កម្ពុជា-សហរដ្ឋអាមេរិក បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ
សម្ដេចធិបតី ទូរសព្ទជាមួយ នាយក FBI របស់អាមេរិកដោយបានឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នសន្តិសុខប្រទេសទាំងពីរ
សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោក តាន់ ស្រ៊ី ម៉ៃឃល យ៉ាវ ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ KSI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ចូលជួបសម្ដែងការគួរសម
កម្ពុជា-រុស្ស៊ី ឯកភាពបន្តពង្រឹងនិងពង្រីក កិច្ចសហប្រតិបត្តិការទ្វេភាគីថែមទៀត

ព័ត៌មានសំខាន់ៗ

សម្តេចតេជោ អំពាវនាវអ្នកមានតំណែងក្នុងឃុំ-សង្កាត់ទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្តឲ្យបានគ្រប់ៗគ្នា

2024/05/17 11:19:04 am        135
ក្នុងឱកាសបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានអំពាវនាវ ដល់សមាជិក សមាជិកាទាំងអស់ ដែលមានតួនាតីក្នុងក្រុមប្រឹក្សាឃុំ-សង្កាត់ អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ហើយគប្បីបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែល​មាន​រូប​សញ្ញាទេវតាបាចផ្កា ខណៈការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានេះ គឺធានា​ជោគ​វាសនា​ដ៏​រុងរឿង​របស់ប្រទេសជាតិ ប្រជាជន និងខ្លួនឯងផ្ទាល់។តាមរយៈសារលិខិត ក្នុងឱកាសបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុម​ប្រឹក្សា ក្រុង ស្រុក ខណ្ឌអាណត្តិទី៤ នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងនៅថ្ងៃទី២៦ ខែ​ឧសភា ឆ្នាំ២០២៤ខាងមុខនេះ គឺជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ដែលជាការបោះឆ្នោតមួយដ៏មានសារៈសំខាន់សម្រាប់ការបន្តជំរុញដំណើរការ អភិវឌ្ឍ​សង្គមជាតិខ្មែរ ពិសេសការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ខណៈការបោះ​ឆ្នោត​នេះ​ជា​ការបោះឆ្នោតអសកល ប៉ុន្តែ គឺជាការបោះឆ្នោតដែលកើតចេញពីឆន្ទៈរបស់ប្រជាជនកម្ពុជា ពិតប្រាកដ ព្រោះថាសមាជិក សមាជិកានៃក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងតំណែង ដែលជាអ្នកបោះឆ្នោតផ្ទាល់ គឺជាតំណាងដ៏ឧត្តុង្គឧត្តមរបស់ប្រជាជនដែលបានប្រសូត្រចេញពីឆន្ទៈរបស់ប្រជាជន។តាមរយៈសារលិខិតនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សកាន់អំណាច បានប្រកាស ជា​ឱឡារិក​នូវការចូលរួមក្នុងការបោះឆ្នោតអសកលនេះ ដោយគោរពអនុវត្តយ៉ាងខ្ជាប់ខ្ជួន តាមច្បាប់ បទ​បញ្ជា នីតិវិធី និងក្រមសីលធម៌នៃការបោះឆ្នោត និងគោរពលទ្ធផលនៃការបោះឆ្នោត ហើយគណបក្ស ប្រជាជនកម្ពុជាចូលរួមជាមួយបណ្តាគណបក្សនយោបាយ មជ្ឈដ្ឋានចម្រើនជឿនលឿននានាក្នុងសង្គម និង​អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដើម្បីរក្សាបរិយាកាសនយោបាយសម្រាប់ការបោះឆ្នោតឲ្យប្រ ព្រឹត្ត​ទៅ​ប្រកបដោយលក្ខណៈសេរី យុត្តិធម៌ មានសណ្តាប់ធ្នាប់ល្អ និងសុវត្ថិភាពផងដែរ។យ៉ាងណាក៏ដោយសម្តេចតេជោ ហ៊ុន សែន «សូមអំពាវនាវដល់លោក លោកស្រី ជាសមាជិក សមាជិកា​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ក្នុងតំណែងទាំងអស់នៅទូទាំងប្រទេស សូមអញ្ជើញទៅបោះឆ្នោត និ​ង​បោះឆ្នោត​គាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា ជាសញ្ញាសម្គាល់នៅលើ សន្លឹកឆ្នោត ឲ្យ​បាន​គ្រប់ៗគ្នា ហើយការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺធានាជោគវាសនាដ៏រុង រឿង​របស់​ប្រទេស​ជាតិ ប្រជាជន និងខ្លួនឯងផ្ទាល់»។តាមរយៈសារលិខិតដដែលនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរថា គណបក្ស ប្រជាជន​កម្ពុជា ប្តេជ្ញាអនុវត្តកម្មវិធីនយោបាយរបស់ខ្លួន ដែលបានប្រកាសជូនបងប្អូនជនរួមជាតិរួចហើយ ឲ្យបាន​សម្រេច​ជោគជ័យទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ ដើម្បីធានាដល់ការថែរក្សាសន្តិភាព និង​ស្ថិរភាព ការការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងកសាងព្រះរាជាណាចក្រកម្ពុជា ជារដ្ឋ ប្រជាធិបតេយ្យសេរីពហុបក្ស ដ៏រឹងមាំដែលផ្អែកលើច្បាប់ មានការគោរពសិទ្ធិមនុស្សយ៉ាងខ្ជាប់ខ្ជួន មាន សេដ្ឋកិច្ច​រីកចម្រើនលឿន ធ្វើឲ្យប្រជាជនកម្ពុជាគ្រប់ក្រុមគ្រួសារមានជីវភាពកាន់តែល្អប្រសើរឡើង ឥត ឈប់ឈរ និងរស់នៅយ៉ាងសុខដុមរមនាក្នុងសង្គមជាដើម៕ អត្ថបទ៖ បាន ចក់

សម្ដេចតេជោ ហ៊ុន សែន៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ មានសារៈសំខាន់សម្រាប់ការបន្តជំរុញដំណើរការអភិវឌ្ឍសង្គមជាតិ

2024/05/17 11:00:04 am        153
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា មាន​ប្រសាសន៍​ថា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ គឺជាថ្ងៃបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​រាជ​ធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ដែលជាការបោះឆ្នោត​មួយ​ដ៏​មាន​សារៈ​សំខាន់​សម្រាប់ការបន្តជំរុញដំណើរការអភិវឌ្ឍសង្គមជាតិយើង ពិសេសការ​អភិវឌ្ឍ​តាម​បែប​ប្រ​ជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។សម្ដេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់បែបនេះ តាមរយៈសារលិខិត ក្នុងឱកាសបើ​ក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០២៤នេះ។ ក្នុងឱកាសនោះ​សម្ដេចតេជោ ហ៊ុន សែន គណបក្សប្រជាជនកម្ពុជា បានសម្តែងការគោរព និង​ដឹង​គុណ​យ៉ាងជ្រាលជ្រៅបំផុតជូនចំពោះបងប្អូនជនរួមជាតិនៅគ្រប់ទិសទី ដែល​មាន​ការ​ជឿជាក់​យ៉ាង​មុត​មាំ​លើ​ការ​ដឹកនាំ​របស់គណបក្សប្រជាជនកម្ពុជា និងរូបសម្ដេចផ្ទាល់ នៅគ្រប់កាលៈទេសៈ តាំងពី​ដំណាក់​កាល​សង្គ្រោះ ជាតិពីរបបប្រល័យពូជសាសន៍ រហូតមកដល់ដំណាក់កាលសន្តិភាព និងការអភិវឌ្ឍបច្ចុប្បន្ននេះ និង​បានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា​ឱ្យ​ទទួល​បានជ័យជម្នះ​យ៉ាងត្រចះ​ត្រចង់​ក្នុង​ការ​បោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាល​ទី៥។ សម្ដេចមានប្រសាសន៍ថា តាមរយៈការបោះឆ្នោតនេះ បានឆ្លុះបញ្ចាំង​ទាំង​ស្រុង​នូវ​ឆន្ទៈ​ដ៏ថ្លៃថ្លា​របស់​ប្រជាជន​កម្ពុជា​នៅទូទាំងប្រទេស ក្នុងការថែរក្សាសន្តិភាព លទ្ធិប្រជាធិបតេយ្យ និងបន្តជំរុញការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម ដើម្បីលើកស្ទួយជីវភាពរបស់ខ្លួន។ ព្រមជាមួយនេះ សម្ដេចក៏សម្តែងនូវការគោរព និង​វាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកានៃ ក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងតំណែងនៅទូទាំងប្រទេស ដែល​បាន​យក​អស់កម្លាំងកាយ កម្លាំងចិត្ត និងកម្លាំង ប្រាជ្ញា ក្នុងការបំពេញភារកិច្ចបម្រើប្រជាជន។សម្ដេចតេជោបញ្ជាក់ថា៖«នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ គឺជាថ្ងៃបោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ដែលជាការបោះឆ្នោត​មួយ​ដ៏​មាន​សារៈសំខាន់​សម្រាប់​ការបន្តជំរុញដំណើរការអភិវឌ្ឍសង្គមជាតិយើង ពិសេសការអភិវឌ្ឍតាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោមជាតិ។ ទោះបីការបោះឆ្នោតនេះជាការបោះ ឆ្នោតអសកល ប៉ុន្តែគឺជា​ការ​បោះឆ្នោត​ដែល​កើតចេញពីឆន្ទៈរបស់ប្រជាជនកម្ពុជាពិតប្រាកដ ព្រោះថា សមាជិក សមាជិកានៃក្រុម​ប្រឹក្សាឃុំ សង្កាត់ក្នុងតំណែង ដែលជាអ្នកបោះឆ្នោតផ្ទាល់ គឺជាអ្នកតំណាងដ៏ ឧត្តុង្គឧត្តម​របស់​ប្រជាជន​ដែល​បាន​ប្រសូត្រចេញពីឆន្ទៈរបស់ប្រជាជន»។សម្ដេចតេជោមានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា សូមប្រកាសជា​ឱឡារិក​នូវ​ការ​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ នេះ ដោយ​គោរព​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន តាមច្បាប់ បទបញ្ជា នីតិវិធី និងក្រមសីលធម៌នៃការបោះឆ្នោត និងគោរពលទ្ធផល​នៃ​ការ​បោះឆ្នោត។ គណបក្សប្រជាជនកម្ពុជាចូលរួមជាមួយបណ្តាគណបក្សនយោបាយ មជ្ឈដ្ឋានចម្រើន​ជឿន​លឿន​នានាក្នុង សង្គម និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដើម្បីរក្សាបរិយាកាស​នយោបាយ​សម្រាប់​ការ​បោះឆ្នោត ឱ្យប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរី យុត្តិធម៌ មានសណ្តាប់ធ្នាប់ល្អ និង​សុវត្ថិភាព​។សម្ដេចតេជោថ្លែងថា គណបក្សប្រជាជនកម្ពុជា ប្តេជ្ញាអនុវត្តកម្មវិធីនយោបាយរបស់ខ្លួន ដែល​បាន​ប្រកាស​ជូន​បង ប្អូនជនរួមជាតិរួចហើយឱ្យបានសម្រេចជោគជ័យទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់​ក្រោម​ជាតិ ដើម្បីធានា ដល់ការថែរក្សាសន្តិភាព និងស្ថិរភាព ការការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និង​កសាងព្រះ រាជាណាចក្រកម្ពុជាជារដ្ឋប្រជាធិបតេយ្យសេរី ពហុបក្សដ៏រឹងមាំដែលផ្អែកលើច្បាប់ មាន​ការ​គោរព​សិទ្ធិ មនុស្សយ៉ាងខ្ជាប់ខ្ជួន មានសេដ្ឋកិច្ចរីកចម្រើនលឿន ធ្វើឱ្យប្រជាជន​កម្ពុជា​គ្រប់​ក្រុម​គ្រួសារ​មាន​ជីវភាព កាន់តែល្អប្រសើរឡើង ឥតឈប់ឈរ និងរស់នៅយ៉ាងសុខដុមរមនាក្នុងសង្គម។តាមរយៈ​សារលិខិតសម្ដេចតេជោ ក៏បានអំពាវនាវដល់លោក លោកស្រី ជាសមាជិក សមាជិកា​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ក្នុងតំណែងទាំងអស់នៅទូទាំងប្រទេស សូមអញ្ជើញទៅបោះឆ្នោត និងបោះឆ្នោតគាំទ្រ គណបក្ស ប្រជាជនកម្ពុជា ដែលមានរូបសញ្ញា ទេវតាបាចផ្កា ជាសញ្ញាសម្គាល់នៅលើសន្លឹកឆ្នោត ឱ្យបាន គ្រប់​ៗគ្នា។ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺធានាជោគវាសនាដ៏រុងរឿងរបស់ប្រទេសជាតិ ប្រជាជន និងខ្លួនឯងផ្ទាល់៕

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញទស្សនកិច្ចមន្ទីរពេទ្យ Soon chun hyang ក្នុងរដ្ឋធានីសេអ៊ូល

2024/05/17 10:25:14 am        88
រដ្ឋធានីសេអ៊ូល៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅព្រឹកថ្ងៃទី១៧ ខែឧសភានេះ បានបន្តអញ្ជើញទស្សនកិច្ចមន្ទីរពេទ្យ Soon chun hyang ក្នុងរដ្ឋធានីសេអ៊ូល សាធារណរដ្ឋកូរ៉េ។ ដើមឡើយមន្ទីរពេទ្យ Soon chun hyang គឺជាសាកលវិទ្យាល័យ Soonchunhyang មានសក្តានុពលផ្នែកវេជ្ជសាស្ត្រ សាកលវិទ្យាល័យនេះ បានជាប់ចំណាត់ថ្នាក់ទី ៩ ក្នុងចំណោមសាកលវិទ្យាល័យនៅប្រទេសកូរ៉េខាងត្បូង នៅក្នុងប្រភេទជា គ្លីនិកបុរេគ្លីនិក និងសុខភាព ដោយ Times Higher Education World University Rankings ក្នុងឆ្នាំ ២០២៣ ។ SCH បានទទួល ពានរង្វាន់ថ្នាក់ជាតិសម្រាប់ឧត្តមភាពកំណែទម្រង់អប់រំ ពីក្រសួងអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកូរ៉េ ក្នុងឆ្នាំ ២០០៨, ២០០៩, និង ២០១០ ។សាកលវិទ្យាល័យ Soon chun hyang បានធ្វើកិច្ចសហប្រតិបត្តិការលើវិស័យសុខភាពសាធារណៈជាមួយ និងព្រះរាជាណាចក្រកម្ពុជា តាមរយៈការជួយបណ្តុះបណ្តាលគ្រូពេទ្យឯកទេស និងជួយពិនិត្យព្យាបាលជូនដល់អ្នកជំងឺកម្ពុជា៕

សម្តេចធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ចំពោះការវិនិយោគបន្ថែមរបស់សាធារណរដ្ឋកូរ៉េ ខណៈដែលកម្ពុជាមានសក្ដានុពលដ៏ធំសម្បើមក្នុងវិស័យកសិកម្ម ការកែច្នៃម្ហូបអាហារ និងកម្មន្តសាលទំនើប

2024/05/17 08:39:50 am        103
នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងក្នុងពិធីបើក វេទិកា​ធុរកិច្ច​កម្ពុជា-កូរ៉េ នាទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ ។ មានប្រសាសន៍នៅក្នុងពិធីដ៏អធិកអធមនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជា និង​សាធារណរដ្ឋកូរ៉េ មានទំនាក់ទំនងល្អជាយូរមកហើយប្រទេសទាំងពីរមានទំនាក់ទំនងស៊ីជម្រៅ និងមានភាពប្រទាក់ក្រឡាគ្នាលើច្រើនវិស័យ ដោយឈរលើកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ និងសេដ្ឋកិច្ច ការផ្លាស់ប្តូរវប្បធម៌​ និង ការជឿទុកចិត្ត និងការគាំទ្រគ្នាទៅវិញទៅមក​ ។ យើងមានចំណុចរួមមួយ គឺកេរ្តិ៍ដំណែលនៃការជម្នះឧបសគ្គគ្រប់បែបយ៉ាង និងសម្រេចបាននូវការរីកចម្រើនផ្នែកសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ ។ ប្រទេស​ទាំង​ពីរ ធ្លាប់​រងគ្រោះដោយសារ​សង្គ្រាម ​ប៉ុន្តែ​យើងបាន​ងើប​ឡើងវិញ ប្រកបដោយភាព​ធន់ និងបានប្រែក្លាយ និងតម្រង់ទិសសេដ្ឋកិច្ច ឆ្ពោះទៅរកវិបុលភាព ។ ជវភាពនៃទំនាក់ទំនងរបស់កម្ពុជា-កូរ៉េ ត្រូវបានឆ្លុះបញ្ចាំង តាមរយៈទំនាក់ទំនងដ៏រស់រវើក រវាងប្រជាជន និងប្រជាជន,​ ប្រជាប្រិយភាពយ៉ាងទូលំទូលាយនៃរឿងភាគ តន្ត្រី និងអាហារកូរ៉េ (K-dramas, K-pop, K-food) នៅកម្ពុជា និងការកើនឡើងនៃចំនួនអាពាហ៍ពិពាហ៍ និងការរស់នៅក្នុងប្រទេសទាំងពីរ ដោយប្រជាជនកម្ពុជាប្រមាណ ៥៩.៣៧៨ នាក់ កំពុងរស់នៅសាធារណរដ្ឋកូរ៉េ ហើយប្រជាជនកូរ៉េប្រមាណ ៧. ៨០០ នាក់ កំពុងរស់នៅកម្ពុជា គិតត្រឹមឆ្នាំ ២០២៣ ។ទន្ទឹមនេះ សាធារណរដ្ឋកូរ៉េ គឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់របស់កម្ពុជា ដោយបានចូលរួមពង្រឹងកម្លាំងពលកម្ម កែលម្អសេវាសាធារណៈ និងកសាងមូលដ្ឋានគ្រឹះ សម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ។ ចាប់តាំងពីឆ្នាំ ២០១៦ មក រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ទិដ្ឋាការ ដែលមានសុពលភាព ៣ ឆ្នាំ និងអនុញ្ញាតឱ្យមានការចេញ-ចូលបានច្រើនដង ជាមួយនឹងការបង់ថ្លៃសេវាតែមួយលើកដល់វិនិយោគិនកូរ៉េ ដែលកាន់លិខិតឆ្លងដែនទូទៅ ដើម្បីលើកទឹកចិត្ត និងជំរុញការវិនិយោគ និងធុរកិច្ចកូរ៉េ នៅកម្ពុជា ។ ជាលទ្ធផល យើងសង្កេតឃើញ ការកើនឡើងនៃវត្តមាននៃគម្រោងវិនិយោគ និងសហគ្រាសពាណិជ្ជកម្មកូរ៉េ ទាំងតូច ទាំងធំ នៅកម្ពុជា ។ ទន្ទឹមគ្នានេះ ពាណិជ្ជកម្មទ្វេភាគី បានកើនឡើងលើស ១ ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ ២០២៣ ដោយគ្រប់ដណ្តប់វិស័យជាច្រើន ដូចជា វាយនភណ្ឌ ផលិតផលធ្វើដំណើរ កង់ គ្រឿងបន្លាស់អេឡិចត្រូនិក កសិកម្ម និងការកែច្នៃផលិតផលកសិកម្ម ។ ក្រុមហ៊ុន​កូរ៉េ​ បាន និងកំពុង​ដើរ​​តួនាទីជាតួអង្គ​គន្លឹះ ​ក្នុង​ទិដ្ឋភាព​សេដ្ឋកិច្ច​របស់កម្ពុជា ។ ការចូលរួមរបស់ក្រុមហ៊ុន​កូរ៉េនៅវិស័យចម្រុះ ដូចជា កម្មន្តសាល អចលនទ្រព្យ ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងសេវាកម្មហិរញ្ញវត្ថុ បាន និងកំពុងជួយជំរុញកំណើនសេដ្ឋកិច្ច និងពន្លឿនការអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជា ។ ជាចុងក្រោយ សម្តេចមហាបវរធិបតី បានស្វាគមន៍ចំពោះការវិនិយោគបន្ថែមរបស់សាធារណរដ្ឋកូរ៉េ ដោយកម្ពុជា នៅមានសក្ដានុពលដ៏ធំសម្បើម សម្រាប់កំណើននៃតម្លៃបន្ថែម ក្នុងវិស័យកសិកម្ម ការកែច្នៃម្ហូបអាហារ និងកម្មន្តសាលទំនើប ដោយសាធារណរដ្ឋកូរ៉េ អាចប្រើប្រាស់ឯកទេសផ្នែកបច្ចេកវិទ្យាក្នុងការកែប្រែឧស្សាហកម្មកម្ពុជា និងបង្កើតកាលានុវត្តភាព ដែលផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ។ បន្ថែមលើនេះ រាជរដ្ឋាភិបាល បានបង្កើតយន្តការ ក្នុងការធានាបាននូវបរិយាកាសគាំទ្រ និងអំណោយផលដល់ភាពជោគជ័យនៃធុរកិច្ច ដែលមានស្រាប់ និងធុរកិច្ចថ្មី ប្រកបដោយភាពបុរេសកម្ម តាមរយៈការស្តាប់យ៉ាងយកចិត្តទុកដាក់ និងជាប្រចាំនូវបញ្ហាប្រឈម ដែលវិនិយោគិនលើកឡើង និងពង្រឹងទំនាក់ទំនងជាមួយវិស័យឯកជន ដោយមិនខ្លាចនឿយហត់ ដើម្បីដោះស្រាយបញ្ហា ប្រកបដោយប្រសិទ្ធភាព និងស័ក្កិសិទ្ធភាពដោយប្រកាន់ខ្ជាប់នូវអភិក្រម «គិតរួមគ្នា, ធ្វើរួមគ្នា និងទទួលខុសត្រូវរួមគ្នា» ៕

សម្ដេចតេជោ ហ៊ុន សែន ជំរុញដល់រាជរដ្ឋាភិបាលពន្លឿងការស្ថាបនាព្រែកជីកហ្វូណនតេជោ

2024/05/16 05:53:38 pm        142
ភ្នំពេញ ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានជំរុញដល់រាជរដ្ឋាភិបាល ពន្លឿនការបើកការដ្ឋានក្នុងការស្ថាបនា ព្រែកជីក ហ្វូណនតេជោ ខណៈបច្ចុប្បន្នកម្ពុជា បានជូនដំណឹងទៅដល់ភាគីពាក់ព័ន្ធ ក៏ដូចជាគណៈកម្មការទន្លេមេគង្គ ដូច្នេះមិនមានអ្វីរងចាំចំពោះការចាប់ផ្ដើមស្ថាបនាព្រែកជីកនេះទៀតទេ។ ​សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញថ្លែងសារពិសេសពាក់ព័ន្ធគម្រោងព្រែកជីកហ្វូណនតេជោ នៅរសៀល ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។ ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា តាមរយៈគម្រោងព្រែកជីកហ្វូណនតេជោនេះនឹងចូលរួមផ្ដល់ផលចំណេញលើចម្ងាយផ្លូវប្រវែង ១៦៩ គីឡូម៉ែត្រ ក្នុងការដឹកជញ្ជូនទំនិញ និងការធ្វើចរាចរណ៍នៅលើផ្លូវថ្នល់ដែលផ្ដល់ភាពងាយស្រួលលើការដឹកញ្ជូនរបស់កម្ពុជា។ សម្ដេចបញ្ជាក់ថា តាមរយៈគម្រោងព្រែកជីកហ្វូណនតេជោនេះ ក៏នឹងផ្ដល់ប្រព័ន្ធស្រោចស្របដល់បណ្ដាខេត្ត ទិសនីរតីនៃប្រទេសកម្ពុជា។ ព្រែកជីកនេះ អាចទាញទឹកឱ្យប្រជាជនសម្រាប់បង្កបង្កើនផល និងប្រើប្រាស់ ដូច្នេះពលរដ្ឋនឹងបង្កើតបាននូវមុខរបរដូចជាការធ្វើកសិកម្មពីធ្វើមួយលើក ទៅធ្វើពីរលើក ឬលើសពីនេះ។សម្ដេចតេជោមានប្រសាសន៍បញ្ជាក់ថា ផ្ដល់មតិទៅរាជរដ្ឋាភិបាលថា កុំយប់យន់សុបិនច្រើន បើកការដ្ឋានបានឆាប់គឺធ្វើទៅ កុំរងចាំអ្វីទៀត នាំតែមានសាធារណមតិ ពីមួយថ្ងៃទៅមួយថ្ងៃ ចាប់ផ្ដើមកើនសារជាថ្មី។ សម្ដេចជំរុញបើកការដ្ឋានឱ្យបានឆាប់ គ្មានត្រូវរង់ចាំអ្វីតទៅទៀតនោះទេ គឺត្រូវគិតទៅដល់សេដ្ឋកិច្ច និងឯករាជ្យជាតិរបស់កម្ពុជាលើការស្ថាបនាព្រែកជីកនេះ។ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នៅក្នុងព្រែកជីក១៨០គីឡូម៉ែត្រ គឺមាន៨០គីឡូម៉ែត្រហើយ ដែលសម្ដេចបានដឹកនាំធ្វើ។ សម្ដេចតេជោ បានបន្ដថា ព្រែកជីកដែល សម្ដេចបានធ្វើត្រឹមតែ៨០គីឡូម៉ែត្រនេះ បច្ចុប្បន្នប្រើប្រាស់ជាប្រព័ន្ធស្រោចស្រពផង ហើយជាប្រព័ន្ធដឹកជញ្ជូនផង ដូច្នេះគ្រាន់តែត្រូវការពង្រីកតែប៉ុណ្ណោះ ព្រែកជីកនេះនឹងក្លាយទៅជាប្រព័ន្ធដឹកជញ្ជូនដ៏ល្អ ដូច្នេះនៅកន្លែងដទៃទៀតគឺធ្វើតែបន្ដិច ដើម្បីទម្លាយមកកាន់ការតភ្ជាប់ជាមួយនឹងទន្លេ ប៉ុន្ដែភាគច្រើននៃព្រែកជីកនេះ គឺមានស្នាមដានរួចទៅហើយ។សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោ ដែលមានប្រវែង១៨០គីឡូម៉ែត្រ ត្រូវបានសិក្សាយ៉ាងល្អិតល្អន់ពីក្រុមអ្នកជំនាញបច្ចេកទេសជាតិ និងអន្តរជាតិចំនួន៤២រូប ទាំងនៅលើដីផ្ទាល់ និងប្រើឧបករណ៍សិក្សាពីលើអាកាស។ ជាលទ្ធផលនៃការសិក្សាបង្ហាញថា គម្រោងដែលមានតម្លៃវិនិយោគប្រមាណ១ពាន់៧រយលានដុល្លារអាម៉េរិកនេះ អាចដំណើរការទៅបានដោយគ្មានបង្កជាផលប៉ះពាល់ដល់បរិស្ថាន ឬលំហូរទឹករវាងទន្លេមេគង្គ និងសមុទ្រនោះទេ៕អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចតេជោ៖ព្រែកជីកហ្វូណនតេជោនឹងពង្រឹងឯករាជ្យភាពនយោបាយដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា

2024/05/16 05:46:49 pm        121
ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថ្លែងអំណរគុណដល់មហាជនទាំងក្នុង និងក្រៅប្រទេសដែលប្រកាគាំទ្រគម្រោងព្រែគជីក «ហ្វូណនតេជោ» ខណៈព្រែកជីកនេះបានផ្ដល់ផលប្រយោជន៍ដល់កម្ពុជាលើសពីជួយដល់កំណើនសេដ្ឋកិច្ច និងសង្គម ប៉ុន្ដែនឹងដើរតួនាទីសំខាន់ក្នុងការពង្រឹងឯករាជ្យភាពនយោបាយដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា។​សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញថ្លែងសារពិសេសពាក់ព័ន្ធគម្រោងព្រែកជីកហ្វូណនតេជោ នៅរសៀល ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។ ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកការប្ដូរប្រូហ្វាល់របស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននៅលើបណ្ដាញសង្គមនានា ចំពោះគម្រោងព្រែកជីកហ្វូណនតេជោ គឺជាចលនាជាតិដ៏ធំធេង ក្នុងស្មារតីស្នេហាជាតិ និងដើម្បីកំណើនសេដ្ឋកិច្ច និងសង្គមកម្ពុជា។ សម្ដេចតេជោបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងព្រះសង្ឃគ្រប់អង្គដែលបានចូលរួមគាំទ្រនូវគម្រោងព្រែកជីកនេះ។ សម្ដេចតេជោ បានបញ្ជាក់ជាថ្មីថា គម្រោងព្រែកជីកហ្វូណនតេជោ គឺមិនមានក្ដីបារម្ភណាមួយចំពោះបញ្ហាបរិស្ថាន និងសង្គមនោះទេ ដូច្នេះកម្ពុជាត្រូវតែអនុវត្តគម្រោងព្រែកជីកនេះឱ្យខាងតែបាន។ សម្ដេចតេជោ ជំរុញឱ្យមហាជនមើលពីគម្រោងព្រែកជីកហ្វូណនតជោនេះ លើសពីការផ្ដល់ផលសម្រាប់សេដ្ឋកិច្ច និងសង្គមកម្ពុជា ប៉ុន្ដែតាមរយៈគម្រោងព្រែកជីកនេះនឹងផ្ដល់ឯករាជ្យភាពដល់កម្ពុជានៅលើវិស័យដឹកជញ្ជូនផ្លូវទឹក។សូមជម្រាបថា តាមរយៈគម្រោងព្រែកជីកហ្វូណនតេជោ នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជា ជាពិសេសលើវិស័យដឹកជញ្ជូន អចលនទ្រព្យ កសិកម្ម ទេសចរណ៍ និងការវិនិយោគផ្សេងៗ ខណៈដែលគម្រោងមួយនេះ គ្រោងនឹងចំណាយទឹក ប្រាក់រហូតដល់ប្រមាណ ១,៧ ពាន់លានដុល្លារអាមេរិក ដោយត្រូវប្រើពេលវេលា៤ឆ្នាំ ដើម្បីសាងសង់បញ្ចប់គម្រោង៕អត្ថបទ៖ វ៉ន ដារ៉ា

កម្ពុជា និងសាធារណរដ្ឋកូរ៉េ ឯកភាពដំឡើងកម្រិតទំនាក់ទំនងទៅជា «ភាពជាដៃគូយុទ្ធសាស្រ្ត» ដើម្បីជំរុញកិច្ចសហប្រតិបតិ្តការកាន់តែជិតស្និទ្ធ និងប្រកបដោយវិបុលភាព

2024/05/16 03:37:03 pm        79
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបជាមួយឯកឧត្តម យូន ស៊កយ៉ល (Yoon Suk Yeol) ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ នាឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ពីថ្ងៃទី១៥-១៨ ខែឧសភា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ ឯកឧត្តមប្រធានាធិបតី បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកទី១ ក្នុងនាមជានាយករដ្ឋមន្ត្រីរបស់ សម្តេចធិបតី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា នៅសាធារណរដ្ឋកូរ៉េ។ ជាមួយគ្នានេះ ឯកឧត្តមប្រធានាធិបតី បានគូសបញ្ជាក់ថា ជាមួយដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី នាឱកាសនេះ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ សាធារណរដ្ឋកូរ៉េ-ព្រះរាជាណាចក្រកម្ពុជា នឹងកាន់តែរីកចម្រើន និង រឹងមាំបន្ថែមទៀត។ ជាការឆ្លើយតប សម្ដេចធិបតី បានថ្លែងអំណរគុណ ចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្តៅពីសំណាក់ ឯកឧត្តមប្រធានាធិបតី រដ្ឋាភិបាល និងប្រជាជនកូរ៉េ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អប្រសើរ និងយូរអង្វែងនៃប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយគ្របដណ្តប់លើវិស័យសំខាន់ៗរួមមាន៖ វិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការពារជាតិ និងសន្តិសុខ និងវិស័យផ្សេងៗទៀត។ ជាលទ្ធផល ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពគ្នាលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ និងដំឡើងកម្រិតទំនាក់ទំនងទៅជា “ភាពជាដៃគូយុទ្ធសាស្រ្ត” ដើម្បីជំរុញកិច្ចសហប្រតិបតិ្តការឱ្យកាន់តែជិតស្និទ្ធ និងប្រកបដោយវិបុលភាព។ចំពោះវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាលើការខិតខំជំរុញពាណិជ្ជកម្មនិងវិនិយោគឱ្យកាន់តែល្អប្រសើរតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (Cambodia-Korea FTA) និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។ ទន្ទឹមនោះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានឯកភាពគ្នាជំរុញឱ្យកាន់តែល្អប្រសើរនៃទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរផងដែរ។ លើវិស័យការពារជាតិនិង សន្តិសុខ ថ្នាក់ដឹកនាំទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នាយ៉ាងជិតស្និទ្ធរវាងកម្ពុជា-កូរ៉េ លើការហ្វឹកហាត់ផ្នែកយោធារួមគ្នា លើកិច្ចសហប្រតិបត្តិការរក្សាសន្តិភាព តាមរយៈភាពជាដៃគូត្រីភាគីរវាងអង្គការសហប្រជាជាតិ-កូរ៉េ-កម្ពុជា (UN-ROK-Cambodia) និងលើកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ដែលរួមមាន៖ បទល្មើសគ្រឿងញៀន បទល្មើសបច្ចេកវិទ្យា និងការឆបោកតាមប្រព័ន្ធអ៊ិនធឺណិត ជាដើម។ ក្រៅពីនេះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានពិភាក្សាលើវិស័យកសិកម្ម ការងារ ហេដ្ឋារចនាសម្ព័ន្ធ បរិវត្តកម្មឌីជីថល វប្បធម៌ និងសិល្បៈ។មុននឹងបញ្ចប់ ថ្នាក់ដឹកនាំទាំងពីរបានបន្តពិភាក្សាគ្នាលើបញ្ហាក្នុងតំបន់ និងអន្តរជាតិ ដែលក្នុងនោះ សម្តេចធិបតី បានវាយខ្ពស់ចំពោះកិច្ចសហការរបស់កូរ៉េ ដែលបានចូលរួមជួយចំណែកនៅក្នុងក្របខ័ណ្ឌមេគង្គ និងការបង្កើតភាពជាដៃគូគ្រប់ជ្រុងជ្រោយ អាស៊ាន-កូរ៉េ (ASEAN-Korea Comprehensive Strategic Partnership) ជាដើម៕ ដោយ ៖ ដារ៉ា

សម្ដេចធិបតី និងប្រធានាធិបតីកូរ៉េ អញ្ជើញជាសហធិបតីក្នុងពិធី​ចុះអនុស្សរណៈយោគយល់​គ្នាលើឯកសារ​សំខាន់ៗ ចំនួន៦

2024/05/16 12:03:52 pm        148
នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ក្រោយជំនួបទ្វេភាគី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង​ឯកឧត្តម យូន ស៊ុកយ៉ល (YOON Suk Yeol) ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ បានអញ្ជើញ​ជា​សហធិបតី​ក្នុងពិធីចុះអនុស្សរណៈយោគយល់​គ្នាលើឯកសារ​ចំនួន ៦ រួមមាន៖ ១. ពិធីសារស្ដីពីវិសោធនកម្មក្របខ័ណ្ឌគម្រោង  រវាង រដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ និង រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា លើហរិញ្ញប្បទាន ស្តីពីមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច សម្រាប់ឆ្នាំ២០២២ រហូតដល់ឆ្នាំ២០២៦ ។២. អនុស្សរណៈនៃការយោគយល់គ្នា រវាង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល នៃសាធារណរដ្ឋកូរ៉េ ស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគ ។៣. អនុស្សរណៈនៃការយោគយល់គ្នា រវាង ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និង អង្គភាពកម្មសិទ្ធិបញ្ញានៃសាធារណរដ្ឋកូរ៉េ ស្តីពី ការពង្រឹងកិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញា ។៤. លិខិតបង្ហាញឆន្ទៈ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ស្តីពី ការគ្រប់គ្រងគ្រឿងញៀន រវាង អគ្គនាយកដ្ឋានគយ និង រដ្ឋាករ នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបាលគយនៃសាធារណរដ្ឋកូរ៉េ ។៥. អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកម្មវិធីអភិវឌ្ឍន៍ជំនាញ និងទេពកោសល្យវិជ្ជាជីវៈ រវាង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ។៦. កិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងកែលម្អផ្លូវជនបទ ជំហានទី៤ រវាង រាជរដ្ឋាភិបាលកម្ពុជា និងធនាគារនីហ័រណ- អាហ័រណកូរ៉េ ។

តេឡេក្រាមផ្លូវការសម្តេចតេជោ ហ៊ុន សែន (Samdech Hun Sen of Cambodia) មានសញ្ញាធិកពណ៌ខៀវនៅពីក្រោយ

2024/05/15 03:57:55 pm        287
ភ្នំពេញ៖ក្រុមការងារបច្ចេកទេសតេឡេក្រាមផ្លូវការសម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២៤នេះ បានបញ្ជាក់អំពីតេឡេក្រាមផ្លូវការសម្តេចតេជោ ហ៊ុន សែន (Samdech Hun Sen of Cambodia» មានសញ្ញាធិកពណ៌ខៀវនៅពីក្រោយ (មានចំនួន 900,745 subscribers មកទល់ថ្ងៃទី 15/5/2024)។ និងChannel មួយទៀត គឺសម្រាប់បងប្អូនសរសេរជា Comments ឆ្លើយតបទៅនឹងសារ (message) ឬផូស (post) នីមួយៗនៅក្នុង Telegram Channel សម្តេចបានដែល (មានឈ្មោះថា Samdech Hun Sen of Cambodia/hunsenchat ដែលមានចំនួន 10,988 members មកទល់ថ្ងៃទី 15/5/2024 ។ក្រុមការងារបច្ចេកទេសបានបញ្ជាក់ថា ដើម្បីចៀសវាងមន្ទិលសង្ស័យចំពោះបងប្អូនប្រើប្រាស់ telegram ខ្ញុំសូមជម្រាបថាឆាណែលផ្លូវការ (Official Telegram Channel) របស់សម្តេចតេជោ ហ៊ុន សែន គឺមានឈ្មោះថា “Samdech Hun Sen of Cambodia” មានសញ្ញាធិកពណ៍ខៀវនៅពីក្រោយ (មានចំនួន 900,745 subscribers មកទល់ថ្ងៃទី 15/5/2024)។ ឆាណែលនេះគឺផ្សព្វផ្សាយព័ត៌មានជូនសាធារណៈជនជារៀងរាល់ថ្ងៃ។ ប៉ុន្តែនៅមាន Channel មួយទៀត គឺសម្រាប់បងប្អូនសរសេរជា Comments ឆ្លើយតបទៅនឹងសារ (message) ឬផូស (post) នីមួយៗនៅក្នុង Telegram Channel សម្តេចបាន ដែលមានឈ្មោះថា Samdech Hun Sen of Cambodia/hunsenchat ដែលមានចំនួន 10,988 members មកទល់ថ្ងៃទី 15/5/2024)។ Samdech Hun Sen of Cambodia” និង Samdech Hun Sen of Cambodia/Hunsenchat” គឺជាបណ្តាញ telegram ផ្លូវការរបស់សម្តេចតេជោ៕

សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ដឹកនាំគណៈប្រតិភកម្ពុជាបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកូរ៉េ

2024/05/15 11:42:40 am        139
នាព្រឹកថ្ងៃទី១៥ឧសភានេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ តបតាមការអញ្ជើញរបស់ឯកឧត្តម យួន សកយ៉ល (Yoon Suk Yeol) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ។ក្នុងឱកាសអញ្ជើញទៅបំពេញទស្សនកិច្ច នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា តបតាមការអញ្ជើញរបស់ ឯកឧត្តម យូន សកយ៉ល (Yoon Suk Yeol) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ សម្ដេចធិបតី នាយករដ្ឋមន្រ្តី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤នេះ។ គណៈប្រតិភូជាន់ខ្ពស់ដែលអញ្ជីញអមដំណើរ សម្ដេចធិបតី ក្នុងឱកាសនេះ រួមមាន៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ, ឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រីក្រសួងពាក់ព័ន្ធ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ក្រសួង-ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត រួមនឹងគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង។ឯកឧត្តម មាស សុភ័ណ្ឌ បានបន្តថា ក្រៅពីកម្មវិធីជួបជាមួយថ្នាក់ដឹកនាំ និងអ្នកវិនិយោគនានា សម្តេចធិបតីនឹងអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋសហគមន៍ខ្មែរ នៅសាធារណរដ្ឋកូរ៉េ ផងដែរ។ ឯកឧត្តមបញ្ជាក់ថា ក្រោយបញ្ចប់ដំណើរទស្សនកិច្ច សម្ដេចធិបតី និងលោកជំទាវនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាធ្វើមាតុភូមិនិវត្តន៍មកដល់ព្រះរាជាណាកម្ពុជាវិញនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤៕អត្ថបទ៖ វ៉ន ដារ៉ា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ពន្លាជាតិកម្ពុជា ក្នុងពិព័រណ៍នាំចូលអន្តរជាតិចិន សាងសង់តាមរចនាបទកម្ពុជាយុគសម័យទំនើប ចែកជា ៤តំបន់
11/05/2025 09:11 PM
បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) កម្ពុជា ទទួលបានពានរង្វាន់អង្គភាពឆ្នើមផ្នែកនវានុវត្តន៍ ពីអាស៊ាន
11/05/2025 07:11 PM
តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ នាំយកគ្រឿងឧបភោគបរិភោគ បរិក្ខារប្រើប្រាស់ ជូន កងកម្លាំងជួរមុខ នៅស្រុកថ្មពួក
11/05/2025 06:11 PM
សិស្សនិស្សិតកម្ពុជា ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ អាចបន្តការសិក្សា និងហាត់ការ នៅ អូស្ត្រាលី
11/05/2025 05:11 PM
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ហែរអង្គកឋិនទានមហាសាមគ្គីទៅវត្តទួលអង្គញ់ ទទួលបានបច្ច័យចំនួនជាង ១ម៉ឺនដុល្លារ
11/05/2025 04:11 PM
កុមាររងផលប៉ះពាល់ជម្លោះកម្ពុជា-ថៃ ជាង១ ៦០០នាក់ ទទួលស្បៀង និងសាច់ប្រាក់ ពីអង្កការកែប្រែសហគមន៍
11/05/2025 04:11 PM
បណ្តាញព័ត៌មានអន្តរជាតិ BBC នឹងជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងម្ហូបអាហារកម្ពុជា ដល់ពិភពលោក
11/05/2025 04:11 PM
ក្រោយបញ្ចប់ការជួសជុល ទំនប់អាងទឹកសួង៧៨ នឹងជួយផ្គត់ផ្គង់ទឹក ដល់ប្រជាពលរដ្ឋជាង ១៧០០ គ្រួសារ នៅស្រុកជីក្រែង ខេត្តសៀមរាប
11/05/2025 03:11 PM
ថ្លែងក្នុងកិច្ចប្រជុំកំពូលពិភពលោក កម្ពុជាបង្ហាញបេសកកម្មគោលសំខាន់ចំនួន៤ ដើម្បីសម្រេចបាននូវចក្ខុវិស័យ អភិវឌ្ឍន៍ប្រកបដោយចីរភាព
11/05/2025 03:11 PM
កម្ពុជា-តួកគីយ៉េ មានលទ្ធភាពខ្ពស់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការឱ្យរឹតតែខ្លាំងបន្ថែមទៀត
11/05/2025 03:11 PM