សម្តេចធិបតី៖ ការធានាសុវត្ថិភាពព័ត៌មាន រក្សាព័ត៌មានសម្ងាត់របស់ជាតិ ក្នុងកាលៈទេសៈនៃវិបត្តិមិនមែនជាការរឹតត្បិតសេរីភាពខាងសារព័ត៌មាននោះទេ
សម្តេចធិបតី៖ការស្ទង់មតិឆ្លុះបញ្ចាំងឱ្យឃើញថាកម្ពុជាកំពុងពង្រឹងវិស័យព័ត៌មាន សេរីព័ត៌មាន និងការអភិវឌ្ឍវិជ្ជាជីវៈ
សម្តេចបវរធិបតីផ្តល់អនុសាសន៍ ៦ចំណុចដល់អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា ក្នុងឱកាសទិវាសេរីភាពសារព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន ក្រើនរំលឹក​ដល់​មន្រ្តី​រាជការ​ទាំង​អស់​ឲ្យ​បន្ត​យក​ចិត្ត​ទុក​ដាក់​បំពេញ​តួនាទី​ភារកិច្ច​បម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ

ព័ត៌មានសំខាន់ៗ

ចិនច្រានចោល​ការសន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​ប្រមុខ​ការពារជាតិ​អាមេរិក ក្រោយ​ការបាញ់​ទម្លាក់​បា​ឡុង​

2023/02/08 09:59:11 am        201
​អាមេរិក៖ មន្ទីរ​បញ្ច​កោណ​បាន​និយាយ​នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​អង្គារ​​ថា ប្រទេស​ចិន​បាន​ច្រានចោល​ការសន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​លោក Lloyd Austin ក្រោយ​ការបាញ់​ទម្លាក់​បា​ឡុង​របស់​ចិន ​ដែល​ទីក្រុង​វ៉ាស៊ីនតោន​សង្ស័យថា​ជា​បា​ឡុង​ចារកម្ម។ ​យោង​តាម​មន្ទីរ​បញ្ច​កោណ ក្រសួងការពារជាតិ​អាមេរិក​បាន​ដាក់​សំណើ​ សម្រាប់​ការសន្ទនា​តាម​ទូរស័ព្ទ​រវាង​លោក Austin និង​ប្រមុខ​ការពារ​ជាតិ​ចិន​លោក Wei Fenghe ភ្លាមៗ ក្រោយ​យន្តហោះ​ចម្បាំង​អាមេរិក​បាញ់​ទម្លាក់​បា​ឡុង​កាលពី​រសៀល​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​កន្លងទៅ​។ ប៉ុន្តែ​ចិន​បាន​ច្រានចោល​សំណើ​នេះ​។ ឧ​ត្ត​ម​សេនីយ៍​ទោ និង​អ្នកនាំពាក្យ​មន្ទីរ​បញ្ចកោណ​លោក ​Pat Ryder បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ថា យើង​ជឿ​ថា​ ការ​បើក​ចំហរ​ខ្សែបន្ទាត់​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក​ និង​ចិន​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​គ្រប់គ្រង​ទំនាក់ទំនង​ប្រកបដោយ​ការទទួលខុសត្រូវ​។ ទីក្រុង​ប៉េកាំង​បាន​និយាយ​ថា បា​ឡុង​នេះ​គឺជា​បា​ឡុង​ស៊ីវិល​ប្រើ​សម្រាប់​ឧតុនិយម​ និង​គោលបំណង​វិទ្យាសាស្ត្រ ហើយ​ថា​ ការសម្រេចចិត្ត​បាញ់​ទម្លាក់​នេះ​គឺជា​ការ​បញ្ចេញ​ប្រតិកម្ម​ហួសហេតុ​៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យទូតថ្មីរបស់ជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

2023/02/08 09:52:00 am        269
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន តែងតាំងថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្ត្រី។

អ្នកស្លាប់​ដោយសារ​ការរញ្ជួយ​ដី​នៅ​ទួរគី​ និង​ស៊ី​រី​កើនឡើង​ជិត ​៨​ពាន់​នាក់ ​ខណៈ​ក្រុម​អុ្នក​សង្គ្រោះ​ប្រឈម​អាកាសធាតុ​ត្រជាក់

2023/02/08 08:05:30 am        334
ស៊ីរី៖ ក្រុម​អ្នក​សង្គ្រោះ​នៅក្នុង​ប្រទេស​ទួរគី និង​ស៊ី​រី​បាន​តស៊ូ​ទប់ទល់​អាកាសធាតុ​ត្រជាក់​ខ្លាំង​កាល​ពី​ថ្ងៃ​អង្គារ ប្រជែង​ពេលវេលា​ដើម្បី​ស្វែងរក​អ្នក​នៅ​រស់​រាន​មាន​ជីវិត ​ក្រោម​អគារ​ដែល​បាក់​រលំ​រាប​ដល់​ដី​ដោយសារតែ​ការ​រញ្ជួយ​ដី ​ដែល​បាន​សម្លាប់​មនុស្ស​ជាង ​៧.៨០០​នាក់​។​ការរញ្ជួយ​ដែល​បាន​បង្ក​ការ​រង​ទុក្ខ​កាន់​តែខ្លាំង​លើ​តំបន់​ព្រំដែន ដែល​ត្រូវ​បាន​ញាំញី​ដោយ​ជម្លោះ​រួច​ទៅ​ហើយ​ បាន​បណ្ដាល​ឲ្យ​មនុស្ស​ចេញទៅ​អាំងភ្លើង​នៅ​លើ​គំនរ​ថ្ម​ដែល​កំពុង​ឆេះ ដើម្បី​ព្យាយាម​កំដៅ​ខ្លួន​ក្នុង​ពេល​រងា​ខ្លាំង ខណៈ​ជំនួយ​អន្តរជាតិ​បាន​ចាប់ផ្ដើម​ទៅដល់​បណ្ដើរៗ​។ ​អ្នក​នៅ​រស់​រាន​មានជីវិត​ត្រូវ​បាន​រកឃើញ​ជា​បន្តបន្ទាប់ រួមទាំង​ទារិកា​ទើប​កើត​ម្នាក់​ត្រូវបាន​យកចេញ​ពី​គំនរ​ថ្ម​ ទាំង​នៅមាន​ជីវិត​នៅក្នុង​ប្រទេស​ស៊ី​រី ចំណែកឯ​ម្ដាយ និង​ក្រុម​គ្រួសារ​ទាំងអស់​របស់​គេ​បាន​ស្លាប់​ក្នុងការ​រញ្ជួយ​ដី​ក្នុង​ទីក្រុង Jindayris ​ដែល​គ្រប់គ្រង​ដោយ​ក្រុម​ឧទ្ទាម​កាលពី​ថ្ងៃ​ចន្ទ​។​ការ​រញ្ជួយ​ដី​កម្រិត ៧.៨​រ៉ិ​ច​ទ័​រ​ដែល​បាន​វាយប្រហារ​កាលពី​ថ្ងៃ​ចន្ទ​ ស្រប​ពេល​មនុស្ស​កំពុង​លង់លក់​ក្នុង​ដំណេក បាន​ផ្ដួលរំលំ​សំណង់​អគារ​រាប់ពាន់​បាក់​រាប​ដល់​ដី និង​មនុស្ស​ជាច្រើន​ដែល​គេ​ពុំ​បាន​ដឹង​ច្បាស់​កំពុង​ជាប់​ក្នុង​គំនរ​កម្ទេច​ថ្ម និង​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​មនុស្ស​រាប់​លាន​នាក់​។ ​ការ​បំផ្លិច​បំផ្លាញ​ដ៏​មហាសាល​នេះ​កាលពី​ថ្ងៃ​អង្គារ ​បាន​ជំរុញ​ឲ្យ​លោក​ប្រធានាធិបតី​ទួរគី Recep Tayyip Erdogan ប្រកាស​ដាក់​រដ្ឋ​ក្នុង​គ្រាអាសន្ន​រយៈពេល​ ៣​ខែ​នៅ​ក្នុង​ខេត្ត​ចំនួន​១០​ នៅ​ភាគ​អាគ្នេយ៍​។ ​ទិន្នន័យ​ចុងក្រោយ​បង្ហាញ​ថា ​អ្នក​ស្លាប់​សរុប​នៅ​ទួរគី​ឡើង​ដល់ ​៥.៨៩៤​នាក់ និង​នៅ​ស៊ី​រី​មាន​ចំនួន ១.៩៣២​នាក់​ ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​ស្លាប់​សរុប​ក្នុង​ប្រទេស​ទាំង​២​ ឡើង​ដល់ ​៧.៨២៦​នាក់​៕ អត្ថបទ៖ សុខមាន

«កម្ពុជា ចិន នឹងធ្វើឱ្យកាន់តែស៊ីជម្រៅនូវការកសាងសហគមន៍វាសនារួម»

2023/02/07 03:44:35 pm        46
ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជានាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។​បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស អញ្ជើញអមដំណើរ សម្តេចតេជោនាយករដ្ឋមន្រ្តី រួមមានរដ្ឋមន្រ្តី ឥស្សរៈជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំធុរកិច្ច។ ក្រសួងបញ្ជាក់ថា ក្នុងឱកាសទស្សនកិច្ចនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងជួបសម្តែងការគួរសមដាច់ដោយឡែក​ជាមួយ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន និងឯកឧត្តម លី ជានស៊ូ ប្រធានសភាតំណាងប្រជាជនចិន ហើយក៏នឹងមានជំនួបទ្វេភាគីជាមួយ ឯកឧត្តម លី ខឺឈាងនាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីផ្លាស់ប្តូរទស្សនៈ និងពិភាក្សាអំពីចំណង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងបញ្ហាដែលជាប្រយោជន៍ និងកង្វល់រួម ក្នុងតំបន់ និងអន្តរជាតិ។ នាយករដ្ឋមន្រ្តីទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួនផងដែរ។ក្រសួងការបរទេសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់​សាធារណរដ្ឋប្រជាមានិតចិននាពេលខាងមុខ នឹងផ្តល់កាលានុវត្តភាពដល់រដ្ឋាភិបាលទាំងពីរ ដើម្បី​ជំរុញកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងធ្វើឱ្យកាន់តែ​ស៊ីជម្រៅនូវការ​កសាង​សហគមន៍វាសនារួមកម្ពុជា-ចិន ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជន និងប្រជាជាតិទាំងពីរ៕

បំណាក់​ដី​នៅ​ប៉េ​រូ​បណ្ដាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់ ៨​នាក់​ស្លាប់​

2023/02/07 03:13:53 pm        381
​ប៉េរូ៖ មជ្ឈមណ្ឌល​ប្រតិបត្តិការ​សង្គ្រោះ​បន្ទាន់​ជាតិ (COEN) របស់​ប្រទេស​ប៉េ​រូ​បាន​រាយការណ៍​កាល​ពី​ថ្ងៃ​ចន្ទ​ថា មនុស្ស​យ៉ាង​ហោចណាស់ ៨​នាក់​បាន​ស្លាប់ និង​ ៥​នាក់​បាន​បាត់​ខ្លួន​ដោយសារ​បំណាក់​ដី​។ ​​នៅ​តំបន់ Secocha ផ្លូវ​ជាច្រើន​កន្លែង​ត្រូវបាន​គ្របដណ្តប់​ដោយ​កម្ទេចកម្ទី​ថ្ម ខណៈ​លំនៅឋាន​ជា​ច្រើន​ខ្នង​ត្រូវបាន​កប់​នៅក្រោម​កម្ទេច​ថ្ម និង​ដី​។ អភិបាលក្រុង Mariano Nicolas Valcarcel លោក William Alvarado និយាយថា គ្រួសារ​ជាង ១,០០០​គ្រួសារ​បាន​រង​ផល​ប៉ះពាល់​ដោយ​បំណាក់​ដី​នៅ​តំបន់ Secocha។​ មជ្ឈមណ្ឌល​ប្រតិបត្តិការ​សង្គ្រោះ​បន្ទាន់​ជាតិ បាន​ប្រកាស​អាសន្ន​សម្រាប់​បំណាក់​ដី និង​ទឹកជំនន់​នៅ​ក្នុង​តំបន់​ចំនួន​ ២៦៨​កន្លែង​ផ្សេងទៀត៕អត្ថបទ៖ ប៊ុនថន

ប្រទេស​ឈី​លី​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ​ខ្លាំង​បំផុត​ក្នុង​កំណត់ត្រា ខណៈ​អ្នកស្លាប់​កើន​ដល់ ​២៦​នាក់​

2023/02/07 02:25:10 pm        582
​ឈីលី៖ ក្រុម​អ្នក​ពន្លត់អគ្គិភ័យ​ប្រទេស​ឈី​លី​កំពុង​ប្រយុទ្ធ ​ដើម្បី​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ ខណៈ​អ្នក​ស្ម័គ្រចិត្ត​ក្នុង​ប្រទេស​ និង​អន្តរជាតិ​ធ្វើការ ​ដើម្បី​យកចេញ​កម្ទេចកម្ទី​ដែល​បន្សល់ទុក​ដោយ​អគ្គិភ័យ​។ ភ្លើង​ឆេះ​ព្រៃ​បាន​លេប​ត្របាក់​ផ្ទៃដី​ចំនួន ២៧០,០០០ហិកតា បណ្តាល​ឲ្យ​មនុស្ស ២៦នាក់​ស្លាប់​រហូត​មក​ដល់​ពេល​នេះ​នៅ​ភាគខាងត្បូង​ប្រទេស​ឈី​លី ហើយ​បាន​ធ្វើឱ្យ​ឆ្នាំ​២០២៣​ នេះ​ជា​ឆ្នាំ​ដ៏​អាក្រក់​បំផុត​លើក​ទី២ នៃ​អគ្គិភ័យ​ឆាបឆេះ​លើ​ផ្ទៃ​ច្រើន​ហិកតា​ បន្ទាប់ពី​អ្វីដែល​គេ​ហៅថា «​ព្យុះ​អគ្គិភ័យ​» ដែល​បាន​កើតឡើង​នៅ​ប្រទេស​នេះ​ក្នុង​ឆ្នាំ​២០១៧។ សាជីវកម្ម​ព្រៃឈើ​ជាតិ​របស់​រដ្ឋ​បាន​រាយការណ៍​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ចន្ទមាន​ភ្លើង​ឆេះ​ដ៏​សកម្ម​ចំនួន ២៧៥​កន្លែង ដែល​ក្នុង​នោះ ៦៩​កន្លែង​កំពុង​ទប់​ស្កាត់​ក្នុង​ស្ថានភាព​ពិបាក​ខ្លាំង ខណៈ​អាជ្ញាធរ​និយាយ​ថា អាកាសធាតុ​ក្តៅ​ស្ងួត​នឹង​បន្ត​នៅ​សប្តាហ៍​នេះ ដែល​កាន់តែ​ធ្វើ​ឲ្យ​ភ្លើង​ឆេះ​កាន់​តែ​ខ្លាំង​ឡើង​អាក្រក់​បំផុត ​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​។​ ​ប្រទេស​ឈី​លី​ស្ថិត​នៅ​ក្នុង​រយៈពេល​ជាង​ ១​ទសវត្សរ៍​នៃ​អាកាសធាតុ​ក្តៅ​ស្ងួត ដែល​អង្គការ​ឧតុនិយម​ពិភពលោក​ហៅថា​ជា «​គ្រោះ​រាំងស្ងួត​» កាលពី​ឆ្នាំមុន ដោយ​បាន​និយាយ​ថា វា​ជា​រយៈពេល​វែង​បំផុត និង​បាន​កត់សម្គាល់​ពី​វិបត្តិ​ទឹក​ដ៏​ធំ​មួយ​។ រលក​កម្តៅ និង​ខ្យល់​បក់​ខ្លាំង​បាន​បណ្តាល​ឱ្យ​អណ្តាត​ភ្លើង​រាលដាល​យ៉ាង​ឆាប់រហ័ស ក្នុងអំឡុងពេល​រដូវ​ក្តៅ​នៅ​អឌ្ឍគោល​ភាគ​ខាង​ត្បូង៕អត្ថបទ៖ ប៊ុនថន

សាច់ញាតិ​ជនរងគ្រោះ​រង់ចាំ ខណៈ​កិច្ចប្រឹងប្រែង​សង្គ្រោះ​កើន​ឡើង​បន្ទាប់ពី​រញ្ជួយ​ដី​នៅ​ទួរគី

2023/02/07 02:01:32 pm        259
​ទួរគី៖ សាច់ញាតិ​ជនរងគ្រោះ​ជាច្រើន​គ្រួសារ បាន​មក​ប្រមូល​ផ្តុំគ្នា​នៅ​កន្លែង​នៃ​អគារ​បាក់​រលំ និង​ខូចខាត​ក្នុង​ទីក្រុង​ឌី​យ៉ា​បា​គៀ ​(Diyarbakir) ភាគ​អាគ្នេយ៍​ប្រទេស​ទួរគី បន្ទាប់ពី​រញ្ជួយ​ដី​ដ៏​ខ្លាំង​បាន​បំផ្លាញ​ប្លុក​លំនៅឋាន​ទៅជា​គំនរ​កម្ទេច​ថ្ម និង​គំនរ​ឥដ្ឋ​ដែល​បាក់បែក​នៅ​រាយ​ពាសពេញ​។ ឧប្បត្តិហេតុ​ដែល​ថត​បាន​ដោយ​កាមេរ៉ា​របស់​រដ្ឋ TRT Haber បង្ហាញ​កិច្ច​ខិតខំ​ប្រឹងប្រែង​ជួយសង្គ្រោះ​ត្រូវ​បាន​បង្កើន​នៅ​ទីតាំង​នោះ ខណៈ​ពលរដ្ឋ​បាន​បួងសួង​សម្រាប់​ព័ត៌មាន​ពី​សាច់ញាតិ និង​មិត្តភក្តិ​របស់​ពួកគេ​។​ ដោយមាន​សេវា​សង្គ្រោះ​បន្ទាន់ និង​អ្នក​ជួយសង្គ្រោះ​រួចហើយ​នៅ​កន្លែង​កើត​ហេតុ បន្ទាប់ពី​គ្រោះ​រញ្ជួយ​ដី​កម្រិត ៧.៨រ៉ិ​ច​ទ័​រ​បាន​វាយប្រហារ​ អគារ​ផ្សេង​ទៀតៗ​ក៏បាន​បាក់​រ​លំដោយ​ការ​រញ្ជួយ​ដី​កម្រិត ៧.៧​រ៉ិ​ច​ទ័​រដោយមាន​ហុយផ្សែង​ធូលី និង​សំឡេង​ស្រែក​ពី​អ្នក​ឈរ​មើល​ហេតុការណ៍​។ ​ពលរដ្ឋ​នៅ​ក្នុង​ទីក្រុង Diyarbakir ជាទី​ក្រុង​ដែល​មាន​ប្រជាជន ១.២២លាននិយាយ​ថា យើង​កំពុង​រង់ចាំ​ជាមួយ​ក្តី​សង្ឃឹម យើង​នឹង​ទទួល​បាន​ដំណឹង​ល្អ​។ លោក​និយាយ​ថា ​យ៉ាងហោចណាស់​អគារ​ចំនួន ២០​ខ្នង​បាន​បាក់​រ​លំដោយ​ការ​រញ្ជួយ​ដី​ដ៏​ខ្លាំង ទោះបីជា​ទីក្រុង​នេះ​ស្ថិតនៅ​ចម្ងាយ ២៧០​គីឡូម៉ែត្រ​ពី​ចំណុច​កណ្តាល​នៃ​គ្រោះ​រញ្ជួយ​ដី​ក៏ដោយ​។ ពលរដ្ឋ​ផ្សេងទៀត​ដែល​បាន​រត់​ឡើង​មក​លើ​ផ្លូវ​ជាមួយ​ក្រុម​គ្រួសារ​របស់​លោក ការ​រញ្ជួយ​ដី​បាន​កាត់​ផ្តាច់​ទំនាក់ទំនង​គួរ​ឱ្យ​ព្រួយបារម្ភ​។ យើង​មាន​អារម្មណ៍​ភ័យខ្លាច និង​ព្រួយបារម្ភ នៅ​ពេល​ដែល​យើង​ដឹង​ថា​មាន​មនុស្ស​ដែល​យើង​មិន​អាច​ជួយ​សង្គ្រោះ​បាន​។ ​មនុស្ស​ជាង ៤,៣០០​នាក់​បាន​ស្លាប់ និង​រាប់​ពាន់​នាក់​ទៀត​រង​របួស​នៅ​ក្នុង​ប្រទេស​ទួរគី និង​ភាគ​ពាយព្យ​ប្រទេស​ស៊ី​រី​។ អ្នក​នៅ​រស់​រាន​មាន​ជីវិត​មួយ​ចំនួន​ កំពុង​ត្រូវ​បាន​ទាញ​យក​ចេញពី​កម្ទេចកម្ទី​បាក់​បែក ដោយ​ផ្តល់​ឱកាស​នៃ​ក្តី​សង្ឃឹម ទោះបីជា​មានការ​ព្រួយបារម្ភ​ថា ​ចំនួន​អ្នក​ស្លាប់​នឹង​កើន​ឡើង​ក៏ដោយ​៕ អត្ថបទ៖ ប៊ុនថន

ប្រមុខ​អង្គការសហប្រជាជាតិ​ព្រមាន​ពី​សង្គ្រាម​កាន់តែ​រីក​ធំ ខណៈ​ជម្លោះ​អ៊ុយ​ក្រែ​ន​កាន់តែ​ធ្ងន់ធ្ងរ​

2023/02/07 11:35:39 am        353
​អ៊ុយក្រែន៖ ប្រមុខ​អង្គការសហប្រជាជាតិ​លោក Antonio Guterres បាន​ព្រមាន​ពិភពលោក​ថា ជម្លោះ​អាច​កំពុង​បោះជំហាន​ទៅ​រក​សង្គ្រាម​កាន់តែ​ធំ ខណៈ​ការ​ប្រឈម​នឹង​ការ​រីក​កាន់តែ​ធំ​នៃ​ជម្លោះ​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​។​ ​នៅ​ក្នុង​សុន្ទរកថា​ទៅកាន់​មហាសន្និបាត​អង្គការសហប្រជាជាតិ​ចំនួន​ ១៩៣​ប្រទេស​កាលពី​ថ្ងៃ​ចន្ទ ក្នុង​ពេល​បង្ហាញ​ពី​ចំណុច​អាទិភាព​សម្រាប់​ឆ្នាំ​២០២៣ របស់​លោក លោក Guterres បាន​រិះគន់​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន ដោយ​និយាយ​ថា ​សង្គ្រាម​កំពុង​បង្ក​ការ​រង​ទុក្ខ​ដល់​ពលរដ្ឋ​អ៊ុយ​ក្រែ​ន​រាប់​លាន​នាក់​ ព្រមទាំង​បាន​ប៉ះពាល់​ខ្លាំង​ដល់​ពិភពលោក​ទាំងមូល​ទៀតផង​។ លោក​ថា ក្ដី​រំពឹង​សម្រាប់​សន្តិភាព​កាន់តែ​តិច​ទៅៗ។ ឱកាស​នៃ​ការ​រីក​កាន់តែ​ធំ​ និង​ធ្ងន់ធ្ងរ​នៃ​ជម្លោះ​នៅតែ​កើន​ឡើង​ខ្លាំង​។ ​ខ្ញុំ​បារម្ភ​ថា​ ពិភពលោក​នឹង​ដើរ​ធ្លាក់​ក្នុង​សង្គ្រាម​កាន់តែ​ធ្ងន់ធ្ងរ​ដោយ​មិន​ដឹង​ខ្លួន។ ខ្ញុំ​បារម្ភ​ថា ​បាន​ត្រឹមតែ​បើកភ្នែក​ឈរ​មើល​។ ជម្លោះ​ដែល​មាន​រយៈពេល​ជិត​ ១​ឆ្នាំ​បាន​កំពុង​រីក​កាន់តែ​ធំ​នៅ​ក្នុង​ពេល​ប៉ុន្មាន​សប្ដាហ៍​នេះ ដោយមាន​ការ​វាយ​ប្រយុទ្ធ​ដ៏​ខ្លាំងក្លា​រវាង​កងកម្លាំង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​ ដណ្ដើម​គ្រប់​គ្រង​ទីក្រុង​នានា​ក្នុង​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​៕អត្ថបទ៖ សុខមាន

ការបំផ្លិចបំផ្លាញ​ដ៏​មហាសាល​ដោយសារ​ការរញ្ជួយ​ដី​នៅ​ទួរគី និង​ស៊ី​រី​

2023/02/07 10:55:23 am        330
​ទួរគី៖ ការរញ្ជួយ​ដី​ដ៏​ខ្លាំងក្លា​បាន​ឆក់​យក​ជីវិត​មនុស្ស​ជិត ៤​ពាន់​នាក់ និង​រាប់ពាន់​នាក់​ផ្សេងទៀត​រង​របួស​នៅ​ទូទាំង​ប្រទេស​ទួរគី និង​ភាគ​ពាយព្យ​ប្រទេស​ស៊ី​រី​កាលពី​ថ្ងៃ​ចន្ទ។ ​ការ​រញ្ជួយ​ដី​កម្រិត ៧.៨រ៉ិចទ័រ​នេះ​បាន​ផ្ដួល​រំលំ​អគារ​អឹ​ផាត​មិន​ជា​ច្រើន​នៅ​ក្នុង​ទីក្រុង​នានា​របស់​ប្រទេស​ទួរគី និង​ស៊ី​រី​ក្លាយ​ជា​គំនរ​ថ្ម​។ ​សារព័ត៌មាន Reuters បាន​បង្ហាញ​វីដេអូ​នៃ​ការ​បំផ្លិចបំផ្លាញ​ដ៏​ធ្ងន់ធ្ងរ​នៅ​ក្នុង​ទីក្រុង Kahramanmaras របស់​ប្រទេស​ទួរគី ជាទី​ដែល​មនុស្ស​ប្រញាប់ប្រញាល់​ទៅ​ឲ្យ​ដល់​អ្នក​នៅ​រស់​រាន​មាន​ជីវិតក្រោម​អគារ​បាក់​រលំ​។ ​ការ​រញ្ជួយ​ទី​២ ​មាន​កម្លាំង​ខ្លាំង​ល្មម​អាច​ផ្ដួល​អគារ​ជាច្រើន​ថែមទៀត ដូចជា​ការ​រញ្ជួយ​លើកដំបូង​ដែរ​ដែល​បាន​អង្រួន​ពាសពេញ​តំបន់ បង្ក​គ្រោះថ្នាក់​ដល់​ក្រុម​អ្នក​សង្គ្រោះ​ដែល​កំពុង​ព្យាយាម​ទាញ​សាកសព​ចេញពី​គំនរ​កម្ទេច​ថ្ម​។ ​ការ​តភ្ជាប់​បណ្ដាញ Internet ដ៏​ទន់ខ្សោយ និង​ផ្លូវ​រង​ការ​បំផ្លិចបំផ្លាញ​រវាង​ទីក្រុង​នានា ដែល​រង​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​នៅ​ក្នុង​ភាគខាងត្បូង​ប្រទេស​ទួរគី ប៉ះពាល់​ដល់​មនុ​ស្ស​រាប់​លាន​នាក់ បង្ក​ការ​រាំង​ស្ទះ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ជួយសង្គ្រោះ និង​ការ​ដោះ​ស្រាយ​ការ​ប៉ះពាល់​។ សីតុណ្ហភាព​នៅ​ក្នុង​តំបន់​មួយ​ចំនួន​ត្រូវ​គេ​រំពឹង​ថា​នឹង​ធ្លាក់ចុះ​ត្រជាក់​ខ្លាំង ដែល​ធ្វើ​ឲ្យ​ស្ថានភាព​កាន់តែ​ដុនដាប​សម្រាប់​មនុស្ស​ដែល​ជាប់​ក្រោម​គំនរ​កម្ទេច​ថ្ម ​ឬ​អ្នក​បាត់បង់​លំនៅឋាន​។ កាលពី​ថ្ងៃ​ចន្ទ​នោះ​ក៏មាន​ភ្លៀង​ធ្លាក់​ផង​ដែរ ក្រោយ​មាន​ព្យុះ​ព្រិល​ធ្លាក់​ទូទាំង​ប្រទេស​ទួរគីកាលពី​ចុង​សប្ដាហ៍​៕ អត្ថបទ៖ សុខមាន

ជំនួយ និង​អ្នក​ជួយសង្គ្រោះ​បាន​ប្រញាប់ប្រញាល់​មក​ទួរគី និង​ស៊ី​រី បន្ទាប់ពី​រញ្ជួយ​ដី​ដ៏​ខ្លាំងក្លា​

2023/02/07 10:19:52 am        244
ទួរគី៖ ​រដ្ឋាភិបាល​ជាច្រើន​ប្រទេស​បាន​ប្រញាប់ប្រញាល់​បញ្ជូន​ជំនួយ បុគ្គលិក និង​ឧបករណ៍​ ដើម្បី​ជួយ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ជួយសង្គ្រោះ​នៅក្នុង​តំបន់​ដែល​រងគ្រោះ​ដោយ​រញ្ជួយ​ដី​នៅ​ប្រទេស​ទួរគី និង​ស៊ី​រី​។ សហភាព​អឺរ៉ុបបាន​ប្រមូលផ្តុំ​ក្រុម​អ្នកស្វែងរក ​និង​ជួយសង្គ្រោះ​ដើម្បី​ជួយ​ប្រទេស​ទួរគី ខណៈ​ប្រព័ន្ធ​ផ្កាយរណប​ខូ​ភឺ​នី​គូស ​(Copernicus) របស់​ប្លុក​ចំនួន ២៧​ប្រទេសមាន​ភាព​សកម្ម​ដើម្បី​ផ្តល់​សេវា​ផែនទី​សង្គ្រោះបន្ទាន់​។ យ៉ាងហោចណាស់​មាន​ប្រទេស​សមាជិក​ចំនួន ១៣ បាន​ផ្តល់ជំនួយ​។ សហភាព​អឺរ៉ុប​បាន​និយាយថា ខ្លួន​ក៏​ត្រៀម​ផ្តល់ជំនួយ​ដល់​ប្រទេស​ស៊ី​រីតាមរយៈ​កម្មវិធី​ជំនួយ​មនុស្សធម៌​របស់​ខ្លួន​។​ ​សហរដ្ឋអាមេរិក​កំពុង​សម្របសម្រួល​ជំនួយ​សង្គ្រោះបន្ទាន់​ដល់​ទួរគី​ ដែលជា​សមាជិក​សម្ព័ន្ធ​យោធា​ណា​តូ រួមទាំង​ក្រុម​ជាច្រើន​ទៀត​ដើម្បី​ជួយ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ស្វែងរក​ និង​ជួយសង្គ្រោះ​។ ដៃគូ​មនុស្សធម៌​ដែល​គាំទ្រ​ដោយ​សហរដ្ឋអាមេរិកក៏​កំពុង​ឆ្លើយតប ​ចំពោះ​ការបំផ្លិចបំផ្លាញ​នៅក្នុង​ប្រទេស​ស៊ី​រី​ផងដែរ​។ នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ និង​វិស្វករ​សំណង់​ជិត ១០០នាក់​នៅ​ទីក្រុង​ Los Angeles រួមជាមួយ​នឹង​សត្វ​សុនខ​ដែល​បានទទួល​ការហ្វឹកហ្វឺន​ពិសេស​ជិត​ ១០​ក្បាល​ត្រូវបាន​បញ្ជូន​ទៅកាន់​ប្រទេស​ទួរគី​ដើម្បី​ជួយ​ក្នុងការ​សង្គ្រោះ​។​ ​ក្រុម​អ្នក​ជួយសង្គ្រោះ​រុស្ស៊ី​មកពី​ក្រសួង​សង្គ្រោះបន្ទាន់ កំពុង​រៀបចំ​ធ្វើដំណើរ​ដោយ​យន្តហោះ​ទៅកាន់​ប្រទេស​ស៊ី​រី ជា​កន្លែង​ដែល​យោធា​រុស្ស៊ី​ត្រូវបាន​ដាក់ពង្រាយ​នៅក្នុង​ប្រទេស​នេះ​រួចហើយ ដែល​បាន​បញ្ជូន​អង្គភាព​ចំនួន ១០ មាន​បុគ្គលិក ៣០០​នាក់​ដើម្បី​ជួយ​សម្អាត​កម្ទេចកម្ទី និង​ស្វែងរក​អ្នក​នៅ​រស់រានមានជីវិត​។ យោធា​រុស្ស៊ី​បាន​បង្កើត​ទីតាំង​ដើម្បី​ចែកចាយ​ជំនួយ​មនុស្សធម៌ ហើយ​រុស្ស៊ី​ក៏បាន​ផ្តល់ជំនួយ​ដល់​ប្រទេស​ទួរ​គី​ផងដែរ។ ប្រទេស​ស៊ី​រី​ដែល​រង​ការបំផ្លិចបំផ្លាញ​ដោយ​សង្គ្រាមកំពុង​អំពាវនាវ​ឱ្យ​អង្គការសហប្រជាជាតិ និង​រដ្ឋ​ជា​សមាជិក​ទាំងអស់​ជួយ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​សង្គ្រោះដោយ​ផ្តល់​សេវា​សុខភាព ទីជម្រក និង​ជំនួយ​ស្បៀងអាហារ​។ តំបន់​ដែល​រង​ផលប៉ះពាល់​នៅក្នុង​ប្រទេស​ស៊ី​រី​ត្រូវបាន​បែងចែក​រវាង​ទឹកដី​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល និង​តំបន់​ដែល​ចូល​កាន់កាប់​ដោយ​ក្រុមប្រឆាំង​របស់​ប្រទេស​៕ អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កូរ៉េខាងជើងច្រានចោលការចោទប្រកាន់របស់អាមេរិកថា ទីក្រុងព្យុងយ៉ាង គឺជាការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត
05/03/2026 01:05 PM
ប្រធានាធិបតីគុយបាបរិហារទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកលើប្រទេសរបស់លោក
05/03/2026 01:05 PM
មនុស្ស ១១នាក់ស្លាប់ ក្នុងហេតុការណ៍ក្រឡាប់រថយន្តក្រុងនៅភាគខាងលិចម៉ិកស៊ិក
05/03/2026 01:05 PM
ក្រុមមន្រ្តីនិយាយថា សហរដ្ឋអាមេរិកដកទាហាន ៥ពាន់នាក់ចេញពីប្រទេសអាល្លឺម៉ង់
05/03/2026 12:05 PM
អ្នកនាំពាក្យ៖ កម្មវិធីនយោបាយ និងការអភិវឌ្ឍរបស់កម្ពុជា បាននិងកំពុងដំណើរការទៅមុខជានិច្ច បើទោះបីកម្ពុជារងការឈ្លានពានពីថៃ
05/03/2026 12:05 PM
ប្រតិភូសភាប្រើភាសាបារាំង ១៧ប្រទេសធ្វើសិក្ខាសាលា អំពីក្របខ័ណ្ឌ និងការប្រើប្រាស់ឌីជីថលក្នុងសភា
05/03/2026 12:05 PM
ជម្លោះនៅតែកើតមានរវាងក្រុមហេសបូឡា និងអ៊ីស្រាអែលនៅតំបន់ភាគខាងត្បូងលីបង់
05/03/2026 12:05 PM
លោក Trump និយាយថា មានលទ្ធភាពដែលអាមេរិកអាចចាប់ផ្តើមវាយប្រហារអ៊ីរ៉ង់ម្តងទៀត​
05/03/2026 12:05 PM
មនុស្សយ៉ាងហោច ៩នាក់ស្លាប់ ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវដែល្លី ប្រទេសឥណ្ឌា
05/03/2026 11:05 AM
សហរដ្ឋអាមេរិកអនុម័តលក់អាវុធតម្លៃ ៨,៦ពាន់លានដុល្លារដល់សម្ព័ន្ធមិត្តមជ្ឈិមបូព៌ា
05/03/2026 11:05 AM