លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ ការបន្តបរិច្ចាគដល់កាកបាទក្រហមកម្ពុជា បង្ហាញ​ពី​ការ​មិន​បោះ​បង់​ជន​រងគ្រោះ
TOP STORY | សម្ដេចតេជោ ហ៊ុន សែន ប្រកាស​គាំទ្រពេញ​ទំហឹង​​គោល​ជំហរ​រាជ​រដ្ឋាភិបាល​លើ​ដំណោះ​​ស្រា​​យ ស្តីពីតំបន់សមុទ្រត្រួតស៊ី​គ្នាកម្ពុជា ថៃ ក្រោយពេលភាគីថៃលុបចោល MOU 2001 ជាឯកតោភាគី
​សម្ដេចធិបតី៖ កម្ពុជា នឹងប្រើយន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ ដោះស្រាយដែនសមុទ្រត្រួតគ្នាកម្ពុជា-ថៃ
សម្តេចធិបតីនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញ​ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ នៅ​កោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន

ព័ត៌មានសំខាន់ៗ

ព្រឹកស្អែក សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាអភិបាលក្រុងអាស៊ាន

2022/12/01 06:58:54 pm        528
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ ស្អែកនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវេទិកាអភិបាលក្រុងអាស៊ាន ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខាភ្នំពេញ។សូមជម្រាបថា រាជធានីភ្នំពេញត្រូវធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ អភិបាលរាជធានី និង រដ្ឋធានីអាស៊ាន (MGMAC 2022) និង វេទិកា អភិបាលក្រុងអាស៊ាន ឆ្នាំ ២០២២ (ASEAN Mayors Forum 2022) ក្នុងរយៈពេល២ថ្ងៃ នោះគឺថ្ងៃសុក្រ និង សៅរ៍ថ្ងៃទី២ និង៣ខែធ្នូ ឆ្នាំ ២០២២ ។ កិច្ចប្រជុំ និងវេទិកានេះ នឹងមានតំណាងទីក្រុង និង ខេត្តចូលរួមប្រមាណ៨០ ទីក្រុងក្នុង តំបន់អាស៊ាន និង ក្រៅអាស៊ាន មានជាង៣០ ទីក្រុងធំៗចូលរួមផងដែរ ៕

សម្តេចតេជោ ហ៊ុន សែន៖ ថវិកាបានមកពីព្រះរាជអំណោយព្រះមហាក្សត្រ និងហ្លួងម៉ែ និងសប្បុរសជននានាជួយក្នុងការបោសសម្អាតគ្រាប់មីន បានចំណាយអស់ហើយ

2022/12/01 06:21:36 pm        492
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា ថវិកាដែលបានមកពីព្រះរាជអំណោយព្រះមហាក្សត្រ និងហ្លួងម៉ែ និងសប្បុរសជននានាជួយក្នុងការបោសសម្អាតគ្រាប់មីន មកដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២នេះ បានចំណាយអស់ហើយក្នុង​ចំនួនទឹកប្រាក់​ជាង ១៨លានដុល្លារអាមេរិក ខណៈសម្តេច បានបញ្ចេញថវិកាសន្សំរបស់រាជរដ្ឋាភិបាលចំនួន ៣០​លានដុល្លារ​ទៀតទៅ​ជាមូលនិធិបំផ្លាញចោលគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះ ដើម្បីធ្វើយ៉ាងណាបោសសម្អាតគ្រាប់មីនឲ្យអស់ពីកម្ពុជាក្នុងឆ្នាំ២០២៥​ខាងមុខ​នេះ។ ​យោងតាមទំព័រ Facebook ផ្លូវការសម្តេចនៅរាត្រីថ្ងៃទី០១ ខែធ្នូនេះ មានខ្លឹមសារថា “ដើម្បីធានាឆ្នាំ២០២៥កម្ពុជា និងអស់គ្រាប់មីនខ្ញុំបានពិភាក្សាជាមួយឯកឧត្តម អូន ព័ន្ធមុនីរ័ត្ឋ បញ្ចេញថវិកាសន្សំរបស់រាជរដ្ឋាភិបាល​ចំនួន ៣០លានដុល្លារភ្លាម​ដាក់ទៅជាមូលនិធិ​បំផ្លាញចោលគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះគ្រប់គ្រងដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ”។សម្តេចតេជោបន្តថា ថវិកានេះរួមជាមួយថវិកាពីដៃគូរអភិវឌ្ឍន៍អាចបន្តប្រើប្រាស់បានក្នុងឆ្នាំ២០២៣ ​ក្នុងករណីខ្វះ និង​សម្រាប់ឆ្នាំ២០២៤ និង២០២៥ ​អាជ្ញាធរមីនត្រូវធ្វើការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីរៀបចំថវិកាប្រចាំឆ្នាំ។ ដើម្បីឲ្យឆ្នាំ២០២៥កម្ពុជាគ្មានមីនការផ្តល់ដីដោយ​សុវត្តិភាព​និង​ដោយ​ស្នាមញញឹម​​ខ្ញុំសូមអំពាវនាវសប្បុរសជនមេត្តា​បន្តចូលរួម​ឧបត្ថម្ភ​ទៅតាមលទ្ធភាព។សូមឲ្យឆ្នាំ២០២៥ក្លាយជាឆ្នាំគ្មានមនុស្សស្លាប់ របួសនិងជាឆ្នាំប្រកបដោយស្នាមញញឹម​បន្ទាប់ពី​រងគ្រោះដោយ​គ្រាប់មីនរយ:ពេល៥៥ឆ្នាំ(១៩៧០.២០២៥)”៕

​បំផ្ទុះ​គ្រាប់បែក​វាយប្រហារ​នគរបាល​ប៉ា​គី​ស្ថាន​ការពារ​ក្រុម​ចាក់​វ៉ាក់សាំង​បណ្តាល​ឲ្យ​មនុស្ស ​៤​នាក់​ស្លាប់​

2022/12/01 02:28:32 pm        494
​ប៉ា​គី​ស្ថាន​៖ នគរបាល​ប៉ា​គី​ស្ថាន​បាន​និយាយ​ថា អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​របស់​ក្រុម​តា​លី​បង់​ប៉ា​គី​ស្ថាន​ម្នាក់ ​បានវាយប្រហារ​ក្រុមនគរបាល​ការពារ​ក្រុម​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​គ្រុន​ស្វិតដៃជើង​ នៅ​ភាគ​និរតី​ប្រទេស​ប៉ា​គី​ស្ថាន​កាលពី​ថ្ងៃ​ពុធ​បណ្តាល​ឲ្យ​មនុស្ស ​៤​នាក់​ស្លាប់ និង​ជាង ​៣០​នាក់​រងរបួស រយៈពេល​ត្រឹមតែ​ពីរ​ថ្ងៃ​បន្ទាប់ពី​ក្រុម​សកម្មប្រយុទ្ធ​បានបញ្ចប់​បទ​ឈប់​បាញ់​។ ​ក្រុម Tehreek-e-Taliban Pakistan (TTP) បាន​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នៅ​ជិត​ក្រុង Quetta ខេត្ត Balochistan នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​ទទួលបាន​ដោយសារ​ព័ត៌មាន Reuters។​ ​មន្ត្រីនគរបាល​ម្នាក់​បាន​និយាយថា ជនរងគ្រោះ​ដោយ​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​រួមមាន​នគរបាល​ម្នាក់ ម្នាក់​ស្ត្រី និង​កុមារ​ម្នាក់ ហើយ​អ្នករបួស​មួយចំនួន​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​។​ ​មន្ត្រីនិយាយថា អ្នករងរបួស​ម្នាក់​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ ហើយ​មន្ត្រីនគរបាល ១៥នាក់​ស្ថិត​ក្នុងចំណោម​អ្នករបួស​។​ក្រុម​សកម្មប្រយុទ្ធ​អ៊ីស្លាម​និយម​នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន ជា​ញឹកញាប់​បានកំណត់​គោលដៅ​លើ​ក្រុម​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ស្វិតដៃជើង ដោយបាន​ផ្សព្វ​ផ្សាយពាក្យ​ចចាមអារ៉ាម​ថា កិច្ចខិតខំ​ប្រឹងប្រែង​ចាក់​វ៉ាក់សាំង​បង្ការគឺជា​ឧបករណ៍​របស់​ប្រទេស​លោកខាងលិច ដើម្បី​ស៊ើបការណ៍​លើ​ពួកគេ និង​ធ្វើឱ្យ​ប្រជាជន​មូស្លីម​មិនអាច​មានកូន​បាន៕អត្ថបទ៖ ប៊ុនថន

ពលរដ្ឋ​ក្រុង​ប៉េកាំង​គាំទ្រ​ក្រុម​បាតុករ​ ទាមទារ​វិធាន​ការ​ខុសៗ​គ្នា​ ខណៈ​ក្រុង​ក្វាង​ចូ​វ​បន្ធូរបន្ថយ​ការ​ទប់ស្កាត់ COVID-19

2022/12/01 12:46:13 pm        347
​ចិន៖ ប្រជាជន​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​ពុធ​បានបង្ហាញ​ការគាំទ្រ និង​ការយល់ដឹង​ចំពោះ​ការតវ៉ា​ប្រឆាំង​វិធានការ​រឹតត្បិត​តាម​អំពើ​ចិត្ត​ ដែល​បាន​ធ្វើឡើង​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះនៅ​ទីក្រុង​ជាច្រើន​ក្នុងប្រទេស​ចិន​។ ពលរដ្ឋ​ម្នាក់​បាន​និយាយថា ដោយ​មើលឃើញ​ពួកគេ​កំពុង​ប្រយុទ្ធ ​ដើម្បី​សេរីភាព​គឺជា​ការ​បំផុសគំនិត​យ៉ាងខ្លាំង ខណៈ​ប្រជាជន​ផ្សេងទៀត​បាន​និយាយថា​ វិធាន​ការបិទ​ខ្ទប់​មួយចំនួន​គឺ​មិនចាំបាច់​នោះទេ ហើយ​មិនចាំបាច់​ដាក់ឱ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុង​សង្កាត់​ជិតខាង​ទាំងមូល​នោះទេ​។ ការតវ៉ា​នៅ​ប្រទេស​ចិនដីគោក​ត្រូវបាន​បង្កឡើង​ដោយសារ​មាន​អគ្គិភ័យ​នៅក្នុង​តំបន់ Xinjiang របស់​ប្រទេស​ចិនកាលពីសប្តាហ៍​មុនបណ្តាល​ឲ្យ​មនុស្ស 10នាក់​ស្លាប់​ដែល​បាន​ជាប់​នៅក្នុង​លំនៅឋាន​របស់​ពួកគេ​។ គោលការណ៍ដ៏​តឹងរ៉ឹង​មានបំណង​លុបបំបាត់​វីរុស COVID-19 ដោយ​វិធាន​ការបិទ​ខ្ទប់ និង​ការដាក់​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​បាន​ក្លាយទៅជា​ការខកចិត្ត​ភ្លាមៗ​។ គោលការណ៍​នេះ​បាន​ទប់ស្កាត់​ចំនួន​អ្នកស្លាប់​របស់​ប្រទេស​ចិន ​ឲ្យ​នៅ​ទាប​ច្រើនជាង​ប្រទេស​ដទៃទៀត ប៉ុន្តែ​វា​បានកើត​ឡើង​ដោយ​ការចំណាយ​ពេល​នៃ​ការ​បង្ខាំង​ ឲ្យ​នៅក្នុង​លំនៅឋាន​សម្រាប់​មនុស្ស​ច្រើន​លាន​នាក់ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​នៃ​ប្រទេស​ធំ​បំផុត​ទី​២ ​របស់​ពិភពលោក​។​ជាមួយគ្នានេះ អាជ្ញាធរ​នៅ​ទីក្រុង​ក្វាង​ចូ​វ (Guangzhou) ប្រទេស​ចិន​បាន​បន្ធូរបន្ថយ​វិធានការ​រឹតត្បិត​ជំងឺ COVID-19 មួយថ្ងៃ​បន្ទាប់ពី​ក្រុមបាតុករ​នៅក្នុង​ទីក្រុង​ភាគខាងត្បូង​បាន​ប៉ះទង្គិច​ជាមួយ​នគរបាល ​ក្នុងពេល​មានការ​តវ៉ា​ប្រឆាំង​វិធានការ​តឹងរ៉ឹង​របស់​ទីក្រុង​ប៉េកាំង​ដើម្បី​គ្រប់គ្រង​វីរុស​ឆ្លង​។​ ​​ចិន​បានដាក់​វិធាន​ការបិទ​ខ្ទប់​យ៉ាង​ទូលំទូលាយ និង​ការ​រឹតត្បិត​ការធ្វើដំណើរ ហើយ​បានធ្វើតេស្ត​ទ្រង់ទ្រាយ​ធំ ជា​ផ្នែក​មួយ​នៃ​គោលនយោបាយគ្មាន​វីរុស​កូ​វីដ​-១៩ «Zero-COVID-19» របស់ខ្លួន​ដែល​កំពុង​ធ្វើ​ឲ្យ​មាន​កំហឹង​កើនឡើង​។ វិធានការ​រឹតត្បិត​លើ​វីរុស Covid-19 ត្រូវបាន​បន្ធូរបន្ថយ​ដោយ​ផ្នែក​ភាគច្រើន​លើ​ពិភពលោក​៕អត្ថបទ៖ ប៊ុនថន

ចិន​ឈាន​ដល់​ដំណាក់កាល​ និង​បេសកកម្ម​ថ្មី​ក្នុង​ការ​គ្រប់គ្រង​ការ​ឆ្លង​វីរុស ​COVID-19 ក្រោយ​ការ​តវ៉ា​

2022/12/01 12:10:08 pm        378
​ចិន៖ សារព័ត៌មាន Xinhua បាន​រាយការណ៍​ថា មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ចិន​ទទួលបន្ទុក​ការ​ឆ្លើយ​តប​វីរុស COVID-19 បាន​ប្រាប់​ក្រុម​មន្ត្រី​សុខាភិបាល​កាលពី​ថ្ងៃ​ពុធ​ថា ប្រទេស​នេះ​ប្រឈម​ដំណាក់​កាល និង​បេសកកម្ម​ថ្មី​ក្នុង​ការ​គ្រប់គ្រង​វីរុស​រាតត្បាត​សកល ដោយ​ចង្អុល​បង្ហាញ​ពី​ការ​កែ​សម្រួល​ចំពោះ​យុទ្ធសាស្ត្រ​គ្មាន​ការ​ឆ្លង​រាលដាល​វីរុស​ឬ “zero-Covid” របស់​ទីក្រុង​ប៉េកាំង​ ដែល​បាន​បង្ក​ឲ្យ​មាន​ការ​តវ៉ា​ជាច្រើន​ថ្ងៃ​នៅ​ទូទាំង​ប្រទេស​។ ​យោង​តាម​សារព័ត៌មាន Xinhua លោកស្រី​ឧបនាយករដ្ឋមន្ត្រី​ចិន Sun Chunlan បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ស្រប​ពេល​ដែល​មាន​ករ​ណី​ឆ្លង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron កើន​ឡើង អត្រា​អ្នក​ចាក់​វ៉ាក់​សាំង​កំពុង​កើន​ឡើង ហើយ​បទពិសោធន៍​នៃ​ការគ្រប់គ្រង​ការ​ផ្ទុះ​រាលដាល និង​ការទប់ស្កាត់​ក៏​កើន​ឡើង​ដែរ ចំណាត់ការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​វីរុស​រាតត្បាត​សកល​របស់​ចិន ប្រឈម​នឹង​ដំណាក់​កាល​ និង​បេសកកម្ម​ថ្មី​។ ​សារព័ត៌មាន Xinhua បាន​រាយការណ៍​ថា សុន្ទរកថា​របស់​លោក​ស្រី​ពុំបាន​និយាយ​ពី​វិធានការ​គ្មាន​ការ​ឆ្លង​រាលដាល​វីរុស ​COVID-19 ទេ ខណៈ​មួយថ្ងៃ​បន្ទាប់ពី​គណៈកម្មការ​សុខាភិបាល​ចិន​បាន​និយាយ​ថា ការ​កែតម្រូវ​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​វីរុស​នា​ពេល​បច្ចុប្បន្នកំពុង​ត្រូវ​បាន​អនុវត្តន៍ ហើយ​រដ្ឋាភិបាល​ក្នុង​តំបន់គួរតែ​ឆ្លើយតប និង​ដោះស្រាយ​ការ​ទាមទារ​នានា​ឲ្យ​បាន​សម​ហេតុផលតាម​លំដាប់លំដោយ​។ ​វិធាន​ការបិទ​ខ្ទប់​នៅក្នុង​ស្រុក​ចំនួន​៤ គឺ​ស្រុក Liwan, Baiyun, Tianhe និង​ស្រុក Haizhu ត្រូវបាន​ដក​ចេញ​ ខណៈ​វិធាន​ការ​បិទ​ខ្ទប់​មួយ​ចំនួន​នៅតែ​បន្ត​អនុវត្តន៍​ក្នុង​តំបន់​ជាច្រើន ​ដែល​ចាត់​ទុក​ជា​តំបន់​មាន​ហានិភ័យ​ខ្ពស់​៕អត្ថបទ៖ សុខមាន

មានការ​វាយ​ប្រយុទ្ធ​គ្នា​ដ៏​ខ្លាំងក្លា​បំផុត​នៅ​ភាគ​ខាងកើត ខណៈ​ណា​តូព្យាយាម​ស្វែងរក​ការគាំទ្រ​ប្រឆាំង​រុស្ស៊ី​

2022/12/01 11:44:51 am        492
​អ៊ុយក្រែន៖ កងកម្លាំង​អ៊ុយ​ក្រែ​ន​បាន​បាញ់​ប្រព័ន្ធ​រ៉ូ​កែ​ត​ពហុ​ជំនាញ Bureviy ទៅលើ​គោលដៅ​មួយ​ក្នុង​តំបន់ Donetsk​។ ​រដ្ឋមន្ត្រីការបរទេស​អ៊ុយ​ក្រែ​នលោក Dmytro Kuleba បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ប្រទេស​របស់​លោកត្រូវការ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល Patriot ផលិត​ដោយ​សហរដ្ឋអាមេរិក ដើម្បី​ការពារ​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល​របស់​ខ្លួន ដែល​រង​ការវាយប្រហារ​ដ៏​ខ្លាំងក្លាដោយ​រុស្ស៊ី​នៅ​ដើម​រដូវរងា​នេះ​។ ​មេបញ្ជាការ​កងទ័ព​អ៊ុយ​ក្រែ​នបាន​និយាយ​ក្នុង​សេចក្ដីថ្លែងការណ៍​កាលពី​យប់​ថ្ងៃ​ពុធ​ថា នៅក្នុង​តំបន់ Donetsk ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ដែលជា​ទីតាំង​នៃ​សមរភូមិ​ប្រយុទ្ធ​ក៏​ក្ដៅ​បំផុត កងកម្លាំង​រុស្ស៊ីបាន​ព្យាយាម​រុលទៅមុខ​បន្ថែមទៀត និង​បាន​បាញ់ស្រោច​លើ​ទីប្រជុំជន​មួយចំនួនរួមទាំង​ទីក្រុង Bakhmut និង​ក្បែរ​ទីក្រុង Soledar និង Opytne​។ ​នៅឯ​ជំនួប​ថ្នាក់​រដ្ឋមន្ត្រីការបរទេស​របស់​សម្ព័ន្ធ​យោធា​ណា​តូ​កាលពី​ថ្ងៃ​ពុធ​វិញ អគ្គលេខាធិការ​អង្គការ​ណា​តូលោក​ Jens Stoltenberg និង​ក្រុម​រដ្ឋមន្ត្រីបាន​និយាយថា សម្ព័ន្ធមិត្ត​បាន​ប្ដេជ្ញា​ជួយ​ប្រទេស​ម៉ុ​ល​ដូ​វ៉ា ហ្ស៊​ក​ហ្ស៊ី និង​បូ​ស្នី-​ហ៊ើ​ហ្សិ​ន​ហ្គូ​វី​ណា​ (Bosnia-Herzegovina) ខណៈ​ពួកគេ​ប្រឈម​សម្ពាធ​ពី​រុស្ស៊ី។​ចំណែកអ្នកនាំពាក្យ​ក្រសួងការបរទេស​រុស្ស៊ីលោកស្រី Maria Zakharova បាន​និយាយថា លទ្ធផល​បង្ហាញ​ថា សម្ព័ន្ធ​ណា​តូពិតជា​មិន​ចាប់អារម្មណ៍លើ​សេចក្ដីសម្រេច​ខាង​នយោបាយ និង​ការទូត​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ឡើយ​៕អត្ថបទ៖ សុខមាន

ពិធីដង្ហែអដ្ឋិធាតុយុទ្ធជនកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ៤៩ រូប ពីទឹកដីវៀតណាមមកកម្ពុជា

2022/12/01 11:42:30 am        598
ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២នេះ កម្ពុជា-វៀតណាម បានរៀបចំធ្វើពិធីប្រគល់ និង​ទទួល​អដ្ឋិធាតុ​យុទ្ធជនកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ៤៩រូប ធ្វើ​មាតុភូមិ​និវត្តន៍​ពី​ប្រទេស​វៀតណាម មកកាន់ប្រទេសកម្ពុជា។ ពិធីនេះ ធ្វើឡើង​នៅតំបន់​ប្រវត្តិសាស្រ្ត​យោធា​តេជោ​កោះថ្ម X១៦ ស្ថិតនៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី ក្រោមអធិបតី​នាយ​ឧត្តម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមេរភូមិន្ទ និ​ង​លោក​អនុ​ប្រធាន​អចិន្ត្រៃយ៍​គណៈកម្មការជំនាញរបស់រដ្ឋាភិបាលវៀតណាម។បន្ទាប់ពីធ្វើពិធីប្រគល់ និងទទួលរួច កម្ពុជាបានធ្វើ​ពិធី​ដង្ហែ​អដ្ឋិធាតុ​យុទ្ធជន​កម្លាំង​ប្រដាប់​អាវុធ​សាមគ្គី​សង្គ្រោះជាតិកម្ពុជា ៤៩ រូប ពីទឹកដីវៀតណាម​ចូលមក​តំបន់​ប្រវត្តិ​សាស្រ្ត​យោធា​តេជោ​កោះថ្ម X១៦។  

ដំណឹងល្អ..! រយៈ១០​ថ្ងៃក្នុងខែធ្នូនេះ ប្រេងសាំងធម្មតាតម្លៃ ៤.២០០រៀល/លីត្រ(ចុះ ១៥០រៀល) និងប្រេងម៉ាស៊ូតតម្លៃ ៤.៦៥០រៀល/លីត្រ (ចុះ ៣៥០រៀល)

2022/12/01 11:24:33 am        326
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ តាមស្ថានីយនានាទូទាំងប្រទេស ចាប់ពីថ្ងៃទី០១-១០ ខែធ្នូ ឆ្នាំ២០២២ ដោយប្រេងសាំងធម្មតាត្រូវលក់តម្លៃ ៤.២០០រៀល/លីត្រ(ចុះ ១៥០រៀល) និងប្រេងម៉ាស៊ូតត្រូវលក់តម្លៃ ៤.៦៥០រៀល/លីត្រ (ចុះ ៣៥០រៀល)៕

អាមេរិក​និយាយថា សម្ព័ន្ធ​ណា​តូ​ព្រួយបារម្ភ​ពី​ការបង្កើន​សមត្ថភាព​យោធា​ដោយ​ស្ងាត់​ៗ​របស់​ចិន​

2022/12/01 11:18:09 am        332
​អាមេរិក៖ ប្រមុខ​ទូត​អាមេរិក​លោក Antony Blinken និយាយ​ថា សម្ព័ន្ធ​ណា​តូព្រួយបារម្ភ​ពី​ការបង្កើន​សមត្ថភាព​ខាង​យោធាដ៏​ឆាប់រហ័ស ​និង​ស្ងាត់ៗ និង​កិច្ចសហប្រតិបត្តិការ​រ​បស់​ប្រទេស​ចិន​ជាមួយ​រុស្ស៊ី ព្រមទាំង​បាន​ពិភាក្សា​ពី​មធ្យោ​បាយ​ដ៏​ជាក់លាក់​នានា​ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​បង្កឡើង​ដោយ​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​ពុធ​។ ​លោក Blinken បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន បន្ទាប់ពី​ជំនួប​ថ្នាក់​រដ្ឋមន្ត្រីការបរទេស​មកពី​សម្ព័ន្ធ​ការពារជាតិ​លោកខាងលិច​រយៈពេល​ ២​ថ្ងៃ​ថា សមាជិក​នៃ​សម្ព័ន្ធ​យោធា​របស់​យើង​នៅតែមាន​ក្ដីបារម្ភ ​អំពី​គោលនយោបាយ​របស់​ប្រទេស​ចិន ទាក់ទង​នឹង​ការបង្កើន​សមត្ថភាព​ខាង​យោធា​ដ៏​ឆាប់រហ័ស ​និង​ស្ងាត់ៗ រួមទាំង​កិច្ច​សហ​ប្រតិបត្តិការ​របស់​ប្រទេស​នេះ​ជាមួយ​រុស្ស៊ី។​ ​ការអត្ថាធិប្បាយ​របស់​លោក Blinken មាន​ឡើង​បន្ទាប់ពី​ទីក្រុង Moscow និយាយថា យន្តហោះ​ចម្បាំង​យុទ្ធសាស្ត្ររបស់​រុស្ស៊ី និង​ចិន រួមទាំង​យន្តហោះ​ទម្លាក់​គ្រាប់បែក Tupolev-95 "Bear" ជាច្រើន​គ្រឿង បានធ្វើ​សកម្មភាព​ល្បាត​រួមគ្នា​លើ​សមុទ្រ​ជប៉ុន និង​សមុទ្រ​ចិន​ខាងកើត ហើយ​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋអាមេរិកគឺកូរ៉េខាងត្បូងបាន​និយាយថា ខ្លួន​បានដឹងថា យន្តហោះ​ចម្បាំង​ទាំងនោះមាន ​២​គ្រឿង​ជា​របស់​ចិន និង ​៦​គ្រឿងជា​របស់​រុស្ស៊ី បាន​ហោះចូល​ក្នុង​តំបន់​ការពារ​ដែនអាកាស​រប​ស់​ខ្លួន​។​ចិន និងរុស្ស៊ីបានធ្វើ​ឲ្យ​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​របស់ខ្លួនព្រួយបារម្ភ ដោយ​ការប្រកាស​ពី​ទំនាក់ទំនង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្មាន​ដែន​កំណត់កាលពី​ខែកុម្ភៈ ប៉ុន្មាន​ថ្ងៃមុន​រុស្ស៊ីបើក​ការវាយលុក​ចូល​អ៊ុយ​ក្រែ​ន​៕ អត្ថបទ៖ សុខមាន 

សម្តេចប្រធានព្រឹទ្ធសភា អនុញ្ញាតឲ្យគណៈប្រតិភូបេសកកម្មសុឆន្ទៈ នៃសភាប្រើភាសាបារាំង ចូលជួបសម្តែងការគួរសម

2022/12/01 11:09:56 am        581
ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យឯកឧត្តម Christophe-André Frassa ប្រធានគណៈកម្មការនយោបាយនៃសភាប្រើភាសាបារាំង (APF) ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ នៅវិមានព្រឹទ្ធសភា ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូបេសកកម្មសុឆន្ទៈនៃសភាប្រើភាសាបារាំង (APF) បំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ចក្រភពអង់គ្លេសប្រកាសបានផ្តល់ជំនួយ ១.៦ លានផោនរយៈពេល១ឆ្នាំ គាំទ្រដល់ការងារបោសសម្អាតមីន និងអប់រំការយល់ដឹងអំពីយុទ្ធភណ្ឌគ្រឿងផ្ទុះនៅកម្ពុជា
05/06/2026 03:05 PM
រាជរដ្ឋាភិបាលវាយតម្លៃសារជាថ្មីលើវិស័យចម្បងៗដែលទ្រទ្រង់កំណើនសេដ្ឋកិច្ច​ឆ្នាំ២០២៦
05/06/2026 03:05 PM
ក្មេងជំទង់ម្នាក់ បាញ់សម្លាប់មនុស្សពីរនាក់នៅសាលារៀនប្រទេសប្រេស៊ីល
05/06/2026 03:05 PM
Phil Foden ព្រមព្រៀងកិច្ចសន្យាថ្មី ៤ឆ្នាំបន្ថែមជាមួយ Manchester City
05/06/2026 03:05 PM
មន្ទីរបរិស្ថានខេត្តកោះកុង បំភ្លឺករណីការចុះអនុវត្តច្បាប់រុះរើសំណង់ខុសច្បាប់ ទន្រ្ទានកាន់កាប់ដីព្រៃ នៅចំណុចជ្រោះដំណាក់ក្បូន ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ ភូមិសាស្រ្ត ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង
05/06/2026 03:05 PM
កូនប្រុសរបស់ប្រធានអាជ្ញាធរប៉ាឡេស្ទីន នឹងស្វែងរកតួនាទីសំខាន់នៅក្នុងគណបក្ស Fatah
05/06/2026 03:05 PM
កម្ពុជានាំចេញបន្ទះសូឡាក្នុងត្រីមាសទី១ មានទឹកប្រាក់សរុបជាង ៥,៧លានដុល្លារ កើនជិត ៧៥%
05/06/2026 03:05 PM
គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ជាបួនគន្លង ចាប់ពីទីប្រជុំជនស្គន់ រហូតដល់ក្រុងកំពង់ចាម ខេត្តកំពង់ចាម ប្រវែង៤៥,៥០៤ គីឡូម៉ែត្រសម្រេចការសាងសង់ ៩៨,៥៩%ហើយ
05/06/2026 02:05 PM
Napoli ព្រមព្រៀងទិញផ្តាច់ Rasmus Hojlund ពី Manchester United ៣៨ លានផោន
05/06/2026 02:05 PM
លោក TRUMP៖ សង្គ្រាមជាមួយអ៊ីរ៉ង់ធ្វើឲ្យទីផ្សារផ្លាស់ប្តូរទិសដៅមកទិញប្រេងរបស់អាមេរិក
05/06/2026 02:05 PM