សម្ដេចធិបតី៖ កម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដោយសារថៃលុបចោល MOU ២០០១ ជាឯកតោភាគី
សម្ដេចធិបតី៖ កងទ័ពថៃបានចូលកាន់កាប់ទឹកដី​កម្ពុជា​យ៉ាងជ្រៅ​លើស​សូម្បី​ផែនទី​ឯក​តោ​ភាគី​គេ​បាន​អះអាង
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

ព័ត៌មានសំខាន់ៗ

សម្តេចតេជោ ហ៊ុន​​​ សែន​​ សូមអនុមោទនា ថ្ងៃបុណ្យវិសាខបូជា

2023/05/04 02:50:29 pm        554
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន​​​ សែន​​ នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី០៤​ ខែឧសភា ឆ្នាំ២០២៣នេះ​ សូមអនុមោទនា ថ្ងៃបុណ្យវិសាខបូជា នៅថ្ងៃ១៥កើត ខែពិសាខ។សម្តេចតេជោ​ ហ៊ុន សែន តាមរយៈFacebookផ្លូវការ​នៅព្រឹកថ្ងៃទី០៤​ ខែឧសភានេះបានបញ្ជាក់ថា មិនថាតែនៅកម្ពុជាទេគឺនៅថ្ងៃនេះពុទ្ធសាសនិកជនទូទាំងពិភពលោក ក៏បាននាំគ្នាប្រារព្ធពិធីបុណ្យសាសនា ដ៏សំខាន់ខាងលើនេះផងដែរ។បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យសាសនាដទៃៗទៀត ពីព្រោះពិធីបុណ្យនេះ គឺបានបង្ហាញនូវការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបី នៃសម័យកាលរបស់ព្រះសម្មា សម្ពុទ្ធសមណគោតម គឺថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វានផងដែរ។ព្រឹត្តិការណ៍ទាំងបីនេះគឺកើតឡើងចំថ្ងៃ ១៥កើត ខែពេញបូណ៌មី ដែលមានព្រះច័ន្ទពេញវង់ ក្នុងខែពិសាខដូចគ្នាខុសតែឆ្នាំតែប៉ុណ្ណោះ។ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៩ អង្គការសហប្រជាជាតិ (UN) ក៏បានប្រកាសទទួលស្គាល់«វិសាខបូជា»ជាពិធីបុណ្យសាសនាអន្តរជាតិដែលបុគ្គលិកធ្វើការ និងសាធារណៈជនអាចប្រារព្ធធ្វើបាននៅទូទាំងពិភពលោកទៀតផង។សម្តេចតេជោ​ ហ៊ុន​ សែន សូមជូនពរបងប្អូនជនរួមជាតិ ព្រមទាំងពុទ្ធបរិស័ទទូទាំងប្រទេស ជួបតែសេចក្តីសុខចម្រើន និងពុទ្ធពរ៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារប្រារព្ធពិធីបុណ្យទក្ខិណានុប្បទានគម្រប់ខួប៣ឆ្នាំ ឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខន្ធអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងមហាឧបាសក លីន គ្រី

2023/05/04 02:35:12 pm        639
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារប្រារព្ធពិធីបុណ្យទក្ខិណានុប្បទានគម្រប់ខួប៣ឆ្នាំ ឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខន្ធអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងមហាឧបាសក លីន គ្រី។ពិធីសាសនានេះ ប្រារព្ធធ្វើឡើងនៅ ថ្ងៃ ទី៣និងទី៤ ខែឧសភា ឆ្នាំ២០២៣ នៅ វត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ សូមជម្រាបជូនថា អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី បានទទួលអនិច្ចធម្មនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ដោយជរាពាធ ក្នុងជន្មាយុ ៩៦ឆ្នាំ ។បើទោះបីរយៈកាលនៃការបាត់បង់អ្នក ម្តាយ និងជីដូនជាទីគោរពស្រឡាញ់ស្មើជីវិត ដែលបានរំលងផុតទៅ អស់រយៈកាល៣ឆ្នាំមកហើយក្តី ក៍មនោសញ្ចេតនានៃក្តីគោរពស្រឡាញ់ ពីសំណាក់កូនចៅ ចៅទួតទាំងអស់ នៅតែដក់ជាប់ក្នុងដួងចិត្ត ដោយក្តីនឹករលឹកគ្មានថ្ងៃល្ហែល្ហើយឡើយ។ការប្រារព្ធបុណ្យខួបគម្រប់៣ឆ្នាំនេះ បង្ហាញឲ្យឃើញកាន់តែច្បាស់ថែមទៀតនូវ កតញូតា និងកតវេទីតាធម៍ ដ៏ធំធេង ក្នងមនោសញ្ចេតនា នឹករលឹកដោយក្តីគោរពស្រឡាញ់ពីសំណាក់កូនចៅ ចៅទូត ដល់លោកអ្នកមានគុណ ដែលបានផ្តល់កំណើត ផ្តល់ការចិញ្ចឹមបីបាច់ ថែរក្សា រហូត ប្រែក្លាយជីវិតកូនចៅ បានយ៉ាងគាប់ប្រសើរ ក្នុងភាពថ្លៃថ្នូរខ្ពង់ខ្ពស់ ល្បីល្បាញ ទទួលបានការគោរពស្រឡាញ់ ពីប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាននៅទូទាំងផ្ទៃប្រទេស។សូមជម្រាបជូនដែរថា ក្នុងពេលដែល ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនានៅមានជន្មាយុ ព្រឹទ្ធមហាឧបាសិកា គឺជាពុទ្ធសានិកជនមួយរូបប្រកបដោយសទ្ធាជ្រះថ្លា ក្នុងការរួម ចំណែកទ្រទ្រង់លើកតម្កើង ទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនា ដោយបានចូលរួមកសាងនូវសមិទ្ធផលយ៉ាងច្រើនទុកជាប្រយោជន៍ដល់វិស័យព្រះពុទ្ធសាសនា ក៍ដូចជាផលប្រយោជន៍ដល់សង្គមជាតិទាំងមូលផងដែរ។ ជាងនេះទៅទៀត ព្រឹទ្ធមហាឧបាសិកា នៅបានបរិច្ចាគធនធានយ៉ាងច្រើនផងដែរក្នុងការជួយដល់កិច្ចការមនុស្សធម៌ ក៍ដូចជាកិច្ចការសង្គមនានា តាមរយៈការកសាងសមិទ្ធផលនានាជាច្រើនទៀតក្នុងសង្គមជាតិ៕

នគរបាលខេត្តព្រះសីហនុ ត្រៀមកម្លាំងអន្តរាគមន៍ជួយសង្គ្រោះកីឡាករស៉ីហ្គេមក្នុងករណីជួបឧបទ្ទវហេតុ

2023/05/03 08:03:49 pm        224
ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា កងកម្លាំងអន្តរាគមន៍បានត្រៀមរួចរាល់ ដើម្បីប្រតិបត្តិការជួយសង្គ្រោះកីឡាករអំឡុងប្រកួតកីឡាស៉ីហ្គេមដែលធ្វើឡើងលើផ្ទៃសមុទ្រ។ ក្នុងពេលខេត្តព្រះសីហនុត្រូវបានជ្រើសរើសជាទីតាំងការប្រកួតកីឡាស៉ីហ្គេមលើប្រភេទកីឡាចំនួន៣ ដូចជា ការប្រកួតកីឡាទូកក្តោង ជេតស្គីឬ ការប្រកួតកីឡាម៉ូតូ និងបាល់ទះលើឆ្នេរខ្សាច់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់ក្រុមការងារ BTV News ថា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៉ីហ្គេម ជាពិសេសក្នុងខេត្តព្រះសីហនុ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានរៀបចំទៅលើសន្តិសុខ សណ្តាប់ធ្នាប់ជូនគណៈប្រតិភូកីឡា រួមទាំងកីឡាករ កីឡាការិនី មកពីប្រទេសចំនួន៦ ចូលរួមប្រកួតកីឡាស៉ីហ្គេមនេះក្នុងខេត្តព្រះសីហនុ។ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បញ្ជាក់ថា ពិតណាស់ផ្អែកតាមភូមិសាស្រ្តតបស់ខេត្តព្រះសីហនុ ជាតំបន់សមុទ្រ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានយកចិត្តទុកដាក់ខ្ពស់បំផុតអំពីសុវត្ថិភាពរបស់កីឡាករគ្រប់រូបអំឡុងការប្រកួតលើផ្ទៃសមុទ្រ ដោយត្រៀមកម្លាំងអន្តរាគមន៍ ដើម្បីចេញជួយប្រតិបត្តិការជួយសង្គ្រោះបានទាន់ពេលវេលាក្នុងករណីមានហេតុការណ៍ជាយថាហេតុកើតឡើង។ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានគូសបញ្ជាក់ទៀតថា ទោះបីអំឡុងការប្រកួតមិនមានឧបសគ្គ ឬបាតុភាពណាមួយកើតឡើងក្តី ប៉ុន្តែកម្លាំងអន្តរាគមន៍ពាក់ព័ន្ធបន្តឈរជើងតាមគោលដៅ និងទីតាំងនៃការប្រកួតនីមួយៗ ដើម្បីធានាអំពីសន្តិសុខ សណ្តាប់ធ្នាប់នៅបរិវេណតបស់កីឡាស៉ីហ្គេម។ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បន្ថែមថា ស្របពេលកីឡា២ប្រភេទផ្សេងទៀត នឹងចាប់ផ្តើមនាសប្តាហ៍ក្រោយនេះ ក្នុងនាមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឲ្យសមត្ថកិច្ចមូលដ្ឋានទាំងអស់ត្រៀមប្រចាំបញ្ជា និងការពារយ៉ាងម៉ឺងម៉ាត់បំផុត និងផ្តល់ភាពកក់ក្តៅដល់គណៈប្រតិភូកីឡា កីឡាករ កីឡាការិនីទាំងអស់ចូលរួមប្រកីឡាស៉ីហ្គេមលើកទី៣២ ឆ្នាំ២០២៣នេះ៕

សន្ទស្សន៍ភាគហ៊ុនធ្លាក់ចុះ១% និងភាគហ៊ុនធនាគារក្នុងស្រុកដាំក្បាលចុះ ខណៈក្រុមវិនិយោគិនព្រួយបារម្ភពីការខកខានសងបំណុលរបស់សហរដ្ឋអាមេរិក

2023/05/03 05:40:56 pm        250
អាមេរិក៖ សន្ទស្សន៍ភាគហ៊ុននៃក្រុមធំៗរបស់សហរដ្ឋអាមេរិក បានធ្លាក់ចុះជាង១% កាលពីថ្ងៃអង្គារ ខណៈភាគហ៊ុនធនាគារក្នុងស្រុក បានដាំក្បាលចុះ ដែលបានធ្វើឲ្យមានក្ដីបារម្ភជាថ្មីជុំវិញប្រព័ន្ធហិរញ្ញវត្ថុ និងស្របពេលក្រុមវិនិយោគិន ព្យាយាមវាស់ស្ទង់ថាតើធនាគារសហព័ន្ធអាចត្រូវការដំឡើងអត្រាខ្ពស់បន្តបន្ទាប់ដល់ពេលណាទៀត។    គេរំពឹងថា ធនាគារសហព័ន្ធនឹងប្រកាសនៅថ្ងៃពុធនេះថា ខ្លួននឹងដំឡើងអត្រាការប្រាក់០,២៥% ហើយក្រុមវិនិយោគិន អន្ទះសារចំពោះការផ្ដល់សញ្ញាណាមួយពីធនាគារកណ្ដាល តើថាខ្លួននឹងក្លាយជាធនាគារដំឡើងអត្រាការប្រាក់ចុងក្រោយនៅពេលនេះ ឬ តើថា អាចដំឡើងបន្ថែមទៀតបានឬអត់បើអតិផរណានៅតែខ្ពស់បែបនេះ។  សន្ទស្សន៍ធនាគារតំបន់ KBW បានធ្លាក់ចុះ ៥,៥ %ជាការធ្លាក់ចុះភាគរយប្រចាំថ្ងៃច្រើនបំផុតចាប់តាំងពីថ្ងៃទី១៣មេសា អំឡុងពេលជួញដូរ  ដែលជាការធ្លាក់ចុះកម្រិតទាបបំផុត ចាប់តាំងពីខែវិច្ឆិកាឆ្នាំ២០២០មក។ ភាគហ៊ុនផ្នែកថាមពលបានធ្លាក់ចុះ រួមទាំងតម្លៃប្រេង ខណៈក្រុមវិនិយោគិនបារម្ភពីការខកខានសងបំណុលរបស់សហរដ្ឋអាមេរិក។   តារាងសន្ទស្សន៍S&P 500វិស័យថាមពល បានធ្លាក់ចុះ ៤,៣% ដែលភាគច្រើននៃវិស័យសំខាន់ៗ បន្ទាប់មកគឺ S&P ហិរញ្ញវត្ថុបានធ្លាក់ចុះ ២,៣% 

សម្ដេចតេជោអនុញ្ញាតឱ្យភិបាលខេត្តស៊ូម៉ាត្រាខាងលិច ជួបសំដែងការគួរសម

2023/05/03 04:29:35 am        569
ភ្នំពេញ ៖ នៅវិមានសន្តិភាពល្ងាចថ្ងៃទី ២ខែឧសភានេះដែរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាក៏បាន​អនុញ្ញាត​ឲ្យឯកឧត្តម ម៉ាយែលឌី អាន់ហ្សារូឡា អភិបាលខេត្តស៊ូម៉ាត្រាខាងលិច នៃប្រទេសឥណ្ឌូនេស៊ី ចូលជួប​សម្ដែងការគួរសមផងដែរ។ឯកឧត្តមបានគោរពសម្ដែងនូវការ អរគុណជូនចំពោះសម្ដេចតេជោ ដែលបានយល់ព្រមទទួល​សញ្ញាបត្រ​បណ្ឌិតកិត្តិយស ផ្នែកមនុស្សសាសន៍ពីសាកលវិទ្យាល័យជាតិណេហ្គរីប៉ាដាង។ឯកឧត្តម ម៉ាយែលឌី អាន់ហ្សារូឡា បានមានប្រសាសន៍ថាសាកលវិទ្យាល័យជាតិណេហ្គរីប៉ាដាងនៃសាធារណរដ្ឋ ឥណ្ឌូនេស៊ីមានកិត្តិយសណាស់ ហើយបានគោរពជម្រាបជូនសម្ដេចតេជោថា សាកលវិទ្យាល័យរហូតមកដល់ពេលនេះ ទើបជូន​សញ្ញាបត្របណ្ឌិត​កិត្តិយស​ដល់ ឥស្សរជនជាន់ខ្ពស់ចំនួន៤នាក់តែប៉ុណ្ណោះ​ដែលសុទ្ធសឹងតែជាថ្នាក់​ដឹកនាំកំពូល​ ឆ្លងកាត់បទពិសោធន៍​និងចូលរួមចំណែក យ៉ាងធំធេងមិនត្រឹមតែនៅក្នុង សហគមន៍ជាតិទេ ប៉ុន្តែ នៅក្នុងពិភពលោក។ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ឯកឧត្តម ម៉ាយែលឌី អាន់ហ្សារូឡា បានសូមគោរពអញ្ជើញសម្ដេចតេជោ ដើម្បីទៅធ្វើ​បាឋកថា​នៅសាកលវិទ្យាល័យជាតិណេហ្គរីប៉ាដាងដែលមាននិស្សិត ប្រមាណ ៣ពាន់នាក់ រង់ចាំស្ដាប់។ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ឯកឧត្តម ម៉ាយែលឌី អាន់ហ្សារូឡា និងបានមានប្រសាសន៍ថា សម្ដេចពិតជាមានកិត្តិយសណាស់ ដែលបានទទួល​សញ្ញាបត្របណ្ឌិតកិត្តិយស​ពីសាកលវិទ្យាល័យជាតិណេហ្គរីប៉ាដាងដ៏ល្បីល្បាញ។សម្ដេចតេជោបានជម្រាបជូនឯកឧត្តម ម៉ាយែលឌី អាន់ហ្សារូឡា ថា នឹងពិនិត្យមើលកម្មវិធីជាក់ស្ដែងដើម្បីនឹង អញ្ជើញទៅធ្វើបាឋកថា និងដើម្បីបង្កើនទំនាក់ទំនងរវាង ប្រទេសទាំងពីរផងនិង ប្រជាជនទាំងពីរផង៕

កម្ពុជា នេប៉ាលនឹងជំរុញការអនុវត្តលើវិស័យទាំងឡាយជាពិសេសវិស័យព្រះពុទ្ធសាសនា

2023/05/03 04:08:29 am        134
ភ្នំពេញ ៖ នៅវិមានសន្តិភាពទីស្ដីការនាយករដ្ឋមន្ត្រីរសៀលថ្ងៃទី២ឧសភានេះសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា​បានទទួលជួបជាមួយ​​ឯកឧត្តម ហ្កានេស ប្រាសាដ ធីស៊ីលស៊ីណា ប្រធានសភានេប៉ាល់ ។បើតាមឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រីបានប្រាប់ក្រុមអ្នកសារព័ត៌មានថាក្នុងជំនួបនេះ ឯកឧត្តម ប្រាសាដ ធីស៊ីលស៊ីណា សូមគោរពសម្ដែងនូវ ការអបអរសាទរជូនចំពោះសម្ដេចតេជោការដែលសម្ដេចតេជោទទួលបានគោរមងារ "ពុទ្ធមាមកាភិបាល"ពីអង្គការពុទ្ធសាសនិកពិភពលោក។ ឯកឧត្តម ធីស៊ីលស៊ីណា បានគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្តមបានមកកាន់ព្រះរាជាណាចក្រកម្ពុជា​កាលពី៦ខែមុនហើយ​ឯកឧត្តមមាន​សេចក្តីរីករាយណាស់ ដែលបានមកកាន់​ព្រះរាជាណាចក្រកម្ពុជា​សារជាថ្មីដើម្បីពង្រីកពង្រឹង​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​រវាងប្រទេសទាំងពីរលើវិស័យវប្បធម៌ ទេសចរណ៍ វិនិយោគនិងជាពិសេសលើវិស័យ​ដែល​ប្រទេសទាំងពីរបានចុះហត្ថលេខាព្រមព្រៀងគ្នារួចហើយ។ឯកឧត្តម បានសំដែងនូវជំនឿជឿជាក់លើមូលដ្ឋានដែលប្រទេសទាំងពីរមានភាពដូចគ្នា ជាពិសេសលើវិស័យ​ព្រះពុទ្ធសាសនា ​ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ជាការឆ្លើយតប សម្ដេចតេជោបានថ្លែងអំណរគុណជូនចំពោះឯកឧត្តម ធីស៊ីលស៊ីណា ដែលបានមកចូលរួម​ក្នុងពិធីទទួល​គោរមងារ ពុទ្ធមាមកាភិបាល និងសម្ដែងនូវការអបអរសាទរហើយសម្ដេចក៏បានមានប្រសាសន៍ថា​សម្ដេចពិតជាមាន​កិត្តិយសណាស់ដែលបានទទួលគោរមងារដ៏ខ្ពង់ខ្ពស់បំផុត​ទាក់ទងនឹងព្រះពុទ្ធសាសនា​ហើយក៏ជាមោទនភាពណាស់ដែរ ដែលសម្ដេចធ្លាប់ជាក្មេងវត្តហើយពេលនេះត្រូវបានទទួលស្គាល់ថាជា​អ្នកគោរពប្រតិបត្តិតាមព្រះពុទ្ធសាសនា។សម្ដេចបានឯកភាពជាមួយនឹងឯកឧត្តម ធីស៊ីលស៊ីណា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ​និងទំនាក់ទំនងរវាង​ប្រទេសទាំងពីរ​តាមរយៈការជំរុញការអនុវត្តលើវិស័យទាំងឡាយដែលបានព្រមព្រៀងគ្នាហើយ​ដោយ​ឈរលើមូលដ្ឋាន​ដែលប្រទេសទាំងពីរមានដូចគ្នា៕

ព្រឹកស្អែក សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញទទួលគោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល» របស់អង្គការពុទ្ធសាសនិកពិភពលោក និង«បណ្ឌិតកិត្តិយស ផ្នែកមនុស្សសាស្ត្រពីសាកលវិទ្យាល័យជាតិ ណេហ្គរី ប៉ាដាង

2023/05/02 05:17:43 am        141
ភ្នំពេញ÷ នៅព្រឹក ថ្ងៃអង្គារ ១៣កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញក្នុងពិធីប្រកាស​និងប្រគល់ជូនគោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល» របស់អង្គការពុទ្ធសាសនិកពិភពលោក និង «បណ្ឌិតកិត្តិយស ផ្នែកមនុស្សសាស្ត្រដោយសាកលវិទ្យាល័យជាតិ ណេហ្គរី ប៉ាដាង ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងគោរមងារកិត្តិយស «ទីប្រឹក្សាជាន់ខ្ពស់» របស់អង្គការពុទ្ធសាសនិកពិភពលោកជូនឯកឧត្តមនាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោក និងជាប្រធានគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)។ពិធីនេះត្រូវប្រារព្ធធ្វើឡើងនៅរមណីដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រវត្តភ្នំ បរិវេណរូបសំណាកលោកយាយពេញ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសជួបសំណេះសំណាលជាមួយគណៈប្រតិភូកីឡារបស់កម្ពុជា ស៊ីហ្គេមលើកទី៣២

2023/05/01 11:40:00 pm        178
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតជួបសំណេះសំណាល​ជាមួយគណៈប្រតិភូ​កីឡារបស់កម្ពុជា មុននឹងពួកគេចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលរៀបចំឡើងនៅកម្ពុជា។ ពិធីសំណេះសំណាលនេះ បានធ្វើឡើងនៅវិមានសន្តិភាព។ ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ៖- សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានក្រាបបង្គំថ្លែងអំណរព្រះរាជគុណ ថ្វាយព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែល​ព្រះអង្គ​សព្វព្រះរាជហឫទ័យ​ ប្រោសព្រះរាជទាន យាងទៅប្រទានព្រះអគ្គិជ័យកីឡានៅខេត្តសៀមរាប។- សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីថ្លែងថាព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងមិនយកលុយពីកីឡាករបរទេស គឺជាការបើកឱកាសឲ្យ​ពិភពលោកស្គាល់​កម្ពុជាកាន់តែច្បាស់បន្ថែមទៀត និងជាការវិនិយោគលើរយៈពេលវែងសម្រាប់កម្ពុជា។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កាលពីមុនគេស្គាល់កម្ពុជា តាមរយៈផលិតផលអង្ករ និងផលិតផល​ក្នុងស្រុក ប៉ុន្ដែពេលនេះគេស្គាល់កម្ពុជា តាមរយៈព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ (32nd SEA Games) និង​អាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ។- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជាបានត្រៀមរួចរាល់ក្នុងការដឹកជញ្ជូនប្រតិភូកីឡា កីឡាករ កីឡាការិនី ក្នុងការចូលរួមប្រកួតតាមប្រភេទកីឡានានា ដូច្នេះសូមសាព័ត៌មានអន្តរជាតិនានាស្វែងយល់​ចំណុចនេះឱ្យ​បានច្បាស់។ សម្ដេចបញ្ជាក់ថា «ខ្ញុំធានាអះអាងទៅលើសុវត្ថិភាពទាំងឡាយ»។- សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ដោយស្នើឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ចំពោះមុខម្ហូប«ហាឡាល់» សម្រាប់អ្នកកាន់សាសនាអ៊ិស្លាម ដែលមកចូលរួមប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជា។- សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវយ៉ាងទទូចជាថ្មីម្តងទៀតដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ កុំសម្រុកចូល​ទៅមើលការប្រកួតកីឡានានា ដោយមិនមានសំបុត្រ ហើយសូមកុំផ្លោះរបងដើម្បីបានទស្សនា។- សម្ដេចតេជោ ហ៊ុន សែន បានរម្លឹកឡើងវិញថា ពលរដ្ឋកម្ពុជាមានភាពថ្លៃថ្នូរ ដោយនៅអំឡុងកិច្ច​ប្រជុំកំពូល​អាស៊ាន​​នៅកម្ពុជា គឺពុំមានប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ឬ ប្រតិភូណាមួយប្រឈមជួប​នឹងបញ្ហាកកស្ទះចរាចរណ៍​នោះឡើយ។- សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់គ្រប់ស្ថានីយទូរទស្សន៍ចូលរួមផ្សព្វផ្សាយពីការប្រកួតកីឡាស៊ីហ្គេមឱ្យបានផុសផុល ដើម្បីចូលរួម​លើកស្ទួយមុខមាត់ជាតិ។-សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់កីឡាករគ្រប់រូប ត្រូវប្រកាន់ខ្ជាប់នូវគុណធម៌ និងសីលធម៌ ជាពិសេសគោរពឱ្យបាននូវក្រមសីលធម៌ នៃការប្រកួត ក្នុងនាមកម្ពុជាជាម្ចាសើផ្ទះ។- សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់កីឡាករ កីឡាការិនី បង្កើតមិត្តឱ្យបានច្រើន​ក្នុងកាសព្រឹត្តិការណ៍​ស៊ីហ្គេមលើកទី៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ។ សម្ដេចថ្លែងថា៖«កីឡាសម្រាប់កសាងមិត្តភាព និងកីឡាក៏ជាផ្នែកទូតមួយផងដែរ»។- សម្តេចតេជោ ហ៊ុន សែន ផ្ដាំផ្ញើដល់កីឡាករ កីឡាការិនី ដោយហាមដាច់ខាតលើការប្រើប្រាស់​សារធាតុដែលត្រូវ​បាន​ហាមប្រើប្រាស់នៅក្នុងការប្រកួត។- សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យលោក ម៉ៃ សុគន្ធ ចេញមុខសុំទោសគ្រូបង្វឹកបាល់ទាត់ជម្រើសជាតិកម្ពុជា Keisuke Honda ជាសាធារណៈ។ ...[]«បើកូនជាកូនល្អរបស់កម្ពុជា កូនត្រូវសុំទោសKeisuke Honda»- សម្ដេចតេជោ ហ៊ុន សែន បានស្នើដល់កីឡាករគ្រប់រូប ប្រឹងដណ្ដើមយកមេដាយមាស ឱ្យមានចំនួនកើនឡើងច្រើនថែមទៀតសម្រាប់កម្ពុជា។- សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មូលហេតុដែលកម្ពុជាទទួលយកការរៀបចំធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនៅឆ្នាំ២០២៣នេះ គឺដោយសារកម្ពុជា មានតម្រូវការពន្លឿនការសាងសង់ហេដ្ឋារចនាសម្ពន្ធនានា ជាពិសេស គឺការអភិវឌ្ឍនៅកម្ពុជា ឱ្យបានលឿន។- សម្ដេចតេជោ ហ៊ុន សែន ឧបត្ថម្ភដល់កីឡាករ កីឡាការិនី ដែល ចូលរួម ប្រកួតក្នុង ព្រឹត្តិការណ៍ស៊ីហ្គេមលើកទីក្នុង ១ នាក់ ៥០០ ដុល្លារអាមេរិក។- សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញមោទនភាពចំពោះកីឡាករ កីឡាការិនី និងក្រុមគ្រួសារ ដែលជាកូនខ្មែរនៅ​បរទេស បាន​ខិតខំ​បញ្ជូនកូន និងសាច់ញាតិឱ្យមកចូលរួមប្រកួតតំណាងឱ្យកម្ពុជាក្នុងឱកាស ព្រឹត្តិការណ៍ស៊ីហ្គេម​លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។- សម្តេចតេជោ ហ៊ុន សែន បានជួបផ្ទាល់ជាមួយកីឡាការិនី ខាន់ ចេសា និងក្រុមគ្រួសារ (ជីដូន និងឪពុក) ដែលទើបចុះយន្តហោះនៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣នេះ។កីឡាការិនី ខាន់ ចេសាបានប្រាប់ BTV ពេលចុះយន្តហោះថា «មិនថាខ្ញុំនៅទីណាទេ ខ្ញុំជាជនជាតិខ្មែរ។ ខ្ញុំនៅទីនេះដើម្បីតំណាងឱ្យកម្ពុជា។ ខ្ញុំពិតជារំភើបណាស់ក្នុងការព្យាយាមម្តងទៀត ដើម្បីដណ្ដើម​យកមេដាយមាសជូនកម្ពុជា»៕

សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញពិនិត្យ សមិទ្ធផលស្ថានីយប្រព្រឹត្តិកម្ម ទឹកកខ្វក់ នៅខេត្តព្រះសីហនុ នៅព្រឹកស្អែក

2023/04/30 02:23:48 am        129
ព្រះសីហនុ៖ នៅព្រឹកថ្ងៃអាទិត្យទី៣០ ខែមេសា ឆ្នាំ២០២៣ ស្អែកនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញពិនិត្យ សមិទ្ធផល ស្ថានីយ ប្រព្រឹត្តិកម្ម ទឹកកខ្វក់ នៅ​ខេត្តព្រះសីហនុ។ស្ថានីយប្រព្រឹត្តិកម្ម ទឹកកខ្វក់កម្រិតស្ដង់ដា នៅខេត្ដព្រះសីហនុ គឺជាសមិទ្ធផលមួយក្នុងចំណោម សមិទ្ធផលជាច្រើន ដូចជា ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ចំនួន៣៧ ខ្សែអគារខ្ពស់ៗ និង ហេដ្ឋារចនាសម្ព័ន្ធថ្មីៗជាច្រើនទៀតដែល រាជរដ្ឋាភិបាលកម្ពុជាបាន ចំណាយថវិការដ្ឋ និង ធនធានក្នុងប្រទេសប្រែក្លាយខេត្ដនេះជាតំបន់សេដ្ឋកិច្ចពិសេសគំរូ ពហុបំណង ដ៏សំខាន់នៅក្នុងប្រទេស ។ស្ថានីយប្រព្រឹត្ដិកម្ម ទឹកកខ្វក់ចំនួន៣ត្រូវបានសាងសង់ឡើងនៅក្នុងខេ​ត្តនេះ។ ស្ថានីយនេះធ្វើឡើងដោយបំពាក់ បច្ចេកវិទ្យាចុងក្រោយ MABR ដែលជាបច្ចេកវិទ្យានវានុវត្ដន៍ របស់អ៊ីស្រាអែល ។ ស្ថានីយនេះគឺជាផ្នែកសំខាន់មួយ ដើម្បីឱ្យក្រុងព្រះសីហនុក្លាយជាទីក្រុងទំនើប (Smart- City) នៅក្នុងប្រទេសផងដែរ ។ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៥២០០ ម៉ែត្រគុប ក្នុង១ ថ្ងៃ ទទួល រងទឹកកខ្វក់ពីតំបន់ទី ៣ ដែលមានផ្ទៃដី៣៦៤ ហិកតា ស្ថិតក្នុងសង្កាត់លេខ ៣ ។ ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ ទី២ មាន សមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុង បរិមាណ៧២០០ ម៉ែត្រគុបក្នុង ១ ថ្ងៃទទួលរងទឹកកខ្វក់ពីតំបន់ទី៤ ដែលមាន ផ្ទៃដី៤៨៦ ហិកតា ស្ថិតក្នុង សង្កាត់ លេខ៣ ។ ចំណែកឯស្ថានីយ ប្រព្រឹត្តិកម្ម ទឹកកខ្វក់ ទី៣មានសមត្ថភាពប្រព្រឹត្តិកម្ម ទឹកកខ្វក់ក្នុងបរិមាណ២០០០០ ម៉ែត្រគុប ក្នុង១ ថ្ងៃទទួលរងទឹកកខ្វក់ពីតំបន់ ទី៥ និង តំបន់ទី៦ ដែលមានផ្ទៃដី ២ ៦៩០ ហិកតាស្ថិតក្នុងសង្កាត់ លេខ ៤ដែលសាងសង់ដោយ ក្រុមហ៊ុន X-WATER TECHNOLOGY CO.,LTD ៕

[BREAKING NEWS] និស្សិតខ្មែរអីស្លាមរៀននៅស៊ូដង់ បានមកដល់កម្ពុជាវិញ ដោយសុវត្ថិភាពបន្ទាប់មានអន្តរាគមន៍ពីសម្តេចតេជោ

2023/04/29 04:47:34 pm        605
និស្សិតខ្មែរ-អីស្លាមទាំង៦អ្នករៀននៅប្រទេសស៊ូដង់ ជាទីដែលកំពុងមានសង្រ្គាមយ៉ាងខ្លាំងក្លានោះ បានមកដល់ប្រទេសកម្ពុជាវិញ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣នេះ។ពួកគេបានថ្លែងអំណរអគុណយ៉ាងខ្លាំងដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានយកចិត្តទុកដាក់ អំពីសុវត្ថិភាពរបស់ពួកគេ ខណៈដែលពួកគេកំពុងមានការភ័យខ្លាចនោះ។ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ បងប្អូននិស្សិតខ្មែរ-អីស្លាម​បានលើកឡើងថា ពួកគេពិតជាមានការសម្បាយចិត្តយ៉ាងខ្លាំងបានមកដល់ទឹកដីកម្ពុជាភ្លាមៗ​ដោយសុវត្ថិភាពក្រោយមានការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងស្ថានទូតកម្ពុជាប្រចាំនៅប្រទេសអារ៉ាប៊ូសាអូឌីត។បងប្អូនខ្មែរ-អីស្លាម បានរៀបរាប់ថា ពួកគេពិតជាមានការភ័យខ្លាចយ៉ាងខ្លាំងក្រោយ ឃើញទិដ្ឋភាព​នៃសង្រ្គាមនៅប្រទេសស៊ូដង់ ប៉ុន្តែពួកគេក៏បាននឹកឃើញភ្លាមៗផងដែរដល់សម្តេចតេជោ ហ៊ុន សែន ថានឹងជួយដល់ពួកគេឲ្យរួចផុតពីសង្រ្គាមនៃប្រទេសនៅតំបន់មជ្ឈមបូព៌ានេះ។សូមបញ្ជាក់ថា បងប្អូននិស្សិតខ្មែរ-អ៊ីស្លាម ដែលសិក្សា នៅប្រទេសស៊ូដង់ជាទីដែលកំពុង​មាន​សង្រ្គាមយ៉ាងខ្លាំងក្លានោះ បានធ្វើការជម្លៀសខ្លួនមកដល់ប្រទេស អារ៉ាប៊ីសាអូឌីត​ក្រោយ​ប៉ុន្មានថ្ងៃបន្ទាប់ពីប្រទេសនេះមានការប្រយុទ្ធគ្នា តាមរយៈនាវារបស់រដ្ឋាភិបាលម៉ាឡេស៊ី។ភ្លាមៗបន្ទាប់ពីដឹងថាបងប្អូននិស្សិតខ្មែរ-អ៊ីស្លាមជាប់គាំងនៅប្រទេសស៊ូដង់ ជាទីកន្លែងកំពុងបាញ់ គ្នានោះសម្តេចតេជោ ហ៊ុន សែន បានបញ្ជាបន្ទាន់ប្រាប់ដល់មន្រ្តីខ្មែរឲ្យជួយអន្តរាគមន៍ដល់ពួកគាត់ ដោយរហូតមកដល់ពេលនេះពួកគាត់បានមកដល់កម្ពុជាវិញដោយសុវត្ថិភាព៕អត្ថបទ៖ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump ប្រាប់​ពីកិច្ចចរចា «ល្អ» ជាមួយ​អ៊ីរ៉ង់ និងបញ្ជាក់ជាថ្មីពីការគំរាមវាយប្រហារគោលដៅនានា
07/28/2026 08:07 PM
ក្រុម​គ្រួសារអ្នកដំណើរនៃ​ជើងហោះហើរ MH370 ចង់បានការពិត ខណៈតុលាការចិនបើក​សវនា​ការ​បណ្តឹងឧទ្ធរណ៍
07/28/2026 08:07 PM
ជប៉ុនស្នើឱ្យអ៊ីរ៉ង់អនុវត្ត «ភាពបត់បែនជា​អតិ​បរិមា​» ដើម្បី​បន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ាឱ្យបានឆាប់
07/28/2026 08:07 PM
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល៖ យន្តហោះចម្បាំងអាមេរិកហោះចេញពីអ៊ីស្រាអែលទៅ​វាយប្រហារអ៊ីរ៉ង់
07/28/2026 08:07 PM
អ៊ូហ្គង់ដាប្រកាសគ្មានជំងឺអេបូឡា បន្ទាប់ពី​អ្នក​ជំងឺ​ចុង​ក្រោយចេញពី​មន្ទីរពេទ្យ
07/28/2026 08:07 PM
ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសកម្ពុជា និង ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីនប្រចាំកម្ពុជា ធ្វើបទបង្ហាញ ​«ស្តីពីវឌ្ឍនភាពនៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងកម្ពុជានិងថៃ»
07/28/2026 08:07 PM
កូរ៉េខាងត្បូងចេញការ​ជូនដំណឹងបន្ទាន់ អំពីការសង្ស័យ​លេចធ្លាយផូស្វ័រ នៅមូលដ្ឋានទ័ពអាកាសអាមេរិក
07/28/2026 07:07 PM
វិមានក្រឹមឡាំង៖ ការវាយប្រហាររបស់អ៊ុយក្រែន លើនាវាអ៊ីរ៉ង់ គួរត្រូវបានចាត់ទុកថា ជាការវាយប្រហារលើអ៊ីរ៉ង់
07/28/2026 07:07 PM
រញ្ជួយដីកម្រិត ៥,៧រ៉ិចទ័រ​ ធ្វើឱ្យញ័រ​​ខេត្ត​ Qinghai ​របស់​ប្រទេស​ចិន​
07/28/2026 07:07 PM
របាយការណ៍៖ លោក Trump ហាក់​កាន់​តែ​ទោរទៅ​រក​លោក Zelenskyy ជាង​លោក Putin
07/28/2026 06:07 PM