សម្តេចតេជោ ហ៊ុន សែន ណែនាំដល់មន្ត្រីរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមឲ្យបានល្អ ពិសេសបទល្មើសអនឡាញត្រូវបង្ក្រាបកុំអោយងើបឡើងវិញអោយសោះ
សម្តេចតេជោ ហ៊ុន​ សែន ណែនាំដល់មន្ត្រីយកចិត្តទុកដាក់គ្រប់គ្រងនិងមើលថែដល់អតីតយុទ្ធជន និងនិវត្តជននៅតាមមូលដ្ឋាន
សម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
កម្ពុជា និងលីទុយអានី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសក្តានុពលឱ្យកាន់តែស៊ីជម្រៅ

ព័ត៌មានសំខាន់ៗ

ព្រឹកស្អែក សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញដង្ហែព្រះមហាក្សត្រ យាងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានហាលមុខប្រាសាទអង្គរវត្ត”

2023/11/03 07:46:10 pm        655
ភ្នំពេញ ៖ នៅព្រឹក ថ្ងៃសៅរ៍ ៦រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នឹងអញ្ជើញដង្ហែ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត” ។«ស្ពានហាលមុខប្រាសាទអង្គរវត្ត» បានចាប់ផ្តើមជួសជុលឡើងវិញកាលពីអំឡុងឆ្នាំ ២០១៦ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា នៃប្រទេសជប៉ុន ដែលសាកលវិទ្យាល័យនេះ ចាប់តាំងពីឆ្នាំ១៩៨៩មក បានចូលរួមចំណែកជាមួយអាជ្ញាធរជាតិអប្សរា និងធ្វើសកម្មភាពជាច្រើនជួយដល់រមណីយដ្ឋានអង្គរ ទាក់ទងនឹងការបណ្តុះបណ្តាលធនធានមនុស្ស ផ្នែកបុរាណវិទ្យា និងផ្នែកស្ថាបត្យកម្ម, ការធ្វើកំណាយស្រាវជ្រាវនៅប្រាសាទបន្ទាយក្តី, កម្មវិធីអប់រំបេតិកភណ្ឌដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សរស់នៅជុំវិញតំបន់អង្គរ ក៏ដូចជាការផ្តួចផ្តើមបង្កើតសារមន្ទីរព្រះនរោត្តមសីហនុអង្គរជាដើម៕

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ចូលក្រាបថ្វាយបង្គំគាល់ព្រះមហាក្សត្រ និងសម្តេចម៉ែ

2023/11/03 02:04:46 pm        135
នាល្ងាចថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញ​ចូលក្រាបថ្វាយបង្គំគាល់ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការ´ ដ៏ខ្ពង់ខ្ពស់បំផុត នៅព្រះរាជដំណាក់ ដើម្បីក្រាបបង្គំទូលសួរពីព្រះរាជសុខភាព និងគោរពថ្វាយព្រះពរដល់ព្រះអង្គទាំងទ្វេ ។

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញដង្ហែព្រះមហាក្សត្រយាងសម្ពោធ​ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត”

2023/11/03 08:30:19 am        1202
នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ស្អែកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញដង្ហែ ព្រះករុណាព្រះ​បាទ​សម្តេច​ព្រះបរម​នាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាង​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ “ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត” ។«ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត» បានចាប់ផ្តើមជួសជុលឡើងវិញកាលពីអំឡុងឆ្នាំ ២០១៦ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា នៃ​ប្រទេស​ជប៉ុន ដែលសាកលវិទ្យាល័យនេះ ចាប់តាំងពីឆ្នាំ១៩៨៩មក បានចូលរួម​ចំណែក​ជា​មួយ​អាជ្ញាធរ​ជាតិ​អប្សរា និងធ្វើសកម្មភាពជាច្រើនជួយដល់រមណីយដ្ឋានអង្គរ ទាក់ទងនឹង​ការ​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស ផ្នែកបុរាណវិទ្យា និងផ្នែកស្ថាបត្យកម្ម, ការធ្វើកំណាយ​ស្រាវជ្រាវ​នៅ​ប្រាសាទ​បន្ទាយក្តី, កម្មវិធីអប់រំបេតិកភណ្ឌដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សរស់នៅជុំវិញតំបន់អង្គរ ក៏​ដូច​ជា​ការផ្តួចផ្តើមបង្កើតសារមន្ទីរព្រះនរោត្តមសីហនុអង្គរជាដើម៕

សម្ដេចធិបតីអនុញ្ញាតឱ្យកីឡាករប្រដាល់មីយ៉ាន់ម៉ា ដាវ លឺដុឌ និង ព្រំ សំណាង ជួបសម្ដែងការគួរសម

2023/11/02 05:09:10 pm        783
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជានាថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ បានអនុញ្ញាតឱ្យកីឡាករប្រដាល់ មីយ៉ាន់ម៉ា លោក ដាវ លឺដុឌ (Dave Leduc) និងកីឡាករប្រដាល់គុណខ្មែររបស់កម្ពុជា លោក ព្រំ សំណាងជួបសំណេះសំណាល និងសម្ដែងការគួរសម។ ក្នុងជំនួបនេះ សម្តេចធិបតី បានស្វាគមន៍វត្តមានរបស់កីឡាករ ដាវ លឺដុឌ និងភរិយា ព្រមទាំងកីឡាករ ព្រំ សំណាង ក៏ដូចជាក្រុមការងារទាំងអស់ និងបានរំឭកអំពីសារឆ្លើយឆ្លងរបស់កីឡាករ ដាវ លឺដុឌ ពាក់ព័ន្ធនឹងបំណងក្នុងការចូលជួបជាមួយសម្តេច ហើយដែលពេលនេះ គឺបានសម្រេចដូចបំណងប្រាថ្នាហើយ ។ សម្តេចធិបតី ក៏សម្តែងនូវការអរគុណចំពោះកីឡាករ ដាវ លឺដុឌ ដែលបានសិក្សាស្វែងយល់អំពីប្រវត្តិក្បាច់គុណបុរាណខ្មែរ និងបានលើកឡើងបន្ថែមថា ពិតមែនតែប្រទេសនីមួយៗមានវប្បធម៌ប្រពៃណីផ្សេងៗគ្នា ប៉ុន្តែព្រឹត្តិការណ៍ប្រកួតនៅក្នុងព្រះរាជាណាចក្រកម្ពុជាលើកនេះ គឺជាការបង្ហាញនូវការគោរពគ្នាទៅវិញទៅមក និងជាការចូលរួមចំណែកក្នុងការរឹតចំណងមិត្តភាពរវាងកម្ពុជា-ភូមា លើផ្នែកក្បាច់គុណប្រពៃណីរបស់ប្រទេសទាំងពីរ ហើយមួយវិញទៀត ក៏ជាផ្នែកមួយនៃការលើកកម្ពស់ការយល់ដឹងអំពីគុនខ្មែរនៅក្នុងមជ្ឈដ្ឋានជាតិ និងការផ្សព្វផ្សាយអំពីគុនខ្មែរឱ្យពិភពលោកបានស្គាល់ ។ ទន្ទឹមនឹងនេះ សម្តេចធិបតី ក៏បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា តែងបានជំរុញ និងលើកកម្ពស់វិស័យកីឡា ជាពិសេស សម្តេចតេជោ លោកតែងបានយកចិត្តទុកដាក់លើការអភិរក្សក្បាច់គុនខ្មែរជាយូរមកហើយ ។ ចំពោះ សម្តេចធិបតី ផ្ទាល់ លោកក៏ជាអ្នកផ្តួចផ្តើមរៀបចំឱ្យមានការសំយោគក្បាច់គុនល្បុក្កតោ, គុនខ្មែរ និងយុទ្ធក្រមខម ឱ្យក្លាយទៅជាក្បាច់គុនកងយោធពលខេមរភូមិន្ទ ដើម្បីឱ្យកងទ័ពរក្សាបាននូវវិន័យ, សុខភាព និងសិល្បៈការពារខ្លួន ក៏ដូចជាការចូលរួមចំណែកអភិរក្សវប្បធម៌ប្រពៃណីជាតិ ដែលជាកេរដំណែលរបស់បុព្វបុរសខ្មែរបានបន្សល់ទុកសម្រាប់អ្នកជំនាន់ក្រោយ ។ជាការឆ្លើយតប កីឡាករ ដាវ លឺដុឌ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានផ្តល់កិត្តិយសឱ្យមានជំនួបសម្តែងការគួរសម នាឱកាសនេះ និងបានបង្ហាញនូវការភ្ញាក់ផ្អើលប្រកបដោយមោទកភាព ចំពោះការរាក់ទាក់ទទួលស្វាគមន៍វត្តមានរបស់លោក ពីសំណាក់ប្រជាជនកម្ពុជា ហើយលោកបានចាត់ទុកថា ប្រទេសកម្ពុជា គឺជាផ្ទះទីពីររបស់លោក ។ បន្ថែមលើនេះ កីឡាករ ដាវ លឺដុឌ ក៏បានបញ្ជាក់ផងដែរថា ការសម្រេចចិត្តមកប្រកួតនៅក្នុងប្រទេសកម្ពុជាលើកនេះ គឺមិនមានបំណងអ្វីផ្សេងឡើយ ក្រៅតែពីការប្រកួតជាលក្ខណៈមិត្តភាព ហើយដែលនេះ គឺជាព្រឹត្តិការណ៍ដ៏ធំជាលក្ខណៈប្រវត្តិសាស្ត្រនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលប្រជាជនកម្ពុជា និងប្រជាជនភូមា រួមទាំងប្រជាជននៃបណ្តាប្រទេសផ្សេងៗទៀតនៅលើពិភពលោកកំពុងរង់ចាំទស្សនា ៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញផែនការសកម្មភាព រយៈពេល២ឆ្នាំខាងមុខ ឲ្យក្រសួងការងារ យកចិត្តទុកដាក់អនុវត្តការងារអាទិភាព៤

2023/11/02 08:33:56 am        525
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​ដាក់​ចេញ​នូវ​ផែនការ​សកម្មភាពក្នុងរយៈពេលពីរឆ្នាំខាងមុខឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ យក​ចិត្តទុកដាក់អនុវត្តលើការងារអាទិភាពចំនួន ៤ បន្ថែមទៀត ក្នុងនោះរួមមាន៖១៖ សហការជាមួយក្រសួងកិច្ចការនារី ក្រសួងអប់រំ យុវជន និងកីឡា តំណាងភាគីនិយោជក និងតំណាងភាគីកម្មករនិយោជិត រួមគ្នាសិក្សាលទ្ធភាពបង្កើតទារកដ្ឋាន និងមត្តេយ្យសហគមន៍ នៅតាមតំបន់ដែលមានរោងចក្រ ដោយមានការចូលរួមទ្រទ្រង់ពីនិយោជក និងភាគីពាក់ព័ន្ធនានា។២៖ សហការជាមួយភាគីពាក់ព័ន្ធជំរុញការកែលម្អកន្លែងហូបបាយ ឬអាហារដ្ឋាន​នៅតាម​រោងចក្រ ដែលកំពុងដំណើរការឱ្យបានសមរម្យសម្រាប់កម្មករនិយោជិត និងតម្រូវ​ឱ្យ​មាន​ការ​រៀបចំ​កន្លែង​ហូបបាយ ឬអាហារដ្ឋានសម្រាប់រោងចក្រដែលត្រូវបង្កើតថ្មី។៣៖ សហការជាមួយភាគីពាក់ព័ន្ធសិក្សាយន្តការគាំទ្រ និងលើកទឹកចិត្ត​ឱ្យមា​ន​ការ​ផ្លាស់​ប្ដូរ​ជា​បណ្តើរ​ៗ​នូវមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត ដែលស្របតាមបទដ្ឋានបច្ចេកទេស និង ផាសុខភាពជាងមុនត្រឹមឆ្នាំ២០២៧។៤៖ ជំរុញកម្មវិធីធ្វើតេស្តទទួលស្គាល់ជំនាញ ដែលជាឱកាសសម្រាប់កម្មករនិយោជិត ទាំងក្នុង និង​ក្រៅប្រទេសអាចមានវិញ្ញាបនបត្រទទួលស្គាល់ជំនាញមួយ ដើម្បីបង្ហាញពីសមត្ថភាព និង​កម្រិត​ជំនាញរបស់ខ្លួនផងដែរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយកម្មករនិយោជិត ជិត ២ម៉ឺននាក់ នៅខេត្តកណ្ដាល

2023/11/02 07:41:52 am        269
នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញ​ចុះជួប​សំណេះសំណាល​ជា​មួយ​បង​ប្អូ​ន​កម្មករនិយោជិតចំនួន ១៨ ១៩០នាក់ នៅតាមបណ្តារោងចក្រ សហគ្រាស ដែល​មាន​មូលដ្ឋាន​ក្នុង​ស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ ខេត្តកណ្តាល។រោងចក្រ សហគ្រាសទាំង ២៩នេះ ជាប្រភេទរោង ចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន ២០ រោង​ចក្រ​ផលិតផលធ្វើដំណើរ និងកាបូប ចំនួន ៣ រោងចក្រដេរស្បែកជើង ចំនួន ២ រោងចក្រ​បោក​គក់​សម្លៀក​បំពាក់ចំនួន ២ រោងចក្រប៉ាក់លើសម្លៀកបំពាក់ ចំនួន ១ និងរោងចក្រ​បោះពុម្ព​លើ​សម្លៀក​បំពាក់ចំនួន ១  ។នេះ គឺជាលើកទី៨ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាន​អញ្ជើញ​ចុះ​ជួប​សំណេះ​សំណាល​ជាមួយ​នឹងបងប្អូនកម្មករ និយោជិត តាមបណ្តារោងចក្រ សហគ្រាសនានា ក្នុង​ឋានៈ​ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

មនុស្សជាច្រើនត្រូវគេរាយការណ៍ថាបានស្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅជំរំជនភៀសខ្លួន តំបន់ហ្កាហ្សា

2023/11/01 07:23:20 am        194
ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលត្រូវបានគេរាយការណ៍ថាបានសម្លាប់មនុស្សរាប់សិបនាក់នៅឯជំរំជនភៀសខ្លួន ចាបាលីយ៉ា (Jabalia) នៅភាគខាងជើងតំបន់ហ្កាហ្សា។ក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាសរបស់ហ្កាហ្សា បាននិយាយថាមនុស្ស៥០នាក់ បានស្លាប់និង១៥០នាក់ទៀតរងរបួស។ ប៉ុន្តែមន្ទីរពេទ្យមួយក្បែរនោះបាននិយាយថា ខ្លួនបានទទួលជនរងគ្រោះចំនួន ៤០០ នាក់ ក្នុងនោះមាន ១២០ នាក់ស្លាប់។យោធាអ៊ីស្រាអែលបាននិយាយថា ការវាយប្រហារនេះបានសម្លាប់មេបញ្ជាការជាន់ខ្ពស់របស់ក្រុមហាម៉ាសម្នាក់ ហើយ ហេដ្ឋារចនាសម្ព័ន្ធភេរវកម្មក្រោមដី នៅក្រោមអគារនានាបានបាក់រលំបន្ទាប់ពីការវាយប្រហារ។

នាយឧត្តមសេនីយ៍ ទៀ សីហា៖ ការសន្ទនា និងការទូតជាឧបករណ៍ដ៏មានប្រសិទ្ធភាពបំផុត ក្នុងការដោះស្រាយជម្លោះ

2023/10/31 01:58:05 pm        333
នៅទីក្រុងបេកាំងប្រទេសចិន នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិកម្ពុជាបានថ្លែងថា ការប្រែប្រួលភូមិសាស្ត្រនយោបាយ និងការកើតឡើង​នូវ​បញ្ហា​ប្រឈម​ផ្នែក​សន្តិសុខ ដែលចេះតែរីកធំឡើងពីមួយថ្ងៃទៅមួយថ្ងៃ ខណៈបញ្ហាទាំងនេះកើតឡើង គឺ​កើតចេញ​ពីការប្រកួតប្រជែងរបស់ប្រទេសមហាអំណាចនានា ដូច្នេះកម្ពុជារំពឹងថា មាន​តែ​ការ​សន្ទនា និងការ​ទូតទេ​ជា​ឧបករណ៍​ដ៏មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ទាំង​ឡាយ​នោះ​។ការថ្លែងរបស់ប្រមុខការពារជាតិកម្ពុជានេះ គឺបានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមចូលរួមក្នុង វេទិកា សៀងសាន លើកទី១០ នៅទីក្រុងប៉េកាំងនាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះ ដោយ​វេទិកា​នេះ មានការអញ្ជើញចូលរួមពីប្រមុខថ្នាក់ដឹកនាំការពារជាតិ និងកងទ័ព​មក​ពី​បណ្តា​ប្រទេស​នៅ​អឺរុប អាហ្វ្រិកអាស៊ី និងប្រទេសក្នុងតំបន់អាស៊ានសរុបទាំងអស់ជាង ៦០ប្រទេស។នាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែង​ទៅ​កាន់​វេទិកា​នេះ​ថា ឯកឧត្តម​សូម​សម្តែង​នូវ​សេចក្តី​សោមនស្ស​រីករាយដែលបានចូលរួមក្នុងវេទិកា សៀងសាន ទីក្រុងប៉េកាំង លើកទី១០ ដែល​ជា​វេទិកា​ដ៏​សំខាន់​ សម្រាប់ការប្តេជ្ញាចិត្តរួមរបស់យើងក្នុងការលើកកម្ពស់ និងថែរក្សាសន្តិភាព សន្តិសុខ និងកិច្ចសហប្រតិបត្តិការ។ ឯកឧត្តមបានថ្លែងទៀតថា ទិដ្ឋភាព​សកល​លោក​កំពុង​ឆ្លង​កាត់​ការ​ផ្លាស់​ប្តូរ​យ៉ាង​រហ័ស​ដែល​មិន​ធ្លាប់​ឃើញ​ពីមុនមក និងពោពេញទៅដោយភាពមិនប្រាកដប្រជា ទាំងការ​ប្រែប្រួល​ភូមិ​សាស្ត្រ​នយោបាយ និងការកើតឡើងនូវបញ្ហាប្រឈមផ្នែកសន្តិសុខ ដែលចេះ​តែ​រីក​ធំ​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។​ ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយកាន់តែខ្លាំងឡើងក្នុងចំណោមមហាអំណាចនានា កំពុង​ជំរុញ​ឱ្យ​មាន​ការផ្លាស់ប្តូរជាបន្តបន្ទាប់នៅក្នុងទិដ្ឋភាពយុទ្ធសាស្ត្រក្នុងតំបន់ និង​ពិភព​លោក​ដោយ​ស្ថានភាព​នេះ​បានដាក់សម្ពាធលើសន្តិភាព សន្តិសុខ និងវិបុលភាពជាដើម។ យ៉ាងណាក៏ដោយឯកឧត្តមនាយឧត្តមសេនីយ៍ បានបញ្ជាក់ទៅកាន់អង្គវេទិកាទៀតថា « តាម​បទ​ពិសោធន៍​របស់​កម្ពុជា យើងជឿជាក់យ៉ាងមុតមាំថា ការសន្ទនា និង​ការ​ទូត​ជា​ឧបករណ៍​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ក្នុងការដោះស្រាយជម្លោះ។ ភាគីពាក់ព័ន្ធទាំងអស់ក្នុងជម្លោះ គួរ​តែ​ធ្វើ​ការ​ទំនាក់​ទំនង​គ្នា​ទៅ​វិញទៅមកប្រកបដោយការស្ថាបនា ដើម្បីប​ញ្ឈប់អំពើហិង្សាជំរុញការយោគយល់គ្នា និង​គោរព​ផលប្រយោជន៍ និងសន្តិសុខរបស់គ្នាទៅវិញទៅមក ក្នុងពេលដែលនៅបន្តរក្សាសន្តិសុខ និង​ផលប្រយោជន៍ជាតិរៀងៗខ្លួន។ សន្តិភាព​នៅ​តែ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​សេចក្តី​ប្រាថ្នា​រួម​របស់​យើង។ មានតែតាមរយៈការរួមរស់ជាមួយគ្នាដោយសន្តិវិធី និងការសន្ទនា​ប៉ុណ្ណោះ​ទើប​យើង​អាច​សម្រេច​បាន​នូវស្ថិរភាព និងបង្កើតបរិយាកាសអំណោយផលដល់វឌ្ឍន¬ភាព និងការអភិវឌ្ឍ»។ក្នុង​នាមក្រសួងការពារជាតិកម្ពុជា ឯកឧត្តម ទៀ សីហា ក៏បាន​បញ្ជាក់​ឡើង​វិញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​កម្ពុជា​ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការប្រកបដោយការស្ថាបនា ជាមួយ​ប្រជាជាតិ​ទាំង​អស់ តាមរយៈក្របខណ្ឌទ្វេភាគី តំបន់ និងអន្តរជាតិ ដើម្បីរួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពពិភពលោកជាដើម។ ឯកឧត្តម​បានបញ្ជាក់ទៅកាន់វេទិកាដ៏ធំនេះទៀតថា កម្ពុជានឹងបន្ត​ដើរ​តាម​ផ្លូវ​នៃ​គោល​នយោបាយ​ការ​បរទេស​ឯករាជ្យ និងអព្យាក្រឹតផ្អែកលើច្បាប់ ការគោរពគ្នាទៅវិញទៅមក និងការ​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍ទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។ គោល​ដៅ​របស់​យើង​គឺ​លើក​កម្ពស់ផល​ប្រយោជន៍ជាតិ ពង្រឹងមិត្តភាពដែលមានស្រាប់ និងជំរុញទំនាក់ទំនងមិត្តភាពថ្មី។ កម្ពុជានៅតែប្រកាន់ជំហរប្រឆាំងនឹងការគំរាមកំហែង ឬការប្រើប្រាស់​កម្លាំង​ក្នុង​ទំនាក់​ទំនង​អន្តរជាតិ ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ៕ អត្ថបទ៖ បាន ចក់

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនឹងក្លាយជាសក្ដានុពលស្រូបទាញដ៏ខ្លាំងក្លា និងសំខាន់ទាំងលើវិស័យទេសចរណ៍ និងវិនិយោគ

2023/10/31 09:08:20 am        1691
អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ត្រូវបានបើកឱ្យដំណើរការនៅថ្ងៃទី១៦ តុលា ២០២៣ ដែលមានទីតាំងស្ថិតនៅក្នុងឃុំតាយែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដោយ​គ្រប​ដណ្តប់​លើ​ផ្ទៃដីប្រមាណ ៧០០ហិកតា មានចម្ងាយប្រមាណ ៤០គីឡូម៉ែត្រ ពីប្រាសាទអង្គរវត្ត និង៥១គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប ព្រមទាំងរចនាឡើងពីការបញ្ចូលគ្នានូវ “វប្បធម៌ ធម្មជាតិ និង​ភាពឆ្លាតវៃ”។ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ មាន​លំដាប់​ថ្នាក់​នៃ​ការ​ហោះហើរ​ប្រភេទ4E ដែលអាចផ្តល់លទ្ធភាពឱ្យយន្តហោះធុនធំ Boeing747 និង Airbus A340 ធ្វើ​ការ​ចុះច​តបាន ដោយនឹងអាចមានលទ្ធភាពទទួលអ្នកដំណើរចំនួន ៧លាន​នាក់​ក្នុង​មួយ​ឆ្នាំ​ សម្រាប់​ផែនការ​រយៈពេលខ្លី និង២០លាននាក់ក្នុងមួយឆ្នាំសម្រាប់ផែនការរយៈពេលវែង។ កាលានុវត្តភាពថ្មីនេះ នឹងក្លាយជាសក្តានុពលស្រូបទាញដ៏ខ្លាំងក្លា និង​សំខាន់​សម្រាប់​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប និយាយដោយឡែក ព្រមទាំងវិស័យទេសចរណ៍ទូទាំងប្រទេស និយាយ​ជា​រួម។ ការណ៍នេះ នឹងអាចទាក់ទាញដល់វិនិយោគិន ក៏ដូចជា​ផ្តល់​ប្រយោជន៍​សេដ្ឋកិច្ច​មូលដ្ឋាន​ដល់​ប្រជាពលរដ្ឋ។ ផ្លូវអាកាស គឺអាទិភាពគន្លឹះទី២ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្រ​បញ្ច​កោណ​-ដំណាក់​កាលទី១ ហើយក៏ស្ថិតនៅក្នុងកិច្ចការអាទិភាពទី២ នៃបញ្ចកោណទី២ ដោយ​ផ្តោត​លើ​ការ​លើក​កម្ពស់​ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន និងឡូជីស្ទិក ដែលមាន​គោល​ដៅ​យុទ្ធសាស្ត្រផ្តោតលើការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ការកសាង និង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធថ្មីៗ។

គណៈរដ្ឋមន្រ្ដី អនុម័តទាំងស្រុងលើសេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីអាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ

2023/10/27 10:14:54 am        203
បន្ទាប់ពីបានពិភាក្សាលម្អិត នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ កិច្ចប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋ​មន្រ្តី ​បានអនុម័តទាំងស្រុងហើយ លើសេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីការបង្កើតការរៀបចំ និង​កិច្ច​ដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ។កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនេះ ត្រូវបានធ្វើឡើងនៅវិមានសន្តិភាព ក្រោម​អធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់​របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយមាន​របៀប​វារៈ​ចំនួន​៤ ក្នុងនោះមានរបៀបវារៈទី១ គឺ សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី ការបង្កើត ការរៀបចំ និង​កិច្ច​ដំណើរ​ការរបស់អាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ។ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់​នៅព្រឹក​នេះថា «សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការបង្កើតការរៀបចំ និងកិច្ចដំណើរ​ការ​របស់​អាជ្ញាធរ​ជាតិ​ដោះ​ស្រាយ​ វិវាទក្រៅប្រព័ន្ធតុលាការ គណៈរដ្ឋមន្រ្តីអនុម័តហើយ នីតិវិធី​បន្ទាប់​បញ្ជូន​ទៅ​ព្រះ​មហាក្សត្រ ដើម្បីឡាយប្រកាសឱ្យប្រើ»។អាជ្ញាធរជាតិ​ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក) ដឹកនាំដោយឧបនាយករដ្ឋមន្រ្តី១រូប មានអនុប្រធាន ៤រូប ក្នុងនោះ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ជាអនុប្រធានប្រចាំការ និងមាន​សមាជិក ៧រូប​។បើតាម ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អាជ្ញាធរជាតិ​ដោះ​ស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ ត្រូវបានបង្កើតឡើង​ដើម្បី​ជា​យន្តការ​បំពេញ​បន្ថែម​ឱ្យ​ប្រព័ន្ធ​ដោះ​ស្រាយ​វិវាទ​នៅ​កម្ពុជា សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័ស នៃ​ការ​ដោះស្រា​យ​វិវាទ​ តាមរយៈការសម្រុះសម្រួល ផ្សះផ្សាក្រៅប្រព័ន្ធតុលាការ ក្នុងគោល​បំណង​ជួយ​កាត់​បន្ថយ​ការ​កកស្ទះសំណុំរឿងនៅតាមសាលាជម្រះក្តី បង្ខិតសេវាដោះ​ស្រាយ​វិវាទ​ឱ្យ​កាន់​តែ​ទៅ​កៀក​នឹង​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន និងធានាបាននូវភាពសុខដុមរមនា និងយុត្តិធម៌ក្នុងសង្គមជាតិ។ នៅក្នុង​កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់​អនុសាសន៍​ឱ្យ​ភាគី​ពាក់​ព័ន្ធ​ធ្វើ​យ៉ាងណាកុំឱ្យមានការអនុវត្តត្រួតស៊ីគ្នា ដោយយន្តការថ្មីនេះ។ សម្តេចបានបន្ថែមថា អ្វី​ដែលមាននៅក្នុងយន្តការដែលមានស្រាប់ គឺត្រូវពង្រឹង និងធ្វើការសហការជាមួយគ្នា។សម្តេច​បានបញ្ជាក់បន្ថែមថា យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាការផ្តល់​ជម្រើស​បន្ថែម​ដល់​ប្រជាពលរដ្ឋ ក្នុងការដោះស្រាយបញ្ហា ហើយយន្តការថ្មីនេះ ក៏មិនមែន​ធ្វើ​ឡើង​ដើម្បី​បង្ខិត​បង្ខំ​ប្រជាពលរដ្ឋឱ្យត្រូវតែប្រើប្រាស់សេវានេះឡើយ ប៉ុន្តែជាជម្រើសបន្ថែមសម្រាប់ពួកគាត់។ សម្តេចជំរុញធ្វើយ៉ាងណាឱ្យការដោះស្រាយតាមយន្តការនេះមានការប្រថាប់ត្រាបន្ថែមឱ្យមានទម្ងន់​តាម​ផ្លូវច្បាប់។ សម្តេចសង្ឃឹមថា យន្តការថ្មីនេះនឹងអាចជួយដល់ប្រជាពលរដ្ឋ ហើយ​អំពាវ​នាវ​ឱ្យ​មាន​ការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីពន្យល់ដល់ប្រជាពលរដ្ឋ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សហភាពអឺរ៉ុប ពង្រីករយៈពេលដាក់ទណ្ឌកម្មលើមីយ៉ាន់ម៉ា ១ឆ្នាំទៀត
04/27/2026 07:04 PM
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព 3rd G-NETS Leaders Summit នៅទីក្រុងតូក្យូ ប្រទេសជប៉ុន​
04/27/2026 07:04 PM
ប្រធានាធិបតីលីបង់ឆ្លើយតបទៅក្រុមហេសបូឡាថា ការនាំប្រទេសចូលទៅក្នុងសង្គ្រាម គឺ «ក្បត់ជាតិ»
04/27/2026 07:04 PM
ប្រមុខការទូតកម្ពុជា ថ្លែងអំណរគុណសាធារណរដ្ឋឆែក បន្តផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ -ODA គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា
04/27/2026 07:04 PM
កម្ពុជា-អាល្លឺម៉ង់ ប្តេជ្ញាចិត្តរួមគ្នាពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី
04/27/2026 07:04 PM
ហ្វីលីពីន និងអាមេរិក ធ្វើសមយុទ្ធប្រឆាំងការឡើងដីគោក ជាមួយសម្ព័ន្ធមិត្ត ក្បែរសមុទ្រចិនខាងត្បូង
04/27/2026 06:04 PM
ប៉ាគីស្ថាននៅតែប្រឹងប្រែងបិទគម្លាត រវាងអាមេរិក និងអ៊ីរ៉ង់ ទោះគ្មានការចរចាទល់មុខក៏ដោយ
04/27/2026 06:04 PM
អាហ្វ្រិកខាងលិច អំពាវនាវឲ្យមានការឆ្លើយតបរួមគ្នាចំពោះការវាយប្រហារសម្លាប់រដ្ឋមន្រ្តីការពារជាតិម៉ាលី
04/27/2026 06:04 PM
អាជ្ញាធរយេម៉ែនចាប់ខ្លួនជនសង្ស័យជាច្រើននាក់ជុំវិញការរៀបចំផែនការធ្វើឃាត នៅទីក្រុង ADEN
04/27/2026 06:04 PM
មេដឹកនាំហេសបូឡាបដិសេធការចរចា រវាងលីបង់ និងអ៊ីស្រាអែល ហើយប្ដជ្ញាប្រឈមជាមួយអ៊ីស្រាអែល
04/27/2026 06:04 PM