រោងចក្រ វិរៈ ប៊ុនថាំ ជីកសិកម្ម មានសមត្ថភាពផលិតបានប្រមាណ ២០០តោន ក្នុង​មួយ​ថ្ងៃ​សម្ពោធ​ដាក់​ឱ្យដំណើរការជាផ្លូវការ
រយៈពេល៣ខែដំបូង ការដោះដូរពាណិជ្ជកម្មកម្ពុជា-វៀតណាម សម្រេចបាន ៣,៤៤ ពាន់​លាន​ដុល្លារកើនឡើង ៤,៣%
ក្នុងត្រីមាសទី១ កម្ពុជានាំចេញសំបកកង់ឡាន និងគ្រឿងបន្លាស់ផ្សេងៗមានទឹកប្រាក់ជាង ៥៨០ លានដុល្លារ
ថ្លៃលក់រាយប្រេងឥន្ធនៈតាមស្ថានីយចាប់ថ្ងៃទី២៤ មេសានេះ សាំងឡើងបន្ដិច ខណៈ​ម៉ាស៊ូត​បន្ត​ធ្លាក់​ចុះ

សេដ្ឋកិច្ច និង កសិកម្ម

អាជ្ញាធរខេត្តកំពង់ធំ លើកទឹកចិត្តដល់ម្ចាស់សហគា្រស បន្តកែច្នៃគ្រឿងយន្តកសិកម្ម ដើម្បីបង្កើនភាពងាយស្រួលដល់កសិករ

2021/12/04 01:39:03 pm        58
កំពង់ធំ៖ អាជ្ញាធរខេត្តកំពង់ធំ លើកទឹកដល់ម្ចាស់សហគ្រាសកែច្នៃគ្រឿងយន្តកសិកម្មបង្កើនការផលិតបន្ថែម ដើម្បីបំពេញតម្រូវការ ផ្តល់ភាពងាយស្រួលដល់កសិករអនុវត្តផ្តាល់ទទួលបានផលច្រើន និងកាត់បន្ថយការប្រើការប្រើប្រាស់កម្លាំងពលកម្ម។ នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ លោក ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ អញ្ជើញផ្តល់ប័ណ្ណសរសើរដល់សហគ្រាសកែច្នៃគ្រឿងយន្តកសិកម្ម(០០៧ AI)។ ជាមួយគ្នានេះលោក លើកទឹកចិត្តដល់ម្ចាស់សហគា្រសបន្តកែច្នៃគ្រឿងយន្តកសិកម្ម ដើម្បីបង្កើនភាពងាយស្រួលដល់កសិករក្នុងការបង្ករបង្កើនផល។ លោកបន្តថា គ្រឿងយន្តកសិកកម្ម គឺសម្ភារៈដែលមិនអាចខ្វះសម្រាប់កសិករអនុវត្ត នៅលើវាលស្រែ និងចំការដោយផ្ទាល់ បើទោះបីជាកម្ពុជាមិនទាន់មានរោងចក្រផលិតគ្រឿងយន្តកសិកម្មក៏ដោយ ប៉ុន្តែកសិកប្រមាណ៨០% នៃប្រជាជនសរុបក្នុងប្រទេសកម្ពុជា ស្ទើរគ្រប់រូបត្រូវការជាចាំបាច់យកទៅប្រើប្រាស់! ក្នុងនោះសម្ភារៈ ឬគ្រឿងយន្តខ្លះមិនទាន់អាចបំពេញនូវតម្រូវការរបស់កសិករបានឡើយ ដូច្នេះត្រូវមានការកែច្នៃដោយស្នាដៃកូនខ្មែរបន្ថែម ដើម្បីយកទៅបម្រើលើការដាំដុះស្រូវ និងដំណាំកសិឧស្សាហកម្មផ្សេងទៀត។ លោកបន្ថែមថា ក្នុងខេត្តកំពង់ធំ មានប្រជាពលរដ្ឋប្រមាណ៨៥% មានមុខរបរ ជាកសិករ។ ក្នុងនោះផ្ទៃដីជាង២៣ម៉ឺនហិកតា សម្រាប់ដំណាំស្រូវដែលស្ថិតនៅក្រោមផ្លូវជាតិលេខ៦ អនុគ្រោះផ្នែកការដាំដុះដំណាំស្រូវ វស្សា ស្រូវបណ្តេញទឹក ស្រូវបង្កើនរដូវ និងស្រូវប្រាំងជាដើម។ ខាងលើផ្លូវជាតិលេខ៦ អនុគ្រោះផ្នែកដំណាំឈើហូបផ្លែ និងដំណាំកសិកឧស្សាហកម្ម! ដែលដំណាំកៅស៊ូ មានចំនួន ២៨ក្រុមហ៊ុន កំពុងដាំដុះលើផ្ទៃដី ជាង៧៨០០០ហិកតា។ ដំណាំស្វាយចន្ទីរដាំដុះលើផ្ទៃដីប្រមាណជាង៧៨០០០ហិកតា និងដំណាំស្វាយលើផ្ទៃដីជាង៨០០០ហិកតា ផងដែរ។ លោក អុល ចំណាប់ ម្ចាស់សហគ្រាសកែច្នៃគ្រឿងយន្តកសិកម្ម (០០៧ AI) ស្ថិតនៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ លើកឡើងថា ដោយក្តីស្រឡាញ់វិស័យកសិកម្ម និងចេះផ្នែកគ្រឿងយន្តផងនោះ រូបលោកបានសម្រេចចិត្តបង្កើតសហគ្រាសកែច្នៃគ្រឿងយន្តកសិកម្មនេះឡើង និងបានធ្វើការចុះបញ្ជីការពារម៉ាកប្រើប្រាស់ និងកែច្នៃ មិនចម្លងម៉ូដ ពីសហគ្រាសដ៏ទៃ។ លោកបន្តថា ដោយសារប្រទេសកម្ពុជាយើងមិនមានផលិតសម្ភារខ្លួនឯង, រូបលោក សម្រេចយកសម្ភារៈផ្គត់ជាផលិតផលរបស់បរទេស ដូចជាផលិតផលរបស់ប្រទេសថៃ និងផលិតផលរបស់ជប៉ុនជាដើម មកធ្វើជាគ្រឿងបង្គំ។ បច្ចុប្បន្នសហគ្រាសទាំងមូល បាន និងកំពុងផលិតគ្រឿងយន្តកសិកម្មកែច្នៃចំនួន១២ប្រភេទ និងមានការពេញនិយមដោយកសិករទិញយកទៅប្រើប្រាស់លើឧបករណ៍បួនប្រភេទមានម៉ាស៊ីនបូមទឹក ម៉ាស៊ីនព្រោះស្រូវ ម៉ាស៊ីនបាញ់ថ្នាំ និងត្រាក់ទ័រច្នៃពីម៉ាស៊ីនគោយន្ត ដែលក្នុងមួយខែសរុបធទាំង៤ប្រភេទអាចផលិតចន្លោះពី៣០គ្រឿង ទៅ៣៥គ្រឿង៕

កំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងមានផែទឹកជ្រៅសម្រាប់នាវាធំៗចូលចតនៅឆ្នាំ២០២៥

2021/12/03 01:57:06 pm        745
ព្រះសីហនុ៖ ចំណតកុងតឺន័រថ្មីនៅខេត្តព្រះសីហនុ ដែលមានប្រវែង ៣៥០ម៉ែត្រនិងជម្រៅទឹក១៤,៥ ម៉ែត្រនឹងត្រូវសាងសង់ ឡើងក្នុងឆ្នាំ២០២២ ហើយនឹងដាក់ដំណើរការ រយៈពេល៣ឆ្នាំបន្ទាប់ ដែលនឹងអនុញ្ញាតនាវាដឹកទំនិញធំៗមកពីអាមេរិកនិងអឺរ៉ុបចូលចតបាន។ចំណតកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងជំហានទី១ ដែលមានប្រវែង៣៥០ម៉ែត្រ និង​ជម្រៅទឹក ១៤.៥ម៉ែត្រ ​ដោយទទួលបានប្រាក់កម្ចីជាង ២០០លានដុល្លារពីជប៉ុន នឹង​ចាប់ផ្តើមដំណើរការ​សាងសង់​នៅឆ្នាំ២០២២​ និង​បញ្ចប់ការ​សាងសង់​នៅដើមឆ្នាំ២០២៥ ខណៈបច្ចុប្បន្ននេះ សម្រេច​បាន​ការគូសប្លង់​រួចរាល់​ហើយ និងកំពុងដំណើរការដេញថ្លៃ។ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជា​អគ្គនាយកកំពង់ផែស្វយ័ត ក្រុង​ព្រះសីហនុ មាន​ប្រសាសន៍ថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ ​បានដាក់ផែនការ​សាងសង់ ចំណត​កំពង់​ផែស្វយ័តក្រុង​ ព្រះសីហនុ​ក្នុង​ជំហាន​ទី១​ ឱ្យរួចរាល់ក្នុងការឆ្នាំ២០២៥។សម្រាប់ជំហានទី២ នឹងសាងសង់រួចរាល់ក្នុងឆ្នាំ២០២៨ ​និងជំហានទី៣ ​ក្នុងឆ្នាំ២០៣០ ដើម្បី​ឱ្យ​នាវាទៅ មក​ពី​អាមេរិក និងអឺរ៉ុប ៨៥ភាគរយ ចូលចត​បាន​មិនចាំ​បាច់ឆ្លងកាត់កំពង់ផែ​ប្រទេស​សិង្ហបុរី និងជំហានទី៣ អាច​មាន​សមត្ថ​ភាព​ចូល​ទៅអឺរ៉ុប ​និងអាមេរិកស្ទើរ ១០០ភាគរយ ។ក្នុងរយៈពេល៩ខែឆ្នាំ២០២១នេះ​ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ​ទទួលបានជាង ២៥៤ ពាន់លានរៀល ឬ​ប្រមាណ​៦២លានដុល្លារ ​កើនឡើងជិត៣០លានពាន់លាន បើធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំ២០២០ ​ដែលមាន​តែ​ជាង​២២៧ ពាន់លានរៀល។ ចំណូលទាំងនោះ​បាន​មកពីការលើកដាក់នាវា ចំណូលលើកដាក់លើទីលាន, ចំណូល​បាន​ពី​សេវា​កំពង់ផែ, ចំណូល​ ពីការរក្សា​ទុកកុងតឺន័រ, ចំណូល​បាន​មក​ពីការ​ជួលតំបន់សេដ្ឋកិច្ចពិសេស និងចំណូលផ្សេងៗ។ឯកឧត្តម លូ គឹមឈន់ បានឱ្យដឹងថា ​នៅពេលដែលកំពង់ផែទឹកជ្រៅនេះ សាងសង់​រួចរាល់​នៅឆ្នាំ​២០២៥ នឹង​អាច​អនុញ្ញាត​ឱ្យ​កប៉ាល់​ដែលសមត្ថភាពផ្ទុក​ កុងតឺន័ររហូតដល់ជាង៤ពាន់កុងតឺន័រ អាចចូលចត​ដែលពេលនោះ ​កប៉ាល់ ប្រមាណ៩៣% ​នៃកប៉ាល់ក្នុងតំបន់អាស៊ី ចូលចត​នៅ​កម្ពុជា​បាន ​ដែល​នឹងធ្វើឱ្យ​តម្លៃ​ដឹកជញ្ជូន​ទាប​ជាងមុន ដែលតាម​ការ​ប៉ាន់​ស្មាន​តម្លៃ​ដឹកជញ្ជូន អាច​ចុះជាង២០០ដុល្លារក្នុងមួយកុងតឺន័រ៕អត្ថបទ៖ វណ្ណៈ

រយៈពេល១១ខែឆ្នាំនេះ ការនាំចេញកសិផល​ក្រៅ​ពី​ស្រូវ-អង្ករ​មាន​កំណើន​ជិត៥០ភាគរយ

2021/12/02 05:30:48 am        132
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជា បានបង្ហាញថា គិតក្នុងរយៈពេល១១ខែ ឆ្នាំ២០២១ ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ មានចំនួនសរុបជាង ៤លាន៦សែនតោន កើនឡើងចំនួនជាង ១លាន ៥សែនតោន២៧ ស្មើនឹង ៤៩,៤៧ភាគរយ ប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលមានចំនួនជាង ៣លានតោន។នៅក្នុងបណ្តាញសង្គម កាលពីថ្ងៃទី៣០ ខែវិច្ឆិកាកន្លងទៅ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានរៀបរាប់ថា ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ ដែលទទួលកំណើនរហូតជិត ៥០ភាគរយ នៅឆ្នាំ២០២១នេះ រួមមាន៖ ផលិតផលដំឡូងមី (ដំឡូងមីស្រស់, ដំឡូងមីក្រៀម, ម៉្សៅដំឡូងមី, កាកសំណល់ដំឡូងមី) ចំនួនសរុបជាង ២លាន ៣សែនតោន ក្នុងនោះនាំចេញទៅវៀតណាម ថៃ ចិន អ៊ីតាលី និងសហរដ្ឋអាម៉េរិកជាដើម។ សម្រាប់ផលិតផល គ្រាប់ស្វាយចន្ទី ចំនួនជាង ៩២ម៉ឺនតោន នាំចេញទៅវៀតណាម ថៃ ឥណ្ឌា ជប៉ុន និងកូរ៉េ។ គ្រាប់ពោតចំនួនជាង ១៧ម៉ឺនតោន នាំចេញទៅវៀតណាម ថៃ កោះតៃវ៉ាន់ បង់ក្លាដេស និងកូរ៉េ។ ដូងប្រេងចំនួនជាង ៥ម៉ឺន ៥ពាន់តោន នាំចេញទៅឥណ្ឌា និងម៉ាឡេស៊ី ខណៈម្រេចចំនួនជាង ២ម៉ឺន ៧ពាន់តោន នាំចេញទៅអាល្លឺម៉ង់ បារាំង ឥណ្ឌា ប៊ែលហ្ស៊ិ កោះតៃវ៉ាន់ ប៉ូឡូញ ចក្រភពអង់គ្លេស កាណាដា អារ៉ាប់រួម។ចំណែក ថ្នាំជក់ចំនួនជាង ៤ពាន់តោន នាំចេញទៅវៀតណាម ប៊ែលហ្ស៊ិ ហុងគ្រី ចិន ឥណ្ឌូនេស៊ី និងអាល្លឺម៉ង់ និងផលិតផលចំនួន ៨៧មុខផ្សេងទៀត មានចំនួនសរុបជាង ១៧ម៉ឺនតោន។យោងតាមប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) ទទួលបាន​ពី​អគ្គនាយកដ្ឋានកសិកម្ម បានឲ្យដឹងថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០២១នេះ ការនាំចេញ​កសិផល​ទៅក្រៅប្រទេស មានបរិមាណសរុបចំនួនជាង ៧លានតោន ទៅកាន់ទិសដៅ ៦៨ប្រទេស គឺមាន​ការ​កើន​ឡើងចំនួនជាង ៣លាន៤សែនតោន ស្មើនឹងជាង ៨៧ភាគរយ បើធៀប​នឹងរយៈពេល​ដូចគ្នា​ក្នុងឆ្នាំ២០២០ ដែលទទួលបានត្រឹមតែ ៣លាន ៦សែនតោន៕អត្ថបទ៖ ឈិត បូរ៉ាវី 

កម្ពុជានាំចេញផ្លែចេកស្រស់ជិត ៤០ម៉ឺនតោនកើនឡើងជាង ៣០ភាគរយ

2021/12/02 11:52:06 am        456
ភ្នំពេញ៖ ផ្លែចេកស្រស់របស់កម្ពុជា បាននាំចេញមានបរិមាណសរុបជិត ៤០ម៉ឺនតោន កើនឡើងប្រមាណជាង ៣១% ដោយបាននាំចេញ ទៅកាន់ទីផ្សារសំខាន់ៗចំនួន ៤ និងរំពឹងថា ផលិតផលនេះ នឹងនាំចេញទៅកាន់ទីផ្សារថ្មីៗបន្ថែមទៀតដូចជា កូរ៉េនិងទីផ្សារអឺរ៉ុប។យោងតាមប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ បានឲ្យដឹងថា ក្នុងរយៈពេល ១១ខែ ឆ្នាំ២០២១នេះ ការនាំចេញកសិផលទៅក្រៅប្រទេស ក្នុងនោះចំពោះការនាំចេញផ្លែចេកស្រស់ បាននាំចេញមានចំនួនជិត ៤០ម៉ឺនតោន កើនឡើងជាង ៣១% បាននាំចេញទៅកាន់ទីផ្សារធំៗចំនួន ៤ ក្នុងនោះការនាំចេញទៅប្រទេសចិន មានចំនួនជិត ៣៥ម៉ឺនតោន, ប្រទេសវៀតណាមជាង ៤៥ពាន់តោន ជប៉ុនជាង ៥៣៣តោន និងប្រទេសសិង្ហបុរីមានចំនួនជាង ៤៨០តោន ។ទាក់ទងទីផ្សារនាំចេញលោកឧកញ៉ា ហ៊ុន ឡាក់ នាយកក្រុមហ៊ុន Longmate Agriculture Co., Ltd ដែលវិនិយោគលើចម្ការចេកនៅខេត្តកំពត បានថ្លែងឲ្យដឹងថា ចេកអំបូងលឿង គឺជាដំណាំវិល​ជុំមិន​ប្រកាន់រដូវ ​អាចធ្វើឲ្យយើងទទួលផល និងនាំចេញជាបន្តបន្ទាប់ ក្នុងនោះក្រៅពីទីផ្សារនាំចេញ​ខាងលើ យើងរំពឹងថា ផ្លែចេកស្រស់របស់កម្ពុជា នឹងអាចនាំចេញទៅកាន់ទីផ្សារកូរ៉េបន្ថែមទៀត បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េចូលជាធរមាន ។ ចំពោះការនាំចេញទៅកាន់ទីផ្សារអឺរ៉ុបវិញ បច្ចុប្បន្នទីផ្សារ ចេកស្រស់របស់កម្ពុជា បាននាំចេញ​សាកល្បងទៅកាន់ប្រទេសអាល្លឺម៉ង់ និងរុស្សី នឹងទៅពេលអនាគតយើងក៏រំពឹងថានឹងទទួលបាន ទីផ្សារ​មួយចំណែកបន្ថែមទៀត ​សម្រាប់ការនាំចេញចេកស្រស់របស់កម្ពុជា។សូមបញ្ជាក់ថា៖ ក្នុងរយៈពេល ១១ខែ ឆ្នាំ២០២១នេះ ការនាំចេញកសិផលទៅក្រៅប្រទេស មាន​បរិមាណ​សរុបជាង ៧លានតោន ទៅកាន់ទិសដៅ ៦៨ប្រទេស បានកើនឡើងជាង ៣,៤លានតោន ស្មើជាង ៨៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ក្នុងនោះតាមការប៉ាន់ស្មានតម្លៃនៃការនាំ​ចេញ​កសិផល​​មាន​ទំហំទឹកប្រាក់ប្រមាណជាង ៤ ៤៣៥លានដុល្លារអាមេរិក៕ អត្ថបទ៖ វណ្ណៈ

នៅដើមខែធ្នូ តម្លៃ​ប្រេងឥន្ធនៈ​មានការធ្លាក់ចុះតម្លៃលក់ចំនួន៤២០០រៀលទៀតក្នុង១លីត្រ

2021/12/01 03:56:22 pm        511
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា តម្លៃលក់រាយប្រេងឥន្ធនៈ គិតចាប់ពីថ្ងៃទី១ ដល់ទី១៥ ខែធ្នូ ឆ្នាំ២០២១ បានចុះថ្លៃ២៥០រៀលទៀត ក្នុង១លីត្រ ដោយសារតែតម្លៃប្រេងឆៅនៅលើទីផ្សារ​អន្តរជាតិធ្លាក់ចុះដូចគ្នា។សេចក្តីជូនដំណឹងស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយដែលទទួលបាននៅថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០២១នេះ បានបញ្ជាក់ថា សម្រាប់ប្រេងសាំងធម្មតាក្នុងរយៈពេល២ សប្តាហ៍ទៅមុខទៀតពោលគឺ ពីថ្ងៃទី១ ដល់ ថ្ងៃទី១៥ ខែធ្នូឆ្នាំ២០២១ ។ជុំវិញតម្លៃលក់ប្រេងឥន្ធនៈនេះក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ក្រសួងមិនមែនជាអ្នកកំណត់ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈនៅកម្ពុជាទេ ពោលគឺក្រសួងគ្រាន់តែស្រង់តម្លៃឡើង-ចុះ នៃ ប្រេងតាមទីផ្សារ​អន្តរជាតិ​មកគណនា តាមប្រកាសដូចមានក្នុងឯកសារ ។សេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម បានបន្តថា នាពេលបច្ចុប្បន្ននេះ តម្លៃប្រេងឆៅ​នៅ​លើទីផ្សារអន្តរជាតិ ​តម្លៃលក់រាយប្រេងឥន្ធនៈ ក្នុង​រយៈពេលដូចគ្នា​ខាងលើ​នឹងត្រូវលក់ សម្រាប់​ប្រេងសាំងស៊ុបពែរ តម្លៃ៤៧០០ រៀលក្នុង១លីត្រ សម្រាប់ប្រេងសាំងធម្មតាតម្លៃ៤២០០ រៀល ក្នុង១លីត្រ និងសម្រាប់ប្រេងម៉ាស៊ូត តម្លៃ៣៨៥០រៀល។ ប៉ុន្តែដើម្បីជួយសម្រួល​ដល់​ជីវភាព​របស់​ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងនៅកម្ពុជា​ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានសម្រេច​បញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន៤សេនដុល្លារ ក្នុង១លីត្រ​ ទើប​តម្លៃចុះមកត្រឹម៤២០០ រៀល​ ក្នុង១លីត្រ ​សម្រាប់ប្រេងសាំងធម្មតា និងតម្លៃ៣៨៥០រៀលក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូត ៕អត្ថបទ៖ កុម្ភះ

កម្ពុជានាំចេញកសិកផលសរុបទៅទីផ្សារបរទេស មានតម្លៃជាង៤,៤ប៊ីលានដុល្លារ ក្នុងរយៈពេល១១ខែ

2021/12/01 10:24:04 am        544
ភ្នំពេញ៖ ការនាំចេញកសិផលរបស់កម្ពុជា​ទៅកាន់គោលដៅទីផ្សារ ៦៨ប្រទេស ក្នុងរយៈពេល១១ខែ មានតម្លៃសរុបជាង ៤,៤ប៊ីលានដុល្លារ ដោយមានបរិមាណ​សរុប​ចំនួន ៧,១លានតោន ។យោងតាមលទ្ធផលនៃការនាំចេញកសិផលរបស់កម្ពុជា ក្នុងរយៈពេល១១ខែ ឆ្នាំ២០២១ ដោយ ឯកឧត្តម វេង សាខន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ការនាំចេញអង្ករមានតម្លៃជាង ៤៥៤លានដុល្លារអាមេរិក ស្រូវ​មានចំនួនជាង ៥៤៦លានដុល្លារអាមេរិក និងការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួនជាង២ ៩៩០លានដុល្លារអាមេរិក។ដោយឡែកការនាំចេញកៅស៊ូធម្មជាតិមានចំនួនជាង ៤៤៣លានដុល្លារអាមេរិក (ក្នុងរយៈពេល១០ខែ ឆ្នាំ២០២១)។ឯកឧត្តម វេង សាខុន បញ្ជាក់ថា យោងតាមប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ ទទួល​បាន​ពីអគ្គនាយកដ្ឋាន​កសិ​កម្ម បានឲ្យដឹងថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០២១នេះ ការនាំចេញ​កសិផល​ទៅក្រៅប្រទេស ​មានបរិមាណ​សរុប​ចំនួន ៧,១លានតោន ​ទៅកាន់ទិសដៅ ​៦៨ ប្រទេស គឺមាន​ការកើន​ឡើងចំនួន ៣,៤តោនស្មើនឹង ៨៧,៥៣% ​បើធៀប​នឹង​រយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលទទួលបានត្រឹមតែ ៣,៦។របាយការណ៍​ដដែល​បង្ហាញ​ថា បរិមាណអង្ករនាំចេញមានចំនួន ​៥៣២ ១៧៩តោន មានការ​ថយ​ចុះ​ចំនួន ៦៨ ៨៦៦​តោន ឬ ១១,៤៦% បើធៀបនឹងបរិមាណនាំចេញ ក្នុងរយៈពេល១១ខែឆ្នាំ២០២០ ដែល​មានចំនួន ៦០១ ០៤៥​តោន ខណៈការនាំចេញស្រូវមាន​ចំនួន ៣,១តោន ក្នុងរយៈពេល ​១១ខែ​ឆ្នាំ២០២១ ​ទៅកាន់ប្រទេសវៀតណាម (មាន​​វិញ្ញាបនបត្រ​ភូតគាមអនាម័យចំនួន ​១ ៩៨៦ ០៨៥,០២តោន) ​ដែល​មានការកើនឡើងចំនួន ១ ៣៤៦ ១៣៥​តោន (៧៥,៧៥%) បើធៀប​នឹង​រយៈពេលដូចគ្នា​នៅឆ្នាំ២០២០ ​ដែល​មានចំនួន ​១ ៧៧៧ ១០៧តោន។ចំណែកការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ មានចំនួន ៤ ៦១៣ ៦៥១,០២តោន កើនឡើងចំនួន ១ ៥២៧ ០៦៩,១៦តោន ស្មើនឹង ៤៩,៤៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែល​មាន​ចំនួន ៣ ០៨៦ ៥៨១,៨៦​តោន៕អត្ថបទៈ វណ្ណៈ

កម្ពុជាទាក់ទាញវិនិយោគិនឥណ្ឌូនេស៊ី មកវិនិយោគលើវិស័យកសិកម្ម

2021/11/30 11:29:42 am        428
ភ្នំពេញ៖ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានផ្សព្វផ្សាយពីសក្តានុពលកសិកម្ម ដល់ទូតឥណ្ឌូនេស៊ី ដើម្បីទាក់ទាញវិនិយោគិនឥណ្ឌូនេស៊ី មកវិនិយោគលើវិស័យកសិកម្ម ដើម្បីឆ្លើយតបនឹងកំណើននៃតម្រូវការក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស ខណៈវិស័យកសិកម្មកំពុងមានវឌ្ឍនភាពជាបន្តបន្ទាប់ ពិសេសចាប់តាំងពីការផ្ទុះឡើងជំងឺកូវីដ១៩។នេះជាការលើកឡើង​របស់ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួង​កសិកម្មរុក្ខាប្រមាញ់ និង​នេសាទ ក្នុងជំនួប​ជាមួយ​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី​ប្រចាំ​កម្ពុជា ​ឯកឧត្តម Sudirman Haseng កាលពី​ពេលថ្មីៗនេះ ​។ឯកឧត្តម វេង សាខុន បានលើកឡើងថា ដោយមាន​ការ​យកចិត្ត​ទុកដាក់ និង​ការ​ជំរុញ​ពី​រដ្ឋាភិបាល វិស័យ​កសិកម្ម​កម្ពុជា​ត្រូវ​បាន​គេ​ដឹងថា​ កំពុង​មាន​ការរីកចម្រើន​ពី​ ១ ​ថ្ងៃ​ទៅ​ ១ ​ថ្ងៃ​។ សកម្មភាព​នេះ ​ធ្វើ​ឱ្យ​កម្ពុជា​មិន​ត្រឹមតែ​អាច​ផ្គត់ផ្គង់​តាម​តម្រូវការ​ទីផ្សារ​ក្នុងស្រុក​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ថែមទាំង​អាច​នាំទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ​បាន​កាន់​តែច្រើន​ផងដែរ​។ឯកឧត្តម ​បន្ថែមថា ​ជាមួយ​នឹង​កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​កម្ពុជា និង​ឥណ្ឌូនេស៊ី ​កម្ពុជា​សង្ឃឹមថា ក្នុង​ពេល​ឆាប់ៗ​នេះ​នឹង​មាន​វិនិយោគិន​ឥណ្ឌូនេស៊ី ចូលមក​វិនិយោគ​វិស័យ​កសិកម្ម រួមទាំង​ការកែច្នៃ​កសិផល និង​ខ្សែចង្វាក់​តម្លៃ​នៅ​កម្ពុជា​។ឯកឧត្តម ថ្លែងថា ​ស្ថានភាព​នៃ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​កំពុង​មាន​ការវិវឌ្ឍ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស ជាពិសេស​ក្នុង​ដំណាក់កាល​នៃ​វិបត្តិ​កូវីដ​ ១៩​។ យើង​រង់ចាំ​ស្វាគមន៍​ជានិច្ច​ចំពោះ​វិស័យ​ឯកជន​ឥណ្ឌូនេស៊ី​ដែល​មាន​បំណង​ធ្វើការ​វិនិយោគ​លើ​វិស័យ​កសិកម្ម​នាពេល​អនាគត​​។ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី ឯកឧត្តម Sudirman Haseng បាន​និយាយថា ​ឯកឧត្តម ​នឹង​ខំ​ពង្រឹង​និង​ពង្រីក​បន្ថែម​ទៀត​នៅក្នុង​ការ​ផ្សព្វផ្សាយ​ពី​សក្តានុពល​នៃ​វិស័យ​កសិកម្ម​កម្ពុជា​ទៅ​វិនិយោគិន​ឥណ្ឌូនេស៊ី​។ទិន្នន័យ​ក្រសួងកសិកម្មរុក្ខាប្រមាញ់ និង​នេសាទ បាន​ឱ្យ​ដឹងថា ក្នុង​រយៈពេល​ ១០ ​ខែ ឆ្នាំ​ ២០២១ កម្ពុជា​នាំចេញ​កសិផល​ទៅ​ទីផ្សារ​ក្រៅ​ប្រទេស​សរុប ៦ ៣៦៤ ៦០៧,២៤ ​តោន កើនឡើង ៨៧,៥៣ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២០ ដែលមាន​ចំនួន ៣ ៣៩៣ ៩១៥,៦៤ ​តោន​៕ អត្ថបទ៖ វណ្ណៈ

ឯកឧត្តម ហ៊ុន ម៉ាណែត៖ វិស័យឯកជន ​គឺជាក្បាលម៉ាស៊ីននៃការរីកចម្រើន​របស់​ជាតិ

2021/11/29 06:08:24 am        692
ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ាណែត បញ្ជាក់ថា ក្រៅពីការវិនិយោគសាធារណៈ ការកសាង និងអភិវឌ្ឍន៍ប្រទេសមកដល់បច្ចុប្បន្ន គឺមានការចូលរួមមួយផ្នែកធំពីវិស័យឯកជន ដែលជាក្បាលម៉ាស៊ីន នៃការរីកចម្រើនរបស់ជាតិ។ក្នុង​ពិធីសម្ពោធ​គម្រោងថ្មីនៃបុរីមេគង្គលែន ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញថ្មីៗនេះ ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា ការលើកទឹកចិត្តឱ្យ​វិស័យ​ឯក​ជន​រីកចម្រើន នឹង​ផ្តល់លទ្ធភាព​ឱ្យ​គាត់ចែករំលែកការរីកចម្រើនទៅគ្រប់មជ្ឈដ្ឋាន ​ក៏ដូចជាការធ្វើឱ្យមានការ​កែប្រែ​លើក​កម្ពស់​មុខមាត់ប្រទេសជាតិ ​តាមរយៈ​សមិទ្ធផល​ធំៗ ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា ដែល​សម្រេច​បាននៅក្នុង​គម្រោង​ឯក​ជន។ នេះគឺ​ការ​និន្នាការ​រួមនៃការអភិវឌ្ឍរបស់​បណ្តាប្រទេស​នានា​លើ​សាកលលោក។ឯកឧត្តម បានបន្ថែមទៀតថា តាមរយៈការពង្រីក​គម្រោងថ្មីនេះ​ក៏បានឆ្លុះបញ្ចាំងឱ្យឃើញ​ផងដែរ​អំពីស្ថិរភាព, ភាពធន់ និងសក្តានុពលទីផ្សារ​នៃ​វិស័យ​អចលន​ទ្រព្យ ​និងសំណង់នៅកម្ពុជា។ ម្យ៉ាងវិញទៀត ក៏អាចត្រូវបានចាត់ទុកបានថា ជាសញ្ញាវិជ្ជមានមួយ​នៃ​ការ​ចាប់​ផ្តើម​ស្ទុះងើ​បឡើងវិញ​នៃវិស័យអចលនទ្រព្យ និងសំណង់​ បន្ទាប់ពីទទួលរងផលប៉ះពាល់ពីការរាត​ត្បាត​សាកល​នៃ​ជំងឺ​កូវីដ​-១៩ ក្នុងរយៈពេលជិត០២ ឆ្នាំកន្លងមកនេះ និងស្របពេលដែលប្រទេសយើង​កំពុង​ត្រូវបាន​បើកដំណើរ​ការ​ពេញ​លេញ​ឡើង​វិញ​ លើគ្រប់វិស័យ ហើយដំណើរការស្តារឡើងវិញ​ក៏កំពុងមានសន្ទុះទៅមុខយ៉ាងល្អ។ឯកឧត្តម ហ៊ុន ម៉ាណែត បានបន្ថែមថា អ្វីដែលពិសេស គឺការអភិឌ្ឍទាំងនេះ កើតឡើងពីការ​ចូលរួម​របស់សហគ្រិនក្នុងស្រុក៖ "ខ្មែរ​អាច​ធ្វើបាន" តាមរយៈការវិនិយោគកសាងដោយខ្មែរ សម្រាប់ប្រជាជនខ្មែរ ដើម្បីសុខសុភមង្គលប្រជាជនខ្មែរ រួម​បង្កើត​បាន​ជា​មោទនភាព​នៃការ​រីកចម្រើន​របស់ជាតិ។ឯកឧត្តម បានសង្កត់ធ្ងន់ថា ក្នុងឆ្នាំ២០២០ សេដ្ឋកិច្ចមានកំណើនអវិជ្ជមាន ដោយ​សារការរាតត្បាត​នៃជំងឺកូវីដ-១៩ ហើយវិស័យអចលនទ្រព្យក៏មានការប៉ះពាល់ខ្លះ ប៉ុន្តែអាច​រក្សាលំនឹងបាន​ និង​មិនថយក្រោយ ហើយថែម​ទាំង​បាន​ជួយ​ទប់​ស្កាត់ផលប៉ះពាល់​លើ​សេដ្ឋកិច្ចជាតិផងដែរ តាម​រយៈការធានាបាននូវការផ្តល់ការងារ​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ដំណាក់​កាល​វិបត្តិនេះ។ ​លំនឹងនេះ ក៏បានបង្ហាញអំពីលទ្ធភាពរឹងមាំ និងស្ថិរភាពនៃជីវភាពរបស់ប្រជាពល​រដ្ឋ​ភាគ​ច្រើន​ដែល​បាន​ទិញ និងវិនិយោគអចនទ្រព្យ ក្រោមបរិយាកាសសុខសន្តិភាព​ ស្ថិរភាពនយោបាយ​ និងម៉ាក្រូសេដ្ឋកិច្ច ក្នុង​រយៈ​កាល​កន្លងមកនេះ៕ អត្ថបទ ៖ ហួត​ រដ្ឋា

ក្រសួងរ៉ែ ប្រមូលចំណូលមិនមែនសារពើរពន្ធពីវិស័យរ៉ែ ជិត១០០ ពាន់លានរៀល

2021/11/29 11:15:19 am        408
ភ្នំពេញ ៖ ​ក្រសួងរ៉ែ និងថាមពលប្រមូលចំណូលមិនមែនសារពើរពន្ធពីវិស័យរ៉ែបានជិត ១០០ពាន់ លានរៀល សមមូលនឹង ២៤,៦លានដុល្លារ ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២១ កើនឡើង១២៧% បើធៀបទៅឆ្នាំ ២០២០។ក្រសួងរ៉ែ និងថាពមល បានបង្ហាញរបាយណ៍ ការប្រមូលចំណូលមិនមែនសារពើរពន្ធ លើវិស័យរ៉ែ បើគិតរយៈពេល ៩ខែ ឆ្នាំ២០២១ ក្រសួងអនុវត្តការប្រមូលចំណូលសូយសារពីវិស័យនេះ ដែលមិន​ចំណូល​សារពើពន្ធ ​សរុបបានចំនួនជាង ៩៨ពាន់លានរៀល ត្រូវប្រមាណ ៩៦%នៃផែនការ ដែល​បាន​កំណត់ក្នុងរង្វង់ប្រមាណជាង ១០២ពាន់លានរៀល ក្នុងនោះបើធៀបទៅឆ្នាំ២០២០ បាន​កើនឡើងក្នុងរង្វង់ ១២៧% ​ខណៈការប្រមូលសូយសារពីផ្នែកនេះបានជាង ៧៧ពាន់លានរៀល ប៉ុណ្ណោះ ។ចំណែកនៅក្នុងឆ្នាំ២០២២, រាជរដ្ឋាភិបាលកំណត់ការប្រមូលចំណូលមិនមែនសារពើរពន្ធពីវិស័យរ៉ែ ឲ្យបានក្នុង រង្វង់ជាង ១៤០ ពាន់លានរៀល ​បើធៀបនឹងផែនការឆ្នាំ ២០២១ នេះ ​គឺកើនឡើង ១៣៧% ​ចំពោះការកំណត់ចំនួន​ នៃការប្រមូលចំណូលមានការកើនឡើងនេះ អាចវាយតម្លៃបានថា ចំណូលមិនមែនសារពើរពន្ធពីវិស័យរ៉ែ នឹងមានកំណើនកើនឡើងនៅក្នុងឆ្នាំ ២០២២ នឹង​កើនឡើង​ជាបន្តបន្ទាប់ទៀត ​ដោយសាររ៉ែសំណង់​ ក្នុងវិស័យសំណង់មានការកើនឡើង ​នឹងស្រប ពេលដែល​រ៉ែមាស​ផលិតពេញលេញទៅតាមផែនការ ​រួមជាមួយការនាំចេញថ្មអារ ​ដែលអាចព្យាករណ៍ថា នឹងមានការកើនឡើង ផងដែរ។ទាក់ទងចំណូលពីវិស័យរ៉ែ, ចំពោះប្រតិបត្តិការនៃការធ្វើអាជីវកម្មរ៉ែមាស បើគិតត្រឹមថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលមានរយៈពេលជិត ៥ខែ, ក្រុមហ៊ុន រឺនីសង់ (Renaissance) បានបង់​សូយសារ​ចូល​ថវិការរដ្ឋ ​មានទឹកប្រាក់ប្រមាណជាង ១ ​លានដុល្លារអាមេរិក នឹងរួមជាមួយការ​ប្រមូល​ចំណូល​ពីរ៉ែសំណង់ផ្សេងៗទៀត​ ខណៈវិស័យនេះកំពុងមាន​ តម្រូវការ នឹងបានកើនឡើង​ជា​បន្តបន្ទាប់​ផងដែរ ។ជុំវិញហិរវត្ថុសាធារណៈនេះ, នៅក្នុងរយៈពេល ៦ខែ ឆមាសទី១ ឆ្នាំ ២០២១, រាជរដ្ឋាភិបាល​ប្រមូល​ចំណូល​មិនមែន​សារពើរ​ ពន្ធសរុបបានចំនួនជាង ២៥៥ ប៊ីលានរៀល ​ថយចុះជាង ១៥% បើធៀប​ទៅឆ្នាំ ២០២០ ដែលនៅក្នុងឆ្នាំនោះ​ ការប្រមូល ​ចំណូលប្រភេទនេះ ​បានចំនួនជាង ៣០០ ប៊ីលានរៀល៕អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាទាក់ទាញវិនិយោគផ្ទាល់ពីបរទេសមានតម្លៃសរុប ៣៩ប៊ីលានដុល្លារ ក្នុងឆមាសទី១

2021/11/29 11:06:28 am        437
ភ្នំពេញ ៖ កម្ពុជា​ទទួល​បានការ​វិនិយោគ​ផ្ទាល់​ពី​បរទេស(FDI) ​សរុប ​៣៩​ប៊ី​លាន​ដុល្លារ​ គិតត្រឹមចុងឆមាសទីមួយ ឆ្នាំ​២០២១ ។ ទំហំវិនិយោគទាំងនេះ ​ផ្ដោតលើ​វិស័យហិរញ្ញវត្ថុ អចលនទ្រព្យ​ កសិកម្ម កម្មន្តសាល និងសណ្ឋាគារ និង​​ជាដើម​។យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជាចេញផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ នាថ្ងៃទី២៧វិច្ឆិកាថា ការវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជា​ មានក្នុង​ទំហំ​ទឹកប្រាក់ ​៣៩ប៊ីលានដុល្លារ ត្រឹម​ចុង​ឆមាសទីមួយ​ ឆ្នាំ២០២១ កើនឡើង ប្រមាណ៩,៦ភាគរយធៀប​នឹងរយៈពេលដូចគ្នា​កាល​ពីឆ្នាំមុន​។បើ​តាមធនាគារជាតិ ទំហំទឹកប្រាក់ទាំងនេះ​ បានពីការវិនិយោគរបស់ប្រទេសចិន ​កូរ៉េខាងត្បូង វៀតណាម សិង្ហ​បុរី ជប៉ុន ម៉ាឡេស៊ី ថៃ អង់គ្លេស និង​កាណាដា​។លំហូរ​វិនិយោគ​នេះ​ គ្របដណ្ដប់​លើ​វិស័យ​កសិកម្ម កម្មន្តសាល ហិរញ្ញវត្ថុ សណ្ឋាគារ​និង​រមណីយដ្ឋាន ​សំណង់ វា​រី​អគ្គិសនី និង​អចលនទ្រព្យ ជាដើម​។ ​សម្រាប់​ផ្នែក​ហិរញ្ញវត្ថុ​មានការ​វិនិយោគ​ប្រមាណ​២១​ភាគរយ ​កម្មន្តសាល​២០​ភាគរយ ​អចលនទ្រព្យ​១២​ភាគរយ សណ្ឋាគារ​១១​ភាគរយ និង​កសិកម្ម​១០​ភាគរយ​។ ឧកញ៉ា លឹម ហេង អនុប្រធាន​សភាពពាណិជ្ជកម្មកម្ពុជា ​យល់ឃើញថា កម្ពុជា នឹងបន្តទាក់ទាញ​បាន​វិនិយោគ​បរទេសបន្ថែមទៀត ​ដោយសារកម្ពុជា ​មាន​សក្តានុពលខ្ពស់​នៃការនាំចេញផលិតផល នៅ​ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ​ទ្វេភាគី តំបន់ និងប្រព័ន្ធ​អនុគ្រោះពន្ធដទៃទៀត។ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ បាន​បញ្ជាក់ថា ​ទោះបីជា​កម្ពុជា​កំពុង​ប្រឈម​នឹង​ជំងឺ​កូ​វីដ​-១៩​ និង​បន្ត​សម្រប​ខ្លួន​ទៅ​នឹង​ប្រក្រតី​ភាព​ថ្មី​ក្តី ​ក៏ប៉ុន្តែ​វិស័យ​អចលនទ្រព្យ​នេះ គឺ​នៅ​មាន​សក្ដានុពល​ក្នុងការ​វិនិយោគ​។ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន​ថា​ ​អត្រា​នេះ គឺ​បាន​ដោយសារ​ការ​កើន​ឡើង​សន្សឹមៗ ​នៃ​លំហូរ​ទុន​វិនិយោគ​ពី​បរទេស ខណៈ​ការ​វិនិយោគ​និង​តម្រូវការ​ស្រុកលើ​វិស័យ​អចលនវត្ថុ​ដែល​មាន​តម្លៃ​ទាប​និង​មធ្យម នឹង​បន្ត​រក្សា​កំណើន​ល្អប្រសើរ​​៕អត្ថបទ ៖ វណ្ណៈ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីស្រាអែលសម្លាប់មនុស្សបួននាក់នៅលីបង់ ខណៈខ្លួនបង្កើនការបំពានលើបទឈប់បាញ់
04/26/2026 01:04 PM
សមណនិស្សិត និងនិស្សិតជាង៦០០អង្គ/នាក់ ប្រឡងចូលរៀនថ្នាក់អនុបណ្ឌិត ឆ្លើយតបតម្រូវការធនធានមនុស្សនៅកម្ពុជា
04/26/2026 01:04 PM
មនុស្សជាង៣.០០០នាក់ ត្រូវបានជម្លៀសចេញពីលំនៅឋាន ខណៈជប៉ុនកំពុងព្យាយាមទប់ស្កាត់ភ្លើងឆេះព្រៃ
04/26/2026 01:04 PM
ស្នងការរាជធានីចេញបទបញ្ជាឲ្យនគរបាលអនុវត្តច្បាប់ដោយមិនលើកលែង លើអាជីវកម្មម៉ាស្សា ដែលមានចេតនាធ្វើឲ្យបាត់បង់ទ្រព្យសម្បត្តិភ្ញៀវអន្តរជាតិ
04/26/2026 12:04 PM
សម្តេចតេជោ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងមន្ត្រីនៃខេត្តត្បូងឃ្មុំ ជំរុញឱ្យការអនុវត្តការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាព
04/26/2026 12:04 PM
មនុស្ស ១០នាក់ស្លាប់ក្នុងការវាយប្រហាររបស់កងកម្លាំងរុស្ស៊ីលើទីក្រុង Dnipro និងតំបន់ផ្សេងទៀតរបស់អ៊ុយក្រែន
04/26/2026 12:04 PM
ប្រធានាធិបតីអ៊ីរ៉ង់ អំពាវនាវឱ្យប្រជាជនសន្សំសំចៃថាមពល
04/26/2026 11:04 AM
សម្ដេចធិបតីឱ្យសិក្សាផ្នែកច្បាប់ដាក់ទោសក្មេងទំនើង ទៅអនុវត្តទោសបម្រើការងារនៅសមរភូមិមុខ
04/26/2026 11:04 AM
សម្ដេចធិបតី៖ ការអនុវត្តច្បាប់កាតព្វកិច្ចយោធា គឺជ្រើសរើសអ្នកស្ម័គ្រចិត្តតាមតម្រូវការកងទ័ពជាក់ស្ដែង
04/26/2026 11:04 AM
លោក Trump លុបចោលដំណើរបេសកជនទៅកាន់ប៉ាគីស្ថាន ដោយនិយាយថាសង្គ្រាមអ៊ីរ៉ង់ នឹងមិនបន្តភ្លាមៗទេ
04/26/2026 11:04 AM