សម្តេចតេជោ ហ៊ុន សែន ណែនាំដល់មន្ត្រីរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមឲ្យបានល្អ ពិសេសបទល្មើសអនឡាញត្រូវបង្ក្រាបកុំអោយងើបឡើងវិញអោយសោះ
សម្តេចតេជោ ហ៊ុន​ សែន ណែនាំដល់មន្ត្រីយកចិត្តទុកដាក់គ្រប់គ្រងនិងមើលថែដល់អតីតយុទ្ធជន និងនិវត្តជននៅតាមមូលដ្ឋាន
សម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
កម្ពុជា និងលីទុយអានី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសក្តានុពលឱ្យកាន់តែស៊ីជម្រៅ

ព័ត៌មានសំខាន់ៗ

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ថ្លែង​អំណរគុណជនរួមជាតិបានមកបរិច្ចាគឈាមយ៉ាងច្រើន ដែលបង្ហាញយ៉ាងច្បាស់អំពីទឹកចិត្តមនុស្សធម៌ និងគាំទ្រ​ដល់តម្រូវការ​ដែលអាច​នឹង​មាន​សម្រាប់​វីរកងទ័ពជួរមុខ

2025/07/25 10:42:02 pm        1220
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ បានផ្ញើសារ ថ្លែងអំណរគុណដល់ ជនរួមជាតិ​ដែល​បាន​មក​បរិច្ចា​គ​ឈាម​យ៉ាង​ច្រើន ដែលបង្ហាញយ៉ាងច្បាស់អំពីទឹកចិត្តមនុស្សធម៌ និងគាំទ្រដល់​តម្រូវ​ការ​ដែល​អាច​នឹង​មាន​សម្រាប់វីរកងទ័ពជួរមុខ។ សម្ដេចធិបតីបានសរសេរថា៖ «សូមថ្លែងអំណរគុណដល់បងប្អូន អ៊ំពូមីង តាយាយ មហាគ្រួសារខ្មែរ ដែលបានមកបរិច្ចាគឈាមយ៉ាងច្រើន តបតាមការអំពាវនាវរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី កាលពីរាត្រីថ្ងៃទី២៤ កក្កដាម្សិលមិញ»។ សម្ដេចបានថ្លែងថា ជាលទ្ធផលនៃការបរិច្ចាគយើងទទួលបានឈាមចំនួន ២,១១៧ប្លោក។ ជាមួយគ្នានេះ ក៏មានបងប្អូន អ៊ំពូមីង តាយាយក៏បានអញ្ជេីញទៅដល់ទីតាំង ហើយមិនទាន់បានបរិច្ចាគ និងបានចុះឈ្មោះតាម QR Code សម្រាប់អាចនឹងបរិច្ចាគតាមក្រោយបានចំនួន ៩,៣៣៦នាក់។ សម្ដេចនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា ជាមួយគ្នានឹងលទ្ធផលយ៉ាងច្រើននេះ គឺបានបង្ហាញយ៉ាងច្បាស់អំពីទឹកចិត្តមនុស្សធម៌ និងគាំទ្រដល់តម្រូវការដែលអាចនឹងមានសម្រាប់វីរកងទ័ព ក៏ដូចជាប្រជាជនដែលជាជនភៀសសឹកនៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ៕

TOP STORY | Prime Minister Hun Manet: "Genuine willingness of the Thai side to accept ceasefire is the first step to solving conflict"

2025/07/25 07:18:32 pm        292
Prime Minister Hun Manet emphasizes Cambodia's stance on the ceasefire proposal initiated by the ASEAN rotating chair Malaysian Prime Minister Anwar Ibrahim, amid escalating clash between Cambodia and Thailand.In his social media page, Prime Minister Hun Manet details the phone conversation he had with Malaysian Prime Minister Ibrahim on the evening of July 24. Ibrahim expressed deep concern over the ongoing border clash between the two ASEAN member states and urged both sides to agree on an immediate ceasefire.Prime Minister Hun Manet clarifies that Cambodia agreed on the proposed ceasefire highlighting its consistent commitment to peaceful resolution, "Cambodia agreed with his proposal for a ceasefire because Cambodia did not initiate this fighting."Prime Minister Hun Manet states that Malaysian Prime Minister Ibrahim informed him that Thailand's acting Prime Minister Phumtham Wechayachai has also agreed on the proposed ceasefire, which was supposed to be implemented at midnight of July 24.But just an hour later, Thai side suddenly reversed its position on the initially agreed ceasefire stating that it would delay to a later date, which led to the continuing exchange fire at its border until now. Prime Minister Hun Manet says that Malaysian Prime Minister Ibrahim is well aware of this situation.Prime Minister Hun Manet stresses that the key to resolving the ongoing border conflict is the genuine willingness of the Thai side to accept ceasefire and find solutions between the neighboring countries.

TOP STORY | សម្ដេចធិបតី៖គន្លឹះបញ្ចប់ជម្លោះប្រដាប់អាវុធរវាងកម្ពុជា និងថៃពេលនេះ ដំបូងភាគីថៃទទួលយកនូវការឈប់បាញ់

2025/07/25 05:57:21 pm        275
ភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះបានចេញសារឱ្យដឹងថា កាលពីល្ងាចថ្ងៃទី ២៤ កក្កដាម្សិលមិញនេះ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ានបានស្នើសុំជួបពិភាក្សាជាមួយសម្ដេចតាមទូរស័ព្ទពាក់ព័ន្ធនឹងការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃនៅតាមបណ្ដោយព្រំដែន ក្នុងនោះនាយករដ្ឋមន្រ្ដីស្ដីទីថៃបានសន្យាទទួលយកបទឈប់បាញ់ ប៉ុន្ដែគួរឱ្យសោកស្ដាយមួយម៉ោងក្រោមក ភាគីថៃបានប្តូរជំហរពីឯកភាពឈប់បាញ់ ទៅជាមិនឯកភាព ខណៈគន្លឹះបញ្ចប់ជម្លោះប្រដាប់អាវុធរវាងកម្ពុជា និងថៃពេលនេះដំបូងភាគីថៃទទួលយកការឈប់បាញ់សិន។សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានចេញបញ្ជាក់បែបនេះ បន្ទាប់ពីមានការចុះផ្សាយនូវព័ត៌មានមិនច្បាស់លាស់ នៅតាមបណ្ដាសារព័ត៌មានអន្តរជាតិមួយចំនួនពាក់ព័ន្ធទៅនឹងជំហររបស់កម្ពុជា សម្រាប់ការឈប់បាញ់ ដែលស្នើឡើងដោយឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន ខ្ញុំមានការចាំបាច់ត្រូវធ្វើការបញ្ជាក់ដូចខាងក្រោម៖សម្ដេចនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី ២៤ កក្កដា ២០២៥ ម្សិលមិញនេះ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន បានស្នើសុំជួបពិភាក្សាជាមួយខ្ញុំតាមទូរស័ព្ទ ពាក់ព័ន្ធនឹងការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃនៅតាមបណ្ដោយព្រំដែន។ សម្ដេចបានលើកឡើងថា តាមរយៈជំនួបនេះ ឯកឧត្តមបានបង្ហាញនូវកង្វល់ពាក់ព័ន្ធនឹងការប្រយុទ្ធគ្នានេះ ក៏ដូចជាឆន្ទៈចង់ឱ្យមានការឈប់បាញ់គ្នាភ្លាម ដើម្បីបើកច្រកសម្រាប់ការស្វែងរកដំណោះស្រាយ រវាងភាគីទាំងពីរ។ សម្ដេចធិបតីថ្លែងថា៖«ខ្ញុំបានបញ្ជាក់ច្បាស់ជាមួយឯកឧត្តម Anwar Ibrahim ថា កម្ពុជាឯកភាពជាមួយសំណើរបស់ឯកឧត្តមឱ្យមានការឈប់បាញ់ ព្រោះកម្ពុជាមិនបានចាប់ផ្តើមការវាយប្រយុទ្ធនេះទេ»។ សម្ដេចបានបន្តថា ជាចម្លើយបឋមដែលខ្ញុំបានទទួលពី ឯកឧត្តម Anwar Ibrahim ក្រោយពីឯកឧត្តមបានពិភាក្សាជាមួយឯកឧត្តម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីថៃ គឺភាគីថៃបានឯកភាពជាមួយសំណើរបស់ឯកឧត្តម Anwar Ibrahim ស្តីពីការឈប់បាញ់ ដោយកំណត់យកម៉ោង ១២យប់ ថ្ងៃទី ២៤ កក្កដា ២០២៥ ជាពេលដែលកងទ័ពទាំងសងខាងឈប់បាញ់គ្នា។ ប៉ុន្តែជាការសោកស្តាយ ដោយជាងមួយម៉ោងក្រោយនោះ ភាគីថៃបានជូនដំណឹងវិញថា ភាគីថៃបានប្តូរជំហរពីឯកភាពឈប់បាញ់ម៉ោង ១២យប់ ថ្ងៃទី ២៤ កក្កដា ២០២៥ ទៅជាមិនឯកភាព ហើយរង់ចាំសិន។ ឯកឧត្តម Anwar Ibrahim បានដឹងករណីនេះច្បាស់។សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា៖«ហេតុដូច្នេះ អ្វីដែលជាគន្លឹះសម្រាប់ការស្វែងរកការបញ្ចប់ជម្លោះប្រដាប់អាវុធរវាងថៃនិងកម្ពុជានៅពេលនេះ គឺសុឆន្ទៈពិតប្រាកដរបស់ភាគីថៃក្នុងការទទួលយកនូវការឈប់បាញ់ ដែលជាជំហានដំបូងនៃការស្វែងរកដំណោះស្រាយបន្តទៅមុខទៀតរវាងភាគីទាំងពីរ»៕

កម្ពុជាស្នើ UN កោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បីអន្តរាគមន៍បញ្ចប់ការឈ្លានពានរបស់ថៃមកលើកម្ពុជា

2025/07/24 06:33:01 pm        376
ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានផ្ញើលិខិតជូនឯកឧត្តម Asim Iftikhar Ahmad ប្រធានប្តូរវេនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្នើសុំកោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បីសុំការអន្តរាគមន៍បញ្ចប់ការឈ្លានពានរបស់កងទ័ពថៃមកលើដែនអធិបតីភាពករបស់កម្ពុជា។​សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ទៅ ប្រធានប្តូរវេនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រួមទាំងសមាជិកដទៃទៀតនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ទាក់ទងនឹងការឈ្លានពានប្រដាប់អាវុធមកលើប្រទេសកម្ពុជានាពេលថ្មីៗនេះ ដោយកងកម្លាំងយោធាប្រទេសថៃនៅព្រំដែនរវាងកម្ពុជា និង ថៃថា ចាប់តាំងពីព្រឹកព្រលឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះមក កងកម្លាំងប្រដាប់អាវុធថៃបានបើកការវាយប្រហារដោយមិនញញើត គិតទុកជាមុន និងដោយចេតនា មកលើទីតាំងឈរជើងរបស់កម្ពុជានៅតាមតំបន់ព្រំដែន រួមមានប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី នៅក្នុងខេត្តព្រះវិហារ និងឧត្តរមានជ័យ។សម្ដេចនាយករដ្ឋមន្រ្ដីបញ្ជាក់ថា កម្ពុជាថ្កោលទោសយ៉ាងម៉ឺងម៉ាត់បំផុត និងសម្តែងការខឹងសម្បារយ៉ាងខ្លាំងចំពោះការឈ្លានពានផ្នែកយោធាដែលមិនកោតក្រែង និងគិតទុកជាមុន ដោយកងកម្លាំងប្រដាប់អាវុធរបស់ព្រះរាជាណាចក្រថៃ។ ការវាយប្រហារដោយយោធានេះបានបំពានយ៉ាងច្បាស់លើ គោលការណ៍មិនឈ្លានពាន និងការដោះស្រាយវិវាទដោយសន្តិវិធី ដែលជាគោលការណ៍គ្រឹះនៃច្បាប់អន្តរជាតិ រួមទាំងគោលការណ៍ជាមូលដ្ឋានដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ដោយហាមប្រាមការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដីនៃរដ្ឋណាមួយ ក៏ដូចជាទង្វើមិនយកចិត្តទុកដាក់ទាំងស្រុងចំពោះស្មារតីនៃអ្នកជិតខាងដ៏ល្អ ដែលកម្ពុជាបានប្រឹងប្រែងប្រកាន់ខ្ជាប់ជានិច្ចរហូតមកទល់ពេលនេះ។សម្ដេចបានបន្តថា ដោយប្រឈមនឹងការឈ្លានពានដ៏គឃ្លើននេះ កងទ័ពកម្ពុជាគ្មានជម្រើសអ្វីក្រៅតែពីឆ្លើយតបដើម្បីការពារខ្លួន ក្នុងបំណងការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។ កម្ពុជាសូមអំពាវនាវឱ្យថៃ បញ្ឈប់នូវរាល់អរិភាពជាបន្ទាន់ ដកកម្លាំងទៅខាងព្រំដែនរបស់ខ្លួន និងជៀសវាងសកម្មភាពបង្ករឿងផ្សេងទៀតដែលអាចបង្កើនស្ថានការណ៍កាន់តែតានតឹង។សម្ដេចធិបតីបានរម្លឹកថា ភាពតានតឹងនៅតាមព្រំដែន និងអរិភាពប្រដាប់អាវុធនៅតែបន្តកើតមានរវាងកម្ពុជា និងថៃ បើទោះបីជាមានអនុសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ ក៏ដូចជាផែនទីដែលគូសដោយគណៈកម្មការខណ្ឌចែកព្រំដែនរវាងឥណ្ឌូ-ចិន និងសៀម ដែលត្រូវបានបង្កើតឡើងក្រោមវិធានការអន្តរជាតិទាំងពីរនេះ និងអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក (MOU-2000) ដែលភាគីទាំងពីរប្តេជ្ញារួមគ្នាបោះបង្គោលព្រំដែនគោករវាងប្រទេសទាំងពីរ ដោយផ្អែកលើឯកសារផ្លូវច្បាប់ទាំងនេះ។ដូចករណីមុនៗដែរ អរិភាពតាមព្រំដែនរវាងប្រទេសទាំងពីរនាពេលបច្ចុប្បន្ននេះ កើតចេញពីការទទូចរបស់ភាគីថៃក្នុងការទាមទារអធិបតេយ្យភាពលើតំបន់ព្រំដែន ដោយប្រើផែនទីគូសដោយឯកតោភាគីរបស់ខ្លួន ដែលខ្វះមូលដ្ឋានផ្លូវច្បាប់ និងផ្ទុយពីការប្តេជ្ញាចិត្តរបស់ខ្លួនក្រោមអនុស្សរណៈ MOU-2000។ ដើម្បីបង្កើតលេសនៃការឈ្លានពានប្រដាប់អាវុធនាពេលបច្ចុប្បន្ន ប្រទេសថៃក៏បានធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងគ្មានការពិតមកលើកម្ពុជាជុំវិញការផ្ទុះគ្រាប់មីន បន្ទាប់ពីបុគ្គលិកថៃបានដើរចេញពីផ្លូវល្បាតដែលបានសម្របសម្រួលពីមុនរវាងប្រទេសទាំងពីរ ហើយបានបង្កើតផ្លូវថ្មីមួយឆ្លងកាត់ទឹកដីកម្ពុជា ដែលត្រូវបានស្គាល់ជាផ្លូវការថាមានកត់ត្រាបញ្ជាក់យ៉ាងច្បាស់ និងលម្អិតពីវត្តមានគ្រាប់មីននៅទីនោះ។នេះជារឿងត្រូវតែថ្កោលទោសយ៉ាងដាច់ខាតចំពោះទង្វើឈ្លានពានបែបនេះដែលកើតឡើង ខណៈកម្ពុជាកំពុងបន្តអនុវត្តយ៉ាងសកម្មនូវនីតិវិធីផ្លូវច្បាប់ដោយសន្តិវិធី និងមិនលម្អៀងដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ តាមរយៈយន្តការទ្វេភាគី និងអន្តរជាតិ។ ដូចដែលសហគមន៍អន្តរជាតិបានដឹងលឺរួចមកហើយ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ ក្នុងការបញ្ជូនសំណុំរឿងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ដើម្បីវិនិច្ឆ័យលើតំបន់ជម្លោះចំនួន៤ គឺតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី។ ភាពតានតឹងផ្នែកយោធាបង្កឡើងដោយប្រទេសថៃនេះ បានកើតឡើងបើទោះបីជាមានការអំពាវនាវពីក្នុងតំបន់ និងអន្តរជាតិឱ្យអត់ធ្មត់ និងស្វែងរកដំណោះស្រាយដោយសន្តិវិធី និងការប្តេជ្ញាចិត្តយ៉ាងជាក់ច្បាស់របស់កម្ពុជាក្នុងការសន្ទនាក៏ដោយ រួមទាំងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំគណៈកម្មការព្រំដែនរួម (JBC) របស់យើង នៅរាជធានីភ្នំពេញ នាថ្ងៃទី ១៤-១៥ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅ។ដោយចាត់ទុកជាការឈ្លានពានដ៏ធ្ងន់ធ្ងរមិនអាចអត់ឱនឱ្យបាននាពេលថ្មីៗនេះដោយភាគីថៃ ដែលបានគំរាមកំហែងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ សម្ដេចធិបតីបានស្នើឱ្យឯកឧត្ដមឯកអគ្គរដ្ឋទូតកោះប្រជុំក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ (UNSC) ជាបន្ទាន់ ដើម្បីបញ្ឈប់ទង្វើឈ្លានពានរបស់ប្រទេសថៃ៕

TOP STORY | សម្ដេចតេជោ៖ ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀតជាមួយនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់

2025/07/24 04:36:44 pm        604
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ បានបង្ហោះសារបញ្ជាក់ថា ពេលនេះ សម្ដេចកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀតជាមួយនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ផ្ទុយពីការបង្ហោះព័ត៌មានមិនពិតរបស់ព័ត៌មានថៃដែលផ្សាយថាសម្ដេចបានចេញទៅក្រៅប្រទេស។ សម្ដេចតេជោបានសរសេរថា នៅមុននេះបន្តិច កាសែតថៃ បានចេញផ្សាយថា ខ្ញុំបានចាកចេញពីកម្ពុជាទៅកាន់ប្រទេសចិន។ ខ្ញុំសូមបញ្ជាក់ថា ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀត ជាមួយនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដើម្បីវាយចោរថៃឈ្លានពាន។ ខ្ញុំមិនរត់ទៅណាទេ សូមបងប្អូន ជនរួមជាតិ កុំព្រួយបារម្ភ !។សម្ដេចតេជោបានបញ្ជាក់ថា៖«ខ្ញុំអង្គុយនៅទីនេះ ចាប់តាំងពីពេលដែលមេបញ្ជាការភូមិភាគទី២របស់ថៃថា នឹងបិទច្រកចូលប្រាសាទតាមាន់ធំ»។ សម្ដេចតេជោបានបន្តថា មេបញ្ជាការយោធភូមិភាគ២របស់ថៃ នេះហើយជាអ្នកបង្កសង្រ្គាមនេះឡើងតាមរយៈការបញ្ជាឲ្យបិទប្រាសាទតាមាន់ធំកាលពីម្សិលមិញនិងបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជានាព្រឹកមិញនេះ។ លោកម្នាក់នេះហើយដែលធ្លាប់បាន ព្រមានថានឹងវាយកម្ពុជាដោយប្រើ ពេលត្រឹម៣ថ្ងៃ។ ខ្ញុំក៏ចង់ស្គាល់យុទ្ធសាស្ត្រត្រឹម៣ថ្ងៃរបស់គាត់ដែរ។សម្ដេចតេជោបានថ្លែងថា ការចុះផ្សាយដែលចរិតកុហក់នៃ អ្នកនយោបាយថៃនិងសារព័ត៌មានថៃ វាបានក្លាយទៅជាវប្បធម៌ធម្មតារបស់ ពួកគេទៅហើយ សូមបន្តបោកប្រាស់តទៅទៀតចុះ។“Don’t Thai to me !”

TOP STORY |សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់លិខិតស្នើសុំ​​កោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បី​សុំ​ការ​អន្ត​រាគមន៍​បញ្ចប់​ការ​ឈ្លាន​ពាន​របស់​កង​ទ័ព​ថៃមក​លើដែនអធិបតេយ្យភាពរបស់កម្ពុជា

2025/07/24 01:17:42 pm        1147
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា នៅ​រសៀល​ថ្ងៃ​ទី២៤ ខែ​កក្កដា ឆ្នាំ២០២៥នេះ បានផ្ញើលិខិត​ជូនឯកឧត្តម Asim Iftikhar Ahmad ប្រធាន​ប្តូរ​វេន​​ក្រុ​ម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​សម្រាប់ខែកក្កដាឆ្នាំ២០២៥ ស្នើសុំ​​កោះប្រជុំ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជា​បន្ទាន់ ដើម្បី​សុំ​ការ​អន្តរាគមន៍​បញ្ចប់​ការ​ឈ្លាន​ពាន​របស់​កង​ទ័ព​ថៃមក​លើ​ដែន​អធិប​តេយ្យ​ភាព​របស់កម្ពុជា​។

TOP STORY | សម្ដេចធិបតី៖ កងទ័ពថៃបានបើកការ​វាយប្រហារ​មក​លើ​ទីតាំង​ឈរ​ជើង​របស់​កង​ទ័ព​កម្ពុជា​ នៅប្រាសាទតាមាន់ធំ តាក្របី និងបានពង្រីកភូមិសាស្ត្រវាយប្រហារទៅដល់តំបន់មុំបី

2025/07/24 10:31:40 am        841
ភ្នំពេញ៖ សម្ដេចមហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បាន​បញ្ជាក់​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ​ខែកក្កដា ឆ្នាំ២០២៥នេះថា នៅព្រឹកថ្ងៃនេះ កង​ទ័ព​ថៃ​បាន​បើកការវាយប្រហារមក​លើ​ទីតាំង​ឈរ​ជើង​របស់កងទ័ពកម្ពុជា នៅប្រាសាទតាមាន់ធំ ប្រាសាទតាក្របី នៅក្នុងខេខេត្តឧត្តរមានជ័យ និង​បានពង្រីកភូមិសាស្ត្រនៃការវាយប្រហារទៅដល់តំបន់មុំបី។ សម្ដេចធិបតី មានប្រសាសន៍ថា កម្ពុជាតែងតែប្រកាន់ជំហរចង់ដោះស្រាយបញ្ហាដោយសន្តិវិធី ប៉ុន្តែ​ក្នុង​ករណីនេះយើងគ្មានជម្រើសអ្វីក្រៅពីការឆ្លើយតប​ដោយ​កម្លាំង​ប្រដាប់​អាវុធ​ប្រឆាំង​នឹង​ការ​ឈ្លាន​ពាន​ដោយ​ប្រដាប់អាវុធនោះទេ។សម្ដេចនាយករដ្ឋមន្រ្ដីបានថ្លែងថា កម្ពុជាតែងតែប្រកាន់ជំហរចង់ដោះស្រាយបញ្ហាដោយសន្តិវិធី ប៉ុន្តែ​ក្នុង​ករណី​នេះ​យើង​គ្មាន​ជម្រើស​អ្វី​ក្រៅពីការ​ឆ្លើយ​តប​ដោយ​កម្លាំង​ប្រដាប់​អាវុធ​ប្រឆាំង​នឹង​ការ​ឈ្លាន​ពាន​ដោយប្រដាប់អាវុធនោះទេ។ សម្ដេចធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រសួងស្ថាប័ន រដ្ឋបាលខេត្តពាក់ព័ន្ធ ជា​ពិសេស​កង​កម្លាំង​ប្រដាប់អាវុធរបស់កម្ពុជាបាននិងកំពុងធ្វើកិច្ចការយ៉ាងសកម្ម និងប្រកប​ដោយ​ភាព​ក្លាហាន​មោះ​មុត ក្នុងការការពារដែនអធិបតេយ្យភាពនិងបូរណភាពទឹកដី និង​ឧត្តម​ប្រយោជន៍​របស់​ជាតិ​យើងទាំងលើសមរភូមិយោធា និងសមរភូមិការទូត ក៏ដូចជាជួយ​ដល់​បង​ប្អូន​ប្រជា​ពលរដ្ឋ​ដែល​រងផលប៉ះពាល់ដោយសារការឈ្លានពានរបស់កងទ័ពថៃនៅពេលនេះ។ សម្ដេចធិបតី អំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងអស់ ជឿជាក់លើ​រាជ​រដ្ឋាភិបាល​ និង​កង​កម្លាំង​ប្រដាប់អាវុធរបស់យើងដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅជួរមុខ។ សូម​រក្សា​ភាព​ស្ងាត់ស្ងៀម និងមានលំនឹងក្នុងចិត្ត និងសូមបន្តការងារប្រចាំថ្ងៃជាប្រកតី៕

TOP STORY | ខណៈព្រំដែនកំពុងមានការផ្ទុះអាវុធ, សម្តេចតេជោ ហ៊ុន សែន ប្រាប់ពលរដ្ឋឲ្យជឿទុកចិត្ត​លើ​រាជរដ្ឋាភិបាល និងកងទ័ព

2025/07/24 09:59:51 am        870
សម្តេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ទទួល​បន្ទុក​​ជា​អគ្គភស្តុភាជាន់ខ្ពស់ សម្រាប់កងកម្លាំងប្រដាប់អាវុធកម្ពុជា បាន​អំពាវ​នាវ​ដល់​បង​ប្អូន​ជន​រួម​ជាតិ​ទាំង​អស់ជឿជាក់លើរាជរដ្ឋាភិបាល និងកងទ័ព ខណៈពេលនេះកងទ័ពកម្ពុជា និង​ថៃ​បាន​កំពុង​ប៉ះ​ទង្គិចគ្នា ដូច្នេះសូមបង​ប្អូន​កុំភ័យ​ស្លន់​ស្លោរ​ហូត​ទិញ​អង្ករ​ទំនិញ​ស្តុក​ទុក​ ឬ​ការ​លក់​ទំនិញ​ដំឡើង​ថ្លៃ​សោះ។ភ្លាមក្រោយកងទ័ពឈ្លានពានថៃធ្វើការបាញ់ប្រហារមកលើកងទ័ពកម្ពុជា នៅតាមបណ្តោយព្រំ ដែន​ខេត្ត​ឧត្តរមានជ័យ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បាន​សង្កត់​ធ្ងន់ ថា «ការ​ឈ្លាន​ពាន​ដូច​យោធា​ថៃ​ថា​និង​បិទ​ប្រាសាទ​តាមាន់​ធំ​នៅ​ថ្ងៃ​នេះ​ដែល​បាន​ចេញ​បទ​បញ្ជា​ពីម្សិល​ពេលនេះទាហ៊ានថៃបានចាប់ផ្តើមវាយមកលើកងទ័ពកម្ពុជាហើយ។ កង​ទ័ព​កម្ពុជា​គ្មាន​ជម្រើស​អ្វីក្រៅពីតបតនឹងវាយបកនោះឡើយ។ សូម​បង​ប្អូន​ជន​រួម​ជាតិ​កម្ពុជា​កុំភ័យ​ស្លន់​ស្លោរ​ហូត​ទិញអង្ករទំនិញស្តុកទុក ឬការ​លក់​ទំនិញដំឡើងថ្លៃ។ល។»សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា សូមប្រកប​កិច្ច​ការ​ធម្មតា​លើ​គ្រប់​វិស័យ និង​គ្រប់​ទី​កន្លែង​លើក​លែង​តែតំបន់ជាប់ព្រំដែននៃខេត្តឧត្តរមានជ័យ និងខេត្ត​ព្រះវិហារ​ដែល​រង​ការ​បាញ់​ផ្លោង​ពី​កងទ័ព​ឈ្លាន​ពា​ន​ថៃ​។ សូម​ជន​រួម​ជាតិ​ទុក​ចិត្ត​លើ​រាជ​រដ្ឋាភិបាល និង​កម្លាំង​ប្រដាប់​អាវុធ​របស់​យើង​៕

TOP STORY | សម្ដេចតេជោ៖ ពេលនេះទាហ៊ានថៃ​បាន​ចាប់​ផ្តើម​វាយ​មក​លើ​កង​ទ័ព​កម្ពុជា​ហើយ ​កងទ័ពកម្ពុជាគ្មានជម្រើសអ្វីក្រៅពីតបត និងវាយបកនោះឡើយ

2025/07/24 09:45:01 am        982
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកនេះ បានបញ្ជាក់ថា ពេលនេះទាហ៊ាន​ថៃ​បាន​ចាប់​ផ្តើម​វាយ​មក​លើកងទ័ពកម្ពុជាហើយ កងទ័ពកម្ពុជាគ្មានជម្រើសអ្វីក្រៅពីតបត និងវាយបក​នោះ​ឡើយ។សម្ដេចតេជោ​បានបន្តថា ការឈ្លានពានដូចយោធាថៃថា និង​បិទ​ប្រាសាទ​តាមា​ន់ធំ​នៅ​ថ្ងៃ​នេះ​ដែល​បាន​ចេញ​បទបញ្ជាពីម្សិល ពេលនេះទាហ៊ាន​ថៃ​បាន​ចាប់​ផ្តើម​វាយ​មក​លើ​កង​ទ័ព​កម្ពុជា​ហើយ។សម្ដេចថ្លែងថា៖ «កងទ័ពកម្ពុជា គ្មានជម្រើសអ្វីក្រៅពីតបត និងវាយបកនោះឡើយ»។សម្ដេចតេជោ​បានអំពាវនាវដល់ បងប្អូនជនរួមជាតិកម្ពុជាកុំភ័យ​ស្លន់ស្លោរ​ហូត​ទិញ​អង្ករ​ទំនិញ​ស្តុក​ទុក​ ឬការលក់ទំនិញដំឡើងថ្លៃ។ល។សម្ដេចបាន​អំពាវនាវឱ្យពលរដ្ឋប្រកបកិច្ចការធម្មតាលើគ្រប់វិស័យ និងគ្រប់ទីកន្លែង​លើក​លែង​តែ​តំបន់​ជាប់​ព្រំដែននៃខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ​ដែល​រង​ការ​បាញ់​ផ្លោង​ពី​កង​ទ័ព​ឈ្លាន​ពា​ន​ថៃ​។សម្ដេចតេជោបញ្ជាក់ថា «សូមជនរួមជាតិទុកចិត្តលើរាជរដ្ឋាភិបាល និងកម្លាំងប្រដាប់អាវុធ​របស់​យើង​»​៕

BREAKING NEWS!! មានការផ្ទុះអាវុធវាយប្រហារគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃនៅតាមបណ្តោយព្រំដែនកម្ពុជាថៃ ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ

2025/07/24 09:14:35 am        1301
លោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២៤ ខែកក្កដានេះបានបញ្ជាក់ថា មានការផ្ទុះអាវុធវាយប្រហារគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃនៅតាមបណ្តោយព្រំដែនកម្ពុជាថៃក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ។ កងទ័ពថៃបានបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជាមុន។ កងទ័ពកម្ពុជាបានប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួនប្រឆាំងនឹងការឈ្លានពានរបស់កងទ័ពថៃដែលបានបំពានលើបូរណភាពទឹកដីកម្ពុជា។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កងទ័ព៖ ខ្មាន់កាំភ្លើងធ្វើការវាយប្រហារក្នុងពេលដំណាលគ្នា នៅក្នុង និងក្រៅរដ្ឋធានីរបស់ម៉ាលី
04/25/2026 05:04 PM
បង្រ្កាបអគារប្រព្រឹត្តបទល្មើស Online Scams នៅទីតាំង ១កន្លែង ក្នុងក្រុងប៉ោយប៉ែត ឃាត់ខ្លួនមនុស្សប្រមាណ ៣០០នាក់
04/25/2026 05:04 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ជួបពិភាក្សាជាមួយប្រមុខកងទ័ពប៉ាគីស្ថាន អំពីលទ្ធភាពនៃការចរចាជុំទី២ ជាមួយអាមេរិក
04/25/2026 05:04 PM
អ៊ីរ៉ង់ប្រហារជីវិតបុរសម្នាក់ ជុំវិញ «បេសកកម្ម» តំណាងឲ្យទីភ្នាក់ងារចារកម្មអ៊ីស្រាអែល
04/25/2026 05:04 PM
សម្តេចតេជោ ហ៊ុន សែន ណែនាំដល់មន្ត្រីរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមឲ្យបានល្អ ពិសេសបទល្មើសអនឡាញត្រូវបង្ក្រាបកុំអោយងើបឡើងវិញអោយសោះ
04/25/2026 05:04 PM
សម្តេចតេជោ ហ៊ុន​ សែន ណែនាំដល់មន្ត្រីយកចិត្តទុកដាក់គ្រប់គ្រងនិងមើលថែដល់អតីតយុទ្ធជន និងនិវត្តជននៅតាមមូលដ្ឋាន
04/25/2026 04:04 PM
មនុស្ស ៣នាក់ស្លាប់ អំឡុងការប៉ះទង្គិច នៅភាគឦសានរដ្ឋមានជម្លោះ Manipur របស់ឥណ្ឌា
04/25/2026 04:04 PM
របាយការណ៍៖ អ៊ីរ៉ង់បញ្ជាក់ថា សមត្ថភាពមីស៊ីលភាគច្រើនមិនត្រូវបានប្រើឡើយ ក្នុងសង្គ្រាមជាមួយអាមេរិក
04/25/2026 04:04 PM
រដ្ឋមន្ត្រីការបរទេស៖ ទួរគីអាចនឹងពិចារណាតួនាទីដោះមីន នៅច្រកសមុទ្រ Hormuz ក្រោយមានកិច្ចព្រមព្រៀងអ៊ីរ៉ង់-អាមេរិក
04/25/2026 03:04 PM
អ្នកចរចាអាមេរិក នឹងទៅទីក្រុងអ៊ីស្លាម៉ាបាដ ប៉ុន្តែអ៊ីរ៉ង់ប្រាប់ថា មិនមានការចរចាដោយផ្ទាល់ទេ
04/25/2026 03:04 PM