ឯកឧត្តម ឌិត ទីណា ចុះត្រួតពិនិត្យស្ថានភាពដីសម្រាប់ផលិតកម្មដំណាំបន្លែដេីម្បីផ្គត់ផ្គង់ដល់កងទ័ព
សហព័ន្ធស្រូវអង្ករកម្ពុជា៖ កញ្ចប់អង្ករដែលមានរូបភាពស្រដៀងទៅនឹងទង់ជាតិប្រទេសថៃ មិនត្រូវបានបោះពុម្ពក្នុងប្រទេសកម្ពុជាឡើយ
ឯកឧត្តម ឌិត ទីណា បង្ហាញសក្តានុពលវិស័យកសិកម្មដល់អ្នកវិនិយោគមកពីកូរ៉េ ដើម្បីជំរុញទីផ្សារនាំចេញ
កម្ពុជាកំពុងត្រៀមលក្ខណៈនៃវិស័យ MSMEs សម្រាប់ការចាកចេញពីប្រទេស LDC

សេដ្ឋកិច្ច និង កសិកម្ម

ឯកឧត្តម គង់ វិបុល៖ ចិនជាប់ចំណាត់ថ្នាក់លេខ១ លើការវិនិយោគនៅប្រទេសកម្ពុជា

2025/01/08 04:32:49 pm        228
ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ លើកឡើងថា គិតក្នុងរយៈពេល ១១ខែ ឆ្នាំ២០២៤ ចិនជាប់ចំណាត់ថ្នាក់លេខ១ ក្នុងការវិនិយោគបរទេសក្នុងប្រទេសកម្ពុជា ដោយមានទុនវិនិយោគសរុបចំនួនប្រមាណ ៣,២ពាន់លានដុល្លារ។ ក្នុងឱកាសអញ្ជើញចូលរួមពិធីជប់លៀងឆ្នាំថ្មីលើកទី៥ របស់សហព័ន្ធសហគ្រិនចិនមកពីខេត្តហ៊ូណាន ឯកឧត្តម គង់ វិបុល បានមានប្រសាសន៍ថា គិតមកដល់បច្ចុប្បន្ននេះ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិន គឺមានការវិវឌ្ឍរីកចម្រើន និងស៊ីជម្រៅជាបន្តបន្ទាប់ ទោះសម័យកាលមានការផ្លាស់ប្តូរ ណាបែបណាក្នុងសាកលលោក ក៏ប្រទេសទាំងពីរនៅតែរក្សាបានយ៉ាងល្អនូវចំណងមិត្តភាព សមភាព គោរពគ្នា និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ ជាមួយនេះ ឯកឧត្តមបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលចិន សម្រាប់ការគាំទ្ររយៈពេលវែងដល់កម្ពុជា ហើយសង្ឃឹមយ៉ាងមុតមាំ និងលើកទឹកចិត្តដល់អ្នកវិនិយោគចិនកាន់តែច្រើន ជាពិសេសសហគ្រិនខេត្តហ៊ូណាន ឱ្យបន្តមានទំនុកចិត្តក្នុងការវិនិយោគនៅកម្ពុជា និងពង្រីកទំហំវិនិយោគនៅកម្ពុជា។ ខណៈរដ្ឋាភិបាលកម្ពុជា នឹងបន្តជំរុញកំណែទម្រង់ ធ្វើឱ្យបរិយាកាសធុរកិច្ចកាន់តែល្អប្រសើរ ធានាបាននូវការរីកចំរើននៃសហគ្រាសនៅកម្ពុជា និងទន្ទឹងរង់ចាំទាក់ទាញអ្នកវិនិយោគបន្ថែមទៀត ដើម្បីរួមគ្នាលើកកម្ពស់កំណើនសេដ្ឋកិច្ចកម្ពុជាជាបន្តបន្ទាប់។អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានបញ្ជាក់ថា ការជួបជុំជនរួមជាតិហ៊ូណាន ក្នុងពេលនេះ បានក្លាយជាស្ពានដ៏សំខាន់មួយ តភ្ជាប់ទំនាក់ទំនងមិត្តភាពរវាងប្រជាជនកម្ពុជា និងចិន។ អ្នកឧកញ៉ា បានបន្តថា នៅពេលអនាគត អាជីវករខេត្តហ៊ូណាន នឹងបន្តប្តេជ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងចិន ទាក់ទាញអ្នកវិនិយោគបន្ថែមទៀតឱ្យចូលរួមក្នុងការកសាងសេដ្ឋកិច្ចរបស់កម្ពុជា និងធ្វើការរួមគ្នាដើម្បីបង្កើតអនាគតប្រកបដោយចីរភាព។ អ្នកឧកញ៉ា ក៏បានអញ្ជើញភ្ញៀវទេសចរណ៍ចិន ឱ្យមកទស្សនាកម្ពុជាដ៏ស្រស់ស្អាតនៅឆ្នាំ២០២៥នេះផងដែរ។សូមជម្រាបជូនថា កាលពីល្ងាចថ្ងៃទី៧ មករា ឆ្នាំ២០២៥នេះ សហព័ន្ធអ្នកជំនួញចិនក្រៅប្រទេសនៅកម្ពុជា របស់ជនជាតិចិនហ៊ូណានរាប់ពាន់នាក់ បានជួបជុំគ្នាដើម្បីរៀបចំពិធីជប់លៀងឆ្នាំថ្មីលើកទី៥ និងពិភាក្សាអំពីការអភិវឌ្ឍន៍នាពេលអនាគត នៅកោះពេជ្រ រាជធានីភ្នំពេញ។ ក្នុងនោះក៏មានការអញ្ជើញចូលរួមរបស់ លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា លោក Lord Yang Zonglin អនុប្រធានប្រតិបត្តិយុវជននៃក្រុមប្រឹក្សាកម្ពុជាចិននិងជាប្រធានសម្ព័ន្ធយុវជន លោក Lord Lin Jianzhong អនុប្រធានប្រតិបត្តិយុវជននៃក្រុមប្រឹក្សាចិនកម្ពុជា និងភ្ញៀវកិត្តិយសជាច្រើនរូបផ្សេងទៀត៕ អត្ថបទ ឈិត បូរ៉ាវី 

ត្រីប្រហុកចាប់ផ្តើមត្រូវ ប្រជាពលរដ្ឋសម្រុកចុះធ្វើប្រហុក ផ្អក នៅតាមតំបន់នានា ក្នុងខេត្តកំពង់ឆ្នាំង ត្រៀមទុកសម្រាប់បរិភោគប្រចាំឆ្នាំ

2025/01/08 04:12:35 pm        210
ត្រីសម្រាប់ធ្វើប្រហុក ផ្អក បានចាប់ផ្តើមត្រូវខ្លាំង នៅក្នុងខ្នើតខែបុស្សនេះ ខណៈពេល​ដែល​ត្រី​ចាប់​ផ្តើមត្រូវគេសង្កេតឃើញមានប្រជាពលរដ្ឋជាច្រើនបាននាំគ្នាចុះមកធ្វើប្រហុក ផ្អក ត្រីឆ្អើរ ត្រីងៀត នៅតាមតំបន់នានា ក្នុងខេត្តកំពង់ឆ្នាំង ត្រៀមទុកសម្រាប់ការបរិភោគប្រចាំឆ្នាំ។ប្រជាពលរដ្ឋដែលចុះមកធ្វើប្រហុក ផ្អក ត្រីឆ្អើរ ត្រីងៀត នៅតាមតំបន់នានា ក្នុងខេត្តកំពង់ឆ្នាំង មាន​មកពីខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម និងមួយចំនួនទៀត ជាអ្នកខេត្តកំពង់ឆ្នាំង ដែលពួកគាត់រស់នៅប៉ែកខាងលើឆ្ងាយពីដែននេសាទ៕

ផ្សារសមាគមខ្មែរកំពុងផ្តល់ឱកាសដល់សហគ្រិន លក់ និងពង្រីកទីផ្សារផលិតផល​ក្នុងនិងក្រៅស្រុក

2025/01/08 12:11:50 pm        148
ផ្សារសមាគមខ្មែរ កំពុងផ្តល់ឱកាសដល់សហគ្រិនជាម្ចាស់អាជីវកម្ម បានដាក់លក់ផលិតផល ដែលផលិតនិងកែច្នៃក្នុងស្រុក និងជា ការផ្សាភ្ជាប់ នៃ​ការចូលរួម​លើក​កម្ពស់ដ​ល់​សហគមន៍​មូល​ដ្ឋាន ខណៈដែលផ្សារមួយនេះកំពុងទទួលបានការគាំទ្រពីបងប្អូនប្រជាពលរដ្ឋ។លោកស្រី ទួច សុភី ប្រធានគ្រប់គ្រងផ្សារសមាគមខ្មែរ ដែលមានទីតាំងនៅក្នុងផ្សារទំនើបសូរិយា លើក​ឡើងក្នុងកិច្ចសម្ភាសន៍ ជាមួយ BTV ស្តីពីគម្រោងបង្កើតផ្សារសមាគមខ្មែរ និងការលក់​ផលិត​ផល​ខ្មែរនេះថា ផ្សារសមាគមខ្មែរបានបង្កើតឡើងមានរយៈពេល ជិត១ឆ្នាំមកហើយ ដោយ​ការ​បង្កើត​ផ្សារ​នេះមានគោលបំណងគាំទ្រដល់ផលិតផលខ្មែរ និងសហគ្រិនខ្មែរ ដើម្បីជួយធ្វើទីផ្សារ ជំរុញ​ឱ្យ ពួកគាត់មានឱកាសស្វែងរកដៃគូរអាជីវកម្ម និងពាណិជ្ជកម្មកាន់តែច្រើន ដើម្បី​ពង្រីក​ទីផ្សារ​ផលិត​ឱ្យកាន់តែធំ គាំទ្រដល់កិច្ចដំណើរ ការខ្សែច្រវាក់ផលិតកម្មរបស់ពួកគាត់។លោកស្រី បន្តថា ទាក់ទិនការលក់ដូរវិញ នៅពេលបើកផ្សារសមាគមខ្មែរដំបូង គឺ​មាន​ជួប​បញ្ហា​លើ​ការ​លក់​ដូរ​ខ្លះៗ ដោយសារ ប្រជាពលរដ្ឋខ្មែរភាគច្រើនគាំទ្រផលិតផលក្រៅស្រុក តែមកដល់​បច្ចុប្បន្ន​ឃើញ​ថា​បងប្អូនប្រជាពលរដ្ឋ បានកំពុងងាកមកប្រើប្រាស់ ផលិតផលខ្មែរ ស្រប​ពេល​ដែល​ផ្សារ​សមាគមខ្មែរបានកំពុងហូរចូលនូវផលិតផលថ្មីៗជាច្រើន។ បញ្ហានេះ លោកស្រី​ក៏​បាន​អំពាវ​ដល់ប្រជាពលរដ្ឋខ្មែរ សូមជួយគាំទ្រនូវផលិតផលខ្មែរ ដែលផលិតនិងកែច្នៃវេចខ្ចប់ក្នុងស្រុក, ក្នុង​ការការចូលរួម គាំទ្ររបស់បងប្អូន ប្រជាពលរដ្ឋ គឺជាការ​ចូល​រួម​លើក​កម្ពស់​ខ្សែ​ច្រវាក់​ផលិត​កម្ម​ក្នុង​ស្រុក ការបង្កើតការងារ ជាពិសេសជាការចូលរួមលើកកម្ពស់ដល់ សហគមន៍មូលដ្ឋាន ដែល​ជាអ្នកផ្គត់ផ្គង់វត្ថុធាតុដើមសម្រាប់ការកែច្នៃ។ជុំវិញផ្សារសមាគមខ្មែរនេះ, ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ ប្រធានសមាគមអភិវឌ្ឍន៍សង្គមខ្មែរ កន្លង​មក​បាន​ថ្លែងឱ្យដឹងថា សមាគមនឹង ជំរុញបង្កើតផ្សារសមាគមខ្មែរឱ្យបានច្រើនកន្លែងថែមទៀត នៅ​តាមរាជធានី-ខេត្ត ដើម្បីជួយលើកកម្ពស់ការលក់ផលិតរបស់សហគ្រិន ក្នុងស្រុក ការរកដៃ​គូ​ផ្គត់​ផ្គង់ និងការជួយដល់កសិករដាំដុះ ជាពិសេសការចូលលរួមជាមួយ រាជរដ្ឋាភិបាល ក្នុង​ការ​បន្ថយ​ការ​នាំចូល ផលិតផលពីក្រៅប្រទេស ក្នុងនោះសមាគម​ក៏​មាន​ផែនការ​សកម្មភាព​របស់​ខ្លួន​បន្ថែម​ទៀត​ផង​ដែរដូចជា៖ ការបង្កើតសហគមន៍អ្នក ដាំដុះ, សហគមន៍អ្នកផលិត, និង​សហគមន៍​​​នាំចេញជាដើម ដើម្បីចូលរួមលើកកម្ពស់ដល់ការដាំដុះ ការកែច្នៃ និងការនាំចេញ៕ អត្ថបទ៖ សុន រ៉ាឌី   

ឯកឧត្តម ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពកម្មវិធីអភិវឌ្ឍវិស័យកសិកម្ម ផ្សាភ្ជាប់ការវិនិយោគទៅនឹងពាណិជ្ជកម្ម

2025/01/07 01:00:57 pm        120
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពស្តីពីកម្មវិធីអភិវឌ្ឍវិស័យកសិកម្ម ផ្សាភ្ជាប់ការវិនិយោគទៅនឹងពាណិជ្ជកម្ម (CAFE-2025) របស់អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា (FAO) នៅទីស្តីការក្រសួង។ក្នុងកិច្ចប្រជុំនៅថ្ងៃទី៦ មករា ឆ្នាំ២០២៥កន្លងទៅ ឯកឧត្តមរដ្ឋមន្ដ្រី បានផ្តល់អនុសាសន៍ណែនាំដល់ក្រុមការងារត្រូវពិនិត្យពីកាលបរិច្ឆេទសមស្របមួយ ដែលអាចប្រារព្ធកម្មវិធីនេះបានដោយរលូន និងមានការចូលរួមបានគ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងវិស័យកសិកម្ម ផ្សាភ្ជាប់ពាណិជ្ជកម្ម។ ឯកឧត្តមរដ្ឋមន្ដ្រី បានបន្ថែមថា កម្មវិធីនេះត្រូវផ្តោតទៅលើតម្រូវការនៃការវិនិយោគទាំងអ្នកវិនិយោគក្នុងស្រុក និងវិនិយោគិនបរទេស នូវកសិផលកម្ពុជារួមមាន ស្រូវអង្ករ ស្វាយចន្ទី ស្វាយ កៅស៊ូ ផលិតកម្មបន្លែ ផលិតផលវារីវប្បកម្ម ម្រេច ដំឡូងមី ត្រចៀកកាំ និងផលិតផលសក្តានុពលនានា។បើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ដ្រី បានលើកទឹកចិត្តដល់ក្រុមការងារត្រូវជំរុញការងារនេះឱ្យចេញជារូបរាង និងមានការទទួលស្គាល់ជាផ្លូវការពិតប្រាកដនូវការរៀបចំ នៃកម្មវិធីអភិវឌ្ឍវិស័យកសិកម្ម ផ្សាភ្ជាប់ការវិនិយោគទៅនឹងពាណិជ្ជកម្ម (CAFE-2025) ខាងលើនេះ៕

សហគ្រិនកម្ពុជាកំពុងពង្រីងខ្សែច្រវាក់ផលិតកម្ម គាំទ្រដល់សកម្មភាពសេដ្ឋកិច្ចក្នុងស្រុក

2025/01/06 11:31:34 am        244
សហគ្រិនកម្ពុជា កំពុងចាប់ផ្តើមពង្រឹងខ្សែច្រវាក់ផលិតកម្ម ផលិត និងជំរុញផ្គត់ផ្គង់ទំនិញចូលទីផ្សារឱ្យកាន់តែប្រសើរ ខណៈដែល ស្ថានភាពសេដ្ឋកិច្ចបានកំពុងមានភាពប្រក្រតីជាបណ្តើរៗឡើងវិញ ដែលត្រូវការចូលរួមគំាទ្រពីសកម្មភាពអាជីវកម្ម ពាណិជ្ជកម្ម និងការធ្វើធុរកិច្ចផ្សេងៗ។ សហគ្រិនកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន ស្តីពីកិច្ចដំណើរការខ្សែច្រវាក់ផលិតកម្ម និងការផ្គត់ផ្គង់ ទំនិញលើទីផ្សារ នេះថា នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយមកនេះ ការរកស៊ីទទួលទានរបស់សហគ្រិននោគម្ពុជាមួយចំនួន បានជួបឧបសគ្គ ជាច្រើន នៅក្នុងកិច្ចដំណើរផលិត ក៏ដូចជាការផ្គត់ផ្គង់ទំនិញចូលទីផ្សារ តែមិនដល់ការបិតទ្វាអាជីវកម្មនោះឡើយ ខណៈដែល ស្ថានភាពខាងក្រៅ និងខាងក្នុងស្រុកមិនទាន់មានភាពប្រាកដប្រជាក៏ដោយ។សហគ្រិនទាំងនេះ លើកឡើងស្រដៀងគ្នាទៀតថា សម្រាប់នៅក្នុងឆ្នាំ ២០២៥ នេះ ពួកគាត់មានក្តីរំពឹងខ្ពស់ នៅលើការធ្វើ អាជីវកម្ម ពាណិជ្ជកម្ម និងការរកស៊ីទទួលទានផ្សេងៗ និងជាឆ្នាំដែលត្រូវពង្រឹង និងពង្រីកអាជីវកម្មបន្ថែម ដើម្បីចាប់យកឱកាសការ ប្រកួតប្រជែងទំនិញលើទីផ្សារ និងនាំចេញ ស្របពេលរាជរដ្ឋាភិបាលរំពឹងថា សេដ្ឋកិច្ចកម្ពុជា ក៏ដូចជាសេដ្ឋកិច្ចក្នុងតំបន់ និងសកល លោក នៅក្នុងឆ្នាំនេះ ឬឆ្នាំក្រោយ នឹងបន្តលើមាគ៌ាបន្តជំរុញកំណើនឡើងវិញ។លោក សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងថា សម្រាប់ឆ្នាំ ២០២៥ នេះ សមាគមនិងជួបសហគ្រិនប្រឹក្សា យល់បល់បន្ថែម អំពីការស្វែងរកឱកាស នឹងគន្លឹះថ្មីៗបន្ថែម ដើម្បីជំរុញឱ្យឆ្លើយតបទៅនិងតម្រូវការជាក់ស្តែង សម្រាប់សហគ្រិន តោងថ្ពក់ ក្នុងការពង្រីកអាជីវកម្មរបស់ខ្លួន ដែលជាការចូលរួមគាំទ្រដល់សកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ក៏ដូចជាការនាំចេញ ខណៈដែល សម្ទុះសេដ្ឋកិច្ចកម្ពុជា កំពុងមានកំណើនកើនឡើងវិញ។សូមបញ្ជាក់ថា តាមក្របខណ្ឌច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៥ ត្រូវបានរៀបចំឡើងដោយគិតគូរថា សេដ្ឋកិច្ចកម្ពុជា ក៏ដូចជាសេដ្ឋកិច្ចសកល បានបន្តដំណើរលើមាគ៌ា និងជំរុញកំណើនឡើងវិញ បន្ទាប់ពីរងនូវការប៉ះទង្គិចផ្ទួនៗពីវិបត្តិ ប៉ុន្តែកំណើននេះ នៅមិនទាន់មានសក្តានុពលខ្ពស់នៅឡើយ ទោះបីស្ថានភាពនយោបាយ សេដ្ឋកិច្ច និងរំពឹង ត្រូវបានរំពឹងថា មានស្ថានភាពប្រសើរជាង មុន, ជាក់ស្តែងនៅក្នុងឆ្នាំ២០២៥នេះ សេដ្ឋកិច្ចកម្ពុជានឹងបន្តនិន្នាការងើបឡើង ដោយរំពឹងថា នឹងសម្រេចបានក្នុងរង្វង់ ៥,៦ ភាគរយ គាំទ្រដោយវិស័យអាទិភាពសំខាន់ៗចំនួន៣គឺ៖ វិស័យឧស្សាហកម្ម សេវាកម្ម និងវិស័យកសិកម្ម៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាខ្ចីប្រាក់ពីដៃគូអភិវឌ្ឍន៍មានទំហំប្រមាណ ២,៧ ប៊ីលានដុល្លារអាមេរិក ដើម្បីជំរុញដល់កំណើនសេដ្ឋកិច្ច

2025/01/06 11:03:31 am        185
រាជរដ្ឋាភិបាលបានកំណត់នៃការខ្ចីប្រាក់ពីដៃគូរអភិវឌ្ឍន៍សម្រាប់ឆ្នាំ ២០២៥ ក្នុងទំហំទឹកប្រាក់ ២ ប៊ីលានអេសដេអ៊ែ សមមូលប្រមាណ ២,៧ ប៊ីលានដុល្លារអាមេរិក និងការបោះផ្សាយមូលបត្ររបស់រដ្ឋចំនួន ៥០០ ប៊ីលានរៀលបន្ថែម សម្រាប់គម្រោងវិនិយោគ សាធារណៈ ដើម្បីបំពេញតម្រូវការជំរុញកំណើនសេដ្ឋកិច្ច។តាមច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ដែលបានឡាយព្រះហស្តលេខាដោយសម្រេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមឱ្យរាជរដ្ឋាភិបាលកម្ពុជា ខ្ចីប្រាក់ពីគេក្នុងកម្រិត ២ ពាន់លាន SDR (ពីរប៊ីលានអេសដេអ៊ែរ)សមមូលប្រមាណ ២,៧ ប៊ីលានដុល្លារអាមេរិក កើនឡើងប្រមាណ ៣០០ លាន អេសដេអ៊ែរ បើធៀប និងឆ្នាំ២០២៤។ជុំវិញកម្ចីខាងលើនេះផ្អែកលើទិដ្ឋភាពរួមមាន៖ (១)-ទំហំនៃតម្រូវការវិនិយោគសាធារណៈដែលកម្ពុជាមានភាពចាំបាច់ ក្នុង ការកៀរគរធនធានបន្ថែមឱ្យបានច្រើន ដើម្បីបំពេញតម្រូវការសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច ជាពិសេសដើម្បីជំនួសថវិកាគម្រោង វិនិយោគសាធារណៈ ដោយប្រភពចំណូលក្នុងប្រទេស ដែលត្រូវធ្វើវិចារណកម្ម ដើម្បីបំពេញតម្រូវការចំណាយចរន្ត ក្នុងបរិការណ៍ ដែលប្រភពចំណូលក្នុងប្រទេស ជាពិសេសចំណូលសារពើពន្ធមាននិន្នាកាថមថយ។ (២)-កម្មវិធី ឬគម្រោងអភិវឌ្ឍន៍ដែលនឹងចុះកិច្ច ព្រមព្រៀងឥណទានសម្បទានក្នុងឆ្នាំ២០២៥ ជាគម្រោងវិនិយោគសាធារណៈក្នុងវិស័យអាទិភាព (ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងការ បង្កើនផលិតភាពសេដ្ឋកិច្ច និងផលិតភាពផលិតកម្ម) ដែលមានចរិតយុទ្ធសាស្ត្រក្នុងការទ្រទ្រង់ដល់ចីរភាពនៃកំណើនសេដ្ឋកិច្ច ក្នុង រយៈពេលមធ្យម និងវែង។ (៣)-ឥណទានមានកម្រិតសម្បទានខ្ពស់ ។ (៤)-ស្ថានភាពបំណុលសាធារណៈកម្ពុជាបច្ចុប្បន្ន និងក្នុងរ យៈពេលមធ្យមនៅតែមាន (ចីរភាព) និង"ហានិភ័យកម្រិតទាបៗ។ (៥)-ការបន្តបង្កើនប្រសិទ្ធភាពខ្ពស់ក្នុងការគ្រប់គ្រង និងអនុវត្ត គម្រោង។ក្រៅពីកម្ចីខាងលើ, នៅក្នុងឆ្នាំ ២០២៥ នេះដែរ រាជរដ្ឋាភិបាលគ្រោងធ្វើការបោះផ្សាយមូលបត្ររដ្ឋចំនួន ៥០០ ប៊ីលានរៀល សមមូលនឹងប្រមាណ ១២៣ លានដុល្លារអាម៉េរិក, សរុបជារួមទំហំទឹកប្រាក់ទាំងអស់ខាងលើនេះ គឺសម្រាប់ហិរញ្ញប្បទានលើ ចំណាយវិនិយោគសាធារណៈដូចជា៖ វិស័យថាមពល, ទឹកស្អាត, ធារាសាស្រ្ត, ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តជនបទ, អប់រំ, សុខាភិបាល, កសិកម្ម និងវិស័យអាទិភាពផ្សេងៗទៀត។គួរបញ្ជាក់ថា ការបោះផ្សាយលក់មូលបត្ររដ្ឋ និងការខ្ចីពីក្រៅប្រទេសក្នុងទំហំខាងលើនេះ នឹងមិនបង្កើតជាបន្ទុកបំណុលវណ្ឌកដល់ កម្ពុជាទេ ពោលគឺជាទិដ្ឋភាពបច្ចេកទេស ស្ថានភាពបំណុលសាធារណៈកម្ពុជា នៅតែត្រូវបានវាយតម្លៃថា មានចីរភាព និងហានិភ័យ កម្រិតទាបដដែល ដោយរាល់សូចនាករបំណុលគន្លឹះៗរបស់កម្ពុជា សុទ្ធតែស្ថិតក្រោមអនុបាតគោលទាំងអស់៕ អត្ថបទ៖ សុន រ៉ាឌី

ផលិតផលកសិកម្មចំនួន១០មុខ មានតម្រូវការនាំចេញច្រើនជាងគេទៅកាន់ទីផ្សារអន្តរជាតិ

2025/01/04 01:38:26 pm        200
របាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា ក្នុងឆ្នាំ២០២៤ ផលិតផលកសិកម្មសំខាន់ៗ ចំនួន១០មុខ មានទីផ្សារខ្លាំងជាងគេក្នុងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ខណៈកម្ពុជា សម្រេចបានទំ ហំពាណិជ្ជកម្មអន្តរជាតិ ចំនួនប្រមាណ៥០,៤៥ពាន់លានដុល្លារ កើន១៥,៩៥% ធៀបទៅនឹងឆ្នាំមុន។របាយការណ៍ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា មុខទំនិញសំខាន់ៗចំនួន១០ ដែលត្រូវបាននាំ ចេញច្រើនជាងគេ មានដូចជា៖ ស្រូវ អង្ករ ដំឡូងមី ស្វាយ ចេក ស្វាយចន្ទី ជ័រកៅស៊ូ ស្ករអំពៅ ពោត និងម្រេច ទៅទីផ្សារសហរដ្ឋអាម៉េរិក សហភាពអឺរ៉ុប តំបន់អាស៊ាន ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និង ប្រទេសឥណ្ឌា ជាដើម។ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ក្រៅ ពីផលិតផលកសិកម្ម នៅក្នុងឆ្នាំ២០២៤ កម្ពុជាបាននាំចេញសម្លៀកបំពាក់ ផលិតផលធ្វើដំណើរ (វ៉ាលី-កាបូប) ស្បែកជើង គ្រឿងអេឡិចត្រូនិច បន្ទះសូឡា និងសម្បកកង់ឡាន ផងដែរ ។ឯកឧត្តម បានឱ្យដឹងថា បច្ចុប្បន្ននេះ ក្រៅពីទីផ្សារក្នុងសមាជិកអាស៊ាន កម្ពុជាក៏មានទីផ្សារធំៗ ដទៃផ្សេងទៀតដែរ ខណៈប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងណាស់​ក្នុងការផ្សារភ្ជាប់​ទំនាក់ទំនងដើម្បីពង្រីកទីផ្សារនាំចេញ ជាក់ស្តែងតាមរយៈកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច​គ្រប់ជ្រុង​ជ្រោយតំបន់ ហៅកាត់ អាសិប (RCEP) ដែលមានប្រទេសចំនួន១៥ និងដៃគូពាណិជ្ជកម្មសេរី ចំនួន៥ទៀត រួមមាន អូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងណូវែលហ្សេឡង់ ។ឯកឧត្តមបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ច នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យ សភាកម្ពុជា បានកត់សម្គាល់ថា សម្រាប់ឆ្នាំ២០២៥ ស្ថានភាពសេដ្ឋកិច្ចសកលលោកនឹងល្អ​ប្រសើរឡើង វិញដែលនឹងនាំឱ្យសេដ្ឋកិច្ចរបស់កម្ពុជាក៏នឹងរស់រវើក ទាំងការវិនិយោគ និង​ការនាំចេញ។ ឆ្នាំ២០២៥ សកលលោក នឹងមានការប្រែប្រួល នាំឱ្យសេដ្ឋកិច្ចរបស់កម្ពុជា ក៏នឹងមានការប្រែប្រួលទៅតាមហ្នឹងដែរ រីក ចម្រើនទៅលើវិស័យធំៗ ដូចជាទេសចរណ៍ ឧស្សាហកម្ម និងវិស័យកសិកម្ម ជាដើម។សូមបញ្ជាក់ថា គិតក្នុងរយៈពេល១១ខែ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាសម្រេច ៥០,៤៥ពាន់លានដុល្លារអាមេរិក កើនជិត ១៦% ក្នុងនោះកម្ពុជានាំចេញសម្រេចបាន២៤,៣៤ ពាន់លាន ដុល្លារ ។ ដោយឡែក ការនាំចូលមកកម្ពុជាវិញ មានចំនួន២៦,១០ពាន់លានដុល្លារ ៕អត្ថបទ៖ បូរ៉ាវី ថត

កសិករនៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ទទួលចំណូលបន្ថែមពីការមូរគល់ជញ្រ្ជាំង​បន្ទាប់ពីប្រមូលទិន្នផលស្រូវ

2025/01/03 02:15:28 pm        171
បន្ទាប់ពីប្រមូលទិន្នផលស្រូវធ្ងន់ (ស្រូវនាងខុន) កសិករក៏ទទួលបានកម្រៃបន្ថែមទៀត​ពីការ​ប្រមូល​គល់ជញ្រ្ជាំង ដែលប្រជាកសិករមួយចំនួនហាក់មិនបានចាប់អារម្មណ៍នាំគ្នាដុតចោល។ សម្រាប់លោក អន សៀវមិញ កសិកររស់នៅភូមិបឹងត្រស់ ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ «ការដុតគល់ជញ្ជ្រាំង ឬចំបើង ដូចដុតលុយចោល» ។ កសិកររូប​នេះ​បន្ថែម​ទៀតថា រូបលោកទទួលបានចំណូលបន្ថែមពីការមូរគល់ជញ្ជ្រាំង ស្តុកទុកសម្រាប់​លក់ឱ្យអ្នក​ចិញ្ចឹមសត្វ និងអ្នកធ្វើកសិកម្មដាំដុះ៕ ចុច Link https://t.me/btvnewscambodia/206539 ដើម្បីស្ដាប់ការលើកឡើងរបស់លោក អន សៀវមិញ

វិស័យកសិកម្មក្នុងឆ្នាំនេះនឹងមានកំណើនល្អ គាំទ្រដោយអនុវិស័យដំណាំ ការចិញ្ចឹមសត្វ និងការនេសាទ

2025/01/03 11:34:37 am        183
វិស័យកសិកម្មនៅកម្ពុជាក្នុងឆ្នាំ ២០២៥ នេះ ត្រូវបានព្យាករថា កើនឡើង ១,១ ភាគរយ ដោយសារការរំពឹងទុកនូវកំណើនល្អ នៃអនុវិស័យដំណាំ ការចិញ្ចឹមសត្វ និងការងើបសន្សឹមៗនៃអនុវិស័យនេសាទ ដោយសារវិធានអន្តរាគមន៍របស់រាជរដ្ឋាភិបាល និងការ គាំទ្រពីដៃគូអភិវឌ្ឍន៍នានា។ តាមក្របខ័ណ្ឌនៃការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាល ត្រូវបានរៀប ចំឡើងជាមួយនឹងការគិតគូរថា សេដ្ឋកិច្ចកម្ពុជា ក៏ដូចជាសេដ្ឋកិច្ចសកលលោក និងតំបន់ នឹងបន្តដំណើរលើមាគ៌ាស្ដារ និងជំរុញ កំណើនឡើងវិញ បន្ទាប់ពីទទួលរងការប៉ះទង្គិចផ្ទួនៗពីវិបត្តិបន្តបន្ទាប់ក្នុងឆ្នាំកន្លងមក ប៉ុន្តែកំណើននេះនៅមិនទាន់ឡើងដល់កម្រិត សក្តានុពលនៅឡើយ ទោះបីស្ថានភាពនយោបាយ សេដ្ឋកិច្ចនិងសង្គម ត្រូវបានរំពឹងទុកថានឹងកាន់តែមានភាពប្រសើរឡើងជាមុន។យោងលើការវាយតម្លៃ នៃក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យមរបស់រាជរដ្ឋាភិបាលសម្រាប់ឆ្នាំ២០២៥ សេដ្ឋកិច្ច កម្ពុជា នឹងបន្តនិន្នាការកើនឡើង ដោយរំពឹងថា នឹងសម្រេចបានកំណើនក្នុងរង្វង់ ៦,៣% ដែលធ្វើឱ្យ ផ.ស.ស. ថ្លៃបច្ចុប្បន្ន ស្ថិតក្នុង រង្វង់ ២០៩ ១៦៣ ប៊ីលានរៀល សមមូលនឹងប្រមាណ ៥១ ៣៩៨ លានដុល្លារអាម៉េរិក ស្របពេលដែល ផ.ស.ស. សម្រាប់មនុស្ស ម្នាក់ត្រូវបានរំពឹងថានឹងកើនឡើងដល់ ២ ៩២៤ ដុល្លារអាម៉េរិក បើធៀបនឹងប្រមាណ២ ៧១៣ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៤។ចំពោះកំណើនកើនឡើងនេះបានគាំទ្រដោយវិស័យសំខាន់ៗជាច្រើន ក្នុងនោះចំពោះវិស័យកសិកម្មនៅក្នុងឆ្នាំ ២០២៥ នេះ ត្រូវបានរាជរដ្ឋាភិបាលព្យាករថា និងកើនឡើង ១,១ ភាគរយ ដោយសារការរំពឹងទុកនូវកំណើនល្អនៃអនុវិស័យដំណាំ និងចិញ្ចឹមសត្វ និងការងើបសន្សឹមៗនៃអនុវិស័យនេសាទ។ ចំណែកអនុវិស័យដំណាំ ត្រូវបានរំពឹងថា នៅរក្សាកំណើនល្អ ដោយសារការបន្តកើននៃ ការវិនិយោគ ទាំងក្នុងស្រុកនិងពីបរទេស លើការកែច្នៃផលិតផលកសិកម្ម ការបង្កើនការវិនិយោគសាធារណៈ និងអន្តរាគមន៍របស់ រាជរដ្ឋាភិបាលដូចជា៖ ការផ្តល់ហិរញ្ញប្បទានសម្បទាន ក្នុងការជំរុញផលិតកម្មក្នុងស្រុកនិងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នានា ដែលនឹងបន្តជំរុញដល់ការនាំចេញ។ ចំណែកអនុវិស័យចិញ្ចឹមសត្វ, ត្រូវបានព្យាករថា នឹងបន្តងើបសន្សឹមៗ ដោយសារវិធានអន្តរាគមន៍របស់រាជរដ្ឋាភិបាលលើ ការនាំចូលសាច់បង្កក ដែលនឹងលើកទឹកចិត្តការចិញ្ចឹមក្នុងស្រុក ខណៈអនុវិស័យនេសាទត្រូវបានព្យាករថា នឹងមានកំណើនល្អ ក្រោម ការរំពឹងទុកនូវកំណើនផលត្រីទឹកសាប ដែលនឹងត្រូវបានបន្តស្តារឡើងវិញ ដោយសារការដាក់ចេញនូវគោលនយោបាយបង្ក្រាប បទល្មើសនេសាទ និងការវិនិយោគក្នុងវារីវប្បកម្ម ក្រោមការអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល និងការគាំទ្រពីដៃគូអភិវឌ្ឍន៍ សំដៅ ដោះស្រាយបញ្ហាប្រឈមជារចនាសម្ព័ន្ធ ផ្ដល់ការគាំទ្រផ្នែកហិរញ្ញប្បទាន និងជំរុញការផ្សព្វផ្សាយបច្ចេកទេស និងការប្រើប្រាស់ពូជត្រី ប្រកបដោយប្រសិទ្ធភាពខ្ពស់និងគុណភាព៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីបានជាង ៨១ម៉ឺនតោន គិតជាទឹកប្រាក់ជាង១ ពាន់លានដុល្លារ

2025/01/03 10:23:22 am        267
កម្ពុជានាំចេញគ្រប់ស្វាយចន្ទី ក្នុងរយៈពេលជិត ១២ខែ ឆ្នាំ ២០២៤ មានចំនួនសរុប ៨១ ម៉ឺនតោន កើនឡើង ២៦ ភាគរយ បើគិត ជាទឹកប្រាក់មានចំនួនប្រមាណ ១.១៥០ លានដុល្លារអាម៉េរិក កើនឡើង ៣១ ភាគរយ បើធៀបរយៈពេលក្នុងឆ្នាំ ២០២៣។ ក្នុងរយៈពេលជិត ១២ ខែ គិតចាប់ពីខែមករា ដល់ ខែធ្នូ ឆ្នាំ ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីក្នុងស្រុក សរុបបានចំនួន ៨៥ ម៉ឺនតោន កើនឡើង ២៦ ភាគរយ បើធៀបនឹងឆ្នាំ ២០២៣ ខណៈការនាំចេញទៅក្រៅប្រទេសមានបរិមាណជាង ៨១ ម៉ឺនតោន ក្នុងនោះកម្ពុជាបាននាំចេញទៅវៀតណាមជាប់លំដាប់ទី១ មានចំនួនប្រមាណជិត ៨០ ម៉ឺនតោន បើគិតជាទឹកប្រាក់សរុបនៃការនាំ ចេញទាំងអស់ មានចំនួន ១.១៥០ លានដុល្លារអាម៉េរិក កើនឡើង ៣១ ភាគរយ បើធៀបនឹងឆ្នាំ ២០២៣ ។ ជុំវិញការផលិតនិងនាំចេញគ្រាប់ស្វាយចន្ទីនៅឆ្នាំ២០២៤នេះ, លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បាន ថ្លែងប្រាប់ BTV ឱ្យដឹងថា កម្ពុជាគឺជាប្រទេសដែលផលិតគ្រាប់ស្វាយចន្ទីឆៅធំទី២ នៅលើពិភពលោក ជាក់ស្តែងនៅក្នុងឆ្នាំកន្លងមក នេះ កម្ពុជាទទួលបានការបញ្ជាទិញពីក្រៅប្រទេសជាច្រើន ដែលធ្វើការនាំចេញនៅក្នុងឆ្នាំ ២០២៤ បានកើនឡើងល្អប្រសើរ។ ចំណែក ការប្រមូលផលវិញ, ចំពោះនៅខេត្តកំពង់ធំ កសិករប្រមូលទិន្នផលគ្រាប់ស្វាយចន្ទី បានគ្របដណ្តប់ប្រហែល ៣០ ភាគរយ នៃ ទិន្នផលទូទាំងប្រទេស ខណៈដែលខេត្តកំពង់ធំ គឺជាទីតាំងមានសក្តានុពលជាងគេ នៅលើផ្នែកផលិតកម្មស្វាយចន្ទី ដោយកាលពី ពេលថ្មីៗ ប្រមុខរាជរដ្ឋាភិបាល ក៏ទើបអនុញ្ញាតឱ្យបង្កើតសួនកសិ-ឧស្សាហកម្មស្វាយចន្ទីនៅក្នុងខេត្តកំពង់ធំផងដែរ។ទាក់ទិនការកែច្នៃវិញ, លោក បានឱ្យដឹងថា មកដល់បច្ចុប្បន្នកម្ពុជាមានរោងចក្រកែច្នៃក្នុងស្រុកចំនួន ៥២ សហគ្រាស ដោយ បានកែច្នៃគ្រាប់ស្វាយចន្ទីឆៅនៅក្នុងមួយឆ្នាំៗ បានចំនួន ៥០ ពាន់តោន តែក្នុងនោះចំពោះទំហំនៃការការកែច្នៃជាក់ស្តែង បានចំនួន ជាង ២០ ពាន់តោនប៉ុណ្ណោះ ខណៈដែលសហគ្រាសមួយចំនួនជួបបញ្ហាខ្វះទុនបង្វឹល តែប្រសិនកម្ពុជាអាចកែច្នៃខ្លួនឯងបានក្នុងរង្វង់ ៨០ ភាគរយនៃបរិមាណសរុប កម្ពុជានិងអាចទទួលប្រាក់ចំណេញដល់ ១២០ ភាគរយ។ជុំវិញការនាំចេញវិញ, លោក អួន ស៊ីឡុត មានក្តីរំពឹងថា ការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃ ដែលជាផលិតផលសម្រេចរបស់ កម្ពុជា ទៅទីផ្សារអន្តរជាតិ នឹងមានបរិមាណកាន់តែច្រើន ចាប់ពីដើមឆ្នាំ ២០២៥ តទៅ ខណៈក្រុមហ៊ុនក្នុងស្រុក Unique Noble Trading Co., Ltd បានប្រកាសចាប់ផ្តើមសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីជាផ្លូវការ នៅក្នុងខេត្តកំពង់ធំ ដែលមានសមត្ថភាព កែច្នៃគ្រាប់ស្វាយចន្ទីបាន ៣០ តោន ក្នុង១ថ្ងៃ៕ អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Netanyahu៖ តំបន់មជ្ឈិមបូព៌ានឹងដួលរលំ បើគ្មានអ៊ីស្រាអែលទេនោះ
07/01/2025 05:07 PM
ហ្ស៊កហ្ស៊ី ចាប់ឥស្សរជនប្រឆាំងម្នាក់ទៀតដាក់ពន្ធនាគារ ក្នុងការបង្រ្កាបលើក្រុមបះបោរ
07/01/2025 05:07 PM
រដ្ខមន្ត្រីការបរទេស ច្រានចោលការចាប់ផ្ដើមឡើងវិញឆាប់ៗនូវកិច្ចចរចា រវាងអាមេរិក និងអ៊ីរ៉ង់
07/01/2025 05:07 PM
មន្ត្រីដែលគំាទ្រដោយរុស្ស៊ី និយាយថា រុស្ស៊ីបានគ្រប់គ្រងទាំងស្រុងលើតំបន់ Luhansk របស់អ៊ុយក្រែន
07/01/2025 05:07 PM
ចំនួនមនុស្សស្លាប់ក្នុងហេតុការណ៍ផ្ទុះនៅរោងចក្រឱសថកម្ពស់ច្រើនជាន់នៅឥណ្ឌា កើនឡើងដល់ ៤០នាក់
07/01/2025 05:07 PM
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ៖ នគរបាលត្រៀមលក្ខណៈខ្ពស់រួចរាល់ រងចាំតែបទបញ្ជារពីថ្នាក់ដឹកនាំ ក្នុងការទៅកម្ទេចខ្មាំងឈ្លានពានទឹកដីកម្ពុជា
07/01/2025 04:07 PM
មញ្ជូសាសម្ដេច ជា ស៊ីម និងភរិយា ត្រូវបានដង្ហែពីភ្នំពេញមកតម្កល់ធ្វើបុណ្យ៣ថ្ងៃ នៅ​ស្រុក​កំណើត ស្រុកកំចាយមារ ខេត្តព្រៃវែង
07/01/2025 04:07 PM
លោក Trump ដាក់គោលនយោបាយកាន់តែតឹងរ៉ឹង ចំពោះគុយបា
07/01/2025 04:07 PM
ឯកអគ្គរដ្ឋទូតទីម័រឡេស្ដេ អរគុណសម្ដេចតេជោ​បានជួយជ្រោម​ជ្រែង​ទីម័រ​ឱ្យ​ក្លាយ​ជា​សមាជិក​ពេញ​សិទ្ធិ​អាស៊ាន
07/01/2025 04:07 PM
ជម្លោះទ្វេភាគី នឹងត្រូវទុកដោយឡែក អំឡុងកិច្ចប្រជុំរបស់លោក Rubio ជាមួយដៃគូឥណ្ឌូប៉ាស៊ីហ្វិក
07/01/2025 04:07 PM