កម្ពុជា-ចិន ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ
​​សម្ដេចធិបតី នាយករដ្ឋមន្រ្ដី អញ្ជើញជួបជាមួយរដ្ឋមន្រ្ដីការបរទេស និងរដ្ឋមន្រ្ដីការពារជាតិចិន ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ
TOP STORY | សម្ដេចតេជោ ហ៊ុន សែន៖ «ព្រះរាជសុខភាព​ព្រះមហាក្សត្រ​បាន​ប្រសើរ​ឡើង​ ព្រះអង្គ​មាន​រាជ​បន្ទូល​ឆ្លងឆ្លើយ​ជាមួយខ្ញុំព្រះករុណាខ្ញុំជាធម្មតា»
កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ

ព័ត៌មានសំខាន់ៗ

ព្រឹទ្ធសភាបើកសម័យប្រជុំដំបូងសម្រាប់នីតិកាលទី៥ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រ

2024/04/03 05:22:30 pm        106
ភ្នំពេញ ៖ នៅព្រឹកថ្ងៃថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ នេះ ព្រឹទ្ធសភាបានបើកសម័យប្រជុំលើកដំបូងសម្រាប់នីតិកាលទី៥ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ​បន្ទាប់ពីព្រះរាជពិធីបើកសម័យប្រជុំព្រឹទ្ធសភានីតិកាលទី៥ និងព្រះរាជសនៈកថារបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា រួចហើយនោះ ព្រឹទ្ធសភា ក៏បានដំណើរការកិច្ចប្រជុំ ដោយមានការបោះឆ្នោត សម្រេចជ្រើសរើសប្រធានព្រឹទ្ធសភា អនុប្រធានទី១ អនុប្រធានទី២ ព្រឹទ្ធសភា។ ក្នុងសម័យប្រជុំលើកដំបូងព្រឹទ្ធសភានីតិកាលទី៥ នាព្រឹកថ្ងៃពុធ ទី៣ ខែមេសា ឆ្នាំ២០២៤ មួយថ្ងៃមុនខួប៥៤ឆ្នាំ នៃការប្រែក្លាយជីវិតជាយុទ្ធជនប្រយុទ្ធដណ្តើមអំណាច ថ្វាយសម្តេច នរោត្តម សីហនុនោះ សម្តេចតេជោ ហ៊ុន សែន ទទួលបានការបោះឆ្នោតគាំទ្រពីសមាជិកព្រឹទ្ធសភា ៦២ លើ៦២ សំឡេង ឱ្យធ្វើជាប្រធានដឹកនាំព្រឹទ្ធសភា។ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជូនសម្តេចតេជោ ដើម្បីដឹកនាំស្ថាប័នកំពូលមួយនេះ គឺពិតជាបង្ហាញ យ៉ាងជាក់ច្បាស់នូវតួនាទីដ៏ឧត្តុង្គឧត្តមរបស់សមេ្តចតេជោ ដែលប្រជារាស្ត្រខ្មែរច្រើនលើសលប់គោរព ស្រឡាញ់ដ៏ជ្រាលជ្រៅ និងតែងតែមានជំនឿចិត្តយ៉ាងមុតមាំលើគតិបណ្ឌិត និងភាពវៃឆ្លាតរបស់ សម្តេចតេជោ ក្នុងការដឹកនាំប្រទេសជាតិ ក្នុងឋានៈជា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាពេលកន្លងមក។ប្រជាជាតិខ្មែរទាំងមូល ពិតជាមានមហាភ័ព្វវាសនាខ្ពស់ក្រៃលែង ដោយមានអគ្គមគ្គុទេ្ទសក៍ដ៏ឆ្នើម គឺ សមេ្តចតេជោ ដែលជាវីរកុលបុត្រខ្មែរដ៏អង់អាចក្លាហាន តែងតែរួមសុខរួមទុក្ខដោយក្តីស្មោះត្រង់បំផុត ជាមួយ ប្រជាជន និងប្រទេសជាតិ នៅគ្រប់កាលៈទេស:ទាំងអស់។ សមេ្តចតេជោ គឺជាតួអង្គដ៏មាន សារសំខាន់មិនអាចខ្វះបាន សម្រាប់ឆាកនយោបាយរបស់កម្ពុជា ទាំងក្នុងពេលបច្ចុប្បន្ន ទាំងក្នុងពេល អនាគត ព្រោះវត្តមានដ៏ឧត្តុង្គឧត្តមរបស់សម្តេចតេជោ គឺជាគ្រឹះនៃការបង្រួបបង្រួមជាតិ ការកសាង ខឿន សន្តិភាព ឯករាជ្យ បូរណភាពទឹកដី ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។ក្នុងឱកាសកិច្ចប្រជុំលើកដំបូងនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ និងអស់ពីដួងចិត្តចំពោះសមាជិកសមាជិការដ្ឋសភា សមាជិក សមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់នៅតាមមណ្ឌលបោះឆ្នោតក្នុងភូមិភាគ ទាំងប្រាំបី ដែលភាគច្រើនលើសលប់ បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៥ ខែកុម្ភៈកន្លងទៅ។សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការគាំទ្រដ៏លើសលប់នេះ ឆ្លុះបង្ហាញជាថ្មីម្តងទៀតនូវជំនឿជាក់ និងទំនុកចិត្ត លើគណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលធានានូវសន្តិភាព ស្ថិរភាព និងមាគ៌ាអភិវឌ្ឍន៍។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នីតិកាលមុន ព្រមទាំងឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា អតីតអនុប្រធានទី១ និងឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អតីតអនុប្រធានទី២ ដែលការលះបង់ និងការដឹកនាំរបស់សម្តេច និងឯកឧត្តមទាំងពីរ បានជួយពង្រឹងស្ថាប័នរបស់យើងក្នុង រយៈពេលជាច្រើនឆ្នាំកន្លងមក។ សម្តេចតេជោ ហ៊ុន សែន រំលឹកអំពីប្រវត្តិនៃការបង្កើតស្ថាប័នព្រឹទ្ធសភា ដើម្បីដោះស្រាយភាពជាប់គាំងនយោបាយកម្ពុជា កាលពី២៥ឆ្នាំមុន។ សម្តេចតេជោ រំលឹកអំពីការបង្កើតព្រឹទ្ធសភា ដែលជាព្រះគុណដ៏ធំធេងរបស់ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គដោះស្រាយវិបត្តិនយោបាយកម្ពុជាសម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យសមាជិកព្រឹទ្ធសភាទាំងអស់ ខិតខំថែរក្សាសុខភាព ខណៈស្ថិតក្នុងវ័យចំណាស់ទាំងអស់គ្នា។ សម្តេចតេជោ រំលឹកថា អំពីការប៉ុនប៉ងធ្វើឃាតសម្តេច កាលពី ២៤កញ្ញា ១៩៩៨ នៅខេត្តសៀមរាប ដែលបើសិនពេលនោះ សម្តេចស្លាប់ ខេត្តសៀមរាបនឹងក្លាយជាវាលពិឃាត និងក្លាយជាថ្លុកឈាមសម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គំនិតនៃការបង្កើតព្រឹទ្ធសភា កើតចេញពីគំនិតរបស់ សម្តេចវិបុលបញ្ញា សុខ អាន ដែលលោក ប្រាក់ សុខុន ក៏បានដឹងរឿងនេះដែរ។ សម្តេចតេជោ បានថ្លែងថា ការបង្កើតព្រឹទ្ធសភា ជាការបញ្ចប់ភាពជាប់គាំងខាងនយោបាយពេលនោះ ដែលប្រៀបដូចជាព្រួញមួយបាញ់បានចាបច្រើន។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបែងចែកអំណាចពេលនោះ ក្រោយបង្កើតព្រឹទ្ធសភា គឺសម្តេច ជា ស៊ីម ធ្វើជាប្រធានព្រឹទ្ធសភា សម្តេចក្រុមព្រះ ធ្វើជាប្រធានរដ្ឋសភា និងសម្តេចផ្ទាល់ធ្វើជានាយករដ្ឋមន្រ្តី ហើយលែងមាននាយករដ្ឋមន្រ្តីទី១ និងទី២ ទៀតហើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើគ្មានការសម្របសម្រួលនយោបាយ ដើម្បីបំបាត់ភាពជាប់គាំងដោយ ព្រះបរមរតនកោដ្ឋ ម្ល៉េះពេលនោះ នឹងមានការបង្ហូរឈាម រយៈពេលយូរ៕ ដោយ ៖ ដារ៉ា

ថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័ននានាផ្ញើសារអបអរសាទរជូនចំពោះសម្តេចតេជោ ដែលត្រូវបានជ្រើសតាំងជាប្រធានព្រឹទ្ធសភា

2024/04/03 05:13:59 pm        366
ថ្នាក់ដឹកនាំនៃបណ្តាក្រសួង ស្ថាប័ននានា ទាំងស្ថាប័ននីតិបញ្ញាត្តិ និងប្រតិបត្តិ នៅថ្ងៃទី៣ ខែ​មេសា ឆ្នាំ ២០២៤នេះបានផ្ញើសារអបអរសាទរ និងជូនពរ ចំពោះ​សម្តេច​អគ្គ​មហាសេនា​បតី​តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាឱកាសដែល​សម្តេច​ត្រូវ​បាន​សមាជិក​ព្រឹទ្ធសភា​ទាំងមូលបោះឆ្នោតជ្រើសតាំងជាប្រធានព្រឹទ្ធសភាសម្រាប់នីតិកាលទី៥នេះ ខណៈ​តួនាទី​ដ៏ឧត្តុង្គឧត្ត​មនេះពិតជាស័ក្តិសមបំ ផុតចំពោះគំរូវីរភាពរបស់សម្តេចតេជោ ដែល​ជា​បិតា​ស្ថាបនិក​សន្តិភាពរបស់កម្ពុជានោះ។យោង​តាមសារលិខិតអបអរសាទរ និងជូនពរ ដែលចេញដាច់ដោយឡែកពីគ្នាជាបន្តបន្ទាប់ បាន លើក​ឡើងថាការទទួលបានតួនាទីដ៏ឧត្តុង្គឧត្តមនេះ ពិត​ជា​ស័ក្តិសម​បំផុត​ចំពោះ​គំរូ​វីរភាព​ដ៏​អស្ចារ្យ​របស់សម្តេច តេជោ ហ៊ុន សែន ដែលបានយកអស់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី និង​ប​ទ​ពិសោធន៍ អស់រយៈ ពេលជាច្រើនទសវត្សរ៍ ក្នុងនាមជា​អគ្គ​មគ្គទេសក៍​ឯក​«បិតា​ស្ថាបនិក​សន្តិភាព​កម្ពុជា» ដោយបានបង្កើតនូវ ស្នាដៃ និងសមិទ្ធផលប្រវត្តិសាស្រ្ត​ជាតិធំៗ​ជា​ច្រើន​គូរ​ឲ្យ​កោត​ស្ងប់​ស្ងែងបំផុត តាមរយៈការដាក់ចេញនូវ គោលនយោបាយ និងយុទ្ធសាស្រ្តគ្រ​ប់​ជ្រុង​ជ្រោយ ក្នុងបុព្វហេតុការពារជាតិមាតុភូមិ ប្រជាជន ឯករាជ្យ ភាព អធិបតេយ្យភាព បូរណ​ភាព​ទឹកដី សុខសន្តិភាព ស្ថិរភាពនយោបាយ លើកកម្ពស់កិត្យានុភាពជាតិ និងធានា​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​។តាមរយៈសារលិខិតជូនពរ និងអបអរសាទរទាំងនោះ ក៏បានសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅ បំផុត​ចំពោះគុណូបការៈដ៏ធំធេង និងសូមកោត​សរសើរ​ប្រកប​ដោយ​មោទន​ភាព​ជាទី​បំផុត​ចំពោះ​គំរូ​វីរភាព របស់សម្តេចតេជោ ដែលបានខិតខំប្រឹងប្រែងលះបង់អស់កម្លាំងកាយពល និង​បញ្ញា​ញាណ ព្រមទាំងបាន ធ្វើពលិកម្មគ្រប់បែបយ៉ាងសូម្បីជីវិតសម្តេចផ្ទាល់ ក្នុងបុព្វហេតុជាតិ មាតុ​ភូមិ​ និងប្រជាជនកម្ពុជា។ការទទួលបានតំណែងជាប្រធានស្ថាប័នកំពូលនៃអង្គនីតិបញ្ញាត្តិដ៏ឧត្តុង្គឧត្តមនេះ គឺជាមហាកិត្តិ យស​ដ៏ធំធេងសម្រាប់ព្រះរាជាណាចក្រកម្ពុជា ហើយស័ក្តិ​សម​បំផុត​នឹង​គិត្តិគុណវុឌ្ឍ​របស់​សម្តេចតេជោ ដែលជាអគ្គមគ្គទេសក៍ឯកឆ្នើមនៃនយោបាយឈ្នះ ឈ្នះ ការបង្រួបបង្រួមជាតិ ការផ្សះ​ផ្សាជាតិ ការការពារអធិបតេយ្យជាតិ ការការពាររាជបល្ល័ង្គ ស្របតាមបាវចនាជាតិ សាសនា ព្រះមហាក្សត្រ។ ក្នុងសារលិខិតជូនពរ និងអបអរសាទរ ក៏បានលើកឡើងផងដែរ ក្រៅពីសមិទ្ធផលជាច្រើនជូន ជាតិមាតុភូមិ សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែជា​«អ្នកត្រួស​ត្រាយ​ស្វែង​រក​សន្តិភាព»«ជាអ្នកនាំមកនូវ សន្តិភាព»ប៉ុណ្ណោះទេ ប៉ុន្តែជាមេដឹកនាំ​កំពូល​ដ៏​អង់​អាច​ក្លាហាន​ហ៊ាន​ជម្នះ​រាល់​ឧប​សគ្គក្នុងការ«ថែរក្សា ការពារសន្តិភាពឲ្យបានគង់វង្ស» ដែលស័ក្តិសម​ជា​«បិតា​ស្ថាបនិក​សន្តិភាព»ពិតៗនៅកម្ពុជា។ ជាងនេះ ទៅទៀតសម្តេចតេជោ​ថែម​ទាំង​បាន​ដឹក​នាំ​នាវា​កម្ពុជា​ឲ្យ​ទទួលបាននូវសុខសន្តិភាព បរិបូរណ៍ពេញលេញ ការគោរពសិទ្ធមនុស្ស លទ្ធិប្រជា​ធិបតេ​យ្យ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុខុមាលភាព វិបុលភាព និងការអភិវឌ្ឍ​រីក​ចម្រើន​សម្បូរណ៍​សប្បាយរុងរឿងគ្រប់វិស័យ រហូតបាននូវការសាទរស្ងប់ស្ងែង និងកិត្តិ ស័ព្ទល្បីល្បាញ​សុស​សាយ​ទាំងលើឆាកជាតិ និងអន្តរជាតិថែមទៀតផង។ តាមរយៈ​សារជូនពរ និងអបអរសាទរនេះដែរ សម្តេច ឯកឧត្តម និងលោកជំទាវដែលជាថ្នាក់ដឹក នាំក្រសួង ស្ថាប័នទាំងនោះក៏បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធក្នុងលោក និងទេវតា ថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយប្រោះព្រំសព្វសាធុការពរ បវរសួស្តី ជ័យ​មង្គល វិបុលសុខ មហា ប្រសើរគ្រប់ប្រការជូនចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជា​ឧត្តម​ភរិយា ព្រមទាំងបុត្រា បុត្រី ចៅៗជាទីស្រឡាញ់របស់សម្តេច សូមសម​ប្រកប​ជួប​ប្រទះ​នូវ​ពុទ្ធពរ​ទាំង​បួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើងផងដែរ៕ អត្ថបទបាន ចក់

[BREAKING NEWS] សម្ដេចតេជោ ហ៊ុន សែន ជាប់ជាប្រធានព្រឹទ្ធសភា នីតិកាលទី៥ ដោយសំឡេងគាំទ្រចំនួន ៦២លើ៦២សំឡេង

2024/04/03 10:25:01 am        382
នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤នេះ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាបាន បើក​សម័យ​ប្រជុំ​លើកដំបូង នីតិកាលទី៥ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។សម័យប្រជុំលើកដំបូងរបស់ខ្លួនសម្រាប់នីតិកាលទី៥នេះ បានប្រព្រឹត្ត​ទៅ​លើ​របៀប​វារៈ​សំខាន់ៗ​ចំនួ​ន២៖ ទី១- ប្រកាសសុពលភាពនៃអាណត្តិសមាជិកនីមួយៗ, ទី២- បោះឆ្នោត​ជ្រើសរើស​ប្រធាន និងអនុប្រធានទាំងទី១ ទី២ ព្រឹទ្ធសភា។ជាលទ្ធផលអង្គបោះឆ្នោតបានបោះឆ្នោតគាំទ្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជា​ប្រធានព្រឹទ្ធសភា សម្រាប់នីតិកាលទី៥នេះ ដោយសំឡេងគាំទ្រចំនួន ៦២លើ៦២សំឡេង នៃសមាជិកព្រឹទ្ធសភាទាំងមូល។ បើសិនបើគ្មានការប្រែប្រួលទេពិធីស្បថចូលកាន់តំណែងរបស់ថ្នាក់ដឹកនាំកំពូលព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជានឹងប្រព្រឹត្តទៅនៅរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤នេះ នៅ​ក្នុង​ព្រះបរមរាជវាំង។សូមបញ្ជាក់ថា ព្រឹទ្ធសភានីតិកាលទី៥នេះ ត្រូវបានរៀបចំបោះឆ្នោតកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ។ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥នេះ មាន​គណបក្សនយោបាយចំនួន៤ចូលរួមប្រកួតប្រជែង ដោយក្នុងនោះរួមមាន​គណបក្ស​ប្រជាជន​កម្ពុជា, គណបក្សឆន្ទៈខ្មែរ, គណបក្សកម្លាំងជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច។ ជាលទ្ធផល​គណបក្ស​ប្រជាជនកម្ពុជា ទទួលបាន ៥៥អាសនៈ ហើយគណបក្សឆន្ទៈខ្មែរ ទទួលបាន ៣អាសនៈ​៕ 

ព្រះមហាក្សត្រ ឱ្យព្រឹទ្ធសភានីតិកាលទី៥ បន្តរួមចំណែកកាន់តែសកម្មពូនជ្រំប្រជាធិបតេយ្យ ទាំងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន

2024/04/03 09:43:02 am        483
ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានមានព្រះរាជសុន្ទរកថាទៅកាន់សមាជិកសមាជិកាព្រឹទ្ធសភា ក្នុង​ឱកាសបើកសម័យប្រជុំដំបូង នីតិកាលទី៥ នៃព្រឹទ្ធសភា នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ដោយ​ព្រះអង្គ​បានផ្ដាំផ្ញើឱ្យព្រឹទ្ធសភានីតិកាលទី៥ បន្តរួមចំណែកឱ្យកាន់តែសកម្មថែមទៀត បន្តពូនជ្រំ​ប្រជាធិបតេយ្យ​ទាំង​ថ្នាក់ជាតិ និងថ្នាក់មូលដ្ឋានរបស់កម្ពុជា។ ព្រះរាជសុន្ទរកថា ព្រះករុណា ព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា ថ្ងៃនេះជាឱកាសដ៏​មហា​វិសេស​វិសាល​ដែលព្រឹទ្ធសភានីតិកាលទី៥ បានប្រារព្ធពិធីបើកសម័យប្រជុំដំបូងរបស់ខ្លួន ស្រប​ទៅ​តាម​កាល​កំណត់របស់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីម្ចាស់​ឆ្នោត​គឺ​តំណាង​រាស្ត្រ ​និងក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងតំណែង ក្នុងក្របខ័ណ្ឌភូមិភាគទាំង៨ បាសម្តែងនូវឆន្ទៈ និង​ជំនឿ​ទុក​ចិត្ត តាមរយៈការបោះឆ្នោតជាអសកល សេរី និងពហុបក្ស កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤​កន្លងមក។ព្រះករុណាបានសម្តែងនូវសេចក្តីអំណរសាទរដ៏កក់ក្តៅក្រៃលែងថ្វាយ និងជូន​ចំពោះ​សម្តេច​ព្រះ​អង្គម្ចាស់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃព្រឹទ្ធសភានីតិកាលទី៥ ដើម្បីរួមគ្នា​បំពេញ​តួនាទី​ភារកិច្ច ក្នុងស្ថាប័ននីតិប្បញ្ញត្តិកំពូលនេះឱ្យប្រព្រឹត្តទៅបានកាន់តែល្អប្រសើរ មាន​ប្រសិទ្ធ​ភាព និងគណនេយ្យភាពខ្ពស់ ក្នុងក្របខ័ណ្ឌនៃអភិបាលកិច្ចល្អនិងនីតិរដ្ឋ។ ព្រះករុណា​ព្រះមហាក្សត្រមានព្រះរាជបន្ទូលថា ព្រឹទ្ធសភាត្រូវរួម​ចំណែក​ធ្វើ​ឱ្យ​អំណាច​រដ្ឋ​ប្រព្រឹត្ត​ទៅ​បាន​ល្អ​ប្រសើរ និងមានតុល្យភាពដើម្បីការពារសន្តិភាព ឯករាជ្យ អធិបតេយ្យភាព បូរណភាព​ទឹកដី ស្ថិរភាពនយោបាយ ព្រមទាំងការពារបាននូវរដ្ឋធម្មនុញ្ញនិងរបបរាជានិយនិយម។ សាមគ្គី​ជាតិ​រឹងមាំ និងកិច្ចការពាររាល់សមិទ្ធផលដ៏ថ្លៃថ្លានៃសង្គមជាតិឱ្យស្ថិត ស្ថេរគង់វង្ស ត្រូវដើរ​ទន្ទឹម​នឹង​ការ​លើកកម្ពស់កិត្តិយស និងកិត្យានុភាពជាតិ ក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក។ ព្រះ​ករុណាព្រះមហាក្សត្របានរម្លឹកឡើងថា ក្នុងអំឡុងពេលនៃបួននីតិកាលកន្លងទៅនេះ ព្រឹទ្ធសភា​នៃព្រះរាជាណាចក្រកម្ពុជាបានដំណើរការដោយរលូន ប្រកប​ដោយ​ភាព​ចាស់​ទុំ​ខាង​នយោបាយ និងមានស្មារតីទទួលខុសត្រូវខ្ពស់ ក្រោមការ ដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់ សម្តេច​អគ្គមហាធម្មពោធិសាល ជា ស៊ីម និងដឹកនាំបន្តដោយភាព វៃឆ្លាត និងត្រឹមត្រូវ​ច្បាស់​លាស់ រហូតមកដល់បច្ចុប្បន្ននេះដោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ។ព្រះករុណា​ព្រះមហាក្សត្រ បានផ្ដាំផ្ញើដល់​ព្រឹទ្ធសភា នីតិកាលទី៥​ថា​ ដោយ​ឈរ​លើ​អត្ត​សញ្ញាណ​ជា​តំណាង​ក្រុមប្រឹក្សាឃុំ សង្កាត់ ព្រឹទ្ធសភានីតិកាលទី៥ ត្រូវបន្តរួមចំណែក​ឱ្យ​កាន់​តែ​សកម្ម​ថែម​ទៀត​ ក្នុងការពូនជ្រំប្រជាធិបតេយ្យភាវូបនីយកម្មសង្គមថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ដើម្បី​ឱ្យ​មាន​ការ​បែង​ចែក​មុខងារ ធនធាន និងការទទួលខុសត្រូវច្បាស់លាស់រវាងថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់​ក្រោម​ជាតិ សំដៅលើកកម្ពស់គុណភាពប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍ​ដោយ​ចីរភាព និងបរិយាបន្ន។ ព្រះករុណាព្រះមហាក្សត្រ បានបញ្ជាក់ថា ទន្ទឹមនេះព្រឹទ្ធសភាត្រូវការពារផលប្រយោជន៍ទូទៅ និង​យុត្តិធម៌សង្គម ដើម្បីសមធម៌សង្គម ការគោរពសិទ្ធិសេរីភាព ជំនឿ សេចក្តីថ្លៃថ្នូរ សម្រាប់​ប្រជា​រាស្ត្រ​គ្រប់​រូប និងលើកកម្ពស់គុណភាពនៃជីវិតរស់នៅឱ្យកាន់តែប្រសើរឡើង ដោយធានាបាននូវ សុភ​មង្គល ភាពសុខដុមរមនាយូរអង្វែង ទាំងនៅក្នុងគ្រួសារ សហគមន៍ និងក្នុងសង្គមជាតិយើង ទាំងមូល​៕

ព្រះមហាក្សត្រ៖ ព្រឹទ្ធសភាត្រូវការពារផលប្រយោជន៍ទូទៅ និងផ្តល់នូវភាពយុត្តិធម៌​ដល់សង្គមទាំងមូល

2024/04/03 09:28:01 am        440
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានមានព្រះរាជបន្ទូលថា ព្រឹទ្ធសភាត្រូវការពារផលប្រយោជន៍ទូទៅ និងយុត្តិធម៌សង្គម ដើម្បី​សមធម៌​សង្គម ការគោរពសិទ្ធិសេរីភាព ជំនឿ សេចក្តីថ្លៃថ្នូរ សម្រាប់ប្រជារាស្ត្រ​គ្រប់រូប​យូរ​អង្វែង​។ក្នុងឱកាសបើកសម័យប្រជុំដំបូងនីតិកាលទី៥ នៃព្រឹទ្ធសភា ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ព្រះករុណា ព្រះមហាក្សត្រ ព្រះអង្គ​បាន​មាន​ព្រះរាជបន្ទូលថា ឈរ​លើ​អត្តសញ្ញាណ​ជា​តំណាង​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ព្រឹទ្ធសភានីតិកាលទី៥ ត្រូវបន្តរួម ចំណែកឱ្យកាន់តែសកម្មថែមទៀត ក្នុង​ការ​ពូន​ជ្រំប្រជាធិបតេយ្យភាវូបនីយកម្មសង្គមថ្នាក់ជាតិ និង ថ្នាក់មូលដ្ឋាន ដើម្បីឱ្យមាន​ការ​បែង​ចែក​មុខងារ ធនធាន និងការទទួលខុសត្រូវច្បាស់លាស់រវាងថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅ​លើកកម្ពស់គុណភាព ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍ​ដោយ​ចីរភាព និង​បរិយាបន្ន​។ព្រះអង្គបានមានព្រះរាជបន្ទូលថា«ព្រឹទ្ធសភាត្រូវការពារផលប្រយោជន៍ទូទៅ និងយុត្តិធម៌សង្គម ដើម្បី​សមធម៌សង្គម ការគោរពសិទ្ធិសេរីភាព ជំនឿ សេចក្តីថ្លៃថ្នូរ សម្រាប់ប្រជា រាស្ត្រគ្រប់រូប និង​លើក​កម្ពស់គុណភាពនៃជីវិតរស់នៅឱ្យកាន់តែប្រសើរឡើង ដោយធានាបាននូវ សុភមង្គល ភាព​សុខ​ដុមរមនាយូរអង្វែង ទាំងនៅក្នុងគ្រួសារ សហគមន៍ និងក្នុងសង្គមជាតិយើងទាំងមូល»។ក្នុងឱកាសបើកសម័យប្រជុំដំបូងនីតិកាលទី៥ នៃព្រឹទ្ធសភានេះដែរ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះប​រមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គក៏​បាន​មាន​ព្រះរាជ​បន្ទូល សូមសម្តែងនូវសេចក្តីអំណរសាទរដ៏កក់ក្តៅក្រៃលែង ថ្វាយនិង ជូនចំពោះសម្តេច ព្រះអង្គ​ម្ចាស់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃព្រឹទ្ធសភានីតិកាលទី៥ ដើម្បីរួម​គ្នា​បំពេញ​តួនាទី​ភារកិច្ច ក្នុងស្ថាប័ននីតិប្បញ្ញត្តិកំពូលនេះ ឱ្យប្រព្រឹត្តទៅបានកាន់តែល្អប្រសើរ មាន​ប្រសិទ្ធ​ភាព និងគណនេយ្យភាពខ្ពស់ ក្នុងក្របខ័ណ្ឌនៃអភិបាលកិច្ចល្អនិងនីតិរដ្ឋ។ព្រះអង្គ​បាន​មានព្រះរាជបន្ទូលបន្ថែមទៀតថា​ព្រឹទ្ធសភា​ត្រូវ​រួមចំណែក​ធ្វើឱ្យអំណាចរដ្ឋ​ប្រព្រឹត្ត​ទៅ​បាន​ល្អប្រសើរ និងមានតុល្យភាព ដើម្បីការពារសន្តិភាព ឯករាជ្យ អធិបតេយ្យភាព បូរណភាព​ទឹកដី ស្ថិរភាពនយោបាយ ព្រមទាំងការពារបាននូវរដ្ឋធម្មនុញ្ញ និងរបបរាជានិយម។ សាមគ្គីជាតិ​រឹងមាំ និងកិច្ចការពាររាល់សមិទ្ធផលដ៏ថ្លៃថ្លានៃសង្គមជាតិឱ្យស្ថិត ស្ថេរគង់វង្ស ត្រូវ​ដើរ​ទន្ទឹម​នឹង​ការ​លើក​កម្ពស់​កិត្តិយស និងកិត្យានុភាពជាតិ ក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក៕ អត្ថបទ៖ បាន ចក់

ព្រះរាជសុន្ទរកថា ព្រះមហាក្សត្រ ក្នុងឱកាសបើកសម័យប្រជុំលើកដំបូង នីតិកាលទី៥ នៃព្រឹទ្ធសភា

2024/04/03 09:07:04 am        324
នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤នេះ ព្រឹទ្ធសភាកម្ពុជា បានបើកសម័យប្រជុំដំបូង នីតិកាលទី៥ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណា ព្រះបាទសម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា។ ខាងក្រោមជាព្រះរាជសុន្ទរកថាទាំងស្រុងរបស់ព្រះមហាក្សត្រ ក្នុងឱកាសបើកសម័យប្រជុំដំបូង នីតិកាលទី៥ នៃព្រឹទ្ធសភា៖

នាព្រឹកនេះ ព្រឹទ្ធសភាបើកសម័យប្រជុំលើកដំបូង នីតិកាលទី៥ ក្រោមអធិបតីភាពព្រះករុណា ព្រះមហាក្សត្រ

2024/04/03 07:15:27 am        510
ភ្នំពេញ៖ ដូចតាមការគ្រោងទុកនៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤នេះ ព្រឹទ្ធសភា នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា បានបើកសម័យប្រជុំលើកដំបូង នីតិកាលទី៥ ក្រោម​ព្រះរាជា​ធិបតីភាព​ដ៏ខ្ពង់ខ្ពស់​បំផុតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។សូមបញ្ជាក់ថា ព្រឹទ្ធសភានីតិកាលទី៥នេះ ត្រូវបានរៀបចំបោះឆ្នោតកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ។ ការបោះឆ្នោតជ្រើសតាំង​សមាជិកព្រឹទ្ធសភា​នីតិកាលទី៥នេះ​មាន​គណបក្ស​នយោបាយចំនួន៤ ចូលរួមប្រកួតប្រជែង ដោយក្នុងនោះរួមមាន​គណបក្ស​ប្រជាជន​កម្ពុជា, គណបក្សឆន្ទៈខ្មែរ, គណបក្សកម្លាំងជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច។ ជាលទ្ធ​ផល​គណបក្ស​ប្រជាជន​កម្ពុជាទទួលបាន ៥៥អាសនៈ ហើយគណបក្សឆន្ទៈខ្មែរ ទទួលបាន ៣អាសនៈ៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញការអប់រំនៅផ្ទះ និងសាលាឱ្យបានខ្លាំងដើម្បីបញ្ជៀសឥទ្ធិពលពីសង្គម

2024/04/02 05:42:14 pm        126
ភ្នំពេញ ៖ថ្លែងក្នុង ឱកាសអញ្ជើញជាធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារ របស់ក្រសួងអប់រំ យុវជននិងកីឡា នៅវិទ្យាស្ថានបច្ចេកវិទ្យានារសៀលថ្ងៃទី២មេសានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានជំរុញការអប់រំនៅផ្ទះ និងសាលាឱ្យបានខ្លាំងដើម្បីបញ្ជៀសឥទ្ធិពលពីសង្គម។សម្ដេចបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានគន្លឹះក្នុងវិស័យអប់រំនិងបានបង្កើតលេខាធិការដ្ឋានមួយដែលដើរតួនាទីជាសេនាធិការរបស់គណៈកម្មាធិការជាតិក្នុងគោលបំណងជួយគាំទ្រលើកកម្ពស់ការអប់រំដែលក្នុងដំណាក់កាលដំបូង ផ្តោតទៅលើសាលាបឋមសិក្សាប្រមាណ៥០និង ផ្តល់នូវការគាំទ្រ និងការចុះជួយជំនាញផ្នែកទន់ ដើម្បីឱ្យនាយកសាលា គ្រូបង្រៀននិងសហគមន៍ចូលរួមនិងការរៀបចំកម្មវិធីក្រៅម៉ោងសិក្សាយ៉ាងហោចណាស់ពីរម៉ោងសិក្សាបន្ថែមក្នុងមួយថ្ងៃ ដើម្បីឲ្យសិស្សបានមករៀននិងទទួលបានការបំប៉ន់មេរៀនបន្ថែមទៅលើការសិក្សាក្នុងម៉ោងផ្លូវការ ការសិក្សាភាសាអង់គ្លេស កុំព្យូទ័រ សកម្មភាពផ្សេងៗទៀតដូចជាការអានជាក្រុម ការអានក្នុងបណ្ណាល័យ ការធ្វើលំហាត់បន្ថែម សកម្មភាពសង្គម ការអប់រំសីលធម៌និងការលេងកីឡាជាដើម។ក្នុងនីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកការអភិវឌ្ឍមូលធនមនុស្សជា អាទិភាព ទី ១ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយផ្តោតលើការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្ដល់អនុសាសន៍គន្លឹះ ៤ចំណុចដល់ ក្រសួង អប់រំ យុវជន និងកីឡាសម្រាប់អនុវត្ត រួមមាន៖ ទី១. ការពង្រឹងអភិបាលកិច្ចសាលារៀន ទី២. ការ ពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាព ក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវ ការក្នុង ការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់ សិស្ស ទី៣. ការយកចិត្តទុកដាក់លើសុខភាព របស់ សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការ ត្រួតពិនិត្យ គុណភាពចំណីអាហារនៅតាម សាលា និងទី៤. ការជំរុញ និងលើក ទឹកចិត្តការចូលរួមរបស់ មាតាបិតា អ្នកអាណាព្យាបាល និងសហ គមន៍ ក្នុងការអប់រំ ស្របតាមពាក្យស្លោក ភាពជាដៃគូរដ្ឋ និង សហគមន៍ ដើម្បីការអប់រំ ជាពិសេសអនុវត្តយ៉ាងសកម្មនូវវិធានការគន្លឹះ ៤ ចំណុចរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលបានដាក់ចេញអនុសាសន៍ដ៏ខ្ពង់ខ្ពស់ នាសម័យប្រជុំដំបូង គណៈរដ្ឋមន្រ្តីសម្រាប់នីតិកាលទី៧ សំដៅលើកកម្ពស់គុណភាពអប់រំ ដោយផ្តោតសំខាន់លើ ការពង្រឹងគុណភាពសាលារៀនរដ្ឋ ចាប់ពីកម្រិតមត្តេយ្យសិក្សាដល់មធ្យមសិក្សា៖ ទី១) ការពង្រឹងអភិបាលកិច្ចសាលារៀន, ទី២) ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និង សកម្មភាពក្រៅម៉ោងសិក្សា ឱ្យស្របទៅតាមតម្រូវការ ក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស, ទី៣) ការយកចិត្តទុកដាក់ លើសុខ ភាព របស់សិស្ស តាមរយៈកម្មវិធី អាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យ គុណភាពចំណីអាហារនៅ តាមសាលា, ទី៤) ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហ គមន៍ក្នុងការអប់រំ ស្របតាមពាក្យស្លោក ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ៕ ដោយ ៖ មុត សុត

សម្តេចធិបតី៖ឪពុកម្តាយខ្លះកាន់ជើងកូនពេកប្រើហ្វេសបុករិះគន់គ្រូបង្រៀនដោយសារតែប្រដៅកូនខ្លួន

2024/04/02 05:24:07 pm        63
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថាពេលបច្ចុប្បន្ននេះមានឳពុកម្ដាយមួយចំនួនតូច ដោយស្រឡាញ់កូនខ្លាំងពេកខ្វះការពិចារណាបែជាប្រើប្រាស់បណ្ដាញសង្គមហ្វេសបុក បន្ទោសគ្រូបង្រៀន គ្រាន់តែគ្រូបង្រៀនដាក់វិន័យដល់កូនសិស្ស ដែលជាកូនរបស់ខ្លួនបានប្រព្រឹត្តខុសវិន័យក្នុងសាលានោះ។ សម្តេចធិបតី នាយករដ្ឋមន្រ្តី បានលើកឡើងថា កាលពីកន្លងទៅនេះសម្តេចបានមើលឃើញតាម បណ្តាញសង្គមហ្វេសបុកមួយដែលបានបង្ហោះរិះគន់លោកគ្រូបង្រៀន គ្រាន់តែលោកគ្រូនោះបានដាក់ ពិន័យកូនរបស់ខ្លួន ដោយសារតែធ្វើខុសវិន័យសាលារៀន។​ការថ្លែងរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តីនេះ គឺបានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាពពិធីបិទសន្និបាតក្រសួងអប់រំ យុវជន និងកិឡា នារសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤នេះ។ សម្តេចធិបតី បានបន្ថែមទៀតថា បញ្ហាម្ដាយឳពុកស្រឡាញ់កូនជ្រុលហួស កាន់ជើងកូននេះ គឺកើតឡើងបានដោយសារតែអាណាព្យាបាលរបស់សិស្សានុសិស្សខ្លះមិនសូវបានទំនាក់ទំនងជាមួយគ្រូបង្រៀន៕អត្ថបទ ៖ បាន ចក់

សម្តេចធិបតីណែនាំសាលារៀនទាំងអស់មិនត្រូវបង្កើតកម្មវិធីអ្វីមួយហើយស្នើសុំថវិកាពីអណាព្យាបាលសិស្សនោះទេ

2024/04/02 04:40:46 pm        296
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់គ្រប់សាលារៀនទាំងអស់មិនត្រូវបង្កើតជំនួយសមធម៌ ឬដាក់បន្ទុកផ្នែកហិរញ្ញវត្ថុអ្វីមួយដល់មាតាបិតា ឬអណាព្យាបាលរបស់សិស្សានុសិស្សជាដាច់ខាត ដើម្បីធ្វើយ៉ាងណាបញ្ជៀសការរិះគន់ និងការថ្នាំងថ្នាក់ពីអណាព្យាបាលរបស់សិស្ស ឬពីបណ្តាញសង្គមនានា។ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពពិធីបិទសន្និបាតក្រសួងអប់រំ យុវជន និងកិឡា នារសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ចាប់ពីពេលនេះតទៅ មិនត្រូវបង្កើតកម្មវិធីអ្វីមួយហើយស្នើសុំថវិការបស់សិស្សានុសិស្សនោះឡើយ ខណៈបញ្ហានេះក៏ធ្លាប់មាន មកហើយដែរ ដូច្នេះមិនត្រូវឲ្យមានបន្តទៀតនោះទេ។ ​សម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរថា ការបង្កើតកម្មវិធីអ្វីមួយពីសាលារៀន ហើយស្នើសុំថវិកាពីឱពុកម្តាយរបស់សិស្សានុសិស្សនោះ វាជារូបភាពមួយដែលអាចមានការយល់ច្រឡំពី ឱពុកម្តាយរបស់សិស្សានុសិស្ស ដោយពួកគាត់អាចចោទប្រកាន់មកសាលារៀនវិញថា ការស្នើសុំរបស់ យើងវាជាការដាក់សម្ពាធផ្នែកហិរញ្ញវត្ថុដល់ពួកគាត់ ដូច្នេះបញ្ហានេះគប្បីមិនមានទៀតវាល្អជាង៕អត្ថបទ ៖ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងមុខងារសាធារណៈ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជួបពិភាក្សាពិនិត្យសេចក្តីព្រាងអនុក្រឹត្យស្តីពី «ការរៀបចំនិងការប្រព្រឹត្តទៅរបស់ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍»
04/23/2026 09:04 AM
ព្រះខ័នរាជស្វាយរៀងនឹងត្រូវជួប Al Kuwait SC របស់គូវ៉ែត ក្នុង​វគ្គផ្ដាច់ព្រ័ត្រ AFC Challenge League
04/23/2026 08:04 AM
ប្រាសាទទន្លេស្ងួត៖ ពីមន្ទីរពេទ្យបុរាណ មកជាមរតកវប្បធម៌ដ៏មានជីវិត
04/23/2026 08:04 AM
សហភាពអឺរ៉ុប បញ្ចេញប្រាក់កម្ចីដល់អ៊ុយក្រែនចំនួន៩០ពាន់លានអឺរ៉ូ ក្រោយពីជម្លោះជាមួយហុងគ្រី
04/23/2026 08:04 AM
ប្រទេសនូវែលហ្សេឡង់ (New Zealand)និង អាជ្ញាធរជាតិអប្សរា ពិនិត្យវឌ្ឍនភាពរបស់គម្រោង AWR
04/23/2026 08:04 AM
អ្នកគំាទ្របង្ហាញការគាំទ្រ និងផ្ដល់កម្លាំងចិត្តយ៉ាងខ្លាំងដល់ព្រះខ័នរាជស្វាយរៀង
04/23/2026 08:04 AM
លោក Trump និយាយថា កិច្ចចរចារវាងអាមេរិក និងអ៊ីរ៉ង់អាចធ្វើទៅបានក្នុងរយៈពេល ៣៦ទៅ៧២ម៉ោង
04/23/2026 08:04 AM
ក្រសួងបរិស្ថានរកឃើញថាក្រុមហ៊ុន បៃ ស៊ីង សេង បញ្ចេញសំណល់រាវ បង្កឱ្យមានការបំពុលទឹក ងាប់ត្រី និងបំពុលបរិស្ថាននៅក្នុងអូរត្រែង ខេត្តបាត់ដំបង
04/23/2026 08:04 AM
ក្រសួងធម្មការកម្ពុជា តវ៉ាយ៉ាងដាច់អហង្ការ ចំពោះវត្តមានរបស់អាជ្ញាធរ និងប្រជាជនថៃ ដែលបន្តបង្កសកម្មភាពខុសច្បាប់ ធ្វើពិធីបួងសួងបែបជំនឿសាសនា នៅប្រាសាទតាក្របី និងតំបន់ជុំវិញ ក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា
04/23/2026 08:04 AM
កម្ពុជា-ចិន ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ
04/22/2026 09:04 PM