សម្តេចតេជោ ហ៊ុន សែន ណែនាំដល់មន្ត្រីរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមឲ្យបានល្អ ពិសេសបទល្មើសអនឡាញត្រូវបង្ក្រាបកុំអោយងើបឡើងវិញអោយសោះ
សម្តេចតេជោ ហ៊ុន​ សែន ណែនាំដល់មន្ត្រីយកចិត្តទុកដាក់គ្រប់គ្រងនិងមើលថែដល់អតីតយុទ្ធជន និងនិវត្តជននៅតាមមូលដ្ឋាន
សម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
កម្ពុជា និងលីទុយអានី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសក្តានុពលឱ្យកាន់តែស៊ីជម្រៅ

ព័ត៌មានសំខាន់ៗ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ ឯកឧត្តម សុធីន ខ្លាំងសែង រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ ចូលជួបសម្តែងការគួរសម

2023/12/01 05:16:42 pm        73
ភ្នំពេញ ៖ នារសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម សុធីន ខ្លាំងសែង (SUTIN KLUNGSANG) រដ្ឋមន្ត្រីក្រសួងការពារជាតិនៃព្រះរាជាណាចក្រថៃ និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព ។ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម សុធីន ខ្លាំងសែង បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូប ឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម ព្រមទាំងនាំមកនូវការសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នាយករដ្ឋមន្ត្រីថៃ ជូនចំពោះសម្តេចធិបតី ក្នុងមនោសញ្ចេតនាជិតស្និទ្ធ និងស្មារតីនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ ជាពិសេស លើវិស័យការពារជាតិ ឱ្យបានកាន់តែរឹងមាំថែមទៀត ។ ទន្ទឹមនឹងនេះ ភាគីមិត្តថៃ ក៏បានបញ្ជាក់អំពីការបន្តគាំទ្រទិសដៅនេះ តាមរយៈការបន្តផ្តល់អាហារូបករណ៍ដល់សិក្ខាកាមយោធាកម្ពុជាផងដែរ ។ជាការឆ្លើយតប សម្តេចមហាបវរធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះ ឯកឧត្តមរដ្ឋមន្ត្រីការពារជាតិថៃ និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ។ ជាមួយគ្នានេះ សម្តេចធិបតី បានអរគុណដល់ភាគីមិត្តថៃ ដែលបន្តផ្តល់នូវការគាំទ្រដល់ការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្សកម្ពុជាតាមបណ្តាយោធភូមិភាគ និងមជ្ឈមណ្ឌលហ្វឹកហ្វឺននានា ។សម្តេចនាយករដ្ឋមន្ត្រី ក៏បានគាំទ្រផងដែរដល់ការបន្តរៀបចំលំហាត់រួមគ្រប់កម្រិត និងប្រភេទទ័ព ព្រមទាំងបានបញ្ជាក់អំពីការគាំទ្រដល់កិច្ចសហប្រតិបត្តិការដែលបានឯកភាពគ្នារវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ កម្ពុជា-ថៃ។ លើសពីនេះ សម្តេចធិបតី ក៏បានគូសបញ្ជាក់ផងដែរ អំពីការបន្តកិច្ចសហការជិតស្និទ្ធតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ និងការទប់ស្កាត់រាល់បទល្មើសឆ្លងដែននានា សំដៅធានាបាននូវតំបន់ព្រំដែនសន្តិភាពជូនប្រជាពលរដ្ឋទាំងពីរ ដែលកំពុងរស់នៅ ប្រកបការងារ និងធ្វើពាណិជ្ជកម្មផ្សេងៗ ប្រកបដោយសុខសុវត្ថិភាព ៕

ថ្ងៃនេះ សម្ដេចធិបតីប្រកាសដាក់ចេញ «យុទ្ធនាការសាលារៀនស្អាត គ្មានសំរាម» នៅទូទាំងប្រទេស

2023/12/01 10:41:10 am        333
ភ្នំពេញ៖នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០២៣នេះ ត្រូវនឹងថ្ងៃបើកបវេសនាកាលឆ្នាំសិក្សាថ្មី ២០២៣-២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានប្រកាសដាក់ចេញ «យុទ្ធនាការសាលារៀនស្អាត គ្មានសំរាម»នៅទូទាំងប្រទេស ចាប់ពីឆ្នាំសិក្សា២០២៣-២០២៤​តទៅ ដើម្បីគាំទ្រដល់ការអនុវត្តចលនាប្រឡង ប្រណាំងសាលាស្អាត។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានមានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ថ្ងៃនេះ​សម្ដេច​ប្រកាស​ដាក់​ចេញនូវ «យុទ្ធនាការសាលារៀនស្អាត គ្មានសំរាម» នៅទូទាំងប្រទេស ចាប់ពីឆ្នាំ​សិក្សា​២០២៣-២០២៤តទៅ ដើម្បីគាំទ្រដល់ការអនុវត្តចលនាប្រឡង ប្រណាំងសាលាស្អាត ដែល​កន្លងមក ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវគោលការណ៍, លក្ខណៈវិនិច្ឆ័យ, និង​នីតិវិធី នៃការវាយតម្លៃសាលាស្អាតរួចមកហើយ ព្រមទាំងមានផ្តល់ជូនរង្វាន់លើកទឹកចិត្ត ក្នុង​ឱកាស​សន្និបាតអប់រំប្រចាំឆ្នាំផងដែរ។សម្ដេចធិបតីបញ្ជាក់ថា ការដាក់ចេញនូវអាទិភាពគោលនយោបាយ, វិធានការគន្លឹះ និង​យុទ្ធនាការ​ខាងលើនេះ មានគោលដៅ ធ្វើឱ្យសាលារៀន ក្លាយជាអង្គភាពសេវាសាធារណៈ ដែល​មាន​ប្រសិទ្ធភាពខ្ពស់, អភិបាលកិច្ចល្អ, និងមាន គណនេយ្យភាព ជាមួយនឹងប្រជាជន និង​សហគមន៍។ ដូច្នេះហើយ សាលារៀនត្រូវតែអនុវត្តតួនាទី ប្រកបដោយ ការទទួលខុសត្រូវខ្ពស់ ជាពិសេស លើការបង្រៀន និងការរៀន ដែលនឹងនាំទៅរក ការប្រែប្រួលជាវិជ្ជមាន នៃ​លទ្ធផល​សិក្សា​របស់សិស្ស។ ការពង្រឹងអភិបាលកិច្ចសាលារៀន នឹងឈានទៅលើកកម្ពស់គុណភាពអប់រំ ដែល​ចំណុះឱ្យកត្តាសំខាន់ៗ ៤ រួមមាន៖ ទី១ កត្តាសាលារៀន៖ សាលារៀនត្រូវផ្តល់នូវ បរិស្ថាន​អំណោយ​ផល សម្រាប់ការបំពេញការងាររបស់ គ្រូបង្រៀន និងការសិក្សារបស់សិស្ស ដូចជា​ការ​គ្រប់គ្រង និងភាពជាអ្នកដឹកនាំ មានប្រសិទ្ធភាព, ហេដ្ឋារចនាសម្ព័ន្ធរូបវន្តសមស្រប, អនាម័យ និង​សុវត្ថិភាព, ការប្រើប្រាស់ថវិកាដើម្បីគាំទ្រការរៀន និងបង្រៀន, ស្វ័យភាព​ក្នុង​ការ​អនុវត្ត​កម្ម​វិធី​សិក្សា និងគណនេយ្យភាពរបស់សាលារៀន។ ទី២ កត្តាគ្រូបង្រៀន៖ គ្រូ​បង្រៀន​ត្រូវ​មាន​គុណ​វុឌ្ឍខ្ពស់, មានការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ, មានវិធីសាស្ត្រ បង្រៀនថ្មី, និងចេះប្រើប្រាស់បច្ចេកវិទ្យា និង​រង្វាយ​តម្លៃក្នុងការបង្រៀន។ ទន្ទឹមនេះ គ្រូបង្រៀន ក៏ត្រូវខិតខំប្រឹងប្រែង និងមាន​ឥរិយាបថ​ល្អ, ទទួលបាននូវលក្ខខណ្ឌការងារ និងការរស់នៅសមរម្យ, ទទួលបា​ន​ឱកាស​សម្រាប់​ការ​សិក្សា​ស្រាវជ្រាវ និងសហគមន៍សិក្សាវិជ្ជាជីវៈ ព្រមទាំងការលើកទឹកចិត្តតាមគ្រប់រូបភាព។ ទី៣ កត្តា​សិស្ស​៖ សិស្សមានការលូតលាស់រាងកាយ ខួរក្បាល សតិបញ្ញា មានឥរិយាបថវិជ្ជមាន មាន​ពេល​វេលា​គ្រប់គ្រាន់ សម្រាប់ការសិក្សារៀនសូត្រ និងត្រៀមខ្លួនរួចស្រេចសម្រាប់ការសិក្សា។ សាលា​រៀន​ទាំងនៅទីជនបទ និងតំបន់ជួបការលំបាក ត្រូវមានកម្មវិធីបំប៉នអាហារូបត្ថម្ភ, ការផ្ដល់ អាហារូបករណ៍, និងការផ្ដល់អាហារតាមសាលារៀន។ ទី៤ កត្តាគ្រួសារ៖ ស្ថានភាព​សេដ្ឋកិច្ច និង​សង្គម​របស់គ្រួសារ, ការឱ្យតម្លៃលើការរៀនសូត្រ, ការជួយគាំទ ខាងផ្នែកស្មារតី និងសម្ភារៈ ពិតជា​មាន​សារៈសំខាន់សម្រាប់ការអប់រំ។ ទោះជាយ៉ាងណា បញ្ហា ចំណាកស្រុក, កង្វះការថែទាំកុមារ, ស្ថានភាព​អនាម័យ, និងការប្រើប្រាស់ពលកម្មកុមារ ដើម្បី រកប្រាក់ចំណូល បានជះ​ឥទ្ធិពល​អវិជ្ជមាន លើការសិក្សារបស់សិស្ស។ដូចនេះ ដើម្បីពង្រឹងអភិបាលកិច្ចសាលារៀន ចាប់ពីកម្រិតមត្តេយ្យសិក្សា ដល់មធ្យមសិក្សា ក្រសួង​អប់រំ យុវជន និងកីឡា បានរៀបចំយន្តការដើម្បីគាំទ្រដល់សាលារៀន ឆ្ពោះទៅសម្រេច​បាន​ស្ដង់​ដាសាលារៀនមាន ប្រសិទ្ធភាព ដែលរាជរដ្ឋាភិបាលកម្ពុជា បានឯកភាព​ជា​គោល​ការណ៍​រួច​ហើយ ដើម្បីដាក់ឱ្យអនុវត្ដ “ស្តង់ដា សាលារៀនគំរូ” និង "ពានរង្វាន់ សាលាគំរូ សម្តេច​មហាបវរ​ធិបតី” នៅទូទាំងប្រទេស ចាប់ពីឆ្នាំសិក្សា ២០២៣-២០២៤ នេះតទៅ៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព លើរបៀបវារៈមួយចំនួន

2023/12/01 10:25:30 am        119
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នាថ្ងៃទី១ ខែធ្នូនេះ បានដឹកនាំ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព លើរបៀបវារៈមួយចំនួន ដូចជា១-របាយការណ៍វឌ្ឍនភាព នៃការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ របស់ក្រសួងអប់រំ យុវជន និងកីឡា។២-របាយការណ៍វឌ្ឍនភាពនៃការរៀបចំ និងការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល។៣-សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៤-២០២៦។៤-សេចក្តីព្រាងគោលនយោបាយជាតិ ស្ដីពីកម្មសិទ្ធិបញ្ញា ឆ្នាំ២០២៤-២០២៨ និង ៥-បញ្ហាផ្សេងៗ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរថ្ងៃបើកបវេសនកាលឆ្នាំសិក្សា ២០២៣-២០២៤

2023/12/01 10:00:35 am        292
ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា ២០២៣-២០២៤ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣នេះ សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា បាន​ផ្ញើ​សារ​លិខិតសម្តែងនូវក្តីសោមនស្ស រីករាយ និងសូមចូលរួម​អបអរ​សាទរ​ថ្ងៃ​បើក​បវេសន​កាល​ឆ្នាំ​សិក្សា​ថ្មីនេះ​ ជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។សម្ដេចធិបតីនាយករដ្ឋមន្រ្ដីមានប្រសាសន៍ថា ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ជាថ្ងៃ​បើក​ទំព័រថ្មី​នៃ​ការ​ចាប់​ផ្តើម​ជីវិត​សិក្សាដំបូងរបស់សិក្សានុសិស្សដែលទើបនឹងដល់អាយុត្រូវចូលសាលារៀន ជា​ពិសេស​កុមារតូចនៅតាមសាលាមត្តេយ្យសិក្សា និងកុមារអាយុ ៦ ឆ្នាំនៅតាម​សាលា​បឋម​សិក្សា​ព្រម​ទាំង​ជា​ថ្ងៃថ្មីសម្រាប់ថ្នាក់ថ្មី សិក្សានុសិស្សដែលបានឡើងថ្នាក់ពីឆ្នាំសិក្សាកន្លងមក។សម្ដេចថ្លែងថា ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ក៏អាចចាត់ទុកជាថ្ងៃដំបូង ដែលរាជរដ្ឋាភិបាលកម្ពុជា នីតិកាល​ទី៧ នៃរដ្ឋសភាចាប់ផ្តើមអនុវត្តអាទិភាពគោលនយោបាយសំខាន់ៗ ពាក់ព័ន្ធ​នឹង​វិស័យអប់រំ ដូចមានចែងក្នុងបញ្ចកោណទី១នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ផ្តោតលើ «ការ​ពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា» និងការ​ដាក់​ចេញ​នូវ​វិធា​ន​ការ​គន្លឹះ សម្រាប់ដោះស្រាយក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្នុងគោលដៅ «លើកកម្ពស់ គុណភាព​អប់រំ​» ​ដោយផ្តោតលើការពង្រឹងគុណភាពសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់​មធ្យម​សិក្សា​។ សម្ដេចធិបតីបញ្ជាក់ថា ការដាក់ចេញនូវវិធានការគន្លឹះ ក្នុងគោលដៅ «លើកកម្ពស់ គុណភាព​អប់រំ» នោះ​ តាមរយៈការពង្រឹងកិច្ចការសំខាន់ៗដូចជា ទី១ ការពង្រឹងអភិបាលកិច្ចសាលារៀន។ ទី២ ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាព​ក្រៅ​ម៉ោង​សិក្សា​ឱ្យ​ស្រប​ទៅ​តាម​តម្រូវ​ការ ក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស។ ទី៣ ការយកចិត្ត​ទុក​ដាក់​លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យ គុណ​ភាព​ចំណី​អាហារ នៅតាមសាលា។ ទី៤ ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នក​អាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំ ស្របតាមពាក្យស្លោក «ភាពជាដៃគូ រដ្ឋ និង​សហគមន៍​ដើម្បីការអប់រំ»។នៅថ្ងៃនេះដែរ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ប្រកាសដាក់ចេញនូវ «យុទ្ធនាការ​សាលា​រៀន​ស្អាត គ្មានសំរាម” នៅទូទាំងប្រទេស ចាប់ពីឆ្នាំសិក្សា២០២៣-២០២៤ តទៅ ដើម្បី​គាំទ្រដល់ការអនុវត្តចលនាប្រឡងប្រណាំងសាលាស្អាត ដែលកន្លងមក ក្រសួងអប់រំ យុវជន និង​កីឡា បានដាក់ចេញនូវគោលការណ៍, លក្ខណៈវិនិច្ឆ័យ, និងនីតិវិធី នៃការ​វាយ​តម្លៃ​សាលា​ស្អាត​រួច​មក​ហើយ ព្រមទាំងមានផ្តល់ជូនរង្វាន់លើកទឹកចិត្ត ក្នុងឱកាសន សន្និបាត​អប់រំ​ប្រចាំ​ឆ្នាំ​ផង​ដែរ​។សម្ដេចធិបតីថ្លែងថា ឆ្លើយតបនឹងស្មារតីខាងលើនេះ ក្រសួងអប់រំ យុវជន និងកីឡា បាន​បញ្ចូល​ចំណុច​គន្លឹះ​ ទាំង៤ ខាងលើ ទៅក្នុង «ស្តង់ដាសាលារៀនគំរូ» ចំនួន៥ សម្រាប់មត្តេយ្យសិក្សា រហូត​ដល់មធ្យមសិក្សា។ ជាងនេះទៅទៀត ដើម្បីបង្កើនការយកចិត្តទុកដាក់ លើការពង្រឹងវិន័យ សីលធម៌ ចរិយាធម៌ សុជីវធម៌ គុណធម៌ និងឥរិយាបថល្អ របស់បុគ្គលិកអប់រំ និងសិស្សានុសិស្ស ក្រសួង​បានដាក់ឱ្យអនុវត្តការផ្ដល់ពិន្ទុ ៨០ ភាគរយ លើចំណេះដឹង, ១០ភាគរយ លើបំណិន, និង ១០ ភាគរយលើសីលធម៌ និងចរិយាធម៌។ក្នុងឱកាសថ្ងៃបើកបវេសនកាលឆ្នៃសិក្សាថ្មីនេះ សម្ដេចធិបតី ក៏បានថ្លែង​អំណរ​ព្រះ​គុណ​ចំពោះ​ព្រះ​តេជគុណ ព្រះសង្ឃគ្រប់ ព្រះអង្គ បងប្អូនជនរួមជាតិ លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំទាំងអស់ ព្រម​ទាំងដៃគូអភិវឌ្ឍ វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល និងសប្បុរសជននានា ដែល​តែង​តែ​បាន​រួមចំណែកក្នុងការកសាង និងអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ឱ្យមាន​ដំណើរ​ការ​រីក​ចម្រើន​គួរ​ជា​ទី​មោទនៈ ក្នុងរយៈកាលកន្លងមកនេះ។ សម្ដេចអំពាវនាវឱ្យបន្តជួយឧបត្ថម្ភគាំទ្រ និងផ្ដល់​នូវ​កិច្ច​សហការល្អតទៅទៀតដើម្បីបុព្វហេតុនៃការអភិវឌ្ឍកុមារ និងយុវជនកម្ពុជាគ្រប់ៗរូប៕

ព្រឹកស្អែកសម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្រ្តីលើរបៀបវារៈសំខាន់ៗចំនួន៣

2023/11/30 05:21:08 pm        196
ភ្នំពេញ៖នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០២៣ ស្អែកនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជានឹងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងរបៀបវារៈសំខាន់ៗចំនួន ៤។ របៀបវារៈសំខាន់ៗទាំងនោះរួមមាន៖ទី១៖ របាយការណ៍ស្តីពីវឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ។ ទី២៖ របាយការណ៍ស្តីពីវឌ្ឍនភាពនៃការរៀបចំនិងការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល។ទី៣៖ សេចក្តីព្រាងគោលនយោបាយជាតិស្តីពីកម្មសិទ្ធិបញ្ញាឆ្នាំ២០២៤-២០២៨។ទី៤៖ បញ្ហាផ្សេងៗ៕

ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am        1700
ប្រទេសចិន នៅថ្ងៃពុធ (ទី២៩ ខែវិច្ឆិកា)នេះ ជាថ្មីម្តងទៀត បានជំរុញឲ្យសហរដ្ឋអាមេរិកគោរពតាមគោលការណ៍ចិនតែមួយ និងគោរពការប្តេជ្ញាចិត្តនយោបាយដ៏រឹងមាំរបស់ខ្លួន ក្នុងការមិនគាំទ្រ «ឯករាជ្យភាពរបស់កោះតៃវ៉ាន់» ជាមួយនឹងសកម្មភាពជាក់ស្តែង ដោយលោក Chen Binhua អ្នកនាំពាក្យការិយាល័យកិច្ចការកោះតៃវ៉ាន់នៃក្រុមប្រឹក្សារដ្ឋរបស់ប្រទេសចិន បានធ្វើការអត្ថាធិប្បាយបែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន នាទីក្រុងប៉េកាំង ខណៈពេលដែលឆ្លើយតបទៅនឹងសំណួររបស់ប្រព័ន្ធផ្សព្វផ្សាយ។China urges US to honor commitment, stop arming Taiwanចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់ប្រទេសចិន នៅថ្ងៃពុធ (ទី២៩ ខែវិច្ឆិកា)នេះ ជាថ្មីម្តងទៀត បានជំរុញឲ្យសហរដ្ឋអាមេរិកគោរពតាមគោលការណ៍ចិនតែមួយ និងគោរពការប្តេជ្ញាចិត្តនយោបាយដ៏រឹងមាំរបស់ខ្លួន ក្នុងការមិនគាំទ្រ «ឯករាជ្យភាពរបស់កោះតៃវ៉ាន់» ជាមួយនឹងសកម្មភាពជាក់ស្តែង ដោយលោក Chen Binhua អ្នកនាំពាក្យការិយាល័យកិច្ចការកោះតៃវ៉ាន់នៃក្រុមប្រឹក្សារដ្ឋរបស់ប្រទេសចិន បានធ្វើការអត្ថាធិប្បាយបែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន នាទីក្រុងប៉េកាំង ខណៈពេលដែលឆ្លើយតបទៅនឹងសំណួររបស់ប្រព័ន្ធផ្សព្វផ្សាយ។អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby ថ្មីៗនេះ បានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Joe Biden បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការធានានូវសមត្ថភាពស្វ័យការពាររបស់កោះតៃវ៉ាន់ ដែលជាផ្នែកមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ប្រទេសចិន ហើយនឹងបន្តលក់អាវុធទៅឲ្យកោះតៃវ៉ាន់។លោក Chen បាននិយាយថា៖ «ការលក់អាវុធរបស់សហរដ្ឋអាមេរិកទៅឲ្យកោះតៃវ៉ាន់ បានរំលោភលើសេចក្តីថ្លែងការណ៍រួមទាំង៣ របស់ចិន-សហរដ្ឋអាមេរិក ជាពិសេសខដែលមានចែងក្នុងសេចក្តីថ្លែងការណ៍ថ្ងៃទី១៧ ខែសីហា ហើយប្រទេសចិនបានជំទាស់យ៉ាងដាច់អហង្ការ ចំពោះការលក់នេះ។ នាយកដ្ឋានពាក់ព័ន្ធនៃប្រទេសចិន ក្នុងឱកាសជាច្រើន បានបញ្ជាក់ពីគោលជំហរជាគោលការណ៍របស់ពួកគេ ក្នុងរឿងនេះ។ យើងជំរុញឲ្យសហរដ្ឋអាមេរិកគោរពតាមគោលការណ៍ចិនតែមួយ ចាត់វិធានការជាក់ស្តែង ដើម្បីគោរពការប្តេជ្ញាចិត្តនយោបាយដ៏រឹងមាំរបស់ខ្លួន ដែលមិនគាំទ្រ «ឯករាជ្យភាពរបស់កោះតៃវ៉ាន់» ហើយកុំនិយាយបែបនេះ តែធ្វើយ៉ាងនោះ។ ការពិតរាប់មិនអស់ បានបង្ហាញថា ការស្វែងរកឯករាជ្យភាពរបស់កោះតៃវ៉ាន់ តាមរយៈកម្លាំង ត្រូវបានរាំងស្ទះហើយ ហើយការទទូចសុំការគាំទ្រពីបរទេស ដើម្បីស្វែងរក «ឯករាជ្យភាពកោះតៃវ៉ាន់» នឹងនាំតែឲ្យមានការបំផ្លាញខ្លួនឯងប៉ុណ្ណោះ»៕

សម្ដេចតេជោ ហ៊ុន សែន ប្រកាសជួយឧបត្ថម្ភដល់សិស្សនិទ្ទេស A អន ផានិត មានឪពុកម្តាយពិការភាព

2023/11/29 05:09:22 pm        7475
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅ​រសៀល​ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានប្រកាសជួយឧបត្ថម្ភដល់យុវជន សិស្សនិទ្ទេស A អន ផានិត មានឪពុកម្តាយពិការភាពរបស់នៅខេត្តកំពត។ តាមរយៈសារសំឡេង សម្ដេចតេជោ ហ៊ុន សែន បានណែនាំដល់ ឯកឧត្តម សេង ទៀង ជំនួយ​ការ​​ផ្ទាល់​របស់សម្ដេច សហការជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ត្រូវរៀប​ចំ​ជា​ពីរ​​របៀប គឺទី១ ត្រូវយកយុវជន អន ផានិត ឡើងមករាជធានីភ្នំពេញ ហើយ​រក​មហា​វិទ្យាល័យ​ណាមួ​យដែ​លយុវជនរូបនេះចង់រៀន ដើម្បីឱ្យបន្តការសិក្សា និងរៀបចំកន្លែងស្នាក់នៅ ជាមួយ​ក្រុម​​អង្គ​រក្សរបស់សម្ដេចតែម្ដង។ សម្ដេចណែនាំឱ្យមានការផ្ដល់ការឧបត្ថម្ភថ្លៃសិក្សា និងហូប​ចុក​សម្រាប់ ផានិត ជាប្រចាំខែផងដែរ ក្នុងនោះសាលារៀន​ដែល​យុវជន​រូប​នេះ​ចង់​សិក្សា​បន្ត​អាច​ស្នើ​សុំចូល​សិក្សានៅមហាវិទ្យាល័យនោះតែម្ដង។ ក្រៅពីនេះ សម្ដេចតេជោ ក៏បានណែនាំឱ្យគិតគូរដល់ ក្រុមគ្រួសារឪពុកម្ដាយរបស់ យុវជន ផានិត ផងដែរ។ ក្នុងនោះមានដូចជាការជួយសងប្រាក់ដែលធ្លាប់ជំពាក់គេ និងសាងសង់​ផ្ទះ​ដែល​សម​ល្មម​ សម្រាប់ក្រុមគ្រួសាររបស់យុវជនរូបនេះបានស្នាក់នៅសមរម្យផងដែរ។ ក្រៅពីនោះ​ក៏​ត្រូវ​ផ្គត់​ផ្គង់​ដល់​ក្រុមគ្រួសារ ផានិត ក្នុង ១ខែ ចំនួន ១លានរៀល។ សូម​ជម្រាបថា យុវជននិទ្ទេស A អន ផានិត សិក្សានៅវិទ្យាល័យ សម្ដេចជាស៊ីម អង្គរជ័យ ខេត្ត​កំពត មានឪពុកម្តាយជាជនមានពិការភាព។យុវជនរូបនេះជាកូនប្រុសច្បងម្នាក់ក្នុងចំណោមបងប្អូន ២នាក់ មានឪពុកម្តាយជាជនពិការ ខណៈដែលម្តាយមានត្រឹមតែមុខរបរកាត់ដេរតូចមួយនៅផ្ទះ ដើម្បីចិញ្ចឹមកូនផ្គត់ផ្គង់រៀនសូត្រ ពេលខ្លះគ្មានសូម្បីតែ ៥០០រៀលឱ្យកូនទៅរៀន ប៉ុន្តែមានសាច់ញាតិផ្សេងជួយទំនុកបម្រុងខ្លះ ហើយពេលខ្លះយុវជនរូប នេះបានត្រឹមញាំបាយជាមួយទឹកត្រី និងម្ហូបតិចតួចប៉ុណ្ណោះ៕

សម្តេច ឃួន សុដារី នឹងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចប្រទេសវៀតណាម និងឡាវ

2023/11/29 10:15:28 am        371
MC៖សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម និងប្រទេសឡាវ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភា។តបតាមការអញ្ជើញ ឯកឧត្តមប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម និង ឯកឧត្តមប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅប្រទេសវៀតណាម និងនៅប្រទេសឡាវ ហើយនឹងចូលរួមកិច្ចប្រជុំកំពូលសភាកម្ពុជា ឡាវ វៀតណាម (CLV)លើកទី១ នៅទីក្រុងវៀងចន្ទន៍ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣។ដំណើរទស្សនកិច្ចទៅកាន់ប្រទេសជិតខាងភូមិផងរបងរបស់សម្ដេចរដ្ឋសភាធិបតីនាពេលនេះ ជាដំណើរទស្សនកិច្ចផ្លូវការនិងមិត្តភាពលើកដំបូងរបស់សម្តេចរដ្ឋសភាធិបតី ចាប់តាំងពីរដ្ឋសភានីតិកាលទី៧ បានប្រសូត្រឡើង។ ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងគោលបំណងពង្រឹង និងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការជាប្រពៃណី និងជាបងប្អូនរវាងប្រទេសកម្ពុជាជាមួយប្រទេសវៀតណាម និងរវាងប្រទេសកម្ពុជាជាមួយប្រទេសឡាវ ឱ្យកាន់តែរឹងមាំគ្រប់ជ្រុងជ្រោយ ទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។ក្នុងក្របខ័ណ្ឌរដ្ឋសភា ដំណើរទស្សនកិច្ចនាពេលនេះ នឹងលើកកម្ពស់កិច្ចសហប្រតិបត្តិការវាងរដ្ឋសភាកម្ពុជា និងរដ្ឋសភានៃប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ និង ស៊ីជម្រៅនៅគ្រប់កម្រិតថែមទៀត ទាំងកម្រិតថ្នាក់ដឹកនាំ សមាជិកសមាជិការដ្ឋសភា និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា។ ជាមួយគ្នា ទំនាក់ទំនងដ៏ល្អរវាងស្ថាប័ននីតិប្បញ្ញត្តិ មិនត្រឹមតែលើកកម្ពស់ដល់វិស័យការទូតសភានោះទេ ប៉ុន្តែនឹងចូលរួមចំណែកលើកកម្ពស់ដល់ការធ្វើពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងជាពិសេសទំនាក់ទំនងរវាងប្រជាជននិងប្រជាជនដែលនឹងនាំមកនូវផលប្រយោជន៍ជូនប្រទេស និងប្រជាជនទាំងសងខាង។សូមជម្រាបជូនថា សកម្មភាពការងារសំខាន់ៗរបស់សម្តេចរដ្ឋសភាធិបតី នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូខាងមុខ គ្រោងនឹងអញ្ជើញជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំសំខាន់ៗ រួមមាន ការជួបសម្តែងការគួរសមជាមួយ ឯកឧត្ដម ង្វៀន ភូដុង អគ្គលេខាធិការបក្សវៀតណាម ប្រធានវៀតណាម និងជួបពិភាក្សាការងារពន្ធភាគីជាមួយ ឯកឧត្ដម វឿង ឌិញហ្វេ ប្រធានរដ្ឋសភាវៀតណាម។ដោយឡែកចំពោះដំណើរទស្សនកិច្ចនៅប្រទេសឡាវ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ សម្តេចរដ្ឋសភាធិបតី គ្រោងនឹងអញ្ជើញជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំសំខាន់ៗ រួមមាន ឯកឧត្តម ថងលូន ស៊ីសូលីត ប្រធានរដ្ឋឡាវ, ឯកឧត្តម សូនេសាយ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ និងឯកឧត្ដម សាយសំភូន ភូមិវិហាន ប្រធានរដ្ឋសភាឡាវ។ជាមួយគ្នា សម្តេចរដ្ឋសភាធិបតី យួន សុដារី គ្រោងនឹងទទួលជួបសំណេះសំណាលជាមួយនិសិ្សតកម្ពុជា ដែលកំពុងសិក្សានៅប្រទេសឡាវផងដែរ ខណៈក្រៅពីនោះសមាជិកគណៈប្រតិភូ ក៏គ្រោងនឹងជួបពិភាក្សាការងារជាមួយភាគីឡាវមួយចំនួនទៀតផងដែរ។នាឱកាសបំពេញទស្សនកិច្ចនៅប្រទេសឡាវ សម្ដេចរដ្ឋសភាធិបតី នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលសភាកម្ពុជា-ឡាវ-វៀតណាម (CLV) លើកទី១ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងវៀងចន្ទន៍ ដែលរដ្ឋសភាឡាវធ្វើជាម្ចាស់ផ្ទះ។ កិច្ចប្រជុំកំពូលសភានៃប្រទេសទាំងបីធ្វើឡើងដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនានាឱ្យកាន់តែស៊ីជម្រៅ គ្រប់ជ្រុងជ្រោយ ក្នុងការគាំទ្រដល់គម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាលនៃប្រទេសទាំងបី ដែលបានបង្កើតឡើងនូវតំបន់ត្រីកោណអភិវឌ្ឍ(CLV-DTA) កាលពីឆ្នាំ១៩៩៩ និងក្នុងគោលដៅប្រែក្លាយតំបន់ត្រីកោណអភិវឌ្ឍន៍ឱ្យក្លាយទៅជាតំបន់សន្តិភាព និងអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពស្របតាមទស្សនៈដើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៕

សម្ដេច​ធិបតី៖ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះបញ្ចប់ទៅដោយជោគជ័យមានសន្តិសុខសណ្ដាប់ធ្នាប់ល្អ

2023/11/29 09:05:43 am        526
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បាន​កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និង​អកអំបុកឆ្នាំនេះ ដែលមានសាលារាជធានីភ្នំពេញ សមត្ថកិច្ចគ្រប់អង្គភាព និងរាល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលបានសហការគ្នាក្នុងការរៀបចំពិធី ដែលបានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខសណ្ដាប់ធ្នាប់ល្អ ដែលបង្កលក្ខណៈឱ្យប្រជាពលរដ្ឋបានចូលរួមសប្បាយរីករាយ។សម្ដេច​ធិបតី​ នាយករដ្ឋមន្រ្ដី និង​ភរិយាមានការសប្បាយរីករាយយ៉ាងខ្លាំងដែលបានចូលរួមនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅឆ្នាំ២០២៣នេះ។ សម្ដេច​ធិបតីថ្លែង​ថា ឆ្នាំនេះមានបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអ្នករាជធានីភ្នំពេញ និងអ្នកមកពីតាមបណ្ដាខេត្ត ក៏ដូចជាជនជាតិបរទេសដែលមានវត្តមាននៅព្រះរាជាណាចក្រកម្ពុជាបានចូលរួមយ៉ាងច្រើនកុះករ ក្នុងរយៈពេល៣ថ្ងៃនេះ។ សម្ដេច​បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប សាលារាជធានីភ្នំពេញ សមត្ថកិច្ចគ្រប់អង្គភាព និងរាល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលបានសហការគ្នាក្នុងការរៀបចំពិធី ដែលបានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខសណ្ដាប់ធ្នាប់ល្អ ដែលបង្កលក្ខណៈឱ្យប្រជាពលរដ្ឋបានចូលរួមសប្បាយរីករាយ។ ខ្ញុំសូមសរសើរចំពោះបងប្អូនគណៈកម្មការគ្រប់គ្រងការប្រកួតក៏ដូចជាកីឡាករ កីឡាការនីដែលចូលរួមក្នុងការប្រណាំងទូក និងក្រុមការងារពាក់ព័ន្ធទាំងអស់ដែលបានខិតខំអស់កម្លាំងកាយចិត្តក្នុងការគ្រប់គ្រងការប្រកួត ក៏ដូចជាខិតខំប្រកួតដោយស្មារតីសាមគ្គីភាព និងគោរពគ្នាទៅវិញទៅមក ដែលធ្វើឱ្យការប្រកួតអុំទូកនេះមានភាពជោគជ័យជារួម ទោះជាលទ្ធផលយ៉ាងណាក៏ដោយសម្រាប់ទូកនីមួយៗ។ សម្ដេច​ធិបតី ថ្លែង​អំណរគុណ ដល់បណ្ដាក្រសួងស្ថាប័ន និងក្រុមហ៊ុនឯកជនដែលបានចូលរួមរៀបចំប្រទីបស្អាតៗទាំងសោភ័ណភាព ទាំងអត្ថន័យល្អៗ ដើម្បីបង្ហាញដល់បងប្អូនប្រជាពលរដ្ឋបានទស្សនាក្នុងពេលរាត្រី ក្រោយពេលប្រណាំងទូកបានបញ្ចប់ក្នុងថ្ងៃនីមួយៗ។ ជាមួយគ្នានេះដែរការរៀបចំកន្លែងកម្សាន្ត​ និង​ការប្រគំតន្ត្រីជាច្រើនកន្លែង បានញ៉ាំងឱ្យពិធីនេះកាន់តែមានភាពអធិកអធម និងសប្បាយរីករាយសម្រាប់ប​ងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស​មកលេងកម្សាន្ត។​ជាមួយគ្នានេះ សម្ដេច​ធិបតី ក៏បានថ្លែងអំណរគុណដល់ក្រុមការងារសម្តែងគ្រប់ប្រភេទ ក៏ដូចសិល្ប:ករ សិល្បៈ ការីនីទាំងអស់ ដែលបានផ្តល់នូវផ្ទាំងទស្សនីយភាពរីករាយ និងការរាំលេងកំសាន្តគ្រប់ទីកន្លែងដល់​មហាជន ប្រកបដោយភាពស្រស់ស្រាយ និងសប្បាយអឺងកង ។ សម្ដេច​ធិបតីបញ្ជាក់ថា ភាពជោគជ័យនេះ អាចសម្រេចទៅបាន គឺដោយសារការចូលរួមចំណែកពីគ្រប់បណ្តាក្រុមការងារពាក់ព័ន្ធ ជាពិសេសកងកម្លាំងគ្រប់ប្រភេទ ដែលបានលះបង់ពេលវេលា និងកម្លាំងកាយចិត្តធ្វើយ៉ាងណាធានាឱ្យបានសេចក្តីសុខ សុវត្ដិភាព សណ្តាប់ធ្នាប់សាធារណៈ និងបង្កលក្ខណ:គ្រប់បែបយ៉ាង ដើម្បីបម្រើដល់ដំណើរការនៃព្រះរាជពិធីបុណ្យជាតិនេះឱ្យប្រព្រឹត្តទៅដោយភាពអធិកអធម និងសប្បាយរីករាយបំផុត៕អត្ថបទ៖ វ៉ន ដារ៉ា 

សម្តេច ឃួន សុដារី អញ្ជើញដង្ហែព្រះករុណាជាអម្ចាស់ស្តេចយាងទត និងបិទបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក

2023/11/28 06:11:35 pm        492
ភ្នំពេញ៖ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ទតព្រះរាជបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាព្រះពន្លាជ័យ មុខព្រះបរមរាជវំាង ក្នុងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលជាថ្ងៃបិទបញ្ចប់នូវព្រះពិធីបុណ្យគម្រប់រយៈពេលបីថ្ងៃ។សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា រួមនិងឥស្សរជនជាន់ខ្ពស់សំខាន់ៗជាច្រើនទៀតមាន សម្តេច ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំឧត្តមក្រុមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ សមាជិកសមាជិកា ព្រឹទ្ឋសភា រដ្ឋសភា និងរាជរដ្ឋាភិបាល បានយាងនិងអញ្ជើញដង្ហែព្រះករុណជាអម្ចាស់ជីវិតតម្កល់លើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។នៅក្នុងថ្ងៃបញ្ចប់ព្រះរាជបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនេះ គេសង្កេតឃើញវត្តមានកាន់តែយ៉ាងច្រើនកុះកររបស់បងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទី រួមនិងភ្ញៀវជាតិ ភ្ញៀវអន្តរជាតិ បានចូលរួមទស្សនានិងដើរកម្សាន្តក្នុងព្រះរាជពិធីបុណ្យយ៉ាងសប្បាយរីករាយជាទីបំផុត។ក្រោយពីការប្រណំាងទូកងបានចប់សព្វគ្រប់ជាស្ថាពរ មានប្រារព្ឋពិធីកាត់ព្រ័ត្រ ដែលជាការបិទបញ្ចប់នូវព្រះរាជពិធីបុណ្យ ដោយបរិបូរណ៍។ ព្រះករុណជាអម្ចាស់ជីវិតតម្កល់លើត្បូង សម្តេចយាងប្រទាននូវព្រះរាជរង្វាន់ជានិមិត្តរូប ជូនដល់ក្រុមកីឡាករនិងកីឡាការិនីទូកង ដែលទទួលបានជ័យលាភីផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កីឡា ២ប្រភេទមកដល់មាតុភូមិវិញ អមមមេដាយប្រាក់ ១ ក្រោយ​ចប់ភារកិច្ច​ក្នុង​កីឡាលើ​ឆ្នេរ​ខ្សាច់​អាស៊ី នៅចិន
04/27/2026 10:04 AM
អតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអែល២រូប រួមគ្នាដើម្បីប្រជែងជាមួយលោក Netanyahu ក្នុងការបោះឆ្នោត
04/27/2026 10:04 AM
ការវាយប្រហារដោយគ្រាប់បែកនៅប្រទេសកូឡុំប៊ី សម្លាប់មនុស្សច្រើននាក់នៅមុនការបោះឆ្នោត
04/27/2026 10:04 AM
ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្សច្រើននាក់នៅលីបង់ ខណៈព្រមានប្រជាជនឱ្យចេញពីទីក្រុងនានាហួសពី «តំបន់ទ្រនាប់»
04/27/2026 10:04 AM
ប្រមុខការទូតកម្ពុជា និងប្រមុខការទូតសិង្ហបុរី ប្តេជ្ញាចិត្តរួមគ្នាពង្រឹងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវចំណងមិត្តភាពប្រទេសទាំងពីរដ៏យូរអង្វែង
04/27/2026 09:04 AM
ក្រសួងពាណិជ្ជកម្មកម្ពុជា​ ចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ​GI ​លើ​ផលិតផលសក្ដានុពល ​៤ ​មុខ បន្ថែមទៀត
04/27/2026 09:04 AM
ព្រះរាជសុខភាពរបស់ព្រះករុណាព្រះមហាក្សត្របានប្រសើរជាងមុនបន្តិចហើយ ប៉ុន្តែក្រុមគ្រូពេទ្យចិនបន្តឲ្យព្រះអង្គគង់ប្រថាប់មួយរយៈទៀត
04/27/2026 09:04 AM
ការបាញ់ប្រហារនៅពិធីទទួលទានអាហារពេលល្ងាចនៅសេតវិមាន ជំរុញឱ្យមានការពិនិត្យឡើងវិញសន្តិសុខរបស់លោក Trump
04/27/2026 09:04 AM
អ្នកការទូតជាន់ខ្ពស់អ៊ីរ៉ង់បានវិលត្រឡប់ទៅប៉ាគីស្ថានវិញមួយរយៈខ្លី ខណៈលោកTrumpថាភាគីនានាអាចនិយាយគ្នាតាមទូរស័ព្ទបាន
04/27/2026 08:04 AM
[UPDATE] ខ្មាន់កាំភ្លើងព្យាយាមសម្លាប់លោក Trump និងគណៈរដ្ឋមន្ត្រីនៅឯពិធីទទួលទានអាហារពេលល្ងាច
04/27/2026 08:04 AM