុណចំពោះគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដែលមកបំពេញទស្សនកិច្ច​នៅ​តួកគី។ លោក គូសបញ្ជាក់ថា កម្ពុជាជាប្រទេសដែល​មានប្រវត្តិសាស្ត្រយូរលង់​ និង​មាន​សក្តានុពល​ខ្ពស់។ ហេតុនេះ​ លោក សង្ឃឹមថាធុរជននៃប្រទេសទាំងពីរ នឹងអាចអភិវឌ្ឍគម្រោងរួមគ្នាក្នុងវិស័យ​សំខាន់ៗ​ខាងលើ ​ហើយលោកនឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅកម្ពុជា។​ លោកប្រធាន ​ស្នើឲ្យមានកិច្ចប្រតិបត្តិការលើគ្រប់វិស័យ ​ជាពិសេស វិស័យសំណង់ ​ថាមពល ធនធានរ៉ែ និងបច្ចេកវិទ្យា ។ ជាការឆ្លើយតប ឧកញ៉ា លឹម ហេង មានប្រសាន៍គាំទ្រចំពោះ ​ការអភិវឌ្ឍគម្រោងរួម ក៏ដូចជាការ​ចុះ​អនុស្សរណៈយោគយល់រវាងស្ថាប័នទាំងពីរ​ និងស្វាគមន៍ចំពោះ ការបំពេញទស្សនកិច្ចទៅកម្ពុជា​របស់ លោក Ferudun Cevahiroglu ប្រធានសហព័ន្ធធុរជនឧស្សាហកម្មតួកគី និង គណៈប្រតិភូធុរកិច្ច។សភាពាណិជ្ជកម្មកម្ពុជា ត្រៀមខ្លួនរួចជាស្រេច ក្នុងការសហការជាមួយ សហព័ន្ធធរុជន​ឧស្សាហកម្មតួកគី ​ដើម្បីជំរុញធុរកិច្ចនិងវិនិយោគប្រទេសទាំងពីរ។ ឧកញ៉ា ក៏បានជម្រាបជូនអំពីច្បាប់វិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានការលើកទឹកចិត្ត​ខ្ពស់​ចំពោះវិនិយោគិន។សមាជិក​នៃសហព័ន្ធធុរជនឧស្សាហកម្មតួកគី ​បាន​ចូលរួម​ពិភាក្សានិងសិក្សាស្វែងយល់​ពីបរិយាស​កាស​ធុរកិច្ច​ និងវិនិយោគនៅ​កម្ពុជា ​លើផ្នែកសំខាន់ៗរួមមាន៖ វិស័យណាខ្លះដែល​គួរវិនិយោគនៅ​កម្ពុជា ដៃគូយុទ្ធសាស្ត្ររបស់កម្ពុជា ​ការនាំចេញនាំចូល ​វាយណភណ្ឌបែបប្រពៃណី ​សំណង់ ថាមពលរ៉ែ កសិកម្ម ។ល។ សូមបញ្ជាក់ថា​ ពិធីសម្ពោធឯ​កអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋ ​តួកគី ធ្វើឡើង​នៅថ្ងៃទី២៧ ខែកុម្ភៈ ​នៅក្រោមវត្តមានរបស់ឯកឧត្តម ប្រាក់ សុខុន ​ឧបនាយករដ្ឋមន្រ្តី រដ្ឋ​មន្រ្តី​ក្រសួងការបរទេស ​និងកិច្ច​សហប្រតិបត្តិការអន្តរជាតិ៕អត្ថបទ៖ វណ្ណៈ 

កម្ពុជា និងអ៊ីរ៉ង់ ឯកភាពជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី

2022/02/24 02:10:10 pm        515
ភ្នំពេញ៖ កម្ពុជា និងអ៊ីរ៉ង់ បានឯកភាពគ្នា ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីឱ្យបានខ្ពស់មួយកម្រិតទៀត។ ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងឯកឧត្តម អាលី អាកបា ណាហ្សារី (Ali Akbar Nazari) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ប្រចំាកម្ពុជា (មាននិវេសនដ្ឋាននៅទីក្រុងហាណូយ) បានពិភាក្សាពីលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ កាលពីថ្ងៃទី២២ កុម្ភៈ។ក្នុងជំនួបខាងលើនេះ ឯកឧត្តម ពេជ ឫទ្ធី បានលើកឡើងពីកាលានុវត្តភាពវិនិយោគ និង​បរិយាកាស​ធុរកិច្ចនៅកម្ពុជា​ ដែលមានលក្ខណៈអំណោយផលដល់វិនិយោគិន​ និងធុរជនក្នុងស្រុកនិងបរទេស ប្រកបដោយបរិយាប័ន្ន ​និងចីរភាព។រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជំរុញឱ្យវិនិយោគិនអ៊ីរ៉ង់ ចាប់យកឱកាសផ្នែកសេដ្ឋកិច្ច​នៅ​កម្ពុជា តាមរយៈការបង្កើតផលិតកម្ម​ ឬការចូលរួមក្នុងខ្សែច្រវ៉ាក់ផលិតកម្មក្នុងតំបន់ ​ឬការវិនិយោគ ដើម្បី​អាចប្រើប្រាស់ពិពិធកម្មទីផ្សារសម្រាប់ការនាំចេញ ​ផ្តល់ដោយកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី ដែលកម្ពុជា​សម្រេចបានក្នុងក្របខណ្ឌទ្វេភាគីរវាងកម្ពុជា-ចិន ​និងកម្ពុជា-កូរ៉េ ,ក្របខណ្ឌអាស៊ាន​បូកដៃគូ ​និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយតំបន់ (RCEP)។ បន្ថែមពីលើនេះ ឯកឧត្តម ពេជ ឫទ្ធី ជំរុញឱ្យវិនិយោគិនអ៊ីរ៉ង់ វិនិយោគលើផលិតផលសក្តានុពល​របស់​កម្ពុជា រួមមាន៖ អង្ករ កៅស៊ូ ដំឡូង ចេក ស្វាយ ​ទំនិញសម្រាប់ការធ្វើដំណើរ កង់ និង​វាយនភ័ណ្ឌជាដើម។ ក្រសួងពាណិជ្ជកម្ម បញ្ជាក់ថា តាមរយៈតួនាទីការទូតដ៏មានសារៈសំខាន់ផ្សារភ្ជាប់នឹង​ចក្ខុវិស័យ​វែង​ឆ្ងាយរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ​ភាគីទាំងពីរនឹងមានលទ្ធភាពពង្រឹងទំនាក់ទំនងទ្វេភាគី ជា​ពិសេស​ពង្រីកកិច្ច​សហប្រតិបត្តិការវិស័យពាណិជ្ជកម្ម ​និង​វិនិយោគឱ្យកាន់តែខ្ពស់មួយ​កម្រិត​ទៀត»។ ឯកឧត្តម អាលី អាកបា ណាហ្សារី (Ali Akbar Nazari) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋ​អ៊ីស្លាមអ៊ីរ៉ង់​ប្រចំាកម្ពុជា​ កត់សម្គាល់ថា ​ប្រទេសទាំងពីរសុទ្ធសឹង​តែមានសក្តានុពល ជាពិសេស​ក្នុងវិស័យពាណិជ្ជកម្ម ​ដែលអាចបំពេញឱ្យគ្នាទៅវិញទៅមក តាមរយៈការផ្លាស់ប្តូរផលិតផល​សក្តានុពល​ និងការផ្តល់ច្រកទីផ្សារ ​សម្រាប់ការនាំចេញទៅក្នុងតំបន់​មជ្ឈឹមបូព៌ា​ និង​អាស៊ាន ដែល​មានប្រជាជន​សរុបប្រមាណ ១,២០០ លាននាក់៕អត្ថបទ៖ វណ្ណៈ

យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរកាបូប និងស្បែកជើង នឹងត្រូវប្រកាសក្នុងពេលឆាប់ៗខាងមុខ

2022/02/24 01:19:29 pm        856
ភ្នំពេញ៖ រាជរដ្ឋាភិបាល នឹងដាក់ចេញយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ កាបូប និងស្បែកជើង ក្នុងពេលឆាប់ៗ សម្រាប់ជាផែនទីបង្ហាញផ្លូវ ក្នុងការជម្រុញអភិវឌ្ឍន៍វិស័យឧស្សហកម្ម ឈានឆ្ពោះទៅរកភាពរីកចម្រើន នឹងការប្រកួតប្រជែង។ឯកឧត្តម ផាន់ ផល្លារ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​លើកឡើង​ក្នុង​វេទិការ​សាធារណៈ ស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច ​និងច្បាប់ថវិកា ​ឆ្នាំ២០២២ ​កាល​ពី​សប្តាហ៍​កន្លងទៅ​ថា វិស័យ​កាត់ដេរ កាបូប​ និងស្បែកជើង ​គឺវិស័យ​ចន្ទល់​នៃសេដ្ឋកិច្ច ដ៏សំខាន់របស់កម្ពុជា។កន្លងមកនេះ​ ក្រសួងបានរៀបចំយុទ្ធសាស្រ្តអភិវឌ្ឍន៍​វិស័យកាត់ដេរ ​កាបូប ​និងស្បែកជើង ហើយ​មក​ដល់​បច្ចុប្បន្ន យុទ្ធសាស្រ្ត ត្រូវបានរៀបចំរួចរាល់​ ដោយនៅក្នុងយុទ្ធសាស្រ្តនោះ គឺ​រាជ​រដ្ឋាភិបាលចង់​ឃើញវិស័យនេះ ​មានតម្លៃបន្ថែមខ្ពស់ ​និងការផលិតនូវទំនិញដែលល្អជាងមុន និងការផ្តល់ប្រាក់ចំណូលកាន់តែខ្ពស់។ក្រសួងគ្រោងដាក់ជូនគណៈកម្មធិការគោលនយោបាយសេដ្ឋកិច្ច ​ពិនិត្យនិងសម្រេច ហើយ​យុទ្ធសាស្រ្តនេះ​និងអាចដាក់ឲ្យដំណើរក្នុងពេលឆាប់ៗខាងមុខនេះ។ជុំវិញយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ កាបូប និងស្បែកជើងនេះ ​លោកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើង ថ្លែងថា យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ កាបូប និងស្បែកជើង ជាផ្នែកមួយយ៉ាងសំខាន់ ​ក្នុងការជម្រុញអភិវឌ្ឍន៍វិស័យនេះឲ្យកាន់តែមានតម្លាភាព ការ​ឆ្ពោះទៅអភិវឌ្ឍន៍​ប្រើប្រាស់បច្ចេកវិទ្យា​ អាចឈានទៅផលិតទំនិញ​មាន​គុណភាព​ខ្ពស់ ដើម្បី​ឆ្លើយតបតាមតម្រូវការទីផ្សារប្រកួតប្រជែង ​ជាពិសេសតាមរយៈនៃយុទ្ធសាស្រ្តនេះ ក៏ជាការបង្កើន​សេចក្តីទំនុកចិត្តដល់អ្នកវិនិយោគផងដែរ។ដោយឡែក លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា​ GMAC បានថ្លែងនូវការគាំទ្រពេញទំហឹង ​ព្រោះយុទ្ធសាស្រ្តនេះ ​គឺមានសារៈសំខាន់ណាស់ និងចាត់ទុកជា​ផែនទី​ចង្អុលផ្លូវ សម្រាប់ការដើរឆ្ពោះទៅរកភាពរីកចម្រើនក្នុងវិស័យឧស្សាហកម្ម​ជាពិសេសការ​ជម្រុញ​ប្រកួតប្រជែង​របស់កម្ពុជា​ ជាពិសេស ​លោកចង់ឃើញ រាជរដ្ឋាភិបាលដាក់ចេញ​យុទ្ធសាស្រ្ត​នេះឆាប់ៗខាងមុខ។សូមបញ្ជាក់ថា៖ នៅក្នុងឆ្នាំ ២០២១ ការនាំចេញផលិតផលកាត់ដេរ ​មានចំនួនជាង ​១១ ៣៨៩ លាន​ដុល្លារអាមេរិក កើនឡើងប្រមាណ ១ ៥០៥ លានដុល្លារអាមេរិក ស្មើនឹង ១៥.២%, បើ​ប្រៀបធៀប​ទៅឆ្នាំ ២០២០៕ អត្ថបទ៖ សុន រ៉ាឌី

រាជរដ្ឋាភិបាល នឹងរៀបចំផែនការអភិវឌ្ឍអគារខ្ពស់ៗ នៅខេត្តព្រះសីហនុឡើងវិញ

2022/02/23 01:23:08 pm        555
ព្រះសីហនុ៖ រាជរដ្ឋាភិបាល នឹងរៀបចំផែនការអភិវឌ្ឍអគារខ្ពស់ៗ នៅក្នុងខេត្តព្រះសីហនុ តាមរយៈនៃទាក់ទាញអ្នកវិនិយោគដែលសាងសង់អគារខ្ពស់ៗ ឬការលក់ឲ្យអ្នកផ្សេងៗ ដើម្បីបញ្ចប់ការសាងសង់ ខណៈដែលអគារខ្ពស់ៗនៅខេត្តព្រះសីហនុ មួយចំនួនបានផ្អាក និងបានទុកចោល បន្ទាប់ពីវិបត្តិនៃការរីករាលដាលជំងឺកូវីដ ១៩ បានផ្ទុះឡើង។ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងក្នុងវេទិការសាធារណៈ ស្តីពីការគ្រប់គ្រង​ម៉ាក្រូ​សេដ្ឋកិច្ច និងច្បាប់ថវិកា ឆ្នាំ២០២២ នាចុងសប្តាហ៍កន្លងមកនេះថា ជុំវិញការអភិវឌ្ឍខេត្តព្រះសីហនុ រាជរដ្ឋាភិបាលបានកំពុងរៀបចំផែនការមេ ​ក្នុងការជំរុញអភិវឌ្ឍន៍ខេត្តមួយនេះ ឲ្យទៅជាតំបន់​សេដ្ឋកិច្ចពិសេសពហុបំណង ​ដែលកិច្ចការនៃការរៀបចំនេះត្រូវការរយៈពេលវែង ក្នុងការរៀបចំគោលនយោបាយយុទ្ធសាស្រ្ត។ឯកឧត្តម បន្តថា ទាក់ទងវិស័យសំណង់នៅខេត្តព្រះសីហនុនេះ ​ចំពោះអគារខ្ពស់ដែលបានផ្អាក ឬទុកចោលដោយគ្មានការអភិវឌ្ឍនោះ​ បន្ទាប់ពីផ្ទុះឡើងនៃវិបត្តិជម្ងឺកូវីដ ​១៩ នេះ ដែល​កិច្ច​អភិវឌ្ឍន៍ទាំងអស់នេះ ​គឺទាក់ទងតម្រូវការ​ នៃការទាក់ទាញអ្នកវិនិយោគលើអគារខ្ពស់ៗ មក​វិនិយោគបន្ត ​ឬលក់ទៅឲ្យអ្នកផ្សេង ​ដែលមានគម្រោងវិនិយោគលើផ្នែកនេះ ជំរុញ​អភិវឌ្ឍន៍​អគារខ្ពស់ៗ​ បញ្ចប់​ការសាងសង់ ​មានប្រតិបត្តិការ​ និងដំណើរឡើងវិញ។សូមបញ្ជាក់ថា៖ ខែតុលា ឆ្នាំ២០២១ កន្លងមកនេះ ​រាជរដ្ឋាភិបាល ចុះ​ហត្ថលេខា​លើ​កិច្ចសន្យាផ្តល់​សេវាកម្មរៀបចំផែនការមេ ​ជាមួយ ​វិទ្យាស្ថាន​នគរូបនីយកម្ម ​និង​ឌីសាញស៊ិនជិន ដើម្បី​អភិវឌ្ឍខេត្តព្រះសីហនុ ​ទៅជាតំបន់សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុបំណង ដើម្បីទាញយក​សក្តានុពល​អភិវឌ្ឍយ៉ាងច្រើន ដែលខេត្តព្រះសីហនុមានស្របទៅ​នឹងការ​ផ្លាស់ប្តូរ​រចនា​សម្ព័ន្ធ​សេដ្ឋកិច្ចក្នុងស្រុក នឹង​ចាប់យកកាលានុវត្តថ្មីៗ​បន្ថែម។ចំពោះសក្តានុពល, រាជរដ្ឋាភិបាលកម្ពុជា​បាន​កំណត់​ចក្ខុវិស័យ ប្រែក្លាយខេត្តនេះឱ្យទៅជាតំបន់​សេដ្ឋកិច្ច​គំរូពហុបំណង​ និង​ជា​ប៉ូលសេដ្ឋកិច្ច​ដ៏សំខាន់​មួយ​ក្នុង​ការ​ទាក់ទាញ និង​ស្រូប​យក​ការវិនិយោគពីបរទេស ​ដែល​អាចឈានឆ្ពោះទៅជា "​ក្បាលម៉ាស៊ីន"មួយថ្មី សម្រាប់ជំរុញកំណើន​សេដ្ឋកិច្ចជាតិ ​ឱ្យរីកលូតលាស់ទៅមុខឥតឈប់ឈរ៕ អត្ថបទ៖ សុន រ៉ាឌី

អគ្គនាយកដ្ឋានពន្ធដារ រំពឹងការប្រមូលចំណូលសម្រេចតាមផែនការក្នុងឆ្នាំ២០២២

2022/02/23 12:25:45 pm        470
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់អគ្គនាយកដ្ឋានពន្ធដារ រំពឹងថា នៅក្នុងឆ្នាំ ២០២២ នេះ ការប្រមូលចំណូលផ្ទៃក្នុងរបស់អគ្គនាយកដ្ឋានពន្ធដារ នឹងអនុវត្តការប្រមូលចំណូលមានលក្ខណៈល្អប្រសើរ និងអាចឈានទៅសម្រេបានតាមផែនការ ដោយសារសេដ្ឋកិច្ចគ្រប់ប្រភេទទាំងអស់ត្រូវបានបើកឡើងវិញ។ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ លើកឡើង​ក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន នៅក្នុងពិធីបើកសម្ពោធ​អគារ​ការិយាល័យ និងឃ្លាំងអគ្គនាយកដ្ឋានពន្ធដារ ​ស្ថិតនៅសង្កាត់គោករកា ​ខណ្ឌព្រែកព្នៅ ​នៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២២ នេះថា នៅក្នុងឆ្នាំ ២០២១ កន្លងមកនេះ កម្ពុជារងនូវការប៉ះពាល់ខ្លាំង ធ្វើ​ឱ្យ​សកម្មភាព​សេដ្ឋកិច្ចបិទ​ស្ទើគ្រប់កន្លែង ​ប៉ុន្តែ​ការ​ប្រមូល​ចំណូលពន្ធនៅក្នុងឆ្នាំ ២០២១ បាន​អនុវត្តន៍​ល្អប្រសើរ ​សម្រេចបានប្រមាណជាង ​១២៤ភាគរយ នៃផែនការច្បាប់។ ចំពោះការឈានទៅសម្រេចលើសផែនការចំណូលពន្ធនេះ អគ្គនាកយដ្ឋានពន្ធដារ បានរៀបចំ​នូវ​ប្រព័ន្ធ​ប្រព័ន្ធ​គ្រប់គ្រង់ ​និងបាន​ដាក់​លិខិត​ប្រកាស​អនឡាញ E-Filling, ការដាក់លិខិតប្រកាស​តាម​ប្រព័ន្ធ​អេឡិចត្រូនិច​ និងការបង់ពន្ធតាមអេឡិចត្រូនិច E-payment ជាដើម ដែលផ្តល់លទ្ធភាព​ដល់​អ្នក​ជាប់ពន្ធ បង់ពន្ធបានយ៉ាងស្រួល។ឯកឧត្តមបន្តឲ្យដឹងថា នៅក្នុងខែ មករា ឆ្នាំ ២០២២ នេះ អគ្គនាយកដ្ឋានអនុវត្តន៍ការប្រមូលចំណូល​បាន​ប្រមាណ ២៨៥ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៥៥ លានដុល្លារអាមេរិក បើធៀប​ទៅ​ច្បាប់​គ្រប់​គ្រងហិរញ្ញវត្ថុ។ឯកឧត្តមមានសុទិដ្ឋិនិយមថា នៅក្នុងឆ្នាំ ២០២២ នេះ ការប្រមូលចំណូលផ្ទៃក្នុង របស់​អគ្គ​នាយក​ដ្ឋាន​ពន្ធដារ នឹងមាន​លក្ខណៈល្អប្រសើរ ហើយនឹងអាចឈានសម្រេចបានតាមផែន​ការរបស់​រាជរដ្ឋាភិបាល។សូមបញ្ជាក់ថា៖ នៅក្នុងឆ្នាំ២០២២ នេះ រាជរដ្ឋាភិបាល គ្រោងបង្កើនចំណូលចរន្តថ្នាក់ជាតិក្នុងរង្វង់​ប្រមាណ​ជាង ២២ ពាន់ប៊ីលានរៀល ​ត្រូវប្រមាណជិត ​១៨ភាគរយ ​នៃផ.ស.ស ​កើន​ឡើងជាង ១២ភាគរយ ​បើធៀបទៅច្បាប់ថវិការឆ្នាំ​ ២០២១។ ​ក្នុងនោះចំណូលពន្ធដារ ត្រូវបានគ្រោងប្រមាណជិត ១០ ពាន់ប៊ីលានរៀល ត្រូវជិត ៨ភាគរយ នៃ​ផ.ស.ស ​បានលើកឡើងជាង ​២២ភាគរយ​ បើធៀប​នឹងច្បាប់​ថវិកាឆ្នាំ ​២០២១៕អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កងទ័ព៖ ខ្មាន់កាំភ្លើងធ្វើការវាយប្រហារក្នុងពេលដំណាលគ្នា នៅក្នុង និងក្រៅរដ្ឋធានីរបស់ម៉ាលី
04/25/2026 05:04 PM
បង្រ្កាបអគារប្រព្រឹត្តបទល្មើស Online Scams នៅទីតាំង ១កន្លែង ក្នុងក្រុងប៉ោយប៉ែត ឃាត់ខ្លួនមនុស្សប្រមាណ ៣០០នាក់
04/25/2026 05:04 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ជួបពិភាក្សាជាមួយប្រមុខកងទ័ពប៉ាគីស្ថាន អំពីលទ្ធភាពនៃការចរចាជុំទី២ ជាមួយអាមេរិក
04/25/2026 05:04 PM
អ៊ីរ៉ង់ប្រហារជីវិតបុរសម្នាក់ ជុំវិញ «បេសកកម្ម» តំណាងឲ្យទីភ្នាក់ងារចារកម្មអ៊ីស្រាអែល
04/25/2026 05:04 PM
សម្តេចតេជោ ហ៊ុន សែន ណែនាំដល់មន្ត្រីរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមឲ្យបានល្អ ពិសេសបទល្មើសអនឡាញត្រូវបង្ក្រាបកុំអោយងើបឡើងវិញអោយសោះ
04/25/2026 05:04 PM
សម្តេចតេជោ ហ៊ុន​ សែន ណែនាំដល់មន្ត្រីយកចិត្តទុកដាក់គ្រប់គ្រងនិងមើលថែដល់អតីតយុទ្ធជន និងនិវត្តជននៅតាមមូលដ្ឋាន
04/25/2026 04:04 PM
មនុស្ស ៣នាក់ស្លាប់ អំឡុងការប៉ះទង្គិច នៅភាគឦសានរដ្ឋមានជម្លោះ Manipur របស់ឥណ្ឌា
04/25/2026 04:04 PM
របាយការណ៍៖ អ៊ីរ៉ង់បញ្ជាក់ថា សមត្ថភាពមីស៊ីលភាគច្រើនមិនត្រូវបានប្រើឡើយ ក្នុងសង្គ្រាមជាមួយអាមេរិក
04/25/2026 04:04 PM
រដ្ឋមន្ត្រីការបរទេស៖ ទួរគីអាចនឹងពិចារណាតួនាទីដោះមីន នៅច្រកសមុទ្រ Hormuz ក្រោយមានកិច្ចព្រមព្រៀងអ៊ីរ៉ង់-អាមេរិក
04/25/2026 03:04 PM
អ្នកចរចាអាមេរិក នឹងទៅទីក្រុងអ៊ីស្លាម៉ាបាដ ប៉ុន្តែអ៊ីរ៉ង់ប្រាប់ថា មិនមានការចរចាដោយផ្ទាល់ទេ
04/25/2026 03:04 PM