លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទៀនព្រះវស្សា ប្រគេនសម្តេចព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំពុះក្អែក
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១៨វត្ត ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
ប្រសាសន៍សំខាន់ៗសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញ​ចែក​វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋជាង ២ម៉ឺនបណ្ណ នៅឃុំចំនួន៣ នៃស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​
សម្ដេចធិបតី៖ កម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដោយសារថៃលុបចោល MOU ២០០១ ជាឯកតោភាគី

ព័ត៌មានសំខាន់ៗ

ប្រទេស​ចិន​បន្ថែម​ផ្នែក​សង្គ្រោះបន្ទាន់ និង​សម្ភារៈ​បម្រុង​ផ្នែក​វេជ្ជសាស្ត្រ ដើម្បី​ទប់ទល់​ការ​កើន​ឡើង​វីរុស COVID-19

2022/12/28 07:09:11 pm        496
​ចិន៖ មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល​ប្រទេស​ចិន បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ក្នុង​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​អង្គា​រថា ប្រទេស​ចិន​នឹង​បន្ត​ពង្រីក​ផ្នែក​សង្គ្រោះបន្ទាន់​ (ICUs) និង​បន្ថែម​សម្ភារៈ​បម្រុង​នៃ​ធនធាន​វេជ្ជសាស្ត្រ និង​កន្លែង​ព្យាបាល​សម្រាប់​ករណី​ធ្ងន់ធ្ងរ​នៃ​វីរុស COVID-19 ក្នុង​គោលបំណង​ដើម្បី​ទប់ទល់​ការឡើង​ខ្ពស់​នៃ​ជំងឺ COVID-19។​ ​លោកស្រី Jiao Yahui ប្រធានការិយាល័យ​រដ្ឋ​បាល​វេជ្ជសាស្ត្រ ​របស់​គណៈកម្មាធិកា​រ​សុខាភិបាល​ជាតិបាន​និយាយ​ថា បច្ចុប្បន្ន​ប្រទេស​ចិន​មាន​គ្រែ​សង្គ្រោះបន្ទាន់​ (ICU) គ្រប់គ្រាន់​ដោយ​គ្រែ​មន្ទីរពេទ្យ​មាន​ប្រហែល ៥.៦លាន​នៅ​មន្ទីរពេទ្យ ដោយមាន​អត្រា​ចូល​សម្រាក​ព្យាបាល​បច្ចុប្បន្ន​ប្រហែល ៦០ភាគរយ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​។ ​បច្ចុប្បន្ននេះនៅតាម​ខេត្ត​ដែល​ជួបប្រទះ​ការកើនឡើង​ខ្ពស់បំផុត​នៃ​ករណី​ធ្ងន់ធ្ងរ ធនធាន​គ្រែ​សង្គ្រោះបន្ទាន់​សម្រាប់​អ្នកជំងឺ​ជិត​ឈានដល់​ការខ្វះខាត​ខ្លាំង ដូច្នេះ​ចាំបាច់​ត្រូវ​បន្ថែម ឬ​ព​ន្លឿ​ន​ការផ្លាស់ប្តូរ​គ្រែ​ធម្មតា​ទៅជា​គ្រែ​សង្គ្រោះបន្ទាន់​។ ​លោកស្រី​និយាយថា ជាទូទៅធនធាន​គ្រែ​មន្ទីរពេទ្យ​ជាតិ​បច្ចុប្បន្ន និង​ធនធាន​ឧបករណ៍អាចបំពេញ​តម្រូវការ​អ្នកជំងឺ​ធ្ងន់ធ្ងរ ហើយ​យើង​នឹង​បន្ត​ពង្រឹង​បន្ថែម​នូវ​ការត្រួតពិនិត្យ​ ស្ថានភាព​ជំងឺ​រាតត្បាត​នៅពេល​វា​វិវត្តន៍​។ ទន្ទឹមនឹងនោះ យើង​ក៏​នឹង​ទាមទារ​ឱ្យមាន​កិច្ចសហប្រតិបត្តិការ និង​ការគាំទ្រ​អន្តរ​តំបន់ ព្រមទាំង​មានការ​សម្របសម្រួល​ឲ្យ​ទាន់ពេលវេលា៕អត្ថបទ៖ ប៊ុនថន

អតីត​ប្រធានាធិបតី​រុស្ស៊ី​ព្យាករណ៍​ការផ្ទុះ​សង្គ្រាម​នៅក្នុង​សហភាព​អឺរ៉ុប​

2022/12/28 06:35:10 pm        646
​រុស្ស៊ី៖ អតីត​ប្រធានាធិបតី​រុស្ស៊ីលោក Dmitry Medvedev ដែល​ជាស​ម្ព័ន្ធ​មិត្ត​ស្មោះត្រង់​របស់លោក​ប្រធានាធិបតី Vladimir Putin ត្រូវបាន​ផ្ដល់​ការងារ​ថ្មី​មួយ​នៅ​សប្ដាហ៍​នេះ បាន​ព្យាករណ៍​សង្គ្រាម​រវាង​អាល្លឺម៉ង់ និង​បារាំងនៅ​ឆ្នាំក្រោយ និង​សង្គ្រាមស៊ីវិល​នៅ​សហរដ្ឋអាមេរិក ដែល​នឹង​នាំ​ឲ្យ​មហាសេដ្ឋី​ជំនួញ​លោក Elon Musk ក្លាយជា​ប្រធានាធិបតី។ ​លោក Medvedev ដែលជា​អនុប្រធាន​ក្រុមប្រឹក្សាសន្តិសុខ​ផ្ដល់យោបល់​របស់លោក Putin បាន​កាន់​តំណែង​ជា​ប្រធានាធិបតីអំឡុង​ ៤​ឆ្នាំ​ដែល​កាលនោះលោក Putin បាន​កាន់តំណែង​ជា​នាយក​រដ្ឋមន្ត្រី​។ លោក​ទំនងជា​ត្រូវបាន​គេ​មើលឃើញ​ឡើង​កូដ​នៅក្នុង​វិមាន​ក្រឹម​ឡាំង ដែល​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ពេលនេះលោក​នឹង​កាន់តំណែង​ជា​អនុប្រធាន​របស់លោក Putin ក្នុង​គណៈកម្មការ​ត្រួត​ពិនិត្យ​ឧស្សាហកម្ម​យោធា។ ​នៅ​ក្នុង​តារាង​នៃ​ការ​ព្យាករណ៍​របស់លោក​សម្រាប់​ឆ្នាំ​២០២៣​ ខាងមុខដែល​បានចេញ​ផ្សាយ​នៅ​លើ​បណ្ដាញ Telegram និង​គណនី Twitter ផ្ទាល់ខ្លួន​របស់លោក លោក​ក៏បាន​ទស្សន៍ទាយ​ផងដែរ​ពី​ការចូល​ជា​សមាជិក​ជាថ្មី​ របស់​សហភាព​អឺរ៉ុប​ពី​សំណាក់​ចក្រភព​អង់គ្លេស ដែល​នឹង​បានត្រឹមតែ​ភាពបរាជ័យ​ត្រឡប់មកវិញ​៕អត្ថបទ៖ សុខមាន

តុលាការយោធា​មី​យ៉ាន់​ម៉ា​នឹង​ប្រកាស​សាលក្រម​ចុងក្រោយ​ក្នុង​សំណុំ​រឿងក្ដី​របស់​លោក​ស្រី Aung San Suu Kyi នៅ​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ​

2022/12/28 05:46:23 pm        681
​មីយ៉ាន់ម៉ា៖ ប្រភព​មួយ​ដែល​បានដឹង​ពី​សំណុំ​រឿងក្ដី​របស់លោក​ស្រីបាន​និយាយថា តុលាការ​នៅក្នុង​សហភាព​មី​យ៉ាន់​ម៉ា​ដែល​គ្រប់គ្រង​ដោយ​យោធា​នឹង​ប្រកាស​សាលក្រម​ចុងក្រោយ​របស់​ខ្លួន ​ក្នុង​សំណុំរឿង​ប្រឆាំងនឹង​មេដឹកនាំ​ដែល​ត្រូវបាន​ទម្លាក់​ចេញពី​តំណែង​គឺ​លោកស្រី Aung San Suu Kyi នៅ​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ ដែលជា​ការសរុប​ដំណើរការ​រឿងក្ដី​ដ៏​វែងឆ្ងាយ ដែល​ត្រូវបាន​ថ្កោលទោស​នៅក្នុង​បណ្ដា​ប្រទេស​លោកខាងលិច​ថា ​ជា​រឿង​គ្មាន​ការអៀនខ្មាស់​។ ​លោកស្រី Suu Kyi វ័យ ៧៧ឆ្នាំ ត្រូវបាន​ចាប់ខ្លួននៅពេលដែល​យោធាបាន​ដណ្តើម​អំណាច​កាលពី​ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំមុននៅក្នុង​រដ្ឋប្រហារ ដែល​បានបញ្ចប់​រយៈពេល​មួយ​ទសវត្សរ៍​នៃ​លទ្ធិប្រជាធិបតេយ្យ និង​បានធ្វើ​ឲ្យ​ប្រទេស​នេះ​ធ្លាក់​ចូលទៅក្នុង​ភាពវឹកវរ។​ ​លោកស្រីត្រូវបាន​ឃុំខ្លួន​នៅ​ពន្ធនាគារ​ក្នុង​ទីក្រុងណៃ​ពី​ដោ (Naypyitaw) ដោយ​គ្មាន​មេធាវី លើកលែងតែ​ថ្ងៃ​ជ​នុំ​ជំ​រះ​ក្ដី បន្ទាប់ពី​ត្រូវបាន​ឃុំខ្លួន​នៅក្នុង​ផ្ទះ​នៅក្នុង​ទីតាំង​ដែល​ត្រូវបាន​គេ​ដឹង​។​ ​ម្ចាស់​ជយលាភី​ណូបែល​សន្តិភាព ដែលជា​ឥស្សរជន​ជា​និមិត្តរូប​ល្បីល្បាញ​បំផុត​របស់​សហភាព​មី​យ៉ាន់​ម៉ា ត្រូវបាន​ផ្ដន្ទាទោស​ជាច្រើន​ករណី និង​បាន​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​កំបាំងមុខ​យ៉ាងហោចណាស់​ ២៦​ឆ្នាំកាលពី​ ១២​ខែ​កន្លង​ទៅក្នុង​សំណុំ​រឿងក្ដី ដែល​ត្រូវបាន​ទាត់ចោល​ដោយ​ក្រុម​អ្នក​រិះគន់ថា ​ជាឈុត​ឆាក​បង្កើតឡើងដើម្បី​បំបាក់​ក្រុមប្រឆាំង​ដ៏​ធំ​​បំផុត​របស់​របប​យោធា​មួយ​នេះ​៕អត្ថបទ៖ សុខមាន

ពលរដ្ឋ​ចិន​ប្រញាប់ប្រញាល់​កក់​សំបុត្រ​ធ្វើដំណើរ​ទៅ​ក្រៅប្រទេស ខណៈ​ប្រកាស​បើក​ព្រំដែន​នៅ​ខែក្រោយ​

2022/12/28 05:10:19 pm        647
​ចិន៖ ប្រជាជន​ចិន​បាន​ប្រញាប់ប្រញាល់​កក់​សំបុត្រ​ធ្វើដំណើរ​ទៅ​ក្រៅ​ប្រទេស បន្ទាប់ពី​ទីក្រុង​ប៉េកាំង​បាន​ប្រកាស​ថា ​ខ្លួន​នឹង​បើក​ព្រំដែន​ឡើងវិញ​នៅ​ខែក្រោយ​។ រដ្ឋបាល​ទេសន្តរប្រវេសន៍​បាន​និយាយ​ថា ការ​ដាក់​លិខិត​ស្នើសុំ​លិខិត​ឆ្លង​ដែនសម្រាប់​ពលរដ្ឋ​ចិន​ដែល​ចង់​ធ្វើដំណើរ​ទៅ​បរទេស នឹង​បន្ត​ដំណើរការ​ឡើងវិញ​ចាប់ពី​ថ្ងៃ​ទី​៨ ​ខែ​មករា។ ​ដំណើរការ​នេះ​បាន​កើតមានឡើង ក្រោយ​សេចក្ដីប្រកាស​កាលពី​ថ្ងៃ​ចន្ទដែល​បាន​បញ្ចប់​ជិត ​៣​ឆ្នាំនៃ​វិធាន​ការ​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​ដ៏​តឹងរ៉ឹង​សម្រាប់​អ្នកធ្វើដំណើរ​មកដល់​។ ​ទីតាំង​ធ្វើដំណើរ​នានា​សុទ្ធតែ​បែបនេះ ចាប់​តាំង​ពី​មានការ​រាយការណ៍​ពី​ការ​កើន​ឡើង​នៃ​ករណី​ស្ទះ​ចរាចរណ៍​។ ​ប៉ុន្តែ​ក្រុម​អ្នកទេសចរ​ជនជាតិ​ចិន នឹង​មិនបាន​ហាមឃាត់​ទៅកាន់​ប្រទេស​ទាំងអស់​នោះ​ទេ​។ ​ប្រទេស​ជប៉ុន​ដែល​ជា​គោលដៅ​ទេសចរណ៍​ដ៏​ពេញ​និយម​បំផុត ​សម្រាប់​អ្នកដំណើរ​ជនជាតិ​ចិន​បាន​ប្រកាស​ថា គ្រប់​អ្នកដំណើរ​ទាំងអស់​ចេញពី​ប្រទេស​ចិន ត្រូវតែ​បង្ហាញ​ពី​ឯកសារ​ធ្វើ​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស ​Covid-19 ឬ​ការ​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​រយៈពេល​ ៧​ថ្ងៃ​ដោយសារតែ​មាន​ករណី​ឆ្លង​ហក់​ឡើង​ខ្លាំង​នៅ​ក្នុង​ប្រទេស​ចិន​។ ​ប្រទេស​ឥណ្ឌា​ក៏បាន​និយាយ​ផង​ដែរ​ថា អ្នកដំណើរ​មកពី​ប្រទេស​ចិន ព្រមទាំង​ប្រទេស​ផ្សេងទៀត​ត្រូវតែ​បង្ហាញ​ពី​លទ្ធផល​អវិជ្ជមាន Covid-19 នៅ​ពេល​ពួកគេ​ទៅដល់ ទោះបីជា​ត្រូវ​បាន​ប្រកាស​មុន​ការ​បន្ធូរបន្ថយ​វិធានការ​រឹតត្បិត​របស់​ទីក្រុង​ប៉េកាំង​ក៏ដោយ​។ ​ការ​បន្ធូរបន្ថយ​វិធានការ​ធ្វើដំណើរ​នៅ​ក្នុង​ប្រទេស​ចិន ដែល​ជា​ផ្នែក​ចុងក្រោយ​នៃ​គោលនយោបាយ​គ្មាន​វីរុស​ Covid-19 របស់​ប្រទេស​នេះ​មាន​ឡើង ខណៈ​ប្រទេស​នេះ​ប្រយុទ្ធ​ប្រឆាំង​នឹង​រលក​ថ្មី​នៃ​ការ​ឆ្លង​រាលដាល​វីរុស​កូ​រ៉ូ​ណា​៕ អត្ថបទ៖ សុខមាន

ចំនួន​អ្នកស្លាប់​ដោយសារ​ព្យុះ​ព្រិល​ទូទាំង​សហរដ្ឋអាមេរិក​បាន​កើន​ឡើងដល់​ជាង ​៦០​នាក់

2022/12/28 04:55:44 pm        751
​អាមេរិក៖ ចំនួន​អ្នកស្លាប់​នៅក្នុង​ទីក្រុង Buffalo របស់​រដ្ឋ New York បាន​កើន​ឡើងដល់​ ២៨​នាក់ ហើយ​ពលរដ្ឋ​រាប់​ពាន់​នាក់​នៅតែ​គ្មាន​អគ្គិសនី​ប្រើប្រាស់ ស្រប​ពេល​ព្យុះ​រដូវរងា​ដ៏​ធ្ងន់ធ្ងរ​ដែល​បាន​វាយប្រហារ​អាមេរិក​។ ចំនួន​អ្នក​ស្លាប់​ទូទាំង​សហរដ្ឋ​អាមេរិក​បាន​កើនឡើង​ដល់ ​៦២​នាក់​ដោយសារ​​ឧបទ្ទវហេតុ​ទាក់​ទង​នឹង​អាកាសធាតុ​។ នៅ​ក្នុង​ទីក្រុង Buffalo មន្ត្រី​ប្រចាំ​រដ្ឋ​ម្នាក់​បាន​និយាយ​ថា កម្លាំង​នគរបាល​កំពុង​ត្រូវ​បាន​បញ្ជូន​ទៅ​ដើម្បី​ជួយ​គ្រប់គ្រង​ចរាចរណ៍​នៅក្នុង​ទីក្រុង​នេះ ជាទី​ដែល​បម្រាម​ការ​បើក​បរ​នៅតែ​ដាក់​នៅឡើយ​។​ ​មានការ​ចូល​លួច​ទំនិញ​នៅ​តាម​ហាង​ត្រូវ​បាន​រាយការណ៍​នៅ​ក្នុង​តំបន់​នៃ​ទីក្រុង​នេះ​ អំឡុង​ប្រកាស​គ្រាអាសន្ន​។ ​ព្យុះ​រដូវរងា​ក៏បាន​បង្ខំ​ឲ្យ​លុបចោល​ជើង​ហោះហើរ​រាប់ពាន់ រួមទាំង​ប្រមាណ​ ៤.៨០០​ជើង​ហោះ​ហើរ​គ្រាន់តែ​ព្រឹក​ថ្ងៃ​អង្គារ​មួយថ្ងៃ​ប៉ុណ្ណោះ។ អ្នកដំណើរ​រាប់​ពាន់​នាក់​ត្រូវបាន​ជាប់​នៅ​អាកាសយានដ្ឋាន​ទូទាំង​ប្រទេស​។ នៅ​ឯ​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​អង្គារ ក្រុម​មន្ត្រី​នៅ​ក្នុង​តំបន់ Erie របស់​រដ្ឋ New York ដែល​រួម​ទាំង​ទីក្រុង Buffalo បាន​និយាយ​ថា គេ​រំពឹង​ថា​ចំនួន​អ្នក​ស្លាប់​អាច​កើន​ឡើង ខណៈ​ប្រតិបត្តិ​ការស្វែងរក និង​សង្គ្រោះ​នៅតែ​បន្ត​៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន៖ ..[]...កុំអីឡើង ចាប់មនុស្សឃុំឃាំង រឿងទំនាស់ដីធ្លី

2022/12/27 11:35:24 pm        784
ភ្នំពេញ ៖ សម្តេចតេ ជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី បានចង្អុលបង្ហាញចំៗទៅកាន់សមត្ថកិច្ចគ្រប់ជាន់ខ្ពស់ « ....[]...កុំអីឡើងចាប់ មនុស្ស ឃុំឃាំង, កុំអីអាងចាប់ចង» ក្នុងសំណុំវិវាទ ដីធ្លី ព្រោះករណីរដ្ឋប្បវេណី ។ថ្លែងក្នុងពិធីបិទសន្និបាតក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់មន្ត្រីនគរបាលយុត្តិធម៌ កុំងងឹត ងងុលរឿងចាប់ចងមនុស្ស ក្នុងបញ្ហាវិវាទដីធ្លី ។សម្តេចតេជោ ហ៊ុន សែន បានព្រមាន កុំអាងបុណ្យមានស័ក្តិ ,កុំអាងពាក់ផ្គាយពាក់ លោកខែ ក៏សម្តេចអាចដកចេញបានដែរ៕

សម្ដេចតេជោ ហ៊ុន សែន៖ ក្រោយចប់សង្គ្រាម ធ្វើឱ្យតម្លៃដីធ្លីនៅគ្រប់កន្លែងឡើងថ្លៃ

2022/12/27 11:23:17 pm        570
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ក្រោយចប់សង្គ្រាម ធ្វើឱ្យតម្លៃដីធ្លីនៅគ្រប់កន្លែងឡើងថ្លៃ។ថ្លែងក្នុងពិធីបិទសន្និបាតក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យបន្តពង្រីកវិសាលភាពសាងសង់ស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណប ឱ្យបានទូទាំងប្រទេស។ទន្ទឹមនឹងនោះ សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវបន្តលើកទឹកចិត្តដល់ការកសាងលំនៅដ្ឋានតម្លៃសមរម្យ ដើម្បីពលរដ្ឋមានផ្ទះសម្បែងរស់នៅសមរម្យ៕

សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យបន្តដោះស្រាយបញ្ហាទំនាស់ដីធ្លីក្រៅប្រព័ន្ធតុលាការតាមមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់

2022/12/27 11:04:52 pm        324
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានជំរុញឱ្យបន្តដោះស្រាយបញ្ហាទំនាស់ដីធ្លីនៅក្រៅប្រព័ន្ធតុលាការ នៅតាមមូលដ្ឋានឱ្យបាន កាន់តែមានប្រសិទ្ធភាពខ្ពស់។ថ្លែងក្នុងពិធីបិទសន្និបាតក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ដល់ក្រសួងរៀបចដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវពង្រឹងប្រសិទ្ធភាពលើការងារជំនាញរបស់ខ្លួន និងមន្ត្រីជំនាញ ត្រូវបន្តអនុវត្តចុះបញ្ជីដីធ្លីទាំងអស់ ដើម្បីធានានូវសុវត្ថិភាពនៃការកាន់កាប់ដីធ្លី។សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ការងារកែទម្រង់ដីធ្លី បានធ្វើឱ្យជម្លោះដីធ្លីធ្លាក់ចុះគួរឱ្យកត់សម្គាល់»។ សម្តេចក៏បានផ្តល់អនុសាសន៍ដល់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា ឱ្យពង្រឹងប្រសិទ្ធភាពការងារជំនាញរបស់ក្រសួងដែនដី មន្ត្រីជំនាញ ត្រូវបន្តអនុវត្តចុះបញ្ជីដីធ្លីទាំងអស់ ដើម្បីធានានូវសុវត្ថិភាពនៃការកាន់កាប់ដីធ្លី៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបិទសន្និបាតក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់

2022/12/27 10:23:53 pm        338
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ។ពិធីបិទសន្និបាតនេះ ធ្វើឡើងនៅទីស្តីការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់។ក្រៅពីអញ្ជើញបិទសន្និបាតបូកសរុបការងារ របស់ក្រសួង សម្តេចតេជោ ហ៊ុន សែន ក៏នឹងអញ្ជើញកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់អគារ មន្ទីរ ពិសោធន៍ ជាតិ សំណង់ របស់ក្រសួងដែលមានតម្លៃប្រមាណ ៣លានដុល្លារ ទើបសាងសង់បញ្ចប់កាលពីពេលថ្មីៗនេះផងដែរ៕

កាំភ្លើង​ធំ​អ៊ុយ​ក្រែ​ន​ដាក់​គោលដៅ​ទីតាំង​របស់​រុស្ស៊ី ខណៈ​លោក Zelenskiy និយាយថា ​ស្ថានភាព​នៅ​សមរភូមិ​ពិបាក​

2022/12/27 09:54:24 pm        333
​អ៊ុយក្រែន៖ កងពលតូច​កាំភ្លើង​ធំ​របស់​អ៊ុយ​ក្រែ​ន​បាន​បាញ់​ផ្លោង​ចេញពី​ទីក្រុង Bakhmut កាលពី​ថ្ងៃ​ចន្ទដាក់​គោលដៅ​លើ​ទីតាំង​របស់​រុស្ស៊ី​នៅ​ជុំវិញ​ទីក្រុង​សមរភូមិ​តំបន់ Donbas​។ ចាប់តាំងពី​ខែសីហា​មក កងកម្លាំង​រុស្ស៊ី​បាន​ជាប់គាំង​នៅក្នុង​ការប្រយុទ្ធ និង​បន្ត​ប្រយុទ្ធ​យក​ទីក្រុង Bakhmut ជាទី​ក្រុង​ឧស្សាហកម្ម​ក្នុង​តំបន់ Donetsk ដែលមាន​ប្រជាជន​មុន​សង្គ្រាម​ប្រមាណ ៧០,០០០នាក់​។​ ​ទីក្រុង​ភាគ​ខាងកើត​របស់​អ៊ុយ​ក្រែ​ន​មួយ​នេះ បាន​ក្លាយជា​គោលដៅ​នៃ​ការប៉ុនប៉ង​របស់​រុស្ស៊ី ដើម្បី​រុលចូល​ទៅមុខ​ក្នុងការ​ប្រយុទ្ធដែល​បាន​បណ្តាល​ឲ្យ​ទាហាន​រាប់ពាន់នាក់​ស្លាប់​។​ ​ទីប្រឹក្សា​ប្រធានាធិបតី​អ៊ុយ​ក្រែ​នលោក Volodymyr Zelenskyy បាន​ចោទប្រកាន់​រុស្ស៊ី​កាលពី​ថ្ងៃ​សៅរ៍ពី​ការធ្វើ​ឲ្យ​ទីក្រុង Bakhmut រង​ទុក្ខលំបាក​ខ្លាំង ដោយ​រិះគន់​អ្នក​ដែល​អំពាវនាវ​ឱ្យ​ទីក្រុង Kyiv ស្វែងរក​ការចរចា​សន្តិភាព​ជាមួយ​រុស្ស៊ី​។​ ​ប្រធានាធិបតី​អ៊ុយ​ក្រែ​នលោក Volodymyr Zelenskyy បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ស្ថានភាព​នៅ​សមរភូមិ​តំបន់ Donbas ជួប​ការលំបាក និង​រង​ទុក្ខ​ខ្លាំង ហើយ​តម្រូវឱ្យមាន​ភាពខ្លាំង និង​ការផ្តោត​ការយកចិត្តទុកដាក់​ទាំ​ង​អស់​របស់​ប្រទេស​។ លោក Zelenskyy បាន​និយាយថា ជាដំបូង​គឺ​បញ្ហា​​នៅ​សមរភូមិទីក្រុង Bakhmut, Kreminna និង​ទីក្រុង​ផ្សេងទៀត​នៅក្នុង​តំបន់ Donbas ដែល​ត្រូវការ​ភាពខ្លាំង និង​ការផ្តោត​ការយកចិត្តទុកដាក់​។ អ្នក​ដណ្តើម​ចូល​គ្រប់គ្រងកំពុង​ដាក់ពង្រាយ​ធនធាន​ទាំងអស់​ដែលមាន​សម្រាប់​ពួកគេ ហើយ​ទាំងនេះ​គឺជា​ធនធាន​ដ៏​សន្ធឹកសន្ធាប់ដើម្បី​រុលទៅមុខ​ចូល​ទីក្រុង​មួយចំនួនទៀត​។ លោកនិយាយថា ការខ្វះ​អគ្គិសនី​នៅតែ​បន្ត​មាន​សម្រាប់​មនុស្ស​ជិត ៩លាន​នាក់​ដែល​គ្មាន​អគ្គិសនី​ប្រើប្រាស់​។ បុគ្គលិក​អគ្គិសនី​បាន​ជួសជុល​បណ្តាញ​អគ្គិសនី បន្ទាប់ពី​ការវាយប្រហារ​របស់​រុស្ស៊ី​ម្តង​ហើយ​ម្តងទៀត ដែល​បាន​ភ្ជាប់​បណ្តាញ​ជាច្រើន​ឡើងវិញ​ក្នុងឱកាស​បុណ្យ​ណូអែល ប៉ុន្តែ​បញ្ហា​នៅតែមាន៕អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

[UPDATE] ក្រសួងអេស្ប៉ាញ៖ ជនអន្តោប្រវេសន៍ជាង ២៥.០០០នាក់ បានវិលត្រឡប់ទៅ​ម៉ារ៉ុកវិញពីដែនដី Ceuta
07/31/2026 09:07 PM
[UPDATE]ជនអន្តោប្រវេសន៍ប្រហែល ៦០.០០០នាក់ ចូលដែនដី​ Ceuta របស់អេស្ប៉ាញ ខណៈមាន​អ្នកស្លាប់ ៣៤នាក់​
07/31/2026 09:07 PM
របាយការណ៍៖ ណាតូចង់​ពង្រីកខែល​ការពារ​នុយក្លេអ៊ែរ នៅអឺរ៉ុប ក្នុង​ពេលមានការគំរាមកំហែង​ពីរុស្ស៊ី
07/31/2026 09:07 PM
មនុស្ស ២៥នាក់ស្លាប់ និង ៤៤នាក់រងរបួស ក្នុងគ្រោះថ្នាក់រថយន្តក្រុង នៅភាគខាងជើងអាល់ហ្សេរី
07/31/2026 09:07 PM
មន្រ្តី UN៖ អាមេរិកឡាទីន នឹងមើលឃើញបាតុភូតអែល នីញ៉ូដ៏ខ្លាំងកា្លបំផុត
07/31/2026 09:07 PM
អ្នកឡើងភ្នំ ១០នាក់ ដឹកនាំដោយអ្នកឡើងភ្នំដ៏ល្បីល្បាញម្នាក់របស់នេប៉ាល់ បាត់ខ្លួននៅលើភ្នំប៉ាគីស្ថាន
07/31/2026 08:07 PM
ភ្លើងឆេះព្រៃបំផ្លាញចម្ការផ្លែបឺរនៅអេស្ប៉ាញ និងគំរាមកំហែងដល់ការប្រមូលផលរយៈពេលច្រើនឆ្នាំ
07/31/2026 08:07 PM
BREAKING NEWS | ជនអន្តោប្រវេសន៍ប្រហែល ៦០.០០០នាក់ ចូលដែនដី​ Ceuta របស់អេស្ប៉ាញ ខណៈមាន​អ្នកស្លាប់ ៣៤នាក់​
07/31/2026 08:07 PM
ជនប៉ាឡេស្ទីន មានមន្ទិលសង្ស័យ ក្រោយលោក Trump ប្រកាសកិច្ចព្រមព្រៀងរំសាយអាវុធក្រុមហាម៉ាស
07/31/2026 08:07 PM
កូរ៉េខាងត្បូងកត់ត្រាសីតុណ្ហភាពខ្ពស់បំផុតមិនធ្លាប់មាន ៤១,៤អង្សាសេ ខណៈរលកកម្ដៅ​កាន់តែខ្លាំង
07/31/2026 08:07 PM