សម្តេចធិបតី ណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធត្រៀមឆ្លើយតបជាមួយបាតុភូតធម្មជាតិ El Niño ដែលកម្ពុជា​កំពុងទទួលរងឥទ្ធិពល
សម្ដេច​ធិបតីណែនាំអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រួតពិនិត្យ និងគ្រប់គ្រងឱ្យបានចំពោះទំនិញគេចពន្ធ និងខូចគុណភាព ហើយត្រូវសហការគ្នាចាត់វិធានការឱ្យបានច្បាស់លាស់
សម្ដេច​ធិបតីក្រើនរំឭកអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវបន្តបង្ក្រាប Online Scams មិនត្រូវបន្ធូរដៃឡើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីចិន

ព័ត៌មានសំខាន់ៗ

សម្ដេចតេជោ ហ៊ុន សែន ប្រកាសឯកភាពឲ្យរថយន្តចង្កូតស្ដាំទៅបង់ពន្ធដោយមិនចាំបាច់កែចង្កូត

2022/07/06 09:10:35 am        9827
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២នេះក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ បាន​ប្រកាស​ឯកភាព​តាម​សំណើរ​បស់អ្នកប្រកបរបររកស៊ីរថយន្តដឹកដី និងរថយន្តធុនធំចង្កូតស្តាំ សូមមកបង់ពន្ធ ដោយ​មិន​តម្រូវឱ្យកែចង្កូតមកឆ្វេងឡើយ។សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ចាប់ពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២នេះតទៅ កម្ពុជាមិនអនុញ្ញាត ឱ្យ​មាន​ការ​នាំចូល​រថយន្ត​ចង្កូត​ស្តាំ​ចូល​មក​ព្រះរាជា​ណាច​ក្រក​ម្ពុជា​ជាថ្មី​ឡើយ​។ បើមានការនាំចូលល្មើស នឹងមានវិធានការ ដោយគ្មានការលើកលែងទៀតឡើយ។

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម មុនចេញទៅប្រកួតនៅឥណ្ឌូនេស៊ី

2022/07/06 07:43:15 am        221
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីអញ្ជើញជួបសំណេះសំណាល ក៏ដូចជាផ្តល់នូវដំបូន្មានមួយចំនួនជូនដល់ប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម មុនពួកគេចេញទៅប្រកួតកីឡាពិការអាស៊ាន ឬអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី។ការប្រកួតកីឡាពិការអាស៊ាន ឬអាស៊ានប៉ារ៉ាហ្គេម ដែលជាការប្រកួតរវាងកីឡាករ កីឡាការិនី ជាជនពិការក្នុងចំណោមប្រទេសសមាជិកអាស៊ាន ត្រូវបានធ្វើឡើងជាទៀងទាត់រៀងរាល់២ឆ្នាំម្តង។ ការប្រកួតបានធ្វើចំនួន១០លើក រួចមកហើយ ប៉ុន្តែនៅឆ្នាំ២០១៩ ការប្រកួតដែលគ្រោងធ្វើឡើងនៅប្រទេសហ្វីលីពីន ត្រូវបានខកខានដោយសារតែវិបត្តិជំងឺកូវីដ១៩។ដោយឡែកការប្រកួតលើកទី១១ នេះ តាមពិតត្រូវធ្វើនៅប្រទេសវៀតណាម តែវៀតណាមសុំលើកពេលក្រោមហេតុផលវិបត្តិជំងឺកូវីដ១៩ ទើបលើកទៅរៀបចំនៅប្រទេសឥណ្ឌូនេស៊ីជំនួសវិញ។ក្នុងព្រឹត្តិការណ៍ប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១នេះ កម្ពុជាបញ្ជូនប្រតិភូកីឡាចូលរួមសរុប ១១៦នាក់។ ក្នុងនោះមានអត្តពលិក ១១៥នាក់ និងប្រតិភូកីឡា គ្រូបង្វឹក គ្រូជំនួយចំនួន ៣៩នាក់ មន្ត្រីបច្ចេកទេសចំនួន ៧នាក់ និងប្រតិភូជាតិចំនួន ៥នាក់។ កម្ពុជាបញ្ជូនអត្តពលិកចូលរួមប្រកួតលើប្រភេទកីឡាចំនួន១១កីឡា រួមមាន៖ វាយកូនឃ្លីលើតុ លើកទម្ងន់ អត្តពលកម្ម ហែលទឹក បាល់ទះអង្គុយបុរសនារី បាល់បោះជនពិការភ្នែក បាល់ទាត់៧ម្ខាង បាល់បោះជិះរទេះបុរសនារី បូស្យា វាយសី និងអុក។គួរបញ្ជាក់ថា ក្រុមប្រតិភូកីឡាប៉ារ៉ាហ្គេមកម្ពុជា នឹងចេញដំណើរទៅប្រកួតនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ៕

អាមេរិក​មាន​ករណី​បាញ់​ប្រហារ​ទ្រង់ទ្រាយ​ធំ ​៣០៩​លើក​ក្នុង​ឆ្នាំ​២០២២​ រួម​ទាំង​ការ​បាញ់​បោះ​នៅ​ទីក្រុង Chicago

2022/07/05 02:54:07 pm        710
​សហរដ្ឋអាមេរិក៖ ការ​បាញ់​ប្រហារ​ទ្រង់ទ្រាយ​ធំ​បាន​កើត​ឡើង​នៅ​ក្នុង​ក្បួន​ព្យុហយាត្រា​ ៤​កក្កដានៅ​ជិត​ក្រុង Chicago ដែល​បាន​ឆក់​យក​ជីវិត​មនុស្ស​យ៉ាងហោចណាស់​ ៦​នាក់ និង​ជាង ​២០​នាក់​រង​របួសគឺជា​ហេតុការណ៍​ចុងក្រោយ​បំផុត ​នៃ​ការ​បាញ់​ប្រហារ​ក្នុង​អំពើ​ហិង្សា​ដោយ​អាវុធ​នៅ​សហរដ្ឋអាមេរិក។ ការ​បាញ់​ប្រហារ​មួយ​ដែល​លោក​ប្រធានាធិបតី Joe Biden បាន​ហៅថា​ ជា​អំពើ​គ្មាន​ការពិចារណា​បាន​កើត​ឡើង​ចំ​ថ្ងៃ​ឈប់​សម្រាក​ដ៏​មាន​អត្ថន័យ ក្នុង​ការ​ប្រារព្ធ​ពិធីបុណ្យ​ឯករាជ្យ​ជាតិ​របស់​សហរដ្ឋ​អាមេរិក ជាពិសេស​ជា​ថ្ងៃ​ដែល​បាន​ផ្ដល់​ភាព​សប្បាយ​រីករាយ​ដល់​ក្រុម​គ្រួសារ​ដើរ​កម្សាន្ត​នៅ​រដូវ​ក្ដៅ រួម​ទាំង​ព្យុហយាត្រា​សហគមន៍​ដោយ​មានការ​ដង្ហែក្បួន ​និង​សកម្មភាព​កម្សាន្ត​ផ្សេងៗ​។ ​កាលពី​ថ្ងៃ​ទី​២៣ ​ខែ​មករា ឆ្នាំ២០២២ កន្លង​ទៅ​នេះ​មាន​មនុស្ស​ ៦​នាក់​ត្រូវ​បាន​បាញ់សម្លាប់អំឡុង​ពិធី​ជប់លៀង​លា​គ្នា​នៅ​ផ្ទះ​មួយ​ក្នុង​ទីក្រុង Milwaukee រដ្ឋ Wisconsin​។ បុរស​វ័យ ​៣៤​ឆ្នាំ​ម្នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​មនុស្សឃាត។​ ​កាលពី​ថ្ងៃ​ទី​៣ ​ខែ​មេសា មនុស្ស ​៦​នាក់​ស្លាប់​ក្នុង​ការ​បាញ់​បោះ​ដោយ​សេរី​ដែល​បាន​កើត​ឡើង ខណៈ​ក្លឹប​កម្សាន្ត​ពេល​រាត្រី​នានា​កំពុង​ស្ងាត់​គ្មាន​មនុស្ស​នៅ​ក្នុង​ទីក្រុង Sacramento រដ្ឋ California​។កាលពី​ថ្ងៃ​ទី​១៤ ខែ​ឧសភា ខ្មាន់កាំភ្លើង​ស្បែក​ស​ម្នាក់​បាន​សម្លាប់​មនុស្ស​ ១០​នាក់​នៅ​ផ្សារ​ទំនើបក្នុង​ទីក្រុង Buffalo ​សម្បូរ​ដោយ​ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ​ក្នុង​រដ្ឋ New York​។ ​កាលពី​ថ្ងៃ​ទី​២៤​ ខែ​ឧសភា ក្មេង​សិស្សសាលា​ ១៩​នាក់ និង​គ្រូបង្រៀន ​២​នាក់​បាន​ស្លាប់ ​នៅ​ពេល​ខ្មាន់កាំភ្លើង​វ័យ​ជំទង់​ម្នាក់​សម្រុកចូល​បាញ់​ប្រហារ ​នៅ​ក្នុង​សាលាបឋមសិក្សា​មួយ​ក្នុង​ទីក្រុង Uvalde​ រដ្ឋ ​Texas ​ដែល​ជា​ការ​បាញ់​ប្រហារ​នៅ​សាលារៀន​ដ៏​ធំ​បំផុត​មិន​ធ្លាប់​មាន​ក្នុង​រយៈពេល ​១​ទសវត្សរ៍​។​ ​កាលពី​ថ្ងៃ​ទី​១ ​ខែ​មិថុនា បុរស​ម្នាក់​ដែល​បាន​ដាក់​ការ​ស្ដីបន្ទោស​លើ​ការវះកាត់ បន្ទាប់ពី​វះកាត់​ឆ្អឹង​ខ្នង​បាន​សម្រុក​ចូល​ក្នុង​មន្ទីរពេទ្យ​មួយ​ក្នុង​ទីក្រុង Tulsa រដ្ឋ Oklahoma និង​បាន​បាញ់សម្លាប់​មនុស្ស​ ៤​នាក់​រួម​ទាំង​វេជ្ជបណ្ឌិត​ម្នាក់​ផង​។ ​សហរដ្ឋអាមេរិក​បាន​មើល​ឃើញ​ការ​បាញ់​ប្រហារ​សម្លាប់​រង្គាល​ចំនួន ៣០៩​លើក​នៅ​ឆ្នាំនេះ រួម​ទាំង​ការ​បាញ់​បោះ​យ៉ាង​ហោច​ណាស់​ ៣​លើក​ផ្សេងទៀត ក្រៅពី​ហេតុការណ៍​នៅ​ក្នុង​រដ្ឋ Illinois នេះ​បើ​យោង​តាម​អង្គការ​តាម​ដាន​អំពើ​ហិង្សា​ដោយ​អាវុធ Gun Violence Archive ក្នុង​សហរដ្ឋអាមេរិក​៕អត្ថបទ៖ សុខមាន

លោក Zelenskyy និយាយ​ថា ​អ៊ុយ​ក្រែ​ន​កំពុង​ពិភាក្សា​ជាមួយ​ទួរគី និង​អង្គការសហប្រជាជាតិ​លើ​ការនាំចេញ​គ្រាប់​ធញ្ញជាតិ

2022/07/05 02:32:13 pm        702
​​អ៊ុយ​ក្រែ​ន៖ លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskiy បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ប្រទេស​អ៊ុយ​ក្រែ​ន​កំពុង​ពិភាក្សា​ជាមួយ​ប្រទេស​ទួរគី និង​អង្គការសហប្រជាជាតិ ដើម្បី​ធានា​ដល់​ការនាំចេញ​គ្រាប់​ធញ្ញជាតិ​ពី​កំពង់ផែ​ផ្សេងៗ​របស់​អ៊ុយ​ក្រែ​ន។​ ​លោក Zelenskiy បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​រួមគ្នា​ ជាមួយ​នាយករដ្ឋមន្ត្រី​ស៊ុយអែត​លោកស្រី Magdalena Andersson ថា ពេលនេះ​ការចរចា​កំពុង​ដំណើរការ​ជាមួយ​ប្រទេស​ទួរគី និង​អង្គការ​សហប្រជាជាតិ និង​ក្រុម​អ្នកតំណាង​របស់​យើង ​ដែល​ទទួលខុសត្រូវ​ផ្នែក​សន្តិសុខ​របស់​គ្រាប់​ធញ្ញជាតិ ដែល​នឹង​ដឹក​ចេញពី​កំពង់ផែ​នានា​របស់​យើង​។ ​វា​ពិតជា​សំខាន់​ណាស់​ដែល​មាន​អ្នកធានា​សន្តិសុខ​នាវា​សម្រាប់​ការនាំចេញ​នេះ ឬ​សម្រាប់​ប្រទេស​នេះ ​ក្រៅពី​រុស្ស៊ី​ដែល​យើង​មិន​អាច​ជឿ​ទុក​ចិត្ត​បាន​។ យ៉ាងណាក៏ដោយ យើង​ត្រូវការ​សន្តិសុខ​សម្រាប់​នាវា​ទាំងនោះ ដែល​នឹង​មកកាន់​ទីនេះ ដើម្បី​ដឹកជញ្ជូន​ទំនិញ​ទាំងនោះ​។​លោក Zelenskiy និយាយថា អ៊ុយ​ក្រែ​ន​កំពុង​ធ្វើ​ការ​ដោយ​ផ្ទាល់​ជាមួយ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លើ​បញ្ហា​នេះ​ ហើយ​អង្គការ​នេះ​កំពុង​ដើរ​តួនាទី​ឈានមុខ​គេ មិនមែន​ត្រឹមតែ​ជា​អ្នក​សម្របសម្រួល​ប៉ុណ្ណោះ​ទេ​។ ​សេចក្ដីរាយការណ៍​ព័ត៌មាន​បាន​លើក​ឡើង​នៅ​ក្នុង​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ​ថា ​ការពិភាក្សា​នោះ​នឹង​ធ្វើឡើង​ក្នុង​ពេល​ឆាប់ៗ​នៅ​ប្រទេស​ទួរគី​។ ​អ៊ុយ​ក្រែ​ន​ដែល​ជា​ប្រទេស​មួយ​ក្នុងចំណោម​ប្រទេស​នាំចេញ​ឈានមុខ​គេ​ជាច្រើន​ក្នុង​ពិភពលោក បាន​ចោទ​រុស្ស៊ី​ពី​បទ​រារាំង​សកម្មភាព​នាវា​ដឹកទំនិញ​របស់​ខ្លួន ហើយ​លោក Zelenskiy បាន​និយាយ​ថា ​ឥឡូវនេះ​មាន​គ្រាប់​ធញ្ញជាតិ​ចំនួន ​២២​លាន​តោន​បាន​ជាប់ ដោយ​រំពឹង​ថា ការ​ប្រមូល​ផល​នៅ​ក្នុង​សរទរដូវ​ខាងមុខ​នឹង​ទទួល​បាន​ផលិតផល​កសិកម្ម​ប្រមាណ​ ៦០​លាន​តោន​ថែមទៀត៕អត្ថបទ៖ សុខមាន

ស្រី​លង្កា​ខ្វះ​ប្រេងឥន្ធនៈ និង​សាច់ប្រាក់ ខណៈ​ជួបប្រទះ​វិបត្តិ​សេដ្ឋកិច្ច​កាន់តែ​ធ្ងន់ធ្ងរ​

2022/07/05 11:51:28 am        792
​ស្រី​លង្កា​៖ រដ្ឋមន្ត្រី​ថាមពល​បាន​និយាយ​ថា ប្រទេស​ស្រីលង្កា​នៅសល់​ប្រេងឥន្ធនៈ​តិច​ជាង​តម្រូវការ​សម្រាប់​មួយថ្ងៃ ដោយ​សេវា​ដឹកជញ្ជូន​សាធារណៈ​ត្រូវ​បាន​ផ្អាក ខណៈ​វិបត្តិ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​កាន់​តែ​ធ្ងន់ធ្ងរ​។ ​រដ្ឋមន្ត្រី​ក្រសួង​ថាមពល​លោក Kanchana Wijesekera កាលពី​ថ្ងៃអាទិត្យ​បាន​និយាយ​ថា ប្រេង​បម្រុង​មាន​ប្រហែល ៤ពាន់​តោន​ដែល​ទាប​ជាង​តម្រូវការ​សម្រាប់​ប្រើប្រាស់​ក្នុង​មួយថ្ងៃ ខណៈ​មនុស្ស​ឈរ​តម្រង់​ជួរ​វែងៗ​ជាច្រើន​នៅ​ទូទាំង​ទីក្រុង​សំខាន់​កូឡុំបូ មាន​ចម្ងាយ​ជាច្រើន​គីឡូម៉ែត្រ​។​ ​ប្រទេស​ដែល​ខ្វះខាត​សាច់ប្រាក់​កាលពី​ថ្ងៃអាទិត្យ​មួយ​នេះ​ បាន​បិទ​សាលារៀន​បន្ថែម​ដោយសារតែ​ពុំ​មាន​ថាមពល​គ្រប់គ្រាន់​សម្រាប់​គ្រូបង្រៀន និង​មាតាបិតា​ដើម្បី​បញ្ជូន​កូន​របស់​ពួកគេ​ទៅ​សាលារៀន ដោយ​ស្ថានីយ​បូម​ទឹក​ភាគច្រើន​គ្មាន​សាំង​ប្រើប្រាស់​ជាច្រើន​ថ្ងៃ​។ ​នាយករដ្ឋមន្ត្រី​ស្រីលង្កា​លោក Ranil Wickremesinghe បាន​ប្រាប់​សារព័ត៌មាន Al Jazeera កាលពី​សប្តាហ៍​មុន​ថា កង្វះ​ប្រេងឥន្ធនៈ​នឹង​មាន​រយៈពេល​រហូតដល់​ថ្ងៃ​ទី២២ ខែ​កក្កដា ទើប​ការ​ដឹក​ជញ្ជូន​ប្រេង​ដំណាក់កាល​បន្ទាប់​មកដល់។ លោក​បាន​និយាយ​ថា ​កិច្ចព្រមព្រៀង​ទិញ​ឧស្ម័ន​ត្រូវ​បាន​ធានា​ ដែល​នឹង​បម្រើ​ដល់​ការ​ផ្គត់ផ្គង់​សម្រាប់​រយៈពេល ​៤ខែបន្ទាប់​។​រដ្ឋាភិបាល​កំពុង​ចរចា​ជាមួយ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ​ដើម្បី​ស្នើសុំ​ប្រាក់កម្ចី​ចំនួន ៣​ពាន់​លាន​ដុល្លារ​អាមេរិក​។ ​ក្រុម​អាជ្ញាធរ​ក៏បាន​ប្រកាស​កាត់​ផ្តាច់​ចរន្តអគ្គិសនី​នៅ​ទូទាំង​ប្រទេស​រហូតដល់ ៣​ម៉ោង​ក្នុង​មួយថ្ងៃ​ចាប់ពី​ថ្ងៃ​ចន្ទ ដោយ​សារ​តែ​ពួកគេ​មិន​អាច​ផ្គត់ផ្គង់​ប្រេង​បាន​គ្រប់គ្រាន់​ ដល់​ស្ថានីយ​ផលិត​ថាមពល​នានា​។​ ​ប្រជាពលរដ្ឋ​ក្នុង​រដ្ឋធានី​កូឡុំបូរបស់​​ស្រី​លង្កា​កាលពី​ចុង​សប្ដាហ៍​មុន​បាន​និយាយ​ថា ជីវភាព​រស់​នៅ​ប្រចាំថ្ងៃ​កំពុង​ជួប​ការ​លំបាក​កាន់​តែ​ខ្លាំង​ឡើង ខណៈ​ការ​តវ៉ា​នៅតែ​បន្ត​ក្រោយ​ទិន្នន័យ​ផ្លូវការ​បង្ហាញ​ថា អតិផរណា​ម្ហូបអាហារ​បាន​ឡើង​ដល់ ៨០​% បើ​ធៀប​ទៅ​នឹង​កាលពី​ឆ្នាំមុន​៕អត្ថបទ៖ សុខមាន

អ៊ុយ​ក្រែ​ន​ត្រូវការ​ថវិកា​ ៧៥០​ពាន់​លាន​ដុល្លារ​អាមេរិក​សម្រាប់​គម្រោង​ស្ដារ​ប្រទេស​ឡើងវិញ​

2022/07/05 11:09:42 am        1109
​អ៊ុយក្រែន៖ នាយករដ្ឋមន្ត្រី​អ៊ុយ​ក្រែ​ន​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ប្រទេស​របស់​លោក​ត្រូវការ​ថវិកា​ប្រមាណ ៧៥០​ពាន់​លាន​ដុល្លារ​អាមេរិកសម្រាប់​ផែនការ​ស្ដារ​ប្រទេស​ឡើងវិញ​ ៣​ដំណាក់កាល​ក្រោយ​ការបញ្ចប់​ការវាយលុក​របស់​រុស្ស៊ី។ ​លោក Denys Shmygal ក៏បាន​ប្រាប់​សន្និសីទ​ស្ដីពី​ការ​ស្រោចស្រង់​អ៊ុយ​ក្រែ​ន ​រៀបចំឡើង​ដោយ​ប្រទេស​ស្វី​ស​ថា ​ប្រទេស​អ៊ុយ​ក្រែ​ន​រង​ការខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​ដោយ​ផ្ទាល់​មាន​ទំហំ​ជាង ១០០​ពាន់​លាន​ដុល្លារ​អាមេរិក​ដោយ​សារ​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​។ ​លោក​ថា បច្ចុប្បន្ន​នេះ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្ទាល់​ដែល​អ៊ុយ​ក្រែ​ន​បាន​ខាតបង់​ស្មើ​ថវិកា​ជាង ១០០​ពាន់​លាន​ដុល្លារ​អាមេរិក តើ​អ្នកណា​ជា​អ្នក​ចំណាយ​សម្រាប់​ផែនការ​ស្រោចស្រង់​ប្រទេសជាតិ​ឡើងវិញ ដែល​កំពុង​ត្រូវ​បាន​វាយ​តម្លៃ​ខាតបង់​ចំនួន ៧៥០​ពាន់​លាន​ដុល្លារ​អាមេរិក​នេះ។​លោក Shmygal បាន​បន្ថែម​ថា រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​ជឿ​ថា ប្រភព​មូលនិធិ​សំខាន់​សម្រាប់​ផែនការ​ស្រោច​ស្រង់​ប្រទេស​ឡើងវិញ ​គួរតែ​ជា​ទ្រព្យសម្បត្តិ​ដែល​បាន​រឹបអូស​ពី​ក្រុម​មហាសេដ្ឋី​រុស្ស៊ី​។ លោក​ថា ផែនការ​ស្រោចស្រង់​ឡើងវិញ​របស់​អ៊ុយ​ក្រែ​ន​មាន ​៣​ដំណាក់កាល ៖​ទី​១ ផ្ដោត​ទៅ​លើ​ការ​ជួសជុលអ្វីៗ​ដែល​បម្រើ​ឲ្យ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ ដូចជា​ការ​ផ្គត់ផ្គង់​ទឹក​ដែល​ជា​ចំណែក​ផ្សំ ត្រូវ​ស្ដារ​ឡើង​វិញ​នៅ​ពេល​ដែល​ការ​វាយ​ប្រយុទ្ធ​គ្នា​ត្រូវ​បញ្ចប់​ រួម​ទាំង​គម្រោង​ផ្ដល់​លំនៅឋាន​បណ្តោះ​អាសន្ន មន្ទីរពេទ្យ និង​សាលារៀន ជា​ដំណាក់​ដែល​ត្រូវ​ស្ដារ​ប្រទេស​នេះ​ឡើងវិញ​រយៈពេល​វែង​៕អត្ថបទ៖ សុខមាន

លោក Putin​ បញ្ជា​ឲ្យ​បង្កើន​ការវាយប្រហារ​នៅ​អ៊ុយ​ក្រែ​ន ក្រោយ​ដណ្ដើមបាន​ទីក្រុង Lysychansk

2022/07/05 10:48:53 am        1613
រុស្ស៊ី៖ ​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បាន​បញ្ជា​ដល់​រដ្ឋមន្ត្រី​ការពារ​ជាតិ​របស់​លោក ​បន្ត​ការ​វាយ​រុល​ទៅ​មុខ​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន បន្ទាប់ពី​រុស្ស៊ី​វាយ​ដណ្ដើម​យក​បាន​ទីក្រុង Lysychansk។ ​លោក ​Putin ​បាន​បង្ហាញ​ខ្លួន​នៅ​ទូរទស្សន៍​រុស្ស៊ី ​ដោយ​អំពាវនាវ​ដល់​កងកម្លាំង​នៅ​តាម​សមរភូមិ​ជួរមុខ​ដទៃ​ទៀត​ សម្រេច​គោលដៅ​ឲ្យ​បាន​ទៅតាម​ផែនការ​ដែល​បានសម្រេច​ពី​ដំបូង​។ ​ការ​វាយ​ដណ្ដើម​បាន​នេះ​មានន័យថា តំបន់ Luhansk ពេលនេះ​ស្ថិតក្នុង​ដៃ​របស់​រុស្ស៊ី​។​ លោក Putin បាន​អបអរសាទរ​កងកម្លាំង​យោធា​ដែល​រំដោះ​បាន​សាធារ​ណរដ្ឋ​ប្រជាមានិត Lugansk​។ កាលពី​ដំបូងអភិបាល​តំបន់ Luhansk របស់​អ៊ុយ​ក្រែ​ន​បាន​និយាយ​ថា ទីក្រុង​នេះ​ត្រូវ​បាន​បោះបង់ចោល ដូច្នេះ​កងកម្លាំង​រុស្ស៊ី​នឹង​មិន​បំផ្លាញ​ទីក្រុង​នេះ​ពី​ចម្ងាយ​ទេ​។​លោក Serhiy Haidai បាន​ប្រាប់​ទូរទស្សន៍ BBC ថា ទាហាន​អ៊ុយ​ក្រែ​ន​នៅ​ពេល​នេះ​បាន​ផ្លាស់​ទៅ​កាន់​ទីតាំង​សមរភូមិ​ថ្មី​នានា​។​ លោក​និយាយ​ថា ការបាត់បង់​ទីក្រុង​នេះ និង​តំបន់ Luhansk ទៅ​ក្នុង​ដៃ​រុស្ស៊ី​គឺជា​រឿង​ឈឺចាប់​ណាស់ ​ប៉ុន្តែ​លោក​បាន​បន្ថែម​ថា យើង​គ្រាន់តែ​ចាញ់​សមរភូមិ​ប្រយុទ្ធ​ប៉ុណ្ណោះ ប៉ុន្តែ​មិនមែន​ចាញ់​សង្គ្រាម​ទេ​។ លោក​បាន​ស្នើសុំ​អាវុធ​បន្ថែម​ទៀត​ពី​លោក​ខាងលិច​ ដើម្បី​វាយ​ទប់​ទល់នឹង​ការ​វាយ​រុល​ទៅ​មុខ​របស់​រុស្ស៊ី​៕អត្ថបទ៖ សុខមាន

មនុស្ស៦នាក់ស្លាប់ក្នុងការបាញ់ប្រហារលើក្បួនព្យុហយាត្រាបុណ្យឯករាជ្យជាតិជិតទីក្រុង Chicago

2022/07/05 08:26:45 am        1863
អាមេរិក៖ នគរបាលកំពុងតាមស្វែងរកខ្មាន់កាំភ្លើងលើដំបូលអគារដែលបានបាញ់សម្លាប់មនុស្ស៦នាក់ នៅក្នុងក្បួនព្យុហយាត្រាបុណ្យឯករាជ្យជាតិជិតទីក្រុង Chicago សហរដ្ឋអាមេរិក។ព្រឹត្តិការណ៍នៅក្នុងទីក្រុង Highland Park រដ្ឋ Illinois ត្រូវបានផ្អាកភ្លាមៗ បន្ទាប់ពីម៉ោងដល់១០:០០ម៉ោងនៅសហរដ្ឋអាមេរិក នៅពេលគេបានលឺស្នូរគ្រាប់កាំភ្លើងជាច្រើនគ្រាប់។ ក្រុមមន្ត្រីនិយាយថា មនុស្ស២៤នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។  ជនសង្ស័យត្រូវបានគេស្គាល់ឈ្មោះថា Robert E Crimo III វ័យ២២ឆ្នាំ ។ នគរបាលនិយាយថា ជនល្មើសនោះ ត្រូវបានចាត់ទុកថា ជាមនុស្សមានអាវុធក្នុងដៃ និងគ្រោះថ្នាក់ ។នគរបាលបាននិយាយថា ជនសង្ស័យទំនងជាមានគោលបំណងដាក់គោលដៅទៅលើក្រុមមនុស្សដែលកំពុងចូលរួមនៅក្នុងព្យុហយាត្រាដោយប្រើអាវុធវែងសម្រាប់បាញ់ស៊ីប។  ជនសង្ស័យជាខ្មាន់កាំភ្លើង បានបើកការបាញ់ប្រហារ លើក្បួនព្យុហយាត្រា នៅម៉ោងប្រមាណ ១០:១៥ នាទីម៉ោងនៅសហរដ្ឋអាមេរិក ត្រឹមប៉ុន្មាននាទីបន្ទាប់ពីពិធីចាប់ផ្ដើម។ អ្វីដែលគួរជាថ្ងៃដ៏រីករាយបំផុតមួយក្នុងចំណោមពេលវេលាដ៏រីករាយបំផុតជាច្រើននៅឆ្នាំនេះ បានប្រែក្លាយយ៉ាងលឿនទៅជាការភ័យស្លន់ស្លោរ ដោយច្រានកៅអីចោល រត់ចោលការបូប និងកៅអីអង្គុយលើវាលស្មៅ ត្រូវបោះបង់ចោលរាយប៉ាយនៅតាមដងផ្លូវ ខណៈហ្វូងមនុស្សរត់គេចចេញពីហេតុការណ៍នេះ។ ជនសង្ស័យត្រូវគេជឿថាបានបាញ់ពីលើដំបូលប្លុកអគារសាធារណៈនៃហាងលក់ទំនិញដែលនៅក្បែរនោះ ជាទីដែលនគរបាលនិយាយថា ពួគេបានរកឃើញភស្តុតាងនៃការប្រើប្រាស់អាវុធ។ មនុស្សពេញវ័យចំនួន៥នាក់ បានស្លាប់នៅនឹងកន្លែង ព្រមទាំងជនរងគ្រោះម្នាក់ទៀតដែលអាជ្ញាធរក្នុងតំបន់និយាយថា បានស្លាប់នៅមន្ទីរពេទ្យក្បែរនោះ។ គួររម្លឹកថា ថ្ងៃទី៤ខែកក្កដា គឺជាថ្ងៃឈប់សម្រាកទូទាំងប្រទេស រម្លឹកដល់ការប្រកាសឯករាជ្យរបស់សហរដ្ឋអាមេរិកពីអាណានិគមចក្រភពអង់គ្លេសក្នុងឆ្នាំ ១៧៧៦៕

អាជ្ញាធរមីនបើកកិច្ចប្រជុំជាមួយជាមួយផ្នែកពាក់ព័ន្ធ កំណត់គោលដៅអាទិភាព រៀបចំផែនការ និងបែងចែកកម្លាំងបោសសម្អាត ក្រោម “គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន_ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម”ដំណាក់កាលដំបូង

2022/07/05 07:47:20 am        579
ភ្នំពេញ៖ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំកិច្ចប្រជុំជាមួយបញ្ជាការដ្ឋានកងទ័ពជើងគោក, មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម (NPMEC) និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ដើម្បីកំណត់គោលដៅអាទិភាព រៀបចំផែនការ និងបែងចែកកម្លាំងបោសសម្អាត ក្រោម “គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន_ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ដំណាក់កាលដំបូង។ ឯកឧត្តទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា អង្គប្រជុំបានឯកភាពដូចខាងក្រោម ៖ ១. បញ្ជាការដ្ឋានកងទ័ពជើងគោក ៖ បោសសម្អាតផ្ទៃដីក្នុងស្រុក/ក្រុងចំនួន ០៨ និងប្រកាសជាស្រុក/ក្រុងអស់មីនរួមមាន ៖ ស្រុកស្រែអំបិល (ខេត្តកោះកុង) ស្រុកឆ្លូង ស្រុកចិត្របុរី (ខេត្តក្រចេះ) ក្រុងព្រះវិហារ ស្រុកត្បែងមានជ័យ (ខេត្តព្រះវិហារ) ស្រុកឧត្តុង្គ (ខេត្តកំពង់ស្ពឺ) និងក្រុងសេរីសោភ័ណ្ឌ ស្រុកមង្គលបុរី (ខេត្តបន្ទាយមានជ័យ)។ ២. មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់ សង្រ្គាម (NPMEC) ៖ បោសសម្អាតផ្ទៃដីក្នុងខេត្តត្បូងឃ្មុំ និងប្រកាសជាខេត្តអស់មីន។ ៣. មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ៖ បោសសម្អាតផ្ទៃដីក្នុងខេត្តតាកែវ និងខេត្តកំពត និងប្រកាសជាខេត្តអស់មីន បន្ថែមលើធនធានដែល CMAC មានស្រាប់។ ជាមួយគ្នានេះ CMAC នឹងធ្វើការបោសសម្អាតផ្ទៃដីក្នុងស្រុកចុងកាល់ (ខេត្តឧត្តរមានជ័យ) និងប្រកាសជាស្រុកអស់មីន ដោយប្រើកម្លាំងចម្រុះជាមួយបញ្ជាការដ្ឋានកងទ័ពជើងគោក ក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍រវាងប្រតិបត្តិករទាំងពីរ។ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្តទៀត ផែនការបន្ត ត្រូវអនុវត្តន៍ស្របតាមនីតិវិធីនៃការងារបោសសម្អាតមីន និងស្តង់ដាសកម្មភាពកំចាត់មីនកម្ពុជា ដោយតម្រូវឲ្យក្រុមការងារបច្ចេកទេសត្រូវចុះពិនិត្យវាយតម្លៃលើស្ថានភាពរាល់គ្រប់ចម្ការមីនជាក់ស្តែង (ទំហំ ប្រភេទចម្ការមីន និងស្ថានភាពភូមិសាស្រ្ត) ដើម្បីលើកគម្រោងថវិកា និងពង្រាយកម្លាំងបោសសម្អាត។ ដំណើរការអនុវត្តតំបន់អស់មីន ដូចខាងក្រោម ៖ ១/. ជ្រើសរើសតំបន់អាទិភាព២/. វិភាគកម្លាំងក្រុមស្រាវជ្រាវមិនបច្ចេកទេស (Non-Technical Survey_NTS) ជាមួយប្រតិបត្តិករ៣/. ធ្វើផែនការពង្រាយកម្លាំងក្រុមស្រាវជ្រាវមិនបច្ចេកទេសរបស់ប្រតិបត្តិករ ដោយមានការអនុម័តពីអាជ្ញាធរមីន៤/. ពង្រាយកម្លាំងកម្លាំងក្រុមស្រាវជ្រាវមិនបច្ចេកទេសតាមការណែនាំរបស់អាជ្ញាធរមីន៥/. កំណត់តំបន់បោសសម្អាត៦/. វិភាគសមត្ថភាពបោសសម្អាតជាមួយប្រតិបត្តិករ៧/. បែងចែកតំបន់បោសសម្អាតដល់ប្រតិបត្តិករ៨/. ប្រតិបត្តិករពិនិត្យចម្ការមីន និងរៀបចំផែនការថវិកា បញ្ជូនមកអាជ្ញាធរមីន៩/. ពិនិត្យ និងផ្តល់គម្រោងបោសសម្អាតដល់ប្រតិបត្តិករ១០/. ការបោសសម្អាតមីន និងត្រួតពិនិត្យគុណភាព ត្រូវបានអនុវត្ត១១/. ការប្រគល់ដីដែលបានបោសសម្អាតរួច និងការប្រកាសតំបន់អស់មីន  សូមបញ្ជាក់ថា កម្ពុជានៅសល់ ២២ រាជធានី-ខេត្ត បន្តរងផលប៉ះពាល់ដោយសារមីន (មិនរាប់បញ្ចូលគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្រ្គាមផ្សេងទៀត) ក្នុងទំហំផ្ទៃដីសរុប ៧១៦.០៣៩.៧១២ ម៉ែត្រក្រឡា (៧១.៦០៣,៩ ហិកតា)៕

ក្រុមប្រឹក្សាធម្មនុញ្ញ បានអនុម័តជាឯកច្ឆន្ទ សម្រេចបែងចែកក្រុមនៃក្រុមប្រឹក្សាធម្មនុញ្ញអាណត្តិ៣ឆ្នាំ

2022/07/04 11:15:22 am        484
ភ្នំពេញ៖ ក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២នេះ បានអនុម័តជាឯកច្ឆន្ទ ដោយសម្រេចបែងចែកក្រុម នៃក្រុមប្រឹក្សាធម្មនុញ្ញសម្រាប់អាណត្តិ៣ឆ្នាំ លើកទី៩ (២០២២-២០២៥) រួមទាំងចាត់តាំងអ្នកនាំពាក្យចំនួន ៣រូប ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រុស្ស៊ីនឹងពង្រីកការនាំចេញបច្ចេកវិទ្យាថាមពលទៅកាន់ប្រទេស BRICS
06/26/2026 06:06 PM
ក្រុមជំនួយពិភពលោកចូលរួមប្រតិបត្តិការសង្រ្គោះនៅវេណេស៊ុយអេឡា ក្រោយការរញ្ជួយដីសម្លាប់មនុស្ស ២៣៥នាក់
06/26/2026 06:06 PM
ផ្លូវជនបទជាសរសៃឈាមជំរុញដល់ដំណើរអន្តរកម្មសេដ្ឋកិច្ចនៅមូលដ្ឋាន
06/26/2026 06:06 PM
មេដឹកនាំអាមេរិកឡាទីន រួបរួមគ្នាគាំទ្រប្រទេសវ៉េណេស៊ុយអេឡា ក្រោយការរញ្ជួយដីដ៏មហន្តរាយ
06/26/2026 06:06 PM
អូស្ត្រាលី ពិចារណាលើការអនុវត្តបម្រាមបណ្តាញផ្សព្វផ្សាយសង្គមសម្រាប់ក្មេងជំទង់កាន់តែតឹងរ៉ឹង
06/26/2026 06:06 PM
ក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
06/26/2026 06:06 PM
អង្គការលើកលែងទោសអន្តរជាតិ ជំរុញឱ្យសហគមន៍អន្តរជាតិប្រមូលជំនួយបន្ទាន់សម្រាប់វ៉េណេស៊ុយអេឡា
06/26/2026 06:06 PM
អារ៉ាប៊ីសាអ៊ូឌីត ផ្អាកការធ្វើដំណើរទៅប្រទេសអាហ្វ្រិកចំនួន៣ ដោយសារក្តីបារម្ភពីជំងឺអេបូឡា
06/26/2026 06:06 PM
សម្តេចធិបតី ណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធត្រៀមឆ្លើយតបជាមួយបាតុភូតធម្មជាតិ El Niño ដែលកម្ពុជា​កំពុងទទួលរងឥទ្ធិពល
06/26/2026 06:06 PM
គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងឃ្លៀច ស្ថិតនៅផ្នែកខាងលើនៃស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ អាចស្តុកទឹកបានប្រមាណ ១១៥​លាន​ម៉ែត្រ​គូប ជួយធានាសន្តិសុខទឹក និងកាត់បន្ថយគ្រោះទឹកជំនន់
06/26/2026 06:06 PM