កម្ពុជា-សហរដ្ឋអាមេរិក បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ
សម្ដេចធិបតី ទូរសព្ទជាមួយ នាយក FBI របស់អាមេរិកដោយបានឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នសន្តិសុខប្រទេសទាំងពីរ
សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោក តាន់ ស្រ៊ី ម៉ៃឃល យ៉ាវ ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ KSI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ចូលជួបសម្ដែងការគួរសម
កម្ពុជា-រុស្ស៊ី ឯកភាពបន្តពង្រឹងនិងពង្រីក កិច្ចសហប្រតិបត្តិការទ្វេភាគីថែមទៀត

ព័ត៌មានសំខាន់ៗ

BREAKING NEWS សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចផ្តល់ក្របខ័ណ្ឌជូនដល់សាច់ញាតិបង្កើត របស់យោធិនពលីទាំង ២០នាក់ ក្នុងឧបទ្ទវហេតុ នៅខេត្តកំពង់ស្ពឺ

2024/05/06 01:34:31 pm        344
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ "ខ្ញុំបានឃើញសាររបស់ក្មួយ ជាសំណាង រស្មីសត្យា ជាកូនបង្កើតរបស់វរសេនីយ៍ទោ ជា សំណាង ជាយោធិនដែលបានពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់នៅយោធភូមិភាគទី៣ ដោយក្មួយបានស្នើសុំក្របខ័ណ្ឌ ចូលបម្រើក្នុងជួរកងយោធពលខេមរភូមិន្ទដើម្បីបានបន្តវេន្តពីឪពុក។ ខ្ញុំឯកភាពតាមសំណើរបស់ក្មួយប្រុស រស្មីសត្យា។ មិនត្រឹមតែសម្រាប់ក្មួយប្រុស រស្មីសត្យា តែម្នាក់ទេ ខ្ញុំនឹងផ្តល់ក្របខ័ណ្ឌជូនដល់សាច់ញាតិបង្កើត របស់យោធិនពលីទាំង ២០នាក់ (អាចជាកូន ជាចៅ ឬជាបងប្អូនបង្កើត និងអាចជាស្រី ឬជាប្រុសក៏បាន) ដើម្បីអាចបានចូលបម្រើក្នុងជួរកងទ័ពបន្តវេនពីឳពុក ឬបងប្អូនរបស់គាត់"។

ពិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៤ឆ្នាំ ឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាព្រឹទ្ធមហា ឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី

2024/05/04 02:32:31 pm        201
ភ្នំពេញ ៖ ពិធីបុណ្យខួបប្រសូត្រគម្រប់១០០ឆ្នាំ និងបណ្យទក្ខិណានុប្បទានខួបគម្រប់៤ឆ្នាំ ឧទ្ទិសមហាកុសល ជូនដួងវិញ្ញាណក្ខន្ធអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី បានប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ១១រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤។សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឺទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា  និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវជាកូន សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ជាចៅ ព្រមទាំងបងប្អូន កូនចៅ បានអញ្ជើញប្រារព្ធពិធីបុណ្យនេះ ប្រកបដោយទឹកចិត្តជ្រះថ្លាតាមគន្លងព្រះពុទ្ធ សាសនា  នៅវត្តចំពុះក្អែក រាជធានីភ្នំពេញ។ ពិធីបុណ្យនៅព្រឹកថ្ងៃនេះ បានប្រព្រឹត្តទៅដោយមានការយាងនិមន្តពីសម្តេចព្រះសង្ឈរាជស្តីទីសម្តេចព្រះសង្ឃនាយក នាយករង សម្តេចព្រះរាជាគណៈទាំង១២អង្គ។   សម្តេច ឯកឧត្តម លោកជំទាវ ឧកញ៉ា ញាតិមិត្តជិត ឆ្ងាយ ព្រមទាំងថ្នាក់ដឹកនាំមួយចំនួនបានអញ្ជើញចូលរួមក្នុងពិធីបុណ្យនេះផងដែរ។ ​តាមរយៈអំណាចនៃបុណ្យកុសលដែលកើតចេញពីសទ្ធាជ្រះថ្លានៃពិធីតាមបែបព្រះពុទ្ធសាសនាខ្មែរយើងនេះ សម្តេចតេជោ ហ៊ុន សែន សម្តេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងកូនចៅ ញាតិសាច់សារលោហិត ទាំងអស់ បានឧទ្ទិសមហា​កុសលជូន​ដួង​វិញ្ញាណក្ខន្ធ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាង​លី ព្រមទាំងមហាឧបាសិកា លីន គ្រី ដែលសម្រាប់សម្តេចទាំងទ្វេ លោកអ្នកមានគុណទាំងពីរនៅតែស្ថិតនៅក្នុង ដួងចិត្តសម្តេចជានិច្ច នៅតែអាឡោះអាល័យរកអ្វីប្រៀបផ្ទឹមពុំបាន ជាពិសេសចំពោះគុណូបក្ការគុណដ៏ធំធេងរបស់ លោកចំពោះកូនៗ និងចៅក្នុងនាមជាម្តាយ ម្តាយក្មេក និងជាជីដូន។ បន្ទាប់ពីបទនមសិកា ព្រះរតនត្រ័យ សមាទានសិល៍រួចមក សម្តេចតេជោប្រធានព្រឹទ្ធសភាជាតិ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតីនាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ព្រមទាំងឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា អស់លោក លោកស្រី កូន ចៅ ចៅទួតទាំងអស់របស់មហា​​ឧបា​សក លីន គ្រី និងអ្នក​ឧញ៉ា​​ព្រឹទ្ធ​មហាឧបាសិកា​ ធម្ម​ញ្ញាណ​វិវឌ្ឍនា ប៊ុន ស៊ាងលី ព្រមទាំងញាតិមិត្តជិតឆ្ងាយ បានអញ្ជើញរាប់បាត្រ ដើម្បីជាកិច្ចឧទ្ទិសបញ្ជួននូវកុសលផលបុណ្យដែល​កើត​ចេញពី​ពិធីបុណ្យទក្ខិណានុប្បទាននេះ ជូនវិញ្ញាណក្ខន្ធអ្នកមានគុណទាំងទ្វេ ទទួលនូវមហាកុសលដែលកូនចៅឧទ្ទិសជូនដោយទឹកចិត្តដ៏ជ្រះថ្លាតាមផ្លូវព្រះពុទ្ធសាសនានេះ។ សូមបញ្ជាក់ថា អ្នកឧកញ៉ា​ព្រឹទ្ធ​មហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ត្រូវបានបញ្ចុះនៅទីដ្ឋាននៃវិមាន​គុណមាតាបិតា នៃភូមិកំណើតលោកអ្នកមានគុណទាំងទ្វេ ក្នុងភូមិ​២ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្ត​ត្បូង​ឃ្មុំ។ តាម​ជីវប្រវត្តរបស់ ​ឧបាសិកា ប៊ុន ស៊ាងលី​ ប្រសូត្រនៅថ្ងៃ១២កើត ខែ​ពិសាខ​ ឆ្នាំឆ្លូវ ពុទ្ធសករាជ ២៤៦៨ ត្រូវនឹងថ្ងៃទី៤ ខែ​ឧសភា​ឆ្នាំ១៩២៥ ក្នុងគ្រួសារកសិករ នៅ​ភូមិ​កោះបីពៃ ឃុំកោះពីរ ស្រុក​ក្រូច​ឆ្មារ ខេត្តកំពង់ចាម។ កាលពីកុមារភាព លោកមិន​បាន​ចូលសិក្សា​រៀន​សូត្រ​ឲ្យបានជ្រៅជ្រះនោះទេ ដោយបាន​ចំណាយ​ពេលយុវវ័យ ដើម្បីតែជួយការ​ងារ​មាតាបិតា នៅក្នុង​គ្រួសារប្រកបរបរធ្វើចំការ​ដ៏លំបាកបំផុត​។ ផ្តើមពីចំណងអាពាហ៍​ពិពាហ៍ ជាមួយមហាឧបាសក លីន គ្រី នៅឆ្នាំ១៩៤៣ នៅទឹកលើទឹកដីស្រុកក្រូចឆ្មារ  អ្នក​គ្រួសារកសិករមួយនេះ មាន​បុត្រ​ចំនួន៥រូប រួមមាន៖ ១ឈ្មោះ ប៊ុន សាម​លេន (ស្រី) ២ឈ្មោះ គ្រី ទូច (ប្រុស) ៣. ឈ្មោះ គ្រី សុខហាក់ (ប្រុស) ស្លាប់​នៅក្នុងរបបពលពត ៤.​​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី និង​៥.​ឈ្មោះ ប៊ុន សុថា (ស្រី)។ ក្នុងការចិញ្ចឹមបុត្រា​បុត្រី​ទាំង៥នាក់ ទោះមានភ្លៀង​ផ្គរ​ក្តៅត្រជាក់​យ៉ាង​ណាក៏អ្នកម្តាយរូបនេះ ខិតខំប្រឹងប្រែងប្រកបរបរ​ចិញ្ចឹមជីវិត​ដោយ​សុចរិត យុត្តិធម៌ និង​លះ​បង់ សេចក្តីសុខផ្ទាល់ខ្លួន ដើម្បីឲ្យកូនទាំង៥នាក់ បានរៀន​សូត្រ​ចេះ​ដឹង និង​មានមុខរបរសមរម្យ​គ្រប់ៗគ្នា។ គ្រោះអកុសល នៅ​ដើមឆ្នាំ១៩៨០ អ្នកម្តាយ ប៊ុន ស៊ាងលី បានបាត់បង់​ស្វាមីជាទីស្រឡាញ់បំផុត ​ ដោយត្រូវ​ក្រុម​ ប៉ុលពត សម្លាប់នៅលើផ្ទះ នៅក្នុងភូមិទី២ ឃុំរការ​ខ្នុរ ស្រុកក្រូច​ឆ្មារ​ ខេត្ត​កំពង់ចាម។ ក្រោយពីបាត់​បង់​ស្វាមីជាទីស្រលាញ់ លោកបាននាំក្រុមគ្រួសារ​មក​រស់​នៅទីក្រុងភ្នំពេញ ចាប់តាំងពីឆ្នាំ១៩៨៥ រហូតមក។នៅក្នុង​ជីវិត​របស់ មហាឧបាសិកា ប៊ុន ស៊ាងលី បានបន្សល់ទុក​នូវ​ស្នាដៃខាង​សាសនា និង​សង្គមជាច្រើន។ ​ដោយសារ​ស្នាដៃដ៏ធំធេង ក្នុង​វិស័យ​សាសនានិងសង្គម លោកទទួល​​បាននូវគ្រឿង​ឥស្សរិយ​យសជាតូបការ ព្រមទាំងគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់របស់​ជាតិ​ជា​ច្រើនទៀត។ នៅ​ថ្ងៃទី​៣០​ វិច្ឆិកា ឆ្នាំ២០១៩ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោ​ត្តម សីហមុនី ព្រះមហា​ក្សត្រនៃ​ព្រះ​រាជាណាចក្រកម្ពុជាបានប្រោសព្រះរាជទានគោរម ងារជា«អ្នក​ឧកញ៉ា​ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី»។ អ្នក​ឧកញ៉ាព្រឹទ្ធមហា​ឧបា​សិ​កា​ធម្មញ្ញាណវិវឌ្ឍនា បានលាចាក​លោក​នេះទៅ​នៅវេលាម៉ោង២និង១២​នាទី ទៀបភ្លឺ ថ្ងៃ​១៣​កើត ខែ​ពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសក​រាជ ២៥៦៣ ត្រូវ​នឹងថ្ងៃទី៤ ខែឧសភា​ឆ្នាំ២០២០។បើគិតពីថ្ងៃប្រសូត្រ មកដល់ពេលនេះ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី គឺគម្រប់ ខួប១០០ឆ្នាំ ហើយដែលកូនចៅបានមូលមតិគ្នាប្រារព្ធពិធីបុណ្យខួបប្រសូត្រគម្រប់១០០ឆ្នាំ និងបុណ្យទក្ខិណា នុប្បទានខួបគម្រប់៤ឆ្នាំ ឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខន្ធលោកនៅថ្ងៃនេះ។តាមរយៈអំណាចនៃកុសលផលបុណ្យដែលកើតចេញពីសទ្ធាជ្រះថ្លានៃពិធីតាមបែបព្រះពុទ្ធសាសនាខ្មែរយើងទាំងពេលកន្លងមក ក៏ដូចជាកើតចេញពីពិធីបុណ្យនៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន សម្តេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងកូនចៅ ញាតិសាច់សារលោហិតទាំងអស់ ឧទ្ទិសមហា​កុសលជូនអ្នកមានគុណទាំង ទ្វេ គឺ​ដួង​វិញ្ញាណក្ខន្ធ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាង​លី និងមហាឧបាសិកា លីន គ្រី ដែលបានធ្វើកម្មកិរិយាលាចាកលោកយើងនេះទៅកាន់លោកខាងមុខហើយនោះ សូមបានទៅកាន់ទីសុគតិភពកុំបី ឃ្លៀងឃ្លាតឡើយ។ក្នុងពិធីបុណ្យទក្ខិណានុប្បទានគម្រប់ខួប៤ឆ្នាំនេះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានប្រគេនទេយ្យវត្ថុប្រគេនព្រះសង្ឈចំនួន១០០អង្គ ព្រមទាំងភេសជ្ជៈ គ្រឿងឧបភោគបរិភោគជាច្រើនទៀត។ ចំណែកបច្ច័យបុណ្យដែលជាសទ្ធាជ្រះថ្លាដោយការចូលរួមពីពុទ្ធបរិស័ទ ហើយនាំយកមកប្រគេនព្រះសង្ឃនាពេលនេះមានចំនួនជាង ៥ម៉ឺន២ពាន់ដុល្លាអាមេរិក និងជាង ៤៥លានរៀល៕ 

ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍​មួយចំនួន​ដល់ក្រសួងព័ត៌មាន និងអ្នកព័ត៌មាន

2024/05/03 09:28:28 am        139
ដើម្បីកាត់បន្ថយការបំពានក្រមសីលធម៌ និងលើកកម្ពស់វិជ្ជាជីវៈសារព័ត៌មាន គួបផ្សំ​នឹង​តម្រូវ​ការ​ច្បាប់​ និងលិខិតបទដ្ឋានគតិយុត្តថ្មីៗ ក្នុងវិស័យព័ត៌មាន និង​សោតទស្សន៍​ឆ្លើយតប​នឹង​ការ​វិវត្ត​នៃ​សង្គម​ជាតិ​នោះ​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​សូមផ្តល់​នូវ​អនុសាសន៍​មួយ​ចំនួន​ជូន​ក្រសួង​ព័ត៌មាន និង​អ្នកសារព័ត៌មានឲ្យយកចិត្តទុកដាក់ និងលើកកម្ពស់វិស័យសារព័ត៌មាន។ក្នុងសារលិខិតនាឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣១ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤នេះ ក្រោមប្រធានបទ««សារព័ត៌មានសម្រាប់ផែនដី៖ សារព័ត៌មានក្នុងស្ថានភាព នៃ​វិបត្តិ​បរិស្ថាន» សម្តេចធិបតី ហ៊ុន ម៉ាណែត បាន​លើក​ឡើង​ថា​ក្រសួងព័ត៌មាន​គប្បី​លើក​កម្ពស់​សមត្ថភាព​អ្នក​សារព័ត៌មាន តាមរយៈ​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​ដើម្បី​រក្សា​នូវ​ក្រម​សីលធម៌ និង​គុណ​ភា​​ពការងារ។បន្តពិនិត្យលិខិតបទដ្ឋានច្បាប់ និងបទដ្ឋាន​គតិយុត្ត​ទាំងឡាយ​ដែល​នៅ​ជា​ធរមាន​ ដើម្បីធ្វើវិសោធនកម្ម ឬរៀបចំថ្មី ក្នុងគោលបំណងឆ្លើយតបនឹងការវិវត្តនៃសង្គម និង​ត្រូវ​លើក​កម្ពស់​ការអនុវត្តច្បាប់ក្នុងវិស័យសារព័ត៌មាន ដើម្បីរក្សា​សណ្តាប់​ធ្នាប់​ នៃ​វិជ្ជាជីវៈ​ឱ្យ​បាន​ត្រឹម​ត្រូវ​។​ រៀបចំធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដើម្បីកំណត់នីតិវិធីប្រតិបត្តិស្តង់ដាស្តីពីក្រមសីលធម៌ អ្នក​សារព័ត៌មាន ដែលជា​ការ​លើក​កម្ពស់​តម្លៃ​ នៃ​វិជ្ជាជីវៈ​។ រៀបចំ​កំណត់​គោលការណ៍​ណែនាំ​ស្តីពី​ការ​ផលិត​មាតិកា និងការផ្សព្វផ្សាយរបស់អ្នកកាសែត ប្រជាពលរដ្ឋ ដើម្បីលុប​បំបាត់​ភាព​អាណា​ធិបតេយ្យ​លើ​បណ្តាញសង្គម និងរៀបចំមូលនិធិគាំទ្រដំណើរការកសាង និង​អភិវឌ្ឍ​សមត្ថភាព​របស់​សមាជិក​សមាគមអ្នក សារព័ត៌មាន និងលើការគាំពារនិងលើកកម្ពស់វិជ្ជាជីវៈ ជាដើម។នាឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣១ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤នេះ ដែរ​សម្តេចធិបតី នាយករដ្ឋមន្រ្តីក៏បាន ផ្តល់អនុសាសន៍មួយចំនួនដល់បងប្អូនអ្នកសារព័ត៌មាន ដោយ​ក្នុងនោះសម្តេចធិបតី បានលើកឡើងថា បងប្អូនអ្នកសារព័ត៌មានទាំងអស់ សូមបន្តចូលរួម​ថែ​រក្សា​សុខសន្តិភាព ការអភិវឌ្ឍប្រទេសជាតិ និងពង្រឹងលទ្ធិប្រជាធិបតេយ្យ ផ្អែកលើការ​អនុវត្ត​ច្បាប់​ ក្រមសីលធម៌ វិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន និងត្រូវលុបបំបាត់ជនឱកាសនិយម ដែលជ្រក​ក្រោម​ស្លាក​សារព័ត៌មាន។ត្រូវផ្តល់​ព័ត៌មានពិតដល់សាធារណជនជាតិ និងអន្តរជាតិ អំពីសភាពការណ៍ពិតនៅកម្ពុជា និង​ផ្សព្វផ្សាយ​រាល់​គោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលទៅកាន់ប្រជា ពលរដ្ឋ និង​នាំ​ព័ត៌មាន​ពីប្រជាពលរដ្ឋមកកាន់រាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាបាន ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាពខ្ពស់ ស្របតាមកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាល។ ផ្សព្វ​ផ្សាយ​អប់រំ​ដល់​សាធារណ​ជន​អំពីវិធានការបង្ការគ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន ការ​ជួញ​ដូរ​មនុស្ស គោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីរក្សាសុវត្ថិភាព និងសណ្តាប់​ធ្នាប់​សង្គម​។សម្តេចធិបតីបានអំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់ បន្តចូលរួម​ប្រយុទ្ធ​ប្រឆាំង​ព័ត៌មាន​ក្លែង​ក្លាយ​ ដែលមានចរិតបំពុលសង្គម អាចធ្វើឱ្យប្រទេសជាតិ អស្ថិរភាពនយោបាយ ចលាចល ភាព​វឹក​វរ និងបាត់បង់សណ្តាប់ធ្នាប់សង្គម និងត្រូវប្រកាន់ខ្ជាប់ក្រមសីលធម៌ វិជ្ជាជីវៈ ផ្សាយ​ព័ត៌មាន​ពិត ​មានតុល្យភាព គ្រប់ជ្រុង ជ្រោយ។ និងបណ្តុះបណ្តាលសមត្ថភាពជំនាញទាំងបច្ចេកទេស និង​វិជ្ជាជីវៈ ដើម្បីលើកកម្ពស់គុណភាពព័ត៌មាន សណ្តាប់ធ្នាប់ព័ត៌មាន និងកិត្យា​នុភាព​ស្ថាប័​ន​សារ​ព័ត៌មានផងដែរ៕ អត្ថបទ៖ បាន ចក់

សម្ដេចតេជោ ហ៊ុន សែន៖ បាល់ទាត់ល្ងាចនេះបង្ហាញនូវសមិទ្ធផលសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ

2024/05/01 09:26:16 pm        188
ភ្នំពេញ÷ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានថ្លែងថា ការប្រកួតបាល់ទាត់ល្ងាចនេះបង្ហាញនូវសមិទ្ធផលសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍពិសេសបង្ហាញនូវស្មារតីសាមគ្គីភាពក្នុងចំណោមជនរួមជាតិ។តាមរយៈហ្វេសប៊ុកផ្ទាល់នាយប់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤នេះ បានសរសេរថា «បាល់ទាត់ល្ងាចនេះបង្ហាញនូវសមិទ្ធផលសន្តិភាព ស្ថិរភាពនយោបាយនិងការអភិវឌ្ឍពិសេសបង្ហាញនូវស្មារតីសាមគ្គីភាពក្នងចំណោមជនរួមជាតិយើង។»សម្ដេចតេជោថ្លែងអរគុណដល់ក្រុមបាល់ទាត់ទាំង៤ក្រុម ដែលចូលរួមប្រកួត សិល្បករ សិល្បការិនី អ្នកចូលរួមរៀបចំបំរើការងារទាំងអស់ ពិសេសសាលារាជធានីភ្នំពេញ កងកម្លាំងប្រដាប់គ្រប់ប្រភេទ និងអ្នកគាំទ្រដែលចូលរួមទស្សនាទាំងនៅពហុកីឡដ្ឋានទាំងមើលការផ្សាយផ្ទាល់។ជាមួយគ្នានេះដែរសម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានចូលរួមជាថវិកាដែលគិតត្រឹមថ្ងៃទី១ ខែឧសភា ២០២៤នេះមានប្រាក់រៀល៦០៥,000,000រៀលជាដុល្លារ៤,៨៥០,០០០ដុល្លារ។សរុបគិតជាប្រាក់ដុល្លារចំនួន(5,001,250)។សម្ដេចបានបញ្ជាក់ជាថ្មីម្ដងទៀតដែរថា ថវិកាត្រូវបានបែងចែកសម្រាប់មន្ទីរពេទ្យកុមារអង្គរ500,000$ មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន300,000$គ្រួសារយុទ្ធជនពលី២០គ្រួសារ 200,000$សរុប1,000,000$។ សម្រាប់មន្ទីរពេទ្យគន្ធបុប្ផា និងទទួលបាន4,001,250$ជាបណ្តោះអាសន្ន និងប្រសិនជាទទួលបានបន្ថែមទៀតក៏នឹងប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់។ជាចុងក្រោយសម្ដេចបានបញ្ជាក់ថា លទ្ធផលចុងក្រោយរបស់យើងគឺជិវិត សុខភាព និងស្នាមញញឹមរបស់កុមារ៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្វាយព្រះរាជដំណើរ ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រ នៃប្រទេស ប្រ៊ុយណេ ដារូសាឡឹម និងព្រះរាជបុត្រា យាងធ្វើមាតុភូមិនិវត្តន៍

2024/04/30 12:50:18 pm        226
នៅរសៀលថ្ងៃអង្គារ ៧រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្វាយព្រះរាជដំណើរ ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រ នៃប្រទេស ប្រ៊ុយណេ ដារូសាឡឹម និងព្រះរាជបុត្រា អាប់ឌុល ម៉ាទីន យាងធ្វើមាតុភូមិនិវត្តន៍ បន្ទាប់ពីបានយាងមកកាន់ប្រទេសកម្ពុជាកាលពីរាត្រី ថ្ងៃចន្ទទី២៩ ខែមេសា ឆ្នាំ២០២៤។នៅក្នុងឱកាស នៃការថ្វាយព្រះរាជដំណើរ របស់ព្រះអង្គ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក៏មានការអញ្ជើញចូលរួមពីកូនប្រុសទាំងពីររបស់សម្ដេចតេជោផងដែរ រួមមាន ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខ ងារ សា ធា រណៈ និងឯកឧត្តម ឧត្តម សេនីយ៍ ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ៕

សម្ដេចតេជោ ហ៊ុន សែន និងកូនប្រុសទាំងបី អញ្ជើញក្នុងពិធីអាហារពេលព្រឹកជាមួយ ព្រះមហាក្សត្រប្រុយណេ និងព្រះរាជបុត្រ

2024/04/30 10:35:06 am        290
នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០២៤នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយកូនប្រុសទាំងបី គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងឯកឧត្តម ឧត្តម សេនីយ៍ ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក បានអញ្ជើញចូលរួមក្នុងពិធីអាហារពេលព្រឹក ជាមួយព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រ នៃប្រទេសប្រ៊ុយណេ ដារូសាឡឹម និងព្រះរាជបុត្រ អាប់ ឌុល ម៉ាទីន។ ព្រះរាជពិធីសោយព្រះក្រយាព្រឹករបស់ព្រះចៅស៊ុលតង់ និងព្រះរាជបុត្រ ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនប្រុសទាំង៣ ត្រូវបានធ្វើឡើងនៅសណ្ឋាគាររូសវូតក្នុងអគារវឌ្ឍនៈ ដែលជាសណ្ឋាគារដ៏ប្រណិតកណ្តាលរាជធានីភ្នំពេញ។ ព្រះរាជពិធីសោយព្រះ ក្រយានោះ បានប្រព្រឹត្តទៅក្រោមបរិយាសរីករាយ និងស្និទ្ធស្នាលបំផុតប្រៀបដូចជាគ្រួសារតែមួយ ៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួល ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រ នៃប្រទេស ប្រ៊ុយណេ ដារូសាឡឹម

2024/04/29 07:49:22 pm        167
ភ្នំពេញ ៖ នៅរាត្រី ថ្ងៃចន្ទ ៦រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា រួមដំណើរដោយ ឯកឧត្តម ហ៊ុន ម៉ានិត និងឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញទទួលព្រះរាជដំណើររបស់ ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រ នៃប្រទេស ប្រ៊ុយណេ ដារូសាឡឹម ដែលអមដំណើរដោយព្រះរាជបុត្រា ម៉ាទីន យាងមកកាន់ព្រះរាជាណាចក្រកម្ពុជា។ ការយាងរបស់ព្រះអង្គមកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺមិនមានពិធីផ្លូវការអ្វីនោះទេ គឺជាការនឹករលឹកគ្នាទៅវិញទៅមក និងដើម្បីសោយព្រះក្រយា នាព្រឹកថ្ងៃទី ៣០ ខែមេសា ស្អែកនេះ ជាមួយសម្តេចតេជោ ហ៊ុន សែន និងមានវត្តមានកូនប្រុសទាំងបីរបស់សម្ដេចតេជោ នឹងចូលរួមផងដែរ៕

​ កម្ពុជា-តួកគី ឯកភាពគ្នាជំរុញទំហំពាណិជ្ជកម្មឱ្យកើនដល់១ពាន់លានដុល្លារនាពេលខាងមុខ

2024/04/29 03:08:46 pm        102
ភ្នំពេញ ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹក ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យលោកជំទាវ អ៊ូឃូ ខូចាអេសហ៊្វេ (ÜLKÜ KOCAEFE) ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា។  ​ក្នុងជំនួបនេះសម្ដេចតេជោ បានសម្តែងនូវក្តីរីករាយដែលបានជួបលោកជំទាវឯកអគ្គរដ្ឋប្រចាំនៅព្រះរាជាណាចក្រកម្ពុជាសារជាថ្មីម្ដងទៀតបន្ទាប់ពីជំនួបជួប កាលពីអំឡុងខែសីហា ឆ្នាំ២០២២ ក្រោយពេលដែលលោកជំទាវបានក្លាយជាឯកអគ្គរដ្ឋទូតតួកគីប្រចាំនៅព្រះរាជាណាចក្រកម្ពុជាដែលនៅពេលនោះ សម្ដេចបានពិភាក្សាជាមួយលោកជំទាវ អំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងតួកគី និងបញ្ហាមួយចំនួនទៀត ជាពិសេសពីការសុំចូលរបស់ប្រទេសតួកគី ជាសមាជិកភាព EU និងបញ្ហាជម្លោះសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។ ហើយនៅពេលនេះសម្ដេចបានទទួលតំណែងជាប្រធានព្រឹទ្ធសភា ដែលសម្ដេច នឹងពង្រឹងត្រូវមានទំនាក់ទំនងច្រើនបន្ថែមទៀតជាមួយសមាជិករវាងព្រឹទ្ធសភាកម្ពុជា និងសភានៃប្រទេសតួកគីផងដែរ។ ក្នុងជំនួបនេះសម្ដេចតេជោក៏បានផ្តាំផ្ដើមផ្ញើ តាមរយៈលោកជំទាវអគ្គរដ្ឋតួកគីប្រចាំនៅកម្ពុជា នូវការសួរសុខទុក្ខរបស់សម្តេចចំពោះឯកឧត្តមប្រធានាធិបតី នៃប្រទេសតួកគីផងដែរ។ ជាកិច្ចឆ្លើយតបលោកជំទាវ ឯកគ្គរដ្ឋទូតតួកគី បានសម្ដែងនូវក្តីរីករាយ ដោយចាត់ទុកថា នេះជាកិត្តិយសណាស់ដែលសម្ដេចផ្តល់ការអនុញ្ញាតឲ្យលោកជំទាវបានជួបសម្ដែងការគួរសមនៅពេលនេះ។ នៅថ្ងៃនេះផងដែរលោកជំទាវបានសម្តែងនូវការចូលរួមរំលែកទុក្ខចំពោះឧបទ្ទវហេតុ ដែលបានកើតឡើងកាលពីចុងសប្តាហ៍ថ្មីៗនេះ ដែលធ្វើឲ្យមានការបាត់បង់យោធិន របស់កម្ពុជាមួយចំនួន។ ឆ្លៀតនៅក្នុងឱកាសនេះ លោកជំទាវក៏បានអបអរសាទរចំពោះសម្ដេចតេជោ ដែលត្រូវបានជាប់ឆ្នោតជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងនឹងបានជូនពរសម្ដេចតេជោ និងសមាជិកព្រឹទ្ធសភាទាំងអស់សូមឲ្យទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់។ លោកជំទាវក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីឯកឧត្តមប្រធានសភាតួកគីផងដែរ ជូនចំពោះសម្ដេចតេជោ។ លោកជំទាវបានសម្ដែងនូវក្តីរីករាយ និងមានមោទនភាព ដោយឃើញទំនាក់ទំនងរវាងកម្ពុជា និងទួកគី មានការរីកចម្រើនជាលំដាប់ ក្នុងនោះបន្ទាប់ពី មានការបើកការិយាល័យពាណិជ្ជកម្ម ថ្វីត្បិតតែទំហំពាណិជ្ជកម្មមានទំហំតូច ក៏ប៉ុន្តែប្រទេសទាំងពីរបានឯកភាពគ្នាក្នុងការជំរុញទំហំពាណិជ្ជកម្មនេះឲ្យកើនដល់១ពាន់លានដុល្លារផងដែរនាពេលខាងមុខ។ លោកជំទាវក៏បានរំលឹកពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងតួកគី ពិសេសកិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំយុវជនយុវជន និងកីឡា ក្នុងនោះ មានការពង្រីកសាលា និងការបង្កើនការផ្ដល់អាហារូបករណ៍លើការផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាជាបន្តបន្ទាប់។ លោកជំទាវបន្ថែមថា ក្រុមហ៊ុនអាកាសចរណ៍តួកគី និងគ្រោងនឹងពង្រីកការហោះហើរមកកម្ពុជានាពេលខាងមុខ ហើយសង្ឃឹមថាក្រោយពីការភ្ជាប់ទំនាក់ទំនងនេះ នឹងធ្វើឲ្យទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ទេសចរណ៍និងមានការកើនឡើងបន្ថែមទៀត។ លោកជំទាវក៏បានរៀបរាប់ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំយុវជនយុវជន និងកីឡា ក្នុងនោះក្នុងការពង្រីកសាលា និងការបង្កើនការផ្ដល់អាហារូបករណ៍។ ប្រទេសតួកគីនឹងពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ ហើយបានស្នើសុំឲ្យភាគីកម្ពុជាជួយគាំទ្រតួកគីក្នុងទំនាក់ទំនងជាមួយអាស៊ានផងដែរ។ លោកជំទាវមានក្តីសង្ឃឹមទុកថា សម្ដេចប្រធានព្រឹទ្ធសភា នឹងបង្កើននូវទំនាក់ទំនងជាមួយសភា នៃប្រទេសតួកគី ហើយនឹងមានទំនាក់ទំនងរីកចម្រើនឱ្យដល់កម្រិតខ្ពស់នាពេលខាងមុខ។ជាការឆ្លើយតប សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានអរគុណចំពោះលោកជំទាវ ដែលបានចូលរួមរំលែកទុក្ខចំពោះឧបទ្ទវហេតុ ដែលកើតឡើងកាលពីចុងសប្តាហ៍នេះ និង បណ្តាលដែលធ្វើឲ្យយោធិនយើងចំនួន២០រូបបានស្លាប់បាត់បង់ជីវិត និងមួយចំនួនទៀតទទួលរងរបួស។ សម្ដេចតេជោក៏បានអរគុណលោកជំទាវដែលបានអបអរសាទរចំពោះសម្ដេចដែលបានក្លាយជាប្រធានព្រឹទ្ធសភានាពេលនេះ ហើយសម្ដេចក៏បានអរគុណផងដែរដល់ឯកឧត្តមប្រធានព្រឹទ្ធសភាតួកគី ដែលបានផ្ញើសារអបអរសាទរ ហើយសម្ដេចនៅចាំបានថា ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចនៅប្រទេសតួកគី ពេលដែលជួបគ្នាកាលពីអំឡុងខែសីហា ឆ្នាំ២០១៨ ឯកឧត្តម ស្ថិតនៅក្នុងតំណែងជានាយករដ្ឋមន្ត្រី ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសតួកគី សម្ដេចក៏បានជួបជាមួយឯកឧត្តមប្រធានសភាតួកគីផងដែរ។សម្តេចជឿជាក់ថាគោលដៅ១ពាន់លានដុល្លារនៃការផ្លាស់ប្តូរពាណិជ្ជកម្មរវាងទាំងពីរអាចសម្រេចបាននាពេលខាងមុខ។ ហើយឆ្នាំនេះគឺជាខួបលើកទី៦៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរដូច្នេះសម្ដេចបានមានប្រសាសន៍ថា ស្ថាប័នទាំងពីរគួរតែមានកម្មវិធីឱ្យច្រើនអ្វីមួយដើម្បីរំលឹកខួបទំនាក់ទំនងនេះ។ ទាក់ទងទៅនឹងការហោះហើរត្រង់ពីតួកគីមកកម្ពុជា សម្ដេចតេជោបានមានប្រសាសន៍ថា វានឹងអាចធ្វើឲ្យទេសចរណ៍ពីប្រទេសជិតខាងតួកគី យកប្រទេសទួគីជាកន្លែងចាប់ផ្ដើមធ្វើដំណើរមកកាន់ប្រទេសកម្ពុជាកម្ពុជាផងដែរ។ ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានស្នើសុំអញ្ជើញប្រធានសភាតួកគី មកចូលរួមកិច្ចប្រជុំវេទិកាអន្តរសភា និងមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិគណបក្សនយោបាយអាស៊ី (ICAPP) កិច្ចប្រជុំរបស់គណបក្សនយោបាយ ដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខ។ សម្ដេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញធ្វើជាធិបតី និងដឹកនាំកិច្ចប្រជុំនៃមហាសន្និបាតនេះ ដែលសម្ដេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជានឹងអញ្ជើញធ្វើជាធិបតីនៅក្នុងកិច្ចប្រជុំនោះ ហើយសម្ដេចតេជោ នឹងត្រូវបានអញ្ជើញធ្វើជាប្រធានកិត្តិយសនៅក្នុងកិច្ចប្រជុំនោះផងដែរ។ ក្រៅពីទំនាក់ទំនងទ្វេភាគី សម្ដេចតេជោប្រធានព្រឹទ្ធសភា និងលោកជំទាវឯកគ្គរដ្ឋទូតតួកគីប្រចាំនៅកម្ពុជា ក៏បានពិគ្រោះពិភាក្សាគ្នាផងដែរ ទៅលើបញ្ហាតំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា ជាពិសេស សភាពការណ៍នៃរវាងសង្គ្រាម រុស្ស៊ី- និងអ៊ុយក្រែន និងសភាពការណ៍នៅមជ្ឈិមបូព៌ាផងដែរ៕ ដោយ ៖ ដារ៉ា

សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រគល់ប័ណ្ណសរសើរ និងរង្វាន់ជូនដល់រដ្ឋបាលខេត្តទាំង ៦ ដែលមិនមានគ្រោះថ្នាក់ចរាចរណ៍អំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិ

2024/04/29 02:58:12 pm        76
ភ្នំពេញ៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញជូនបណ្ណសរសើរ និងថវិកា ជូនដល់ថ្នាក់ដឹកនាំខេត្តចំនួន៦ ដែលបានដឹកនាំគ្រប់គ្រងសុវត្តិភាពពិសេសមិនមានគរោះថ្នាក់ចរាចរណ៍ ក្នុងឱកាសនៃការប្រារព្វពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ រយៈពេល៤ថ្ងៃកន្លងទៅថ្មីៗនេះ នៅវិមានសន្ដិភាព។​ខេត្តទាំង៦ ដែលមិនមានគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសនៃការប្រារព្វពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ រយៈពេល ៤ ថ្ងៃពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ រួមមានខេត្ត ប៉ៃលិន ខេត្តកោះកុង ខេត្តត្បូងឃ្មុំ ខេត្តមណ្ឌលគីរី ខេត្តកំពង់ឆ្នាំង និងខេត្តព្រៃវែង។ ខេត្តនីមួយៗទទួលបានបណ្ណសរសើររបស់រាជរដ្ឋាភិបាលកម្ពុជា ចំនួន១សន្លឹក ថវិកា២០០លានរៀន និងភេសជ្ជៈ១ពាន់កេស។ បណ្ណសរសើររបស់រាជរដ្ឋាភិបាល ដែលបានផ្តល់ជូនខេត្តទាំង៦ មានអត្ថន័យដូចគ្នាថា បណ្ណសរសើរ រាជរដ្ឋាភិបាលកម្ពុជា ជូនចំពោះរដ្ឋបបាលខេត្ត ដែលមានស្នាដៃ ក្នុងការរក្សាសណ្តាប់ធ្នាប់បានល្អប្រសើរ ដោយពុំមានគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃសៅរ៍ ៥កើត ដល់ថ្ងៃអង្គារ ៨កើត ខែចេត្រ ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ដល់ឆ្នាំទី១៦ ខែមេសា ឆ្នាំ២០២៤ ដើម្បីជាសក្ខីភាព នៃការដឹងគុណរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា នូវបណ្ណសរសើរនេះ។ បើទោះបីមិនមានការថ្លែងសុន្ទរកថាអ្វី នៅក្នុងពិធីប្រគល់និងទទួលនោះក៏ពិតមែន ប៉ុន្តែសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍យ៉ាងខ្លីថា សម្តេចសូមចូលរួមចំណែកនូវការអបអរសាទរអស់ពីដួងចិត្តដល់ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់លំដាប់ថ្នាក់នៃខេត្តទាំង៦ ដែលមានស្នាដៃឆ្នើមក្នុងការបំពេញភារកិច្ច រក្សាសណ្តាប់ធ្នាប់ និងបញ្ចៀសបាននូវគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។ សម្តេចធិបតីបានណែនាំឲ្យថ្នាក់ដឹកនាំខេត្តទាំង៦ ត្រូវការពារខ្សែក្រវ៉ាត់ដែលបានផ្តល់ជូននោះ សម្រាប់ការរៀបចំដូចគ្នានៅឆ្នាំខាងមុខ។ ថ្នាក់ដឹកនាំខេត្តទាំង៦ បានគោរពអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះគតិបណ្ឌិតនៃការដឹកនាំប្រកបដោយថាមពល និងកម្លាំងខ្លាំងក្លារបស់សម្ដេចចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ។ ថ្នាក់ដឹកនាំទាំងអស់បានចាត់ទុកថា នេះជាស្នាដៃរួមរបស់អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ និងការចូលរួមរបស់ប្រជាពលររដ្ឋ និងអ្នកបើកបរគ្រប់រូប ដែលបានគោរពច្បាប់ចរាចរ ការយោគយល់អធ្យាស្រ័យគ្នា ពិសេសការបើកបបរប្រកបដោយការទទួលខុសត្រូវ ដែលមិនមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ដែលជាគោលបំណងសំខាន់របស់រាជរដ្ឋាភិបាល ក្នុងការជំរុញនិងបង្កលក្ខណៈបន្ថែមទៀត ដើម្បីការពារអាយុជីវិត និងផលប្រយោជន៍ជូនប្រជាជន ព្រោះថាគ្រោះថ្នាក់ចរាចរណ៍ និងធ្វើឲ្យមានការខាតបងយ៉ាងច្រើនដល់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ៕

យប់នេះ ព្រះមហាក្សត្រព្រុយណេនឹងយាងមកកម្ពុជា ដើម្បីស្រស់ស្រូបអាហារ​ជាមួយ​សម្តេចតេជោ

2024/04/29 09:05:17 am        376
នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤នេះ ព្រះចៅស៊ុលតង់នៃប្រទេសព្រុយណេ នឹង​យាង​មក​ប្រទេស​កម្ពុជា​ក្រៅផ្លូវការ ដើម្បីធ្វើការស្រស់ស្រូបអាហារពេលព្រឹកជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលជាប្អូនធម៌ពៅរបស់ព្រះអង្គ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា​ប្រសិន​ពុំមាន​ការ​ផ្លាស់ប្តូរ​ទេ​នៅ​យ​ប់​ថ្ងៃទី២៩​មេសា​ខាង​មុខ​នេះ​ ព្រះមហាក្សត្រ​ប្រុយណេ​ព្រះអង្គ និង​យាង​មក​ដល់​កម្ពុជា​ដែលសម្ដេចនឹង​ទៅ​ទទួល​ព្រះអង្គ​នៅ​ព្រលាន​យន្ត​ហោះ​ដោយ​ផ្ទាល់ និង​រួម​ដំណើរ​ជាមួយ​គ្នាមក​កាន់​សណ្ឋាគារ។ សម្ដេចតេជោបន្ថែមថា ករណី​បែប​នេះ​មិន​ចម្លែក​ទេ​រវាង​ព្រះអង្គ​ជាមួយសម្ដេច​ព្រោះ​កាល​ពី​ឆ្នាំ​២០១១​ពេលសម្ដេច​ទៅ​ប្រុយណេ​ព្រះអង្គ​បាន​បើក​រថយន្ត​ដោយ​អង្គ​ឯង​មក​ទទួលសម្ដេច​នៅ​ព្រលាន​យន្ត​ហោះជូនទៅសណ្ឋាគារ»។ សម្តេចតេជោ បានឲ្យដឹងទៀតថា «គោល​បំណង​ទស្សនកិច្ច​របស់​ព្រះ​គឺ​មក​ស្រស់​ស្រូប​ពេ​ល​ព្រឹក​ជា​មួយ​ខ្ញុំដែលព្រះអង្គរាប់អានខ្ញុំដូចប្អនពៅ។ (បងប្អូន៣នាក់គឺព្រះអង្គជាបងទី១ ឯកឧត្តមថាក់ ស៊ីនជាប្អូនទី២ និងខ្ញុំជាប្អូនពៅ)។ ពុំ​មានជំនួបផ្លូវការ​ណាមួយកើត​ឡើង​ទេ​តែ​ការ​ស្រស់​ស្រូប​ពេល​ព្រឹក​៣០មេសាខាង​ព្រះអង្គ​មាន​ព្រះអង្គ​ម្ចាស់​ម៉ាទីន​ដែល​ជា​ព្រះរាជ្យ​បុត្រ។ ឯខ្ញុំ​មាន​កូន​ប្រុស​ទាំង​បីហ៊ុន ម៉ាណែត ហ៊ុន ម៉ានិត ហ៊ុន ម៉ានី។ ក្រោយការ​ស្រស់ស្រូប​ខ្ញុំ​នឹង​ដង្ហែ​ព្រះអ​ង្គ​ទៅ​ព្រលាន​យន្តហោះដើម្បីព្រះយាងនិវត្តន៍ទៅកាន់ប្រទេសវិញ»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Putin ស្នើបន្តការសាកល្បងអាវុធនុយក្លេអ៊ែរ ឆ្លើយតបទៅនឹងការលើកឡើងរបស់លោក Trump
11/06/2025 09:11 AM
ពន្លាជាតិកម្ពុជា ក្នុងពិព័រណ៍នាំចូលអន្តរជាតិចិន សាងសង់តាមរចនាបទកម្ពុជាយុគសម័យទំនើប ចែកជា ៤តំបន់
11/05/2025 09:11 PM
បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) កម្ពុជា ទទួលបានពានរង្វាន់អង្គភាពឆ្នើមផ្នែកនវានុវត្តន៍ ពីអាស៊ាន
11/05/2025 07:11 PM
តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ នាំយកគ្រឿងឧបភោគបរិភោគ បរិក្ខារប្រើប្រាស់ ជូន កងកម្លាំងជួរមុខ នៅស្រុកថ្មពួក
11/05/2025 06:11 PM
សិស្សនិស្សិតកម្ពុជា ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ អាចបន្តការសិក្សា និងហាត់ការ នៅ អូស្ត្រាលី
11/05/2025 05:11 PM
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ហែរអង្គកឋិនទានមហាសាមគ្គីទៅវត្តទួលអង្គញ់ ទទួលបានបច្ច័យចំនួនជាង ១ម៉ឺនដុល្លារ
11/05/2025 04:11 PM
កុមាររងផលប៉ះពាល់ជម្លោះកម្ពុជា-ថៃ ជាង១ ៦០០នាក់ ទទួលស្បៀង និងសាច់ប្រាក់ ពីអង្កការកែប្រែសហគមន៍
11/05/2025 04:11 PM
បណ្តាញព័ត៌មានអន្តរជាតិ BBC នឹងជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងម្ហូបអាហារកម្ពុជា ដល់ពិភពលោក
11/05/2025 04:11 PM
ក្រោយបញ្ចប់ការជួសជុល ទំនប់អាងទឹកសួង៧៨ នឹងជួយផ្គត់ផ្គង់ទឹក ដល់ប្រជាពលរដ្ឋជាង ១៧០០ គ្រួសារ នៅស្រុកជីក្រែង ខេត្តសៀមរាប
11/05/2025 03:11 PM
ថ្លែងក្នុងកិច្ចប្រជុំកំពូលពិភពលោក កម្ពុជាបង្ហាញបេសកកម្មគោលសំខាន់ចំនួន៤ ដើម្បីសម្រេចបាននូវចក្ខុវិស័យ អភិវឌ្ឍន៍ប្រកបដោយចីរភាព
11/05/2025 03:11 PM