សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីពន្លត់ទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧៣
សម្ដេ​ចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត រួមនឹងក្រុមគ្រួសារ អញ្ជើញធ្វើបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៥០ឆ្នាំ និង​ដារពិស្តារ​ឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធជូន កុមារា ហ៊ុន កំសត់
ការរៀបចំការប្រកួតកីឡាជាតិ ជាការត្រៀម កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ ការប្រកួតកីឡាអន្តរជាតិចំនួន៣
នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយ​អភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា​

ព័ត៌មានសំខាន់ៗ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បើរាជរដ្ឋាភិបាលកាត់ដីបួនខេត្តឲ្យគេដូចការចោទប្រកាន់ សូមបោះឆ្នោតទម្លាក់ចោលចុះ!

2024/08/15 06:28:33 pm        253
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងជាឱឡារិកថា បើ​រាជ​រដ្ឋាភិបាល​កម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេសហើយធ្វើ​ឲ្យបាត់​បង់​ទឹក​ដី​ខេត្ត​ចំនួន​បួន ដែលបានដាក់ចូលក្នុងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និ​ងវៀតណាម ដូចការព្រួយបារម្ភរបស់បងប្អូនប្រជាពលរដ្ឋនោះសូមបោះឆ្នោតទម្លាក់សម្តេច និង​គណបក្សប្រជាជនចោលទៅចុះ។ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយ អាចារ្យ អាចារិនី នៅថ្ងៃទី១៥ ខែ​សីហា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានលើកឡើងថា ការជជែក​វែក​ញែក​គ្នា​ចំពោះបញ្ហា កិច្ចសហប្រតិបត្តិការ​តំបន់​ត្រីកោណអភិវឌ្ឍន៍​ពី​សំណាក់​បង​ប្អូន​ប្រជា​ពលរដ្ឋ​នោះគឺពិតជាត្រឹមត្រូវ ប៉ុន្តែទោះជាយ៉ាងណា រាជរដ្ឋាភិបាន​នឹង​មិន​ឲ្យ​បាត់​បង់​នូវ​អធិបតេយ្យ និងដែនដីរបស់ខ្មែរទាំងបួនខេត្តនោះឡើយ ផ្ទុយទៅ​វិញ​មាន​តែ​ធ្វើ​ឲ្យ​ខេត្ត​ទាំង​បួន​នេះ​កាន់​តែរី​កចម្រើនទៅមុខកាន់តែខ្លាំងក្លាបន្ថែមទៀតតាម រយៈ​ការ​សាងសង់​នូវ​ហេដ្ឋា​រចនា​សម្ព័ន្ធ មន្ទីរពេទ្យ សាលារៀន រួមទាំងមជ្ឈមណ្ឌលសេដ្ឋកិច្ចជាដើម។សម្តេចធិបតី នាយករដ្ឋមន្រ្តីបានបន្ថែមទៀតថាដើម្បីលុបបំបាត់កង្វល់របស់បងប្អូនប្រ ជា​ពលរដ្ឋ​ទាក់​ទង​នឹង​កិច្ច​សហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀណាម គឺ​មាន​តែ​រាជ​រដ្ឋាភិបាល ខិតខំ​អភិវឌ្ឍន៍តំបន់ខេត្តទាំងបួននោះឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ហើយ​ក្នុង​រយៈ​ពេល​ទៅ​ខាង​មុខ​បើ​តំបន់បួនខេត្តដែលគេចោទប្រកាន់ថា រាជរដ្ឋាភិបាលកាត់ ឲ្យវៀតណាម​នោះ បង​ប្អូនមាន​សិទ្ធិ​ទាមទារ ប្តឹងទៅអង្គការសហប្រជាជាតិ និងពិសេសនោះ គឺមាន​សិទ្ធិ​បោះឆ្នោត​ទម្លាក់​ ប្រសិនបើករណីហ្នឹង​កើតមែនដូចតាមគេញុះញង់ និងចោទប្រកាន់មកនោះ៕ អត្ថបទ បាន ចក់

សម្តេចធិបតី៖ មូលហេតុដែលបាត់បង់ទឹកដី និងអធិបតេយ្យភាពដោយសារយើងចេះតែឈ្លោះគ្នា លាបពណ៌គ្នា

2024/08/15 06:14:03 pm        233
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញការ​ខ្វល់ខ្វាយ​ចំពោះ​បង​ប្អូន​ប្រជា​ពលរដ្ឋខ្មែរមួយចំនួន ដែលកំពុងប្រឈមមុខដាក់គ្នា រហូតដល់ជេរគ្នា លាប​ពណ៌គ្នា​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃចុងក្រោយនេះ ជុំវិញកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និង​វៀតណាម ដែលហៅកាត់ថាCLV-DTA នោះ។ តែយ៉ាងណាក្តីរាជរដ្ឋាភិបាលនៅតែប្រកាន់ជំហរដដែលក្នុងកិច្ចសហប្រតិបត្តិការនេះ ដើម្បី​ភាព​រីក​ចម្រើន​ខេត្ត​ទាំង​នេះឲ្យកាន់តែល្អប្រើសើរបន្ថែមទៀតទៅខាងមុខ។ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយ អាចារ្យ អាចារិនី នៅថ្ងៃទី១៥ ខែ​សីហា ឆ្នាំ២០២៤នេះ សម្តេចធិបតី នាយករដ្ឋមន្រ្តី បានលើកឡើងថា សម្តេចពិតជា​មាន​កង្វល់​យ៉ាង​ខ្លាំង ដោយសារតែបងប្អូនប្រជាពលរដ្ឋខ្មែរយើងមួយចំនួនមិនយោគយល់គ្នា ជេរគ្នា ដែល​កត្តា​ទាំង​នេះហើយដែលនាំឲ្យខ្មែរយើងបែកបាក់គ្នា មូលហេតុ​នេះ​ហើយ​ដែល​នាំ​ឲ្យ​យើង​បាត់​ទឹក​ដី​ដោ​​យសារតែយើងឈ្លោះ គ្នាចែកតំបន់គ្នាជាដើមនោះ។យ៉ាងណាក៏ដោយសម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានអំពាវនាវយ៉ាងទទួចដល់ប្អូនប្រជា ពលរដ្ឋ​ខ្មែរទាំងអស់រួមគ្នាការពារនូវឯករាជ្យភាព សាមគ្គីភាពគ្នា ដើម្បីពង្រឹងនូវ​អត្ត​សញ្ញាណ​យើង​ទាំង​អស់​គ្នា ក្នុងគោលបំណងថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍដែលកំពុងមានសព្វថ្ងៃនេះ ធ្វើ​យ៉ាង​ណា​កុំ​ឲ្យខ្មែរបែកបាក់គ្នាបន្តទៀត ដែលជាការនាំ​ឲ្យ​ខ្មែរ​វិល​ត្រឡប់​ទៅ​រក​អតីត​កាល​(សង្រ្គាម)​ឡើងវិញនោះ ដោយ សារតែការញុះញង់ និងការអុចអាលពីជនបរទេស និងជនមួយ​ក្តាប់​តូច​នៅក្រៅសុកនោះ។សម្តេចធិបតី នាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ទៀតថា ការឯកភាពជាតិ ការរួមគ្នា​ពង្រឹង​អត្ត​សញ្ញាណ​ជាតិ និងថែរក្សាអ្វីដែលជាផលប្រយោជន៍ជាតិខ្មែរយើង គឺជាការចាំបាច់ ដែលខ្មែរ​គ្រប់​ជំនាន់​ត្រូវ​តែធ្វើ ត្រូវរួមគ្នាថែរក្សា សន្តិភាព ស្ថិរភាព ឯកភាពជាតិ កុំឱ្យមានការបែកបាក់ ព្រោះ​ហ្នឹង​ហើយ​ជាមូលដ្ឋាននៃការបែកបាក់។ មិនមែនបាត់តែទឹកដីទេ បាត់ទាំងមនុស្ស ស្លាប់ និង​រត់ភៀសខ្លួនទៅក្រៅប្រទេស ដោយសារសង្គ្រាម ថែមទាំងបាត់ទាំងសម្បត្តិវប្បធម៌យើងផងដែរ៕ អត្ថបទ បាន ចក់

ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេស លើកទី៩

2024/08/15 05:29:26 pm        270
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួប​សំណេះសំណាលជាមួយអាចារ្យ អាចារិនី ទូទាំងប្រទេស លើកទី៩ នៅវិទ្យាស្ថានជាតិអប់រំ។ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី៖-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើសុំដល់តាជី យាយជីឲ្យជួយណែនាំបន្ថែមដល់កូនចៅ និងក្មេងៗនៅតាមមូលដ្ឋានរបស់ខ្លួនកុំឲ្យប៉ះពាល់គ្រឿងញៀន និងទង្វើផ្សេងៗដែលនាំឲ្យប៉ះពាល់ដល់សន្តិសុខ និងសង្គមជាតិស្អប់ខ្ពើម។-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំតាមបែបព្រះពុទ្ធសាសនាដល់ប្រជាពលរដ្ឋ ដល់យុវជន គឺជាការចូលរួមថែរក្សាសន្ដិភាពរបស់កម្ពុជា តាមរយៈការអប់រំផ្លូវកាយ និងផ្លូវចិត្តធ្វើឱ្យយុវជនមានសន្ដិភាពផ្លូវចិត្ត។-សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មហិច្ឆិតារបស់រាជរដ្ឋាភិបាលចង់បានធំបំផុត គឺភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដោយតាមមូលដ្ឋាននានាមិនឲ្យមានបទល្មើសផ្សេងៗ ដូចជាបញ្ហា ក្មេងទំនើង គ្មានការបង្ហោះម៉ូតូ គ្មានដាវសាំម៉ារៃ គ្មានអំពើហិង្សាផ្សេងៗ ជាពិសេសនោះគឺបញ្ហាគ្រឿងញៀន និងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ជាដើម។-សម្ដេចធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាចារ្យទាំងអស់ដែលបានចងក្រងក្បួនច្បាប់ព្រះពុទ្ធសាសនាជាច្រើន ដើម្បីទុកឱ្យពលរដ្ឋបានរៀនសូត្របន្ត។ សម្ដេចបានលើកទឹកចិត្តដល់អាចារ្យទាំងអស់ ចូលរួមចងក្រងឱ្យត្រឹមត្រូវតាមក្បួន, ផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួននូវក្បួនច្បាប់ព្រះពុទ្ធសាសនា។-សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា បើចង់ថែរក្សា វប្បធម៌ ប្រពៃណី និងចង់ពង្រឹងការឯកភាព និងស្ថិរភាពនយោបាយនៅកម្ពុជា គឺត្រូវធ្វើយ៉ាងណាកុំឱ្យប្រទេសជាតិមានសង្គ្រាមជាមុនសិន។-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានបរទេសណាមកប្រឈមមុខជាមួយខ្មែរទេ ប៉ុន្ដែខ្មែកំពុងប្រឈមមុខដាក់ខ្មែរគ្នាឯង។ រឿងនេះ គឺត្រូវឱ្យខ្មែរយោគយល់គ្នា ឯកភាពគ្នា បើមិនដូច្នេះទេរឿងនេះនឹងនាំឱ្យខ្មែរមានជម្លោះគ្នាឯង បែកបាក់សាមគ្គីជាតិដូចជាប្រវត្តិសាស្រ្តដែលខ្មែរធ្លាប់ជួបប្រទះ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការចេញចូលទឹកដីខ្មែរ គឺចេញចូលទៅតាមច្បាប់ ដូច្នេះគ្មានអ្វីត្រូវព្រួយបារម្ភនោះទេ។ ប៉ុន្ដែអ្វីដែលត្រូវព្រួយបារម្ភនោះ គឺការបែកបាក់ឯកភាពជាតិ បែកបាក់សាមគ្គីផ្ទៃក្នុង ចំណុចនេះហើយដែលធ្វើឱ្យខ្មែរខ្សោយ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការកង្វល់អំពីជាតិរបស់យើងជាកាតព្វកិច្ចរបស់យើងគ្រប់គ្នា។ អ៊ីចឹងការឯកភាពជាតិ ការរួមគ្នាថែរក្សាអត្តសញ្ញាណជាតិ គឺជាអ្វីដែលយើងត្រូវរួមគ្នាថែរក្សា។-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ដើម្បីកុំឱ្យកង្វល់រឿងបាត់បង់ទឹកដីក្លាយជាការពិត គឺយើងត្រូវរួមគ្នាថែរក្សាទឹកដី សាមគ្គីភាពគ្នា រួមគ្នាថែរក្សាអធិបតេយ្យភាពរបស់កម្ពុជា ការឈ្លោះគ្នាមិនអាចថែរក្សាទឹកដីខ្មែរបានទេ។-សម្ដេចធិបតី ហ៊ុន ម៉ាណែតថ្លែងថា នៅថ្ងៃទី២២ខែសីហាខាងមុខនេះ សម្ដេចនឹងទទួលបុរាណវត្ថុ ដែលបាត់ចេញពីទឹកដីកម្ពុជានៅអំឡុងសម័យសង្គ្រាម និងត្រូវអាម៉េរិករកឃើញហើយប្រគល់មកឱ្យកម្ពុជាវិញ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា សម្ដេចតែងតែតាមដាន ពិនិត្យមើលរាល់បញ្ហា និងកង្វល់របស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ ដូចជាពេលកន្លងមក ពលរដ្ឋមានកង្វល់លើបញ្ហាដីធ្លី បញ្ហាអសន្ដិសុខ សម្ដេចតែងតែប្រាប់ទៅអភិបាលរាជធានី-ខេត្ត ដោះស្រាយភ្លាមៗ។ សម្ដេចបញ្ជាក់ថា ការស្ដាប់កង្វល់របស់ប្រជាពលរដ្ឋដែលបានលើកឡើងគឺជារឿងសំខាន់។-សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖រឿងក្ដីបារម្ភលើកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម CLV-DTA គឺយើងមានប្រជាពលរដ្ឋបីប្រភេទ គឺប្រជាពលរដ្ឋអ្នកមានកង្វល់ ប្រជាពលរដ្ឋក្រុមអ្នកយល់ និងក្រុមអ្នកស្ងៀមស្ងាត់ ហើយក្រុមស្ងៀមស្ងាត់នេះ គឺជាក្រុមធំបំផុត។-សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ជំហរមួយរបស់កម្ពុជានៅលើឆាកអន្តរជាតិ គឺប្រឆាំងការបំបែករដ្ឋ។ បើយើងប្រកាន់ជំហរបែបនេះ គឺយើងមិនអនុញ្ញាតឱ្យមានការបំបែកខេត្តនៅកម្ពុជាដាច់ខាត។ ដូច្នេះប្រជាពលរដ្ឋសូមកុំមានកង្វល់ចំពោះរឿងបាត់ខេត្តទាំង៤របស់កម្ពុជាឱ្យសោះ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលបារម្ភរឿងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម CLV-DTA ប្រកាន់អភិក្រម ជជែកគ្នា ប៉ុន្ដែធ្វើយ៉ាងណាកុំធ្វើសកម្មភាពប៉ះពាល់ដល់អសន្ដិសុខជាតិ នាំឱ្យខ្មែរបែកបាក់សាមគ្គីភាពជាតិ។-សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា ដើម្បីលុបបំបាត់កង្វល់របស់បងប្អូនប្រជាពលរដ្ឋទាក់ទងនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀណាម គឺមានតែរាជរដ្ឋាភិបាល ខិតអភិវឌ្ឍន៍តំបន់ខេត្តទាំងបួននោះឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសគឺផ្នែកហេដ្ឋារចនាសម្ព័ន្ធតែម្តង។-សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ពលរដ្ឋ និងសាធារណជន សូមរួមគ្នាអភិវឌ្ឍនៅតំបន់ព្រំដែន ដើម្បីការពារបូរណភាពទឹកដី និងការរីកចម្រើន ព្រមទាំង ដើម្បីលុបបំបាត់ការមន្ទិលសង្ស័យផងដែរ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពានាវដល់ប្រជាពលរដ្ឋ ត្រូវមានភាពអំណត់ ជឿជាក់ និងពិនិត្យមើលលទ្ធផលជាក់ស្ដែងលើការអភិវឌ្ឍខេត្តទាំង៤ នៃកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម CLV-DTA ថាតើមានការអភិវឌ្ឍបែបណានាពេលខាងមុខ។-សម្តេចធិបតីនាយករដ្ឋមន្រ្តីអះអាងថា បើរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេសហើយធ្វើឲ្យបាត់បង់ទឹកដីខេត្តចំនួនបួន ដែលដាក់ចូលក្នុងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម ដូចការព្រួយបារម្ភរបស់បងប្អូនប្រជាពលរដ្ឋនោះសូមបោះឆ្នោតទម្លាក់សម្តេច និងគណបក្សប្រជាជនចោលទៅចុះ! ទាក់ទងនឹងបញ្ហាខាងលើនេះសម្តេចធិបតី សូមអំពាវនាវដល់បង ប្អូនប្រជាពលរដ្ឋសូមកុំឈ្លោះប្រកែកគ្នា ជេរគ្នា ដោយសារបញ្ហានេះ៕-សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា រាជរដ្ឋាភិបាលស្ដាប់រាល់កង្វល់ទាំងអស់របស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម CLV-DTA និងដោះស្រាយបញ្ហានោះឱ្យបាន ដូច្នេះពលរដ្ឋត្រូវរួបរួមគ្នា សាមគ្គីគ្នា។ បងប្អូនបញ្ចេញមតិ ប៉ុន្ដែកុំធ្វើសកម្មភាពហួសព្រំដែនកំណត់។-សម្ដេចធិបតី ហ៊ុន ម៉ាណែត ចោទសួរទៅក្រុមប្រឆាំងជ្រុលនិយមនៅក្រៅស្រុកថា បើរឿងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម CLV-DTA បាត់បង់ទឹកដី ចុះហេតុអ្វីរឿងនេះតាំងពីជាង២៥ឆ្នាំមុន ពេលបក្សប្រឆាំងនៅជាសមាជិកសភាមិនព្រមជំទាស់តាំងពីពេលនោះ ទើបមកបញ្ឆេះរឿងអូសទាញយុវជនឱ្យធ្វើបាតុកម្មនាពេលនេះ?-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលប្ដេជ្ញារក្សាអធិបតេយ្យភាព ការពារបូរណភាពទឹកដី ជំរុញការអភិវឌ្ឍ និងរក្សាស្ថិរភាពសុខសន្តិភាពជូនកម្ពុជាឱ្យខាងតែបាន។-សម្ដេចធិបតី នាយករដ្ឋមន្ត្រី៖ មានយុវជនកម្ពុជាម្នាក់បានសួរទៅអ្នកជំនាញជប៉ុន អំពី​កិច្ចសហប្រតិបតិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA ថាតើនឹងធ្វើឱ្យកម្ពុជា បាត់បង់ទឹកដីដែរ​ឬទេ? ជប៉ុន បានពន្យល់ខ្មែរថា ការអភិវឌ្ឍនៅតំបន់ព្រំដែននៃប្រទេសទាំងបីកម្ពុជា-ឡាវ-វៀតណាម(CLV-DTA) មិនធ្វើឱ្យបាត់បង់បូរណភាពទឹកដីប្រទេសណាមួយនោះទេ។ ជប៉ុនក៏បាន​ផ្ដល់ជំនួយដល់កិច្ចសហប្រតិបតិការនៅតំបន់ព្រំដែននៃប្រទេសទាំងបីនោះផងដែរ។ប្រសាសន៍សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចប់នៅម៉ោង ១០និង២៦នាទី

ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េបេ្តជ្ញាជំរុញទំនាក់ទំនងកម្ពុជា-កូរ៉េ ឱ្យកាន់តែរីកចម្រើនថែមទៀត

2024/08/13 10:47:06 pm        774
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០២៤​នេះ​បានអនុញ្ញាតឱ្យ ឯកឧត្តម ផាក ជុងវុក (Park Jung-Wook) ឯកអគ្គ​រដ្ឋទូត​សាធារណ​រដ្ឋ​កូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅ​វិមានសន្តិភាព។ក្នុងឱកាសនៃជំនួប ឯកឧត្តម ផាក ជុងវុក (Park Jung-Wook) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះទស្សនកិច្ចផ្លូវការ របស់​សម្ដេច​ធិបតី​នៅ​សាធារណ​រដ្ឋកូរ៉េ កាលពីខែឧសភា ឆ្នាំ២០២៤ ដែលជាមូលដ្ឋានក្នុងការបន្តពង្រឹង និងពង្រីក​កិច្ច​សហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ឯកឧត្តម​ឯក​អគ្គ​រដ្ឋទូត​បាន​ប្ដេជ្ញា​ខិតខំ​ប្រឹងប្រែងជំរុញទំនាក់ទំនងសាធារណរដ្ឋកូរ៉េ-កម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត តាម​រយៈកិច្ចសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយនឹងក្រសួង-សា្ថប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បី​អនុវ​ត្ត​ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង និងគំនិតផ្ដួចផ្ដើមនានា ដែលបាន​សម្រេច​ក្នុង​ដំណើរ​ទស្សនកិច្ចផ្លូវការខាងលើ។ សម្ដេចធិបតីបានកោតសសើរចំពោះការចូលរួមយ៉ាងសកម្មរបស់ឯកឧត្តម ឯកអគ្គរដ្ឋទូត ក្នុង​ការ​ពង្រឹង និងពង្រីកទំនាក់ទំនងកម្ពុជា-សាធារណរដ្ឋកូរ៉េ។ សម្តេច​ធិបតី​បាន​សម្តែង​ក្តី​រីក​រាយ​ចំពោះ​ភាព​រីក​ចម្រើនជាលំដាប់ និងជាបន្តបន្ទាប់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលត្រូវ​បាន​តម្លើង​កម្រិត​ដល់ “ភាពជាដៃគូយុទ្ធសាស្រ្ត” នៅក្នុងឆ្នាំ២០២៤នេះ។ សម្ដេចធិបតី បាន​អរគុណ​រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋកូរ៉េ ដែលបានចូលរួមគាំទ្រ និងរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សង្គម​-សេដ្ឋកិច្ចរបស់កម្ពុជា។ សម្ដេចធិបតី និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បាន​ពិភាក្សា​គ្នាអំពី​កិច្ច​សហ​ប្រតិបត្តិការ​សំខាន់​ៗ​មួយ​ចំនួន រួមមាន៖ វិស័យពាណិជ្ជកម្ម និងវិនិយោគ, វិស័យការពារជាតិនិងសន្តិសុខ, វិស័យ​ទេសចរណ៍, ការផ្លាស់ប្ដូរប្រជាជននិងប្រជាជន ព្រមទាំងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានកោតសរសើរកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចធិបតី ក្នុង​ការ​ធ្វើ​ឱ្យ​កាន់តែប្រសើរឡើងនូវបរិយាកាសអំណោយផលដល់ការវិនិយោគនៅកម្ពុជា តាមរយៈ​ការ​ដាក់​ចេញ​នូវគោលនយោបាយលើកទឹកចិត្ត និងយន្តការសម្របសម្រួលជាច្រើន សំដៅបង្កើន​ទំនុក​ចិត្ត​ និងជោគជ័យរបស់វិនិយោគិនកូរ៉េដែលបណ្តាក់ទុននៅប្រទេសកម្ពុជា។ ឯកឧត្តម​ឯក​អគ្គ​រដ្ឋទូត​ក៏បានគូសបញ្ជាក់ថា វិនិយោគិនកូរ៉េមានការចាប់អារម្មណ៍ចំពោះប្រទេសកម្ពុជា បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី, សិក្ខាសាលា និងវេទិកាធុរកិច្ចជាបន្តបន្ទាប់៕

សម្តេចតេជោ ហ៊ុន សែន ចាត់ទុកអ្នកចោទប្រកាន់មកលើគម្រោងអភិវឌ្ឍ CLV ជាការប្រមាថគ្រួសារ និងជាតិសាសន៍ខ្លួនឯង

2024/08/13 02:34:44 am        181
ភ្នំពេញ ៖តាមរយៈសារសំឡេងពិសេសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនក្រុមបង្កើតចលនាប្រឆាំង កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២៤នេះ សម្ដេចតេជោ ក៏បានចាត់ទុកអ្នកចោទប្រកាន់មកលើគម្រោងអភិវឌ្ឍ CLV ជាការប្រមាថគ្រួសារ និងជាសតិសាសន៍ខ្លួនឯង។ ​សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លើយតបទៅកាន់ក្រុមប្រឆាំង ក្រុមធ្វើបាតុកម្មនៅក្រៅប្រទេស ដែលប្រឆាំងនឹងគម្រោង CLVថា កម្ពុជាគឺជាប្រទេសកម្ពុជាឯករាជ្យមួយ ប៉ុន្ដែបើបងប្អូនបែរជាគិតថាកម្ពុជាបានកំពុងត្រួតដោយវៀតណាមនោះ គឺជាការមើលស្រាល មិនមែនតែចំពោះសម្តេច ឬរាជរដ្ឋាភិបាលប៉ុណ្ណោះទេ តែបងប្អូនបានមើលស្រាលទាំងក្រុមគ្រូសារ និងជាតិសាសន៍របស់ខ្លួនឯងដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាថែមទៀតផង។ សម្ដេចតេជោបន្តថា សម្តេចមិនទប់ស្កាត់ការបញ្ចេញមតិរបស់បងប្អូនតែ ប៉ុន្តែគប្បីត្រូវនិយាយការពិត វាប្រសើរជាងនិយាយមូលបង្កាច់ ចំពោះការចោទប្រកាន់មកលើកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)។សូមបញ្ជាក់ថា ក្របខណ្ឌកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម CLV-DTA គឺផ្តោតសំខាន់តែលើ ការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ និងថាមពល ព្រមទាំងរួមបញ្ចូលទាំងការងារកិច្ចសហប្រតិបត្តិការផ្នែកសង្គមកិច្ច ការបណ្តុះបណ្តាលធនធានមនុស្ស ការពារ និងអភិវឌ្ឍ បរិស្ថាន និងវប្បធម៌ សុខាភិបាល ការធានាសុវត្ថិភាព សន្តិសុខ និងទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន និងការរក្សាតុល្យភាពរវាងការអភិវឌ្ឍ និងអភិរក្សបរិស្ថានផងដែរ មិនមែនជាការកាត់ដីទៅឱ្យប្រទេសផ្សេងដោយការមួលបង្កាត់ចោទប្រកាន់របស់ក្រុមជ្រុលនិយមមួយក្ដាប់តូចនោះឡើយ៕

អបអរសាទរ! ទារិកាភ្លោះ៣នាក់ មានម្ដាយជាកម្មការិនីរោងចក្រទទួលបានអំណោយពី​សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត

2024/08/12 08:11:59 pm        475
សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៤ នេះ បានផ្ដល់អំណោយដល់គ្រួសារទារិកាភ្លោះ ៣ នាក់ ដែលមានឪពុកម្ដាយជាកម្មករ កម្មការិនីរោងចក្រ ដែលបានប្រសូត្រកាលពីថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២៤ នៅមន្ទីរពេទ្យ​ព្រះអង្គឌួង​។អំណោយដ៏ថ្លៃថ្លារបស់សម្ដេចទាំងទ្វេរត្រូវបាននាំយកមកផ្ដល់ជូន តាមរយៈ លោក សេង ទៀង យក ទៅប្រគល់ជូនដល់ដៃគ្រួសារទារិកាភ្លោះ៣ ដែលកំពុងបន្តសម្រាកថែទាំសុខភាព នៅមន្ទីរពេទ្យព្រះអង្គឌួង រាជធានីភ្នំពេញ។អំណោយដែលសម្តេចទាំងទ្វារបានឧបត្ថម្ភរួមមាន៖ ថវិកា៥លានរៀល អង្ករ៥០គីឡូក្រាម ទឹកដោះគោ២កេសធំ ស្កសរ៥គីឡូក្រាម សារុង២ និងក្រម៉ា២។ ទារិកាភ្លោះទាំងបី ដែលទទួលអំណោបត្ថម្ភរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាកូនលើកទី២ ក្នុងគ្រួសារមានឪពុកឈ្មោះ សា វ៉ាន់ អាយុ៣៦ឆ្នាំ ម្តាយឈ្មោះ ស៊ាន ចំណាន អាយុ២៣ឆ្នាំ។ អ្នកទាំងពីរមានមុខរបរជាកម្មកររោងចក្រ រស់នៅភូមិត្រពាំងសាប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យរដ្ឋមន្ត្រីក្រសួងធនធានទឹកជ្រើសរើស​ពលរដ្ឋ​នៅ មូលដ្ឋានចូលធ្វើការក្នុងការដ្ឋានសំណង់ទំនប់កំពង់គោ និងទំនប់ស្ទឹងស្លាប់

2024/08/12 03:05:40 pm        627
តាមរយៈ Telegram នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំទៅឯកឧត្តម រដ្ឋមន្ត្រីក្រសួងធនធានទឹក សូមឱ្យផ្តល់ការ​យកចិត្ត​ទុកដាក់​ក្នុង​ការ​ជ្រើសរើស​ប្រជាពលរដ្ឋ​ដែល​ស្ម័គ្រចិ​ត្ត​នៅមូ​លដ្ឋាន ដើម្បីចូលធ្វើការនៅក្នុងការដ្ឋានសំណង់ទំនប់ស្ទាក់ទឹកទាំងពីរ (ទំនប់កំពង់គោ និងទំនប់ស្ទឹងស្លាប់)។សម្ដេចធិបតី នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា នៅក្នុងដំណើរ​ចុះត្រួតពិនិត្យក្នុងតំបន់ទឹកជំនន់មួយចំនួន​កាលពីចុងសប្ដាហ៍កន្លងទៅ​សម្ដេច​បានជួបជាមួយលោកពូម្នាក់ និងក្មួយស្រីរបស់គាត់​ដោយចៃដន្យពេលចុះពីលើទូក។ សម្ដេច​បានអរគុណពូ និងប្អូនស្រី ដែលបានអញ្ជើញសម្ដេច​ និងក្រុមការងារចូលលេងក្នុងផ្ទះ ​ដែល​ផ្ដល់​​ឱកាសឱ្យសម្ដេចបានជជែកលេងជាមួយ និងបានសួរនាំអំពីស្ថានភាពទឹក ក៏ដូច​ជា​ការ​ប្រកបរ​បរ​ចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋនៅទីនេះក្នុងពេលបច្ចុប្បន្ន និងពីមុនមក។ជាមួយគ្នានោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បាន​ជម្រាប​ជូន​គាត់​អំពីផែនការ​មួយចំ​នួន​របស់​រាជរដ្ឋាភិបាល​ដែលពាក់ព័ន្ធនឹងភូមិស្រុករបស់គាត់រួមទាំងការកសាង​ទំនប់ស្ទាក់ទឹកកំពង់គោ ដែល​នៅជិតនោះ ក៏ដូចគម្រោងធ្វើឱ្យប្រសើរឡើងនូវផ្លូវឆ្លងកាត់ភូមិរបស់គាត់នៅពេលខាងមុខ។សម្ដេចធិបតីបានបញ្ជាក់ថា សម្ដេចបានផ្តល់គោលការណ៍ទៅឯកឧត្តម រដ្ឋមន្ត្រី​ក្រសួង​ធន​ធាន​ទឹក សូ​មឱ្យផ្តល់ការយកចិត្តទុកដាក់ក្នុង​ការជ្រើស​រើស​ប្រជាពលរដ្ឋ​ដែល​ស្ម័គ្រ​ចិត្ត​នៅ​មូលដ្ឋាន​ ដើម្បី​ចូល​ធ្វើការនៅក្នុងការដ្ឋានសំណង់ទំនប់ស្ទាក់ទឹកទាំងពីរ (ទំនប់កំពង់គោ និងទំនប់​ស្ទឹង​ស្លាប់​)។សូមជម្រាបជូនថា កាលពីថ្ងៃទី១០ខែសីហា ឆ្នាំ២០២៤ កន្លងទៅ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចុះត្រួតពិនិត្យ​តំបន់លិចទឹកដោយទឹកជំនន់នៅឃុំកំពង់គោ ស្រុក​កំពង់ស្វាយ ព្រមទាំងពិនិត្យការដ្ឋានសាងសង់ទំនប់ទឹកកំពង់គោ និងការដ្ឋាន​សាង​សង់​ទំនប់​​ស្ទាក់​ទឹក​ស្ទឹងស្លាប់ នៅឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ៕

ការប្រឡងគ្រូបឋមសិក្សាលើវិញ្ញាសាសរសេរលើកទី២ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី១២ខែសីហា

2024/08/10 05:41:49 pm        856
ការប្រឡងធ្វើជាគ្រូបឋមសិក្សា លើកចុងក្រោយនឹងប្រព្រឹត្តិទៅនៅថ្ងៃចន្ទ ទី ១២ ខែសីហា ខាង​មុខ​នេះ។ ការប្រឡងនេះ គឺមានបេក្ខជនសរុបចំនួន ៤ ៣២១នាក់ទូទាំងប្រទេស។ ការ​ប្រឡង​នឹង​ប្រព្រឹត្តទៅនៅមណ្ឌលសាលាភូមិន្ទរដ្ឋបាល និងមណ្ឌល សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង​វិទ្យាសាស្ត្រសេដ្ឋកិច្ច។ ក្រសួងមុខងារ សាធារណៈ នឹងរៀបចំការប្រឡងជ្រើសរើសគ្រូបឋមសិក្សា លើ​វិញ្ញាសា​សរសេរ​លើក​ទី២ នៅថ្ងៃចន្ទ ដើមសប្ដាហ៍ខាងមុខនេះ។ ការប្រឡងនេះ ជាការប្រឡង​សម្រេច​លើក​ចុង​ក្រោយ សម្រាប់បេក្ខជនចំនួន ៤ ៣២១នាក់ ដែលបានប្រឡង​ជាប់​ក្នុង​ការ​ប្រឡង​លើ​វិញ្ញាសា​សរសេរ​លើកទី១ កន្លងទៅ។សម្រាប់ការប្រឡង​ខាងមុខនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានដឹកនាំប្រជុំ​ពិភាក្សា​ការងារ​លម្អិត​ឆ្ពោះទៅកាន់ការប្រឡង។ ការប្រជុំនេះ មានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងអង្គភាពប្រឆាំងអំពើពុករលួយ ព្រម​ទាំង​ថ្នាក់​ដឹកនាំ និងមន្ត្រីជំនាញ ដែលជាប្រធាន អនុប្រធាន និងសមាជិក នៃគណៈកម្មការ និង​អនុគណៈកម្មការការប្រឡងប្រជែង។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មការប្រឡងប្រជែង តែងតែដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាលើវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនានា ឆ្ពោះទៅកាន់ការប្រឡងប្រជែង មុន​ការ​ប្រឡង​ឈានចូលមកដល់។ ការប្រឡងលើវិញ្ញាសាសរសេរលើកទី ២ នេះ គឺបេក្ខជនត្រូវប្រឡងលើមុខវិជ្ជាឯកទេស គឺ​មុខ​វិជ្ជាភាសាខ្មែរ និងមុខវិទ្យាគណិតវិទ្យា។ ការប្រឡងមានរយៈពេល ២ម៉ោង សម្រាប់ ១មុខវិជ្ជា។សូមជម្រាបថា ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា វិញ្ញាសាសរសេរលើកទី២ មានបេក្ខជន ៤,៣២១នាក់ មកពីទូទាំងប្រទេស ដែលត្រូវបានបែងចែកជា ២មណ្ឌល៖ មណ្ឌលទី១ សាលាភូមិន្ទរដ្ឋបាល មានបេក្ខជន ១,០០០នាក់(ស្រី ៦៥៦នាក់) និងមណ្ឌលទី២ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច មានបេក្ខជន ៣,៣២១នាក់(ស្រី ២,១៧១នាក់)។ការប្រឡងជ្រើសរើសគ្រូបឋមសិក្សានេះ គឺកំណត់យកតាមប្រព័ន្ធបណ្ដុះបណ្ដាល ១២+៤ ចំនួន ៣០០នាក់ និងប្រព័ន្ធបណ្ដុះបណ្ដាល ១២+ ២ចំនួន ១ ០៤៧នាក់។ ការ​ប្រឡង​លើក​ចុង​ក្រោយ​នេះ នឹងកំណត់យកបេក្ខជនជាប់ត្រឹមតែ ១ ៣៤៧នាក់ប៉ុណ្ណោះ៕ អត្ថបទ៖ គឹមហុក

​សម្ដេចធិបតីដឹកនាំកិច្ចប្រជុំជាមួយតំណាងធនាគារគំរូចំនួន ៨ ដើម្បីប្តូរអនុស្សរណៈជាមួយក្រសួងការងារ

2024/08/10 02:28:47 am        85
ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ ២០២៤នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយតំណាងធនាគារគំរូចំនួន ៨ ដើម្បីប្តូរអនុស្សរណៈជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅវិមានសន្តិភាព។​ក្នុងឱកាសនោះសម្ដេច ធិបតី នាយករដ្ឋមន្រ្ដិបានអញ្ជើញជាធិបតី ក្នុងពិធីផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងធនាគារទាំង០៨ នៅវិមានសន្តិភាព។ធនាគារទាំង៨ ដែលបានផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមមាន៖ ១- ធនាគារ ខេប៊ីប្រាសាក់ ម.ក (KB PRASAC Bank Plc), ២- ធនាគារ អ៊ូរី (ខេមបូឌា) ម.ក (Woori Bank Cambodia រឺ WBC, ៣- ធនាគារប្រៃណីយ៍កម្ពុជាម.ក, ៤- ធនាគារកាណាឌីយ៉ា (Canadia Bank) ៥- ធនាគារ អេស៊ីលីដា (ACLEDA Bank) ៦- ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ (ABA) ៧- ធនាគារ វឹង (ខេមបូឌា) ម.ក (Wing Bank) និង ៨- ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក (SBI LY HOUR PLC)៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រតិបត្តិក្រុមហ៊ុន Gumball 3000 ជួបពិភាក្សាការងារ

2024/08/10 02:21:39 am        100
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ ២០២៤នេះ បានអនុញ្ញាតឱ្យ លោក Maximillion Cooper ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Gumball 3000 ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ក្រុមហ៊ុន Gumball 3000 ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩ ដោយជនជាតិអង់គ្លេស គឺជាម៉ាកយីហោដ៏ល្បីផ្តោតលើកការរៀបចំព្រឹត្តិការណ៍ ការកម្សាន្ត និងរបៀបរស់នៅបែបប្រណិតភាព។ការរៀបចំព្រឹត្តិការណ៍ “Gumball 3000 Rally in Cambodia” នឹងចូលរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍របស់កម្ពុជា ជាពិសេសទេសចរណ៍ទៅក្នុងខេត្តសៀមរាប៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្រ្តីអធិការកិច្ច៖សមាគមសង្គហមិត្តភាពរបស់ក្រសួងជាមូលនិធិសម្រាប់ជួយឧបត្ថម្ភ និងគាំទ្រដល់សុខុមាលភាពថ្នាក់ដឹកនាំ និងមន្រ្តីពង្រឹងចំណងមិត្តភាព សាមគ្គីភាពក្នុងស្ថាប័ន
11/11/2026 07:11 PM
អ៊ីតាលីស្វែង​រក​ការ​បង្កើនថវិកា ៨,១ពាន់លានដុល្លារ សម្រាប់កម្មវិធី​យន្តហោះចម្បាំង F-35
11/11/2026 07:11 PM
ព្យុះ Charles បង្កទឹកជំនន់ និងកាត់ផ្តាច់ចរន្តអគ្គិសនីនៅប្រទេសព័រទុយហ្គាល់
11/11/2026 06:11 PM
ចិន និង​គុយបា ប្ដេជ្ញាពង្រឹងទំនាក់ទំនងជា​យុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការនៅក្នុងវេទិកាពហុភាគី
11/11/2026 06:11 PM
ការរញ្ជួយដីកម្រិត ៥,៦រ៉ុចទ័រ អង្រួនតំបន់ឆ្នេរហ្គាតេម៉ាឡា និងបង្កភាពរំញ័រនៅអែល សាល់វ៉ាឌ័រ និងនីការ៉ាក្វា
11/11/2026 06:11 PM
រុស្ស៊ីបាញ់ទម្លាក់យានដ្រូន ៩២គ្រឿងនៅតំបន់ Leningrad ស្ថិតនៅភាគពាយ័ព្យទីក្រុងមូស្គូ
11/11/2026 06:11 PM
អតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថានលោក Imran Khan ត្រឡប់មកជាប់ពន្ធនាគារវិញ ក្រោយការព្យាបាលជំងឺ
11/11/2026 06:11 PM
បង់ក្លាដែសជំរុញ​ឱ្យមានវិធានការ​សកល ជុំវិញ​ការធ្វើ​មាតុភូមិ​និវត្តន៍​ជន​ជាតិ​រ៉ូហ៊ីងយ៉ា ខណៈចំនួនលើស ១,៥លាននាក់
11/11/2026 06:11 PM
ចិនគាំទ្រអធិបតេយ្យភាពជាតិរបស់គុយបា ហើយនិងប្រឆាំងទណ្ឌកម្ម និងការជ្រៀតជ្រែកពីខាងក្រៅ
11/11/2026 06:11 PM
សមាជិកសភាឥណ្ឌូនេស៊ីចុះហត្ថលេខាលើញត្តិដែលអាចនាំឲ្យចោទប្រកាន់លោកអនុប្រធានាធិបតី Gibran
11/11/2026 06:11 PM