លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដាស់តឿនគ្រូពេទ្យតម្កល់ស្មារតីរក្សាក្រមសីលធម៌វិជ្ជាជីវៈ មាន​មេត្តា​ចំពោះ​អ្នកជំងឺ
ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រីយាងនិវត្តន៍មកដល់មាតុភូមិវិញដោយសុវត្ថិភាពបន្ទាប់ពីពិនិត្យ និងព្យាបាលព្រះរោគនៅរដ្ឋធានីប៉េកាំង
សម្ដេចតេជោ និងសម្ដេចធិបតី អបអរសាទរខួបលើកទី៧៥ កម្ពុជា ចូលជាសមាជិកអង្គការយូណេស្កូ
ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា បន្ថែមទៀត

ព័ត៌មានសំខាន់ៗ

អង្គការសហប្រជាជាតិ​៖​ ជនជាតិ​អ៊ុយ​ក្រែ​ន​ជិត​ ៥​លាន ​២​សែន​នាក់​ភៀសខ្លួន​ចេញពី​សង្គ្រាម

2022/04/25 10:46:12 am        699
​អ៊ុយក្រែន៖ ទីភ្នាក់ងារ​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ចំនួន​ជនជាតិ​អ៊ុយ​ក្រែ​ន​ដែល​បាន​រត់​ចេញពី​ប្រទេស​របស់​ខ្លួន ​ចាប់​តាំង​ពី​ការ​លុកលុយ​របស់​រុស្ស៊ីកាលពី ​២​ខែ​កន្លង​ទៅ​នេះ​កំពុង​កើន​ឡើង​ដល់​ជិត ៥​លាន ​២​សែន​នាក់​។​ ​ឧត្ដមស្នងការ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​របស់​អង្គការសហប្រជាជាតិ UNHCR បាន​និយាយ​ថា ​តួលេខ​សរុប​ចំនួន ៥,១៨៦,៧៤៤​នាក់ គឺ​កើន​ឡើង ២៣,០៥៨​នាក់​គិត​តាម​ទិន្នន័យ​កាលពី​ថ្ងៃ​សៅរ៍ចុង​សប្ដាហ៍​កន្លងទៅ​។ ជនជាតិ​អ៊ុយ​ក្រែ​ន​ជាង ១​,១៥១,០០០​នាក់​បាន​ចាក​ចេញពី​ប្រទេស​នេះ​អំឡុង​ខែ​មេសា​ធៀប​នឹង​ចំនួន​ជាង ៣​លាន ៤​សែន​នាក់​តែ​នៅ​ក្នុង​ខែ​មីនា​ប៉ុណ្ណោះ​។ ​ទិន្នន័យ​ចុងក្រោយ​បំផុត​មាន​ឡើង ខណៈ​ប្រជាជន​អ៊ុយ​ក្រែ​ន​ប្រារព្ធ​ពិធីបុណ្យ​អ៊ី​ស្ទ័​រ នៃ​គ្រិស្ត​សាសនិក​និកាយ​អូ​ថូ​ដុក​កាលពី​ថ្ងៃអាទិត្យ​។លោក Filippo Grandi ប្រធាន​ឧត្ដមស្នងការ​ទទួលបន្ទុក​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម Twitter ថា សម្រាប់​ពលរដ្ឋ​អ៊ុយ​ក្រែ​ន និង​អ្នក​ទាំងឡាយ​ដែល​បាន​បង្ខំចិត្ត​រត់​ភៀសខ្លួន​ចេញពី​ប្រទេស​នេះ វា​នឹង​ក្លាយ​ជា​ថ្ងៃ​ផ្សេងទៀត​ដែល​ប្រកប​ដោយ​ភាព​ភ័យ​ខ្លាច ទុក្ខ​ព្រួយ ការបាត់បង់ និង​ការ​ព្រាត់ប្រាសចេញពី​មនុស្ស​ជាទី​ស្រឡាញ់ ខណៈ​ដែល​សង្គ្រាម​នៅតែ​បន្ត​ដោយ​គ្មាន​ក្ដី​អាណិតអាសូរ៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជាបន្តជឿជាក់លើប្រសិទ្ធភាព នៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីបង្កើតភាពស៊ាំសហគមន៍

2022/04/25 03:34:50 am        582
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជា បន្តជឿជាក់លើប្រសិទ្ធភាព នៃការចាក់វ៉ាក់សាំងកូវីដ-១៩ និងការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល ជាពិសេសវិធានការ ៣កុំ និង៣ ការពារ ដោយការរៀនរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ប្រកបដោយសុវត្ថិភាព និងចីរភាព។ថ្លែងក្នុងពិធីប្រគល់-ទទួល អំណោយដ៏ថ្លៃថ្លា វ៉ាក់សាំងកូវីដ-១៩(អាស្ត្រាហ្សេនីកា) ពីប្រជាជន និងរដ្ឋាភិបាល នៃសាធារណរដ្ឋអ៊ីតាលី ជូនប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការផ្ទុះឡើងកូវីដ-១៩ដំបូង បានសាកល្បងវាយប្រហារចំណងមិត្តភាពសកល ដោយនៅពេលនោះ យើងមិនទាន់ស្គាល់ច្បាស់ពីជំងឺនេះ ដែលជាហេតុនាំឱ្យបណ្តាប្រទេសនានា ត្រូវបង្ខំចិត្តបិទព្រំដែន និងកាត់បន្ថយទំនាក់ទំនងសង្គម សេដ្ឋកិច្ច និងពាណិជ្ជកម្ម។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ចំណងមិត្តភាពដ៏រឹងមាំ ជាមួយស្មារតី រួបរួម សាមគ្គី និងការចេះជួយគ្នាទៅវិញទៅមក ទាំងក្នុងប្រទេស,តំបន់ និងសកលលោកទាំងមូល បានធ្វើឱ្យសង្គម សេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្ម ក្នុងក្របខណ្ឌតំបន់ និងសកល បានងើបឡើងយ៉ាងឆាប់រហ័ស ប្រកបដោយកំណើនវិជ្ជមានគួរឱ្យកត់សម្គាល់ ក្រោយវិបត្តិកូវីដ-១៩៕

សុន្ទរកថាទាំងស្រុងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងក្នុងពិធីប្រគល់-ទទួលវ៉ាក់សាំងកូវីដ-១៩ ជំនួយរបស់សាធារណរដ្ឋអ៊ីតាលី

2022/04/25 03:18:01 am        281
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ បានអញ្ជើញក្នុងពិធីប្រគល់-ទទួល អំណោយវ៉ាក់សាំង Covid-19 ជាង ១លានដូស ដែលជាអំណោយរបស់រដ្ឋាភិបាល និងប្រជាជនអ៊ីតាលី។ខាងក្រោមនេះ ជាសុន្ទរកថាទាំងស្រុង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងក្នុងពិធីប្រគល់-ទទួល អំណោយដ៏ថ្លៃថ្លា វ៉ាក់សាំងកូវីដ-១៩(អាស្ត្រាហ្សេនីកា) ពីប្រជាជន និងរដ្ឋាភិបាល នៃសាធារណរដ្ឋអ៊ីតាលី ជូនប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជានឹងត្រូវទទួលវ៉ាក់សាំងកូវីដ-១៩ចំនួន២០លានដូសបន្ថែមទៀត

2022/04/25 03:17:28 am        1184
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជានឹងត្រូវទទួលវ៉ាក់សាំងកូវីដ-១៩ចំនួន២០លានដូសបន្ថែមទៀត ហើយវ៉ាក់សាំងទាំងនោះ នឹងដឹកមកដល់កម្ពុជាជាបន្តបន្ទាប់ ខណៈដែលវ៉ាក់សាំង មានស្រាប់នៅក្នុងឃ្លាំងស្តុកវ៉ាក់សាំងនៅរាជធានីភ្នំពេញមានជាង១១លានដូស។ថ្លែងក្នុងពិធីទទួលវ៉ាក់សាំងជាង១លានដូសពីអ៊ីតាលី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៥ ខែមេសានេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវដល់អាជ្ញាធរ និងមន្ត្រីជំនាញផ្នែកសុខាភិបាល កុំឱ្យគិតតែទៅលើផ្នែកសុខភាពពេក ដោយមិនគិតពីបញ្ហា សេដ្ឋកិច្ច​ សង្គម និងចិត្តសាស្ត្រពលរដ្ឋ ខណៈដែលនៅកម្ពុជាការគ្រប់គ្រងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ស្ថិតនៅក្នុងកម្រិតនៃការគ្រប់គ្រងបានយ៉ាងល្អ និងករណីឆ្លងប្រចាំថ្ងៃមានកម្រិតតិចតួច៕

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គ្រោងដកចេញការពាក់ម៉ាសតាមទីសាធារណៈ

2022/04/25 03:16:58 am        1414
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍គ្រោងដកចេញនូវការពាក់ម៉ាសតាមទីសាធារណៈហើយ លើកលែងតែក្នុងកម្មវិធីក្នុងសាល ឬអគារដែលមានការជួបជុំ។ថ្លែងក្នុងពិធីទទួលវ៉ាក់សាំងជាង១លានដូសពីអ៊ីតាលី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៥ ខែមេសានេះ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា យើងមិនត្រូវមើលតែពីបញ្ហាសុខភាពមួយមុខ ដោយភ្លេចពីបញ្ហាសេដ្ឋកិច្ចនោះឡើយ។ ក្នុងន័យនេះសម្តេច គ្រោងនឹងដកចេញការប្រើម៉ាសតាមទីសាធារណៈហើយ ខណៈយើងត្រូវបន្តការចាក់វ៉ាក់សាំង ជាពិសេសដូសទី៣ ឬទី៤ ដែលចាត់ទុកជាកាតព្វកិច្ចតម្រូវ។បើតាមក្រសួងសុខាភិបាលកំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០២,៨៤% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់។-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០០,២៦% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់។-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៨,១២% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់-លើកុមារអាយុ ០៥ឆ្នាំ មាន ១២៦,៤១% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់។-លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៥៥,៦៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៣,០៨% ៕

ជប៉ុនបន្តគាំទ្រកម្ពុជាធ្វើជាប្រធានអាស៊ាន និងស្វែងរកដំណោះស្រាយ​សន្តិភាព​ជូន​ប្រទេសមីយ៉ាន់ម៉ា

2022/04/24 02:22:07 pm        849
ភ្នំពេញ៖ នាយករដ្ឋមន្រ្តីជប៉ុន ឯកឧត្តម Kishida Fumio បានបន្តគាំទ្រ​កម្ពុជា​ធ្វើ​ជាប្រធាន​អាស៊ាន និងស្វែងរកដំណោះស្រាយសន្តិភាពជូនប្រជាជន និងប្រទេសមីយ៉ាន់ម៉ា ខណៈ​នាពេល​ខាង​មុខសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនឹងជួបជាមួយលោកមីន អោងឡាំង ជាថ្មី​ទៀត​ក្នុងគោលបំណងស្នើឲ្យភាគីមីយ៉ាន់ម៉ាគោរពនូវគោលការណ៍ទាំងប្រាំចំណុចរបស់អាស៊ាននៅប្រទេសឥណ្ឌូនេស៊ី។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូ​អម​នាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា។ថ្លែងប្រាប់អ្នកសារព័ត៌មាននាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២នេះក្រោយពីសម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូត្រឡប់មកដល់ប្រទេសកម្ពុជាវិញ បន្ទាប់ពីបានអញ្ជើញ​ទៅចូលរួម​កិច្ច​ប្រជុំកំពូល ស្តីពីបញ្ហាទឹកតំបន់អាស៊ី-ប៉ាស៊ីហ្វិកលើកទី៤ នៅប្រទេសជប៉ុន ឯកឧត្តម កៅ គឹមហួន បាន​លើកឡើងថា នៅក្នុងអំឡុងបំពេញទស្សនកិច្ចនៅប្រទេសជប៉ុននោះ សម្តេចតេជោ នាយករដ្ឋមន្រ្តី​បានជួបពិភាក្សាគ្នា ជាច្រើនជាមួយនាយករដ្ឋមន្រ្តីជប៉ុន ដោយក្នុងជំនួបនោះ​ភាគីជប៉ុន​បាន​សម្តែងការរីករាយចំពោះកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ាន និងគាំទ្ររាល់​សេចក្តី​​សម្រេចជាច្រើនទៀតរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ទាក់ទងនឹងប្រទេសមីយ៉ាន់ម៉ា។បើតាមឯកឧត្តម កៅ គឹមហួន បានឲ្យដឹងទៀតថា នៅក្នុងកិច្ចជំនួប​ទ្វេភាគី​ជាមួយ​នាយករដ្ឋ​មន្រ្តី​ជប៉ុន សម្តេចតេជោ ហ៊ុន សែន ក៏បានប្រាប់​ដល់ភាគី​ជប៉ុន​អំពី​ការវិវត្តន៍​បន្តិចម្តង​ៗ​ទាក់​ទង​នឹង​ការ​សន្ទនារបស់សម្តេចជាមួយលោក មីន អោងឡាំង ស្តីពីបញ្ហាមីយ៉ាន់ម៉ាផងដែរ ដោយសម្តេច​សង្ឈឹម​ថា កិច្ចសន្ទនានាពេលខាងមុខបន្តទៀតនេះ នឹងជំរុញឲ្យ​មីយ៉ាន់ម៉ា​គោរព​នូវ​គោលការណ៍​ទាំង៥​ចំណុចរបស់អាស៊ានដែលបានឯកភាពគ្នានៅប្រទេសឥណ្ឌូនេស៊ីកាលពីកន្លងទៅផងដែរ។ សូមបញ្ជាក់ថា គោលការណ៍ទាំង៥​ចំណុច​របស់​អាស៊ាន​ដែល​បានឯកភាព​គ្នានៅ​ប្រទេសឥណ្ឌូនេស៊ី ទី១៖ ត្រូវបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា នៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយគ្រប់ភាគីទាំងអស់ត្រូវបង្កើនការអត់ធ្មត់ ឲ្យដល់កម្រិតខ្ពស់បំផុត។ ទី២៖ ចាប់ផ្តើមការសន្ទនាប្រកបដោយការស្ថាបនា ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ដើម្បីផលប្រយោជន៍របស់ប្រជាជន។ ទី៣៖ ប្រេសិតពិសេសរបស់ប្រធានអាស៊ាន នឹងសម្រួលដល់ការសម្រុះសម្រួល នៃដំណើរការរៀបចំកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន។ ទី៤៖អាស៊ានត្រូវផ្តល់ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌល AHA។ និងទី៥៖ ប្រេសិតពិសេស និងគណៈប្រតិភូនឹងធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបជាមួយភាគីពាក់ព័ន្ធទាំងអស់។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានធ្វើដំណើរទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ាកាលពីខែមករា ឆ្នាំ២០២២កន្លងទៅនេះ ដើម្បីសម្រុះសម្រួលស្វែងរកសន្តិភាពជូនប្រជាជន និងប្រទេសមីយ៉ាន់ម៉ា ខណៈប្រទេសនេះបានកំពុងវឹកវខ្លាំងក្រោយពីរបបសឹកយោធាមីយ៉ាន់ម៉ា ចាប់លោកស្រី អ៊ុងសានស៊ូជីអតីតទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ាដាក់ពន្ធនាគារ៕ អត្ថបទ៖ បាន ចក់

សម្ដេចតេជោ​ ហ៊ុន​ សែន​ បានដឹកនាំគណៈប្រតិភូធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញហើយ​ ប្រកបដោយសុវត្ថិភាព

2022/04/24 01:57:48 pm        1104
ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​អញ្ជើញដឹកនាំគណៈប្រតិភូធ្វើមាតុភូមិនិវត្តន៍​មក​ដល់​កម្ពុជាវិញហើយ ប្រកបដោយសុវត្ថិភាព បន្ទាប់ពីអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលលើកទី៤ ស្ដីពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៅប្រទេសជប៉ុន។សូមជម្រាបថា កិច្ចប្រជុំកំពូលលើកទី៤ ស្តីពីបញ្ហាទឹក នៅតំបន់អាស៊ី-ប៉ាស៊ីហ្វីក ក្រោមមូលបទ ធនធានទឹកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ឧត្តមានុវត្តន៍ និងអ្នកបន្តវេនជំនាន់ក្រោយ បាន​ប្រារព្ធ​ពិធីបើកជាផ្លូវការ កាលពីព្រឹកថ្ងៃទី២៣មេសា នៅសាល Komamoto Jo ក្នុងទីក្រុង​គូម៉ាម៉ូតូ ខេត្តគូម៉ាម៉ាតូ ប្រទេសជប៉ុន។ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីកម្ពុជា ក៏​បាន​អញ្ជើញឡើង​ថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំនេះផងដែរ។ ក្នុងសុន្ទរកថា សម្តេចតេជោ ហ៊ុន សែន បានចែករំលែកទស្សនទានចំនួន៤ ដើម្បីដោះស្រាយ​បញ្ហាប្រឈម​នាំដល់​វិនាសសកម្មធនធានទឹក និងដើម្បីគ្រប់គ្រងឱ្យ​បានប្រកប​ដោយ​ចីរភាព​សម្រាប់​បច្ចុប្បន្ន និងទៅអនាគត។ ទស្សនទានទាំង៤នោះរួមមាន៖១-បន្តជំរុញការអភិវឌ្ឍនិងសមាហរណកម្ម បណ្ដាញហេដ្ឋារចនាសម្ព័ន្ធ សំដៅគាំទ្រដល់ការគ្រប់គ្រងធនធានទឹក ទាំងក្នុងប្រទេស តំបន់ និងសកលលោក។២-បន្តជំរុញការអភិវឌ្ឍសកម្មភាពសង្គម-សេដ្ឋកិច្ច ប្រកបដោយការទទួលខុសត្រូវ និងការគាំទ្រដល់ការអភិវឌ្ឍបៃតង,ជាពិសេស សម្រាប់វិស័យកសិកម្មដែលជាវិស័យប្រើប្រាស់ទឹកច្រើន។៣-ជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើផ្នែកឌីជីថលរបស់យើង ដើម្បីចាប់យកវឌ្ឍនភាពនៃការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល ក្នុងការប្រើប្រាស់ និងការគ្រប់គ្រងទឹក ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។៤-ការបន្តគាំទ្រដល់កម្មវិធី គំនិតផ្ដួចផ្តើម និងសកម្មភាពនានា គាំទ្រដល់ការលើកកម្ពស់ចីរភាពសង្គមក្នុងការប្រើប្រាស់ និងការគ្រប់គ្រងទឹក សំដៅធានាឱ្យបានថា ប្រជាជនសកលលោកគ្រប់រូបទទួលបានទឹកមកប្រើប្រាស់ តាមតម្រូវការ។ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងដែរថា ការប្រើប្រាស់ធនធានទឹកប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព គឺចាំបាច់ណាស់សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព។ ជាក់ស្តែងនៅក្នុងរបៀបវារៈឆ្នាំ២០៣០ របស់សហប្រជាជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ធនធានទឹកត្រូវបានកំណត់នៅគោលដៅទី៦ ស្តីពី «ការធានាឱ្យមាននិងការគ្រប់គ្រងទឹកនិងអនាម័យប្រកបដោយចីរភាព សម្រាប់ប្រជាជនគ្រប់រូប»។ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានគូសរំលេចដែរថា កម្ពុជា ចាត់ទុកទឹកជា «មាស-ស» ដែលជាកម្លាំងចលករជំរុញការអភិវឌ្ឍ និងវឌ្ឍនភាពសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព និងបរិយាបន្ន។ មិនតែប៉ុណ្ណោះរាជរដ្ឋាភិបាលកម្ពុជា តែងទទួលស្គាល់អំពីសារសំខាន់ជាយុទ្ធសាស្ត្រ និងផ្តល់អាទិភាពខ្ពស់ចំពោះវិស័យធនធានទឹក សំដៅជំរុញការគ្រប់គ្រងធនធានទឹកឱ្យកាន់តែប្រសើរធានាបាននូវសន្តិសុខទឹកក្នុងក្របខណ្ឌទូទាំងប្រទេស។ 

សម្ដេចតេជោ ហ៊ុន​ សែន​ បានអញ្ជើញធ្វើដំណើរចាកចេញពីប្រទេសជប៉ុនហើយ ក្នុងដំណើរនិវត្តន៍មកកាន់កម្ពុជាវិញ

2022/04/24 11:32:13 am        1612
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ជើញធ្វើដំណើរចាកចេញពីទីក្រុងគូម៉ាម៉ូតូ ខេត្តគួម៉ាម៉ូតូ ប្រទេសជប៉ុន ក្នុងដំណើរនិវត្តន៍មកកាន់ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ នៅអាកាសយានដ្ឋាន ASO Kumamoto វត្តមាននៃការអញ្ជើញជូន ដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជដ្ឋាភិបាលកម្ពុជា រួមមាន ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន ឯកឧត្តម អូនីស៊ិ កាហ្សឺកហ្វូមិ អភិបាល ក្រុងគូម៉ាម៉ូតូ ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលជប៉ុន ខេត្តគូម៉ាម៉ូតូ និងឥស្សរជនការទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន ជាច្រើនរូប។ យន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា គ្រោងនឹងអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា នៅវេលាម៉ោង ១៣ និង១០នាទី ថ្ងៃត្រង់ថ្ងៃទី២៤មេសា៕ 

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបជាមួយអភិបាលខេត្តគូម៉ាម៉ូតូ និងក្រុមហ៊ុនធុរកិច្ចចំនួន៨ ក្រុមហ៊ុន

2022/04/23 10:03:31 pm        725
ភ្នំពេញ​៖ បន្ទាប់ពីបានជួបជាមួយអ្នកចាត់ការទូទៅនៃក្រុមហ៊ុនមីតស៊ូប៊ីស៊ី (MITSUBISHI)រួចហើយនោះ នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានទទួលជួបពិភាក្សាការងារជាបន្តទៀត ជាមួយឯកឧត្តម កាបាសហ្ស៊ីម៉ា អ៊ីគូអុ អភិបាលខេត្តគូម៉ាម៉ូតូ និងក្រុមហ៊ុនធុរកិច្ចចំនួន ៨ក្រុមហ៊ុនទៀត ដែលកំពុងធ្វើពាណិជ្ជកម្មនៅកម្ពុជា និងកំពុងរៀបចំធ្វើពាណិជ្ជកម្មបន្ថែមទៀតនៅកម្ពុជានាពេលខាងមុខ។ ក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះក្រុមហ៊ុនទាំងអស់ដែលបាននឹងកំពុងធ្វើពាណិជ្ជកម្មនៅកម្ពុជា និងកំពុងមានគម្រោងទៅបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជានៅពេលខាងមុខ។ ជាមួយគ្នានេះផងដែរ សម្តេចតេជោបានអនុញ្ញាតឱ្យក្រុមហ៊ុននីមួយៗបានលើកឡើងអំពីសកម្មភាពវិនិយោគរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាគម្រោងវិនិយោគនាពេលខាងមុខផងដែរ។ សម្ដេចតេជោបានមានប្រសាសន៍ថា បច្ចុប្បន្ននេះច្បាប់វិនិយោគនៅក្នុងប្រទេសកម្ពុជា គឺមានភាពល្អប្រសើរច្រើនសម្រាប់អ្នកវិនិយោគក្រៅប្រទេសទាំងអស់ដែលចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការវិនិយោគនៅក្នុងប្រទេសកម្ពុជាគឺជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹង ពង្រីក ទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។ សម្ដេចតេជោ ហ៊ុន សែន ក៏បានជូនពរ អោយក្រុមហ៊ុនទាំងអស់ដែលបាននិងកំពុងវិនិយោគនៅកម្ពុជា ក៏ដូចជាមានគម្រោងទៅវិនិយោគ ឲ្យទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់នាពេលខាងមុខ៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបជាមួយក្រុមហ៊ុនមីតស៊ូប៊ីស៊ី (MITSUBISHI)

2022/04/23 08:17:25 pm        181
ភ្នំពេញ​ ៖ នៅរសៀល ថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោក Yogo KANDA អ្នកចាត់ការទូទៅនៃក្រុមហ៊ុនមីតស៊ូប៊ីស៊ីនៅភ្នំពេញ និងជាប្រធានសមាគមធុរកិច្ចជប៉ុនប្រចាំកម្ពុជា។ នៅក្នុងជំនួបនេះលោក Yogo KANDA បានគោរពជម្រាបជូនសម្ដេចតេជោ អំពីសកម្មភាពរបស់ក្រុមហ៊ុនរបស់លោកនៅក្នុងប្រទេសកម្ពុជា ជាពិសេសលោកមានក្រុមហ៊ុនចំនួន៣ ដែលបំបែកចេញពីក្រុមហ៊ុនធំរបស់គាត់ ដែលទីមួយគឺក្រុមហ៊ុន​MITSUBISHI Corporation ដែលជាក្រុមហ៊ុនមួយគ្រប់គ្រងការផលិត និងដឹកជញ្ជូន ផលិតផលកាត់ដេរ ពីប្រទេសកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ និងទី២ គឺក្រុមហ៊ុន ដែលនាំចូលនូវរថយន្តមកកាន់ទីផ្សារកម្ពុជា និងទី៣ ជាក្រុមហ៊ុនលក់តំឡើង និងជួសជុល ថែទាំជណ្ដើរយន្ត។ ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុនសែន ពិតជារីករាយដែលបានជួបជាមួយនឹងក្រុមហ៊ុនរបស់ប្រទេសជប៉ុន ។ សម្ដេចតេជោបានចាត់ទុកថា ការិយាល័យរបស់ក្រុមហ៊ុនមីតស៊ុប៊ីស៊ីដែលបានបើកនៅប្រទេសកម្ពុជាក្នុងឆ្នាំ១៩៩៧ ដែលពេលនេះមានរយៈពេល២៥ ឆ្នាំហើយ ដែលមានភាពចាស់ទុំ ហើយអ្វីដែលសំខាន់គឺមានការផ្លាស់ប្ដូរកាន់តែប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ហើយសម្ដេចតេជោបានមានប្រសាសន៍ថាអ្វីដែលទីផ្សាកម្ពុជាត្រូវការក៏មានដូចជារថយន្ត ដូចជាជណ្តើរយន្តនេះផងដែរ ដែលក្រុមហ៊ុនកំពុងតែវិនិយោគសព្វថ្ងៃ។ ជាមួយគ្នានោះសម្តេចតេជោក៏ចង់ឃើញពីការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិផងដែរ ជាពិសេសដូចជាផលិតផលកាត់ដេរជាដើមនោះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ពិតជារីករាយដែលសមាគមធុរកិច្ចជប៉ុនប្រចាំនៅកម្ពុជា មានកិច្ចប្រជុំជាទៀងទាត់ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ក្នុងមួយឆ្នាំ២ដង។ សម្ដេចបានមានប្រសាសន៍ជំរុញបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបន្ថែមទៀត ជាពិសេសធ្វើយ៉ាងណាជំរុញការនាំចេញវិស័យកាត់ដេរឲ្យបានកាន់តែច្រើនទៅទីផ្សារអន្តរជាតិ ជាពិសេសទីផ្សាររបស់ប្រទេសជប៉ុននោះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការលើកកម្ពស់សុខភាពភ្នែកកុមារ គឺជាផ្នែកសំខាន់មួយនៃការអភិវឌ្ឍធនធានមនុស្ស
07/04/2026 05:07 PM
ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ដឹកនាំកិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​រួម​ឆ្ពោះ​ទៅ​កាន់​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក
07/04/2026 05:07 PM
អនុប្រធានសភា៖ ប្រទេសចិននឹងអភិវឌ្ឍទំនាក់ទំនងជាមួយអ៊ីរ៉ង់ឲ្យកាន់តែរឹងមាំ
07/04/2026 04:07 PM
ក្រុងមូស្គូ៖ រដ្ឋបាល់ទិកអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់ដែនអាកាសសម្រាប់វាយប្រហារភាគពាយ័ព្យរុស្ស៊ី
07/04/2026 04:07 PM
ប្រភពនិយាយថា ក្រុមឧទ្ទាមបានវាយប្រហារទីក្រុងជាច្រើន នៅភាគខាងជើង និងកណ្តាលប្រទេសម៉ាលី
07/04/2026 04:07 PM
អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្ត​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ឱ្យ​បញ្ឈប់​ការ​យក​ដី​ចំណី​ផ្លូវ​ទៅ​ប្រើ​ប្រាស់ដោយ​ខុសច្បាប់
07/04/2026 04:07 PM
កម្ពុជា និងជប៉ុន ដាំកូនឈើមួយម៉ឺនដើម នៅក្នុងឧទ្យានអង្គរ ដើម្បីការពារសម្បត្ដិបេតិភណ្ឌពិភពលោក
07/04/2026 04:07 PM
អ្នកស៊ើបអង្កេតសិទ្ធិមនុស្សរបស់UN ចាប់ផ្តើមការងារនៅប្រទេសលីបង់ ក្នុងបេសកកម្មលើកដំបូងរបស់ខ្លួន
07/04/2026 04:07 PM
ក្រឡាបញ្ជីតុលាការអន្តរជាតិបញ្ជូនឈ្មោះបេក្ខជនបីរូបឱ្យកម្ពុជានិងថៃ ជ្រើសជាប្រធាន​ក្រុមអ្នកផ្សះផ្សា
07/04/2026 03:07 PM
ព័រទុយហ្គាល់ស្នើសុំការគាំទ្រពីសហភាពអឺរ៉ុប អេស្ប៉ាញ និងម៉ារ៉ុក ខណៈហានិភ័យភ្លើងចំហេះព្រៃកើនឡើង
07/04/2026 03:07 PM