សម្ដេចធិបតី៖ កម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដោយសារថៃលុបចោល MOU ២០០១ ជាឯកតោភាគី
សម្ដេចធិបតី៖ កងទ័ពថៃបានចូលកាន់កាប់ទឹកដី​កម្ពុជា​យ៉ាងជ្រៅ​លើស​សូម្បី​ផែនទី​ឯក​តោ​ភាគី​គេ​បាន​អះអាង
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

ព័ត៌មានសំខាន់ៗ

នាយករដ្ឋមន្ត្រីថៃ៖ ពលករកម្ពុជាបានរួមចំណែកជួយដល់សេដ្ឋកិច្ចថៃ

2023/09/29 05:25:38 am        192
ភ្នំពេញ៖ នៅវិមាន ៧ មករា នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្របានអនុញ្ញាតឱ្យឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ ចូលជួបសំដែងការគួរសម ក្នុងឱកាសដែលឯកឧត្តមនាយករដ្ឋមន្រ្តី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅ។ក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តមនាយករដ្ឋមន្រ្តី និងគណៈប្រតិភូដែលបានអញ្ជើញបំពេញទស្សនកិច្ចក្រៅប្រទេសលើកដំបូងមកកាន់កម្ពុជា។ សម្តេចតេ ជោ បានអបអរសាទរជូនចំពោះឯកឧត្តម សេដ្ឋា ថាវីស៊ីន ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីថៃ និងគណៈប្រតិភូរាជរដ្ឋាភិបាលថៃថ្មី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ ទស្សនកិច្ច នេះ បង្ហាញឱ្យឃើញនូវលក្ខណៈពិសេសនៃទំនាក់ទំនងរបស់ព្រះរាជាណាចក្រទាំងពីរ។ ឯកឧត្តម សេដ្ឋា ថាវីស៊ីន មានប្រសាសន៍ថា នេះគឺជាកិត្តិយសដ៏ខ្ពង់ខ្ពស់ណាស់ ដែលបានចូលជួបស ម្ដែងការគួរសមសម្តេចតេជោ និងចូលរួមពិសាអាហារពេលល្ងាច ដែលឯកឧត្តមសូមវាយតម្លៃខ្ពស់ចំ ពោះប្រទេសកម្ពុជា ជាប្រទេសទីមួយ ក្នុងការមកបំពេញទស្សនកិច្ច។ ឯកឧត្តមក៏បានលើកឡើងពីល ទ្ធផល នៃការពិភាក្សាប្រកបដោយផ្លែផ្កា ជាមួយសម្តេចធិបតីនាយករដ្ឋមន្ត្រី ស្តីពីកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យទាំងអស់ ដើម្បីជំរុញទំនាក់ទំនងល្អប្រសើររវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងរីកច ម្រើនថែមទៀត។ឯកឧត្តមនាយករដ្ឋមន្ត្រីថៃ បានថ្លែងអំណរគុណ ចំពោះពលករកម្ពុជា ដែលបានទៅធ្វើការនៅប្រទេសថៃ។ កម្លាំងពលករកម្ពុជាទាំងនេះ បានរួមចំណែកដល់សេដ្ឋកិច្ចរបស់ថៃ ហើយឯកឧត្តមបានធានាអះ អាងថា នឹងយកចិត្តទុកដាក់ចំពោះពលករខ្មែរទាំងនោះ។ សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការចរចាទ្វេភាគីរវាងឯកឧត្តមនាយករដ្ឋមន្ត្រីថៃ និ ងសម្តេចធិបតីនាយករដ្ឋមន្ត្រី។ សម្តេចតេជោ ក៏បានលើកឡើងអំពីការសម្រេចចិត្តរបស់សម្តេចក្នុងកា រផ្ទេរអំណាចទៅឱ្យយុវជនជំនាន់ក្រោយ ដែលមានសមត្ថភាពដើម្បីបន្តដឹកនាំប្រទេស រក្សានូវសមិទ្ធផ លដែលមានស្រាប់ និងបង្កើនសមិទ្ធផលថ្មីៗ ដើម្បីនាំកម្ពុជាឱ្យមានការរីកចម្រើន និងមានការអភិវឌ្ឍថែមទៀត។ សម្តេចតេជោក៏បានរម្លឹកឡើងវិញ ពីការខិតខំរបស់សម្តេច និងឥស្សរជនកម្ពុជា ក្នុងការប ញ្ចប់សង្រ្គាម នាំមកនូវការឯកភាពទឹកដីជាលើកដំបូង ក្នុងប្រវត្តិសាស្រ្ត ៥០០ ឆ្នាំកន្លងមក។ សម្តេចតេ ជោបន្តថា ចាប់តាំពីឆ្នាំ១៩៩៨ ក្រោយបញ្ចប់សង្គ្រាម សម្តេចបានបង្ហាញនូវគោលដៅ២ គឺទី១ ប្រែក្លា យតំបន់សមរភូមិឱ្យទៅជាតំបន់អភិវឌ្ឍន៍ និងទីពីរប្រែក្លាយព្រំដែន ដែលធ្លាប់ភ័យខ្លាចដោយសង្គ្រាមឱ្យទៅជាតំបន់មានសន្តិភាព និងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។សម្តេចតេជោបន្ថែមថា ក្នុងរយៈពេល ២៥ឆ្នាំចុងក្រោយនេះ សម្ដេចក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រី បានធ្វើការយ៉ាងខ្លាំងក្នុងការធ្វើទំនាក់ទំនងល្អជាមួយបណ្ដាប្រទេសជិតខាង បង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្តាខេត្តជាប់គ្នា រវាងកងកម្លាំងប្រដាប់អាវុធទាំងសងខា ង មានទំនាក់ទំនងពាណិជ្ជកម្មឆ្លងព្រំដែនរវាងប្រទេសទាំងពីរ ក៏ដូចជាជាមួយបណ្ដាប្រទេសឡាវ និងវៀតណាមផងដែរ។ សម្តេចតេជោ មានប្រសាសន៍បន្តថា ប្រទេសជាប់ភូមិផងរបងជាមួយត្រូវមានកិច្ចសហការល្អលើគ្រប់វិស័យ ពិសេសវិស័យពាណិជ្ជកម្ម ការឆ្លងកាត់ទៅវិញទៅមករបស់ប្រជាជន ក៏ដូចជាការធ្វើសមយុទ្ធជួ យសង្គ្រោះគ្នា ក្នុងគ្រោះមហន្តរាយធម្មជាតិ មានភ្លើងឆេះព្រៃ មានទឹកជំនន់ និងការជួយគ្នាទៅវិញទៅមកជាពិសេសចំពោះប្រជាជននៅតាមបណ្ដាព្រំដែន សម្រួលការឆ្លងកាត់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ការចេញចូលដើម្បីធ្វើពាណិជ្ជកម្ម ក៏ដូចជាការទៅព្យាបាលជំងឺជាដើម។ឯកឧត្តមនាយករដ្ឋមន្រ្តីថៃ បានថ្លែងអំណរគុណចំពោះសម្តេចតេជោ និងបានលើកឡើងថា ឯកឧត្តមបានរៀនសូត្រយ៉ាងច្រើនពីសម្តេច និងបានកោតសរសើរចំពោះសម្តេចធិបតីនាយករដ្ឋមន្រ្តី ដែលមានសមត្ថភាព មានកម្លាំងរឹងមាំ មានវ័យក្មេង ហើយសង្ឃឹមថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងកាន់តែរឹងមាំខ្ពង់ខ្ពស់ថែមទៀត៕ ដោយ៖ គង់ ឌិន

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា-ថៃ ជំរុញកិច្ចសហប្រតិបត្តិការគ្នាលើគ្រប់វិស័យឱ្យទទួលបានផ្លែផ្កាបន្ថែម

2023/09/28 11:40:26 pm        247
ភ្នំពេញ ៖តាមរយៈជំនួបរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម សេដ្ឋា ថាវីស៊ីន (Srettha Thavisin) នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ នាព្រឹកថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៣នេះ នៅវិមានសន្តិភាព ប្រមុខដឹកនាំនៃប្រទេសទាំងពីរ បានពិភាក្សាគ្នា ដោយយកចិត្តទុកដាក់ និងដោយស្និទ្ធស្នាល អំពីវិស័យនៃកិច្ចសហការទ្វេភាគីកម្ពុជា-ថៃ ដែលមានភាពសម្បូរបែប និងទូលំទូលាយ។ ជាកិច្ចចាប់ផ្តើម, សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តម សេដ្ឋា ថាវីស៊ីន និងគណៈប្រតិភូជាន់ខ្ពស់ មកកាន់ព្រះរាជាណាចក្រកម្ពុជា និងចំពោះការជ្រើសរើសកម្ពុជា ជាប្រទេសដំបូង សម្រាប់ការបំពេញទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម ក្នុងនាមជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ។ សម្តេចធិបតីក៏បានសម្តែងនូវការអបអរសាទរជាថ្មីម្តងទៀតជូនចំពោះ ឯកឧត្តម សេដ្ឋា ថាវីស៊ីន ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ នៅថ្ងៃតែមួយស្របគ្នាទៅនឹងការជ្រើសតាំងជានាយករដ្ឋមន្រ្តីរបស់សម្តេចធិបតី ផងដែរ។ ជាការឆ្លើយតប, ឯកឧត្តម សេដ្ឋា ថាវីស៊ីន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការស្វាគមន៍ និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ប្រកបដោយភាតរភាព និងក៏បានអបអរសាទរដោយផ្ទាល់ចំពោះ សម្តេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ផងដែរ។ជាកិច្ចបន្ទាប់, ប្រមុខរាជរដ្ឋាភិបាលទាំងពីរ បានពិភាក្សាគ្នា ដោយយកចិត្តទុកដាក់ និងដោយស្និទ្ធស្នាល អំពីវិស័យនៃកិច្ចសហការទ្វេភាគីកម្ពុជា-ថៃ ដែលមានភាពសម្បូរបែប និងទូលំទូលាយ។ កិច្ចពិភាក្សាបានផ្តោតជាសំខាន់ទៅលើវិស័យគន្លឹះ ដោយរាប់ចាប់ពី វិស័យពាណិជ្ជកម្ម, វិនិយោគ, ទេសចរណ៍, ការអប់រំ, ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ, កិច្ចការទូត, ទំនាក់ទំនងធុរកិច្ច, ទំនាក់ទំនង ប្រជាជន និង ប្រជាជន, ការតភ្ជាប់រវាងប្រទេសទាំងពីរ តាមផ្លូវអាកាស, ផ្លូវរថភ្លើង និងផ្លូវថ្នល់, សេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតង, កិច្ចការពាក់ព័ន្ធនឹងអន្តោប្រវេសន៍ រហូតដល់វិស័យសន្តិសុខឆ្លងដែននិង សន្តិសុខអនឡាញ។ ជាមួយគ្នានេះ, ថ្នាក់ដឹកនាំទាំងពីរក៏បានណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ បន្តពិភាក្សា និង សហការគ្នា ដើម្បីឱ្យកិច្ចសហប្រតិបត្តិការកម្ពុជា-ថៃ ទទួលបានផ្លែផ្កា សម្រាប់ជាឧត្តមប្រយោជន៍ទាំងសងខាង។ មុននឹងបញ្ចប់, ថ្នាក់ដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ទៅវិញទៅមក និងមានជំនឿដ៏មុតមាំថា កិច្ចសហប្រតិបត្តិការកម្ពុជា-ថៃ ដែលនឹងកាន់តែរីកចម្រើន និងរឹងមាំថែមទៀត។ជាកិច្ចបញ្ចប់, សម្តេចធិបតី បានអញ្ជើញ ឯកឧត្តម សេដ្ឋា ថាវីស៊ីន និង គណៈប្រតិភូជាន់ខ្ពស់ ចូលរួមពិធីជប់លៀងផ្លូវការ និង បានជូនពរដល់ឯកឧត្តម និង គណៈប្រតិភូ ទាំងអស់ ទទួលបាននូវជោគជ័យដ៏ថ្លៃថ្លា នៅក្នុងការបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា និង សូមឱ្យការធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព៕ ដោយ ៖ វន ដារា

កិច្ចចរចាប្រាក់ឈ្នួលអប្បបរមាឯកភាពលើចំនួន ២០២ ដុល្លារ ខណៈរដ្ឋាភិបាលសម្រេចបន្ថែម ២ដុល្លារ

2023/09/28 11:16:42 pm        290
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបង្ហាញថា​យោង​លើ​សំឡេង​បោះឆ្នោត​លើ​តួលេខនីមួយៗ និងយោងតាមច្បាប់ស្តីពី​ប្រាក់ឈ្នួល​អប្បបរមា ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមានឹងកំណត់តួលេខ២០២ដុល្លារ ជាតួលេខប្រាក់ឈ្នួល​អប្បបរមាស​ម្រាប់​ឆ្នាំ២០២៤។ ខណៈ​ឈរលើ​មូល​ដ្ឋាន ​នៃ​លទ្ធភាព​ជាក់​ស្តែងដែ​លរា​ជរដ្ឋាភិបាល​អាច​សម្រួល​ជូន​ទៅ​​ភាគី​​និយោជកសម្រេចបន្ថែម ២ដុល្លារ ទៅលើតួលេខ ២០២ដុល្លារ ដែលជាលទ្ធផល​បោះឆ្នោត​​របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាខាងលើ។សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សម្ដេចបាន ទទួលបានរបាយការណ៍ពី ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ អំពីលទ្ធ​ផល​បោះឆ្នោត​របស់​ក្រុម​ប្រឹក្សា​​ជាតិ​ប្រាក់ឈ្នួលអប្បបរមា លើតួលេខចំនួន ៣ គឺតួលេខ ២០២ ដុល្លារ, តួលេខ ២០៤ ដុល្លារ, និងតួលេខ ២១៣ដុល្លារ ដោយក្នុងនោះ តួលេខ ២០២ដុល្លារ ទទួលបានសំឡេង ៤៦ លើ ៥១សំឡេង និងតួលេខ ២១៣ ដុល្លារ ទទួលបានសម្លេង ៥ លើ ៥១ សំឡេង។យោង​លើ​សំឡេងបោះឆ្នោតលើតួលេខនីមួយៗ និងយោងតាមច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ក្រុមប្រឹក្សា​ជាតិប្រាក់ឈ្នួលអប្បបរមានឹងកំណត់តួលេខ ២០២ ដុល្លារជាតួលេខ​ប្រាក់​ឈ្នួល​អប្បបរ​មាសម្រាប់​ឆ្នាំ២០២៤។សម្ដេចធិបតីបានបញ្ជាក់ថា សម្ដេចបានតាមដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមានេះតាំងពីពេលចាប់ផ្តើម។ ការជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រួម​ទាំងបងប្អូនកម្មករនិយោជិតគឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល។ ឈរ​លើ​មូល​ដ្ឋាន​នៃ​លទ្ធ​ភាព​ជាក់ស្តែង ដែលរាជរដ្ឋាភិបាល​អាច​សម្រួល​ជូន​ទៅ​ភាគី​និយោជក​សម្ដេច​នាយករដ្ឋ​មន្រ្ដី​បាន​សម្រេច​បន្ថែម ២ ដុល្លារ ទៅលើតួលេខ ២០២ដុល្លារ ដែលជាលទ្ធផល​បោះឆ្នោត​របស់​ក្រុម​ប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមាខាងលើ។ ដូច្នេះ ប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ឆ្នាំ២០២៤ គឺ ២០៤ដុល្លារ ក្នុង ១ខែ។សម្ដេចធិបតីសូមឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជិវៈ ធ្វើការផ្សព្វផ្សាយ និង​ជូន​ដំណឹង​ដល់​បង​ប្អូនកម្មករ និយោជិត ក៏ដូចជាសាធារណ​ជន​ឱ្យ​បាន​ជ្រាប​ជា​ព័ត៌មាន​លើ​ចំនួន​ប្រាក់​ខែថ្មី​សម្រាប់​ឆ្នាំ ២០២៤នេះ។ទន្ទឹមនឹងការដំឡើងប្រាក់ឈ្នួលនេះ សម្ដេចធិបតី ជម្រាបជូនបងប្អូនកម្មករនិយោជិត និង​សាធារណ​ជន​ថា សម្ដេចនឹងបន្តជំរុញដល់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធពិនិត្យតាមដាន និង​ដាក់​​វិធាន​ការបន្ថែម ដើម្បីពិនិត្យ​លទ្ធភាព​កាត់​បន្ថយបន្ទុក​ចំណាយ​របស់​បងប្អូន​កម្មករ​និយោជិត​។ ទន្ទឹមនឹងនេះ សម្ដេចនឹងដឹកនាំកិច្ចប្រជុំជាមួយវិស័យឯកជនមួយនៅខែវិច្ឆិកាខាងមុខ ដើម្បី​កែ​លម្អ​បរិយាកាសវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា សំដៅបង្កើនភាពប្រកួតប្រជែង និងទាក់​ទាញ​ទុន​វិនិយោគបន្ថែម និងបង្កើតការងារថ្មីៗជូនប្រជាពលរដ្ឋ។សម្ដេចធីបតីនាយករដ្ឋមន្រ្ដី បានអរគុណ និងកោតសរសើរដល់គ្រប់ភាគីពាក់ព័ន្ធ ជា​ពិសេស​ភាគី​តំណាង​បង​ប្អូនកម្មករនិយោជិត និងតំណាងនិយោជក ដែលបានខិតខំប្រកបដោយវិជ្ជាជីវៈ និង​ស្មារតី​រួម​ក្នុង​ការ​ពិភាក្សាប្រាក់ឈ្នួលអប្បបរមាឆ្នាំនេះ៕

នាយករដ្ឋមន្រ្ដីថៃ សេដ្ឋា ថាវីស៊ីន អញ្ជើញទស្សនកិច្ចផ្លូវការនៅកម្ពុជា

2023/09/28 05:31:37 pm        107
នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាវេលាម៉ោង ១០ និង៣០ នាទីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការលើកដំបូងនៅកម្ពុជា តបតាមការអញ្ជើញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជា ឯកឧត្តមនាយករដ្ឋមន្ត្រីថៃ នឹងអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅមណ្ឌបព្រះបរមរូប។នៅព្រឹកថ្ងៃទី២៨ ខែកញ្ញានេះដែរ នាយករដ្ឋមន្ត្រីទាំងពីរក៏មានជំនួបទ្វេភាគី ក្នុងគោលបំណងកំណត់ទិសដៅសកម្មភាព ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅ និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។ តាមរយៈជំនួបនេះ នាយករដ្ឋមន្រ្ដីនៃប្រទេសទាំងពីរ ក៏នឹងផ្លាស់ប្តូរទស្សនៈ ស្ដីពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម។ បន្ថែមពីនេះថ្នាក់ដឹកនាំកំពូលទាំងពីរនឹងធ្វើការប្រគល់ទទួលនូវ «មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាសម្រាប់ជនរងគ្រោះដោយ អំពើជួញដូរមនុស្ស និងក្រុមជនងាយរងគ្រោះដទៃទៀត» ដែលមានទីតាំងស្ថិតនៅក្រុងប៉ោយប៉ែត ដែលជាគំនិតផ្តួចផ្តើមនៃកិច្ចសហប្រតិបត្តិការទ្វេភាគីផងដែរ។នាពេលរសៀល ឯកឧត្តម សេដ្ឋា វីស៊ីន ក៏អញ្ជើញចូលជួបសម្ដែងការគួរសមដាច់ដោយឡែកចំពោះ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រផងដែរ។សូមជម្រាបថា ដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់ឯកឧត្ដមនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន មកកាន់ កម្ពុជានេះ នឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណី និងលើកកម្ពស់កិច្ចសហប្រតិបត្តិការពហុវិស័យរវាងប្រទេសទាំងពីរ ស្របតាមស្មារតីនៃ «ការពង្រឹងភាពជាដៃគូដើម្បីសន្តិភាពនិង វិបុលភាព» ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងរួមចំណែកដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព ក្នុងសហគមន៍អាស៊ាន និងអន្តរជាតិ៕

នាយករដ្ឋមន្រ្តីថៃ នឹងមកបំពេញទស្សនកិច្ចផ្លូវការប្រទេសកម្ពុជា នៅថ្ងៃនេះ

2023/09/28 04:04:54 pm        407
ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ នឹងមកដល់ប្រទេសកម្ពុជានៅវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ ខណៈដំណើរទស្សនកិច្ចនេះ គឺជាថ្នាក់ដឹកនាំដំបូងបំផុត ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា ក្រោយកម្ពុជាធ្វើការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិ កាលទី៧ កាលពីខែកក្កដា កន្លងទៅថ្មីៗនេះ។ តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ឯកឧត្តម សេដ្ឋា ថាវីស៊ីន ឯកឧត្តមនឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងគោរពវិញ្ញាណក្ខន្ធព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា, ជំនួបទ្វេភាគីជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទី, សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, និងសម្តេចប្រធានរដ្ឋសភាជាដើម។

សម្ដេចធិបតីបញ្ជាក់ថា គម្រោងយកពន្ធនៅឆ្នាំក្រោយ នៅមិនទាន់មានការសម្រេចពីរដ្ឋាភិបាលនៅឡើយទេ

2023/09/28 03:29:31 am        1084
ភ្នំពេញ ៖ ថ្លែងតាមរយៈសារសំឡេងពិសេសនៅយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានរម្លឹកឱ្យដឹងថា គម្រោងអនុវត្តការយកពន្ធនៅឆ្នាំ២០២៤ ខាងមុខនេះ មិន មែនជាគម្រោងថ្មីថ្មោងនោះទេ គឺជាគម្រោងដែលបានអនុម័តតាំងពីច្រើនឆ្នាំកន្លងមកហើយ។សម្ដេចធិបតីនាយរដ្ឋមន្ត្រីបន្ថែមថា គម្រោងនេះ គឺបានពន្យារពេលជាច្រើនឆ្នាំកន្លងមកហើយ ហើយ គ្រោងនឹងអនុវត្តនៅឆ្នាំក្រោយ។ យ៉ាងនេះក្ដីសម្ដេចធិបតីបានបញ្ជាក់បន្ថែមថា គម្រោងអនុវត្តការយក ពន្ធនៅឆ្នាំក្រោយនេះ នៅមិនទាន់មានការសម្រេចជាផ្លូវការណាមួយ ពីរាជរដ្ឋាភិបាលនៅឡើយនោះ ទេ។​ក្រៅពីលើកឡើងបែបនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា នៅក្នុង អាណត្តិរាជរដ្ឋាភិបាលថ្មីនេះ គឺមិនមានការបង្កើតបន្ថែមនូវការយកពន្ធ ដែលជាបន្ទុកទៅដល់ប្រជាព លរដ្ឋ និងអាជីវករនោះទេ។ រាជរដ្ឋាភិបាលក៏គ្រោងនឹងជួបជាមួយវិស័យឯកជននៅអំឡុងខែវិច្ឆិកាខាង មុខនេះ ដើម្បីរិះរកវិធីជួយវិស័យឯកជនបន្ថែមទៀត ហើយរាជរដ្ឋាភិបាលក៏នឹងមិនអនុវត្តការយកពន្ធ ក្រៅពីពន្ធដែលមានស្រាប់នោះដែរ។ថ្មីៗកន្លងមកនេះ អគ្គនាយកដ្ឋានពន្ធដារបានប្រកាសពីគម្រោងយកពន្ធ ដែលបានពន្យារពេលជាច្រើ នឆ្នាំកន្លងមកហើយនោះ មកអនុវត្តនៅឆ្នាំ២០២៤ ខាងមុខ។ ការប្រកាសនេះ បានធ្វើឱ្យមានប្រតិកម្មពី ពលរដ្ឋ អាជីវករ និងធុរជនជាច្រើន។ ក្រៅពីនេះ ក៏មានការបកស្រាយវិភាគផ្សេងៗបង្កឱ្យមានការយ ល់ច្រឡំផងដែរ។យ៉ាងនេះក្ដី ក៏សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ច្បាស់ៗនៅយប់ថ្ងៃទី២៧ ខែក ញ្ញា ឆ្នាំ២០២៣ថា គម្រោងអនុវត្តការយកពន្ធនៅឆ្នាំក្រោយនេះ នៅមិនទាន់មានការសម្រេចជាផ្លូវការ ណាមួយ ពីរាជរដ្ឋាភិបាលនៅឡើយនោះទេ៕ ដោយ៖ គង់ ឌិន

សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ដឹកនាំគណៈប្រតិភូត្រលប់មកដល់កម្ពុជាវិញហើយ

2023/09/25 04:43:07 pm        225
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ធ្វើមាតុភូមិនិវត្តន៍ពីទីក្រុងញូយ៉ក សហរដ្ឋអាមេរិក មកដល់កម្ពុជាវិញនៅព្រឹកនេះ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន ចំអកទៅក្រុមប្រឆាំងអោយល្មមចេះគិតអំពីនយោបាយនិងផ្លូវច្បាប់ ខណៈសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីស្របច្បាប់របស់កម្ពុជា បានឡើងថ្លែងក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ

2023/09/23 01:59:24 pm        370
ភ្នំពេញ ÷ នៅព្រឹកព្រលឹមថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានសរសេរក្នុងផេកហ្វេសប៊ុកផ្លូវការថា នៅមហាសន្និបាតអង្គការសហប្រជាជាតិឆ្នាំ២០២២និងឆ្នាំ២០២៣នេះ សម្តេចនៅតាមដាននាយករដ្ឋមន្ត្រីកម្ពុជាថ្លែង នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ បន្ទាប់ពីសម្តេចធិបតីបានជួបជាមួយអគ្គលេខាអង្គការសហប្រជាជាតិ។ សម្តេចតេជោ បានចំអកទៅក្រុមប្រឆាំងល្មមចេះគិតអំពីនយោបាយនិងផ្លូវច្បាប់ហើយ ខណៈនៅអង្គការសហប្រជាជាតិ គេមិនរើសអើង រវាង សម្តេច ហ៊ុន សែន និងសម្តេច ហ៊ុន ម៉ាណែតឬអ្នកណានោះទេឲ្យតែអ្នកនោះជានាយករដ្ឋមន្ត្រីស្របច្បាប់របស់កម្ពុជា គឺផ្តល់ឱកាសឲ្យឡើងថ្លែងដូចប្រទេសជាសមាជិកផ្សេងទៀតដែរ។នេះជាសារទាំងស្រុងរបស់សម្តេចតេជោ ÷«នៅមហាសន្និបាតអង្គការសហប្រជាជាតិឆ្នាំ២០២២និងឆ្នាំ២០២៣នេះ ខ្ញុំនៅតាមដាននាយករដ្ឋមន្ត្រីកម្ពុជាថ្លែងនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិបន្ទាប់ពីគាត់បានជួបជាមួយអគ្គលេខាកាលពីព្រឹកមុិញ។ក្រុមប្រឆាំងល្មមចេះគិតអំពីនយោបាយនិងផ្លូវច្បាប់ហើយ។នៅអង្គការសហប្រជាជាតិគេមិនរើសអើងរវាងហ៊ុន សែននិងហ៊ុន ម៉ាណែតឬអ្នកណានោះទេឲ្យតែអ្នកនោះជានាយករដ្ឋមន្ត្រីស្របច្បាប់របស់កម្ពុជាគេផ្តល់ឱកាសឲ្យឡើងថ្លែងដូចប្រទេសជាសមាជិកផ្សេងទៀតដែរ៕» អត្ថបទ ÷ រក្សា

រដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការពារជាតិ បិទវគ្គលំហាត់ហ្វឹកហ្វឺនប្រតិបត្តិការពហុជាតិលើទីលានសកម្មភាពមនុស្សធម៌ក្នុងក្របខ័ណ្ឌរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក

2023/09/22 03:50:28 pm        236
កំពង់ស្ពឺ​​​​​​​​​​​​​៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០២៣នេះ បានអញ្ជើញចូលរួមបិទវគ្គលំហាត់ហ្វឹកហ្វឺនប្រតិបត្តិការពហុជាតិលើទីលានសកម្មភាពមនុស្សធម៌ក្នុងក្របខ័ណ្ឌរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក ក្រោមប្រធានបទ «មាតុភូមិដ៏បវរ ឆ្នាំ២០២៣» នៅឯសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុសាសន៍ ស្ថិតនៅខេត្តកំពង់ស្ពឺ។ សូមបញ្ជាក់ថា ការរៀបចំលំហាត់ហ្វឹកហ្វឺនប្រតិបត្តិការពហុជាតិរួមគ្នាជាមួយសិក្ខាកាមយោធាមកពីបណ្តាប្រទេសជាមិត្តភាពនេះ ដើម្បីផ្សព្វផ្សាយសន្តិភាពតំបន់ និងការអភិវឌ្ឍមានចីរភាព ដែលបានបង្ហាញថា ទោះបីពណ៌សំបុរ ជាតិសាសន៍ខុសគ្នា ប៉ុន្តែក្នុងគោលបំណងតែមួយ គឺបោសសម្អាតមីនមនុស្សធម៌ ដើម្បីសន្តិភាព។លំហាត់ហ្វឹកហ្វឺនពហុជាតិនេះ ត្រូវធ្វើឡើងរយៈពេល២៣ថ្ងៃ ចាប់តាំងពីថ្ងៃទី០១ ដល់២៣ ខែកញ្ញា ឆ្នាំ២០២៣ ដោយបានបើកកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងវរសេនីយ៍ឯកពិសេស យ៉ាង ប៊ីនប៊ីន (Yang BinBin) នាយរងសេនាធិការសម្ព័ន្ធអង្គទ័ពលេខ៧៥ នៃកងទ័ពរំដោះប្រជាជនចិន ជាសហប្រធាន ដោយមានការចូលរួមពីនាយទាហាន នាយទាហានរង ពលទាហាន សិក្ខាកាម យោធាចារ្យជាតិ-អន្តរជាតិជាច្រើន។គោលបំណងនៃការលំហាត់ពហុជាតិនេះ គឺធ្វើឡើងដើម្បីផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក ក៏ដូចជាបង្កើនចំណងសាមគ្គីភាព មិត្តភាពរវាងបណ្តាប្រទេសក្នុងអាស៊ាន និងប្រទេសដៃគូដទៃទៀត ដោយក្នុងនោះមានកងកម្លាំងពហុសាសន៍សរុប៤៥០នាក់ មកពី ១៤ប្រទេសរួមមាន៖ កម្ពុជា ចិន អូស្ត្រាលី ប្រ៊ុយណេដារូសាឡឹម ឥណ្ឌា ឥណ្ឌូនេស៊ី ប្រទេសជប៉ុន សាធារណរដ្ឋកូរ៉េ ឡាវ ហ្វីលីពីន រុស្សី សិង្ហបុរី សហរដ្ឋអាមេរិក និងវៀតណាមជាដើម ដែលជាការរួមចំណែកមួយយ៉ាងសំខាន់ ក្នុងដំណើរឆ្ពោះទៅកាន់កម្ពុជាគ្មានមីន ឆ្នាំ២០២៥ ជាពិសេសគឺគាំទ្រដល់គំនិតផ្តួចផ្តើមរបស់ សម្ដេចតេជោអតីតនាយករដ្ឋមន្ត្រី «ផ្តល់ដីសុវត្ថិភាពបង្កើតស្នាមញញឹម»។លំហាត់ហ្វឹកហ្វឺនពហុជាតិលើទីលាននេះ ផ្តោតទៅលើវិញ្ញាសារបោសសម្អាតមីន មនុស្សធម៌ កម្ទេចយុទ្ធភណ្ឌមិនទាន់ផ្ទុះសង្គ្រោះបឋមជាដើម។ទន្ទឹមនឹងនោះ មានបើកវេទិកាសម្រាប់ពិភាក្សា និងដកពិសោធន៍ ក្នុងកម្រិតអង្គការជំនាញអន្តរជាតិ និងមានវិជ្ជាជីវៈ មកពីបណ្តាប្រទេសចូលរួម ក្រោមប្រធានបទ«ការអភិវឌ្ឍនៃឧបករណ៍បោសសម្អាតមីន និងបច្ចេកទេសវិទ្យា នវានុវត្តន៍ និងការប្តូរបទពិសោធន៍»។លំហាត់ហ្វឹកហ្វឺនប្រតិបត្តិការពហុជាតិលើទីលានសកម្មភាពមនុស្សធម៌ ក្នុងក្របខ័ណ្ឌរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក» បានដំណើរការទៅដោយរលូន ប្រសិទ្ធភាព និងជោគជ័យ ដោយបានបង្ហាញអំពីតួនាទីដ៏សំខាន់របស់កម្ពុជា នៅក្នុងតំបន់ ក៏ដូចជានៅលើឆាកអន្តរជាតិជាថ្មីម្តងទៀត បន្ទាប់ពីទទួលជោគជ័យ នៅក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ាន លើកទី៣ ឆ្នាំ២០២២ និងភាពជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ កន្លងទៅ៕(អត្ថបទ៖បាន ចក់)

សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅអាមេរិក និងកាណាដា ដែលរង់ចាំ និងទទួលស្វាគមន៍សម្តេច និងគណៈប្រតិភូកម្ពុជាយ៉ាងកក់ក្តៅ និងស្និទ្ធស្នាលបំផុត

2023/09/22 03:27:18 pm        227
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសសូមអរគុណបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដា ដែលបានមករង់ចាំ និងទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាលបំផុត នៅទីតាំងស្នាក់នៅ “សណ្ឋាគារ Millenium Hotel UN One Plaza”។ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ល្ងាចថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៣។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ជនប៉ាឡេស្ទីនជម្លៀសខ្លួនស្វាគមន៍កងកម្លាំងអន្តរជាតិនៅហ្កាហ្សា និងអំពាវនាវឲ្យកសាងផ្ទះសម្បែងរបស់ពួកគេឡើងវិញ
07/27/2026 09:07 PM
ពលរដ្ឋវិលត្រឡប់ទៅកាន់តំបន់ភាគខាងត្បូងលីបង់វិញ ក្រោយការដកទ័ពរបស់អ៊ីស្រាអែល
07/27/2026 08:07 PM
ប្រធានាធិបតីហ្វីលីពីន លោក Marcos ប្រាប់​ថា ប្រហែលដល់ពេលត្រូវពិនិត្យ​ថាមពលនុយក្លេអ៊ែរ​ឡើង​វិញ​
07/27/2026 08:07 PM
EU បញ្ចូន​យន្តហោះ និងអ្នកពន្លត់អគ្គិភ័យទៅជួយ​ទប់ទល់​ចំហេះ​ព្រៃ នៅបារាំង និងអេស្ប៉ាញ
07/27/2026 08:07 PM
ប្រធានាធិបតីអ៊ុយក្រែន ធ្វើដំណើរទៅដល់អង់គ្លេស សម្រាប់ជំនួបជាមួយលោកនាយករដ្ឋមន្រ្តី Burnham
07/27/2026 08:07 PM
ទីក្រុង​ប៉េកាំង​ជំរុញឱ្យសហរដ្ឋអាមេរិកឈប់​គំរាមកំហែងដាក់ទណ្ឌកម្ម លើ​ក្រុមហ៊ុន AI របស់ចិន
07/27/2026 08:07 PM
កងកម្លាំងអ៊ីស្រាអែល វាយប្រហារទីក្រុងជាច្រើននៅតំបន់វ៉េសប៊ែង ខណៈអំពើហិង្សាកាន់តែអាក្រក់ទៅ
07/27/2026 08:07 PM
អ្នកស្ម័គ្រចិត្តដំបូងទទួលវ៉ាក់សាំងបង្ការជំងឺអេបូឡា ជាផ្នែកមួយនៃការសាកល្បងរបស់សាកលវិទ្យាល័យ Oxford
07/27/2026 08:07 PM
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋសង្គមនិយមវៀតណាម
07/27/2026 07:07 PM
នគរបាល​ទីក្រុងប៊ែរឡាំង បាញ់សម្លាប់ជនសង្ស័យសំខាន់ ក្នុងការវាយប្រហារដ៏សាហាវ
07/27/2026 07:07 PM