សម្តេចតេជោ ហ៊ុន សែន ណែនាំដល់មន្ត្រីរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមឲ្យបានល្អ ពិសេសបទល្មើសអនឡាញត្រូវបង្ក្រាបកុំអោយងើបឡើងវិញអោយសោះ
សម្តេចតេជោ ហ៊ុន​ សែន ណែនាំដល់មន្ត្រីយកចិត្តទុកដាក់គ្រប់គ្រងនិងមើលថែដល់អតីតយុទ្ធជន និងនិវត្តជននៅតាមមូលដ្ឋាន
សម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
កម្ពុជា និងលីទុយអានី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសក្តានុពលឱ្យកាន់តែស៊ីជម្រៅ

ព័ត៌មានសំខាន់ៗ

កម្ពុជា-ជប៉ុន រំលឹកខួបលើកទី៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ

2023/11/20 08:31:12 am        139
ទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ឈានដល់ខួបលើកទី៧០ឆ្នាំហើយ នាឆ្នាំ២០២៣នេះ ការ​ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងភាពជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន បាន​ធ្វើ​ឲ្យកាន់តែមានប្រសិទ្ឋភាព និងប្រកបដោយផ្លែផ្កា។ដើម្បីអបអរសាទរខួបលើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន សមាគមជប៉ុន-កម្ពុជា គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និង សមាគមជប៉ុន-កម្ពុជា ដោយ​មាន​ការ​គាំទ្រ​ពី​ស្ថាន​ទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំឲ្យមានពិធីអុជកាំជ្រួច នាយប់ថ្ងៃទី១៩ ខែ​វិច្ឆិកា ឆ្នាំ២០២៣ នៅខាងមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ។ ពិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តំណាង​ដ៏ខ្ពង់​ខ្ពស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ឯកឧត្តម អ៊ូអិណូ អាត់ស៊ូស៊ី ឯក​អគ្គរដ្ឋទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម តាកាហាស៊ី ហ្វូមីអាគី ប្រធាន​សមាគម​ជប៉ុន-កម្ពុជា និងជាអតីត ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា។ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថា តាមរយៈព្រឹត្តិការនេះ ពិតជា​បាន​ចូលរួម​ចំណែក​បន្ថែម​ទៀត​ ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងភាពជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កម្ពុជា-​ជប៉ុន ឲ្យកាន់តែមានប្រសិទ្ឋភាព និងប្រកបដោយផ្លែផ្កា។ កម្ពុជា និងជប៉ុន បាន​ភ្ជាប់​ទំនាក់​ទំនង​ការទូតទ្វេភាគីរវាងគ្នាចាប់តាំងពីថ្ងៃទី៩ ខែមករា ឆ្នាំ១៩៥៣។ ផ្តើម​ចេញ​ពី​ទំនាក់​ទំនង​ការ​ទូតរយៈពេល ៧០ឆ្នាំ កន្លងទៅនេះ កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ និង​ទីក្រុងសម្ព័ន្ធមេត្រី កាន់តែមានភាពស៊ីជម្រៅ ស្អិតរមួតលើគ្រប់វិស័យ ចាប់តាំង​ពី​កម្រិត​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគីរហូតដំឡើង​ដល់​កម្រិត​ទំនាក់​ទំនង​ទៅ​ជា​ភាព​ជាដៃ​គូយុទ្ធ​សាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​ក្នុងឆ្នាំ២០២៣ បន្ទាប់ពីជំនួបកំពូលទ្វេភាគីរវាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម គីស៊ីដា ហ្វីមីអូ នាយករដ្ឋ​មន្ត្រី នៃប្រទេសជប៉ុន កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ​កន្លង​មក។ឯកឧត្តម ឃួង ស្រេង បន្ថែមថា នៅមូលដ្ឋានរាជធានីភ្នំពេញ មិត្តជប៉ុន បានផ្តល់នូវជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​លើ​គម្រោង​សាងសង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​រូបវន្ត​ជា​ច្រើន​ដែល​មាន​ដូចជា​គម្រោង​ការពារ​ទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ជំហានទី១ រហូតដល់ជំហានទី៤ គម្រោង​សាង​សង់​ស្ថានីយ៍​ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក គម្រោងធ្វើឲ្យប្រសើរឡើងនូវ សមត្ថភាពពន្លត់អគ្គិភ័យ តាមរយៈការផ្ដល់រថយន្តពន្លត់អគ្គិភ័យប្រើប្រាស់រួច គម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងចរាចរណ៍ គម្រោង​ជំនួយក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលជាដើម។ បន្ថែមលើនេះ ក្នុងវិស័យឯកជន ទំហំ​ពាណិជ្ជកម្មកម្ពុជា-ជប៉ុន ក៏មានការកើនឡើងជាបន្តបន្ទាប់ ក្នុងនោះ នៅរាជធានីភ្នំពេញ ក្រុមហ៊ុន អ៉ីអន ម៉ល ខេមបូឌា ខូ អិលធីឌី ដែលជាក្រុមហ៊ុនរបស់វិនិយោគិនជប៉ុន បាន​បណ្ដាក់​ទុន​វិនិយោគ​ក្នុងទំហំទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ លើគម្រោងអភិវឌ្ឍផ្សារទំនើប ចាប់​តាំង​ពី​គម្រោង​ទី១ រហូតដល់គម្រោងទី៣ ដោយទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រជា​ពលរដ្ឋ​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន។ឯកឧត្តម ឃួង ស្រេង បញ្ជាក់ថា សម្រាប់ការរៀបចំពិធីអុជកាំជ្រួចអបអរសាទរខួបលើកទី៧០ នៃ​ទំ​នាក់ទំនងការទូតកម្ពុជា-ជប៉ុន នាឱកាសនេះ គឺមិន​ត្រឹម​តែ​ធ្វើ​ឡើង​ដើម្បី​អបអរ​សាទរ​ខួប​លើក​ទី៧០ នៃការបង្កើតទំនាក់ទំនងការទូត និងខួបលើកទី១០ នៃភាពជាដៃគូយុទ្ធសាស្ត្ររវាងកម្ពុជា-ជប៉ុន​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកាលានុវត្តភាពថ្មីមួយទៀត សម្រាប់ការស្វែង​យល់​ឲ្យ​បាន​កាន់​តែ​ស៊ី​ជម្រៅ និងជាការតភ្ជាប់រវាងប្រជាជននិងប្រជាជន ដើម្បីឈាន​ទៅ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ មិត្តភាព និងសាមគ្គីភាព សម្រាប់ជាគុណប្រយោជន៍នៃប្រជាជាតិទាំងពីរ ក្នុង​ស្មារតី​ផ្តល់​ការ​ឧបត្ថម្ភគាំទ្រ និងការជួយគ្នាទៅ វិញទៅមកលើគ្រប់វិស័យ។ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី បានមានប្រសាសន៍ថា កម្មវិធីនេះធ្វើឡើង ដើម្បីរំលឹកពីខួប មិនត្រឹម​តែជាទំនាក់ទំនងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាលប៉ុណ្ណោះទេ តែក៏ជាទំនាក់​ទំនង​រវាង​ក្រុម​ហ៊ុន​ឯកជន និងអង្គការនានារបស់ជប៉ុនឲ្យកាន់តែរឹងមាំថែមទៀត។ ថ្ងៃនេះពិត​ជា​បង្ហា​ញ​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​ពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ជប៉ុន និងសូមឲ្យ​ទំនាក់​ទំនង​នេះ​កាន់​តែរឹង​មាំថែមទៀត៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា 

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីគោល​នយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា

2023/11/20 07:52:25 am        197
នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធី «ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវកម្មវិធីគោល​នយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា»។

ព្រះមហាក្សត្រយាងមកដល់កម្ពុជាវិញក្រោយបំពេញទស្សនកិច្ចមួយសប្តាហ៍នៅបារាំង

2023/11/19 07:41:36 pm        111
ភ្នំពេញ៖ នៅវេលាម៉ោង៧៖០០នាទីយប់ ថ្ងៃអាទិត្យ ៧កើត ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ព្រះករុណា ព្រះបាទ សម្តេច​​​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជា​ទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានយាងមកដល់ប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីបំពេញព្រះរាជទស្សនកិច្ចរយៈពេលមួយសប្តាហ៍នៅប្រទេសបារាំង។

សម្ដេចធិបតីលើកទឹកចិត្តដល់ក្រុមហ៊ុនវិនិយោគចិនបន្តវិនិយោគបន្ថែមទៀតនៅខេត្តសៀមរាប

2023/11/16 04:16:33 pm        128
សៀមរាប ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានជំរុញ និងលើកទឹកចិត្តដល់ក្រុមហ៊ុនវិនិយោគចិន ជាពិសេសខេត្តយូណាន បន្តការរៀបចំផែនការ វិនិយោគបន្ថែមទៀតនៅខេត្តសៀមរាបឱ្យបានតាមផែនការដែលបានគ្រោងទុក និងការរៀបចំការដំណើរការអាកាសយានដ្ឋានថ្មី សៀមរាបអង្គរឱ្យបានល្អ ដើម្បីឱ្យខេត្តសៀមរាបក្លាយជាប៉ូលអភិវឌ្ឍន៍ពហុបំណង ក្នុងព្រះរាជាណាចក្រកម្ពុជា។​សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានជំរុញបែបនេះ ក្នុងឱកាស ជំនួបជាមួយ ឯកឧត្តម វ៉ាង យូបូ (Wang Yubo)) អភិបាលខេត្តយូណាន និងនិងគណៈប្រតិភូ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport)។  ជាកិច្ចចាប់ផ្តើម សម្ដេចធិបតី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម វ៉ាង យូបូ និង គណៈប្រតិភូ ដែលបានអញ្ជើញមកចូលរួម «ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ» នៅព្រះរាជាណាចក្រកម្ពុជា។ សម្ដេចធិបតីបញ្ជាក់ថាថ្ងៃនេះជាថ្ងៃប្រវត្តិសាស្ត្រមួយសម្រាប់ខេត្តសៀមរាប ក៏ដូចជាព្រះរាជាណាចក្រកម្ពុជាទាំងមូល ដែលមានសមិទ្ធផលដ៏ធំ និងថ្មីសន្លាង បានលេចត្រដែតឡើង ដែលជានិមិត្តរូប នៃការអភិវឌ្ឍប្រទេសកម្ពុជាក្នុងសម័យទំនើប ក៏ដូចជាតម្រូវការក្នុងការចូលរួមថែរក្សាសម្បត្តិ បេតិកភណ្ឌវប្បធម៌ជាតិរបស់កម្ពុជា និងជាការឆ្លុះបញ្ចាំងពីផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពល្អរវាង កម្ពុជា-ចិន សម្ដេចធិបតី ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនវិនិយោគទាំងបីរបស់ខេត្តយូណាន ដែលមានជំនឿទុកចិត្ត និងបានដាក់ទុនវិនិយោគលើទឹកដីកម្ពុជា ជាពិសេសការវិនិយោគលើអាកាស យានដ្ឋានអន្តរជាតិសៀមរាបអង្គរនេះ។ សម្តេចធិបតី ក៏បានគូសរំលេចថា អំពីការយកចិត្តទុកដាក់របស់សម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការលើកកម្ពស់នូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន និងការគាំទ្រគម្រោងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ (BRI) ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសដែលកំពុង កអភិវឌ្ឍឱ្យមានការរីកចម្រើន។ ជាកិច្ចឆ្លើយតប ឯកឧត្តម វ៉ាង យូបូ បានថ្លែងអំណរគុណយ៉ាងស្មោះចំពោះ សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី និងសម្ដេចធិបតី ដែលបានគាំទ្រដល់គម្រោងវិនិយោគអាកាសយានដ្ឋានថ្មីនេះដែលធ្វើឱ្យក្រុមហ៊ុនអាចសម្រេចបានការសាងសង់ប្រកបដោយជោគជ័យ។ ឯកឧត្តមអភិបាលខេត្តក៏បានបង្ហាញនូវជំនឿជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចធិបតី ព្រះរាជាណាចក្រកម្ពុជា នឹងកាន់តែមាន ការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត ហើយទំនាក់ទំនងរវាងចិន-កម្ពុជា និយាយជារួម និងកិច្ចសហប្រតិការរវាងកម្ពុជា- ខេត្តយូណាននិយាយដោយឡែក កាន់តែរីកចម្រើនមួយកម្រិតថែមទៀត។ ឯកឧត្តមអភិបាលខេត្តក៏បានឯកភាពចំពោះការលើកឡើងរបស់សម្ដេចធិបតី ក្នុងការគាំទ្រ និងជំរុញឱ្យអាកាសយានដ្ឋាននេះដំណើរការល្អ និងបន្តខិតខំក្នុងការពង្រីកការវិនិយោគបន្ថែម នៅលើទឹកដីខេត្តសៀមរាប។ ឯកឧត្តមអភិបាលខេត្តក៏បាន បញ្ជាក់ផងដែរថា តាមរយៈការឯកភាពរវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ ដែលកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន ខេត្តយូណាននឹងប្រែក្លាយគោលបំណងនេះឱ្យទៅជាសកម្មភាពជាក់ស្ដែងជាពិសេស ការជំរុញវិស័យទេសចរណ៍ និងវិស័យផ្សេងៗទៀតដូចជា វិស័យវប្បធម៌ និងកីឡាជាដើម៕ ដោយ ៖ ដារា

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ»

2023/11/16 09:14:44 am        300
នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ» (Siem Reap Angkor International Airport)  ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំ​តា​ប៉ែក ស្រុកសូទ្រនិគម និងឃុំគោកធ្លកលើ ស្រុកជីក្រែង នៃខេត្តសៀមរាប មានចម្ងាយ​ជាង ៤០គីឡូម៉ែត្រពីរមណីយដ្ឋានអង្គរ និងជាង៥០ គីឡូម៉ែត្រពីទីប្រជុំ​ជនក្រុង​សៀម​រាប។អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ត្រូវបានសាងសង់ឡើងក្រោមការវិនិ​យោគ​រួមគ្នារវាងក្រុមហ៊ុនចំនួន៣រួមមាន៖ ១) ក្រុមហ៊ុនវិនិយោគយុនណាន (Yunnan Investment Group) ដែលមានភាគហ៊ុនចំនួន ៧៦,៦%, ២) ក្រុមហ៊ុនសំណង់ និងវិនិយោគយុនណាន (Yunnan Construction and Investment Holding Group) មានភាគហ៊ុនចំនួន ២០% និង ៣) ក្រុមហ៊ុនគ្រប់​គ្រង និងប្រតិបត្តិ​ការ​អាកាសយានដ្ឋានយុនណា (Yunnan Airport Group) ដែលជាប្រតិបត្តិករមាន​ភាគ​ហ៊ុន​ចំនួន ៣,៤%។ អាកាសយានដ្ឋាននេះ បានចាប់ផ្តើមសាងសង់ជាផ្លូវការនៅខែមីនា ឆ្នាំ២០២០ បញ្ចប់​ជាស្ថាពរកាលនៅបំណាច់ខែមីនាឆ្នាំ២០២៣នេះ ដោយប្រើរយៈពេល ៣៦ខែ​ស្មើ​នឹង៣ឆ្នាំ។ អាកាសយានដ្ឋាននេះ ត្រូវកសាងឲ្យទៅជាលំដាប់ថ្នាក់ 4E សម្រាប់យន្តហោះធំៗគ្រប់ប្រភេទ ដែលអាចហោះឡើង និងចុះចតបាន។

[UPDATE] លោក Joe Biden និងលោក Xi Jinping ជួបពិភាក្សាទល់មុខគ្នាស្របពេលមាន​ជម្លោះ​លើ​បញ្ហាយោធា និងសេដ្ឋកិច្ច

2023/11/16 09:00:16 am        197
លោកប្រធានាធិបតីអាមេរិក Joe Biden បានជួបមេដឹកនាំចិនលោក Xi Jinping ក្នុង​ជំនួប​ទល់​មុខ​គ្នា ជាលើកដំបូង ក្នុង​រយៈពេល​មួយ​ឆ្នាំ​កាល​ពីថ្ងៃពុ​ធ​ សម្រាប់​កិច្ច​ពិភាក្សា​ក្នុង​គោល​បំណង​បន្ធូរ​បន្ថយ​ភាពតានតឹងរវាងមហាអំណាចទាំងពីរលើជម្លោះយោធា ការជួញដូរគ្រឿងញៀន និង​បញ្ញា​សិប្បនិម្មិតឬ(AI) ហើយបាននិយាយថា ប្រទេស​ទាំង​២​បាន​ធ្វើ​ឱ្យ​មាន​ការ​រីក​ចំរើន​ពិត​ប្រាកដ​។ លោក Biden បានស្វាគមន៍មេដឹកនាំចិននៅឯអគារអចលនទ្រព្យ ហ្វីឡូលី(Filoli)ដែលជាផ្ទះ និង​សួនច្បាររបស់រដ្ឋនៅតំបន់ជនបទស្ថិតនៅចម្ងាយប្រហែល ៤៨ គីឡូម៉ែត្រ ភាគខាងត្បូង នៃ​ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ (San Francisco) ជាទីដែល​មេដឹក​នាំ​ទាំង​២​នឹង​ផ្លាស់​ប្ដូរ​ទីតាំង​នៅ​ពេល​ក្រោយ​ សម្រាប់កិច្ចប្រជុំកំពូលនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកឬ (APEC)។     លោក Biden បាននិយាយថា សហរដ្ឋអាមេរិក និងចិន ត្រូវតែធានាថា ការប្រកួតប្រជែង​រវាង​ប្រទេស​ទាំង​២នឹងមិនក្លាយជាជម្លោះនោះទេ និងគ្រប់គ្រង​ទំនាក់​ទំនង​របស់​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ចពិ​ភពលោក​ទាំង២ ប្រកបដោយការទទួលខុសត្រូវ ។ លោកបាននិយាយថា បញ្ហា​នានា ដូចជាបម្រែបម្រួលអាកាសធាតុ ការប្រឆាំងគ្រឿងញៀន និងបញ្ញាសិប្បនិម្មិត ទាមទារ​ឱ្យ​មានការយកចិត្តទុកដាក់រួមគ្នាពីមេដឹកនាំទាំង២។ បន្ទាប់​ពីកិច្ចពិភាក្សាមួយព្រឹក និងមុនពេលធ្វើដំណើរទៅទទួលទានអាហារថ្ងៃត្រង់ជាមួយលោក Xi លោក Biden បាននិយាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា នេះជារឿង​សំខាន់​ដែល​លោក​ទាំង២ យល់គ្នាទៅវិញទៅមក រវាងមេដឹកនាំ និងមេដឹកនាំ។ លោក​បានលើកឡើង ដោយពុំបានបញ្ជាក់លម្អិតថា មានបញ្ហាប្រឈម​ជា​សាកល​ដ៏​សំខាន់​ដែល​ទាមទារ​ភាព​ជាអ្នកដឹកនាំរួមគ្នារបស់យើង។ ហើយថ្ងៃនេះ យើងបានធ្វើ​ឱ្យ​មាន​ការវិវឌ្ឍន៍​ពិត​ប្រាកដ​។សេចក្តីថ្លែងការណ៍របស់សេតវិមានបាននិយាយថា មេដឹកនាំបាន​ពិភាក្សា​ប្រកប​ដោយ​ភាព​ស្មោះ​ត្រង់​ និងស្ថាបនាលើបញ្ហាទ្វេភាគី និងសកលលោក និងផ្លាស់ប្តូរ​ទស្សនៈ​លើ​វិស័យ​នៃ​ការ​ខ្វែង​គំនិត​គ្នា។ លោក Xi បានចង្អុលបង្ហាញថា ទំនាក់ទំនងចិន-អាមេរិក មិនដែលមានភាពរលូនទេក្នុងរយៈពេល ៥០ ឆ្នាំកន្លងមកនេះ និងយូរជាងនេះ ហើយតែងតែប្រឈមបញ្ហាមួយប្រភេទឬមួយផ្សេងទៀត។ ទោះ​បី​ជាយ៉ាងណាក៏ដោយ ទំនាក់ទំនងនេះ បានបន្តដំណើរទៅមុខ ស្របពេល​មាន​ការ​ខ្វែង​គំនិត​គ្នា៕

ព្រឹកស្អែក សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ

2023/11/15 05:53:17 pm        112
សៀមរាប៖ នៅព្រឹកថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៣ ស្អែក សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport)។កាលានុវត្តភាពថ្មីនេះ នឹងក្លាយជាសក្តានុពលស្រូបទាញដ៏ខ្លាំងក្លា និងសំខាន់សម្រាប់វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប និយាយដោយឡែក ព្រមទាំងវិស័យទេសចរណ៍ទូទាំងប្រទេស និយាយជារួម។ ការណ៍នេះ នឹងអាចទាក់ទាញដល់វិនិយោគិន ក៏ដូចជាផ្តល់ប្រយោជន៍សេដ្ឋកិច្ចមូលដ្ឋានដល់ប្រជាពលរដ្ឋ។អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា លោក ស៊ិន ចាន់សេរីវុត្ថា បានឱ្យដឹងនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះថា បច្ចុប្បន្នមានក្រុមហ៊ុនអាកាសចរណ៏ចំនួន៩ធ្វើការហោះហើរចរញ-ចូលអាកាសយានដ្ឋានសៀមរាបអង្គរ ខណៈភ្ញៀវជាមធ្យម កើនពី ២៦០០ នាក់ក្នុង១ថ្ងៃ ទៅ ៤០០០ នាក់ ក្នុងមួយថ្ងៃ។លោក ស៊ិន ចាន់សេរីវុត្ថា បច្ចុប្បន្នមានក្រុមហ៊ុនអាកាសចរណ៏ចំនួន ៩ ធ្វើការហោះហើរចរញ-ចូល អាកាសយានដ្ឋានសៀមរាបអង្គរ ក្នុងនោះមានក្រុមហ៊ុនអាកាសចរណ៏អន្តរជាតិចំនួន ៨ និងក្រុមហ៊ុនអាកាសចរណ៏ក្នុងស្រុកចំនួន ១ នឹងមានការកើនដល់ ១០ ក្រុម ហ៊ុននៅក្នុងរដូវកាលនេះ (Winter 2023) នៅសប្តាហ៏បន្តបន្ទាប់ៗខាងមុខ។លោកបញ្ជាក់ថា បច្ចុប្បន្ននេះ ភ្ញៀវជាមធ្យម កើនពី ២៦០០ នាក់ក្នុង១ថ្ងៃ ទៅ ៤០០០ នាក់ក្នុង១ថ្ងៃ។ ចំណែក ការហោះហើរជាមធ្យម ៤៤ ជើង ក្នុង១ ថ្ងៃ ( ទ្វេទិស) ក្នុងនោះ ភាគច្រើនហោះហើរពីតំបន់អាស៊ាន និងចិន ហើយភ្ញៀវមានចម្រុះជាតិសាសន៍ ក្នុងនោះអាស៊ាន ៧២% អឺរ៉ុប ២8%។ សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានចាប់ផ្តើមសាងសង់កាលពីខែមីនា ឆ្នាំ២០២០ ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd (AIAI) ក្រោមទុនវិនិយោគប្រមាណ១ ១០០ លានដុល្លារអាមេរិក ដែលជាការវិនិយោគ BOT (សាងសង់ ដំណើរការ និងផ្ទេរមកវិញ) ក្នុងរយៈពេល ៥៥ឆ្នាំ។ ព្រលានយន្តនេះ ត្រូវកសាងឲ្យទៅជាលំដាប់ថ្នាក់ 4E សម្រាប់យន្តហោះធំៗគ្រប់ប្រភេទ ដែលអាចហោះឡើង និងចុះចតបាន។ក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិអង្គរ (AIAI) មានភាគហ៊ុនិក៖ ១៖ ក្រុមហ៊ុនវិនិយោគយូណាន (Yunnan Investment Group) មានភាគហ៊ុនចំនួន ៧៦.៦%, ២៖ ក្រុមហ៊ុនសំណង់យូណាន (Yunnan Construction Group) មានភាគហ៊ុនចំនួន ២០% និង ៣៖ ក្រុមហ៊ុនគ្រប់គ្រង និងប្រតិបត្តិការអាកាសយានដ្ឋានយូណាន (Yunnan Airport Group) មានភាគហ៊ុនចំនួន ៣.៤%។អាកាសយានដ្ឋានថ្មី ដែលមានទីតាំងស្ថិតនៅភូមិក្រៀលពង ឃុំពពេល និងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសម្រេចដាក់ឈ្មោះជាផ្លូវការថា «អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport)» ដែលមានចម្ងាយពីប្រាសាទអង្គរវត្ត ៤០គីទ្បូម៉ែត្រនិង ៥១គីទ្បូម៉ែត្រពីក្រុងសៀមរាប។អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនេះ បានទទួលលេខកូដជាផ្លូវការ ពីសមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ (IATA Code) ដែលមានបីតួអក្សរឡាតាំង SAI និងពីអង្គការអាកាសចរស៊ីវិលអន្តរជាតិ (ICAO Code) ដែលមានបួនតួអក្សរឡាតាំង VDSA។អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនេះ មានចំណតសម្រាប់ចតអាកាសយានចំនួន ៣៨ចំណត និងអាចទទួលអ្នកដំណើរតាមផ្លូវអាកាសបាន ៧លាននាក់ក្នុងមួយឆ្នាំ សម្រាប់ឆ្នាំ២០២៣ និងឈានទៅទទួលអ្នកដំណើរបាន ១២លាននាក់ ក្នុងមួយឆ្នាំ ចាប់ពី២០៤០។ជាមួយគ្នានេះ អាកាសយាន្តដ្ឋាននេះ អាចផ្ទុកទំនិញតាមផ្លូវអាកាសចំនួន ១០ ០០០តោន ក្នុងមួយឆ្នាំចាប់ពីឆ្នាំ ២០២៣ និង ២៦ ០០០ តោន ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០៤០ ព្រមទាំងអាចទទួលជើងហោះហើរបានពី ៦៥ ៨០០ជើងក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ ២០២៣ ទៅ ១១២ ៧០០ ជើង ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០៤០៕ ដោយ ៖ ដារា

រណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ធ្វើមហាសន្និបាត លើកទី៦ ជ្រើសតាំងសមាសភាព​ដឹកនាំថ្មី

2023/11/15 12:53:25 pm        172
រណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានធ្វើមហាសន្និបាត លើកទី៦ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីអនុម័តជ្រើសតាំង ប្រធាន អនុប្រធាន ថ្មីនិងសមាជិកក្រុម​ប្រឹក្សា​ជាតិ​រណសិរ្យ​សាមគ្កី ​អភិវឌ្ឍន៍មាតុភូមិកម្ពុជា។ មហាន្និបាតនេះ ធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ ក្រោម​អធិបតីសម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្យសាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អធិបតីកិត្តិយស នៃ​រណសិរ្យ​សាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាព្រមទាំងមានការចូលរួមពីសមាជិក សមាជិកា ប្រមាណ ៥០០ អង្គនាក់​។នៅក្នុងសុន្ទកថាបើកមហាសន្និបាត សម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​រណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានថ្លែងថា ក្នុងរយៈកាលជិត២ទសវត្សមកនេះ គឺ​ចាប់​ពី​ក្រោយមហាសន្និបាតលើកទី៥ នៅឆ្នាំ ២០០៦ មក រណសិរ្យសាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា បានបំពេញតួនាទីយ៉ាងសកម្មបម្រើឲ្យការងារចលនាមហាជន ដោយអនុវត្ត​គោល​នយោបាយ​មហាសាមគ្គីជាតិ ឯកភាពជាតិ គ្រប់ស្រទាប់វណ្ណៈ គ្រប់ជំនឿសាសនា គ្រប់មជ្ឈដ្ឋាន និង​គ្រប់និន្នាការនយោបាយទាំងក្នុងនិង ក្រៅប្រទេស ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ស្រប​តាម​កម្ម​វិធីនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំកន្លងមក។នៅក្នុងមហាសន្និបាត លើកទី៦នេះ អង្គមហាសន្និបាត បានសម្រេចអនុម័ត ជ្រើសតាំង​សម្តេច​អគ្គ​មហា​ពញ្ញាចក្រី ហេង សំរិន ជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិរណសិរ្យសាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជាអធិបតីកិត្តិយស​ក្រុម​ប្រឹក្សា​ជាតិ​រណសិរ្យ​សាមគ្កី​ អភិវឌ្ឍន៍មាតុភូមិកម្ពុជា។ ជាមួយគ្នានេះ អង្គមហាសន្និបាត ក៏បានអនុម័ត្រជ្រើសតាំង សម្តេច​កិត្តិ​សង្គហបណ្ឌិត ម៉ែន សំអន ជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្យសាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា បន្តពីសម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន និងឯកឧត្តម ហ៊ុន ម៉ានី ជា​អនុ​ប្រធាន​។សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អធិបតីកិត្តិយសនៃរណសិរ្យសាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា បានថ្លែងនៅក្នុងសុន្ទរកថាបិទមហាសន្និបាតនេះថា រណសិរ្យសាមគី្គ អភិវឌ្ឍ​មាតុភូមិ​កម្ពុជា ដែលមានឈ្មោះដើមថា រណសិរ្យសាមគ្គី សង្គ្រោះជាតិកម្ពុជា ដែល​ដឹក​នាំ​ដោយ​សម្តេច ហេង សំរិន សម្តេច ជា ស៊ីម និងសម្តេចផ្ទាល់ បានរំដោះប្រជាជនចេញពីរបបខ្មែរក្រហម ហើយ​ប​ន្ទាប់ពីជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ កម្ពុជាបានប្រក្លាយពី វាលពិឃាត ប្រទេស​អសន្តិសុខ ជារដ្ឋឯករាជ្យ មានអធិបតេយ្យ មានសន្តិភាព និងមានការ​អភិវឌ្ឍ​ស្មើមុខ​ស្មើមាត់​លើ​ឆាក​អន្តរជាតិ​ដូច​បច្ចុបន្ននេះ។ជាមួយគ្នានេះ សម្តេចតេជោ ក៏បានអបអរសាទរ និងបង្ហាញសុទិដ្ឋិនិយម​ចំពោះ​សមាស​ភាព​ដឹកនាំ​ថ្មី ដែលមានសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាប្រធាន ដើម្បី​បម្រើ​ផល​ប្រយោជន៍​ប្រទេស​ជាតិ​។ សម្តេចតេជោ ក៏បានផ្តល់នូវគោលការណ៍មួយចំនួនដើម្បីដឹកនាំ ជាពិសេស​គឺ​ការ​ចូលរួម​ជា​មួយរាជរដ្ឋាភិបាល ដើម្បី​ថែរក្សា ការពារសន្តិភាព ការពាររបបរាជា​និយម​អាស្រ័យ​ធម្មនុញ្ញ និងការពារព្រះមហាក្សត្រ នៃយើង​ឲ្យខាងតែបាន។សូមបញ្ជាក់ថា រណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជា ត្រូវបានបង្កើតឡើងនៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ​១៩៧៨ នៅភូមិជើងឃ្ល ឃុំ២ធ្នូ ស្រួលស្នួល ខេត្តក្រចេះ ដោយមានការឧបត្ថម្ភគាំទ្រស្មារតី និង​សម្ភារៈ​ទៅ​វិញទៅមក រវាងបណ្តាប្រទេសជាមិត្ត និង រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែល​ត្រូវ​បាន​​បន្តពង្រឹងសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការកាន់តែជិតស្និទ្ធទ្វេឡើងថែមទៀត ។ រណសិរ្ស​សាមគ្គី សង្គ្រោះជាតិកម្ពុជា បានចាត់តាំងឡើង ដោយផ្អែក​លើស្មារតី​ឯករាជ្យ​ជាតិ​ដ៏​បរិសុទ្ធ របស់ប្រជាជនកម្ពុជា សាមគ្គីគ្រប់ជនជាតិទូទាំងប្រទេស ប្រមែប្រមូលរាល់កម្លាំងសង្គម ដោយ​មិនប្រកាន់ និន្នាការនយោបាយជំនឿ សាសនា វណ្ណភាព កម្មករ កសិករ បញ្ញាវ័ន្ត ព្រះសង្ឃ ជន​ជាតិ រួមទាំងប្រជាពលរដ្ឋខ្មែរទាំងឡាយ ដែលរស់នៅក្រៅប្រទេសផងដែរ ។ នៅ​ក្រោយ​ថ្ងៃ​រំដោះ ​៧មករា ១៩៧៩ មហាសន្និបាត រណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជា បានប្តូរឈ្មោះ ទៅជា រណសិរ្ស​កសាង ការពារមាតុភូមិកម្ពុជា និងបន្ទាប់មក នៅថ្ងៃទី២៦-២៧ ខែមេសា ឆ្នាំ២០០៦ មហា​សន្និបាត រណសិរ្សលើកទី ៥ ដោយបានប្ដូរឈ្មោះទៅជា រណសិរ្សសាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា រហូតមកដល់បច្ចុប្បន្ន៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញក្នុងមហាសន្និបាតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា លើកទី៦

2023/11/15 09:59:19 am        174
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​គណបក្សប្រជាជន​កម្ពុជា និង​ជា​អធិបតី​កិត្តិយស​ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមមហាសន្និបាតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា លើ កទី៦ ដែលរៀបចំឡើងនៅសណ្ឋាគារសុខា ខណៈមហាសន្និបាត​នេះរៀ​ប​ចំ​ឡើង​ដើម្បី​ពិនិត្យ​ឡើងវិញ​អំពី​សកម្មភាពការងារដែលបានធ្វើនាពេលកន្លងមក និងដាក់ចេញផែន​ការ​ក៏​ដូច​ជា​គោល​ដៅ​ការងារសម្រាប់អនុវត្តន៍បន្ត។សូមបញ្ជាក់ថា បើយោងតាមឯកសារ«រណសិរ្ស សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា» មាន​ឈ្មោះដើ​ម​ថា «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» ត្រូវបានបង្កើតឡើងនៅថ្ងៃ២ធ្នូ ឆ្នាំ១៩៧៨ នៅក្នុង​តំបន់​រំដោះនាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ ជាអង្គការចាត់​តាំង​មហាជន​មួយ​ឈាន​មុខ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​រួបរួម​គ្នា​ជា​កម្លាំង​មហា​សាមគ្គី​ជាតិ​ដោយ​បាន​ទទួល​ការ​ជួយ​ឧបត្ថម្ភ យ៉ាងធំធេង​ពី​ការ​គាំទ្រ​ពី​មិត្ដ​ភក្ដិ​ជិត​ឆ្ងាយ​លើ​សកល​លោក​ ដើម្បី​ផ្ដួល​រំលំ​របប​កម្ពុជា​ប្រជាធិបតេយ្យ រហូតដល់ទទួលបានជ័យជំនះដ៏ត្រចះត្រចង់នាថ្ងៃ៧មករា ឆ្នាំ១៩៧៩។ខួប៤៥ឆ្នាំ នៃការបង្កើតចលនាតស៊ូរំដោះជាតិ ដែលចារឹក​ជាប់​ក្នុង​ក្រអៅ​បេះដូង​របស់​ប្រជាពលរដ្ឋ​ខ្មែរ​មិនអាចបំភ្លេចមហាសន្និបាតថ្ងៃនេះ ធ្វើឡើងដើម្បីរំលឹក​ឡើង​វិញ​នូវ​ទិវា​ជា​ប្រវត្តិសាស្រ្ត នៃ​ដំណើរចា​ប់​ផ្តើម​រស់​រាន​មាន​ជីវិត​ជា​ថ្មី​របស់​មាតុភូមិ និង​ប្រជាជន​កម្ពុជា​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ។មហាសន្និបាតនេះ គឺមានការអញ្ជើញចូលរួមពី ប្រធានគណៈកម្មាធិការរណសិរ្សក្រសួង-សាប័ន, រាជធានី-ខេត្ត គណៈអចិន្ត្រៃយ៍ ភ្ញៀវកិត្តិយសជាតិជាច្រើនទៀតផងដែរ៕

បារាំងសន្យានៅចំពោះព្រះមហាក្សត្រកម្ពុជាថានឹងជួយដល់វិស័យសុខាភិបាល និងវប្បធម៌របស់កម្ពុជា

2023/11/14 02:33:54 pm        177
ភ្នំពេញ៖ បារាំងសន្យានៅចំពោះព្រះភក្ត្រព្រះមហាក្សត្រកម្ពុជាថា នឹងជួយដល់កម្ពុជាលើវិស័យសុខាភិបាលជាពិសេស ការបណ្ដុះបណ្ដាល ជំនាញវះកាត់ពីចម្ងាយ និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ព្រមទាំងជួយដល់វិស័យមរតកវប្បធម៌ខ្មែរផងដែរ។នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិស្ដីពី លទ្ធផលនៃព្រះរាជសវនាការ រវាង ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Emmanuel MACRON ប្រធានាធិបតីន សាធារណរដ្ឋបារាំង វិមានប្រធានាធិបតីបារាំង ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ ក្នុងឱកាសនៃព្រះរាជទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋបារាំង ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ កម្ពុជា បានជួបព្រះរាជសវនាការជាមួយ ឯកឧត្តម Emmanuel MACRON ប្រធានាធិបតីនៃសាធារណរដ្ឋ បារាំង នៅវិមាន Élysée នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ។បន្ទាប់ពី ឯកឧត្តម Emmanuel MACRON បានថ្វាយព្រះពរស្វាគមន៍យ៉ាងកក់ក្តៅ ព្រះករុណា ព្រះ មហាក្សត្រ បានមានព្រះបន្ទូលរំលឹកអំពីជំនួបប្រកបដោយផ្លែផ្ការវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម Emmanuel MACRON កាលពីខែធ្នូកន្លងទៅ។ ព្រះករុណា ព្រះមហាក្សត្រ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយគ្រប់រូបភាពដែល រដ្ឋាភិបាលបារាំងបានផ្ដល់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។ ទាំងនេះបង្ហាញពីការយកចិត្ត ទុកដាក់របស់បារាំងចំពោះប្រទេសកម្ពុជា។ព្រះករុណា ព្រះមហាក្សត្រ ក៏បានថ្លែងអំណរគុណចំពោះបារាំង ដែលបានដើរតួនាទីសំខាន់ក្នុងការ បន្តយន្តការអន្តររដ្ឋាភិបាលស្តីពីការអភិរក្សរមណីយដ្ឋានប្រវត្តិសាស្ត្រតំបន់អង្គររយៈពេល១០ ឆ្នាំបន្ថែមទៀត (២០២៣-២០៣២) ដែលយន្តការនេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៩៣ ក្រោមការផ្តួចផ្តើម និងអំពាវនាវ នៃ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ»។ គំនិតផ្តួចផ្តើមនេះត្រូវបានផ រដ្ឋាភិបាលកម្ពុជាគ្រប់ជំនាន់ចាត់ទុកជាអាទិភាព ទាំងក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ទាំងរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ ព្រះករុណា ព្រះមហាក្សត្រ ក៏បានសំដែងនូវក្តីរំពឹងយ៉ាងខ្លាំងចំពោះ (១) គម្រោងនៃការសិក្សាការ ជួសជុល និងការពង្រីកសារមនី្ទរជាតិដោយអ្នកជំនាញរបស់បារាំង (២)កិច្ចសហប្រតិបត្តិការរវាងសារមន្ទីរ ជាតិ និងសារមន្ទីរ Guimet និង (៣) ការជួសជុលរូបព្រះវិស្ណុផ្ទុំធ្វើពីសំរិទ្ធ រួមទាំងការតាំងបង្ហាញវត្ថុបុរាណ ខ្មែរនៅប្រទេសបារាំង និងសារមន្ទីរនានា។ជាកិច្ចឆ្លើយតប ឯកឧត្ដម Emmanuel MACRON បានបញ្ជាក់ពីការប្ដេជ្ញារបស់រដ្ឋាភិបាលបារាំងក្នុង ការបន្តជួយដល់វិស័យនានា ពិសេសវិស័យសុខាភិបាលនៅកម្ពុជា តាមរយៈការជួយដល់ការបណ្តុះបណ្តាល ធនធានមនុស្ស ការគាំទ្រដល់កម្មវិធីបង្ការជំងឺឆ្លងពីសត្វទៅមនុស្ស ការវះកាត់ពីចម្ងាយ (Tele-Chirurgie) និងការប្រើប្រាស់បញ្ញាសិប្បនិម្មិតនៅក្នុងវិស័យនេះ។ឯកឧត្តម Emmanuel MACRON បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលបារាំងក្នុងការជួយដល់ វិស័យវប្បធម៌ ជាពិសេស គម្រោងការជួសជុល និងការពង្រីកសារមនី្ទរជាតិ និងគម្រោងជួសជុលរូបព្រះវិស្ណុ ធ្វើពីសំរឹទ្ធ ដើម្បីយកមកតាំងនៅប្រទេសបារាំង ជាមួយនឹងវត្ថុបុរាណមួយចំនួនទៀត ។ឯកឧត្តម Emmanuel MACRON បានចាត់ទុកថាជោគជ័យនៃយន្តការអន្តររដ្ឋាភិបាលស្តីពីការអភិរក្ស រមណីយដ្ឋានប្រវត្តិសាស្ត្រតំបន់អង្គរ គឺជាគំរូនៃពហុភាគីនិយម។ តបនឹងព្រះរាជសំណើរបស់ ព្រះករុណា ព្រះមហាក្សត្រ ឯកឧត្តមប្រធានាធិបតីបារាំង បានសន្យាថា នឹងបញ្ជូនអ្នកបច្ចេកទេសមកសិក្សា និងជួសជុលព្រះរាជដំណាក់ Pavilion Napoleon III នៅក្នុងបរិវេណ ព្រះបរមរាជវាំង។ដោយបានដឹងថាកម្ពុជាមានឆន្ទៈក្នុងការទទួលរៀបចំព្រឹត្តិការណ៍សំខាន់មួយរបស់អង្គការហ្វ្រង់កូហ្វូនី ឯកឧត្តមប្រធានាធិបតីបារាំង បាន​លើកទឹកចិត្តឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅឆ្នាំ ២០២៦ ហើយបានសន្យាថាបារាំងនឹងគាំទ្របេក្ខភាពកម្ពុជា ។ព្រះករុណា ព្រះមហាក្សត្រ បានមានព្រះបន្ទូលថា កម្ពុជាពិតជាមានមោទនភាពនឹងដាក់បេក្ខភាព រៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅឆ្នាំ២០២៦ ហើយ ព្រះអង្គទ្រង់មានព្រះរាជតម្រិះថា ការគាំទ្ររបស់បារាំង មានតម្លៃយ៉ាងខ្លាំង ពីព្រោះកិច្ចគាំទ្រនេះ នឹងឆ្លុះបញ្ចាំងពីឆន្ទៈក្នុងការពង្រឹងវត្តមានដ៏មានសារៈសំខាន់របស់ បារាំងនៅអាស៊ី។ នៅចុងបញ្ចប់នៃព្រះរាជសវនាការ ឯកឧត្តម Emmanuel MACRON បានសូមយាងព្រះករុណា ព្រះមហាក្សត្រ ចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ នៅទីក្រុងបារីស នាថ្ងៃទី ៤-៥ ខែតុលា ឆ្នាំ ២០២៤។ ព្រះករុណា ព្រះមហាក្សត្រ ទ្រង់បានសូមអញ្ជើញ ឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋបារាំង និង លោកជំទាវចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦ នៅកម្ពុជា។ ឯកឧត្តម ប្រធានាធិបតី បានបញ្ជាក់នូវសេចក្តីរីករាយក្នុងការចូលរួម៕ ដោយ ៖ ដារា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កំណើនប្រាក់ចំណេញឧស្សាហកម្មរបស់ចិនកើនឡើងយ៉ាងឆាប់រហ័ស ទោះសង្គ្រាមអ៊ីរ៉ង់បង្កើនហានិភ័យក៏ដោយ
04/27/2026 12:04 PM
អតីតរដ្ឋមន្ត្រីការពារជាតិ៖ ការដាក់ឱ្យអនុវត្តកាតព្វកិច្ចយោធាសមស្របតាមសភាពការណ៍តម្រូវ
04/27/2026 12:04 PM
រដ្ឋបាលខេត្តប៉ៃលិនប្រកាសបដិសេធ និងច្រានចោលការផ្សាយព័ត៌មានបំភ្លៃដែលចោទថា «ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន»
04/27/2026 12:04 PM
ជប៉ុនផ្តល់រថយន្តដឹកសំរាមបន្ថែម ១០គ្រឿងទៀតដល់កម្ពុជា ដើម្បីពង្រឹងការគ្រប់គ្រងសំរាម
04/27/2026 12:04 PM
ក្រសួងការពារជាតិ កែសម្រួលការហ្វឹកហ្វឺនកងទ័ពតាមបែបទំនើបកម្ម និងមានលក្ខណៈយុទ្ធសាស្ត្រយូរអង្វែង
04/27/2026 12:04 PM
លោក Trump៖ ខ្មាន់វាយប្រហារមានចរឹតប្រឆាំងគ្រិស្តសាសនា និងពោពេញដោយការស្អប់ខ្ពើមនៅក្នុងចិត្តរបស់គេ
04/27/2026 12:04 PM
គិតត្រឹមត្រីមាសទី១ឆ្នាំនេះ សហគ្រាស ក្រុមហ៊ុន រោងចក្រនៅកម្ពុជា កើនដល់ជាង ៤៧ ០០០ សហគ្រាស ខណៈចំនួនកម្មករនិយោជិតកើនឡើងដល់ប្រមាណ ២,៣លាននាក់
04/27/2026 12:04 PM
ធនាគារអឺរ៉ុប៖ ថវិកា៣០លានអឺរ៉ូ ត្រូវបានអនុម័តសម្រាប់ផែនការជួសជុលរបងសុវត្ថិភាពរោងចក្រនុយក្លេអ៊ែរ Chornobyl
04/27/2026 12:04 PM
នគរបាលបាញ់ឧស្ម័នបង្ហៀរទឹកភ្នែក ដើម្បីបំបែកក្រុមបាតុករនៅរដ្ឋ Manipur ប្រទេសឥណ្ឌា
04/27/2026 12:04 PM
អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ កម្ពុជា បន្តបង្ហាញអំពីទង្វើឈ្លានពានរបស់ថៃ ទៅកាន់​បណ្ដា​ប្រទេ​ស​ជា​មិត្ត និងអន្តរជាតិ
04/27/2026 12:04 PM