សម្ដេចធិបតី៖ កម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដោយសារថៃលុបចោល MOU ២០០១ ជាឯកតោភាគី
សម្ដេចធិបតី៖ កងទ័ពថៃបានចូលកាន់កាប់ទឹកដី​កម្ពុជា​យ៉ាងជ្រៅ​លើស​សូម្បី​ផែនទី​ឯក​តោ​ភាគី​គេ​បាន​អះអាង
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

ព័ត៌មានសំខាន់ៗ

លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) នៅតាមបណ្ដាខេត្ត ប្រកាសជាផ្លូវការហើយ

2023/11/24 04:01:18 pm        2924
ក្រសួងអបរំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានប្រកាស​លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅតាមបណ្ដាជាផ្លូវការហើយ។-មណ្ឌលខេត្តមណ្ឌលគិរី៖ https://web.facebook.com/moeys.gov.kh/posts/739329704887122-មណ្ឌលខេត្តស្ទឹងត្រែង៖ https://web.facebook.com/moeys.gov.kh/posts/739363421550417-មណ្ឌលខេត្តកោះកុង៖ https://www.facebook.com/moeys.gov.kh/posts/739374064882686-មណ្ឌលខេត្តរតនគិរី៖ https://web.facebook.com/moeys.gov.kh/posts/739746528178773-មណ្ឌលខេត្តក្រចេះ៖ https://www.facebook.com/moeys.gov.kh/posts/739757791510980-មណ្ឌលខេត្តកែប៖ https://www.facebook.com/moeys.gov.kh/posts/739278254892267-មណ្ឌលខេត្តកំពង់ចាម៖ https://www.facebook.com/moeys.gov.kh/posts/739841001502659-មណ្ឌលខេត្តឧត្ដរមានជ័យ៖ https://www.facebook.com/moeys.gov.kh/posts/739712934848799-មណ្ឌលខេត្តព្រះវិហារ៖ https://www.facebook.com/moeys.gov.kh/posts/739726018180824-មណ្ឌលខេត្តប៉ៃលិន៖ https://web.facebook.com/moeys.gov.kh/posts/739368828216543-មណ្ឌលខេត្តព្រះសីហនុ៖ https://www.facebook.com/moeys.gov.kh/posts/739751238178302-មណ្ឌលខេត្តសៀមរាប៖ https://web.facebook.com/moeys.gov.kh/posts/740016994818393-មណ្ឌលខេត្តពោធិ៍សាត់៖​ https://web.facebook.com/moeys.gov.kh/posts/740017284818364-មណ្ឌលខេត្តស្វាយរៀង៖​ https://www.facebook.com/moeys.gov.kh/posts/740024721484287-មណ្ឌលខេត្តតាកែវ៖ https://web.facebook.com/moeys.gov.kh/posts/740050514815041-មណ្ឌលខេត្តកំពង់ឆ្នាំង៖ https://web.facebook.com/moeys.gov.kh/posts/740051194814973-មណ្ឌលខេត្តកំពង់ស្ពឺ៖ https://web.facebook.com/moeys.gov.kh/posts/740067674813325-មណ្ឌលខេត្តបាត់ដំបង៖ https://web.facebook.com/moeys.gov.kh/posts/740085918144834-មណ្ឌលខេត្តកំពត៖ https://web.facebook.com/moeys.gov.kh/posts/740086174811475-មណ្ឌលខេត្តកំពង់ធំ៖ https://web.facebook.com/moeys.gov.kh/posts/740097524810340-មណ្ឌលខេត្តព្រៃវែង៖ https://web.facebook.com/moeys.gov.kh/posts/740104568142969-មណ្ឌលខេត្តត្បូងឃ្មុំ៖ https://web.facebook.com/moeys.gov.kh/posts/740105048142921-មណ្ឌលខេត្តបន្ទាយមានជ័យ៖ https://web.facebook.com/moeys.gov.kh/posts/740115944808498 

សម្ដេចតេជោពិភាក្សាការងារជាមួយអនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រឹក្សានយោបាយប្រជាជនចិន

2023/11/24 01:56:22 am        130
ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង ជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោកជំទាវ Shen Yueyue អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ សភាប្រឹក្សានយោបាយប្រជាជនចិន នៅវិមាន៧មករា រាជធានីភ្នំពេញ។លោកជំទាវបានពាំនាំនូវការសួរសុខទុក្ខពីឯកឧត្ដម ស៊ី ជីនពីង ប្រធានាធិបតី និងឯកឧត្ដម វ៉ាង ហួយនឹង ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិនជូនចំពោះសម្តេចតេជោ និងថ្នាក់ដឹកនាំគណបក្ស ព្រមទាំង បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំប្រទេសកម្ពុជា ប្រកបដោយសន្តិភាព នាំមកនូវស្ថិរភាព និងវិបុលភាព ជូន ប្រជាជន។ ទស្សនកិច្ចរបស់លោកជំទាវលើកនេះ បានជំរុញបន្ថែមទៀតនូវការអនុវត្តកិច្ចសហប្រតិបត្តិការ ជាក់ស្ដែងនៅក្នុងការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ដែលមានគុណភាពខ្ពស់ កម្រិតខ្ពស់ និង ស្តង់ដារខ្ពស់ ក្នុងយុគសម័យថ្មី។សម្ដេចតេជោបានថ្លែងអំណរគុណចំពោះសារលិខិតអបអរសាទររបស់ អគ្គលេខាធិការបក្សកុម្មុយនីស្ត ចិន ជូនចំពោះគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសខួបលើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិកម្ពុជា កាលពី ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ និងបានថ្លែងអំណរគុណចំពោះវិភាគទានដ៏ធំធេងរបស់មិត្តចិន ក្នុងដំណើរការ ចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដែលជាចំណែកយ៉ាងសំខាន់ក្នុងការចូលរួមពង្រឹងឯករាជ្យភាពកម្ពុជា។ ភាគី ចិនបញ្ជាក់អំពីការបន្តគាំទ្រការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីធានានូវ កំណើនសេដ្ឋកិច្ច និងនាំមកនូវផ្លែផ្កាសម្រាប់ប្រទេសជាតិ និងប្រជាជន។ក្នុងបរិបទដែលនយោបាយអន្តរជាតិកំពុងមានការវិវត្តន៍យ៉ាងស្មុគស្មាញ ភាគីទាំងពីរប្តេជ្ញាចិត្តបន្តគាំទ គា្នទៅវិញទៅមក ដើម្បីរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងពង្រឹងនូវទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ឱ្យកាន់ស៊ីជម្រៅថែមទៀត។ ក្នុងនាមជាមិត្តដែកថែប ភាគីទាំងពីរបានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីកម្ពុជា-ចិន នៅតែបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងសហគមន៍ជោគវាសនារួម ស្របតាមមាគ៌ា អភិវឌ្ឍន៍របស់ប្រទេសរៀងៗខ្លួន។ ភាគីទាំងពីរបានប្តេជ្ញាបន្តបង្កើននូវសមិទ្ធិផលផ្លែផ្កាជាក់ស្តែងលើ “ច្រករបៀង ឧស្សាហកម្មនិងបច្ចេកវិទ្យា” និង “ច្រករបៀងមច្ឆារ និងអង្ករ» ក្រោមកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែល ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នា។ ដោយ ៖ ដារា

ស្ថាបនិក World Economic Forum វាយតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជា និងលើកឡើងអំពីសក្តានុពលកម្ពុជានៅក្នុងកិច្ចប្រជុំជាមួយបណ្តាប្រទេសនានាលើសកលលោក

2023/11/23 11:51:56 pm        44
ភ្នំពេញ៖ លោក ជូអុក លី យលោក ជូអុក លី (Joo-Ok Lee) ប្រធានកម្មវិធីប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងជាសមាជិកនៃគណៈកម្មាធិការប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) បានឱ្យដឹងថា សាស្ត្រាចារ្យ Klaus Schwab ស្ថាបនិកនៃ World Economic Forum តែងបានវាយតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជា ហើយតែងបានលើកឡើងអំពីសក្តានុពលរបស់កម្ពុជានៅក្នុងកិច្ចប្រជុំជាមួយបណ្តាប្រទេសនានាលើសកលលោក។នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក ជូអុក លី (Joo-Ok Lee) ប្រធានកម្មវិធីប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងជាសមាជិកនៃគណៈកម្មាធិការប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព ។ក្នុងឱកាសនៃជំនួបនេះ លោក ជូអុក លី បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម ព្រមទាំងបាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកសាស្ត្រាចារ្យ Klaus Schwab ស្ថាបនិកនៃ WEF ជូនចំពោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ដោយបានបញ្ជាក់ផងដែរថា លោកសាស្ត្រាចារ្យតែងបានវាយតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជា ហើយតែងបានលើកឡើងអំពីសក្តានុពលរបស់កម្ពុជានៅក្នុងកិច្ចប្រជុំជាមួយបណ្តាប្រទេសនានាលើសកលលោក ។ ជាមួយគ្នានេះ លោក ជូអុក លី ក៏បានជម្រាបជូន សម្តេចធិបតី អំពីកិច្ចប្រជុំប្រចាំឆ្នាំរបស់វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ ដែលនឹងគ្រោងរៀបចំនៅទីក្រុង Davos ប្រទេសស្វីស ក្រោមប្រធានបទ «ការកសាងទំនុកចិត្តទ្បើងវិញ» ដោយបែងចែងជា ៤ សសរស្តម្ភ រួមមាន៖ (១) ការរក្សាសនិ្តសុខ និងកិច្ចសហប្រតិបត្តិការនៅក្នុងពិភពលោកដែលបាក់បែក (២) ការអភិវឌ្ឍរីកចម្រើន និងការបង្កើតការងារសម្រាប់យុគសម័យថ្មី (៣) ការប្រើប្រាស់បញ្ញាសិប្បនិមិត្ត ជាកម្លាំងជំរុញសេដ្ឋកិច្ច និងសង្គម និង (៤) ការដាក់ចេញនូវយុទ្ធសាស្រ្តរយៈពេលវែងសម្រាប់អាកាសធាតុ ធម្មជាតិ និងថាមពល ដោយនឹងមានការចូលរួមយ៉ាងច្រើនកុះកររបស់ស្ថាប័នជាងពីរពាន់ មកពីទូទាំងពិភពលោក ។ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះគណៈប្រតិភូរបស់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) និងបានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និង WEF ក្នុងរយៈកាលកន្លងមកនេះ រួមទាំងការសហការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ The World Economic Forum (WEF) on ASEAN ក្នុងឆ្នាំ២០១៧ នៅកម្ពុជា ។ ទន្ទឹមគ្នានេះ សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏មានសារៈសំខាន់របស់ WEF ដែលជាវេទិកាមួយដ៏សកម្មសម្រាប់កិច្ចទំនាក់ទំនងទាំងក្នុងកម្រិតរដ្ឋាភិបាល និងវិស័យឯកជន តាមរយៈការដាក់បង្ហាញនូវគោលនយោបាយ និងគំនិតផ្តួចផ្តើមថ្មីៗរបស់រដ្ឋាភិបាលពាក់ព័ន្ធនឹងវិស័យធុរកិច្ច និងវិនិយោគ ជាដើម ។ ក្នុងន័យនេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី បានគូសបញ្ជាក់អំពីការបន្តគាំទ្រចំពោះកិច្ចប្រជុំនានារបស់ WEF ដូចរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិមុនៗផងដែរ ។ ជាចុងក្រោយ សម្តេចធិបតី បានថ្លែងអំណរគុណចំពោះការអញ្ជើញរូបសម្តេច ចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុង Davos ប្រទេសស្វីស ក្នុងខែមករា ឆ្នាំ២០២៤ ខាងមុខនេះ ៕ ដោយ ៖ ដារា

សម្ដេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរបេក្ខជនប្រឡងបាក់ឌុបទាំងអស់គ្នាដែលទទួលបានលទ្ធផលល្អក្នុងការប្រឡងឆ្នាំនេះ

2023/11/23 08:54:51 pm        383
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នារសៀលថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ បានផ្ញើសារ អបអរសាទរប្អូនៗ និងក្មួយៗ ទាំងអស់គ្នា ដែលទទួលបានលទ្ធផលល្អក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៣ ។ ជាមួយគ្នានេះ សម្រាប់ប្អូនៗ ក្មួយៗ ដែលទទួលបានលទ្ធផលមិនល្អ សូមកុំបាក់ទឹកចិត្ត ហើយត្រូវខិតខំប្រឹងប្រែងរៀនសូត្របន្ថែមដើម្បីអាចទទួលបានលទ្ធផលល្អក្នុងការប្រឡងនាឆ្នាំក្រោយ ឬអាចនឹងចាប់យកឱកាសក្នុងការសិក្សាជំនាញវិជ្ជាជីវៈ ឬកម្រិតនៃការសិក្សាបន្ទាប់ ដើម្បីនឹងបន្តអភិវឌ្ឍសិក្សាជំនាញអាជីពសម្រាប់អនាគតដ៏ភ្លឺស្វាងនៅពេលខាងមុខ។ យោងតាមការប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញថាលទ្ធផលប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៣ តាមនិទ្ទេសនីមួយៗ មានដូចជា៖ សិស្សទទួលបាននិទ្ទេស A ចំនួន ១,៦៧៣នាក់, និទ្ទេស B ចំនួន ៦,៩៦៤នាក់, និទ្ទេស C ចំនួន ១៨,៣០៨នាក់, និទ្ទេស D ចំនួន ៣៤,២៤៦នាក់ និងនិទ្ទេស E ចំនួន ៣៧,២៦៩នាក់៕

សម្តេចធិបតី៖ រាជរដ្ឋាភិបាល​បន្តខិតខំពង្រីកកសិកម្ម​ជាលក្ខណៈគ្រួសារឲ្យទៅជា​កសិឧស្សាហកម្ម

2023/11/20 04:01:26 pm        359
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានអះអាងថា រាជរដ្ឋាភិបាល​នឹងបន្តខិតខំពង្រីកពីកសិកម្មជាលក្ខណៈគ្រួសារឲ្យក្លាយទៅជាកសិកម្មទំនើប និង​កសិ-ឧស្សាហកម្ម​​នៅក្នុ​ងប្រទេស​ដើម្បី​លើក​កម្ពស់​ជីវិភាព​របស់​កសិករ​ឲ្យ​កាន់​តែរី​ក​ចម្រើន​បន្ថែម​ទៀត​។ ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវគោល​នយោបាយ​អាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា នាថ្ងៃទី២០ ខែ​វិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​គោលនយោបាយជា ច្រើនទាក់ទង​នឹង​ការ​លើក​កម្ពស់​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ឲ្យ​កាន់​តែល្អ និងគ្រប់ស្តង់ដារ ខណៈគោលនយោបាយអាទិភាពទី៥ និងទី៦ ដែលដាក់​ឲ្យ​ប្រើប្រាស់នា​ពេល​នេះ​គឺ​មានសារៈសំខាន់យ៉ាងខ្លាំង ដោយគោល​នយោបាយ​ទាំង​ពីរ​នេះ​គឺ​ធ្វើ​យ៉ាង​ណា​បង្កើន​នូវ​សក្តានុពល​ផ្នែកសិកម្មរបស់កម្ពុជា ឲ្យកាន់តែល្អប្រសើរ​បន្ថែម​ទៀត​ ដើម្បី​ផល​ប្រយោជន៍​ប្រជាជន និងប្រទេសជាតិទាំងមូល។ក្នុងពិធីប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវគោលនយោបាយអាទិភាពទី៥ និងទី៦ របស់​រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភានេះដែរ សម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានប្រកាស​អបអរសាទ​​រចំពោះ កម្ពុជាក្នុងរយៈពេល១០ឆ្នាំមកនេះ ក្រោយបាន​ចូល​រួម​ប្រកួត​ប្រជែង​គុណភាព​អង្ករ​ល្អលើ​ពិភពលោកនោះ គឺអង្កររបស់កម្ពុជាបាន​ទទួល​ចំណាប់​ថ្នាក់​ជា​អង្ករ​ល្អ​បំផុត​នៅ​លើពិ​ភពលោកចំនួន៥លើកជាប់ៗគ្នា ហើយសម្តេចជំរុញឲ្យមន្រ្តីពាក់ព័ន្ធរក្សាការពារ និង​ខិត​ខំ​ពង្រីកនូវកេរ្តិ៍ឈ្មោះ អង្ករកម្ពុជានេះឲ្យកាន់តែល្អជាងមុនបន្ថែមទៀតផងដែរ៕ អត្ថបទ៖ បាន ចក់

កម្ពុជា-ជប៉ុន រំលឹកខួបលើកទី៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ

2023/11/20 03:31:12 pm        148
ទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ឈានដល់ខួបលើកទី៧០ឆ្នាំហើយ នាឆ្នាំ២០២៣នេះ ការ​ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងភាពជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន បាន​ធ្វើ​ឲ្យកាន់តែមានប្រសិទ្ឋភាព និងប្រកបដោយផ្លែផ្កា។ដើម្បីអបអរសាទរខួបលើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន សមាគមជប៉ុន-កម្ពុជា គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និង សមាគមជប៉ុន-កម្ពុជា ដោយ​មាន​ការ​គាំទ្រ​ពី​ស្ថាន​ទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំឲ្យមានពិធីអុជកាំជ្រួច នាយប់ថ្ងៃទី១៩ ខែ​វិច្ឆិកា ឆ្នាំ២០២៣ នៅខាងមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ។ ពិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តំណាង​ដ៏ខ្ពង់​ខ្ពស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ឯកឧត្តម អ៊ូអិណូ អាត់ស៊ូស៊ី ឯក​អគ្គរដ្ឋទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម តាកាហាស៊ី ហ្វូមីអាគី ប្រធាន​សមាគម​ជប៉ុន-កម្ពុជា និងជាអតីត ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា។ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថា តាមរយៈព្រឹត្តិការនេះ ពិតជា​បាន​ចូលរួម​ចំណែក​បន្ថែម​ទៀត​ ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងភាពជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កម្ពុជា-​ជប៉ុន ឲ្យកាន់តែមានប្រសិទ្ឋភាព និងប្រកបដោយផ្លែផ្កា។ កម្ពុជា និងជប៉ុន បាន​ភ្ជាប់​ទំនាក់​ទំនង​ការទូតទ្វេភាគីរវាងគ្នាចាប់តាំងពីថ្ងៃទី៩ ខែមករា ឆ្នាំ១៩៥៣។ ផ្តើម​ចេញ​ពី​ទំនាក់​ទំនង​ការ​ទូតរយៈពេល ៧០ឆ្នាំ កន្លងទៅនេះ កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ និង​ទីក្រុងសម្ព័ន្ធមេត្រី កាន់តែមានភាពស៊ីជម្រៅ ស្អិតរមួតលើគ្រប់វិស័យ ចាប់តាំង​ពី​កម្រិត​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគីរហូតដំឡើង​ដល់​កម្រិត​ទំនាក់​ទំនង​ទៅ​ជា​ភាព​ជាដៃ​គូយុទ្ធ​សាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​ក្នុងឆ្នាំ២០២៣ បន្ទាប់ពីជំនួបកំពូលទ្វេភាគីរវាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម គីស៊ីដា ហ្វីមីអូ នាយករដ្ឋ​មន្ត្រី នៃប្រទេសជប៉ុន កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ​កន្លង​មក។ឯកឧត្តម ឃួង ស្រេង បន្ថែមថា នៅមូលដ្ឋានរាជធានីភ្នំពេញ មិត្តជប៉ុន បានផ្តល់នូវជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​លើ​គម្រោង​សាងសង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​រូបវន្ត​ជា​ច្រើន​ដែល​មាន​ដូចជា​គម្រោង​ការពារ​ទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ជំហានទី១ រហូតដល់ជំហានទី៤ គម្រោង​សាង​សង់​ស្ថានីយ៍​ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក គម្រោងធ្វើឲ្យប្រសើរឡើងនូវ សមត្ថភាពពន្លត់អគ្គិភ័យ តាមរយៈការផ្ដល់រថយន្តពន្លត់អគ្គិភ័យប្រើប្រាស់រួច គម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងចរាចរណ៍ គម្រោង​ជំនួយក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលជាដើម។ បន្ថែមលើនេះ ក្នុងវិស័យឯកជន ទំហំ​ពាណិជ្ជកម្មកម្ពុជា-ជប៉ុន ក៏មានការកើនឡើងជាបន្តបន្ទាប់ ក្នុងនោះ នៅរាជធានីភ្នំពេញ ក្រុមហ៊ុន អ៉ីអន ម៉ល ខេមបូឌា ខូ អិលធីឌី ដែលជាក្រុមហ៊ុនរបស់វិនិយោគិនជប៉ុន បាន​បណ្ដាក់​ទុន​វិនិយោគ​ក្នុងទំហំទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ លើគម្រោងអភិវឌ្ឍផ្សារទំនើប ចាប់​តាំង​ពី​គម្រោង​ទី១ រហូតដល់គម្រោងទី៣ ដោយទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រជា​ពលរដ្ឋ​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន។ឯកឧត្តម ឃួង ស្រេង បញ្ជាក់ថា សម្រាប់ការរៀបចំពិធីអុជកាំជ្រួចអបអរសាទរខួបលើកទី៧០ នៃ​ទំ​នាក់ទំនងការទូតកម្ពុជា-ជប៉ុន នាឱកាសនេះ គឺមិន​ត្រឹម​តែ​ធ្វើ​ឡើង​ដើម្បី​អបអរ​សាទរ​ខួប​លើក​ទី៧០ នៃការបង្កើតទំនាក់ទំនងការទូត និងខួបលើកទី១០ នៃភាពជាដៃគូយុទ្ធសាស្ត្ររវាងកម្ពុជា-ជប៉ុន​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកាលានុវត្តភាពថ្មីមួយទៀត សម្រាប់ការស្វែង​យល់​ឲ្យ​បាន​កាន់​តែ​ស៊ី​ជម្រៅ និងជាការតភ្ជាប់រវាងប្រជាជននិងប្រជាជន ដើម្បីឈាន​ទៅ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ មិត្តភាព និងសាមគ្គីភាព សម្រាប់ជាគុណប្រយោជន៍នៃប្រជាជាតិទាំងពីរ ក្នុង​ស្មារតី​ផ្តល់​ការ​ឧបត្ថម្ភគាំទ្រ និងការជួយគ្នាទៅ វិញទៅមកលើគ្រប់វិស័យ។ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី បានមានប្រសាសន៍ថា កម្មវិធីនេះធ្វើឡើង ដើម្បីរំលឹកពីខួប មិនត្រឹម​តែជាទំនាក់ទំនងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាលប៉ុណ្ណោះទេ តែក៏ជាទំនាក់​ទំនង​រវាង​ក្រុម​ហ៊ុន​ឯកជន និងអង្គការនានារបស់ជប៉ុនឲ្យកាន់តែរឹងមាំថែមទៀត។ ថ្ងៃនេះពិត​ជា​បង្ហា​ញ​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​ពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ជប៉ុន និងសូមឲ្យ​ទំនាក់​ទំនង​នេះ​កាន់​តែរឹង​មាំថែមទៀត៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា 

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីគោល​នយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា

2023/11/20 02:52:25 pm        218
នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធី «ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវកម្មវិធីគោល​នយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា»។

ព្រះមហាក្សត្រយាងមកដល់កម្ពុជាវិញក្រោយបំពេញទស្សនកិច្ចមួយសប្តាហ៍នៅបារាំង

2023/11/20 02:41:36 am        122
ភ្នំពេញ៖ នៅវេលាម៉ោង៧៖០០នាទីយប់ ថ្ងៃអាទិត្យ ៧កើត ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ព្រះករុណា ព្រះបាទ សម្តេច​​​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជា​ទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានយាងមកដល់ប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីបំពេញព្រះរាជទស្សនកិច្ចរយៈពេលមួយសប្តាហ៍នៅប្រទេសបារាំង។

សម្ដេចធិបតីលើកទឹកចិត្តដល់ក្រុមហ៊ុនវិនិយោគចិនបន្តវិនិយោគបន្ថែមទៀតនៅខេត្តសៀមរាប

2023/11/16 11:16:33 pm        141
សៀមរាប ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានជំរុញ និងលើកទឹកចិត្តដល់ក្រុមហ៊ុនវិនិយោគចិន ជាពិសេសខេត្តយូណាន បន្តការរៀបចំផែនការ វិនិយោគបន្ថែមទៀតនៅខេត្តសៀមរាបឱ្យបានតាមផែនការដែលបានគ្រោងទុក និងការរៀបចំការដំណើរការអាកាសយានដ្ឋានថ្មី សៀមរាបអង្គរឱ្យបានល្អ ដើម្បីឱ្យខេត្តសៀមរាបក្លាយជាប៉ូលអភិវឌ្ឍន៍ពហុបំណង ក្នុងព្រះរាជាណាចក្រកម្ពុជា។​សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានជំរុញបែបនេះ ក្នុងឱកាស ជំនួបជាមួយ ឯកឧត្តម វ៉ាង យូបូ (Wang Yubo)) អភិបាលខេត្តយូណាន និងនិងគណៈប្រតិភូ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport)។  ជាកិច្ចចាប់ផ្តើម សម្ដេចធិបតី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម វ៉ាង យូបូ និង គណៈប្រតិភូ ដែលបានអញ្ជើញមកចូលរួម «ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ» នៅព្រះរាជាណាចក្រកម្ពុជា។ សម្ដេចធិបតីបញ្ជាក់ថាថ្ងៃនេះជាថ្ងៃប្រវត្តិសាស្ត្រមួយសម្រាប់ខេត្តសៀមរាប ក៏ដូចជាព្រះរាជាណាចក្រកម្ពុជាទាំងមូល ដែលមានសមិទ្ធផលដ៏ធំ និងថ្មីសន្លាង បានលេចត្រដែតឡើង ដែលជានិមិត្តរូប នៃការអភិវឌ្ឍប្រទេសកម្ពុជាក្នុងសម័យទំនើប ក៏ដូចជាតម្រូវការក្នុងការចូលរួមថែរក្សាសម្បត្តិ បេតិកភណ្ឌវប្បធម៌ជាតិរបស់កម្ពុជា និងជាការឆ្លុះបញ្ចាំងពីផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពល្អរវាង កម្ពុជា-ចិន សម្ដេចធិបតី ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនវិនិយោគទាំងបីរបស់ខេត្តយូណាន ដែលមានជំនឿទុកចិត្ត និងបានដាក់ទុនវិនិយោគលើទឹកដីកម្ពុជា ជាពិសេសការវិនិយោគលើអាកាស យានដ្ឋានអន្តរជាតិសៀមរាបអង្គរនេះ។ សម្តេចធិបតី ក៏បានគូសរំលេចថា អំពីការយកចិត្តទុកដាក់របស់សម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការលើកកម្ពស់នូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន និងការគាំទ្រគម្រោងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ (BRI) ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសដែលកំពុង កអភិវឌ្ឍឱ្យមានការរីកចម្រើន។ ជាកិច្ចឆ្លើយតប ឯកឧត្តម វ៉ាង យូបូ បានថ្លែងអំណរគុណយ៉ាងស្មោះចំពោះ សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី និងសម្ដេចធិបតី ដែលបានគាំទ្រដល់គម្រោងវិនិយោគអាកាសយានដ្ឋានថ្មីនេះដែលធ្វើឱ្យក្រុមហ៊ុនអាចសម្រេចបានការសាងសង់ប្រកបដោយជោគជ័យ។ ឯកឧត្តមអភិបាលខេត្តក៏បានបង្ហាញនូវជំនឿជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចធិបតី ព្រះរាជាណាចក្រកម្ពុជា នឹងកាន់តែមាន ការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត ហើយទំនាក់ទំនងរវាងចិន-កម្ពុជា និយាយជារួម និងកិច្ចសហប្រតិការរវាងកម្ពុជា- ខេត្តយូណាននិយាយដោយឡែក កាន់តែរីកចម្រើនមួយកម្រិតថែមទៀត។ ឯកឧត្តមអភិបាលខេត្តក៏បានឯកភាពចំពោះការលើកឡើងរបស់សម្ដេចធិបតី ក្នុងការគាំទ្រ និងជំរុញឱ្យអាកាសយានដ្ឋាននេះដំណើរការល្អ និងបន្តខិតខំក្នុងការពង្រីកការវិនិយោគបន្ថែម នៅលើទឹកដីខេត្តសៀមរាប។ ឯកឧត្តមអភិបាលខេត្តក៏បាន បញ្ជាក់ផងដែរថា តាមរយៈការឯកភាពរវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ ដែលកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន ខេត្តយូណាននឹងប្រែក្លាយគោលបំណងនេះឱ្យទៅជាសកម្មភាពជាក់ស្ដែងជាពិសេស ការជំរុញវិស័យទេសចរណ៍ និងវិស័យផ្សេងៗទៀតដូចជា វិស័យវប្បធម៌ និងកីឡាជាដើម៕ ដោយ ៖ ដារា

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ»

2023/11/16 04:14:44 pm        315
នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ» (Siem Reap Angkor International Airport)  ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំ​តា​ប៉ែក ស្រុកសូទ្រនិគម និងឃុំគោកធ្លកលើ ស្រុកជីក្រែង នៃខេត្តសៀមរាប មានចម្ងាយ​ជាង ៤០គីឡូម៉ែត្រពីរមណីយដ្ឋានអង្គរ និងជាង៥០ គីឡូម៉ែត្រពីទីប្រជុំ​ជនក្រុង​សៀម​រាប។អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ត្រូវបានសាងសង់ឡើងក្រោមការវិនិ​យោគ​រួមគ្នារវាងក្រុមហ៊ុនចំនួន៣រួមមាន៖ ១) ក្រុមហ៊ុនវិនិយោគយុនណាន (Yunnan Investment Group) ដែលមានភាគហ៊ុនចំនួន ៧៦,៦%, ២) ក្រុមហ៊ុនសំណង់ និងវិនិយោគយុនណាន (Yunnan Construction and Investment Holding Group) មានភាគហ៊ុនចំនួន ២០% និង ៣) ក្រុមហ៊ុនគ្រប់​គ្រង និងប្រតិបត្តិ​ការ​អាកាសយានដ្ឋានយុនណា (Yunnan Airport Group) ដែលជាប្រតិបត្តិករមាន​ភាគ​ហ៊ុន​ចំនួន ៣,៤%។ អាកាសយានដ្ឋាននេះ បានចាប់ផ្តើមសាងសង់ជាផ្លូវការនៅខែមីនា ឆ្នាំ២០២០ បញ្ចប់​ជាស្ថាពរកាលនៅបំណាច់ខែមីនាឆ្នាំ២០២៣នេះ ដោយប្រើរយៈពេល ៣៦ខែ​ស្មើ​នឹង៣ឆ្នាំ។ អាកាសយានដ្ឋាននេះ ត្រូវកសាងឲ្យទៅជាលំដាប់ថ្នាក់ 4E សម្រាប់យន្តហោះធំៗគ្រប់ប្រភេទ ដែលអាចហោះឡើង និងចុះចតបាន។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ជនប៉ាឡេស្ទីនជម្លៀសខ្លួនស្វាគមន៍កងកម្លាំងអន្តរជាតិនៅហ្កាហ្សា និងអំពាវនាវឲ្យកសាងផ្ទះសម្បែងរបស់ពួកគេឡើងវិញ
07/27/2026 09:07 PM
ពលរដ្ឋវិលត្រឡប់ទៅកាន់តំបន់ភាគខាងត្បូងលីបង់វិញ ក្រោយការដកទ័ពរបស់អ៊ីស្រាអែល
07/27/2026 08:07 PM
ប្រធានាធិបតីហ្វីលីពីន លោក Marcos ប្រាប់​ថា ប្រហែលដល់ពេលត្រូវពិនិត្យ​ថាមពលនុយក្លេអ៊ែរ​ឡើង​វិញ​
07/27/2026 08:07 PM
EU បញ្ចូន​យន្តហោះ និងអ្នកពន្លត់អគ្គិភ័យទៅជួយ​ទប់ទល់​ចំហេះ​ព្រៃ នៅបារាំង និងអេស្ប៉ាញ
07/27/2026 08:07 PM
ប្រធានាធិបតីអ៊ុយក្រែន ធ្វើដំណើរទៅដល់អង់គ្លេស សម្រាប់ជំនួបជាមួយលោកនាយករដ្ឋមន្រ្តី Burnham
07/27/2026 08:07 PM
ទីក្រុង​ប៉េកាំង​ជំរុញឱ្យសហរដ្ឋអាមេរិកឈប់​គំរាមកំហែងដាក់ទណ្ឌកម្ម លើ​ក្រុមហ៊ុន AI របស់ចិន
07/27/2026 08:07 PM
កងកម្លាំងអ៊ីស្រាអែល វាយប្រហារទីក្រុងជាច្រើននៅតំបន់វ៉េសប៊ែង ខណៈអំពើហិង្សាកាន់តែអាក្រក់ទៅ
07/27/2026 08:07 PM
អ្នកស្ម័គ្រចិត្តដំបូងទទួលវ៉ាក់សាំងបង្ការជំងឺអេបូឡា ជាផ្នែកមួយនៃការសាកល្បងរបស់សាកលវិទ្យាល័យ Oxford
07/27/2026 08:07 PM
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋសង្គមនិយមវៀតណាម
07/27/2026 07:07 PM
នគរបាល​ទីក្រុងប៊ែរឡាំង បាញ់សម្លាប់ជនសង្ស័យសំខាន់ ក្នុងការវាយប្រហារដ៏សាហាវ
07/27/2026 07:07 PM