សម្ដេចធិបតី៖ កម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដោយសារថៃលុបចោល MOU ២០០១ ជាឯកតោភាគី
សម្ដេចធិបតី៖ កងទ័ពថៃបានចូលកាន់កាប់ទឹកដី​កម្ពុជា​យ៉ាងជ្រៅ​លើស​សូម្បី​ផែនទី​ឯក​តោ​ភាគី​គេ​បាន​អះអាង
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

ព័ត៌មានសំខាន់ៗ

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អគារទីស្តីការថ្មីនៃក្រសួងមហាផ្ទៃ»

2023/11/05 10:06:34 pm        402
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ស្អែកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតី សម្ពោធដាក់​ឱ្យប្រើប្រាស់​ជា​ផ្លូវការ «អគារទីស្តីការថ្មីនៃក្រសួងមហាផ្ទៃ»។សូមជម្រាបថា អគារទីស្តីការថ្មីនៃក្រសួងមហាផ្ទៃ មានទំហំ១៥៣ម៉ែត្រ គុណនឹង ៨៣ម៉ែត្រ មាន​កម្ពស់ ៩ជាន់ មិនរាប់បញ្ចូលជាន់ផ្ទាល់ដី និងជាន់សម្រាប់ចំណតរថយន្ត ដែល​អាច​ផ្ទុក​រថយន្ត​បាន​​ចំនួន ៣៣០គ្រឿង។ អគារនេះ មានរាងជាចតុកោណព្នាយកែងស្មើជ្រុង និងជា​សំណង់​ស្ថាបត្យកម្ម​ក្លាសិក រចនាប័ទ្មខ្មែរ ដំបូលប្រក់ក្បឿងស្រកាលិញ មានបុស្បបុកចំនួនប្រាំ តាមលំនាំ​ប្រាសាទ​អង្គរវត្តកំពូលប្រាំ និងជាអគាររដ្ឋបាលធំជាងគេនៅកម្ពុជា៕

លោកស្រីបណ្ឌិត ចូសិន បាយអុន៖ ការទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំ «សន្និបាតសមាគម​កាយឫទ្ធិនារីពិភពលោក លើកទី៣៩ ឆ្នាំ២០២៦» បង្ហាញអំពីសមត្ថភាព លទ្ធភាព និងឥទ្ធិពលរបស់កម្ពុជា

2023/11/05 09:05:56 pm        414
សៀមរាប៖ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅខេត្តសៀមរាប សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រីបណ្ឌិត ចូសិន បាយអុន (Dr. Juseon Byun) ស្ថាបនិកមិត្តកាយឫទ្ធិនារីប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និង​គណៈ​ប្រតិភូចូលជួបសម្ដែងការគួរសម ។ ជាកិច្ចចាប់ផ្ដើម សម្ដេចធិបតី បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ លោកស្រីបណ្ឌិត ចូសិន បាយអុន និងគណៈប្រតិភូដែលបានអញ្ជើញចូលរួម «មហាសន្និបាត​មិត្ត​កាយឫទ្ធិនារី​តំបន់​អាស៊ី​ប៉ាស៊ីហ្វិកលើកទី៧» នៅកម្ពុជា នាពេលនេះ និងបានអរគុណ​ចំពោះ​ការគាំទ្រ​ព្រះរាជាណាចក្រ​កម្ពុជាធ្វើជាម្ចាស់ផ្ទះ «សន្និបាតសមាគមកាយឫទ្ធិនារីពិភពលោកលើកទី៣៩ ឆ្នាំ២០២៦» ខាងមុខ ហើយការទទួលធ្វើជាម្ចាស់ផ្ទះឆ្នាំ២០២៦ នេះ ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅព្រះរាជាណាចក្រកម្ពុជា ។ សម្ដេចធិបតី បានបញ្ជាក់ថា ការរៀបចំមហាសន្និបាតនេះ មិនមែនត្រឹមតែជាការជាព្រឹត្តិការណ៍ជួបជុំប៉ុណ្ណោះនោះទេ ប៉ុន្តែក៏ជាសារមួយជំរុញលើកទឹកចិត្តដល់យុវវ័យកម្ពុជា ជាពិសេសស្ត្រី និងយុវតី ក្នុងការចូលរួមចំណែកសកម្មភាពនានារបស់សមាគមកាយឫទ្ធិនារីកម្ពុជា ក៏ដូចជាការលើកកម្ពស់សមភាពយេនឌ័រ ការផ្ដល់ភាពអង់អាច និងឱកាសរបស់ស្ត្រី និងយុវតីនៅកម្ពុជាក្នុងការចូលរួមសកម្មភាពសង្គម ។ សម្ដេចធិបតី ក៏បានបន្ថែមថា ក្រៅពីការចូលរួមមហាសន្និបាតនេះ គណៈប្រតិភូទាំងអស់ ក៏អាចអញ្ជើញទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាតនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសទស្សនា និងរីករាយជាមួយរមណីយដ្ឋានដ៏ពិសិដ្ឋនៃដែនដីអង្គរ ក្នុងខេត្តសៀមរាប ដែលមានប្រាសាទអង្គរវត្តជានិមិត្តរូប នៃព្រះរាជាណាចក្រកម្ពុជា ដែលបង្ហាញពីអរិយធម៌ដ៏រុងរឿងរបស់កម្ពុជាក្នុងសម័យមហានគរ ហើយការចូលរួមនេះក៏បានបង្ហាញអំពីបរិយាកាសសន្ដិភាព និងសុខសុវត្ថិភាពរបស់កម្ពុជាដល់ភ្ញៀវទេសចរណ៍ផងដែរ។ សម្ដេចធិបតី ក៏បានគូសបញ្ជាក់ដែរថា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាង ៤០ ឆ្នាំមកនេះ កម្ពុជាត្រូវបានស្ដា កសាង និងអភិវឌ្ឍរីកចម្រើនជាលំដាប់ចាប់តាំងពីការដួលរលំនៃរបបប្រល័យពូជសាសន៍ ហើយ សម្ដេចតេជោ តែងតែយកចិត្តទុកដាក់ និងលើកកម្ពស់សមភាពយេនឌ័រ និងការផ្ដល់ភាពអង់អាចដល់ស្ត្រី ។ជាការឆ្លើយតប លោកស្រីបណ្ឌិត ចូសិន បាយអុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចធិបតី ដែលបានអនុញ្ញាតឱ្យលោកស្រី និងគណៈប្រតិភូមិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក ចូលជួបសម្ដែងការគួរសមក្នុងឱកាសនេះ ហើយលោកស្រី បានសម្ដែងនូវការអរគុណ និងក្ដីរំភើបរីករាយយ៉ាងខ្លាំងនូវការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅចំពោះលោកស្រី និងគណៈប្រតិភូទាំងអស់ ដែលធ្វើឱ្យលោកស្រី និងគណៈប្រតិភូមានមោទនភាពយ៉ាងខ្លាំងដែលបានអញ្ជើញមកព្រះរាជាណាចក្រកម្ពុជានាពេលនេះ ។ លោកស្រីបណ្ឌិតក៏បានសម្ដែងនូវការអបអរសាទរចំពោះព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំ «សន្និបាតសមាគមកាយឫទ្ធិនារីពិភពលោកលើកទី៣៩ ឆ្នាំ២០២៦» ដែលនេះបានបង្ហាញអំពីសមត្ថភាព លទ្ធភាព និងឥទ្ធិពលរបស់កម្ពុជា ក៏ដូចជាតំបន់អាស៊ីប៉ាស៊ីហ្វិកដែលបានទទួលសិទ្ធិរៀបចំព្រឹត្តិការណ៍អន្តរជាតិដ៏ធំនេះ ។ ទន្ទឹមនឹងនេះ លោកស្រីបណ្ឌិតបានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះសកម្មភាព និងសមិទ្ធផលរបស់សមាគមកាយឫទ្ធិនារីកម្ពុជា តាមរយៈការចូលរួមសកម្មភាពនានារបស់ស្ត្រី និងយុវតីជាច្រើន ដែលនេះបង្ហាញពីភាពជាអ្នកដឹកនាំ ការទទួលខុសត្រូវ និងការចូលរួមចំណែករបស់ស្ត្រី និងយុវតី ក្នុងសង្គម ។មុននឹងបញ្ចប់ សម្ដេចធិបតី បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តយកចិត្តទុកដាក់ និង គាំទ្ររាល់សកម្មភាពរបស់សមាគមកាយឫទ្ធិនារីកម្ពុជា ហើយបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពជាច្រើនរបស់សមាគមនាពេលកន្លងមក ព្រមជាមួយគ្នានេះ សម្ដេចធិបតី បានគូសបញ្ជាក់ផងដែរថា បច្ចុប្បន្ន យុវជន ក៏ដូចជាស្ត្រី និងយុវតីនៅកម្ពុជា គឺពោពេញដោយសមត្ថភាព និងភាពវ័យឆ្លាតដែលអាចឆ្លើយតបទៅនឹងការវិវត្តន៍នៃបច្ចេកវិទ្យាថ្មីៗ ដើម្បីទទួលបានឱកាសក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ៕

សម្ដេចធិបតី ជូនពរបេក្ខជនប្រឡងបាក់ឌុបទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា

2023/11/05 06:58:26 pm        539
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅថ្ងៃទី៥ ខែវិច្ឆិកានេះ បាន​ចេញ​សារជូនពរបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ២០២២-២០២៣ (បាក់ឌុប) ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា។សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានសរសេរថា៖«ជូនពរប្អូនៗ ក្មួយៗ ដែលប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ ២០២២-២០២៣ ខិតខំប្រឹងប្រែង យកចិត្តទុកដាក់ ដើម្បី​ទទួល​បាន​និទ្ទេស​ល្អគ្រប់ៗ​គ្នា​សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣»៕

សម្ដេចធិបតី៖«ពិភពលោកនឹងកាន់តែសុវត្ថិភាព, ស្រស់បំព្រង, និងកក់ក្តៅជាងមុន ប្រសិនបើមានស្ត្រីក្លាយ​ជាអ្នកដឹកនាំកាន់តែច្រើន»

2023/11/05 06:06:35 pm        429
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានមានប្រសាសន៍ថា រាជ​រដ្ឋាភិបាលកម្ពុជាបានកំណត់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេង​ស្រី​នៅ​គ្រប់វិស័យ ជាអាទិភាពនៅក្នុងរបៀបវារៈគោលនយោបាយរបស់ខ្លួន។ តាមរយៈ​ការ​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១, យើងនឹងពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែល​មានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌, សមធម៌ និងបរិយាបន្ន, ដែលក្នុងនោះ ស្រ្តី​គឺ​ជា​ស្នូល​។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មានប្រសាសន៍​បែប​នេះ​ក្នុង​ឱកាស​អញ្ជើញ​ថ្លែង​ខ្លឹមសារ​គន្លឹះក្នុងពិធីបើកមហាសន្និបាត មិត្តកាយឬទ្ធិនារី តំបន់អាស៊ីប៉ាស៊ីហ្វិក លើកទី៧ ក្រោម​ប្រធានបទ «ស្រមៃមើលឱកាស» នៅខេត្តសៀមរាប នាព្រឹកថ្ងៃអាទិត្យ ទី៥ វិច្ឆិកា ២០២៣​។សម្តេចធិបតី បានកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះ​បេសកកម្ម​ដ៏​ថ្លៃថ្លា​របស់​មិត្ត​កាយឫទ្ធិ​នារី​តំបន់​អាស៊ីប៉ាស៊ីហ្វិក ក្នុងការលើកកម្ពស់ចលនាកាយឫទ្ធិនារីក្នុងតំបន់ ក៏ដូចជា​ការ​ចូលរួម​ជាមួយ​សមាគម​កាយឫទ្ធិនារីពិភពលោក ក្នុងការអប់រំ និងបណ្ដុះបណ្ដាលដល់កុមារី យុវតី និងស្រី្ត​វ័យ​ក្មេង ឱ្យក្លាយជាអ្នកដឹកនាំដែលប្រកបដោយសមត្ថភាព និងទំនុកចិត្ត។ សម្ដេចធិបតី បញ្ជាក់ថា គុណតម្លៃនៃចក្ខុវិស័យរបស់អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុង «ការ​ចង់ឃើញកុមារី យុវតី និងស្ត្រីវ័៏យក្មេងកម្ពុជា រស់នៅក្នុងសីលធម៌, សេរីភាព, សមភាព, សេចក្ដី​ថ្លៃថ្នូរ និងមានមោទនភាព ចំពោះវប្បធម៌ និងអត្តសញ្ញាណរបស់ខ្លួន» ហើយ​សម្ដេច​គាំទ្រ​ចំ​ពោះ​មាគ៌ាដ៏ត្រឹមត្រូវរបស់សមាគមកាយឫទ្ធិនារីកម្ពុជា ដែលសមស្រប​ទៅ​នឹង​គោល​​នយោបាយ​របស់​រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សមភាពយេនឌ័រ, តម្លៃស្ត្រី និងការ​អភិវឌ្ឍ​សមត្ថភាព​យុវជន ដែលជាសសរទ្រូងរបស់ប្រទេសជាតិ ។ សម្ដេចធិបតីបញ្ជាក់ថា៖«ពិភពលោកនឹងកាន់តែសុវត្ថិភាព, ស្រស់បំព្រង, និងកក់ក្តៅជាងមុន ប្រសិន​បើមានស្ត្រីក្លាយជាអ្នកដឹកនាំកាន់តែច្រើន»។ ទទ្ទឹមគ្នាជាមួយនឹងពាក្យស្លោកនេះ រាជ​រដ្ឋាភិបាល​កម្ពុជាបានកំណត់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេង​ស្រី​នៅ​គ្រប់​វិស័យ ជាអាទិភាពនៅក្នុងរបៀបវារៈគោលនយោបាយរបស់ខ្លួន។ តាមរយៈ​យុទ្ធសាស្ត្រ​បញ្ចកោណ-​ដំណាក់កាលទី១, យើងនឹងពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ ប្រកប​ដោយសីលធម៌, សមធម៌ និងបរិយាបន្ន, ដែលក្នុងនោះ ស្រ្តី គឺជាស្នូល ដែលផ្តល់​ឱកាស​បន្ថែម​ទៀត​ សម្រាប់ការចូលរួមរបស់ស្រ្តី ក្នុងការកំណត់ជោគវាសនារបស់ប្រទេសជាតិ ដែល​សមាគម​កាយឫទ្ធិនារីនេះគឺជាយន្តការដ៏ចម្បងមួយ។ យើងក៏នឹងបង្កើនឱកាសទទួលបានការអប់រំ និង​ការបណ្តុះបណ្តាលវិជ្ជាជីវៈដល់សិស្ស-និស្សិតនារី តាមរយៈការបង្កើនអាហារូបករណ៍ និង​កម្ម​វិធី​បំប៉ន នៅគ្រឹះស្ថានសិក្សា, ការផ្តល់កន្លែងស្នាក់នៅ, ការធានាសុវត្ថិភាព និងការ​បង្កើន​ចំនួន​គ្រូ​បង្រៀន​ជា​ស្ត្រី, ការបង្កើនសមាមាត្រនៃការចូលរួមរបស់ស្ត្រីឱ្យបានជាអតិបរិមា ក្នុងស្ថាប័នជាតិ​គ្រប់​ថ្នាក់​, ការពង្រឹងឱកាសការងារ និងការការពារសិទ្ធិធ្វើការងាររបស់ស្រ្តី, ព្រមទាំង​ការ​បន្ត​តម្លើង​តួនាទី​របស់ស្ត្រីក្នុងការធ្វើសេចក្តីសម្រេចចិត្តនៅគ្រប់កម្រិតជាដើម៕

ព្រះមហាក្សត្រខ្មែរថ្លែងអំណរគុណជប៉ុនដែលជួយអភិរក្សប្រាសាទអង្គរវត្តនិងជួយផ្សព្វផ្សាយអំពីវប្បធម៌ខ្មែរលើឆាកអន្តរជាតិ

2023/11/04 06:28:50 pm        135
សៀមរាប ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលថា រដ្ឋាភិបាលជប៉ុនមិនត្រឹមតែជួយជួសជុល អភិរក្សនូវប្រាសាទអង្គរវត្ត និងប្រាសាទនានារបស់ខ្មែរប៉ុណ្ណោះទេ ព្រមទាំងបានជួយផ្សព្វផ្សាយប្រវត្តិសាស្រ្ត និងវប្បធម៌ខ្មែរនៅលើឆាក អន្តរជាតិផងដែរ។មានព្រះរាជបន្ទូលក្នុងព្រះរាជពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវស្ពានហាលខាងលិច នៃប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ព្រះករុណា ព្រះអង្គម្ចាស់ជីវិតលើត្បូង បានលើក ឡើងថា ព្រះអង្គសូមថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្តល់នូវការគំាទ្រលើការអភិរក្ស ស្រាវជ្រាវ បណ្តុះបណ្តាលនៅក្នុងរមណីយដ្ឋានអង្គរឲ្យប្រព្រឹត្តទៅដោយចីរភាពតាំងពីដើមរហូតមក។ព្រះអង្គបានមានព្រះរាជបន្ទូលថា «ខ្ញុំសូមថ្លែងអំណរគុណទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ ជប៉ុន -JICA សាកលវិទ្យាល័យសូហ៊្វីយ៉ា ជាពិសេសលោកសាស្ត្រាចារ្យ យ៉ូស៊ីអាគី អ៊ីស៊ីសាវ៉ា ដែលផ្តល់នូវ ការគាំទ្រដ៏មានសារៈសំខាន់ក្នុងការជំរុញកិច្ចការអភិរក្ស ស្រាវជ្រាវ បណ្តុះបណ្តាលក្នុងរមណីដ្ឋានអង្គរឲ្យ ប្រព្រឹត្តទៅដោយចីរភាព និងជាពិសេសដោយឡែកសម្រាប់ការឧបត្ថម្ភ គាំទ្ររហូតដល់បញ្ចប់ការងារជួស ជុលជាស្ថាពរនូវស្ពានហាលប្រាសាទអង្គរវត្ត និងជារួមសម្រាប់កិច្ចការជួសជុលប្រាសាទជាច្រើនផ្សេង ទៀត អមដោយការបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា ព្រមទាំងបានផ្សព្វផ្សាយប្រវត្តិសាស្រ្ត និងវប្ប ធម៌ខ្មែរឲ្យសាធារណជនលើពិភពលោកបានជ្រួតជ្រាប»។នៅក្នុងឱកាសនោះដែរព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គក៏បានថ្លែងអំណរគុណ និងកោតសរសើរដ៏ស្មោះចំពោះប្រទេសជប៉ុន ដែលក្នុង រយៈពេល៣០ឆ្នាំកន្លងមកនេះ ក្នុងនាមជាសហប្រធានបានដឹកនាំកិច្ចប្រជុំពេញអង្គ និងកិច្ចប្រជុំបច្ចេក ទេសអាយស៊ីស៊ី អង្គរ-សំបូរអព្រៃគុកដោយស្មារតី ទទួលខុសត្រូវខ្ពស់ រួមចំណែកយ៉ាងធំធេងដល់ភាព ជោគជ័យនៃអាយស៊ីស៊ីអង្គរផងដែរ។ជាមួយគ្នានោះដែរ ព្រះអង្គក៏បានលើកទឹកចិត្ត និងគាំទ្រឲ្យបន្តការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យអភិរក្ស និងស្រាវជ្រាវរបស់កម្ពុជា តាមគ្រប់រូបភាព និងគ្រប់ទម្រង់ជាមួយស្ថាប័ននានានៃប្រទេស ជប៉ុន ព្រមទាំងជាមួយដៃគូជាតិ និងអន្តរជាតិ ស្របតាមចក្ខុវិស័យនៃយុទ្ធសាស្រ្តបច្ចកោណរបស់រាជរដ្ឋា ភិបាលអាណត្តិថ្មី ស្មារតីចក្ខុវិស័យ១០ឆ្នាំទៅមុខទៀត នៃយន្តការអាយស៊ីស៊ីអង្គរ សំបូរព្រៃគុក និងអនុ លោមទៅតាមកិត្តិនាមជាប្រទេសកំពុងឈានមុខគេ ក្នុងចំណោមបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ ក្នុង នាមអង្គរជាទីតាំងបុរាណវិទ្យាដ៏ធំជាងគេរបស់អង្គការយូណេស្កូ សម្រាប់កិច្ចការបណ្តុះបណ្តាលធនធាន មនុស្ស សម្រាប់វិស័យបេតិកភណ្ឌវប្បធម៌ផងដែរ៕អត្ថបទ ៖ បាន ចក់

ព្រឹកស្អែក សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញដង្ហែព្រះមហាក្សត្រ យាងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានហាលមុខប្រាសាទអង្គរវត្ត”

2023/11/04 02:46:10 am        716
ភ្នំពេញ ៖ នៅព្រឹក ថ្ងៃសៅរ៍ ៦រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នឹងអញ្ជើញដង្ហែ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត” ។«ស្ពានហាលមុខប្រាសាទអង្គរវត្ត» បានចាប់ផ្តើមជួសជុលឡើងវិញកាលពីអំឡុងឆ្នាំ ២០១៦ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា នៃប្រទេសជប៉ុន ដែលសាកលវិទ្យាល័យនេះ ចាប់តាំងពីឆ្នាំ១៩៨៩មក បានចូលរួមចំណែកជាមួយអាជ្ញាធរជាតិអប្សរា និងធ្វើសកម្មភាពជាច្រើនជួយដល់រមណីយដ្ឋានអង្គរ ទាក់ទងនឹងការបណ្តុះបណ្តាលធនធានមនុស្ស ផ្នែកបុរាណវិទ្យា និងផ្នែកស្ថាបត្យកម្ម, ការធ្វើកំណាយស្រាវជ្រាវនៅប្រាសាទបន្ទាយក្តី, កម្មវិធីអប់រំបេតិកភណ្ឌដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សរស់នៅជុំវិញតំបន់អង្គរ ក៏ដូចជាការផ្តួចផ្តើមបង្កើតសារមន្ទីរព្រះនរោត្តមសីហនុអង្គរជាដើម៕

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ចូលក្រាបថ្វាយបង្គំគាល់ព្រះមហាក្សត្រ និងសម្តេចម៉ែ

2023/11/03 09:04:46 pm        146
នាល្ងាចថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញ​ចូលក្រាបថ្វាយបង្គំគាល់ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការ´ ដ៏ខ្ពង់ខ្ពស់បំផុត នៅព្រះរាជដំណាក់ ដើម្បីក្រាបបង្គំទូលសួរពីព្រះរាជសុខភាព និងគោរពថ្វាយព្រះពរដល់ព្រះអង្គទាំងទ្វេ ។

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញដង្ហែព្រះមហាក្សត្រយាងសម្ពោធ​ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត”

2023/11/03 03:30:19 pm        1215
នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ស្អែកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញដង្ហែ ព្រះករុណាព្រះ​បាទ​សម្តេច​ព្រះបរម​នាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាង​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ “ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត” ។«ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត» បានចាប់ផ្តើមជួសជុលឡើងវិញកាលពីអំឡុងឆ្នាំ ២០១៦ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា នៃ​ប្រទេស​ជប៉ុន ដែលសាកលវិទ្យាល័យនេះ ចាប់តាំងពីឆ្នាំ១៩៨៩មក បានចូលរួម​ចំណែក​ជា​មួយ​អាជ្ញាធរ​ជាតិ​អប្សរា និងធ្វើសកម្មភាពជាច្រើនជួយដល់រមណីយដ្ឋានអង្គរ ទាក់ទងនឹង​ការ​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស ផ្នែកបុរាណវិទ្យា និងផ្នែកស្ថាបត្យកម្ម, ការធ្វើកំណាយ​ស្រាវជ្រាវ​នៅ​ប្រាសាទ​បន្ទាយក្តី, កម្មវិធីអប់រំបេតិកភណ្ឌដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សរស់នៅជុំវិញតំបន់អង្គរ ក៏​ដូច​ជា​ការផ្តួចផ្តើមបង្កើតសារមន្ទីរព្រះនរោត្តមសីហនុអង្គរជាដើម៕

សម្ដេចធិបតីអនុញ្ញាតឱ្យកីឡាករប្រដាល់មីយ៉ាន់ម៉ា ដាវ លឺដុឌ និង ព្រំ សំណាង ជួបសម្ដែងការគួរសម

2023/11/03 12:09:10 am        801
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជានាថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ បានអនុញ្ញាតឱ្យកីឡាករប្រដាល់ មីយ៉ាន់ម៉ា លោក ដាវ លឺដុឌ (Dave Leduc) និងកីឡាករប្រដាល់គុណខ្មែររបស់កម្ពុជា លោក ព្រំ សំណាងជួបសំណេះសំណាល និងសម្ដែងការគួរសម។ ក្នុងជំនួបនេះ សម្តេចធិបតី បានស្វាគមន៍វត្តមានរបស់កីឡាករ ដាវ លឺដុឌ និងភរិយា ព្រមទាំងកីឡាករ ព្រំ សំណាង ក៏ដូចជាក្រុមការងារទាំងអស់ និងបានរំឭកអំពីសារឆ្លើយឆ្លងរបស់កីឡាករ ដាវ លឺដុឌ ពាក់ព័ន្ធនឹងបំណងក្នុងការចូលជួបជាមួយសម្តេច ហើយដែលពេលនេះ គឺបានសម្រេចដូចបំណងប្រាថ្នាហើយ ។ សម្តេចធិបតី ក៏សម្តែងនូវការអរគុណចំពោះកីឡាករ ដាវ លឺដុឌ ដែលបានសិក្សាស្វែងយល់អំពីប្រវត្តិក្បាច់គុណបុរាណខ្មែរ និងបានលើកឡើងបន្ថែមថា ពិតមែនតែប្រទេសនីមួយៗមានវប្បធម៌ប្រពៃណីផ្សេងៗគ្នា ប៉ុន្តែព្រឹត្តិការណ៍ប្រកួតនៅក្នុងព្រះរាជាណាចក្រកម្ពុជាលើកនេះ គឺជាការបង្ហាញនូវការគោរពគ្នាទៅវិញទៅមក និងជាការចូលរួមចំណែកក្នុងការរឹតចំណងមិត្តភាពរវាងកម្ពុជា-ភូមា លើផ្នែកក្បាច់គុណប្រពៃណីរបស់ប្រទេសទាំងពីរ ហើយមួយវិញទៀត ក៏ជាផ្នែកមួយនៃការលើកកម្ពស់ការយល់ដឹងអំពីគុនខ្មែរនៅក្នុងមជ្ឈដ្ឋានជាតិ និងការផ្សព្វផ្សាយអំពីគុនខ្មែរឱ្យពិភពលោកបានស្គាល់ ។ ទន្ទឹមនឹងនេះ សម្តេចធិបតី ក៏បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា តែងបានជំរុញ និងលើកកម្ពស់វិស័យកីឡា ជាពិសេស សម្តេចតេជោ លោកតែងបានយកចិត្តទុកដាក់លើការអភិរក្សក្បាច់គុនខ្មែរជាយូរមកហើយ ។ ចំពោះ សម្តេចធិបតី ផ្ទាល់ លោកក៏ជាអ្នកផ្តួចផ្តើមរៀបចំឱ្យមានការសំយោគក្បាច់គុនល្បុក្កតោ, គុនខ្មែរ និងយុទ្ធក្រមខម ឱ្យក្លាយទៅជាក្បាច់គុនកងយោធពលខេមរភូមិន្ទ ដើម្បីឱ្យកងទ័ពរក្សាបាននូវវិន័យ, សុខភាព និងសិល្បៈការពារខ្លួន ក៏ដូចជាការចូលរួមចំណែកអភិរក្សវប្បធម៌ប្រពៃណីជាតិ ដែលជាកេរដំណែលរបស់បុព្វបុរសខ្មែរបានបន្សល់ទុកសម្រាប់អ្នកជំនាន់ក្រោយ ។ជាការឆ្លើយតប កីឡាករ ដាវ លឺដុឌ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានផ្តល់កិត្តិយសឱ្យមានជំនួបសម្តែងការគួរសម នាឱកាសនេះ និងបានបង្ហាញនូវការភ្ញាក់ផ្អើលប្រកបដោយមោទកភាព ចំពោះការរាក់ទាក់ទទួលស្វាគមន៍វត្តមានរបស់លោក ពីសំណាក់ប្រជាជនកម្ពុជា ហើយលោកបានចាត់ទុកថា ប្រទេសកម្ពុជា គឺជាផ្ទះទីពីររបស់លោក ។ បន្ថែមលើនេះ កីឡាករ ដាវ លឺដុឌ ក៏បានបញ្ជាក់ផងដែរថា ការសម្រេចចិត្តមកប្រកួតនៅក្នុងប្រទេសកម្ពុជាលើកនេះ គឺមិនមានបំណងអ្វីផ្សេងឡើយ ក្រៅតែពីការប្រកួតជាលក្ខណៈមិត្តភាព ហើយដែលនេះ គឺជាព្រឹត្តិការណ៍ដ៏ធំជាលក្ខណៈប្រវត្តិសាស្ត្រនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលប្រជាជនកម្ពុជា និងប្រជាជនភូមា រួមទាំងប្រជាជននៃបណ្តាប្រទេសផ្សេងៗទៀតនៅលើពិភពលោកកំពុងរង់ចាំទស្សនា ៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញផែនការសកម្មភាព រយៈពេល២ឆ្នាំខាងមុខ ឲ្យក្រសួងការងារ យកចិត្តទុកដាក់អនុវត្តការងារអាទិភាព៤

2023/11/02 03:33:56 pm        548
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​ដាក់​ចេញ​នូវ​ផែនការ​សកម្មភាពក្នុងរយៈពេលពីរឆ្នាំខាងមុខឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ យក​ចិត្តទុកដាក់អនុវត្តលើការងារអាទិភាពចំនួន ៤ បន្ថែមទៀត ក្នុងនោះរួមមាន៖១៖ សហការជាមួយក្រសួងកិច្ចការនារី ក្រសួងអប់រំ យុវជន និងកីឡា តំណាងភាគីនិយោជក និងតំណាងភាគីកម្មករនិយោជិត រួមគ្នាសិក្សាលទ្ធភាពបង្កើតទារកដ្ឋាន និងមត្តេយ្យសហគមន៍ នៅតាមតំបន់ដែលមានរោងចក្រ ដោយមានការចូលរួមទ្រទ្រង់ពីនិយោជក និងភាគីពាក់ព័ន្ធនានា។២៖ សហការជាមួយភាគីពាក់ព័ន្ធជំរុញការកែលម្អកន្លែងហូបបាយ ឬអាហារដ្ឋាន​នៅតាម​រោងចក្រ ដែលកំពុងដំណើរការឱ្យបានសមរម្យសម្រាប់កម្មករនិយោជិត និងតម្រូវ​ឱ្យ​មាន​ការ​រៀបចំ​កន្លែង​ហូបបាយ ឬអាហារដ្ឋានសម្រាប់រោងចក្រដែលត្រូវបង្កើតថ្មី។៣៖ សហការជាមួយភាគីពាក់ព័ន្ធសិក្សាយន្តការគាំទ្រ និងលើកទឹកចិត្ត​ឱ្យមា​ន​ការ​ផ្លាស់​ប្ដូរ​ជា​បណ្តើរ​ៗ​នូវមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត ដែលស្របតាមបទដ្ឋានបច្ចេកទេស និង ផាសុខភាពជាងមុនត្រឹមឆ្នាំ២០២៧។៤៖ ជំរុញកម្មវិធីធ្វើតេស្តទទួលស្គាល់ជំនាញ ដែលជាឱកាសសម្រាប់កម្មករនិយោជិត ទាំងក្នុង និង​ក្រៅប្រទេសអាចមានវិញ្ញាបនបត្រទទួលស្គាល់ជំនាញមួយ ដើម្បីបង្ហាញពីសមត្ថភាព និង​កម្រិត​ជំនាញរបស់ខ្លួនផងដែរ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ជនប៉ាឡេស្ទីនជម្លៀសខ្លួនស្វាគមន៍កងកម្លាំងអន្តរជាតិនៅហ្កាហ្សា និងអំពាវនាវឲ្យកសាងផ្ទះសម្បែងរបស់ពួកគេឡើងវិញ
07/27/2026 09:07 PM
ពលរដ្ឋវិលត្រឡប់ទៅកាន់តំបន់ភាគខាងត្បូងលីបង់វិញ ក្រោយការដកទ័ពរបស់អ៊ីស្រាអែល
07/27/2026 08:07 PM
ប្រធានាធិបតីហ្វីលីពីន លោក Marcos ប្រាប់​ថា ប្រហែលដល់ពេលត្រូវពិនិត្យ​ថាមពលនុយក្លេអ៊ែរ​ឡើង​វិញ​
07/27/2026 08:07 PM
EU បញ្ចូន​យន្តហោះ និងអ្នកពន្លត់អគ្គិភ័យទៅជួយ​ទប់ទល់​ចំហេះ​ព្រៃ នៅបារាំង និងអេស្ប៉ាញ
07/27/2026 08:07 PM
ប្រធានាធិបតីអ៊ុយក្រែន ធ្វើដំណើរទៅដល់អង់គ្លេស សម្រាប់ជំនួបជាមួយលោកនាយករដ្ឋមន្រ្តី Burnham
07/27/2026 08:07 PM
ទីក្រុង​ប៉េកាំង​ជំរុញឱ្យសហរដ្ឋអាមេរិកឈប់​គំរាមកំហែងដាក់ទណ្ឌកម្ម លើ​ក្រុមហ៊ុន AI របស់ចិន
07/27/2026 08:07 PM
កងកម្លាំងអ៊ីស្រាអែល វាយប្រហារទីក្រុងជាច្រើននៅតំបន់វ៉េសប៊ែង ខណៈអំពើហិង្សាកាន់តែអាក្រក់ទៅ
07/27/2026 08:07 PM
អ្នកស្ម័គ្រចិត្តដំបូងទទួលវ៉ាក់សាំងបង្ការជំងឺអេបូឡា ជាផ្នែកមួយនៃការសាកល្បងរបស់សាកលវិទ្យាល័យ Oxford
07/27/2026 08:07 PM
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋសង្គមនិយមវៀតណាម
07/27/2026 07:07 PM
នគរបាល​ទីក្រុងប៊ែរឡាំង បាញ់សម្លាប់ជនសង្ស័យសំខាន់ ក្នុងការវាយប្រហារដ៏សាហាវ
07/27/2026 07:07 PM