សម្តេចតេជោ ហ៊ុន សែន ណែនាំដល់មន្ត្រីរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមឲ្យបានល្អ ពិសេសបទល្មើសអនឡាញត្រូវបង្ក្រាបកុំអោយងើបឡើងវិញអោយសោះ
សម្តេចតេជោ ហ៊ុន​ សែន ណែនាំដល់មន្ត្រីយកចិត្តទុកដាក់គ្រប់គ្រងនិងមើលថែដល់អតីតយុទ្ធជន និងនិវត្តជននៅតាមមូលដ្ឋាន
សម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
កម្ពុជា និងលីទុយអានី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសក្តានុពលឱ្យកាន់តែស៊ីជម្រៅ

ព័ត៌មានសំខាន់ៗ

សម្ដេចធិបតីទូរស័ព្ទផ្ទាល់រំលែកទុក្ខក្រុមគ្រួសារសពនិស្សិតកសិកម្មដែលរងគ្រោះស្លាប់ ក្នុងការប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់

2023/10/08 08:03:06 pm        793
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទូរស័ព្ទដោយផ្ទាល់ និងផ្ញើលិខិត​ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំទៅកាន់ក្រុមគ្រួសារសព លោក ចាន់ ឧត្តម ដែល​បាន​រង​គ្រោះ​បាត់​បង់ជីវិត ក្នុងការវាយប្រហារគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់(ប៉ាឡេស្ទីន) ។តាមសារលិខិតរំលែកមរណទុក្ខ សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ផ្ញើជូន ឪពុកម្ដាយ និងភរិយា សម្ដេច​បាន​សម្ដែងនូវសេចក្តីក្តុកក្តួលរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងថា លោក ចាន់ ឧត្តម ដែល​ត្រូវជាកូនប្រុស និងជាស្វាមី និងជានិស្សិត នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម (ចំការដូង) អាយុ ២៤ឆ្នាំ បានទទួលមរណភាពដោយហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុម ហាម៉ាស់ នៅថ្ងៃសៅរ៍ ទី៧ ខែតុលា ឆ្នាំ២០២៣ ខណៈកំពុងស្នាក់នៅ និងបន្ត​ការ​សិក្សា​នៅ​ប្រទេស​អ៊ីស្រាអែល។សម្ដេចធិបតី បានចូលរួមរំលែកទុក្ខប្រកបដោយក្ដីសង្វេគ អនិច្ចលក្ខណធម៌យ៉ាងជ្រាលជ្រៅ ព្រម​ទាំង​សោកស្តាយ​ស្រណោះអាឡោះអាល័យស្ទើររកទីបំផុតគ្មាន ព្រោះថាការបាត់បង់លោក ចាន់ ឧត្ដម គឺជាការបាត់បង់នូវកូនប្រុស ចៅប្រុស និងប្អូនប្រុស ដែលប្រកបដោយ កតញ្ញូតាធម៌ គុណធម៌ ចំពោះឪពុកម្តាយ ជីដូន ជីតា និងបងប្រុសស្រីបង្កើតជាទីស្រលាញ់ទាំងអស់ ហើយនេះ ក៏​ជា​ការបាត់បង់ធនធានមនុស្សដ៏មានសក្តានុពលមួយរូប ដែលបាន និងកំពុង​បំពេញ​បេសកកម្ម​សិក្សា​បង្កើន កម្រិតសមត្ថភាព ដើម្បីយកមកបម្រើឧត្តមប្រយោជន៍ជាតិ សាសនា ព្រះមហាក្សត្រ និង​ប្រជាជនកម្ពុជា ជាទីស្នេហាបំផុតនៃយើង។សម្ដេចធិបតី និងភរិយា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក ចាន់ ឧត្តម សូមឆាប់​បាន​យោង​យក​កំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងសឃ្លាតឡើយ៕

ជនជាតិអ៊ីស្រាអែលជាង ៥០០នាក់ត្រូវបានរាយការណ៍ថាបានបាត់បង់ជីវិត ខណៈការប្រយុទ្ធនៅតែបន្តនៅជិតតំបន់ Gaza

2023/10/08 07:53:49 pm        425
ជនជាតិអ៊ីស្រាអែលជាង ៥០០នាក់ត្រូវបានរាយការណ៍ថាបានបាត់បង់ជីវិត ខណៈការប្រយុទ្ធនៅតែបន្តនៅជិតតំបន់ Gaza។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ប្រកាស ពីការសងសឹកដ៏ខ្លាំងក្លា ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ។ចំណែកការវាយប្រហារសងសឹក ពីស្រាអែល រហូតមកដល់ពេលនេះបានសម្លាប់ ប្រជាជនយ៉ាងហោចណាស់ ៣១៣ នាក់ ក្នុងតំបន់ Gaza។

[BREAKING NEWS] ក្រសួងសុខាភិបាល ប្រកាសពីការរកឃើញករណីស្លាប់ដោយសារ​ជំងឺផ្ដាសាយបក្សី ១ករណី លើបុរស ៥០ឆ្នាំម្នាក់​រស់នៅ ស្រុករមាសហែក

2023/10/08 07:41:37 pm        689
ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣នេះ បាន ប្រកាស​រកឃើញ​ករណីស្លាប់ដោយសារជំងឺ​ផ្តាសាយបក្សី​ចំនួន ០១ករណី ប្រភេទហាស់៥ អ៊ុន១ (H5N1) លើ​បុរសអាយុ ៥០ឆ្នាំ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដែលមានទីលំនៅក្នុងភូមិ ម្រាក់ទាប ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង។

ចំនួនអ្នកស្លាប់ ដោយសារគ្រោះរញ្ជួយដីដ៏ខ្លាំងក្លានៅអាហ្វហ្គានីស្ថាន កើនដល់ជាង ២.០០០នាក់ហើយ

2023/10/08 01:11:04 pm        106
អ្នកនាំពាក្យក្រុមតាលីបង់ របស់ប្រទេសអាហ្វហ្គានីស្ថាន បាននិយាយនៅថ្ងៃអាទិត្យ (៨ តុលា) នេះថា ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីដ៏ខ្លាំង ដែលបាន​វាយ​ប្រហារ​ភាគ​ខាង​លិច​ប្រទេស​អាហ្វហ្គានីស្ថាន កើនឡើងដល់ជាង២.០០០នាក់ នៅក្នុងការរញ្ជួយដីដ៏មហន្តរាយបំផុតមួយ ដែល​បានវាយប្រហារប្រទេសនេះ ក្នុងរយៈពេលពីរទសវត្សរ៍មក។អាជ្ញាធរគ្រោះមហន្តរាយជាតិរបស់ប្រទេសអាហ្វហ្គានីស្ថាន បាននិយាយថា គ្រោះ​រញ្ជួយ​ដី​កម្រិត​៦,៣​រ៉ិចទ័រ អមដោយការរញ្ជួយដីដ៏ខ្លាំងក្លាបន្តបន្ទាប់ បាន​សម្លាប់​មនុស្ស​រាប់​សិប​នាក់​នៅ​ភាគ​ខាង​លិច​ប្រទេស​អាហ្វហ្គានីស្ថាន កាលពីថ្ងៃសៅរ៍។លោក Abdul Wahid Rayan អ្នកនាំពាក្យក្រសួងព័ត៌មាន និងវប្បធម៌ បាននិយាយថា ចំនួន​អ្នក​ស្លាប់​ដោយការរញ្ជួយដីនៅទីក្រុង Herat គឺខ្ពស់ជាងការរាយការណ៍ដំបូង។ លោកបាននិយាយថា ភូមិ​ប្រហែលប្រាំមួយត្រូវបានបំផ្លាញ ហើយ​ជន​ស៊ីវិល​រាប់​រយ​នាក់​ត្រូវ​បាន​កប់​នៅ​ក្រោម​គំនរ​បាក់​បែក​ផង​ដែរ៕

សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត អញ្ជើញកាន់បិណ្ឌទី៩ នៅវត្តចំពុះក្អែក

2023/10/08 12:15:42 pm        723
ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ៩រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ព្រមទាំងក្រុមគ្រួសារ ញាតិមិត្ត រួមជាមួយថ្នាក់ដឹកនាំមួយចំនួនទៀត បាន​អញ្ជើញ​ចូ​ល​រួមកាន់បិណ្ឌវេណទី៩ ជាមួយពុទ្ធបរិស័ទជិតឆ្ងាយ នៅវត្តមុន្នីសុវណ្ណ «ហៅវត្តចំពុះក្អែក» ស្ថិត​ក្នុង​ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ដោយ​គោ​រពយ៉ាងខ្ជាប់ខ្ជួនតាមទំនៀមទម្លាប់ ប្រពៃណីព្រះពុទ្ធសាសនា និងជាការ​ឧទ្ទិស​តប​ស្នង​សង​គុណ​ចំពោះ​វិញ្ញាណក្ខន្ធ មាតាបិតា ញាតិការទាំងឡាយ​ដែល​បាន​ចែក​ឋាន​ទៅ​កាន់​លោក​ខាងមុ​ខ ជារៀងរាល់ឆ្នាំ ក្នុងវេណទី៩ នៃពិធិបុណ្យភ្ជុំបិណ្ឌ ដែលជា​ពិធី​បុណ្យ​តាម​បែប​សាសនា​ដ៏​ធំ​របស់​ពុទ្ធសាសនិកជនខ្មែរយើង សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រម​ទាំង​បង​ប្អូន កូនចៅ ក្រុម​គ្រួសារសម្តេច តែងមកកាន់ទីអារាម វត្តជំពុះក្អែក ដើម្បី​នាំយក​នូវ​គ្រឿង​ចង្ហាន់​បិណ្ឌ​បាត ម្ហូប អាហារ ភេសជ្ជៈនំចំណី គ្រឿងឧបភោគបរិភោគទាំងឡាយ រួមទាំងបច្ច័យ ដើម្បី​វេរប្រគេនចំពោះព្រះសង្ឃពុំដែលខកខាន ឡើយ។ក្នុង​សាលាឆាន់នៃទីអារាមដ៏ល្អប្រណិត និងធំស្កឹមស្កៃនេះ សម្តេចតេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ព្រមទាំងក្រុមគ្រួសារ បាន អញ្ជើញបូជា,ទៀន,ធូប ថ្វាយចំពោះព្រះពុទ្ធបដិមា និង​បា្ររព្ធ​ពិធីសូត្រមន្ត សមាទានសីល តាមសិក្ខាបទ ដើម្បីរំលឹកដល់គុណបុណ្យ ព្រះរតនត្រ័យ និង​ព្រះ​សម្មា​សម្ពុទ្ធ​ព្រះបរមគ្រូ ដែលពុទ្ធសានិកជនខ្មែរយើងគោរពប្រតិបត្តិរហូតមក។លំដាប់​អំពី​បទនមស្សការ សមាទានសីលចប់សព្វគ្រប់ សម្តេចតេជោ ហ៊ុន សែន សម្តេច​កិត្តិ​ព្រឹទ្ធ​ប​ណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន  ឯកឧត្តម លោកជំទាវ ជាក្រុមគ្រួសារ បុត្រធិតា និង​ពុទ្ធបរិស័ទ​ទាំង​អស់​ បានអញ្ជើញរាប់បាត្រ បង្សុកូល ជាកិច្ចឧទ្ទិសកុសលផលបុណ្យ ជូនវិញ្ញាណក្ខ័ន បុព្វការីជន មាតាបិតាដែលបានចែកឋានទៅកាន់បរលោកខាងមុខ ក្នុងនោះ​មាន​វិញ្ញាណក្ខន្ធ​អ្នក​ឧកញ៉ា​មហា​ភក្តី​សប្បុរិសភោគាធិបតី ហ៊ុន នាង វិញ្ញាណក្ខន្ធមហាឧបាសិកា ឌី ប៉ុក ជាបិ​តា​មាតា​បង្កើត​សម្តេច​តេជោ ហ៊ុន សែន វិញ្ញាណក្ខន្ធមហាឧបាសក លីនគ្រី វិញ្ញាណក្ខន្ធ​ អ្នក​ឧកញ៉ា​ព្រឹទ្ធ​មហា​ឧបាសិកា​ធ​ម្មញ្ញាណ​វិវឌ្ឍនា ប៊ុន ស៊ាងលី ជាបិតាមាតាបង្កើត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត វិញ្ញាណក្ខន្ធ​សម្តេច​ឧត្តមទេពញាណ ហ៊ុន ណេង បងប្រុសបង្កើតសម្តេចតេជោ វិញ្ញាណ​ក្ខន្ធ​លោក​ជំទាវ​មហា​សទ្ធាភិរ័ត្នធម្មសិរីរតន៍អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៌ ប៊ុន សុថា ប្អូន​បង្កើត​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត វិញ្ញាណក្ខន្ធកុមារា ហ៊ុន កំសត់ បុត្រាច្បងសម្តេចតេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និងញាតិការសាច់សារលោហិត ដែលបាន​ចែក​ឋាន​ទៅ​កាន់​វរៈ​លោក​ខាង​មុខ​ហើយ​នោះ សូមវិញ្ញាណក្ខន្ធអ្នកមានគុណទាំងអស់បានសោយសុខ ក្នុងឋានដ៏​ខ្ពង់ខ្ពស់​ និង​សុគតិភព កុំបីឃ្លាងឃ្លាតឡើយ។ មួយផ្នែកនៃកុសលផលបុណ្យ ដែលកើតមានក្នុងថ្ងៃនេះ ក៏​សូម​ឧទ្ទិសជូ​នវិញ្ញាណក្ខន្ធវីរជនអ្នកស្នេហាជាតិ ដែលបាន ពលីជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិ ព្រម​ទាំង​វិញ្ញាណក្ខន្ធ ជនរួមជាតិខ្មែរស្លូតត្រង់ជាង៣លាននាក់ ដែលបាន​បាត់​បង់​អាយុ​ជីវិ​​ត​យ៉ាង​អយុត្តិធម៌ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុលពត សូមអោយវិញ្ញាណក្ខ័នអ្នកទាំងអស់នោះ បាន​សោយ​សុខ​ក្នុងឋានសុគតិភពគ្រប់ៗគ្នា។ ម្យ៉ាងវិញទៀត តាមរយៈអំណាចនៃផល្លានិសង្ឃកើតចេញពីទឹកចិត្តជ្រះថ្លា ក្នុង​ថ្ងៃ​កាន់​បិណ្ឌ​នេះ​ដែរ​ សម្តេចព្រះពោធិវង្ស អំ លឹម ហេង ព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា និង​ព្រះថេ​រានុថេរគ្រប់ព្រះអង្គ ទាំង២០៥អង្គ ដែលគង់ក្នុងទីអារាម វត្តមុនីសុវណ្ណ បាន​លើក​ឧទ្ទិស​ថ្វាយ​ដល់​វត្ថុ​សក្តិសិទ្ធក្នុងលោក និងទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមតាម​ជួយ​បី​បាច់​ថែ​រក្សាការពារ និងទ្រទ្រង់វិញ្ញាណក្ច័ន្ធលោកអ្នកមានគុណទាំងអស់របស់សម្តេចទាំងទ្វេ សូម​បាន​យោនយក កំណើតក្នុងទីឋានដ៍ខ្ពង់ខ្ពស់។ អានិសង្ឃ​ដែលកើតមានក្នុងថ្ងៃនេះ ក៍សូមលើកថ្វាយដល់អស់វត្ថុសក្តិសិទ្ធលោក សូមជួយ​ប្រោស​ព្រហ្ម​ប្រសិទ្ធិ​ពរជ័យ សិរីមង្គលគ្រប់ប្រការ ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមមានសុខភាពល្អបរិបូរណ៍ ជន្មាយុ យឺនយូរ ពូលា​នុ​ភាពមាំមួន បញ្ញាញាណភ្លឺថ្លា ដើម្បីបន្តស្ថិតនៅជាអ្នកដឹកនាំបំរើជាតិ សាសនា ព្រះមហាក្សត្រ ឲ្យ​កាន់​តែទទួលបាននូវការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ ប្រជាពលរដ្ឋ​ទទួល​បាន​នូវ​ភាព​សុខ​ដុម​រមនា​ និងការរីកចំរើនគ្រប់ក្រុមគ្រួសារ។សូម​បញ្ជាក់ថា នៅក្នុងឱកាស នៃការប្រារព្វពិធីបុណ្យភ្ជុំ-ភ្ជុំបិណ្ឌ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសក​រាជ​២៥៦៧​នេះ សម្តេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានរៀបចំនូវទេយ្យទានប្រគេនព្រះសង្ឃចំនួន ១០វត្តផ្សេងទៀត ក្រៅពីវត្តមុនីសុវណ្ណ ក្នុង​នោះរួមមាន វត្តមុនីប្រសិទ្ធវង្ស វត្តចន្ទបុរីវង្ស វត្តព្រែកតាទែន វត្តក្រពើហារ វត្តបុទុមវតី វត្ត​ក្របៅ វត្តតាខ្មៅ វត្តព្រែកសំរោង វត្តវាំងចាស់ និងវត្តព្រែកឬស្សី ដែល​វត្ត​នីមួយៗ​ទទួល​បាន​នូវ​ភេសជ្ជៈ​ទឹកសុទ្ធ ទឹកក្រូច ទឹកត្រឡាច ទឹកសណ្តែក មៀនកំប៉ុង ទឹកគូលេន ទឹកដោះគោខាប់ ត្រី​ខ​កំប៉ុង កាកាវ ស្ករស តែ មី នំ អង្ករ និងបច្ច័យ ក្នុង១វត្តៗ ២លានរៀល។ ក្នុង​ឱកាសនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងក្រុមគ្រួសារ បាននាំយកគ្រឿងឧបភោគ បរិភោគ និងភេជ្ជៈជាច្រើនមុខ និងបច្ច័យ ជា​សទ្ធាជ្រះថ្លាផ្ទាល់ និងបច្ច័យជាការបរិច្ចាកពីពុទ្ធបរិស័ទវេនបិណ្ឌទី៩ សរុប​ចំនួន​៥២​លាន​២​សែន​រៀល និង១ម៉ឺន២ពាន់២៧០ដុល្លា ប្រគេនសម្តេច ព្រះពោធិវង្ស សំរាប់​តម្កល់​ទុក​កសាង​សមិទ្ធិ​ផល​នានា ក្នុងវត្តជុំពុះក្អែកនេះ។ ដោយឡែកសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បាន​បវរណាចតុបច្ច័យ ប្រគេនព្រះសង្ឃ ២០៥អង្គ ក្នុងមួយអង្គៗបច្ច័យ៥ម៉ឺនរៀល។នៅ​ក្នុងពិធីបុណ្យកាន់បិណ្ឌវេន៩នេះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឯកឧត្តម លោក​ជំទាវ​ជា​ពុទ្ធបរិស័ទទាំងអស់ បានអញ្ជើញពូនភ្នំខ្សាច់ ពូភ្នំអង្ករ ដើម្បីរំដោះនូវ​ទុក្ខ​ទោស​ផង​ទាំង​ពួង ​ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគតជាតិ ពិសេស បួង​សួង​ដល់​គុណ​បុណ្យ​ព្រះរតនត្រ័យ​ថែ​រក្សា​ក្នុងលោក សូមតាមជួយបីបាច់ថែរក្សាព្រះរាជាណាចក្រកម្ពុជា បានរួចចាក​ផុត​ពី​គ្រោះភ័យ​អាសន្ត​អន់ក្រ ហើយប្រជាជនបានគ្រប់ស្រទាប់វណ្ណៈបានរស់នៅក្នុងភាពសុខដុមរមនា ក្រោម​ម្លប់​សន្តិភាព និងការអភិវឌ្ឍ ដែល​ជា​មរតក​ដ៏​មាន​តម្លៃ​ និង​មិន​អាច​កាត់​ថ្លៃ​បាន​របស់​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន និងក្រោមម្លប់នៃព្រះបារមីដ៏ត្រជាក់ត្រជុំ ​នៃ​ព្រះករុណា​ព្រះ​បាទ​សម្តេច​ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជា​ទី​គោរព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​៕

ក្រសួងការបរទេសកម្ពុជា អំពាវនាវឲ្យនិស្សិតខ្មែរ​ដែលកំពុងស្នាក់​នៅប្រទេស​អ៊ីស្រាអែល​ស្តាប់តាមការ​ណែនាំរបស់អាជ្ញាធរអ៊ីស្រាអែល

2023/10/08 10:01:16 am        504
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និស្សិត​ខ្មែរ​ទាំងអស់ដែលកំពុងស្នាក់នៅ ប្រទេសអ៊ីស្រាអែល ត្រូវស្តាប់​តាម​ការ​ណែនាំ​ជា​ប្រចាំ​របស់​អាជ្ញាធរ​អ៊ីស្រាអែល ខណៈកំពុងមានការផ្ទុះអាវុធកើតឡើងនៅទីនោះ ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​រាប់រយនាក់​ដោយក្នុង​នោះ​ក៏​មាន​និស្សិត​ខ្មែរ​ម្នាក់​ដែល​កំពុង​សិក្សានៅ​ប្រទេស​អ៊ីស្រាល​បាន​បាត់បង់ជីវិតផងដែរ។តាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពីបច្ចុប្បន្នភាព បន្ថែម​អំពី​សភាពការណ៍ពាក់ព័ន្ធនឹងនិស្សិត និងពលរដ្ឋខ្មែរ នៅប្រទេសអ៊ីស្រាអែល នាថ្ងៃទី៨ ខែ​តុលា ឆ្នាំ ២០២៣នេះ បានលើកឡើងថា បច្ចុប្បន្នមានពលរដ្ឋខ្មែរ ដែលភាគច្រើនជានិស្សិត កំពុង​ស្នាក់​នៅ និងសិក្សានៅប្រទេសអ៊ីស្រាអែលចំនួន៤៥០នាក់ ហើយក្រសួង​មាន​ការ​សោក​ស្តាយ​ជាព​ន់ពេក និងចូលរួម រំលែកទុក្ខចំពោះការបាត់បង់ជីវិតពលរដ្ឋខ្មែរម្នាក់ ក្រោយ​មាន​ការ​បាញ់​ប្រហារ​គ្នា​រវាងអាជ្ញាធរអ៊ីស្រាអែល និងក្រុមហាម៉ាស់។ជា​មួយគ្នានោះក្រសួងការបរទេស ក៏បានអំពាវនាវដល់និស្សិត និងពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅ ទី​នោះ​សូមអនុវត្តឲ្យបានដាច់ខាតតាមការណែនាំរបស់អាជ្ញាធរអ៊ីស្រាអែល ដើម្បី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ ហើយ​មួយ​វិញ​ទៀត​ក្រសួង​ការបរទេស​កម្ពុ​ជា​ក៏​បាន​ប្រកាស​ថ្កោល​ទោស​គ្រប់​ទម្រង់​នៃ​អំពើ​ហិង្សា និងសកម្មភាពភេរវកម្មផងដែរ៕ អត្ថបទ៖ បាន ចក់

សម្តេចធិបតី៖ និស្សិតខ្មែរបីរូបត្រូវបានអគ្គកុងស៊ុលខ្មែរប្រចាំ​នៅប្រទេសអ៊ីស្រាអែល​ជួយសង្រ្គោះ​ចេញពីតំបន់គ្រោះថ្នាក់

2023/10/08 09:39:30 am        899
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា និស្សិតខ្មែរ បីរូប​ត្រូវ​បាន​អគ្គកុងស៊ុលខ្មែរ​ប្រចាំ​នៅ​ប្រទេស​អ៊ីស្រាអែល​ជួយ​សង្រ្គោះ​ចេញ​ពី​តំបន់​ក្រហម​ (តំបន់គ្រោះ ថ្នាក់) ខណៈនិស្សិត​ខ្មែរ​បីនាក់​នេះ​ស្ថិត​នៅ​ជាមួយនិ​ស្សិត​ខ្មែរ​ដែល​បាន​បាត់​បង់​ជីវិត​ក្រោយ​វាយប្រហាររវាង កងទ័ពអ៊ីស្រាអែល និងក្រុម​ហាម៉ាស់​កាល​ពីថ្ងៃ​ទី​៧ម្សិល​មិញ​នោះ​។​តាមរយៈសារសំឡេងបន្ទាន់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ ២០២៣​​នេះ បានបញ្ជាក់ថា ក្រោយទទួលដំណឹងយ៉ាងក្រៀមក្រំបំផុតថា មាន​និស្សិត​ខ្មែរ​ម្នាក់​បាន​ស្លាប់​នៅ​ប្រទេសអ៊ីស្រាអែល ក្នុងហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និង​ក្រុម​ហាម៉ាស់​ កាលពីម្សិលមិញមក សម្តេចសូមសម្តែងនូវការសោកស្តាយជាពន់ពេក ចំពោះ​ការ​បាត់​បង់​ជីវិត​និស្សិតខ្មែររូបនេះ ហើយសូម​ចូល​រួម​រំលែក​ទុក្ខ​ដ៏​ក្រៀម​ក្រំ​បំផុត​ជា​មួយ​គ្រួសារ​ជន​រង​គ្រោះ​ផង​ដែរ និងមួយវិញទៀត សម្តេច ក៏បានបញ្ជាក់ផងដែរថា នាពេលនេះរាជរដ្ឋាភិបាលកម្ពុជា បាន​កំពុង​ធ្វើ​ការទំនាក់ទំនងជាមួយអាជ្ញាធរ អ៊ី ស្រាអែលដើម្បីធ្វើបុណ្យសព និងសម្រ​ប​សម្រួល​ ដើម្បី​ធ្វើមា​តុ​ភូមនិវត្ត​សព​របស់និស្សិតដែលបានបាត់បង់ ជីវិតនោះមកកម្ពុជាវិញផងដែរ ខណៈបុណ្យ​សព​នេះ​គឺ​ជាបន្ទុករបស់រាជរដ្ឋាភិបាល។តាមរយៈសារសំឡេងបន្ទាន់នេះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់ប្រាប់ដល់និស្សិត និង​ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅប្រទេសអ៊ីស្រាអែលផងដែរថា នាពេលនេះ​រាជរដ្ឋាភិបាល​បាន​កំពុង​យកចិត្តទុកដាក់ជាប្រចាំអំពីសុវត្ថិភាពរបស់បងប្អូនខ្មែរទាំងអស់ ដែល​កំពុង​មាន​វត្តមាន​នៅ​ប្រទេស​អ៊ីស្រាអែល ហើយរាជរដ្ឋាភិបាលក៏កំពុងធ្វើការទំនាក់ទំនងឲ្យអស់ពីលទ្ធភាព ដើម្បី​ធ្វើ​យ៉ាង​ណាធានានូវសុវត្ថិភាពរបស់បងប្អូនដែលកំពុងរស់នៅទីនោះ ហើយជាងនេះ​ទៅ​ទៀត​សម្តេច​ធិបតី​ក៏​សូម​ជូន​ពរដល់បងប្អូនទាំងអស់ ដែល​រស់​នៅ​ទៅ​នោះ​សូម​ទទួល​បាន​នូវ​សុខ​សុវត្ថិភាព​គ្រប់​ៗ​គ្នាផងដែរ៕ អត្ថបទ៖ បាន ចក់

និស្សិតខ្មែរម្នាក់បានបាត់បង់ជីវិតក្នុងការប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់ កាលពីថ្ងៃទី៧ម្សិលមិញ

2023/10/08 08:52:14 am        1715
និស្សិតខ្មែរម្នាក់ក្នុងចំណោមពលរដ្ឋខ្មែរចំនួន ៤៥០នាក់ ដែលកំពុងស្នាក់ប្រទេសអ៊ីស្រាអែល បាន​បាត់បង់ជីវិត ក្រោយមានការប្រយុទ្ធគ្នាមួយយ៉ាងធ្ងន់ធ្ងររវាងកងទ័ពអ៊ីស្រាអែល និង​ក្រុម​ហាម៉ាស់ ​កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ម្សិលមិញនេះ ហើយ​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្តែង​ការ​សោកស្តាយ និង​សូម​ចូល​រួម​រំលែក​ទុក​យ៉ាង​ក្រៀមក្រំ​បំផុតជា​មួយ​ក្រុម​គ្រួសារ​សព​ជន​រង​គ្រោះ​ផងដែរ។យោងតាមសេចក្តីថ្លែងការណ៍របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣នេះបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានទទួលដំណឹងយ៉ាងក្រៀមក្រំបំផុតថា មាន​និស្សិតខ្មែរម្នាក់ ក្នុងចំណោមពលរដ្ឋខ្មែរចំនួន៤៥០នាក់ កំពុងមាន​វត្ត​មាន​នៅ​ប្រទេស​អ៊ីស្រាអែល បានទទួលរងគ្រោះរហូតបាត់បង់ជីវិត ក្នុងហេតុការណ៍​ប្រយុទ្ធគ្នា​រវាង​កង​ទ័ព​អ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលបាន ផ្ទុះឡើងចាប់ពីថ្ងៃទី៧ម្សិលមិញមក ហើយ​រាជរដ្ឋាភិបាល​សូមសម្តែងនូវការសោកស្តាយជាពន់ពេក ចំពោះការបាត់បង់ជីវិតនិស្សិតខ្មែររូបនេះ និង​សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយគ្រួសារជនរងគ្រោះ។តាមសេចក្តីថ្លែងការណ៍របស់អង្គភាពអ្នកនាំពាក្យបានលើកឡើងទៀតថា ភ្លាមៗក្រោយពីការ ទទួល​ដំណឹង នៃការប្រយុទ្ធគ្នានេះ និងការអនុវត្តតាមអនុសាសន៍របស់សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពជា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រម​ទាំង​ស្ថាប័ន​មាន​សមត្ថកិច្ច របស់កម្ពុជា បានធ្វើទំនាក់ទំនងជាប់ជាប្រចាំជាមួយរដ្ឋាភិបាល និង​អាជ្ញាធរ​អ៊ីស្រាអែល ដើម្បី ជួយផ្តល់ការ​ការពារ​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អស់​ដែល​កំពុង​មានវត្តមាននៅទីនោះ។ ហើយរហូតមកទល់ពេលនេះ ក្រុមការងារ​របស់​កម្ពុជា​បាន​ទាក់ទង់​ជាមួយនិស្សិតខ្មែរភាគច្រើនរួចហើយ ដើម្បី តាមដានពីសុវត្ថិភាពរបស់ពួកគេ។តាមរយៈសេចក្តីថ្លែងការណ៍ខាងលើនេះដដែលបានបញ្ជាក់បន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា កំពុង​បន្តតាមដានយ៉ាងយកចិត្តទុកដាក់បំផុតចំពោះសភាពការណ៍ ក្នុងប្រទេសអ៊ីស្រាអែល និង​សហការ ជាប់ជាប្រចាំជាមួយអាជ្ញាធរអ៊ីស្រាអែល ដើម្បី​ការពារ​សុវត្ថិភាព​ជូន​ប្រជា​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុងនៅទីនោះ។ជាមួយគ្នានោះដែរ រាជរដ្ឋាភិបាលសូមជម្រាបដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងមានវត្តមាន នៅ​ក្នុងប្រទេសអ៊ីស្រាអែលនាពេលនេះ សូមទាក់ទងតាមប្រព័ន្ធ Whatapps ឬTelegram មក​លេខ​ទូរ​ស័ព្ទ+85586881688 ដើម្បីរាជរដ្ឋាភិបាលអាចទទួលព័ត៌មានបន្ថែមអំពីសុវត្ថិភាពរបស់បងប្អូន និងជួយ ផ្តល់​ការ​សម្រប​សម្រួល​ឲ្យ​បានទាន់ពេលវេលាក្នុងករណីចំាបាច់។ ហើយមួយវិញទៀតរាជរដ្ឋាភិបាលក៏ សូម​អំពាវ​នាវ​ដល់​ពលរដ្ឋខ្មែរទាំងអស់ដែលកំពុងស្នាក់នៅប្រទេសអ៊ីស្រាអែល ស្តាប់តាមការណែនាំរបស់ របស់​អាជ្ញាធរអ៊ីស្រាអែល ឲ្យបានខ្ជាប់ខ្ជួនដើម្បីរក្សាសុវត្ថិភាពរបស់ខ្លួនផងដែរ៕ អត្ថបទ៖ បាន ចក់

ព្រះមហាក្សត្រយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតទិវារំលឹកខួប៣០ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា

2023/10/06 08:26:21 am        764
នៅសាលមហោស្រពកោះពេជ្រ នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បាន​សព្វ​ព្រះរាជ​ហឫទ័យ​យាង​ជា​ព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីអបអរសាទរទិវារំលឹកខួប ៣០ឆ្នាំ នៃ​ការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ (ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ / ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣​) ​ដែល​ជា​ឆ្នាំពិសេស​គម្រប់​ខួប៣០ឆ្នាំ នៃ​ការ​ប្រកាស​ឱ្យ​ប្រើ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។សូមបញ្ជាក់ថា ក្រុមប្រឹក្សាធម្មនុញ្ញដែលជាស្ថាប័ន​មាន​សមត្ថកិច្ច​ធានា​ការពារ​ការ​គោរព​រដ្ឋ​ធម្មនុញ្ញ​បាន​សហការជាមួយគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិនិងស្ថាប័នពាក់ព័ន្ធ នានា​រៀបចំ​ជា​ព្រះរាជ​ពិធី​អបអរ​ទិវា​រំលឹក​ខួប​៣០​ឆ្នាំ​នៃ​ការ​ប្រកាស​ឱ្យ​ប្រើ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ឱ្យមានអធឹកអ ធមនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ដែលជាឆ្នាំ ពិសេស​គម្រប់​ខួប​៣០​ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ ។ ប៉ុន្តែដោយ​មាន​សំណូមពរ​ជាក់​ស្ដែង​ព្រះ​រាជ​ពិធី​នេះ​ត្រូវ​បាន​ពន្យារពេលមកប្រារព្ធធ្វើនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ នៅសាលសន្និសីទ​កោះពេជ្រ ​ក្រោម​ព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បំផុត។ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ជាទិវា​ប្រវត្តិសាស្ត្រ​ដែល​រដ្ឋ​ធម្មនុញ្ញ​ជា​ច្បាប់​កំពូល​ នៃ​ព្រះ​រាជា​ណា​ចក្រ​ក​ម្ពុជាត្រូវបានព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាក្សត្រនៃ ព្រះរាជា​ណា​ចក្រ​កម្ពុជា​ជាទី​គោរព​សក្ការៈ​ដ៏ខ្ពង់​ខ្ពស់​បំផុត​ឡាយ​ព្រះហស្ថ​លេខា​លើ​ព្រះរាជ​ក្រម​ប្រកាស​ឱ្យ​ប្រើ​ជា​ផ្លូវ​ការ ក្រោយសភាធម្មនុញ្ញបានអនុម័តតាមឆន្ទៈរួម នៃប្រជារាស្ត្រខ្មែរ។ ទិវា​ជា​ប្រវត្តិសាស្ត្រ​នេះ​ត្រូវ​បាន​រាជរដ្ឋាភិបាលកម្ពុជាដាក់ចូលក្នុងប្រតិទិនឈប់សម្រាកកំរងប្រចាំឆ្នាំរបស់មន្ត្រីរាជការ និយោជិត កម្មករ។គិតទៅដល់​ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រកម្ពុជា​មាន​អាយុ​៣០​ឆ្នាំ​គត់​ជា​រដ្ឋធម្មនុញ្ញមានអាយុវែងជាងគេក្នុងចំណោមរដ្ឋធម្មនុញ្ញទាំង៦ ដែលកម្ពុជា ធ្លាប់​បាន​អនុវត្ត​ ។ ការអនុវត្តរដ្ឋធម្មនុញ្ញក្នុងអំឡុងពេល៣០ឆ្នាំកន្លងមកនេះ (២៤ កញ្ញា ១៩៩៣-២៤ កញ្ញា ២០២៣)ព្រះរាជា ណាក្រកម្ពុជាសម្រេចបានលទ្ធផលដ៏ធំធេងនិងប្រកា ស​ដោយ​ភាព​ជោគជ័យ​ត្រចះត្រចង់ដែលញ៉ាំងឱ្យប្រជារាស្ត្របាននិងកំពុងរស់នៅក្នុងសុខសន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍក្រោមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុ ជា និង​ក្រោម​ម្លប់​ដ៏​ត្រជាក់​ នៃ​អង្គ​ព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ ខ្ពស់បំផុត ។រដ្ឋធម្មនុញ្ញ​នៃព្រះរាជាណាចក្រកម្ពុជាមាន១៦ជំពូក និង១៥៨មាត្រា ។ នៅក្នុងបុព្វកថារបស រដ្ឋ​ធម្មនុញ្ញ​ក៏​បានរំលេចសារដាស់តឿននិងរំលឹកដល់កូនខ្មែរផងដែរថាសង្រ្គាមបាន នាំកម្ពុជាឱ្យ អន្តរាយ ខ្ទេចខ្ទាំ ហើយការបង្កើតរដ្ឋធម្មនុញ្ញជាថ្មី ដើម្បីពង្រឹងនូវការរួបរួមជាតិជាថ្មីឡើងវិញ។ «យើងជាប្រជារាស្ត្រ ខែ្មរ ដែលធ្លាប់មានអារ្យធម៌ឧត្តុងឧត្តមប្រទេសជាតិស្តុកស្តម្ភ ធំទូលាយ ថ្កុំ​ថ្កើង​រុងរឿង កិត្យានុភាពខ្ពង់ខ្ពស់ ភ្លឺចែងចាំងដូចពេជ្រ ពណ្ណរាយ បានធ្លាក់ខ្លួន ដ៏សែនរន្ធត់ ក្នុង​អំទ្បុង​ពីរ​ទសវត្សរ៍ចុងក្រោយនេះ ឆ្លងកាត់ទុក្ខសោក វិនាសអន្តរាយទ្រុឌទ្រោមឱនថយមហា សោកស្តាយ បានភ្ញាក់រលឹកក្រោកឈរ ទ្បើង ចងបាច់ឆន្ទៈមោះមុត ប្តូរផ្តាច់ រួបរួមគ្នាពង្រឹង ឯកភាព​ជាតិ រក្សាការពារទឹកដីកម្ពុជា អធិប តេយ្យ ថ្លៃថ្លា និងអារ្យធម៌អង្គរ ដ៏បវរ កសាង​ប្រទេស​ជាតិ​ឱ្យ​ទៅ​ជា «កោះសន្តិភាព»ទ្បើងវិញ។ មកដល់បច្ចុប្បន្ននេះ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាកម្ពុជា ឆ្នាំ១៩៩៣ នេះត្រូវរដ្ឋសភាជាតិ ធ្វើវិសោធនកម្មចំនួន១០ លើកមកហើយ៕

សម្តេចនាយករដ្ឋមន្រ្តី អញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ អបអរសាទរអបអរសាទរ ទិវាគ្រូបង្រៀនពិភពលោកនៅវិទ្យាស្ថានបច្ចេកកម្ពុជា(តិចណូ)

2023/10/05 09:14:29 am        318
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ ដើម្បីអបអរសាទរអបអរសាទរ ទិវាគ្រូបង្រៀនពិភពលោក ក្រោមប្រធានបទ «គ្រូបង្រៀន ជាសសរស្តម្ភនៃសាលារៀនឆ្ពោះទៅរកឧត្តមភាព» ។ពិធីសំណេះសំណាលនេះគឺបានធ្វើឡើងនៅវិទ្យាស្ថានបច្ចេកកម្ពុជា(តិចណូ)៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ពលរដ្ឋអាមេរិកនាំគ្នាដង្ហែរក្បួននៅទីក្រុង Miami អំពាវនាវឲ្យមានការផ្លាស់ប្តូរនយោបាយនៅគុយបា
04/27/2026 08:04 PM
UN៖ ស៊ុយអែតបានរំលោភលើសិទ្ធិកុមារមានពិការភាពអាល់បានី តាមរយៈការនិរទេស
04/27/2026 08:04 PM
សេតវិមាន នឹងពិភាក្សាអំពីសន្តិសុខប្រធានាធិបតី និងគាំទ្រសេវាសម្ងាត់
04/27/2026 08:04 PM
អធិការបតីអាល្លឺម៉ង់ លើកឡើងថា អ៊ុយក្រែនអាចនឹងព្រមបាត់បង់ទឹកដី ដើម្បីបើកផ្លូវចូល EU
04/27/2026 08:04 PM
លោកស្រី Von der Leyen រិះគន់លោក Merz ដោយបញ្ជាក់ថា ការលុបទណ្ឌកម្មអ៊ីរ៉ង់ គឺឆាប់ពេក
04/27/2026 08:04 PM
សហភាពអឺរ៉ុប ពង្រីករយៈពេលដាក់ទណ្ឌកម្មលើមីយ៉ាន់ម៉ា ១ឆ្នាំទៀត
04/27/2026 07:04 PM
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព 3rd G-NETS Leaders Summit នៅទីក្រុងតូក្យូ ប្រទេសជប៉ុន​
04/27/2026 07:04 PM
ប្រធានាធិបតីលីបង់ឆ្លើយតបទៅក្រុមហេសបូឡាថា ការនាំប្រទេសចូលទៅក្នុងសង្គ្រាម គឺ «ក្បត់ជាតិ»
04/27/2026 07:04 PM
ប្រមុខការទូតកម្ពុជា ថ្លែងអំណរគុណសាធារណរដ្ឋឆែក បន្តផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ -ODA គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា
04/27/2026 07:04 PM
កម្ពុជា-អាល្លឺម៉ង់ ប្តេជ្ញាចិត្តរួមគ្នាពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី
04/27/2026 07:04 PM