លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទៀនព្រះវស្សា ប្រគេនសម្តេចព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំពុះក្អែក
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១៨វត្ត ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
ប្រសាសន៍សំខាន់ៗសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញ​ចែក​វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋជាង ២ម៉ឺនបណ្ណ នៅឃុំចំនួន៣ នៃស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​
សម្ដេចធិបតី៖ កម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដោយសារថៃលុបចោល MOU ២០០១ ជាឯកតោភាគី

ព័ត៌មានសំខាន់ៗ

លោក Putin និយាយថា ពិភពលោក​ប្រឈម​នឹង​ទសវត្សរ៍​ដ៏​គ្រោះថ្នាក់​បំផុត​ចាប់​តាំង​ពី​សង្គ្រាម​លោក​លើក​ទី​២

2022/10/28 05:19:34 pm        676
​រុស្ស៊ី៖ លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បាន​ព្រមាន​ថា ពិភពលោក​ប្រឈម​នឹង​ទសវត្សរ៍​ដ៏​គ្រោះថ្នាក់​បំផុត ចាប់​តាំង​ពី​បញ្ចប់​សង្គ្រាមលោកលើកទី​២ មក​។​ ​នៅ​ក្នុង​សុន្ទរកថា​ដ៏​វែង​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក​បាន​ព្យាយាម​ស្វែងរក​យុត្តិធម៌​សម្រាប់​ការ​វាយ​លុក​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន ជា​ទង្វើ​មួយ​ដែល​ធ្វើ​ឲ្យ​ប្រទេស​របស់​លោក​នៅ​ឯកា​ពី​ពិភពលោក​។ ​លោក Putin ក៏បាន​ចោទប្រកាន់​លោក​ខាងលិច​ផងដែរ​ ពីបទ​គំរាមកំហែង​ដោយ​នុយក្លេអ៊ែរ​លើ​រុស្ស៊ី បង្ខំ​ឲ្យ​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ងាក​ចេញពី​ទីក្រុង Moscow​។​ លោក​ខាង​លិច​បាន​ខឹង​សម្បារ​ទៅ​នឹង​ការ​គំរាម​កំហែង​ ដោយ​នុយក្លេអ៊ែរ​នាពេល​ថ្មីៗ​ដោយ​វិមាន​ក្រឹម​ឡាំង​។ ​កាលពីដើម​សប្ដាហ៍​នេះ សម្ព័ន្ធ​យោធា​ណា​តូ​បាន​ថ្កោលទោស​ការ​អះអាង ​ដោយ​គ្មាន​មូលដ្ឋាន​ដោយ​រុស្ស៊ីដែល​ថា ​អ៊ុយ​ក្រែ​ន​អាច​ប្រើ​គ្រាប់បែក​ផ្ទុក​សារធាតុ​វិទ្យុសកម្ម រួម​ជាមួយ​អាវុធ​ផលិត​ពី​ជាតិ​វិទ្យុសកម្ម​។ ​អគ្គលេខាធិការ​អង្គការ​សម្ព័ន្ធ​យោធា​ណា​តូ​លោក Jens Stoltenberg បាន​និយាយថា សមាជិក​សម្ព័ន្ធមិត្ត​ទាំងអស់​បាន​ច្រានចោល​ការចោទប្រកាន់ ​ហើយ​ថា ​រុស្ស៊ី​មិន​ត្រូវ​ប្រើការ​ចោទប្រកាន់​នេះ​ជា​លេស​ពង្រីក​សង្គ្រាម​ឡើយ​។​​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​នេះ​ដែរ លោក Vladimir Putin បាន​អះអាង​ថា ​រុស្ស៊ី​បាន​ព្យាយាម​កសាង​ទំនាក់ទំនង​ជាមួយ​សម្ព័ន្ធ​ណា​តូ ប៉ុន្តែ​បាន​ទទួល​ការឆ្លើយ​តប​មក​វិញ​អវិជ្ជមាន​ ក្នុង​ការ​ធ្វើ​សហប្រតិបត្តិការ​ដ៏​សំខាន់​។ ​ក្នុង​សន្ទរកថា​ដ៏​វែង​នៅឯ​សន្និសីទ​នៃ​ក្រុម​អ្នក​ជំនាញ​គោលនយោបាយ​អន្តរជាតិ លោក Putin បាន​និយាយ​ថា រុស្ស៊ី​មាន​សារ​មួយ​ជូន​ដល់​បណ្ដា​ប្រទេស​ធំៗ​របស់​លោក​ខាងលិច និង​ណា​តូ​គឺ​សូម​បញ្ឈប់​ការ​ចង​សត្រូវ សូម​រស់នៅ​ជាមួយគ្នា​ទៅ​៕អត្ថបទ៖ សុខមាន

ព្រឹកនេះ គណៈរដ្ឋមន្ត្រីពិភាក្សា និងឆ្លងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៣

2022/10/28 03:21:19 pm        587
ភ្នំពេញ៖ នៅថ្ងៃសុក្រទី២៨ ខែតុលា ឆ្នាំ២០២២ គណៈរដ្ឋមន្រ្តី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដើម្បីពិភាក្សាលើរបៀបវារៈដូចខាងក្រោម៖១-សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។២-សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។៣-សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល ២០២៣-២០២៥។៤-បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិបញ្ញត្តិលើ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ៖៤.១-ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មនៃអនុសញ្ញាស្តីពីអាកាសចរស៊ីវិលអន្តរជាតិ ដោយបន្ថែមមាត្រា ៣ស្ទួន។៤.២-ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មមាត្រា៥០(ក)នៃអនុសញ្ញាស្តីពីអាកាសចរស៊ីវិលអន្តរជាតិ។៤.៣-ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មមាត្រា៥៦នៃអនុសញ្ញាស្តីពីអាកាសចរស៊ីវិលអន្តរជាតិ។សូមបញ្ជាក់ថា ក្របខ័ណ្ឌគោលនយោបាយហិរញ្ញវត្ថុសាធារណៈ និងថវិកាឆ្នាំ២០២៣ ដែលត្រូវបានរៀបចំ ដោយឈរលើមូលដ្ឋាននៃក្របគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចក៏ដូចជាឈរលើ “យុទ្ធសាស្ត ចតុកោណ-ដំណាក់កាលទី៤,ផែនការយុទ្ធសាស្ត្រ អភិវឌ្ឍជាតិ ២០១៩-២០២៣ និងជាពិសេសក្របខ័ណ្ឌ យុទ្ធសាស្ត្រ និងកម្មវិធីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅ ជាមួយកូវីដ−១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១–២០២៣ មានគោលបំណងសំខាន់ៗដូចជា បន្តពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និង សណ្ដាប់ធ្នាប់សាធារណៈ,បន្តធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សាធារណៈ ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចក្នុងរយៈពេលមធ្យមប្រកបដោយបរិយាប័ន្ន, បន្តស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឱ្យត្រឡប់ទៅរក កំណើនជាសក្តានុពល តាមរយៈការជំរុញការអនុវត្ត ក្របខ័ណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើន សេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១–២០២៣ – ជំរុញការអភិវឌ្ឍប្រព័ន្ធសុខាភិបាល និងប្រព័ន្ធគាំពារសង្គម ដើម្បីលើកកម្ពស់សុខុមាលភាពសង្គម និង កសាងភាពធន់នៃសង្គមកម្ពុជា សម្រាប់ត្រៀម ឆ្លើយតបទៅនឹងគ្រោះអាសន្ន ដែលអាចកើតមាន ជាយថាហេតុ,ដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការស៊ីវិល និង កងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រាក់ឧបត្ថម្ភមន្ត្រីនៅ រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងកម្រិតសមស្រប ដោយ ផ្អែកលើសមិទ្ធកម្ម ឬគុណាធិបតេយ្យ ដើម្បីលើកកម្ពស់ ជីវភាពរស់នៅ ព្រមទាំងពង្រឹងសមត្ថភាពស្ថាប័ន និង គុណភាពនៃការផ្តល់សេវាសាធារណៈ។ ដំឡើងប្រាក់សោធន និងកាត់បន្ថយគម្លាតនៃប្រាក់ សោធនរវាងអ្នកចូលនិវត្តន៍ចាស់ និងថ្មីជូនដល់អតីត មន្ត្រីរាជការស៊ីវិល និងអតីតកងកម្លាំងប្រដាប់អាវុធ – បន្តជំរុញការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាល សាធារណៈ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ កម្មវិធីកែទម្រង់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងកម្មវិធីកែទម្រង់ ច្បាប់ និងប្រព័ន្ធតុលាការ ។ថវិកាឆ្នាំ២០២៣ ត្រូវបានរៀបចំតម្រង់ទៅអនុវត្តបញ្ចប់សកម្មភាព អាទិភាព នៅសេសសល់របស់ ក្រសួងសា្ថប័ន ក៏ដូចជារបស់រាជរដ្ឋាភិបាល ជាពិសេសកិច្ចការកែទម្រង់លើគ្រប់វិស័យសំដៅកសាងមូលដ្ឋានគ្រឹះបន្ថែម សមាប់ដំណើរឈានឆ្ពោះទៅសម្រេចបាននូវបំណងប្រាថ្នារយៈពេលវែងរបស់ប្រជាជនកម្ពុជាដែលចង់ឱ្យ កម្ពុជាក្លាយជាប្រទេសមានមោទកភាពជាតិ មានអនាគតដ៏រុងរឿង ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមាន ចំណូលខ្ពស់នៅឆ្នាំ២០៥០ ។ថវិកាឆ្នាំ២០២៣ អាចត្រូវបានសន្និដ្ឋានថា ជាឧបករណ៍ ដ៏មានប្រសិទ្ធភាព ដែលឆ្លើយតបទៅនឹងបញ្ហាប្រឈម និងហានិភ័យ ទាំងក្នុង និងក្រៅប្រទេស សំដៅបន្ត ការពារអាយុជីវិត លើកកម្ពស់ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ ព្រមទាំងស្តារ និងជំរុញការងើបឡើងវិញ នូវកំណើនសេដ្ឋកិច្ចកម្ពុជា ទន្ទឹមនឹងការរៀនរស់នៅ ជាមួយកូវីដ-១៩ តាមកន្លងប្រក្រតីភាពថ្មី ហើយអាច ប្រសិទ្ធនាមថា “ថវិកាវិជ្ចារកម្មចំគោលដៅ ដោយផ្តល់ អាទិភាពទី១ ដល់ "មនុស្ស" ជាពិសេសលើសុខភាព ជីវភាព និងសមធម៌ ព្រមជាមួយនឹងអាទិភាពនៃការបន្ត ជំរុញការងើបឡើងវិញនៃកំណើន សេដ្ឋកិច្ចស្របតាម “ក្របខ័ណ្ឌយុទ្ធសាស្រ្ត និងកម្មវិធី ស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅ ជាមួយកូវីដ−១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ ឆ្នាំ២០២១–២០២៣"៕

លោក Blinken និយាយ​ថា ចិន​មិន​ព្រម​យោគយល់​គ្នា​ជាមួយ​សហរដ្ឋអាមេរិក​ចំពោះ​បញ្ហា​កោះ​តៃវ៉ាន់​ទេ​

2022/10/27 10:06:08 pm        657
​អាមេរិក៖ ប្រមុខ​ការទូត​សហរដ្ឋអាមេរិក​លោក Antony Blinken បាន​និយាយ​ថា ប្រទេស​ចិន​បាន​កែប្រែ​ការយោគយល់​គ្នា​ដែល​មាន​អាយុកាល​ជាច្រើន​ទសវត្សរ៍​មក​ហើយ រវាង​ទីក្រុង​វ៉ាស៊ីនតោន និង​ប៉េកាំង​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នានាទាក់ទង​នឹង​ឋានៈ​របស់​កោះ​តៃវ៉ាន់ ហើយ​ពេលនេះ​កំពុង​ប្រកាន់​ជំហរ​លើ​លទ្ធភាព​ក្នុង​ការ​ប្រើ​កម្លាំង​ក្រសោប​យក​កោះ​នេះ​។ ​លោក Blinken បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​នៅ​ឯ​ព្រឹត្តិការណ៍​មួយ​រៀប​ចំ​ដោយសារ​ព័ត៌មាន Bloomberg ថា ប្រទេស​ចិន​បានសម្រេច​ចិត្ត​ដាក់​សម្ពាធ​បន្ថែម​លើ​កោះ​តៃវ៉ាន់ រួម​ទាំង​លទ្ធភាព​នៃ​ការ​ប្រើ​កម្លាំង​ដើម្បី​សម្រេច​គោលដៅ​របស់​ពួកគេ​។ ​លោក Blinken និយាយ​ថា ស្ថានភាព​ជាក់ស្ដែង​រយៈ​ពេល ៤០​ឆ្នាំ​មកនេះដែល​សហរដ្ឋអាមេរិក​ទទួលស្គាល់​ទីក្រុង​ប៉េកាំង ក្រោម​គោលនយោបាយ​ចិន​តែមួយ និង​បាន​ផ្ដល់​អាវុធ​ឲ្យ​ទៅ​កោះ​តៃវ៉ាន់​សម្រាប់​ការពារ​ខ្លួន​ផង​ដែរ​នោះ​ បាន​ជួយ​ក្នុង​ការ​ធានា​បាន​ថា​នឹង​ពុំ​មាន​ជម្លោះ​រវាង​សហរដ្ឋ​អាមេរិក និង​ចិន​ជុំវិញ​កោះ​តៃវ៉ាន់​ទេ​។​ប្រមុខ​ការបរទេស​អាមេរិក​រូប​នេះ​និយាយ​ថា អ្វី​ដែល​ជា​ការ​ផ្លាស់ប្ដូរ​ចំពោះ​គោល​ជំហរ​នេះគឺ​ការ​សម្រេច​ដោយ​រដ្ឋាភិបាល​នៅ​ក្នុង​ទីក្រុង​ប៉េកាំង ដែល​ថា​ស្ថានភាព​ជាក់ស្ដែង​នេះ​លែង​ទទួល​យក​បាន​ទៀតហើយ ពួកគេ​ចង់​ព​ន្លឿ​ន​ដំណើរ​ការដែល​ពួកគេ​ព្យាយាម​ស្វែងរក​ការ​ជុំ​ជាតិ​ឡើងវិញ។ ​លោក​ថា ទីក្រុង​វ៉ាស៊ីនតោន​មិន​ចង់បាន​សង្គ្រាមត្រជាក់​ទេ ហើយក៏​មិនបាន​ព្យាយាម​ទប់ស្កាត់​ចិនដែរ ប៉ុន្តែ​សហរដ្ឋអាមេរិក​នឹង​ដោះស្រាយ​ក្នុង​ការ​ការពារ​ផលប្រយោជន៍​របស់​ខ្លួន​៕អត្ថបទ៖ សុខមាន

សហរដ្ឋអាមេរិក​ដាក់ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​បន្ថែម​ទៀត​ក្នុង​ពេល​មានការ​តវ៉ា​ជាច្រើន

2022/10/27 09:34:02 pm        558
​អាមេរិក៖ អ្នកនាំពាក្យ​រង​លោក Vedant Patel បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា យើង​នឹង​បន្ត​ពិនិត្យមើល និង​មាន​ចំណាត់ការ​គាំទ្រ​ប្រជាជន​អ៊ីរ៉ង់ ខណៈ​ពួកគេ​តវ៉ា​ដោយ​សន្តិវិធី​ដើម្បី​សិទ្ធិមនុស្ស ​ក្នុងការ​ប្រឈមមុខ​ទៅនឹង​ការបង្ក្រាប​យ៉ាង​ឃោរឃៅ​។ សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ពុធបានដាក់​ទណ្ឌកម្ម​ថ្មី​ លើ​សមាជិកទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​ប្រទេស​អ៊ីរ៉ង់ មេដឹកនាំ​នៃ​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ ឆ្មាំ​ពន្ធនាគារ និង​អ្នកដទៃ​ដែល​បានធ្វើ​សកម្មភាព​រយៈពេល ៤០ថ្ងៃ​ចាប់តាំងពី នាង​ Amini អាយុ ២២ឆ្នាំ​បាន​ស្លាប់​អំឡុងពេល​ត្រូវបាន​ឃុំខ្លួន​ដោយ​កងកម្លាំង​សន្តិសុខ​។​ ​អាវុធ​ទណ្ឌកម្ម​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​កំណត់​លើ​សមាជិក​ចំនួន ១០​រូបនៃ​អ្នកដឹកនាំ​របស់​ប្រទេស​អ៊ីរ៉ង់​ដោយ​ការរារាំង​ហិរញ្ញវត្ថុ និង​ការដាក់ទណ្ឌកម្ម​ផ្សេងទៀត និង​សកម្មភាព​បន្តបន្ទាប់​ជាច្រើន​ដែល​ដាក់​លើ​ទីក្រុង​តេ​អេ​រ៉ង់ ​សម្រាប់​ការបង្ក្រាប​លើ​ក្រុមអ្នកតវ៉ា និង​ការ​កាត់ផ្តាច់​ដំណើរ​ការចូល​ប្រើប្រាស់​បណ្តាញ​អ៊ីនធឺណិត​។ ​រដ្ឋមន្ត្រីការបរទេស​លោក Antony Blinken បាន​និយាយថា សហរដ្ឋអាមេរិកនឹង​បន្ត​ដាក់ទណ្ឌកម្ម​លើ​បុគ្គល និង​អង្គភាព​នានា​ក្នុងប្រទេស​អ៊ីរ៉ង់ ដែល​ចូលរួម​ក្នុងការ​បង្ក្រាប​យ៉ាង​ឃោរឃៅ​លើ​ប្រជាជន​អ៊ីរ៉ង់​។គួ​រំលឹកថា ​នគរបាលសីលធម៌​របស់​ប្រទេស​អ៊ីរ៉ង់​បាន​ចាប់ខ្លួននាង ​Amini កាលពី​ថ្ងៃទី១៣ ខែកញ្ញានៅក្នុង​ទីក្រុង​តេ​អេ​រ៉ង់ ជា​កន្លែង​ដែលនាង​មកលេង​ពី​ស្រុកកំណើត​របស់​នាង​នៅក្នុង​តំបន់ជនជាតិ​ឃឺ​តភាគ​ខាងលិច​ប្រទេស​។ នគរបាល​បាន​ឃាត់ខ្លួននាង​ពីបទ​បំពាន​លើ​ការ​ស្លៀកពាក់ ដែល​ប្រទេស​អ៊ីរ៉ង់​តម្រូវឱ្យ​ស្ត្រី​ពាក់​កន្សែង​គ្រប​ក្បាល​ដោយ​គ្រប​លើ​សក់​ទាំង​ស្រុង ​នៅពេល​ស្ថិតក្នុង​ទីសាធារណៈ​។​ ​ថ្មីៗ​នេះ​ប្រធានាធិបតី​អ៊ីរ៉ង់​បាន​ចោទប្រកាន់​សហរដ្ឋ​អាមេរិក​ថា ​បាន​អនុវត្ត​គោលនយោបាយ​អស្ថិរភាព​ដែល​បរាជ័យផ្តោតលើ​ប្រទេស​របស់លោក ខណៈ​ក្រុមបាតុករអ៊ីរ៉ង់​បាន​បន្ត​អំពាវនាវ​ឱ្យមាន​ការដួលរលំ​មេដឹកនាំ​របស់ខ្លួន ទោះបីជា​មានការ​បង្ក្រាប​ដោយ​ហិង្សា​ក៏ដោយ​។ ប្រធានាធិបតី​លោក Ebrahim Raisi បាន​ច្រានចោល​ម្តង​ហើយ​ម្តងទៀត​ នូវ​ភាពវឹកវរ​ដែល​បង្កឡើង​ដោយ​ការស្លាប់​របស់​នាង Amini ថា ​ជា​ផែនការ​របស់​ប្រទេស​លោកខាងលិច​៕អត្ថបទ៖ ប៊ុនថន

UN៖ ​ប្រជាជន​សូ​ម៉ាលី​ជិត​ ១​លាន​នាក់​រងគ្រោះ​ដោយ​គ្រោះ​រាំងស្ងួត​ក្នុង​តំបន់​គ្រប់គ្រង​របស់​ក្រុម al-Shabab

2022/10/27 07:51:10 pm        399
​សូម៉ាលី៖ អង្គការសហប្រជាជាតិ​និយាយ​ថា ប្រជាជន​ជិត ១​លាន​នាក់​ដែល​រង​ផលប៉ះពាល់​ដោយ​គ្រោះរាំងស្ងួត​នៅក្នុង​ប្រទេស​សូ​ម៉ាលី ស្ថិតនៅក្នុង​តំបន់​ជាច្រើនក្រោម​ការគ្រប់គ្រង ឬ​ឥទ្ធិពល​របស់​ក្រុម​ជ្រុលនិយម al-Shabab ហើយ​អង្គការសហប្រជាជាតិ​បាន​អំពាវនាវ​ ដល់​ក្រុម​អ្នក​ប្រយុទ្ធ​អនុញ្ញាត​ឱ្យមាន​ដំណើរកា​រ​ផ្នែក​មនុស្សធម៌ ខណៈ​គ្រោះទុរ្ភិក្ស​គំរាមកំហែង​ប្រទេស​នេះ​។​ ​តំណាង​ពិសេស​របស់​អគ្គលេខាធិកា​រ​អង្គការសហប្រជាជាតិ​ប្រចាំ​ប្រទេស​សូ​ម៉ាលី លោក James Swan និយាយកាលពី​ថ្ងៃ​ពុធ​ថា ប្រជាជន ៩​សែននៅក្នុង​តំបន់​ដែល​គ្រប់គ្រង​ដោយ​ក្រុម al-Shabab ដែល​បង្ហាញ​ពី​ចំណែក​តួច​មួយ​នៃ​មនុស្ស​ជាង ៧លាន​នាក់​ដែល​ត្រូវការ​ជំនួយ ខណៈ​ប្រទេស​នៅ​តំបន់​អាហ្វ្រិក​មួយ​នេះ​ប្រឈម​គ្រោះរាំងស្ងួត​ធ្ងន់ធ្ងរ​បំផុត​ នៅក្នុង​រយៈពេល​ជាច្រើន​ទសវត្ស​មកនេះបណ្តាល​ឲ្យ​មនុស្ស​រាប់ពាន់នាក់​បាន​ស្លាប់ រួមទាំង​កុមារ​ជាច្រើន​នាក់។​ ​លោក James Swan និយាយថា វា​ពិតជា​គួរឱ្យ​សោកស្ដាយ ដែល​ដំណើរ​ការចូល​នៃ​ផ្នែក​មនុស្សធម៌​នៅតែ​ពិបាក​ដោយសារតែ​ក្រុម​ជ្រុលនិយម al-Shabab​។ការពិភាក្សា​នៅតែ​បន្ត​ជាមួយ​អង្គការ និង​អង្គភាព​ផ្នែក​ឯកជន​នៅ​ប្រទេស​សុ​ម៉ាលី ដើម្បី​អាច​ទៅដល់​កន្លែង​ដែល​គ្រប់គ្រង ឬ​ស្ថិតនៅក្រោម​ឥទ្ធិពល​របស់​ក្រុម​ជ្រុលនិយម​។ ការបង្ក​អរិភាព​របស់​ក្រុម Al-Shabab ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ផ្តល់ជំនួយ​ ក្នុងអំឡុងពេល​គ្រោះ​ទុរ្ភិក្ស​នៅក្នុង​ប្រទេស​សូ​ម៉ាលី​កាលពី​ ១​ទសវត្សរ៍​កន្លងទៅនេះ​ គឺជា​កត្តា​មួយបណ្តាល​ឲ្យ​មនុស្ស​មួយ​ភាគ​បួន​លាន​នាក់​ស្លាប់​។​ ​អង្គការសហប្រជាជាតិកាលពី​សប្តាហ៍​មុន​បាន​ព្រមាន​ថា ប្រសិន​បើ​គ្មាន​ជំនួយ​ពី​អន្តរជាតិ​ច្រើន​បន្ថែមទៀត​នោះទេ ការប្រកាស​អំពី​គ្រោះ​ទុរ្ភិក្ស​ជា​ផ្លូវការ​ដ៏​កម្រអាច​ត្រូវបាន​ធ្វើឡើង សម្រាប់​តំបន់​មួយចំនួន​របស់​ប្រទេស​សូ​ម៉ាលី​នៅ​ចុង​ឆ្នាំនេះ៕អត្ថបទ៖ ប៊ុនថន

លោក Sunak ប្រឈម​ការ​ចោទសួរ​សំនួរ​សម្រាប់​នាយករដ្ឋមន្ត្រី​លើកដំបូង ​បន្ទាប់ពី​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​

2022/10/27 07:05:56 pm        506
​អង់គ្លេស៖ នាយករដ្ឋមន្ត្រី​ថ្មី​របស់​ចក្រភព​អង់គ្លេស​លោក Rishi Sunak បាន​ប្រឈមមុខ​ទៅ​នឹង​ការ​អំពាវនាវ​ថ្មី​ សម្រាប់​​ការបោះឆ្នោត​សកល​ដោយ​គណបក្សប្រឆាំង​កាលពី​ថ្ងៃ​ពុធ ក្នុងអំឡុងពេល​ការ​ចោទ​សួរ​សំណួរ​សម្រាប់​នាយករដ្ឋមន្ត្រី​ថ្មី ចាប់​តាំង​ពី​លោក​ចូលកាន់​តំណែង​។ ​​ក្នុង​អំឡុង​សម័យប្រជុំ មេដឹកនាំ​គណបក្ស​ពលករ​លោក Keir Starmer បាន​និយាយ​ថា លោក Sunak ពុំ​មាន​អាណត្តិ​សម្រាប់​ដឹកនាំ​រដ្ឋាភិបាល​នោះ​ទេដោយ​និយាយ​ថា​ លោក​ត្រូវ​បាន​ផ្ដួល​ដោយ​អតីត​នាយក​រដ្ឋមន្ត្រី ជា​អ្នក​កាន់​តំណែង​មុន​របស់​លោក​គឺ​លោកស្រី Liz Truss។ លោក Keir Starmer បាន​សួរ​ថា ដូច្នេះ​ហេតុអ្វី​លោក​មិន​ដាក់​វា​ក្នុង​សាក​ល្បង​​? អនុញ្ញាត​ឲ្យ​អ្នក​កំពុង​ធ្វើការ​ជា​អ្នក​សម្រេច​ចិត្ត និង​អំពាវនាវ​ឲ្យ​មានការ​បោះឆ្នោត​សកល​។​ ជា​ការ​ឆ្លើយតប​លោក Sunak បាន​និយាយ​ថា អាណត្តិ​នៃ​ការដឹកនាំ​របស់​លោក​គឺ​ផ្អែកលើ​ការរៀបចំ​គោលនយោបាយ​ ដែល​ថា​យើង​ត្រូវ​បាន​ជ្រើសរើស​ដើម្បី​រំលឹក​ប្រាប់​លោក​ថា ​ការបោះឆ្នោត​យើង​ជា​អ្នកឈ្នះ ហើយ​ពួកគេ​ជា​អ្នក​ចាញ់​។​​លោក Sunak ក៏​ត្រូវ​បាន​ចោទសួរ​ផង​ដែរ​អំពី​ការ​ចូល​កាន់​តំណែង​វិញ​របស់​លោកស្រី Suella Braverman ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ត្រឹមតែ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​លោកស្រី​បាន​លាលែង​ពី​តំណែង ​ជុំវិញ​ការ​បំពានច្បាប់​សភា​ក្នុង​អំឡុង​ការដឹកនាំ​របស់​អតីត​នាយករដ្ឋមន្ត្រី​លោកស្រី Liz Truss​។ ​លោក Sunak បាន​បង្វែរ​សំណួរ​ជាច្រើន​ដោយ​និយាយ​ថា ​លោក​កំពុង​ធ្វើការ​សម្រេចចិត្ត​ដ៏​លំបាក​ដើម្បី​ស្ដារ​ស្ថិរភាព​សេដ្ឋកិច្ច និង​ទំនុក​ចិត្ត​ឡើងវិញ៕​អត្ថបទ៖ ប៊ុនថន

លោក Putin ទទួលស្គាល់ថា ​រុស្ស៊ីកំពុង​ប្រឈម​បញ្ហា​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែ​ន

2022/10/27 06:23:44 pm        576
​រុស្ស៊ី៖ លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin កាលពី​ថ្ងៃ​អង្គារ​បាន​ទទួល​ស្គាល់​ថា ​ប្រទេស​របស់​លោក​ប្រឈម​បញ្ហា​ជាច្រើន​នៅ​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែ​ន និង​បាន​ប្រាប់​ក្រុមការងារ​របស់​លោក​ឲ្យ​សម្រេច​ចិត្ត​ឲ្យ​បាន​លឿន​ក្នុង​ជម្លោះ​នេះ​។ ​ប៉ុន្តែ​ការ​អត្ថាធិប្បាយ​របស់​លោក​ដែល​ត្រូវ​បាន​ធ្វើ​ឡើងជា​ភាសា​រុស្ស៊ី និង​ផ្សាយ​តាម​ទូរទស្សន៍​ផង​នោះ ទំនងជា​ត្រូវ​បាន​បកប្រែ​ផ្សេងៗ​គ្នា​ដោយ​អង្គការ ​សារព័ត៌មាន​នានា​។ យោង​តាម​សេចក្ដី​ជូន​ដំណឹង​ជា​ផ្លូវការ​ពី​វិមាន​ក្រឹម​ឡាំង លោក Putin បាន​ប្រាប់​ក្រុមប្រឹក្សា​សម្របសម្រួល​ត្រូវ​បាន​បង្កើត​ថ្មី​ ដែល​ត្រូវ​បាន​ចាត់តាំង​ឡើង​ដើម្បី​បង្កើន​ការ​គាំទ្រ ​សម្រាប់​ការ​វាយ​លុក​នៅ​អ៊ុយ​ក្រែ​ន​ថា ​ពេលនេះ​យើង​បាន​ប្រឈម​ភាព​ចាំបាច់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ឲ្យ​កាន់តែ​ឆាប់ ​ក្នុង​ការ​ផ្ដល់​ការ​គាំទ្រ​សម្រាប់​ប្រតិបត្តិការ​សឹក​ពិសេស និង​ចាំបាច់​ត្រូវ​ទប់ទល់​ការ​រឹតត្បិត​ផ្នែក​សេដ្ឋកិច្ច ​ដែល​ត្រូវ​បាន​ដាក់​លើ​យើង​យ៉ាង​ធ្ងន់ធ្ងរ​មិន​ធ្លាប់​មាន​ពី​មុន​មក​។​ការ​អត្ថាធិប្បាយ​របស់​លោក Putin ត្រូវ​បាន​បកប្រែ​ផ្សេងៗ​គ្នា​ដោយសារព័ត៌មាន AFP និង Reuters ដែល​សារព័ត៌​មាន​ទាំង​២ ​មាន​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​រុស្ស៊ី។ ចំណែក​វិមាន​ក្រឹម​ឡាំង​បាន​សរសេរ​ថា លោក Putin បាន​ប្រើ​ឃ្លា​ថា ការ​រឹតត្បិត​ផ្នែក​សេដ្ឋកិច្ច​។ សារព័ត៌មាន AFP បាន​រាយ​ការណ៍​ថា លោក Putin លើក​ឡើង​ថា ​រុស្ស៊ី​កំពុង​ប្រឈម​ការ​លំបាក​ផ្នែក​សេដ្ឋកិច្ច​ដោយសារ​ការ​រួម​រឹត​ដោយ​ទណ្ឌកម្ម ​ព្រោះ​សង្គ្រាម​៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន កោតសរសើរ និងអរគុណថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ដែលចេញសេចក្តីថ្លែងការថ្កោលទោសអ្នកទាំងឡាយណាដែលមានចេតនាប្រមាថព្រះមហាក្សត្រ តាមការស្នើរសុំរបស់សម្តេច

2022/10/27 06:12:29 pm        405
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសកោតសរសើរ និងថ្លែងអំណរគុណថ្នាក់ដឹកនាំគណបក្សភ្លើងទៀនដែលបានចេញសេចក្តីថ្លែងការថ្កោលទោសអ្នកទាំងឡាយណាដែលមានចេតនាប្រមាថព្រះមហាក្សត្រតាមការស្នើរសុំរបស់សម្តេច។សម្តេចតេជោ ហ៊ុន​ សែន បានសរសេរលើបណ្តាញសង្គមfacebookនៅមុននេះបន្តិចថា «ខ្ញុំសូមកោតសរសើរ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ដែលបានចេញសេចក្តីថ្លែងការថ្កោលទោសអ្នកទាំងឡាយណាដែលមានចេតនាប្រមាថព្រះមហាក្សត្រ តាមការស្នើរសុំរបស់ខ្ញុំកាលពីម្សឹលមុិញថ្ងៃ២៦តុលា២០២២នៅខេត្តកំពង់ឆ្នាំង»៕

សម្ដេចតេជោ ហ៊ុន សែន គ្រោងជួបប្រធានាធិបតីអ៊ុយក្រែនតាមទូរស័ព្ទនៅប៉ុន្មានថ្ងៃខាងមុខនេះ

2022/10/27 05:46:27 pm        710
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គ្រោងជួបប្រធានាធិបតីអ៊ុយក្រែនតាមទូរស័ព្ទនៅប៉ុន្មានថ្ងៃខាងមុខនេះ។សម្តេចតេជោ ហ៊ុន សែន ប្រកាសថា «បេសកកម្មជួយប្រជាជនដែលរងគ្រោះ ដោយជំនន់ទឹកភ្លៀងវគ្គទីមួយត្រូវបានបញ្ចប់ពីម្សិលមិញ។ មកដល់ផ្ទះវិញ បំណុលត្រូវសង មានយ៉ាងច្រើន ដោយឯកសារត្រូវពិនិត្យសម្រេច និងចុះហត្ថលេខានៅរង់ចាំ»។សម្តេចតេជោបញ្ជាក់ថា ការងារទាក់ទងនឹងការប្រជុំអាស៊ាន ក្នុងឋានៈជាប្រធានប្តូរវេនឆ្នាំ២០២២ បូកជាមួយនឹងការចូលរួមប្រជុំG 20 និងការចូលរួមប្រជុំAPECត្រូវបានដោះស្រាយមួយភាគធំ។សម្តេចបន្តថា «ប្រសិនគ្មានការប្រែប្រួល និងការសម្របសម្រួលពេលវេលាតាមផ្លូវការទូត ដែលកំពុងធ្វើនោះទេ ខ្ញុំនឹងជួបប្រធានាធិបតីអ៊ុយក្រែនតាមទូរស័ព្វនៅប៉ុន្មានថ្ងៃខាងមុខនេះ»៕

រុស្ស៊ី​ប្រឈម​ការលំបាក​កាន់តែខ្លាំង ខណៈ​អ៊ុយ​ក្រែ​ន​ជួបប្រទះ​ស្ថានភាព​អាកាសធាតុ​នៅ​សមរភូមិ​

2022/10/27 05:42:54 pm        736
​រុស្ស៊ី៖ ខណៈ​សង្គ្រាម​របស់​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​បាន​ឈានចូល​ដល់​ខែ​ទី​៩ ឬ​ស្ថិត​ក្នុង​សប្ដាហ៍​ទី​៣៥ នៃ​សង្គ្រាម ភាពទន់ខ្សោយ​របស់​កង​ទ័ព​ខ្លួន​បាន​លេចចេញ​កាន់​តែច្បាស់ ​ដែល​ទំនង​ជា​ពឹង​ផ្អែកលើ​ការ​គាំទ្រ​របស់​អ៊ីរ៉ង់​ដែល​កំពុងតែ​កើន​ឡើង​។ ​ជន​ស៊ីវិល​អ៊ុយ​ក្រែ​ន​កំពុង​ខឹង​សម្បារ​ទៅ​នឹង​ការវាយប្រហារ​ទាំងឡាយ ដោយ​បាន​យល់​យ៉ាង​ច្បាស់​ពី​ការ​វាយប្រហារ​ដោយ​យាន​ដ្រូ​ន​អត្តឃាត​ Shahed-136​ របស់​អ៊ីរ៉ង់ ទោះបី​មានការ​ច្រានចោល​ពី​ការ​ជួយ​របស់​ទីក្រុង​តេ​អេ​រ៉ង់​ក៏ដោយ ហើយ​កងកម្លាំង​អ៊ុយ​ក្រែ​ន​កំពុង​ដណ្ដើមយក​ដែន​ដី​ ត្រឡប់​ទៅ​វិញ​កាន់តែ​ច្រើន​ឡើង​នៅ​ភាគ​ខាង​ត្បូង ​និង​ខាងកើត​។ ​ជាមួយគ្នា​នោះ​ដែរ ក្រុម​សមាជិកសភា​សហរដ្ឋ​អាមេរិក និង​ប្រធានាធិបតី​បារាំងដែល​កំពុង​តាមដាន​ការវិវឌ្ឍន៍​ស្ថានការណ៍​លើ​របាយការណ៍​នេះ​ ទំនងជា​នឹង​បញ្ជូន​សញ្ញា​ផ្សេងៗ​គ្នា​ជាច្រើន​អំពី​ដំណោះស្រាយ​របស់​ខ្លួន ចំពោះ​ការ​គាំទ្រ​ដល់​អ៊ុយ​ក្រែ​ន​ដែល​នៅតែ​បន្ត។​​កាលពី​សប្ដាហ៍​មុននេះ​ដែរ កងកម្លាំង​រុស្ស៊ី​បាន​វាយប្រហារ​លើ​ទីក្រុង Bakhmut ក្នុង​ភាគ​ខាងកើតដោយ​ពុំបាន​បំបែក​រនាំង​ការពារ​របស់​អ៊ុយ​ក្រែ​ន​ទេ​។ ​ចំណែក​រដ្ឋមន្ត្រី​ការពារ​អ៊ុយ​ក្រែ​ន​បាន​និយាយ​ថា ការ​វាយបក​របស់​អ៊ុយ​ក្រែ​ន​លើ​កងកម្លាំង​រុស្ស៊ី​ក្នុង​តំបន់ Kherson ភាគ​ខាង​ត្បូង​កំពុង​ជួបប្រទះ​ការ​លំបាក ​ជាង​ស្ថានភាព​នៅ​ក្នុង​ភាគ​ឦសានដោយ​សារតែ​អាកាសធាតុ​សើម​ជោកជាំ ​និង​លក្ខខណ្ឌ​ភូមិសាស្ត្រ​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប
08/02/2026 01:08 PM
លោក Trump និយាយថា លោកនឹងផ្អាកការវាយប្រហារថ្មីលើអ៊ីរ៉ង់ ក្នុងក្ដីសង្ឃឹមថា​នឹង​ទទួល​បាន​កិច្ចព្រមព្រៀងរហ័ស
08/02/2026 12:08 PM
សម្ដេច​ធីបតី​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិ​វិធី​ប្រាប់​អ្នក​រាយការណ៍​ពិសេស ​UN
08/02/2026 12:08 PM
ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅរដ្ឋអាសាំប្រទេសឥណ្ឌា កើនឡើងដល់ជាង ៨០នាក់
08/02/2026 12:08 PM
JBC កម្ពុជា បង្ហាញវឌ្ឍនភាពនៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងកម្ពុជា-ថៃជូនក្រុម AOT
08/02/2026 12:08 PM
សម្ដេចធិបតី ណែនាំឱ្យរៀបចំដំឡើងស័ក្តិ និងមេដាយពិសេសជូនវីរយុទ្ធជនការពារទឹក​ដីពីថៃ​ឈ្លានពាន
08/02/2026 11:08 AM
ក្រសួងបរិស្ថាន ស្នើសុំការសហការពីរដ្ឋបាលរាជធានី-ខេត្ត ហាមឃាត់ការនាំចូលសំណល់អាគុយ និង​បរិក្ខារ​អេឡិច​ត្រូនិកប្រើប្រាស់រួច ដើម្បីការពារសុខភាពសាធារណៈ និងបរិស្ថានកម្ពុជា​
08/02/2026 11:08 AM
ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្ស ៤នាក់នៅហ្កាហ្សា ទោះលោក Trump ប្រកាស​ពីការរំសាយអាវុធក៏ដោយ
08/02/2026 11:08 AM
ធនាគារជាតិនៃកម្ពុជា បដិសេធព័ត៌មានក្លែងក្លាយ ស្តីពី​ការ​ដាក់​ឱ្យ​ចរាចរ​ក្រដាស​ប្រាក់​រៀល​ប្រភេទ​ថ្មី
08/02/2026 11:08 AM
ជនអន្តោប្រវេសន៍៖ភាពអត់ឃ្លាន និងអរិភាពជំរុញពួកគេឱ្យត្រឡប់មកពីទីក្រុងសេអ៊ូតា ប្រទេសអេស្ប៉ាញទៅកាន់ម៉ារ៉ុកវិញ
08/02/2026 11:08 AM