សម្តេចតេជោ ហ៊ុន សែន នឹងបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិនរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៥ដល់២៧ ខែមិថុនាខាងមុខនេះ
កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលសម្រេចបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ លើផលិតផលស៊ីម៉ងត៍ក្នុងស្រុក សម្រាប់រយៈពេល ២ឆ្នាំទៀត
ផ្ទះទេវតា១ខ្នង មានភ្ជាប់ប្រព័ន្ធទឹកស្អាត និងភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកតាចាស់ជរា នៅខេត្តកំពង់ធំ

ព័ត៌មានសំខាន់ៗ

ព្រឹកស្អែក សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញបើកការដ្ឋានសាងសង់ ស្ពានអាកាសក្នុងរាជធានីភ្នំពេញចំនួន០២បន្ថែមទៀត

2022/08/30 06:16:25 pm        389
ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញចំនួន០២បន្ថែមទៀត ដែលមានតម្លៃសរុបជាង ៤៦លានដុល្លារអាមេរិក។ស្ពានអាកាសដែលសាងសង់បន្ថែមនេះ ទី១ ស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌមានជ័យ។ ទី២ ស្ថិតនៅចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៉ី ជាមួយមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវលេខ២០០៤) ក្នុងខណ្ឌពោធិ៍សែនជ័យ។ស្ពានអាកាសទាំងពីរនេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយចំណាយថវិកាសរុប ៤៦,៧៧៥.០០០ដុល្លាអាមេរិក។ ក្នុងនោះស្ពានអាកាសចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ចំណាយថវិកា ៣៦,៧៧៥,០០០ដុល្លារ និងចំណាយពេលសាងសង់ ៣៦ខែ។ ដោយឡែកស្ពានអាកាសចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៉ី ជាមួយមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ចំណាយថវិកា ១០,០០០,០០០ដុល្លារអាមេរិក ចំណាយពេលសាងសង់ ១៦ខែ៕

ចំនួន​អ្នកស្លាប់​ក្នុង​ការតវ៉ា​ដោយ​ហិង្សា​នៅ​អ៊ីរ៉ាក់​កើន​ឡើង​ដល់ ​២០​នាក់ ក្រោយ​មេដឹកនាំ​សាសនា​ដ៏​មាន​ឥទ្ធិពល​ចាកចេញ​ពី​នយោបាយ​

2022/08/30 02:58:49 pm        820
​អ៊ីរ៉ាក់៖ ចំនួន​អ្នក​ស្លាប់​ដោយសារតែ​ការ​ប៉ះទង្គិច​គ្នា រវាង​ក្រុម​អ្នកគាំទ្រ​មេដឹកនាំ​សាសនា​និកាយ​ស៊ី​អ៊ី​ត​លោក Muqtada al-Sadr និង​កងកម្លាំង​សន្តិសុខ ជុំវិញ​ការប្រកាស​លាលែង​ពី​ឆាក​នយោបាយ​របស់​បព្វជិត​រូប​នេះ​បាន​កើន​ឡើង​ដល់ ​២០​នាក់​ហើយ នេះ​បើ​យោង​តាម​សេចក្ដីរាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​។​យោង​តាម​ទីភ្នាក់ងារសារព័ត៌មាន Sputnik មនុស្ស​ជាង ​៣០០​នាក់​បាន​រង​របួស​ក្នុង​ការ​ប៉ះទង្គិច​គ្នា​ជា​បន្តបន្ទាប់​។ មេដឹកនាំ​អ៊ីស្លាម​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​ប្រទេស​អ៊ីរ៉ាក់​លោក Muqtada al-Sadr បាន​ប្រកាស​លាលែង​ពី​ជីវិត​នយោ​បាយ និង​បិទ​ការិយាល័យ​នយោបាយ​របស់​លោក ដែល​បាន​ឈាន​ដល់​ការ​ដុត​បញ្ឆេះ​ឲ្យ​មាន​ភាព​តានតឹង និង​ជំរុញ​ឲ្យ​មាន​ការ​តវ៉ា​ពី​ក្រុម​អ្នកគាំទ្រ​របស់​លោក​។ ​សំឡេង​ស្នូរ​គ្រាប់កាំភ្លើង​បាន​ផ្ទុះឡើង​នៅ​តំបន់​បៃតង​នៃ​រដ្ឋធានី Baghdad ហើយ​កងកម្លាំង​សន្តិសុខ​បាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​កាលពី​ថ្ងៃ​ចន្ទ ​ដើម្បី​បំបែក​ក្រុម​អ្នកគាំទ្រ​លោក al-Sadr​ ដែល​កំពុង​ប្រមូល​ផ្ដុំគ្នា​កកកុញ​។​សេចក្ដីថ្លែងការណ៍​របស់​លោក Al-Sadr ដែល​បាន​បង្ហោះ​លើ​បណ្ដាញ Twitter មាន​ឡើង ក្រោយ​ការ​តវ៉ា​ជាច្រើន​ខែ​ពី​សំណាក់​ក្រុម​អ្នកគាំទ្រ​របស់​លោក​ ដែល​គាំទ្រ​ការ​អំពាវនាវ​របស់​លោក​ឲ្យ​មានការ​បោះ​ឆ្នោត​ថ្មី និង​រំលាយ​សភា​អ៊ីរ៉ាក់ ដែល​គេ​បាន​មើល​ឃើញ​ជាប់​គាំង​រយៈពេល ​១០​ខែ​ដោយ​សារតែ​ប្រទេស​អ៊ីរ៉ាក់​នៅតែ​គ្មាន​រដ្ឋាភិបាល​នៅ​ឡើយ​៕អត្ថបទ៖ សុខមាន

ពលរដ្ឋ​ប្រទេស​ហៃ​ទី​តវ៉ា​ជា​លើក​ទី​២​ ក្នុង​ខែ​នេះ​ឲ្យ​នាយករដ្ឋមន្ត្រី​លាលែង​ពី​តំណែង

2022/08/30 02:30:44 pm        694
​ហៃទី៖ ក្រុមអ្នកតវ៉ា​រាប់រយ​នាក់​បានចេញ​ធ្វើបាតុកម្ម​តាម​ដងផ្លូវ​ នៅ​រដ្ឋធានី​ព័រ​អូ​ប្រាំង ប្រទេស​ហៃ​ទី កាលពី​ថ្ងៃ​ចន្ទដើម្បី​ទាមទារ​ឱ្យ​នាយករដ្ឋមន្ត្រីលោក Ariel Henry ចុះ​ចេញពី​តំណែង​។ នេះ​គឺជា​ការតវ៉ា​លើក​ទី​ពីរ​ក្នុង​ខែ​នេះ​។ កាលពី​សប្តាហ៍​មុន មនុស្ស​រាប់ពាន់នាក់​បាន​ធ្វើបាតុកម្ម​នៅ​ទីក្រុង​មួយចំនួន​ក្នុងប្រទេស​នេះ ​ដើម្បី​អំពាវនាវ​ឲ្យ​បណ្តេញចេញ​នាយករដ្ឋមន្ត្រី​។ ក្រុមបាតុករ​បាន​ដុត​សំបក​កង់​រថយន្ត និង​ព្យាយាម​បិទផ្លូវបណ្តាលឱ្យមាន​ការប៉ះទង្គិច​គ្នា​ជាមួយ​នគរបាល ដែល​បាន​ប្រើប្រាស់​ឧស្ម័ន​បង្ហូរទឹកភ្នែកដើម្បី​បំបែក​ហ្វូងមនុស្ស​។ ក្រុមអ្នកតវ៉ា​បានដាក់​កំហុស​លើ​នាយករដ្ឋមន្ត្រី ​ចំពោះ​ការ​កើន​ឡើង​ថ្លៃទំនិញ​ខ្ពស់​សម្រាប់​ជីវភាព​រស់នៅ និង​ការ​រាលដាល​អំពើហិង្សា​។​ ​អំពើ​ហិង្សា និង​ការចាប់​ជំរិត​បាន​កើនឡើង​នៅក្នុង​ទីក្រុង​ព័រ​អូ​ប្រាំង និង​តំបន់​ក្បែរ​នោះ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ដោយ​ក្រុម​ជន​អន្ធពាល​បានសម្លាប់​ជន​ស៊ីវិល​រាប់រយ​នាក់​នៅក្នុង​ការប្រយុទ្ធ​គ្នា​លើទឹក​ដី​នេះ​។ ក្រុម​ជន​អន្ធពាលមានអំណាច​កាន់តែខ្លាំងចាប់តាំងពី​ការធ្វើឃាត​ប្រធានាធិបតីលោក Jovenel Moïse កាលពី​ឆ្នាំមុន​។ភាពក្រីក្រ​ក៏​កាន់តែ​ធ្លាក់​ជ្រៅដោយ​អតិផរណា​ឈានដល់ 29% ហើយ​តម្លៃ​ទំនិញ​មូលដ្ឋាន​មួយចំនួន​ដូចជា​តម្លៃ​អង្ករ បាន​កើនឡើង​ជាង​បួន​ដង​។ ប្រេងសាំង​ខ្វះខាត ហើយ​ប្រសិនបើ​អាច​រកបានគឺមាន​តម្លៃ​រហូតដល់ ១៥ដុល្លារ​ក្នុង​មួយ​ហ្គា​ឡុង​។ សកម្មជន​នយោបាយ​លោក Jean Ronald បាន​ប្រាប់​សារព័ត៌មាន​ AP ​កាលពី​ថ្ងៃ​ចន្ទ​ថា យើង​នឹងមិន​បញ្ឈប់​ការប្រមូលផ្តុំ​នេះ​ទេ ហើយ​យើង​នឹង​បង្ហាញ​ពួកគេ​ថា ​យើង​មិន​ខ្លាច​ទេ យើង​ស៊ូស្លាប់​ដើម្បី​ក្រោកឈរឡើង​ប្រឆាំង៕​អត្ថបទ៖ ប៊ុនថន

រុស្ស៊ី​និយាយថា បេសកកម្ម IAEA ប្រឈម​ឧបសគ្គ​ពី​បណ្ដា​ប្រទេស​លោកខាងលិច​

2022/08/30 12:23:29 pm        599
​រុស្ស៊ី៖ ទូរទស្សន៍​រដ្ឋ​របស់​ប្រទេស​រុស្ស៊ី​កាលពី​ថ្ងៃ​ចន្ទ ​បាន​ផ្សព្វផ្សាយ​វីដេអូ​ពី​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ Zaporizhzhia ជា​កន្លែង​ដែល​ក្រុម​បេសកកម្ម​អ្នក​ជំនាញ​មកពី​ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ​មកកាន់​ទីនេះ​។​ ​ការ​វាយ​លុក​ដោយ​យាន​ដ្រូ​ន​មិនបាន​បង្ហាញ​ពី​ស្នាម​នៃ​ការខូចខាត​នោះ​ទេ ទោះបីជា​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​បាន​ចោទប្រកាន់​ដាក់គ្នា​ពី​ការ​បាញ់​ផ្លោង​នៅ​តំបន់​នោះ និង​ហានិភ័យ​នៃ​គ្រោះ​មហន្តរាយ​វិទ្យុសកម្ម​ក៏ដោយ​។ ថ្លែង​ទៅកាន់​ទូរទស្សន៍​ដែល​គាំទ្រ​វិមាន​ក្រឹម​ឡាំង អ្នកនាំពាក្យ​ក្រសួង​ការបរទេស​រុស្ស៊ី​លោកស្រី Maria Zakharova បាន​និយាយ​ថា បេសកកម្ម​របស់​ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ (IAEA) បាន​ប្រឈម​ទៅនឹង​ឧបសគ្គ​ពី​បណ្តា​ប្រទេស​លោកខាងលិច ហើយ​សកម្មភាព​របស់​អាជ្ញាធរ​អ៊ុយ​ក្រែ​ន​គឺ​ទំនងជា​នាំ​ទៅ​រក​ការបំផ្លាញ​ខ្លួនឯង​។​ ​ក្រុម​ឃ្លាំមើល​នុយក្លេអ៊ែរ​របស់​អង្គការសហប្រជាជាតិ បាន​ចាប់ផ្តើម​បេសកកម្ម​បន្ទាន់​មួយ​កាលពី​ថ្ងៃ​ចន្ទដើម្បី​ការពារ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ ជា​ចំណុច​កណ្តាល​នៃ​ការ​ប្រយុទ្ធ​គ្នា​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន នឹង​ជា​ដំណើរ​ការដែល​រង់ចាំ​ជា​យូរ​មកហើយ​ដែល​ពិភពលោក​សង្ឃឹមថា នឹង​ជួយ​បញ្ចៀស​គ្រោះ​មហន្តរាយ​វិទ្យុសកម្ម​។ ហានិភ័យ​មិន​អាច​កើតមាន​ខ្ពស់​នោះ​ទេ​ សម្រាប់​ក្រុម​អ្នក​ជំនាញ​ដែល​នឹង​មក​ពិនិត្យមើល​រោងចក្រ​នៅ​អ៊ុយ​ក្រែ​ន ជា​កន្លែង​ដែល​គ្រោះ​មហន្តរាយ​រោងចក្រ Chernobyl ឆ្នាំ១៩៨៦ បាន​បញ្ជូន​វិទ្យុសកម្ម​នៅ​ពាសពេញ​តំបន់​ ធ្វើ​ឱ្យ​ពិភពលោក​ភ័យខ្លាច និង​ជំរុញ​ពិភព​លោក​ឱ្យ​នៅ​ឆ្ងាយ​ពី​ថាមពល​នុយក្លេអ៊ែរ៕អត្ថបទ៖ ប៊ុនថន

មនុស្ស​រាប់​លាន​នាក់​គ្មាន​ផ្ទះសម្បែង និង​អាហារ ​ខណៈ​អ្នកស្លាប់ដោយសារទឹកជំនន់​នៅ​ប៉ា​គី​ស្ថាន​ឡើងដល់​ជាង​ ១,១០០​នាក់​

2022/08/30 11:44:55 am        679
​​ប៉ា​គី​ស្ថាន៖ ជីវិត​ប្រជាជន​រាប់លាន​នាក់​កំពុង​ជួប​គ្រោះថ្នាក់ ក្រោយ​ទឹកជំនន់​ដ៏​មហន្តរាយ​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោចណាស់ ១​,១៣៦​នាក់​ក្នុង​ប្រទេស​ប៉ា​គី​ស្ថាន និង​បណ្ដាល​ឲ្យ​មនុស្ស​កាន់​តែ​ច្រើន​ថែមទៀត​ប្រឈម​នឹង​ការបាត់បង់​ផ្ទះសម្បែង និង​គ្មាន​អាហារ​ទទួលទាន​។ ​មនុស្ស​រាប់​លាន​នាក់​នៅ​ទូទាំង​ប្រទេស​ប៉ា​គី​ស្ថានកំពុង​ព្យាយាម​ទប់​ទល់ នឹង​ទឹកជំនន់​ភ្លៀង​មូសុង​ដ៏​ធ្ងន់ធ្ងរ​បំផុត​ក្នុងរយៈពេល​ពេល​ ១​ទសវត្សរ៍​មកនេះ ដោយ​លំនៅឋាន​ជាច្រើន​ខ្នង​ត្រូវ​បាន​ទឹក​ហូរ​កួច ដី​កសិកម្ម​ជាច្រើន​ត្រូវ​បាន​បំផ្លាញ ហើយ​ទន្លេ​សំខាន់​របស់​ប្រទេស​នេះ​ប្រឈម​នឹង​ការ​បាក់​ច្រាំង​។ ​អាជ្ញាធរ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​និយាយ​ថា ទឹកជំនន់​នៅ​ឆ្នាំនេះ​បាន​ប៉ះពាល់​ដល់​ប្រជា​ពលរដ្ឋ​ជាង ​៣៣​លាន​នាក់​ស្មើនឹង ​១​ភាគ​៧ របស់​ប្រជាពលរដ្ឋ​ប៉ា​គី​ស្ថាន​។​ចំនួន​អ្នក​ស្លាប់​ដ៏​ខ្ពស់​នេះ​បាន​ជំរុញ​ឲ្យ ​រដ្ឋមន្ត្រី​អាកាសធាតុ​របស់​ប្រទេស​នេះ​ហៅ​រដូវ​នេះ​ថា ​ជា​គ្រោះ​មហន្តរាយ​អាកាសធាតុ​ដ៏​ធ្ងន់ធ្ងរ​។ ​ជំនួយ​អន្តរជាតិ​បាន​ចាប់ផ្ដើម​ទៅដល់​ប៉ា​គី​ស្ថាន​កាលពី​ថ្ងៃ​ចន្ទ ក្រោយ​ក្រុម​មន្ត្រី​បាន​អះអាង​ថា ​មនុស្ស​ជាង ១​,១៣០​នាក់​បាន​ស្លាប់​ដោយសារ​ទឹកជំនន់​រដូវ​មូសុង ចាប់​តាំង​ពី​ពាក់កណ្ដាល​ខែ​មិថុនា​មក​។ ​ក្រុម​មន្ត្រី​គ្រោះ​មហន្តរាយ​និយាយ​ថា ប្រជាពលរដ្ឋ​ជិត​កន្លះ​លាន​នាក់​នៅ​ប៉ា​គី​ស្ថាន​ត្រូវ​បាន​ប្រមូលផ្ដុំ​ស្នាក់នៅ​ក្នុង​ជំរំ ​ក្រោយ​បាត់បង់​លំនៅឋាន​បង្កឡើង​ដោយ​ជំនន់​ទឹកភ្លៀង​រដូវ​មូសុង​ធ្ងន់ធ្ងរ​ មិន​ធ្លាប់​មានក្នុង​ពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ​៕អត្ថបទ៖ សុខមាន

វិមាន​ក្រឹម​ឡាំង​លើក​ឡើងថា​ ពិភពលោក​ត្រូវតែ​ដាក់​សម្ពាធ​លើ​អ៊ុយ​ក្រែ​ន​ពាក់ព័ន្ធ​នឹង​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​

2022/08/30 11:15:28 am        647
​រុស្ស៊ី៖ កាលពី​ថ្ងៃ​ចន្ទវិមាន​ក្រឹម​ឡាំង​បាន​អំពាវនាវ ​ដល់​សហគមន៍​អន្តរជាតិ​ឲ្យ​ដាក់​សម្ពាធ​លើ​អ៊ុយ​ក្រែ​ន ដើម្បី​កាត់បន្ថយ​ភាព​តានតឹង​ខាង​យោធា​នៅ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ Zaporizhzhia ដោយ​ចោទ​ទីក្រុង Kyiv ពី​បទ​បង្ក​គ្រោះថ្នាក់​ដល់​អឺរ៉ុប មុន​ដំណើរ​ទស្សនកិច្ច​ទៅកាន់​រោងចក្រ​នេះ ​ដោយ​ទីភ្នាក់ងារ​នុយក្លេអ៊ែរ​អង្គការសហប្រជាជាតិ។ ​ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ​ហៅ​កាត់​ថា ​(IAEA) បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា​ ខ្លួន​នឹង​ពិនិត្យ​រោងចក្រ​នេះ​នៅ​សប្ដាហ៍​នេះ ហើយ​ថា ក្រុម​ទី​ភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិកំពុង​ធ្វើ​ដំណើរ​ទៅកាន់​រោងចក្រ​នេះ ដែល​ក្លាយ​ជា​ក្ដី​បារម្ភ​ដ៏​ធំ​របស់​អន្តរជាតិ ស្រប​ពេល​អ៊ុយ​ក្រែ​ន និង​រុស្ស៊ី​ចោទ​ដាក់គ្នា​ជុំវិញ​ការ​បង្ក​អ​សុវត្ថិភាព​របស់​រោង​ចក្រ​នេះ​។ រោង​ចក្រ​ថាមពល​នុយក្លេអ៊ែរ​ធំ​បំផុត​របស់​អឺរ៉ុប​មួយ​នេះ ត្រូវ​បាន​ដំណើរការ​ដោយ​ក្រុម​បុគ្គលិក​អ៊ុយ​ក្រែ​ន និង​បាន​ត​ភ្ជាប់​បណ្ដាញ​អគ្គិសនី​របស់​អ៊ុយ​ក្រែ​ន​។ ​កងកម្លាំង​រុស្ស៊ី​បាន​គ្រប់គ្រង​រោងចក្រ​នេះ​កាលពីដើម​ខែ​មីនា ជា​ផ្នែក​មួយ​ដែល​ក្រុង Moscow បាន​ហៅថា​ជា​ប្រតិបត្តិការ​សឹក​ពិសេស​នៅ​អ៊ុយ​ក្រែ​ន​។​ទាំង​រុស្ស៊ី ទាំង​អ៊ុយ​ក្រែ​ន​បាន​ច្រានចោល​ការ​បាញ់​ផ្លោង​នៅ​រោងចក្រ Zaporizhzhia ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ ខណៈ​ដែល​ភាគី​ទាំង​២​ បាន​ចោទ​ដាក់គ្នា​ពី​ការ​បាញ់​ផ្លោង​លើ​រោងចក្រ​នេះ​។​ ​លោក Dmitry Peskov អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​ បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​តាម​ទូរស័ព្ទ​ ជាមួយ​ក្រុម​អ្នកសារព័ត៌មាន​នៅ​ពេល​សួរ​ថា ​តើ​ទីក្រុង Moscow នឹង​មើល​ឃើញ​អ្វីខ្លះ​ ដើម្បី​បន្ធូរបន្ថយ​ស្ថានភាព​នៅ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​នេះ​ ថា​សម្ពាធ​លើ​ភាគី​អ៊ុយ​ក្រែ​ន ដើម្បី​បញ្ឈប់​ការ​បាញ់​ផ្លោង​អាច​កាត់បន្ថយ​ភាព​តានតឹង​ខាង​យោធា​។ លោក​បាន​បន្ថែម​ថា ប្រទេស​ទាំង​អស់​មាន​កាតព្វកិច្ច​ក្នុង​ការ​ដាក់​សម្ពាធ​លើ​អ៊ុយ​ក្រែ​ន ដូច្នេះ​ទើប​បញ្ឈប់​ការ​បង្ក​គ្រោះថ្នាក់​ដល់​ទ្វីប​អឺរ៉ុប​បាន​៕អត្ថបទ៖ សុខមាន

មនុស្ស ​៣​នាក់​ស្លាប់​រួម​ទាំង​ខ្មាន់កាំភ្លើង​ក្នុង​ការ​បាញ់​ប្រហារ​នៅ​ផ្សារ​ទំនើប​មួយ​ក្នុង​រដ្ឋ​ Oregon​ សហរដ្ឋអាមេរិក

2022/08/30 10:40:02 am        600
​សហរដ្ឋអាមេរិក៖ នគរបាល​និយាយ​ថា ​ក្រុម​អ្នកទិញ​ទំនិញ និង​បុគ្គលិក​ដែល​​ភ័យ​ស្លន់ស្លោ​បាន​រត់គេច​រក​កន្លែង​មាន​សុវត្ថិភាព នៅ​ពេល​ខ្មាន់កាំភ្លើង​ម្នាក់​បាន​សម្រុក​ចូល​ក្នុង​ផ្សារ​ទំនើប​ក្នុង​ទីក្រុង Bend រដ្ឋ Oregon បាន​បាញ់​ស្រោច​ដោយ​ប្រើ​កាំភ្លើងវែង​មួយ​ដើម​បណ្ដាល​ឲ្យ​មនុស្ស ​២​នាក់​ស្លាប់​។​ស្នងការ​នគរបាល​ក្រុង Bend លោក Mike Krantz បាន​និយាយ​អំឡុង​សន្និសីទ​សារព័ត៌មាន​កាលពី​យប់​ថ្ងៃអាទិត្យ​ថា ​ក្រុម​មន្ត្រី​នគរបាល​បាន​ប្រទះឃើញ​ខ្មាន់កាំភ្លើង​ម្នាក់​ស្លាប់ ​ដែល​ឈ្មោះ​របស់​គេ​មិន​ត្រូវ​បាន​បញ្ចេញ​ទេ ហើយ​គេ​បាន​រក​ឃើញ​អាវុធ​វែង​មួយ​ដើម​ម៉ាក AR-15- និង​កាំភ្លើងខ្លី​មួយ​ដើមជិត​សាកសព​ជនសង្ស័យ​នៅ​ក្នុង​ផ្សារ​ទំនើប Safeway។ ​លោក Mike Krantz បាន​និយាយ​ថា ខ្មាន់កាំភ្លើង​បាន​បន្ត​បាញ់រះ​ពេញ​ផ្សារ​ទំនើប។ ​ជន​ដៃដល់​បាន​បាញ់​ជនរងគ្រោះ​ទី១ ​នៅ​មាត់​ច្រក​ផ្សារ​ទំនើប និង​ជនរងគ្រោះទី​២ នៅ​ក្នុង​ផ្សារ​នេះ។ ​ក្រុម​មន្ត្រី​បាន​ឆ្លើយតប​នៅ​ពេល​ពួកគេ​បាន​មកដល់​កន្លែង​កើត​ហេតុ។ ​ពួកគេ​បាន​ចូល​ទៅ​ក្នុង​ផ្សារ​ទំនើប​នោះ​ភ្លាម ហើយ​សំឡេង​គ្រាប់កាំភ្លើង​នៅតែ​លឺ​នៅ​ឡើយ​។ ​បន្ទាប់មក​នគរបាល​មិនបាន​បាញ់​នៅ​កន្លែង​កើត​ហេតុ​ទេ​។ លោក Krantz មិន​បាន​បង្ហាញអត្តសញ្ញាណ​ខ្មាន់កាំភ្លើង ឬ​ជនសង្ស័យ​។ លោក​ថា ទីភ្នាក់ងារ​ជាច្រើន​ក្រុម​កំពុង​ធ្វើការ​ស៊ើបអង្កេត​រួមគ្នា​លើ​រឿង​នេះ​។ នគរបាល​ក្រុង Bend បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម tweeter ​ថា កាលពី​ព្រឹក​ថ្ងៃ​ចន្ទផ្សារ​ទំនើប​មួយ​នេះ​នៅតែ​បិទទ្វារ​នៅឡើយ ខណៈ​ក្រុម​មន្ត្រី​អនុវត្តន៍​ច្បាប់​នៅតែ​បន្ត​ការ​ស៊ើបអង្កេត​នៅឡើយ​។ ស្នងការ​នគរបាល​បាន​និយាយ​ថា ខ្មាន់កាំភ្លើង​បាន​បាញ់​បោះ​ដោយ​សេរី​ នៅ​ក្នុង​ចំណតរថយន្ត​ផ្សារ​ទំនើប​នេះ​នៅ​ម៉ោង​ប្រហែល ៧:០៤​យប់​ម៉ោង​នៅ​សហរដ្ឋអាមេរិក ហើយ​មាន​មនុស្ស​ជាច្រើន​បាន​ទូរស័ព្ទ​ទៅកាន់​លេង ៩១១៕ ក្នុង​ហេតុការណ៍​ដាច់ដោយឡែក​មួយទៀត មនុស្ស ​២​នាក់​ស្លាប់ និង ​៥​នាក់​រង​របួស​រួម​ទាំង​នគរបាល ​២​នាក់​ផង​ដែរ​ នៅ​ពេល​ដែល​បុរស​ម្នាក់​ប្រដាប់​ដោយ​កាំភ្លើង​វែង​ពាក់កណ្ដាល​ស្វ័យប្រវត្តិ​មួយ​ដើម និង​ស្លៀក​ជា​ទាហាន​ចាប់ផ្ដើម​បាញ់រះ​ក្នុង​ទីក្រុង Phoenix រដ្ឋ Arizona៕អត្ថបទ៖ សុខមាន

អាជ្ញាធរ​អាមេរិក​បញ្ចេញ​វីដេអូ​បង្ហាញ​ពី​ស្នងការ​រង​នគរបាល​រដ្ឋ Florida បាញ់សម្លាប់​ជនសង្ស័យ ដែល​បងប្រុស​របស់​គេ​ទើប​ត្រូវ​បាន​បាញ់សម្លាប់​

2022/08/30 10:19:56 am        1485
​សហរដ្ឋអាមេរិក៖ វីដេអូ​ដ៏​រន្ធត់​ទើបតែ​បាន​បញ្ចេញ​ថ្មីៗ​បង្ហាញ​ពី​ស្នងការ​រង​នគរបាល​រដ្ឋ Florida បាញ់សម្លាប់​ខ្មាន់កាំភ្លើង​ម្នាក់​ក្រោយ​មាន​ជម្លោះ ដែល​បាន​សម្លាប់​បងប្រុស​របស់​បុរស​ម្នាក់​នេះ​។ ​វីដេអូ​ដែល​បាន​បញ្ចេញ​កាលពី​សប្ដាហ៍​មុនបង្ហាញ​ពី​ពេលវេលា​ដ៏​រន្ធត់​នៅ​ខែ​នេះ នៅ​ពេល​ដែល​ស្នង​ការ​រង​នគរបាល​រដ្ឋ Florida ម្នាក់​បាន​បាញ់សម្លាប់​បុរស​ប្រដាប់​ដោយ​អាវុធ​ម្នាក់ ដែល​បងប្រុស​របស់​គេ​នៅ​ក្បែរ​នោះ​ និង​មាន​ឈាម​ហូរ​រហូតដល់​ស្លាប់ ក្រោយ​ផ្ទុះ​ជម្លោះ​នៅ​សណ្ឋាគារ Orlando​។​ ​ការិយាល័យ​នគរបាល​តំបន់ Orange បាន​និយាយ​ថា ​បងប្អូន​ប្រុស Dylan Michael Jimenez វ័យ 21​ឆ្នាំ និង​បងប្រុស​របស់​គេ​គឺ Bryan Matthew Richardson វ័យ 28​ឆ្នាំ​បាន​ស្លាប់​បន្ទាប់ពី​ឧបទ្ទវហេតុ​នោះ​។ ​ការិយាល័យ​នគរបាល​នេះ​បាន​បញ្ចេញ​វីដេអូ​ភ្ជាប់​ខ្លួន​កាលពី​ថ្ងៃ​សុក្រ ពី​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​បាញ់​ប្រហារ​នៅ​ម៉ោង ១២:៣០​ល្ងាច​ថ្ងៃទី​៦ ​ខែ​សីហា​នៅ​ខាងក្រៅ​សណ្ឋាគារ Orlando ជាទី​ដែល​ពួកគេ​បាន​ប្រទះឃើញ Jimenez បាន​រង​របួស​ពី​គ្រាប់​គាំ​ភ្លើង​។ វីដេអូ​នេះ​ចាប់ផ្ដើម​ថត នៅ​ពេល​ស្នងការ​រង​នគរបាល​ម្នាក់​កំពុង​សួរ​ទៅកាន់​បុរស​ម្នាក់ ដែល​និយាយ​ថា រូបគេ​ជា​គ្រូពេទ្យ​បឋម​សង្គ្រោះ ​និង​កំពុង​ព្យាបាល​បុរស​ដែល​មាន​របួស​ម្នាក់​នៅ​លើ​ដី ដែល​ត្រូវ​បាន​បាញ់​ចំ​ទ្រូង​ខាងស្ដាំ​។ នគរបាល​និយាយ​ថា ជនរងគ្រោះ​ឈ្មោះ Dylan Jimenez ​វ័យ 21​ឆ្នាំ និង​បងប្រុស​របស់​គេ​ឈ្មោះ Bryan Matthew Richardson មាន​ជាប់​ពាក់ព័ន្ធ​នឹង​ជម្លោះ​ជាមួយ​បុរស​ម្នាក់​ផ្សេង​ទៀត មុន​ពេល​ពួកគេ​មកដល់​។ ស្នងការ​នគរបាល​តំបន់ Orange លោក John Mina ដែល​ជា​អ្នក​បញ្ចេញ​វីដេអូ​នេះ​បាន​និយាយ​ថា ការិយាល័យ​របស់​លោក​បាន​ប្ដេជ្ញា​ផ្ដល់​តម្លាភាព។ លោក​និយាយ​ថា មន្ទីរ​អនុវត្តន៍​ច្បាប់​រដ្ឋ Florida កំពុង​បើក​ការស៊ើបអង្កេត​ឯករាជ្យ។ លោក​ថា ស្នង​ការ​រង​ដែល​បាន​បាញ់​អាវុធ​របស់​គេ​នោះ​ត្រូវ​បាន​ផ្អាក​ពី​តួនាទី​បណ្ដោះអាសន្ន៕អត្ថបទ៖ សុខមាន

ក្រុម​បេសកកម្ម​អ្នក​ជំនាញ​របស់ IAEA កំពុង​មកកាន់​រោងចក្រ​នុយក្លេអ៊ែរ Zaporizhzhia

2022/08/29 02:59:00 pm        649
​អ៊ុយក្រែន៖ លោក Rafael Grossi អគ្គនាយក​ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ (IAEA) និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ លោក​កំពុង​ដឹកនាំ​បេសកកម្ម​អ្នក​ជំនាញ​ទៅកាន់​រោងចក្រ​ថាមពលនុយក្លេអ៊ែរ Zaporizhzhia ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ជា​កន្លែង​ដែល​ការ​បាញ់​ផ្លោង​នៅតែ​បន្ត​ ដែល​កំពុង​បង្កើន​ការ​ព្រួយ​បារម្ភ​អំពី​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​។ ​​រោងចក្រ​នេះ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​កងកម្លាំង​រុស្ស៊ី​ចាប់តាំងពី​ដើមខែ​មីនា​។ វា​ជា​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​ធំ​បំផុត​មួយ​នៅ​អឺរ៉ុប​។ វា​ត្រូវបាន​រង​ការបាញ់​ផ្លោង និង​បាន​កាត់ផ្តាច់​ការផ្គត់ផ្គង់​អគ្គិសនី​បណ្តោះអាសន្ន ដើម្បី​រក្សា​ប្រព័ន្ធ​ត្រជាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​កន្លងទៅនេះ​។ ​អ៊ុយ​ក្រែ​ន និង​រុស្ស៊ី​បាន​ដាក់​កំហុស​គ្នា​ទៅវិញទៅមក ​ចំពោះ​ការ​វាយ​លុក​មក​លើ​ទីតាំង​នេះ​។លោក Rafael Grossi បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ប្រព័ន្ធ​សុវត្ថិភាព​ទាំងអស់​នៅតែ​ដំណើរការ ហើយ​ពុំមាន​ការកើនឡើង​កម្រិត​វិទ្យុសកម្ម​នោះ​ទេ។ លោក​និយាយ​ថា ​ពុំមាន​ការ​លេច​ធ្លាយ​អ៊ីដ្រូសែន​ណា​មួយ​ដែល​អ៊ុយ​ក្រែ​ន​បានបង្ហាញ​ការព្រួយបារម្ភ​នោះទេ​។ បេសកកម្ម​នេះ​នឹង​វាយតម្លៃ​ការ​ខូច​ខាត​ដល់​អគារ​រោងចក្រ កំណត់​ថា​ តើ​ប្រព័ន្ធ​សុវត្ថិភាព​នៅ​ដំណើរការបាន​ឬទេ និង​វាយតម្លៃ​ពី​លក្ខខណ្ឌ​ការងារ​របស់​បុគ្គលិក៕អត្ថបទ៖ ប៊ុនថន

មនុស្ស ២៣​នាក់​ស្លាប់ និង​ ១៤០​នាក់​រង​របួស​នៅ​លី​ប៊ី បន្ទាប់ពី​ការ​ប៉ះទង្គិច​គ្នា

2022/08/29 02:29:59 pm        641
​​លី​ប៊ី៖ រថយន្ត​ជាច្រើន​គ្រឿង​បាន​ឆេះ​នៅ​រាយប៉ាយ​លើ​ដងផ្លូវ​ក្នុង​ក្រុង​ទ្រី​ប៉ូ​លី​ប្រទេស​លី​ប៊ី ​ខណៈ​កម្លាំង​ពី​ភាគីប្រជែង​បាន​ល្បាត​ក្នុង​ទីក្រុង​បន្ទាប់ពី​ការប៉ះទង្គិច​គ្នា​ខ្លាំង​បាន​ផ្ទុះឡើង​។ ការប៉ះទង្គិច​គ្នា​កាលពី​ថ្ងៃ​ចុង​សប្តាហ៍​ក្នុង​រដ្ឋធានី​ប្រទេស​លី​ប៊ី រវាង​កងជីវពល​ដែល​គាំទ្រ​ដោយ​រដ្ឋបាល​គូប្រជែង​ទាំងពីរ បង្ហាញ​ពី​ការវិលត្រឡប់​មករក​អំពើហិង្សា​ក្នុងពេល​ជាប់គាំង​នយោបាយ​ជា​យូរ​មកហើយ​។​ ​ក្រសួងសុខាភិបាល​បាន​និយាយថា មនុស្ស​យ៉ាងហោចណាស់ ២៣នាក់​បាន​ស្លាប់ និង ១៤០នាក់​ទៀត​រងរបួស ហើយ​ពលរដ្ឋ ៦៤​គ្រួសារ​ត្រូវបាន​ជម្លៀស​ចេញពី​តំបន់​ជុំវិញ​ការប្រយុទ្ធ​គ្នា​។ ​ការកើនឡើង​អំពើហិង្សា​គំរាម​ដល់​ការបំផ្លាញ​ប្រទេស​លី​ប៊ី​ដែល​ស្ងប់ស្ងាត់ ​និង​ភាព​រីករាយ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ​។ ប្រទេស​ដែល​សម្បូរ​ប្រេង​មួយ​នេះបាន​ធ្លាក់​ចូលទៅក្នុង​ភាពវឹកវរ​ បន្ទាប់ពី​ការបះបោរ​គាំទ្រ​ដោយ​អង្គការ​ណា​តូដែល​បាន​ផ្តួលរំលំ​ និង​សម្លាប់​មេដឹកនាំ​ផ្តាច់កា​រលោក Moammar Gadhafi នៅក្នុង​ឆ្នាំ២០១១​។​ ​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​តំបន់​បាន​ឲ្យ​ដឹងថា ការប៉ះទង្គិច​គ្នា​បានកើត​ឡើង​រវាង​កង​ជីវពល ​នៃ​ក្រុម​បដិវត្តន៍​ទីក្រុង​ទ្រី​ប៉ូ​លីដឹកនាំ​ដោយ​លោក Haitham Tajouri ប្រឆាំងនឹង​កងជីវពល​មួយក្រុម​ផ្សេងទៀត​ដែលមាន​សម្ព័ន្ធភាព​ជាមួយ​លោក Abdel-Ghani al-Kikli ជា​មេទ័ព​ដ៏​ល្បីឈ្មោះ​មួយរូប​។កងជីវពល​ជាច្រើន​នាក់​បាន​ចូលរួម​ក្នុងការ​ប្រយុទ្ធ​គ្នា ​ដែល​រាលដាល​នៅ​តំបន់​ផ្សេងៗ​គ្នា​ក្នុង​រដ្ឋធានី​។​ ​រដ្ឋាភិបាល​របស់​នាយ​ក​រដ្ឋមន្ត្រីលោក Abdul Hamid Dbeibah ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ទ្រី​ប៉ូ​លីបាន​អះអាងថា ការប៉ះទង្គិច​គ្នា​បាន​ផ្ទុះឡើង នៅពេលដែល​កងជីវពល​មួយក្រុម​បាន​បាញ់​ទៅលើ​កងជីវពល​មួយក្រុម​ផ្សេងទៀត​។ ទោះជា​យ៉ាង​ណា ការប្រយុទ្ធ​គ្នា​ទំនងជា​ជា​ផ្នែក​មួយ​នៃ​ការតស៊ូ​អំណាច​ ដែល​កំពុង​បន្ត​រវាង​នាយករដ្ឋមន្ត្រី​លោក Dbeibah និង​គូប្រជែង​នាយករដ្ឋមន្ត្រីលោក Fathy Bashagha ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​ពី​ទីក្រុង​ឆ្នេរសមុទ្រ​សឺ​តេ ​(Sirte)​៕អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Putin៖ ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធដោយ​អ៊ុយក្រែន គឺជាការប៉ុនប៉ងធ្វើឲ្យ​រុស្ស៊ីអស្ថិរភាព
06/23/2026 08:06 PM
លោក Trump ទទូចថា អ៊ីរ៉ង់បានយល់ព្រម ចំពោះ​ការត្រួតពិនិត្យនុយក្លេអ៊ែរ
06/23/2026 08:06 PM
សមាជិកសភាចិនជជែកពិភាក្សា​ពីច្បាប់ហិរញ្ញវត្ថុដ៏សំខាន់ សម្រាប់ប្រទេស​សេដ្ឋកិច្ចធំទី២ របស់ពិភពលោក
06/23/2026 07:06 PM
សម្តេចតេជោ ហ៊ុន សែន នឹងបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិនរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៥ដល់២៧ ខែមិថុនាខាងមុខនេះ
06/23/2026 07:06 PM
លោក Trump៖ មូលនិធិអ៊ីរ៉ង់ដែលត្រូវ​បានបញ្ចេញ នឹង​ប្រើប្រាស់ទិញទំនិញរបស់សហរដ្ឋ​អាមេរិក
06/23/2026 07:06 PM
គណបក្សកាន់អំណាចរបស់ជប៉ុន អនុម័តសេចក្តីព្រាងច្បាប់ ដើម្បីបង្កើតរដ្ឋ​ធានី​ទី២
06/23/2026 07:06 PM
មេដឹកនាំកូរ៉េខាងជើង លោក​ គីម រិះគន់ជប៉ុនថា កំពុងប្រែក្លាយទៅជា «រដ្ឋសង្គ្រាម»
06/23/2026 06:06 PM
អ៊ុយក្រែន៖ ការវាយប្រហាររបស់រុស្ស៊ី សម្លាប់មនុស្ស ៣នាក់ នៅស្រុកកំណើតរបស់លោក Zelenskyy
06/23/2026 06:06 PM
រុស្ស៊ី បញ្ជាក់ថា ត្រៀមខ្លួនរួចជាស្រេច ដើម្បីចាត់គ្រប់​វិធានការការពារប្រទេសបេឡារុស
06/23/2026 06:06 PM
ប៉ាគីស្ថាន៖ អាមេរិក និងអ៊ីរ៉ង់នឹងពិភាក្សាកម្មវិធីមីស៊ីលបាលីស្ទិក​ និងបញ្ហានុយក្លេអ៊ែរ រយៈពេល ៦០​ថ្ងៃខាងមុខ
06/23/2026 06:06 PM