កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦
TOP STORY | សម្ដេចតេជោ ហ៊ុន សែន៖ «ពេល​ណា​ព្រំដែន​គោកកម្ពុជា-ថៃ​នៅ​តែ​បន្ត​បិទ គ្រប់​មុខ​ទំនិញ​ទាំង​អស់​ដែល​នាំ​ចូល​ឆ្លង​កាត់​ព្រំដែន​គោក​គឺ​ទំនិញ​ខុស​ច្បាប់​ ជាទំនិញរត់ពន្ធ​ ជាទំនិញបំ​ផ្លាញជាតិ និងប្រមាថជាតិ
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី

ព័ត៌មានសំខាន់ៗ

របាយការណ៍​៖​ មនុស្ស​ ៨០​នាក់​ស្លាប់​ក្នុង​ការ​វាយឆ្មក់​តាម​អាកាស​លើ​ក្រុម​ឧទ្ទាម​កា​ជីន​នៅ​មី​យ៉ាន់​ម៉ា​

2022/10/25 11:22:05 am        389
​មី​យ៉ាន់​ម៉ា៖ របាយការណ៍​ជាច្រើន​និយាយថា ការ​វាយឆ្មក់​ដាក់​គោលដៅ​លើ​ក្រុម​មួយ​ក្នុងចំណោម​ក្រុម​បះបោរ ​ជន​ជាតិ​ភាគតិច​ធំ​បំផុត​ជាច្រើន​របស់​សហភាព​មី​យ៉ាន់​ម៉ា បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ ​៨០​នាក់ និង​បណ្ដាល​ឲ្យ​មនុស្ស​ប្រមាណ​ ១០០​នាក់​ផ្សេង​ទៀត​រង​របួស​។​ចំនួន​អ្នក​ស្លាប់​ត្រូវ​បាន​ផ្ដល់​ឲ្យ​ទូរទស្សន៍ BBC ដោយ​លោក​វរសេនីយ៍ឯក Naw Bu អ្នកនាំពាក្យ​កង​ទ័ព​ឯករាជ​កា​ជីន (Kachin)។ ​សាក្សី​ជាច្រើន​នៅ​រដ្ឋកា​ជីន​ភាគ​ខាងជើង​សហភាព​មី​យ៉ាន់​ម៉ា​និយាយ​ថា យន្តហោះ​បាន​ទម្លាក់​គ្រាប់បែក ​៣​គ្រាប់​លើ​កន្លែង​ប្រគំ​តន្ត្រី​មួយ​រៀបចំ​ដោយ​ក្រុម​កងទ័ព​ឯករាជ​កា​ជីន​ក្នុង​ភូមិ Kansi​។ ​ក្រុម​អ្នកភូមិ​និយាយ​ថា ពុំ​មាន​ការព្រមាន​ជាមុន​ទេ មុន​ការ​វាយឆ្មក់​នេះ​។ ​ការ​ប្រគំតន្ត្រី​នៅ​ក្នុង​ភូមិ Kansi គឺជា​ការ​ប្រារព្ធ​ខួប​លើក​ទី ​៦២​ឆ្នាំ​នៃ​យុទ្ធនាការ​កងទ័ព​របស់​ក្រុម​ឧទ្ទាម​សម្រាប់​ស្វយ័ត​ភាព​។​សាក្សី​ជាច្រើន​បាន​រាយការណ៍​ថា​ មានការ​ផ្ទុះ ​៣​កន្លែង​ធំៗ​នៅ​ម៉ោង​ប្រហែល ​20:30​នាទី​ម៉ោង​ក្នុង​ស្រុក​កាលពី​ថ្ង​អាទិត្យ​។ ​គ្រាប់បែក​ទាំងនោះ​បាន​បំផ្លិចបំផ្លាញ​អគារ​ជាច្រើន​នៅ​មូលដ្ឋាន​នោះ​ និង​បាន​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​របួស​យ៉ាង​ច្រើន​ នៅ​ក្នុង​ចំណោម​អ្នកមើល​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​នោះ​។ ក្នុងចំណោម​អ្នក​ស្លាប់​ទាំងនោះ​ត្រូវ​គេ​ជឿ​ថា ​មាន​តារា​ចម្រៀង​ដ៏​ល្បីល្បាញ​ចំនួន ​៤​នាក់​របស់​រដ្ឋ​កា​ជីន​ផង​ដែរ​៕អត្ថបទ៖ សុខមាន

តើ​នាយករដ្ឋមន្ត្រី​ហិណ្ឌូ​ដំបូង​របស់​អង់គ្លេស ជា​មេដឹកនាំ​ឈាមជ័រ​អាស៊ី​ដំបូង Rishi Sunak​ ជា​នរណា​?

2022/10/25 11:04:46 am        503
​អង់គ្លេស៖ លោក Rishi Sunak បាន​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ហិណ្ឌូ​ដំបូង​របស់​ចក្រភព​អង់គ្លេស ជា​មេដឹកនាំ​ឈាមជ័រ​អាស៊ី​ដំបូង​ និង​ក្មេង​ជាងគេ​បំផុត​ក្នុង​រយៈពេល​ជាង ​២០០​ឆ្នាំ​ដោយ​លោក​មាន​អាយុ​ត្រឹមតែ​ ៤២​ឆ្នាំ​ប៉ុណ្ណោះ​។​ ​លោក Sunak បាន​កើត​នៅ​ក្នុង​ទីក្រុង Southampton ​ឪពុក​ម្ដាយ​មាន​ដើមកំណើត​ឥណ្ឌា​នៅ​រដ្ឋ Punjab ដែល​បាន​ធ្វើ​អន្តោប្រវេសន៍​ពី​អាហ្វ្រិក​ខាងកើត​ទៅ​ចក្រភព​អង់គ្លេស​ក្នុង​ទសវត្សរ៍​ឆ្នាំ​1960។ លោក​បាន​ទទួល​ការអប់រំ​នៅ​មហាវិទ្យាល័យ Winchester និង​សិក្សា​ទស្សនវិជ្ជា នយោបាយ និង​សេដ្ឋកិច្ច (PPE) នៅ​មហាវិទ្យាល័យ Lincoln, Oxford និង​បាន​បញ្ចប់​ការសិក្សា​ផ្នែក​បរិញ្ញាបត្រ​ជាន់ខ្ពស់​រដ្ឋបាល​ពាណិជ្ជសាស្ត្រ​ ពី​សាកលវិទ្យាល័យ Stanford ក្នុង​រដ្ឋ California ក្នុងនាម​ជា​និស្សិត​មិនមែន​ជនជាតិ​អាមេរិក​។ ​លោក Sunak ត្រូវ​បាន​ជ្រើស​រើស​ជា​សមាជិកសភា​ប្រចាំ​មណ្ឌល Richmond ក្នុង​តំបន់ North Yorkshire ​ក្នុង​ការ​បោះឆ្នោត​សកល​ឆ្នាំ2015 ដោយ​បាន​ផ្ដួល​លោក William Hague​។ លោក Sunak បាន​គាំទ្រ​ការ​បញ្ចប់​សមាជិកភាព​ពី​សហភាព​អឺរ៉ុប​ ឬ Brexit ក្នុង​ឆ្នាំ​2016។ ​បន្ទាប់ពី​អតីត​នាយករដ្ឋមន្ត្រី​លោកស្រី​ Theresa May លាលែង​ពី​តំណែង លោក ​Sunak បាន​គាំទ្រ​យុទ្ធនាការ​របស់​លោក Boris Johnson ក្លាយ​ជា​មេដឹកនាំ​គណបក្ស​អភិរក្សនិយម​។ បន្ទាប់ពី​លោក Johnson ត្រូវ​បាន​ជ្រើសរើស និង​តែងតាំង​ជា​នាយករដ្ឋមន្ត្រី លោក​បាន​តែង​តាំង Sunak ជា​រដ្ឋមន្ត្រី​រតនាគារ​។​ លោក Sunak បាន​ជំនួស​លោក Sajid Javid ជា​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ បន្ទាប់ពី​ការ​លា​លែង​របស់​លោក​នៅ​ក្នុង​ការ​រុះរើ​គណៈរដ្ឋមន្ត្រី​ខែ​កុម្ភៈ ​ឆ្នាំ2020។​លោក​បាន​លាលែង​ពី​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​នៅ​ថ្ងៃ​ទី៥ ខែ​កក្កដា ​ឆ្នាំ​2022 ក្រោយមក​លោក Johnson ក៏បាន​លាលែង​ពី​តំណែង ស្រប​ពេល​ជួប​វិបត្តិ​ក្នុង​រដ្ឋាភិបាល​។ ​លោក Sunak បាន​ឈរ​ឈ្មោះ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​គណបក្ស​អភិរក្ស ​ដើម្បី​ជំនួស​លោក Johnson ហើយ​បាន​ចាញ់​លោកស្រី Liz Truss ​ក្នុង​ការ​បោះឆ្នោត​ក្នុង​បក្ស​។ បន្ទាប់ពី​ការលាលែង​ពី​តំណែង​របស់​លោកស្រី​ Truss ខណៈ​មាន​វិបត្តិ​រដ្ឋាភិបាល​មួយ​ផ្សេងទៀត លោក Sunak ត្រូវ​បាន​បោះឆ្នោត​ជ្រើស​រើស​ដោយ​មិន​មាន​ការជំទាស់​ ក្នុង​ឋានៈ​ជា​មេដឹកនាំ​នៃ​គណបក្ស​អភិរក្សនិយម ហើយ​ត្រូវ​បាន​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​អង់គ្លេស​ដំបូង​គេ​មាន​ឈាមជ័រ​អាស៊ី​ខាងត្បូង និង​ជា​នាយករដ្ឋមន្ត្រី​ដែល​មិន​មែន​ជា​ជនជាតិ​ស្បែក​ស​ដំបូង​គេ​ របស់​ចក្រភព​អង់គ្លេស​នៅ​ក្នុង​រយៈពេល​ ៣០១​ឆ្នាំ​ក្នុង​ប្រវត្តិសាស្ត្រ​៕អត្ថបទ៖ សុខមាន

មនុស្ស​ ៣​នាក់​ស្លាប់ និង​ ៧​នាក់​របួស​ក្នុងការ​បាញ់ប្រហារ​នៅ​សាលារៀន​ក្នុង​រដ្ឋ Missouri សហរដ្ឋអាមេរិក

2022/10/25 10:43:37 am        276
​អាមេរិក៖ មនុស្ស​យ៉ាង​ហោចណាស់​ ៣​នាក់​រួម​ទាំង​ជនសង្ស័យ​ម្នាក់​បាន​ស្លាប់ និង​ ៧​នាក់​ផ្សេងទៀត​រង​របួស ​បន្ទាប់​ពី​ការ​បាញ់​ប្រហារ​នៅ​វិទ្យាល័យ​មួយ​ក្នុង​ទីក្រុង St Louis រដ្ឋ Missouri​ សហរដ្ឋអាមេរិក​។​ក្មាន់​កាំភ្លើង​ខាងលើ​បាន​ចូល​ទៅ​ក្នុង​វិទ្យាល័យ Central Visual & Performing Arts ភ្លាមៗបន្ទាប់ពី​ម៉ោង​ 09:00 ​ម៉ោង​នៅ​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ចន្ទ​។ ទ្វារ​ទាំងអស់​របស់​អគារ​សាលារៀន​ត្រូវ​បាន​ចាក់​សោរ ហើយ​មិន​ត្រូវ​បាន​បញ្ជាក់​ច្បាស់​ភ្លាមៗ​ទេ​ថា​ តើ​ជនសង្ស័យ​នោះ​អាច​ចូល​ទៅ​ក្នុង​បាន​ដោយ​របៀប​ណា​។​ សាក្សី​ជាច្រើន​បាន​និយាយ​ថា មាន​មនុស្ស​ជាច្រើន​ត្រូវ​បាន​ជួយសង្គ្រោះ បន្ទាប់ពី​អាវុធ​របស់​ក្មាន់កាំភ្លើង​បាន​គាំង​ពេល​កំពុង​បាញ់ប្រហារ​។​សាលា​រដ្ឋ​ជាច្រើន​នៅ​ទីក្រុង St Louis និយាយ​ថា នគរបាល​បាន​បញ្ឈប់​ក្មាន់​កាំភ្លើង​យ៉ាង​ឆាប់រហ័ស។ ​ជនសង្ស័យ​ដែល​ត្រូវ​បាន​នគរបាល​កំណត់​អត្តសញ្ញាណ​មាន​វ័យ ​១៩​ឆ្នាំ​ជា​អតីត​សិស្ស​វិទ្យាល័យ​នេះ​ បាន​បាញ់​តបត​គ្នា​ជាមួយ​នគរបាល ហើយ​ក្រោយមក​បាន​ស្លាប់​ដោយសារ​របួស​។​ គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ទេ​ពី​មូល​ហេតុ​ដែល​នាំ​ឲ្យ​ជនល្មើស​សម្រេចចិត្ត​ បើក​ការវាយប្រហារ​លើ​វិទ្យាល័យ​ដែល​មាន​សិស្ស​ប្រមាណ ៤០០​នាក់​មួយ​នេះ​៕​អត្ថបទ៖ សុខមាន

សម្ដេចតេជោ៖ កម្ពុជានៅតែមានលទ្ធភាពដោះស្រាយបញ្ហាគ្រោះមហន្តរាយ និងពុំមានក្ស័យធន

2022/10/25 10:34:29 am        303
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា ពុំមានក្ស័យធន ក្នុងការដោះស្រាយបញ្ហាគ្រោះមហន្តរាយ ដល់ពលរដ្ឋរងគ្រោះនោះទេ ហើយ​ការទទួលបាននូវស្បៀងអាហារជាបន្តបន្ទាប់ ពីសប្បុរសជននានា មិនមែនជា​ការ​រាយ​អង្គាស ដូចការចោទប្រកាន់របស់ពួកប្រឆាំងនោះដែរ ។ក្នុងពិធីចែកស្បៀងអាហារ និងពូជស្រូវ ដល់​ប្រជាពលរដ្ឋ​រ​ង​គ្រោះដោយ​ទឹកជំនន់​ជាង​ ៥ពាន់​គ្រួសារ​ នៅខេត្តពោធិ៍សាត់ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ សម្ដេតេជោនាយករដ្ឋមន្ត្រី បាន​ថ្លែង​អំណរ​គុណ ដល់ព្រះសង្ឃ សប្បុរសជននានា ដែលបានចូលរួមនូវស្បៀងអាហារ សម្រាប់​ចែក​ជូន​ប្រជាពលរដ្ឋរ​ង​គ្រោះដោយសារទឹកជំនន់ នៅឆ្នាំ២០២២នេះ ដែលសម្ដេចបានចាត់ទុកថា នេះ​ជា​ប្រពៃណី​របស់ពលរដ្ឋខ្មែរ ដែលតែងតែជួយគ្នាក្នុងគ្រាលំបាក ។សម្ដេចតេជោ បានបន្តថា សម្រាប់ការទទួលនូវស្បៀងអាហារ ពីសប្បុរសជន ជាការ​ចូលរួ​ម​ដោយ​ទឹក​ចិត្ត​សប្បុរសធម៌ មិនមានការរាយអង្គាស ដូចការចោទប្រកាន់របស់ពួកប្រឆាំង មក​លើ​រាជរដ្ឋាភិបាល ។ក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រកាសពីការចូលរួមបន្ថែមពីសប្បុរសជន ដែល​បាន​ចូល​រួមនូវអង្ករចំនួន ៥០០តោន ចំពោះរាជរដ្ឋាភិបាល ហើយសម្ដេច​បាន​បែងចែក​អង្ករ​ទាំងអស់​នោះ​ទៅខេត្តពោធិ៍សាត់ បន្ទាយមានជ័យ កំពង់ធំ ព្រៃវែង និងកំពង់ឆ្នាំង សម្រាប់​ចែក​ជូន​ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ។គួរបញ្ជាក់ថា សម្ដេចតេជោនាយករដ្ឋមន្ត្រីបានអញ្ជើញជាអធិបតី ចែកស្បៀងអាហារ និង​ស្រូវ​ពូជ ដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់ រួចរាល់ហើយ នៅខេត្តបន្ទាយមានជ័យ បាត់ដំបង និង​ខេត្ត​ពោធិ៍សាត់ និងគ្រោងបន្តចែកពលរដ្ឋនៅខេត្តកំពង់ឆ្នាំង ព្រៃវែង និងខេត្តកំពង់ធំ ៕ អត្ថបទ៖  បាន សុខរិទ្ធិ

សម្តេចតេជោ៖ អ្នកពោធិ៍សាត់សូមបន្តបោះឆ្នោត ជូនគណបក្សប្រជាជន​កម្ពុជា​នៅ​ឆ្នាំ​២០២៣​ជា​បន្តទៀត

2022/10/25 10:16:16 am        272
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងការអរគុណ​ដល់​ប្រជាពលរដ្ឋ​ខេត្តពោធិ៍សាត់​ដែល​កន្លងមកបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាយ៉ាងភ្លូកទឹកភ្លូកដី និយាយដោយឡែក និងជារួមប្រជាពលរដ្ឋកម្ពុជានៅទូទងប្រទេស ហើយសម្ដេច​ក៏​សង្ឃឹម​ជឿជាក់​ថា ប្រជាពលរដ្ឋ​នៅ​ខេត្តពោធិ៍សាត់​ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​នឹង​បន្ត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានអំពាវនាវទៅកាន់ពលរដ្ឋយ៉ាងដូច្នេះ ខណៈ អញ្ជើញ​ចុះ​ជួបសំណេះសំណាល ចែកស្រូវពូជ និង​ស្បៀង​ជូន​ពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹកជំនន់​នៅខេត្តពោធិ៍សាត់ជាង ៥០០០គ្រួសារ នៅ​ព្រឹកថ្ងៃទី២៥ខែតុលា ឆ្នាំ២០២២នេះ។សម្តេចបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាមិនដែលចោលប្រជាជនម្តងណាទេ ដូច្នេះ​សូម​បន្ត​បោះឆ្នោត​ជូន​គណបក្សប្រជាជនកម្ពុជានៅឆ្នាំ២០២៣ខាងមុខជានេះបន្តទៀត។សម្តេចតេជោ ហ៊ុន សែន បានបន្តផ្តាំផ្ញើ ថ្លែងអំណរ​គុណ​ជូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​បាន​គាំទ្រ​បោះឆ្នោត​ជូន​គណបក្សប្រជាជនកម្ពុជាកន្លងមក និងសូមបន្តគាំទ្រ តទៅទៀត​។​ សម្តេច​បញ្ជាក់​ថា អត្រាអ្នកបោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ខេត្តពោធិ៍សាត់​មាន​អត្រា​ខ្ពស់​ណាស់​រហូត​ដល់​ជាង៩៣% ហើយសង្ឃឹមថា​៩៣%​ដែល​បោះជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​កន្លង​ទៅ​នឹង​នៅ​តែ​បន្ត​បោះ​សម្រាប់​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នៅ​ពេល​ខាង​មុខ​។​ សម្តេច​មាន​ប្រសាសន៍​ថា បើទោះបីជាពួកបក្សប្រឆាំងថាសម្តេចដើរឃោសនាបោះឆ្នោត ប៉ុន្តែសម្តេច​ថា​បើបង​ប្អូន​ធ្លាប់​បាន​បោះឆ្នោតឆ្នោតជូនហើយ អ៊ីចឹងសូមបន្តបោះទៀតទៅ មិនខុសអីទេ ព្រោះ​ច្បាស់​ណាស់​ថា​ការ​ដែលគេថាមុខដដែលៗនោះ គឺពិតណាស់ ,មុខដដែលៗ​នេះ​ហើយ​ដែល​បាន​យក​អង្ករ យកស្រូវ​ពូជ​មក​ចែក​ជូន​ប្រជាពលរដ្ឋ​ពេល​មាន​គ្រោះ​មហន្តរាយ​ផ្សេង​ៗ​ ខណៈ​មុខ​ពួក​ប្រឆាំង​​មិ​ន​ដឹងនៅឯណា ពោលគឺចាំតែដល់​ខែ​បោះឆ្នោត​ទើប​មក​រក​សន្លឹក​ឆ្នោត​។​ សម្តេចថា គេថាអ្នកកាន់អំណាចមុខដដែលៗ ប៉ុន្តែពួកបក្សប្រឆាំងក៏មុខដដែលៗដូចគ្នា៕ អត្ថបទ៖ មុត សុទ្ធ

សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់បងប្អូនឲ្យចាកចេញពីគណបក្សមួយ ដែល​កំពុង​ផ្សារភ្ជាប់​ជាមួយ​ជន​ក្បត់ជាតិ ដែលប្រមាថព្រះមហាក្សត្រ

2022/10/25 10:02:04 am        461
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋមួយចំនួន ឲ្យចាកចេញជាបន្ទាន់ពីគណបក្សនយោបាយមួយ ដែល​កំពុង​ផ្សារ​ភ្ជាប់​ជាមួយជនក្បត់ជាតិបីជំនាន់ សម រង្ស៊ី ដែល​ប្រមាថ​យ៉ាង​ធ្ងន់ធ្ងរ​បំផុត​លើ​ព្រះមហាក្សត្រ​ជាទីគោរព​សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃយើងថា​ «មិនមានមនសិកាជាតិ និងក្បត់ជាតិ» ជាដើម​នោះ។​ ថ្លែងនៅក្នុងឱកាសអញ្ជើញចែកស្រូវពូជជូនដល់បងប្អូនប្រជាកសិករប្រមាណ ៥,១៤៥គ្រួសារ រងគ្រោះដោយសារគ្រោះទឹកជំនន់ នៅខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា នាប៉ុន្មានថ្ងៃមកនេះជនក្បត់ជាតិបីជំនាន់ (ទណ្ឌិតសម រង្ស៊ី) មិនត្រឹមតែជេរប្រមាថសម្តេចប៉ុណ្ណោះទេ តែជនក្បត់ជាតិ​រូប​នេះ​បាន​ប្រមាថ​យ៉ាង​ធ្ងន់ធ្ងរ​ដល់​អង្គព្រះមហាក្សត្រជាទីគោរពសក្ការៈ នៃយើងទាំងអស់គ្នាទៀត ខណៈ​ការ​ប្រមាថ​នេះ​ត្រូវ​បានប្រជាពលរដ្ឋ មន្រ្តីរាជការ កងកម្លាំង ប្រដាប់អាវុធ បណ្តា​គណបក្ស​នយោបាយ​ផ្សេងៗ​កំពុង​ធ្វើ​ការ​ថ្កោលទោសយ៉ាងដាច់អហង្ការផងដែរ។សូមបញ្ជាក់ថា ក្រោយពីជនក្បត់ជាតិបីជំនាន់ សម រង្ស៊ី បាន​ចេញ​វិដេអូឃ្លីប​ប្រមាថ​យ៉ាង​ធ្ងន់ធ្ងរ​បំផុត​លើ​ព្រះចេស្តា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាទី​គោរព​សក្ការៈ​ដ៏ខ្ពង់ខ្ពស់​បំផុត​របស់​ប្រជាជាតិ​ខ្មែរ​ទូទាំង​នគរថា​ «មិនមានមនសិកា»ជាតិ និង«ក្បត់ជាតិ»នោះ បងប្អូនប្រជាពលរដ្ឋ មន្រ្តីរាជការ កង​កម្លាំង​ប្រដាប់​អាវុធគ្រប់ប្រភេទ រួមទាំង បណ្តាគណបក្សនយោបាយមួយចំនួនបាន ចេញ​សេចក្តី​ថ្លែង​ការណ៍ និងញត្តិថ្កោលទោសយ៉ាងដាច់អហង្ការចំពោះជនក្បត់ជាតិបីជំនាន់នេះ។បងប្អូនប្រជាពលរដ្ឋ ក៏បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចាត់​វិធានការ​ច្បាប់ឱ្យ​បាន​ម៉ឺងម៉ាត់​ជាទីបំផុត​ទៅ​លើទណ្ឌិតជាប់ទោសក្បត់ជាតិ សម រង្ស៊ី ព្រមទាំងបក្សពួក ដែលហ៊ាន​ប្រព្រឹត្ត​អំពើ​ប្រមាថ​ដ៏​ធ្ងន់ធ្ងរបំផុតដែលប្រជារាស្ត្រខ្មែរទូទាំងនគរមិនអាចអត់ឱនឱ្យបានជាដាច់ខាត។ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសយ៉ាងដាច់ហង្ការផងដែរថា សម្តេចត្រូវ​តែ​កំចាត់​ចោល​ឲ្យ ខាងតែបានចំពោះជនក្បត់ជាតិបីជំនាន់ និងបក្សពួក មិនថាកាលៈទេសៈណានោះឡើយ ដែល​ព្យាយាមបំផ្លិតបំផ្លាញសុខសន្តិភាពដែលកំពុងមានសព្វថ្ងៃ និងបានជេរ​ប្រមាថ​ដល់​អង្គ​ព្រះមហាក្សត្រ​ដែល​ជាទីគោរព​សក្ការៈ​ដ៏ខ្ពង់ខ្ពស់​បំផុត​របស់​ប្រជាជាតិ​ខ្មែរ​ទាំង​អស់​នៅ​ទូទាំ​ង​ប្រទេស​នោះ៕ អត្ថបទ៖ បាន ចក់

ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីផ្ដល់ស្រូវពូជ​ជូនកសិកររងគ្រោះ​ដោយសារទឹកជំនន់ នៅខេត្តពោធិ៍សាត់

2022/10/25 08:03:16 am        451
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញផ្តល់ស្រូវពូជប្រមាណ ៥១៤,៥០០​គីឡូក្រាម ជូនកសិករប្រមាណ ៥,១៤៥គ្រួសារ រងគ្រោះដោយសារគ្រោះទឹកជំនន់ នៅ​ខេត្តពោធិ៍សាត់។ សូមជម្រាបថា ខេត្តពោធិ៍សាត់ បានជួបនូវទឹកជំនន់ ដែលបង្កឱ្យប៉ះពាល់ភូមិសាស្រ្ត ៧ក្រុង/ស្រុក​, ប៉ះពាល់​ប្រជាពលរដ្ឋសរុបចំនួន ១៣,៧៧៥គ្រួសារ ស្មើនឹងចំនួន ៦,៧០៩ខ្នងផ្ទះ។ ជម្លៀស​ប្រជាជន​រយៈ​ពេលខ្លីទៅកាន់ទីទួលសុវត្ថិភាពចំនួន ១៧៤គ្រួសារ។ ក្នុងនោះ លង់ទឹកស្លាប់ចំនួន ៤នាក់។ ទឹកជំនន់នៅពោធិ៍សាត់ ក៏បានបង្កឱ្យប៉ះពាល់សាលារៀនចំនួន២៥កន្លែង មណ្ឌល​សុខភាព​ចំនួន ២កន្លែង, ប៉ះពាល់វត្តអារាម និងវិហារសាសនាចំនួន ១៦កន្លែង, ប៉ះពាល់ផ្លូវ​កៅ​ស៊ូ​ចំនួន ៣,០៥០ម៉ែត្រ,ប៉ះពាល់ផ្លូវគ្រួសក្រហមចំនួន ៩២,១១៥ម៉ែត្រ, ប៉ះពាល់​អណ្តូង​ទឹក​ចំនួន​ ៩៦កន្លែង ស្រះទឹកចំនួន ៦៦កន្លែង បង្គន់ចំនួន ២,៣១១កន្លែង។គ្រោះទឹកជំនន់នៅពោធិ៍សាត់ បានបង្កឱ្យប៉ះពាល់ដំណាំស្រូវចំនួន ១៩,៥៩៦ហិកតា ខូចខាត​ស្រូវ​ចំនួន ៩,៣២១ហិកតា។ ក្នុងនោះផ្ទៃដីអាចស្តារឡើងវិញបានចំនួន ៦,៦៦៨​ហិកតា,​ ប៉ះពាល់​ដំណាំកសិ-ឧស្សាហកម្មចំនួន ៣,០៤៧ហិកតា និងដំណាំរួមផ្សំចំនួន ៣,២០៩ហិកតា។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន៖  - សម្តេចតេជោ ហ៊ុន សែន នៅតែសម្តែងសមានទុក្ខ និងសោកស្តាយបំផុត ចំពោះ​ហេតុយការណ៍​ស្លាប់​បាត់​បង់ជីវិតសិស្សសាលាចំនួន ១១នាក់ ដោយលិចទូក-ដចម្លង នៅឃុំកំពង់ភ្នំ ស្រុក​លើដែក ខេត្តកណ្តាល កាលពីពេលថ្មីៗនេះ ដែលជាផ្នែក​មួយ​នៃ​មហន្តរាយ​ដោយ​ទឹក​ជំនន់​ផង​ដែរ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា រាជរដ្ឋាភិបាល មិនបានព្រងើយកន្តើយ ចំពោះ​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋនោះទេ ជាពិសេសប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ និង​មហន្ត​រាយ​ធម្ម​ជាតិ ជាយថាហេតុណាមួយ ដែលយើងមិននឹកស្មានដល់។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថ្លែងអំណរគុណ និងកោតសរសើរ ដល់​ឯក​ឧត្តម​នាយក​ឧត្តម​សេនីយ៍ គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបាន​ចុះ​អន្តរាគមន៍​ជា​បន្ទាន់ ជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រជាពលរដ្ឋ​រង​គ្រោះដោយទឹកជំនន់។- សម្តេចតេជោ ហ៊ុន សែន បានពាំនាំព្រះរាជបន្ទូលផ្តាំផ្ញើ សាកសួរសុខទុក្ខពីព្រះករុណា ព្រះបាទ សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចម៉ែ ជូន​ដល់​ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅខេត្តពោធិ៍សាត់។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ថ្មីៗនេះសម្តេចទើបបានទទួលជំនួយជាអង្ករចំនួន ៧០០​តោន​បន្ថែម​ទៀត ពីសប្បុរសជនក្នុងស្រុក ដោយសម្តេចបានចែកចែកទៅកាន់បណ្តាខេត្តនានា ដែល​មានប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ហើយអ្នកដែលទទួលបន្ទុកក្នុងការដឹកជញ្ជូន និង​ចែង​ចែក គឺឯកឧត្តម នាយកឧត្តមសេនីយ៍ គន់ គីម អនុប្រធានទី១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខេត្តពោធិ៍សាត់ ដែល​ជឿ​ជាក់​​លើ​ការដឹកនាំរបស់សម្តេច ដោយបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឈ្នះ​ភ្លូក​ទឹកភ្លូកដី ក្នុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។សម្តេចតេជោ ហ៊ុន សែន ជឿ​ជាក់​ថា «ប្រជាពលរដ្ឋខេត្តពោធិ៍សាត់ នៅតែ​បន្តបោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់​ការ​បោះឆ្នោត​នា​ពេលបន្តបន្ទាប់នៅពេលក្រោយ»។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សរបស់ប្រជាជនខ្មែរ ដើម្បី​ប្រជាពលរដ្ឋខ្មែរ។ សម្តេចបញ្ជាក់ថា «យើងមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ ឬ​រង​ភាព​លំបាក​លំបិន ដោយយើងមិនបានដឹង និងមិនបានដោះស្រាយឡើយ»។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា មកទល់ពេលនេះ មានរយៈពេល ៥ថ្ងៃហើយ ដែល​កម្ពុជា​មិន​មាន​ករណីឆ្លងថ្មីដោយជំងឺកូវីដ-១៩ ហើយមានរយៈពេលច្រើនខែហើយ ដែលកម្ពុជា​មិន​មាន​ករណី​ស្លាប់​ថ្មី​ដោយជំងឺកូវីដ-១៩ ដែលជាភាពជោគជ័យ នៃវិធានការសុខាភិបាល និង​ប្រសិទ្ធ​ភាព នៃគុណភាពវ៉ាក់សាំងកូវីដ-១៩។- សម្តេចតេជោ ហ៊ុន សែន នៅតែបន្តអំពាវនាវដល់ប្រជាពលរដ្ឋឱ្យបន្តមានវិធានការការពារខ្លួន ពី​ការ​ឆ្លង និងចម្លងកូវីដ-១៩ ដោយអនុវត្តន៍វិធានការ ៣ការពារ និង៣កុំ ព្រម​ទាំងនាំ​គ្នា​ទៅ​ចាក់​វ៉ាក់​សាំង​កូវីដ-១៩ទាំងដូសមូលដ្ឋា និងដូសជំរុញឱ្យបានគ្រប់ៗគ្នា តាមការណែនាំរបស់គ្រូពេទ្យ។- សម្តេចតេជោ ហ៊ុន​សែន ប្រកាស​ថ្កោល​ទោស​ដាច់​អហង្ការ​បំផុត​ចំពោះ​ទណ្ឌិត​ជាប់​ទោស​ក្បត់​ជាតិ សម រង្ស៊ី ដែលប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើព្រះចេស្តា ព្រះករុណា ព្រះបាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​ថា«មិនមានមនសិកាជាតិ និងក្បត់ជាតិ»។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថ្លែងអំណរគុណដល់ អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធ ក្នុង​ខេត្តពោធិ៍សាត់ បានធ្វើសកម្មភាព​សស្រាក់​សស្រាំចុះ​ជួយ​ជម្លៀស​ប្រជាពលរដ្ឋ​ចេញ​ពី​ការ​ជន់​លិច និងជួយដោះស្រាយបញ្ហាផ្សេងៗជាបន្តបន្ទាប់។- សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់ប្រជាពលរដ្ឋឱ្យរួមគ្នាការពារសន្តិភាព ដែល​យើង​រក​បាន​ដោយ​លំបាក។ សម្តេចបញ្ជាក់ថា «មានសន្តិភាព ទើបយើងមានការអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះ»។- សម្តេចតេជោ ហ៊ុន សែន បានប្រកាស​ដល់​ប្រជាពលរដ្ឋ​ខេត្តពោធិ៍សាត់​ដែល​បាន​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជនកម្ពុជា សូមបន្តបោះឆ្នោតជូនគណបក្សប្រជាជនថែមទៀត នូវ​ការ​បោះឆ្នោត​នា​ពេល​ក្រោយៗទៀត។សង្កថា​សម្តេចតេជោ ហ៊ុន សែន ចប់នៅវេលាម៉ោង០៧ និង៥៤នាទី

សម្តេចតេជោ ហ៊ុន សែន អញ្ជើញផ្តល់ស្រូវពូជ និងស្បៀងអាហារ ជូនកសិករជាង៥ពាន់គ្រួសារ នៅខេត្តពោធិ៍សាត់

2022/10/25 07:05:55 am        302
ពោធិ៦សាត់៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញផ្តល់ស្រូវពូជប្រមាណ ៥១៤,៥០០គីឡូក្រាម ជូនកសិករប្រមាណ ៥,១៤៥គ្រួសារ រងគ្រោះដោយសារគ្រោះទឹកជំនន់ នៅខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។ កន្លងទៅនេះ ខេត្តពោធិ៍សាត់បានជួបនូវទឹកជំនន់ ដែលបង្កឱ្យប៉ះពាល់ភូមិសាស្រ្ត ៧ក្រុង/ស្រុក, ប៉ះពាល់ប្រជាពលរដ្ឋសរុបចំនួន ១៣,៧៧៥គ្រួសារ ស្មើនឹងចំនួន ៦,៧០៩ខ្នងផ្ទះ។ ជម្លៀសប្រជាជនរយៈពេលខ្លីទៅកាន់ទីទួលសុវត្ថិភាពចំនួន ១៧៤គ្រួសារ។ ក្នុងនោះ លង់ទឹកស្លាប់ចំនួន ៤នាក់។ ទឹកជំនន់ ក៏បានបង្កឱ្យប៉ះពាល់សាលារៀនចំនួន២៥កន្លែង មណ្ឌលសុខភាពចំនួន ២កន្លែង, ប៉ះពាល់វត្តអារាម និងវិហារសាសនាចំនួន ១៦កន្លែង, ប៉ះពាល់ផ្លូវកៅស៊ូចំនួន ៣,០៥០ម៉ែត្រ,ប៉ះពាល់ផ្លូវគ្រួសក្រហមចំនួន ៩២,១១៥ម៉ែត្រ, ប៉ះពាល់អណ្តូងទឹកចំនួន ៩៦កន្លែង ស្រះទឹកចំនួន ៦៦កន្លែង បង្គន់ចំនួន ២,៣១១កន្លែង។គ្រោះទឹកជំនន់នេះ ក៏បានបង្កឱ្យប៉ះពាល់ដំណាំស្រូវចំនួន ១៩,៥៩៦ហិកតា ខូចខាតស្រូវចំនួន ៩,៣២១ហិកតា។ ក្នុងនោះផ្ទៃដីអាចស្តារឡើងវិញបានចំនួន ៦,៦៦៨ហិកតា,ប៉ះពាល់ដំណាំកសិ-ឧស្សាហកម្មចំនួន ៣,០៤៧ហិកតា និងដំណាំរួមផ្សំចំនួន ៣,២០៩ហិកតា៕

ពិធីបុណ្យ​ប្រទីប​របស់​ឥណ្ឌា​តាំង​ចង្កៀង​ចំនួន ១​លាន ​៥​សែន ដែល​នៅតែ​រក្សាបាន​កំណត់ត្រា​ពិភពលោក​

2022/10/24 02:39:27 pm        124
​ឥណ្ឌា៖ ទីក្រុង Ayodhya ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា​បាន​រក្សា​កំណត់ត្រា​ពិភពលោក Guinness World Record របស់​ខ្លួន​ដោយ​ការតាំង​បំភ្លឺ​ចង្កៀង​ប្រេងកាត​ចំនួន ​១​លាន​ ៥​សែន និង​បន្ត​ដុត​បំភ្លឺ​រយៈ​ពេល ៤៥​នាទី ជា​ផ្នែក​មួយ​នៃ​ការ​អបអរសាទរ​ពិធីបុណ្យ Diwali ដែល​ជា​ពិធីបុណ្យ​ប្រទីប​តាម​សាសនា​ហិណ្ឌូ​។ ​កាលពី​ឆ្នាំមុន​ទីក្រុង​នេះ​បាន​ដុត​បំភ្លឺ​ចង្កៀងប្រេងកាត​ចំនួន ៩០០,០០០​។ លោកនាយក​រដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi បាន​ចូលរួម​ទស្សនា​ទស្សនីយភាព​ដ៏​ស្រស់​ត្រកាល​នេះ​ផង​ដែរ​។ អ្នក​ទៅ​ទស្សនា​រាប់ពាន់​នាក់​បាន​ប្រមូល​ផ្តុំ​នៅ​លើ​ច្រាំងទន្លេ Saryu ជាទី​ដែល​ចង្កៀងប្រេងកាត​ទាំងនោះត្រូវ​បាន​ដុត​បំភ្លឺ ​កាលពី​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​មុន​។ ពិធីបុណ្យ​ប្រទីប និង​កាំជ្រួច​ភ្ញី​បាន​បំភ្លឺ​ដង​ផ្លូវ​នានា​ និង​មាត់ច្រាំង​ទន្លេ​របស់​ទីក្រុង​នេះ​។ ប្រជាពលរដ្ឋ​រាប់ពាន់​នាក់​នៅ​ទីក្រុង​នេះ ក៏បាន​អុជ​បំភ្លឺ​ចង្កៀង​ប្រេង​កាត​នៅ​តាម​លំនៅឋាន​របស់​ពួកគេ​ និង​នៅ​តាម​ទី​អា​រ៉ា​ម​នានា​ផង​ដែរ​។​ពិធីបុណ្យ​នេះ​ជា​និមិត្តរូប​ជ័យជម្នះ​នៃ​សភាវៈ​ល្អ​លើ​សភាវៈ​អាក្រក់ ដែល​រំលឹក​ដល់​ការ​វិល​ត្រឡប់​មកកាន់​មាតុ​ភូម​វិញ​របស់​ព្រះរាម​ក្នុង​សាសនា​ហិណ្ឌូ បន្ទាប់ពី​និរទេស​ភាព​រយៈពេល ​១៤​ឆ្នាំ ដោយ​បាន​យកឈ្នះ​ស្ដេច​មា​ក្រុង​រាប រ៉ា​វ៉ាន់ នៃ​នគរ​ក្រុង​លង្ការ និង​ជួយ​រំដោះ​ព្រះ​មហេសី​ព្រះ​នាង​សេ​ដា ដែល​ត្រូវ​បាន​ចាប់​យក​ទៅ​នោះ​ត្រឡប់មកវិញ​៕អត្ថបទ៖ សុខមាន

កូរ៉េ​ទាំង​២​ បាន​បាញ់​ព្រមាន​គ្នា​ទៅវិញទៅមក​នៅ​ក្បែរ​ព្រំ​ដែនទឹក ស្រប​ពេល​មាន​ភាព​តានតឹង​

2022/10/24 11:55:35 am        492
​ឧបទ្វីបកូរ៉េ៖ ទីភ្នាក់ងារ​សារ​ព័ត៌មាន​កណ្ដាល​ផ្លូវការ​កូរ៉េខាងជើង KCNA បាន​និយាយ​ថា កូរ៉េខាងជើង​បាន​បាញ់​កាំ​ភ្លើង​ធំ ​១០​គ្រាប់​នៅ​ក្បែរ​ឆ្នេរសមុទ្រ​ភាគ​ខាងលិច​នៅ​ថ្ងៃ​ចន្ទ​នេះ ជា​ការ​ឆ្លើយតប​ទៅ​នឹង​ការព្រមាន​របស់​កូរ៉េខាងត្បូង ​ដែល​បាន​បាញ់​សំដៅ​មកកាន់​ទូក​កូរ៉េខាងជើង​មួយ​គ្រឿង ដែល​បើក​ឆ្លងកាត់​ដែនទឹក​របស់​កូរ៉េ​ទាំង​២​។ ​អ្នកនាំពាក្យ​អគ្គសេនាធិការ​នៃ​កងទ័ព​ប្រជាជន​កូរ៉េ​របស់​កូរ៉េខាងជើង​និយាយ​ថា កូរ៉េខាងជើង​បាន​បាញ់​កាំភ្លើង​ធំ​ចំនួន​ ១០​គ្រាប់​ចេញពី​ជើង​ទម្រ​រ៉ូ​កែ​ត​ពហុ​ជំនាញ​នៅ​វេលា​ម៉ោង​ប្រហែល ​4.15នាទី​ព្រឹក​ម៉ោង​នៅ​សិង្ហ​បុរី បន្ទាប់ពី​យោធា​កូរ៉េខាងត្បូង​បាន​បាញ់​ព្រមាន​នៅ​វេលា​ម៉ោង​ប្រហែល​ 3.50​នាទី​ព្រឹក​ម៉ោង​ក្នុងស្រុក​ដោយ​សំអាង​ដល់​សកម្មភាព​ល្បាត​នានា។​ ​នាយសេនាធិការ​ចម្រុះ​កូរ៉េខាងត្បូង​បាន​និយាយថា ខ្លួន​បាន​បណ្ដេញ​នាវា​ពាណិជ្ជកម្ម​របស់​កូរ៉េខាងជើង​ឲ្យ​បក​ក្រោយ ដែល​បាន​ឆ្លង​ចូល​បន្ទាត់​កំណត់​ដែនទឹក​ភាគ​ខាងជើង ជា​ព្រំដែន​សមុទ្រ​តាម​ជាក់ស្ដែង​រវាង​ប្រទេស​កូរ៉េ​ទាំង​២​។ ការ​បាញ់​ព្រមាន​គ្នា​ទៅវិញទៅមក​ចុងក្រោយ​បំផុត​នេះ​ មាន​ឡើង​ស្រប​ពេល​មាន​ភាព​តាន​តឹង​កាន់​តែ​ខ្លាំង ដោយសារតែ​កូរ៉េខាងជើង​បន្ត​សាកល្បង​អាវុធ​ជាច្រើន​មិន​ធ្លាប់​មាននៅ​ឆ្នាំនេះ៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦
06/13/2026 05:06 PM
យន្តហោះចម្បាំងស៊ុយអែត ស្ទាក់យន្តហោះប្រយុទ្ធ​របស់​រុស្ស៊ី នៅជិតព្រំដែន
06/13/2026 05:06 PM
លីបង់រាយការណ៍ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង ក្រោយ​មាន​ការព្រមានជម្លៀស
06/13/2026 05:06 PM
ប៉ាគីស្ថាន និងអេហ្ស៊ីបស្វាគមន៍វឌ្ឍនភាព រវាងអាមេរិក និងអ៊ីរ៉ង់ ដោយសង្ឃឹមមាន​កិច្ចព្រមព្រៀងសន្តិភាពដំបូង
06/13/2026 05:06 PM
ចំនួនអ្នកស្លាប់ដោយសារ​​រញ្ជួយដី នៅហ្វីលីពីន កើនឡើងដល់ ៦១នាក់ ខណៈប្រតិបត្តិការ​ជួយ​សង្គ្រោះកំពុង​បន្ត​
06/13/2026 05:06 PM
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Modi ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការទៅកាន់បារាំង និងស្លូវ៉ាគី
06/13/2026 05:06 PM
[UPDATE] គ្រោះថ្នាក់ធ្លាក់យន្តហោះរបស់កងទ័ពអាកាសឥណ្ឌា មាន​អ្នកស្លាប់ ៥នាក់​
06/13/2026 05:06 PM
យន្តហោះដឹកជញ្ជូនយោធាធ្លាក់ នៅឥណ្ឌា ខណៈចំនួនអ្នកស្លាប់ និងរបួស មិន​ទាន់​ដឹង​នៅ​ឡើយទេ
06/13/2026 04:06 PM
ឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវ​បាននាំ​យក​ទៅផ្សព្វផ្សាយជូន​ពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប
06/13/2026 04:06 PM
វិស័យរដ្ឋបញ្ជាក់ពីការ​ប្តេជ្ញាចិត្តក្នុងការជួយពង្រឹងការយល់ដឹងអំពីច្បាប់ និងនីតិវិធីគយដល់វិស័យ SMEs
06/13/2026 04:06 PM