អគ្គលេខាធិការ នៃអង្គការអន្តរជាតិ ហ្វ្រង់កូហ្វូនី ផ្ដល់ការគាំទ្រពេញលេញ ដើម្បីធានាភាពជោគជ័យ នៃកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនីលើកទី២០ នៅកម្ពុជា
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់អំណោយមនុស្សធម៌ជាបន្ទាន់ដើម្បីជួយសម្រាលការលំបាកជូនប្រជាជនភៀសសឹកចំនួន ២.៨៨០គ្រួសារ នៅខេត្តបន្ទាយមានជ័យ ដែលរងគ្រោះដោយទឹកភ្លៀងនៅជំរំសុវត្ថិភាព
​សម្ដេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែន
សម្ដេចតេជោ ហ៊ុន សែន អរគុណសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានលុបសេចក្តីសម្រេចស្តីពីការហាមឃាត់កីឡាករពីររូបមិនឲ្យប្រកួតរយៈពេល៦ខែតាមសំណូមពររបស់សម្ដេច

ព័ត៌មានសំខាន់ៗ

ក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី សម្តេចធិបតីស្វាគមន៍អូស្ត្រាលីក្នុងការជំរុញ​ទំនាក់ទំនង​សេដ្ឋកិច្ចជាមួយតំបន់អាស៊ីអាគ្នេយ៍

2024/03/07 11:11:55 am        169
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ ឯកឧត្តម អេនថូនី អាល់បានីស៊ី (Anthony Albanese) នាយករដ្ឋមន្ត្រីអូស្ត្រាលី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានដឹកនាំគណៈប្រតិភូជាន់​ខ្ពស់​អញ្ជើញ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​ពិសេស​អាស៊ាន​-អូស្ត្រាលី ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥០ នៃទំនាក់ទំនង​ដៃគូសន្ទនា​អាស៊ាន-អូស្ត្រាលី ដែលបានប្រព្រឹត្តទៅ នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី ថ្ងៃទី២-៦ ខែមីនា ឆ្នាំ២០២៤។ប្រមុខដឹកនាំអាស៊ាន និងអូស្ត្រាលី បានពិនិត្យឡើង​វិញ​អំពី​កិច្ច​សហប្រតិបត្តិការ​ក្រោម​សសរ​ស្ដម្ភ​សហគមន៍​ទាំងបី​របស់អាស៊ាន ក្នុងរយៈពេល៥០ឆ្នាំកន្លងមក ជាពិសេសវឌ្ឍនភាព​សម្រេច​បាន​សំខាន់​ៗ បន្ទាប់ពីការបង្កើតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឆ្នាំ២០២១ ព្រមទាំង​បាន​កំណត់​ទិសដៅអនាគតសម្រាប់តំបន់ទាំងពីរ ទន្ទឹមនឹងការបញ្ចប់​ឱ្យ​បាន​ឆាប់​នូវ​ផែន​ការ​សកម្មភាព​ថ្មី (២០២៥-២០២៩)។ កិច្ចប្រជុំកំពូលពិសេសបានអនុម័តឯកសារចំនួនពីរ គឺទី១ សេចក្តីប្រកាសចក្ខុវិស័យ​រួម​របស់​ថ្នាក់​ដឹក​នាំ​អាស៊ាន-អូស្ត្រាលី៖ ដៃគូសម្រាប់សន្តិភាព និងវិបុលភាព និងទី២ សេចក្តីថ្លែងការណ៍​ទីក្រុងម៉ែលប៊ន​៖ ភាពជាដៃគូសម្រាប់អនាគត។នៅក្នុងកិច្ចប្រជុំកំពូលពិសេសសម្តេចធិបតីបានគូសបង្ហាញថា ដោយការផ្សារភ្ជាប់គ្នា​នៃ​កត្តា​ភូមិសាស្រ្ត និងលក្ខណៈរួមគ្នាអាស៊ាន និងអូស្ត្រាលីគឺជាដៃគូដ៏ស្និទ្ធស្នាល។ ចាប់តាំងពីបានក្លាយ ជា​ដៃគូសន្ទនាដំបូងគេបង្អស់របស់អាស៊ាន ទំនាក់ទំនងអាស៊ាន-អូស្ត្រាលី​បាន​រីកលូតលាស់​កាន់​តែខ្លាំងឡើងៗជាលំដាប់ និងនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជន និងឈាន​ដល់​ការ​បង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឆ្នាំ២០២១។ ទំនាក់ទំនងអាស៊ាន-អូស្ត្រាលី និងវិបុលភាពនៅក្នុងតំបន់កម្ពុជាតែងតែផ្អែកលើបំណងប្រាថ្នាមួយ និងមកការជឿជាក់គ្នា និងការ​ផ្តល់​ផល​ប្រយោជន៍ទៅវិញទៅមក។អាស្រ័យដោយអាស៊ាន និងអូស្ត្រាលីមានសក្តានុពលកំណើនសេដ្ឋកិច្ចដ៏ត្រចះត្រចង់ដូចគ្នា សម្តេចធិបតី បានគូសបញ្ជាក់​ពីសារៈ​សំខាន់​ក្នុង​ការ​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព​នៃ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្មពហុភាគីដែលមានស្រាប់ ដូចជាកិច្ចព្រមព្រៀង​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ាន-​អូស្ត្រាលី-នូវែលសេឡង់ (AANZFTA) និងកិច្ចព្រមព្រៀង​ភាព​ជាដៃ​គូ​សេដ្ឋកិច្ច​គ្រប់ជ្រុង​ជ្រោយ​តំបន់ (RCEP) ជាដើម និងទន្ទឹងការចូល​ជា​ធរមាន​នៃ​ពិធី​សារ​ទីពីរ​ដើម្បី​ធ្វើ​វិសោធនកម្ម​នៃ​កិច្ច​ព្រមព្រៀង AANZFTA ឱ្យបានទាន់ពេលវេលា។ សម្តេចធិបតីក៏បានស្វាគមន៍ការផ្តោតការយកចិត្តទុកដាក់របស់អូស្ត្រាលីក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ច ជាមួយតំបន់អាស៊ីអាគ្នេយ៍ និងការដាក់ចេញនូវរបាយការណ៍ស្តីពី «វិនិយោគ៖ យុទ្ធសាស្ត្រ​សេដ្ឋកិច្ចអាស៊ីអាគ្នេយ៍របស់អូស្ត្រាលីឆ្ពោះទៅឆ្នាំ២០៤០។សម្តេចធិបតី បានលើកឡើងនូវតម្រូវការបន្តពង្រឹងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន​ដោយ​បាន​បញ្ជាក់​ថា ប្រជាជននៃតំបន់អាស៊ីអាគ្នេយ៍ទទួលបាននូវអត្ថប្រយោជន៍ជាច្រើន ពីការ​អប់រំ​ប្រកប​ដោយគុណភាពខ្ពស់របស់អូស្ត្រាលី តាមរយៈអាហារូបករណ៍អូស្ត្រាលីសម្រាប់អាស៊ាន, អូស្ត្រាលី សម្រាប់គំនិតផ្តួចផ្តើមបរិវត្តកម្មឌីជីថលអាស៊ាន និងជំនាញសម្រាប់ពេលអនាគត, និង​អាហារូបករណ៍អូស្ត្រាលី Awards។ សម្តេចធិបតីក៏បានឆ្លៀតឱកាសថ្លែងអំណរគុណដល់អូស្ត្រាលី ចំពោះភាព​ជាដៃគូ​អូស្ត្រាលី​សម្រាប់​គំនិតផ្ដួចផ្ដើមហេដ្ឋារចនាសម្ព័ន្ធ និងចំពោះការគាំទ្ររបស់ខ្លួនដល់កម្មវិធីពង្រឹង សមត្ថភាព​មន្ត្រីរាជការកម្ពុជា និងវិស័យឯកជន​ក្នុង​ការ​អភិវឌ្ឍ​ប្រព័ន្ធ​អេកូឡូស៊ី​នៃ​ភាពជាដៃគូ​រវាងរដ្ឋ និងឯកជន។នៅក្នុងសម័យប្រជុំចង្អៀតប្រមុខដឹកនាំអាស៊ាន និងអូស្ត្រាលីក៏បានពិភាក្សាលើបញ្ហាជា យុទ្ធសាស្ត្រ ដែលជាកង្វល់ និងផលប្រយោជន៍រួម និងវិធីសាស្ត្រដែលអាស៊ាន និងអូស្ត្រាលី​អាច​ធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមរួម។ សម្តេចធិបតី បានលើក​ទឹកចិត្ត​ឱ្យមា​ន​កិច្ច​ប្រឹង​ប្រែង​បន្ថែម​ទៀតក្នុងកា​រជំរុញ​កិច្ច​សហប្រតិបត្តិការ​ជាក់​ស្តែង​ និង​ផ្តល់​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក និងពង្រឹងពហុភាគីនិយមដែលសេរី បើកចំហ តម្លាភាព បរិយាបន្ន យុត្តិធម៌ និងផ្អែក​លើ​វិធាន​ច្បាប់​។ បន្ថែមពីលើនេះសម្តេចធិបតីបានគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់នៃកិច្ចសន្ទនាការទំនាក់ទំនង និង​វិធានការ កសាងជំនឿទុកចិត្តគ្នា ក្នុងការថែរក្សា និងលើកកម្ពស់សន្តិភាព ស្ថិរភាព និង​វិបុលភាព នៅក្នុងតំបន់ និងសាកលលោក៕ អត្ថបទ៖ វ៉ន ដារ៉ា

ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី សម្ដេចធិបតី បានជួបពិភាក្សាការងារ​ទ្វេភាគីជាមួយថ្នាក់ដឹកនាំកំពូល ៦រូប ប្រកបដោយផ្លែផ្កា

2024/03/07 10:24:42 am        178
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី នៅទីក្រុងម៉ែលប៊ន ពីថ្ងៃទី ២-៦ ខែមីនា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីប្រកបដោយផ្លែផ្កាជាមួយថ្នាក់ដឹកនាំ ៦រូប ក្នុង​នោះមា​នឯកឧត្តម Ferdinand Romualdez Marcos Jr. ប្រធានាធិបតីហ្វីលីពីន ឯកឧត្តម Joko Widodo ប្រធានាធិបតីឥណ្ឌូណេស៊ី ឯកឧត្តម Lee Hsien Loong នាយករដ្ឋមន្ត្រី សិង្ហបុរី ឯកឧត្តម Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី ឯកឧត្ដម Christopher Luxon នាយករដ្ឋ​មន្ត្រីនូវែលសេឡង់ និងឯកឧត្តម Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម។ក្នុងជំនួបនៅថ្ងៃទី៤ ខែមីនា សម្តេចធិបតីនាយករដ្ឋមន្ត្រី និង ប្រធានាធិបតីហ្វីលីពីន បាន​សម្តែង​ការ​ពេញ​ចិត្តដែលភាគីទាំងពីរបានឯកភាពគ្នារៀបចំកិច្ចប្រជុំលើកទី៤នៃគណៈកម្មការចម្រុះ សម្រាប់​កិច្ច​សហប្រតិបត្តិការទ្វេភាគីនៅប្រទេសហ្វីលីពីន ក្នុងឆមាសទី២ ឆ្នាំ២០២៤ ដើម្បី​ពិភាក្សា ​រិះរកមធ្យោបាយជំរុញសន្ទុះកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​ទៅលើវិស័យថ្មីៗទៀត។ ក្នុងវិស័យសេដ្ឋកិច្ច ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាបង្កើនពាណិជ្ជកម្ម ទ្វេភាគី ពិសេសការ​ទិញ-​លក់​អង្ករ និងផលិតផលកសិកម្មផ្សេងៗទៀត ព្រមទាំងលើកទឹកចិត្ត ឱ្យស្ថាប័ន រដ្ឋ និង​ផ្នែកឯ​កជន​សហការគ្នាជំរុញលំហូរទេសចរ រួមទាំងតាមរយៈការបង្កើតជើងហោះហើរត្រង់ តភ្ជាប់​តំបន់​ទេសចរណ៍សំខាន់ៗនៃប្រទេសទាំងពីរ។ ក្នុងឱកាសនេះដែរឯកឧត្តមប្រធានាធិបតី ហ្វីលីពីន បានបញ្ជាក់ថា​នឹង​ជំរុ​ញ​ឱ្យ​បាន​ឆាប់​ការ​ចុះហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​ស្តីពី​ការ​ចៀស​វាង ការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល ដែល​នឹង​ជួយជំរុញដល់ការផ្លាស់ប្តូរផ្នែកធុរកិច្ច និងវិនិយោគរវាងប្រទេសទាំងពីរ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានទទួលយក​ដោយ​រីក​រាយ​នូវ​ការ​អញ្ជើញ​ទៅ​បំពេញ​ទស្សន​កិច្ច​ផ្លូវ​ការ​នៅ​ហ្វីលីពីនក្នុងពេលសមស្រប។ជំនួបរវាង សម្តេចធិបតីនាយករដ្ឋមន្ត្រី និងឯកឧត្តមប្រធានាធិបតីឥណ្ឌូណេស៊ី បានប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី៥ ខែមីនា។ ថ្នាក់ដឹកនាំទាំងពីរ បានលើកពីការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ នៃ​ទំនាក់​ទំនងការទូតកម្ពុជា-ឥណ្ឌូណេស៊ីនៅឆ្នាំ២០២៤ ដែលជាឱកាសប្រសើរសម្រាប់រៀបចំ កិច្ច​ប្រជុំ​គណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីលើកទី៥។ ភាគីទាំងពីរ បាន​ឯកភាព គ្នាលើកទឹក​ចិត្ត​ស្ថាប័ន​ពាក់​ព័ន្ធ​អនុវ​ត្ត​ឱ្យ​មាន​ប្រសិទ្ធ​ភាព​នូវ​អនុស្ស​រណៈ​ស្តីពី​កិច្ច​សហ​ប្រតិបត្តិការ លើវិស័យកសិកម្ម និងជំរុញឱ្យ​បាន​ឆាប់​នូវ​ការ​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​ស្តីពីការ​ពង្រីកពាណិជ្ជកម្ម អង្គរ។ ឯកឧត្តមប្រធានាធិបតីឥណ្ឌូណេស៊ី បាន​ឯកភាព​ជាមួយ​សម្តេច​ធិបតី​នាយករដ្ឋ​មន្ត្រី អំពី សារៈសំខាន់នៃការតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្រ និងអាកាស ដើម្បី​បង្កើន​ពាណិជ្ជកម្ម និង វិនិយោគ ព្រមទាំងលំហូរទេសចររវាងប្រទេសទាំងពីរ។ ភាគីទាំងពីរ បាន​ឯកភាព​លើកទឹកចិត្តឱ្យ ស្ថាប័នជំនាញ និងផ្នែកឯកជន សិក្សាពីលទ្ធភាព​តភ្ជាប់​តំបន់​ទេសចរណ៍​នៃ​ប្រទេស​ទាំងពីរ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានស្វាគមន៍ឱ្យសហគ្រាស និងក្រុមហ៊ុន​ឥណ្ឌូណេស៊ី ពិនិត្យលទ្ធភាព វិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាផងដែរ។ជំនួបរវាង សម្តេចធិបតីនាយករដ្ឋមន្ត្រី និងឯកឧត្តមនាយករដ្ឋមន្រ្តីសិង្ហបុរី នៅរសៀលថ្ងៃ ដដែល បាន​គ្រប​ដណ្តប់លើវិស័យជាច្រើន រួមទាំងវិស័យសេដ្ឋកិច្ច និងអប់រំ។ ថ្នាក់ដឹកនាំទាំងពីរ បាន​ឯកភាព​ជំរុញ​គម្រោងសហប្រតិបត្តិការទ្វេភាគីផ្នែកថាមពលកកើតឡើងវិញ និងយល់ស្របគ្នា ផងដែរថា​ជា​ការសំខាន់ក្នុងការជំរុញការតភ្ជាប់បណ្ដាញថាមពលអគ្គិសនីអាស៊ាន ដើម្បីលើក​កម្ពស់​ សន្តិសុខថាមពលក្នុងតំបន់។ សម្តេចធិបតីនាយករដ្ឋមន្ត្រី និង ឯកឧត្តម​នាយករដ្ឋ​មន្ត្រី​សិង្ហ​បុរី​ ក៏ បានលើកពីការបង្កើនកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ ពិសេសការ​លើក​ទឹក​ចិត្ត​វិស័យ​ឯកជន​ឱ្យ​បង្កើត​កញ្ចប់​ទេសចរណ៍​រួមសំដៅ​ជំរុញ​វិស័យ​ទេសចរណ៍​ឱ្យ​ងើប​ឡើង​វិញ​ពី​វិបត្តិ​ជំងឺ​កូវីដ-១៩។ ដើម្បីជួយបង្កើនសមត្ថភាពជំនាញនៃកម្លាំងពលកម្មកម្ពុជា ឯកឧត្តម​នាយករដ្ឋ​មន្ត្រី​ Lee Hsien Loong បានថ្លែងថា សិង្ហបុរីត្រៀមចែករំលែកបទពិសោធន៍ដល់កម្ពុជា ក្នុង​ការ​លើក កម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បាន​ទទួលយក ដោយរីករាយចំពោះការអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសិង្ហបុរី ក្នុង​ត្រីមាស​ទី៣​ឆ្នាំ២០២៤។ក្នុង​ជំនួបជាមួយ ឯកឧត្តមនាយករដ្ឋមន្ត្រីអូស្ត្រាលី សម្តេចធិបតីនាយករដ្ឋមន្ត្រី បានវាយ តម្លៃ​ខ្ពស់​​ចំ​ពោះ​ការរួមចំណែករបស់អូស្ត្រាលីដល់ដំណើរការសន្តិភាពនៅកម្ពុជា និងការគាំទ្រ​ដល់​ការ​ស្តារ និងអភិវឌ្ឍន៍កម្ពុជាលើវិស័យជាច្រើន ដូចជាកសិកម្ម អប់រំ សកម្មភាពមីន។ល។ និង​ស្វាគមន៍ ការប្រកាស​ដាក់​ចេញ​នូវ​យុទ្ធ​សាស្ត្រ​សេដ្ឋកិច្ច​អូស្ត្រាលី​សម្រាប់​អាស៊ី​អាគ្នេយ៍​ឆ្ពោះ​ទៅ​ឆ្នាំ​២០៤០​។សម្តេចធិបតីនាយករដ្ឋមន្ត្រី ស្នើឱ្យស្ថាប័នពាក់ព័ន្ធ​នៃប្រទេស​ទាំង​ពីរ​ធ្វើ​ការ​ជាមួយ​គ្នា​កាន់​តែ​សកម្ម ដើម្បីបង្កើនការផ្លាស់ប្តូរពាណិជ្ជកម្ម និងវិនិយោគ លើកទឹកចិត្ត​ឱ្យ​សាកល​វិទ្យាល័យ​នៃ​ប្រទេស ទាំងពីរសហការគ្នាលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ផ្នែកកសិកម្ម និងវិទ្យាសាស្ត្រ ព្រម​ទាំង​ជំរុញ​ឱ្យ​មានកិច្ចសហប្រតិបត្តិការផ្នែកអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ និងការងារ។ ឯកឧត្តមនាយករដ្ឋមន្ត្រីអូស្ត្រាលី បានបញ្ជាក់​ពីការយក​ចិត្ត​ទុក​ដាក់​ខ្ពស់​លើ​ទំនាក់​ទំនង​គ្រប់​វិស័យ​ជាមួយ តំបន់អាស៊ីអាគ្នេយ៍និយាយជារួម និងជាមួយកម្ពុជា និយាយដោយឡែក ហើយ​បាន​យល់​ស្របថា មានវិស័យជាច្រើនដែលកម្ពុជា និងអូស្ត្រាលី​អាច​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា​បាន ជាអាទិ៍ អូស្ត្រាលីមានបទពិសោធន៍ក្នុងការលើកកម្ពស់ផលិតភាពកសិកម្ម និង​ជំនាញ​ផ្នែក​វិទ្យា​សាស្ត្រ រីឯកម្ពុជាមានកាលានុវត្តភាពវិស័យទេសចរណ៍។ ថ្នាក់ដឹកនាំ​ទាំងពីរបានអបអរសាទរចំពោះការចុះ ហត្ថលេខាលើកិច្ច​ព្រមព្រៀង​ស្ដីពី​សេវា​កម្ម​ដឹក​ជញ្ជូន​តាម​ផ្លូវអាកាស ដោយរដ្ឋមន្ត្រីការបរទេសនៃ ប្រទេសទាំងពីរ នៅថ្ងៃទី៥ ខែមីនា នេះដែរ ដែល​នឹងជួយជំរុញទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងការប្រាស្រ័យ​ទាក់​ទង​រវាង​ប្រជាជន និង​ប្រជាជន។ ឯកឧត្តមនាយករដ្ឋមន្ត្រីអូស្ត្រាលី បាន ទទួលយក​ដោយ​ភាព​រីករាយ​នូវ​ការ​អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាក្នុងពេលវេលាសមស្រប។ក្នុង​ជំនួប​ជាមួយនាយករដ្ឋមន្ត្រីនូវែលសេឡង់ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានវាយតម្លៃ ខ្ពស់​ចំពោះ​ទំនាក់​ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​ផ្លែផ្កា​រវាង​ប្រទេស​ទាំងពីរ​។ ឯកឧត្ដម Christopher Luxon បានកោតសរសើរចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័ស របស់​កម្ពុជា​ក្រោមការដឹកនាំរបស់សម្តេចតេជោ និងសម្តេចធិបតី។ សម្តេចធិបតី​នាយករដ្ឋមន្ត្រី​បានថ្លែង​អំណរគុណ​ជ្រាលជ្រៅ​ចំពោះជំនួយ​ដ៏មានត​ម្លៃ​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ចរបស់កម្ពុជា ពិសេសការអភិវឌ្ឍធនធានមនុស្ស កសិកម្ម និងការបោស​សម្អាត​មីន​។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានស្នើឱ្យមានទំនាក់ទំនងពាណិជ្ជកម្ម និងការ​វិនិយោគ​បន្ថែម​ទៀតពីប្រទេសនូវែលសេឡង់លើ វិស័យដែលមានសក្តានុពល រួមទាំងវិស័យ កសិកម្ម និងកសិឧស្សាហកម្ម។ ដោយឡែក​នៅព្រឹកថ្ងៃទី៦ ខែមីនា សម្តេចធិបតីនាយករដ្ឋមន្ត្រីក៏បានឆ្លៀតពេលជួប ពិភាក្សា​ជាមួយ​ ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម ផងដែរដើម្បីបន្តកិច្ចពិភាក្សាអំពីការខិតខំបន្ត លើក​កម្ពស់​ទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និង វៀតណាម។ នាយករដ្ឋ​មន្ត្រីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ដ៏ ញឹកញាប់​រវាង​ប្រទេស​ទាំងពីរដែលបាន ធ្វើឱ្យទំនាក់ទំនងកាន់តែមានភាពស្អិតរមួតក្នុងក្របខ័ណ្ឌរដ្ឋ ក៏​ដូច​ជា​ក្រប​ខ័ណ្ឌ​បក្ស និងបានផ្លាស់ប្តូរយោបល់គ្នាអំពីការត្រៀមរៀបចំទទួលទស្សនកិច្ចផ្លូវរដ្ឋរបស់ ប្រធាន​រដ្ឋវៀតណាមនៅកម្ពុជា និងទស្សនកិច្ចផ្លូវរដ្ឋរបស់ ព្រះករុណាព្រះមហាក្សត្រនៃព្រះរាជា ណា​ចក្រ​កម្ពុជា នៅវៀតណាម ក្នុងអំឡុងត្រីមាសទី២ ឆ្នាំ២០២៤។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានជម្រាប​សមភាគី​វៀតណាម​អំពី​ការ​រៀបចំ​កិច្ច​ប្រជុំ​កំពូល​ត្រី​កោណ​អភិវឌ្ឍន៍កម្ពុជា-ឡាវ- វៀតណាម នៅចុងឆ្នាំនេះនៅកម្ពុជា និងបានរំលឹក​អំពី​ការ​ឯកភាព​ឱ្យ​មាន​កិច្ច​ប្រជុំទៀងទាត់ជារៀង រាល់ឆ្នាំរវាងស្ថាប័នទទួលបន្ទុកកិច្ចការបរទេស សន្តិសុខ និង​ការពារ​ជាតិ។ ក្នុងគោលដៅជំរុញសន្ទុះ ទំនាក់ទំនងសេដ្ឋកិច្ច សម្តេចធិបតីនាយករដ្ឋមន្ត្រី បាន​ឯក​ភាព​ជាមួយ ឯកឧត្តមនាយករដ្ឋមន្ត្រី វៀតណាម អំពីការ​ចាំបាច់​ត្រូវ​លើក​ទឹក​ចិត្ត​ឱ្យ​ស្ថាប័ន​ពាក់ព័​ន្ធ​បន្តខិតខំរិះរកមធ្យោបាយធ្វើយ៉ាងណា សម្រេចឱ្យបានទំហំពាណិជ្ជកម្មទ្វេភាគី ២០ ប៊ីលាន​ដុល្លារអាមេរិក ក្នុងអនាគតដ៏ខ្លីខាងមុខ។ ពាក់ព័ន្ធនឹងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ នាយករដ្ឋមន្ត្រីទាំងពីរ បានឯកភាពគ្នាឱ្យស្ថាប័នជំនាញ កំណត់​ឱ្យបានឆាប់នូវចំណុចតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត-ម៉ុកបាយ-ហូជីមិញ និង​បន្ត​ខិតខំ សម្រេចការកសាងផ្លូវល្បឿនលឿនផ្សេងទៀត ដើម្បីបង្កើនប្រសិទ្ធភាព និង​ភាព​ងាយ​ស្រួល​សម្រាប់ការដឹកជញ្ជូនទំនិញ និងអ្នកដំណើរ។ ចំពោះការតភ្ជាប់វិស័យទេសចរណ៍ ភាគីទាំងពីរ បាន​ឯកភាព ជំរុញ​ការ​អនុវត្ត​គំនិត​ផ្ដួច​ផ្ដើម​ប្រទេស​បី​គោលដៅតែ​មួយ​ដែល​ជា​រូបមន្ត​កិច្ច​សហ​ប្រតិបត្តិការវិស័យ ទេសចរណ៍កម្ពុជា-ឡាវ-វៀតណាម។ សម្តេចធិបតីនាយករដ្ឋមន្ត្រីក៏បានផ្លាស់ប្តូរយោបល់ជាមួយថ្នាក់ដឹកនាំកំពូលទាំង៦រូបខាងលើ អំពី​ការ​បង្កើន​កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនផងដែរ រួមទាំង​ការ​ជួញ​ដូរ​មនុស្ស និងឧក្រិដ្ឋកម្មតាមប្រព័ន្ធពត៌មានវិទ្យា ដែលទាមទារកិច្ចសហប្រតិបត្តិការ ពហុភាគី​។ ក្រៅពីជំនួបខាងលើសម្តេចធិបតីនាយករដ្ឋមន្ត្រីបានទទួលជួបក្រុមហ៊ុនជាច្រើនដែល មាន​ការចាប់អារម្មណ៍ចំពោះកាលានុវត្តភាពសេដ្ឋកិច្ច និងវិនិយោគនៅកម្ពុជា៕

កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ វិស័យទេសចរណ៍ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ

2024/03/06 10:14:11 am        118
នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ផាម មិញជិញ (PHAM Minh Chinh) នាយករដ្ឋមន្រ្តី នៃ​សាធារណរដ្ឋសង្គមនិយមវៀតណាម បានជួបពិភាក្សាការងារទ្វេភាគី ក្នុងឱកាស​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។ជាកិច្ចចាប់ផ្តើម ថ្នាក់ដឹកនាំទាំងពីរបានសម្តែងនូវការស្វាគមន៍​យ៉ាងកក់ក្តៅ​ចំពោះគ្នា​ទៅវិញ​ទៅមក ដោយក្ដីសោមនស្សរីករាយ។ ក្នុងជំនួបនេះ ឯកឧត្តម ផាម មិញជិញ បានអបអរសាទរ​កម្ពុជា​ចំពោះ​ជោគជ័យនៃរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ក៏​ដូចជា​អបអរសាទរចំពោះគណបក្សប្រជាជនកម្ពុជាដែលទទួលបានជ័យជំនះលើការបោះឆ្នោត ដោយ​ទទួលបាន៥៥អាសនៈ។ ឯកឧត្តមនាយករដ្ឋមន្រ្តី ក៏បានផ្ដាំផ្ញើ​ការសួរសុខទុក​ថ្វាយ​ជូន​ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណា​ចក្រ​កម្ពុជា និងសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧ​ត្តម​ប្រឹក្សាផ្ទា​ល់​ព្រះ​មហា​ក្សត្រ ​និងជាអតីតនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំមួយចំនួនទៀតនៃប្រទេសកម្ពុជាផងដែរ។ ជាការឆ្លើយតប សម្តេចធិបតី បានសម្ដែងនូវការស្វាគមន៍ និងក្ដីរីករាយ​ដែល​បាន​ជួប​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយឯកឧត្តម នាយករដ្ឋមន្ត្រីជាថ្មីម្ដងទៀត​ដែល​នេះ​ជា​ឱកាស​នៃ​កិច្ច​ពិភាក្សា​លើ​កិច្ច​សហប្រតិបត្តិការដែលបានឯកភាពគ្នានាពេលកន្លងមក និងការបន្ត​ពិភាក្សា​លើ​កិច្ច​សហប្រតិបត្តិការ​នាថ្ងៃអនាគតបន្ថែមទៀត។ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាគ្នាលើវិស័យគន្លឹះ ដែលជាកម្មវត្ថុនៃការពង្រឹង និង​ពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម រវាងកម្ពុជា និងវៀតណាម ដែលរួមមានដូចជា៖ វិស័យ​ការពារ​ជាតិ និងសន្តិសុខ វិស័យទេសចរណ៍ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវលឿន ភ្នំពេញ-បាវិត-ហូជីមិញ ជាដើម។ ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការការងារត្រីភាគី CLV, ថ្នាក់​ដឹក​នាំ​ទាំ​ងពីរ បានគូសបញ្ជាក់ថា នៅថ្ងៃខាងមុខ នឹងមានការរៀបចំកិច្ចប្រជុំកំពូល CLV លើកទី១២ ហើយ​បានលើកទឹកចិត្តឱ្យក្រសួង ស្ថាប័នមួយចំនួនដើម្បីពង្រឹង និងពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​គ្នា​ក្នុង​ក្របខ័ណ្ឌ CLV បន្ថែមទៀត។ ដោយឡែកក្នុងវិស័យទេសចរណ៍ ថ្នាក់ដឹកនាំ​ទាំង​ពីរ​បាន​ឯកភាព​ឱ្យ​ក្រសួង​ទេសចរណ៍ប​ង្កើន​កិច្ច​ពិភា​​ក្សា​ដើម្បី​ស្វែង​រក​ឱកាស​ក្នុង​ការ​ជំរុញ​កំណើន​ទេសចរណ៍​ក្នុង​ប្រទេសទាំងបី។ ជាមួយគ្នានេះដែរ ថ្នាក់ដឹកនាំទាំងពីរក៏បា​ន​ពិភា​ក្សាគ្នា​លើ​កិច្ច​ការ​មួយ​ចំនួន ដែលជាផលប្រយោជន៍រួម សម្រាប់ប្រទេសកម្ពុជា និងប្រទេសវៀតណាមផងដែរ ៕

កម្ពុជា-ឥណ្ឌូនេស៊ីប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែល្អបន្ថែមទៀត

2024/03/05 06:49:17 pm        266
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក ចូកូ វីដូដូ (Joko Widodo) ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ីបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ហើយប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសលើវិស័យការទូត សេដ្ឋកិច្ច និងពាណិជ្ជកម្ម ទេសចរណ៍ និងសន្តិសុខជាដើម។ ការប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតរបស់ប្រមុខដឹកនាំប្រទេសទាំងពីរនេះ គឺបានធ្វើឡើងនៅនារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤នេះ ក្នុងឱកាសដែលភាគីទាំងពីរបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។ នៅក្នុងកិច្ចជំនួបនោះថ្នាក់ដឹកនាំទាំងពីរបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគ្នាទៅវិញទៅមកដោយក្ដីសោមនស្សរីករាយ ដែលថ្នាក់ដឹកនាំទាំងពីរមានជំនួបទ្វេភាគីជាថ្មី ក្រោយពីជំនួបទ្វេភាគីនៅរដ្ឋធានីហ្សាការតាប្រទេសឥណ្ឌូនេស៊ី កាលពីខែកញ្ញា ឆ្នាំ២០២៣។ នៅក្នុងកិច្ចជំនួបនេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានអបអរសាទរចំពោះប្រធានាធិបតី ចូកូ វីដូដូ ចំពោះភាពជោគជ័យក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ឆ្នាំ២០២៣ ក៏ដូចជាការបោះឆ្នោតជ្រើសរើសប្រធានាធិបតី កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ផងដែរ។ ក្នុងកិច្ចជំនួបនេះដែរថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាគ្នាលើវិស័យសំខាន់ៗ ដែលជាកម្មវត្ថុនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម និងជាផលប្រយោជន៍រួមរវាងកម្ពុជា និងឥណ្ឌូនេស៊ី ដែលក្នុងនោះរួមមាន« វិស័យការទូត សេដ្ឋកិច្ចនិងពាណិជ្ជកម្ម ទេសចរណ៍ និងសន្តិសុខ»។ជាមួយនឹងការប្រារព្ធខួបលើកទី៦៥ នៃទំនាក់ទំនងការទូតរបស់កម្ពុជានិងឥណ្ឌូនេស៊ី ថ្នាក់ដឹកនាំទាំងពីរបានបង្ហាញក្តីសោមនស្សរីករាយចំពោះទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរក្នុងរយៈពេលប្រមាណជិត៧ទសវត្សរ៍កន្លងមកនេះ ដោយបានផ្ដល់នូវផ្លែផ្កាជាច្រើនតាមរយៈទំនាក់ទំនងគ្នាកម្រិតខ្ពស់ ទំនាក់ទំនងផ្នែកសេដ្ឋកិច្ច ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ជាពិសេសការពង្រឹងនូវទំនាក់ទំនងក្នុងវិស័យសន្តិសុខ និងការពារជាតិជាដើមនោះ៕ អត្ថបទ ៖ បាន ចក់ 

នាយករដ្ឋមន្ត្រីអូស្ត្រាលី បានវាយតម្លៃខ្ពស់និងបានចាត់ទុកកម្ពុជាជាប្រទេសមួយដ៏អស្ចារ្យ និងមានភាពរឹងមាំទោះបីជាឆ្លងកាត់ការលំបាកក្នុងរបបប្រល័យពូជសាសន៍ក៏ដោយ

2024/03/05 04:37:19 pm        169
ភ្នំពេញ ៖នារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម អេនថូនី អាល់បានីស៊ី (Anthony Albanese) នាយករដ្ឋមន្ត្រីអូស្ត្រាលី បានជួបពិភាក្សាការងារទ្វេភាគី ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។​ជាកិច្ចចាប់ផ្តើម សមភាគីទាំងពីរបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគ្នាទៅវិញទៅមកដោយក្ដីសោមនស្សរីករាយ។ ក្នុងជំនួបនេះ ឯកឧត្តម អេនថូនី អាល់បានីស៊ី បានរំឭកពីទំនាក់ទំនងដ៏យូរអង្វែងរវាងកម្ពុជា-អូស្រ្តាលី ជាង៧ទសវត្សរ៍មក ពោលគឺមុនពេលដែលប្រទេសកម្ពុជាទទួលបានឯករាជ្យទៅទៀត។ នេះបង្ហាញអំពីទំនាក់ទំនងដ៏ល្អប្រសើរ ហើយប្រជាជននៃប្រទេសទាំងពីរទទួលបានផលប្រយោជន៍ទៅវិញទៅមកនៅក្នុងទំនាក់ទំនងដ៏ល្អប្រសើរនេះ។ ឯកឧត្តមនាយករដ្ឋមន្ត្រីអូស្ត្រាលី ក៏បានសម្ដែងនូវការគាំទ្រ និងបង្ហាញពីការពេញចិត្តក្នុងការពិភាក្សាលើការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ជាមួយគ្នានេះដែរ ឯកឧត្តមនាយករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជា ដែលលោកបានមានប្រសាសន៍ថា៖ “កម្ពុជាគឺជាប្រទេសមួយដ៏អស្ចារ្យ និងមានភាពរឹងមាំ ទោះបីជាឆ្លងកាត់នូវការលំបាកក្នុងរបបប្រល័យពូជសាសន៍ក៏ដោយ ក៏កម្ពុជានៅតែអស្ចារ្យ និងបន្តដំណើរទៅមុខទៀត”។ជាការឆ្លើយតប សម្ដេចធិបតីក៏បានថ្លែងអំណរគុណ និងបានជម្រាបជូន ឯកឧត្តម អេនថូនី អាល់បានីស៊ី ថា៖ “កម្ពុជាសូមថ្លែងអំណរគុណដល់ប្រជាជន និងរដ្ឋាភិបាលអូស្រ្តាលី ដែលបានជួយគាំទ្រដល់កម្ពុជា ជាពិសេសនៅក្នុងអំឡុងពេលនៃការស្វែងរកសន្តិភាពជូនកម្ពុជានៅក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ ហើយការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជាមិនអាចកើតឡើងបានឡើយ បើមិនមានការគាំទ្រ និងការយកចិត្តទុកដាក់ និងការផ្តល់ជំនួយលើវិស័យគន្លឹះ ដែលរួមមាន៖ វិស័យកសិកម្ម សុខាភិបាល ការបោសសម្អាតមីន សន្តិសុខ ការពារសន្តិសុខ និងវិស័យផ្សេងៗទៀត”។ ក្នុងក្របខ័ណ្ឌនៃការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ សម្តេចធិបតី បានជម្រាបជូន ឯកឧត្តមនាយករដ្ឋមន្ត្រី អំពីវិស័យសំខាន់ៗសម្រាប់កិច្ចសហប្រតិបត្តិការ ដែលរួមមាន ដូចជា៖ វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច, ការអប់រំ និងការងារ និងផ្នែកការពារជាតិ។ សម្តេចធិបតីក៏បានបញ្ជាក់ថា សម្តេចបានបង្ហាញអំពីការទាក់ទាញការវិនិយោគពីធុរជនអូស្ត្រាលី នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-អូស្ត្រាលីកាលពីព្រឹក និងបានស្វាគមន៍ចំពោះការចុះកិច្ចព្រមព្រៀងស្តីពីសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ដែលជាកត្តាជំរុញដល់វិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។ ជាកិច្ចបញ្ចប់ សម្តេច ធិបតីបានអញ្ជើញ ឯកឧត្តម នាយករដ្ឋមន្ត្រី អូស្ត្រាលីដើម្បីធ្វើទស្សនកិច្ចផ្លូវការនៅប្រទេស កម្ពុជាក្នុងពេលវេលាសមស្របណាមួយនាពេលអនាគត ។ ឯកឧត្តមនាយករដ្ឋមន្រ្តីអូស្រ្តាលីបានស្វាគមន៍ទទួលយកការស្នើអំពីវិស័យនៃសហប្រតិបត្តិការទាំងនេះ និង សម្តែងការរីករាយទទួល យកការអញ្ជេីញរបស់ សម្តេច ធិបតីដេីម្បីធ្វើទស្សនកិច្ចផ្លូវការនៅកម្ពុជានាពេលសមស្របខាងមុខ ៕ ដោយ ៖ ដារា

កម្ពុជា-សិង្ហបុរី បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ ពាណិជ្ជកម្ម សេដ្ឋកិច្ច ការពារជាតិ និងសន្ដិសុខ សន្ដិសុខថាមពល និងទេសចរណ៍

2024/03/05 04:29:39 pm        115
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម លី សៀន ឡុង ( Lee Hsien Loong) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសិង្ហបុរី បានជួបពិភាក្សាការងារទ្វេភាគី ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។ជាកិច្ចចាប់ផ្តើម ថ្នាក់ដឹកនាំទាំងពីរបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគ្នាទៅវិញទៅមកដោយក្ដីសោមនស្សរីករាយ ដោយបានជួបគ្នាសារជាថ្មី បន្ទាប់ពីជំនួបលើកទី១ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី កាលពីខែកញ្ញា ឆ្នាំ២០២៣។ ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាអំពីការកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួនដូចជា វិស័យនយោបាយ ពាណិជ្ជកម្មនិងសេដ្ឋកិច្ច ទេសចរណ៍ សន្ដិសុខថាមពល និង ការពារជាតិនិងសន្ដិសុខ។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ប្ដូរទស្សនៈអំពីកិច្ចជំរុញកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្ដូរទស្សនកិច្ចកម្រិតថ្នាក់ដឹកនាំប្រទេសទាំងពីរ ការតភ្ជាប់ និងការទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ជាដើម។ចំពោះវិស័យនយោបាយ ថ្នាក់ដឹកនាំទាំងពីរបានកត់សម្គាល់ពីសារៈសំខាន់ និងអត្ថប្រយោជន៍នៃការរៀបចំកិច្ចពិគ្រោះនយោបាយឡើងវិញ និង បានឯកភាពជំរុញឱ្យមានកិច្ចពិគ្រោះយោបល់នយោបាយលើកទី២ រវាងកម្ពុជា និងសិង្ហបុរី នៅពេលខាងមុខ ។ ក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពលើការជំរុញឱ្យមានទំនាក់ទំនងកាន់តែល្អប្រសើរ ដោយបានលើកទឹកចិត្តឱ្យមានការជំរុញកិច្ចសហប្រតិប្តតិរវាងក្រសួង ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ ដើម្បីធ្វើយ៉ាងណាឱ្យមានគំនិតផ្តួចផ្តើម និង ផែនការសកម្មភាពជាក់លាក់។ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពគ្នាទៅលើការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ដែលរួមចំណែកដល់ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមប្រព័ន្ធអិនធើណែត (Cybercrime) ល្បែងស៊ីសងអនឡាញច្បាប់នានា។ពាក់ព័ន្ធនឹងវិស័យសន្តិសុខថាមពល សម្ដេចធិបតី បានជម្រាបជូនឯកឧត្តម នាយករដ្ឋមន្រ្តី សិង្ហបុរីថា នាឱកាសនៃជំនួបជាមួយនាយករដ្ឋមន្រ្តីម៉ាឡេស៊ី កាលពីថ្ងៃទី២៧ ខែកុម្ភៈ ថ្មីៗនេះ ភាគីម៉ាឡេស៊ី បានឯកភាព និងគាំទ្រលើការតភ្ជាប់ បណ្តាញអគ្គីសនីកប់ក្រោមបាតសមុទ្រ ដែលជាបណ្តាញសម្រាប់តភ្ជាប់អគ្គិសនីពីឡាវមកសិង្ហបុរី កាត់តាមកម្ពុជា។ដោយឡែក ទាក់ទងនឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ សម្ដេចធិបតី បានជម្រាបជូនទៅឯកឧត្តមនាយករដ្ឋមន្ត្រីសិង្ហបុរីថា ថ្មីៗនេះ កម្ពុជាបានដាក់ចេញនូវ កម្មវិធី ទស្សនាខេត្តសៀមរាបឆ្នាំ ២០២៤ ការដាក់ឱ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងការរៀបចំនូវយន្តការនៃការជំរុញវិស័យទេសចរណ៍នៅកម្ពុជា ដោយមានការចូលរួមពីវិស័យឯកជន។ សម្ដេចធិបតី បានជម្រាបជូន ឯកឧត្តមនាយករដ្ឋមន្រ្តីសិង្ហបុរីថា ប្រទេសទាំងពីរគួរបង្កើននូវកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត តាមរយ:កាបង្កើតផលិតផលទេសចរណ៍ឱ្យកាន់តែមានភាពសម្បូរបែប និងទាក់ទាញ បង្កនូវភាពងាយស្រួល និងពង្រីកជើងហោះហើរត្រង់ រវាងប្រទេសទាំងពីរ និងលើកកម្ពស់នូវទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរ ដើម្បីស្វែងរកសក្តានុពលថ្មីៗនៃវិស័យទេសចរណ៍ ប្រទេសទាំងពីរ ៕ ដោយ ៖ ដារា

នាយឧត្តមសេនីយ៍ ទៀ សីហា៖ ការបែងចែកភូមិសាស្រ្តនយោបាយ គឺជាកត្តារួមចំណែក​ធ្វើឲ្យ​អសន្តិសុខសកលលោក

2024/03/05 02:51:57 pm        264
នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បាន​លើក​ឡើង​ថា ការបែងចែកភូមិសាស្ត្រនយោបាយ គឺជាកត្តារួមចំណែកធ្វើឲ្យអសន្តិសុខសកលលោក និង​បង្ក​ឱ្យ​កើតមានជម្លោះថ្មីៗ ហើយធ្វើឱ្យការស្វែងរកដំណោះស្រាយកាន់តែពិបាកផងដែរ។ ថ្លែងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពាជាតិអាស៊ាន (ADMM )និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២៤ដែល ប្រទេស​ឡាវធ្វើជាម្ចាស់ផ្ទះនាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើងថា ការបែង​ចែក​ភូមិ​សាស្រ្ត​នយោបាយ​គឺ​ជាកត្តា​រួម​ចំណែក​ធ្វើ​ឲ្យ​អសន្តិសុខ​សកលលោក​ហើយការកើនឡើង នៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនេះដែរ ក៏នឹងធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សមត្ថភាព​រួមគ្នា​របស់​អាស៊ាន​ក្នុង​ការ​ឆ្លើយ​តប​រួមគ្នា​ចំពោះ​បញ្ហា​ប្រឈម​ធំៗ​ដែល​អាស៊ាន​អាច​នឹងជួបប្រទះជាដើម។ក្នុងន័យនេះនាយឧត្តមសេនីយ៍ ទៀ សីហា បានអំពាវនាវដល់អាស៊ាន​ចាំបាច់ត្រូវ​ពង្រឹង​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា ដើម្បីស្វែងរកនូវដំណោះស្រាយជាពហុភាគី និងដោះស្រាយ​នូវ​ការ​បោក​បក់​នៃ​ភូមិ​សាស្ត្រ នយោបាយដែលកំពុងកើតឡើងទាំងនេះ។ យ៉ាងណាក្តី ឯកឧត្តមនាយ​ឧត្តម​សេនីយ៍​ក៏​បាន​សម្តែងនូវជំនឿជឿជាក់ថាអាស៊ាននឹងសាកសមជាស្ពានជួយលើបញ្ហាទាំងនោះ ជាពិសេស​កិច្ច​ប្រជុំ​រដ្ឋមន្ត្រីការពារជាតិអាស៊ានបូក(ADMM -Plus) គឺជាវេទិកាតែមួយគត់ ដែល​ប្រទេស​មហា​អំណាច ចូលរួមកិច្ចសហប្រតិបត្តិការផ្នែកយោធា និងកិច្ច​សហ​ប្រតិបត្តិការ​ជាក់​ស្តែង​រួម​គ្នា​ឆ្ពោះ​ទៅការដោះស្រាយបញ្ហាប្រឈមរួម។នៅ​ក្នុង​កិច្ចប្រជុំខាងលើនេះដែរនាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានសម្តែងក្តីរំភើប ដោយ​បណ្តា​ប្រទេស​មិន​មែនបូក និងដៃគូខាងក្រៅជាច្រើន​មាន​ការ​ចាប់​អារម្មណ៍​ចូល​រួម​កិច្ច​សហ​ប្រតិបត្តិ​ការ​ជា​មួយ ADMM និងADMMបូក ។ដៃគូខាងក្រៅមួយចំនួន បានបន្តដាក់ពាក្យស្នើសុំ ជាអ្នក​សង្កេត​ការណ៍​របស់​ក្រុមការងារជំនាញADMM-បូក ដោយសារតែភាព​ជោគជ័យ​របស់​កម្ម​វិធី​សង្កេត​ការណ៍​នេះ​ នៅក្នុងជុំកន្លងទៅ ខណៈប្រទេសខ្លះ ថែមទាំងបានដាក់ពាក្យស្នើសុំ ជា​សមា​ជិក​ពេញ​សិទ្ធិ ​ADMM-បូក ថែមទៀតផងដែរ។នាយឧត្តមសេនីយ៍ទៀ សីហា បានបន្ថែមទៀតថា ការកើនឡើងនូវចំណាប់អារម្មណ៍នេះ ជា​សក្ខីកម្ម​មួយ​ដែល ADMM និងADMMបូក ជាវេទិកាមាន​ប្រសិទ្ធ​ភាព​សម្រាប់​កិច្ច​ខិតខំ​ប្រឹង​ប្រែង​រួម​គ្នា ដើម្បីជំរុញការកសាងទំនុកចិត្តជាយុទ្ធសាស្រ្ត និងសហប្រតិបត្តិការការពារជាតិ សម្រាប់​សន្តិភាព សន្តិសុខ និងភាពធន់ក្នុងតំបន់ ហើយក្នុងនាមជាសហប្រធាន នៃក្រុមការងារជំនាញ ស្តីពី​សន្តិសុខបច្ចេកវិទ្យាព័ត៌មាន កម្ពុជានឹងធ្វើការរួមគ្នាជាមួយអូស្ត្រាលី និង​បណ្តា​ប្រទេស​ ADMM-បូក ទាំងអស់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខបច្ចេកវិទ្យាព័ត៌មាន ដោយ​បញ្ចូល​នូវ​របៀប​វារៈស្ត្រីសន្តិភាព និងសន្តិសុខ និង​ការ​ប្រែប្រួល​អាកាស​ធាតុ​ទៅ​ក្នុងកម្ម​វិធី​ការងារ​របស់​ក្រុម​ការងារ​ជំនាញផង។ នៅក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏បានសម្តែង សេចក្តី​សង្ឃឹមថា អាស៊ាននឹងមានឱកាសរៀបចំលំហាត់រួមគ្នា ជាមួយ​នឹង​ក្រុម​ការងារ​ជំនាញ​ណា​មួយ ​ដើម្បីបង្កើនប្រសិទ្ធភាព សមត្ថភាពអន្តរប្រតិបត្តិការ និងដើម្បី​លើក​កម្ពស់​ការ​យល់​ដឹងអំពី​សន្តិសុខ​បច្ចេក​វិទ្យាព័ត៌មាន ក្នុងចំណោម កងទ័ពរបស់អាស៊ានទាំងអស់ផងដែរ។សូមបញ្ជាក់ថា កិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការពារជាតិអាស៊ាន ឆ្នាំ២០២៤ បានប្រព្រឹត្តទៅ​ក្រោម​មូលបទ​«អាស៊ាន រួមគ្នាដើម្បីសន្តិភាព សន្តិសុខ និង ភាពធន់» ។នៅក្នុងកិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន នាឱកាសនោះ បណ្តារដ្ឋមន្ត្រីការពារជាតិអាស៊ាន បានធ្វើការផ្លាស់ប្តូទស្សន: គ្នា​ទៅ​វិញទៅមក ស្ដីពីទំនាក់ទំនងខាងក្រៅរបស់អាស៊ានជាមួយដៃគូខាងក្រៅ ការគិតគូរ​លើ​ការ​ពង្រឹង​ឯកភាព​ និងមជ្ឈភាពអាស៊ាន និងការធ្វើឱ្យកាន់តែមានប្រសិទ្ធិភាពនូវកិច្ចសហប្រតិបត្តិការ ជាក់​ស្វែងក្រោ​មយន្តការ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM ) និងកិច្ចប្រជុំរដ្ឋ​មន្ត្រី​ការពារ​ជាតិ​អាស៊ានបូក (ADMM -Plus )ដែលមានស្រាប់ជាដើម៕ អត្ថបទ បាន ចក់

លទ្ធផលផ្លូវការគណបក្សប្រជាជនកម្ពុជាទទួលបាន ៥៥អាសនៈ សម្រាប់ការបោះឆ្នោតជ្រើសតាំង​សមាជិកព្រឹទ្ធសភា នីតិកាលទី៥

2024/03/05 12:18:02 pm        611
គណបក្សប្រជាជនកម្ពុជា ទទួលបាន៥៥អាសនៈសម្រាប់ការបោះឆ្នោតជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។ នេះបើយោងតាមការប្រកាសលទ្ធផលផ្លូវការ​របស់​គណៈ​កម្មាធិការ​ជាតិ​រៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប ដែលទើបប្រកាសនាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤។យោងតាមការប្រកាសលទ្ធផលផ្លូវការរបស់ គ.ជ.ប ដែលប្រកាសដោយឯកឧត្តម ម៉ុក ដារ៉ា អគ្គ​លេខាធិការរង គ.ជ.ប បានឱ្យដឹងថា យោងតាម​សេចក្តីស្តីពីកា​រ​រៀប​ចំ​ការ​បោះឆ្នោត​ជ្រើស​តាំង​សមជិក​ព្រឹទ្ធសភា នីតិកាលទី៥ តាមបណ្តាភូមិភាគ នៃ​ខេត្តនីមួយៗ​ដែល​ដំណើរ​ការ​រៀប​ចំបោះ​ឆ្នោត​នោះ បង្ហាញថាគណបក្សប្រជាជនកម្ពុជាទទួលបានឆ្នោតគាំទ្រច្រើនជាងគេ។ ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រជិត ៩៥% ស្មើនឹង៥៥អាសនៈ ខណៈ​គណបក្សឆន្ទៈខ្មែរទទួលបាន៣អាសនៈ។ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានឱ្យដឹងថា ក្រោយ​ពី​ការ​ប្រកាស​លទ្ធផល​ផ្លូវការ និងចំនួនអាសនៈរួចរាល់ ព្រឹទ្ធសភានឹងដំណើរការសកម្មភាពរបស់ខ្លួន ដោយ​រៀប​ចំ​ការ​អញ្ជើញសមាជិកព្រឹទ្ធសភាដែលជាប់ឆ្នោតក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដើម្បី​ចូលរួមកិច្ចប្រជុំលើកដំបូងទៅតាមកាលបរិច្ឆេទ។អ្នកនាំពាក្យរូបនេះ បានវាយតម្លៃថា ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធ​សភា​កាល​ពីថ្មីៗ​នេះ​មាន​ភាព​ល្អប្រសើរ ហើយគណបក្ស​នយោបាយ​មាន​ភាព​ចាស់ទុំ​ដែលបា​ន​ទទួល​យក​ចំពោះ​ការ​រៀបចំ​ការ​បោះឆ្នោតនេះ ហើយសង្ឃឹមថា​ភាព​ចាស់ទុំរ​បស់​គណបក្ស​នយោបាយ​ដូច​ដែល​កំពុង​មាន​ក្នុង​ពេលបច្ចុប្បន្ន ក៏ដូចជាមន្រ្តីរៀបចំការបោះឆ្នោត និងភាគីពាក់ព័ន្ធ នឹងចូលរួម​ធ្វើ​ឱ្យ​ការ​បោះឆ្នោត​ដទៃទៀត​នៅកម្ពុជាកាន់តែប្រសើរជាងនេះ។ សូមជម្រាបថា ចំនួនអាសនៈក្នុង​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​សរុប​ចំនួន​៦២​អាសនៈ​ ដែលក្នុងចំណោមអាសនៈទាំងនោះគឺសមាជិកព្រឹទ្ធសភាចំនួន២រូប ត្រូវបានចាត់​តាំង​ដោយ​ព្រះមហាក្សត្រ, សមាជិកព្រឹទ្ធសភាចំនួន២ពីររូរូបទៀត ត្រូវបានរដ្ឋសភាបោះឆ្នោត​ជ្រើសតាំ​ង​ដោយ​តាម​មតិភាគច្រើន និងសមាជិកព្រឹទ្ធសភាឯទៀត ត្រូវជ្រើសតាំង​ដោយ​ការ​បោះឆ្នោត​អសកល ដែលមានអង្គបោះឆ្នោតអ្នកតំណាងរាស្រ្ត និងក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងមុខតំណែង៕ អត្ថបទ សេក ឧត្តម 

ក្រុមហ៊ុន SPC បង្ហាញបំណងវិនិយោគលើឧស្សាហកម្មចំណីអាហារ នៅព្រះរាជាណាចក្រកម្ពុជា

2024/03/05 11:06:18 am        331
នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Neil Brimacombe ប្រធានក្រុមហ៊ុន SPC Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន​-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែល​បាន​ឆ្លៀត​ពេល​ដ៏​មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី បានចូលជួបសម្តែងការគួរសម និង​ពិភាក្សា​ការងារ ព្រមទាំងបានគោរពជម្រាបជូន សម្ដេចធិបតី ថា ក្រុមហ៊ុនមាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី ហើយក៏មានប្រតិបត្តិការអាជីវកម្មនៅតាមបណ្ដាប្រទេសជាច្រើនលើពិភពលោក រួម​ទាំងតំបន់អាស៊ាន។ លោកប្រធានក្រុមហ៊ុន បានបន្ថែមទៀតថា ក្រុមហ៊ុនផ្ដោតលើវិស័យកសិ-ឧស្សាហកម្ម ហើយមានជំនាញលើការផលិតចំណីអាហារ និងការកែច្នៃវេចខ្ចប់ផ្លែឈើ ដែល​បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​ក៏​មាន​រោងចក្រ​ក្នុង​ការ​កែច្នៃ​ផលិត​ផល​ពី​ផ្លែឈើ ដើម្បី​នាំ​ចេញ​ទៅ​បណ្តា​ទីផ្សារ​ទាំង​នៅក្នុងតំបន់អាស៊ី និងពិភពលោកផងដែរ ហើយក្រុមហ៊ុន​ក៏​មាន​នាំចូល​នូវ​វត្ថុធាតុ​ដើម​ពី​បណ្ដា​ប្រទេសមួយចំនួន ដើម្បីគាំទ្រដល់ខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន។ ជាមួយគ្នានេះ លោក​នាយក​ប្រតិបត្តិ ក៏បានបង្ហាញបំណងវិនិយោគលើវិស័យឧស្សាហកម្មចំណីអាហារនៅកម្ពុជា ដែល​ជា​ជំនាញ​របស់​ក្រុមហ៊ុន SPC Group។ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ និងរីករាយដែល​បាន​ជួប​ពិភាក្សា​ការងារ​ជា​មួយ​លោក​ប្រធានក្រុមហ៊ុន និងបានគូសបញ្ជាក់អំពី​ភាព​ទាក់​ទាញ​នៃ​បរិស្ថាន​វិនិយោគ​ដែល​មាន​ភាព​ប្រាកដ​និយម អនុគ្រោះ និងបត់បែន ដោយរាជរដ្ឋាភិបាលបានដាក់ចេញ គោល​នយោបាយ ច្បាប់ស្តីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា និងការលើកទឹកចិត្តនានា សម្រាប់​វិនិ​យោគិន និងធុរជន ជាពិសេសលើវិស័យកសិកម្ម។ សម្ដេចធិបតីក៏បានបន្ថែមថា វិស័យ​កសិកម្ម​ជា​វិស័យ​អាទិភាពមួយ ហើយរាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​គោល​នយោបាយ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ដែល​រួមមានការប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបៗ ការបង្កើតឱ្យមាន​នូវ​យន្តការ​ក្នុង​ការ​គាំទ្រ​ដល់​ប្រជាកសិករ ការបង្កើតនូវសមាគមកសិករទំនើប ការលើកកម្ពស់​នូវ​គុណ​ភាព​ផលិត​ផល ដើម្បីពង្រឹងនូវផលិតភាព និងគុណភាពផលិតផលកសិកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹម​នឹង​នេះ សម្ដេចធិបតី ក៏បានគូស​រំលេច​ពីគោល​នយោបាយ​គាំទ្រ​ និង​លើក​ទឹក​ចិត្ត​ដល់​ការ​វិនិយោគ​លើ​វិស័យកសិកម្ម ដែលរួមមានការលើកលែងពន្ធលើដីកសិកម្ម ពន្ធនាំចូល​សម្ភារ​កសិកម្ម និងពន្ធកសិផលកសិកម្ម ក៏ដូចជាការធានានូវតម្លៃអគ្គិសនី ការកសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដឹក​ជញ្ជូន ប្រព័ន្ធធារាសាស្ត្រ ដែលជាកត្តាគន្លឹះជួយកាត់បន្ថយថ្លៃដើមផលិត ដើម្បី​រក្សា​នូវ​ភាព​ប្រកួត​ប្រជែង​ក្នុងទីផ្សារ។ ឆ្លើយតបទៅនឹងបំណងវិនិយោគរបស់ក្រុមហ៊ុន សម្ដេចធិបតី បាន​ស្វាគមន៍ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បី​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​ស្វែង​រកឱកាសវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយសហការជាមួយក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ៕

គណបក្សប្រជាជនកម្ពុជា ប្រកាសទទួលយកលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥

2024/03/05 10:19:53 am        185
គណបក្សប្រជាជនកម្ពុជានៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤នេះ បានចេញសេចក្តីថ្លែងការណ៍ ប្រកាស​ជាឱឡារិក ដោយគោរព និងទទួល​យកលទ្ធផល​នៃការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ​នីតិកាលទី៥ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសនៅថ្ងៃទី៥ ខែ​មីនានេះ។គណបក្សប្រជាជនកម្ពុជា បានចាត់ទុកថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាល​ទី៥ កាលពីថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៤ បានប្រព្រឹត្ត​ទៅ​ស្រប​តាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅក្នុងបរិយាកាសនយោបាយប្រកបដោយលក្ខណៈសេរី មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងការគំរាមកំហែង ដែលបានធានានូវលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌នៃការបោះឆ្នោត។ គណបក្ស​ប្រជាជនកម្ពុជាលើកឡើងថា គ្រប់គណបក្សនយោបាយដែលបានចុះបញ្ជី គណបក្ស​ឈរ​ឈ្មោះបោះ​ឆ្នោត និងចុះបញ្ជីបេក្ខជនឈរឈ្មោះ សុទ្ធតែបានធ្វើសកម្មភាពដោយសេរី ហើយ​អ្នក​បោះឆ្នោត​គ្រប់​រូប​បាន​អនុវត្តយ៉ា​ង​ពេញ​លេញ​នូវ​សិទ្ធិ​សម្រេច​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​បោះឆ្នោ​ត​នេះ ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។ តាមរយៈព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់នេះ បានឆ្លុះបញ្ចាំងឱ្យឃើញច្បាស់ថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមានភាពចាស់ទុំ ហើយកាន់តែត្រូវបានពង្រឹងឡើងតាមគន្លងនីតិរដ្ឋ ក្នុង​បរិការណ៍ដែលព្រះរាជាណាចក្រកម្ពុជាមានសន្តិភាព និងឯកភាពជាតិពេញលេញ ប្រជាជន​កំពុង​រស់​នៅ​យ៉ាងសុខដុមរមនា និងសម្រេចបានសមិទ្ធផលថ្មីៗទៀត ក្នុងការអភិវឌ្ឍសង្គមជាតិ។គណបក្សប្រជាជនកម្ពុជា ប្រកាសជាឱឡារិកនូវការគោរព និងទទួលយកលទ្ធផលផ្លូវការនៃការ បោះ​ឆ្នោត​ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែល គ.ជ.ប បានប្រកាសនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤នេះ។ លទ្ធផលនៃការបោះឆ្នោតនេះពិតជាបានឆ្លុះបញ្ចាំងទាំងស្រុងនូវឆន្ទៈដ៏ថ្លៃថ្លា និងមោះមុត​របស់​ប្រជាជន​កម្ពុជា​នៅ​ទូទាំងប្រទេសក្នុងការថែរក្សាសន្តិភាព និងបន្តជំរុញការ អភិវឌ្ឍសេដ្ឋកិច្ច សង្គម ដើម្បីលើកស្ទួយជីវភាពរបស់ខ្លួន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ហ្គាសឡើងថ្លៃ ពេលក្រុមហ៊ុន QatarEnergy ផ្អាកការផលិតឧស្ម័នធម្មជាតិ LNG ក្រោយការវាយប្រហាររបស់អ៊ីរ៉ង់
03/02/2026 09:03 PM
WHO៖ មន្ទីរពេទ្យ នៅទីក្រុងតេអេរ៉ង់ ត្រូវបានជម្លៀសចេញ បន្ទាប់ពីមានការផ្ទុះក្បែរនោះ
03/02/2026 08:03 PM
សមាជិកយោធាអាមេរិកទី៤ ត្រូវបានសម្លាប់ អំឡុងប្រតិបត្តិការកំពុងបន្តមាននៅអ៊ីរ៉ង់
03/02/2026 08:03 PM
យន្តហោះអាមេរិកចាកចេញ ក្រោយអេស្ប៉ាញ បញ្ជាក់ថា មូលដ្ឋានមិនអាចត្រូវបានប្រើ ដើម្បីវាយប្រហារអ៊ីរ៉ង់ទេ
03/02/2026 08:03 PM
«អង្គការហេឡែន ខេលល័រ អន្តរជាតិ បេ្តជ្ញាបន្តសហការជាមួយកម្ពុជា ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់អាហារូបត្ថម្ភ និងសន្តិសុខស្បៀង»
03/02/2026 08:03 PM
កម្ពុជាសហការជាមួយបណ្តាប្រទេសជាដៃគូរបង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនក្នុងឆ្នាំ២០២៥ ទទួលបានលទ្ធផលល្អ
03/02/2026 08:03 PM
ឆ្មាំអ៊ីរ៉ង់៖ ការិយាល័យរបស់លោក Netanyahu និងទីស្នាក់ការកណ្តាលមេបញ្ជាការកងទ័ពអាកាស ត្រូវបានកំណត់គោលដៅ
03/02/2026 07:03 PM
CENTCOM៖ យន្តហោះចម្បាំងអាមេរិក ៣គ្រឿង ត្រូវបានប្រព័ន្ធការពារដែនអាកាសគុយវ៉ែតច្រលំបាញ់ទម្លាក់
03/02/2026 07:03 PM
កងទ័ពអ៊ីស្រាអែល៖ «ការវាយប្រហារទ្រងទ្រាយធំ» ថ្មី នៅ «ចំណុចកណ្ដាលទីក្រុងតេអេរ៉ង់» បានចាប់ផ្ដើម
03/02/2026 07:03 PM
ហាងបិទទ្វារ ដងផ្លូវមានសភាពស្ងប់ស្ងាត់នៅទីក្រុងតេអេរ៉ង់ បន្ទាប់ពីការស្លាប់របស់លោក Khamenei
03/02/2026 07:03 PM