TOP STORY | សម្ដេចតេជោ ហ៊ុន សែន៖ «ព្រះរាជសុខភាព​ព្រះមហាក្សត្រ​បាន​ប្រសើរ​ឡើង​ ព្រះអង្គ​មាន​រាជ​បន្ទូល​ឆ្លងឆ្លើយ​ជាមួយខ្ញុំព្រះករុណាខ្ញុំជាធម្មតា»
កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ
សម្ដេចតេជោ និងសម្ដេចធិបតី ថ្វាយ​ព្រះពរ​ព្រះករុណា​ព្រះមហាក្សត្រ​ឆាប់​បាន​ជា​សះស្បើយ​ពី​ព្រះ​រោគ
សម្ដេចតេជោ៖«របួសកូនដៃមួយមិនគួរធ្វើឲ្យខ្លួនប្រាណពិការទាំងមូលនោះឡើយ»!

ព័ត៌មានសំខាន់ៗ

នាយករដ្ឋមន្រ្តីណែនាំស្ថាប័នពាក់ព័ន្ធអនុវត្តឲ្យមានប្រសិទ្ធភាពបំផុតក្នុងការជំរុញសាងសង់ផ្ទះជូនអតីតយុទ្ធជន

2024/06/21 10:42:43 am        169
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំដល់គ្រប់ក្រសួង ស្ថាប័ន​ទាំង​អស់​ត្រូវ​អនុវត្តឲ្យបានល្អ និងមានប្រសិទ្ធភាពបំផុត ក្នុងការជំរុញនៃការសាងសង់នូវផ្ទះជូន ដល់​បង​ប្អូន​អតីតយុទ្ធជន ដើម្បីជា​ការតបស្នង​សង​គុណ​ដល់​ពួកគាត់​ដែល​បាន​លះបង់​សាច់​ស្រស់​ឈាម ស្រស់ក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជាជននោះ។តាមរយៈសារលិខិត ក្នុងឱកាសខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ថ្ងៃទី២១ មិថុនា ឆ្នាំ​២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា «ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ត្រូវបន្តអនុវត្តឱ្យបានល្អ និង​មាន​ប្រសិទ្ធភាព​នូវ​ការ​ផ្តល់​សេវា​គាំពារ​សុខុមាល​ភាព​អតីត​យុទ្ធជន និងការបើកផ្តល់របបសន្តិសុខសង្គមសម្រាប់អតីតយុទ្ធជន និង​គ្រួសារ​អតីត​យុទ្ធជន​ តាមរយៈមូលនិធិជាតិជំនួយសង្គមនៅទូទាំងប្រទេស និងត្រូវខិតខំ​ជំរុញ​ការ​អនុវត្ត​គម្រោង​សាង​សង់​ផ្ទះជូន​អតីតយុទ្ធជន និងគ្រួសារដូចដែលបាន​បញ្ចូល​ក្នុង​ផែនការ​វិនិយោគ​សាធារណៈ​របស់រាជរដ្ឋាភិបាល។ មួយវិញទៀតក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និង​ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវសហការជាមួយក្រសួង ស្ថាប័ន​ពាក់ព័ន្ធ បន្តជំរុញការអនុវត្តគោលនយោបាយស្តីពីការផ្តល់សម្បទានដីសង្គមកិច្ច ជូន​អតីត​កង​កម្លាំង​ប្រដាប់​អាវុធ និងគ្រួសារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់»។សូមបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងគុណបំណាច់ដ៏ធំធេង​ចំពោះ​បុព្វហេតុ​ជាតិ​មាតុភូមិ​របស់​អតីត​យុទ្ធជន​ចាប់ពីឆ្នាំ២០០៨ដល់ឆ្នាំ២០២៣ និងដោយបានការយកចិត្តទុកដាក់គិតគូរពី សម្តេចតេជោប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បាន​សាង​សង់​ផ្ទះ​ជូន​អតីត​យុទ្ធជនក្រីក្រ សរុបមានចំនួន ៥ ៥៦៩ខ្នងហើយរហូតដល់ថ្ងៃនេះ។ក្នុងសារ​លិខិតខាងលើនេះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានអំពាវនាវ​ដល់បង​ប្អូន​អតីត​យុទ្ធជន​កម្ពុជា សូមបន្តរក្សាស្មារតីវីរភាពដ៏ឧត្តុង្គឧត្តម និងសេចក្ដីថ្លៃថ្នូរ ជាពលរដ្ឋឆ្នើមរបស់ ជាតិ​មាតុភូមិ ដើម្បីបន្តធ្វើជាគំរូល្អក្នុងសង្គមជាតិ ខណៈ រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​ទូទាំង​ប្រទេស​ពិត​ជាចងចាំជានិច្ច នូវការលះបង់ និងគុណ​បំណាច់​ដ៏​ធំ​ធេង​របស់​បងប្អូន​អតីត​យុទ្ធជន​គ្រប់​រូប ចំពោះជាតិមាតុភូមិជាទីស្នេហានៃយើង។សម្តេចធិបតី ក៏បានអំពាវនាវដល់គ្រប់ក្រសួងស្ថាប័ន អង្គភាព និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវរៀបចំគណៈប្រតិភូចុះសួរសុខទុក្ខ បងប្អូនអតីតយុទ្ធជនតាមមូលដ្ឋាន និងយុទ្ធជន យុទ្ធនារី ជា​ពិសេសយុទ្ធជន យុទ្ធនារីក្នុងអង្គភាពកងកម្លាំង ប្រដាប់អាវុធ សម្ព័ន្ធមេត្រីភាព យុទ្ធជន យុទ្ធនារី ដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ និងជនពិការ នៅតាម​មណ្ឌល​យោធិន​ពិការ​ ដើម្បី​លើកទឹកចិត្ត និងផ្សារភ្ជាប់មនោសញ្ចេតនាជាមួយអតីតយុទ្ធជន និងយុទ្ធជន​យុទ្ធនារី​។ សម្តេចធិបតី ក៏រំលឹកដល់ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងកង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ ត្រូវចូលរួមក្នុងការជួយ ឧបត្ថម្ភគាំទ្រដល់អតីតយុទ្ធជន ជាពិសេសត្រូវយក​ចិត្ត​ទុក​ដាក់​ជួយ​ឧបត្ថម្ភគាំទ្រដល់គ្រួសារអតីតយុទ្ធជនដែលកំពុង ជួបប្រទះការលំបាក។សម្តេចធិបតី ក៏បានណែនាំដល់សមាគមអតីតយុទ្ធជនកម្ពុជាគ្រប់ថ្នាក់ ត្រូវបន្ត​ពង្រឹ​ង​ពង្រីក​សកម្មភាព​របស់សមាគមតាមស្មារតីសេចក្តីសម្រេចចិត្ត របស់មហាសន្និបាត​តំណាង​សមាគម​អតីត​យុទ្ធជន​កម្ពុជាទូទាំងប្រទេសលើកទី២។ សមាគមអតីត យុទ្ធជនកម្ពុជា ត្រូវបន្តធ្វើ​ជា​ស្នូល​ក្នុង​ការ​លើក​កម្ពស់តួនាទីអតីតយុទ្ធជននៅក្នុងសង្គម និងលើកទឹកចិត្តឱ្យបងប្អូនអតីត យុទ្ធជន​ប្រកាន់​ខ្ជាប់​នូវស្មារតីសាមគ្គីភាព និងការជួយជ្រោមជ្រែងគ្នាទៅវិញទៅមក ព្រមទាំង​ចូលរួ​ម​ឱ្យ​បាន​សកម្ម​ក្នុង ចលនាប្រឡងប្រណាំង៣ពូកែ ដើម្បីជាប្រយោជន៍ដល់បងប្អូន និងប្រទេស​ជាតិ​ផង​ដែរ​។ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ សម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏សូមសម្តែង​នូវ​កតញ្ញូកត​វេទិតា​ធម៌​ថ្វាយ​ចំពោះព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រកម្ពុជានិងសម្ដេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិ​ខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរនិងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ដែល​ព្រះអ​ង្គ​តែង​តែ​យក​ព្រះទ័យ​ទុកដាក់ចំពោះប្រជារាស្ត្ររបស់ព្រះអង្គ ជាពិសេសតែងតែ​ផ្តល់​ការ​គាំទ្រ​ដល់​អតីត​យុទ្ធជន និងគ្រួសារជនពលី មរណៈ ប្រកបដោយព្រះទ័យព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅបំផុត។សម្តេចធិបតី នាយក រដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណផងដែរ ចំពោះកាកបាទក្រហមកម្ពុជា ដៃគូ​អភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាលនិង សប្បុរស​ជន​ទាំង​អស់​ដែល​បាន​យកចិត្តទុកដាក់ផ្តល់​ជំនួយ​ឧបត្ថម្ភ​គាំទ្រ​ដល់បងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារ ក៏ដូចជាជនចាស់ជរា ជនពិការ ស្ត្រីមេម៉ាយ និងគ្រួសារយុទ្ធជនពលី មរណៈ ដែលមានជីវភាពលំបាក សំដៅចូលរួម ចំណែក​លើកកម្ពស់កម្រិតជីវភាព និងសុខុមាលភាពរបស់បងប្អូន។ ទឹកចិត្តនិងកាយវិការដ៏សប្បុរសនេះ បាន​ឆ្លុះបញ្ចាំង ឱ្យឃើញពីស្មារតីនៃការជួយគ្នាទៅវិញទៅមកនៅគ្រប់កាលៈទេសៈ គ្រប់ទី​កន្លែង​ក្នុង​ព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទ៖ បាន ចក់

ព្រះរាជពិធីបុណ្យទីឃាយុវឌ្ឍនមង្គលប្រោះព្រំព្រះសុគន្ធវារីថ្វាយ សម្តេចព្រះមហាសង្ឃរាជស្តីទី នន្ទ ង៉ែត

2024/06/21 10:12:27 am        117
នៅវត្តបទុមវតីរាជវរារាមព្រឹកថ្ងៃទី២១មិថុនានេះ គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ និង​អន្តរជាតិ ​បានប្រារព្ធព្រះរាជពិធីបុណ្យទីឃាយុវឌ្ឍនមង្គល ប្រោះព្រំព្រះសុគន្ធវារីថ្វាយ សម្តេច​ព្រះមហា​សុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជស្តីទី នៃព្រះរាជា​ណា​ចក្រ​កម្ពុជា ក្នុងគម្រប់ព្រះជន្ម ១០០ យាងចូល ១០១ ព្រះវស្សា ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។យាង និងអញ្ជើញចូលរួមក្នុងព្រះរាជពិធីដ៏មង្គលនេះ មានសម្តេច​ព្រះអភិសិរីសុគន្ធា​មហា​សង្ឃ​រាជា​ធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃ​ព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លឹមហេង សម្ដេច​ព្រះ​សង្ឃ​នាយក​ស្ដីទី គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះសង្ឃនាយក សម្ដេចព្រះរាជាគណៈ ព្រះថេរានុថេរៈ ឯកឧត្តម លោកជំទាវ ជាសមាជិកសមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អ្នកឧកញ៉ា លោកឧកញ៉ា សិលវ័ន សីលវត្តី និង​ពុទ្ធ​បរិស័ទ​ជា​ច្រើន​ផង​ដែរ​។ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានគោរពស្វាគមន៍ និង​ថ្លែង​គុណក​ថា​សម្តេច​ព្រះមហាសង្ឃរាជស្តីទី ថា៖ សម្តេចព្រះមហាសុមេធាធិបតីកិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត ទ្រង់​ប្រសូត​នៅថ្ងៃសុក្រ ៦រោច ខែចេត្រ ឆ្នាំជូត ឆស័ក ព.ស.២៤៦៧  ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ១៩២៤  នៅភូមិត្រពាំងវែង ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ ក្នុងត្រកូល​កសិករ។ ទ្រង់​ជា​បុត្រ​​ទី២ របស់ឧបាសក នុត តុន និងឧបាសិកា ម៉ឹង យ៉ឺន ។ក្នុងព្រះជន្ម១៣ឆ្នាំ ទ្រង់​បាន​ក្លាយ​ទៅ​ជា​កូន​កំព្រាម្តាយ រស់នៅជាមួយឳពុក និងប្អូនៗយ៉ាងកំសត់ក្រៃលែង។ព្រះជន្ម១៨ព្រះវស្សា ទ្រង់​បាន​ចូល​បួសជាសាមណេរ រហូតដល់ព្រះជន្ម២១ព្រះវស្សា បានក្លាយទៅជាឧបសម្បទាភិក្ខុភាវៈ ទ្រង់​បានទទួល​នាមបញ្ញត្តិថា ចន្ទថេរោ។ក្រោយពីបំពេញជាឧបសម្បទាភិក្ខុភាវៈរួច ទ្រង់​គឺ​ជា​ព្រះសង្ឃ​មួយព្រះអង្គដែល ប្រតិបត្តិយ៉ាង​តឹងរឹង​ក្នុង​ធម៌​វិន័យឧ​ស្សាហ៍​ខិតខំ​រៀន​សូត្រ​រហូត​ទទួល​បាន​សញ្ញាបត្រ ផ្សេងៗដូចជាសញ្ញាបត្រធម៌វិន័យថ្នាក់ត្រី ទោ ឯក និងសញ្ញាបត្រគ្រូជាដើម។ ទ្រង់ជា ព្រះឧទ្ទេសាចារ្យ បង្ហាត់បង្រៀនអក្សរសាស្ត្រខ្មែរ ភាសា​បាលី​ដល់​ភិក្ខុសាមណេរ និង​ក្មេង​ៗ​កូន​ចៅ​អ្នកស្រុកចំណុះជើងវត្ត។ រហូតដល់ឆ្នាំ១៩៧៥ ត្រូវពួកខ្មែរក្រហមបង្ខំឲ្យលាចាកសិក្ខាបទ ហើយ ក្រោយរបប​កម្ពុ​ជា​ប្រជាធិបតេយ្យត្រូ​វ​ដួល​រលំ​នៅ​ថ្ងៃ​ទី៧ ខែមករា ឆ្នាំ១៩៧៩ ប្រទេសជាតិក៏ដូចជាសាសនា បានរស់រានមានជីវិតសារ​ជាថ្មី​ឡើង​វិញ​នៅ​ថ្ងៃពុធ ១៣រោច ខែភទ្របទ ឆ្នាំមមែ ឯកស័ក ព.ស ២៥២៣ ត្រូវនឹងថ្ងៃទី១៩ ខែ​កញ្ញា ឆ្នាំ១៩៧៩។ ទ្រង់ត្រូវ​បានក្រុម​ប្រឹក្សា​រណសិរ្ស​សាមគ្គី​សង្គ្រោះជាតិ​កម្ពុជា​ជ្រើស​រើស​ជា​ឧបសម្ប​ទា​បេក្ខា១រូប ក្នុងចំណោម៧រូប និងចូលបំពេញជាឧបសម្បទ ជាភិក្ខុភាវៈលើកទី២ ជា​ផ្លូវ​ការ​ដំបូងនៅវត្តឧណាលោម ក្រុងភ្នំពេញ ហើយបានក្លាយទៅជាព្រះឧបជ្ឈា បំបួសកុលបុត្រ នៅ​ក្នុង​ព្រះពុទ្ធសាសនា បាន ធ្វើឱ្យព្រះពុទ្ធសាសនារីកចម្រើនរហូតមកដល់បច្ចុប្បន្ន។ ព្រះរាជ​តួនាទី និង​សមណសក្កិ ដែលសម្តេចទទួលមានដូចជា៖ ព្រះចៅ​អធិការវត្តល័ង្លការព្រះកុសម៉ារាមពីឆ្នាំ១៩៨០ដល់១៩៨៩ ជាព្រះចៅអធិការវត្តបទុមវតី ពីឆ្នាំ១៩៨៩ ដល់បច្ចុប្បន្ន ជាព្រះមេគុណក្រុងភ្នំពេញពីឆ្នាំ១៩៩៣ដល់ឆ្នាំ២០០៦ ជា​ព្រះ​សមាគម​ពុទ្ធសាសនាខ្មែរនៅឆ្នាំ១៩៩៥ ជាព្រះអធិការ នៃអធិការដ្ឋានពុទ្ធិកសិក្សាជាតិ នៅ​ឆ្នាំ​២០០១​ដល់ឆ្នាំ២០០៦ ជាព្រះសកលធិការ នៃពុទ្ធិកសាកលវិទ្យាល័យ​ព្រះសីហនុ​រាជ​នៅ ឆ្នាំ២០០៦ ​ដល់​​ឆ្នាំ២០២៤ ជាព្រះអគាធិការ នៃអគារធិការដ្ឋានពុទ្ធិកសិក្សាជាតិ​ពីឆ្នាំ​២០០៦​ដល់​ឆ្នាំ​២០២៤ ជាព្រះអធិបតី នៃព្រះអគារធិការដ្ឋាន​ពុទ្ធិកសិក្សាជាតិនៅឆ្នាំ ២០២៤ ជា​សម្ដេច​ព្រះ​សង្ឃ​នាយករងទី ១នៅឆ្នាំ១៩៩១ដល់ឆ្នាំ២០០៦ ជាព្រះ សុមេធាធិបតីព្រះសង្ឃនាយក នៃ​ព្រះរាជាណាចក្រកម្ពុជានៅឆ្នាំ២០០៦ ជាសម្ដេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និង​មានព្រះរាជបុព្វសិទ្ធិ ក្នុងការប្រើប្រាស់រាជសព្ទនិងផ្លិតយសពិសេសនៅឆ្នាំ២០០៧ ។ ជា​កិត្តិ​ឧទ្ទេសបណ្ឌិត នៃរាជបណ្ឌិត្យសភា នៅឆ្នាំ២០១២ ជាសម្ដេចព្រះសង្ឃរាជស្ដីទី នៃ​ព្រះរាជា​ណា​ចក្រកម្ពុជានៅឆ្នាំ២០២៤។ ក្រៅពីនេះទ្រង់ ធ្លាប់ទទួល​បាន​សញ្ញាប​ត្រស្ថា​បនា​ជាតិ និង​គោរ​មងារ​ផ្សេងៗពីប្រទេសមីយ៉ាន់ម៉ា និងគ្រឿងឥស្សរិយសខ្ពស់បំផុត ជាតូបការ​ពី​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណា​ចក្រកម្ពុជា និងពានធម្មចក្រ ពីព្រះរាជាណាចក្រថៃផងដែរ។ក្នុងព្រះរាជពិធីដ៏ថ្លៃថ្លានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ​នៃព្រះ​រាជា​ណា​ចក្រ​កម្ពុជា រួមនឹងថ្នាក់ដឹកនាំសំខាន់ៗ បានអញ្ជើញថ្វាយព្រះសុគន្ធវារីលើព្រះបាទា ថ្វាយ​សម្តេច​ព្រះ​មហាសង្ឃរាជស្តីទី លើបុស្បុក ដើម្បីជាការគោរពថ្វាយព្រះពរដល់ សម្តេចក្នុងគម្រប់ព្រះជន្ម ១០០ យាងចូល ១០១ ព្រះវស្សា៕

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ព្រះរាជពិធីបុណ្យទីឃាយុវឌ្ឍនមង្គល ថ្វាយសម្តេចព្រះមហាសង្ឃរាជស្តីទី គម្រប់ ១០០ព្រះវស្សា យាងចូល ១០១ព្រះវស្សា

2024/06/21 09:08:17 am        133
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីព្រះរាជពិធីបុណ្យទីឃាយុវឌ្ឍនមង្គល ប្រោះព្រំព្រះសុគន្ធវារីថ្វាយសម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជស្តីទី នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្មាយុ ១០០ព្រះវស្សា យាងចូល ១០១ព្រះវស្សា នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ នៅវត្តបទុមវតីរាជវរារាម រាជធានីភ្នំពេញ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកអង្គការសុខភាពពិភពលោកចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

2024/06/20 03:06:36 pm        118
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅរសៀលថ្ងៃទី២០ ខែមិថុននេះ បានអនុញ្ញាតឱ្យ ឯកឧត្ដម សាយអា ម៉ាអ៊ូ ពូកាឡា (Saia Mau Piukala) នាយកអង្គការសុខភាពពិភពលោក(WHO) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ អង្គការសុខភាពពិភពលោក (WHO) បានចូលរួមចំណែកយ៉ាងសំខាន់បំផុតក្នុងការគាំទ្រដល់គោលនយោបាយលើវិស័យសុខាភិបាល។កម្ពុជា និង WHO មានកិច្ចសហប្រតិបត្តិការរវាងគ្នាផ្អែកលើយុទ្ធសាស្រ្តសហប្រតិបត្តិការដែលបានផ្តល់ការគាំទ្រដល់ការត្រៀមរៀបចំ និងឆ្លើយតបចំពោះការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ និងការពង្រឹងសមត្ថភាពស្នូលដើម្បីបង្ការ និងគ្រប់គ្រងការគំរាមកំហែងសុខភាពសាធារណៈ និងគ្រោះអាសន្នសុខភាព, អន្តរាគមន៍សុខភាពសាធារណៈ ដើម្បីបង្ការនិងគ្រប់គ្រងជំងឺចម្បងៗ ដូចជា ជំងឺគ្រុនចាញ់ ជំងឺរបេង មេរោគអេដស៍-ជំងឺអេដស៍ និងជំងឺរលាកថ្លើម ជំងឺដែលអាចបង្ការបានដោយការចាក់វ៉ាក់សាំង និងបង្ការ ការគ្រប់គ្រងជំងឺមិនឆ្លង និងការលើកកម្ពស់សុខភាព។

សម្តេចតេជោ ហ៊ុន សែន ស្វាគមន៍លោក សម វឌ្ឍនា ចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា

2024/06/20 10:38:35 am        139
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២០មិថុនានេះ ប្រកាស​ស្វាគមន៍​លោក សម វឌ្ឍនា ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។តាមរយៈតេឡេក្រាមសម្ដេចតេជោ បានសរសេរយ៉ាងដូច្នេះថា « តាងនាមឲ្យគណបក្ស​ប្រជាជន​កម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក សម វឌ្ឍនា ដែល​បាន​សម្រេចចិត្តដ៏ក្លាហានចាកចោលក្រុមប្រឆាំងទាំងនៅក្រៅប្រទេស ទាំងនៅក្នុងប្រទេស​មក​ចូលរួម​ជីវភាពនយោបាយជាមួយគណបក្ស​ប្រជាជនកម្ពុជា និងគាំទ្ររាជរដ្ឋាភិបាល​ក្នុង​ការ​ជីក​ព្រែក​ហ្វូណន​តេជោ។ សូមជូនពរលោកនិងក្រុមគ្រួសារជួបតែសេចក្តីសុខសេចក្តីចម្រើន។»

សម្តេចតេជោ ហ៊ុន សែន៖ «ទឹកភ្នែកខ្ញុំស្រក់ចុះពេលនឹកឃើញដល់រឿងរ៉ាវកាលពីថ្ងៃទី២០ មិថុនា ១៩៧៧»

2024/06/20 10:24:07 am        163
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បាន​បង្ហោះសាររម្លឹកពីរឿងរ៉ាវដែលសម្ដេចបានជួបប្រទះកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ដោយ​សម្ដេចបានលើកឡើងថា ទោះពេលវេលាបានកន្លងហួសរយៈពេល៤៧ឆ្នាំទៅហើយក្តី តែសម្ដេច​នៅតែ​ស្រក់ទឹកភ្នែកពេលនឹកឃើញដល់រឿងទាំងនោះ។ តាមរយៈហ្វេសប៊ុកផ្លូវការសម្ដេចតេជោ ហ៊ុន សែនបានសរសេរថា «ទោះពេលវេលាបានកន្លង​ហួស រយៈពេល៤៧ឆ្នាំទៅហើយក្តីតែនៅពេលដែលខ្ញុំនឹកឃើញដល់រឿងរ៉ាវដែលបានជួបប្រទះកាលពីថ្ងៃ២០មិថុនា១៩៧៧ទឹកភ្នែកខ្ញុំតែងស្រក់ចុះមកជាប់មិនដាច់។ ពិតជាខ្លោចផ្សា និងឈឺ​ចាប់​រកពាក្យ​និយាយមិនបាន។ យើងមាន​តែជីវិតប៉ុណ្ណោះធ្វើជាដើមទុនដើម្បីរំដោះជាតិ និងប្រជាជន​ចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត។»  សម្ដេចតេជោបន្តថា «ប្រសិនសម្ដេចស្លាប់នាពេលនោះតើនឹងមានអ្វីកើតឡើងនាពេល ៤៥ឆ្នាំកន្លង​មកនេះ?។ យកជីវិតទៅប្តូរយកការរស់រានមានជីវិតរបស់ប្រជាជន។ យកជីវិតទៅប្តូរ​យកសន្តិភាព​ជូនប្រជាជន​តាមរយៈនយោបាយឈ្នះ ឈ្នះ។ យកអំណាចទៅប្តូរជាមួយសន្តិភាព និងការអភិវឌ្ឍ​រយៈពេលវែង តាមរយៈផ្ទេរការដឹកនាំពីជំនាន់ចាស់ទៅកាន់ជំនាន់ថ្មី។»  សម្ដេចតេជោបានបញ្ជាក់ថា ចូលចងចាំថាគ្មានជោគជ័យ ឬ លទ្ធផលណាមួយដោយគ្មាន​ការបង់ថ្លៃឬការលះបង់នោះឡើយ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើទស្សនកិច្ចនៅអគារហេដ្ឋារចនាសម្ព័ន្ធ របស់ក្រុមហ៊ុន Keppel

2024/06/19 06:26:25 pm        101
ភ្នំពេញ ៖ ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសសិង្ហបុរី នារសៀល ថ្ងៃទី១៩ ខែមិថុនាឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅអគារហេដ្ឋារចនាសម្ព័ន្ធ របស់ក្រុមហ៊ុន Keppel (Keppel’s Infrastructure@Changi) ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសិង្ហបុរី ចាប់ពីថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២៤។ ​អគារ Keppel’s Infrastructure@Changi ប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយក្នុងការផ្តល់នូវដំណោះស្រាយនានាដល់អ្នកប្រើប្រាស់ ប្រកបដោយប្រសិទ្ធភាពខ្ពស់។ អគារនេះគឺជាគំរូសម្រាប់ការរចនាអគារប្រកបដោយនិរន្តរភាព និងការគ្រប់គ្រងការប្រើប្រាស់ថាមពល ការប្រើប្រាស់ទឹក និងប្រព័ន្ធត្រជាក់ នៅក្នុងសិង្ហបុរី ព្រមទាំងបង្ហាញពីភាពច្នៃប្រឌិតក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ដោយផ្តល់នូវដំណោះស្រាយដ៏មានតម្លៃ និងប្រសិទ្ធភាព សម្រាប់អនាគតប្រកបដោយនិរន្តរភាពអគារ Keppel’s Infrastructure@Changi មានចំណុចពិសេសៗមួយចំនួន រួមមាន៖ (១) ប្រសិទ្ធភាពថាមពល៖ អគារនេះត្រូវបានរៀបចំយ៉ាងទំនើបលើប្រព័ន្ធម៉ាស៊ីនត្រជាក់ និងប្រព័ន្ធខ្យល់ចេញចូល ដែលធ្វើឱ្យមានប្រសិទ្ធភាពថាមពលខ្ពស់ (២) ការបង្កើតថាមពលកកើតឡើងវិញ៖ អគារនេះត្រូវបានបំពាក់ដោយបន្ទះស្រូបពន្លឺព្រះអាទិត្យ និងបច្ចេកវិទ្យាទំនើបផ្សេងៗទៀត ដើម្បីបង្កើតថាមពលកកើតឡើងវិញនៅនឹងកន្លែង (៣) បច្ចេកវិទ្យាឆ្លាតវៃ៖ អគារនេះប្រើប្រាស់ឧបករណ៍ឆ្លាតវៃដូចជា ឧបករណ៍ចាប់សញ្ញាអំពូល LED និងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការសាកយានយន្តអគ្គិសនី (៤) ការរចនាប្រកបដោយនិរន្តរភាព៖ អគារនេះរួមបញ្ចូលឧបករណ៍ប្រើប្រាស់ទឹកដោយសន្សំសំចៃ ប្រព័ន្ធស្តុកទឹកភ្លៀង និងសម្ភារៈសម្រាប់ការសាងសង់ប្រកបដោយនិរន្តរភាព និង (៥) អគារបៃតង៖ អគារនេះមានលក្ខណៈបៃតងយ៉ាងទូលំទូលាយ ដែលរួមចំណែកដល់ការបង្កើតបរិយាកាសត្រជាក់ ប្រកបដោយផាសុកភាព៕ ដោយ ៖ ដារ៉ា

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញទស្សនាអគារហេដ្ឋារចនាសម្ព័ន្ធ របស់ក្រុមហ៊ុន Keppel

2024/06/19 03:13:53 pm        142
នារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូ អញ្ជើញ​ទស្សនា​អគារហេដ្ឋារចនាសម្ព័ន្ធ របស់​ក្រុមហ៊ុន Keppel ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសិង្ហបុរី ចាប់ពីថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២៤។ក្រុមហ៊ុន Keppel គឺជាក្រុមហ៊ុនគ្រប់គ្រង និងប្រតិបត្តិលើសេវាកម្មទ្រព្យសកម្ម នៅទូទាំង ពិភពលោក និងមានប្រតិបត្តិការជាង ២០ប្រទេសនៅទូទាំងពិភពលោក ដោយផ្តល់នូវសេវាកម្ម សម្រាប់វិស័យថាមពលកកើតឡើងវិញ ថាមពលស្អាត ការបញ្ចេញកាបូនិក ការកសាងទីក្រុង ប្រកបដោយនិរន្តរភាព និងការតភ្ជាប់ប្រព័ន្ធឌីជីថល ។  

គណៈកម្មការអន្តរក្រសួង រៀបចំក្រុងពាលីត្រៀមរំលឹកខួបលើកទី៤៧ ដំណើរឆ្ពោះទៅការផ្តួល​រំលំរបបខ្មែរក្រហម

2024/06/19 12:26:33 pm        164
ឯកឧត្តមយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការ​កងរាជ​អាវុធហត្ថលើផ្ទៃប្រទេស និង ជាប្រធានគណៈកម្មការអន្តរក្រសួង បានរៀបចំ​ពិធី​ក្រុង​ពាលី​សុំសេចក្តីសុខចម្រើន និង ចែករង្វាន់ជយលាភីស្នាដៃឆ្នើមលើវិញ្ញាសារគំនូរ ចម្រៀង និង កំណាព្យ លើខ្លឹមសារថ្ងៃប្រវត្តិសាស្ត្រ មុនពេលកម្ម​វិធី​ផ្លូវការ​ដែល​នឹង​ចាប់​ផ្តើម​នៅថ្ងៃស្អែក ទី២០ ខែមិថុនា ឆ្នាំ២០២៤។ ដើម្បីត្រៀមរៀបចំពិធីគម្រប់៤៧ឆ្នាំដំណើរតស៊ូឆ្ពោះទៅរកការរំដោះជាតិរបស់សម្តេចតេជោ ហ៊ុន សែន និង យុទ្ធមិត្តរំដោះជាតិ និង ប្រជាជនកម្ពុជា ចេញពីការកាប់សម្លាប់នៃរបបប្រល័យ​ពូជសាសន៍ ប៉ុល ពត នៅព្រឹកថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២៤នេះ នៅតំបន់ប្រវត្តិសាស្ត្រ​យោធា​កោះថ្ម​ X16 មានរៀបចំពិធីក្រុងពាលីសុំសេចក្តីសុខចម្រើន ត្រៀមបុកគ្រឹះសាងសង់​អគារ​ស្នាក់​នៅ​បុគ្គលិក និង អាគារទទួលភ្ញៀវ បន្ថែមលើហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ក្រោមវត្តមាន ឯកឧត្តម​យឧត្តមសេនីយ៍ សៅ សុខាប្រធានគណៈកម្មការអន្តរក្រសួង ។ ឯកឧត្តមយឧត្តមសេនីយ៍ សៅ សុខាបានមានប្រសាសន៍ថា ជារៀងរាល់ឆ្នាំ​គិត​ចាប់​ពី​ឆ្នាំ​២០១៧​មក រាជរដ្ឋាភិបាលកម្ពុជា តែងរៀបចំប្រារព្ធខួបដំណើរឆ្ពោះទៅ​កាន់​ការផ្តួល​រំលំ​របប​ប៉ុលពត​បស់ស​​ម្តេចតេជោ ហ៊ុន សែន និង យុទ្ធមិត្ត ដើម្បីបង្ហាញពីការដឹងគុណ​ជានិច្ច​ចំពោះ​វីរៈភាព​អង់​អាច​ក្លាហាន ហ៊ានបូជា ពលីដើម្បីប្រជាជនកម្ពុជា។ ឯកឧត្តមបានបន្តថា​នៅ​ឆ្នាំនេះ​គណៈកម្មការ​អន្តរក្រសួង​នៅ​តែបន្តកសាងហេដ្ឋាចរនាសម្ព័ន្ធចាំបាច់បន្ថែមទៀតដូចជា អាគារស្នាក់នៅបុគ្គលិក និងអគារទទួលភ្ញៀវដើម្បីប្រែក្លាយតំបន់នេះជាតំបន់ព្រំដែនសន្តិភាព តំបន់ទេសចរប្រវត្តិសាស្ត្រ សេដ្ឋកិច្ច វប្បធម៌ និង ដើម្បីផ្សព្វផ្សាយនូវការលះបង់របស់មេដឹកនាំកម្ពុជា គឺ សម្តេចតេជោ ហ៊ុន សែន ដែលជាមេដឹកនាំមួយរូប ហ៊ានពលី លះបង់គ្រប់បែបយ៉ាង លែងគិតសូម្បីតែជីវិតខ្លួនឯង ប្តូរ​យកនូវការរស់រានមានជីវិត របស់ពលរដ្ឋខ្មែរទូទាំងប្រទេស។ ឯកឧត្តមបានបញ្ជាក់ទៀតថា X16 គឺសម្តៅលើ និយាមការផែនទី នៃការបែងចែកព្រំដែនរវាង កម្ពុជា និង វៀតណាម ដែលមាន​ចម្ងាយ​ពីអក្ស ព្រំដែនត្រឹមតែ ១០០ម៉ែត្រប៉ុណ្ណោះ ហើយទីនេះគឺជាទីតាំង​សំខាន់​បំផុត​នៃ​ដំណើរ​ឆ្ពោះ​ទៅ​ការ​រំដោះជាតិកម្ពុជា ។សូមបញ្ជាក់ថា នៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២៤ ស្អែកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹង អញ្ចើញជាអធិបតីក្នុងពិធីរំលឹកខួបលើកទី​៤៧ នៃ​ដំណើរឆ្ពោះការផ្តួលរំលំរបបប៉ុលពតនៅតំបន់ប្រវត្តិសាស្ត្រយោធា កោះថ្មX16​ដែល​ស្ថិត​នៅក្នុង ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ គួររំលឹកថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ស្អែកនេះ គឺជាខួបគម្រប់ ៤៧ឆ្នាំ នៃដំណើរ​តស៊ូឆ្ពោះ​ទៅរកការរំដោះជាតិរបស់សម្តេចតេជោហ៊ុន សែន និង យុទ្ធមិត្តដើម្បីរំដោះជាតិ និងប្រជាជន​កម្ពុជាចេញពីការកាប់សម្លាប់នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ជាពេលដែលសមមិត្ត ហ៊ុន សែន ក្នុងវ័យ ២៥ឆ្នាំ រួមនឹង យុទ្ធមិត្តដ៏​ស្ម័គ្រ​ស្មោះ ៤រូបផ្សេងទៀត បានសម្រេច ចិត្តក្នុង ស្ថានភាពដ៏តាន់តឹង បំផុតលាចាក ទឹក​ដី​លាចាក​ឧត្តម​ភរិយា និងកូនក្នុងផ្ទៃ ជាទីស្រឡាញ់ ធ្វើដំណើរជ្រែកស្បៃរាត្រីឆ្លង កាត់ព្រំដែន​ទាំង​គ្រោះ​ថ្នាក់​បំផុត ឆ្ពោះទៅកាន់ប្រទេសវៀតណាមដើម្បីស្វែងរកគាំទ្រក្នុងការរំដោះជាតិ និងប្រជាជន​កម្ពុជា ចេញពីក្រញាំបិសាចដ៏សែនឃោរឃៅ ប៉ុលពត។ ផ្តើមចេញ​ពីដំណើរ​តស៊ូ​ជាមួយ​ទឹក​ចិត្ត​ដ៏មុះមុត​នោះ​ហើយទើបនាំឱ្យមានការរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជាចេញ​ពីរប​ប​វាល​ពីឃាត ប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ហើយឈាន​ឆ្ពោះ​ទៅរក​ការ​បិទ​បញ្ច​ប់ភ្លើ​ង​សង្គ្រាម បិទបញ្ចប់ការបែកបាក់ជាតិនាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងការកសាង អភិវឌ្ឍប្រទេសឱ្យរីកចម្រើនដូចពេលបច្ចុប្បន្ន។ ដើម្បីរំលឹកដល់ស្លាក​ស្នាម​ប្រវត្តិសាស្ត្រ​ដ៏​មាន​គុណត​ម្លៃ​សម្រាប់ជាតិ និង ប្រជាជន និង នៅឆ្នាំ២០១៧ដែលចំខួប៤០ឆ្នាំ នៃការ ចេញតស៊ូនេះ សម្តេច​តេជោ ហ៊ុន សែន រួមនឹងយុទ្ធមិត្តដែលនៅមានជីវិតពេលនោះបាន ធ្វើដំណើរ​រួមគ្នា​ទៅ​កាន់​គ្រប់​ចំណុចក្នុងដំណាក់កាលតស៊ូ។ ចាប់តាំង ពីឆ្នាំ២០១៧ នោះមក ក្រសួងការពារ​ជាតិ​ក៏​បាន​ទទួល ភារកិច្ចរៀបចំប្រារព្ធ ពិធី មួយនេះ ជារៀង រាល់ ឆ្នាំ។ បន្ថែមពីលើនោះ ក៏មានការរៀប​ចំ​សាង​សង់នូវសំណង់នានានៅលើតំបន់ ប្រវត្តិ សាស្ត្រ មួយនេះផងដែរ ដើម្បីតម្កល់ទុក​ជា​មរតក​ដល់​មនុស្ស​ជំនាន់ក្រោយ៕ អត្ថបទ៖ ​សូដាវណ្ណ 

សម្ដេចធិបតី ហ៊ុន ម៉ាណែត ទស្សនាវិទ្យាស្ថានពហុបច្ចេក​ទេសណានយ៉ាង និង​មជ្ឈមណ្ឌល​នវានុវត្តន៍ សម្រាប់ឧបករណ៍អេឡិចត្រូនិក និងអ៊ីនធឺណែត

2024/06/19 11:34:47 am        118
នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូអញ្ជើញទស្សនកិច្ចនៅវិទ្យាស្ថានពហុបច្ចេកទេសណានយ៉ាង (Nanyang Polytechnic) ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសិង្ហបុរី ចាប់ពីថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២៤។ វិទ្យាស្ថានពហុបច្ចេកទេសណានយ៉ាង អនុវត្តតាមគោលការណ៍សំខាន់ចំនួន ៣៖ (ទី១) ការបណ្តុះបណ្តាលជំនាញដល់សិក្ខាកាម ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ឧស្សាហកម្ម និងសហគ្រាស-Industry Focus, (ទី២) ការសិក្សា ជាមួយនឹងការអនុវត្តជាក់ស្តែង ដែលការបណ្តុះបណ្តាលលើសមត្ថភាព និងជំនាញ ឈរលើមូលដ្ឋាននៃការរៀនបណ្តើរ និងការអនុវត្តជាក់ស្តែងបណ្តើរ និង (ទី៣) ការពង្រឹងយន្តការនៃការរៀនសូត្រពេញមួយជីវិត(Life-long learning) ដើម្បីឆ្លើយតបទៅនឹងទីផ្សារការងារប្រកបដោយភាពបត់បែន និងតាមតម្រូវការជាក់ស្តែង ព្រមទាំងពង្រឹងសមត្ថភាពបន្ថែមតាមរយៈការរៀបចំជំនាញឡើងវិញ (Reskilling) និងការបង្កើនជំនាញ (Upskilling)។ចំណុចពិសេសនៃភាពជោគជ័យរបស់វិទ្យាស្ថានពហុបច្ចេកទេសណានយ៉ាង គឺការផ្តោតលើកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ដ៏ជិតស្និទ្ធរវាងឧស្សាហកម្មក្នុងវិស័យនានានៃសេដ្ឋកិច្ចជាតិ និងវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស តាមរយ:កិច្ចសហការក្នុងស្មារតីយោគយល់ នីងទទួលខុសត្រូវខ្ពស់ ទាំងក្នុងការរៀបចំកម្មវិធីសិក្សា ការសិក្សាអនុវត្តជាក់ស្តែង និង ទាំងការចំណាយថវិការួមគ្នាលើកម្មវិធីសិក្សា ជាដើម ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកនាំពាក្យ៖ បញ្ហាព្រំដែន​ជាមួយថៃ​មិន​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​បាក់​ទឹក​ចិត្ត​ឡើយ​តែ​ធ្វើ​ឱ្យ​រួប​រួម​គ្នា​កាន់​តែ​ខ្លាំង
04/22/2026 12:04 PM
សហរដ្ឋអាមេរិកថា ខ្លួននឹងមិនដកប្រព័ន្ធការពារជាតិចេញពីកូរ៉េខាងត្បូងទេ
04/22/2026 12:04 PM
សហគ្រាសក្នុងស្រុកបង្កើតថ្មីៗជាច្រើន ស្របពេលមានសន្ទុះមហាជនគាំទ្រផលិតផលក្នុងស្រុក
04/22/2026 12:04 PM
ការដោះដូរពាណិជ្ជកម្មជាមួយ RCEP មានទឹកប្រាក់សរុបជាង ១១ពាន់លានដុល្លារ កើនជាង ១៨%
04/22/2026 12:04 PM
ពលរដ្ឋអាមេរិកអ៊ីរ៉ង់ ប្រមូលផ្តុំគ្នានៅរដ្ឋកាលីហ្វ័រនីញ៉ា ជំរុញឱ្យមានបទឈប់បាញ់ជាមួយការការពារសិទ្ធិមនុស្ស
04/22/2026 11:04 AM
អង្គភាពប្រឆាំងអំពើពុករលួយនឹងបញ្ជូនខ្លួនមន្ត្រីជាន់ខ្ពស់នគរបាល២រូប និងអ្នកពាក់ព័ន្ធ ២នាក់ទៅតុលាការរសៀលនេះ
04/22/2026 11:04 AM
លោក Trump គំរាមទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់ជាថ្មីទៀត បន្ទាប់ពីប្រកាសបន្ថែមពេលបទឈប់បាញ់
04/22/2026 11:04 AM
អ្នកការទូតជាន់ខ្ពស់អឺរ៉ុប ទាត់ចោលការរិះគន់ដែលថា ប្លុកនេះខ្វះចំណាត់ការលើអ៊ីស្រាអែល និងសាមគ្គីភាពជាសកលជាមួយអ៊ុយក្រែន
04/22/2026 11:04 AM
UN៖ ជនភៀសខ្លួនស៊ូដង់ដែលវិលត្រឡប់ទៅលំនៅឋានវិញប្រឈម«ការតស៊ូដើម្បីរស់រាន»
04/22/2026 11:04 AM
ប៉ាគីស្ថាន៖ រង់ចាំការឆ្លើយតបជាផ្លូវការរបស់អ៊ីរ៉ង់លើការចូលរួមកិច្ចចរចាជាមួយអាមេរិក
04/22/2026 11:04 AM