សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញសារាចរផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ តែនៅបណ្តាខេត្តអាចប្រារព្ធធ្វើបានធម្មតា
សម្ដេចតេជោ គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្ត្រីសន្តិសុខសាធារណៈវៀតណាម ចូលជួបសម្តែងការគួរសម
សម្តេចធិបតីលើកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត

ព័ត៌មានសំខាន់ៗ

អង្គការសហប្រជាជាតិ​និយាយ​ថា​ ចំនួន​ជន​ស៊ីវិល​អ៊ុយ​ក្រែ​ន​ស្លាប់​ខ្ពស់​ជាង​ទិន្នន័យ​ផ្លូវការ

2022/05/12 10:42:44 am        1688
​អ៊ុយក្រែន៖ ប្រធាន​បេសកកម្ម​តាមដាន​សិទ្ធិមនុស្ស​ របស់​អង្គការសហប្រជាជាតិ​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​បាន​និយាយ​ថា ជន​ស៊ីវិល​រាប់​ពាន់​នាក់​បន្ថែម​ទៀត​ត្រូវ​បាន​សម្លាប់​ក្នុង​សង្គ្រាម​ នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​ដែល​នៅតែ​បន្ត​ជាង ​២​ខែ​មកនេះ ច្រើនជាង​ចំនួន​មនុស្ស​ស្លាប់​សរុប​ផ្លូវការ​របស់​អង្គការ​សហប្រជាជាតិ​ដែល​មាន​ត្រឹម ៣​,៣៨១​នាក់។ ​លោកស្រី Matilda Bogner បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ក្នុង​ទីក្រុង​ហ្សឺ​ណែវ​នៅ​សប្ដាហ៍​នេះ​ថា​ ជា​រួម​គិត​មក​ទល់​ពេល​នេះ យើង​បាន​សរុប​ជន​ស៊ីវិល​ដែល​រងគ្រោះ​ចំនួន ៧,០៦១​នាក់​ក្នុង​នោះ ៣​,៣៨១​នាក់​បាន​ស្លាប់ ​និង ៣,៦៨០​នាក់​រង​របួស​ទូទាំង​ប្រទេស​អ៊ុយ​ក្រែ​នចាប់​តាំង​ពី​រុស្ស៊ី​ចាប់ផ្ដើម​បើក​ការវាយប្រហារ។ ទិន្នន័យ​ពិតប្រាកដ​ខ្ពស់​ជាង​នេះ ហើយ​យើង​កំពុង​ធ្វើការ​ដើម្បី​បញ្ជាក់​ពី​គ្រប់​ឧបទ្ទវហេតុ​ទាំងអស់​។​​លោកស្រី​ថា យើង​បាន​កំពុង​ធ្វើការ​ដើម្បី​ប៉ាន់ប្រមាណ​ពី​ចំនួន​ពិតប្រាកដ ប៉ុន្តែ​នៅ​ពេល​នេះ ខ្ញុំ​អាច​ត្រឹមតែ​និយាយ​ថា មាន​មនុស្ស​រាប់​ពាន់​នាក់​ស្លាប់ ​ខ្ពស់​ជាង​ចំនួន​ដែល​យើង​បាន​ផ្ដល់​ឲ្យ​អ្នក​ទាំង​អស់​គ្នា​នៅ​ពេល​នេះ​។​ ​ក្រុមការងារ​របស់​អង្គការសហប្រជាជាតិ​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ​រួម​ទាំង​ក្រុម​អ្នក​តាម​ដាន​ស្ថានភាព​សិទ្ធិមនុស្ស​ចំនួន ​៥៥​នាក់​បាន​និយាយ​ថា ភាគច្រើន​នៃ​អ្នក​ស្លាប់​បណ្ដាលមកពី​ការ​ប្រើ​គ្រឿង​ផ្ទុះ ដែល​មាន​វិសាលភាព​ប៉ះពាល់​ខ្លាំងដូចជា​ការវាយប្រហារ​ដោយ​មី​ស៊ី​ល និង​តាម​អាកាស​ជាដើម​៕អត្ថបទ៖ សុខមាន

ទំហំទឹកចិត្តក្តីស្រលាញ់របស់ពលរដ្ឋខ្មែរអាមេរិក-កាណាដា ចំពោះសម្តេចតេជោ ហ៊ុន សែន

2022/05/12 10:20:45 am        867
ភ្នំពេញ៖ ប្រជាពលរដ្ឋអាមេរិកាំង និងកាណាដា ជាច្រើនពាន់នាក់បាននាំគ្នាធ្វើដំណើរដោយមធ្យោបាយ និងថវិកាផ្ទាល់ខ្លួន មកស្កាត់ជួបសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានអាស៊ានឆ្នាំ២០២២ ក្នុងពេលដែលសម្តេចទៅរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅទីក្រុងវ៉ាស៊ីនតោន ចាប់ពីថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២ ។ ខាងក្រោមនេះ គឺរូបភាពដែលបង្កត់អត្ថន័យដ៏ជ្រៀលជ្រៅបំផុត៖

ប្រមុខ​អង្គការសហប្រជាជាតិ​បង្ហាញ​ក្ដី​បារម្ភ​ខ្លាំង​ពី​ការ​ប្រឈម​ការអត់ឃ្លាន​សកល​ដោយសារ​សង្គ្រាម​អ៊ុយ​ក្រែ​ន

2022/05/12 10:08:02 am        360
​UN៖ ប្រមុខ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres បាន​និយាយ​ថា លោក​មាន​ក្ដី​បារម្ភ​ខ្លាំង​ណាស់​អំពី​ភាព​អត់ឃ្លាន​កំពុង​រីក​រាលដាល ខណៈ​សង្គ្រាម​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​គំរាមកំហែង​ដល់​សន្តិសុខ​ស្បៀង​ នៅ​ក្នុង​តំបន់​ផ្សេងៗ​ជាច្រើន​នៃ​ពិភពលោក​។​​អំឡុង​ថ្លែង​រួមគ្នា​ជាមួយ​អធិការបតី និង​រដ្ឋមន្ត្រីការបរទេស​អូទ្រីស​ក្នុង​ទីក្រុង​វី​យ៉ែ​ន​កាលពី​ថ្ងៃ​ពុធ លោក Guterres ក៏បាន​លើកឡើង​ផង​ដែរ​ថា ការចរចា​នានា​កំពុង​ប្រព្រឹត្តទៅ​ ដើម្បី​ជម្លៀស​ជន​ស៊ីវិល​បន្ថែម​ទៀតចេញពី​តំបន់​ជម្លោះ​ទាំងឡាយ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន និង​បាន​បង្ហាញ​ជំនឿ​ជាក់​ថា នឹង​មាន​ការ​ជម្លៀស​មនុស្ស​បន្ថែម​ទៀត​នា​ពេល​ខាងមុខ​ជាមិនខាន។​ ទោះ​យ៉ាង​ណា​ក៏ដោយ​លោក​បាន​និយាយ​សម្រាល​ ដោយ​លើក​ពី​លទ្ធភាព​នៃ​ការចរចា​សន្តិភាព​ជុំវិញ​សង្គ្រាម​អ៊ុយ​ក្រែ​ន​ថា ​នឹង​កើត​ឡើង​នៅ​ថ្ងៃ​ណាមួយ​ក្នុង​ពេល​ឆាប់ៗ​នេះ​។​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​បាន​រុញ​ដោល​ឲ្យ​តម្លៃ​ទំនិញ​សកល ដូច​គ្រាប់​ធញ្ញជាតិ ប្រេងឆា ប្រេងឥន្ធនៈ និង​ជី​កសិកម្ម​ជាដើម​ហក់​ឡើង​ខ្ពស់ ខណៈ​ដែល​បណ្ដា​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​កំពុង​ព្រមាន​ថា តម្លៃ​ទំនិញ​ហក់​ឡើង​ខ្ព​ស់​នឹង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​វិបត្តិ​ស្បៀងអាហារនៅ​ក្នុង​ទ្វីប​អាហ្វ្រិក​៕ អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន ស្នើដល់លោកជំទាវTammy Duckworth សមាជិកព្រឹទ្ធសភាអាមេរិក ជំរុញបន្ថែមនូវការវិនិយោគរបស់អាមេរិកនៅកម្ពុជា

2022/05/12 09:41:40 am        625
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅវ៉ាស៊ីនតោន សហរដ្ឋអាមេរិក) សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ ថាមមី ដាកវើក (Tammy Duckworth) សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក។  នៅក្នុងជំនួបនេះ លោកជំទាវ សមាជិកព្រឹទ្ធសភាអាមេរិក បានឆ្លៀតចូលរួមរំលែកនូវមរណទុក្ខជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏ដូចជាក្រុមគ្រួសារ និងសាច់ញាតិ ចំពោះការទទួលមរណភាពរបស់សម្តេចឧត្តមទេពញាណ ហ៊ុន ណេង។ ក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីស្ថានភាពលំបាករបស់កម្ពុជាពីអតីតកាល និងភាពរីកចម្រើនរបស់កម្ពុជានាពេលបច្ចុប្បន្នក្រោយបិទបញ្ចប់ទាំងស្រុងនូវភ្លើងសង្គ្រាមនាឆ្នាំ១៩៩៨។សម្តេចតេជោ បានលើកឡើងថា ទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក ក្រោមការដឹកនាំរាជរដ្ឋាភិបាលដោយសម្តេច គឺជាពេលដែលមានភាពល្អប្រសើរបំផុត បើធៀបនឹងអតីតកាល។ ជាពិសេសមុនទសវត្សរ៍ឆ្នាំ៧០ មានភាពរកាំរកូស រហូតដល់ការដុតស្ថានទូត កាត់ផ្តាច់ទំនាក់ទំនងការទូតមួយរយៈពេលខ្លី ហើយក៏ឈានដល់ការកាត់ផ្តាច់ទាំងស្រុងនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។សម្តេចតេជោបានរំលឹកពីការស្វែងស្វែង និងជួយជ្រោមជ្រែងរបស់សម្តេច ដើម្បីឱ្យស្ថានទូតអាមេរិកមានទីតាំងស្ថានទូតមួយច្បាស់លាស់នៅក្បែវត្តភ្នំ ភ្នំពេញ។ ចំណុចនេះ ជាការបង្ហាញឱ្យឃើញនូវកិច្ចប្រឹងប្រែងមួយរបស់សម្តេចក្នុងការធ្វើឱ្យប្រសើរឡើងនៃទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក។សម្តេចតេជោ ហ៊ុន សែន ក៏បានគូសរំលេចផងដែរ ពីភាពល្អប្រសើរនៃទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា និងអាមេរិក។ ក្នុងនៅឆ្នាំ២០២១ បើទោះបីពិភពលោកជួបវិបត្តិជំងឺកូវីដ១៩ តែទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក មានកំណើនប្រមាណ ៣០ភាគរយ ហើយត្រីមាសទី១ ឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានកំណើនរហូតដល់ប្រមាណ ៤០ភាគរយ។សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរពីស្ថានបរិយាកាសវិនិយោគ ដែលកាន់តែមានភាពល្អប្រសើរនៅកម្ពុជា។ ភាពល្អប្រសើរនៃបរិយាកាសវិនិយោគនេះ បានធ្វើឱ្យក្រុមហ៊ុនរបស់អាមេរិកជាច្រើនកំពុងវិនិយោគនៅកម្ពុជា។ ពាក់ព័ន្ធការវិនិយោគនេះ សម្តេចតេជោ បានស្នើដល់លោកជំទាវសមាជិកព្រឹទ្ធសភាអាមេរិក ជួយជំរុញបន្ថែមនូវការវិនិយោគរបស់អាមេរិកទៅកាន់កម្ពុជា។ ជាមួយគ្នានេះ កម្ពុជា ក៏បានសហការយ៉ាងល្អជាមួយសហរដ្ឋអាមេរិក ក្នុងរុករកអដ្ឋិធាតុរបស់ទាហានអាមេរិក ដែលបានស្លាប់ក្នុងសម័យសង្គ្រាម ដែលមកដល់ពេលនេះនៅសល់សពប្រមាណ ៤៩ករណីទៀតប៉ុណ្ណោះ។ក្រៅតែពីលើនូវការវិវឌ្ឍន៍ល្អប្រសើរនៃទំនាក់ទំនងទ្វេភាគីហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរថា ពីការបោះឆ្នោតប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី ទៅលើប្រទេសអ៊ុយក្រែន នៅអង្គការសហប្រជាជាតិ។ ការលើកឡើងនូវបញ្ហាខាងលើនេះ សម្តេចតេជោចង់លើកបង្ហាញនូវភាពល្អប្រសើរនៃទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក ដែលកើតចេញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចផ្ទាល់។សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានលើកឡើងផងដែរនូវបញ្ហាមួយចំនួន ដែលនាំឱ្យរំខានដល់ការពង្រឹង និងពង្រីកទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក។ បញ្ហាដែលសម្តេចចាត់ទុកថា ជាការខ្វែងគំនិតគ្នារវាងកម្ពុជា និងអាមេរិកនោះ មានដូចជាកិច្ចព្រមព្រៀងបញ្ជូនពលរដ្ឋខ្មែរត្រឡប់ចូលប្រទេសពេលបានប្រព្រឹត្តទោស, ការដាក់លក្ខខណ្ឌសម្រាប់ទិដ្ឋាការរបស់មន្ត្រីការទូតជាដើម។ សម្តេចតេជោ បានស្នើអោយលោកជំទាវសមាជិកព្រឹទ្ធសភាអាមេរិក ពិចារណាសម្របសម្រួលលើបញ្ហានេះ។ជាការឆ្លើយតប លោកជំទាវ ស្រីសមាជិកព្រឹទ្ធសភាអាមេរិក បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានបើកបង្ហាញនូវសមានចិត្តក្នុងការធ្វើទំនាក់ទំនងជាមួយនឹងសហរដ្ឋអាមេរិក។ លោកជំទាវ ក៏បានថ្លែងអំណរគុណកម្ពុជា ដែលបានចូលរួមបោះឆ្នោតប្រឆាំងការឈ្លានពានរបស់រុស្ស៉ី។លោកជំទាវ ក៏បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានអាស៊ាន បានប្រឹងប្រែងក្នុងការដោះស្រាយបញ្ហានៅក្នុងប្រទេសមីយ៉ាន់ម៉ា។លោកជំទាវ ក៏បានកត់សម្គាល់ដែរថា បច្ចុប្បន្នមានក្រុមហ៊ុនរបស់អាមេរិកជាច្រើនកំពុងវិនិយោគ និងដំណើរការអាជីវកម្មនៅកម្ពុជា។ លោកជំទាវ បានមើលឃើញថា កម្ពុជា និងអាមេរិក មានឱកាសពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគកាន់តែប្រសើរថែមទៀត។ លោកជំទាវ ក៏បានសន្យាជួយជំរុញអ្នកវិនិយោគរបស់អាមេរិក មកកាន់កម្ពុជាថែមទៀតផងដែរ។នៅក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញលោកជំទាវសមាជិកព្រឹទ្ធសភាអាមេរិក មកទស្សនកិច្ចនៅកម្ពុជា ហើយសម្តេចទន្ទឹងរង់ចាំស្វាគមន៍វត្តមានរបស់លោកជំទាវនាពេលខាងមុខ។នៅក្នុងឱកាសនេះ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានឆ្លៀតបញ្ជាក់ពីបញ្ហាអភិវឌ្ឍន៍នៅមូលដ្ឋានទ័ពរាមផងដែរ។ សម្តេចតេជោ បានគូសបញ្ជាក់ថា កំពង់ផែរាម គឺជាអភិវឌ្ឍន៍ ដើម្បីពង្រឹងសមត្ថភាពវិស័យការពារជាតិរបស់កម្ពុជា មិនមែនបម្រើឱ្យទ័ពបរទេសណាមួយនោះឡើយ។ សម្តេចតេជោ បានលើកឡើងទៀតថា រដ្ឋធម្មនុញ្ញរបស់កម្ពុជា បានចែងយ៉ាងច្បាស់មិនឱ្យមានទ័ពបរទេសលើទឹកដីខ្លួន ហើយកងទ័ពកម្ពុជា ក៏មិនចេញប្រតិបត្តិការនៅប្រទេសដទៃនោះដែរ លើកលែងតែប្រតិបត្តិការរក្សាសន្តិភាពក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិប៉ុណ្ណោះ។សម្តេចតេជោបានបញ្ជាក់ថាប្រទេសយើងមិននៅក្រោមប្រទេសណាមួយទេ ប្រទេសយើងឯករាជ្យ មានអធិបតេយ្យភាព។ ដូច្នេះយើងមិនត្រូវការកងទ័ពបរទេសនៅលើទឹកដីកម្ពុជាឡើយ។ មិនថាកងទ័ពចិន ឬកងទ័ពប្រទេសណាក៏ដោយ។ សម្តេចតេជោ បានបញ្ជាក់ថា បច្ចុប្បន្នកំពង់ផែខេត្តព្រះសីហនុ បានស្វាគមន៍នាវាចិន អាមេរិក ជប៉ុន ឥណ្ឌា និងអូស្ត្រាលី ដែលចូលចតនៅផែរបស់កម្ពុជា ដោយមិនមានការរើសអើងនោះឡើយ។សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជា នឹងរៀបចំយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅថ្ងៃ២១ ខែឧសភា ហើយការបោះឆ្នោតនឹងធ្វើឡើងនៅថ្ងៃទី០៥ ខែមិថុនា ដោយមានគណបក្សចំនួន ១៧ចូលរួមប្រកួតប្រជែង។ សម្តេចតេជោ បានអះអាងថា នេះជាដំណើរការដ៏ល្អប្រសើរនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕

ក្រុម​មន្ត្រី​អង្គការសហប្រជាជាតិ​អំពាវនាវ​ឲ្យ​ស៊ើបអង្កេត​ករណី​បាញ់សម្លាប់​អ្នកសារព័ត៌មាន Al Jazeera លោកស្រី Shireen Abu Akleh

2022/05/12 09:36:07 am        967
​អ៊ីស្រាអែល៖ កាលពី​ថ្ងៃ​ពុធ​ក្រុម​មន្ត្រី​ជាន់ខ្ពស់​ទូទាំង​អង្គការសហប្រជាជាតិ កំពុង​អំពាវនាវ​ឲ្យ​បើក​ការស៊ើបអង្កេត​ក្នុង​ករណី​ស្លាប់​អ្នកឆ្លើយឆ្លង​ព័ត៌មាន​ម្នាក់​ របស់​សារព័ត៌មាន​ដ៏​ល្បីល្បាញ Al Jazeera​ គឺ​លោកស្រី Shireen Abu Akleh​។ ​អ្នកសារព័ត៌មាន​ជើងចាស់​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​សញ្ជាតិ​អាមេរិក​វ័យ ​៥១​ឆ្នាំ​ត្រូវ​បាន​បាញ់សម្លាប់ ​ខណៈ​កំពុង​រាយការណ៍​ស្ដីពី​ប្រតិបត្តិការ​សឹក​របស់​អ៊ីស្រាអែល​នៅក្នុង​ទីក្រុង Jenin ​នៃ​តំបន់ West Bank​។ យោង​តាម​សេចក្ដីរាយការណ៍​ព័ត៌មាន​ផលិតករ​របស់​ជន​រងគ្រោះគឺ​លោកស្រី Ali Samoudi ក៏បាន​រង​របួស​ផង​ដែរ។​ ​លោកស្រី Audrey Azoulay ប្រមុខ​អង្គការ​ខាង​អប់រំ វិទ្យាសាស្ត្រ និង​វប្បធម៌​ហៅ​កាត់​ថា (UNESCO) បាន​ចេញ​សេចក្ដីថ្លែងការណ៍​ថ្កោលទោស​ការ​ស្លាប់​របស់​អ្នកសារព័ត៌មាន​រូប​នេះ​។ លោកស្រី​បាន​និយាយ​ថា អ្នកសារព័ត៌មាន Abu Akleh នៅតែ​ត្រូវ​បាន​បាញ់ ទោះបីជា​លោកស្រី​ពាក់អាវ​សរសេរ​ពាក្យ​ថា ​អ្នកសារព័ត៌មាន​ក៏ដោយ​។ ប្រមុខ​អង្គការ​នេះ​បាន​និយាយ​ថា ការ​សម្លាប់​បុគ្គលិក​សារ​ព័ត៌មាន​ដែល​បាន​កំណត់​អត្តសញ្ញាណ​យ៉ាង​ច្បាស់​ នៅ​ក្នុង​តំបន់​ជម្លោះ​គឺជា​ការ​រំលោភ​ច្បាប់​អន្តរជាតិ​។ ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ស៊ើបអង្កេត​ឧក្រិដ្ឋ​កម្ម​នេះ ហើយ​នាំ​អ្នក​ប្រព្រឹត្ត​មក​ផ្ដន្ទាទោស​។​​ចំណែក​លោក Benny Gantz រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ីស្រាអែល បាន​សន្យា​បើក​ឲ្យ​មានការ​ស៊ើបអង្កេត​ពេញលេញ​លើ​ករណី​ស្លាប់​អ្នកសារព័ត៌មាន​នេះ ហើយ​ត្រូវការ​ការ​សហ​ការណ៍​ជាមួយ​ប៉ា​ឡេ​ស្ទី​ន​។ ឯកអគ្គរដ្ឋទូត​ប៉ា​ឡេ​ស្ទី​ន​ប្រចាំ​អង្គការសហប្រជាជាតិលោក Riyad Mansour និយាយ​ថា ប្រទេស​របស់​លោក​នឹង​មិន​ទទួលយក​ការស៊ើបអង្កេត​របស់​អ៊ីស្រាអែល​លើ​ការ​សម្លាប់​លោកស្រី Shireen Abu Akleh របស់​សារព័ត៌មាន Al Jazeera នោះ​ទេ ហើយ​ថា កងទ័ព​អ៊ីស្រាអែល​ជា​អ្នកទទួលខុសត្រូវ​ ចំពោះការ​ធ្វើឃាតអ្នកកាសែត​ជើងចាស់​រូប​នោះ​៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន ​សែន ៖ ទំនាក់ទំនងកម្ពុជា-អាមេរិក ឈានដល់កម្រិតខ្ពស់មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រកម្ពុជា

2022/05/12 09:28:23 am        730
ភ្នំពេញ៖  សម្តេចតេជោ ហ៊ុន សែន បានប្រកាសប្រាប់ពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិកថា ទំនាក់ទំនងកម្ពុជា អាមេរិក បានឈានដល់កម្រិតខ្ពស់ ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រកម្ពុជា តាមរយៈអាមេរិកបានសាងសង់ស្ថានទូតដ៏ធំ និងរឹងមាំ និងទំហំពាណិជ្ជដ៏សម្បើមរបស់អាមេរិកនៅប្រទេសកម្ពុជា។ថ្លែងក្នុងពិធីសំណេះសំណាលជាមួយ ប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដា ប្រមាណជាង២ពាន់នាក់ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅប្រទេសកម្ពុជា) ដែលត្រូវនឹងល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក) សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ទីតាំងស្ថានទូតអាមេរិក គឺជាទីតាំងល្អបំផុតនៅក្នុងទីក្រុងភ្នំពេញ។ បើមិនមែនអាមេរិក សម្តេចមិនផ្តល់ឱ្យទីតាំងនៅទីនោះឡើយ។សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា មិនជ្រើសរើសចិន ប្រឆាំងអាមេរិក ឬជ្រើសអាមេរិក ប្រឆាំងចិននោះឡើយ។ សម្តេចតេជោថ្លែងថា ទំហំពាណិជ្ជកម្មកម្ពុជា និងអាមេរិក មានទំហំធំបំផុត ក្នុងនោះការនាំចេញមកអាមេរិក មានរហូតដល់ជាង ៩ពាន់លានដុល្លារអាមេរិក ហើយបច្ចុប្បន្នមានក្រុមហ៊ុនអាមេរិកជាច្រើនកំពុងតែវិនិយោគនៅក្នុងប្រទេសកម្ពុជា និងកំពុងធ្វើការទាក់ទាញការវិនិយោគថ្មីៗបន្ថែមទៀត។សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ទន្ទឹមនឹងការរីកចម្រើនទំនាក់ទំនងរវាងកម្ពុជា អាមេរិក ក៏មានចំណុចល្អក់កករខ្លះផងដែរ ក្នុងនោះមានការចោទប្រកាន់កម្ពុជារឿងមូលដ្ឋានទ័ពចិននៅសមុទ្ររាម។ ត្រង់ចំណុចនេះ សម្តេចប្រកាសថា រដ្ឋធម្មនុញ្ញកម្ពុជា មិនអនុញ្ញាតអោយមានមូលដ្ឋានទ័ពបរទេសនៅកម្ពុជាឡើយ ហើយក៏គ្មានប្រយោជន៍ ឬហេតុផលណាមួយ ដែលកម្ពុជាត្រូវធ្វើដូច្នោះដែរ៕

សម្តេចតេជោ ហ៊ុន សែន ៖វិបត្តិសង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន ធ្វើឱ្យកម្ពុជាទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចពី ៥.៦% មកនៅត្រឹម ៥.២% សម្រាប់ឆ្នាំ២០២២

2022/05/12 09:05:21 am        358
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ដោយសារសង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន ធ្វើឱ្យកម្ពុជាទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចពី ៥.៦% មកនៅត្រឹម ៥.២% សម្រាប់ឆ្នាំ២០២២។ ក្នុងរយៈពេល៤ខែ ឆ្នាំ២០២២ ការប្រមូលពន្ធដារសម្រេចបានប្រមាណ ៥៣% គិតជាសាច់ប្រាក់ជាង ២ពាន់លានដុល្លារ។ ថ្លែងក្នុងពិធីសំណេះសំណាលជាមួយ ប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដា ប្រមាណជាង២ពាន់នាក់នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅប្រទេសកម្ពុជា) ដែលត្រូវនឹងល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក) សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាបានឈរលើភាពរឹងមាំ នៃសេដ្ឋ ទោះមានរងប៉ះពាល់ដោយកត្តាកូវីដ-១៩ និងវិបត្តិដោយសារសង្គ្រាមរុស្ស៉ី និងអ៊ុយក្រែនក្តី៕

សម្តេចតេជោ ហ៊ុន សែន នាំយកព្រះរាជបណ្តាំព្រះមហាក្សត្រ និងសម្តេចម៉ែ សាកសួរសុខទុក្ខប្រជាពលរដ្ឋខ្មែរនៅអាមេរិក និងកាណាដា

2022/05/12 08:51:06 am        923
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានយកព្រះរាជបណ្តាំព្រះមហាក្សត្រ និងសម្តេចម៉ែ សាកសួរសុខទុក្ខប្រជាពលរដ្ឋខ្មែរនៅអាមេរិក និងកាណាដាជិត២ពាន់នាក់ ខណៈដែលសម្តេចអញ្ជើញសំណេះសំណាលជាមួយពួគាត់នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅប្រទេសកម្ពុជា) ដែលត្រូវនឹងល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក)។សម្ដេចតេជោនាយករដ្ឋមន្ត្រី​ បញ្ជាក់ថា សម្តេចពិតជារីករាយដែលបានអញ្ជើញមកជួបបងប្អូនពលរដ្ឋខ្មែរនៅក្រៅប្រទេស និងអរគុណដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលបានធ្វើដំណើរពីរដ្ឋផ្សេងៗទាំងក្នុងទឹកដីរអាមេរិក និងកាណាដា មកជួបសម្ដេចនាពេលនេះ។សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជា និងវ៉ាស៊ីនតោន មានចម្ងាយជាង១ម៉ឺនគីឡូ តែសម្តេចនៅតែអាចជួបជាមួយខ្មែរនៅអាមេរិកបាន។ សម្ដេចបញ្ជាក់ថា វាមិនស្ថិតនៅលើចម្ងាយទេ អាស្រ័យលើការចង់ជួប ឬអត់?៕

ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​នឹង​ពិភាក្សា​ស្ថានភាព​មនុស្សធម៌​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​នៅ​ថ្ងៃ​ទី​១២​ឧសភា​ស្អែក​នេះ​

2022/05/11 12:08:24 pm        419
​អ៊ុយក្រែន៖ ប្រភព​មួយ​ពី​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន TASS កាលពី​ថ្ងៃ​អង្គា​រថា ក្រុមប្រឹក្សា​នេះ​នឹង​រៀបចំ​កិច្ចប្រជុំ​មួយ​ពិភាក្សា​ពី​ស្ថានភាព​មនុស្សធម៌​ នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​នៅ​ថ្ងៃ​ទី​១២​ ខែឧសភា​ស្អែក​នេះ។ ប្រភព​ដដែល​បាន​និយាយ​ថា ជំនួប​នេះ​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​។ ​ព័ត៌មាន​នេះ​ក៏​ត្រូវ​បាន​បញ្ជាក់​ដោយ​ប្រភព​មួយ​ផ្សេងទៀត​ផង​ដែរ​។ យោង​តាម​សារព័ត៌មាន CNN កិច្ចប្រជុំ​ក្រុម​ប្រឹក្សា​សន្តិសុខ​នេះ​ ត្រូវ​បាន​កោះ​អញ្ជើញ​តប​តាម​សំណើ​របស់​ប្រទេស​បារាំង និង​ម៉ិ​ក​ស៊ិ​ក។ជំនួប​នេះ​នឹង​បើកចំហ ​ហើយ​គេ​មិន​រំពឹង​ថា​នឹង​មាន​ការបោះឆ្នោត​លើ​បញ្ហា​ណាមួយ​នោះ​ទេ​។​ សារ​ព័ត៌មាន CNN បាន​​រាយការណ៍​ថា អ្នកចូលរួម​នឹង​ស្ដាប់​ក្រុម​អ្នកតំណាង​ការិយាល័យ​អង្គការ​សហ​ប្រជាជាតិ សម្រាប់​ការ​សម្រប​សម្រួល​កិច្ចការ​មនុស្សធម៌ ​(OCHA) និង​មូលនិធិ​កុមារ​របស់​អង្គការ​សហប្រជាជាតិ​ (UNICEF)៕អត្ថបទ៖ សុខមាន

ពិធីបុណ្យខួបគម្រប់៧ថ្ងៃ ឧទ្ទិសកុសលជូនចំពោះដួងវិញ្ញាណក្ខ័ន្ធសម្តេចឧត្តមទេពញាណ ហ៊ុន ណេង

2022/05/11 11:23:47 am        855
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២២ នេះ នៅគេហដ្ឋាន នៅក្នុងក្រុងកំពង់ចាម លោកជំទាវ លាង វួចឆេង ជាភរិយា ព្រមទាំងកូនចៅ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ត្រូវជាប្អូនថ្លៃ ព្រមទាំងញាតិមិត្ត និងក្រុមគ្រួសារ បានប្រារព្ធពិធីបុណ្យខួបគម្រប់៧ថ្ងៃ តាមប្រពៃណីព្រះពុទ្ធសាសនា ដោយមានការប្រគេនយាគូព្រះសង្ឈ នមសក្កា សមាទានសីល វេរភត្តហារ និងនិមន្តព្រះសង្ឃចំនួន៧៤អង្គ រាប់បាតដារឆ្លងជាកិច្ចបង្ហើយបុណ្យ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធសព សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលបាន ចែកឋានទៅកាន់លោកខាងមុខហើយនោះ សូមមកបានសោយសុខក្នុងឋានសុគតិភព។សូមបញ្ជាក់ថា សម្តេចឧត្តមទេពញាណ ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្រៃ្តយ៍រដ្ឋសភា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលកំពង់ចាម បានទទួលទទួលមរណភាព ដោយរោគាពាធ នៅម៉ោង៦៖២៥នាទីល្ងាច ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ៧២ឆ្នាំ។ទោះជាពេលវេលានៃការបាត់បង់បានរសាត់ឆ្ងាយទៅ៧ថ្ងៃហើយ តែអ្វីៗដែលជាអនុស្សាវរីយ៍របស់ក្រុមគ្រួសារ ញាតិ មិត្ត បងប្អូន កូនចៅទាំងអស់ទាំងក្នុងអតីតកាល រហូតដល់បច្ចុប្បន្នពិតជាបានដក់ជាប់ក្នុងអារម្មណ៍ ជាមួយនឹងភាពក្រៀមក្រំ សោកសៅ រកទីបំផុតគ្មាននៅពេលដែលសម្តេចឧត្តមទេពញាណ ហ៊ុន ណេង ឃ្លាតចាកឆ្ងាយទៅភ្លាមៗដោយមិននឹកស្មានដល់ និងគ្មានថ្ងៃវិលត្រឡប់វិញនោះ។ការបាត់បង់រូបសម្តេចឧត្តមទេពញាណ គឺជាការបាត់បង់នូវលោកឪពុក លោកឪក្មេក និងជីតា ប្រកបដោយសង្គហធម៌ ព្រហ្មវិហារធម៌ ពិសេសក៏ជាការបាត់បង់ដ៏ធំធេងនូវឥស្សរជននយោបាយខ្មែរដ៏ឆ្នើមមួយរូប ដែលពោរពេញដោយឆន្ទៈ មនសិកាក្នុងការបម្រើបុព្វហេតុជាតិ ជាតិ សាសនា ព្រះមហាក្សត្រ គ្រប់កាលៈទេសៈ ព្រមទាំងបានរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់តម្លៃនៃនីតិរដ្ឋប្រកបដោយឧត្តមគតិខ្ពង់ខ្ពស់ជាអនេកប្បការជារហូតមក។ជាមួយនេះក្រុមគ្រួសារនៃសពសូមថ្លែងអំណរគុណ សម្តេច ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃអង្គនីតិបញ្ញាត្តិ អង្គនីតិប្រតិបត្តិ ព្រមទាំងមន្ត្រីក្នុងជួររាជរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងគ្រប់លំដាប់ថ្នាក់ទូទាំងប្រទេស ដែលបានផ្ញើសាររំលែកទុក្ខ ក៏ដូចជាអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសម្តេច ឧត្តមទេពញាណ ហ៊ុន ណេង ដោយផ្ទាល់នៅខេត្តកំពង់ចាម ព្រមទាំងអំណរគុណដល់ថ្នាក់ដឹកនាំ ឥស្សរជន និងតំណាងរបស់បណ្តាគណបក្សនយោបាយនានា ក៏ដូចជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនៃបណ្តាប្រទេសជាមិត្ត និងអង្គទូតនៃបណ្តាប្រទេសមួយចំនួនប្រចាំនៅកម្ពុជា ដែលបាន និងបន្តផ្ញើសាររំលែកទុក្ខជាបន្តបន្ទាប់ជូនក្រុមគ្រួសារនៃសព។ លោកជំទាវជាភរិយា និងក្រុមគ្រួសារសព ក៏សូមអរគុណដល់ថ្នាក់ដឹកនាំក្រុមហ៊ុន អង្គការ ស្ថាប័ន សមាគម រួមទាំងបងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកខេត្តកំពង់ចាមទាំងអស់ ដែលបានចូលរួមក្នុងពិធីបុណ្យ និងការដង្ហែសពសម្តេច ឧត្តមទេពញាណ ហ៊ុន ណេង ។ តាមរយៈពិធីសាសនាដោយមានការរាប់បាតព្រះសង្ឈសរុប ៧៤អង្គ ក្នុងពិធីបុណ្យខួបគម្រប់៧ថ្ងៃ នេះដែរ លោកជំទាវ លាង វួចឆេង ត្រូវជាភរិយា ព្រមទាំងកូនចៅទាំងអស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ត្រូវជាប្អូនថ្លៃ ព្រមទាំងកូនចៅ និងក្រុមគ្រួសារញាតិមិត្តជិតឆ្ងាយទាំងអស់ សូមបួងសួងដល់វិញ្ញាណក្ខន្ធ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កូតាផលិតប្រេងរបស់ប្រទេស OPEC+ នឹងកើនឡើងជាង ១ លានបារ៉ែល នៅក្នុងខែកក្កដានេះ
07/01/2026 03:07 PM
កងកម្លាំងរក្សាសន្តិភាព UN ចំនួន ៣នាក់ បានរងរបួស ក្នុងការវាយប្រហារលើមូលដ្ឋាន នៅអាហ្វ្រិក កណ្តាល
07/01/2026 03:07 PM
ក្រសួងការបរទេស៖ រុស្ស៊ីជំរុញឲ្យទីក្រុងកាប៊ុល និងអ៊ីស្លាម៉ាបាដបញ្ចប់ជម្លោះប្រដាប់អាវុធ
07/01/2026 03:07 PM
ប្រធានសភា៖ អ៊ីរ៉ង់បាននាំចេញប្រេងជាង ៤០ លានបារ៉ែល ចាប់តាំងពីអាមេរិកដកការបិទផ្លូវ
07/01/2026 03:07 PM
ប្រធានជំនួយសង្គ្រោះ UN ព្រមានពីការកើនឡើងអំពើហិង្សានៅតំបន់ KORDOFAN ខាងជើងនៃប្រទេ ស៊ូដង់
07/01/2026 03:07 PM
កម្ពុជាពន្លឿនការផលិតផលិតផលសម្រេចបង្កើនតម្លៃបន្ថែម និងពង្រឹងភាពធន់សេដ្ឋកិច្ច
07/01/2026 02:07 PM
ពលករខ្មែរចំនួន៥១នាក់ ត្រូវបានអាជ្ញាធរថៃ បញ្ជូនមកវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត
07/01/2026 02:07 PM
កម្ពុជាបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនទេសចរអន្តរជាតិចូលទស្សនារមណីយដ្ឋានអង្គរក្នុងឆមាសទី១
07/01/2026 02:07 PM
ឯកឧត្តម ហ៊ុន ម៉ានី អបអរសាទរខួបលើកទី៨ នៃការទទួលបានឯតទគ្គកម្ម «ក្រមាវែង​ជាង​គេ​បំផុត​លើពិភពលោក» ១កក្កដា២០១៨-១កក្កដា ២០២៦
07/01/2026 02:07 PM
ក្រសួងការងារ នឹងនាំយកឱកាសកា​រងារ អត្ថប្រយោជន៍ស​ង្គម និងការបណ្ដុះបណ្ដាល​ជំនាញ​ដោយឥតគិតថ្លៃ​ជូ​ន​ដល់អតី​ត​ព​លករ និង​ពលរដ្ឋខេត្ដបន្ទាយមានជ័យនាចុងសប្ដាហ៍នេះ
07/01/2026 01:07 PM