រោងចក្រ វិរៈ ប៊ុនថាំ ជីកសិកម្ម មានសមត្ថភាពផលិតបានប្រមាណ ២០០តោន ក្នុង​មួយ​ថ្ងៃ​សម្ពោធ​ដាក់​ឱ្យដំណើរការជាផ្លូវការ
រយៈពេល៣ខែដំបូង ការដោះដូរពាណិជ្ជកម្មកម្ពុជា-វៀតណាម សម្រេចបាន ៣,៤៤ ពាន់​លាន​ដុល្លារកើនឡើង ៤,៣%
ក្នុងត្រីមាសទី១ កម្ពុជានាំចេញសំបកកង់ឡាន និងគ្រឿងបន្លាស់ផ្សេងៗមានទឹកប្រាក់ជាង ៥៨០ លានដុល្លារ
ថ្លៃលក់រាយប្រេងឥន្ធនៈតាមស្ថានីយចាប់ថ្ងៃទី២៤ មេសានេះ សាំងឡើងបន្ដិច ខណៈ​ម៉ាស៊ូត​បន្ត​ធ្លាក់​ចុះ

សេដ្ឋកិច្ច និង កសិកម្ម

រដ្ឋមន្រ្តីពាណិជ្ជកម្ម ស្នើជប៉ុនជ្រើសរើសកម្ពុជា ជាដៃគូអាជីវកម្ម និងទិសដៅវិនិយោគ

2022/02/04 02:02:13 pm        764
ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអំពាវនាវឱ្យពាណិជ្ជករជប៉ុន សហគ្រិន និងអ្នកវិនិយោគពិចារណាជ្រើសរើសកម្ពុជា ជាដៃគូអាជីវកម្ម និងទិសដៅវិនិយោគ ដោយសាររដ្ឋាភិបាលកម្ពុជា បានធានានូវស្ថិរភាពសន្តិភាព និងនយោបាយ ព្រមទាំងការវិនិយោគ និងបរិយាកាសអាជីវកម្ម ដែលអំណាយផលសម្រាប់វិនិយោគិនជប៉ុន។ក្នុងជំនួបការងារដើម្បីពង្រឹងកិច្ចសហប្រតិបត្តិរវាងប្រទេសកម្ពុជា និងជប៉ុន កាលពីព្រឹកថ្ងៃទី៣ កុម្ភៈ ឆ្នាំ២០២២កន្លងទៅ នៅទីស្តីការក្រសួង ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានជម្រាបជូន ឯកឧត្តម ហ្វូមីអាគី តាកាហាស៊ី (Fumiaki TAKAHASHI) ប្រធានសមាគមជប៉ុន-កម្ពុជា ថា ជាមួយនឹងភាពជា​ដៃគូ​ជាយុទ្ធសាស្ត្រ ​និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ជប៉ុនបានរួមចំណែកយ៉ាងសំខាន់ដល់ការ​អភិវឌ្ឍ​សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា​ តាមរយៈការស្តារឡើងវិញ​នូវហេដ្ឋារចនាសម្ព័ន្ធ ការផ្តល់នូវ​កម្មវិធី​អភិវឌ្ឍន៍ធនធានមនុស្ស ​ការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចលើវិស័យពាណិជ្ជកម្ម ទេសចរណ៍ និងការវិនិយោគលើវិស័យច្រើនទៀត។ លើសពីនេះ វិនិយោគិនជប៉ុនបានមកវិនិយោគនៅកម្ពុជា ​ដោយនាំមកនូវលំហូរបច្ចេកវិទ្យា ចំណេះដឹង និងជំនាញ ​ពីការវិនិយោគផ្ទាល់ពីប្រទេសជប៉ុន ​និងជំនួយអភិវឌ្ឍន៍ផ្លូវការ។ ជាការឆ្លើយតប ភាគីជប៉ុន​ បានបង្ហាញនូវការគាំទ្រលើចំណុច​ដែល​ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើង ក្នុងនោះរួមមាន៖ សមាគមជប៉ុន-កម្ពុជានឹងពិនិត្យលទ្ធភាពក្នុងការពាំនាំសំណើកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីកម្ពុជា-ជប៉ុន ​ទៅរាជរដ្ឋាភិបាលជប៉ុន និងអភិវឌ្ឍន៍ការវិនិយោគ​ខ្សែរច្រវ៉ាក់តម្លៃ​សូត្រនៅ​តាមខេត្តគោលដៅ និង៣) បន្តគាំទ្រការវិនិយោគរបស់សហគ្រិនជប៉ុនក្នុងប្រទេសកម្ពុជា។ តាមស្ថិតិពាណិជ្ជកម្មពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានឲ្យដឹងថា ​គិតត្រឹម​ ខែសីហា ឆ្នាំ២០២១ ការនាំចេញផលិតផលកម្ពុជា​ទៅកាន់ប្រទេសជប៉ុន​ បានឈានដល់ប្រមាណ ​១,៥ពាន់លានដុល្លារ។ សក្តានុពលផលិតផលនាំចេញ រួមមាន ​សំលៀកបំពាក់ និងគ្រឿងសង្ហារឹម ​ដែល​មានចំនួនខ្ពស់​បំផុត​ក្នុងចំណោមផលិតផលផ្សេងទៀត ​ក្រៅពីនោះមានផលិតផលស្បែកជើង ​សំលៀកបំពាក់ វាយនភណ្ឌ និងផលិតផលប្រើប្រាស់ផ្សេងៗទៀតជាច្រើនមុខ៕អត្ថបទ៖ឈិត បូរ៉ាវី

ការនាំអង្ករចេញពីកម្ពុជា​ក្នុងខែមករា ​សម្រេចបានជាង ៥ម៉ឺនតោន ទទួលបានចំណូល ៣៦លានដុល្លារ

2022/02/04 01:50:08 pm        605
ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា គិតក្នុងរយៈពេល១ខែ ដើមឆ្នាំ២០២២នេះ ប្រទេសកម្ពុជាបានសម្រេចការនាំចេញអង្ករចំនួនសរុបជាង ៥៣ ០០០តោន គិតជាទឹកប្រាក់ចំនួន ៣៥.៧២លានដុល្លារអាម៉េរិក ទៅកាន់គោលដៅទីផ្សារចំនួន ៣៤ប្រទេស។របាយការណ៍សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងទៀតថា គោលដៅទីផ្សារចំនួន៣៤ ក្នុងនោះប្រទេសចិន ​និងតំបន់ស្វយ័តហុងកុង ​បានស្រូបយកចំនួនជាង ​៥៨% ឬ ​ស្មើនឹងជាង ៣១ ០០០តោន​ ប្រទេសចំនួន១៦ ​នៅក្នុងទ្វីបអ៊ឺរ៉ុបបានចំនួនជាង ​១២ ០០០តោន ​ឬស្មើនឹងជាង ២៣% ប្រទេសនៅក្នុងតំបន់អាស៊ានចំនួន៣ ចំនួនជាង ៦ ២០០តោន ឬស្មើនឹងជាង ១១% និងគោលដៅ​ផ្សេងចំនួន ១៣ប្រទេស និងតំបន់បានចំនួនជាង​ ៣ពាន់តោន ឬស្មើនឹងជាង ៥%។បរិមាណអង្ករនាំចេញនេះ គឺមានកំណើនចំនួនជាង ៥៤% បើធៀបទៅនឹងរយៈពេលដូចគ្នា​ក្នុង​ឆ្នាំ២០២១។ ប្រភពខាងលើ បន្តទៀតថា ដោយឡែក ការនាំចេញស្រូវ គិតក្នុងខែមករា ឆ្នាំ២០២២ មាន​ចំនួន​សរុបជាង ២៧ម៉ឺន ៥ពាន់តោន​ គិតជាទឹកប្រាក់ប៉ាន់ស្មាន ​មានប្រមាណជា ​៦០.៦១លានដុល្លារ។សូមបញ្ជាក់ដែរថា កាលពីឆ្នាំ២០២១ ​កម្ពុជាបាននាំចេញអង្ករទៅកាន់​គោលដៅ​សរុបចំនួន ៥៦ប្រទេស ​និងតំបន់បានបរិមាណចំនួនជាង ​៦១ម៉ឺនតោន​ គិតជាទឹកប្រាក់ចំនួនជាង ៤០០លានដុល្លារ​ និងបាននាំស្រូវចេញចំនួនជាង ៕អត្ថបទ៖ បូរ៉ាវី

កូរ៉េ នឹងលុបបំបាត់ពន្ធស្មើរសូន្យមានជាង ៩២% លើទំនិញនាំចេញពីកម្ពុជា

2022/02/04 01:42:18 pm        420
ភ្នំពេញ៖ ការនាំទំនិញចេញរបស់កម្ពុជាទៅប្រទេសកូរ៉េខាងត្បូង នៅក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ ស្ថិតក្រោមបន្ទាត់ពន្ធសូន្យមានប្រមាណ ៩២% ។ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យនិងជាអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងលើក​ឡើង​ក្នុងកិច្ចសម្ភាសន៍ជាមួយ ភ្នាក់ងារអ្នកយកព័ត៌មាន BTV ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​កម្ពុជា-កូរ៉េខាងត្បូង នៅថ្ងៃទី ៤ ខែកុម្ភៈ ឆ្នំា២០២២នេះថា បច្ចុប្បន្ន​កម្ពុជា​កំពុង​អនុវត្តនីតិវិធីបន្ត តាម​រយៈក្រសួងការបរទេស ​និងសហប្រតិបត្តិការអន្តរជាតិ ​ដើម្បី​ផ្ញើរ​សេចក្តីជូនដំណឹង​ទៅភាគីកូរ៉េ ក្នុងនោះកម្ពុជា​នឹងរង់ចាំទទួល​ នូវសេចក្តីជូនដំណឹងពីកូរ៉េ ​ហើយច្បាប់នេះ​ចូលជាធរមានក្រោយពី ៦០ថ្ងៃ ​បន្ទាប់ពីភាគីទាំងពីរបានបញ្ចប់នីតិវិធីផ្ទៃក្នុងរៀងៗខ្លួន។ឯកឧត្តម លើកឡើងបន្តថា បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េចូលជាធរមាន កម្ពុជា​នឹង​ទទួលបានប្រយោជន៍ ​ជាច្រើនតាមរយៈនៃកិច្ចព្រមព្រៀងនេះ ដូចជាការនាំចេញផលិតផល​ឧស្សាហកម្ម ​ផលិតផលកសិកម្ម បន្ថែមលើទំហំដែលនាំចេញ ​មានស្រាប់ ជាពិសេសភាគីកូរ៉េ​គឺ​បាន​ផ្តល់ទីផ្សារមកឲ្យកម្ពុជា​ តាមរយៈនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ ​ក្រោម បន្ទាត់ពន្ធមានប្រមាណជាង ៩៥%​ ក្នុងនោះភាគីកូរ៉េនឹងលុបបំបាត់ពន្ធស្មើរសូន្យ ​មានចំនួនជាង ៩២% ​សម្រាប់ការនាំចេញផលិត​ ផលរបស់កម្ពុជា ។ ​ដោយឡែកភាគីកូរ៉េ ក៏ទទួល​បាន​អត្ថប្រយោជន៍​ជាច្រើនពីកម្ពុជាផងដែរ។បើតាមប្រភពខាងលើ ទំនិញសំខាន់ៗដែលនាំចេញមានអត្រាពន្ធស្មើសូន្យរួមមាន៖ ទំនិញ​ឧស្សាហកម្ម​ដូចជា ជ័រកៅស៊ូ, គ្រឿងសង្ហារឹម, គ្រឿងបង្គុំ អេឡិចត្រូនិច, ឧស្សាហកម្មកែច្នៃ​ម្ហូប​អាហារ, ការបូប, សំលៀកបំពាក់, ស្បែកជើង, ខ្សែកាបអេឡិចត្រូនិច, សម្ភារៈកីឡា ​និងទំនិញ ឧស្សាហកម្មផ្សេងៗទៀត។ ​ចំណែកទំនិញកសិកម្មមានដូចជា ម្រេច, ស្វាយចន្ទី, ដំឡូង, ចេកអំបូង, ថ្នាំជក់, ពោត, កាហ្វេ, គ្រាប់ធុញ្ញ ជាតិផ្សេងៗទៀត ​ទំនិញវារីវប្បកម្ម, សាច់​ និងត្រីជាដើម។យោង​តាមរបាយការណ៍​ពីសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ ​ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងកូរ៉េខាងត្បូង មានតម្លៃ ៩៦៥លាដុល្លារ ក្នុងឆ្នាំ២០២១​ កើនឡើង ​៩ភាគរយធៀបនឹងឆ្នាំ២០២០។ ក្នុងនោះកម្ពុជា​នាំចេញទំនិញទៅកូរ៉េខាងត្បូង​ មានតម្លៃ ៣៤១លានដុល្លារ​ កើនឡើង ៧ភាគរយ៕​អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាជំរុញសិក្សា​លក្ខខ័ណ្ឌ​ភូតគាម​អនាម័យ​ផ្លែទុរេន ​នាំ​ចេញ​ទៅប្រទេសចិន

2022/02/03 01:08:23 pm        714
ភ្នំពេញ៖ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ជំរុញឱ្យសិក្សាលទ្ធភាព លើការនាំចេញផ្លែទុរេន ទៅកាន់ប្រទេសចិន ខណៈដែលផ្លែឈើកម្ពុជាចំនួនពីរមុខ មានស្វាយស្រស់ និងចេក បាននាំចេញទៅកាន់ប្រទេសចិន និងផ្លែមៀនប៉ៃលិន នឹងក្លាយជាផ្លែឈើទីបីរបស់កម្ពុជា នាំទៅទីផ្សារប្រទេសចិនដោយផ្ទាល់។ក្នុងដំណើរទស្សនកិច្ចទៅកាន់ចំការទុរេន នៅភូមិក្រសាំង ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ កាលពីពេលថ្មីៗនេះ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដំណាំ ទុរេនគឺជាដំណាំដែលមានសក្តានុពលផ្នែកសេដ្ឋកិច្ចខ្ពស់ ​ដែល​ទាមទារ​បច្ចេកទេស​ដាំ​ តាក់​តែងមែក ការ​កំណត់ចំនួនផ្លែក្នុងដើមនីមួយៗ ទៅតាមអាយុកាល ​ការផ្តល់ជី​ និងទឹក ​និង​ការមើលថែរក្សា ការពារជំងឺ​ និងសត្វល្អិតចង្រៃ ​ដោយត្រូវយកចិត្តទុកដាក់ប្រាកដប្រជា ទើប​ទទួល​បាន​ទិន្នផល​ខ្ពស់។ឯកឧត្តម វេង សាខុន បន្តថា ផ្លែទុរេនមានរសជាតិឆ្ងាញ់​ មានតម្លៃលើឬីផ្សារខ្ពស់ ដែលម្ចាស់ចម្ការ​ទទួល​បាន​ចំណូល​ខ្ពស់ប្រចាំឆ្នាំ ​ប៉ុន្តែដើម្បីទទួលបានប្រាក់ចំណូលកាន់តែខ្ពស់ថែមទៀត និង​ជាពិសេសយើងចង់​ឲ្យផលិតផលនេះមានទីផ្សារនៅលើឆាកអន្តរជាតិ ​ពិសេសទីផ្សារប្រទេសចិន។ឯកឧត្តម រដ្ឋមន្រ្តី បានលើកឡើង ​ចំពោះម្ចាស់ចម្ការត្រូវចងក្រងបណ្តុំផលិត ឬ​សហគមន៍​ទុរេននៅតាមតំបន់នីមួយៗដែលមានសក្តានុពល។ឯកឧត្តម វេង សាខុន បានណែនាំឲ្យអគ្គនាយកដ្ឋានកសិកម្មសិក្សាពី​លក្ខខណ្ឌតម្រូវ​ភូតគាម​អនាម័យ​របស់ទីផ្សារចិន​ ធ្វើទំនាក់ទំនងជាមួយអគ្គរដ្ឋបាលគយ​ចិន​សិក្សាពីបែបបទ និង​ឯកសារ​តម្រូវទាំងបច្ចេកទេស​ និងច្បាប់​ និងយកចិត្តទុកដាក់​ សិក្សាស្រាវជ្រាវអំពីបច្ចេកទេសដាំដុះ​ ជំងឺ សត្វល្អិត​ និង​បច្ចេកទេសកែច្នៃ ​ទុកដាក់​សមស្រប​តាម ​ស្តង់ដារ CamGAP ជាពិសេសស្តង់ដារ​ទីផ្សារនាំចេញ។ បន្ថែមពីលើនេះ គួរសហការជាមួយក្រុមហ៊ុន​នាំចេញស្វាយ ​ឬចែកអំបូងលឿង ដើម្បីស្វែងយល់​បន្ថែម​អំពី​លទ្ធភាព​នាំចេញទុរេន កម្ពុជាទៅកាន់ទីផ្សារចិន ​នាពេលអនាគតដ៏ខ្លី។ ​បើតាម លោក សុខ ឡេង ម្ចាស់ចំការទុរេន ១៣ហ.ត ក្នុងស្រុកតំបែរ ​តម្លៃទុរេនលក់ក្នុងតម្លែ ២០០០០រៀល/គ.ក្រ ​នៅរាជធានីភ្នំពេញ។ តួលេខរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ នៅទូទាំងខេត្តត្បូងឃ្មុំ​មាន​ផ្ទៃដីដាំដុះ​ទុរេនសរុបចំនួន ៦១០ ហិកតា មានក្នុងស្រុកមេមុត ពញាក្រែក តំបែរ ​និងស្រុកអូររាំងឪ ក្នុងនោះផ្ទៃដីប្រមូលផល​បានប្រមាណ ៣០០ហ.ត​ ទទួល​បាន​ទិន្នផល ៤ ៥៤៨តោន ​ជាមធ្យម៕អត្ថបទ៖ វណ្ណៈ

តម្រូវការជ្រូករស់ក្នុងឱកាសចូលឆ្នាំចិន បានហក់ឡើងខ្ពស់

2022/02/03 12:18:05 pm        431
ភ្នំពេញ៖ ក្នុងរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន រយៈពេលបីថ្ងៃក្នុងឆ្នាំនេះ តម្រូវការផ្គត់ផ្គង់ជ្រូករស់ បានហក់ឡើងដល់ ៩ពាន់ ទៅ ១ម៉ឺនក្បាលក្នុងមួយថ្ងៃ ហើយតម្រូវការនេះនឹងធ្លាក់មកធម្មតាមវិញ បន្ទាប់ពីបុណ្យចូលឆ្នាំចិនបានបញ្ចប់។លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា ​បានថ្លែងប្រាប់ភ្នាក់ងារអ្នកយកព័ត៌មាន BTV នៅថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០២២នេះថា ទាក់ទងនឹងការផ្គត់ផ្គង់​ជ្រូករស់ ក្រៅពីរដូវបុណ្យទាន នៅទូទាំងប្រទេសក្នុងពេលបច្ចប្បន្ន ​ក្នុងមួយថ្ងៃៗ​មានតម្រូវការប្រមាណក្នុងរង្វង់ប្រមាណជិត ៨ ពាន់ ទៅ ៨ពាន់ក្បាល ដោយបូកបញ្ចូលទាំងជ្រូកនាំចូលពីប្រទេសជិតខាងខ្លះៗផងដែរ ។ចំណែកនៅក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ លោកបានបន្តឲ្យដឹងថា តម្រូវ​ការ​ផ្គត់ផ្គង់​ជ្រូករស់នៅតាមទីផ្សារ​ បានកើនឡើងក្នុង រង្វង់ប្រមាណជាង ៩ ពាន់ ទៅ ១ម៉ឺនក្បាល ក្នុងមួយថ្ងៃ ជាពិសេសនៅថ្ងៃចូលឆ្នាំចិនទី១, ក្នុងនោះចំពោះតម្លៃលក់ជ្រូករស់ នៅតាមទីផ្សារវិញ មិនខ្ពស់ជាង ១១.០០០ រៀល ក្នុងមួយគីឡូក្រាមនោះឡើយ, ដោយឡែកការលក់សាច់ជ្រូក មានតម្លៃចន្លោះពី ១៨.០០០ ទៅ ១៨.៥០០ រៀល​ ក្នុងមួយគីឡូ ។សូមបញ្ជាក់ថា៖ យោងតាមរបាយការណ៍អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ​នៅឆ្នាំ ២០២១ ​កន្លងទៅនេះ កម្ពុជាសម្រេច បានតម្លៃផលិតកម្មសត្វសរុបមានទំហំ ៥ ១០០ លាន​ដុល្លារ​អាមេរិក មានកំណើន ៦% ធៀបនឹងឆ្នាំ២០២០ ​ដែលទទួលបាន ៤​ ៨១៣ ​លានដុល្លារអាមេរិក, ក្នុងនោះ​ចំពោះតម្លៃផលិតកម្មជ្រូក ​មានទំហំប្រមាណជិត​ ៥៨០ ​លានដុល្លារអាមេរិក ​កើនឡើង ២០% និងតម្លៃ ​ផលិតផល​ផ្គត់ផ្គ​ង់​សាច់ជ្រូកក្នុងស្រុក ​មានចំនួនជាង ​៥៧៧ ​លានដុល្លារអាមេរិក បានកើនឡើង ៦%​ បើធៀបទៅឆ្នាំ ២០២០៕អត្ថបទ៖ សុន រ៉ាឌី

កម្ពុជានាំទំនិញទៅកាន់ប្រទេសជប៉ុន មានតម្លៃជាង ១ ៧៥០លានដុល្លារ ក្នុងឆ្នាំ២០២១

2022/02/02 04:12:16 pm        503
ភ្នំពេញ៖​ កម្ពុជាបាននាំទំនិញចេញទៅកាន់ប្រទេសជប៉ុនមានតម្លៃ ១ ៧៥២លានដុល្លារក្នុងឆ្នាំ២០២១ កើនឡើង ៨,៤ភាគរយ ធៀបនឹងឆ្នាំ២០២០កន្លងទៅ ចំណែកការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជាជប៉ុន បន្តកើនឡើង ខណៈប្រទេសទាំងពីរ គ្រោងនឹងបើកការចរចាលើលទ្ធភាពបង្កើតកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្មទ្វេភាគី។ទិន្នន័យពីសមាគមពាណិជ្ជកម្មអន្តរជាតិជប៉ុន ហៅកាត់ថា JETRO បង្ហាញថា ការដោះពាណិជ្ជកម្ម​ទ្វេ​ភាគីរវាងកម្ពុជា ​និងជប៉ុន សម្រេចបានក្នុងទឹកប្រាក់សរុប ២ ៣៣២ លានដុល្លារ កើនឡើង​ ១០,៩ភាគរយ ធៀបនឹងឆ្នាំ២០២០។ ដោយឡែកការនាំចូលពីប្រទេសជប៉ុនមកកម្ពុជា ​ក្នុងអំឡុងដូចគ្នានេះ បានកើនឡើង ១៩,៧ភាគរយ ស្មើនឹង​៥៨០លានដុល្លារ។សំលៀកបំពាក់ គ្រឿង​បង្គុំ​អេឡិច​ត្រូនិក​ និង​ផលិតផល​កសិកម្ម​ ជា​ទំនិញ​សំខាន់ៗ​របស់​កម្ពុជា​ដែល​នាំ​ចេញ​ទៅ​ប្រទេស​ជប៉ុន ​ហើយ​នាំ​ចូល​មកវិញពីប្រទេសជប៉ុន នូវ​គ្រឿង​ម៉ាស៊ីន​ និង​ផលិតផល​បច្ចេកវិទ្យា​ខ្ពស់​។ក្រសួងពាណិជ្ជកម្មកម្ពុជា បានលើកឡើង កម្ពុជា កំពុងដាក់គោលដៅបង្កើតកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ជា​មួយ​បណ្តាប្រទេស​ដៃគូពាណិជ្ជកម្មសំខាន់ ដែលក្នុងនោះក៏មាន​ប្រទេស​ជប៉ុនផងដែរ។ឧកញ៉ា លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្មកម្ពុជា ​បានមើលឃើញ​ពី​សក្តានុពលដែលកម្ពុជា អាច​បង្កើនការនាំចេញទៅកាន់ប្រទេសជប៉ុន ​និងទាក់ទាញវិនិយោគិនជប៉ុន​បន្ថែម​ចូល​មកកម្ពុជា នៅ​ក្រោមច្បាប់វិនិយោគថ្មី ​ជាពិសេស ​គឺ​កម្ពុជា ​មានអាត្រាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩​ខ្ពស់​ក្នុងតំបន់ ​និង​នៅ​ជុំវិញពិភពលោក។ឧកញ៉ា លឹម ហេង លើកឡើងថា ​អ្វីដែលកម្ពុជា​បន្តជំរុញលើកទឹកចិត្ត ​គឺ​ច្បាប់វិនិយោគថ្មី វិនិយោគិន​ជប៉ុនស្វាគម៍ ​ជំរុញវិនិយោគមកកម្ពុជា​ ទាំងពីមុនកូវីដ​ ប៉ុន្តែបញ្ហាកូវីដ​ ធ្វើឱ្យ​មានការ​យឺតយ៉ាវ ការ​ហោះពីប្រទេសជប៉ុន​ មាន​ការ​ខកខាន​ច្រើនដែរ។​ ប៉ុន្តែសង្ឃឹមថា ក្រោយពីសម្តេច​នាយករដ្ឋមន្រ្តី​បើកសេដ្ឋកិច្ចឡើងវិញគ្រប់វិស័យនេះ ​នឹងជំរុញឱ្យវិនិយោគិនជប៉ុនទាំងតូចទាំងធំចូល​មក​កម្ពុជា​ដើម្បីរកឪកាសវិនិយោគ។ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី ១ ខែកុម្ភៈ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI FUMIAKI) ប្រធានសមាគមជប៉ុន-កម្ពុជា​និង​ជាអតីត​ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នឹង​ដឹកនាំ​ប្រតិភូក្រុម​អ្នកវិនិយោគ​ធុន​កណ្តាល​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជានាខែ ​មេសាខាងមុខ ​ដើម្បីស្វែងរកឪកាស​វិនិយោគនៅកម្ពុជា៕អត្ថបទ៖ វណ្ណៈ 

កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំនេះ នឹងសម្រេចអត្រាកំណើនតាមការគ្រោងទុករបស់រាជរដ្ឋាភិបាល

2022/02/02 01:20:02 pm        708
ភ្នំពេញ៖ អ្នកជំនាញសេដ្ឋកិច្ចលើកឡើងថា សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២ នឹងងើបទៅទៅរកកំណើនសក្តានុពល ខណៈកម្ពុជាបានពង្រឹងក្បាលម៉ាស៊ីនអូសកំណើនសេដ្ឋកិច្ច ជាពិសេសការទប់ស្កាត់មានប្រសិទ្ធភាពនៃប្រភេទមេរោគថ្មី អូមីក្រុង ទាំងនេះនឹងធ្វើឲ្យកម្ពុជាសម្រេចកំណើនសេដ្ឋកិច្ចតាមការគ្រោងទុកក្នុងអត្រាប្រមាណ ៥,៦%។លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងលើកឡើងក្នុងកិច្ចសម្ភាសន៍ ជាមួយ ភ្នាក់ងារអ្នកយកព័ត៌មាន BTV នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២នេះថា បច្ចុប្បន្នរាជរដ្ឋាភិបាលបានកែសម្រួលជាច្រើន ជាពិសេសការសម្រួលដល់​ពាណិជ្ជកម្ម ការផ្តល់អត្ថប្រយោជន៍ដល់អ្នកវិនិយោគសម្រាប់វិស័យកម្មន្តសាល ការកសាង​ហេដ្ឋាន​រចនាសម្ព័ន្ធសម្រាប់វិស័យទេសចរ ​និងការបើកច្រក រវាងកម្ពុជា-ចិន ដែលជួយជម្រុញដល់វិស័យ​កសិកម្ម និងឧស្សាហកម្មនិងការបើកពាណិជ្ជកម្មកម្ពុជា-កូរ៉េជាដើម។សូមបញ្ជាក់ថា៖ កាលពីពេលថ្មីៗនេះ មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានពិភាក្សា​ជាមួយ​ដៃគូអភិវឌ្ឍន៍រួមមាន៖ ​មូលនិធិ រូបិយវត្ថុអន្តរជាតិ (IMF), ​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB), ធនាគារពិភពលោក (World Bank) ​និងកម្មវិធីអភិវឌ្ឍន៍ ​សហប្រជាជាតិ (UNDP) លើស្ថានភាព និង​ទស្សនវិស័យសេដ្ឋកិច្ចសកល តំបន់ និងកម្ពុជា ​និង​ហានិភ័យ​ម៉ាក្រូសេដ្ឋកិច្ច ចម្បងៗ និង​ការ​ឆ្លើយតប​ជាគោលនយោបាយ។សម្រាប់សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២ ​ត្រូវបានព្យាករថា ​នឹងបន្ត​និន្នាការ​កើនឡើង​ក្នុងរង្វង់ ៥,៦% និង​ឈានជាបណើ្តរៗ​ទៅរកកំណើនសក្តានុពលក្នុងរយៈពេលមធ្យម ​ដែលគាំទ្រដោយ កំណើន​ល្អ​ប្រសើរ នៃតម្រូវការសកល​ និងការកើនឡើងញសន្សឹមៗ ​នូវទំនុកចិត្តវិនិយោគ និងការរំពឹង​ទុក​នូវការ​អនុវត្ត ប្រកប​ដោយប្រសិទ្ធភាពនៃ ក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារនិងជំរុញ​កំណើន​សេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ឆ្នាំ ២០២១-២០២៣ ដែល​នឹងស្តារកំណើន​សេដ្ឋកិច្ចកម្ពុជា ឱ្យត្រឡប់ទៅរកកំណើន សក្តានុពល និងពង្រឹងភាព​ធន់នៃសង្គម-សេដ្ឋកិច្ច ដើម្បីឈានទៅ​សម្រេច​បាន​នូវ​ការ​អភិវឌ្ឍ​ប្រកប​ដោយចីរភាព និងបរិយាប័ន្ន៕ អត្ថបទ៖ សុន រ៉ាឌី

ADBអនុម័តជំនួយ ៦,៨លានដុល្លារ ដើម្បីជួយស្តារទេសចរណ៍ និងផលិតកម្មស្រូវនៅកម្ពុជា

2022/02/01 02:19:12 pm        496
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ជំនួយចំនួន២ ដែលមានតម្លៃសរុប ៦.៨ លានដុល្លារ ដើម្បីជួយស្តារវិស័យទេសចរណ៍ និងផលិតកម្មស្រូវនៅកម្ពុជា ដែលរងការប៉ះពាល់ពីការរាលដាលនៃជំងឺកូវីដ-១៩។ ADB លើកឡើងក្នុងសេចក្តីប្រកាសព័ត៌មានចេញផ្សាយកាលពីថ្ងៃម្សិលមិញនេះថា កញ្ចប់ជំនួយ​ទីមួយមានតម្លៃ ៣.៧ លានដុល្លារ ត្រូវបានគេរំពឹងថា នឹងផ្តល់អត្ថប្រយោជន៍ដល់​ប្រជាសហគមន៍​ចំនួន ៤ ០០០នាក់ តាមរយៈគម្រោងស្តារសហគមន៍​ទេសចរណ៍ ​សម្រាប់ការងើបឡើងវិញ ពីកូវីដ-១៩។ គម្រោងនេះ គ្របដណ្តប់តំបន់ក្បែរប្រាសាទព្រះវិហារ ក្នុងខេត្តព្រះវិហារ និងប្រាសាទ ភ្នំដាក្នុងខេត្តតាកែវ។ សេចក្តីប្រកាសព័ត៌មានដដែល បញ្ជាក់ទៀតថា ថវិកាប្រមាណ ៣ លានដុល្លារនៃជំនួយនេះ ត្រូវបាន​ផ្តល់ដោយមូលនិធិជប៉ុន សម្រាប់ភាពរុងរឿង និងភាពធន់នៅអាស៊ី និងប៉ាស៊ីហ្វិក (the Japan Fund for Prosperous and Resilient Asia and the Pacific) ។ចំណែក​កញ្ចប់​ជំនួយ​មួយទៀត មានតម្លៃ ៣.៩ លានដុល្លារ ដែលការផ្តល់ហិរញ្ញប្បទានបន្ថែម សម្រាប់កម្មវិធីអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មស្រូវ ដែលធន់នឹងអាកាសធាតុនៅក្នុងខេត្តបាត់ដំបង កំពង់ធំ និងព្រៃវែង។ កសិករខ្នាតតូច ចំនួន ២២ ០០០នាក់ ​ត្រូវបានរំពឹងថា នឹង​ទទួល​ប្រយោជន៍​ពី​គម្រោងនេះ។ បើតាម ADB ថវិកាប្រមាណ ៣.៨ លានដុល្លារ នៃជំនួយនេះ បានមកពីកម្មវិធីកសិកម្ម និង​សន្តិសុខ​ស្បៀងសកល ដែលជាមូលនិធិសកលមានគោលបំណងកាត់បន្ថយភាពអត់ឃ្លាន និង​កែ​លម្អអាហារូបត្ថម្ភ ​នៅក្នុងប្រទេសដែលមានចំណូលទាប។លោក Anthony Gill នាយកស្តីទីធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំប្រទេសកម្ពុជា ​លើកឡើងថា កញ្ចប់​ជំនួយទីមួយ នឹងជួយសហគមន៍កែលម្អហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ​និងសេវាកម្ម ​អតិថិជន ដើម្បីទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន ​និងជំរុញសេដ្ឋកិច្ចក្នុងតំបន់។ កញ្ចប់ជំនួយទីពីរ នឹងជួយកសិករដំណាំស្រូវនៅកម្ពុជា ​បង្កើនប្រាក់ចំណូល និងភាពធន់​នឹង​អាកាសធាតុ តាមរយៈការដោះស្រាយបញ្ហារំខានផ្នែកដឹកជញ្ជូន ​និងច្រវាក់ផ្គត់ផ្គង់ ដែលបណ្តាលមកពីជំងឺកូវីដ-១៩៕អត្ថបទ៖ វណ្ណៈ

អាជីវករមួយចំនួនបានឈប់សម្រាក ខ្លះចេញដើរកម្សាន្តតាមគោលដៅទេសចរណ៍ អំឡុងថ្ងៃចូលឆ្នាំចិននេះ

2022/02/01 12:57:45 pm        724
ភ្នំពេញ៖ ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម បើទោះមិនបានកំណត់យកជាថ្ងៃឈប់សម្រាក តែគេសង្កេតឃើញថា បណ្តាផ្សារលក់ដូរទំនិញមួយចំនួននៅរាជធានីភ្នំពេញ បានបិទទ្វារ ហើយអាជីវករខ្លះលក់តែខាងក្រៅផ្សារ ហើយផ្សារខ្លះទៀតបានបើកដំណើរការធម្មតា ខណៈអាជីវករអ្នកលក់ដូរជាងពាក់កណ្តាល គឺបានបិទហាង បិទតូបឈប់សម្រាក និងមានចេញដើរកម្សាន្តទៅតាមគោលដៅទេសចរណ៍។បើតាមលោក សួន ផានិត អនុប្រធានផ្សារបឹងកេងកង បានថ្លែងប្រាប់BTV នៅថ្ងៃទី១ ខែកុម្ភៈនេះថា នៅថ្ងៃសែនចូលឆ្នាំចិនម្សិលមិញនេះ នៅពេលព្រឹកមានអាជីវករបានប្រមាណជាង៥០% បានមកបើកតូបលក់ដូរធម្មតា រហូតមកដល់ព្រឹកថ្ងៃទី១ ខែកុម្ភៈនេះ គឺមានអាជីវករលក់ដូរប្រមាណ ៨០% បានបិទតូបលក់ដូរទំនិញ ដើម្បីឈប់សម្រាកហើយខ្លះទៀត កំពុងបាន​ចេញដើរកម្សាន្ត​ទៅតាមរមណីយដ្ឋានទេសចរណ៍ និងគោលដៅទេសចរណ៍ជិតឆ្ងាយ ដើម្បីលំហែរកាយ បន្ទាប់ពីគេបានដំណើរការលក់ដូរឥតមានការឈប់សម្រាក​សៅរ៍-អាទិត្យ​ក្នុងរយៈពេល១ឆ្នាំរបស់គេកន្លងមក។លោកបន្តថា ជារួមសម្រាប់ការបើកផ្សារនៅក្នុងកម្រិតតិចតួចនេះ​ យើងក៏ឃើញថា មាន​ចំនួនពលរដ្ឋ​ប្រមាណតែ២០% ប៉ុណ្ណោះគឺបានអញ្ជើញមកផ្សារដើម្បីទិញរបស់របរ ហើយភាគច្រើនគឺមាននៅតែ​នៅ​ក្នុងពេលព្រឹក។នៅក្នុងថ្ងៃបុណ្យចូលឆ្នាំចិននេះ បើយើងក្រឡេកទៅមើលរមណីយដ្ឋានកៀនស្វាយ នៅជិត​ជាយរាជ​ធានី​ភ្នំពេញវិញ គេសង្កេតឃើញថា នៅថ្ងៃសែនម្សិលមិញមិន​មានមនុស្សចេញដើរកម្សាន្ត​នោះទេ ដោយសារគេជាប់រវល់សែន ប៉ុន្តែនៅថ្ងៃនេះចំនួនភ្ញៀវទេសចរមកអង្គុយកម្សាន្តតាមផ្ទះទឹក និងតាមកញ្ចុះ គឺមានចាប់ផ្តើមមានកំរើកបន្តិចឡើងវិញ ហើយគេរំពឹងថានៅថ្ងៃស្អែក ​និងខានស្អែក នឹង​មានភ្ញៀវមកទស្សនារមណីយដ្ឋានកៀនស្វាយកាន់តែច្រើនថែមទៀត។បើតាមឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានថ្លែងថា នៅក្នុង​ឱកាសបុណ្យចូលឆ្នាំចិនឆ្នាំនេះ ​យើងមិនរំពឹងថា តាមគោលដៅទេសចរណ៍នានា​គឺ​មានភ្ញៀវទេសចរ​ច្រើនទៅទស្សនានោះទេ ​ដោយសារឱកាសបុណ្យចូលឆ្នាំចិនឆ្នាំនេះ បាន​ប្រព្រឹត្តិទៅមិនចំនឹងថ្ងៃឈប់សម្រាកចុងសប្តាហ៍។ឯកឧត្តម តុប សុភ័ក បន្តថា ទោះយ៉ាងណាសម្រាប់អាជីវករអ្នកលក់ដូរកាត់សែចិន ដែលបានឈប់​សម្រាក​ពីការប្រកបរបររកស៊ី គឺភាគច្រើនគឺបានដាក់ផែនការចេញដើរកម្សាន្តច្រើន ប៉ុន្តែការដើរ​កម្សាន្តនោះ ភាគច្រើនគេមាននិន្នាការមិនទៅគោលដៅ​ទេសចរណ៍ណាដែលនៅឆ្ងាយពី​លំនៅដ្ឋាន​របស់គេ ​ខណៈដែលការឈប់សម្រាកថ្ងៃចុងសប្តាហ៍​គឺមានបន្ទប់ស្នាក់នៅតាមសណ្ឋាគារ ផ្ទះ​សំណាក់​បានកក់ទុកប្រមាណពី ៧០ទៅ៨០% ជាពិសេសគោលដៅទេសចរណ៍​ធំនៅ​តាម​បណ្តាខេត្ត ហើយភាគច្រើនគេមិនបន្តដើរកម្សាន្តនៅថ្ងៃបុណ្យចូលឆ្នាំចិនទៀតទេ៕អត្ថបទ៖ ស៊ុម សុខជា

ធនាគារពិភពលោកបង្ហាញគន្លឹះមួយចំនួនដល់កម្ពុជា ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ

2022/02/01 12:37:10 pm        461
ភ្នំពេញ៖ ធនាគារពិភពលោក៖ កម្ពុជាអាចស្តារសេដ្ឋកិច្ចឱ្យមានកំណើនទៀងទាត់ឡើងវិញ បានតាមរយៈការបង្កើនផលិតភាពរបស់ក្រុមហ៊ុន និងពលករ, ពង្រីកពិពិធភាពក្នុងផ្នែកនាំចេញ និងចាត់វិធានការនានាឈានទៅជំរុញការវិនិយោគក្នុងស្រុកថែមទៀត។នៅក្នុងជំនួយស្មារតីមួយ ស្តីពីស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២កន្លងទៅ ធនាគារពិភពលោក បានលើកឡើងបន្តថា កម្ពុជាធ្លាប់សម្រេចបានកំណើន​សេដ្ឋកិច្ច​ក្នុងអត្រាជាមធ្យម ៧,៧ភាគរយក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ១៩៩៥ ដល់ឆ្នាំ២០១៩ ប៉ុន្តែអត្រានេះ បានស្រុតចុះយ៉ាងគំហុកអស់ចំនួនជាង ១០ភាគរយ ធ្វើឱ្យទំហំសេដ្ឋកិច្ចរួមមាឌអស់ ឬដក ៣,១ភាគរយ ក្នុងឆ្នាំ២០២០ មុននឹងរើបឡើងវិញសន្សឹមៗរហូតបានកំណើន ២,២ភាគរយ​នា​ដំណាច់​ឆ្នាំកន្លងទៅ។ លោកស្រី ម៉ារីយ៉ាម សាលីម (Maryam Salim) ប្រធានគ្រប់គ្រង​នៃធនាគារពិភពលោកប្រចាំ​ប្រទេស​កម្ពុជា មានប្រសាសន៍ថា ការងាកទៅរកគន្លងផ្លូវឆ្ពោះទៅមានកំណើនដោយចរីភាពវិញ ចាំបាច់​ត្រូវការ​របៀប​វារៈកែទម្រង់ប្រកប​ដោយ​មហិច្ឆតា​មួយ ​ដែល​ផ្តោតការយកចិត្តទុកដាក់លើការបង្កើន​សមត្ថភាព​របស់ក្រុមហ៊ុន​ពលករ ​និង​ក្រុមគ្រួសារនៅកម្ពុជា,ពង្រឹង​បទប្បញ្ញត្តិ ដើម្បីឆ្លើយតប​ទៅ​នឹង​សកម្មភាពបំភ្លៃលើទីផ្សារ​ និងកែលម្អបរិយាកាសធ្វើធុរកិច្ច និងការវិនិយោគថែមទៀតទៅលើហេដ្ឋា​រចនាសម្ព័ន្ធដែលទ្រទ្រង់ដល់កំណើនប្រកបដោយគុណភាព។ លោកស្រីបន្តថា ចំណាត់ការគោលនយោបាយរយៈពេលខ្លី និងមធ្យមមួយចំនួន អាច​មាន​ប្រយោជន៍​ដល់​យុទ្ធសាស្ត្រាស្តារសេដ្ឋកិច្ច ដែលនឹងអនុញ្ញាត​ឱ្យកម្ពុជាអាចកសាងសេដ្ឋកិច្ច​បាន​មកវិញកាន់តែរឹងមាំថែមទៀត​នៅក្រោយសម័យ​មានវិបត្តិកូវីដ-១៩។ធនាគារពិភពលោក បានបញ្ជាក់ថា កម្ពុជាមានជម្រើសច្រើនសម្រាប់ដោះស្រាយ​បញ្ហាខ្វះពិពិធកម្ម​ក្នុងសេដ្ឋកិច្ច និងសម្រាប់កសាងឡើងវិញ ឱ្យកាន់តែប្រសើរជាងមុន។ ការវិនិយោគទៅលើធនធានមនុស្ស,ការធ្វើឱ្យការបែងចែកធនធានឱ្យកាន់ តែមានប្រសិទ្ធផល តាមរយៈការកែលម្អសមត្ថភាពស្ថាប័នទីផ្សារ និងការបង្កើនការគ្រប់គ្រងការវិនិយោគ​សាធារណៈទាំង​អស់នេះស្ថិតក្នុងចំណោមជម្រើសដែលអាចជួយជំរុញផលិតភាពក្នុងសេដ្ឋកិច្ច។ ការបង្កើនការរួមចំណែករបស់ខ្លួនទៅក្នុងខ្សែច្រវាក់តម្លៃសាកល, ការបង្កើតតម្លៃបន្ថែម​ក្នុង​វិស័យ​កសិកម្ម និងការពង្រីកភាព​ប្រកួតប្រជែង​នៅក្នុងវិស័យសេវាកម្ម ​ក៏នឹងអាចជួយធ្វើឱ្យ ការនាំចេញ​កាន់តែមានភាពសម្បូវបែបផងដែរ។ សូមបញ្ជាក់ថា ក្នុងប៉ុន្មានឆ្នាំកន្លងទៅថ្មីៗនេ ផលិតផលចំនួន ៥មុខ រួមមានវិស័យកាត់ដេរ, ស្បែកជើង, អង្ករ, ដំឡូងមី និងទេសចរណ៍ មានទំហំ ៨០ភាគរយ នៃទំហំនាំចេញសរុបរបស់កម្ពុជា ប៉ុន្តែនៅក្នុងនោះមានទីផ្សារធំតែ២ប៉ុណ្ណោះគឺសហភាពអឺរ៉ុប ​និងសហរដ្ឋអាមេរិក ​ដែលស្រូបយក ៦៩ភាគរយ នៃ​បរិមាណទំនិញនាំចេញទាំងនោះ៕អត្ថបទ៖ បូរ៉ាវី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កងទ័ព៖ ខ្មាន់កាំភ្លើងធ្វើការវាយប្រហារក្នុងពេលដំណាលគ្នា នៅក្នុង និងក្រៅរដ្ឋធានីរបស់ម៉ាលី
04/25/2026 05:04 PM
បង្រ្កាបអគារប្រព្រឹត្តបទល្មើស Online Scams នៅទីតាំង ១កន្លែង ក្នុងក្រុងប៉ោយប៉ែត ឃាត់ខ្លួនមនុស្សប្រមាណ ៣០០នាក់
04/25/2026 05:04 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ជួបពិភាក្សាជាមួយប្រមុខកងទ័ពប៉ាគីស្ថាន អំពីលទ្ធភាពនៃការចរចាជុំទី២ ជាមួយអាមេរិក
04/25/2026 05:04 PM
អ៊ីរ៉ង់ប្រហារជីវិតបុរសម្នាក់ ជុំវិញ «បេសកកម្ម» តំណាងឲ្យទីភ្នាក់ងារចារកម្មអ៊ីស្រាអែល
04/25/2026 05:04 PM
សម្តេចតេជោ ហ៊ុន សែន ណែនាំដល់មន្ត្រីរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមឲ្យបានល្អ ពិសេសបទល្មើសអនឡាញត្រូវបង្ក្រាបកុំអោយងើបឡើងវិញអោយសោះ
04/25/2026 05:04 PM
សម្តេចតេជោ ហ៊ុន​ សែន ណែនាំដល់មន្ត្រីយកចិត្តទុកដាក់គ្រប់គ្រងនិងមើលថែដល់អតីតយុទ្ធជន និងនិវត្តជននៅតាមមូលដ្ឋាន
04/25/2026 04:04 PM
មនុស្ស ៣នាក់ស្លាប់ អំឡុងការប៉ះទង្គិច នៅភាគឦសានរដ្ឋមានជម្លោះ Manipur របស់ឥណ្ឌា
04/25/2026 04:04 PM
របាយការណ៍៖ អ៊ីរ៉ង់បញ្ជាក់ថា សមត្ថភាពមីស៊ីលភាគច្រើនមិនត្រូវបានប្រើឡើយ ក្នុងសង្គ្រាមជាមួយអាមេរិក
04/25/2026 04:04 PM
រដ្ឋមន្ត្រីការបរទេស៖ ទួរគីអាចនឹងពិចារណាតួនាទីដោះមីន នៅច្រកសមុទ្រ Hormuz ក្រោយមានកិច្ចព្រមព្រៀងអ៊ីរ៉ង់-អាមេរិក
04/25/2026 03:04 PM
អ្នកចរចាអាមេរិក នឹងទៅទីក្រុងអ៊ីស្លាម៉ាបាដ ប៉ុន្តែអ៊ីរ៉ង់ប្រាប់ថា មិនមានការចរចាដោយផ្ទាល់ទេ
04/25/2026 03:04 PM